ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ
ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ

សន្តិសុខ និង សង្គម

អាជ្ញាធរខណ្ឌចំការមន ចុះបង្រ្កាបហ្គេមបាញ់ត្រីមួយកន្លែង ឃាត់មនុស្សជិត១០នាក់ និង​រឹបអូស​ទូហ្គេម

2022/03/05 09:11:28 pm        1219
ភ្នំពេញ៖ ដោយមានការបញ្ជាផ្ទាល់ពីលោក ថេង សុថុល អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះប្រតិបត្តិការបង្រាបល្បែងស៊ីសងហ្គេមបាញ់ត្រី ឃាត់ខ្លួនមនុស្សជិត១០នាក់។ប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ លោក យស យុទ្ធី អភិបាលរង​ខណ្ឌចំការ​មន បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការ​មន ​ចុះបង្រាបល្បែងស៊ីសង ហ្គេមបាញ់ត្រី ស្ថិតនៅភូមិ៤ ផ្លូវ៩៧ កែងផ្លូវ៥០៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។មន្រ្តីសាលាខណ្ឌចំការមន បានឲ្យដឹងថា នៅមុនឈានដល់ការចុះបង្ក្រាបទីតាំង​ហ្គេមបាញ់ត្រីនេះ ដោយការរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋ រស់នៅជិតខាងទីតាំងលួចបើកល្បែងស៊ីសងនេះ និងមានមនុស្សប្រុសស្រីក្មេងៗ ស្ទាវៗ ចេញចូលលេង​ពពាក់​ពពូន​ បង្កភាព​អសន្តិសុខ ដល់ការ​រស់នៅ​របស់បងប្អូនពលរដ្ឋ។ក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបាន​ ឃាត់មនុស្សចំនួន០៧ ស្រី០២នាក់ និង​ទូហ្គេមបាញ់ត្រីចំនួន ០២ទូ​ និងទូកុំព្យូទ័រចំនួន០៦គ្រឿង រួចយកទៅរក្សារទុកនៅ​សាលាខណ្ឌ​ចំការមន ដើម្បីចាត់ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភះ

នគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូន​ទៅតុលាការ​ពាក់ព័ន្ធករណីចេញសែកស្អុយជាង ១០ម៉ឺនដុល្លារ

2022/03/05 07:32:28 pm        2804
ភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនបុរសពីរនាក់ យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ពាក់ព័ន្ធការទូទាត់ថ្លៃប្រេង ដោយចេញសែកស្អុយចំនួនពីរសន្លឹក សរុបជាទឹកប្រាក់ជាង ១០ម៉ឺនដុល្លារ និងបានបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៤ ខែមិនាម្សិលមិញនេះ ដើម្បីចាត់ការតាមនីតិវិធី។នគរបាល បានឲ្យដឹងថា ជនសង្ស័យ ទាំង២នាក់មានឈ្មោះ ទី១, ប៉ែន សុភាព ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន និងទី២,ឈ្មោះ ស៊ាង ថៃ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរមុខរបរបុគ្គលិកក្រុមហ៊ុន ពាក់ព័ន្ធករណី​មិនបំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរបាន ។នគរបាល បានបញ្ជាក់បន្ថែមថា ជនសង្ស័យទាំងត្រូវបានកម្លាំងនគរបាលជំនាញ​ឃាត់ខ្លួន​កាល​ពីថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២២ ​នៅម្ដុំសង្កាត់ទន្លេបាសាក់ ​ខណ្ឌចំការមន ​រាជធានីភ្នំពេញ តាមពាក្យ​បណ្ដឹងរបស់ជនរងគ្រោះ។គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី ១៦និងថ្ងៃទី៣០ ខែធ្នូឆ្នាំ ២០២១ ពាក់ព័ន្ធ​ជាមួយ​នឹង​ករណី​ចេញ​សែកស្អុយនេះ បុរសពីរនាក់​ដែលជាជនសង្ស័យ​តំណាង​ឲ្យក្រុមហ៊ុន ​E-zone express បាន​ធ្វើការ​ទូទាត់​ថ្លៃប្រាក់ទិញប្រេង​តាមរយៈ​មូលប្បទានប័ត្រ​(សែក) ចំនួនពីរសន្លឹកដែល​សរុបជា​ទឹក​ប្រាក់ជាង ១០ម៉ឺនដុល្លារ​ ក្រោយពីបានចេញសែករួចមក ជនរងគ្រោះឃើញថា សែកទាំងពីរ មិនមាន​សាច់​ប្រាក់​ក្រោយ​មក​ជនរងគ្រោះ​ បាន​ព្យាយាម​ចរចា​ដោះស្រាយ​បំណុល​តែមិន​បាន​លទ្ធផល​សោះ ហើយបុគ្គលទាំងពីរនាក់​មាន​ចេតនា​គេចវេស​មិនបំពេញកាតព្វកិច្ច​ចំពោះឧបករណ៍​ដែលបាន​ជួញដូរ​ ធ្វើឲ្យប៉ះពាល់ផលប្រយោជន៍​យ៉ាង​ធ្ងន់ធ្ងរ​របស់​ក្រុមហ៊ុនជនរងគ្រោះ ។បច្ចប្បន្ន ជនសង្ស័យទាំង២នាក់ កំពុងស្ថិតក្នុងដំណាក់កាល​តំណាង​អយ្យការបើក​ការស៊ើបសួរ​នៅឡើយរងចាំការចោទប្រកាន់ជាផ្លូវការ ​បញ្ជូន​ទៅ​ចៅក្រមស៊ើបសួរ​ដើម្បី​បន្តនីតិវិធី៕អត្ថបទ៖ កុម្ភះ

