ជនបន្លំយកលុយពីភ្ញៀវបរទេស២ពាន់ដុល្លារ នៅផ្សារច្បារអំពៅ ត្រូវបានសមត្ថកិច្ចរាជធានីស្រាវជ្រាវឃាត់ខ្លួន និងយកថវិការជូនជនរងគ្រោះវិញ
តំណាងអយ្យការចោទប្រកាន់ជនសង្ស័យម្នាក់យករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់
អាជ្ញាធររាជធានីភ្នំពេញបន្តរកឃើញបទល្មើស Online Scams ពីរទីតាំងបន្ថែមទៀត
បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់

សន្តិសុខ និង សង្គម

ការដកទ័ពរបស់បារាំងចេញពីប្រទេសនីហ្សេ អាចបង្កគ្រោះថ្នាក់ដល់ប្រតិបត្តិការប្រឆាំងភេរវកម្មនៅតំបន់ Sahel

2023/09/28 11:41:05 am        112
កងទ័ពបារាំងដែលដកខ្លួនចេញពីប្រទេសនីហ្សេ ត្រូវបានគេមើលឃើញថា ជាខ្សែការពារដ៏សំខាន់រយៈពេលប្រហែលមួយទសវត្សរ៍ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិចប្រឆាំងនឹងអំពើហិង្សារបស់ក្រុមជីហាដ នៅក្នុងតំបន់សាហែល (Sahel)នៃទ្វីបអាហ្រ្វិក ដែលជាតំបន់ស្ងួតហួតហែងដ៏ធំ នៅភាគខាងត្បូងនៃវាលខ្សាច់សាហារ៉ា។ខណៈដែលសហរដ្ឋអាមេរិក បន្តជំរុញឲ្យមានដំណោះស្រាយការទូត ដើម្បីដោះស្រាយវិបត្តិនយោបាយនៅប្រទេសនីហ្សេ ក្រុមអ្នកវិភាគនិយាយថា របបយោធារបស់ប្រទេសនេះ អាចនឹងតស៊ូ ដើម្បីរក្សាសន្តិភាពជាក់ស្តែងរបស់ខ្លួន ដោយមិនមានការគាំទ្រពីខាងក្រៅ។ប្រធានាធិបតីបារាំង លោកអេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) បានយល់ព្រមដកឯកអគ្គរដ្ឋទូត និងកងទ័ពរបស់ប្រទេសបារាំង ចេញពីប្រទេសនីហ្សេ បន្ទាប់ពីរដ្ឋប្រហារខែកក្កដា ដែលបានទម្លាក់ប្រធានាធិបតីជាប់ឆ្នោតរបស់ខ្លួន និងបង្កឲ្យមានទស្សនៈប្រឆាំងបារាំងនៅក្នុងអតីតអាណានិគម។ ជាការឆ្លើយតប របបយោធា បានស្វាគមន៍ចំពោះការបញ្ចប់នៃ«កងកម្លាំងចក្រពត្តិនិយម និងនិគមនិយម» ហើយបាននិយាយកាលពីថ្ងៃចន្ទថា ការដកទ័ពនេះ ត្រូវតែអនុវត្តតាម «ក្របខណ្ឌការងារដែលបានចរចា និងកិច្ចព្រមព្រៀងទៅវិញទៅមក»។ក្រសួងការបរទេសបារាំង បាននិយាយថា បន្ទាប់ពីមានការប្រឈមមុខដាក់គ្នារយៈពេលពីរខែជាមួយមេដឹកនាំរដ្ឋប្រហាររបស់នីហ្សេ ឯកអគ្គរដ្ឋទូតបារាំង Sylvain Itte ( ស៊ីលវ្យាំង អ៊ីតតេ) បានត្រឡប់មកទីក្រុងប៉ារីសវិញ កាលពីថ្ងៃពុធ។ នៅពេលត្រឡប់មកវិញ លោក Itte បានជួបជាមួយរដ្ឋមន្ត្រីការបរទេសបារាំង ដែលបានថ្លែងអំណរគុណដល់លោកនិងបុគ្គលិកស្ថានទូតផ្សេងទៀត ដែលបានបន្តធ្វើការ «ក្នុងស្ថានភាពដ៏លំបាកនោះ»។

អភិបាលខេត្តបាត់ដំបង អំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងសង្កែ ប្រុងប្រយ័ត្នខ្ពស់

