ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

ជនជាតិក្រិកប្រឈមនឹងអណ្តាតភ្លើង ខណៈដែលអ្នកទេសចររត់គេចពីចំហេះព្រៃ

2023/07/25 06:49:05 pm        277
ក្រិក៖ ប្រតិបត្តិករទេសចរណ៍ បានដឹកអ្នកទេសចរជិត១.៥០០នាក់ ត្រឡប់ទៅគេហដ្ឋានវិញ អំឡុងពេលមានការចាប់ផ្តើមនូវការជម្លៀសដ៏ធំ ដើម្បីគេចចេញពីចំហេះព្រៃ ដែលកំពុងឆេះនៅលើកោះ Rhodes របស់ប្រទេសក្រិក កាលពីថ្ងៃចន្ទ (ទី២៤ ខែកក្កដា) ហើយក្រុមមន្ត្រីបាននិយាយថា ការគំរាមកំហែងពីចំហេះបន្ថែមទៀត គឺនៅមានកម្រិតខ្ពស់ស្ទើរតែគ្រប់តំបន់នៃប្រទេសនេះ។ភ្លើងឆេះ ដែលមានតាំងពីថ្ងៃពុធកណ្ដាលសប្ដាហ៍មុន នៅលើកោះ Rhodes នេះ បានបង្ខំឲ្យមានការជម្លៀសមនុស្ស ១៩.០០០នាក់ កាលពីចុងសប្តាហ៍ ខណៈដែលចំហេះព្រៃដ៏អាក្រក់នេះ បានរាលដាលទៅដល់រមណីយដ្ឋានឆ្នេរ នៅភាគអាគ្នេយ៍នៃកោះនេះ។ អ្នកស្រុកមកពីភូមិ Kiotari ដែលរងការបំផ្លិចបំផ្លាញ ដោយចំហេះព្រៃ បានថយទៅឆ្នេរវិញ ខណៈដែលពួកគេបារម្ភពីលំនៅឋានរបស់ពួកគេប្រឈមនឹងការឆាបឆេះពីអណ្តាតភ្លើង។ជាប្រក្រតី ប្រទេសក្រិកតែងតែត្រូវបានវាយប្រហារដោយចំហេះព្រៃ អំឡុងរដូវក្តៅជាច្រើនខែ ប៉ុន្តែការប្រែប្រួលអាកាសធាតុ បាននាំឲ្យមានរលកកម្ដៅក្ដៅកាន់តែខ្លាំងឡើងថែមទៀត នៅទូទាំងទ្វីបអឺរ៉ុបភាគខាងត្បូង ដែលធ្វើឲ្យមានការបារម្ភថា អ្នកទេសចរនឹងលែងហ៊ានមកលេងកម្សាន្ត។ក្នុងសប្តាហ៍កន្លងមក សីតុណ្ហភាព បានឡើងខ្ពស់លើស ៤០អង្សាសេ នៅក្នុងតំបន់ជាច្រើននៃប្រទេស ហើយត្រូវបានគេព្យាករថា នឹងបន្តឡើងបែបនេះទៀត ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ៕

