អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
ឆេះខុនដូ Wealth Mansion តែសមត្ថកិច្ចជួយពន្លត់ទាន់ពេលដោយមិនរាលដាលទ្រង់ទ្រាយធំ
ជនជាតិវៀតណាម និងជនជាតិចិនជាងពីររយនាក់ទៀតត្រូវបានអាជ្ញាធរបណ្តេញចេញពីកម្ពុជាក្រោយរក ឃើញជាប់ពាក់ព័ន្ធករណី Online Scams

សន្តិសុខ និង សង្គម

នគរបាលធ្វើការបង្ហាញមុខជនសង្ស័យម្នាក់ ដែលជាឈ្មួញជួញដូរអាវុធ ប្រភេទដាវ សាម៉ូរ៉ៃ

2022/06/12 10:25:13 am        3095
ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញមុខជនសង្ស័យម្នាក់ ជាឈ្មួញជួញដូរអាវុធខុសច្បាប់ ប្រភេទដាវ សាម៉ូរ៉ៃ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២នេះ រួចបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តចាត់ការតាមនីតិវិធី។ជនសង្ស័យមាន ឈ្មោះ ទីវ ឈុនទី ភេទ ប្រុស អាយុ ២៤ ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលលេខ៣៧០ បន្ទប់លេខ១០៧ ផ្លូវលេខ៦៧បេតេ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ប្រតិបត្តិការនេះ ធ្វើឡើងដោយមានការសម្របសម្រួលពី លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ និងលោក វរសេនីយ៍ឯក ប៊ុត សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ នៅ វេលា ម៉ោង៥ល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចស្ថានីយប្រេងឥន្ធនៈPTTផ្លូវមុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានពីមន្រ្តីជំនាញ បានឲ្យដឹងថា នៅមុនឈានដល់ការឃាត់ខ្លួនជនសង្ស័យ ដោយ​ជនសង្ស័យឈ្មោះ ទីវ ឈុនទី បានផ្សព្វផ្សាយដាក់លក់ដាវសាំម៉ូរ៉ៃ នៅលើគណនីហ្វេសប៊ុក​របស់​ឈ្មោះ Seven Tii និងតាមផេកឈ្មោះ Seven CamboSamoria ក្នុង១ដើមតម្លៃ៥០ដុល្លារ ហើយឲ្យ​អតិថិជន​ដែលចង់ទិញដាវសាំម៉ូរ៉ៃអាចទំនាក់ទំនង តាមទូរសព្ទ័ដៃលេខ ផ្ទាល់ខ្លួនបាន។មន្រ្តីជំនាញ បានបន្តទៀតថា ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ជនសង្ស័យបានយកដាវសាម៉ូរ៉ៃ ប្រវែង ៧០សង់ទីម៉ែត្រ ទៅប្រគល់ឲ្យអតិថិជននៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈPTTផ្លូវមុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យ២ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងចាប់យកដាវសាំម៉ូរ៉ៃ ប្រវែង ៧០សង់ទីម៉ែត្រ ចំនួន ០១ដើម បញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ ដើម្បីធ្វើការសាកសួររហូតដល់ វេលាម៉ោង១០ និង ៤០នាទីយប់ថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២២ ដោយមានការអនុញ្ញាត​ដោយផ្ទាល់​​មាត់តាមរយៈទូរសព្ទ័ដៃពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំងការិយាល័យព្រហ្មទណ្ឌបាននាំជនសង្ស័យឈ្មោះ ទីវ ឈុនទី ដោយសហការ​ជាមួយ​សមត្ថកិច្ចប៉ុស្តិ៍នគរបាល រដ្ឋបាលបឹងទំពុន២ និងមានការអនុញ្ញាតពីម្ចាស់ផ្ទះជួល​ផងនោះ បានធ្វើការ​ឆែកឆេរ​បន្ទប់ស្នាក់នៅរបស់ជនសង្ស័យបន្ទប់លេខ១០៧ ផ្ទះជួលលេខ៣៧០ ផ្លូវលេខ៦៧បេតេ ភូមិត្នោតជ្រុំ២ សង្កាត់បឹង ទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅចំពោះមុខជនសង្ស័យ រកឃើញវត្ថុតាំងដាវសាម៉ូរ៉ៃចំនួន ១៩០ដើមបន្ថែមទៀត៕ អត្ថបទ៖ កុម្ភះ

