ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

ក្រុមហាម៉ាស និងអ៊ីស្រាអែល ស្តីបន្ទោសដាក់គ្នាចំពោះការផ្ទុះដែលសម្លាប់មនុស្សរាប់រយនាក់នៅឯមន្ទីរពេទ្យក្នុងទីក្រុងហ្គាហ្សា

2023/10/18 03:55:57 pm        159
អ៊ីស្រាអែល៖ ក្រសួងសុខភាពគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការបំផ្ទុះដ៏ធ្ងន់ធ្ងរបំផុតមួយបានធ្វើឲ្យកក្រើកមន្ទីរពេទ្យទីក្រុងហ្គាហ្សា(Gaza) ដែលផ្ទុកពេញទៅដោយអ្នករបួស និងប្រជាជនប៉ាឡេស្ទីនផ្សេងទៀតដែលកំពុងស្វែងរកកន្លែងជ្រកកោនកាលពីថ្ងៃអង្គារ ដោយបានសម្លាប់មនុស្សរាប់រយនាក់ ។ក្រុមហាម៉ាស់បានស្តីបន្ទោសការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ខណៈយោធាអ៊ីស្រាអែលបាននិយាយថា មន្ទីរពេទ្យត្រូវបានវាយប្រហារដោយគ្រាប់រ៉ូកែតដែលបាញ់ខុសគោលដៅដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។ក្រសួងសុខាភិបាលបាននិយាយថាមនុស្សយ៉ាងហោចណាស់៥០០នាក់ បានស្លាប់ ក្នុងការវាយប្រហារលើមន្ទីរពេទ្យ Anglican Al-Ahli Baptist ។ វីដេអូដែលសារព័ត៌មាន AP បានបញ្ជាក់ពីខាងមន្ទីរពេទ្យ បង្ហាញពីអណ្ដាតភ្លើងបានឆាបឆេះអគារមន្ទីរពេទ្យនេះ ហើយបរិវេណមន្ទីរពេទ្យពោរពេញដោយរាងកាយសាកសពដាច់រយៈ ដែលភាគច្រើនជាកុមារតូចៗ។ នៅជុំវិញវាលស្មៅត្រូវបានរាយប៉ាយដោយភួយ  កាបូបស្ពាយសិស្សសាលា និងរបស់របរផ្សេងៗទៀត។ ការសម្លាប់រង្គាលបានកើតឡើងនៅពេលសហរដ្ឋអាមេរិកបានព្យាយាមបញ្ចុះបញ្ចូលអ៊ីស្រាអែលអនុញ្ញាតឱ្យមានការចែកចាយការផ្គត់ផ្គង់ជំនួយដល់ជនស៊ីវិលដែលអស់សង្ឃឹម ក្រុមជំនួយ និងមន្ទីរពេទ្យនៅតំបន់ហ្គាហ្សាដ៏តូច ដែលបានស្ថិតនៅក្រោមការឡោមព័ទ្ធទាំងស្រុងចាប់តាំងពីការវាយលុកដ៏សាហាវរបស់ក្រុមហាម៉ាសនៅភាគខាងត្បូងអ៊ីស្រាអែលកាលពីសប្តាហ៍មុន។ ការវាយប្រហារនេះក៏បានកើតឡើង ផងដែរ មួយថ្ងៃមុនពេលលោកប្រធានាធិបតី Joe Biden ទៅបំពេញទស្សនកិច្ចក្នុងតំបន់ ដើម្បីបង្ហាញការគាំទ្រដល់អ៊ីស្រាអែល និងព្យាយាមការពារកុំឱ្យសង្រ្គាមរីករាលដាល។ ប្រជាជនប៉ាឡេស្ទីនរាប់រយនាក់បានភៀសខ្លួននៅក្នុងមន្ទីរពេទ្យ al-Ahli និងមន្ទីរពេទ្យផ្សេងទៀតក្នុងទីក្រុង ហ្គាហ្សា កាលពីប៉ុន្មានថ្ងៃមុន ដោយសង្ឃឹមថាពួកគេនឹងរួចផុតពីការទម្លាក់គ្រាប់បែក បន្ទាប់ពីអ៊ីស្រាអែលបានបញ្ជាឱ្យប្រជាជនទាំងអស់នៅក្នុងទីក្រុង និងតំបន់ជុំវិញនោះ ជម្លៀសទៅកាន់ភាគខាងត្បូងតំបន់ហ្គាហ្សា៕

