ជនបន្លំយកលុយពីភ្ញៀវបរទេស២ពាន់ដុល្លារ នៅផ្សារច្បារអំពៅ ត្រូវបានសមត្ថកិច្ចរាជធានីស្រាវជ្រាវឃាត់ខ្លួន និងយកថវិការជូនជនរងគ្រោះវិញ
តំណាងអយ្យការចោទប្រកាន់ជនសង្ស័យម្នាក់យករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់
អាជ្ញាធររាជធានីភ្នំពេញបន្តរកឃើញបទល្មើស Online Scams ពីរទីតាំងបន្ថែមទៀត
បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់

សន្តិសុខ និង សង្គម

ក្រសួងការបរទេសអាមេរិក៖ សារអេឡិចត្រូនិកចំនួន៦០.០០០ ត្រូវបានលួចក្នុងការវាយប្រហាតាមអ៊ីនធឺណិត

2023/09/29 02:21:02 pm        177
ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា សារអេឡិចត្រូនិកប្រមាណ៦០.០០០សារ ត្រូវបាន លួចពីក្រសួងក្នុងការវាយប្រហារតាមអ៊ីនធឺណិត ដែលតាមការរាយការណ៍ ត្រូវបានប្រព្រឹត្តដោយក្រុមចោរព័ត៌មានវិទ្យា មានមូលដ្ឋាននៅប្រទេសចិន។ អ្នកនាំពាក្យ លោក Matthew Miller បានបង្ហាញបញ្ហានេះ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍។ លោកនិយាយថា ប្រព័ន្ធបែងចែកព័ត៌មានសម្ងាត់ពុំត្រូវបានចូលលួចនោះទេ។ក្រុមហ៊ុន Microsoft បានប្រកាសកាលពីខែកក្កដាថា ក្រុមចោរព័ត៌មានវិទ្យា មានមូលដ្ឋាននៅប្រទេសចិន បានចូលលួចគណនីសារអេឡិចត្រូនិក ជាប់ពាក់ព័ន្ធជាមួយទីភ្នាក់ងាររដ្ឋាភិបាល និងអង្គការចំនួនប្រមាណ ២៥។ ក្រសួងការបរទេស បានបញ្ជាក់ពីការបំពាននេះ ហើយកំពុងស៊ើបអង្កេតលើករណីនេះ។ ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិក និយាយថាគណនីសារអេឡិចត្រូនិករបស់ក្រសួងការបរទេសចំនួន១០ ត្រូវបានចូលលួច។ ពួកគេបាននិយាយថាសារអេឡិចត្រូនិកចំនួន៩ ក្នុងចំណោម១០ ជាកម្មសិទ្ធរបស់មន្ត្រីបម្រើការងារលើកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ អ្នកសារព័ត៌មានម្នាក់ បានសួរលោក Miller ថាតើក្រសួងការបរទេស បានកំណត់ដោយឯករាជ្យថាតើនណានៅពីក្រោយការវាយប្រហារនេះ។ លោក Miller បានឆ្លើយតបថាយើងគ្មានហេតុផលសង្ស័យចំពោះការរួមចំណែកថា ក្រុម Microsoft បានធ្វើឡើងជាសាធារណៈនោះទេ។ រដ្ឋាភិបាលអាមេរិក កំពុងប្រុងប្រយ័ត្នខ្ពស់ចំពោះការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតពីប្រទេសចិន។ក្រសួងនិយាយថា ប្រទេសចិន បានធ្វើសកម្មភាពលួចទិន្នន័យដ៏ឃោឃៅប្រចាំថ្ងៃ ជាមធ្យោបាយមួយព្យាយាមទប់ទល់អំណាចយោធារបស់សហរដ្ឋអាមេរិក។

