អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ទទួលយកទារកបោះបង់មករក្សាការពារ និងថែទាំបណ្តោះអាសន្ន ក្រោយឪពុកម្តាយដែលបានបោះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ទាក់ទងនឹងបទល្មើសបោះបង់កូនរបស់ខ្លួន
សមត្ថកិច្ចជំនាញផ្ទុះអាវុធក្នុងប្រតិបត្តិការ បង្រ្កាបមេខ្លោង និង​បក្ខពួក​ជួញ​ដូរ​គ្រឿង​ញៀន​ ​ក្នុង​ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ៨នាក់
គិតពីឆ្នាំ២០២៣មក សមត្ថកិច្ច​បង្ក្រាបបទល្មើសគ្រឿង​ញៀនជាង៣ម៉ឺន​ករណី និងឃាត់ខ្លួនមនុស្សជិត៩ម៉ឺននាក់ និងរឹបអូសសារ​ធាតុញៀន​គ្រប់ប្រភេទជាង ២៦តោន

សន្តិសុខ និង សង្គម

មនុស្ស១៥០នាក់ បានរងរបួស បន្ទាប់ពីអ៊ុយក្រែន វាយប្រហារដោយមីស៊ីល ទៅលើទីក្រុង Sevastopol

2024/06/24 08:33:46 pm        184
ជំនួយការរដ្ឋមន្ត្រីសុខាភិបាលរុស្ស៊ី លោក Alexey Kuznetsov បាននិយាយថា មនុស្សចំនួន ១៥០នាក់ បានរងរបួស បន្ទាប់ពីកងទ័ពអ៊ុយក្រែន បានវាយប្រហារដោយមីស៊ីល ទៅលើទីក្រុង Sevastopol។លោកបាននិយាយថា៖ «យោងតាមរបាយការណ៍ចុងក្រោយ ដោយសារការវាយប្រហារដោយគ្រាប់ផ្លោងលើទីក្រុង Sevastopol ដោយអ្នកជាតិនិយមអ៊ុយក្រែន មនុស្ស១៥០នាក់ រួមទាំងកុមារចំនួន ២៧នាក់បានរងរបួស»។អ្នករបួស កំពុងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅក្នុងទីក្រុង Sevastopol។ ក្រុមរថយន្តសង្គ្រោះជាង ២០គ្រឿង កំពុងធ្វើការនៅនឹងកន្លែង ដែលរងការវាយប្រហារនោះ។យោងតាមអ្នកឃ្លាំមើលសិទ្ធិកុមាររុស្ស៊ី លោកស្រី Maria Lvova-Belova កុមារ ៥នាក់ បានរងរបួសក្នុងស្ថានភាពធ្ងន់ធ្ងរ។ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា របបទីក្រុងគីវកាលពីថ្ងៃអាទិត្យ បានធ្វើការវាយប្រហារភេរវកម្មលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅក្នុងទីក្រុង Sevastopol ជាមួយនឹងការប្រើប្រាស់មីស៊ីលតាក់តិចកងទ័ព (ATACMS) ដែលផ្ទុកគ្រាប់បែកចង្កោម។ មីស៊ីលចំនួន ៤គ្រាប់ ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី។ មីស៊ីលមួយគ្រាប់ទៀត បានផ្ទុះពីលើទីក្រុងនេះ។ យោងតាមអភិបាលក្រុង Mikhail Razvozhayev មនុស្សបីនាក់ ត្រូវបានសម្លាប់។គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី បានបើកសំណុំរឿងព្រហ្មទណ្ឌ ដោយចោទប្រកាន់ពីបទភេរវកម្ម។

