ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ
ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ

សន្តិសុខ និង សង្គម

ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់ ត្រូវបាននគរបាលឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពកាច់ករម៉ូតូ

2022/02/08 10:38:03 pm        70
ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវឃាត់ខ្លួនបាន និងម្នាក់ទៀតរត់គេចខ្លួនទាន់ បន្ទាប់ពីធ្វើសកម្មភាពកាច់ករម៉ូតូ របស់បងប្អូនប្រជាពលរដ្ឋចតទុកមុខផ្ទះ តែមិនបានសម្រេចត្រូវបានអ្នកជិតខាងឃើញទាន់ស្រែកឆោឡោ តែម្ដង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២រសៀលថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០២២ ធ្វើសកម្មភាពមុខផ្ទះលេខ៥៧Eo ផ្លូវលេខ២៤៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។នគរបាលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ អេង ម៉ាណែត ចាប់បាន ស្នាក់នៅមិនពិតប្រាកដ។ និងម្នាក់ទៀតរត់គេចខ្លួនបាត់ ឈ្មោះ អាយួន ស្នាក់នៅមិនពិតប្រាកដដូចគ្នា។តាមប្រភពព័ត៌មានពី អ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូនៅមុខផ្ទះ ដូចសព្វ១ដង ខណៈជនរងគ្រោះនៅក្នុងផ្ទះស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូ ១គ្រឿងម៉ាក សងឌ្រីម ពាក់ស្លាកលេខ ភ្នំពែញ 1IQ -1609 មកធ្វើសកម្មភាពកាច់ករម៉ូតូរបស់ជនរងគ្រោះម៉ាក សងឌ្រីមដូចគ្នា តែមិនបានសម្រេចត្រូវបានអ្នកជិតខាងឃើញ ស្រែកថាចោរៗ ជនសង្ស័យឡើងម៉ូតូរបស់ខ្លួនបម្រុងរត់គេខ្លួនរហូតមកដល់ចំណុចស្តុប ចេនឡា ទើបបងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចប្រចាំការនៅគោលដៅស្តុបចេនឡា ជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យបានម្នាក់និងម៉ូតូ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់។បច្ចុប្បន្នជនសង្ស័យរួមទាំងម៉ូតូ ត្រូវបាននគរបាលបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង ដើម្បីសាកសួរនិងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕អត្ថបទ៖ កុម្ភះ

កម្មកររោង​ចក្រ​«ដេកាបូបហាធ័»នៅស្រុកត្រាំកក់ ជិត១០០នាក់ ដួលសន្លប់បន្តបន្ទាប់

2022/02/08 07:36:41 pm        459
តាកែវ៖ ក្រុមកម្មកររោងចក្រដេកាបូបហាធ័ ដែលមានទីតាំងនៅក្នុងភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ចំនួនជិតនាក់ បានដួលសន្លប់ជាបន្តបន្ទាប់ នៅព្រឹកថ្ងៃ០៨ ខែកុម្ភៈនេះ ដោយមិនទាន់ដឹងមូលហេតុពិតប្រាកដ។បើ​យោង​តាម​លោក ម៉ឹង វីរីយា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈខេត្តតាកែវ បាន​ថ្លែងថា ​ពិតជាមានកម្មករដួលសន្លប់នៅរោងចក្រខាង​លើពិតប្រាកដមែន ហើយ​មូលហេតុ​នៃការ​ដួលសន្លប់នេះ​មិនទាន់​ដឹងពិត​ប្រាកដ​នៅឡើយទេ ​ប៉ុន្តែ​កម្មករខ្លះបានប្រាប់ថា​ ពួកគេ​ធីងធោង វិលមុខរកដួលពេលកំពុងបំរើការ។លោកប្រធានមន្ទីរ បានមានប្រសាសន៍ថា កម្មករទាំងអស់ដែល​ដួល​សន្លប់​ត្រូវបានអាជ្ញាធរបញ្ជូន​ទៅព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​អង្គការ​ដោយ​ស្ថាន​ភាព​ជំងឺ​របស់​ពួកគេ​បច្ចុប្បន្ន​មាន​ភាព​ល្អប្រសើរ​ជា​បណ្ដើៗ ហើយអាជ្ញាធរមន្រ្តីសុខាភិបាល និងមន្រ្តីមន្ទីរការងារកំពុងចុះទៅដល់​ទីតាំង​រោងចក្រ​ដើម្បី​ពិនិត្យរកមើលរកមូលហេតុនៃការដួលសន្លប់នេះ៕

រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ចំនួន​១០២នាក់ ជា​ប្រភេទ​អូមី​ក្រុង​ទាំងអស់

2022/02/08 06:52:12 pm        384
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ១០២នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ៨៧ករណីឆ្លងក្នុងសហគមន៍។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២១,៩៨៣នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៨,២៨៦នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

កម្ពុជារកឃើញករណីអូមីក្រុង ឆ្លងក្នុងសហគមន៍ ១០៣នាក់ ខណៈ៣០ថ្ងៃមកនេះ គ្មានអ្នកស្លាប់ដោយសារកូវីដ១៩

2022/02/07 07:28:11 pm        422
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ១០៨នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ១០៣ករណីឆ្លងក្នុងសហគមន៍។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២១,៨៨១នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៨,២១២នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ចំនួន​១១២នាក់ ជា​ប្រភេទ​អូមី​ក្រុង​ទាំងអស់

2022/02/05 07:17:11 pm        571
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ១១២នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ៨៧ករណីឆ្លងក្នុងសហគមន៍។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២១,៦៦២នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៨,០២៣នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ចំនួន​៦៦នាក់ ជា​ប្រភេទ​អូមី​ក្រុង​ទាំងអស់

2022/02/04 07:44:55 pm        163
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៦៦នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ៦៤ករណីឆ្លងក្នុងសហគមន៍។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២១,៥៥០នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៧,៩១៨នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ចំនួន​៤៦នាក់ ជា​ប្រភេទ​អូមី​ក្រុង​ទាំងអស់

2022/02/03 07:38:43 pm        522
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៤៦នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ៤១ករណីឆ្លងក្នុងសហគមន៍។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២១,៤៨៤នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៧,៨២០នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

កម្ពុជា​បន្ដ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ចំនួន​៤៨នាក់ ជា​ប្រភេទ​អូមី​ក្រុង​ទាំងអស់

2022/02/02 07:13:52 pm        452
ភ្នំពេញ៖ ​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៤៨នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ៤០ករណីឆ្លងក្នុងសហគមន៍។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២១,៤៣៨នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៧,៧២៨នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

កម្ពុជា​បន្ដ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ចំនួន​៣៥នាក់ ជា​ប្រភេទ​អូមី​ក្រុង​ទាំងអស់

2022/02/01 06:59:44 pm        576
ភ្នំពេញ៖ ​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៣៥នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ២៨ករណីឆ្លងក្នុងសហគមន៍។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២១,៣៩០នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៧,៦៣៣នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

