ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

រណ្តៅរ៉ែមាសអាណាធិបតេយ្យនៅឃុំរមទម ស្រុករវៀង ដែលមានជម្រៅឆក់យកជីវិតមនុស្សម្នាក់ទៀតហើយ

2023/10/20 09:40:20 pm        49
ព្រះវិហារ៖ កន្លងមក និងបច្ចុប្បន្នសកម្មភាពជីកកកាយរុករក និងបូមយករ៉ែមាស​កើតមាន​ពេញ​បន្ទុកក្នុងស្រុករវៀង ​និងឈ្មួញជាច្រើននាក់​ជីកកកាយរុករក ​ធ្វើអាជីវកម្មរ៉ែមាស​រាប់រយ​រណ្ដៅ ដោយ​ខ្លះប្រើប្រាស់សាធាតុគីមី​ ដោយខុសច្បាប់​ ស្ថិតក្នុងតំបន់ភ្នំលុង ​ភូមិរំដេង ឃុំរមទម​ ស្រុករវៀង ។ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ មានបុរសម្នាក់ បានពុលស្លាប់ ខណៈពេល​ចុះទៅក្នុងរណ្តៅរុករករ៉ែមាស ដែលមានជម្រៅចាប់ពី៥០ទៅ៦០ម៉ែត្រចុះក្រោម កើតឡើង​នៅ​ភូមិរំដេង ឃុំរមទម​ ស្រុករវៀងខេត្តព្រះវិហារ។បើតាមសាក្សី​មួយម្នាក់​ដែល​មាន​ឈ្មោះ យន់ ដារ៉ា ​ហៅចិន ​បាននិយាយរៀបរាប់ថា នៅវេលា​ទៀបភ្លឺថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ឈ្មោះ ចេន ភក្ដី ហៅភ័ក្រ ​ដែលមានអាយុ៣៦ ឆ្នាំ បាន​បបួលខ្លួន​ចុះទៅរករ៉ែមាស​ក្នុង​រណ្តៅ​មួយដែល​ឪពុកទៅពុកខ្លួនទុកចោលជាយូរមកហើយ ​នៅ​ពេលឈ្មោះ ភ័ក្រ ជាអ្នកចុះហើយខ្លួន​ជាអ្នកនៅលើគោកក្បែរមាត់រណ្ដៅ ​ពេលចុះ​ទៅ​បាន​មួយសន្ទុះជាមួយ​ និងសម្ភារៈមួយចំនួនភ្ជាប់​ទៅ​នឹងខ្លួន ​ដើម្បីស្វែងរករ៉ែមាសក៏ឮសំឡេងស្រែក ពី​ក្នុងរណ្ដៅ​អោយអ្នក​នៅខាងលើ​ជួយផងគាត់​ពុលហើយ ។ ភ្លាមនោះ អ្នកនៅខាងលើក៏បាន​ចុះទៅជួយ ប៉ុន្តែអ្នក​ដែលចុះទៅ​មុន​បាន​របូត​ដៃធ្លាក់​ចុះទៅ​ខាងក្រោម​បាត់ភ្លាមៗ រូបលោកក៏បាន​ទូរស័ព្ទប្រាប់​បងប្អូន​ក្នុងភូមិ ដើម្បីមកជួយ​សង្គ្រោះ ប៉ុន្តែការជួយសង្គ្រោះអ្នកដែលធ្លាក់ចុះទៅ​ក្នុង​រណ្ដៅរ៉ែមាសមិនអាចជួយបានទេ ព្រោះមានទឹកជ្រៅ។ ​សាក្សីដដែល ​បានបន្ដទៀតថា អស់រយៈពេលជាច្រើនម៉ោង ​ដោយប្រើប្រាស់ម៉ូទ័របូមទឹកចេញពី​រណ្ដៅរ៉ែមាសឱ្យរីងអស់ទឹក ទើបបងប្អូនប្រជាពលរដ្ឋនាំគ្នាចុះទៅរកសពឃើញហើយក៏នាំគ្នាយល់សពមកខាង លើ​ដើម្បីឲ្យមន្ត្រីជំនាញ​ធ្វើ​កោសលវិច័យ​ផងដែរ ។ក្រោយពីបានទទួលព័ត៌មាន កម្លាំង​ជំនាញ​ចុះពិនិត្យ ​សហការជាមួយព្រហ្មទណ្ឌ បាន​ចុះទៅដល់កន្លែងកើតហេតុ ​ដោយ​មានការ​សហការពីអាជ្ញាធរ ​ភូមិ ឃុំ​ និងមន្រ្តី​មណ្ឌល​សុខភាពភ្នំដែក ​ក្រោមការដឹកនាំ​របស់​អភិបាលស្រុករវៀង​ និងសម្របសម្រួល​ដោយ​លោកព្រះរាជអាជ្ញារង ​គឹម សំលេង ផងដែរ។តាមសន្និដ្ឋានរបស់ពេទ្យ និងជំនាញ បានបញ្ជាក់ថា សាកសពឈ្មោះ ចែន ភក្តី ​ហៅ ភ័ក្រ្ត ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិ ឃុំកើត​ហេតុខាងលើ ​បាន​ស្លាប់ដោយ​សារការ​ធ្វេសប្រហែស​ធ្លាក់ក្នុងរណ្តៅរ៉ែមាស​បណ្តាយឲ្យស្លាប់ខ្លួនឯង។សូមបញ្ជក់ថា នាពេលបច្ចុប្បន្ន ការធ្វើអាជីវកម្មរុករករ៉ែមាស ពីសំណាក់ក្រុមហ៊ុន ឬឈ្មួយតូចធំ និងពលរដ្ឋមានច្បាប់ និងអត់ច្បាប់ បានកើតឡើង​ព្រោងព្រាត​នៅតាមតំបន់មួយចំនួន នៃខេត្តព្រះវិហារ ​ហើយការរុករករ៉ែនេះ តែងបង្កជាបញ្ហា និងគ្រោះថ្នាក់មានស្លាប់ និង​របួសនៅពេលរុករករ៉ែ ៕

