អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
ឆេះខុនដូ Wealth Mansion តែសមត្ថកិច្ចជួយពន្លត់ទាន់ពេលដោយមិនរាលដាលទ្រង់ទ្រាយធំ
ជនជាតិវៀតណាម និងជនជាតិចិនជាងពីររយនាក់ទៀតត្រូវបានអាជ្ញាធរបណ្តេញចេញពីកម្ពុជាក្រោយរក ឃើញជាប់ពាក់ព័ន្ធករណី Online Scams

សន្តិសុខ និង សង្គម

អតីតបុគ្គលិក២នាក់របស់ក្រុមហ៊ុន OceanGate ខ្វល់ពីសុវត្ថិភាពនាវាមុជទឹកច្រើនឆ្នាំមកហើយ

2023/06/21 12:56:14 pm        193
អតីតបុគ្គលិក ២រូបរបស់ក្រុមហ៊ុន OceanGate Expeditions បានលើកឡើងដាច់ដោយឡែកពីគ្នានូវការបារម្ភពីសុវត្ថិភាពស្រដៀងគ្នាអំពីកម្រាស់នៃតួរបស់នាវាមុជទឹក Titan ដែលបាត់នាពេលនេះ នៅពេលពួកគេត្រូវបានជួលឲ្យធ្វើការដោយក្រុមហ៊ុន កាលពីប៉ុន្មានឆ្នាំមុន។ពាក់ព័ន្ធនឹងសុវត្ថិភាពនេះ សេចក្តីថ្លែងការណ៍ពីមន្ទីរពិសោធន៍ស្រាវជ្រាវមួយ ហាក់ដូចជាបង្ហាញព័ត៌មានផ្ទុយគ្នាអំពីវិស្វកម្ម និងការធ្វើតេស្ត ក្នុងដំណើរការនានា ពេលផលិតនាវានេះ។យោងតាមឯកសាររបស់តុលាការ បានបង្ហាញថា អតីតបុគ្គលិកម្នាក់ គឺលោក David Lochridge បានធ្វើការជាអ្នកម៉ៅការឯករាជ្យសម្រាប់ក្រុមហ៊ុន OceanGate ក្នុងឆ្នាំ២០១៥ បន្ទាប់មកបានក្លាយជានិយោជិត នៅចន្លោះឆ្នាំ២០១៦ និងឆ្នាំ២០១៨។ លោកបានបម្រើការជានាយកប្រតិបត្តិនៃនាវាពាណិជ្ជកម្ម ហើយក្រោយមកក្រុមហ៊ុនបានបញ្ឈប់ការងារលោក និងប្តឹងលោក ព្រមទាំងភរិយារបស់លោកនៅឆ្នាំ២០១៨ ដោយចោទថា ចែករំលែកព័ត៌មានសម្ងាត់ និងលួចលាក់ធ្វើពាណិជ្ជកម្មជាប្រយោជន៍ផ្ទាល់ខ្លួនជាដើម។ ពាក្យបណ្តឹងនោះ បានកត់សម្គាល់ថា លោក Lochridge មិនមែនជាវិស្វករទេ ដោយហៅលោកត្រឹមតែជាអ្នកបើកនាវាមុជទឹក និងអ្នកមុជទឹក។ នៅក្នុងឯកសារតបតមួយ លោក Lochridge បានអះអាងថា គាត់ត្រូវបានបញ្ចប់កិច្ចសន្យាការងារដោយមិនត្រឹមត្រូវ ដោយសារលោកបានបង្ហាញក្ដីបារម្ភកាន់តែខ្លាំងពីអំពីសុវត្ថិភាព និងការសាកល្បងរបស់នាវាមុជទឹ Titan។អតីតបុគ្គលិកម្នាក់ទៀត ដែលធ្វើការរយៈពេលខ្លីឲ្យក្រុមហ៊ុន OceanGate ក្នុងអំឡុងពេលដូចគ្នានឹងលោក Lochridge បាននិយាយទៅកាន់សារព័ត៌មាន CNN ដោយសុំមិនបញ្ចេញឈ្មោះថា លោកមានការបារម្ភនៅពេលនិយាយដល់សំបកកាបោនរបស់តួនាវានោះ ដោយមានយោបល់ស្របនឹងកង្វល់របស់លោក Lochridge អំពីកម្រាស់របស់នាវា៕