[BREAKING NEWS] មនុស្សជាង៥០០នាក់ ត្រូវបានគេរាយការណ៍ថា ស្លាប់នៅក្នុងការផ្ទុះមួយនៅមន្ទីរពេទ្យក្នុងទីក្រុង Gaza

2023/10/18 02:23:16 pm        163
[BREAKING NEWS] មនុស្សជាង ៥០០នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងការផ្ទុះមួយនៅឯមន្ទីរពេទ្យក្នុងទីក្រុង Gaza ដោយអាជ្ញាធរប៉ាឡេស្ទីន បានស្តីបន្ទោសការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ ប៉ុន្តែ អ៊ីស្រាអែល​បដិសេធ​ការ​ចោទ​ប្រកាន់​ពី​ការ​វាយ​ប្រហារតាមអាកាស។មន្ទីរពេទ្យ Anglican Al-Ahli Baptist Hospital នៅ តំបន់Gaza ត្រូវ​បានកក្រើកដោយ​ការ​ផ្ទុះ​មួយ​កាលពី​ថ្ងៃ​អង្គារ មុន​ដំណើរ​ទស្សនកិច្ចរបស់លោក​ប្រធានាធិបតី​អាមេរិក Biden ក្នុង​ប្រទេស​អ៊ីស្រាអែល៕

អាជ្ញាធរខណ្ឌ៧មករា ចុះត្រួតពិនិត្យទីតាំងមួយកន្លែង យីហោ ស៊ឹងវៃ ដែលសង្ស័យមានបង្កប់ល្បែងស៊ីសង

2023/10/17 10:23:17 pm        586
ភ្នំពេញ៖ ក្រោយមានបណ្ដាញសង្គមមួយចំនួននៅតែបន្តបង្ហោះជាសាធារណៈថាទីតាំង យីហោ ក្រុមហ៊ុន ស៊ឹងវៃ មានបង្កប់ល្បែងស៊ីសងខុសច្បាប់ដ៏ធំនៅខាងក្នុង ។ ដូច្នេះកម្លាំងគណៈបញ្ជាការ​ឯកភាពខណ្ឌ៧មករា ​បានបន្តចុះដល់ទីតាំង និងត្រួតពិនិត្យជាក់ស្ដែង ពុំឃើញមានដូចការ​ចុះ​ផ្សាយនោះឡើយ។សូមជម្រាប់ជូនថា នៅព្រឹកថ្ងៃទី១៧ ​ខែតុលា ឆ្នាំ២០២៣ នេះ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ ៧មករា ​បានចាត់ឲ្យលោក ណុប ផា អភិបាលរងទទួលបន្ទុក ដឹកនាំកម្លាំង​គណៈបញ្ជាការឯកភាពខណ្ឌចុះត្រួតពិនិត្យផ្ទាល់តែម្ដង ​នៅចំណុចទីតាំងយីហោ ក្រុមហ៊ុន ស៊ឹងវៃ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៣២ កែងផ្លូវលេខ១១៥ ​សង្កាត់វាល់វង់ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ ​តែពុំមានអ្វីពាក់ព័ន្ធបទល្មើសនិងល្បែងស៉ីសងឡើយ។ការចុះត្រួតពិនិត្យនេះផងដែរ អាជ្ញាធរបានអប់រំណែនាំ​ដល់ម្ចាស់គ្រប់គ្រងទីតាំង និង​បានធ្វើការ​កិច្ចសន្យា ចំពោះមុខជាមួយសមត្ថកិច្ច​ហាមមិនឱ្យមានបង្កប់ល្បែងស៊ីសង​គ្រប់ប្រភេទ និង​បទល្មើសផ្សេងៗដែលខុសច្បាប់​ ការជួញដូរមនុស្ស ​និងសារធាតុញៀនជាដើម។ ក្នុងករណីមិនអនុវត្តតាមកិច្ចសន្យាអាជ្ញាធរ និងអនុវត្តតាមតិវិធីច្បាប់។សូមបញ្ជាក់ផងដែរទីតាំងក្រុមហ៊ុន ស៊ឹងវៃ នេះ អាជ្ញាធរខណ្ឌ៧មករា បានចុះត្រួតពិនិត្យជាច្រើន​លើក​ច្រើនសារមកហើយ ដែលមានបណ្ដាញសង្គមក៏ដូចជាសារព័ត៌មាន​មួយចំនួន​បានចុះផ្សាយថា​ក្នុងទីតាំងនេះគឺមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ ​ក៏ប៉ុន្តែអាជ្ញាធរចុះត្រួតពិនិត្យមិនមានអ្វី គួរ​ឲ្យសង្ស័យ ​និងពាក់ព័ន្ធឡើយ។ តែទោះជាយ៉ាងណា​អាជ្ញាធរនិងឲ្យកម្លាំងជំនាញ​ធ្វើការ​ស៊ើបអង្កេតស្រាវជ្រាវ ​បន្តទៀតផងដែរ៕ អត្ថបទ៖ កុម្ភៈ