UN និយាយថា ជនអន្តោប្រវេសន៍ជាង ២.៥០០នាក់ស្លាប់នៅសមុទ្រម៉េឌីទែរ៉ាណេ

2023/09/29 12:18:39 pm        113
ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ក្នុងទីក្រុងញ៉ូវយ៉កថា មនុស្សជាង២.៥០០នាក់ បានស្លាប់ ឬបាត់បាត់ខ្លួន នៅសមុទ្រម៉េឌីទែរ៉ាណេ រហូតមកដល់ពេលនេះ ក្នុងឆ្នាំ២០២៣នេះ ខណៈព្យាយមឆ្លងកាត់មហាសមុទ្រចូលទៅតំបន់អឺរ៉ុប។ ចំនួននេះជាការកើនឡើងខ្លាំងពីចំនួនជនអន្តោប្រវេសន៍ស្លាប់ឬបាត់ខ្លួន ១.៦៨០នាក់ នៅក្នុងអំឡុងពេលដូចគ្នា កាលពីឆ្នាំមុន។ លោកស្រី Ruven Menikdiwela នាយកប្រចាំនៅការិយាល័យទីក្រុងញ៉ូវយ៉ករបស់អង្គការ UNHCR បាននិយាយថា ជនអន្តោប្រវេសន៍ និងជនភៀសខ្លួន ជួបហានិភ័យនៃការស្លាប់ និងការបំពានសិទ្ធមនុស្សគ្រប់ជំហាន។បញ្ហានេះកើតមានឡើង នៅថ្ងៃតែមួយនៅពេលដែល ក្រុមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសហភាពអឺរ៉ុប បានជួបប្រជុំគ្នា ក្នុងទីក្រុងព្រុចស៊ែល ដើម្បីពិភាក្សាពីរបៀបដោះស្រាយអ្នកដែលកំពុងធ្វើអន្តោប្រវេសន៍ទៅកាន់អឺរ៉ុបតាមសមុទ្រ ក្នុងពេលកើនឡើងការព្រួយបារម្ភពីរដ្ឋជាសមាជិក មានប្រទេសអ៊ីតាលី និងអាល្លឺម៉ង់។រដ្ឋជាសមាជិក និងសភាអឺរ៉ុប បានស្ថិតក្នុងដំណើរការចរចាជាច្រើនឆ្នាំមកហើយ ពីការឈានដល់ដែលនៅវែងឆ្ងាយ នូវការកែទម្រង់ចំពោះប្រព័ន្ធស្វែងរកទីជម្រករួមរបស់ប្លុកនេះ ប៉ុន្តែគ្មានលទ្ធផល។

ចំនួនជនអន្តោប្រវេសន៍ឆ្លងកាត់តំបន់ Darien Gap ប្រទេសប៉ាណាម៉ាលើសពី៤សែននាក់

2023/09/29 12:08:31 pm        82
ទិន្នន័យផ្លូវការបានបង្ហាញថា ចំនួនប្រជាជន ដែលកំពុងឆ្លងកាត់តំបន់ Darien Gap ប្រកបដោយគ្រោះថ្នាក់ តភ្ជាប់ប្រទេសប៉ាណាម៉ានិងកូឡំប៊ី បានឈានដល់កំណត់ត្រាខ្ពស់ដល់៤សែននាក់ ក្នុងឆ្នាំនេះ រហូតដល់ខែកញ្ញានេះ ខណៈការធ្វើអន្តោប្រវេសន៍ទៅកាន់សហរដ្ឋអាមេរិកកើនឡើងកាន់តែច្រើន ទោះបីជាមានកិច្ចប្រឹងប្រែងទប់ស្កាត់លំហូរនេះក៏ដោយ។ ក្រសួងសន្តិសុខប្រទេសប៉ាណាម៉ា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ជាងពាក់កណ្តាលនៃជនអន្តោប្រវេសន៍ទាំងនេះ គឺជាកុមារ និងទារក ហើយខែកញ្ញាតែមួយ បានមើលឃើញចំនួននៃការឆ្លងកាត់ បានកើនឡើង១ភាគ៥ បើប្រៀធៀបទៅនឹងខែមុន។ តួលេខរហូតមកដល់ពេលនេះ នៅឆ្នាំនេះ មានជនអន្តោប្រវេសន៍ ៤០២.៣០០នាក់ ដែលកើនឡើងជិតទ្វេដងនៃចំនួនពេញមួយឆ្នាំ២០២២។អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណកាលពីខែមេសាថា ចំនួនជនអន្តោប្រវេសន៍សម្រាប់ឆ្នាំទាំងមូល នឹងមានចំនួន ៤០០.០០០នាក់។ក្រសួងសន្តិសុខ ប្រទេសប៉ាណាម៉ា និយាយថា ជនអន្តោប្រវេសន៍ភាគច្រើនកំពុងធ្វើដំណើរឆ្លងកាត់ព្រៃវែងឆ្ងាយដ៏គ្រោះថ្នាក់គឺជាពលរដ្ឋវ៉េណេស៊ុយអេឡា និងមួយចំនួនមកពីប្រទេសអេក្វាឌ័រ ហៃទី និងប្រទេសផ្សេងទៀត។ ប្រទេសប៉ាណាម៉ា បានប្រកាស កាលពីដើមខែនេះថា មានវិធានការជាច្រើនដើម្បីបញ្ឈប់ការកើនឡើងការធ្វើអន្តោប្រវេសន៍ រួមមានការនិរទេសមនុស្សបន្ថែមទៀតដែលមានកំណត់ត្រាបទឧក្រិដ្ឋ និងកាត់បន្ថយចំនួនថ្ងៃរបស់អ្នកទេសចរមួយចំនួន ដែលត្រូវបានអនុញ្ញាតឲ្យស្នាក់នៅក្នុងប្រទេសនេះ។