ចិន ចេញការព្រមានពណ៌ក្រហម សម្រាប់ភ្លៀងធ្លាក់ខ្លាំង នៅបណ្តាខេត្តភាគខាងកើត

2024/06/24 08:17:26 pm        138
ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសចិន នៅថ្ងៃចន្ទ ទី២៤ ខែមិថុនានេះ បានចេញការព្រមានពណ៌ក្រហម ជាកម្រិតព្រមានខ្ពស់បំផុតរបស់ខ្លួន សម្រាប់ភ្លៀងធ្លាក់ខ្លាំង នៅទូទាំងបណ្តាខេត្តភាគខាងកើត។វីដេអូ នៅលើទូរទស្សន៍រដ្ឋ CCTV បានបង្ហាញពីទន្លេឡើងខ្លាំង ដីស្រែចំការជន់លិច ហើយអ្នកស្រុកត្រូវបានជម្លៀសចេញ តាមទូក កាលពីថ្ងៃអាទិត្យ។រដូវកាលទឹកជំនន់ប្រចាំឆ្នាំ បានចាប់ផ្តើមលឿនជាងធម្មតាក្នុងឆ្នាំនេះ នៅភាគខាងត្បូងប្រទេសចិន ដោយមានព្យុះដ៏ខ្លាំង បានវាយបោកបក់បំផ្លាញស្ពាន បំផ្លាញលំនៅឋាន បំផ្លិចបំផ្លាញទិន្នផលកសិកម្ម និងបានជន់លិចទីក្រុងជាច្រើន។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ដោយបានដកស្រង់ព័ត៌មានពីមជ្ឈមណ្ឌលឧតុនិយមជាតិ ដែលបានរាយការណ៍ថា តំបន់ជាច្រើនអាចនឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខនេះ ខណៈភ្លៀងនៅបន្តធ្លាក់ ឆ្ពោះទៅភាគខាងជើង។

អគ្គិភ័យនៅរោងចក្រផលិតអាគុយនៅកូរ៉េខាងត្បូង បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់ និង៦នាក់របួស

2024/06/24 08:11:04 pm        70
យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ឱ្យដឹងថា មនុស្សម្នាក់បានគាំងបេះដូងស្លាប់ និង៦នាក់ផ្សេងទៀត បានរងរបួស នៅថ្ងៃចន្ទនេះ ខណៈអគ្គិភ័យបានឆាបឆេះ នៅរោងចក្រផលិតអាគុយមួយ នៅប្រទេសកូរ៉េខាងត្បូង។អគ្គិភ័យ បានឆាបឆេះរោងចក្រផលិតអាគុយនៅទីក្រុង Hwaseong ចម្ងាយប្រហែល៤៥គីឡូម៉ែត្រភាគខាងត្បូងរដ្ឋធានីសេអ៊ូល នៅម៉ោងប្រហែល ១០:៣១ នាទីព្រឹក ម៉ោងក្នុងស្រុក។មនុស្សម្នាក់ បានគាំងបេះដូង និង៦នាក់ផ្សេងទៀត បានរងរបួសក្នុងនោះ មានម្នាក់រងរបួសធ្ងន់។ចំនួនអ្នកស្លាប់និងរងរបួសកាន់តែច្រើន ត្រូវបានគេរំពឹង ខណៈមនុស្ស២១នាក់ផ្សេងទៀត ត្រូវបានគេជឿថា បានជាប់ខ្លួននៅខាងក្នុងរោងចក្រ។អាជ្ញាធរពន្លត់អគ្គិភ័យ បានចល័តរថយន្តពន្លត់អគ្គិភ័យចំនួន១៤៥គ្រឿង និងសម្ភារជាច្រើនទៀត ប៉ុន្តែពួកគេព្យាយាមពន្លត់អគ្គិភ័យក្នុងស្ថានភាពលំបាក ដោយសារអណ្តាតភ្លើងរបស់អាគុយ ដែលមានសារធាតុលីចូម ឆាបឆេះខ្លាំង។

រយៈពេល៣ខែដើម​ឆ្នាំ២០២៤ មនុស្សចំនួន២៥នាក់ស្លាប់ និង២៧នាក់ផ្សេងទៀតបានរងរបួសធ្ងន់-ស្រាល ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តស្វាយរៀង

