ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

សារព័ត៌មាន Financial Times៖ អាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប៊ុលហ្គារី និងកូរ៉េខាងត្បូង ដើម្បីផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ155 mm ដល់អ៊ុយក្រែន

2023/08/03 06:02:18 pm        356
អាមេរិក៖ សហរដ្ឋអាមេរិក កំពុងស្វែងរកការបង្កើនការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ១៥៥ មីលីម៉ែត្រ( 155mm)ដ៏សំខាន់ដល់អ៊ុយក្រែន ដើម្បីគាំទ្រការវាយបករបស់ខ្លួន។មន្ត្រីដែលដកស្រង់សម្តីដោយកាសែតនេះ បាននិយាយថា សហរដ្ឋអាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប៊ុលហ្គារី និងកូរ៉េខាងត្បូងរួចហើយ ដើម្បីផ្គត់ផ្គង់គ្រាប់កាំភ្លើងធំទៅឲ្យអ៊ុយក្រែន ហើយកំពុងចរចាជាមួយជប៉ុនដូចគ្នា។សារព័ត៌មាន Finanacial Times បានឲ្យដឹងថា រដ្ឋបាលលោកបៃដិន បានដឹងពីឃ្លាំងផ្ទុកគ្រាប់រំសេវរបស់អ៊ុយក្រែនអស់ជាច្រើនខែ ហើយបានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ជូនគ្រាប់ផ្លោងទៅឲ្យទីក្រុងគីវ។យោងតាមប្រភពនៃការចុះផ្សាយនេះ កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការផ្តល់សព្វាវុធ គឺផ្តោតលើការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ១៥៥មីលីម៉ែត្របន្ថែមទៀត រួមទាំងការផ្គត់ផ្គង់ពី   សម្ព័ន្ធមិត្តអន្តរជាតិក្នុងរយៈពេលខ្លី ក៏ដូចជាផែនការបង្កើនការផលិតរបស់ពួកគេនៅសហរដ្ឋអាមេរិកក្នុងរយៈពេលពីរឆ្នាំខាងមុខ។យោងតាមកងទ័ពអាមេរិក ទីក្រុងវ៉ាស៊ីនតោន មានគោលបំណងផលិតរហូតដល់ ៩០.000 គ្រាប់ក្នុងមួយខែនៅឆ្នាំ ត្រឹមឆ្នាំសារពើពន្ធ២០២៥ កើនឡើងពី ២៤.000 គ្រាប់ នៅពេលបច្ចុប្បន្ន និង ១៤.00០ គ្រាប់ ក្នុងមួយខែ មុនពេលការវាយលុកពេញទំហឹងរបស់រុស្ស៊ីលើអ៊ុយក្រែន៕