អាមេរិកដាក់ទណ្ឌកម្មថ្មីជុំវិញអស្ថិរភាពនៅស៊ូដង់

2023/09/29 11:40:35 am        91
សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ (២៨ កញ្ញា) បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចំនួនពីរ រួមទាំងក្រុមហ៊ុនមួយមានមូលដ្ឋាននៅក្នុងប្រទេសរុស្ស៊ី ព្រមទាំងបុគ្គលមួយរូបដែលខ្លួនបានចោទប្រកាន់ថា បានធ្វើឱ្យមានអស្ថិរភាពនៅក្នុងប្រទេសស៊ូដង់កាន់តែខ្លាំង ខណៈដែលការប្រយុទ្ធគ្នាបានសម្លាប់ជនស៊ីវិលរាប់ពាន់នាក់ និងជម្លៀសប្រជាជនរាប់លាននាក់នៅក្នុងប្រទេសមួយនេះ។សកម្មភាពនេះ គឺជាការដាក់ទណ្ឌកម្មចុងក្រោយបង្អស់ ដែលបានដាក់ដោយទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីសង្គ្រាមរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) បានផ្ទុះឡើងកាលពីខែមេសា ជុំវិញផែនការសម្រាប់ការផ្លាស់ប្តូរនយោបាយ និងការធ្វើសមាហរណកម្មនៃកងកម្លាំង RSF ទៅក្នុងកងទ័ពស៊ូដង់ រយៈពេលបួនឆ្នាំបន្ទាប់ការកាន់កាប់ពីរយៈពេលយូររបស់លោក Omar al-Bashir ត្រូវបានផ្ដួលរំលំនៅក្នុងការបះបោរដ៏ពេញនិយមមួយ។លោក Brian Nelson អនុរដ្ឋមន្ត្រីក្រសួងរតនាគារទទួលបន្ទុកស៊ើបការណ៍ភេរវកម្ម និងហិរញ្ញវត្ថុបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «សកម្មភាពនេះ គឺដាក់ឲ្យអ្នកដែលបានកាត់បន្ថយកិច្ចខិតខំប្រឹងប្រែង ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយសន្តិភាព និងប្រជាធិបតេយ្យនៅក្នុងប្រទេសស៊ូដង់ ទទួលខុសត្រូវចំពោះអស្ថិរភាពទាំងឡាយ ដែលកើតមាននៅក្នុងប្រទេសនេះ»៕

ក្រុមអ្នករត់ពន្ធ បំផ្លាញរថយន្តដឹកទំនិញជាច្រើនគ្រឿង ដែលកំពុងរង់ចាំឆ្លងកាត់ព្រំដែនអាមេរិក

