ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

ព្យុះភ្លៀងនៅសហរដ្ឋអាមេរិក បានប៉ះពាល់ដល់មនុស្សរាប់ម៉ឺននាក់នៅក្នុងពិធីបុណ្យ Burning Man

2023/09/04 05:53:41 pm        121
អាមេរិក៖ មនុស្សរាប់ម៉ឺននាក់ដែលចូលរួមពិធីបុណ្យ Burning Man ប្រចាំឆ្នាំ ត្រូវបានរងផលប៉ះពាល់ បន្ទាប់ពីមានព្យុះភ្លៀងយ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក។ ជាមួយនឹងទីតាំងនៃពិធីបុណ្យត្រូវបានបិទ អ្នកចូលរួមជាច្រើនត្រូវបានស្នើសុំឱ្យជ្រកកោននៅនឹងកន្លែង ព្រមទាំងផ្ដល់ជូនអាហារ និងទឹកផងដែរ។ កាលពីថ្ងៃអាទិត្យ (៣ កញ្ញា) ក្រុមអាជ្ញាធររដ្ឋ Nevada បាននិយាយថាពួកគេកំពុងស៊ើបអង្កេតការស្លាប់មួយករណី។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យតម្រួតក្នុងតំបន់បាននិយាយថា ការស្លាប់នោះបានកើតឡើងក្នុងអំឡុងពេលព្យុះភ្លៀងកាលពីថ្ងៃសៅរ៍ ហើយពួកគេមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការស្លាប់ ឬបញ្ចេញអត្តសញ្ញាណរបស់អ្នកស្លាប់នោះទេ។ យោងតាមការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមបានឲ្យដឹងថា ការចូលទៅកាន់ និងចាកចេញពីទីក្រុង Black Rock ដែលជាទីតាំងព្រឹត្តិការណ៍នៃពិធីបុណ្យ Burning Man នោះត្រូវបានបិទ។យោងតាមគេហទំព័ររបស់ព្រឹត្តិការណ៍នេះបានឲ្យដឹងថា ជារៀងរាល់ឆ្នាំ អ្នកចូលរួមជាង៦០.០០០នាក់ធ្វើដំណើរទៅ និងមកពីតំបន់ដាច់ស្រយាលនៅភាគពាយព្យនៃរដ្ឋ Nevada មួយនេះ។ អ្នកចូលរួមប្រមូលផ្តុំនៅក្នុងទីក្រុងបណ្តោះអាសន្ននោះដើម្បីធ្វើសិល្បៈ រាំ និងរីករាយជាមួយសហគមន៍ ដោយចំណាយអស់៥៧៥ដុល្លារក្នុងមនុស្សម្នាក់ សម្រាប់តម្លៃសំបុត្រធម្មតា៕

ការអង្គុយតវ៉ារបស់ពលរដ្ឋនីហ្សេ នៅមូលដ្ឋានទ័ពបារាំង ទាមទារឲ្យដកកងទ័ពចេញឈានចូលដល់យប់ទី២