ឧត្តមសេនីយ៍ ឆាយ គឹមខឿន៖ ការបោះឆ្នោតមានសភាពល្អប្រសើរ និងគ្មានអសន្ដិសុខណាមួយកើតឡើង

2023/07/25 06:38:56 pm        327
ភ្នំពេញ៖ ក្នុងឱកាសដឹកនាំក្រុមទី១ វេនប្រចាំបញ្ជារបស់លេខាធិការដ្ឋាននៃគ.ស.អ សម្រាប់ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ​នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង​នគរបាលជាតិ ​បានអះអាងថា ​ដំណើរការបោះឆ្នោតជ្រើសតាំងតំណាង រាស្រ្តនីតិកាលទី៧ នាពេលកន្លង​មកនេះគឺមានសភាពការល្អ ​និងពុំមានបញ្ហាអសន្តិសុខណាមួយកើត ឡើងនោះទេ​បើទោះបីជាមានការញុះញង់​ពីជនអគតិមួយក្តាប់តូចពី​ខាង​ក្រៅក៏ដោយនោះ។សូមបញ្ជាក់ថា ​កិច្ចប្រជុំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិជាប្រចាំនេះ ​គឺធ្វើឡើង​តាមសេចក្តី​សម្រេច ស្តីពីការចាត់តាំងក្រុមប្រចាំបញ្ជារបស់លេខាធិការដ្ឋាន​នៃ គ.ស.អ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ​ នីតិកាលទី៧ ឆ្នាំ២០២៣ ​ដោយមានភារកិច្ចដូចជា​ជួយដល់​លេខា​ធិការដ្ឋាន ​នៃ​គ.ស.អ ក្នុងការតាមដានការអនុវត្តច្បាប់ ​និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធដល់​ការបោះឆ្នោត ​ការអនុវត្តបទបញ្ជា ​និងនីតិវិធីរបស់ គ.ជ.ប ទាំងមុន​ ក្នុង​ និងក្រោយការបោះឆ្នោត។ប្រមូលព័ត៌មាន ​និងរបាយការណ៍ពីបណ្តាក្រសួង-ស្ថាប័ន ​អង្គភាពពាក់ព័ន្ធ និងពីយន្តការរចនា​សម្ព័ន្ធ សន្តិសុខបោះឆ្នោតគ្រប់ថ្នាក់ ​ជុំវិញស្ថានការណ៍សន្តិសុខបោះឆ្នោត ​និងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពទូទៅ ដើម្បីរាយការណ៍ជូនប្រធានលេខាធិការដ្ឋាននៃ គ.ស.អ សុំការចង្អុលដឹកនាំបន្ត។ តាមដាន ក្តាប់ព័ត៌មាន និងសភាពការណ៍នានា ដែលបានកើតឡើងនៅតាមបណ្តារាជធានី ខេត្តទាំង​មុនក្នុង​ និងក្រោយការបោះឆ្នោត ធ្វើការវិភាគ វាយតម្លៃ​ រាយការណ៍ដោះស្រាយ​បានទាន់​ពេលវេលា។ ​ធ្វើរបាយការណ៍រៀងរាល់ថ្ងៃ អំពីស្ថានការណ៍សន្តិសុខ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រនីតិកាល​ទី៧ ឆ្នាំ២០២៣ ជូនប្រធានលេខាធិការដ្ឋាននៃគ.ស.អ ដើម្បីរាយការណ៍​ជូន​ប្រធានគណៈបញ្ជាការសន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់ការបោះឆ្នោត​ និង​ក្រុមប្រចាំបញ្ជានេះ ត្រូវ​បំពេញភារកិច្ចប្រចាំការប្តូរវេនវិលជុំ ​ចាប់ពីថ្ងៃទី១ ខែកក្កដា​ ឆ្នាំ២០២៣ ​រហូតដល់ចប់បេសកកម្ម និង​ត្រូវបំពេញភារកិច្ចផ្សេងៗទៀត ​តាមការប្រគល់ជូនរបស់ប្រធានលេខាធិការដ្ឋាន នៃគ.ស.អជាដើម៕អត្ថបទ៖ បាន ចក់

នគរបាលយ៉េម៉ែន ចាប់ខ្លួនជនសង្ស័យ២១នាក់ ក្នុងករណីឃាតកម្មលើប្រធានUNនៅទីក្រុងTaiz

2023/07/24 10:39:20 pm        266
នគរបាលយេម៉ែន បានចាប់ខ្លួនជនសង្ស័យចំនួន ២១នាក់ ក្នុងការសម្លាប់ប្រធានការិយាល័យក្នុងតំបន់នៃកម្មវិធីស្បៀងអាហារពិភពលោក(WFP)របស់អង្គការសហប្រជាជាតិ នៅទីក្រុងTaiz នេះបើយោងតាមក្រសួងមហាផ្ទៃរបស់ប្រទេសយេម៉ែន។លោក Moayad Hameidi ត្រូវបានបាញ់សម្លាប់នៅទីក្រុងTurbah ក្នុងខេត្តTaiz ។ Turbah គឺជាទីក្រុងមួយនៅជិតឆ្នេរសមុទ្រក្រហម។ក្រសួងមហាផ្ទៃ បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា នគរបាលយ៉េម៉ែននៅទីក្រុងTaiz បានធ្វើការចាប់ខ្លួន មនុស្សជាង២០នាក់ ក្នុងរយៈពេល២៤ម៉ោង។លោកស្រី Cindy McCain នាយកប្រតិបត្តិរបស់ WFP បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការស្លាប់របស់ Hameidi ដោយពណ៌នាគាត់ថាជា«មនុស្សធម៌ដែលលះបង់»។លោក Hameidi បានបម្រើការនៅWFP អស់រយៈពេល ១៨ ឆ្នាំនៅក្នុងប្រទេសស៊ូដង់ ស៊ីរី និងអ៊ីរ៉ាក់ នេះបើយោងតាមលោកស្រី McCain។