2023/09/28 11:34:15 am        208
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅតាមដងស្ទឹងសង្កែ ប្រុងប្រយ័ត្នខ្ពស់ ចៀសវាងមានគ្រោះថ្នាក់ជាយថាហេតុ ខណៈមានភ្លៀងនៅផ្នែកខាងលើស្រុកសំឡូត រយៈពេលពីរថ្ងៃមកហើយ ធ្វើឲ្យទឹកអាងពហុបំណងសេកសក បានឡើងដល់កម្រិតអតិបរមា ហើយទ្វារទឹកនៅទំនប់សេកសក និងនៅសាលាតាអន ត្រូវបានបើកអស់ ៕

ទំនុកចិត្តរបស់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក ធ្លាក់ចុះជាលើកទី២ ជាប់គ្នាក្នុងខែកញ្ញានេះ

2023/09/28 10:32:20 am        94
អាមេរិក៖ អង្គការមិនស្វែងរកប្រាក់ចំណេញ Conference Board ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក បានរាយការណ៍កាលពីថ្ងៃអង្គារថា សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់ បានធ្លាក់ចុះនៅក្នុងខែកញ្ញានេះ រយៈពេលពីរខែជាប់ៗគ្នា។ សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់របស់ Conference Board បានចុះបញ្ជី១០៣,០ នៅក្នុងខែកញ្ញាពី អំណានដែលបានកែប្រែ ឡើងដល់ ១០៨,៧ កាលពីមួយខែមុន។  យោងតាមទិន្នន័យនេះ សន្ទស្សន៍នេះគឺនៅកម្រិតទាបបំផុតទីពីររបស់ខ្លួននៅឆ្នាំនេះ ដោយបានធ្លាក់ចុះលើអំណាន១០២,៥ សម្រាប់ខែឧសភា។ទិន្នន័យបង្ហាញថាអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក ព្រួយបារម្ភអំពីការកើនឡើងតម្លៃជាទូទៅ ជាពិសេសគ្រឿងទេស និងតម្លៃសាំង។ ទន្ទឹមនឹងនេះ អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកក៏មានការព្រួយបារម្ភ ផងដែរ អំពីស្ថានភាពនយោបាយក្នុងស្រុក និងអត្រាការប្រាក់ខ្ពស់។អតិផរណា និងការដំឡើងការប្រាក់ ដែលនៅតែបន្ត នាំឲ្យមានការកើនឡើងតម្លៃនៃការរស់នៅ និងការសន្សំប្រាក់របស់ប្រជាពលរដ្ឋអាមេរិកមានការថយចុះ។ការស្ទង់មតិរបស់ធនាគារកណ្តាលអាមេរិកដែលបានចេញផ្សាយកាលពីថ្ងៃចន្ទបង្ហាញថាប្រហែល ៦៧%នៃអ្នកឆ្លើយតបនិយាយថាតម្លៃនៃការរស់នៅគឺលើសពីកំណើនប្រាក់ចំណូលរបស់ពួកគេ។ជាមួយគ្នានេះដែរ របាយការណ៍របស់សារព័ត៌មាន Bloomberg កាលពីថ្ងៃចន្ទបាននិយាយថា ៨០%នៃគ្រួសារអាមេរិក ឥឡូវនេះបានអស់ប្រាក់សន្សំបន្ថែម និងនៅសល់សាច់ប្រាក់តិច មិនដូចកាលពីមុនអំឡុងការរាតត្បាតវីរុស COVID-19 ។ ក្រុមអ្នកវិភាគបានព្រមានថាការសន្សំធ្លាក់ចុះអាចប៉ះពាល់ដល់ដំណើរការសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក៕

ការសម្រក់ទឹកភ្នែក និងការរំជួលចិត្ត ខណៈក្រុមជនអន្តោប្រវេសន៍ទៅដល់ទឹកដីអាមេរិក ក្រោយឆ្លងទន្លេព្រំដែន