2024/06/24 07:57:51 pm        49
បើទោះជាការរិតបណ្តឹងច្បាប់ចរារចណ៍ផ្លូវគោកថ្មី យ៉ាងណាក្តីតែអត្រាការគ្រោះថ្នាក់​ដោយ​ចរាចរណ៍ នៅតែមានគ្រប់មូលដ្ឋាន ខណៈដែលពលរដ្ឋប្រើប្រាស់​យានយន្ត​មាន​កំណើន​កើន​ឡើង​​ពីមួយឆ្នាំទៅមួយឆ្នាំ និងអ្នកបញ្ជាយានយន្តមានធ្វើការធ្វេសប្រហែសនៅពេលបើកបរ ។លោកវរៈសេនីយ៏ឯក អ៊ុច សារ៉ាន នាយកការិយាលយ័ចរាចរណ៍ផ្លូវគោក នៃស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានប្រាប់ទូរទស្សន៍ BTV ​ឲ្យ ​ដឹង​ថា​នៅ​ក្នុងរយៈ​ពេល៣ខែដើម ឆ្នាំ២០២៤ នៅទូទាំងខេត្ត​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​ចំនួន​៣៣​លើក ក្នុងនោះកើតឡើងនៅលើផ្លូវជាតិចំនួន២១លើក ផ្លូវលំចំនួន៥លើក ផ្លូវខេត្ត លើក៧លើក បង្ក​អោយមនុស្សគ្រោះថ្នាក់ចំនួន៥២នាក់ ក្នុងនោះមានមនុស្សចំនួន២៥នាក់បានស្លាប់ និង​របួស​ធ្ងន់ស្រាលចំនួន២៧នាក់។លោកបានបញ្ជាក់បន្ថែមថា ការគ្រោះថ្នាក់ចរាចរណ៏ខាងលើនេះ បណ្តាល​មក​ពី​បើកបរ​ក្នុង​ល្បឿន​លឿ​នចំនួន១០លើក បើកបរមិនប្រកាន់ស្តាំចំនួន៨លើក មិនគោរពសិទ្ធអាទិភាពចំនួន៦លើក បទ​ស្តាំ​៥លើក ក្នុងស្ថានភាពស្រវឹង១ករណី បើកបរវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ចំនួន២លើក បើកបរក្នុងស្ថានភាពស្រវឹងចំនួន១លើក មិនពាក់មួកសុវត្តិភាពចំនួន២១នាក់ ធ្វើ​ឲ្យ​មធ្យោបាយ​ខូច​ខាត​មានចំនួន ៥១គ្រឿង រួមមាន រថយន្តតូច១២គ្រឿង រថយន្តធំចំនួន៦គ្រឿង ម៉ូតូចំនួន ៣២​គ្រឿង និងកង់ចំនួន២គ្រឿង ការគ្រោះថ្នាក់នេះ​បាន​បង្ក​ឡើង​នៅក្នុង​ស្រុក​ស្វាយ​ជ្រំ​ចំនួន ៧លើក ក្រុងស្វាយរៀង១លើក និងស្រុកចន្ទ្រា១លើក កំពង់រោទ៏១លើកស្វាយទាប៨លើក រមាស​ហែក៤លើក និងស្រុករំដួលចំនួន១លើក។លោកបានបន្ថែមថាការគ្រោះថ្នាក់ចរាចរណ៏ខាងលើនេះ កងកំលាំង​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ខេត្ត ស្រុក ក្រុង បានចុះធ្វើការវ៉ាស់វែង និងបំពេញ​សំណុំ​រឿង​ដើម្បី​បន្ត​ធ្វើ​ការ​ដោះ​ស្រាយ​ហើយ​ដែរ។