2023/09/29 11:37:03 am        104
ក្រុមមេដឹកនាំឧស្សាហកម្មម៉ិកស៊ិក កំពុងអំពាវនាវឲ្យបញ្ចប់ការត្រួតពិនិត្យរថយន្តដឹកទំនិញតាមព្រំដែនរដ្ឋតិចសាស ដោយសារពួកគេកំពុងរារាំងសមាសធាតុទាំងអស់ ដែលបានប្រមូលផ្តុំនៅទីក្រុងវ៉តរីស (Juarez)មិនឲ្យទៅដល់មជ្ឈមណ្ឌលចែកចាយរបស់សហរដ្ឋអាមេរិក។ពួកគេ ក៏មានការព្រួយបារម្ភផងដែរថា ម៉ោងប្រតិបត្តិការមានកំណត់ នៅច្រកចូលតូចៗនៅខាងក្រៅទីក្រុង អែល សាប៉ូ ចារីស (El Paso-Jarez) កំពុងបង្កគ្រោះថ្នាក់ដល់អ្នកបើកបរ និងរថយន្តដឹកទំនិញរបស់ ពួកគេ។លោកម៉ានូអែល សូតេឡូ ( Manuel Sotelo) ប្រធានសមាគមដឹកជញ្ជូនទីក្រុងវ៉តរីស បាននិយាយថា៖ «រថយន្តដឹកទំនិញ ដែលបានចំណាយពេលមួយយប់ (រង់ចាំឆ្លងកាត់កំពង់ផែ Santa Teresa រដ្ឋញូវម៉ិក ស៊ីកូ (New Mexico) ត្រូវបានគេកាត់សំបកកង់។ យប់មិញ អ្នកឃើញមនុស្សដើរកាត់។ វាមើលទៅដូចជាផ្លូវចំណាកស្រុក(រត់ពន្ធ)។ វាហាក់បីដូចជាយើងកំពុងចូលទៅក្នុងផ្លូវរបស់ពួកគេ។ អ្នកបើកបរ មានការព្រួយបារម្ភ ដោយសារតែមនុស្សដើរលេងនៅទីនោះ»។លោកសូតេឡូ បាននិយាយថា ក្រុមហ៊ុនដឹកទំនិញ កំពុងដោះស្រាយបញ្ហាសុវត្ថិភាពដោយការផ្លាស់ប្តូរបុគ្គលិកបន្ថែមទៀតទៅកាន់ច្រកឆ្លងកាត់ គឺបុគ្គលិកត្រូវមើលឡានដឹកទំនិញនៅពេលយប់ និងអ្នកបើកបរ«ថ្មី» នៅពេលព្រឹក ដើម្បីជំនួសអ្នកដែលធ្វើការនៅក្នុងក្រុម នៅថ្ងៃមុននេះ។ ពួកគេក៏កំពុងនាំយកស្ថានភាពនេះ ទៅប្រាប់ដល់អាជ្ញាធរមូលដ្ឋាន។ចៅក្រមក្នុងតំបន់ និយាយថា នយោបាយជំរុញមានការត្រួតពិនិត្យរថយន្តដឹកទំនិញតាមព្រំដែនរដ្ឋតិចសាស។

ទាហាន១២នាក់បានស្លាប់នៅប្រទេសនីហ្សេ ក្នុងការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធ

2023/09/29 11:33:10 am        122
ក្រសួងការពារជាតិរបស់ប្រទេសនីហ្សេ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យ៉ាងហោចណាស់ទាហាននីហ្សេចំនួន១២នាក់ បានស្លាប់បន្ទាប់ពីការវាយប្រហារ ដោយក្រុមបះបោរប្រដាប់អាវុធរាប់រយនាក់ នៅលើម៉ូតូនៅភាគនិរតីរបស់ប្រទេសអាហ្រ្វិកខាងលិចមួយនេះ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ (២៨ កញ្ញា)។ សេចក្តីថ្លែងការណ៍បាននិយាយថា ទាហាន៧នាក់បានស្លាប់នៅក្នុងការប្រយុទ្ធ ខណៈដែលទាហាន៥នាក់ផ្សេងទៀត បានស្លាប់នៅក្នុងឧបទ្ទវហេតុមួយ ខណៈពេលកំពុងបើកបរដើម្បីជួយអង្គភាពដែលរងការវាយប្រហារនោះ។ការវាយប្រហារនេះ បានកើតឡើងក្នុងចម្ងាយប្រហែល១៩០គីឡូម៉ែត្រ ពីរដ្ឋធានី នីញ៉ាម៉េ ក្នុងទីក្រុងកាន់ដាជី (Kandadji) នៅជិតតំបន់បីព្រំដែននៃប្រទេសម៉ាលី បួគីណា-ហ្វាសូ និងនីហ្សេ ដែលជាចំណុចកណ្តាលនៃការបះបោររបស់ក្រុមអ៊ីស្លាមនៅតំបន់អាហ្រ្វិក Sahel ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះផងដែរ។សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិបាននិយាយថា ក្រុមបះបោរប្រហែលមួយរយនាក់ ត្រូវបានសម្លាប់ ហើយម៉ូតូ និងអាវុធរបស់ពួកគេត្រូវបានបំផ្លាញ ហើយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ គួររម្លឹកផងដែរថា ប្រទេសនីហ្សេ ត្រូវបានគ្រប់គ្រងដោយរបបសឹក ដែលបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារកាលពីខែកក្កដា ដែលមួយផ្នែកចេញពីការមិនសប្បាយចិត្តចំពោះស្ថានភាពសន្តិសុខកាន់តែអាក្រក់ទៅៗនៅក្នុងប្រទេសអាហ្រ្វិកខាងលិចមួយនេះ៕

