ស្នងការរាជធានី អំពាវនាវដល់យុវជនជៀសឆ្ងាយពីសកម្មភាពក្មេងទំនើង បើប្រព្រឹត្ត​ល្មើស​មានតែ​ការអនុវត្តផ្លូវច្បាប់ប៉ុណ្ណោះ
មន្ត្រីជំនាញ៖ Online Scams នៅកម្ពុជា កំពុងត្រូវបានបង្ក្រាប​យ៉ាងសកម្ម​ទោះ​មាន​លក្ខណៈ​ស្មុគ​ស្មាញ
ជនបន្លំយកលុយពីភ្ញៀវបរទេស២ពាន់ដុល្លារ នៅផ្សារច្បារអំពៅ ត្រូវបានសមត្ថកិច្ចរាជធានីស្រាវជ្រាវឃាត់ខ្លួន និងយកថវិការជូនជនរងគ្រោះវិញ
តំណាងអយ្យការចោទប្រកាន់ជនសង្ស័យម្នាក់យករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់

សន្តិសុខ និង សង្គម

យកគ្រឿងចក្រទៅកាយដីមិនប្រាប់ម្ចាស់ដី តាមទាន់ចាប់ប្រគល់ឱ្យអាជ្ញាធរដោះស្រាយតាមផ្លូវច្បាប់

2023/09/18 03:00:40 pm        52
ព្រះវិហារ៖ អេស្កាមួយគ្រឿង កាយដីប្រជាពលរដ្ឋមិនជូនដំណឹងប្រាប់ម្ចាស់ដី ត្រូវបាន​ម្ចាស់ដី​ចាប់ប្រគល់ឱ្យសមត្ថកិច្ចយកមករក្សាទុក ​ដើម្បីរងចាំការដោះស្រាយ​ទៅតាមផ្លូវច្បាប់ ។គួរម្លឹកថា ករណីនេះបានកើតឡើងកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងមក នៅចំណុចដី​ឈ្មោះលោកស្រី ឡេង ធារ៉ា រស់នៅភូមិជាំក្សាន ឃុំជាំក្សាន្ត ស្រុកជាំក្សាន ខេត្តព្រះវិហារ ចំណែក​ម្ចាស់​គ្រឿងចក្រឈ្មោះ ចែ ណៃ ​កាយយកដីសម្រាប់ធ្វើផ្លូវរបស់ក្រុមហ៊ុន ជីវ គឺមឡុង ។ក្រោយ​ពី​ករណីនេះ​កើតឡើង​លោក អ៊ុង វុទ្ធី ​អភិបាលរងខេត្តព្រះវិហារទទួលបន្ទុកដោះស្រាយ​ទំនាស់ដីធ្លី ​បាន​អញ្ជើញ​ភាគី​ទាំង​ពាក់ព័ន្ធទៅប្រជុំដោះស្រាយ​ក្រោមការ​​សម្របសម្រួល​ពី​ព្រះរាជ​អាជ្ញារងលោក ​គឹម ​សំលេង ​កាល​ពីថ្ងៃទី១៥ ខែកញ្ញា​កន្លងមកនេះ ​ជា​លទ្ធផលមិន​ត្រូវរ៉ូវ​គ្នា ដោយ​ភាគីលោកស្រី ឡេង ធារ៉ា ជា​ម្ចាស់ដី​ទាមទារ​សំណង៤០លានរៀល​ ចំណែក​តំណាង​ក្រុមហ៊ុន​មិនព្រមសង ។លោក អ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារ បានឱ្យដឹងថា ប្រជុំ​សម្របសម្រួល​ដោះស្រាយ​មិនត្រូវគ្នា​មាន​តែ​បញ្ជូន​ទៅ​តុលាការ​ដោះស្រាយ​បន្ត ​ទៅតាមផ្លូវច្បាប់ ។ពាក់ព័ន្ធករណីនេះ លោកស្រី ឡេង ធារ៉ា ម្ចាស់ដី​បាន​ដាក់​ពាក្យបណ្តឹង​ម្ចាស់​គ្រឿង​ចក្រ​ឈ្មោះ ចែ ណៃ ​ទៅតុលាការរួចហើយ​ទាមទារ​សំណង៨០លានរៀល ​ដោយ​លោកស្រី ឡេង ធារ៉ា ​ជាម្ចាស់ដី​អះអាងថា​ ម្ចាស់​គ្រឿង​ចក្រ​ឈ្មោះ ចែ ណៃ ​បាន​លួច​កាយ​របស់​គាត់ម្ដង​ជា​ពីរម្ដង​ទើប​រូប​គាត់​សម្រេច​ដាក់ពាក្យបណ្ដឹង​ទៅតុលាការ​ដោះស្រាយតាមផ្លូវច្បាប់ ​។យោងតាមពាក្យបណ្ដឹងរបស់លោកស្រី ឡេង ធារ៉ា​ សុំប្តឹង​ឈ្មោះ ចែ ណៃ និង​បក្សពួក​ពី​បទ៖ ធ្វើឱ្យខូចខាតដោយចេតនា ​ដែល​បានប្រព្រឹនៅភូមិទឹកក្រហម​ ឃុំទឹក​ក្រហម ​ស្រុកជាំក្សន្ដ ខេត្តព្រះវិហារ ​កាលពីថ្ងៃទី០៧​ ​ខែកញ្ញា ឆ្នាំ ​២០២៣កន្លងមក។ករណីនេះឈ្មោះ ចែ ណៃ ម្ចាស់​គ្រឿង​ចក្រ​ដែលរង​ការចោទប្រកាន់ថា​ បាន​យក​គ្រឿងចក្រ​ទៅកាយដីកម្មសិទ្ធិ​របស់លោកស្រី ឡេង ធារ៉ា​ នោះមិនអាច​ទាក់ទង​សុំការ​បំភ្លឺ​បាន​ទេ​ នៅរសៀលថ្ងៃទី១៨ ខែកញ្ញានេះ៕ 