បុរសម្នាក់បើកបររថយន្តចុចទូរស័ព្ទបណ្ដើរ រ៉េចង្កូតបុកបង្កាន់ដៃស្ពានព្រះមុន្នីវង្សចាស់

2022/06/11 06:51:58 pm        997
ភ្នំពេញ៖ បុរសម្នាក់ម្ចាស់រថយន្តតាក់ស៉ី កំពុងបើកបររថយន្តបណ្ដើរចុចទូរស័ព្ទបណ្ដើរ បានរ៉េចង្កូតបុកបង្កាន់ដៃស្ពាន តែសំណាងល្អមិនបណ្ដាលឲ្យរថយន្តធ្លាក់ចុះក្នុងទន្លេ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចលើស្ពានអាកាសព្រះមុន្នីវង្សចាស់ មូលដ្ឋានសង្កាត់ទន្លេបាសាក ខណ្ឌចំកាមន។តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុមានបុរសម្នាក់ជាអ្នករត់តាក់ស៉ី បានបើករថយន្តម៉ាកស៉ីណា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AS-1795ធ្វើដំណើរក្នុងទិសដៅពីច្បាអំពៅឡើងមកក្បាលថ្នល់ ខណៈឡើងស្ពានដល់ជាងពាក់កណ្ដាលស្ពាន ពែលកំពុងបើករថយន្ត នោះម្ចាស់បានចុចទូរស័ព្ទបណ្ដើរ ខ្វះការប្រុងប្រយ័ត្ន រ៉េចង្កូតរថយន្តបុកបង្កាន់ដៃស្ពានចង់ជ្រុលធ្លាក់ពីលើស្ពានចូលទន្លេ។ក្រោយពេលកើតកម្លាំងអាជ្ញាធរមូលដ្ឋាន បានចុះទៅជួយអន្តគមន៍និងជួយសម្រួលចរាចរណ៍ជៀសវាងបង្កការកក់ស្ទះចរាចរណ៍ផងដែរ៕អត្ថបទ៖ កុម្ភៈ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីបំផ្ទុះគ្រាប់រំសេវកែច្នៃ នៅមុខស្នាក់ការគណបក្ស ប្រជាជនកម្ពុជានៅសៀមរាប

2022/06/08 07:45:52 pm        1533
សៀមរាប៖ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធករណីបំផ្ទុះគ្រាប់រំសេវកែច្នៃ នៅមុខស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្ថិតក្នុងសង្កាត់ស្វាយដង្គំ ខេត្តសៀមរាប កាលពីយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ដែលជាថ្ងៃបិទបញ្ចប់នៃយុទ្ធនាការរឃោសនាបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ការចាប់ខ្លួនជនសង្ស័យទាំងពីរនាក់នេះ បានធ្វើ ឡើងកាលពី ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២។ករណីបំផ្ទុះនេះ មិនបណ្តាលឲ្យមានអ្នករងរបួស និងខូចខាតទ្រព្យសម្បត្តិនោះទេ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១៖ ឈ្មោះ សេង សុកន អាយុ ១៨ឆ្នាំ នៅប្រទេសថៃ ស្នាក់នៅផ្ទះជួលសង្កាត់ថ្វាយដង្គំ និងទី២៖ ឈ្មោះ រ៉ន ដារ៉ុង អាយុ២០ឆ្នាំ ជាសិស្សរៀនជួសជុលម៉ូតូ ស្រុកកំណើតនៅស្រុកសូត្រនិគម ខេត្តសៀមរាប ស្នាក់នៅផ្ទះជួលក្នុងភូមិសាលាកម្រើក សង្កាត់សាលាកម្រើក ក្រុងសៀមរាប៕