រថយន្តដឹកទឹក ជំនួស អណ្តូងទឹក ទឹកម៉ាស៊ីន ក្នុងសហគមន៍ប្រទេសបូលីវី ដែលទទួលរងគ្រោះរាំងស្ងួត

2023/09/29 11:24:53 am        136
គ្រោះរាំងស្ងួតដែលបានអូសបន្លាយពេលនៅក្នុងប្រទេសបូលីវី និងរដូវរងាដែលមានកម្តៅក្តៅខ្លាំង កំពុងគំរាមកំហែង បណ្តាលឲ្យផ្នែកជាច្រើនរបស់ប្រទេសនៅអាមេរិកខាងត្បូងមួយនេះ ខ្វះទឹក រួមទាំងទីក្រុង El Alto ដែលមានរយៈកម្ពស់ខ្ពស់ មានកម្ពស់ប្រមាណ៤ពាន់ម៉ែត្រលើនីវ៉ូទឹកសមុទ្រ។បម្រែបម្រួលអាកាសធាតុ កំពុងធ្វើឲ្យប៉ះពាល់ដល់ការរលាយផ្ទាំងទឹកកកនៅក្នុងទីក្រុង Andes ប្រទេសបូលីវី ដែលផ្តល់ទឹកសាបដល់តំបន់ដីសើមដែលនៅជុំវិញនោះ ដោយពលរដ្ឋទីក្រុង El Alto នៅលើតំបន់La Paz ពេលនេះអាចទទួលបានទឹកក្នុងពេលវេលាជាក់លាក់។ ប្រទេសបូលីវី បានជួបប្រទះសីតុណ្ហភាពមិនអំណោយផលខ្លាំងបំផុត នៅក្នុងខែសីហានិងខែកញ្ញា ដែលជាធម្មតាជាខែមានអាកាសធាតុល្អ។ ភាគច្រើននៃអ្នករស់នៅក្នុងទីក្រុង El Alto ជាទីក្រុងមានប្រជាជនប្រមាណ១លាននាក់ មកពីសហគមន៍កសិកម្ម ដែលចិញ្ចឹមសត្វ និងដាំបន្លែ នឹងត្រូវជួយសង្គ្រោះ។សមាជិកសហគមន៍វិទ្យាសាស្ត្រ បានព្រមានថាស្ថានភាព អាចកាន់តែធ្ងន់ធ្ងរដោយគំរូអាកាសធាតុ El Nino នឹងកំណត់ពេលមកដល់នៅក្នុងខែ ធ្នូ ដែលកែប្រែការព្យាករណ៍ និងធ្វើឲ្យប្រែប្រួលសីតុណ្ហភាព។ បាតុភូត El Nino អាចជំរុញឲ្យមានព្រឹត្តិការណ៍អាកាសធាតុមិនអំណោយផលខ្លាំងពីចំហេះព្រៃ រហូតដល់ព្យុះស៊ីក្លូន និងគ្រោះរាំងស្ងួត ក្នុងតំបន់មួយចំនួន និងមានភ្លៀងធ្លាក់ច្រើន នៅតំបន់ផ្សេងទៀត។

អាជ្ញាធរខណ្ឌសែនសុខ បញ្ឈប់ដាច់ខាតមិនឱ្យមានការយកចិញ្ចើមផ្លូវ២៧១ ធ្វើអាជីវកម្មលក់ដូរ