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដចំនួន ៣៣៤នាក់ប្រភេទអូមីក្រុងទាំងអស់

2022/03/05 06:59:22 pm        807
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៣៣៤នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ៣១៣​​នាក់ ។ក្រសួង​ បាន​បញ្ជាក់ទៀត​ថា ករណី​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ចំនួន០២ គឺ​មិនបានចាក់វ៉ាក់សាំង។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០៤០នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១៣២,០៧២នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល ​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១២៦,០៣១នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​៕

អាជ្ញាធររាជធានី ទុករយៈពេល១សប្តាហ៍ឲ្យអាជ្ញាធរខណ្ឌទួលគោក រៀបចំសណ្តាប់ធ្នាប់​សាធារណៈ​នៅ​មហាវិថីម៉ៅសេទុង

2022/03/05 06:35:44 pm        1386
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យគណៈបញ្ជាការឯកភាពខណ្ឌទួលគោក រៀបចំសណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អ ដោយទុករយៈពេលឱ្យអនុវត្តការងារ ក្នុងរយៈពេល១សប្តាហ៍ ដោយអនុវត្ត ចាប់ពីយប់ថ្ងៃ០៤ មិនានេះតទៅ។កាលណែនាំពីអាជ្ញាធររាជធានីភ្នំពេញបែបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំបន្ទាន់មួយនារសៀលថ្ងៃទី ០៤ ខែមិនាម្សិលមិញនេះ នៅសាលាខណ្ឌគោក ក្រោមវត្តមានឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ជា ពិសី អភិបាលខណ្ឌទួលគោក លោកឧត្តមសេនីយ៍ត្រី សែម គន្ធា ស្នងការរងទទួលផែនសណ្ដាប់ធ្នាប់​នៃ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌទួលគោក និង​មន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍ថា អភិបាល​នៃគណៈអភិបាល​រាជធានី​ភ្នំពេញឯកឧត្តម ឃួង ស្រេង បានចាត់ឲ្យលោកមកបើកកិច្ចប្រជុំជា​បន្ទាន់​មួយជាមួយនឹងអាជ្ញាធរខណ្ឌទួលគោក ដើម្បីមានវិធានការទៅលើការរៀបចំ​សណ្ដាប់ធ្នាប់​លើ​បណ្ដោយមហាវិថីម៉ៅសេទុង​ ដោយចាប់ពីមហោស្រប ចេនឡា រហូតដល់សាលាសន្ធរម៉ុក ខណៈដែរតាមបណ្តោយផ្លូវនេះ ​នៅតែមានភាព​រញ៉េរញ៉ៃ​ គ្មានសណ្ដាប់ធ្នាប់ ដោយសារតែ​បងប្អូន​ប្រជាពលរដ្ឋមួយចំនួនបាន​រំលោភ​យក​ចិញ្ចឹម​ផ្លូវ ​ទ្រូង​ផ្លូវ​ធ្វើការ​លក់ដូររាល់ថ្ងៃ។ពាក់ព័ន្ធនឹងបញ្ហា​ស្មុគស្មាញ​នេះ រដ្ឋបាលរាជធានីភ្នំពេញ ទុករយៈពេលឲ្យមួយសប្តាហ៍ ដើម្បី​ឲ្យ​អភិបាលខណ្ឌទួលគោក​ ដឹកនាំកម្លាំង ​ក្នុងការរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដោយនេះ និង​នៅតាម​ផ្លូវមួយចំនួន​ ជុំវិញផ្សារដើមគរ ​ផ្សារនាគមាស​ សំខាន់​ធ្វើយ៉ាង​ណា​ឲ្យតាមដងផ្លូវនានា មាន​សណ្ដាប់ធ្នាប់ និង​មាន​សោភ័ណភាព​ល្អ​ប្រសើរឡើងវិញ។លោកអភិបាលរង បានបញ្ជាក់ថា កាលពីមុន​យើងប្រើពាក្យ​វែកចក ​តែពេលនេះ​មិនមែនវែកចកទេ គឺ​យើង​អង្គុយបក់ផ្សែង ។ ដូច្នេះយើងមិនអាចអង្គុយបក់ផ្សែងទៅទៀតទេ យើងត្រូវតែមាន​វិធានការ​ម៉ឹងម៉ាត់ ​និង​ទន់ភ្លន់​ដើម្បីរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវនេះ ឲ្យបានល្អប្រសើរ។លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានបញ្ជាក់ផងដែរថា កិច្ចការងារនេះ គណៈបញ្ជាការ​ឯកភាព​ខណ្ឌទួលគោក​បែងចែក ​ក្រុមការងារជា២ក្រុម ​ដោយក្រុមទី១ ចាប់ផ្ដើម​អនុវត្តពីម៉ោង០៩យប់រហូតដល់ម៉ោង២ទៀបភ្លឺ ​និង​មួយក្រុមទៀត ចាប់ផ្ដើម​អនុវត្តចាប់​ពី​ម៉ោង០២​ទៀបភ្លឺ រហូតដល់ម៉ោង០៧ព្រឹក ។ ការងារនេះ យើងនឹងធ្វើឲ្យដូចភ្លៀងរលឹម ដោយចាប់​អនុវត្ត​ពី​យប់​ថ្ងៃទី០៤ ខែមិនា ​ឆ្នាំ២០២២នេះតទៅ៕ អត្ថបទ៖ កុម្ភះ

