ស្នងការរាជធានី អំពាវនាវដល់យុវជនជៀសឆ្ងាយពីសកម្មភាពក្មេងទំនើង បើប្រព្រឹត្ត​ល្មើស​មានតែ​ការអនុវត្តផ្លូវច្បាប់ប៉ុណ្ណោះ
មន្ត្រីជំនាញ៖ Online Scams នៅកម្ពុជា កំពុងត្រូវបានបង្ក្រាប​យ៉ាងសកម្ម​ទោះ​មាន​លក្ខណៈ​ស្មុគ​ស្មាញ
ជនបន្លំយកលុយពីភ្ញៀវបរទេស២ពាន់ដុល្លារ នៅផ្សារច្បារអំពៅ ត្រូវបានសមត្ថកិច្ចរាជធានីស្រាវជ្រាវឃាត់ខ្លួន និងយកថវិការជូនជនរងគ្រោះវិញ
តំណាងអយ្យការចោទប្រកាន់ជនសង្ស័យម្នាក់យករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់

សន្តិសុខ និង សង្គម

លំហូរជនអន្តោប្រវេសន៍ទីក្រុងញ៉ូវយ៉ក លប់លើបញ្ហាដ៏រ៉ាំរ៉ៃ

2023/09/12 09:07:57 am        219
អាមេរិក៖ ទីក្រុងញ៉ូវយ៉កកំពុងប្រឈមមុខកម្រិតនៃភាពគ្មានទីជម្រករស់នៅ ដែលត្រូវបានមើលឃើញចាប់តាំងពីវិបត្តិសេដ្ឋកិច្ចដ៏ធំក្នុងទសវត្សរ៍ឆ្នាំ១៩៣០។ នេះយោងទៅតាមអង្គការចម្រុះសម្រាប់អ្នកគ្មានទីជម្រកជាអង្គការមិនរកប្រាក់កំរ៉ៃ។ គិតត្រឹមពាក់កណ្តាលខែសីហា មានមនុស្សជាង១សែន១ម៉ឺននាក់ ដេកនៅក្នុងប្រព័ន្ធទីជម្រករបស់ទីក្រុងញ៉ូវយ៉ករៀងរាល់យប់។ ហើយចំនួននេះពុំបានរួមបញ្ចូលអ្នកគ្មានទីជម្រករាប់ពាន់អ្នកទៀត ដែលដេកនៅតាមដងផ្លូវ។ការបន្ថែមបន្ទុកដ៏ធ្ងន់នេះមកលើបញ្ហាដ៏រ៉ាំរ៉ៃ គឺលំហូរអ្នកស្វែងរកសិទ្ធជ្រកកោន ដែលបច្ចុប្បន្នមានរហូតដល់ជាងពាក់កណ្តាលនៃចំនួនអ្នកមានទីជម្រករស់នៅ។តួយ៉ាងដូចជានៅទីនេះ ព្រះវិហារនៅទីក្រុង St Bartholomew ជាទីដែលយើងចាប់ផ្តើមការស្នាក់អាស្រ័យ ដែលយើងកំពុងមើលឃើញចំនួនជាមធ្យម នៅកន្លែងដែលមានមនុស្សពី២៥០ ទៅ២៧៥នាក់ ឡើងចុះជាទៀងទាត់។ នៅពេលដែលអ្នកថ្មីបានចាប់ផ្តើមមកដល់ ចំនួនរបស់យើង កើនឡើងជាង ៤០០នាក់។អភិបាលក្រុងញ៉ូវយ៉ក លោក Eric Adams បាននិយាយថា ទីក្រុងកំពុងអស់ថវិកា កន្លែងទំនេរ និងបុគ្គលិកថែទាំ សម្រាប់អ្នកស្វែងរកសិទ្ធជ្រកកោន៕