អាជ្ញាធរហុងឌូរ៉ាសស៊ើបអង្កេតករណីកុបកម្ម ក្នុងពន្ធនាគាររហូតមានអ្នកស្លាប់

2023/06/21 11:35:38 am        117
ហុងឌូរ៉ាស៖ អាជ្ញាធរហុងឌូរ៉ាស កំពុងស៊ើបអង្កេតលើកុបកម្ម ដែលបានត្រូវរាយការណ៍ថា បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៤១នាក់នៅក្នុងពន្ធនាគាររបស់ស្ត្រី បានបាត់បង់ជីវិត កាលពីថ្ងៃអង្គារ (ទី២0 ខែមិថុនា)។អ្នកនាំពាក្យម្នាក់ បានប្រាប់សាព័ត៌មាន Reuters ថា ពេលនេះការងារស៊ើបអង្កេតជាដំបូង គឺផ្តោតលើការកំណត់អត្តសញ្ញាណសាកសពនៅមជ្ឈមណ្ឌល Centro Femenino de Adaptacion Social (CEFAS) ដែលជាពន្ធនាគារសម្រាប់អ្នកទោសឧក្រិដ្ឋស្ត្រី ៩០០នាក់ មានចម្ងាយប្រហែល ២០គីឡូម៉ែត្រពីរដ្ឋធានី Tegucigalpa ដោយនិយាយបន្ថែមថា អ្នកខ្លះស្លាប់ដោយសារការរលាក ខណៈដែលអ្នកផ្សេងទៀតរងការបាញ់ប្រហារ។លោកស្រី Delma Ordonez ដែលជាប្រធានសមាគមមួយតំណាងឲ្យគ្រួសារអ្នកទោស បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ការឈ្លោះប្រកែកគ្នា បានផ្ទុះឡើងក្នុងពន្ធនាគារ នៅព្រឹកព្រលឹមថ្ងៃអង្គារ រវាងសមាជិកគូប្រជែងក្រុម Barrio 18 និង Mara Salvatrucha (MS-13) ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា មានកុបកម្ម។ ចំណែកឯខាងរដ្ឋាភិបាលវិញ មិនទាន់បានបញ្ជាក់លម្អិតអ្វីទេ។ សាច់ញាតិរបស់អ្នកទោស ត្រូវបានឲ្យនៅក្រៅពន្ធនាគារដែលកើតហេតុនោះ កាលពីល្ងាចថ្ងៃអង្គារ ពេលពួកគេទៅរកមើលមនុស្សជាទីស្រលាញ់របស់ខ្លួន។កាលពីមុន ក៏ធ្លាប់មានប្រវតិ្តកើតហេតុការណ៍ចលាចល ក្នុងពន្ធនាគារ រហូតដល់បណ្ដាលឲ្យមានអ្នកបាត់បង់ជីវិតដែរនៅក្នុងប្រទេសហុងឌុយរ៉ាស ដោយអ្នកទោសចំនួន ១៨នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នារបស់ក្រុមអន្ធពាលកាលពីឆ្នាំ២០១៩ ហើយជាង ៣៥០នាក់ ត្រូវភ្លើងឆេះស្លាប់ ក្នុងឆ្នាំ២០១២៕