2023/09/29 10:54:12 am        237
ភ្នំពេញ៖ អាជ្ញាធរខណ្ឌសែនសុខ ហាមដាច់ខាតមិនឱ្យ​មាន​ការយកចិញ្ចើមផ្លូវ២៧១ ​ធ្វើអាជីវកម្មលក់ដូរបន្លែត្រីសាច់ ទៅថ្ងៃមុខទៀតនោះទេ ​ប្រសិនបើមាន កម្លាំងអាជ្ញាធរ ​នឹងមានវិធានការរដ្ឋបាល ​ចំពោះបងប្អូនពលរដ្ឋទាំងឡាយដែលមិនចូលរួម ។ ការបញ្ជាក់របស់លោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌសែនសុខ លើកឡើង​ក្នុងគ្រាដែលកម្លាំងអាជ្ញាធរខណ្ឌសែនសុខ ដែលដឹកនាំដោយរូបលោកផ្ទាល់ បានចុះអនុវត្តវិធានការណ៍រដ្ឋបាលលើក្រុមពលរដ្ឋអ្នកលក់ដូរបន្លែត្រីសាច់ទាំងឡាយ ដែលបានយកចិញ្ចើមផ្លូវ២៧១ ធ្វើអាជីវកម្មលក់ដូរ បង្កការប៉ះពាល់បរិស្ថានអនាម័យ និងបាត់បង់សណ្តាប់ធ្នាប់សាធារណៈ នាវេលាទាបភ្លឺថ្ងៃទី២៩ខែកញ្ញា ឆ្នាំ២០២៣នេះ ។ លោកអភិបាលរងខណ្ឌ បានបញ្ជាក់ឱ្យដឹងថា ចិញ្ចើមផ្លូវប្រវែងជិត៥០០ម៉ែត្រប៉ុណ្ណោះ ដែល​ស្ថិតក្នុងមូលដ្ឋានខណ្ឌសែនសុខ​ ដោយគិតចាប់ពីស្តុបណូគា ដល់ព្រុំប្រទល់ជាមួយខណ្ឌមានជ័យ ត្រូវបានពលរដ្ឋអ្នកលក់ដូរ យកធ្វើអាជីវកម្មនៅរៀងរាល់ពេលទាបភ្លឺ ​រហូតដល់ព្រឹកព្រលឹមស្រឿងៗ ដោយការដាក់លក់នេះដែរ ប្រសិនបើអាជ្ញាធរ ​មិនមានវិធានការនោះទេ ប្រាកដជាមានបងប្អូន​អ្នកលក់ដូរដទៃ នាំគ្នាមកដាក់លក់ដូរជាបន្តបន្ទាប់ច្រើនឡើងៗ បង្កឱ្យ​បាត់បង់​របៀប​រៀបរយ​សាធារណៈ ខណៈដែលផ្លូវនេះ ជាផ្លូវដ៏សំខាន់មួយក្នុងរាជធានីភ្នំពេញ បម្រើដល់ការធ្វើដំណើររបស់ពលរដ្ឋទូទៅ ។សូមបញ្ជាក់ថា មុនឈានដល់ការចុះអនុវត្ត ​កម្លាំងអាជ្ញាធរខណ្ឌ បានចុះអប់រំណែនាំចំនួន២លើក​ផងដែរ លើក្រុមអ្នកលក់ដូរ ។ ​ជាលទ្ធិផល ​នៅថ្ងៃអនុវត្តវិធានការរដ្ឋបាលនេះ គឺពុំមាន​ការដាក់​លក់នោះទេ ​ដោយក្រុមអ្នកលក់ដូរបានរើការលក់ពី​ខណ្ឌសែនសុខ ​ទៅលក់នៅម្ខាង​ផ្លូវទៀត ​ដែលស្ថិតនៅលើផ្លូវលេខ២៧១ ​ដដែល ប៉ុន្តែស្ថិតក្នុងខណ្ឌទួលគោក និងខណ្ឌមានជ័យ ជំនួសវិញ ។ ជុំវិញបាតុភាពនេះដែរ កន្លងទៅអាជ្ញាធរខណ្ឌមានជ័យ​ និងខណ្ឌទួលគោក ក៏ធ្លាប់​បាន​ចុះអប់រំ​ណែនាំ​លើក្រុមអ្នកលក់ដូរមិនឱ្យលក់ផងដែរ ​ប៉ុន្តែពួកគាត់ស្តាប់​តែពេលមានកម្លាំងចុះទៅ លុះ​ពេលចេញអស់ ​គាត់ក៏ត្រឡប់មកលក់វិញដដែល ៕ អត្ថបទ ៖ លីហេង