2023/09/04 05:25:04 pm        302
នីហ្សេ៖ ពលរដ្ឋនីហ្សេរាប់រយនាក់ បានច្រៀង និងរាំ ខណៈពួកគេបានបន្តអង្គុយតវ៉ាចូលដល់យប់ទី២ កាលពីថ្ងៃអាទិត្យទី៣ខែកញ្ញា នៅមូលដ្ឋានទ័ពបារាំងនៅក្នុងរដ្ឋធានីញ៉ាម៉េ (Niamey)។  ការអង្គុយតវ៉ានេះ កើតឡើងបន្ទាប់ពីការតវ៉ាដ៏ធំទាមទារឱ្យមានការដកកងទ័ពបារាំង ជាលទ្ធផលនៃរដ្ឋប្រហារយោធាដ៏ពេញនិយមដែលទីក្រុងប៉ារីសបដិសេធមិនទទួលស្គាល់។ រដ្ឋប្រហារថ្ងៃទី២៦ ខែកក្កដា ដែលជារដ្ឋប្រហារមួយក្នុងចំណោមរដ្ឋប្រហារចំនួន៨ នៅអាហ្វ្រិកខាងលិច និងកណ្តាលចាប់តាំងពីឆ្នាំ ២០២០ បានធ្វើឲ្យមហាអំណាចពិភពលោកព្រួយបារម្ភអំពីការផ្លាស់ប្តូរទៅជាការគ្រប់គ្រងដោយយោធានៅទូទាំងតំបន់។ការប៉ះពាល់ធ្ងន់ធ្ងរបំផុតគឺប្រទេសបារាំងដែលឥទ្ធិពលលើអតីតអាណានិគមរបស់ខ្លួនបានធ្លាក់ចុះនៅអាហ្វ្រិកខាងលិចក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ កងកម្លាំងរបស់ខ្លួនត្រូវបានបណ្តេញចេញពីប្រទេសជិតខាងរបស់ម៉ាលី និងបួគីណាហ្វាសូ ចាប់តាំងពីមានរដ្ឋប្រហារនៅក្នុងប្រទេសទាំងនោះ ដោយកាត់បន្ថយការត្រួតពិនិត្យរបស់ខ្លួនលើការប្រយុទ្ធទូទាំងតំបន់ ដើម្បីយកឈ្នះលើក្រុមបះបោរអ៊ីស្លាមនិយម។សកម្មភាពប្រឆាំងប្រទេសបារាំង បានកើនឡើង ចាប់តាំងពីរដ្ឋប្រហារមក ប៉ុន្តែ បានរំជួបរំជួបបន្ថែមទៀត កាលពីសប្ដាហ៍មុន នៅពេលប្រទេសបារាំងមិនអើពើទៅនឹងបញ្ជារបស់របបសឹក តម្រូវឲ្យឯកអគ្គរដ្ឋទូតចាកចេញពីប្រទេសនវ ។ នីហ្សេ ក៏បានកាត់ផ្ដាច់ការសម្របសម្រួលខាងយោធាជាមួយកងកម្លាំងរបស់ប្រទេសបារាំង៕

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី សាទរប្រធានាធិបតីជាប់ឆ្នោតប្រទេសសឹង្ហបុរី

2023/09/04 05:21:50 pm        290
ម៉ាឡេស៊ី៖ នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី លោក Anwar Ibrahim បានសាទរអតីតរដ្ឋមន្ត្រីជាន់ខ្ពស់លោកTharman Shanmugaratnam បន្ទាប់ពីជ័យជម្នះរបស់លោកក្នុងការបោះឆ្នោតប្រធានាធិបតីសឹង្ហបុរី កាលពីថ្ងៃសុក្រទី១ ខែកញ្ញា។ លោក Anwar បាននិយាយនៅលើការបង្ហោះតាមបណ្តាញសង្គម facebook កាលពីថ្ងៃអាទិត្យថា «សូមអបអរសាទរចំពោះលោក Tharman Shanmugaratnam ជាប្រធានាធិបតីថ្មីរបស់សាធារណៈរដ្ឋសឹង្ហបុរី»។លោកបានសម្តែងពីបំណងរបស់លោកថាទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសម៉ាឡេស៊ីនិងសឹង្ហបុរី នឹងបន្តក្នុងស្មារតីជាគ្រួសារមួយ ដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនរបស់ប្រទេសទាំងពីរ។ លោក Anwar សង្ឃឹមថាសឹង្ហបុរី នឹងបន្តទទួលបានជោគជ័យក្រោមការដឹកនាំរបស់លោក Tharman។ការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃសុក្រ លោក Tharman ទទួលបានសំឡេងឆ្នោត៧០,៤ភាគរយ បន្ទាប់មក លោក Ng Kok Song អតីតប្រធានការិយាល័យវិនិយោគក្រុមហ៊ុន GIC ទទួលបានសំឡេងឆ្នោត១៥.៧២ភាគរយ និងអតីតប្រធានក្រុមហ៊ុនធានារ៉ាប់រង NTUC លោក Tan Kin Lian ទទួលបានសំឡេងឆ្នោត១៣.៨៨ ភាគរយ៕

អ្នករាយការណ៍ពិសេសរបស់UNទទួលបន្ទុកសិទ្ធិមនុស្សកូរ៉េខាងជើងនឹងធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូលក្នុងសប្តាហ៍នេះ