2023/09/28 10:23:50 am        87
អាមេរិក៖ ភាពរំជួលចិត្ត នៅខាងព្រំដែនទន្លេរបស់សហរដ្ឋអាមេរិក ជាមួយប្រទេសម៉ិកស៊ិក ខណៈក្រុមជនអន្តោប្រវេសន៍បានមកដល់ច្រាំងទន្លេ បន្ទាប់ពីឆ្លងទន្លេ រីយ៉ូ ក្រែន (Rio Grande) ស្ថិតនៅបណ្ដោយព្រំដែនរដ្ឋតិចសាស់ (Texas)។ក្រុមមន្ត្រីបាននិយាយថា ស្របពេលក្រុមជនអន្តោប្រវេសន៍ក្នុងចំនួនដ៏ច្រើន ប្រមាណ២ពាន់នាក់ ដែលមានបំណងឆ្លងចូលសហរដ្ឋអាមេរិក អង្គភាពល្បាតព្រំដែនត្រូវបានចូលរួមយ៉ាងសកម្មក្នុងការព្យាយាមគ្រប់គ្រងលំហូរចូលនេះ។ កាលពីសប្ដាហ៍មុន ក្រុមមន្ត្រីរដ្ឋ Texas បានចុះហត្ថលេខាលើសេចក្ដីប្រកាសអាសន្នមួយដើម្បីផ្ដល់សេវាបន្ថែមទៀត។ ការកើនឡើងដ៏ច្រើននៃជនអន្តោប្រវេសន៍នៅតាមបណ្ដាយព្រំដែនអាមេរិក ភាគខាងត្បូង បានក្លាយជាចំណុចរបត់ថ្មីមួយ បន្ទាប់ពីការធ្វើអន្តោប្រវេសន៍ខុសច្បាប់បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ។ កំណើនជនអន្តោប្រវេសន៍នេះ អាចហុចឱកាសដល់គូប្រជែងរបស់លោកប្រធានាធិបតី Joe Biden ក្នុងការបោះឆ្នោតឆ្នាំ២០២៤ខាងមុខ។ យោងតាមក្រុមជនអន្តោប្រវេសន៍ដែលត្រូវបានសម្ភាសន៍ដោយសារព័ត៌មាន Reuters ក្រុមជនអន្តោប្រវេសន៍ និងអ្នកស្វែងរកសិទ្ធិជ្រកកោន កំពុងធ្វើដំណើរតាមយន្តហោះចូលទៅក្នុងប្រទេសនីហ្ការ៉ាហ្គ័រ ដើម្បីស្វែងរកផ្លូវវាងនៅតំបន់ ដារៀន ហ្គែប (Darien Gap) ជាតំបន់ព្រៃឈើដ៏គ្រោះថ្នាក់ភ្ជាប់ប្រទេសប៉ាណាម៉ា និងកូឡុំប៊ី ។ ជាធម្មតា មនុស្សជាច្រើនដែលព្យាយាមទៅដល់ទឹកដីសហរដ្ឋអាមេរិក បានជិះយន្តហោះចូលទៅក្នុងប្រទេសប្រេស៊ីល ឬ បណ្ដាប្រទេសអាមេរិកខាងត្បូងផ្សេងទៀត ប៉ុន្តែការរកឃើញផ្លូវវាងនេះ បានរីករាលដាលតាមរយៈពាក្យសម្ដីចេញពីមាត់មួយទៅមាត់មួយ៕