អ៊ុយក្រែន និយាយថា រុស្ស៊ីមិនបានរុលទៅមុខនោះទេ ប៉ុន្តែបានជីកលេណដ្ឋានយ៉ាងរឹងមាំ

2023/08/03 05:58:30 pm        333
អ៊ុយក្រែន៖ មន្ត្រីអ៊ុយក្រែន បាននិយាយកាលពីថ្ងៃពុធថា កងកម្លាំងរុស្ស៊ី ពុំបានរុលចូលទៅមុខនៅតាមបណ្តោយសមរភូមិមុខនោះទេ ប៉ុន្តែបានជីកលេណដ្ឋាននៅក្នុងតំបន់មានគ្រាប់មីនច្រើន ដែលពួកគេគ្រប់គ្រង បង្កការលំបាកសម្រាប់កងទ័ពអ៊ុយក្រែនដើម្បីរុលចូលទៅភាគខាងកើតនិងខាងត្បូង។ របាយការណ៍នានារបស់រុស្ស៊ីពីការប្រយុទ្ធនៅសមរភូមិមុខ បាននិយាយថា ការវាយប្រហាររបស់អ៊ុយក្រែនចំនួន១២លើក ត្រូវបានវាយរុញច្រាននៅក្នុងតំបន់ Donetsk ជាចំណុចកណ្តាលមួយនៃការរុលចូលទៅមុខរបស់រុស្ស៊ីក្នុងរយៈពេលជាច្រើនខែមកនេះ។ សកម្មភាពយោធារុស្ស៊ីភាគច្រើន ផ្តោតទៅលើការវាយប្រហារតាមអាកាស ដែលបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធគ្រាប់ធញ្ញជាតិនៅកំពង់ផែ Izmail តំបន់ Danube( ដានូប៊)របស់អ៊ុយក្រែន។ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា កងកម្លាំងរបស់ខ្លួន បានបំផ្លាញយានដ្រូនកងទ័ពជើងទឹករបស់អ៊ុយក្រែន ដែលបានព្យាយាមវាយប្រហារលើនាវាចម្បាំងរបស់រុស្ស៊ី ដែលបើកអមនាវាជនស៊ីវិលនៅសមុទ្រខ្មៅ។ ទីក្រុងគីវ និយាយថា ខ្លួនបានដណ្តើមបានមកវិញនូវតំបន់ជាច្រើន នៅជិតទីក្រុង Bakhmut ជាទីក្រុងនៅភាគខាងកើត ដែលត្រូវបានដណ្តើមយកដោយកងកម្លាំងរុស្ស៊ីកាលពីខែឧសភា បន្ទាប់ពីជាច្រើនខែនៃការប្រយុទ្ធគ្នា។ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែនលោកស្រី Hanna Maliar បាននិយាយថាកងកម្លាំងរុស្ស៊ី បានព្យាយាមដោយក្រាញននៀល ដើម្បីបញ្ឈប់ការរុលចូលទៅមុខរបស់យើងក្នុងផ្នែកនៅទីក្រុង Bakhmut ប៉ុន្តែពុំទទួលបានជោគជ័យឡើយ៕

យោធាប្រទេសនីហ្សេ និយាយថា ខ្លួននឹងមិនចុះចាញ់ឡើយទោះបីជាមានការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ

2023/08/03 05:55:52 pm        132
នីហ្សេ៖ មេដឹកនាំថ្មីស្វ័យប្រកាសរបស់ប្រទេសនីហ្សេ កាលពីថ្ងៃពុធ បាននិយាយថា យោធានឹងមិនឱនទទួលយកសម្ពាធដែលឲ្យប្រធានាធិបតីត្រូវបានបណ្តេញចេញលោក Mohamed Bazoum ចូលកាន់តំណែងវិញឡើយ ដែលកំពុងបង្កើនការប្រឈមមុខដាក់គ្នាជាមួយប្លុកអាហ្វ្រិកខាងលិច ខណៈបានគំរាមធ្វើអន្តរាគមន៍បន្ទាប់ពីរដ្ឋប្រហារកាលពីសប្តាហ៍មុន។ សហគមន៍សេដ្ឋកិច្ចនៃបណ្តារដ្ឋអាហ្វ្រិកខាងលិច (ECOWAS) បានដាក់ទណ្ឌកម្មជាច្រើនមកលើប្រទេសនីហ្សេ និងបាននិយាយថាខ្លួនអាចអនុញ្ញាឲ្យប្រើប្រាស់កម្លាំងប្រសិនបើមេដឹកនាំរដ្ឋប្រហារមិនឲ្យប្រធានាធិបតីលោក Bazoum ចូលកាន់តំណែងវិញក្នុងរយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃអាទិត្យកន្លងទៅនេះ។ ប្លុកនេះបានបញ្ជូនគណៈប្រតិភូមួយក្រុមទៅកាន់ប្រទេសនីហ្សេកាលពីថ្ងៃពុធដើម្បីចរចាជាមួយមន្ត្រីយោធា ដែលបានដណ្តើមអំណាច ដោយសង្ឃឹមថានឹងរកឃើញដំណោះស្រាយផ្នែកការទូត មុនពេលពួកគេត្រូវសម្រេចថាតើត្រូវចូលធ្វើអន្តរាគមន៍ឬយ៉ាងណា។ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ លោក Abdourahamane Tiani និយាយថា យោធាច្រានចោទការដាក់ទណ្ឌកម្មទាំងនេះ និងច្រានចោលការគំរាមកំហែងណាមួយ ទោះបីការគំរាមនោះមកពីទីកន្លែងណាក៍ដោយ។ យើងច្រានចោលការជ្រៀតជ្រែកណាមួយនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសនីហ្សេ៕