ប្រធានអង្គការណាតូ ព្រមានថា សង្រ្គាមនៅអ៊ុយក្រែន នឹងមិនមានការបញ្ចប់ភ្លាមៗនោះទេ

2023/09/18 02:12:15 pm        235
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានព្រមានថា សង្រ្គាមនៅអ៊ុយក្រែន អាចមានរយៈពេលវែង ដោយសារការវាយបករបស់ទីក្រុង គីវ ប្រឆាំងនឹងរុស្ស៊ី នៅតែបន្តទទួលបានផលតិចតួចប៉ុណ្ណោះ។បណ្ដាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន បានព្យាយាមសង្កត់ធ្ងន់លើកំណើននៃយុទ្ធនាការសង្គ្រាមក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប៉ុន្តែយុទ្ធនាការនោះបានដំណើរការអស់ជាច្រើនខែដោយមិនមានរបកគំហើញធំដុំទេ។ ជំហានថយក្រោយនោះ នឹងនាំមកនូវការផ្លាស់ប្តូរលក្ខខណ្ឌនៅលើសមរភូមិ និងលទ្ធភាពដែលរុស្ស៊ី នឹងព្យាយាមម្តងទៀតដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន។នៅពេលត្រូវបានសាកសួរអំពីលទ្ធភាពដែលប្រធានាធិបតីរុស្ស៊ី លោក ពូទីន អាចប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែននោះ លោក Stoltenberg បាននិយាយថា «វោហាសាស្ត្រនុយក្លេអ៊ែររបស់លោកពូទីន គឺមានគ្រោះថ្នាក់ និងគ្មានមេត្តា ប៉ុន្តែអង្គការ ណាតូ បានត្រៀមខ្លួនទប់ទល់រាល់ការគំរាមកំហែង និងបញ្ហាប្រឈមទាំងឡាយ។ ប្រធានអង្គការណាតូ រូបនេះ បានបញ្ជាក់ជាថ្មីថា មុននិងក្រោយអ៊ុយក្រែន នឹងចូលរួមក្នុងសម្ព័ន្ធយោធាមួយនេះ គ្រាន់តែមានបញ្ហាពេលវេលាតែប៉ុណ្ណោះ៕

ទឹកជំនន់បង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកទំនប់បង្កផលរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋឥណ្ឌា