មេបក្សប្រឆាំងប៉ូឡូញ អំពាវនាវឲ្យមានជំនួយយោធាឥតងាករេដល់អ៊ុយក្រែន

2023/09/28 10:21:29 am        155
ប៉ូឡូញ៖ សារព័ត៌មាន BILD បានរាយការណ៍កាលពីថ្ងៃទី២៧ ខែកញ្ញាថា មេដឹកនាំបក្សប្រឆាំងប៉ូឡូញ និងជាអតីតនាយករដ្ឋមន្ត្រីលោក ដូណាល់ ថាស (Donald Tusk) បានអំពាវនាវឲ្យមានជំនួយផ្នែកយោធាឥតងាករេដល់អ៊ុយក្រែន មុនពេលការបោះឆ្នោតសភារបស់ប្រទេសប៉ូឡូញ នៅថ្ងៃទី១៥ ខែតុលា។លោកថាស បាននិយាយថា៖«ជ័យជម្នះរបស់អ៊ុយក្រែន គឺស្ថិតនៅក្នុងផលប្រយោជន៍ជាតិរបស់ប៉ូឡូញយ៉ាងប្រាកដ» ។ «នេះនឹងប៉ះពាល់ដល់ទាំងបញ្ហាសេដ្ឋកិច្ច និងបញ្ហាជនភៀសខ្លួន។ រដ្ឋប៉ូឡូញ មិនគួរចាកចេញពីទីតាំងរបស់ខ្លួនទេ ការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន មិនគួរត្រូវចោទជាបញ្ហាទេ។ការគាំទ្ររបស់ប៉ូឡូញ ត្រូវបានពិភាក្សា នាពេលថ្មីៗនេះ នៅពេលដែលលោកថាសជាគូប្រជែង នាយករដ្ឋមន្ត្រីដែលកំពុងកាន់អំណាច លោក ម៉ាទៀវស៍ ម៉ូរ៉ាវីអែកគី (Mateusz Morawiecki) បាននិយាយកាលពីថ្ងៃទី២០ ខែកញ្ញាថា ប្រទេសប៉ូឡូញ ចាំបាច់ត្រូវផ្តោតលើការពង្រឹងគ្រឿងយុទ្ធោបករណ៍របស់ខ្លួន ហើយ នឹងមិនផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនទៀតទេ។ក្រោយមក ក្រុមមន្ត្រីបានបញ្ជាក់ថា ប្រទេសប៉ូឡូញ នឹងបំពេញតាមកិច្ចព្រមព្រៀងដែលមានស្រាប់ទាំងអស់អំពីការផ្តល់អាវុធ៕

អ្នកក្រុងឡុងដ៍្រ របស់អង់គ្លេស តវ៉ាប្រឆាំងនឹងរដ្ឋាភិបាលជុំវិញបញ្ហាអណ្តូងប្រេងនៅសមុទ្រខាងជើង

2023/09/28 10:18:01 am        112
អង់គ្លេស៖ ក្រុមអ្នកតវ៉ាក្នុងទីក្រុងឡុងដ៍្រ បានអំពាវនាវកុំឱ្យមានការជួញដូរប្រេង និងឧស្ម័នថ្មីក្រៅពីនៅនាយកដ្ឋានសន្តិសុខថាមពល ព្រមទាំងទាមទារឲ្យមានអត្រាបំភាយឧស្ម័នសុទ្ធស្មើសូន្យផងដែរ នៅក្នុងចក្រភពអង់គ្លេសកាលពីថ្ងៃពុធ (២៧ កញ្ញា) បន្ទាប់ពីរដ្ឋាភិបាលបានផ្តល់សញ្ញាយល់ព្រមចំពោះគម្រោងប្រេង និងឧស្ម័នថ្មីដ៏ធំបំផុតមួយ ក្នុងរយៈពេលជាច្រើនឆ្នាំ។ ក្រុមអ្នកតវ៉ាបានកាន់ផ្ទាំងបដា និងស្រែកពាក្យស្លោកនៅខាងក្រៅអគារ ខណៈនៅខាងក្នុង រដ្ឋមន្ត្រីសន្តិសុខថាមពល លោកស្រី Claire Coutinho បាននិយាយថា ទីតាំងបូមប្រេងថ្មីដែលមានឈ្មោះថា រ៉ូសប៊ែង (Rosebank) នឹងផ្តល់ឱ្យចក្រភពអង់គ្លេសនូវសន្តិសុខថាមពល។អណ្ដូងប្រេង រ៉ូសប៊ែង ដែលមានទំហំតូចមួយនៅក្នុងបរិបទពិភពលោក ត្រូវបានគេរំពឹងថា នឹងផលិតប្រេងបានរហូតដល់៣០០លានបារ៉ែល ក្នុងដំណាក់កាលផ្ដល់សេវាកម្មរបស់ខ្លួន។ គណបក្សពលកម្ម ដែលជាបក្សប្រឆាំងដ៏សំខាន់របស់អង់គ្លេស ដែលចង់ផ្តោតលើថាមពលស្អាតបាននិយាយថា ខ្លួននឹងគោរពអាជ្ញាប័ណ្ណណាមួយដែលបានផ្តល់មុនការបោះឆ្នោតបន្ទាប់ រួមទាំងសម្រាប់អណ្ដូងប្រេង រ៉ូសប៊ែង នេះផងដែរ៕