2023/09/04 05:18:05 pm        281
កូរ៉េខាងជើង៖ អ្នករាយការណ៍ពិសេសរបស់UNទទួលបន្ទុកសិទ្ធិមនុស្សរបស់ប្រទេសកូរ៉េខាងជើង គ្រោងនឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូងក្នុងសប្តាហ៍នេះ ដើម្បីជួបជាមួយមន្ត្រីក្រុងសេអ៊ូល និងអ្នករត់ចោលស្រុកពីរបបផ្តាច់ការនេះ។អ្នកស្រី Elizabeth Salmon ត្រូវបានគេរំពឹងថា នឹងមកដល់ទីក្រុងសេអ៊ូលនៅថ្ងៃចន្ទសម្រាប់ការស្នាក់នៅរយៈពេល៩ថ្ងៃ ដើម្បីជួបជាមួយមន្ត្រីបរទេស បង្រួបបង្រួម និងយុត្តិធម៌ ក៏ដូចជាអ្នករត់ចោលស្រុកកូរ៉េខាងជើង និងក្រុមសិទ្ធិមនុស្ស នេះបើយោងតាមក្រសួងការបរទេស។អ្នកស្រី ក៏គ្រោងនឹងធ្វើសន្និសីទសារព័ត៌មានក្នុងទីក្រុងសេអ៊ូល នៅថ្ងៃទី១២ ខែកញ្ញាដែរ។អ្នករាយការណ៍ពិសេសរូបនេះ នឹងបញ្ជូនរបាយការណ៍ស្តីពីបញ្ហាសិទ្ធិមនុស្សរបស់កូរ៉េខាងជើងទៅកាន់អង្គការសហប្រជាជាតិ ដោយផ្អែកលើលទ្ធផលនៃដំណើរទស្សនកិច្ច នៅសប្តាហ៍នេះ។មុខតំណែងអ្នករាយការណ៍ពិសេសនេះ ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០០៤ ដើម្បីស៊ើបអង្កេត និងរាយការណ៍ទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស និងមហាសន្និបាតអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្ស នៅក្នុងរបបផ្តាច់ការនេះ ដោយយោងលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ៕

ជនជាតិស៊ូដង់នៅទីក្រុង Omdurman ជួបផលលំបាកក្នុងការចិញ្ចឹមជីវិត ខណៈសង្រ្គាមនៅតែបន្ត

2023/09/04 05:05:10 pm        265
ស៊ូដង់៖ មនុស្សងមួយចំនួនតូច កំពុងតម្រង់ជួរនៅមុខហាងនំប៉័ងនេះក្នុងទីក្រុង Omdurman នៃប្រទេសស៊ូដង់ ដើម្បីទិញនំប៉័ង ស្របពេលមនុស្សជាច្រើនមិនមានលទ្ធភាពទិញសូម្បីតែមួយដុំ ដែលឥឡូវនេះនំប៉័ងមួយដុំមានតម្លៃ៧០ផោនស៊ូដង់ (០,១ដុល្លារ)។ អ្នកដុតនំ និងអតិថិជននៅក្នុងទីក្រុងនិយាយថា មនុស្សជាច្រើនមិនបានទទួលប្រាក់ខែចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមនៅថ្ងៃទី១៥ ខែមេសាមក ដូចនេះមានមនុស្សតិចណាស់ដែលមានលទ្ធភាពទិញនំប៉័ង។មនុស្សរាប់ពាន់នាក់បានភៀសខ្លួនចេញពីការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅក្នុងរដ្ឋធានី Khartoum និងនៅទីក្រុង Omdurman នៃប្រទេសស៊ូដង់ ប៉ុន្តែអ្នកដែលនៅតែរស់នៅក្នុងទីក្រុងនេះ កំពុងជួបផលលំបាកក្នុងការចិញ្ចឹមជីវិត។ និយោជិតម្នាក់ឈ្មោះ Amr Faragallah និយាយថា បុគ្គលិកជាច្រើនរួមទាំងរូបលោកផងនោះ មិនបានទទួលប្រាក់ខែរយៈពេល៤ខែមកហើយ ដោយសារថវិការបស់រដ្ឋាភិបាលស៊ូដង់ត្រូវបានកាត់ផ្តាច់ដោយសង្រ្គាម។សង្គ្រាមក្នុងប្រទេសស៊ូដង់បានផ្ទុះឡើងកាលពីខែមេសា រយៈពេល៤ឆ្នាំបន្ទាប់ពីការផ្តួលរំលំអតីតប្រធានាធិបតី លោក Omar al-Bashir ក្នុងអំឡុងពេលការបះបោរដ៏ពេញនិយមមួយ។ ភាពតានតឹងរវាងកងទ័ព និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា RSF ដែលរួមគ្នាធ្វើរដ្ឋប្រហារក្នុងឆ្នាំ២០២១នោះ បានផ្ទុះឡើងជុំវិញការខ្វែងគំនិតគ្នាអំពីផែនការផ្លាស់ប្តូរទៅជាការគ្រប់គ្រងស៊ីវិល៕