2023/09/18 02:08:15 pm        168
រដ្ឋភាគកណ្តាល Madhya Pradesh ប្រទេសឥណ្ឌា បានប្រឈមនឹងទឹកជំនន់ដ៏គំហក់កាលពីថ្ងៃអាទិត្យ ពេលដែលទឹកទន្លេហូរប្រៀបច្រាំង ដោយសារតែភ្លៀងធ្លាក់ខ្លាំង និងការបញ្ចេញទឹកដ៏ច្រើនលើសលុបចេញពីទំនប់ ។ ក្រុមការងាររបស់កងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ ត្រូវបានគេអំពាវនាវឲ្យជួយសង្រ្គោះ និងជម្លៀសខ្លួនប្រជាពលរដ្ឋ ជាពិសេសជម្លៀសមនុស្សចេញពីតំបន់ទាបៗនៅទីក្រុង Ujjain និងទីក្រុង Khandwa ។ ប្រាសាទជាច្រើនកន្លែងនៅក្នុងទីក្រុង Ujjain បានរងការជន់លិច ក្នុងនោះក្រុមអ្នកគោរពបូជា ត្រូវបានគេស្នើសុំឲ្យនៅឆ្ងាយពីកន្លែងធ្វើសក្ការៈបូជា ។ លោក Baljeet Singh Bisenគឹជាមន្រ្តីស្ថានីយ៍បញ្ចេញទឹកទំនប់និយាយថា ស្របពេលដែលចំណុះរំដោះទឹកពីទំបន់បន្តកើនឡើងឥតឈប់ឈរបែបនេះ ពួកយើងបានតាមដានយ៉ាងដិតដល់តំបន់ជុំវិញទំបន់ទឹក ។ សូមបញ្ជាក់ថា ភ្លៀងមូសុងវស្សា មានចំនួន ៣៦ភាគរយលើសកម្រិតមធ្យមកាលពីខែសីហា ហើយភ្លៀងរដូវក្តៅមានចំនួន ១០ភាគរយទាបជាងកម្រិតធម្មតា ចាប់តាំងពីរដូវវស្សាចាប់ផ្តើមកាលពីថ្ងៃទី ១ ខែមិថុនាកន្លងទៅ ៕

មនុស្ស៥នាក់រងរបួស ក្នុងការបាញ់ប្រហារនៅទីក្រុង Dorchester រួមទាំងកុមារម្នាក់របួសធ្ងន់

2023/09/18 01:12:50 pm        136
នគរបាលទីក្រុង Boston និយាយថាមនុស្ស៥នាក់រងរបួស រួមមានទាំងជនរងគ្រោះជាកុមារម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីការបាញ់កាំភ្លើងបានផ្ទុះឡើងនៅក្រុង Dorchester រដ្ឋ Massachusetts សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃអាទិត្យ។ស្នងការនគរបាលទីក្រុង Boston លោក Michael Cox បាននិយាយថា ក្រុមមន្ត្រី បានឆ្លើយតបចំពោះសកម្មភាពអ្នកបាញ់ប្រហារ សម្រាប់ការបាញ់ជាច្រើនគ្រាប់នៅជិតផ្លូវលេខ 50 Ames St. ក្នុងតំបន់ Franklin ជាសហគមន៍លំនៅឋាន។លោក Cox និយាយថា ក្រុមមន្ត្រីបានរកឃើញ កុមារ២នាក់ និងមនុស្សពេញវ័យ៣នាក់ រងរបួសដោយការបាញ់កាំភ្លើង។ការរងរបួស របស់ជនរងគ្រោះជាកុមារម្នាក់ ត្រូវបានគេចាត់ទុកថាមានការគំរាមកំហែងដល់ជីវិត។ ជនរងគ្រោះទាំងអស់ ឈ្មោះនិងអាយុ ពុំត្រូវបានគេចេញផ្សាយឡើយ ដែលត្រូវបាននាំទៅកាន់មន្ទីរពេទ្យក្នុងតំបន់។ លោក Cox បាននិយាយថាការបាញ់ប្រហារ បានកើតឡើង អំឡូងការជួបជុំនៅបរិវេណខាងក្រៅដ៏ធំមួយនៅលើផ្លូវ Ames Street ខាងត្បូងសួនឧទ្យាន Harambee ។ គ្មានការចាប់ខ្លួននណាម្នាក់ត្រូវបានរាយការនៅឡើយ។