ចំហេះព្រៃនៅរដ្ឋវ៉ាស៊ីនតោន គ្របដណ្ដប់លើផ្ទៃដី ៥០.០០០ហិកតា ជំរុញឱ្យមានការបញ្ជាជម្លៀសប្រជាជនជាថ្មី

2023/07/24 10:29:26 pm        287
យោងតាមក្រុមអាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា ចំហេះព្រៃដ៏ខ្លាំងក្លាមួយបានបង្ខំឱ្យមានការជម្លៀសប្រជាជនជាថ្មីនៅតាមតំបន់ជនបទនៃតំបន់ Klickitat នៅរដ្ឋ វ៉ាស៊ីនតោន ភាគខាងត្បូងកាលពីថ្ងៃអាទិត្យ (២៣ កក្កដា) បន្ទាប់ពីចំហេះនោះបានដុតបំផ្លាញផ្ទៃដីព្រៃជាង ៥១.០០០ហិកតាក្នុងរយៈពេលបីថ្ងៃ។ក្រុមការងារគ្រប់គ្រងឧប្បត្តិហេតុអន្តររដ្ឋវ៉ាស៊ីនតោនភាគអាគ្នេយ៍បានបញ្ជាក់ថា ចំហេះព្រៃដែលត្រូវបានគេស្គាល់ថាជាអគ្គិភ័យផ្លូវ Newell គឺជាចំហេះធំជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រតំបន់ Klickitat ហើយនៅតែមិនទាន់មានកាគ្រប់គ្រងចំហេះនេះបាននៅឡើយ។ក្រុមមន្ត្រីសង្គ្រោះបន្ទាន់បាននិយាយថា អគ្គិភ័យបានបំផ្លាញសំណង់ជាច្រើននៅក្នុងតំបន់ ហើយកំពុងគំរាមកំហែងដល់ផ្ទះសម្បែង កសិដ្ឋាន ដំណាំ និងបសុសត្វ កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យ និងខ្យល់ ព្រមទាំងបំពង់បង្ហូរឧស្ម័នធម្មជាតិទៀតផង។ តំបន់នេះនៅតែស្ថិតនៅក្រោមការព្រមានទង់ក្រហមជាមួយនឹងកម្លាំងខ្យល់បក់ខ្លាំង ព្រមទាំងសំណើមទាប រហូតដល់ម៉ោង ១១យប់ម៉ោងក្នុងស្រុក នេះបើយោងតាមសេវាអាកាសធាតុជាតិ។ក្រុមអ្នកពន្លត់អគ្គិភ័យមកពីទូទាំងតំបន់បានចុះទៅពន្លត់អណ្តាតភ្លើងដ៏សន្ធោរសន្ធៅ កំពុងឆាបឆេះនៅភាគខាងជើងនៃទន្លេ កូឡំប៊ី ដែលកំណត់ព្រំដែនរដ្ឋជាមួយរដ្ឋ អូរ៉េហ្គន (Oregon)។ ក្រុមមន្ត្រីមិនបានបញ្ជាក់ពីមូលហេតុដែលបណ្តាលឲ្យមានចំហេះព្រៃនេះនោះទេ ហើយក៏មិនមានរបាយការណ៍ពីអ្នករបួស ឬស្លាប់ដែរ៕

ប្រទេសកាណាដាប្រកាសដាក់ខេត្ត Nova Scotia ក្នុងភាពអាសន្ន ខណៈទឹកជំនន់បានធ្វើឱ្យមនុស្ស៤នាក់បាត់ខ្លួន