អ៊ីរ៉ាក់ដាក់ពង្រាយកងកម្លាំងសន្តិសុខនៅទីក្រុងឃើឃុក បន្ទាប់ពីមានអ្នកស្លាប់៤នាក់ក្នុងការប៉ះទង្គិចជនជាតិភាគតិច

2023/09/04 04:49:20 pm        304
អ៊ីរ៉ាក់៖ ប្រភពពីនគរបាល និងសន្តិសុខបាននិយាយថា កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ ត្រូវបានដាក់ពង្រាយនៅទីក្រុងប្រេងភាគខាងជើងប្រទេសអ៊ីរ៉ាក់ គឺទីក្រុងឃើឃុក (Kirkuk) កាលពីថ្ងៃអាទិត្យ (៣កញ្ញា) ដើម្បីការពារអំពើហិង្សាបន្ថែមទៀត ខណៈដែលចំនួនអ្នកស្លាប់ក្នុងការប៉ះទង្គិចគ្នារវាងក្រុមជនជាតិភាគតិចកាលពីថ្ងៃមុននោះ បានកើនឡើងដល់៤នាក់។អ្នកតវ៉ាចំនួន៤នាក់ត្រូវបានបាញ់សម្លាប់កាលពីថ្ងៃសៅរ៍ (២កញ្ញា) នៅក្នុងការប៉ះទង្គិចគ្នារវាងក្រុមជនជាតិភាគតិចនៅទីក្រុងឃើឃុក ដែលបានផ្ទុះឡើងបន្ទាប់ពីភាពតានតឹងជាច្រើនថ្ងៃ។ ប្រភពពីនគរបាល និងក្រុមវេជ្ជសាស្ត្របាននិយាយថា អ្នកស្លាប់ទាំងបួននាក់នោះជាជនជាតិឃឺដ។ លោក Amir Shwani អ្នកនាំពាក្យរបស់នគរបាលទីក្រុងគើគុក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់អ្នកសារព័ត៌មានថា បម្រាមគោចរត្រូវបានដកចេញ ហើយយានយន្តនានាអាចធ្វើដំណើរបានធម្មតានៅក្នុងទីក្រុងកាលពីថ្ងៃអាទិត្យ។ប៉ុន្តែកងកម្លាំងសន្តិសុខបានដាក់ពង្រាយទាហានបន្ថែមទៀតនៅតាមដងផ្លូវដើម្បី «ទប់ស្កាត់អំពើហិង្សា និងការពារជនស៊ីវិល»។ ជម្លោះនេះស្ថិតនៅលើអគារមួយក្នុងទីក្រុងគើគុក ដែលធ្លាប់ជាទីស្នាក់ការសម្រាប់គណបក្សប្រជាធិបតេយ្យ ឃើឌីស្ថាន (KDP) ប៉ុន្តែដែលកងទ័ពអ៊ីរ៉ាក់បានប្រើប្រាស់មូលដ្ឋានចាប់តាំងពីឆ្នាំ២០១៧មក។ភាពតានតឹងបានកើតឡើងជិតមួយសប្តាហ៍នៅក្នុងទីក្រុងឃើឃុក ដែលមានជម្លោះជាប្រវត្តិសាស្ត្ររវាងរដ្ឋាភិបាលសហព័ន្ធនៅក្នុងរដ្ឋធានី បាកដាដ (Baghdad) និងក្រុមអាជ្ញាធរនៅក្នុងតំបន់ពាក់កណ្តាលស្វយ័តឃឺដនៅភាគខាងជើង៕