សត្វគោចំនួន ៨ក្បាលរបស់ពលរដ្ឋនៅភូមិសាមឃួយ ត្រូវបានរន្ទះបាញ់ងាប់

2022/06/04 04:07:48 pm        6012
ស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី៣ ខែមិថុនា ២០២២ម្សិលមិញនេះ ភ្លៀងធ្លាក់យ៉ាងខ្លាំង និងមានផ្គររន្ទះ បានបាញ់ត្រូវសត្វគោរបស់ប្រជាពរដ្ឋនៅក្នុងភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ងាប់ជិត១០ក្បាល។ប្រជាពករដ្ឋជាម្ចាស់គោ បានឲ្យដឹងថា នៅវេលាម៉ោងជិត៤ រសៀលមានធ្លាក់ភ្ញៀងយ៉ាងខ្លាំង​ដោយ​លាយឡំ​ជាមួយផ្គរន្ទះជាច្រើនផង ក្រោយពីមេឃបានរាំងភ្លៀង​ពួកគត់​បានចេញ​ទៅ​មើលគោ​ដែលប្រលែងឱ្យស៊ីស្មៅនៅខាងក្រោយភូមិ ក៏បានឃើញសត្វគោងាប់គរជើងជិត ១០ក្បាល។ប្រជាពលរដ្ឋនៅភូមិខាងលើ បានឲ្យដឹងថា ចំណោមសត្វគោដែលត្រូវរន្ទះបាញ់ងាប់​នោះ មានគោ​លោក​មេភូមិចំនួន៧ក្បាល ​និង​គោ​អ្នក​ភូមិ​មួយក្បាល។ជាមួយគ្នានេះ អាជ្ញាធរ​បាន​អំពាវនាវដល់​ប្រជាពល​ដែល​មាន​សត្វគោ​ ក្របី​ គួរ​ត្រូវ​ធ្វើរោង​ ឬ​ក្រោល​សម្រាប់ថែទាំឲ្យបានត្រឹមត្រូវ ដើម្បីកុំឲ្យមានការបាត់បង់ដោយគ្រោះធម្មជាតិបែបនេះទៀត៕ អត្ថបទ៖ មាស ផល្លា 

ថ្ងៃនេះគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើង៧លើក ស្លាប់៣នាក់ និងរបួស ៩នាក់

2022/06/01 08:10:42 pm        1054
ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១ ខែមិថុនានេះ កើតឡើងចំនួន ៧លើក បណ្តាលឲ្យស្លាប់ ៣នាក់ និងរបួស ៩នាក់ (របួសធ្ងន់ ៦នាក់ និងស្រាល ៣នាក់) ។គ្រោះថ្នាក់ចរាចរណ៍កើតនៅលើរាជធានី-ខេត្ត ចំនួន ៦ មានដូចជា៖ ខេត្តបាត់ដំបងរបួស ១នាក់ , មណ្ឌលគីរី របួស ២នាក់ , ភ្នំពេញ របួស ៤នាក់ , ព្រៃវែង ស្លាប់ ១នាក់ , ស្វាយរៀង ស្លាប់ ១នាក់ និងខេត្តតាកែវ ស្លាប់ ១នាក់ និងរបួស ២នាក់៕

រថយន្តធុនធំបើកបរខ្វះការប្រុងប្រយ័ត្នរេចង្កូតឡើងសួនច្បារ និងជ្រុលបុករថយន្ត១គ្រឿងទៀត រងរបួសមនុស្ស២នាក់

