បង្ក្រាបឧក្រិដ្ឋជនស្គេមអនឡាញ ៦នាក់ នៅខណ្ឌជ្រោយចង្វា ពាក់ព័ន្ធការក្លែងជាយោធា ឆបោកប្រជាជននៅប្រទេសចិន
ជនជាតិឥណ្ឌូនេស៊ី ២១នាក់ ពាក់ព័ន្ធនឹងការលួចឆ្លងដែន ស្នាក់នៅ និងធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញពីកម្ពុជា
ជនជាតិឥណ្ឌូនេស៊ី ៧២នាក់ ពាក់ព័ន្ធនឹងOnline Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ក្រសួងសន្តិសុខសាធារណៈចិន ចុះពិនិត្យទីតាំងធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតំបន់ OP ក្រុងបាវិត

សន្តិសុខ និង សង្គម

លោក Biden ត្រូវបានចោទប្រកាន់ពីបទមិនខ្វល់ខ្វាយបញ្ហាសិទ្ធិមនុស្សនៅវៀតណាម និងឥណ្ឌាជុំវិញផលប្រយោជន៍ជាយុទ្ធសាស្ត្រ

2023/09/12 06:58:16 pm        259
វៀតណាម៖ ឯកសាររបស់សេតវិមានដែលបានចេញអំឡុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Biden ទៅកាន់ប្រទេសវៀតណាមត្រូវបានថ្លឹងថ្លែងលើការប្រើពាក្យពេចន៍ជាង២.៦០០ពាក្យ។ ផ្នែកស្តីពីសិទ្ធិមនុស្ស មាន១១២ពាក្យ រួមមានទាំងចំណងជើងបន្ទាប់។ ចាប់ពីពាណិជ្ជកម្ម និងទស្សនៈវិស័យជាយុទ្ធសាស្ត្រ ដំណើរទស្សនកិច្ចរបស់លោក Biden កាលពីថ្ងៃអាទិត្យនិងថ្ងៃចន្ទ និងបានទៅកាន់ប្រទេសឥណ្ឌាកាលពីសប្តាហ៍មុន នឹងទំនងជាត្រូវបានគេមើលឃើញថាជាការជំរុញទំនាក់ទំនងជាមួយប្រទេសទាំងនេះ ដែលអាចជួយទីក្រុងវ៉ាស៊ីនតោនទប់ទល់វត្តមានកើនឡើងរបស់ចិនដែលកើតមាន។ ប៉ុន្តែសម្រាប់អ្នកតស៊ូមតិផ្នែកសិទ្ធិ ដំណើរទស្សនកិច្ចរបស់លោក Biden គឺជាការខកចិត្តមួយដែលត្រូវបានផ្តល់ ដោយសារតែការសន្យារបស់រដ្ឋបាលលោក ដើម្បីផ្តល់បញ្ហាសិទ្ធិមនុស្សជាទិភាពនៅពេលឡើងកាន់តំណែងក្នុងឆ្នាំ២០២១។ នៅក្នុងទីក្រុងហាណូយ លោក Biden និយាយថា សហរដ្ឋអាមេរិក កំពុងធ្វើឲ្យប្រសើរឡើងទំនាក់ទំនងចំពោះភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការធ្វើឲ្យកាន់តែស៊ីជម្រៅកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តន៍ប្រព័ន្ធប្រើប្រាស់បណ្តាញCloud គ្រឿងអេឡិចត្រូនិក និងបញ្ញាសម្បនិម្មិត។ សេតវិមានបានបង្ហាញថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាមមួយបានទិញយន្តហោះ Boing 737 Max ចំនួន៥០គ្រឿង មានតម្លៃ ៧,៨ ពាន់លានដុល្លារ។ អ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្ស ព្រួយបារម្ភថាមានកង្វះខាតក្នុងការយកចិត្តទុកដាក់លើសិទ្ធិមនុស្ស ខណៈត្រូវបានគេរំពឹងទុកថានឹងមិនធ្វើឲ្យបរាជ័យដើម្បីធ្វើឲ្យប្រសើរឡើងស្ថានភាពនៅក្នុងប្រទេសវៀតណាម និងប្រទេសឥណ្ឌា ប៉ុន្តែហានីភ័យកំពុងធ្វើឲ្យស្ថានភាពធ្ងន់ធ្ងរនៅកន្លែងដ៏ទៃទៀត។ លោក Carolyn Nash នាយកផ្នែកគាំទ្រប្រចំាអាស៊ី មកពីអង្គការលើកលែងទោសអន្តរជាតិបាននិយាយថា រដ្ឋបាលរបស់លោក Biden កំពុងប្រកាន់យកខាងសិទ្ធមនុស្សយ៉ាងច្បាស់លាស់ ក្នុងផលប្រយោជន៍នៃភាពជាដៃគូឈានមុខជាមួយរដ្ឋាភិបាល ដែលខ្លួនមើលឃើញថាជាសារៈសំខាន់ជាយុទ្ធសាស្ត្រ ហើយកំពុងផ្ញើរសារថា សហរដ្ឋអាមេរិក មានឆន្ទះអត់ធ្មត់នូវភាពបរាជ័យឥតលាក់លៀមដើម្បីការពារ និងប្រកាន់ខ្ជាប់បញ្ហាសិទ្ធិមនុស្ស៕