វិមានក្រឹមឡាំង៖ ជំនួបរបស់លោកពូទីន និងលោក គីម នឹងក្លាយជាដំណើរទស្សនកិច្ចពេញលេញ

2023/09/12 09:05:39 am        248
រុស្ស៊ី៖ អ្នកនាំពាក្យវិមានក្រឹមឡាំងរបស់រុស្ស៊ី លោក Dmitry Peskov បាននិយាយថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ទៅកាន់ប្រទេសរុស្ស៊ី និងការជួបជាមួយលោកប្រធានាធិបតី វ្លាឌីមៀ ពូទីន នឹងក្លាយជាដំណើរទស្សនកិច្ចពេញលេញ។ ប្រភពកូរ៉េខាងត្បូងមួយបាននិយាយថា លោក គីម បានចេញដំណើរទៅកាន់ប្រទេសរុស្ស៊ីតាមរថភ្លើងពិសេសមួយគ្រឿង ខណៈទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ កាលពីថ្ងៃចន្ទ (១១ កញ្ញា) បានបញ្ជាក់ពីជំនួបកំពូលជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ស្របពេលរុស្ស៊ីកាន់តែមានភាពឯកោកាន់តែខ្លាំងឡើងចំពោះសកម្មភាពរបស់ខ្លួននៅអ៊ុយក្រែន។លោក Peskov បាននិយាយថា «នឹងមានកិច្ចពិភាក្សារវាងគណៈប្រតិភូទាំងពីរ ហើយបន្ទាប់ពីនោះ មេដឹកនាំទាំងពីររូប នឹងបន្តទំនាក់ទំនងរបស់ពួកគេក្នុងទម្រង់មួយទល់មួយប្រសិនបើចាំបាច់»។ យោងតាមលោក Peskov បានឲ្យដឹងថា ប្រធានបទសំខាន់នៃកិច្ចពិភាក្សានោះ គឺជាទំនាក់ទំនងទ្វេភាគីរវាងប្រទេសជិតខាងទាំងពីរនេះ។ លោកបន្ថែមថា «យើងនឹងបន្តពង្រឹងមិត្តភាពរបស់យើងបន្តទៀត»៕

មានការតវ៉ាទូទាំងអ៊ីស្រាអែល មុនសម័យប្រជុំតុលាការកំពូលជាប្រវត្តិសាស្ត្រ

2023/09/12 08:59:41 am        315
អ៊ីស្រាអែល៖ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលអ៊ីស្រាអែលរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅឯតុលាការកំពូលកាលពីថ្ងៃច័ន្ទ (១១ កញ្ញា) នៅមុនថ្ងៃនៃសវនាការជាប្រវត្តិសាស្ត្រលើកិច្ចខិតខំប្រឹងប្រែងដោយក្រុមចម្រុះរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu ដើម្បីទប់ស្កាត់អំណាចរបស់តុលាការ។មនុស្សរាប់ពាន់នាក់បានបង្កើតទម្រង់ជាទង់ជាតិអ៊ីស្រាអែលពណ៌ខៀវ និងស ហើយក្រុមអ្នកតវ៉ាទាំងនោះបានស្រែកថា «លទ្ធិប្រជាធិបតេយ្យ» នៅក្នុងការបង្ហាញការគាំទ្រដល់តុលាការកំពូល ដែលនៅថ្ងៃអង្គារ (១២ កញ្ញា)នេះ នឹងកោះប្រជុំចៅក្រមទាំង១៥រូបរបស់ខ្លួនជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល។ចៅក្រមទាំងនោះ នឹងស្តាប់ការប្តឹងឧទ្ធរណ៍ប្រឆាំងនឹងវិសោធនកម្មផ្នែកតុលាការ ដែលត្រូវបានគាំទ្រដោយក្រុមចម្រុះជាតិ-សាសនារបស់លោក Netanyahu នៅក្នុងខែកក្កដា ហើយសំណើរនោះបានបង្កឱ្យមានភាពចលាចលទូទាំងប្រទេសចំពោះអ្វីដែលអ្នករិះគន់និយាយថា ជាការប៉ុនប៉ងធ្វើឱ្យអំណាចតុលាការចុះខ្សោយ។យុទ្ធនាការផ្លាស់ប្តូរប្រព័ន្ធតុលាការរបស់រដ្ឋាភិបាលនេះ បានបណ្តាលឱ្យមានវិបត្តិនយោបាយក្នុងស្រុកដ៏អាក្រក់បំផុតរបស់អ៊ីស្រាអែលក្នុងរយៈពេលជាច្រើនឆ្នាំ ដោយមនុស្សរាប់សែននាក់បានចូលរួមក្នុងបាតុកម្មប្រចាំសប្តាហ៍ទូទាំងប្រទេស ចាប់តាំងពីខែមករា នៅពេលដែលវាបានចាប់ផ្តើមមក៕

ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅប្រទេសម៉ារ៉ុក បានកើនឡើង ជាង២.៨០០នាក់ ខណៈអ្នករួចជីវិតស្នាក់នៅក្នុងជំរំតង់

2023/09/12 08:24:40 am        270
ម៉ារ៉ុក៖ ក្រុមអ្នកភូមិនៅតាមតំបន់មួយចំនួននៃប្រទេសម៉ារ៉ុក ដែលត្រូវបំផ្លិចបំផ្លាញដោយការរញ្ជួយដីដ៏ធ្ងន់ធ្ងរបំផុតរបស់ប្រទេសមួយនេះ ក្នុងរយៈពេលជាងមួយសតវត្សរ៍មកនេះ បានបោះជំរំស្នាក់នៅរហូតដល់យប់ទី៤ កាលពីថ្ងៃចន្ទ ខណៈចំនួនអ្នកស្លាប់ បានកើនឡើងដល់ជាង២.៨០០នាក់។ ក្រុមអ្នកស្វែងរកមកពីប្រទេសអេស្ប៉ាញ ចក្រភពអង់គ្លេស និងកាតា បានចូលរួមជាមួយអាជ្ញាធរម៉ារ៉ុកដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតពីគ្រោះរញ្ជួយដីកម្រិត៦,៨រ៉ិចទ័រ ដែលបានអង្រួនតំបន់ភ្នំ High Atlas កាលពីល្ងាចថ្ងៃសុក្រសប្ដាហ៍មុន  ដែលបានផ្ដួលលំនៅឋានសាងសង់ពីដីឥដ្ឋដូចៗគ្នាតាមប្រពៃណីនៅក្នុងតំបន់នេះ ។ ទូរទស្សន៍រដ្ឋបានរាយការណ៍កាលពីល្ងាចថ្ងៃចន្ទថា ចំនួនអ្នកស្លាប់បានឡើងដល់២.៨៦២នាក់ និង ២.៥៦២នាក់ រងរបួស ។ ខណៈតំបន់ភាគច្រើនដែលរងគ្រោះដោយសារការរញ្ជួយនេះ ពិបាកទៅដល់ ក្រុមអាជ្ញាធរពុំបានបញ្ចេញការប៉ាន់ប្រមាណសម្រាប់ចំនួនអ្នកបាត់ខ្លួននោះទេ។  នៅក្នុងភូមិ Tinmel លំនៅឋានភាគច្រើនត្រូវបានបំផ្លិចបំផ្លាញរាបដល់ដី ហើយសហគមន៍ទាំងមូលក្លាយជាវាលរហោឋាន។ ក្លិនស្អុយចេញពីសាកសពសត្វរាប់សិបក្បាល ដែលត្រូវបានកប់ក្រោមគំនរកម្ទេចកម្ទីបានសាយខ្លិនពេញតំបន់ជាច្រើននៅក្នុងភូមិនេះ៕

មនុស្សរហូតដល់២ពាន់នាក់ ត្រូវបានគេព្រួយបារម្ភថាលង់ទឹកស្លាប់បន្ទាប់ពីទីក្រុងប្រទេសលីប៊ីរងជន់លិចដោយទឹកជំនន់ដ៏មហន្តរាយ

2023/09/12 07:46:16 am        311
លីប៊ី៖ យោងតាមប្រមុខនៃរដ្ឋាភិបាលមួយនៃគូបដិបក្ខទាំងពីរ បានឲ្យដឹងថា មនុស្សរហូតដល់២ពាន់នាក់អាចលង់ទឹកស្លាប់បន្ទាប់ពីព្យុះដ៏មានឥទ្ធិពលបានវាយបោកបក់នាំមកនូវទឹកជំនន់ដ៏មហន្តរាយ នៅទីក្រុង Derna ប្រទេសលីប៊ីភាគខាងកើត។ លោក Ossama Hamad នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលមានមូលដ្ឋាននៅភាគខាងកើត បាននិយាយកាលពីថ្ងៃចន្ទថាមនុស្សរាប់ពាន់នាក់ត្រូវបានគេជឿថាកំពុងបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងកាលពីចុងសប្តាហ៍។អង្គការអឌ្ឍចន្ទក្រហម ក្នុងទីក្រុង Benghazi បានដាក់ចំនួនអ្នកស្លាប់រហូតដល់ជិត២៥០នាក់ ប៉ុន្តែតំបន់ Derna ដែលរងការវាយប្រហារធ្ងន់ធ្ងរបំផុត នៅតែកាត់ផ្តាច់ឆ្ងាយពីមេដឹកនាំតំបន់ ដែលកំពុងអះអាងថា ស្ថានភាពនៅក្នុងទីក្រុងនេះ ហួសពីការគ្រប់គ្រង និងមហន្តរាយ៕

