ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ
ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ

សន្តិសុខ និង សង្គម

ថ្ងៃនេះ មានហេតុការណ៍អគ្គិភ័យពីរករណីក្នុងរាជធានី បំផ្លាញផ្ទះពលរដ្ឋជិត១០០ខ្នង

2021/12/10 07:45:22 pm        429
ភ្នំពេញ៖ នគរបាលបានឱ្យដឹងថា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ មាន​គ្រោះ​អគ្គិភ័យ​ចំនួន២លើក បានឆាបឆេះផ្ទះប្រជាពលរដ្ឋ។ គ្រោះអគ្គិភ័យលើកទី១ បានកើត​ឡើងនៅ​វេលាម៉ោង៦ និង៣០នាទីព្រឹក ត្រង់តំបន់សំណង់មិនរៀបរយស្របតាមផ្លូវរថភ្លើង ស្ថិតក្នុងក្រុម៣៤ ក្រុម​៣៥ និងក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ​ខណ្ឌដូនពេញ។ អគ្គិភ័យនេះបានឆាបឆេះរយៈពេល​ជិត​២ម៉ោង និងបានបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋសរុបចំនួន ៨០ខ្នងផ្ទះ ដោយមិនមានគ្រោះថ្នាក់​ដល់​មនុស្ស​នោះទេ។​ គ្រោះអគ្គីភ័យនេះ គឺ​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី។នគរបាលបន្ថែមថា ក្រោយមកនៅវេលាម៉ោង៨ និង១៥នាទីព្រឹកថ្ងៃដដែលនេះ គ្រោះអគ្គិភ័យ​មួយលើក​ទៀត​បានកើតឡើងនៅតំបន់សំណង់មិនរៀបរយជាប់មាត់ទន្លេសាប ​ក្បែរផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុម៥ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ​ខណ្ឌឫស្សីកែវ ដោយបានបំផ្លិចបំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន១៧ខ្នងផ្ទះ ​ហើយគ្រោះអគ្គិភ័យនេះ ក៏បណ្ដាលមកពីឆ្លងចរន្តអគ្គិភ័យដែរ ។សមត្ថកិច្ច បានឱ្យដឹងទៀតថា គ្រោះអគ្គិភ័យលើកទី២នេះ មិនបណ្ដាលឱ្យមានគ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ។ គ្រោះអគ្គីភ័យទាំង២លើកនេះ​ នគរបាលបង្ការ និងពន្លត់អគ្គិភ័យ ​និងក្រុមហ៊ុន​ឯកជន​ជា​ច្រើន​បាន​ចេញ​រថយន្តពន្លត់អគ្គិភ័យបាញ់​ទឹក​អន្តរាគមន៍ជា​បន្តបន្ទាប់ផងដែរ៕អត្ថបទ៖ ក្រុមសន្តិសុខ

កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ទូទាំង​ប្រទេស​មក​នៅ​ត្រឹម ១៥នាក់​នៅ​ថ្ងៃ​នេះ

2021/12/10 07:04:00 pm        351
ភ្នំពេញ៖ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ១៥នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា មនុស្ស​ចំនួន ៤នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ក្នុងនោះ៣នាក់ គឺមិន​បាន​ចាក់​វ៉ាក់សាំង​នោះ​ឡើយ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ២,៩៧៨នាក់​ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២០,៣២៧​នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៦,៦៨០នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

អភិបាលខណ្ឌទួលគោក ដឹកនាំកម្លាំងឆ្មក់ចុះបង្ក្រាប ទីតាំងអ៊ីនធើណែតបង្កប់ល្បែងស៊ីសងឃាត់ខ្លួនមនុស្ស៥នាក់

2021/12/09 10:22:53 pm        1278
ភ្នំពេញ៖ លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ចុះបង្ក្រាបល្បែងភ្នាល់បាល់ តាមប្រព័ន្ធអ៊ីនធ័រណេត មួយកន្លែងឃាត់ខ្លួនមនុស្ស៥នាក់ និងវត្ថុតាងមួយចំនួនទៀត។ប្រតិបត្តិការនេះ បានធ្វើឡើងនាវេលាម៉ោង ០៤ និង១១នាទីរសៀល ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ចំណុចទីតាំងអ៊ីនធើណែត យីហោ សេវាកម្មកុំព្យូទ័រ ស្ថិតនៅ ផ្ទះលេខ ២៥៦CE0 ផ្លូវ១៨២ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានពីមន្រ្តីអាជ្ញាធរខណ្ឌទួលគោក បានឲ្យដឹង មុនឈានដល់ការ​ឆ្មក់​ចុះ​បង្ក្រាប់​ទីតាំង​បើក​អ៊ីនធ័រណេត មួយកន្លែង ដែលលួចបង្កប់ការភ្នាល់បាល់​តាមប្រព័ន្ធអនឡាញ កម្លាំង​គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោកបានទទួលព័ត៌មានរហូតស្រាវជ្រាវ និង បាន​ចុះបង្ក្រាប​ជាក់ស្តែង​ ទីតាំងនេះតែម្ដង។ ប្រតិបត្តិការនេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានធ្វើការឃាត់ខ្លួនមនុស្សចំនួន ០៥នាក់ រួមមាន បុគ្គលិកម្នាក់​ និងអ្នកភ្នាល់៤នាក់ ព្រមទាំង ​បានដកហូតសម្ភារៈ រួមមានកុំព្យូទ័រចំនួន០៩ឈុត។បច្ចុប្បន្ននេះ ទីតាំងអ៊ីនធើណែត យីហោ សេវាកម្មកុំព្យូទ័រ ត្រូវបានអាជ្ញាធរបិទ ​។ដោយឡែកមនុស្ស និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់បន្ត ៕អត្ថបទ៖ កុម្ភះ

កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ទូទាំង​ប្រទេស​មក​នៅ​ត្រឹម ១២នាក់​នៅ​ថ្ងៃ​នេះ

2021/12/09 07:12:18 pm        394
ភ្នំពេញ៖ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ១២នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា មនុស្ស​ចំនួន ៣នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ អ្នកទាំងបីនាក់នេះ គឺមិន​បាន​ចាក់​វ៉ាក់សាំង​នោះ​ឡើយ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ២,៩៧៤នាក់​ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២០,៣១២​នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៦,៦៦៨នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ទូទាំង​ប្រទេស​មក​នៅ​ត្រឹម ១៤នាក់​នៅ​ថ្ងៃ​នេះ

2021/12/08 06:48:20 pm        280
ភ្នំពេញ៖ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ១៤នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា មនុស្ស​ចំនួន ៤នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ក្នុងនោះ២នាក់ មិន​បាន​ចាក់​វ៉ាក់សាំង​នោះ​ឡើយ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ២,៩៧១នាក់​ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២០,៣០០​នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៦,៦៥៥នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

អាជ្ញាធរខណ្ឌចំការមនចុះត្រួតពនិត្យទីតាំងអ៉ិនធើណែតបង្កប់ល្បែងស៉ីសង និងបិទភោជនីយដ្ឋានយីហោ ទួគី បង្កសម្លេងរំខានដល់អ្នកជិតខាង