នាវាមុជទឹកទេសចរណ៍ទីតានិកបាត់ខ្លួនថ្ងៃទី៣ ខណៈក្រុមស្វែងរកដោយគ្មានឈប់សម្រាក

2023/06/21 11:17:57 am        163
កាណាដា៖ ក្រុមអ្នកជួយសង្គ្រោះ បានធ្វើការស្វែងរកនៅតំបន់ដ៏ធំល្វឹងល្វើយនៃមហាសមុទ្រអាត្លង់ទិកខាងជើង សម្រាប់ថ្ងៃទី៣ កាលពីថ្ងៃអង្គារ (ទី២០ ខែមិថុនា) ដោយប្រតិបត្តិការនេះ ត្រូវធ្វើឡើងដោយមិនឈប់សម្រាក ក្នុងការស្វែងរកនាវាមុជទឹកទេសចរណ៍ ដែលបានបាត់សញ្ញាការទំនាក់ទំនង ខណៈពេលដែលកំពុងដឹកអ្នកដំណើរដែលមានទ្រព្យសម្បត្តិ ស្តុកស្តុម្ភដើម្បីធ្វើដំណើរទៅមើលបំណែករបស់នាវាទីតានិក (Titanic) ក្រោមទឹកដ៏ជ្រៅនៃឆ្នេរសមុទ្ររបស់ប្រទេសកាណាដា។លក្ខណៈពិសេសរបស់នាវាមុជទឹក Titan ដែលមានប្រវែង ២១ហ្វីត (ជាង ៦ម៉ែត្រ) នេះ គឺវាត្រូវបានផលិតឡើង ដើម្បីអាចនៅក្រោមទឹករយៈពេល ៩៦ម៉ោង ដោយឲ្យមនុស្ស ៥នាក់ នៅក្នុងនោះបានរហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍ មុនពេលអស់ខ្យល់អុកហ្ស៊ីសែន។ អ្នកបញ្ជានាវាម្នាក់ និងអ្នកដំណើរ ៤នាក់ បានស្ថិតនៅក្នុងនាវាមុជទឹកខ្នាតតូចដ៏ប្រណីតនេះ កាលពីព្រឹកថ្ងៃអាទិត្យ នៅពេលបាត់ទំនាក់ទំនងជាមួយនាវាមេនៅលើផ្ទៃទឹកប្រហែល ១ម៉ោង និង ៤៥នាទី ក្រោយពីមុជទឹកបានរយៈពេល ២ម៉ោង។មេបញ្ជាការឆ្មាំល្បាតឆ្នេរអាមេរិក លោក Jamie Frederick បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារ (ទី២០ ខែមិថុនា) ថា យន្តហោះសហរដ្ឋអាមេរិក និងកាណាដា បានរុករកចម្ងាយជាង ៧.៦០០ម៉ាយល៍ក្រឡានៃតំបន់សមុទ្រ ដែលជាតំបន់ធំជាងរដ្ឋ Connecticut របស់សហរដ្ឋអាមេរិកទៅទៀត។អ្នកដែលនៅក្នុងនាវា Titan របស់ក្រុមហ៊ុន OceanGate Expeditions ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក សម្រាប់ដំណើរទេសចរណ៍ដែលមានតម្លៃ ២៥០.០០០ដុល្លារ ក្នុងមនុស្សម្នាក់ រួមមានមហាសេដ្ឋីអង់គ្លេស លោក Hamish Harding វ័យ ៥៨ឆ្នាំ និងពាណិជ្ជករដើមកំណើតប៉ាគីស្ថាន លោក Shahzada Dawood វ័យ ៤៨ឆ្នាំ ជាមួយកូនប្រុសរបស់លោកអាយុ ១៨ឆ្នាំ Suleman ដែលជាពលរដ្ឋអង់គ្លេស។ដូច្នេះ អ្វីដែលសំខាន់ក្នុងការស្វែងរកនេះ គឺថា អ្នកជួយសង្គ្រោះត្រូវប្រឈមជាមួយឧបសគ្គដ៏ធំទាំងក្នុងការស្វែងរកនាវា Titan ទាំងការជួយសង្គ្រោះមនុស្ស នៅក្នុងនាវាមុជទឹកនេះ៕