មនុស្សរាប់រយនាក់ ប្រមូលផ្តុំគ្នានៅក្រុងញ៉ូវយ៉ក ទាមទារឲ្យដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល នៅហ្គាហ្សា

2023/10/20 07:30:49 pm        130
ក្រុមបាតុកររាប់រយនាក់ បានមកប្រមូលផ្តុំគ្នា នៅទីលាន Times Square ទីក្រុងញ៉ូវយ៉ក កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីទាមទារឲ្យដោះលែងចំណាប់ថ្នូរដែលត្រូវបានចាប់ដោយក្រុមហាម៉ាស់ អំឡុងការវាយប្រហារដ៏ឃោឃៅកាលពីថ្ងៃទី៧ ខែតុលា ទៅលើប្រទេសអ៊ីស្រាអែល។ ការតវ៉ានេះនៅទីលាន Times Square ត្រូវបានរៀបចំដោយក្រុមប្រឹក្សាអាមេរិកអ៊ីស្រាអែលដែលមិនរកប្រាក់កម្រៃ តំណាងឲ្យពលរដ្ឋអាមេរិកអ៊ីស្រាអែល នៅក្នុងសភាសហរដ្ឋអាមេរិក រួមមានទាំងសមាជិកព្រឹទ្ធសភាពសហរដ្ឋអាមេរិក លោក Chuck Schumer ជាមេដឹកនាំមានសំឡេងភាគច្រើននៅព្រឹទ្ធសភាជនជាតិជ្វីហ្វដំបូងគេនៅក្នុងប្រវត្តិសាស្ត្រ ដោយប្តេជ្ញាឈរជាមួយអ៊ីស្រាអែល និងវាយបកប្រឆាំងក្រុមហាមម៉ាស់។ នៅកន្លែងប្រមូលផ្តុំគ្នា ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំអង្គការសហប្រជាជាតិលោក Gilad Erdan បានរិះគន់ដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ទៅកាន់ព្រំដែនតំបន់ Rafah ឆ្លងកាត់ពីប្រទេសអេហ្ស៊ីបទៅកាន់តំបន់ហ្គាហ្សា នៅថ្ងៃសុក្រនេះ ។

ការផ្តល់ជំនួយសំខាន់ៗសម្រាប់តំបន់ហ្កាហ្សា នឹងត្រូវពន្យារពេល ខណៈពលរដ្ឋប៉ាឡេស្ទីន ប្រឈមនឹងស្ថានភាពកាន់តែអាក្រក់