សម្ព័ន្ធយោធាណាតូ បានចាប់ផ្តើមសមយុទ្ធនុយក្លេអ៊ែរ ប្រចាំឆ្នាំរបស់ខ្លួន

2023/10/17 09:07:28 pm        118
អង្គការណាតូ ចាប់ផ្តើមសមយុទ្ធនុយក្លេអ៊ែរប្រចាំឆ្នាំរបស់ខ្លួន ដែលមានឈ្មោះថា «ថេរវេលាថ្ងៃត្រង់» កាលពីថ្ងៃចន្ទ (១៦ តុលា) ហើយយន្តហោះជាច្រើនគ្រឿងនៃរដ្ឋជាសមាជិកចំនួន ១៣ប្រទេស ក៏បានចូលរួមក្នុងការហ្វឹកហ្វឺននេះផងដែរ។ សម្ព័ន្ធយោធានេះសង្កត់ធ្ងន់ថា លំហាត់សម «ថេរវេលាថ្ងៃត្រង់» គឺជា «សកម្មភាពហ្វឹកហាត់ជាប្រចាំ ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ»។នៅឆ្នាំនេះ សមយុទ្ធដែលធ្វើឡើងលើប្រទេសអ៊ីតាលី ក្រូអាត និងសមុទ្រមេឌីទែរ៉ាណេមួយនេះ នឹងមានយន្តហោះជាច្រើនប្រភេទ រួមទាំងយន្តហោះចម្បាំងទំនើបៗ និងយន្តហោះទម្លាក់គ្រាប់បែក B-52 របស់អាមេរិក ដែលនឹងមកដល់ពីសហរដ្ឋអាមេរិកផងដែរ។សមយុទ្ធ «ថេរវេលាថ្ងៃត្រង់» មានការចូលរួមពីយន្តហោះចម្បាំងជាច្រើនគ្រឿង ដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ប៉ុន្តែមិនប្រើគ្រាប់បែកពិតនោះទេ។ អង្គការណាតូ សង្កត់ធ្ងន់ថា សមយុទ្ធនេះធ្វើឡើង «យ៉ាងហោចណាស់ចម្ងាយ ១.០០០គីឡូម៉ែត្រ ពីព្រំដែនរបស់រុស្ស៊ី« ហើយលំហាត់សមនេះគឺ «មិនជាប់ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ពិភពលោកបច្ចុប្បន្នទេ»។ សមយុទ្ធ «ថេរវេលាថ្ងៃត្រង់» នេះត្រូវបានគេរំពឹងថា នឹងធ្វើឡើងរហូតដល់ថ្ងៃទី២៦ ខែតុលា ខាងមុខនេះផងដែរ៕

មនុស្ស៥នាក់បានស្លាប់ក្នុងទឹកជំនន់នៅប្រទេសថៃ ខណៈរំពឹងថា នឹងមានភ្លៀងធ្លាក់ខ្លាំងបន្តទៀត