ឧបទ្ទវហេតុទាក់ទងនឹងភ្លៀងធ្លាក់ បានឆក់យកជីវិតមនុស្ស២១នាក់នៅរដ្ឋភាគខាងជើងប្រទេសឥណ្ឌា

2023/09/12 06:54:02 pm        299
ឥណ្ឌា៖ មន្ត្រីរដ្ឋាភិបាលរដ្ឋបានបញ្ជាក់កាលពីថ្ងៃចន្ទថាមនុស្សយ៉ាងហោចណាស់២១នាក់ បានស្លាប់ក្នុងឧបទ្ទវហេតុទាក់ទងទៅនឹងភ្លៀងធ្លាក់នៅក្នុងរដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា អំឡុងរយៈពេល២៤ម៉ោងកន្លងទៅនេះ នៅទូទាំងស្រុកចំនួន១២។ មនុស្សមួយចំនួន បានស្លាប់ក្នុងឧបទ្ទវហេតុរន្ទះបាញ់ ខណៈមួយចំនួនទៀតស្លាប់ដោយលង់ទឹក។ភ្លៀងធ្លាក់ឥតឈប់ឈរ បានរំខានដល់ជីវិតប្រចាំថ្ងៃនៅក្នុងរដ្ឋនេះ។ យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា សាលារៀនច្រើនកន្លែងនៅក្នុងរដ្ឋធានី Lucknow និងតំបន់នៅក្បែរខាង បានបិទទ្វារ ជាវិធានការបង្ការជាមុន ក្នុងពេលមានភ្លៀងធ្លាក់ខ្លាំងនិងទឹកជន់លិចផ្លូវ។ ចរាចរណ៍ផ្លូវរថភ្លើង បានរងផលប៉ះពាល់នៅក្នុងផ្នែកមួយចំនួនរបស់រដ្ឋនេះ។យោងតាមក្រសួងឧត្តុនិយម ប្រទេសឥណ្ឌា បានឲ្យដឹងថាមានភ្លៀងធ្លាក់ជាង៤០មីលីម៉ែត្រ នៅក្នុងស្រុកចំនួន២២ កាលពី២៤ម៉ោងកន្លងទៅនេះ។ អាជ្ញាធររដ្ឋ បានជំរុញឲ្យមានការងារផ្តល់ជំនួយបន្ទាន់ ហើយប្រមុខរដ្ឋមន្ត្រីប្រចាំរដ្ឋ លោក Yogi Adityanathបានស្នើសុំឲ្យមន្ត្រីរដ្ឋចុះពិនិត្យតំបន់រងផលប៉ះពាល់។មន្ត្រីក្រសួងឧត្តុនិយមឥណ្ឌា បាននិយាយថា រដ្ឋនេះទំនងជាជួបប្រទះភ្លៀងធ្លាក់ខ្លាំងនៅផ្នែកភាគខាងកើត ក្នុងរយៈពេល៣ថ្ងៃទៀត ខណៈភ្លៀងរលឹមនឹងបន្តរហូតដល់ថ្ងៃទី១៧ ខែកញ្ញា៕