នគរបាលទួរគី បានចាប់ខ្លួនជនសង្ស័យ១២០នាក់ពាក់ព័ន្ធការជួញដូររូបិយប័ណ្ណគ្រីបតូ

2023/06/21 11:10:22 am        112
ទួរគី៖ លោក អាលី យើលីកាយ៉ា (Ali Yerlikaya) រដ្ឋមន្ត្រីថ្មីនៃក្រសួងមហាផ្ទៃរបស់ប្រទេសទួរគី បាននិយាយថា នគរបាលរបស់ប្រទេសនេះ បានបង្ក្រាបមនុស្សជាច្រើនដែលត្រូវបានចោទប្រកាន់ជាប់ពាក់ព័ន្ធការជួញដូររូបិយប័ណ្ណគ្រីបតូ ។យោងតាមលោក យើលីកាយ៉ា គណនីធនាគារជាង៤ពាន់ ត្រូវបានត្រួតពិនិត្យនិងមានប្រាក់លីរ៉ា របស់ទួរគីសរុបចំនួន១.២ពាន់លាន ស្មើរនឹង៥១លានដុល្លារអាមេរិក ត្រូវបានរកឃើញថាបានធ្វើប្រតិបត្តិការផ្ទេរសាច់ប្រាក់រវាងគណនីទាំងនោះ។ រដ្ឋមន្ត្រីខាងលើនេះ បាននិយាយថា ជនសង្ស័យចំនួន១២០នាក់ ត្រូវបានឃុំខ្លួន នៅក្នុងប្រតិបត្តិការដំណាលគ្នា ទូទាំងខេត្តចំនួន៣៧ ដោយបន្ថែមថា រដ្ឋាភិបាល នឹងបន្តប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យបានហ្មត់ចត់៕

២នាក់ស្លាប់ ក្នុងការធ្លាក់ឧទ្ធម្ភាគចក្រកងទ័ពអាកាសកាណាដា ចូលក្នុងទន្លេទីក្រុងOttawa

2023/06/21 11:01:58 am        129
កាណាដា៖ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បាននិយាយថា ឧទ្ធម្ភាគចក្រកងទ័ពអាកាសកាណាដា បានធ្លាក់ចូលទៅក្នុងទន្លេ Ottawa កាលពីព្រឹកថ្ងៃអង្គារ បណ្តាលឲ្យសមាជិកកងកម្លាំងប្រដាប់អាវុធ២នាក់បានស្លាប់ និង២នាក់ផ្សេងទៀតបានរួចជីវិត ហើយកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ។កងកម្លាំងទ័ពអាកាសបាននិយាយថា ឧបទ្ទវហេតុនៃឧទ្ធម្ភាគចក្រ CH147 Chinook របស់កងកម្លាំងទ័ពអាកាសភូមិន្ទកាណាដា បានកើតឡើងនៅជិតមូលដ្ឋានយោធាក្នុងតំបន់ Petawawa ភាគពាយព្យរដ្ឋធានីOttawa ក្នុងរដ្ឋ Ontario ក្រោយពេលកណ្តាលអាធ្រាត។ លោក Trudeau និយាយថា នឹងមានការស៊ើបអង្កេតក្នុងករណីធ្លាក់ឧទ្ធម្ភាគចក្រនេះ។ កាលពីឆ្នាំ២០២០ ឧទ្ធម្ភាគចក្រមួយគ្រឿងរបស់ប្រទេសកាណាដា បានធ្លាក់ចូលទៅក្នុងសមុទ្រម៉េឌីទែរ៉ាណេ នៅជិតឆ្នេរសមុទ្រប្រទេសក្រិក បណ្តាលឲ្យមនុស្ស៦នាក់ស្លាប់៕

ជនជាតិអ៊ីស្រាអែល ៤នាក់ ត្រូវបានខ្មាន់កាំភ្លើងប៉ាឡេស្ទីន បាញ់សម្លាប់ជិតកន្លែងតាំងទីលំនៅ ក្នុងតំបន់ West Bank