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដចំនួន ៣៦៦នាក់ប្រភេទអូមីក្រុងទាំងអស់

2022/03/04 07:05:00 pm        292
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៣៦៦នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ៣៤០នាក់ ។ក្រសួង​ បាន​បញ្ជាក់ទៀត​ថា ករណី​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ចំនួន០៥ គឺ​មិនបានចាក់វ៉ាក់សាំង។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០៣៨នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១៣១,៧៣៨នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល ​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១២៥,៥៣៦នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​៕

ពលរដ្ឋជាង ១០០គ្រួសារ ​ចូលសង់ខ្ទមលើដីក្រុមហ៊ុន​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​អន្តរាគមន៍​ដោះស្រាយ​

2022/03/03 08:48:04 pm        99
ឧត្តរមានជ័យ៖ ប្រជាពលរដ្ឋប្រមាណ ១០០គ្រួសារមកពីបណ្តាខេត្តផ្សេងៗគ្នា ​ចូល​ទន្ទ្រាន​ធ្វើការ​អាស្រ័យផល​នឹង​សង់ខ្ទមតូចៗ​ យ៉ាង​អណាធិបតេយ្យ​លើដី​​របស់​ក្រុមហ៊ុនចំការកៅស៊ូ​របស់ក្រុមហ៊ុន សុខ សំណាង ស្ថិតនៅចំណុចភូមិអូរក្រូច ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។តាមការបញ្ជាក់ពីលោក ឃុត ចន្ថា តំណាងឲ្យក្រុមហ៊ុន បានឲ្យដឹងថា ប្រជាពលរដ្ឋដែលមករំលោភ​ចូល​មកធ្វើការអាស្រ័យផលលើផ្ទៃដីរបស់​ក្រុមហ៊ុន​នឹង​គៀងគរ​គ្នា​មក​ធ្វើជា​ជម្រក​ខ្ទម​តូចៗ​ក្នុងដី​ក្រុមហ៊ុន​ តាមរយៈមេខ្យល់មកពីបណ្តាខេត្តផ្សេងៗគ្នានោះរួមមាន ៖ដូចជាខេត្តសៀមរាប មាន​ចំនួន២៥គ្រួសារ ខេត្តកំពង់ចាម ១០គ្រួសារ កំពង់ធំ១១គ្រួសារ និងប្រជាពលរដ្ឋ​នៅឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ចំនួន១៥២គ្រួសារផងដែរ។ លោក បានបន្តថា កន្លងមកខាងក្រុមហ៊ុន​ និងក្រុមការងារថ្នាក់ខេត្ត ​និងស្រុក រួមនិង​អនុប្រធាន​សាលាដំបួងខេត្ត​ក៏បានចុះពិនិត្យ និង​ស្រាវជ្រាវ​ទំនាស់ដីធ្លីនេះដល់​ទីតាំង​ក្រុមហ៊ុននេះ​ជាក់ស្តែង​នៅពេលដែលក្រុមការងារបានចុះពិនិត្យនោះ​ ប៉ុន្តែប្រជាពលរដ្ឋទាំងអស់នោះ​មិនព្រមទទួលស្គាល់​នឹងនៅតែ​បំពាន​ទន្រ្ទាន​ចូលសង់​ខ្ទមតូចៗ ​នឹងធ្វើការ​អាស្រ័យជា​បន្តបន្ទាប់ទៀតទៅវិញ។យ៉ាងណាមិញលោក ហួរ ធី ប្រធាន​ការិយាល័យ​នីតិកម្ម​នឹង​សម្របសម្រួល​វិវាទ​ដោះស្រាយទំ​នាស់​ដីធ្លីមូលដ្ឋានរបស់​ស្រុកត្រពាំងប្រាសាទ បានបញ្ជាក់ថា៖ កន្លងមកប្រជាពលរដ្ឋដែលបានចូល​មក​បំពាន​លើដីរបស់ក្រុមហ៊ុនសុខសំណាងនោះ​គឺមានត្រឹមតែ ២០គ្រួសារតែប៉ុណ្តោះ មកធ្វើជាកម្មករ​នឹង​ជួលដីក្រុមហ៊ុន​អាស្រ័យផល។ហើយមកដល់ពេលថ្មីៗនេះទៀត មានពលរដ្ឋកើនឡើង​ប្រហែល ១០០គ្រួសារជាង​បាន​គៀងគរ​គ្នា​តាមរយៈមេខ្យល់​បាន​មកសង់​ខ្ទមនឹងអាស្រ័យផលជាច្រើនគ្រួសារ​បន្ថែមទៀត​យ៉ាងអណាធិបតេយ្យ​នៅលើដីទំនាស់ខាងលើនេះ។ករណីនេះ អាជ្ញាធរស្រុក បានធ្វើ​សម្របសម្រួល​ជាច្រើនដង​ប៉ុន្តែប្រជាពលរដ្ឋមិនព្រមស្តាប់​នឹង​ទទួល​យកនោះទេ នៅតែចូលរំលោភ​ទន្ទ្រាន​ដដែល​។តាមសំដី​របស់​ពលរដ្ឋ បានអះអាងថា ពួកគាត់មកអាស្រ័យ​ផល​រស់នៅលើដីនេះ​អស់រយៈពេលជា​ច្រើន​ឆ្នាំមក​ហើយតាំងពីឆ្នាំ២០១៨ ​ពុំឃើញមានក្រុមហ៊ុន​មក​ហាមឃាត់​នោះឡើយ។ទើបតែពេលថ្មីៗនេះ ឃើញមានក្រុមហ៊ុន សុខសំណាង​ ដាំកៅស៊ូ មកធ្វើការ​ហាមឃាត់​មិន​ឲ្យពួកគាត់អាស្រ័យផល​ នឹងធ្វើជម្រកខ្ទមតូចៗនោះ។ពាក់​ព័ន្ធករណី​ខាង​លើនេះដែរ ​ឯកឧត្តម ហួន វ៉ាន់និត អភិបាលរងខេត្ត​ទទួល​បន្ទុក​ដោះស្រាយវិវាទ​ដីធ្លី​ថ្នាក់​ខេត្ត បាន​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋទាំងអស់​ ដែល​កំពុង​ធ្វើការ​អាស្រ័យផល​និង​សង់​ខ្ទមតូចៗ​នៅលើចំណុចដីកំពុងមានវិវាទនោះ ​ត្រូវ​បញ្ឈប់​សកម្មភាព​ការ​សាងសង់​ខ្ទម​និង​អាស្រ័យផល​ ជាបណ្តោះអាសន្ន​សិន​រង​ចាំ​ការ​ដោះស្រាយ​បន្ត ដើម្បីឲ្យដឹងថា​ភាគី​ណា​រំលោភលើ​ភាគីណា ព្រោះថា​ដីដែល​បងប្អូន​ចូលមកសង់ខ្ទម និង​ធ្វើការ​អាស្រ័យ​ផល​នោះ​ អាជ្ញាធរស្រុកពុំបាន​មាន​ការ​ទទួល​ស្គាល់​និងមិនមានប័ណ្ណ​កាន់កាប់​នោះឡើយ៕ អត្ថបទ៖ ឃិន សារិទ្ធ