2022/06/01 02:57:07 pm        1295
ភ្នំពេញ៖ មនុស្ស២នាក់រងរបួសធ្ងន់ស្រាល បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តធុនធំមួយគ្រឿងបើកបរដោយខ្វះការប្រុងប្រយ័ត្ន រេចង្កូតឡើងលើសួនពុះចែកទ្រូងផ្លូវរួចបន្តទៅបុក ជាមួយរថយន្តមួយគ្រឿងទៀត រងការខូចខាតទាំង២គ្រឿង។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៩ និង១៥ នាទីព្រឹកថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២២ ចំណុចមុខឃ្លាំងឈ្មោះ ឡៅ ទី តាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ ឃើញមានបុរសម្នាក់បើកបររថយន្ត ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-2482 ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុង​ទិសដៅ​ពី​ជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុ បានរេចង្កូតមកឆ្វេងឡើង​ឆ្លងសួនច្បារ​មកបុក​ជា​មួយ​រថយន្ត មួយគ្រឿងម៉ាក ​HYUNDAI ពណ៌ក្រហម ​ពាក់ស្លាកលេខ ភ្នំពេញ 2Y-0466 ធ្វើដំណើរ​តាមបណ្ដោយផ្លូវជាតិលេខ៥ ​ក្នុង​ទិសដៅ​បញ្ច្រាស​ទិស​គ្នា។សូមបញ្ជាក់ផងដែរ ក្នុងករណីនេះ បណ្តាល​អោយ​របួស​មនុស្ស​ធ្ងន់ ​០១នាក់ និងស្រាល ០១នាក់ រថយន្ត​ខូចខាតធ្ងន់ ​០២គ្រឿងសួនច្បារខូចខាតប្រវែងជាង០៥ម៉ែត្រ ​បាក់ដើមឈើ ​០១ដើម និង​ឃ្លាំងខូចខាត​ស័ង្កសី​ ២០ម៉ែត្រការ៉េ ។ក្រោយពេលកើតហេតុកម្លាំង​នគរបាលមូលដ្ឋាន​បាន​ចុះដល់​ទីតាំងកើតហេតុ ​និង​បានរាយការណ៍​ទៅកម្លាំងនគរបាលជំនាញចរាចរណ៍ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក​រាជធានីភ្នំពេញ ដើម្បី​បន្តនីតិវិធី៕ អត្ថបទ៖ កុម្ភៈ

ជនសង្ស័យកាត់កសម្លាប់ប្រពន្ធខ្លួនឯង ត្រូវបាននគរបាលបញ្ជូនខ្លួនទៅតុលាការព្រឹកនេះ

2022/05/30 11:07:43 am        1118
ភ្នំពេញ៖ ជនសង្ស័យឃាតកម្ម កាប់សម្លាប់ប្រពន្ធរបស់ខ្លួនដោយកាត់ក ត្រូវបានកម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ដើម្បីចាត់ការតាមនីតិវិធី។ជនសង្ស័យឈ្មោះ ភួង រដ្ឋា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ ។ចំណែកសពប្រពន្ធ ឈ្មោះ លី ស្រីណុច អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅនៅចំណុចបន្ទប់ជួលលេខ៧ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញគួរបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលខេត្តតាកែវ អធិការដ្ឋាននគរបាលខណ្ឌទួលគោក អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យ ដែលជាជនដៃដល់សម្លាប់ប្រពន្ធដោយកាត់ក នៅវេលាម៉ោង០២ និង៤៥នាទី រសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នៅមូលដ្ឋានសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ចម្លើយសារភាពរបស់ជនសង្ស័យបញ្ជាក់ថា កន្លងមកខ្លួនមានការសង្ស័យថាប្រពន្ធមានលួចទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ដែលមានបន្ទប់ជួលក្បែរគ្នា។ លុះដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោងប្រហែល៨យប់ ខ្លួន និងប្រពន្ធ មានទំនាស់ពាក្យសម្ដីនិងគ្នា ដោយមានកំហឹងប្រច័ណ្ឌផង ខ្លួនក៏បានធ្វើ សកម្មភាពយកកាំបិតប៉័ងតោ អារកប្រពន្ធរហូតដល់ដាច់ក្បាលចេញពីខ្លួន រួចក៏ជិះម៉ូតូគេចខ្លួនទៅខេត្តតាកែវ។ លុះដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ខ្លួនក៏ជិះតាក់ស៊ីចេញពីខេត្តតាកែវ ក្នុងគោល បំណងគេចខ្លួនទៅខេត្តកំពង់ឆ្នាំង តែមកដល់ចំណុចម្ដុំខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្ដង។លោកវរសេនីយ៍ទោ នាក់ សាន្ត អធិការរងទួលផែន ព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឲ្យដឹងថា មុនឈានដល់ការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ដោយកាលពីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ជនសង្ស័យបានសម្លាប់ប្រពន្ធរបស់ខ្លួនដោយកាត់ក នៅតំបន់បឹងកក់ទី១ ខណ្ឌទួលគោក រួចជនសង្ស័យបានគេចខ្លួនទៅខេត្តតាកែវ កម្លាំងនគរបាលជំនាញបានធ្វើការស្រាវជ្រាវស៉ើបអង្កេតតាមរហូត ជនសង្ស័យបានបន្តគេចខ្លួនឡើងមកភ្នំពេញវិញ ត្រូវបានកម្លាំងនគរបាលជំនាញឃាត់ខ្លួនបានតែម្ដង។បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្នុងតំណាក់កាលតំណាងអយ្យការបើកការស៉ើបសួរនៅឡើយ៕(ដោយ៖ កុម្ភៈ)