កាតាបញ្ជូនក្រុមរុករក និងជួយសង្រ្គោះទៅកាន់ប្រទេសម៉ារ៉ុក ក្រោយការរញ្ជួនដីសម្លាប់មនុស្ស ២.១២២នាក់

2023/09/11 01:46:29 pm        137
យន្តហោះយ៉ាងហោចណាស់ ៤គ្រឿង បានធ្វើដំណើរចេញពីប្រទេសកាតា ទៅកាន់ទីក្រុង Marrakech កាលពីថ្ងៃអាទិត្យ ដើម្បីបញ្ជូនក្រុមជួយសង្រ្គោះ និងជំនួយ ក្រោយការរញ្ជួយដីសម្លាប់មនុស្សច្រើនបំផុតនៅក្នុងប្រទេសម៉ារ៉ុក ក្នុងរយៈពេលជាង ៦ទសវត្សរ៍កន្លងមកនេះ ។ ព្រះមហាក្សត្រមហាម៉េដទី ៦ បានថ្លែងអំណរគុណដល់ប្រទេសអេស្ប៉ាញ កាតា អង់គ្លេស និងអារ៉ាប់រួម សម្រាប់ការបញ្ជូនជំនួយរបស់ពួកគេ ស្របពេលដែលការរញ្ជួយដីដ៏អាក្រក់បំផុត បានវាយប្រហារប្រទេសមួយនេះ កាលពីយប់ថ្ងៃសុក្រ ។ ប្រទេសម៉ារ៉ុក បានវាយតម្លៃតម្រូវការជំនួយ និងពិចារណាលើសារសំខាន់នៃការសម្របសម្រួលកិច្ចខិតខំជួយសង្រ្គោះ មុនពេលទទួលយកជំនួយពីប្រទេសទាំង ៤នេះ ។ ចក្រភពអង់គ្លេស បានបញ្ជូនយន្តហោះយោធា ២គ្រឿង ផ្ទុកក្រុមជួយសង្រ្គោះ ៦០នាក់ សុនខ ៤ក្បាល និងក្រុមសុខាភិបាលប៉ុន្មាននាក់ទៀត ។ ដោយឡែក ប្រទេសបារាំង និងសហរដ្ឋអាមេរិក ហើយនិងប្រទេសផ្សេងទៀត បានសន្យាផ្តល់ជំនួយផងដែរ ដល់ប្រទេសម៉ារ៉ុក ។ គួរឲ្យដឹងថា ចំណុចកណ្តាលនៃការរញ្ជួយដី ស្ថិតនៅចម្ងាយ ៧២គ.មភាគនិរតីទីក្រុង Marrakech គឺជាទីក្រុងគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពមួយរបស់ប្រទេសម៉ារ៉ុក ។ ភូមិតំបន់ភ្នំ Tafeghaghte ស្ថិតនៅចម្ងាយប្រហែល ៦០គ.មភាគនិរតីទីក្រុង Marrakech បានរងគ្រោះខ្លាំងជាងគេបំផុត ដោយមកទល់នឹងពេលនេះ មនុស្ស ៩០នាក់ ក្នុងចំណោមអ្នកភូមិ ២០០នាក់ ត្រូវបានប្រកាសថាស្លាប់ ។ ទូរទស្សន៍រដ្ឋម៉ារ៉ុក បានរាយការណ៍ថា ចំនួនមនុស្សស្លាប់ដោយសារការរញ្ជួយដីនេះ បានកើនឡើងដល់ ២.១២២នាក់ ខណៈដែលអ្នករងរបួសមានចំនួន ២.៤២១នាក់ ៕

