តំណាងអយ្យការចោទប្រកាន់ជនសង្ស័យម្នាក់យករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់
អាជ្ញាធររាជធានីភ្នំពេញបន្តរកឃើញបទល្មើស Online Scams ពីរទីតាំងបន្ថែមទៀត
បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
អាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់

សន្តិសុខ និង សង្គម

សម្ព័ន្ធយោធាណាតូ បានចាប់ផ្តើមសមយុទ្ធនុយក្លេអ៊ែរ ប្រចាំឆ្នាំរបស់ខ្លួន

2023/10/17 02:07:28 pm        111
អង្គការណាតូ ចាប់ផ្តើមសមយុទ្ធនុយក្លេអ៊ែរប្រចាំឆ្នាំរបស់ខ្លួន ដែលមានឈ្មោះថា «ថេរវេលាថ្ងៃត្រង់» កាលពីថ្ងៃចន្ទ (១៦ តុលា) ហើយយន្តហោះជាច្រើនគ្រឿងនៃរដ្ឋជាសមាជិកចំនួន ១៣ប្រទេស ក៏បានចូលរួមក្នុងការហ្វឹកហ្វឺននេះផងដែរ។ សម្ព័ន្ធយោធានេះសង្កត់ធ្ងន់ថា លំហាត់សម «ថេរវេលាថ្ងៃត្រង់» គឺជា «សកម្មភាពហ្វឹកហាត់ជាប្រចាំ ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ»។នៅឆ្នាំនេះ សមយុទ្ធដែលធ្វើឡើងលើប្រទេសអ៊ីតាលី ក្រូអាត និងសមុទ្រមេឌីទែរ៉ាណេមួយនេះ នឹងមានយន្តហោះជាច្រើនប្រភេទ រួមទាំងយន្តហោះចម្បាំងទំនើបៗ និងយន្តហោះទម្លាក់គ្រាប់បែក B-52 របស់អាមេរិក ដែលនឹងមកដល់ពីសហរដ្ឋអាមេរិកផងដែរ។សមយុទ្ធ «ថេរវេលាថ្ងៃត្រង់» មានការចូលរួមពីយន្តហោះចម្បាំងជាច្រើនគ្រឿង ដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ប៉ុន្តែមិនប្រើគ្រាប់បែកពិតនោះទេ។ អង្គការណាតូ សង្កត់ធ្ងន់ថា សមយុទ្ធនេះធ្វើឡើង «យ៉ាងហោចណាស់ចម្ងាយ ១.០០០គីឡូម៉ែត្រ ពីព្រំដែនរបស់រុស្ស៊ី« ហើយលំហាត់សមនេះគឺ «មិនជាប់ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ពិភពលោកបច្ចុប្បន្នទេ»។ សមយុទ្ធ «ថេរវេលាថ្ងៃត្រង់» នេះត្រូវបានគេរំពឹងថា នឹងធ្វើឡើងរហូតដល់ថ្ងៃទី២៦ ខែតុលា ខាងមុខនេះផងដែរ៕

មនុស្ស៥នាក់បានស្លាប់ក្នុងទឹកជំនន់នៅប្រទេសថៃ ខណៈរំពឹងថា នឹងមានភ្លៀងធ្លាក់ខ្លាំងបន្តទៀត