2023/10/17 09:04:14 pm        135
មនុស្ស ៥នាក់ បានស្លាប់នៅក្នុងគ្រោះទឹកជំនន់នៅភាគខាងជើងប្រទេសថៃ ក្នុងសប្តាហ៍នេះ ដោយក្រុមអាជ្ញាធរបានព្រមាននៅថ្ងៃអង្គារ (១៧ តុលា) ថា ភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត នឹងមកដល់ក្នុងពេលឆាប់ៗនេះ។ ក្រសួងសុខាភិបាលសាធារណៈថៃ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ចាប់តាំងពីដើមរដូវខ្យល់មូសុងក្នុងខែកញ្ញា មក ពលរដ្ឋថៃសរុប ២៣នាក់បានស្លាប់ក្នុងគ្រោះទឹកជំនន់ និងមនុស្ស ៣៣នាក់បានរងរបួស។ក្រសួងបាននិយាយថា កាលពីដើមសប្តាហ៍នេះ ទឹកជំនន់នៅក្នុងខេត្តផាយ៉ាវ ភាគខាងជើងប្រទេសថៃ បានសម្លាប់មនុស្សប្រាំនាក់។ ក្រុមអាជ្ញាធរថៃ បានចេញការព្រមានទឹកជំនន់សម្រាប់ខេត្តចំនួន ៣២ខេត្ត នៅថ្ងៃអង្គារនេះ ហើយភ្លៀងធ្លាក់ខ្លាំងក៏ត្រូវបានព្យាករណ៍ថា នឹងធ្លាក់នៅទីក្រុងបាងកក និងកោះរមណីយដ្ឋានដ៏ពេញនិយមរបស់ខេត្តភូកេត ផងដែរ។ សេចក្តីថ្លែងការណ៍បាននិយាយថា ប្រជាជនថៃជាង ៦.២០០០គ្រួសារ ត្រូវបានរងផលប៉ះពាល់ដោយទឹកជំនន់នៅរដូវវស្សានេះ។ គួររម្លឹកផងដែរថា កាលពីឆ្នាំ២០១១ ទឹកជំនន់ដ៏រីករាលដាល បានសម្លាប់មនុស្សជាង ៥០០នាក់ និងបំផ្លាញលំនៅឋានរាប់លានខ្នងនៅទូទាំងប្រទេសថៃផងដែរ៕

ជនអន្តោប្រវេសន៍ជាង ៨.៥០០នាក់ បានទៅដល់ប្រទេសអេស្ប៉ាញ ក្នុងរយៈពេលត្រឹមតែពីរសប្តាហ៍

2023/10/17 09:00:17 pm        133
ក្រសួងមហាផ្ទៃអេស្ប៉ាញបាននិយាយថា ជនអន្តោប្រវេសន៍ជាង ៨.៥០០នាក់ បានទៅដល់ប្រជុំកោះកាណារី របស់អេស្ប៉ាញ ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ខណៈក្រុមអាជ្ញាធរកំពុងជួបផលលំបាកក្នុងការទប់ទល់នឹងរលកនៃការមកដល់នៃជនអន្តោប្រវេសន៍។រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអេស្ប៉ាញ លោក ហ្វឺណានដូ ក្រានដេ ម៉ាឡាស្កា (Fernando Grande- Marlaska) បានទៅពិនិត្យរដ្ឋធានីនៃប្រជុំកោះនេះ កាលពីថ្ងៃចន្ទ (១៦ តុលា) ជាទីដែលលោកបានប្រកាសថា យន្តហោះនគរបាលស៊ីវិលអេស្ប៉ាញ ហ្គាឌីយ៉ា មួយគ្រឿង នឹងត្រូវបញ្ជូនទៅ ដើម្បីត្រួតពិនិត្យដែនទឹកជុំវិញប្រទេសសេណេហ្គាល់ និងប្រទេសម៉ូរីតានី ដែលជនអន្តោប្រវេសន៍ជាច្រើន ចាប់ផ្តើមធ្វើដំណើរទៅកាន់អឺរ៉ុប ហើយលោកបាននិយាយថា យន្តហោះទីពីរនឹងត្រូវបញ្ជូនទៅបន្ថែម ដើម្បីពង្រឹងដែនទឹកជុំវិញប្រជុំកោះកាណារី នេះផងដែរ។លោកម៉ាឡាស្កា បាននិយាយថា ជនអន្តោប្រវេសន៍ចំនួន ១២.៥០០នាក់ ត្រូវបានរារាំងពីការធ្វើដំណើរទៅកាន់អេស្ប៉ាញ រហូតមកដល់ពេលនេះនៅក្នុងឆ្នាំនេះ។ តួលេខក្រសួងមហាផ្ទៃអេស្ប៉ាញបង្ហាញថា ចំនួនជនអន្តោប្រវេសន៍ដែលបានទៅដល់ប្រទេសនេះ តាមសមុទ្រទៅប្រជុំកោះកាណារី បានកើនឡើង ៨០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