ភ្លៀងធ្លាក់បណ្តាលមកពីការបោកបក់នៃព្យុះទីហ្វុង លើប្រទេសចិនសម្រាប់ថ្ងៃទី៧

2023/09/11 01:42:59 pm        115
ភ្លៀងធ្លាក់ខ្លាំង ពីព្យុះទីហ្វុងនៅតែស្ថិតនៅប្រទេសចិនភាគខាងត្បូង ដែលបានវាយបោកបក់សម្រាប់ថ្ងៃទី៧ ខណៈពពកព្យុះដែលធ្វើដំណើរយឺតៗរសាត់ពីខេត្តក្វាងទុង(Guangdong) នៅលើឆ្នេរ Guangxi ដែលបានធ្វើឲ្យជន់លិចតំបន់ទំនាប ធ្វើឲ្យរាំងស្ទះផ្លូវធ្វើដំណើរ និងធ្វើឲ្យពលរដ្ឋជាប់គាំង។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍នៅថ្ងៃចន្ទនេះថា នៅក្នុងតំបន់ជន់បទ Bobai ក្នុងតំបន់ Guangxi ក្រុមជួយសង្គ្រោះ នៅលើទូកបានប្រញាប់ប្រញាល់ទាញយកមនុស្សទៅកាន់ទីសុវត្ថិភាពចាប់តាំងពីយប់ថ្ងៃអាទិត្យ ខណៈទឹកមានជម្រៅជាង២ម៉ែត្រ បានធ្វើឲ្យពលរដ្ឋជាប់គាំងដំណើរនៅក្នុងលំនៅឋានក្នុងតំបន់ទំនាប។ព្យុះ Haikui បានចុះខ្សោយពីព្យុះទីហ្វុង មកជាព្យុះត្រូពិក ចាប់តាំងពីវាយបោកបក់ដល់ដីគោកក្នុងខេត្ត Fujian កាលពីថ្ងៃទី៥ ខែកញ្ញា ប៉ុន្តែដំណើរវាយបក់របស់វានៅតែមាន បន្តបំផ្លាញនៅប្រទេសចិន ភាគខាងត្បូង ដោយទីក្រុង Shenzhen ដ៏មានប្រជាប្រីយ៍ បានជន់លិចដោយសារភ្លៀងធ្លាក់ខ្លាំង ចាប់តាំងពីមានកំណត់ត្រាចាប់ផ្តើមក្នុងឆ្នាំ១៩៥២។អ្នកវិទ្យាសាស្ត្រ បានព្រមានថាព្យុះទីហ្វុង បានវាយប្រហារប្រទេសចិន ដែលកាន់តែខ្លាំងឡើងៗ ហើយផ្លូវរបស់វាកំពុងបង្កើនភាពស្មុគស្មាញបន្ថែម ដែលនឹងបង្កើនហានីភ័យគ្រោះមហន្តរាយ ទោះបីនៅក្នុងទីក្រុងឆ្នេរ ដូចជា តំបន់ Shenzhen ជាញឹកញាប់មានព្យុះស៊ីក្លូនត្រូពិកខ្លាំង ហើយមានសមត្ថភាពការពារទឹកជំនន់ខ្លាំងរួចទៅហើយ។

ភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង វាយប្រហារប្រទេសអេស្ប៉ាញ ភាគពាយព្យ

2023/09/11 01:36:04 pm        82
ភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារ នៅប្រទេសអេស្ប៉ាញនៅថ្ងៃចន្ទនេះ មានរយៈពេល២សប្តាហ៍ចាប់តាំងពីទឹកជំនន់ដ៏មហន្តរាយ បានវាយបោកបក់នៅផ្នែកភាគកណ្តាលរបស់ប្រទេសនេះ។វីដេអូថតក្នុងហេតុការណ៍ បានដាក់នៅក្នុងបណ្តាញផ្សព្វផ្សាយសង្គមបង្ហាញឲ្យឃើញដើមឈើដួលទោទន់ក្រុមកម្លាំងខ្យល់ខ្លាំង ខណៈផ្លេកបន្ទោលកើតមាននៅជុំវិញដងផ្លូវជន់លិចដែលអាចមើលឃើញ។ វីដេអូមួយផ្សេងទៀត បានបង្ហាញ ទឹកកំពុងហូរចេញពីឧបករណ៍លាងចាននៅផ្ទះបាយចូលទៅក្នុងបន្ទប់។ កាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទ ទី៣ និងទី៤ ខែកញ្ញា មនុស្សយ៉ាងហោចណាស់៥នាក់បានស្លាប់ បន្ទាប់ពីភ្លៀងធ្លាក់វាយបោកបក់នៅតំបន់ធំៗជាច្រើនរបស់ប្រទេសអេស្ប៉ាញ។