2023/06/21 10:36:25 am        117
អ៊ីស្រាអែល៖ ក្រុមគ្រួពេទ្យបាននិយាយថា ជនជាតិអ៊ីស្រាអែលចំនួន៤នាក់ បានស្លាប់ ក្នុងការបាញ់ប្រហារមួយនៅជិតកន្លែងតាំងទីលំនៅមួយក្នុងតំបន់ West Bank ដែលត្រូវបានគ្រប់គ្រងដោយអ៊ីស្រាអែល។ មនុស្សចំនួន៤នាក់ផ្សេងទៀត បានរងរបួសម្នាក់ក្នុងចំណោមពួកគេមានសភាពធ្ងន់ធ្ងរ នៅពេលខ្មាន់កាំភ្លើងប៉ាឡេស្ទីន២នាក់ បើកការបាញ់រះនៅភោជនីយដ្ឋានមួយ និងប៉ុស្តិ៍ល្បាតមួយនៅលើផ្លូវហាយវ៉េខាងក្រៅទីតាំងសង់លំនៅឋាន Eli។ យោធាអ៊ីស្រាអែល បាននិយាយថា ក្រុមអ្នកវាយប្រហារទាំងនោះ គឺជាក្រុមភេរវករមានសម្ព័ន្ធភាពជាមួយក្រុមហាម៉ាស់។ ម្នាក់ត្រូវបានបាញ់ស្លាប់នៅកន្លែងកើតហេតុ ដោយជនស៊ីវិលប្រដាប់អាវុធម្នាក់ ចំណែកជនទី២បានលួច រថយន្ត គេជិះរត់គេច ហើយក្រោយមកទំនងជាត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងអ៊ីស្រាអែល ក្នុងទីប្រជុំជន ទូបាស់ (Tubas)។លោកនាយករដ្ឋមន្ត្រី អ៊ីស្រាអែល បាននិយាយថា ជម្រើសទាំងអស់គឺបើកចំហ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលលោកបានហៅថាជាការវាយប្រហារភេរវកម្មដ៏រន្ធត់និង ស្អប់ខ្ពើម ដែលបានកើតឡើងក្រោយអំពើហិង្សាដ៏ធ្ងន់ធ្ងរទូទាំងតំបន់ West Bank ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ។ អ្នកនាំពាក្យក្រុមហាម៉ាស់ បាននិយាយថា ការបាញ់ប្រហារនេះ ជាការសងសឹកទៅនឹងការវាយឆ្មក់របស់យោធាអ៊ីស្រាអែល ក្នុងទីប្រជុំជន ជេនីន (Jenin) កាលពីថ្ងៃចន្ទ ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន៦នាក់៕

រុស្ស៊ីវាយប្រហារលើទីក្រុងគីវ ខណៈលោក Zelensky និយាយថាកងកម្លាំងរបស់ក្រងមូស្គូ ត្រូវបានកម្ទេច

2023/06/21 10:09:09 am        196
អ៊ុយក្រែន៖ ក្រុមមន្ត្រីអ៊ុយក្រែន និយាយថា កាលពីថ្ងៃអង្គារថា រុស្ស៊ី បានវាយប្រហារលើកងកម្លាំងយោធា និងដាក់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីក្រុង គីវ (Kyiv) របស់ប្រទេសអ៊ុយក្រែននិងនៅទូទាំងតំបន់មួយចំនួនផ្សេងទៀត ក្នុងប្រទេសនេះ រួមទាំងតំបន់ភាគខាងលិចឆ្ងាយពីសមរភូមិជួរមុខ។ លោកប្រធានាធិបតី Volodymyr Zelensky បានកោតសរសើរប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ដែលបានបាញ់ទម្លាក់យានដ្រូនជាង៣០គ្រឿង និងបាននិយាយច្បាស់ៗថា កងកម្លាំងរបស់អ៊ុយក្រែន កំពុងកម្ទេចកងកម្លាំងរុស្ស៊ីនៅក្នុងសមរភូមិធំៗចំនួន២នៃជម្លោះនេះ គឺនៅក្នុងភាគខាងកើត និងខាងត្បូង។ មេបញ្ជាកនៃកងកម្លាំងថ្មើរជើង និងជាអនុរដ្ឋមន្ត្រីការពារជាតិរបស់លោក បានរាយការណ៍ពីជ័យជម្នះ នៃការវាយបកនៅក្នុងតំបន់ទាំង២នេះ ។   ក្រសួងការពារជាតិរុស្ស៊ីវិញ បាននិយាយថា កងកម្លាំងរុស្ស៊ី បានវាយកម្ទេចឃ្លាំងគ្រាប់រំសេវចំនួន៨កន្លែង ទូទាំងប្រទេសអ៊ុយក្រែន ក្នុងរយៈពេលមិនដល់២៤ម៉ោង និងបានរារាំងការវាយប្រហាររបស់កម្លាំងអ៊ុយក្រែនក្នុងតំបន់ចំនួន៣ ផងដែរ។  ក្រសួងការពារជាតិរុស្ស៊ីខាងលើ បាននិយាយថា កងកម្លាំងអ៊ុយក្រែន បានព្យាយាមវាយប្រហារលើទីក្រុង Donetsk ភាគខាងកើត និងភាគខាងត្បូង តំបន់ Zaporizhzhia គ្រប់គ្រងដោយរុស្ស៊ី ប៉ុន្តែពុំបានសម្រេច។  ក្រុមអាជ្ញាធរប្រចាំតំបន់តែងតាំងដោយរុស្ស៊ី បាននិយាយថា កាលពីថ្ងៃអង្គារនោះដែរ កងកម្លាំងអ៊ុយក្រែន បានវាយប្រហារលើទីប្រជុំជន ណូវ៉ា កាខូវកា (Nova Kakhovka)ក្នុងភាគខាងត្បូងតំបន់ Kherson ដោយប្រើយានដ្រូន បានសម្លាប់ស្ត្រីម្នាក់ និងបណ្ដាលឲ្យជនស៊ីវិល៤នាក់ផ្សេងទៀតរងរបួស៕