ចិនបានបញ្ចេញយន្តហោះយោធាចំនួន១០៣គ្រឿង ឆ្ពោះទៅកាន់កោះតៃវ៉ាន់

2023/09/18 01:02:30 pm        81
យោធារបស់ប្រទេសចិន បានបញ្ជូនយន្តហោះចម្បាំងចំនួន១០៣គ្រឿងទៅកាន់កោះតៃវ៉ាន់ក្នុងរយៈពេល២៤ម៉ោង នៅក្នុងអ្វីដែលអាជ្ញាធរការពារជាតិរបស់កោះនេះបាននិយាយនៅថ្ងៃចន្ទ (១៨ កញ្ញា) នេះថា ជាតួលេខដ៏ខ្ពស់បំផុតនៃកំណត់ត្រាប្រចាំថ្ងៃក្នុងរយៈពេលថ្មីៗនេះ។ អាជ្ញាធរការពារជាតិរបស់កោះនេះបាននិយាយថា យន្តហោះទាំងនោះត្រូវបានរកឃើញនៅចន្លោះម៉ោង ៦ព្រឹកកាលពីថ្ងៃអាទិត្យ និងម៉ោង៦ព្រឹកថ្ងៃចន្ទនេះ (ម៉ោងក្នុងស្រុក) ដែលដូចជារាល់ដង យន្តហោះទាំងនោះហោះត្រឡប់ក្រោយវិញមុនពេលទៅដល់កោះតៃវ៉ាន់។ប្រទេសចិន ដែលបានអះអាងសិទ្ធិលើកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ថា ជាទឹកដីរបស់ខ្លួន បានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំកាន់តែខ្លាំងឡើងនៅលើអាកាស និងដែនទឹកជុំវិញកោះតៃវ៉ាន់ ខណៈភាពតានតឹងបានកើនឡើងរវាងភាគីទាំងពីរ និងជាមួយសហរដ្ឋអាមេរិកផងដែរ។ អាជ្ញាធរការពារជាតិតៃវ៉ាន់បានហៅសកម្មភាពយោធាចិនេះថាជា «ការយាយី» ដែលខ្លួនបានព្រមានថា អាចបង្កើនភាពតានតឹងបន្ថែមទៀតនៅក្នុងស្ថានភាពដែលបានតានតឹងរួចទៅហើយបច្ចុប្បន្ននេះ។កាលពីសប្តាហ៍មុន ប្រទេសចិនបានបញ្ជូននាវាជាច្រើនគ្រឿង រួមទាំងនាវាផ្ទុកយន្តហោះ សានតុង ចូលទៅក្នុងដែនទឹកក្បែរកោះតៃវ៉ាន់ ហើយសមយុទ្ធនេះបានកើតឡើងភ្លាមៗបន្ទាប់ពីសហរដ្ឋអាមេរិក និងកាណាដា បានបើកនាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលជាដែនទឹកបំបែកកោះនេះចេញពីប្រទេសចិនដីគោកផងដែរ៕

អង្គការសហប្រជាជាតិ បានកែប្រែតួលេខចំនួនអ្នកស្លាប់នៅលីប៊ី ពីជាង១ម៉ឺននាក់ មកនៅត្រឹមជិត៤.០០០នាក់