UN៖ប្រទេសកូឡុំប៊ីបង្កើតកំណត់ត្រាផលិតកូកាអ៊ីនថ្មី

2023/09/12 06:48:52 pm        316
កូឡុំប៊ី៖ របាយការណ៍របស់អង្គការសហប្រជាជាតិ បានឲ្យដឹងកាលពីថ្ងៃចន្ទ ប្រទេសកូឡុំប៊ី ដែលជាប្រទេសផលិតកូកាអ៊ីនដ៏ធំបំផុតរបស់ពិភពលោក បានបង្កើតកំណត់ត្រាថ្មីមួយកាលពីឆ្នាំមុន សម្រាប់ការផលិតថ្នាំ និងការដាំដុះស្លឹកកូកា ដែលត្រូវបានផលិតចេញពីវានេះ។ ការដាំដុះស្លឹកកូកា មានការកើនឡើង១៣ភាគរយកាលពីឆ្នាំមុនច្រើនជាងឆ្នាំ ២០២១ ខណៈពេលដែលការផលិតកូកាអ៊ីន បានកើនឡើងពី ១.៤០០ តោនដល់ ១.៧៣៨តោន នេះបើយោងតាមការិយាល័យទទួលបន្ទុកបញ្ហាគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ (UNODC)។ទាំងនេះ គឺជាចំនួនខ្ពស់បំផុត ចាប់តាំងពីUN បានចាប់ផ្តើមត្រួតពិនិត្យនៅក្នុងឆ្នាំ ២០០១។ កូកាអ៊ីនកូឡុំប៊ីភាគច្រើនមានគោលដៅនាំចេញទៅសហរដ្ឋអាមេរិក និងអឺរ៉ុប។បច្ចុប្បន្ននេះ ការដាំដុះស្លឹកកូកា កើនឡើងរហូតដល់ជាង ២៣០.000 ហិកតា នៅក្នុងប្រទេសនេះ។ជិតពីរភាគបីនៃដំណាំកូកា ត្រូវបានដាំដុះនៅក្នុងតំបន់Narino និង Putumayoភាគខាងត្បូងជាប់ព្រំប្រទល់ប្រទេសអេក្វាឌ័រ ដោយខ្លួនវាកំពុងប្រយុទ្ធនឹងការញាំញីពីអំពើហិង្សាទាក់ទងនឹងក្រុមជួយដូរគ្រឿងញៀននិងនៅតំបន់ North Santander ជាប់ព្រំដែនជាមួយប្រទេសវ៉េណេហ្ស៊ុយអេឡា៕

ប្រទេសលីប៊ីអំពាវនាវសុំជំនួយអន្តរជាតិ បន្ទាប់ពីទឹកជំនន់បណ្តាលឲ្យមនុស្សជាង២.000នាក់ស្លាប់

2023/09/12 06:15:42 pm        278
លីប៊ី៖ ប្រធានក្រុមប្រឹក្សាប្រធានាធិបតីលីប៊ី លោក Mohamed Menfi កាលពីថ្ងៃចន្ទ បានអំពាវនាវសុំជំនួយ អន្តរជាតិ ដើម្បីទប់ទល់នឹងផលវិបាកនៃទឹកជំនន់ដ៏ខ្លាំងក្លារនៅក្នុងប្រទេសនេះ ដែលបានបណ្តាលឲ្យ មនុស្សជាង២.០០០នាក់ស្លាប់។លោក Menfi បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យើងអំពាវនាវដល់ប្រទេសជាបងប្អូន និងជាមិត្ត និងអង្គការអន្តរជាតិនានា   ផ្តល់ជំនួយនិងការគាំទ្រសម្រាប់តំបន់ចំនួនដែលរងគ្រោះមហន្តរាយនេះ» ។លោក បានប្រកាសទីក្រុងភាគខាងកើតនៃ Derna, Al-Bayda និង Shahhat ជាទីក្រុងដែលរងការវាយប្រហារ ហើយបានអំពាវនាវឲ្យប្រជាជនគោរពតាមការណែនាំរបស់អាជ្ញាធរ«ដើម្បីយកឈ្នះលើវិបត្តិនេះ។លោក Menfi បាននិយាយថា៖«ខ្ញុំមានទំនុកចិត្តថា ប្រជាជនរបស់យើងអាចសហការ និងជម្នះការលំបាកទាំងនេះបាន។ យើងនឹងយកឈ្នះលើវិបត្តិនេះ ហើយយើងរួមគ្នា នឹងកសាងអនាគតដ៏ល្អប្រសើរសម្រាប់ប្រទេសរបស់យើង»។ខ្យល់ព្យុះមេឌីទែរ៉ាណេ បានបោកបក់ដល់គោក នៅប្រទេសលីប៊ីភាគខាងកើត កាលពីថ្ងៃអាទិត្យ ដោយបង្កឲ្យមានទឹកជំនន់ និងបំផ្លាញសម្ភារៈបរិក្ខារនានា នៅតាមបណ្តោយផ្លូវរបស់ព្យុះនេះ។លោកនាយករដ្ឋមន្ត្រី Osama Hammad ដែលមានមូលដ្ឋាននៅភាគខាងកើតនៃប្រទេសលីប៊ី បាននិយាយថា មនុស្សជាង ២.០០០ នាក់ បានស្លាប់ និងរាប់ពាន់នាក់ផ្សេងទៀត បានបាត់ខ្លួននៅក្នុងទឹកជំនន់នេះ៕