ក្តៅខ្លាំងនៅឥណ្ឌាភាគខាងជើង ស្លាប់មនុស្ស១៧០នាក់

2023/06/20 02:12:57 pm        95
ឥណ្ឌា៖ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានឲ្យដឹងថា សីតុណ្ហភាពកើនឡើង បណ្តាលឲ្យមនុស្សជិត១៧០នាក់ស្លាប់ នៅរដ្ឋនៃប្រទេសឥណ្ឌាភាគខាងជើងចំនួន២ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ខណៈហ្វូងមនុស្សសម្រុកចូលទៅកាន់មន្ទីរពេទ្យនានា កង្វះធនធានវេជ្ជសាស្ត្រ និងការរាលដាលការដាច់ទឹកនិងអគ្គិសនី បានធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ។ យោងតាមក្រសួងឧត្តុនិយមឥណ្ឌាបានឲ្យដឹងថា សីតុណ្ហភាពនៅពេលថ្មីៗនេះលើសពីកម្រិតមធ្យមឥតឈប់ឈរ ដោយកើនឡើងខ្ពស់បំផុតដល់៤៣.៥ អង្សារសេ។ រដ្ឋាភិបាលឥណ្ឌាបានចេញការព្រមានពីសីតុណ្ហភាពខ្ពស់ក្នុងរដ្ឋ Uttar Pradesh និងនៅទីកន្លែងផ្សេងទៀត។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ និងមន្ត្រីសុខាភិបាល បានឲ្យដឹងថា មនុស្ស១១៩នាក់ បានស្លាប់នៅក្នុងរដ្ឋ Uttar Pradesh និង៤៧នាក់ នៅក្នុងរដ្ឋ Bihar ដែលនៅជិតខាង។ មន្ទីរពេទ្យជាច្រើន មានមនុស្សច្រើនលើសលប់ ដោយបុគ្គលិកពេទ្យកំពុងធ្វើការទាំងយប់ទាំងថ្ងៃ៕

របាយការណ៍ថ្មី៖ ការឡើងកម្តៅផែនដី អាចធ្វើឲ្យរួមលំហូរផ្ទាំងទឹកកកភ្នំហិម៉ាឡៃរហូតដល់ ៨០ភាគរយនៅក្នុងសតវត្សរ៍នេះ