2023/10/17 02:04:14 pm        125
មនុស្ស ៥នាក់ បានស្លាប់នៅក្នុងគ្រោះទឹកជំនន់នៅភាគខាងជើងប្រទេសថៃ ក្នុងសប្តាហ៍នេះ ដោយក្រុមអាជ្ញាធរបានព្រមាននៅថ្ងៃអង្គារ (១៧ តុលា) ថា ភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត នឹងមកដល់ក្នុងពេលឆាប់ៗនេះ។ ក្រសួងសុខាភិបាលសាធារណៈថៃ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ចាប់តាំងពីដើមរដូវខ្យល់មូសុងក្នុងខែកញ្ញា មក ពលរដ្ឋថៃសរុប ២៣នាក់បានស្លាប់ក្នុងគ្រោះទឹកជំនន់ និងមនុស្ស ៣៣នាក់បានរងរបួស។ក្រសួងបាននិយាយថា កាលពីដើមសប្តាហ៍នេះ ទឹកជំនន់នៅក្នុងខេត្តផាយ៉ាវ ភាគខាងជើងប្រទេសថៃ បានសម្លាប់មនុស្សប្រាំនាក់។ ក្រុមអាជ្ញាធរថៃ បានចេញការព្រមានទឹកជំនន់សម្រាប់ខេត្តចំនួន ៣២ខេត្ត នៅថ្ងៃអង្គារនេះ ហើយភ្លៀងធ្លាក់ខ្លាំងក៏ត្រូវបានព្យាករណ៍ថា នឹងធ្លាក់នៅទីក្រុងបាងកក និងកោះរមណីយដ្ឋានដ៏ពេញនិយមរបស់ខេត្តភូកេត ផងដែរ។ សេចក្តីថ្លែងការណ៍បាននិយាយថា ប្រជាជនថៃជាង ៦.២០០០គ្រួសារ ត្រូវបានរងផលប៉ះពាល់ដោយទឹកជំនន់នៅរដូវវស្សានេះ។ គួររម្លឹកផងដែរថា កាលពីឆ្នាំ២០១១ ទឹកជំនន់ដ៏រីករាលដាល បានសម្លាប់មនុស្សជាង ៥០០នាក់ និងបំផ្លាញលំនៅឋានរាប់លានខ្នងនៅទូទាំងប្រទេសថៃផងដែរ៕

ជនអន្តោប្រវេសន៍ជាង ៨.៥០០នាក់ បានទៅដល់ប្រទេសអេស្ប៉ាញ ក្នុងរយៈពេលត្រឹមតែពីរសប្តាហ៍

2023/10/17 02:00:17 pm        126
ក្រសួងមហាផ្ទៃអេស្ប៉ាញបាននិយាយថា ជនអន្តោប្រវេសន៍ជាង ៨.៥០០នាក់ បានទៅដល់ប្រជុំកោះកាណារី របស់អេស្ប៉ាញ ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ខណៈក្រុមអាជ្ញាធរកំពុងជួបផលលំបាកក្នុងការទប់ទល់នឹងរលកនៃការមកដល់នៃជនអន្តោប្រវេសន៍។រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអេស្ប៉ាញ លោក ហ្វឺណានដូ ក្រានដេ ម៉ាឡាស្កា (Fernando Grande- Marlaska) បានទៅពិនិត្យរដ្ឋធានីនៃប្រជុំកោះនេះ កាលពីថ្ងៃចន្ទ (១៦ តុលា) ជាទីដែលលោកបានប្រកាសថា យន្តហោះនគរបាលស៊ីវិលអេស្ប៉ាញ ហ្គាឌីយ៉ា មួយគ្រឿង នឹងត្រូវបញ្ជូនទៅ ដើម្បីត្រួតពិនិត្យដែនទឹកជុំវិញប្រទេសសេណេហ្គាល់ និងប្រទេសម៉ូរីតានី ដែលជនអន្តោប្រវេសន៍ជាច្រើន ចាប់ផ្តើមធ្វើដំណើរទៅកាន់អឺរ៉ុប ហើយលោកបាននិយាយថា យន្តហោះទីពីរនឹងត្រូវបញ្ជូនទៅបន្ថែម ដើម្បីពង្រឹងដែនទឹកជុំវិញប្រជុំកោះកាណារី នេះផងដែរ។លោកម៉ាឡាស្កា បាននិយាយថា ជនអន្តោប្រវេសន៍ចំនួន ១២.៥០០នាក់ ត្រូវបានរារាំងពីការធ្វើដំណើរទៅកាន់អេស្ប៉ាញ រហូតមកដល់ពេលនេះនៅក្នុងឆ្នាំនេះ។ តួលេខក្រសួងមហាផ្ទៃអេស្ប៉ាញបង្ហាញថា ចំនួនជនអន្តោប្រវេសន៍ដែលបានទៅដល់ប្រទេសនេះ តាមសមុទ្រទៅប្រជុំកោះកាណារី បានកើនឡើង ៨០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

មេដឹកនាំពិភពលោកព្យាយាមទប់ស្កាត់សង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស់ និងការពារជនស៊ីវិល