បាតុកររាប់ពាន់នៅប្រទេសម៉ិកស៊ិក តវ៉ាទាមទារសិទ្ធិទទួលបានការរម្លូតកូនដោយសុវត្ថិភាព

2023/09/29 10:39:17 am        191
បាតុកររាប់ពាន់នាក់ បានដើរដង្ហែតាមដងផ្លូវក្នុងរដ្ឋធានី ម៉ិកស៊ិកូ ស៊ីធី នៃប្រទេសម៉ិកស៊ិក កាលពីថ្ងៃព្រហស្បតិ៍ (២៨ កញ្ញា) ដើម្បីតវ៉ាទាមទារឱ្យមានការរម្លូតកូនដោយសុវត្ថិភាព និងស្របច្បាប់ ក្នុងអំឡុងទិវារម្លូតកូនដោយសុវត្ថិភាពអន្តរជាតិ។ ការតវ៉ានេះ ត្រូវបានឃ្លាំមើលយ៉ាងដិតដល់ ដោយក្រុមមន្ត្រីនគរបាលនារីជាច្រើននាក់ ស្ថិតនៅសងខាងនៃវិថី ប៉ាស៊ីអូ ដេ ឡា រ៉េហ្វ័រម៉ា (Paseo de la Reforma) ក្នុងទីក្រុងនេះផងដែរ។ ដោយខុសពីបាតុកម្មមុនៗ អំពើហិង្សាមិនបានកើនឡើងក្នុងការប្រមូលផ្ដុំនេះទេ បើទោះបីជាមានភាពតានតឹងរវាងបាតុករជ្រុលនិយម និងក្រុមមន្ត្រីនគរបាលក៏ដោយ។នៅដើមខែកញ្ញានេះ តុលាការកំពូលរបស់ប្រទេសម៉ិកស៊ិក បានលុបចោលច្បាប់សហព័ន្ធ ស្តីពីភាពខុសច្បាប់នៃការរម្លូតកូន ដោយបញ្ជាក់ឡើងវិញនូវសេចក្តីសម្រេចមុននេះថា ទោសព្រហ្មទណ្ឌចំពោះការរម្លូតកូន គឺខុសពីរដ្ឋធម្មនុញ្ញ និងអនុញ្ញាតឱ្យប្រព័ន្ធថែទាំសុខភាពសហព័ន្ធផ្តល់សេវាទាំងនោះដល់អ្នកជំងឺ។ យ៉ាងណាក៏ដោយ ការរម្លូតកូននៅតែត្រូវបានចាត់ទុកជាបទឧក្រិដ្ឋ នៅក្នុងរដ្ឋចំនួន២០ ក្នុងចំណោមរដ្ឋទាំង៣២ របស់ម៉ិកស៊ិកផងដែរ៕

ការផ្ទុះរាលដាលជំងឺគ្រុនឈាមនៅបង់ក្លាដែស ឈានដល់ដំណាក់កាលវិបត្តិ ដែលបានឆក់យកជីវិតមនុស្សជិត១ពាន់នាក់