ប្រមុខUN ព្រមានថា អំពើហិង្សា ការចាប់រំលោភ និទណ្ឌភាព កាន់តែអាក្រក់ឡើងៗ នៅក្នុងប្រទេសហៃទី

2023/09/28 10:16:02 am        116
ហៃទី៖ ប្រមុខអង្គការសហប្រជាជាតិ បានព្រមាននៅក្នុងរបាយការណ៍មួយកាលពីថ្ងៃពុធថា ប្រទេសហៃទីដែលញាំញីដោយក្រុមជនអន្ធពាលកំពុងធ្លាក់ចូលក្នុងការបង្ហូរឈាម និងភាពគ្មានច្បាប់ទម្លាប់ ដោយជំរុញឲ្យសហគមន៍អន្តរជាតិផ្តល់ជំនួយផ្នែកសន្តិសុខ និងហិរញ្ញវត្ថុដល់ប្រទេសការ៉ាអ៊ីបដែលកំពុងមានបញ្ហានេះ។ក្រុមជនអន្ធពាលដ៏ឃោរឃៅ កំពុងរឹតបន្តឹងការក្តាប់របស់ពួកគេលើប្រទេសហៃទី ដោយមានក្រុមបាញ់ស៊ីប បាញ់ដោយមិនរើសមុខពីលើដំបូលផ្ទះ ហើយមនុស្ស ត្រូវបានដុតទាំងរស់ ដែលជំរុញឲ្យក្រុមប្រជាការពារ ឆ្លើយតបដោយអំពើហិង្សាកាន់តែច្រើនឡើង។លោកអគ្គលេខាធិការUN លោក អង់តូនីញ៉ូ ហ្គុយតឺរេស ( Antonio Guterres) បាននិយាយនៅក្នុងរបាយការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃពុធថា៖«អំពើហិង្សាទាក់ទងនឹងក្រុមជនអន្ធពាល បានបន្តកើនឡើងក្នុងកម្រិតខ្លាំង និងឃោរឃៅ ដោយក្រុមជនអន្ធពាលបានពង្រីកការគ្រប់គ្រងរបស់ពួកគេ នៅក្នុង និងក្រៅទីក្រុងព័រអូប្រាំង»។លោកបានបន្ថែមថា៖«អំពើហិង្សាផ្លូវភេទ រួមទាំងការរំលោភរួម បន្តត្រូវបានប្រើប្រាស់ដោយក្រុមជនអន្ធពាល ដើម្បីបំភិតបំភ័យប្រជាជន ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមជនអន្ធពាលដែលជាគូប្រជែងរបស់ពួកគេ»។របាយការណ៍នេះ កើតឡើង នៅពេលដែលសមាជិកនៃក្រុមប្រឹក្សាសន្តិសុខUN ពិភាក្សាអំពីអាណត្តិនៃបេសកកម្មសន្តិសុខអន្តរជាតិ ដែលត្រូវបានស្នើសុំដោយអាជ្ញាធរហៃទី ដើម្បីគាំទ្រដល់កងកម្លាំងនគរបាល ដែលមានថវិកាមិនគ្រប់គ្រាន់ និងមានបុគ្គលិកតិច ដែលនឹងត្រូវដឹកនាំដោយប្រទេសកេនយ៉ា៕

មនុស្ស៤៣.០០០នាក់ ដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងក្រុមជនអន្ធពាលនៅតែមានសេរីភាពនៅអែលសាលវ៉ាឌ័រ