កម្ដៅពីបម្រែបម្រួលអាកាសធាតុបានប៉ះពាល់មនុស្ស៦,៥ពាន់លាននាក់ទូទាំងពិភពលោក ក្នុងខែកក្កដា

2023/08/03 05:53:04 pm        119
យោងតាមការស្រាវជ្រាវថ្មីមួយបានឱ្យដឹងថា មនុស្ស៤នាក់ក្នុងចំណោមមនុស្ស៥នាក់ បានជួបប្រទះយ៉ាងហោចណាស់១ថ្ងៃ នៃសីតុណ្ហភាពក្តៅខុសធម្មតានៅក្នុងខែកក្កដា ជាការវាយលុកជាសកលនៃកម្ដៅដ៏ខ្លាំង ដែលមិនអាចទៅរួចបើគ្មានបញ្ហាបម្រែបម្រួលអាកាសធាតុ។ខែដែលមានអាកាសធាតុដ៏ក្តៅខ្លាំងជាងគេនោះ ហាក់ដូចជាក្តៅបំផុតមិនធ្លាប់មាននៅលើភពផែនដី ទោះបីជាការផ្ទៀងផ្ទាត់ជាផ្លូវការពីភ្នាក់ងារឧតុនិយមសហព័ន្ធកំពុងរង់ចាំលទ្ធផលចុងក្រោយក៏ដោយ។ ប៉ុន្តែការវិភាគនៃសីតុណ្ហភាពប្រចាំថ្ងៃនៅក្នុងទីក្រុងចំនួន៤.៧០០ទីក្រុងបានរកឃើញថា កម្ដៅដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុបានប៉ះពាល់ដល់មនុស្សចំនួន៦,៥ពាន់លាននាក់ ឬស្មើនឹងតួលេខ៨១% នៃចំនួនប្រជាជនពិភពលោកនៅក្នុងខែកក្កដា។របាយការណ៍នោះបាននិយាយថា ការប៉ះពាល់ជាសកលបានឈានដល់កម្រិតកំពូលនៅថ្ងៃទី១០ ខែកក្កដា នៅពេលដែលមនុស្ស៣,៥ពាន់លាននាក់បានជួបប្រទះនូវកម្រិតអាកាសធាតុក្ដៅបំផុតកម្រិតទ៣ ឬខ្ពស់ជាងនេះ បង្ហាញថាបម្រែបម្រួលអាកាសធាតុដែលបណ្តាលមកពីមនុស្ស បានធ្វើឱ្យសីតុណ្ហភាពកើនឡើងក្តៅខុសពីធម្មតាយ៉ាងហោចណាស់ចំនួន៣ដងច្រើនជាងមុន។ការសិក្សានោះក៏បានរកឃើញថា ការឡើងកម្ដៅផែនដីដោយសារតែការដុតឥន្ធនៈហ្វូស៊ីល បានធ្វើឱ្យរលកកម្ដៅនៅអឺរ៉ុបក្តៅជាងមុន៤,៥អង្សាសេ ហើយនៅសហរដ្ឋអាមេរិក និងប្រទេសម៉ិកស៊ិកក្តៅជាងមុន៣,៦អង្សាសេ ព្រមទាំងនៅប្រទេសចិនរលកកម្ដៅក្តៅជាងមុនចំនួន១,៨អង្សាសេផងដែរ៕

ចំនួនអ្នកស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅប៉ាគីស្ថាន បានកើនឡើងដល់៦៣នាក់