អាមេរិក និងអាមេនី ចាប់ផ្តើមសមយុទ្ធយោធានៅជិតរដ្ឋធានីយ៉េរ៉េវ៉ាន់

2023/09/12 06:09:54 pm        109
អាមេរិក៖ អ្នកនាំពាក្យកងទ័ពអាមេរិកបាននិយាយថា អាមេនី និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាមួយកាលពីថ្ងៃចន្ទ (១១ ខែកញ្ញា) នៅពេលមានភាពតានតឹងខ្លាំងនៅក្នុងទំនាក់ទំនងអាមេនីជាមួយប្រទេសជិតខាង អាស៊ែបៃហ៊្សង់។សមយុទ្ធ «ដៃគូឥន្ទ្រី» រយៈពេល១០ថ្ងៃនេះ មានទាហានអាមេរិកចំនួន៨៥នាក់ និងទាហានអាមេនីចំនួន១៧៥នាក់ ហើយត្រូវបានធ្វើឡើងដើម្បីរៀបចំជនជាតិអាមេនីឱ្យចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពអន្តរជាតិ ហើយសមយុទ្ធនេះកំពុងធ្វើឡើងនៅកន្លែងហ្វឹកហាត់ចំនួនពីរក្បែររដ្ឋធានីយ៉េរ៉េវ៉ាន់ (Yerevan) ប្រទេសអាមេនី។  អាមេនី និងអាស៊ែបៃហ្សង់ ដែលនៅជិតខាង បានប្រយុទ្ធគ្នាក្នុងសង្រ្គាមចំនួន២ អស់រយៈពេលបីទសវត្សរ៍ចាប់តាំងពីការដួលរលំនៃសហភាពសូវៀត ហើយភាគីនីមួយៗបានចោទប្រកាន់ភាគីម្ខាងទៀតក្នុងប៉ុន្មានសប្តាហ៍មុន អំពីការបង្កើតកងទ័ពនៅជិតព្រំដែនផងដែរ៕

អាមេរិកអនុញ្ញាតឲ្យដោះលែងប្រាក់ចំនួន៦ពាន់លានដុល្លារទៅឲ្យអ៊ីរ៉ង់ មុនពេលផ្លាស់ប្តូរអ្នកទោស