2023/09/18 12:59:11 pm        68
អង្គការសហប្រជាជាតិ បានកែប្រែតួលេខចំនួនអ្នកស្លាប់ពីមុនរបស់ខ្លួនក្នុងគ្រោះទឹកជំនន់នៅប្រទេសលីប៊ី នេះបើយោងតាមរបាយការណ៍កែសម្រួល ដែលបានធ្វើបច្ចុប្បន្នភាពកាលពីព្រឹកថ្ងៃអាទិត្យ (១៧ កញ្ញា) ពីការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) ។ ពេលនេះ អង្គការសហប្រជាជាតិ បញ្ជាក់ថា មនុស្សយ៉ាងហោចណាស់៣.៩៥៨នាក់ប៉ុណ្ណោះបានស្លាប់ នៅទូទាំងប្រទេសលីប៊ី ដោយសារទឹកជំនន់ ដោយសំអាងដល់អង្គការសុខភាពពិភពលោករបស់អង្គការសហប្រជាជាតិ (WHO) ហើយរបាយការណ៍ដែលបានកែប្រែក៏បានបញ្ជាក់ដែរថា មនុស្សជាង៩.០០០នាក់នៅតែបន្តបាត់ខ្លួន។នៅក្នុងរបាយការណ៍ដំបូងកាលពីថ្ងៃសៅរ៍ ការិយាល័យ OCHA បាននិយាយថា យ៉ាងហោចណាស់មនុស្ស១១.៣០០នាក់ បានស្លាប់នៅក្នុងទីក្រុង Derna ប្រទេសលីប៊ី ដោយសារទឹកជំនន់ដ៏បំផ្លិចបំផ្លាញ ដោយបានសំអាងដល់ទីភ្នាក់ងារ អឌ្ឍចន្ទក្រហមលីប៊ី ជាមួយនឹងតួលេខសម្រាប់របាយការណ៍កាលពីថ្ងៃសៅរ៍។លោក Farhan Haq អ្នកនាំពាក្យរងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិបានប្រាប់សារព័ត៌មាន CNN កាលពីថ្ងៃអាទិត្យថា «យើងបានប្រកាសតួលេខ ដែលទើបតែបានផ្ទៀងផ្ទាត់ដោយអង្គការ WHO»។ នៅពេលត្រូវបានសាកសួរថា តើហេតុដូចម្តេច ឬហេតុអ្វី បានជាអង្គការសហប្រជាជាតិបានលើកឡើងពីចំនួនអ្នកស្លាប់ដោយមិនត្រឹមត្រូវនោះ លោក Haq បាននិយាយថា «ដោយសារតែស្ថិតនៅក្នុងសោកនាដកម្មផ្សេងៗគ្នាច្រើនពេក យើងក៏បានធ្វើការកែប្រែតួលេខរបស់យើង ដូច្នេះនេះហើយជាហេតុផល»៕

មនុស្សម្នាក់ស្លាប់បន្ទាប់ពីព្យុះត្រូពិច លី (Lee) បានបោកបក់ដល់ដីនៅកាណាដា និងវាយប្រហារអាមេរិក

2023/09/18 12:36:25 pm        33
ព្យុះត្រូពិច លី (Lee) បានបោកបក់ដល់ដីនៅម៉ោងប្រហែល៤រសៀល (ម៉ោងក្នុងស្រុក) នៅភាគខាងលិចខេត្ត ណូវ៉ា ស្កុតទីយ៉ា (Nova Scotia) ប្រទេសកាណាដា ជាមួយនឹងខ្យល់បក់បោកក្នុងល្បឿនជាង១១៣គីឡូម៉ែត្រក្នុងមួយម៉ោង ដែលបានសម្លាប់មនុស្សម្នាក់ និងធ្វើឱ្យមនុស្សរាប់ពាន់នាក់គ្មានអគ្គិសនីប្រើប្រាស់។ ទោះបីជាព្យុះនេះត្រូវបានបន្ទាបចំណាត់ថ្នាក់ទៅជា «ព្យុះស៊ីក្លូនក្រោយត្រូពិច» ក៏ដោយ ក៏វានៅតែបង្កើតកម្លាំងខ្យល់ព្យុះសង្ឃរា ដោយវាយលុកតំបន់មួយចំនួនធំនៃរដ្ឋ ញ៉ូវ អ៊ីងឡែន (New England) របស់សហរដ្ឋអាមេរិក និងដែនម៉ារីនរបស់កាណាដាផងដែរ។អ្នកបើកបរទោចក្រយានយន្ត វ័យ៥១ឆ្នាំម្នាក់ បានស្លាប់នៅក្នុងទីក្រុង Searsport រដ្ឋ Maine បន្ទាប់ពីដើមឈើដ៏ធំមួយបានបាក់ធ្លាក់ពីលើយានជិនីះរបស់ខ្លួន នៅលើផ្លូវហាយវេរបស់សហរដ្ឋអាមេរិក។ ព្យុះនេះមានទំហំធំណាស់ ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីចម្ងាយរាប់រយគីឡូម៉ែត្រពីចំណុចកណ្តាលរបស់វា។ មជ្ឈមណ្ឌលព្យុះសង្ឃរា បានចេញការព្រមានអំពីព្យុះត្រូពិចសម្រាប់ឆ្នេរសមុទ្ររាប់រយគីឡូម៉ែត្រពីរដ្ឋ Massachusetts របស់សហរដ្ឋអាមេរិក រហូតដល់ខេត្ត ណូវ៉ា ស្កុតទីយ៉ា របស់កាណាដា ដែលបណ្ដាលឲ្យប៉ះពាល់ដល់មនុស្សប្រហែល៩លាននាក់ផងដែរ៕