2023/08/03 05:31:14 pm        287
ប៉ាគីស្ថាន៖ ក្រុមមន្ត្រីបាននិយាយថា ចំនួនអ្នកស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅប៉ាគីស្ថានបានកើនឡើងដល់៦៣នាក់ ខណៈលោកនាយករដ្ឋមន្ត្រី សេបាសសារីហ្វ (Shehbaz Sharif) បាននិយាយថា ជនជាតិ   អាហ្វហ្គានីស្ថាន បានជាប់ពាក់ព័ន្ធក្នុងកាវវាយប្រហារសម្លាប់រង្គាលនាពេលថ្មីៗនេះ ។ ការបំផ្ទុះកាលពីថ្ងៃអាទិត្យ បានដាក់គោលដៅលើក្រុមអ្នកចូលរួមនៅឯការប្រមូលផ្ដុំមួយសម្រាប់គណបក្សនយោបាយសាសនា ចាមីអាត អ៊ូឡេម៉ាអ៊ី-អ៊ីស្លាម (JUI-F) ក្នុងសុ្រកកុលសម្ព័ន្ធបាជួ (Bajaur) ភាគពាយ័ព្យ ប្រទេសប៉ាគីស្ថាន ។ យោធាប៉ាគីស្ថានធ្លាប់បានប្រើពេលជាច្រើនឆ្នាំប្រយុទ្ធប្រឆាំងនឹងក្រុមតាលីបង់ ប៉ាគីស្ថាន ក្នុងតំបន់នេះ មុនពេលប្រកាស ពីការបោសសម្អាតក្រុមឧទ្ទាមនៅក្នុងស្រុកមួយនេះ កាលពីឆ្នាំ២០១៦ ។  លោកលីអាតខ្វាត អាលី (Liaquat Ali) អ្នកនាំពាក្យមន្ទីរពេទ្យរដ្ឋក្នុងស្រុកបាជួ បាននិយាយកាលពីថ្ងៃពុធថា  មនុស្សចំនួន៦៣នាក់ បានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាដនេះ។យោងតាមមន្ត្រីមួយរូបនៅមន្ទីរពេទ្យ បាននិយាយថា មនុស្សចំនួន១២៣នាក់ ផ្សេងទៀត ដែលបានរងរបួសក្នុងការវាយប្រហារជិតព្រំដែនអាហ្វហ្គានីស្ថាន កំពុងត្រូវបានសម្រាកព្យាបាល។  ក្រុមរដ្ឋអ៊ីស្លាម ISIL(អាយស៊ីល) បានអះអាង ថាខ្លួនជាអ្នកវាយប្រហារដោយគ្រាប់បែក ទៅលើការប្រមូលផ្ដុំ របស់ក្រុមអ្នកគាំទ្រគណបក្ស JUI-Fនេះ ដោយប្រើខ្មាន់បំផ្ទុះគ្រាប់បែកអត្តឃាដ បំពាក់គ្រាប់បែបជាប់អាវកាក់៕

មន្ទីរពេទ្យប្រទេសហៃទី ថែទាំកុមារក្នុងពេលមានអំពើហិង្សាក្រុមជនអន្ធពាល ភាពអត់ឃ្លាន និងខ្វះជំនួយ