2023/09/28 10:13:48 am        144
អែលសាលវ៉ាឌ័រ៖ យោងតាមឯកសារស៊ើបអង្កេតដែលគួឲ្យទុកចិត្ត មកពីនគរបាលស៊ីវិលជាតិប្រទេសអែលសាលវ៉ាឌ័រ បានឲ្យដឹងថា នគរបាលនៅក្នុងប្រទេសអែលសាលវ៉ាឌ័រ ជឿថាមនុស្សជិត៤៣.០០០នាក់ តាមដែលត្រូវបានចោទប្រកាន់ថាជាប់ពាក់ព័ន្ធជាមួយក្រុមជនអន្ធពាល មិនទាន់ត្រូវបានឃុំខ្លួននៅឡើយ។ ឯកសារដែលមាន១៩ទំព័រត្រូវបានរាយការណ៍ដំបូងដោយអង្គភាពឧក្រិដ្ឋកម្ម អ៊ីនសាយ ក្រែម(InSight Crime) និងទទួលបានដោយឯករាជ្យដោយសារព័ត៌មានរ៉យទ័រ ហើយភាពជឿជាក់ត្រូវបានបញ្ជាក់ដោយនគរបាលមានកាលបរិច្ឆេទថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ និងមានចំណងជើងថា « រដ្ឋនៃជនអន្ធពាល ក្នុងបរិបទនៃរដ្ឋលើកលែង»។ ទោះជាយ៉ាងណា អង្គការសិទ្ធមនុស្សនិយាយថា របាយការណ៍នេះ បានលើកឡើងជាសំនួរជាច្រើន អំពីថាតើរដ្ឋាភិបាលមានផែនការរយៈពេលយូរប៉ុណ្ណាដើម្បីបង្ក្រាបលើជនអន្ធពាល បន្ទាប់ពីរយៈពេល១ឆ្នាំកន្លះនៃវិធានការលើកលែង ដែលត្រូវបានដាក់ដោយរដ្ឋាភិបាលរបស់ប្រធានាធិបតីលោក Nayib Bukele ។ រដ្ឋនៃការលើកលែង មានប្រជាប្រីយភាពខ្លាំងក្នុងចំណោមពលរដ្ឋអែលសាលវ៉ាឌ័រ ដែលត្រូវបានរួមរឹតជាច្រើនទសវត្សរ៍មកហើយដោយអំពើហិង្សារបស់ក្រុមជនអន្ធពាល ហើយអ្នកគាំទ្រការបង្ក្រាប ចង្អុលបង្ហាញចំពោះការធ្លាក់ចុះខ្លាំងក្នុងករណីឃាតកម្ម និងឧក្រិដ្ឋកម្ម ដូចជា ការគំរាមទាប្រាក់ និងការជួញដូរគ្រឿងញៀន។

គុយបា និងរុស្ស៊ី កំពុងធ្វើការរួមគ្នាលើករណីជួញដូរពលរដ្ឋគុយបាឲ្យទៅធ្វើជាទាហានរុស្ស៊ី

2023/09/28 10:11:30 am        130
រុស្ស៊ី៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសគុយបា បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ (២៧ កញ្ញា) ថា ប្រទេសគុយបា និងរុស្ស៊ី កំពុងធ្វើការរួមគ្នាលើករណីដែលពលរដ្ឋគុយបាត្រូវបានជ្រើសរើសឱ្យចូលប្រយុទ្ធក្នុងយោធារុស្ស៊ី។នៅដើមខែនេះ រដ្ឋាភិបាលគុយបាបាននិយាយថា បុរសវ័យក្មេងជនជាតិគុយបាជាច្រើន បានចុះឈ្មោះក្នុងជួរយោធារបស់វិមានក្រឹមឡាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ក្នុងនាមជាទាហានស៊ីឈ្នួល និងជាជនរងគ្រោះក្នុងគម្រោងការជួញដូរមនុស្ស ដែលត្រូវបានចោទប្រកាន់ ស្របពេលសង្គ្រាមកំពុងបន្តនៅអ៊ុយក្រែន។ឯកអគ្គរដ្ឋទូតរុស្ស៊ី លោក Víctor Koronelli បាននិយាយនៅក្នុងការអត្ថាធិប្បាយជាសាធារណៈលើកដំបូងលើបញ្ហានេះថា ភាគីរុស្ស៊ី និងគុយបា កំពុងទាក់ទងគ្នាក្នុងរឿងនេះ។ ការអត្ថាធិប្បាយរបស់លោក Koronelli កាលពីថ្ងៃពុធ បានកើតឡើងក្នុងពិធីមួយ ដែលបង្ហាញពីការបរិច្ចាគប្រេងបន្លែចំនួន៦៥០តោន មានតម្លៃ៣លានដុល្លារ ដែលជាអំណោយមួយក្នុងចំណោមអំណោយជាបន្តបន្ទាប់ រាប់ចាប់ពីស្រូវសាលី រហូតដល់ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ដែលបានផ្តល់ដល់ប្រទេសគុយបានាពេលថ្មីៗនេះ ដោយសម្ព័ន្ធមិត្តរុស្ស៊ីរបស់ខ្លួន៕