មេដឹកនាំពិភពលោកព្យាយាមទប់ស្កាត់សង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស់ និងការពារជនស៊ីវិល

2023/10/17 07:32:04 pm        151
ខណៈប្រទេសអ៊ីស្រអែល ត្រៀមសម្រាប់ការវាយលុកតាមដីគោកចូលទៅក្នុងតំបន់ហ្គាហ្សា សហគមន៍អន្តរជាតិ បានរួបរួមគ្នា ដើម្បីព្យាយាមការពារជនស៊ីវិលនិងទប់ស្កាត់ជម្លោះ មិនឲ្យរាលដាលនៅទូទាំងតំបន់។ ប៉ុន្តែការប្តេជ្ញាចិត្តដែលបានសន្យារបស់អ៊ីស្រាអែល ដើម្បីកម្ទេចក្រុមហាម៉ាស់ ជាក្រុមនៅពីក្រោយការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា កំពុងរារាំងកិច្ចប្រឹងប្រែងសម្របសម្រួល។ ដូច្នេះមានការប៉ះទង្គិចគ្នាច្រើននៅតាមបណ្តោយព្រំដែនភាគខាងជើងរបស់អ៊ីស្រាអែល ជាមួយប្រទេសលីបង់។ក្នុងចំណោមតួអង្គអន្តរជាតិសកម្មបំផុតគឺសហរដ្ឋអាមេរិក ដែលរដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប់ចំនួន៦ កាលពីថ្ងៃសុក្រទី ១៣ ខែតុលា ដោយបានធ្វើទស្សនកិច្ច នៅប្រទេសហ្សកដានី កាតា បារ៉ែន អារ៉ាប់រួម អារ៉ាប៊ីសាអូឌីត និងប្រទេសអេហ្ស៊ីប។ ទីក្រុងវ៉ាស៊ីនតោន ក៏ដូចជាសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនមានការព្រួយបារម្ភដើម្បីបញ្ចៀសការបើកសមរភូមិលើកទី២ជាមួយជីវពលក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសលីបង់។ ប៉ុន្តែពួកគេប្រាកដណាស់ចំពោះការគាំទ្ររបស់ពួកគេ សម្រាប់សិទ្ធរបស់អ៊ីស្រាអែល ដើម្បីកាពារខ្លួន។ ប្រទេសអេហ្ស៊ីប កាតា និងទួរគី ក៏កំពុងព្យាយាមទប់ស្កាត់វិបត្តិនេះ។ ប្រទេសទាំងអស់នេះមានទំនាក់ទំនងល្អជាមួយប្រទេសអ៊ីស្រាអែល ហើយអ្នកជំនាញគិតថាពួកគេនឹងមានឥទ្ធិពលខ្លះលើក្រុមហាម៉ាស់។ ប្រទេសចិន និងរុស្ស៊ី មានការយកចិត្តទុកដាក់កាន់តែខ្លាំង ចំពោះការឆ្លើយតបទៅនឹងការវាយប្រហារ។ប៉ុន្តែប្រទេសទាំងពីរនេះ អាចមានឥទ្ធិពលខ្លះលើប្រទេសអ៊ីរ៉ង់ជាសត្រូវដែលអ៊ីស្រាអែលបានស្បត់ ដើម្បីការពារជម្លោះមិនឲ្យរាលដាល។ ទីក្រុងតេអេរ៉ង់ បានគាំទ្រក្រុមហេសបូឡា និងក្រុមហាម៉ាស់ជាយូរមកហើយ។ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បានអំពាវនាវតាមកិច្ចប្រជុំកំពូលតាមវីដេអូ ដល់មេដឹកនាំសហភាពអឺរ៉ុប នៅថ្ងៃអង្គារនេះដើម្បីស្វែងរកជំហររួមគ្នាចំពោះសង្គ្រាមនេះ។