2023/10/17 12:32:04 pm        138
ខណៈប្រទេសអ៊ីស្រអែល ត្រៀមសម្រាប់ការវាយលុកតាមដីគោកចូលទៅក្នុងតំបន់ហ្គាហ្សា សហគមន៍អន្តរជាតិ បានរួបរួមគ្នា ដើម្បីព្យាយាមការពារជនស៊ីវិលនិងទប់ស្កាត់ជម្លោះ មិនឲ្យរាលដាលនៅទូទាំងតំបន់។ ប៉ុន្តែការប្តេជ្ញាចិត្តដែលបានសន្យារបស់អ៊ីស្រាអែល ដើម្បីកម្ទេចក្រុមហាម៉ាស់ ជាក្រុមនៅពីក្រោយការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា កំពុងរារាំងកិច្ចប្រឹងប្រែងសម្របសម្រួល។ ដូច្នេះមានការប៉ះទង្គិចគ្នាច្រើននៅតាមបណ្តោយព្រំដែនភាគខាងជើងរបស់អ៊ីស្រាអែល ជាមួយប្រទេសលីបង់។ក្នុងចំណោមតួអង្គអន្តរជាតិសកម្មបំផុតគឺសហរដ្ឋអាមេរិក ដែលរដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប់ចំនួន៦ កាលពីថ្ងៃសុក្រទី ១៣ ខែតុលា ដោយបានធ្វើទស្សនកិច្ច នៅប្រទេសហ្សកដានី កាតា បារ៉ែន អារ៉ាប់រួម អារ៉ាប៊ីសាអូឌីត និងប្រទេសអេហ្ស៊ីប។ ទីក្រុងវ៉ាស៊ីនតោន ក៏ដូចជាសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនមានការព្រួយបារម្ភដើម្បីបញ្ចៀសការបើកសមរភូមិលើកទី២ជាមួយជីវពលក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសលីបង់។ ប៉ុន្តែពួកគេប្រាកដណាស់ចំពោះការគាំទ្ររបស់ពួកគេ សម្រាប់សិទ្ធរបស់អ៊ីស្រាអែល ដើម្បីកាពារខ្លួន។ ប្រទេសអេហ្ស៊ីប កាតា និងទួរគី ក៏កំពុងព្យាយាមទប់ស្កាត់វិបត្តិនេះ។ ប្រទេសទាំងអស់នេះមានទំនាក់ទំនងល្អជាមួយប្រទេសអ៊ីស្រាអែល ហើយអ្នកជំនាញគិតថាពួកគេនឹងមានឥទ្ធិពលខ្លះលើក្រុមហាម៉ាស់។ ប្រទេសចិន និងរុស្ស៊ី មានការយកចិត្តទុកដាក់កាន់តែខ្លាំង ចំពោះការឆ្លើយតបទៅនឹងការវាយប្រហារ។ប៉ុន្តែប្រទេសទាំងពីរនេះ អាចមានឥទ្ធិពលខ្លះលើប្រទេសអ៊ីរ៉ង់ជាសត្រូវដែលអ៊ីស្រាអែលបានស្បត់ ដើម្បីការពារជម្លោះមិនឲ្យរាលដាល។ ទីក្រុងតេអេរ៉ង់ បានគាំទ្រក្រុមហេសបូឡា និងក្រុមហាម៉ាស់ជាយូរមកហើយ។ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បានអំពាវនាវតាមកិច្ចប្រជុំកំពូលតាមវីដេអូ ដល់មេដឹកនាំសហភាពអឺរ៉ុប នៅថ្ងៃអង្គារនេះដើម្បីស្វែងរកជំហររួមគ្នាចំពោះសង្គ្រាមនេះ។

អង្គការខុសភាពពិភពលោក និយាយថា ជំនួយត្រូវតែទៅដល់តំបន់ហ្គាហ្សារយៈពេល២៤ម៉ោង មុនកើតមានមហន្តរាយ