2023/08/03 05:27:38 pm        265
ហៃទី៖ កូនស្រីអាយុ៩ខែរបស់នាងម៉ារី មីឈែល ចូសេហ្វ(Marie Michelle Joseph) មានសភាពទន់ខ្សោយនិងគ្រុនរហូត។ បន្ទាប់ពីត្រូវបានយកចេញពីមន្ទីពេទ្យធំរបស់ប្រទេសហៃទី កូនស្រីរបស់នាងឈ្មោះ Myleisha ត្រូវបានទទួលចុងក្រោយនៅមន្ទីពេទ្យ Fontaine (ហ្វុងតែន) ជាមន្ទីរពេទ្យឧបត្ថមដោយអង្គការ UNICEF នៅក្នុងរដ្ឋធានីព័រអូប្រាំង នៅក្នុងតំបន់មួយដែលក្រុមគ្រួសាររបស់នាងគិតថា គ្មានសុវត្ថិភាពដើម្បីទៅសួរសុខទុក្ខ។ផ្នែកធំៗរបស់ប្រទេសហៃទី ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមជនអន្ធពាលប្រដាប់អាវុធធុនធ្ងន់ ជាក្រុមតែងតែបង្កសង្គ្រាមបណ្តាលឲ្យជីវិតរស់នៅរបស់ប្រជាជន និងបុគ្គលិកផ្តល់ជំនួយស្ថិតក្នុងហានីភ័យ។ ក្រុមហ៊ុនផលិតស្បៀងអាហារពុំអាចដឹកជញ្ជូនផលិតផលរបស់ពួកគេទៅកាន់ទីកន្លែងនានា ដែលត្រូវការជំនួយខ្លាំងបំផុតនោះទេ។ យោងតាមអង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា វិបត្តិបានធ្វើឲ្យកុមារ ជាង១សែននាក់ នៅក្នុងប្រទេសហៃទីជួបបញ្ហាប្រឈមនឹងការអត់អាហាររហូតដល់ស្លាប់។ កម្មវិធីស្បៀងអាហារពិភពលោក (WFP) បាននិយាយថា ជិតពាក់កណ្តាលនៃប្រជាជនហៃទី ប្រជាជនប្រមាណ៤,៩លាននាក់ កំពុងជួបភាពអត់ឃ្លាន។ ប៉ុន្តែកម្មវិធីស្បៀងអាហារពិភពលោក បាននិយាយកាលពីខែមុនថាអង្គការនេះ ត្រូវបានបង្ខំឲ្យកាត់បន្ថយការផ្តល់ជំនួយស្បៀងអាហារបន្ទាន់កាលពីខែកក្កដាមកកាន់ប្រទេសនេះចំនួន២៥ភាគរយ បើប្រៀបធៀបទៅនឹងខែមុនដោយសារតែមូលនិធិថយចុះជាបន្តបន្ទាប់ ខណៈនៅក្នុងខែមិថុនា អង្គការ UNICEF បាននិយាយថា ខ្លួនបានទទួលត្រឹមតែ១៥ភាគរយនៃមូលនិធិដែលខ្លួនត្រូវការសម្រាប់ប្រតិបត្តិការនៅប្រទេសហៃទីនៅឆ្នាំនេះ៕

ក្រុមអ្នកប្រឆាំងនៅក្នុងប្រទេសជប៉ុន កូរ៉េខាងត្បូង ជំរុញឱ្យផ្អាកផែនការបង្ហូរទឹកសំណល់វិទ្យុសកម្ម ហ្វ៊ូគូស៊ីម៉ា

2023/08/03 05:17:02 pm        317
ជប៉ុន៖ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យបានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា មេដឹកនាំគណបក្សប្រជាធិបតេយ្យប្រឆាំងដ៏សំខាន់របស់កូរ៉េខាងត្បូងលោក Lee Jae-myung បានផ្ញើលិខិតមួយទៅកាន់នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ដោយជំរុញឱ្យលោកផ្អាកគម្រោងការបង្ហូរទឹកសំណល់ដែលមានជាតិនុយក្លេអ៊ែរ។ជាមួយគ្នានេះ អ្នកបរិស្ថានម្នាក់នៅក្នុងខេត្ត ហ្វ៊ូគូស៊ីម៉ា របស់ប្រទេសជប៉ុនបានសម្តែងការប្រឆាំងរបស់ខ្លួនចំពោះផែនការរបស់ប្រទេសជប៉ុន ក្នុងការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ិឈិ ដែលលែងដំណើរការ ចូលទៅក្នុងសមុទ្រ។លើសពីនេះទៅទៀត ក្រុមអ្នកនេសាទជប៉ុនក៏បានសម្តែងការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះផែនការរបស់រដ្ឋាភិបាលក្នុងការបញ្ចេញទឹកសំណល់ ដែលមានសារធាតុនុយក្លេអ៊ែរចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ិឈិ ដែលបានខូចខាតនោះ ចូលទៅក្នុងសមុទ្រផងដែរ។ទោះបីជាមានការរិះគន់យ៉ាងទូលំទូលាយពីក្នុងប្រទេស និងក្រៅប្រទេសក៏ដោយ ក៏រដ្ឋាភិបាលជប៉ុនបាននិងកំពុងជំរុញឱ្យមានការបង្ហូរទឹកសំណល់វិទ្យុសកម្មនៅរដូវក្តៅនេះ ពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដែលរងគ្រោះដោយការរញ្ជួយដីដ៏ធំ និងរលកយក្សស៊ូណាមិដែលបានកើតឡើងនៅខែមីនាឆ្នាំ២០១១ផងដែរ៕