ជនជាតិថៃ០៤នាក់ ជាប់ពាក់ព័ន្ធនឹងឃាតកម្មសម្លាប់មួយគ្រួសារ ត្រូវឃាត់បានក្នុងទឹកដីកម្ពុជា

2023/09/11 01:04:16 pm        1470
ភ្នំពេញ៖ ជនសង្ស័យជាជនជាតិថៃចំនួន០៤នាក់ ដែលមានជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធ អនឡាយ រហូតក្លាយជាដើមចម ដែលបង្កឱ្យមានជាអំពើឃាតកម្មសម្លាប់មួយគ្រួសារ នៅក្នុងទឹកដីប្រទេសថៃ ត្រូវបានកម្លាំងសមត្ថកិច្ចរបស់កម្ពុជា សហការជាមួយនគរបាលភូមិន្ទថៃ បើកប្រតិបត្តិការស្រាវជ្រាវ នឹងឈានដល់ឃាត់ខ្លួនបាន នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ ។ប្រតិបត្តិការនេះ ធ្វើឡើងក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមានការចង្អុលដឹកនាំដោយផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានកណ្តាលសន្តិសុខ អនុញ្ញាតឱ្យកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយ នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម និងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងដោយមានការចូលរួមពីនគរបាលភូមិន្ទប្រទេសថៃផងដែរ ។ ក្នុងប្រតិបត្តិការស្រាវជ្រាវក្នុងរយៈពេល១សប្តាហ៍ ពោលគិតចាប់ពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងនគរបាល នៃប្រទេសទាំងពីរ ​បានស្វែងរកឃើញ និងធ្វើការបង្ក្រាបបានជនសង្ស័យ០៤នាក់ ក្នុងចំណោមបក្សពួកមួយចំនួនផ្សេងទៀត ​ដែលជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មសម្លាប់មួយគ្រួសារ ដែលកំពុងសំងំលាក់ខ្លួនក្នុងខេត្តបន្ទាយមានជ័យ ។ក្រោយការចាប់ឃាត់ខ្លួនបាន ជនសង្ស័យទាំង០៤នាក់ ត្រូវបានបំពេញសំណុំបែបបទប្រគល់​ជូនសមត្ថកិច្ចភូមិន្ទថៃ ​ដើម្បីយកទៅបន្តនីតិវិធីច្បាប់ ក្នុងប្រទេសរបស់ខ្លួនវិញ ។គួររំលឹកថា កាលពីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ មានអំពើឃាតកម្មដ៏សាហាវមួយបានកើត​ឡើងនៅក្នុងខេត្តសាមុតប្រកាន ប្រទេសថៃ ដោយបុរសជាប្តី និងជាឪពុក ឈ្មោះសានីត ដកម៉ៃ វ័យ៤១ឆ្នាំ បានសម្លាប់ស្ត្រីជាប្រពន្ធ និងកូនរបស់ខ្លួនចំនួន០២នាក់ទៀត បណ្តាលឱ្យស្លាប់ ហើយរូបគេព្យាយាមសម្លាប់ខ្លួនឯងតាមក្រោយ តែមិនសម្រេច បណ្តាលឱ្យរងរបួសធ្ងន់ ។ផ្អែកតាមប្រភពព័ត៌មានពីសមត្ថកិច្ចប្រទេសថៃ បានឱ្យដឹងថា ដំបូងឡើយបុរសជាឃាតករ បានធានា​ឈ្មោះជួយខ្ជីលុយឱ្យមិត្តភក្តិរបស់ខ្លួនប្រមាណ ១១៤០០ដុល្លារ ប៉ុន្តែក្រោយមក​មិត្តភក្តិរបស់ខ្លួនបានរត់គេចខ្លួនបាត់ ធ្វើឱ្យរូបគេជាអ្នក​រ៉ាប់រង​បំណុល ដែលបានធ្វើឱ្យរូបគេពិបាកចិត្តជាខ្លាំង ។ ដោយស្ត្រីជាប្រពន្ធបានដឹង​រឿងរ៉ាវ​ និងឃើញប្តីពិបាក​ចិត្តផងនោះ ​ក៏បានទៅរកសេវាកម្ចីអនឡាយ​ ហើយក៏ត្រូវបានចាញ់​បោកក្រុមកម្ចី រហូតឈាន​ដល់ជំពាក់បំណុលខាងក្រុមកម្ចីអនឡាញប្រមាណ ​៤៨០០០ ដុល្លារបន្ថែមទៀត។ ដោយសារកត្តាចាញ់បោកខាងកម្ចីអនឡាយ​ រហូតកើតសាច់ប្រាក់ជំពាក់គេកាន់តែច្រើន​រហូតវ័ន្តករនេះហើយ ​ទើបធ្វើឱ្យបុរសជាប្តីកើតមានសម្ពាធផ្លូវចិត្តខ្លាំង ក៏សម្រេចចិត្តសម្លាប់​ផ្តាច់​ជីវិតក្រុមគ្រួសារទាំងអស់តែម្តង៕ ដោយ ៖ ម៉ម លីហេង