ក្រុមអ្នកតវ៉ា រំខានដល់ប្រធានាធិបតីកេនយ៉ា លោក William Ruto នៅខាងក្រៅពិធីបួងសួង

2024/06/24 06:57:09 pm        157
កាលពីថ្ងៃអាទិត្យ ក្រុមអ្នកតវ៉ា បានដើរដង្ហែនិងស្រែកច្រៀង នៅខាងក្រៅសាលារៀនមួយកន្លែង ដែល ប្រធានាធិបតី លោក William Ruto និងមន្ត្រីផ្សេងទៀត កំពុងចូលរួមក្នុងពិធីបួងសួងមួយ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មេដឹកនាំមួយចំនួននៃគណបក្សកាន់អំណាច កេនយ៉ា ក្វាន់ហ្សា(Kenya Kwanza) បានព្យាយាមចាកចេញពីកន្លែងប្រារព្ធពិធី នៅពេលដែលក្រុមអ្នកតវ៉ា បានរារាំងយានយន្តរបស់មួយចំនួន។លោក Ruto ត្រូវបានក្រុមសន្តិសុខរបស់លោក នាំចេញ នៅពេលពួកគេដឹងថាក្រុមបាតុករ នៅទីនោះដើម្បីប្រឈមមុខជាមួយលោក។ ក្រុមបាតុករ បានលើកស្លាករិះគន់ខ្លាំងៗលើសេចក្តីស្នើច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៤។ក្រុមអ្នកតវ៉ានិយាយថា សេចក្តីស្នើច្បាប់នេះ គំរាមកំហែងដល់ការរាំងស្ទះសេដ្ឋកិច្ច និងបង្កើនតម្លៃប្រើប្រាស់ ធ្វើឲ្យប៉ពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនកេនយ៉ា ដែលកំពុងទប់ទល់រួចទៅហើយ។ ទោះជាយ៉ាងណា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានទទូចលើភាពចាំបាច់នៃសេចក្តីស្នើច្បាប់នេះ ដោយបញ្ជាក់ថា វាមានសារៈសំខាន់សម្រាប់ការបង្កើនប្រាក់ចំណូលរបស់រដ្ឋ ដូច្នេះវានឹងកាត់បន្ថយឱនភាពថវិកា និងការខ្ចីប្រាក់ របស់រដ្ឋាភិបាល។សភា គ្រោងនឹងកោះប្រជុំ នៅថ្ងៃអង្គារ ដើម្បីជជែកដេញដោលនិងបោះឆ្នោតលើវិសោធនកម្មដែលបានស្នើឡើងចំពោះសេចក្តីស្នើច្បាប់នេះ។ គណៈកម្មាធិការថវិការបស់សភា បានព្រមានថាការប្រែប្រួលទាំងនេះ អាចបង្កើតឱនភាពចំនួន១,៥៦ពាន់លានដុល្លារ នៅក្នុងថវិកាឆ្នាំ២០២៤ និង២០២៥ ដោយបង្ខំឱ្យរដ្ឋាភិបាល អនុវត្តការកាត់បន្ថយការចំណាយ។