គ្រោះថ្នាក់ចរាចរណ៍ថ្ងៃនេះ ស្លាប់ ៨នាក់ និងរបួស ១១នាក់

2022/05/27 06:55:29 pm        2653
ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែឧសភានេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស​កើតឡើងចំនួន ១២លើក បណ្តាលឲ្យស្លាប់ ៨នាក់ និងរ​បួស ១១នាក់ (របួសធ្ងន់ ៨នាក់ និង​ស្រាល ៤នាក់)។គ្រោះថ្នាក់ចរាចរណ៍​កើតឡើងនៅលើរាជធានី-ខេត្ត ចំនួន ៦ មាន​ដូចជា៖ ខេត្តកំពង់ស្ពឺ ស្លាប់ ១នាក់, កណ្តាល ស្លាប់ ១នាក់ និងរបួស ១នាក់, ក្រចេះ ស្លាប់ ៣នាក់, ភ្នំពេញ ស្លាប់ ៣នាក់ និងរបួស ៥នាក់, ព្រះ​វិហារ របួស ៤នាក់ និងខេត្ត​ស្វាយរៀង​របួស ១នាក់៕

នគរបាលបញ្ជូនខ្លួនជនជាតិចិនតៃវ៉ាន់ចំនួន៤នាក់ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀនជាង១៤០០គីឡូក្រាមនិងសារធាតុគីមីជាង១១តោន