2023/10/20 07:15:07 pm        179
ការផ្គត់ផ្គង់ជំនួយមនុស្សធម៌ ដែលកំណត់សម្រាប់ជនស៊ីវិល នៅតំបន់ហ្កាហ្សា នៅតែស្ថិតក្នុងកម្រិតទាបនៅឡើយ ខណៈការព្រួយបារម្ភកើនឡើងកាន់តែខ្លាំង អំពីស្ថានភាពកាន់តែអាក្រក់ទៅៗសម្រាប់ចំនួនប្រជាជន ដែលជាប់គាំងនៅក្នុងតំបន់ឡោមព័ទ្ធមួយនេះ។ ប្រភពជាច្រើនបានប្រាប់សារព័ត៌មាន CNN កាលពីថ្ងៃព្រហស្បតិ៍ (១៩ តុលា) ថា ច្រកព្រំដែនឆ្លងកាត់ រ៉ាហ្វាហ្វ ដ៏សំខាន់ មិនត្រូវបានរំពឹងថានឹងបើកនៅថ្ងៃសុក្រនេះ សម្រាប់ក្បួនជំនួយដំបូងឡើយ ប៉ុន្តែក្រុមមន្ត្រីអាមេរិកបាននិយាយថា ស្ថានការណ៍នៅតែមានភាពរលូន។ ការជួសជុលផ្លូវ គឺត្រូវការជាចាំបាច់នៅផ្នែកឆ្លងកាត់របស់អេហ្ស៊ីប ហើយក៏នៅមានកង្វល់អំពីភាពប្រាកដ ដែលថាការដឹកជញ្ជូនអាចមាននិរន្តរភាព ហើយមិនមែនជាការបញ្ជូនទៅបានតែមួយលើកនោះទេ។ប្រជាជននៅតំបន់ហ្កាហ្សាទាំងមូល ត្រូវបានកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី អាហារ ប្រេងឥន្ធនៈ និងទឹកអស់រយៈពេលជាងមួយសប្តាហ៍ ក្រោម «ការឡោមព័ទ្ធទាំងស្រុង» ដែលបញ្ជាដោយអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារភេរវកម្មថ្ងៃទី៧ ខែតុលា របស់ក្រុមហាម៉ាស ដែលបានសម្លាប់ពលរដ្ឋខ្លួនរាប់ពាន់នាក់មក៕

កងទ័ពអាមេរិក ចោទប្រកាន់ពលបាលឯក Travis King ពីបទរត់ចោលជួរកងទ័ព

2023/10/20 07:08:38 pm        134
កងទ័ពសហរដ្ឋអាមេរិក បានចោទប្រកាន់ពលបាលឯក ត្រាវីស ឃីង (Travis King) ពីបទរត់ចោលជួរទ័ព កាលពីថ្ងៃព្រហស្បតិ៍ (១៩ តុលា) បន្ទាប់ពីបុរសរូបនេះបានរត់គេចខ្លួនទៅកាន់ប្រទេសកូរ៉េខាងជើង ហើយត្រូវបានឃុំខ្លួននៅទីនោះអស់រយៈពេលពីរខែ នេះបើយោងតាមឯកសារចោទប្រកាន់ ដែលសារព័ត៌មាន រ៉យទ័រ ទទួលបាន។សំណុំរឿងរបស់កងទ័ពអាមេរិក ប្រឆាំងនឹងលោក ឃីង ដែលមិនត្រូវបានគេរាយការណ៍ពីមុននោះ រួមមានការចោទប្រកាន់ចំនួន ៨ករណីផ្សេងគ្នា ក្រោមក្រមយុត្តិធម៌យោធា ដោយបង្កើតឲ្យមានការតស៊ូផ្លូវច្បាប់យ៉ាងសំខាន់សម្រាប់ទាហានវ័យ ២៣ឆ្នាំរូបនេះ បន្ទាប់ពីការដោះលែងពីមន្ទីរឃុំឃាំងកូរ៉េខាងជើង កាលពីកញ្ញា មក។ លោកឃីង បានលួចរត់ចូលទៅប្រទេសកូរ៉េខាងជើង កាលពីថ្ងៃទី១៨ ខែកក្កដា ខណៈកំពុងធ្វើដំណើរល្បាតស៊ីវិលនៃតំបន់សន្តិសុខរួម (JSA) នៅតាមព្រំដែនដែលមានកម្លាំងខ្លាំងរវាងប្រទេសកូរ៉េទាំងពីរ។ ការដោះលែងរបស់ទាហានអាមេរិករូបនេះដោយកូរ៉េខាងជើង កាលពីខែកញ្ញា បានធ្វើឡើងស្របតាមការចរចារនៅពីក្រោយឆាកជាច្រើនសប្តាហ៍ ដែលនាំឱ្យរដ្ឋាភិបាលស៊ុយអែត នាំយកលោកឃីង ពីកូរ៉េខាងជើង ហើយឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសចិន ដើម្បីប្រគល់ឱ្យឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក៕