សាកសព៤នាក់បន្ថែមទៀតត្រូវបានរកឃើញ បន្ទាប់ពីព្យុះបណ្តាលឲ្យអ្នកស្លាប់កើនដល់១៥នាក់

2023/09/11 11:15:54 am        105
ក្រិក៖ ក្រុមអ្នកសង្គ្រោះរបស់ប្រទេសក្រិក បានរកឃើញសាកសពមនុស្ស៤នាក់បន្ថែមទៀត នៅប្រទេសក្រិកភាគកណ្តាលកាលពីថ្ងៃអាទិត្យ បណ្តាលឲ្យចំនួនអ្នកស្លាប់កើនឡើងដល់១៥នាក់ ដោយសារតែព្យុះភ្លៀងខ្លាំងបំផុតនៅប្រទេសនេះ ចាប់តាំងពីកំណត់ត្រា បានចាប់ផ្តើមក្នុងឆ្នាំ១៩៣០។ យោងតាមអាជ្ញាធរបានឲ្យដឹងថា មនុស្ស២នាក់ផ្សេងទៀតនៅបាត់ខ្លួននៅឡើយ។ ព្យុះ Daniel បានវាយបោកបក់មកលើប្រទេសក្រិករយៈពេល៣ថ្ងៃចាប់តាំងពីថ្ងៃអង្គារនៅចុងរដូវក្តៅដែលក្តៅបំផុតពុំធ្លាប់ត្រូវបានកត់ត្រា ខណៈ បន្សល់ទុកការអូសបន្លាយពេលកាលពីពេលថ្មីនៃការបំផ្លាញ បន្ទាប់ពីចំហេះព្រៃមានមនុស្សស្លាប់ច្រើន។ លំនៅឋាន និងស្ពាន បានបាក់រលំ សាលារៀន ផ្លូវថ្នល់ និងបង្គោលអគ្គិសនីត្រូវបានបំផ្លាញ សត្វពាហៈនៈលង់ទឹក ហើយដំណាំនៅទីវាលតំបន់ Thessaly ដីមានជីវជាតិ ត្រូវបានបំផ្លាញ។ ពលរដ្ឋដែលជាប់គាំងដោយទឹកជំនន់ ត្រូវបានដឹកជញ្ជូនតាមយន្តហោះ ឬផ្ទេរទៅក្នុងទូកសង្គ្រោះនៅទូទាំងតំបន់។អាជ្ញាធរនិយាយថា រហូតមកដល់ពេលនេះ មនុស្ស៤.២៥០ត្រូវបានជម្លៀស ខណៈកិច្ចប្រឹងប្រែងត្រូវបានផ្តោតទៅលើអ្នកភូមិ នៅជិតទីក្រុង Larissa និងនៅជិតទន្លេ Pineios ដែលផ្នែកជាច្រើនបានពេញហៀរបំផ្លាញភូមិជាច្រើនបន្ថែមទៀត។ នាយករដ្ឋមន្ត្រី លោក Kyriakos Mitsotakis បានចុះពិនិត្យ មជ្ឈមណ្ឌលប្រតិបត្តិការធំ ក្នុងតំបន់ Thessaly កាលពីល្ងាចថ្ងៃអាទិត្យ និងបានប្រកាសថា វិធានាការផ្តល់ជំនួយសង្គ្រោះបន្ទាន់ផ្នែកហិរញ្ញវត្ថុចម្រុះ នឹងត្រូវបានផ្តល់ឲ្យដល់អ្នកទាំងឡាយណា ដែលទទួលរងដោយដោយព្យុះ។ លោក Mitsotakis នឹងជួបជាមួយប្រធានគណៈកម្មាធិការអឺរ៉ុប