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដចំនួន ៣៦៨នាក់ប្រភេទអូមីក្រុងទាំងអស់

2022/03/03 07:09:42 pm        351
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៣៦៨នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ៣៤៣នាក់ ។ក្រសួង​ បាន​បញ្ជាក់ទៀត​ថា ករណី​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ចំនួន០១ គឺ​មិនបានចាក់វ៉ាក់សាំង។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០៣៣នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១៣១,៣៧២នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល ​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១២៥,០២៩នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​៕

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដចំនួន ៤១៥នាក់ប្រភេទអូមីក្រុងទាំងអស់

2022/03/02 07:07:30 pm        290
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៤១៥នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ៣៨៦នាក់ ។ក្រសួង​ បាន​បញ្ជាក់ទៀត​ថា ករណី​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ គឺ​គ្មាន។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០៣២នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១៣១,០០៤នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល ​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១២៤,៦២៧នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​៕

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដចំនួន ៣១៣នាក់ប្រភេទអូមីក្រុងទាំងអស់

2022/03/01 06:59:48 pm        646
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៣១៣នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ២៨៥នាក់ ។ក្រសួង​ បាន​បញ្ជាក់ទៀត​ថា ករណី​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ គឺ​គ្មាន។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០៣២នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១៣០,៥៨៩នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល ​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១២៤,១៧៧នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​៕

កម្មករនិយោជិត២៩នាក់ បម្រើការក្នុងរោងចក្រចំនួន ១៩នៅខេត្តស្វាយរៀង វិជ្ជមានជំងឺកូវីដ-១៩

2022/02/28 07:05:02 pm        442
ស្វាយរៀង៖ កម្មករនិយោជិតចំនួន ២៩នាក់ បម្រើការងារនៅក្នុងរោងចក្រចំនួន១៩កន្លែង ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង បានកើតជំងឺកូវីដ-១៩ ដែលការឆ្លងជំងឺ ក្នុងចំណោមកម្មករកម្មការិនីរោងចក្រនេះ គឺបន្ទាប់ពីស្ងប់ស្ងាត់មួយរយៈធំមក។លោក អ៊ូ សុខឿន ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តស្វាយរៀង នៅថ្ងៃទី២៨ ខែកុម្ភៈនេះ បានប្រាប់BTVថា គិតត្រឹមថ្ងៃទី២៦ ខែកុម្ភៈ នេះ នៅខេត្តស្វាយរៀង មានកម្មករកម្មការិនី និង និយោជិតចំនួន២៩នាក់ ក្នុងនោះស្ត្រីចំនួន១៦នាក់ បានរងវិជ្ជមានជំងឺកូវីដ-១៩ បន្ទាប់ពីពួកគេមានអាការៈសង្ស័យ និងបានមកយកសំណាកដោយខ្លួនឯង នៅមណ្ឌលយកសំណាក របស់មន្ទីរសុខាភិបាល។ លោក បានបញ្ជាក់បន្ថែមថា កម្មករនិយោជិត ដែលមានវិជ្ជមានជំងឺកូវីដ-១៩ បច្ចុប្បន្ន ត្រូវបានមន្ទីរ ការងារបណ្ដុះបណ្ដាលវជ្ជាជីវៈ ​សម្របសម្រួល​ជាមួយនឹងម្ចាស់មូលដ្ឋាន​ផលិតកម្ម ដាក់ឲ្យ​ពួកគេ​សម្រាកព្យាបាលនៅតាមគ្រួសារ ​ក្រោមការឃ្លាំមើល​របស់អាជ្ញាធរមូលដ្ឋាន និង​ឧបត្ថម្ភ​នូវប្រាក់ឈ្នួលប្រចាំថ្ងៃពី ​រោងចក្រសហគ្រាស ​តាមការព្រមព្រៀងគ្នា ​រវាងកម្មករនិយោជិត និងនិយោជក។ ជាមួយគ្នានោះ ដែរ ប.ស.ស ក៏បានឧបត្ថម្ភបន្ថែមសាច់ប្រាក់ឈ្នួលប្រចាំថ្ងៃ ​ចាប់ពីថ្ងៃសម្រាកថ្ងៃទី៣ រហូតដល់ជាសះស្បើយផងដែរ។លោកប្រធានមន្ទីរ បានបញ្ជាក់បន្ថែមថា ​ដោយស្ថានភាពជំងឺកូវីដ១៩ ​បានជ្រៀត​ និងចម្លងចូល ទៅ​លើកម្មករកម្មការិនី និងនិយោជិត ​នាបច្ចុប្បន្ននេះ មន្ទីរបាន​សហការជាមួយនឹងម្ចាស់​មូលដ្ឋាន​ផលិត បន្តធ្វើការផ្សព្វផ្សាយ​ពីវិធានការ ៣ការពារ និង ៣កុំ ​ជូនដល់កម្មករកម្មការិនី​នៅគ្រប់មូលដ្ឋាន ដោយធ្វើការជំរុញឱ្យពាក់ម៉ាស់ ​និងវាស់កំដៅ ​ពិសេសចលនាកម្មករ ​ឱ្យលាងសម្អាតដៃ និង​អាល់កុល មុនពេលចូល ​បម្រើការងារ ​និងរក្សាគម្លាតជាដើម ៕អត្ថបទ៖ ភា សារិត