នគរបាលប្រទេសហៃទី ចាប់ខ្លួនជនសង្ស័យក្នុងឃាតកម្មលើប្រធានាធិបតីលោក Jovenel Moise

2023/10/20 06:58:52 pm        147
នគរបាលជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នគរបាលប្រទេសហៃទី បានចាប់ខ្លួនអតីតមន្ត្រីយុត្តិធម៌លោក Joseph Felix Badio ក្នុងករណីឃាតកម្មលើប្រធានាធិបតីលោក ហ្សូវ៉ិនណែល ម៉យអ៊ីស (Jovenel Moise) ។លោក Badio ត្រូវបានចោទប្រកាន់ដោយការស៊ើបអង្កេតពីការចេញបញ្ជាឲ្យអ្នកវាយប្រហារ ដែលបានធ្វើសកម្មភាពវាយប្រហារកាលពីខែកក្កដា ឆ្នាំ២០២១។ យោងតាមសាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា នគរបាលប្រដាប់អាវុធ បានស្ទាក់ចាប់លោក Badio ខណៈលោកកំពុងបើកបររថយន្តចេញពីចំណតរថយន្តនៅផ្សារទំនើបមួយកន្លែង ក្នុងតំបន់ Petion-Ville ជាយក្រុងព័រអូប្រាំង កាលពីរសៀលថ្ងៃព្រហស្បតិ៍។ លោក Badio ត្រូវបានក្រុមមន្ត្រី និងក្រុមសិទ្ធមនុស្សប្រទេសហៃទី គិតថាជាជនសង្ស័យសំខាន់ម្នាក់ ក្នុងផែនការឃាតកម្ម ដែលត្រូវបានចោទប្រកាន់ពីបទឃាតកម្ម ឃាតកម្មដែលបានប៉ុនប៉ង និងចោរកម្មប្រដាប់អាវុធ។ លោក Moise ត្រូវបានបាញ់សម្លាប់ នៅក្នុងបន្ទប់ដេករបស់លោក បន្ទាប់ពីក្រុមប្រដាប់អាវុធមួយក្រុមសម្រុកចូលទៅក្នុងលំនៅឋានរបស់លោក នៅតំបន់ភ្នំ ខាងលើទីក្រុងព័រអូប្រាំង។ ក្រុមអ្នកស៊ើបអង្កេត បានចោទប្រកាន់ លោក Badio ពីការចេញបញ្ជាឲ្យអ្នកវាយប្រហារជនជាតិកូឡំប៊ី អនុវត្តការវាយប្រហារដ៏ឃោឃៅនេះ។