ពលរដ្ឋហ្គាបុង មានអារម្មណ៍ថាមានសុវត្ថិភាពមុនការឡើងកាន់អំណាចរបស់មេដឹកនាំយោធា

2023/09/04 04:47:07 pm        311
ហ្គាបុង៖ ពលរដ្ឋនៅរដ្ឋធានី Libreville ប្រទេសហ្គាបុង បាននិយាយថាពួកគេមានអារម្មណ៍ថាស្ងប់ស្ងាត់ និងមានសុវត្ថិភាពកាលពីថ្ងៃអាទិត្យ មួយថ្ងៃមុនការឡើងកាន់អំណាចតាមផែនការរបស់មេដឹកនាំយោធា លោក Brice Oligui Nguema( ប៊្រីស អូលីហ្គី ង្វែម៉ា) ជាប្រធានាធិបតីអន្តរកាលរបស់ប្រទេស។លោក Nguema និងសមាជិកផ្សេងទៀត នៃកងអង្គរក្សប្រធានាធិបតីរបស់ប្រទេសហ្គាបុង បានដណ្តើមអំណាចក្នុងការធ្វើរដ្ឋប្រហារកាលពីថ្ងៃពុធ ទី៣០ ខែសីហា ដោយបានបណ្តេញចេញប្រធានាធិបតីកាន់តំណែងរយៈពេលយូរ លោក Ali Bongo ជាការដណ្តើមអំណាចយោធាលើកទី៨ នៅក្នុងប្រទេសអាហ្វ្រិកកណ្តាល និងខាងលិច ក្នុងរយៈពេល៣ឆ្នាំមកនេះ។។រដ្ឋប្រហារនេះ បានបង្កើនក្តីបារម្ភអំពីការរាលដាលការដណ្តើមអំណាចរបស់យោធនៅពាសពេញតំបន់ ដែលបានលុបចោលភាពរីកចម្រើនលទ្ធិប្រជាធិបតេយ្យបង្កើតឡើងក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ។  មេដឹកនាំរដ្ឋប្រហារកំពុងស្ថិតក្រោមសម្ពាធអន្តរជាតិដើម្បីឲ្យស្តារឡើងវិញរដ្ឋាភិបាលស៊ីវិល ប៉ុន្តែបាននិយាយកាលពីថ្ងៃសុក្រថា ពួកគេមិនប្រញាប់ប្រញាល់រៀបចំការបោះឆ្នោតនោះទេ៕

លោក Biden បង្ហាញការខកចិត្ត ដែលលោក Xi នឹងមិនចូលរួមកិច្ចប្រជុំកំពូលG20

2023/09/04 04:44:30 pm        332
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក  Joe Biden បាននិយាយកាលពីអាទិត្យទី៣ខែកញ្ញា ថា រូបលោកខកចិត្តដែលលោកប្រធានាធិបតីចិន Xi Jinping នឹងមិនចូលរួមជំនួបកំពូលក្រុមមេដឹកនាំ G20 នៅប្រទេសឥណ្ឌា ប៉ុន្តែ បានបន្តថា លោកនឹងស្វះស្វែងជួបលោក Xi ។  លោក Biden បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងតំបន់ឆ្នេររ៉េហូបូត រដ្ឋដេឡាវ៉ែ(Delaware) ដោយពុំបានបញ្ជាក់ឲ្យច្បាស់លាស់ថា ខ្ញុំខកចិត្ត ប៉ុន្តែខ្ញុំនឹងមិនបានជួបលោកទេ។ លោក Biden នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី៧ដល់១០ ខែកញ្ញានេះ សម្រាប់ការចូលរួមកិច្ចប្រជុំក្រុមប្រទេស G20 ក្រោយដំណើរទៅកាន់ប្រទេសវៀតណាម ខណៈរដ្ឋបាលរបស់លោកស្វែងរកការពង្រឹងទំនាក់ទំនងរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ី។  ប្រភពនានាដែលបានដឹងពីដំណឹងនេះ បានប្រាប់សារព័ត៌មាន Reuters ថា លោក Xi ទំនង មិនចូលរួមកិច្ចប្រជុំកំពូលនេះទេ ហើយ គេរំពឹងថាលោកនាយករដ្ឋមន្ត្រីចិន លីឈាង(Li Qiang)នឹងដំណាងឲ្យទីក្រុងប៉េកាំង នៅជំនួបក្នុងទីក្រុង New Delhi ។   មេដឹកនាំទាំង២បានជួបគ្នាចុងក្រោយនៅកិច្ចប្រជុំកំពូលមួយក្នុងប្រទេសឥណ្ឌូនេស៊ី កាលពីឆ្នាំមុន ។ លោក Xi ធ្លាប់បាននិយាយថា លោកនឹងធ្វើដំណើរទៅកាន់រដ្ឋធានីរបស់ឥណ្ឌាដើម្បីចូលរួមកិច្ចប្រជុំនោះ ប៉ុន្តែក្រសួងការបរទេសរបស់ចិន នឹងពុំបញ្ជាក់ពីការចូលរួមរបស់លោកទេ នៅពេលអ្នកព័ត៌មានសួរនៅសន្និសីទសាព័ត៌មានប្រចាំថ្ងៃកាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅ ៕