អង្គការខុសភាពពិភពលោក និយាយថា ជំនួយត្រូវតែទៅដល់តំបន់ហ្គាហ្សារយៈពេល២៤ម៉ោង មុនកើតមានមហន្តរាយ

2023/10/17 07:17:30 pm        137
ប្រធានអង្គការសុខភាពពិភពលោកប្រចាំតំបន់របស់អង្គការសហប្រជាជាតិ បានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃចន្ទថា តំបន់ហ្គាហ្សា នៅសល់ទឹកប្រើប្រាស់ ថាមពលអគ្គិសនី និង ប្រេងឥន្ធនៈសម្រាប់ត្រឹមរយៈពេលតែ២៤ម៉ោងទៀតប៉ុណ្ណោះ ខណៈសម្ពាធកើនឡើងខ្លាំង ដែលជំនួយចាំបាច់ត្រូវតែទៅឲ្យដល់។ ប្រធានប្រចាំតំបន់សម្រាប់មេឌីទែរ៉ាណេខាងកើត លោក អាម៉េដ អាល់-ម៉ាណហារី (Ahmed al-Mandhari) បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន AFP ថា ប្រសិនបើជំនួយមិនត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងដែនដីរងការឡោមព័ទ្ធ ក្រុមវេជ្ជបណ្ឌិត នឹងត្រៀមការចុះបញ្ជីអ្នកស្លាប់នៃអ្នកជំងឺរបស់ខ្លួន។ ជម្លោះបានឈានចូលដល់ថ្ងៃទី១០ កាលពីថ្ងៃចន្ទនៃការវាយប្រហារតាមអាកាសឥតឈប់ឈររបស់អ៊ីស្រាអែល ដាក់គោលដៅលើតំបន់រស់នៅរបស់ជនជាតិប៉ាឡេស្ទីន រងការឡោមព័ទ្ធ ចាប់តាំងពី ការវាយប្រហាររបស់ក្រុមហាម៉ាសមានមូលដ្ឋាន នៅតំបន់ហ្គាហ្សា កាលពីទី៧ខែតុលារ ដែលបានសម្លាប់មនុស្សជាង១.៤០០នាក់ ភាគច្រើនជាជនស៊ីវិលនៅក្នុងប្រទេសអ៊ីស្រាអែលភាគខាងត្បូង ។ ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាសនៅក្នុងតំបន់ហ្គាហ្សា បាននិយាយថាមនុស្សប្រហែល២.៧៥០នាក់ បានស្លាប់និងជាង៩.៧០០នាក់រងរបួស ។ យោងតាមអង្គការសហប្រជាជាតិមនុស្ស១លាននាក់ ត្រូវបានភៀសខ្លួនចេញពីលំនៅឋាន។ កង្វះខាតថាមពលអគ្គិសនី គំរាមកំហែងដល់ប្រព័ន្ធគាំទ្រជីវិត ចាប់ពីរោងចក្របន្សុតទឹកសមុទ្រ រហូតដល់ទូរទឹកកកស្តុកអាហារ និង ឃ្លាំងស្តុករក្សាគុណភាពសម្ភារៈវេជ្ជសាស្ត្រជាដើម៕

ទឹកទន្លេអាម៉ាហ្សូន ធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាងមួយសតវត្ស ស្របពេលគ្រោះរាំងស្ងួតរបស់ប្រេស៊ីល