ពលរដ្ឋអ៊ីស្រាអែលរាប់ពាន់នាក់បន្តតវ៉ាប្រឆាំងកំណែទម្រង់ប្រព័ន្ធតុលាការនៅក្នុងទីក្រុងតេល អាវីវ

2023/08/03 05:11:25 pm        346
អ៊ីស្រាអែល៖ ក្រុមអ្នកតវ៉ារាប់ពាន់នាក់ បានចេញតវ៉ាតាមដងផ្លូវសំខាន់មួយក្នុងទីក្រុងតេល អាវីវ (Tel Aviv)ដោយកាន់ទង់ជាតិអ៊ីស្រាអែល និងអំពាវនាវឲ្យបញ្ចប់ការកែប្រែប្រព័ន្ធតុលាការកាលពីថ្ងៃពុធទី២សីហា។ ដោយត្រូវបានជំរុញដោយក្រុមចម្រុះអ្នកជាតិនិយមសាសនារបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតានយ៉ាហ៊ូ ( Benjamin Netanyahu) ក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការ និងរឹតត្បិតអំណាចមួយចំនួនរបស់តុលាការកំពូល បានបណ្ដាលឲ្យមានការបែកបាក់យ៉ាងខ្លាំងនៅក្នុងសង្គមអ៊ីស្រាអែល ខណៈដុតបញ្ឆេះឲ្យមានការតវ៉ាទ្រង់ទ្រាយធំនៅតាមដងផ្លូវរយៈពេលជាច្រើនខែមកនេះ។  ក្រុមបាតុករបានអំពាវនាវឲ្យប្រជាពលរដ្ឋរួបរួមគ្នា កាលពីថ្ងៃពុធ និងបង្ហាញការគាំទ្រចំពោះតុលាការកំពូលដែលគ្រោងនឹងបើកសវនាការបណ្ដឹងឧទ្ទរណ៍នៅថ្ងៃព្រហស្បតិ៍ទី៣សីហានេះ ប្រឆាំងនឹងច្បាប់កាលពីខែមីនា ដែលកម្រិតលក្ខខណ្ឌសម្រាប់លោកនាយករដ្ឋមន្ត្រី បេន ចាមីន។ ការច្រានចោលរបស់លោកណេតានយ៉ាហ៊ូ ក្រោមហេតុផល "អសមត្ថភាព" ដែលជាញត្តិដំបូងក្នុងចំណោមញត្តិជាច្រើន ទំនងជាធ្វើឲ្យវិបត្តិរដ្ឋធម្មនុញ្ញកាន់តែធ្ងន់ធ្ងរឡើង ដែលបានអង្រួនអ៊ីស្រាអែលអស់ជាច្រើនខែ។  លោក ណេតានយ៉ាហ៊ូ ដែលកំពុងស្ថិតក្នុងដំណើរការជំនុំជម្រះក្ដីលើបទចោទប្រកាន់អំពើពុករលួយដែលលោកបដិសេធ បានចាត់ទុកការផ្លាស់ប្តូរប្រព័ន្ធតុលាការជាការកែលម្អតុល្យភាពក្នុងចំណោមអង្គអំណាចរបស់រដ្ឋាភិបាល។ ក្រមអ្នករិះគន់និយាយថា កំណែទម្រង់ទាំងនោះបង្កគ្រោះថ្នាក់ដល់លទ្ធិប្រជាធិបតេយ្យ និងបើកដៃឲ្យប្រពឹត្តអំពើពុករលួយ៕

មនុស្សយ៉ាងហោចណាស់៤៥នាក់ បានស្លាប់ ក្នុងប្រតិបត្តិការនគរបាលនៅរដ្ឋចំនួន៣ របស់ប្រទេសប្រេស៊ីល