ថ្ងៃសែនបុណ្យចូលឆ្នាំចិន និងវៀតណាមនៅភ្នំពេញ មានសន្តិសុខសុវត្ថិភាពល្អប្រសើរ

2022/01/31 07:24:07 pm        653
ភ្នំពេញ៖ នៅថ្ងៃសែននៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាមឆ្នាំនេះ សម្រាប់រាជធានីភ្នំពេញ បានប្រព្រឹត្តទៅដោយល្អប្រសើរ បងប្អូនដែលជាសែស្រឡាយចិនបានអុជ ទៀន ធូប តាមទំនៀមទម្លាប់របស់ខ្លួន ដោយមិនមានបញ្ហាអសន្តិសុខ ឬបំពានការជូនដំណឹងរបស់សាលារាជធានីភ្នំពេញនោះទេ។នាថ្ងៃចន្ទ ១៤ រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ដែលត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃកោរ ហើយក៏ត្រូវជាថ្ងៃសែនចូលឆ្នាំចិន បងប្អូនប្រជាពលរដ្ឋដែល​ជា​សែស្រឡាយចិនបានអុជ ទៀន ធូប តាមទំនៀមទម្លាប់របស់ខ្លួន ដោយមិនមានបញ្ហាអសន្តិសុខ ឬបំពានការជូនដំណឹងរបស់សាលារាជធានីភ្នំពេញនោះទេ ខណៈដែលសមត្ថកិច្ចតាមមូលដ្ឋាន​ក៏​បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការការពារសន្តិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូន​ប្រជាពលរដ្ឋ ពិសេសគឺការអនុវត្តនូវបំរាមមួយចំនួនក្នុងថ្ងៃសែនចូលឆ្នាំចិន ​និងវៀតណាមនេះ។លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានលើកឡើងពីការរៀបចំសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ​និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាមនេះ ​ដោយមានការហាមឃាត់នូវបញ្ហាមួយចំនួន និងការយកចិត្តទុកដាក់ទប់ស្កាត់​ការរីករាលដាលជំងឺកូវីដ១៩ផងដែរ។ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ​និងវៀតណាម ​ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ ​រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការណែនាំដល់មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល និងសាធារណជនក្នុងរាជធានីភ្នំពេញ ដែលក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញក៏នឹងចាត់វិធានការច្បាប់ចំពោះជនណាដែលបំពានលើសេចក្តីណែនាំ ឬប្រព្រឹត្តល្មើសបង្កឱ្យមានចលាចលក្នុងសង្គម បាត់សណ្ដាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈត្រូវទទួលទោសតាមច្បាប់ជាធរមាន៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រី៖ មនុស្សប្រហែល ៤០នាក់ស្លាប់​ និងរងរបួស អំឡុង​​ការវាយប្រហារ​ដោយក្រុមហ៊ូទី នៅខេត្ត Shabwa របស់​យេម៉ែន
10/19/2026 07:10 PM
ជនសង្ស័យ ៣នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការណីបាញ់ប្រហារតារាបូលីវូដឥណ្ឌានៅទីក្រុងម៉ុមបៃ
10/19/2026 07:10 PM
ជប៉ុនដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយ សម្រាប់ការធ្វើសមយុទ្ធយោធារួមគ្នា ជាមួយសហរដ្ឋអាមេរិក
10/19/2026 07:10 PM
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ជួបសមភាគីអ៊ូសបេកគីស្ថាននៅទីក្រុង Samarkand
10/19/2026 06:10 PM
និស្សិតបិទច្រកចូលសារមន្ទីរ Louvre ដើម្បីបង្ហាញ​ការ​គាំទ្រដល់ការតវ៉ារបស់សិស្សវិទ្យាល័យ នៅបារាំង​
10/19/2026 06:10 PM
ព្រះចៅមហាម៉ាត់គូវ៉ែតស្វាគមន៍ប្រធានាធិបតីបារាំងលោក Macron នៅអាកាសយានដ្ឋាន
10/19/2026 06:10 PM
សេដ្ឋកិច្ចចិនមានសន្ទុះនៅត្រីមាសទី ៣ ក្នុងឆ្នាំនេះ ប៉ុន្តែការងើបឡើងវិញនៅមិនទាន់មានតុល្យភាព
10/19/2026 06:10 PM
សភាអេហ្ស៊ីបពន្យារពេលបោះឆ្នោតលើការគាំទ្រផ្នែកយោធាដល់អារ៉ាប៊ីសាអ៊ូឌីត
10/19/2026 06:10 PM
KCNA៖ ប្អូន​ស្រីមេដឹកនាំ​កូរ៉េខាងជើង បញ្ជាក់​ថា ការ​ចាក់​ឧបករណ៍បំពង​សំឡេង​ឆ្ពោះ​ទៅក្រុងសេអ៊ូល ស្ថិត​ក្នុង​ការពិចារណា
10/19/2026 06:10 PM
កិច្ចព្រមព្រៀងអ៊ីស្រាអែល-លីបង់ បង្ហាញឲ្យឃើញសហគមន៍ជ្វីហ្វដែលបានបាត់បង់ទៅយូរមកហើយ
10/19/2026 06:10 PM