2023/10/17 07:07:42 pm        305
ទឹកទន្លេអាម៉ាហ្សូន បានធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេលជាងមួយសតវត្ស កាលពីថ្ងៃច័ន្ទ (១៦ តុលា) នៅចំកណ្តាលនៃព្រៃជប់ភ្លៀងប្រេស៊ីល ខណៈគ្រោះរាំងស្ងួត បានបង្កផលប៉ះពាល់ដ់ជីវិតមនុស្សរាប់សែននាក់ និងបំផ្លាញប្រព័ន្ធអេកូឡូស៊ីរបស់ព្រៃអាម៉ាហ្សូន មួយនេះផងដែរ។កត្តារីងស្ងួតយ៉ាងឆាប់រហ័សនៃដៃទន្លេ ដែលភ្ជាប់ទៅកាន់ទន្លេអាម៉ាហ្សូនដ៏ធំ បានធ្វើឲ្យទូកជាច្រើនគ្រឿងបានជាប់គាំងនៅទីនោះ ដោយកាត់ផ្តាច់ការផ្គត់ផ្គង់អាហារ និងទឹកទៅកាន់ភូមិដាច់ស្រយាល ខណៈដែលសីតុណ្ហភាពទឹកខ្ពស់ ត្រូវបានគេសង្ស័យថា បានសម្លាប់សត្វផ្សោតទន្លេ ដែលជិតផុតពូជជាង ១០០ក្បាល។ទីក្រុងកំពង់ផែ ម៉ាណាអូស (Manaus) ដែលជាទីក្រុងមានប្រជាជនច្រើនជាងគេក្នុងតំបន់ បានកត់ត្រាកម្រិតទឹកទន្លេកម្ពស់ ១៣,៥៩ម៉ែត្រ កាលពីថ្ងៃចន្ទ បើប្រៀបធៀបទៅនឹងកម្ពស់ ១៧,៦០ម៉ែត្រកាលពីឆ្នាំមុន នៅក្នុងកិច្ចប្រជុំនៃទន្លេរីអូ និងទន្លេអាម៉ាហ្សូន នេះបើយោងតាមគេហទំព័ររបស់ខ្លួន។ នោះជាកម្រិតទាបបំផុត ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមក្នុងឆ្នាំ១៩០២មក។ក្រសួងវិទ្យាសាស្ត្ររបស់ប្រទេសប្រេស៊ីល បានស្តីបន្ទោសគ្រោះរាំងស្ងួតថាជាមូលហេតុនៃការចាប់ផ្តើមរបស់បាតុភូតអាកាសធាតុ អ៊ែល នីញ៉ូ ក្នុងឆ្នាំនេះ ដែលកំពុងជំរុញឱ្យមានបម្រែបម្រួលអាកាសធាតុធ្ងន់ធ្ងរនៅទូទាំងពិភពលោក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីដើមខែនេះ ក្រសួងវិទ្យាសាស្ត្របាននិយាយថា ខ្លួនរំពឹងថា គ្រោះរាំងស្ងួតនឹងអូសបន្លាយរហូតដល់យ៉ាងហោចណាស់ខែធ្នូ នៅពេលដែលឥទ្ធិពលរបស់បាតុភូតអាកាសធាតុ អ៊ែល នីញ៉ូ ត្រូវបានព្យាករណ៍ថានឹងឈានដល់កម្រិតកំពូលផងដែរ៕

ប្រធានាធិបតីកូឡុំប៊ី លោក Petro គំរាមកាត់ផ្តាច់ទំនាក់ទំនងជាមួយអ៊ីស្រាអែលជុំវិញសង្រ្គាមនៅតំបន់ហ្គាហ្សា