2023/09/12 06:05:07 pm        246
អាមេរិក៖ សហរដ្ឋអាមេរិក បានបើកផ្លូវសម្រាប់ទឹកប្រាក់ចំនួន៦ពាន់លានដុល្លារក្នុងប្រតិបត្តិការប្រេងដែលត្រូវប្រគល់ទៅឲ្យប្រទេសអ៊ីរ៉ង់វិញ និងបានយល់ព្រមដោះលែងជនជាតិអ៊ីរ៉ង់ចំនួន៥នាក់ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង ដែលបានចរចាជាសម្ងាត់ ដែលនឹងបើកផ្លូវសម្រាប់ពលរដ្ឋអាមេរិក៥នាក់ដែលត្រូវបានឃុំខ្លួនក្នុងប្រទេសអ៊ីរ៉ង់ត្រឡប់ទៅប្រទេសវិញ។រដ្ឋមន្ត្រីការបរទេសលោក អង់តូនី ប្ល៊ីនខិន (Antony Blinken) បានជូនដំណឹងដល់សភាកាលពីថ្ងៃចន្ទអំពីការលើកលែង ដែលនឹងអនុញ្ញាតឲ្យធនាគារអាល្លឺម៉ង់ អៀរឡង់ កាតា កូរ៉េខាងត្បូង និងស្វីសផ្ទេរប្រាក់ចំនួន៦ពាន់លានដុល្លារពីកូរ៉េខាងត្បូង ដោយពុំមានការភ័យខ្លាចថានឹងការប្រឆាំងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកឡើយ។ លោកបាននិយាយថា ទឹកប្រាក់ចំនួន៦ពាន់លានដុល្លារ នឹងត្រូវរក្សាទុកនៅក្នុងគណនីដែលត្រូវគេកំណត់នៅក្នុងប្រទេសកាតា ដែលជាកន្លែងដែលវានឹង«អាចប្រើបានសម្រាប់តែពាណិជ្ជកម្មមនុស្សធម៌ប៉ុណ្ណោះ» នេះបើយោងតាមច្បាប់ចម្លងនៃការជូនដំណឹង។អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃចន្ទថា លោករំពឹងថា ការផ្ទេរមូលនិធិដែលបានបង្កកនោះ នឹងត្រូវបញ្ចប់នៅក្នុង«ប៉ុន្មានថ្ងៃខាងមុខនេះ»។ លិខិតជូនទៅសភា ពុំបានបញ្ជាក់ថា តើការដោះដូរអ្នកទោស នឹងកើតឡើងនៅពេលណានោះទេ។អ្នកស្រី Adrienne Watson អ្នកនាំពាក្យរបស់ក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«អ្វីដែលកំពុងបន្តនៅទីនេះ គឺជាការរៀបចំ ដែលយើងធានាឲ្យមានការដោះលែងជនជាតិអាមេរិកចំនួន៥នាក់ ដែលត្រូវបានឃុំខ្លួនដោយខុសច្បាប់។ បញ្ហានេះ នៅតែជាដំណើរការដ៏រសើប និងកំពុងបន្ត។ ខណៈនេះជាជំហានមួយក្នុងដំណើរការ មិនមានបុគ្គលណាម្នាក់ ត្រូវបានគេដោះលែង ឬត្រូវបានដោះលែងចេញពីមន្ទីរឃុំឃាំងរបស់សហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះទេ»៕

យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី ហោះលើសមុទ្របាល់ទិក

2023/09/12 06:01:08 pm        267
រុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទថាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រTu-22m3 ចំនួន២គ្រឿងរបស់ខ្លួន បានបង្ហាញការហោះហើរតាមផែនការជាទម្លាប់ នៅលើដែនទឹកអន្តរជាតិនៃសមុទ្របាល់ទិក។ក្រសួងបាននិយាយថា យន្តហោះប្រយុទ្ធ Su-35 បានហោះអមយន្តហោះទម្លាក់គ្រាប់បែក។ ការហោះហើរមានរយៈពេល៥ម៉ោង។ បេសកដែលត្រូវបានបង្ហាញស្របទៅតាមបទបញ្ញតិអន្តរជាតិនៃការប្រើប្រាស់ដែនអាកាស។យោងតាមក្រសួងការពារជាតិរបស់ប្រទេសនេះបានឲ្យដឹងថាកាលពីខែសីហារ យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី បានហោះហើរលើដែនទឹកអព្យាក្រិតនៃមហាសមុទ្រអាកទិក និងសមុទ្របាល់ទិក ។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យន្តហោះទម្លាក់គ្រាប់បែក Tu-22M3 និងអាកាសយានបំពាក់មីស៊ីលយុទ្ធសាស្ត្រTu-160 និងTu-95MS បានធ្វើការហោះហើរតាមផែនការនៅក្នុងដែនអាកាស លើដែនទឹកអព្យាក្រិត នៅសមុទ្របាល់ទិក សមុទ្របារ៉ែន ន័រវ៉េស ស៊ីប៊ីរីខាងកើត Chukchi, Beaufort និងមហាសមុទ្រអាកទិក៕

ក្រុមមន្ត្រីអាមេរិក៖ អ៊ុយក្រែន អាចទទួលបានមីស៊ីលរយៈចម្ងាយឆ្ងាយបំពាក់គ្រាប់បែកចង្កោមរបស់អាមេរិក