2023/10/17 12:17:30 pm        127
ប្រធានអង្គការសុខភាពពិភពលោកប្រចាំតំបន់របស់អង្គការសហប្រជាជាតិ បានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃចន្ទថា តំបន់ហ្គាហ្សា នៅសល់ទឹកប្រើប្រាស់ ថាមពលអគ្គិសនី និង ប្រេងឥន្ធនៈសម្រាប់ត្រឹមរយៈពេលតែ២៤ម៉ោងទៀតប៉ុណ្ណោះ ខណៈសម្ពាធកើនឡើងខ្លាំង ដែលជំនួយចាំបាច់ត្រូវតែទៅឲ្យដល់។ ប្រធានប្រចាំតំបន់សម្រាប់មេឌីទែរ៉ាណេខាងកើត លោក អាម៉េដ អាល់-ម៉ាណហារី (Ahmed al-Mandhari) បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន AFP ថា ប្រសិនបើជំនួយមិនត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងដែនដីរងការឡោមព័ទ្ធ ក្រុមវេជ្ជបណ្ឌិត នឹងត្រៀមការចុះបញ្ជីអ្នកស្លាប់នៃអ្នកជំងឺរបស់ខ្លួន។ ជម្លោះបានឈានចូលដល់ថ្ងៃទី១០ កាលពីថ្ងៃចន្ទនៃការវាយប្រហារតាមអាកាសឥតឈប់ឈររបស់អ៊ីស្រាអែល ដាក់គោលដៅលើតំបន់រស់នៅរបស់ជនជាតិប៉ាឡេស្ទីន រងការឡោមព័ទ្ធ ចាប់តាំងពី ការវាយប្រហាររបស់ក្រុមហាម៉ាសមានមូលដ្ឋាន នៅតំបន់ហ្គាហ្សា កាលពីទី៧ខែតុលារ ដែលបានសម្លាប់មនុស្សជាង១.៤០០នាក់ ភាគច្រើនជាជនស៊ីវិលនៅក្នុងប្រទេសអ៊ីស្រាអែលភាគខាងត្បូង ។ ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាសនៅក្នុងតំបន់ហ្គាហ្សា បាននិយាយថាមនុស្សប្រហែល២.៧៥០នាក់ បានស្លាប់និងជាង៩.៧០០នាក់រងរបួស ។ យោងតាមអង្គការសហប្រជាជាតិមនុស្ស១លាននាក់ ត្រូវបានភៀសខ្លួនចេញពីលំនៅឋាន។ កង្វះខាតថាមពលអគ្គិសនី គំរាមកំហែងដល់ប្រព័ន្ធគាំទ្រជីវិត ចាប់ពីរោងចក្របន្សុតទឹកសមុទ្រ រហូតដល់ទូរទឹកកកស្តុកអាហារ និង ឃ្លាំងស្តុករក្សាគុណភាពសម្ភារៈវេជ្ជសាស្ត្រជាដើម៕

ទឹកទន្លេអាម៉ាហ្សូន ធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាងមួយសតវត្ស ស្របពេលគ្រោះរាំងស្ងួតរបស់ប្រេស៊ីល