អូស្ត្រាលីរងការវាយប្រហារពីរលកកម្ដៅខុសប្លែកធម្មតា នៅមុនបាតុភូតអាកាសធាតុ អ៊ែល នីញ៉ូ

2023/09/18 12:32:27 pm        110
ក្រុមអ្នកព្យាករណ៍អាកាសធាតុរបស់ប្រទេសអូស្ត្រាលីបាននិយាយថា ផ្នែកធំៗ នៃប្រទេសនេះកំពុងស្ថិតក្នុងការវាយប្រហារនៃរលកកម្ដៅនិទាឃរដូវ «ខុសប្លែកធម្មតា» កាលពីថ្ងៃសៅរ៍ (១៦ កញ្ញា) ដោយព្យាករណ៍ថាសីតុណ្ហភាពដ៏ខ្ពស់បំផុត បានលើកឡើងកាលពីថ្ងៃអាទិត្យ (១៧ កញ្ញា) និងអាចបន្តរហូតដល់ថ្ងៃអង្គារ (១៩ កញ្ញា) ផងដែរ។នៅក្នុងទីក្រុងស៊ីដនី ជារដ្ឋធានីនៃរដ្ឋ New South Wales ដែលមានប្រជាជនច្រើនជាងគេរបស់អូស្ត្រាលី សីតុណ្ហភាពបានឡើងដល់កម្រិត៣៤,២អង្សាសេ នៅតំបន់អាកាសយានដ្ឋានស៊ីដនី SKS ដោយកើនឡើងចំនួន១២អង្សាសេ លើសពីមធ្យមភាគខែកញ្ញា នេះបើយោងតាមទិន្នន័យរបស់ការិយាល័យឧតុនិយម។ការផ្ទុះឡើងនៃកម្ដៅដ៏ខ្លាំងក្លានេះ បានកើតឡើងបន្ទាប់ពីអ្នកព្យាករណ៍បាននិយាយនៅសប្តាហ៍នេះថា សូចនាករនៃព្រឹត្តិការណ៍អាកាសធាតុ អ៊ែល នីញ៉ូ បានពង្រឹងខ្លួន ហើយវាទំនងជានឹងវិវត្តនៅចន្លោះខែកញ្ញាដល់ខែវិច្ឆិកា ដែលនាំមកនូវលក្ខខណ្ឌក្តៅ និងស្ងួតដល់ប្រទេសអូស្ត្រាលី។គំរូអាកាសធាតុដ៏អាក្រក់ អ៊ែល នីញ៉ូ អាចជំរុញឱ្យមានបញ្ហាអាកាសធាតុធ្ងន់ធ្ងរេជាច្រើន រាប់ចាប់ពីចំហេះព្រៃ រហូតដល់ព្យុះស៊ីក្លូន និងគ្រោះរាំងស្ងួតអូសបន្លាយជាដើម ដោយក្រុមអាជ្ញាធរអូស្ត្រាលីបានព្រមានរួចហើយ អំពីហានិភ័យចំហេះព្រៃដែលកើនឡើងនៅក្នុងរដូវក្តៅនេះផងដែរ៕