ប្រមុខការពារជាតិ៖ កងទ័ពអ៊ីស្រាអែល នឹងចូលទៅតំបន់ហ្កាហ្សា ក្នុងពេលឆាប់ៗនេះ

2023/10/20 06:52:00 pm        131
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានប្រាប់កងទ័ព ដែលបានប្រមូលផ្តុំនៅព្រំដែនតំបន់ហ្កាហ្សា កាលពីថ្ងៃព្រហស្បតិ៍ (១៩ តុលា) ថា ពួកគេនឹងអាចមើលឃើញតំបន់ហ៊ុមព័ទ្ធរបស់ប៉ាឡេស្ទីន «ពីខាងក្នុង» ឆាប់ៗនេះ ដោយសំដៅដល់ការវាយលុកតាមដីគោក ដែលគេរំពឹងទុក ក្នុងគោលបំណងបំផ្លាញក្រុមហាម៉ាស ថាអាចនឹងខិតជិតមកដល់។អ៊ីស្រាអែល បានវាយលុកតំបន់ហ្កាហ្សា ដោយការវាយប្រហារតាមអាកាសបន្ថែមទៀត កាលពីថ្ងៃព្រហស្បតិ៍ ជុំវិញការវាយប្រហារថ្ងៃទី៧ តុលា ដោយខ្មាន់កាំភ្លើងក្រុមហាម៉ាស ដែលបានសម្លាប់ជនជាតិអ៊ីស្រាអែលចំនួន ១៤០០នាក់។ អ៊ីស្រាអែល បានដាក់មនុស្ស ២,៣លាននាក់ នៃតំបន់ហ្កាហ្សា ស្ទ្រីប ឱ្យស្ថិតនៅក្រោមការឡោមព័ទ្ធ ព្រមទាំងបានទម្លាក់គ្រាប់បែក ក្នុងការវាយប្រហារ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងធ្វើឱ្យមនុស្សជាងមួយលាននាក់គ្មានផ្ទះសម្បែង។លោក Gallant បានប្រាប់ក្រុមទាហានថា «ពេលនេះ អ្នកមើលឃើញតំបន់ហ្កាហ្សា ពីចម្ងាយ ប៉ុន្តែអ្នកអាចនឹងមើលឃើញទីក្រុងនេះពីខាងក្នុង នៅពេលឆាប់ៗនេះ ហើយបញ្ជាក៏នឹងមកដល់ក្នុងពេលខាងមុខផងដែរ»។ សូមបញ្ជាក់ថា កងទ័ពមិនត្រូវបានគេរំពឹងថា នឹងចូលក្នុងតំបន់នេះ ពេលដែលមេដឹកនាំបរទេសកំពុងធ្វើទស្សនកិច្ចនោះទេ។ ភ្លាមៗបន្ទាប់ពីសេចក្តីថ្លែងការណ៍របស់លោក Gallant នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចេញវីដេអូមួយ ដោយបង្ហាញរូបលោក កំពុងនៅជាមួយក្រុមកងទ័ព នៅជិតព្រំដែន ហើយសន្យាថានឹងទទួលជ័យជម្នះ។ រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Safadi បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុង អាម៉ាន់ ថា «ការចង្អុលបង្ហាញទាំងអស់របស់អ៊ីស្រាអែលនោះ គឺមានន័យថា សោកនាដកម្មដ៏អាក្រក់បំផុត នឹងខិតជិតមកដល់ហើយ»៕

របាយការណ៍របស់UN៖ ក្រុមជនអន្ធពាលហៃទី គ្រប់គ្រងសាលារៀន និងគ្លីនិក ខណៈដែលរដ្ឋាភិបាលអវត្តមាន

2023/10/20 06:42:38 pm        142
ក្រុមជនអន្ធពាលហៃទីគ្រប់គ្រងសាលារៀន គ្លីនិក និងមូលនិធិជំនួសរដ្ឋាភិបាលដែលអវត្តមានកាន់តែខ្លាំងឡើង បើទោះបីជាក្រុមឧក្រិដ្ឋជនរបស់ពួកគេជួយមេដឹកនាំក្រុមអន្ធពាល ប្រមូលថវិកា និងទិញផ្ទះប្រណីតដែលមានអាងហែលទឹកនៅក្នុងប្រទេសក្រីក្របំផុតនៃអឌ្ឍគោលនេះក៏ដោយ។នោះគឺជាការរកឃើញមួយនៃរបាយការណ៍ដ៏ទូលំទូលាយរបស់អង្គការសហប្រជាជាតិ ដែលបានចេញផ្សាយ កាលពីថ្ងៃពុធ។របាយការណ៍១៥៦ទំព័រពីក្រុមអ្នកជំនាញរបស់UNបានឲ្យដឹងថា៖«ក្រុមជនអន្ធពាលកាន់តែរឹងមាំ កាន់តែសម្បូរបែប ប្រដាប់អាវុធកាន់តែប្រសើរ និងមានស្វ័យភាពកាន់តែច្រើន»។ របាយការណ៍នោះ បានចង្អុលបង្ហាញពីការជួញដូរអាវុធដែលរកកម្រៃបានយ៉ាងច្រើនពីសហរដ្ឋអាមេរិក ដែលផ្តល់ឲ្យក្រុមជនអន្ធពាល នូវអាវុធដ៏ប្រល័យយ៉ាងច្រើន។ក្រុមអ្នកជំនាញនេះ បានរិះគន់ការហាមឃាត់អាវុធរបស់អង្គការសហប្រជាជាតិ «គ្មានប្រសិទ្ធភាព» ហើយបានបញ្ជាក់ថា មានប្រទេសមួយចំនួនឆ្លើយតបទៅនឹងសំណើ ដើម្បីតាមដានអាវុធដែលរឹបអូសបានទាំងនោះ។ក្រុមជនអន្ធពាល បានកាន់តែរឹងមាំឡើង ដោយរួមបញ្ចូលគ្នា នៅក្នុងរដ្ឋធានីជុំវិញសម្ព័ន្ធភាព G9 និង G-Pep ខណៈដែលការប្រយុទ្ធគ្នា កាន់តែកើនឡើងនៅលើដីស្រែចំការភាគខាងជើងសំខាន់ៗ។