UNស្នើឲ្យបន្ធូរបន្ថយទណ្ឌកម្មមួយចំនួនលើប្រទេសរុស្ស៊ី ដើម្បីស្តារកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ

2023/09/04 04:39:42 pm        350
UN៖ ដោយមានការគាំទ្រពីប្រទេសទួរគី អង្គការសហប្រជាជាតិ បានរៀបចំកញ្ចប់ថ្មីនៃសំណើ ដើម្បីចាប់ផ្តើមឡើងវិញនូវគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិដែលជាប់គាំង ដែលបានទម្លាយការរារាំងរបស់រុស្ស៊ី និងអនុញ្ញាតឲ្យអ៊ុយក្រែននាំចេគ្រាប់ធញ្ញជាតិចេញពីកំពង់ផែចំនួនបីនៅសមុទ្រខ្មៅ។ទីភ្នាក់ងារព័ត៌មានទួរគី Anadolu បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសទួរគី ហាកាន ហ្វីដាន (Hakan Fidan) បានប្រកាសពីការរៀបចំកញ្ចប់នេះ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ ( Sergei Lavrov) បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងមូស្គូ កាលពីថ្ងៃទី២ ខែកញ្ញា។ជាពិសេស មានសំណើជាច្រើន ដើម្បីភ្ជាប់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ Rosselkhozbank ទៅ SWIFT(សង្គមសម្រាប់ទូរគមនាគមន៍ហិរញ្ញវត្ថុអន្តរធនាគារពិភពលោក) និងដកការបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនជីរុស្ស៊ីនៅអឺរ៉ុប។ ប្រធានាធិបតីទួរគី លោក រ៉េសិប តាយីប អេរដូហ្គែន (Recep Tayyip Erdogan) អាចនឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី នៅថ្ងៃទី៤ ខែកញ្ញានេះ ដើម្បីពិភាក្សាអំពីការបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ៕