សហរដ្ឋអាមេរិក មើលឃើញរលកថ្មីនៃការបាញ់ប្រហារ ដោយគ្មានដំណោះស្រាយច្បាស់លាស់

2024/06/24 06:52:35 pm        103
មនុស្ស១០នាក់បានរងរបួស ដែលម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ នៅក្នុងការបាញ់ប្រហារទ្រង់ទ្រាយធំមួយនៅទីក្រុង Columbus រដ្ឋអូហៃយ៉ូ(Ohio) សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ។ការបាញ់ប្រហារ បានកើតឡើងមុនម៉ោង២:៣០ព្រឹក ម៉ោងក្នុងស្រុក។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានដកស្រង់សម្តីនាយកដ្ឋាននគរបាល ទីក្រុង Columbus កាលពីថ្ងៃអាទិត្យ ដែលបាននិយាយថា អ្នករងរបួសទាំងអស់គឺជាបុរស មានមនុស្សពេញវ័យ៨នាក់ និងអនីតិជន២នាក់ មានអាយុពីចន្លោះពី ១៦ឆ្នាំ ទៅ២៧ ឆ្នាំ។នគរបាល កំពុងស្រាវជ្រាវតាមចាប់ជនសង្ស័យជាបុរសម្នាក់ ស្លៀកពាក់ខ្មៅ ដែលរត់គេចខ្លួនចេញពីកន្លែងកើតហេតុ បើកបររថយន្តម៉ាកហុងដា ស៊ីវីក ពណ៌ស ហើយលើកទឹកចិត្តដល់អ្នកទាំងឡាយណា ដែលមានព័ត៌មាន ទូរស័ព្ទទៅនគរបាល។សហរដ្ឋអាមេរិក កំពុងស្វែងរកមធ្យោបាយដើម្បីដោះស្រាយចំពោះរលកថ្មីៗនៃអំពើហិង្សាដោយកាំភ្លើង ដែលបានសម្លាប់មនុស្ស និងធ្វើឲ្យរងរបួសជាច្រើននាក់។

គ្រោះរាំងស្ងួតធ្ងន់ធ្ងរ បង្ខំឱ្យកសិករដាំពោតនៅភាគខាងកើតប្រទេសចិន ពន្យារពេលដាំដុះ

2024/06/24 06:37:50 pm        156
បន្ទាប់ពីកម្ដៅដ៏ខ្លាំងក្លា និងភ្លៀងធ្លាក់តិចតួចអស់ជាច្រើនសប្តាហ៍ កសិករនៅប្រទេសចិន គ្មានជម្រើសអ្វីក្រៅពីប្រមូលយកទឹកពីបំពង់ទឹកបន្តិចបន្តួច ដើម្បីស្រោចស្រពលើវាលពោតដែលស្ងួតហួតហែងនៅក្នុងខេត្ត សានតុង (Shandong) ភាគខាងកើតប្រទេសចិន។សីតុណ្ហភាពខ្ពស់ខ្លាំងមិនធ្លាប់មានបានវាយលុកពាសពេញភាគពាយ័ព្យ និងភាគខាងកើតរបស់ចិន ដែលជាតំបន់ផលិតគ្រាប់ធញ្ញជាតិដ៏សំខាន់ ក្នុងអំឡុងពេលរដូវសាបព្រួសពោតដ៏សំខាន់ ដែលគំរាមកំហែងដល់ការទប់ស្កាត់ការផលិត នៅក្នុងប្រទេសផលិតនិងប្រើប្រាស់គ្រាប់ធញ្ញជាតិធំបំផុតទីពីររបស់ពិភពលោក។ ប្រទេសចិន ដែលជាអ្នកនាំចូលពោតលំដាប់លេខ១ របស់ពិភពលោក បានផលិតពោត ២៨៨,៨ លានតោនកាលពីឆ្នាំមុន ហើយមានបំណងចង់បង្កើនបន្ថែមទៀតដើម្បីសម្រេចបាននូវសន្តិសុខស្បៀង ប៉ុន្តែបម្រែបម្រួលអាកាសធាតុកំពុងបង្កឱ្យមានបញ្ហាប្រឈមធំចំពោះដំណាំ។ក្រសួងកសិកម្មបានព្រមាននៅសប្តាហ៍នេះថា គ្រោះរាំងស្ងួតកំពុងប៉ះពាល់ដល់ការសាបព្រួស និងការរីកលូតលាស់នៃដំណាំថ្មី។ ទីក្រុងប៉េកាំង បានបែងចែកថវិកាចំនួន ៤៤៣ លានយ័ន (៦១,១ លានដុល្លារ) សម្រាប់ការងារបង្ការគ្រោះរាំងស្ងួត ដូចជាការស្រោចទឹក ការដាំឡើងវិញ និងការបន្ថែមជីនៅក្នុងខេត្តចំនួនប្រាំពីរទូទាំងប្រទេស។ ទិន្នផលគ្រាប់ធញ្ញជាតិទាបក្នុងប្រទេសនាំចូលធញ្ញជាតិកំពូលរបស់ពិភពលោកនេះនឹងជំរុញឱ្យមានការទិញកាន់តែខ្ពស់ពីអ្នកនាំចេញដូចជាប្រេស៊ីល សហរដ្ឋអាមេរិក និងអាហ្សង់ទីន ដែលជួយជំរុញតម្លៃដំណាំពិភពលោក និងអតិផរណាអាហារ៕