2023/09/12 05:14:20 pm        327
អាមេរិក៖ ក្រុមតាមក្រុមមន្ត្រីសហរដ្ឋអាមេរិក ៤រូប រដ្ឋបាលរបស់លោក Biden កំពុងខិតកាន់តែជិតដល់ដំណាក់កាលផ្ដល់មីស៊ីលរយៈចម្ងាយឆ្ងាយបំពាក់គ្រាប់បែកចង្កោមឲ្យទៅអ៊ុយក្រែន ដែលនឹងផ្ដល់លទ្ធភាពឲ្យទីក្រុងគីវ ក្នុងការទប់ទល់ជាមួយកងកម្លាំងរុស្ស៊ី ដែលបានគ្រប់គ្រងដែនដីរបស់ខ្លួន ។  មន្ត្រីអាមេរិក៣រូប បាននិយាយថា បន្ទាប់ពីបានឃើញភាពជោគជ័យនៃគ្រាប់បែកចង្កោមដែលបានបញ្ជូនក្នុងគ្រាប់កាំភ្លើងធំ ១៥៥ មីលីម៉ែត្រក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ សហរដ្ឋអាមេរិកកំពុងពិចារណាលើការដឹកជញ្ជូនទាំងប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រកងទ័ព (ATACMS) ដែលអាចហោះបានចម្ងាយរហូតដល់ ៣០៦ គីឡូម៉ែត្រ ទាំងប្រព័ន្ធជើងទម្របាញ់គ្រាប់រ៉ូកែតម្រង់ទិសពហុជំនាញ (GMLRS)ហោះហើរចម្ងាយ៧២គីឡូម៉ែត្រ អាចបំពាក់គ្រាប់បែកចង្កោមបាន។  ប្រសិនបើ ត្រូវបានអនុម័ត នោះនឹងមានការដឹកជញ្ជូនយ៉ាងឆាប់រហ័សទៅកាន់ទីក្រុងគីវ ។ បច្ចុន្នប្បអ៊ុយក្រែន ដែលត្រូវបានប្រើប្រាស់ដោយគ្រាប់កាំភ្លើងធំ១៥៥មីលីម៉ែត្រដែលអាចបាញ់បានចម្ងាយអតិបរមា២៩ គីឡូម៉ែត្រ អាចបំពាក់គ្រាប់បែកចំនួន៤៨ ។ ការផ្ដល់ប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រកងទ័ព ដែលកំពុងស្ថិតក្នុងដំណាក់កាលពិចារណា នឹងអាចផ្ទុកគ្រាប់បែកចង្កោមប្រមាណ៣០០ ឬ គ្រាប់បែកតូចៗជាច្រើនទៀត ។ ចំណែកប្រព័ន្ធបាញ់គ្រាប់រ៉ូកែត GMLRS ជាប្រភេទមួយដែលអ៊ុយក្រែន មានស្តុកក្នុងឃ្លាំងរបស់ខ្លួនជាច្រើនខែមកហើយនោះ នឹងអាចបំបែកគ្រាប់បែកចង្កោមបានរហូតដល់ទៅ៤០៤គ្រាប់ ៕

[BREAKING NEWS] មេដឹកនាំកូរ៉េខាងជើងបានទៅដល់រុស្ស៊ី ស្របពេលអាមេរិកព្រមានមិនឲ្យមានការលក់អាវុធ

2023/09/12 05:10:54 pm        378
កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍នៅថ្ងៃអង្គារ (១២ កញ្ញា) នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅដល់ប្រទេសរុស្ស៊ីហើយ សម្រាប់អ្វីដែលវិមានក្រឹមឡាំងបាននិយាយថា នឹងជាការពិភាក្សាដ៏ទូលំទូលាយជាមួយប្រធានាធិបតី វ្លាឌីមៀ ពូទីន ស្របពេលមានការព្រមានពីទីក្រុងវ៉ាស៊ីនតោនថា ពួកគេមិនគួរយល់ព្រមលើកិច្ចព្រមព្រៀងអាវុធនោះទេ៕

លីទុយអានីគ្រោងចេញលិខិតឆ្លងដែនពិសេសដល់ពលរដ្ឋបេឡារុសដែលស្នាក់នៅដោយស្របច្បាប់ក្នុងប្រទេសបាល់ទិកនេះ