2023/10/17 12:07:42 pm        281
ទឹកទន្លេអាម៉ាហ្សូន បានធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេលជាងមួយសតវត្ស កាលពីថ្ងៃច័ន្ទ (១៦ តុលា) នៅចំកណ្តាលនៃព្រៃជប់ភ្លៀងប្រេស៊ីល ខណៈគ្រោះរាំងស្ងួត បានបង្កផលប៉ះពាល់ដ់ជីវិតមនុស្សរាប់សែននាក់ និងបំផ្លាញប្រព័ន្ធអេកូឡូស៊ីរបស់ព្រៃអាម៉ាហ្សូន មួយនេះផងដែរ។កត្តារីងស្ងួតយ៉ាងឆាប់រហ័សនៃដៃទន្លេ ដែលភ្ជាប់ទៅកាន់ទន្លេអាម៉ាហ្សូនដ៏ធំ បានធ្វើឲ្យទូកជាច្រើនគ្រឿងបានជាប់គាំងនៅទីនោះ ដោយកាត់ផ្តាច់ការផ្គត់ផ្គង់អាហារ និងទឹកទៅកាន់ភូមិដាច់ស្រយាល ខណៈដែលសីតុណ្ហភាពទឹកខ្ពស់ ត្រូវបានគេសង្ស័យថា បានសម្លាប់សត្វផ្សោតទន្លេ ដែលជិតផុតពូជជាង ១០០ក្បាល។ទីក្រុងកំពង់ផែ ម៉ាណាអូស (Manaus) ដែលជាទីក្រុងមានប្រជាជនច្រើនជាងគេក្នុងតំបន់ បានកត់ត្រាកម្រិតទឹកទន្លេកម្ពស់ ១៣,៥៩ម៉ែត្រ កាលពីថ្ងៃចន្ទ បើប្រៀបធៀបទៅនឹងកម្ពស់ ១៧,៦០ម៉ែត្រកាលពីឆ្នាំមុន នៅក្នុងកិច្ចប្រជុំនៃទន្លេរីអូ និងទន្លេអាម៉ាហ្សូន នេះបើយោងតាមគេហទំព័ររបស់ខ្លួន។ នោះជាកម្រិតទាបបំផុត ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមក្នុងឆ្នាំ១៩០២មក។ក្រសួងវិទ្យាសាស្ត្ររបស់ប្រទេសប្រេស៊ីល បានស្តីបន្ទោសគ្រោះរាំងស្ងួតថាជាមូលហេតុនៃការចាប់ផ្តើមរបស់បាតុភូតអាកាសធាតុ អ៊ែល នីញ៉ូ ក្នុងឆ្នាំនេះ ដែលកំពុងជំរុញឱ្យមានបម្រែបម្រួលអាកាសធាតុធ្ងន់ធ្ងរនៅទូទាំងពិភពលោក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីដើមខែនេះ ក្រសួងវិទ្យាសាស្ត្របាននិយាយថា ខ្លួនរំពឹងថា គ្រោះរាំងស្ងួតនឹងអូសបន្លាយរហូតដល់យ៉ាងហោចណាស់ខែធ្នូ នៅពេលដែលឥទ្ធិពលរបស់បាតុភូតអាកាសធាតុ អ៊ែល នីញ៉ូ ត្រូវបានព្យាករណ៍ថានឹងឈានដល់កម្រិតកំពូលផងដែរ៕

ប្រធានាធិបតីកូឡុំប៊ី លោក Petro គំរាមកាត់ផ្តាច់ទំនាក់ទំនងជាមួយអ៊ីស្រាអែលជុំវិញសង្រ្គាមនៅតំបន់ហ្គាហ្សា

2023/10/17 12:00:00 pm        285
ប្រធានាធិបតីកូឡុំប៊ី លោ Gustavo Petro កំពុងគំរាមកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល បន្ទាប់ពីអាជ្ញាធរអ៊ីស្រាអែល ផ្អាកការនាំចេញសម្ភារៈផ្នែកសន្តិសុខទៅកាន់ប្រទេសអាមេរិកខាងត្បូង ជុំវិញការលើកឡើងរបស់លោក ដែលប្រៀបធៀបរដ្ឋាភិបាលអ៊ីស្រាអែលទៅនឹងពួកណាស៊ី និងការបរាជ័យរបស់លោកក្នុងការថ្កោលទោសការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលាពីក្រុមសកម្មប្រយុទ្ធហាម៉ាស ទៅលើអ៊ីស្រាអែលភាគខាងត្បូង។លោក Petro បាននិយាយកាលល្ងាចថ្ងៃអាទិត្យនៅលើបណ្តាញសង្គមX ដែលពីមុនគេស្គាល់ថាជា Twitterថា៖«ប្រសិនបើយើង ត្រូវផ្អាកទំនាក់ទំនងការបរទេសជាមួយអ៊ីស្រាអែល យើងព្យួរពួកវា។ យើងមិនគាំទ្រអំពើប្រល័យពូជសាសន៍ទេ»។ លោកបាននិយាយថា៖«អ្នកមិនប្រមាថប្រធានាធិបតីកូឡុំប៊ីទេ» ដោយឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម X ដោយលោក Lior Haiat អ្នកនាំពាក្យក្រសួងការបរទេសអ៊ីស្រាអែលដែលបានរិះគន់ការរិះគន់ការអធិប្បាយរបស់លោកប្រធានាធិបតីកូឡុំប៊ីថា ជាការប្រឆាំងជនជាតិជ្វីហ្វ។លោក Haiat បានប្រកាសថា ជា«វិធានការដំបូង» អ៊ីស្រាអែលបានសម្រេចចិត្តបញ្ឈប់កិច្ចសហប្រតិបត្តិការសន្តិសុខជាមួយប្រទេសកូឡុំប៊ី។ អ៊ីស្រាអែល បានផ្តល់ឲ្យប្រទេសកូឡុំប៊ីនូវមីស៊ីល យានដ្រូន យន្តហោះយោធា ឧទ្ធម្ភាគចក្រ និងសម្ភារៈសន្តិសុខផ្សេងទៀត។ ប្រទេសទាំងពីរ ក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី តាំងពីឆ្នាំ ២០២០មកម្ល៉េះ។