2023/06/20 01:36:42 pm        86
យោងតាមសេចក្តីរាយការណ៍ថ្មី បានឲ្យដឹងថា ផ្ទាំងទឹកកក កំពុងរលាយក្នុងអត្រាពុំធ្លាប់ដែលមានពីមុនមកនៅទូទាំងតំបន់ជួរភ្នំហិម៉ាឡៃ ហើយវានឹងអាចបាត់បង់ទឹកកករហូតដល់ ៨០ភាគរយនៃទំហំទឹកកកបច្ចុប្បន្នក្នុងសតវត្សរ៍នេះ បើសិនជាការបំភាយឧស្ម័នផ្ទះកញ្ចក់ មិនត្រូវបានកាត់បន្ថយឆាប់រហ័សទេនោះ ។  របាយការណ៍ពីមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍ភ្នំសមាហរណកម្មដែលមានមូលដ្ឋាននៅទីក្រុងកដ្ឋម៉ាន់ដូ ប្រទេសនេប៉ាល់ បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ទឹកជំនន់ដ៏គំហុក និងបំណាក់ផ្ទាំងទឹកក ទំនងជាកើនឡើងច្រើនជាងមុន ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ហើយវាអាចធ្វើឲ្យទឹកសាប ប៉ះពាលដល់មនុស្សជាតិ ២ពាន់លាននាក់ដែលរស់នៅតាមខ្សែទឹកខាងក្រោមនៃទន្លេចំនួន ១២ ដែលមានប្រភពដើមនៅតំបន់ភ្នំ ។  ទឹកកក និងព្រិលនៅតំបន់ជួរភ្នំហិម៉ាឡៃ គឺជាប្រភពទឹកដ៏សំខាន់សម្រាប់ទន្លេទាំងនេះ ដែលហូរកាត់ប្រទេសចំនួន ១៦ នៅតំបន់អាស៊ី ហើយវាផ្តល់ទឹកសាបដល់មនុស្ស ២៤០លាននាក់ នៅតាមតំបន់ភ្នំ និងមនុស្ស ១,៦៥ពាន់លាននាក់ នៅតាមខ្សែទឹកខាងក្រោម ។  លោក Amina Maharjan គឺជាអ្នកឯកទេសចំណាកស្រុក និងស្ថិតក្នុងចំណោមអ្នកនិពន្ធរបាយការណ៍នេះ និយាយថា មនុស្សរស់នៅតាមតំបន់ភ្នំទាំងនេះ ដែលពុំបានរួមចំណែកអ្វីទាល់តែសោះចំពោះការឡើងកម្តៅផែនដី ស្ថិតក្នុងហានិភ័យខ្ពស់ដោយសារបម្រែបម្រួលអាកាសធាតុ ។  លោកបន្តថា កិច្ចខិតខំសម្របខ្លួនមិនគ្រប់គ្រាន់នោះទេ ហើយពួកយើងពិតជាមានការព្រួយបារម្ភខ្លាំងណាស់ថា បើគ្មានការគាំទ្រច្រើនជាងនេះទេ សហគមន៍ទាំងអស់នេះ នឹងពុំអាចទប់ទល់បាននោះទេ ៕