ភ្លៀងធ្លាក់ខ្លាំងបានស្រោចស្រពពាសពេញប្រទេសអេស្ប៉ាញ

2023/09/04 04:36:59 pm        287
អេស្ប៉ាញ៖ នេះគឺជាទីតាំងកើតហេតុនៅទូទាំងតំបន់ជាច្រើនរបស់ប្រទេសអាស្ប៉ាញកាលពីថ្ងៃអាទិត្យ ខណៈភ្លៀងធ្លាក់ខ្លាំង និងព្យុះបានវាយបោកបក់នៅទូទាំងប្រទេសនេះ។ នៅក្នុងរដ្ឋធានី អភិបាលក្រុង Madrid បានព្រមានដល់ពលរដ្ឋឲ្យស្នាក់នៅផ្ទះ។ ការព្រមានពណ៌ក្រមពីទីក្រុង Madrid ដល់ទីក្រុង Cadiz នៅភាគខាងត្បូង ត្រូវបានចេញដោយទីភ្នាក់ងារអាកាសធាតុជាតិ ដែលមានន័យថា គ្រោះថ្នាក់ខ្លាំងអាចកើតមានឡើង។អង្គភាពសេវាសង្គ្រោះបន្ទាន់ទីក្រុងMadrid បានបញ្ជូនសារទៅកាន់ពលរដ្ឋ ដោយព្រមានពួកគេពីហានីភ័យទឹកជំនន់ និងបានណែនាំពួកគេមិនឲ្យប្រើប្រាស់រថយន្ត។ នៅឆ្នេរភាគខាងកើត ពលរដ្ឋទីក្រុងAlcanar ត្រូវបានអង្គភាពសេវាសង្គ្រោះបន្ទាន់ប្រាប់ឲ្យស្នាក់នៅផ្ទះ។ វីដេអូ ដែលបានចែករំលែកនៅលើបណ្តាញផ្សព្វផ្សាយសង្គម បានបង្ហាញទឹកជំនន់ខ្លាំងហូរកាត់ផ្ទះជាច្រើនខ្នង។បុរសម្នាក់និយាយថាគាត់បានភ្ញាក់ឡើងឃើញទឹកហូរកាត់ជាន់ទី២នៃអគារលំនៅឋានរបស់គាត់។ គាត់និយាយថាសហគមន៍បានទាញបុរសវ័យក្មេង២នាក់ចេញពីទឹកដោយប្រើខ្សែពួធ្វើឡើងពីកន្សែងនិងកម្រាលគ្រែ។ គាត់បានចាត់ទុកបទពិសោធន៏នេះថាគួឲ្យភ័យខ្លាច។ ក្រុមអ្នកពន្លត់អគ្គិភ័យបានបញ្ចេញវីដេអូអំពីពលរដ្ឋដែលត្រូវបានជួយសង្គ្រោះ បន្ទាប់ពីយានយន្តរបស់ពួកគេបានជាប់នៅក្នុងទឹកជំនន់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តំណាងរាស្រ្តខេត្តបន្ទាយមានជ័យ៖ ទោះបីមានការឈ្លានពានពីប្រទេសជិតខាង តែពលរដ្ឋកម្ពុជា នៅតែមានឱកាសធ្វើបុណ្យទានប្រកបដោយសទ្ធាជ្រះថ្លា
10/04/2026 05:10 PM
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញកាន់បិណ្ឌទី៨ និងនាំយកទេយ្យវត្ថុប្រគេនវត្តចំនួន១៣វត្ត និងចែកអំណោយដល់យាយជីតាជី នៅខេត្តពោធិ៍សាត់
10/04/2026 04:10 PM
មន្រ្តីជាន់ខ្ពស់ធនាគារជាតិ៖ វិស័យធនាគារបានបន្តរក្សាលំនឹង និងមានសុខភាពល្អជាធម្មតា
10/04/2026 04:10 PM
លោកជំទាវ ចម និម្មល អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូននាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
10/04/2026 04:10 PM
ប្រតិបត្តិការបង្ក្រាប Online Scam នៅប៉ោយប៉ែត ឃាត់ខ្លួនមនុស្សជិត៦០០នាក់
10/04/2026 03:10 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង និងកោះធំ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខគ្រួសារវីរៈកងទ័ព និងគ្រួសារក្រីក្រក្នុងស្រុកស្អាង និងកោះធំ សរុប ១៨០០គ្រួសារ
10/04/2026 03:10 PM
ការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន មានសន្ទុះខ្លាំង ខណៈការដឹកជញ្ជូនអង្ករចំនួន ២០.០០០តោនបានចាប់ផ្តើមចេញដំណើរហើយ
10/04/2026 03:10 PM
រដ្ឋមន្ត្រីសុខាភិបាល៖ ការតម្កល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងជានិច្ចរបស់រាជរដ្ឋាភិបាល
10/04/2026 03:10 PM
អតីតសមាជិកគណបក្សប្រឆាំង ចំនួន៣៩នាក់ សម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
10/04/2026 03:10 PM
នេប៉ាល់ប្រារព្ធពិធីរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះ និងទាមទារភាពយុត្តិធម៌អាកាសធាតុ
10/04/2026 02:10 PM