ជនជាតិស៊ុយអែតពីរនាក់ ត្រូវបានបាញ់សម្លាប់នៅបែលហ្ស៊ិក ខណៈបង្កើនការប្រកាសអាសន្នភេរវកម្មដល់កម្រិតកំពូល

2023/10/17 11:37:19 am        428
ជនជាតិស៊ុយអែតពីរនាក់ ត្រូវបានបាញ់សម្លាប់ និងអ្នកទីបីបានរងរបួស នៅកណ្តាលទីក្រុងព្រុចសែលកាលពីយប់ថ្ងៃច័ន្ទ (១៦ តុលា) ហើយបុរសម្នាក់ដែលបានកំណត់អត្តសញ្ញាណខ្លួនឯងថា ជាសមាជិកនៃក្រុមរដ្ឋអ៊ីស្លាម បានអះអាងទទួលខុសត្រូវលើការបាញ់ប្រហារនោះ នៅក្នុងវីដេអូមួយដែលបានបង្ហោះតាមអ៊ីនធឺណិត។ជនសង្ស័យដែលជាឃាតករនោះ បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុ បន្ទាប់ពីការបាញ់ប្រហារ ខណៈដែលការប្រកួតបាល់ទាត់រវាងបែលហ្ស៊ិក និងស៊ុយអែត ហៀបនឹងចាប់ផ្តើម ដែលបង្កឱ្យមានការតាមប្រមាញ់ជនឧក្រិដ្ឋដ៏ធំ និងបានជំរុញឱ្យប្រទេសបែលហ្ស៊ិក បង្កើនការប្រុងប្រយ័ត្ននៃអំពើភេរវកម្មដល់កម្រិតខ្ពស់បំផុត។រដ្ឋអាជ្ញាសហព័ន្ធបែលហ្ស៊ិកម្នាក់ បាននិយាយថា មិនមានភ័ស្តុតាងណាមួយដែលបង្ហាញថា អ្នកវាយប្រហារ ដែលនៅតែមិនទាន់ចាប់ខ្លួនបាននោះ មានទំនាក់ទំនងណាមួយទៅនឹងជម្លោះជាថ្មីរវាងអ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនឡើយ ដោយបន្ថែមថា ហេតុផលសម្រាប់ការវាយប្រហារនេះ គឺប្រហែលជាមកពីសញ្ជាតិរបស់ជនរងគ្រោះ។គួររម្លឹកផងដែរថា ប្រទេសស៊ុយអែត កាលពីខែសីហា បានបង្កើនការប្រកាសអាសន្នភេរវកម្មរបស់ខ្លួនដល់កម្រិតខ្ពស់បំផុតទីពីរ ដោយព្រមានអំពីកំណើននៃការគំរាមកំហែង ប្រឆាំងនឹងផលប្រយោជន៍ស៊ុយអែតនៅបរទេស បន្ទាប់ពីជម្លោះដុតគម្ពីរកូរ៉ាន និងទង្វើផ្សេងទៀតនៅក្នុងប្រទេសស៊ុយអែត ប្រឆាំងនឹងអត្ថបទធម៌ដ៏ពិសិដ្ឋបំផុតរបស់សាសនាអ៊ីស្លាម ដែលបានធ្វើឱ្យប្រជាជនម៉ូស្លីមខឹងសម្បារ និងបានបង្កជាការគំរាមកំហែងពីពួកសកម្មប្រយុទ្ធអ៊ីស្លាម ជីហាត ផងដែរ៕

ក្រុមហាម៉ាស ចង់ដោះដូរចំណាប់ថ្នូរជាមួយអ្នកទោសប៉ាឡេស្ទីនទាំងអស់ ដែលជាប់ក្នុងពន្ធនាគារអ៊ីស្រាអែល