2023/07/24 10:23:00 pm        267
ខេត្ត Nova Scotia របស់ប្រទេសកាណាដា បានប្រកាសដាក់ខ្លួនក្នុងភាពអាសន្ន ដោយសារទឹកជំនន់​ធ្ងន់ធ្ងរ ដែលបានជន់លិចផ្លូវ និងស្ពាន ខណៈក្រុមអាជ្ញាធរនៅតែបន្តស្វែងរកមនុស្សដែលបានបាត់​ខ្លួនចំនួន៤នាក់ រួមទាំងកុមារពីរនាក់ផងដែរ ក្នុងអំឡុងពេលទឹកជំនន់នោះ។ខេត្ត Nova Scotia ភាគខាងកើតនៃប្រទេសកាណាដាបានរងការខូចខាតដោយទឹកជំនន់ដ៏បំផ្លិចបំផ្លាញជាច្រើនថ្ងៃ ហើយបានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងសម្អាត និងជួសជុលកាលពីថ្ងៃអាទិត្យ។នៅក្នុងទីក្រុង Halifax ក្រុមអាជ្ញាធរបានបញ្ជូនឧទ្ធម្ភាគចក្រមួយគ្រឿងដើម្បីជួយសង្គ្រោះជនរងគ្រោះដែលជាប់គាំងក្នុងទឹកជំនន់។ កាលពីពេលចុងសប្តាហ៍ខេត្ត Nova Scotia បានរងគ្រោះដោយភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេល ៤០ឆ្នាំ នាំមកដោយព្យុះដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្រ។ មនុស្សរហូតដល់ទៅ៦០០នាក់ស្ថិតក្រោមការបញ្ជាឱ្យជម្លៀសខ្លួន។ ផ្លូវថ្នល់ ផ្លូវដែក ស្ពាន និងអគារនានាត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ។ប្រមុខរដ្ឋាភិបាលខេត្ត Novia Scotia លោក Huston បាននិយាយថា ការទំហំនៃការខូចខាត គិតជាទឹកប្រាក់ "ប្រាកដណាស់មានចំនួនរាប់សិបលាន" និងអាចកើនឡើងឈានដល់ចំនួន "រាប់រយលាន" ដុល្លារកាណាដាទៀតផង។ លោកបានបន្ថែមថាខេត្តនេះបានដាក់ពាក្យសុំមូលនិធិជំនួយគ្រោះមហន្តរាយសហព័ន្ធរួចហើយ៕

ជនភៀសខ្លួនស៊ូដង់អះអាងថា មនុស្សចាស់ និងមនុស្សក្មេងស្លាប់ដូចគ្នានៅផ្ទះរបស់ពួកគេ

2023/07/24 10:17:48 pm        293
ស្រ្តីដែលបានរត់ភៀសខ្លួនចេញពីអំពើហិង្សានៅក្នុងទីក្រុងដាហ្វួរ ប្រទេសស៊ូដង់ជួបជុំគ្នាក្នុងសំពត់តង់របស់ពួកគេនៅជំរុំជនភៀសខ្លួន ស្ថិតនៅទីក្រុងព្រំដែន Adre ប្រទេសឆាដនោះ បានរត់គេចេញពីជម្លោះដែលបានញាំញីប្រទេសរបស់ពួកគេអស់រយៈពេល ១០០ថ្ងៃមកហើយ ។ ស្រ្តី និងកូនៗរបស់ពួកគេនិយាយថា ពួកគេបានរត់គេចចេញដោយថ្មើរជើងពីអំពើហិង្សា ដោយទុកចោលផ្ទះសម្បែងរងការដុតបំផ្លាញរបស់ពួកគេ និងទីក្រុងបែកបាក់របស់ពួកគេ ហើយពួកគេនិយាយថា មនុស្សប្រុស ត្រូវបានសម្លាប់ ។ អ្នកស្រី Amna Omar គឺជាជនភៀសខ្លួនស៊ូដង់មួយរូប និយាយថា ពួកយើងបានលាក់ក្មេងៗ ។ មនុស្សចាស់ បានស្លាប់ដូចគ្នានឹងក្មេងៗដែរ ពួកគេបានស្លាប់ទាំងអស់ ។ សង្រ្គាមដែលបានផ្ទុះឡើងកាលពីពាក់កណ្តាលខែមេសា រវាងកងទ័ពស៊ូដង់ និងកងកម្លាំងឆ្លើយតបរហ័ស(RSF)បានបំផ្លិចបំផ្លាញរដ្ឋធានី Khartoum បណ្តាលឲ្យមានកំណើនយ៉ាងឆាបរហ័សអំពើហិង្សាបង្កឡើងដោយជនជាតិដើមភាគតិចនៅទីក្រុងដាហ្វួរ ហើយនិងការជម្លៀសខ្លួនមនុស្សជាង ៣លាននាក់ ។ ក្រុមសង្កេតការណ៍ជម្លោះស៊ូដង់ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក រាយការណ៍ថា កងកម្លាំង RSF និងកងទ័ពស៊ូដង់ ត្រូវបានគេសង្ស័យថា មានគោលដៅបំផ្លិចបំផ្លាញសហគមន៍យ៉ាងហោច ២៦កន្លែងនៅក្នុងទីក្រុងដាហ្វួរ ។ កាលពីរយៈពេល ១ថ្ងៃមុន តុលាការព្រហ្មទណ្ឌអន្តរជាតិ( ICC) បាននិយាយថា ពួកគេកំពុងស៊ើបអង្កេតលើអំពើហិង្សានៅទីក្រុងដាហ្វួរ ។ ក្រុមសង្កេតការណ៍ជម្លោះស៊ូដង់មួយនេះ និយាយថា លំនាំនៃការវាយប្រហារមានគោលដៅមកលើសហគមន៍មិនមែនអារ៉ាប់ គឺដូចគ្នាសុទ្ធសាធនឹងលំនាំដែលត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលស៊ូដង់ និងក្រុមជីវពលសម្ព័ន្ធមិត្ត Janjaweedកាលពីឆ្នាំ ២០០៣-២០០៤ ពេលដែលអំពើឃោឃៅទ្រង់ទ្រាយធំ ត្រូវបានធ្វើឡើង ពេលដែលពួកគេធ្វើសង្រ្គាមកម្ទេចក្រុមបះបោរ ៕