2023/09/29 10:31:20 am        151
ក្លាដែស៖ សារព័ត៌មានជាច្រើនបានរាយការណ៍ថា ប្រទេសបង់ក្លាដែស កំពុងប្រឹងប្រែងទប់ទល់ការផ្ទុះជំងឺគ្រុនឈាមខ្ពស់បំផុត ដោយមានសេចក្ដីរាយការណ៍ថាមនុស្សជិត១.០០០នាក់ បានស្លាប់ក្នុងប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ។ ស្ថានភាពធ្ងន់ធ្ងរនេះ ត្រូវបានរុញដោយរដូវសើមមូសុង ដែលផ្ដល់ឱកាសដល់ការបង្កកំណើតរបស់សត្វមូស ដែលចម្លង វីរុសគ្រុនឈាមនៅក្នុងទឹកមិនហូរ។  ក្រុមអាជ្ញាធរបានព្យាយាមទប់ស្កាត់ការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺនេះ ដែលនាំឱ្យមានការផ្ទុកអ្នកជំងឺលើសចំណុះនៅតាមមន្ទីរពេទ្យនានា។ ក្នុងករណីធ្ងន់ធ្ងរ ជំងឺគ្រុនឈាមអាចបណ្តាលឲ្យមានការហូរឈាមនៅក្នុងរាងកាយ ដែលជាញឹកញាប់អាចបណ្តាលឲ្យស្លាប់។ រោគសញ្ញារួមមាន ឈឺក្បាល ចង្អោរ ឈឺសន្លាក់ និងសាច់ដុំ។ ជាធម្មតានៅតំបន់ត្រូពិច ការផ្ទុះជំងឺគ្រុនឈាមគឺជារឿងធម្មតានៅក្នុងតំបន់ជាយទីក្រុង ដែលមានអនាម័យមិនគ្រប់គ្រាន់ ជួយជំរុញដល់ការរាលដាលនៃមូសដែលផ្ទុកមេរោគ។កាលពីកន្លងទៅ ជំងឺគ្រុនឈាមគឺជាក្តីកង្វល់តាមរដូវនៅប្រទេសបង់ក្លាដែស។ ទោះយ៉ាងណាក៏ដោយ ការផ្ទុះជំងឺជាញឹកញាប់ អាចបណ្តាលមកពីការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយខ្យល់មូសុង ក្តៅ-សើម ចាប់តាំងពីការផ្ទុះឡើងដំបូងដែលបានកត់ត្រាក្នុងឆ្នាំ ២០០០ ។ ការកើនឡើងនៃការឆ្លងចុងក្រោយនេះ បានធ្វើឱ្យប្រទេសមួយនេះមានការប្រុងប្រយ័ត្ន ដែលត្រូវបានជំរុញដោយវីរុសដ៏សាហាវជាងនេះ។ ក្រុមវេជ្ជបណ្ឌិតបានសង្កេតឃើញថា ស្ថានភាពអ្នកជំងឺគ្រុនឈាមកាន់តែយ៉ាប់យ៉ឺនលឿនជាងឆ្នាំមុនៗ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ
06/27/2026 06:06 PM
តំបន់​គ្រីមៀប្រកាសស្ថានភាព​គ្រា​អាសន្ន បន្ទាប់ពីអ៊ុយក្រែនវាយប្រហារបណ្តាញថាមពល
06/27/2026 05:06 PM
លោក Zelenskyy៖ មីស៊ីល Flamingo បានវាយប្រហារដោយជោគជ័យ​ លើ​រោងចក្រយោធាដ៏​សំខាន់របស់រុស្ស៊ី
06/27/2026 04:06 PM
អ៊ីរ៉ង់ថ្កោលទោសការវាយប្រហាររបស់​អាមេរិក ដោយចោទប្រកាន់ថា រំលោភលើកិច្ចព្រមព្រៀងសន្តិភាព
06/27/2026 04:06 PM
មនុស្សយ៉ាងតិច ២នាក់ស្លាប់ ខណៈកោះ​តៃវ៉ាន់ជូនដំណឹងថ្មី អំពីភ្លៀងធ្លាក់ខ្លាំង ក្រោយ​មាន​ទឹកជំនន់គ្រប់ទីកន្លែង​
06/27/2026 03:06 PM
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
06/27/2026 03:06 PM
ទីក្រុងសេអ៊ូល បញ្ជាក់​ថា យន្តហោះយោធាចិន និងរុស្ស៊ី ចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន
06/27/2026 03:06 PM
អ្នកគាំទ្រក្រុម​ហេសបូឡា ចេញមក​តាមដងផ្លូវទីក្រុងបេរូត ដើម្បីតវ៉ា​កិច្ចព្រមព្រៀងជាមួយ​អ៊ីស្រាអែល
06/27/2026 03:06 PM
អ្នកការទូតជាន់ខ្ពស់​ប៉ាគីស្ថាន និងអ៊ីរ៉ង់ បញ្ជាក់ពី​ការប្តេជ្ញាចិត្ត ចំពោះសន្តិភាពក្នុងតំបន់ ក្រោយ​មាន​ការវាយប្រហារថ្មី
06/27/2026 03:06 PM
លោក Trump បង្ហាញលិខិតឆ្លងដែនសហរដ្ឋ​អាមេរិកថ្មីដែល​មាន​រូបភាពរបស់លោក​
06/27/2026 03:06 PM