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជប៉ុនដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយ សម្រាប់ការធ្វើសមយុទ្ធយោធារួមគ្នា ជាមួយសហរដ្ឋអាមេរិក
10/19/2026 07:10 PM
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ជួបសមភាគីអ៊ូសបេកគីស្ថាននៅទីក្រុង Samarkand
10/19/2026 06:10 PM
និស្សិតបិទច្រកចូលសារមន្ទីរ Louvre ដើម្បីបង្ហាញ​ការ​គាំទ្រដល់ការតវ៉ារបស់សិស្សវិទ្យាល័យ នៅបារាំង​
10/19/2026 06:10 PM
ព្រះចៅមហាម៉ាត់គូវ៉ែតស្វាគមន៍ប្រធានាធិបតីបារាំងលោក Macron នៅអាកាសយានដ្ឋាន
10/19/2026 06:10 PM
សេដ្ឋកិច្ចចិនមានសន្ទុះនៅត្រីមាសទី ៣ ក្នុងឆ្នាំនេះ ប៉ុន្តែការងើបឡើងវិញនៅមិនទាន់មានតុល្យភាព
10/19/2026 06:10 PM
សភាអេហ្ស៊ីបពន្យារពេលបោះឆ្នោតលើការគាំទ្រផ្នែកយោធាដល់អារ៉ាប៊ីសាអ៊ូឌីត
10/19/2026 06:10 PM
KCNA៖ ប្អូន​ស្រីមេដឹកនាំ​កូរ៉េខាងជើង បញ្ជាក់​ថា ការ​ចាក់​ឧបករណ៍បំពង​សំឡេង​ឆ្ពោះ​ទៅក្រុងសេអ៊ូល ស្ថិត​ក្នុង​ការពិចារណា
10/19/2026 06:10 PM
កិច្ចព្រមព្រៀងអ៊ីស្រាអែល-លីបង់ បង្ហាញឲ្យឃើញសហគមន៍ជ្វីហ្វដែលបានបាត់បង់ទៅយូរមកហើយ
10/19/2026 06:10 PM
កម្ពុជា-ក្រូអាត ជំរុញ​​កិច្ច​សហប្រតិបត្តិការនិង​​ នវានុវត្តន៍ ដើម្បីកម្ពុជាគ្មានផលប៉ះពាល់ដោយ​សារ​យុទ្ធភណ្ឌគ្រឿងផ្ទុះ ​​​
10/19/2026 06:10 PM
តម្លៃស្បៀងឡើងខ្ពស់ បង្កផលប៉ះពាល់ដល់​ពលរដ្ឋឥណ្ឌូនេស៊ី ខណៈអ្នកប្រើប្រាស់កាត់បន្ថយការចំណាយ
10/19/2026 05:10 PM