មនុស្សជាង១៩លាននាក់នៅស៊ូដង់ ប្រឈមមុខនឹងអសន្តិសុខស្បៀង ដោយសារជម្លោះប្រដាប់អាវុធក្នុងប្រទេសនេះ

2023/07/24 10:01:04 pm        262
មន្ត្រីម្នាក់មកពីកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ បាននិយាយ កាលពីថ្ងៃអាទិត្យថា មនុស្សជាង ១៩លាននាក់នៅក្នុងប្រទេសស៊ូដង់ កំពុងប្រឈមនឹងអសន្តិសុខស្បៀង ខណៈដែលជម្លោះប្រដាប់អាវុធដែលកំពុងបន្ត ធ្វើឱ្យវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរឡើង។ជម្លោះប្រដាប់អាវុធរវាងក្រុមយោធាជាគូប្រជែងចំនួនពីរក្រុម ដែលបានអូសបន្លាយជាងបីខែមកនេះ បាននាំឱ្យមានការរំខានដល់ការផ្គត់ផ្គង់ទឹក អគ្គិសនី ឧស្ម័ន និងកង្វះខាតស្បៀងអាហារ ព្រមទាំងថ្នាំពេទ្យយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់ជាច្រើន។ យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិបានបង្ហាញថា ប្រហែលពាក់កណ្តាលនៃចំនួនប្រជាជន ២៤,៧លាននាក់របស់ប្រទេសស៊ូដង់ រួមទាំងកុមារ ១៣លាននាក់ ត្រូវការជំនួយមនុស្សធម៌។ចាប់តាំងពីការប្រយុទ្ធគ្នារវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) បានផ្ទុះឡើងកាលពីថ្ងៃទី ១៥ ខែមេសាមក មនុស្សជិត ២,៨លាននាក់បានភៀសខ្លួនចេញពីប្រទេសស៊ូដង់ រួមទាំងមនុស្សប្រមាណ ២៣០.០០០នាក់ បានទៅកាន់ប្រទេសឆាដ។ទីភ្នាក់ងារ WFP បាននាំយកជំនួយស្បៀងអាហារដល់ប្រជាជនជាង ១,៤លាននាក់នៅក្នុងប្រទេសស៊ូដង់ ហើយមានបំណងផ្តល់ជំនួយសម្រាប់ប្រជាជន ៥,៩លាននាក់ដែលរងផលប៉ះពាល់ដោយជម្លោះនៅទូទាំងប្រទេសនៅឆ្នាំនេះ។ ទោះជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយមនុស្សធម៌ត្រូវបានរារាំង ខណៈដែលភាគីសង្រ្គាមបានបរាជ័យក្នុងការធានានូវសុវត្ថិភាពពេញលេញរបស់បុគ្គលិកមនុស្សធម៌ ហើយឃ្លាំងស្តុកស្បៀងអារហាររបស់ទីភ្នាក់ងារ WFP មួយចំនួនត្រូវបានលួចផងដែរ៕

មនុស្សរាប់សិបនាក់បានស្លាប់ ដោយសារទឹកជំនន់ភ្លាមៗ វាយប្រហារអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន

2023/07/24 09:56:18 pm        264
យ៉ាងហោចណាស់មនុស្ស ៣១នាក់ បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀត កំពុងបាត់ខ្លួន បន្ទាប់ពីមានទឹកជំនន់ដ៏ធ្ងន់ធ្ងរដែលបណ្ដាលមកពីភ្លៀងធ្លាក់តាមរដូវកាល ក្នុងប្រទេសអាហ្វហ្គានីស្ថាន ខណៈដែលមនុស្ស ១៣នាក់ បានបាត់បង់ជីវិត ដោយសារភ្លៀងធ្លាក់ខ្លាំង និងបំណាក់ដី នៅប្រទេសជិតខាងប៉ាគីស្ថាន។លោក Shafiullah Rahimi អ្នកនាំពាក្យដែលត្រូវបានតែងតាំងដោយក្រុមតាលីបង់ ដើម្បីគ្រប់គ្រងក្រសួងគ្រោះមហន្តរាយរបស់ប្រទេសអាហ្វហ្គានីស្ថាន បាននិយាយ កាលពីថ្ងៃអាទិត្យ (ទី២៣ ខែកក្កដា) ថា មនុស្សយ៉ាងហោចណាស់ ៣១នាក់ បានស្លាប់ ៧៤នាក់ រងរបួស និង៤១នាក់ផ្សេងទៀត បានបាត់ខ្លួន បន្ទាប់ពីមានទឹកជំនន់ ក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ។ លោកបានបញ្ជាក់បន្ថែមថា ភាគច្រើននៃអ្នកស្លាប់ និងរបួស គឺនៅភាគខាងលិចក្រុងកាប៊ុល និងខេត្ត Maidan Wardak។នៅប្រទេសប៉ាគីស្ថាន ភ្លៀងធ្លាក់ខ្លាំង និងបំណាក់ដី បានឆក់យកជីវិតមនុស្ស ១៣នាក់ និងបានបណ្ដាលឲ្យ ៧នាក់រងរបួស នៅក្នុងខេត្ត Khyber Pakhtunkhwa ( ឃីបើ ប៉ាក់ទុនខា) និងក្នុងក្រុង Skardu របស់តំបន់ Gilgit Baltistan ខណៈដែលរដូវមូសុង នៅបន្តប៉ះពាល់ដល់ផ្នែកជាច្រើនទៀតរបស់ប្រទេស នៅថ្ងៃអាទិត្យ (ទី២៣ ខែកក្កដា)។យោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ប្រទេសប៉ាគីស្ថាន បានឲ្យដឹងថា គិតតាំងពីមានភ្លៀងរដូវមូសុង ដែលចាប់ផ្តើមនៅថ្ងៃទី២៥ ខែមិថុនា មនុស្សយ៉ាងហោចណាស់ ១០១នាក់ ក្នុងនោះមានស្ត្រី ១៦នាក់ និងកុមារ ៤២នាក់ បានស្លាប់។សម្រាប់ប្រទេសអាហ្វហ្គានីស្ថានវិញ គ្រោះមហន្តរាយធម្មជាតិ ប៉ះពាល់ដល់មនុស្ស ២០០.០០០នាក់ជាមធ្យមក្នុងមួយឆ្នាំ។ នៅឆ្នាំ២០២២ ទឹកជំនន់ឡើងខ្លាំង នៅរដូវមូសុង បានជន់លិចជាបណ្តោះអាសន្នលើផ្ទៃដី ១ភាគ៣របស់ប្រទេស ដោយបានសម្លាប់មនុស្សប្រហែល ១.៧០០នាក់៕