ទីក្រុងឆ្នេរសមុទ្ររបស់ប្រទេសក្រិក បានរងការវាយប្រហារម្តងទៀតដោយទឹកជំនន់

2023/09/28 10:08:18 am        109
ក្រិក៖ ភ្លៀងធ្លាក់ដ៏ខ្លាំងក្លា បានបង្កជាទឹកជំនន់នៅផ្នែកខ្លះនៃប្រទេសក្រិក កាលពីថ្ងៃពុធ (២៧ កញ្ញា) ដោយភ្លៀងនៅតែបន្តធ្លាក់ពីព្យុះមុននោះ ដែលបានឆក់យកជីវិតមនុស្ស១៦នាក់។ នៅទីក្រុងឆ្នេរសមុទ្រ វ៉ូឡុស (Volos) ក្នុងតំបន់ថេសាលី (Thessaly) ព្យុះឈ្មោះ អេលីយ៉ាស (Elias) បានបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ដែលបណ្ដាលឲ្យទឹកជន់លិចផ្លូវជាច្រើន។នាយកដ្ឋានពន្លត់អគ្គិភ័យ បានឆ្លើយតបទៅនឹងការហៅទូរស័ព្ទរាប់សិបករណី ដើម្បីជួយបាចទឹកចេញពីលំនៅឋាននៅក្នុងប្រទេសក្រិកដីគោក និងនៅលើកោះអេវីយ៉ា (Evia) ក្នុងប្រទេសនេះផងដែរ។ កាលពីដើមខែនេះ តំបន់ថេសាលី រួមទាំងទីក្រុង វ៉ូឡុស ត្រូវបានវាយប្រហារដោយព្យុះ ដានីញ៉ែល (Daniel) ម្ដងរួចមកហើយ ដែលបានសម្លាប់មនុស្ស១៦នាក់ បន្ទាប់ពីទឹកជំនន់បានបោកបក់ហូរកាត់ទីក្រុង និងភូមិជាច្រើនក្នុងតំបន់នោះ។ក្រុមអ្នកឧតុនិយមបាននិយាយថា ព្យុះថ្មីដែលបានវាយប្រហារប្រទេសកាលពីថ្ងៃច័ន្ទនោះ ត្រូវបានគេរំពឹងថា នឹងបន្តស្ថិតនៅក្នុងប្រទេសក្រិក រយៈពេលពីរថ្ងៃបន្ទាប់ ដែលនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងសំណុំទឹកកក ហើយក្រុមអាជ្ញាធរបានបញ្ជូនការព្រមានជាបន្ទាន់ដល់សាធារណជន ដើម្បីរឹតបន្តឹងការធ្វើដំណើរផ្សេងៗផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជាម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា
06/29/2026 07:06 AM
សមត្ថកិច្ចចុះត្រួតពិនិត្យពីរទីតាំងនៅក្រុងប៉ោយប៉ែតរកឃើញជនជាតិឥណ្ឌូនេស៊ីចំនូន៨១នាក់រស់នៅប្រមូលផ្តុំ
06/28/2026 07:06 PM
សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី យាងបើកកម្មវិធីការពារនិក្ខេបបទ និងប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា
06/28/2026 05:06 PM
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ
06/28/2026 04:06 PM
សម្ដេចធិបតី អញ្ជើញត្រួតពិនិត្យ និងសួរសុខទុក្ខយោធិនក្នុងអង្គភាពបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម
06/28/2026 04:06 PM
មូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំស្ដង់ទទួលថវិកាបរិច្ចាគ ក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ នៅផ្លូវថ្មើរជើងចតុមុខ
06/28/2026 03:06 PM
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញជាអធិបតីប្រកាសសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជាប្រចាំខេត្តត្បូងឃ្មុំចំនួនជាង២ពាន់នាក់
06/28/2026 03:06 PM
ជនជាតិចិន១៧០នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានបណ្ដេញចេញពីកម្ពុជា
06/28/2026 02:06 PM
អ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
06/28/2026 02:06 PM
មេបញ្ជាការកងទ័ពជើងទឹក៖ កងទ័ពជើងទឹកបន្តអនុវត្តជាប់ជានិច្ចនូវការងារហ្វឹកហ្វឺន បំប៉នជំនាញដើម្បីលើក កម្ពស់សមត្ថភាពរបស់យោធិន
06/28/2026 01:06 PM