2023/08/03 04:48:18 pm        324
ប្រេស៊ីល៖ យ៉ាងហោចណាស់មនុស្ស៤៥នាក់ ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការនគរបាលជាបន្តបន្ទាប់នៅទូទាំងរដ្ឋចំនួន៣ របស់ប្រទេសប្រេស៊ីល នៅក្នុងសប្តាហ៍ដ៏បង្ហូរឈាម ដោយប្រទេសនេះ មានកេរ្តិ៍ឈ្មោះដោយសារអំពើហិង្សារបស់នគរបាល។មនុស្ស១០នាក់ ត្រូវបានសម្លាប់ក្នុងអំឡុងពេលប្រតិបត្តិការរបស់នគរបាលស៊ីវិល និងយោធា ប្រឆាំងនឹងអ្នកជួញដូរគ្រឿងញៀនចូលទៅក្នុងតំបន់ប្រជុំជន Penha favela ក្នុងទីក្រុង Rio de Janeiro កាលពីព្រឹកថ្ងៃពុធ។ នៅរដ្ឋ Bahia ភាគឦសាន មនុស្ស១៩នាក់ក៏ត្រូវបានគេរាយការណ៍ថាបានស្លាប់ផងដែរ នៅចន្លោះថ្ងៃសុក្រដល់ថ្ងៃច័ន្ទ ក្នុងការប៉ះទង្គិចគ្នាជាមួយនគរបាលយោធានៅក្នុងរដ្ឋធានីរដ្ឋ Salvador និងទីក្រុងមួយចំនួនទៀតនៅក្បែរនោះ។ជាមួយគ្នានេះ ក្រុមអាជ្ញាធររដ្ឋក្នុងទីក្រុងសាវ ប៉ូឡូ បានបញ្ជាក់កាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់ពីប្រតិបត្តិការនគរបាលដែលកំពុងបន្តនៅក្នុងតំបន់ Baixada Santista បានកើនឡើងដល់ ១៦នាក់ហើយ ដែលធ្វើឲ្យនោះជាប្រតិបត្តិការដ៏សាហាវបំផុតមួយដែលមិនធ្លាប់ធ្វើឡើងដោយនគរបាលសៅប៉ូឡូ។នគរបាលនិយាយថា រហូតមកដល់ពេលនេះ ពួកគេបានចាប់ខ្លួនមនុស្សចំនួន៥៨នាក់ និងរឹបអូសបានថ្នាំញៀន ៤០០គីឡូក្រាម ព្រមទាំងអាវុធចំនួន១៨ដើម។ អង្គការសិទ្ធិមនុស្សបានរិះគន់សកម្មភាពរបស់នគរបាលនៅក្នុងតំបន់ Baixada Santista ថាជាការសម្លាប់រង្គាល ដែលជំរុញដោយការសងសឹក ខណៈដែលអ្នកស្រុកបានរាយការណ៍ពីការគំរាមកំហែង និងករណីនៃការធ្វើទារុណកម្មនៅទីនោះផងដែរ៕

លោក Donald Trump រិះគន់ការចោទប្រកាន់ពាក់ព័ន្ធការបោះឆ្នោតមុនថ្ងៃឡើងសវនាការនៅថ្ងៃនេះ