2023/10/17 11:32:45 am        294
មេដឹកនាំជាន់ខ្ពស់ក្រុមហាម៉ាសមួយរូប បាននិយាយកាលពីថ្ងៃចន្ទ (១៦ តុលា) ថាក្រុមនេះ «មានអ្វីដែលខ្លួនត្រូវការសម្រាប់ការដោះដូរ» ដើម្បីដោះលែងពលរដ្ឋប៉ាឡេស្ទីនទាំងអស់ នៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល ដោយបង្ហាញថា ក្រុមសកម្មប្រយុទ្ធមួយនេះ អាចព្យាយាមប្រើប្រាស់ជនជាតិអ៊ីស្រាអែល ដែលខ្លួនបានចាប់ជំរិតជាការដាក់បន្ទុកចរចា ដើម្បីធានាការដោះលែងអ្នកទោសប៉ាឡេស្ទីន ដែលមានប្រហែលជា ៦.០០០នាក់ ក្នុងពន្ធនាគាររបស់រដ្ឋជី្វហ្វមួយនេះ។រយៈពេលភ្លាមៗបន្ទាប់ពីមន្ត្រីរបស់ក្រុមហាម៉ាស លោក Khaled Meshaal បានធ្វើការលើកឡើងលើចំណាប់ថ្នូរ ដែលរួមមានជនជាតិអ៊ីស្រាអែល និងពលរដ្ឋបរទេស ដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា កងកម្លាំងស្លាបប្រដាប់អាវុធរបស់ក្រុមនេះ បាននិយាយដាច់ដោយឡែកថា ពលរដ្ឋដែលមិនមែនជាជនជាតិអ៊ីស្រាអែល គឺជា «ភ្ញៀវ» ដែលនឹងត្រូវបានដោះលែង «នៅពេលដែលកាលៈទេសៈអនុញ្ញាត»។ខ្មាន់កាំភ្លើងមកពីក្រុមហាម៉ាស បានចាប់ចំណាប់ថ្នូរជាច្រើននាក់ បន្ទាប់ពីបានវាយលុកតាមសហគមន៍ និងមូលដ្ឋានយោធាអ៊ីស្រាអែលភាគខាងត្បូង ដោយបានសម្លាប់មនុស្សជាង ១.៣០០នាក់។ យោធាអ៊ីស្រាអែលនិយាយថា ក្រុមនេះបានចាប់ចំណាប់ថ្នូរចំនួន ១៩៩នាក់នៅក្នុងតំបន់ហ្គាហ្សា ប៉ុន្តែក្រុមហាម៉ាសនិយាយថា ខ្លួនមានចំណាប់ថ្នូរចន្លោះពី ២០០នាក់ទៅ ២៥០នាក់។កាលពីឆ្នាំ២០១១ អ៊ីស្រាអែលបានផ្លាស់ប្តូរអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់ ជាថ្នូរនឹងការដោះលែងទាហានអ៊ីស្រាអែលម្នាក់ ឈ្មោះ Gilad Shalit ដែលត្រូវបានឃុំខ្លួនអស់រយៈពេល ៥ឆ្នាំ។ ការដោះដូរបែបនោះ ដែលនៅពេលនោះត្រូវបានរិះគន់ដោយជនជាតិអ៊ីស្រាអែល មួយចំនួនថា ជារឿងមិនស្មើភាពនោះ មើលទៅប្រហែលជាការចរចាមួយដែលមិនអាចទៅរួច ព្រោះមានមនុស្សរាប់សិបនាក់ត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស៕

នាយករដ្ឋមន្ត្រីកាណាដា អំពាវនាវឲ្យមានច្រករបៀងមនុស្សធម៌ជាបន្ទាន់ ចូលទៅក្នុងតំបន់ហ្គាហ្សា