អ្នកជម្លៀសខ្លួនជាង ៦០០នាក់ធ្លាក់ខ្លួនឈឺដោយសារការផ្ទុះភ្នំភ្លើងនៅប្រទេសហ្វីលីពីន

2023/06/20 11:42:15 am        101
ហ្វីលីពីន៖ ទីភ្នាក់ងាររដ្ឋាភិបាលមួយបានរាយការណ៍កាលពីថ្ងៃចន្ទថា មនុស្សយ៉ាងហោចណាស់ ៦២៨ នាក់បានធ្លាក់ខ្លួនឈឺ បន្ទាប់ពីត្រូវបានជម្លៀសខ្លួនទៅកាន់ទីជម្រកដោយសារតែការផ្ទុះនៃភ្នំភ្លើង Mayon ដែលជាភ្នំភ្លើងសកម្មបំផុតនៅក្នុងប្រទេសហ្វីលីពីន។ ក្រុមប្រឹក្សាគ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយជាតិ បានកត់ត្រាយ៉ាងហោចណាស់ជំងឺចំនួន ១០ ប្រភេទដែលប៉ះពាល់ដល់អ្នកជម្លៀសខ្លួនដែលមានអាយុចន្លោះពី២ ទៅ ៦៤ឆ្នាំ រួមមាន ជំងឺក្អក ផ្តាសាយ គ្រុនក្តៅ រលាកក្រពះ ការឆ្លងមេរោគផ្លូវដង្ហើម និងជំងឺស្បែក។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ បាននិយាយថាមនុស្សជិត ៣៩.០០០ នាក់ បានរងផលប៉ះពាល់ដោយការផ្ទុះនៃភ្នំភ្លើង Mayon ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ៨ ខែមិថុនា។អាជ្ញាធរក្នុងតំបន់បានជម្លៀសអ្នកភូមិជាង ២០.០០០នាក់ដែលរស់នៅក្នុងតំបន់គ្រោះថ្នាក់ជុំវិញភ្នំភ្លើង Mayon ដែលមានរាងកោណដ៏ទាក់ទាញនៅក្នុងខេត្ត Albay មានចម្ងាយប្រមាណ៥០០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃរដ្ឋធានីម៉ានីល របស់ប្រទេសហ្វីលីពីន។ ខេត្តដែលស្ថិតក្រោមស្ថានភាពរដ្ឋក្នុងគ្រាអាសន្នបានបង្កើតមជ្ឈមណ្ឌលជម្លៀសចំនួន ២៨ កន្លែងសម្រាប់ជនភៀសខ្លួន ដែលភាគច្រើននៅក្នុងថ្នាក់រៀន។វិទ្យាស្ថានសិក្សាពីភ្នំភ្លើងនិងរញ្ជួយដីប្រទេសហ្វីលីពីន កាលពីថ្ងៃចន្ទបានកត់ត្រាលំហូរ ចេញពីកម្អែភ្នំភ្លើងដែលបានធ្លាក់មកមានរយៈពេលបីនាទី។ផ្សែងផេះដែលផ្ទុកដោយចំហាយបានកើនឡើងដល់៦០០ ម៉ែត្រហើយវិទ្យាស្ថានបានរក្សាកម្រិតប្រកាសអាសន្នភ្នំភ្លើងនៅកម្រិត៣ក្នុងចំណោមកម្រិតទាំង៥ ។ ភ្នំភ្លើងបានផ្ទុះចុងក្រោយក្នុងឆ្នាំ ២០១៨ បណ្តាលឱ្យមានការជម្លៀសមនុស្សជាង ២៣.០០០ នាក់ពីទីក្រុង និងក្រុងចំនួនប្រាំបួន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមាជិកសភា៖ អ៊ីរ៉ង់អាចវាយកម្ទេចអាមេរិក និងអ៊ីស្រាអែល ទោះបីមានណាតូចូលរួមក្នុងជម្លោះក៏ដោយ
07/10/2026 05:07 PM
ការផ្ទុះឡើងជំងឺ Ebola កំពុង «កើនឡើងលឿនបំផុត» ខណៈមាន​អ្នកស្លាប់​យ៉ាង​តិច​ ៦០០នាក់
07/10/2026 05:07 PM
លោក Xi បង្ហាញ​ក្ដីបារម្ភ អំពី​សុវត្ថិភាព​កន្លែង​ធ្វើការ​ ក្រោយ​ឆេះ​រោង​ចក្រស្បែកជើង​ សម្លាប់​មនុស្ស ២៨​នាក់​
07/10/2026 04:07 PM
IMF ព្យាករ​សេដ្ឋកិច្ចសកលកើនឡើងត្រឹម ៣% នៅឆ្នាំនេះ ដោយសារសង្គ្រាមអ៊ីរ៉ង់ តែ AI ជួយ​ទប់ ​
07/10/2026 04:07 PM
មនុស្សរាប់រយនាក់​ចេញពីលំនៅឋាន នៅតៃវ៉ាន់ ហើយ​ភាគនិរតីជប៉ុនប្រុងប្រយ័ត្នខ្ពស់ ខណៈព្យុះ Bavi ជិត​ទៅ​ដល់
07/10/2026 04:07 PM
ចិនបញ្ជាក់ឡើងវិញការជំទាស់សាលក្រមខុសច្បាប់ឆ្នាំ ២០១៦ របស់តុលាការមជ្ឈត្តកម្ម នៅសមុទ្រចិនខាងត្បូង
07/10/2026 04:07 PM
អ្នកការទូតជាន់ខ្ពស់ជប៉ុននិយាយថា ពុំមានផែនការជាក់លាក់ណាមួយសម្រាប់ទំនាក់ទំនងនយោបាយជាមួយរុស្ស៊ីទេ
07/10/2026 04:07 PM
មន្ត្រី៖ សហរដ្ឋអាមេរិកនឹងណែនាំការដកទ័ពរបស់អ៊ីស្រាអែលចេញពីតំបន់លីបង់ និងដឹកនាំកិច្ចចរចាថ្មី
07/10/2026 04:07 PM
លោក Trump បានប្រាប់​លោក​ Netanyahu ពីចំណាត់ការ​របស់អាមេរិក នៅតំបន់​ឈូងសមុទ្រ
07/10/2026 04:07 PM
សម្តេចតេជោ ហ៊ុន សែន អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធសពម្តាយ លោក កឹម សុខា
07/10/2026 04:07 PM