2023/08/03 04:32:34 pm        384
អាមេរិក៖ អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានរិះគន់ការចោទប្រកាន់មកលើរូបលោកពីបទសមគនិតដើម្បីបង្វែរលទ្ធផលឆ្នោតដែលលោកបានបរាជ័យកាលពីឆ្នាំ២០២០ នៅមុនពេលលោកបង្ហាញមុខនៅតុលាការ។ លោកបានសរសេរលើបណ្ដាញសង្គម ថា ការចោទប្រកាន់មិនធ្លាប់មានបែបនេះ បង្ហាញ ភាពពុករលួយ រឿងអាស្រូវ និងការបរាជ័យរបស់អាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Joe Biden។  សន្តិសុខត្រូវបានរឹតបន្តឹងនៅក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី សម្រាប់សវនាការនៅថ្ងៃព្រហស្បតិ៍នេះ។ លោក Trump បានប្រឈមរួចទៅហើយចំពោះករណីចោទប្រកាន់ព្រហ្មទណ្ឌចំនួនករណីផ្សេងទៀត ខណៈលោកធ្វើយុទ្ធនាការសម្រាប់ការដណ្ដើមតំណែងសេតវិមាននៅឆ្នាំក្រោយ។ ប៉ុន្តែករណីជាប់ពាក់ព័ន្ធនឹងការបោះឆ្នោត  ដែលលោកត្រូវបានចោទប្រកាន់កាលពីថ្ងៃអង្គារ ត្រូវបានមើលឃើញយ៉ាងច្បាស់ថាជាករណីធ្ងន់ធ្ងរបំផុតមួយក្នុងចំណោមបទចោទប្រកាន់ទាំងអស់ប្រមាណ៧៧ករណី។  នៅក្នុងលិខិតសរសេរជាអក្សរធំទាំងអស់ដែលបានបង្ហាញនៅលើបណ្ដាញសង្គម Truth របស់លោក កាលពីថ្ងៃពុធសប្ដាហ៍នេះ លោក Trump ដែលបានស្ថិតនៅទីក្រុង Bedminster រដ្ឋ New Jersey ដែលជាទីតាំងក្លឹបវាយកូនហ្គោលរបស់លោក បានថ្ងែងអំណរគុណដល់ក្រុមអ្នកគាំទ្ររបស់លោកដោយនិយាយថា ខ្ញុំពុំដែលទទួលបានការគាំទ្រច្រើនបែបនេះទេពីមុខមកទេ។  នៅក្នុងការបង្ហោះសារផ្សេងទៀតរបស់លោក លោកបានវាយប្រហារចំៗលើបេក្ខភាពប្រធានាធិបតី គូប្រជែង របស់លោក មកពីគណបក្សសាធារណរដ្ឋ ដូចជា អតីតអនុប្រធានាធិបតីរបស់លោក គឺ Mike Pence និងអភិបាលរដ្ឋ Florida លោក Ron DeSantis៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
10/12/2026 09:10 PM
ប៉ូឡូញពង្រាយនគរបាល​ជាង ២០.០០០នាក់ នៅ​​សាលារៀន ក្រោយ​ការវាយប្រហារ​ដោយ​កាំបិត​​ជាបន្តបន្ទាប់
10/12/2026 05:10 PM
សិស្សវិទ្យាល័យ នៅបារាំង គ្រោងធ្វើបាតុកម្មថ្មី ដោយ​សង្ឃឹម​រក្សា​សន្ទុះ​ចលនា​​ទាមទារ ​
10/12/2026 05:10 PM
ភ្នាក់ងាររាជរដ្ឋាភិបាលកម្ពុជាអញ្ជើញដល់ប្រទេសហូឡង់ ដើម្បីចូលរួមកិច្ចប្រជុំលើកទី២ នៃយន្តការUNCLOS
10/12/2026 04:10 PM
តម្លៃប្រេងធ្លាក់ចុះ ខណៈរំពឹង​ថា ការផ្អាកការវាយប្រហារលើថាមពល រវាងរុស្ស៊ី និងអ៊ុយក្រែន នឹងជំរុញ​ការផ្គត់ផ្គង់
10/12/2026 04:10 PM
ការស្ទង់មតិ៖ បេក្ខជនស្ដាំនិយមជ្រុល និងឆ្វេងនិយមជ្រុល ឆ្ពោះទៅជុំទី២ ខណៈនយោបាយបារាំងបែកបាក់កាន់តែខ្លាំង
10/12/2026 04:10 PM
ចិនដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្គាយ និងបេលីស ជុំវិញ​ការ​មាន​ទំនាក់ទំនងជាមួយកោះ​តៃវ៉ាន់
10/12/2026 04:10 PM
អ៊ីស្រាអែលសម្លាប់ជនជាតិប៉ាឡេស្ទីន ២នាក់ ខណៈ​ធ្វើ​ឱ្យ​ ៣នាក់រងរបួស ជា​ការ​រំលោភបទឈប់បាញ់ថ្មី នៅហ្កាហ្សា
10/12/2026 04:10 PM
ក្រុមប្រឆាំង និងអ្នកសារព័ត៌មាន ចោទប្រកាន់នគរបាលប្រើអំពើហិង្សា អំឡុងពេលមានការតវ៉ា នៅឥណ្ឌា
10/12/2026 04:10 PM
ទួរគី ប៉ាគីស្ថាន អេហ្ស៊ីប និងអារ៉ាប៊ីសាអ៊ូឌីត ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើ​អាកាស​យានដ្ឋាន​
10/12/2026 04:10 PM