ពលរដ្ឋតំបន់ហ្កាហ្សា ប្រឈមនឹងស្ថានភាពកាន់តែយ៉ាប់យ៉ឺន ខណៈខ្វះប្រេងឥន្ធនៈ និងទឹក

2023/10/20 05:46:35 pm        148
ពលរដ្ឋប៉ាឡេស្ទីនមួយចំនួនដែលបានភៀសខ្លួនចេញពីតំបន់សង្គ្រាមបានសម្រុកទៅផ្សាររបស់ទីក្រុងខាន់យូនីស(Khan Younis) ដើម្បីទិញទំនិញស្តុកទុកតាមលទ្ធភាព ស្របពេលដែលស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅក្នុងតំបន់ហ្កាហ្សាកាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រុមអាជីវករបាននិយាយថា ដោយសារកង្វះអគ្គិសនីខ្លាំង និងការផ្គត់ផ្គង់សំខាន់ៗដូចជាទឹក អាហារ ប្រេងឥន្ធនៈ និងធនធានវេជ្ជសាស្ត្រ ចំនួនទំនិញនៅផ្សារនេះ កំពុងថយចុះយ៉ាងឆាប់រហ័ស។អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឲ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ ដើម្បីកាត់បន្ថយ ទុក្ខវេទនារបស់មនុស្ស ដែលកំពុងកើតឡើងនៅក្នុងតំបន់នេះ។ ចំនួនអ្នកស្លាប់ និងរបួសដែលចេះកើនឡើង និងស្ថានភាពកាន់តែយ៉ាប់យ៉ឺន បញ្ជាក់យ៉ាងច្បាស់អំពីតម្រូវការបន្ទាន់ សម្រាប់ការដោះស្រាយជម្លោះដ៏មហន្តរាយនេះ។ ប្រភពពីកងកម្លាំងសន្តិសុខអេហ្ស៊ីបបាននិយាយថារថយន្តដឹកទំនិញជាង ១០០គ្រឿងកំពុងរង់ចាំនៅជិតច្រកព្រំដែនរ៉ាហ្វា(Rafah)ក្នុងទឹកដីអេហ្ស៊ីបកាលពីថ្ងៃព្រហស្បតិ៍ ទោះបីជាវាមិនត្រូវបានគេរំពឹងថាជំនួយនឹងចូលទៅដល់មុនថ្ងៃសុក្រក៏ដោយ ។ ការខាតបង់របស់មនុស្សក្នុងជម្លោះដ៏យូរអង្វែងនេះ គឺមិនអាចប៉ានស្មានបាន ក្នុងនោះ ជនជាតិប៉ាឡេស្ទីនចំនួន ៣.៤៧៨នាក់ បានស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា និងជាង១.៤០០នាក់ បានស្លាប់នៅក្នុងប្រទេសអ៊ីស្រាអែល។ពិភពលោកឈរមើលដោយអស់ដង្ហើម ដោយសង្ឃឹមថានឹងមានការបញ្ចប់យ៉ាងឆាប់រហ័សចំពោះអំពើហិង្សា និងរកឃើញផ្លូវឆ្ពោះទៅរកសន្តិភាពសម្រាប់ប្រជាជននៅតំបន់ហ្កាហ្សា៕