លោកស្រី Ursula von der Leyen ក្នុងទីក្រុង Strasbourg ប្រទេសបារាំងនៅថ្ងៃអង្គារ។ លោកបាននិយាយថា លោក មានបំណងធានាបានថា ប្រទេសក្រិកអាចទទួលបានមូលនិធិបន្ថែមទៀតដើម្បីដោះស្រាយផលប៉ះពាល់ដោយសារព្យុះ ដែលទំហំនៃផលប៉ះពាល់លោកបាននិយាយថា ហួសពីការព្យាករណ៍៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការចរចារវាងអាមេរិក-អ៊ីរ៉ង់ ស្តីពីទ្រព្យសកម្មអ៊ីរ៉ង់ចំនួន៦ពាន់លានដុល្លារ នឹងចាប់ផ្តើមឡើងវិញ
07/01/2026 04:07 PM
ធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
07/01/2026 03:07 PM
របាយការណ៍៖ លោក Trump កំពុងពិចារណា​ធ្វើ​សង្គ្រាមជាមួយអ៊ីរ៉ង់វិញ​ ដើម្បីបញ្ចប់ការងារទាំង​ស្រុង
07/01/2026 03:07 PM
អាមេរិក៖ អ្នក​ចរចាមានការពិភាក្សាវិជ្ជមាន នៅកាតា ស្ដី​ពីអ៊ីរ៉ង់ ខណៈលោក Trump ប្រកាន់ខ្ជាប់ការទូត
07/01/2026 03:07 PM
លោក Xi បញ្ជាក់ជាថ្មីពី​ការប្តេជ្ញាចិត្តឥត​ប្រែប្រួល​របស់ទីក្រុងប៉េកាំង ក្នុងការដោះស្រាយបញ្ហាតៃវ៉ាន់
07/01/2026 03:07 PM
អាជ្ញាធរ​ខេត្តស្វាយរៀងផ្សព្វផ្សាយគម្រោងអភិវឌ្ឍន៍ច្រាំងទន្លេវ៉ៃគោ ប៉ែកខាងកើត
07/01/2026 03:07 PM
សារព័ត៌មាន៖ អូម៉ង់ដាក់ស្នើផែនការយកថ្លៃសេវាសម្រាប់ការឆ្លងកាត់ច្រកសមុទ្រហ័រមូសទៅសហរដ្ឋ អាមេរិក
07/01/2026 03:07 PM
អ្នកវិភាគ៖ មនុស្សជាង ១០ម៉ឺននាក់ បានស្លាប់ នៅក្នុងជម្លោះ ក្រោយរដ្ឋប្រហារនៅមីយ៉ាន់ម៉ា
07/01/2026 03:07 PM
លោក Xi ជំរុញឱ្យគណបក្សកុម្មុយនីស្តចិនដែល​កំពុងកាន់អំណាច សម្របខ្លួន និងការពារវឌ្ឍនភាព
07/01/2026 03:07 PM
ការវាយប្រហាររបស់អ៊ុយក្រែនលើរោងចក្រចម្រាញ់ប្រេងធ្វើឲ្យរុស្ស៊ីធ្លាក់ចូលទៅក្នុងវិបត្តិប្រេងឥន្ធនៈនៅ រដូវក្តៅ
07/01/2026 03:07 PM