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ៨ នាក់នៅមជ្ឈមណ្ឌលផ្តល់ជំនួយនៅហ្កាហ្សា

2024/06/24 05:44:34 pm        135
ពលរដ្ឋប៉ាឡេស្ទីនបាននិយាយថា ជនជាតិប៉ាឡេស្ទីន៨នាក់ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ២៣មិថុនា ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើសាលាបណ្តុះបណ្តាលមួយនៅជិតទីក្រុង ហ្កាហ្សា ដែលត្រូវបានប្រើដើម្បីចែកចាយជំនួយ ខណៈរថក្រោះអ៊ីស្រាអែលបានរុញច្រានបន្ថែមទៀតចូលទៅក្នុងទីក្រុងរ៉ាហ្វា ( Rafah) ភាគខាងត្បូង។ អ្នកឃើញហេតុការណ៍បាននិយាយថា ការវាយប្រហារបានប៉ះចំផ្នែកមួយនៃសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈគ្រប់គ្រងដោយទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន UNRWA ដែលឥឡូវនេះកំពុងផ្តល់ជំនួយដល់គ្រួសារជនភៀសខ្លួន។ អ្នកឃើញហេតុការណ៍ម្នាក់ក្នុងចំណោមអ្នកផ្សេងទៀតបាននិយាយ អ្នកខ្លះមកទទួលប័ណ្ណ ហើយអ្នកខ្លះទៀតបានរត់គេចចេញពីផ្ទះសម្បែងមកស្នាក់នៅទីនេះ។ អ្នកខ្លះកំពុងចាក់ទឹក រីឯអ្នកខ្លះទៀតកំពុងទទួលប័ណ្ណ ហើយភ្លាមៗនោះយើងឮសំឡេងអ្វីមួយធ្លាក់ រំពេចនោះយើងទាំងអស់គ្នាក៏បានរត់គេចយ៉ាងស្លន់ស្លោ។អ្នកសារព័ត៌មាន Reuters ម្នាក់ បានឃើញអគារទាបមួយត្រូវបានរងការបំផ្លិចបំផ្លាញទាំងស្រុង ហើយសាកសពត្រូវបានរុំដោយក្រណាត់ភួយ ដាក់នៅម្ខាងផ្លូវ ដើម្បីរង់ចាំគេមកដឹក។កាលពីថ្ងៃសៅរ៍២២មិថុនា ប្រធានការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា មនុស្សយ៉ាងហោចណាស់៤២ នាក់ បានស្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើស្រុកនានានៃទីក្រុង ហ្កាហ្សា ភាគខាងជើង ត្រូវបានអ៊ីស្រាអែលឡោមព័ទ្ធ៕

ស្ត្រីជនជាតិប្រេស៊ីល ចេញធ្វើបាតុកម្មក្នុងទីក្រុង Sao Paulo ប្រឆាំងសេចក្តីស្នើច្បាប់ហាមរម្លូតកូន