ជនភៀសខ្លួនប៉ាឡេស្ទីននៅជំរំតង់និយាយថា ពួកគេចង់មានបទឈប់បាញ់ ដើម្បីត្រឡប់ទៅផ្ទះវិញ

2023/10/20 05:35:02 pm        189
ជនភៀសខ្លួនប៉ាឡេស្ទីនម្នាក់ឈ្មោះអាស្មាសាបា (Asmaa Sabah) ដែលកំពុងរស់នៅក្នុងជំរំតង់មួយនៅទីក្រុយខាន់យូនីស(Khan Younis) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍១៩ តុលា ថាស្ថានភាពបច្ចុប្បន្នរបស់អ្នកស្រី ធ្វើឲ្យនឹកឃើញដល់ការភៀសខ្លួនរបស់ជនជាតិប៉ាឡេស្ទីនកាលពីឆ្នាំ១៩៤៨។ខណៈកំពុងអង្គុយជុំកូនៗក្នុងជំរំតង់ អ្នកស្រី Sabah និយាយថា យើងបានចាកចេញពីផ្ទះទៅស្នាក់នៅក្នុងជម្រកតង់ ដូចដូនតារបស់យើងដែរ។ យើងទាំងអស់គ្នា មិនស្មានទេ ថាអាចមកស្នាក់នៅក្នុងជំរំតង់នៅទីនេះ។ ជំរំតង់ចំនួន១២០កន្លែង ត្រូវបានដំឡើងនៅក្នុងជំរំមួយដែលបានបង្កើតឡើងនៅបរិវេណទីស្នាក់ការកណ្តាល របស់ទីភ្នាក់ងារការងារនិងជំនួយរបស់អង្គការសហប្រជាជាតិ UNRWA ក្នុងទីក្រុងខាន់ យូនីស (Khan Younis) ដើម្បីធ្វើជាផ្ទះសម្រាប់អ្នកមកដល់ពីភាគខាងជើងតំបន់ហ្កាហ្សា។ ប្រជាពលរដ្ឋក្នុងតំបន់ហ្កាហ្សា ធន់នឹងជំងឺជាច្រើនឆ្នាំមកហើយ ដោយបានរួចជីវិតពីសង្គ្រាមរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល ការបិទផ្លូវ និងការអត់ការងារធ្វើនៅក្នុងតំបន់មួយក្នុងចំណោមតំបន់ជាច្រើនដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក។ ប៉ុន្តែការវាយប្រហាររបស់ពួកហាម៉ាសនៅថ្ងៃទី៧ ខែតុលា ដែលជាការប្រឆាំងដ៏ធំបំផុតប្រឆាំងនឹងអ៊ីស្រាអែលចាប់តាំងពីសង្រ្គាម យ៉ុម គីបពួ (Yom Kippur) ពីថ្ងៃទី៦ខែតុលា ១៩៧៣ ដល់ថ្ងៃទី២៥ តុលា ១៩៧៣ បន្ទាប់មកការវាយប្រហារដ៏ខ្លាំងក្លាបំផុតមិនធ្លាប់មានរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាបានបង្កើតឲ្យមានជាវិបត្តិដ៏ធ្ងន់ធ្ងរ ស្របពេលប្រជាជនប៉ាឡេស្ទីនរាប់សែននាក់នៅភាគខាងជើងត្រូវបានគេបញ្ជាឱ្យភៀសខ្លួនទៅកាន់តំបន់រងការឡោមព័ទ្ធភាគខាងត្បូង៕

សហភាពអឺរ៉ុបរឹតបន្តឹងច្បាប់ការធ្វើអន្តោប្រវេសន៍ បន្ទាប់ពីការវាយប្រហារនៅក្នុងប្រទេសបារាំង និងទីក្រុងព្រុចសែល