2023/09/12 05:03:26 pm        285
លីទុយអានី៖ អាជ្ញាធរនៅរដ្ឋបាល់ទិកភាគខាងត្បូង បាននិយាយកាលពីថ្ងៃចន្ទថា ជនអន្តោប្រវេសន៍បេឡារុសនៅក្នុងប្រទេសលីទុយអានី ដែលត្រូវបានដកហូតសិទ្ធិទទួលបានលិខិតឆ្លងដែនថ្មីដោយទីក្រុងមីនស្កិ៍ (Minsk) នឹងអាចទទួលបានឯកសារ ធ្វើដំណើរពិសេសរបស់ប្រទេសលីទុយអានី។ក្រសួងមហាផ្ទៃ បាននិយាយថា លិខិតឆ្លងដែនបែបនេះ នឹងត្រូវចេញឲ្យពលរដ្ឋបេឡារុសដែលមានសិទ្ធិរស់នៅក្នុងប្រទេសលីទុយអានី ប៉ុន្តែពុំមានលិខិតឆ្លងដែន ឬឯកសារធ្វើដំណើរ ដែលត្រូវគ្នានោះទេ។លិខិតឆ្លងដែននេះ នឹងអនុញ្ញាតឲ្យពួកគេចាកចេញ និងចូលទៅក្នុងប្រទេសលីទុយអានី ដែលមានព្រំប្រទល់ ៦៧៩ គីឡូម៉ែត្រ (៤២២ ម៉ាយ) ជាមួយប្រទេសបេឡារុស។អនុរដ្ឋមន្ត្រីមហាផ្ទៃ លោក អាណូលដាស អាប្រាម៉ាវិជុស (Arnoldas Abramavicius) បាននិយាយថា៖ «លិខិតឆ្លងដែនរបស់ជនបរទេសមានសុពលភាពលើសពីមួយឆ្នាំ ប៉ុន្តែប្រហែលជាអាណត្តិនោះ អាចយូរជាងនេះ ប្រសិនបើសភា នឹងបន្តវានោះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ម.អ.ស. ចុះ MoU ជាមួយដៃគូ ដើម្បីជួយដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា
11/18/2026 09:11 PM
ក្រុម​ប្រឹក្សា​សន្តិភាពរបស់លោក ត្រាំ ចោទ​​អ៊ីស្រាអែល និងក្រុមហាម៉ាសថា មិន​អាច​បញ្ចប់​សង្គ្រាម នៅហ្កាហ្សា
11/18/2026 08:11 PM
អ៊ីតាលី នឹង​រឹង​បន្តឹង​​ លើ​ការប្រើប្រាស់បណ្តាញសង្គម សម្រាប់ក្មេង​ជំទង់​
11/18/2026 08:11 PM
EU ស្នើផ្តល់ប្រាក់កម្ចីថ្មី ៤៥ពាន់លានអឺរ៉ូដល់អ៊ុយក្រែន សម្រាប់ឆ្នាំ២០២៧ ដោយរុស្ស៊ី​ជាអ្នក​សងសំណង​​
11/18/2026 08:11 PM
ជប៉ុនសន្យាបន្តកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន ស្របតាមវិស័យអាទិភាព និងយុទ្ធសាស្ត្ររបស់កម្ពុជា
11/18/2026 08:11 PM
ជប៉ុនប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយ CMAC តាមរយៈការគាំទ្រការងារសកម្មភាពមីន
11/18/2026 07:11 PM
លោក ស៊ី ស្វាគមន៍លោក ត្រាំ ខណៈ​រំពឹង​ពិភាក្សា​​​កិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក បញ្ហាសកល និងទំនាក់ទំនងទ្វេភាគី
11/18/2026 07:11 PM
បង្ក្រាបឧក្រិដ្ឋជនស្គេមអនឡាញ ៦នាក់ នៅខណ្ឌជ្រោយចង្វា ពាក់ព័ន្ធការក្លែងជាយោធា ឆបោកប្រជាជននៅប្រទេសចិន
11/18/2026 07:11 PM
ជប៉ុនផ្តល់ជំនួយសម្រាប់ការសាងសង់អគារបណ្តុះបណ្តាលវិជ្ជាជីវៈ និងការតម្លើងឧបករណ៍ នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង
11/18/2026 07:11 PM
កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន (ACAMM) និងកិច្ចប្រជុំប្រចាំឆ្នាំនាយទាហានរងជាន់ខ្ពស់កងទ័ពជើងគោកអាស៊ាន (ASMAM) ឆ្នាំ២០២៧ ជាលើកដំបូង
11/18/2026 07:11 PM