2023/10/17 10:47:50 am        195
នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau)កាលពីថ្ងៃចន្ទ បានអំពាវនាវសុំឲ្យមានច្រករបៀងមនុស្សធម៌មួយត្រូវបានបើកចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដោយនិយាយថា ត្រូវការជំនួយជាបន្ទាន់ ដើម្បីដោះស្រាយស្ថានការណ៍កាន់តែអាក្រក់ នៅក្នុងតំបន់ ដែលឡោមព័ទ្ធមានមនុស្ស ២,៣លាននាក់។អ៊ីស្រាអែល ដែលប្រតិកម្មតបទៅនឹងការវាយប្រហារដោយក្រុមហាម៉ាសកាលពីសប្តាហ៍មុន ដែលបានសម្លាប់មនុស្សជាង ១.៣០០ នាក់នោះ បានដាក់តំបន់ហ្គាហ្សា នៅក្រោមការបិទខ្ទប់ទាំងស្រុង និងវាយលុកដែនដីប៉ាឡេស្ទីន ដែលមានមនុស្សដ៏ច្រើនលើសលប់ ដោយការវាយប្រហារតាមអាកាសដែលមិនធ្លាប់មានពីមុនមក។អាជ្ញាធរហ្គាហ្សា បាននិយាយថា ការទម្លាក់គ្រាប់បែកពីលើអាកាសរបស់អ៊ីស្រាអែល បានសម្លាប់មនុស្សជាង ២.៨០០នាក់ ប្រហែលមួយភាគបួននៃពួកគេជាកុមារ និងបានធ្វើឲ្យមនុស្សយ៉ាងហោចណាស់ ១០.000នាក់ផ្សេងទៀត រងរបួស។បន្ថែមពីលើការវាយប្រហារតាមអាកាសនោះ អ៊ីស្រាអែល បាននិយាយថា ខ្លួនគ្រោងនឹងបើកការវាយលុកលើដីដ៏ធំមួយទៅកាន់តំបន់ហ្គាហ្សាភាគខាងជើង ក្នុងគោលបំណងកម្ទេចក្រុមហាម៉ាស ដែលជាកងជីវពលគាំទ្រដោយអ៊ីរ៉ង់ដែលគ្រប់គ្រងដីតំបន់ឆ្នេរដែលវាយដណ្តើមបានពីប្រទេសអេហ្ស៊ីប ដោយអ៊ីស្រា អែល នៅឆ្នាំ១៩៦៧ ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរស៊ូដង់បោសសម្អាតរថយន្តរងការបំផ្លិចបំផ្លាញ និងត្រូវបានគេលួចរាប់ពាន់គ្រឿងចេញពីផ្លូវនៅទីក្រុង Khartoum
06/25/2026 09:06 PM
ប៉ាឡេស្ទីនរិះគន់ការជំរុញរបស់អ៊ីស្រាអែល ដើម្បីគ្រប់គ្រងទីតាំងបុរាណនៅតំបន់វ៉េសប៊ែង
06/25/2026 09:06 PM
រដ្ឋមន្រ្តីអាកាសធាតុស៊ុយអែតនាំទារករបស់លោកស្រីមកចូលរួមជំនួបសហភាពអឺរ៉ុប
06/25/2026 09:06 PM
តម្លៃប្រេងវិលត្រឡប់មករកកម្រិតមុនសង្រ្គាមអ៊ីរ៉ង់វិញ ខណៈការផ្គត់ផ្គង់កើនឡើងពីមជ្ឈិមបូព៌ា
06/25/2026 09:06 PM
រថយន្តបើក​បុក​ចូល​ហ្វូងអ្នកគាំទ្របាល់ទាត់ម៉ិកស៊ិក នៅទីក្រុង​​​ Cabo San Lucas ដោយមាន​អ្នករបួស​ជាច្រើន​នាក់​
06/25/2026 08:06 PM
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បញ្ជាក់​ថា អ៊ីស្រាអែលត្រូវតែដកទ័ព​ចេញពីលីបង់ទាំងស្រុង
06/25/2026 08:06 PM
កុងហ្គោចេញ​នីតិវិធី​ចត្តាឡីស័ក ចំពោះ​អ្នកធ្វើដំណើរមកពីតំបន់រងប៉ះពាល់ដោយជំងឺ Ebola
06/25/2026 08:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាង EU និង​អាមេរិក នឹងចូលជាធរមានមុនថ្ងៃ​កំណត់របស់លោក Trump
06/25/2026 08:06 PM
លោក Trump លើក​ឡើង​ថា មេដឹកនាំ​អ៊ុយក្រែន កំពុងធ្វើបាន «ល្អ» ក្នុង​ការតទល់នឹង​រុស្ស៊ី
06/25/2026 08:06 PM
ដាណឺម៉ាកអនុម័តការដាក់ពង្រាយបេសកកម្ម នៅ​ច្រកសមុទ្រ Hormuz
06/25/2026 08:06 PM