2023/10/20 05:25:04 pm        158
ក្រុមរដ្ឋមន្ត្រីសហភាពអឺរ៉ុប បានជំរុញដល់បណ្ដារដ្ឋជាសមាជិកឲ្យប្រឹងប្រែងរឹតត្បិតលើច្បាប់ធ្វើអន្តោប្រវេសន៍បន្ថែមទៀត និងបណ្ដេញអ្នកទាំងឡាយដែលចាត់ទុកថាជាការបង្កហានីភ័យដល់សន្តិសុខ ស្របពេលក្ដីបារម្ភចេះតែកើនឡើង ពាក់ព័ន្ធការវាយប្រហារជាបន្តបន្ទាប់ដោយកក្រុមសកម្មប្រយុទ្ធ។ ក្រុមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងយុត្តិធម៌ បានជួបពិភាក្សាគ្នា ប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីគ្រូបង្រៀនម្នាក់នៅក្នុងប្រទេសបារាំង និងជនជាតិស៊ុយអែត២នាក់ នៅក្នុងទីក្រុងព្រុចសែល ត្រូវបានធ្វើឃាតពីសំណាក់ជនសង្ស័យក្រុមអ៊ីស្លាមជ្រុលនិយម។ នគរបាលទូទាំងអឺរ៉ុប រក្សាការប្រុងប្រយ័ត្នខ្ពស់ ក្រោយសង្រ្គាមរវាងអ៊ីស្លាម និងក្រុមហាម៉ាស។ សង្រ្គាមរវាងអ៊ីស្រាងែល និងក្រុមហាម៉ាស បង្កក្ដីបារម្ភយ៉ាងខ្លាំងថាអាចនឹងនាំឲ្យមានអំពើហិង្សាពីក្រុមសកម្មប្រយុទ្ធបន្ថែមទៀត នៅលើទ្វីបមួយនេះ។ ក្រុមរដ្ឋជាសមាជិកមួយចំនួន រួមទាំង អូទ្រីស សាធារណរដ្ឋឆែក និងប៉ូឡូញ បានអនុវត្តន៍ការត្រួតពិនិត្យដ៏តឹងរ៉ឹងរួចទៅហើយ ដើម្បីទប់ស្កាត់ការជួញដូរមនុស្ស។ សហភាពអឺរ៉ុប ជាប្លុកមួយដែលមានប្រជាជនប្រមាណ៤៥០ លាននាក់បានកត់ត្រាការមកដល់មិនទៀងទាត់ នៃក្រុមជនអន្តោប្រវេសន៍ ចំនួន២៥០.០០០ នៅឆ្នាំនេះ ដែលមួយផ្នែកធំបានជួយដោយក្រុមអ្នករត់ពន្ធមនុស្ស ជាវិបត្តិមួយដែលប្រទេសអ៊ីតាលី អេស្ប៉ាញ និងអាល្លឺម៉ង់បានសម្តែងការព្រួយបារម្ភនាពេលថ្មីៗនេះ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្មបង្កើតនូវឱកាសថ្មី សម្រាប់ការពង្រីកខ្លួនរបស់សហគ្រាសក្នុងតំបន់
10/01/2026 08:10 PM
ហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star​ Championship
10/01/2026 07:10 PM
ប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
10/01/2026 07:10 PM
រដ្ឋបាលខណ្ឌដូនពេញបានបំពាក់ គ្រឿងឥស្សរិយយសមេដាយការងារនិងប័ណ្ណសរសើរ ដល់មន្រ្តីរាជការរដ្ឋបាលខណ្ឌ
10/01/2026 07:10 PM
ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
10/01/2026 07:10 PM
លោក Trump ចាប់​ផ្ដើម​​យុទ្ធនាការឃោសនាបោះឆ្នោត ខណៈបក្សសាធារណរដ្ឋប្រឈម​ការប្រកួតប្រជែងតឹង​តែង​
10/01/2026 06:10 PM
ប្រធានាធិបតី​ឥណ្ឌូនេស៊ី តែងតាំងរដ្ឋមន្ត្រីការបរទេស និងឧស្សាហកម្មថ្មី ជា​ការ​រុះ​រើ​គណៈរដ្ឋមន្ត្រីដ៏​ធំ
10/01/2026 06:10 PM
លីបង់ពឹងផ្អែកលើការបណ្តុះបណ្តាល AI ទ្រង់ទ្រាយធំ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ
10/01/2026 06:10 PM
ខ្មាន់កាំភ្លើងសម្លាប់មនុស្ស ៧នាក់ លើរថយន្តតូរីសនៅតំបន់ភាគខាងលិចប្រទេសស៊ីរី
10/01/2026 06:10 PM
សត្វដំរីព្រៃចំនួនពីរក្បាលត្រូវបានជួយសង្រ្គោះ ក្រោយធ្លាក់ចូលស្រះទឹកមួយកន្លែង ស្រុកអូររាំង ខេត្តមណ្ឌលគិរី
10/01/2026 06:10 PM