2023/10/17 07:00:00 pm        305
ប្រធានាធិបតីកូឡុំប៊ី លោ Gustavo Petro កំពុងគំរាមកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល បន្ទាប់ពីអាជ្ញាធរអ៊ីស្រាអែល ផ្អាកការនាំចេញសម្ភារៈផ្នែកសន្តិសុខទៅកាន់ប្រទេសអាមេរិកខាងត្បូង ជុំវិញការលើកឡើងរបស់លោក ដែលប្រៀបធៀបរដ្ឋាភិបាលអ៊ីស្រាអែលទៅនឹងពួកណាស៊ី និងការបរាជ័យរបស់លោកក្នុងការថ្កោលទោសការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលាពីក្រុមសកម្មប្រយុទ្ធហាម៉ាស ទៅលើអ៊ីស្រាអែលភាគខាងត្បូង។លោក Petro បាននិយាយកាលល្ងាចថ្ងៃអាទិត្យនៅលើបណ្តាញសង្គមX ដែលពីមុនគេស្គាល់ថាជា Twitterថា៖«ប្រសិនបើយើង ត្រូវផ្អាកទំនាក់ទំនងការបរទេសជាមួយអ៊ីស្រាអែល យើងព្យួរពួកវា។ យើងមិនគាំទ្រអំពើប្រល័យពូជសាសន៍ទេ»។ លោកបាននិយាយថា៖«អ្នកមិនប្រមាថប្រធានាធិបតីកូឡុំប៊ីទេ» ដោយឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម X ដោយលោក Lior Haiat អ្នកនាំពាក្យក្រសួងការបរទេសអ៊ីស្រាអែលដែលបានរិះគន់ការរិះគន់ការអធិប្បាយរបស់លោកប្រធានាធិបតីកូឡុំប៊ីថា ជាការប្រឆាំងជនជាតិជ្វីហ្វ។លោក Haiat បានប្រកាសថា ជា«វិធានការដំបូង» អ៊ីស្រាអែលបានសម្រេចចិត្តបញ្ឈប់កិច្ចសហប្រតិបត្តិការសន្តិសុខជាមួយប្រទេសកូឡុំប៊ី។ អ៊ីស្រាអែល បានផ្តល់ឲ្យប្រទេសកូឡុំប៊ីនូវមីស៊ីល យានដ្រូន យន្តហោះយោធា ឧទ្ធម្ភាគចក្រ និងសម្ភារៈសន្តិសុខផ្សេងទៀត។ ប្រទេសទាំងពីរ ក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី តាំងពីឆ្នាំ ២០២០មកម្ល៉េះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្មបង្កើតនូវឱកាសថ្មី សម្រាប់ការពង្រីកខ្លួនរបស់សហគ្រាសក្នុងតំបន់
10/01/2026 08:10 PM
ហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star​ Championship
10/01/2026 07:10 PM
ប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
10/01/2026 07:10 PM
រដ្ឋបាលខណ្ឌដូនពេញបានបំពាក់ គ្រឿងឥស្សរិយយសមេដាយការងារនិងប័ណ្ណសរសើរ ដល់មន្រ្តីរាជការរដ្ឋបាលខណ្ឌ
10/01/2026 07:10 PM
ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
10/01/2026 07:10 PM
លោក Trump ចាប់​ផ្ដើម​​យុទ្ធនាការឃោសនាបោះឆ្នោត ខណៈបក្សសាធារណរដ្ឋប្រឈម​ការប្រកួតប្រជែងតឹង​តែង​
10/01/2026 06:10 PM
ប្រធានាធិបតី​ឥណ្ឌូនេស៊ី តែងតាំងរដ្ឋមន្ត្រីការបរទេស និងឧស្សាហកម្មថ្មី ជា​ការ​រុះ​រើ​គណៈរដ្ឋមន្ត្រីដ៏​ធំ
10/01/2026 06:10 PM
លីបង់ពឹងផ្អែកលើការបណ្តុះបណ្តាល AI ទ្រង់ទ្រាយធំ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ
10/01/2026 06:10 PM
ខ្មាន់កាំភ្លើងសម្លាប់មនុស្ស ៧នាក់ លើរថយន្តតូរីសនៅតំបន់ភាគខាងលិចប្រទេសស៊ីរី
10/01/2026 06:10 PM
សត្វដំរីព្រៃចំនួនពីរក្បាលត្រូវបានជួយសង្រ្គោះ ក្រោយធ្លាក់ចូលស្រះទឹកមួយកន្លែង ស្រុកអូររាំង ខេត្តមណ្ឌលគិរី
10/01/2026 06:10 PM