ខេត្ត Nova Scotia របស់កាណាដា ស្វែងរកជំនួយគ្រោះមហន្តរាយ ក្រោយរងការជន់លិចធ្ងន់ធ្ងរ

2023/07/24 07:53:40 pm        323
ក្រុមមន្រ្តី និយាយកាលពីថ្ងៃអាទិត្យថា ភ្លៀងធ្លាក់ខ្លាំងរយៈពេលជាច្រើនថ្ងៃកន្លងមកនេះ និងការជន់លិចជាបន្តបន្ទាប់នៅខេត្ត Nova Scotiaបានហូរកាត់ផ្តាច់ផ្លូវ អគារ ហើយនិងធ្វើឲ្យខូចខាតស្ពាន និងផ្លូវដែករបស់ក្រុមហ៊ុនផ្លូវដែកជាតិកាណាដា ដែលត្រូវបានប្រើប្រាស់ដើម្បីតភ្ជាប់ទៅកាន់កំពង់ផែធំបំផុតទី៤របស់ប្រទេសកាណាដា ។ ព្យុះដែលបាចាប់ផ្តើមបោកបក់កាលពីថ្ងៃសុក្រ នៅតាមតំបន់មួយចំនួន បង្កឲ្យមានទឹកភ្លៀងកម្ពស់ ២៥សង់ទីម៉ែត្រ ក្នុងរយៈពេលត្រឹម ២៤ម៉ោងប៉ុណ្ណោះ ពោលគឺធ្លាក់ច្រើនជាងទឹកភ្លៀងរយៈពេល ៣ខែទៅទៀត ។ លោក Tim Houston គឺជាអភិបាលខេត្ត Nova Scotia បានចាត់ទុកការខូចខាតថា ជារឿងមិននឹក​ស្មានដល់ ហើយលោកនិយាយថា វានឹងធ្វើឲ្យមានការខូចខាតគិតជាទឹកប្រាក់ រាប់រយលានដុល្លារ ។លោក Houston និយាយថា ពួកយើងដឹងពីទំហំនៃការខូចខាត និងផ្នែកខ្លះនៃផ្លូវដែក ។ វាគឺជាក្តីកង្វល់ធំសម្រាប់ពួកយើង ។ ពួកយើងដឹងច្បាស់ពីសារសំខាន់របស់ប្រព័ន្ធរថភ្លើង និងផ្លូវដែក ដូច្នេះហើយពួកយើងកំពុងព្យាយាមស្វែងរកជំនួយគ្រោះមហន្តរាយសហព័ន្ធ ។ ខេត្ត Nova Scotia បានប្រកាសដាក់ខេត្តក្នុងគ្រាអាសន្នកាលពីយប់ថ្ងៃសៅរ៍ ដែលមានរយៈពេលរហូតដល់ថ្ងៃទី ៥ ខែសីហា ខាងមុខ ។ ក្មេង ២នាក់ បានបាត់ខ្លួននៅជិតរដ្ឋធានី Halifaxនៃខេត្ត Nova Scotia ក្រោយពេលដែលរថយន្តរបស់ពួកគេរងការជន់លិច ។ នៅក្នុងឧបទ្ទវហេតុមួយផ្សេងទៀត បុរសម្នាក់ និងយុវជនម្នាក់ បានបាត់ខ្លួន ក្រោយរថយន្តរបស់ពួកគេ បើកឆ្លងកាត់ទឹកជ្រៅ ៕