អ្នកនៅរស់ពីគ្រោះរញ្ជួយដីតម្រង់ជួរយកអាហារពីផ្ទះបាយយោធាក្នុងទីក្រុង Amizmiz ប្រទេសម៉ារ៉ុក

2023/09/18 12:11:15 pm        166
ប្រជាជននៅក្នុងជំរំប្រទេសម៉ារ៉ុក សម្រាប់អ្នកទាំងឡាយណាដែលបានរងផលប៉ះពាល់ដោយរញ្ជួយដីដ៏មហន្តរាយបានតម្រង់ជួរយកអាហារពីផ្ទះបាយយោធា។ ទាហាននិយាយថា ក្រុមទាហាន បានចម្អិនអាហារ ១៨.០០០កញ្ចប់ រៀងរាល់ថ្ងៃ គ្រប់ពេលទទួលទានអាហារ សម្រាប់អ្នកជម្លៀសខ្លួន ដែលកំពុងរស់នៅក្នុងជំរំផ្តល់ជំនួយដោយយោធា ក្នុងទីក្រុង Amizmiz។យោងតាមយោធាបានឲ្យដឹងថាមនុស្សជាង១.៥០០នាក់ បានទទួលអាហារ ដោយស្ត្រីនឹងកុមារ ត្រូវបានផ្តល់ឲ្យមុន បន្ទាប់មកផ្តល់ឲ្យបុរស។ យោធានិយាយថា ពលរដ្ឋនៅក្នុងជំរំនេះ ទទួលបានការព្យាបាលវេជ្ជសាស្ត្រប្រចាំថ្ងៃ។ស្ត្រីម្នាក់នៅជំរំ នាង Jammo Ajamil បាននិយាយថាពួកគេបានផ្តល់ឲ្យយើងនូវឱសថ ដែលពួកគេបានសួរយើងថាតើមាននណាម្នាក់ឈឺទេ ហើយបានព្យាបាលឲ្យយើងប្រសិនបើត្រូវការ។ ពួកគេបានមកពិនិត្យយើងនៅពេលយប់ដើម្បីមើលថាតើអ្វីៗល្អប្រសើរឬទេ និងមើលថាតើយើងត្រូវការអ្វី។យោងតាមតួលេខផ្លូវការចុងក្រោយ បានឲ្យដឹងថា រញ្ជួយដីកម្រិត៦,៨ រិចទ័រ ដែលបានវាយប្រហារកាលពីថ្ងៃទី៨ ខែកញ្ញា បណ្តាលឲ្យមនុស្ស ២.៩៤៦នាក់ស្លាប់ និងរងរបួស ៥.៦៧៤នាក់ ដែលបានធ្វើឲ្យប្រទេសម៉ារ៉ុក មានអ្នកស្លាប់ច្រើនបំផុត ចាប់តាំងពីឆ្នាំ១៩៦០ និងជារញ្ជួយដីមានឥទ្ធិពលបំផុតចាប់តំាងពីឆ្នាំ ១៩០០។

វីដេអូបង្ហាញពីរថភ្លើងដែលពេញទៅដោយជនអន្តោប្រវេសន៍មកពីប្រទេសម៉ិកស៊ិកទៅកាន់ព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក

2023/09/18 11:33:23 am        97
រថភ្លើង FerroMex ចេញពីទីក្រុង Zacatecas ប្រទេសម៉ិកស៊ិក ហើយឆ្ពោះទៅកាន់ព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក ពោរពេញទៅដោយជនអន្តោប្រវេសន៍ ដែលអាចត្រូវបានគេឮសំឡេងហ៊ោកញ្ជ្រៀវ ខណៈកំពុងបើកបរផ្នែកម្ខាងនៃរថយន្តនោះ។រថភ្លើងត្រូវបានគេថតទុកជាវីដេអូកាលពីថ្ងៃអាទិត្យ បើទោះជាសហរដ្ឋអាមេរិក បានផ្ញើសារយ៉ាងម៉ឺងម៉ាត់ទៅកាន់ជនអន្តោប្រវេសន៍ថា៖ «កុំមក»ក៏ដោយ។ការល្បាតតាមព្រំដែននៅតាមព្រំដែនភាគខាងត្បូង បាននិងកំពុងប្រឈមមុខនឹងការឆ្លងដែនខុសច្បាប់ដ៏ច្រើនលើសលប់។ជាឧទាហរណ៍ ទីក្រុងអាចូ ( Ajo) រដ្ឋអារីហ្សូណា( Arizona) បានឃើញការឆ្លងកាត់ខុសច្បាប់ចំនួន ២.០០០នាក់ក្នុងមួយថ្ងៃសម្រាប់រយៈពេលជាច្រើនថ្ងៃជាប់ៗគ្នា កាលពីសប្តាហ៍មុន ដោយបង្ខំឲ្យក្រុមភ្នាក់ងារ សម្រេចឲ្យពួកគេ នៅតាមដងផ្លូវ ដោយសារតែជម្រកនានា ត្រូវពេញអស់។ ជនអន្តោប្រវេសន៍ ទាំងនោះ រួមមានមនុស្សមកពីទ្វីបអាហ្វ្រិក។កាលពីខែមុន មានជនអន្តោប្រវេសន៍ជាង ២០.000 នាក់ដែលត្រូវជាប់ក្នុងការឃុំឃាំងរបស់ក្រុមភ្នាក់ងារល្បាតព្រំដែន នេះបើយោងតាមប្រភពការិយាល័យគយ និងការពារព្រំដែនរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ Rio Grande Valley ក្នុងរដ្ឋតិចសាស។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់បញ្ជាក់​ថា នឹងធ្វើកិច្ចចរចាជាមួយកាតា ជុំវិញ​ទ្រព្យសម្បត្តិដែលត្រូវបានបង្កក
06/30/2026 08:06 PM
អគារផ្ទះល្វែងមួយ ​ដួលរលំ នៅទីក្រុងអាតែន​របស់​ក្រិក​ ខណៈ​ក្រុមអ្នកជួយសង្គ្រោះស្វែងរកអ្នកជាប់ក្នុង​នោះ​
06/30/2026 08:06 PM
កូរ៉េខាងត្បូង និងអ៊ុយក្រែន ធ្វើកិច្ចពិភាក្សា «ប្រកប​ដោយ​ការ​ស្ថាបនា» អំពីទាហាន​កូរ៉េខាងជើង
06/30/2026 08:06 PM
នាយករដ្ឋមន្ត្រី​ជប៉ុន ស្វែងរកទំនាក់​ទំនង​កាន់តែស៊ីជម្រៅជាមួយ​ឥណ្ឌា លើផ្នែក​​ពាណិជ្ជកម្ម និងសន្តិសុខ
06/30/2026 07:06 PM
មន្ត្រី៖ បេសកជនអាមេរិក លោក Witkoff និងលោក Kushner នឹងស្ថិត​​នៅ​កាតា តែ​គ្មាន​ជំនួប​ជាមួយអ៊ីរ៉ង់ទេ
06/30/2026 07:06 PM
ទីភ្នាក់ងារពាណិជ្ជកម្ម UN៖ វិបត្តិ​​ច្រកសមុទ្រ Hormuz អាចប៉ះពាល់សេដ្ឋកិច្ចងាយរងគ្រោះ រយៈពេល​យូរ
06/30/2026 07:06 PM
លោក Zelenskyy៖ អ៊ុយក្រែនវាយប្រហារជាលើកទី ២ លើ​ទីតាំងផ្កាយរណប Dubna របស់រុស្ស៊ី
06/30/2026 07:06 PM
ទិន្នន័យផ្កាយរណប៖ អគារជាង ៥៨.០០០ខ្នង ទំនងរងការខូចខាត ឬ​បំផ្លាញ នៅវ៉េណេស៊ុយអេឡា
06/30/2026 07:06 PM
កម្ពុជា-ចិនពិនិត្យវឌ្ឍនភាព និងជំរុញអនុវត្តគម្រោងសំខាន់ៗ ដែលបានចុះ MoU កន្លងមក
06/30/2026 06:06 PM
រោងចក្រផលិតសំបកកង់រថយន្តក្នុងខេត្តកំពង់ស្ពឺ បានចាប់ផ្តើមដំណើរការផលិតក្នុងជំហានដំបូង
06/30/2026 06:06 PM