2022/05/26 07:04:57 pm        2009
ភ្នំពេញ ៖ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនបានបញ្ជូនខ្លួនជនសង្ស័យជនជាតិចិនតៃវ៉ាន់ចំនួន៤នាក់ពាក់ព័ន្ធករណីជួយដូរគ្រឿងញៀនជាង១៤០០គីឡូក្រាមនិងសារធាតុគីមីជាង១១តោនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី២៦ខែឧសភាឆ្នាំ២០២២នេះដើម្បីបន្តនីតិវិធី។ជនសង្ស័យ​ចំនួន​ ០៤​នាក់​ ជនជាតិ​ចិន​ (​តៃវ៉ាន់​)​​ ៖​ ទី១ឈ្មោះ​ TIEN​ CHAN​ FU​ ភេទ​ប្រុស​ អាយុ​ ២៨​ឆ្នាំ​ (​មេការ​)​ ។ទី២ឈ្មោះ​ KHOU​ PO​ WEN​ ភេទ​ប្រុស​ អាយុ​ ២៨​ឆ្នាំ​ (​អ្នកបច្ចេកទេស​)​។ទី៣ឈ្មោះ​ TENG​ KUO​ CHING​ ភេទ​ប្រុស​ អាយុ​ ៣៩​ឆ្នាំ​ (​អ្នកបច្ចេកទេស​)​។និងទី៤ឈ្មោះ​ LIN​ YI​ CHHENG​ ភេទ​ប្រុស​ អាយុ​ ៣១​ឆ្នាំ​ (​អ្នកបច្ចេកទេស​)​។​ ដោយអនុវត្ត​តាម​បញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​ ឯកឧត្តម​ នាយ​ឧត្ដមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ ឯកឧត្តម​ នាយ​ឧត្ដម​សេនិយ៍​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​ ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ របស់​ ឯកឧត្តម​ ឧត្ដមសេនីយ៍ឯក​ ឡឹ​ក​ វណ្ណៈ​ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ និង​ខេត្តកំពង់ស្ពឺ​ ដោយ​មានការ​​សម្របសម្រួល​ពី​លោក​ អ៊ុំ​ សុភ​ក្តិ៍​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​លោក​ ខៃ​ ស​ម្ភ​ស្ស​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ បានចុះបង្ក្រាបនិងឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ចំនួន០៤នាក់។គួរបញ្ជាក់ផងដែរកាលពីវេលាម៉ោង១៨​និង​៣០​នាទី​នៅ​ថ្ងៃ​ទី​១៩​ ខែឧសភា​ ឆ្នាំ​២០២២​ កម្លាំងសមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀនបន្ទាប់​ពី​ធ្វើការ​ស្រាវជ្រាវ​ អស់​រយៈពេល​ជាង​ ០២​ខែ​រួច​មក​ បាន​បានបើកប្រតិបត្តិការបង្ក្រាបកន្លែងមន្ទីរពិសោធន៍​លួចលាក់​កែ​ច្នៃ​ផលិត​សារធាតុ​ញៀន​ នៅ​ ៣​ទីតាំង​ផ្សេង​គ្នា​ជា​បន្តបន្ទាប់​ រួមមាន៖ ​ចំណុច​ទី​១​ ៖​ នៅ​បន្ទប់​លេខ​៨០២​ ក្នុង​ខុន​ដូ​ J​ CITY​ ផ្លូវ​លេខ​ ៣២២​ សង្កាត់​បឹង​កេងកង​១​ ខណ្ឌ​បឹង​កេងកង​ រាជធានី​ភ្នំពេញ​ ។​ចំណុច​ទី​២៖​ ស្ថិត​នៅ​ក្នុង​ចំការ​ស្វាយ​ ភូមិ​តាំង​ស្រឹង​ ឃុំ​សង្កែ​សាទ​ប​ ស្រុក​ឱ​រ៉ា​ល់​ ខេត្តកំពង់ស្ពឺ​ ។​ និងចំណុច​ទី​៣៖​ ស្ថិត​នៅ​ក្នុង​ចំការ​ស្វាយ​ ភូមិ​ស្រល់​ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ។ក្នុងរង្វង់ប្រតិបត្តិការនេះកម្លាំងជំនាញបានធ្វើការដកហូតវត្ថុតាងរួមមាន ​ម៉ាស៊ីន​ ឧបករណ៍​ សម្ភារ​សម្រាប់​កែ​ច្នៃ​ ផលិត​ វេច​ខ្ចប់​មួយ​ចំនួន​ធំ​ ,សារធាតុ​ញៀន​ប្រភេទ​កេ​តា​មីន​ ទម្ងន់​ ជាង៤១​ kg​​ ,ល្បាយ​សារធាតុ​ញៀន​កេ​តា​មីន​ ទម្ងន់​ ១៤២៥​ kg​ ,ថ្នាំ​គ្រាប់​នី​មេតា​ហ្សេ​ប៉ា​ម​ ទម្ងន់​ 0.9g​ និងសារធាតុ​គីមី​ផ្សំ​ ជាង១១​ តោន។​​បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្នុងតំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕ អត្ថបទ៖កុម្ភៈ

មន្ទីរសាធារណការរាជធានីភ្នំពេញ ចាត់ឱ្យជំនាញបន្តចុះជួសជុល ​ជង្ហុកសំបុកមាន់ តាមបណ្ដោយមហាវិថីកម្ពុជាក្រោម