នាវាមុជទឹកទី២ របស់អាមេរិក ទៅដល់កូរ៉េខាងត្បូង ចំពេលមានភាពតានតឹងជាមួយកូរ៉េខាងជើង

2023/07/24 07:46:56 pm        290
នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក បានទៅដល់ប្រទេសកូរ៉េខាងត្បូងហើយ នៅថ្ងៃចន្ទ (ទី២៤ ខែកក្កដា)នេះ ពោលគឺត្រឹមតែប៉ុន្មានថ្ងៃ បន្ទាប់ពីនាវាមុជទឹកបំពាក់អាវុធនុយក្លេអ៊ែរដំបូងរបស់ប្រទេសមហាអំណាចមួយនេះ បានចូលចត​នៅកំពង់ផែក្នុងប្រទេសតំបន់អាស៊ីនេះជាលើកដំបូងក្នុងរយៈពេល ៤ទសវត្សរ៍ ខណៈដែលសម្ព័ន្ធមិត្តទាំង២ ស្វះស្វែងរកការបង្កើន​យុទ្ធោបករណ៍​យុទ្ធសាស្ត្ររបស់អាមេរិក ដើម្បីរារាំងប្រទេសកូរ៉េខាងជើង។កងទ័ពជើងទឹកកូរ៉េខាងត្បូង បាននិយាយថា នាវា USS Annapolis បានចូលដល់មូលដ្ឋានទ័ពជើងទឹកនៅភាគខាងត្បូងកោះ Jeju របស់ប្រទេសកូរ៉េខាងត្បូង ដើម្បីផ្ទុកការផ្គត់ផ្គង់យោធា ខណៈដែលកំពុងបំពេញបេសកកម្មប្រតិបត្តិការដែលមិនបានបញ្ជាក់ឲ្យដឹង។ក្នុងសេចក្ដីថ្លែងការរបស់ខ្លួន កងទ័ពជើងទឹកកូរ៉ខាងត្បូង បានឲ្យដឹងដឹងថា៖ «កងទ័ពជើងទឹកនៃប្រទេសទាំង២ គ្រោងពង្រឹងជំហរការពាររួមគ្នាជាមួយនឹងការមកដល់របស់នាវា USS Annapolis និងអនុវត្តការផ្លាស់ប្តូរសកម្មភាពនានា ដើម្បីប្រារព្ធរំលឹកខួបលើកទី៧០ឆ្នាំនៃការចងសម្ព័ន្ធភាពរបស់ប្រទេសទាំង២»។នាវាមុជទឹក USS Kentucky ដែលជានាវាមុជទឹកមីស៊ីលផ្លោងរបស់សហរដ្ឋអាមេរិក បានចូលចតនៅកំពង់ផែក្នុងប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារសប្តាហ៍មុន។ នេះគឺជាទស្សនកិច្ចលើកដំបូងចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ របស់នាវាមុជទឹកបំពាក់មីស៊ីលបាលីស្ទិកក្បាលគ្រាប់នុយក្លេអ៊ែរ (SSBN) របស់សហរដ្ឋអាមេរិក ហើយវាក៏កើតឡើងស្របពេលជាមួយនឹងការចាប់ផ្តើមកិច្ចចរចា រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដើម្បីសម្របសម្រួលការឆ្លើយតប ក្នុងករណីមានសង្គ្រាមនុយក្លេអ៊ែរជាមួយកូរ៉េខាងជើង។សូមបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទិកចំនួន ២គ្រាប់ កាលពីថ្ងៃពុធសប្ដាហ៍កន្លងមក ដែលការបាញ់នោះ ត្រូវបានធ្វើឡើងប៉ុន្មានម៉ោង បន្ទាប់ពីមានទស្សនកិច្ចរបស់នាវា USS Kentucky នៅប្រទេសកូរ៉ខាងត្បូងនេះ ហើយបានបាញ់មីស៊ីលតម្រង់គោលដៅជាច្រើនគ្រាប់ម្ដងទៀត កាលពីថ្ងៃសៅរ៍ (ទី២២ ខែកក្កដា)៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកវិភាគ៖ ទស្សនកិច្ច​សម្តេចធិបតី​ទៅ​តំបន់អឺរ៉ុប​នឹង​បង្កើន​ការ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​រឹត​តែ​ខ្លាំងរ​វាង​អឺរ៉ុប​-កម្ពុជា
10/13/2026 02:10 PM
ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដើរលេងកម្សាន្តឱកាសបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃសរុបជាង ២លាននាក់
10/13/2026 02:10 PM
ភ្នាក់ងាររាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់ក្រុងឡាអេ ដើម្បីចូលរួមកិច្ចប្រជុំលើកទី២ នៃ UNCLOS នៅថ្ងៃស្អែក
10/13/2026 02:10 PM
ក្រសួងការពារជាតិដាក់ដំណើរការការចុះឈ្មោះបំពេញកាតព្វកិច្ចយោធា តាមប្រព័ន្ធអនឡាញ ជាជម្រើសបន្ថែម
10/13/2026 02:10 PM
ក្រសួងផែនការ អនុវត្តការប្រឡងជាចាំបាច់ស្របតាមកំណែទម្រង់ ក្នុងការជ្រើសរើស​តែងតាំង​តួនាទីមន្ត្រី
10/13/2026 01:10 PM
លោកជំទាវ ឌី សុខីទីឃាយុកោ ហ៊ុនម៉ានិត នាំយកអណ្តូងទឹកជាអំណោយដ៏ថ្លៃថ្លាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ
10/13/2026 01:10 PM
ពលរដ្ឋអរគុណរាជរដ្ឋាភិបាល បន្តផ្ដល់សេវារថយន្តក្រុងឥតគិតថ្លៃជិះទាំងទៅ និង​មក​ក្នុង​ឱកាស​ភ្ជុំបិណ្ឌ
10/13/2026 01:10 PM
Manchester City ទទួលការស្វាគមន៍បែបចំអកនៅកីឡដ្ឋាន Anfield មុនពេលលត់ Liverpool ៣-០
10/13/2026 01:10 PM
យុវជនបន្តនាំគ្នា​ទៅចុះឈ្មោះបោះឆ្នោត ខណៈដំណើរការចុះឈ្មោះនៅបន្តរហូតដល់ចុងខែវិច្ឆិកា
10/13/2026 01:10 PM
Ronaldo រកបានមួយគ្រាប់ ខណៈ Al Nassr ឈ្នះក្រោយការពន្យារពេលដោយសារសន្តិសុខ
10/13/2026 01:10 PM