2024/06/24 04:15:04 pm        87
ស្ត្រីជនជាតិប្រេស៊ីល បានចេញធ្វើបាតុកម្មក្នុងទីក្រុង Sao Paulo កាលពីថ្ងៃអាទិត្យ ដើម្បីទាមទារឱ្យមានការដកចេញនូវសេចក្តីស្នើច្បាប់នៅក្នុងសភាអភិរក្សនិយមរបស់ប្រទេសប្រេស៊ីល ដែលពាក់ព័ន្ធទៅការរម្លូតកូនបន្ទាប់ពីមានគត៌រយៈពេល២២សប្តាហ៍ ថាជាករណីមនុស្សឃាត ដែលនឹងមានការកាត់ទោសឱ្យជាប់ពន្ធនាគារពី៦ឆ្នាំទៅ២០ឆ្នាំ។ស្ត្រីជាច្រើន បានដុតរូបសំណាករបស់ប្រធានសភារបស់ប្រទេសប្រេស៊ីល និងកាន់ស្លាកសរសេរថា «កូនពុំមែនជាម្តាយទេ» បានដើរចេញធ្វើបាតុកម្ម ដើម្បីទាមទារសិទ្ធិចំពោះការបន្តពូជ។អ្នកតវ៉ា បានស្នើសុំឱ្យលុបចោលច្បាប់នេះជាពិសេស ពុំមែនគ្រាន់តែពន្យារពេលនោះទេ។ការរម្លូតកូន ត្រូវបានអនុញ្ញាតនៅក្នុងប្រទេសប្រេស៊ីល តែក្នុងករណីនៃការចាប់រំលោភ គភ៌មានបញ្ហា ឬនៅពេលដែលជីវិតរបស់ម្តាយស្ថិតក្នុងគ្រោះថ្នាក់។ ប្រសិនបើសេចក្តីស្នើច្បាប់ មានការគាំទ្រពីសមាជិកសភា នោះការរម្លូតកូនដោយជនរងគ្រោះដោយការចាប់រំលោភនឹងត្រូវបានបកស្រាយនៅក្នុងច្បាប់ថាជាករណីមនុស្សឃាត បន្ទាប់ពីមានគត៌រយៈពេល២២សប្តាហ៍។ច្បាប់រម្លូតកូនដោយការរឹតត្បិតរបស់ប្រទេសប្រេស៊ីល មានន័យថា ស្ត្រីជនជាតិប្រេស៊ីលជាច្រើនដែលស្វែងរកការបញ្ចប់ការមានគត៌ ងាកទៅរកការរម្លូតកូនដោយខុសច្បាប់ពុំមានសុវត្ថិភាព និងនីតិវិធីមិនត្រឹមត្រូវ បណ្តាលឱ្យមនុស្សរាប់សិបនាក់ស្លាប់ជារៀងរាល់ឆ្នាំ។ ក្រុមអ្នករិះគន់និយាយថា សំណើនេះ គឺជាវិធីសាស្រ្តដែលដាក់គំនាបខ្លាំងបំផុតចំពោះសិទ្ធិបន្តពូជរបស់ស្ត្រី ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ និងជាការដើរថយក្រោយសម្រាប់សិទ្ធិស៊ីវិល និងសិទ្ធិមនុស្ស។

កាំភ្លើងធំបានផ្ទុះនៅលើតំបន់ហ្កាហ្សាភាគខាងត្បូង ចំពេលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា

2024/06/23 12:43:13 am        386
កងកម្លាំងអ៊ីស្រាអែលបានប្រយុទ្ធគ្នានៅទីក្រុង Rafah និងវាយលុកទីតាំងភាគខាងកើតនៃទីក្រុង Khan Younis នៅភាគខាងត្បូង Gaza នាថ្ងៃសៅរ៍ (ទី២២ មិថុនា) នេះ។ សំណុំផ្សែងត្រូវបានគេឃើញហុយទ្រលោមកាត់ព្រំដែនក្នុងតំបន់ហ្កាហ្សា ខណៈសំឡេងកាំភ្លើងធំបានបន្លឺឡើងខ្ទរលើដីស្រែចម្ការ នៅខាងព្រំដែនអ៊ីស្រាអែល។មកទល់ពេលនេះ មានរយៈពេលជាង ៨ខែហើយ ក្នុងសង្រ្គាមនៅហ្កាហ្សា ហើយការរុលទៅមុខរបស់អ៊ីស្រាអែល ឥឡូវនេះ ផ្តោតលើតំបន់ចុងក្រោយចំនួន២ ដែលកងកម្លាំងរបស់ខ្លួន មិនទាន់អាចដណ្តើមបាន នោះគឺទីក្រុង Rafah នៅជ្រុងភាគខាងត្បូងរបស់តំបន់ហ្កាហ្សា និងតំបន់ជុំវិញទីក្រុង Deir al-Balah ភាគកណ្តាល។គួរបញ្ជាក់ថា យុទ្ធនាការផ្លូវគោក និងផ្លូវអាកាសរបស់អ៊ីស្រាអែលនេះ ត្រូវបានបង្កឡើង ដោយសារក្រុមសកម្មប្រយុទ្ធដឹកនាំដោយក្រុមហាម៉ាស បានវាយលុកចូលទៅក្នុងភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដែលបានសម្លាប់មនុស្សប្រហែល ១.២០០នាក់ និងចាប់ជាចំណាប់ថ្នូរជាង ២៥០នាក់។ហើយយោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងថា ការវាយលុកសងសឹករបស់អ៊ីស្រាអែល បានធ្វើឲ្យតំបន់ហ្កាហ្សាត្រូវបានបំផ្លិចបំផ្លាញ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៧.៥៥១នាក់ និងបានធ្វើឲ្យប្រជាជនប៉ាឡេស្ទីនស្ទើរតែទាំងអស់គ្មានផ្ទះសម្បែងជ្រកកោន និងក្លាយជាទុរគតជន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទីក្រុងប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ នឹងបំពេញទស្សនកិច្ចនៅប្រទេសចិន នាថ្ងៃពុធ
09/15/2026 06:09 PM
កូរ៉េខាងត្បូង និងកាហ្សាក់ស្ថាន ចុះហត្ថលេខាលើ MoU ស្តីពីថាមពលនុយក្លេអ៊ែរ និង​សិក្សា​លទ្ធភាព​ធ្វើ​អាជីវកម្ម​រ៉ែ
09/15/2026 06:09 PM
អូម៉ង់៖ នាវាដឹកប្រេងរងការវាយប្រហារ ត្រូវបានអូសចូលកំពង់ផែ ខណៈនាវិក ២នាក់ នៅតែបាត់ខ្លួន
09/15/2026 06:09 PM
នាយអគ្គសេនាធិការកងទ័ព៖ បេឡារុសគ្មានផែនការវាយប្រហារទេ ហើយសមយុទ្ធគ្រាន់តែជាការត្រួតពិនិត្យការត្រៀមខ្លួន
09/15/2026 06:09 PM
ជប៉ុនអាចនឹងចំណាយ ៣,៥% នៃ GDP លើវិស័យការពារជាតិ បន្ទាប់ពីមានសម្ពាធពីសហរដ្ឋអាមេរិក
09/15/2026 06:09 PM
ឯកអគ្គរដ្ឋទូតអាមេរិកទៅទស្សនកិច្ច «តំបន់សាកល្បង» ដែលកងទ័ពលីបង់គ្រប់គ្រង នៅក្បែរអ៊ីស្រាអែល
09/15/2026 06:09 PM
អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
09/15/2026 06:09 PM
អ៊ីរ៉ង់​បដិសេធ​មិន​មាន​ការចរចាណាមួយ​ជាមួយអាមេរិក ក្រោយការលើកឡើងរបស់លោក Trump
09/15/2026 06:09 PM
អេហ្ស៊ីប និងក្រិក ចាប់ផ្តើមសមយុទ្ធយោធារួមគ្នា នៅសមុទ្រមេឌីទែរ៉ាណេ
09/15/2026 06:09 PM
ក្រុមសង្រ្គោះរកឃើញសាកសព ខណៈឥណ្ឌូនេស៊ីបង្កើនប្រតិបត្តិការស្វែងរកមនុស្សបាត់ខ្លួន ១២៩នាក់ ក្រោយនាវាលិច
09/15/2026 06:09 PM