2021/12/07 06:50:04 pm        287
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានឆ្មក់ចុះបង្ក្រាប់ទីតាំង internet មួយកន្លែងដែលកន្លងមកមានព័ត៌មានបានឲ្យដឹងថាមានបង្កប់ល្បែង តែពេលអាជ្ញាធរចុះដល់ទីតាំងអាជីវកម្មសេវាអ៉ិនធេីណេត ម្លប់ ជ្រៃ នោះពុំមានសកម្មភាពបេីកដំណេីរនោះទេ ដោយទីតាំងនេះមានស្នាមរុះរេី ចេញអស់ហេីយ និងបានចាក់សោរបិទជិត ។ និងបន្តចុះត្រួតពិនិត្យភោជនីយដ្ឋាន យីហោ ទួគី ដែលប្រជាពលរដ្ឋប្ដឹងថាបង្កសម្លេងរំខានដល់អ្នកជិតខាង។ប្រតិបត្តិការនេះធ្វើឡើងនៅរសៀលថ្ងៃចន្ទ ២កេីត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ដោយមានការបញ្ជាផ្ទាល់ពីលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន  ក្រុមការងាររដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក យស យុទ្ធី អភិបាលរងខណ្ឌចំការមន បានចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ចំនួន ០២ទីតាំង រួមមាន៖ទីតាំងទី១. អាជីវកម្មសេវាអ៉ិនធេីណេត ម្លប់ ជ្រៃ ដែលស្ថិតនៅផ្លូវលេខ៤៧៤ ភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន ក្រុមការងារបានត្រួតពិនិត្យឃេីញថា ទីតាំងខាងលេីពុំមានសកម្មភាពបេីកដំណេីរនោះទេ ដោយទីតាំងនេះមានស្នាមរុះរេី ចេញអស់ហេីយ និងបានចាក់សោរបិទជិត (គ្មានមនុស្សនៅខាងក្នុងនោះទេ)។ និងទីតាំងទី២. ភោជនីយដ្ឋាន យីហោ ទួគី ដែលស្ថិតនៅផ្លូវលេខ១៣៥  សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ដែលមានបណ្ដឹង និងបង្កសំឡេងរំខានដល់អ្នកជិតខាង។ សូមបញ្ចាក់ផងដែរ ទីតាំងភោជនីយដ្ឋាន ពុំទាន់មានលិខិតអនុញ្ញាត(អាជ្ញាប័ណ្ណទេសចរណ៍)។ក្រោយប្រតិបត្តិការអាជ្ញាធរបាន ណែនាំដល់ម្ចាស់អាជីវកម្មមិនឱ្យមានការប្រគុំតន្ត្រី នឹងបង្កសម្លេងរំខានដល់អ្នកជិតខាង និងស្នើរសុំលិខិតអនុញ្ញាតប្រកបអាជីវកម្ម ករណីម្ចាស់អាជីវកម្មមិនអនុវត្តតាមការណែនាំទេ នោះអាជ្ញាធរនិងដកហូតឧបករណ៍ប្រគុំតន្ត្រី មិនទទួលខុសត្រូវរាល់ការខូចខាតឡើយ និងបិទទីតាំងអាជីវកម្ម ជាស្ថាពរ៕អត្ថបទ៖ កុម្ភះ

បុរស​ជន​ជាតិ​ខ្មែរ ៣​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​ ពាក់​ព័ន្ធ​នឹង​ការ​រក្សា​ទុក​សារធាតុ​ញៀន និង​អាវុធ​ខុស​ច្បាប់

2021/12/08 01:05:53 am        493
ភ្នំពេញ៖ បុរស​ជន​ជាតិ​ខ្មែរ ៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន និង​បញ្ជូន​ទៅ​តុលាការ​រាជ​ធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​នេះ ពាក់​ព័ន្ធ​ការ​រក្សា​ទុក​សារធាតុ​ញៀន​ និង​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់។បុរស​ជន​ជាតិ​ខ្មែរ​ទាំង ៣​នាក់ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​បញ្ជូន​ទៅ​តុលាការ មានឈ្មោះ ស៊ឹម ចិត្រា អាយុ ៣៨​ឆ្នាំ ឈ្មោះ អ៊ឹម សុវិចិត្រ អាយុ ៣៥​ឆ្នាំ និង​ឈ្មោះ ខាត់ ឧត្ដម អាយុ ២៨​ឆ្នាំ។នគរបាល​សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ បាន​ឱ្យ​ដឹង​ថា បុរស​ជន​ជាតិ​ខ្មែរ​ទាំង ៣​នាក់​នេះ ត្រូវ​បាន​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​មួយ​នៅ​ភូមិ​ជ្រោយអំពិល ស្ថិត​ក្នុង​សង្កាត់​ក្បាលកោះ។ក្រៅ​ពី​ឃាត់​ខ្លួន​មនុស្ស​ទាំង ៣​នាក់ សមត្ថកិច្ច​ក៏​រឹប​អូស​បាន​គ្រឿង​ញៀន ១១​កញ្ចប់​តូច អាវុធ​ខ្លី ១​ដើម រួម​ជាមួយ​បង់​កាំភ្លើង​មួយ និង​គ្រាប់ ២​គ្រាប់​ផង​ដែរ។បុរស​ទាំង​ ៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឱ្យ​​​តំណាង​អយ្យការ​​ស៊ើប​សួរ​ហើយ​រហូត​មក​ដល់​ពេល​នេះ ជុំ​វិញ​បទ​ល្មើស​គ្រឿង​ញៀន និង​ការ​កាន់​កាប់​អាវុធ​ដោយ​ខុស​ច្បាប់៕ អត្ថបទ៖ កុម្ភះ

កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ទូទាំង​ប្រទេស​មក​នៅ​ត្រឹម ១៤នាក់​នៅ​ថ្ងៃ​នេះ

2021/12/07 06:51:40 pm        296
ភ្នំពេញ៖ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ១៤នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា មនុស្ស​ចំនួន ៤នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ក្នុងនោះ២នាក់ មិន​បាន​ចាក់​វ៉ាក់សាំង​នោះ​ឡើយ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ២,៩៦៧នាក់​ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២០,២៨៦​នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៦,៦៤២នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ទូទាំង​ប្រទេស​មក​នៅ​ត្រឹម ១៦នាក់​នៅ​ថ្ងៃ​នេះ

2021/12/06 07:02:48 pm        351
ភ្នំពេញ៖ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ១៦នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា មនុស្ស​ចំនួន ៣នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ក្នុងនោះ១នាក់ មិន​បាន​ចាក់​វ៉ាក់សាំង​នោះ​ឡើយ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ២,៩៦៣នាក់​ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២០,២៧២​នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៦,៦២៧នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

Update៖ រថយន្ត២គ្រឿងបុកគ្នាបណ្តាលឱ្យមនុស្ស៥នាក់ស្លាប់ និង ៦នាក់ទៀតរងរបួសធ្ងន់

2021/12/04 03:46:54 pm        751
កំពត៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តស្ទូចដឹកគ្រឿងសំណង់ និងរថយន្តតូរីសដឹកអ្នកដំណើរ នៅវេលាម៉ោង ១០និង ៣០នាទី ព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៣ កំពត-ព្រះសីហនុ ចន្លោះគីឡូម៉ែត្រលេខ ១៥៣-១៥៤ ស្ថតិក្នុងភូមិកែបថ្មី សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត។ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ​គេឃើញ​រថយន្តបង្ករ ម៉ាកហ៊ីណូ ពណ៌ស ជាប្រភេទរថយន្តស្ទូចដឹកគ្រឿងសំណង់ បើកបរក្នុងទិសដៅ​ពីលិច​មកកើត ហើយរថយន្តដឹកអ្នកដំណើរម៉ាកតូរីស ​ស៊ាំងយ៉ុង ១២កៅអី បានធ្វើដំណើរក្នុង​ទិសដៅ​ផ្ទុយគ្នា​ពីទិសខាងកើតទៅលិច។ លុះដល់កន្លែងកើតហេតុស្រាប់តែរថយន្តស្ទូចផ្ទះកង់ ហើយក៏រេ​ចង្កូត​បុករថយន្តដឹកអ្នកដំណើរពេញទំហឹងរួចធ្លាក់ពីផ្លូវទាំងពីរគ្រឿង។សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា រថយន្តដែលបង្ករម៉ាក ហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-8518 បើកបរដោយឈ្មោះ រ៉ន វណ្ណា ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ចំណែកឯអ្នកបើករថយន្តទូសីស ពណ៌ស ផ្លាកលេខភ្នំពេញ 2N-8313 ពុំស្គាល់អត្តសញ្ញាណ។ សមត្ថកិច្ច បានបន្ថែមថា អ្នកធ្វើដំណើរក្នុងរថយន្តតូរីស មានចំនួនចំនួន ១១នាក់ ស្រីចំនួន ០២នាក់ ហើយបានស្លាប់ចំនួន ៥នាក់ ស្រី ១នាក់ ក្នុងនោះស្លាប់នៅនឹងកន្លែងចំនួន ៤នាក់ និងម្នាក់ទៀត​ស្លាប់​នៅពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពត ។ចំណែកឯកមនុស្ស ៦នាក់ទៀត​រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពត។ចំពោះសពអ្នកស្លាប់ត្រូវបានតម្កល់ទុកនៅវត្តរលួស ស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ រីឯអ្នកបើកបររថយន្តបង្ករ ត្រូវបានកម្លាំងសមត្ថកិច្ច​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។ ​ចំណែករថយន្ដទាំង ០២គ្រឿង ខូចកម្រិតធ្ងន់ត្រូវបាន​រក្សា​ទុក​នៅអធិការដ្ឋានក្រុងបូកគោ ​ដើម្បីបន្តដោះស្រាយតាមនីតិវិធីច្បាប់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រី៖ មនុស្សប្រហែល ៤០នាក់ស្លាប់​ និងរងរបួស អំឡុង​​ការវាយប្រហារ​ដោយក្រុមហ៊ូទី នៅខេត្ត Shabwa របស់​យេម៉ែន
10/19/2026 07:10 PM
ជនសង្ស័យ ៣នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការណីបាញ់ប្រហារតារាបូលីវូដឥណ្ឌានៅទីក្រុងម៉ុមបៃ
10/19/2026 07:10 PM
ជប៉ុនដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយ សម្រាប់ការធ្វើសមយុទ្ធយោធារួមគ្នា ជាមួយសហរដ្ឋអាមេរិក
10/19/2026 07:10 PM
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ជួបសមភាគីអ៊ូសបេកគីស្ថាននៅទីក្រុង Samarkand
10/19/2026 06:10 PM
និស្សិតបិទច្រកចូលសារមន្ទីរ Louvre ដើម្បីបង្ហាញ​ការ​គាំទ្រដល់ការតវ៉ារបស់សិស្សវិទ្យាល័យ នៅបារាំង​
10/19/2026 06:10 PM
ព្រះចៅមហាម៉ាត់គូវ៉ែតស្វាគមន៍ប្រធានាធិបតីបារាំងលោក Macron នៅអាកាសយានដ្ឋាន
10/19/2026 06:10 PM
សេដ្ឋកិច្ចចិនមានសន្ទុះនៅត្រីមាសទី ៣ ក្នុងឆ្នាំនេះ ប៉ុន្តែការងើបឡើងវិញនៅមិនទាន់មានតុល្យភាព
10/19/2026 06:10 PM
សភាអេហ្ស៊ីបពន្យារពេលបោះឆ្នោតលើការគាំទ្រផ្នែកយោធាដល់អារ៉ាប៊ីសាអ៊ូឌីត
10/19/2026 06:10 PM
KCNA៖ ប្អូន​ស្រីមេដឹកនាំ​កូរ៉េខាងជើង បញ្ជាក់​ថា ការ​ចាក់​ឧបករណ៍បំពង​សំឡេង​ឆ្ពោះ​ទៅក្រុងសេអ៊ូល ស្ថិត​ក្នុង​ការពិចារណា
10/19/2026 06:10 PM
កិច្ចព្រមព្រៀងអ៊ីស្រាអែល-លីបង់ បង្ហាញឲ្យឃើញសហគមន៍ជ្វីហ្វដែលបានបាត់បង់ទៅយូរមកហើយ
10/19/2026 06:10 PM