2022/05/26 03:35:08 pm        1069
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនៅតែបន្តយកចិត្តទុកដាក់ជាប្រចាំពីបញ្ហា ការខូចខាតផ្លូវ ជង្ហុកសំបុកមាន់ ការកក់ស្ទះចរាចរណ៍ និងរៀបចំសណ្ដាប់ធ្នាប់ អនាម័យ សាធារណៈ នៅតាមបណ្ដាមហាវិថីតូចធំនិងផ្លូវតូចៗមួយចំនួនក្នុងមូលដ្ឋានទាំង ១៤ខណ្ឌ ដើម្បីកាត់បន្ថយការកក់ស្ទះចរាចរណ៍ និងលើក​សោភណ្ឌភាព​ទីក្រុងភ្នំពេញទាំងមូលផងដែរ។ជាក់ស្ដែង នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ មន្ទីរសាធារណការរាជធានីភ្នំពេញ បាន​បន្តចុះជួសជុលផ្លូវ​មានលក្ខណៈខូច​បន្តិចបន្តួច​ ជា​ជង្ហុក​សំបុកមាន់ តាម​បណ្ដោយមហាវិថីកម្ពុជាក្រោយ ​កែងជាមួយផ្លូវលេខ២៥៣ ក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី១ ខណ្ឌ​ទួលគោក​ រាជធានីភ្នំពេញ ​ឲ្យមានលក្ខណៈល្អប្រសើរឡើងវិញ។សូមបញ្ជាក់ផងដែរ ​កន្លងមកតាមបណ្ដោយមហាវិថីកម្ពុជាក្រោម​ នៅចំណុចកែងផ្លូវលេខ២៥៣ ខាង​លិចសាលាវិទ្យាល័យ​សន្ធរម៉ុក​ មានការខូចខាតជង្ហុកធ្វើឲ្យបងប្អូនពលរដ្ឋធ្វើដំណើរ លំបាកក្នុងការធ្វើដំណើរ ​ជាពិសេសពេលមានភ្លៀងធ្លាក់ ធ្វើឲ្យមានដក់ទឹក អ្នកធ្វើដំណើរ​ដោយមធ្យោបាយម៉ូតូ ពេលខ្លះធ្លាក់ចូលជង្ហុក​ ខ្ទាតទឹកប្រលាក់​ក៏មានផងដែរ៕ អត្ថបទ៖ កុម្ភះ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈកម្មការធ្វើជំរឿនមន្ត្រីជាក់ស្តែង បន្តយុទ្ធនាការជំរឿនមន្រ្តីរាជការនៅ «ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ»
07/15/2026 02:07 PM
ប្រមុខការទូតកម្ពុជា៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងនាខែវិច្ឆិកាខាងមុខនៅកម្ពុជា គឺជាប្រវត្តិសាស្ត្រនឹងបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង
07/15/2026 02:07 PM
ក្រសួងបរិស្ថាន៖ ស្ថានភាពទឹកបានស្រកចុះច្រើន ពលរដ្ឋ​អាច​ធ្វើ​ដំណើរ​បាន​ពី​ភូមិ​តាំង​បំព​ង់​ទៅ​ដល់​ជើង​ភ្នំខ្នងផ្សារ
07/15/2026 02:07 PM
សម្ដេចធិបតី ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​អញ្ជើញដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ប៉េកាំង​ដោយទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីអនុរដ្ឋមន្ត្រីការបរទេសចិន
07/15/2026 01:07 PM
Brighton ចំណាយលុយបំបែកកំណត់ត្រាក្លិបនាំយកខ្សែការពារ Luka Vuskovic ពី Tottenham តម្លៃ ៤៦ លានផោន
07/15/2026 01:07 PM
និស្សិតឆ្នើមកម្ពុជា ត្រៀមបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ ក្នុងកម្មវិធីប្រកួតប្រជែង នវានុវត្តន៍យុវជន ឡានឆាង-មេគង្គ លើកទី១០
07/15/2026 01:07 PM
កម្ពុជា​គោរព និង​ផ្តល់តម្លៃខ្ពស់​ដល់ក្រុម AOT ក្នុងការ​សង្កេតការណ៍ និងផ្ទៀងផ្ទាត់ការគោរពបទឈប់បាញ់
07/15/2026 01:07 PM
ប្រឡាយមេអាទិភាពមួយក្នុងខណ្ឌដង្កោបានដើរតួនាទីសំខាន់ជួយរំដោះទឹកពីតាមតំបន់ជាច្រើននៅរាជធានីភ្នំពេញ
07/15/2026 01:07 PM
ប្រមុខការទូតកម្ពុជា ៖ ២០២៦នេះ កម្ពុជាមានកិត្តិយសនិងសេចក្តីសោមនស្សក្រៃលែងក្នុងការទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីបារាំង
07/15/2026 01:07 PM
កម្ពុជា ជួបម្ចាស់ផ្ទះហ្វីលីពីនល្ងាចនេះ បើកឆាកយុទ្ធនាការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ជុំទី១
07/15/2026 01:07 PM