ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ
ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ

សន្តិសុខ និង សង្គម

កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ទូទាំង​ប្រទេស​មក​នៅ​ត្រឹម៤៥​នាក់​នៅ​ថ្ងៃ​នេះ

2021/11/19 06:54:16 pm        543
ភ្នំពេញ៖ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៤៥​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា មនុស្ស​ចំនួន ៤នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ អ្នកស្លាប់ទាំង៤នាក់នេះ គឺ​មិន​បាន​ចាក់​វ៉ាក់សាំង​នោះ​ឡើយ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ២,៨៩១​នាក់​ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុបបាន​កើន​ឡើង​ដល់ ១១៩,៧៨៦​នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩​សរុប​រហូត​ដល់ ១១៦,១៧០​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

ចៅក្រមសម្រេចឃុំខ្លួន ស្ត្រីជនជាតិថៃម្នាក់ដែលដឹកជញ្ជូនគ្រឿងញៀនជិត២គីឡូ​ចូលមកកម្ពុជា

2021/11/19 06:23:56 pm        775
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនស្ត្រីជនជាតិថៃម្នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពាក់ព័ន្ធករណី «ដឹកជញ្ជូនគ្រឿងញៀនជិត ២គីឡូក្រាម ឆ្លងដែនដោយខុសច្បាប់ចូលមកប្រទេសកម្ពុជា» ។គួរបញ្ជាក់ថា ស្ត្រីជនជាតិថៃរូបនេះ បានដឹកជញ្ជូនគ្រឿងញៀនជិត ២គីឡក្រាម ដោយឆ្លងកាត់ ៣ប្រទេស គឺចេញពីប្រទេសម៉ាលី ប្រទេសអេត្យូពី និងប្រទេសកូរ៉េខាងត្បូង រួចក៏ចូលមកប្រទេស កម្ពុជា ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន​នៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ។គួររំលឹកថា កម្លាំងសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប​ករណី​ដឹក​ជញ្ជូន​គ្រឿងញៀន​ឆ្លង​ដែន​ចូល​កម្ពុជានោះ ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យម្នាក់ និង​រឹបអូស​គ្រឿងញៀនជិត ២ គីឡូក្រាម ​នៅ​អាកាស​យានដ្ឋាន​អន្តជាតិភ្នំពេញ ​កាលពីវេលាម៉ោង១ នឹង​៣០នាទីរំ​លងអាធ្រាត្រ​ឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ។លទ្ធផលឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ SINEE SAISUWAN ភេទស្រី អាយុ ៦២ឆ្នាំ ជនជាតិ ថៃ កាន់លិខិត ឆ្លងដែន លេខAB3676188 ។ ក្នុងនោះ​សមត្តកិច្ចចាប់យកវត្ថុតាងរួមមាន សារធាតុញៀន​ប្រភេទ​កូកាអ៊ីន (COCAINE) ទម្ងន់សុទ្ធជិត២គីឡូ ដែលជានសង្ស័យបង្កប់លាក់នៅបាតវ៉ាលី ។ បច្ចុប្បន្នជនត្រូវចោទត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ជាបណ្តោះអាសន្ន ៕អត្ថបទ ៖ កុម្ភះ

គ្រោះថ្នាក់​ចរាចរណ៍​បណ្ដា​ល​ឲ្យ​រថយន្ត​ ១​គ្រឿង​ក្រឡាប់​ផ្ងារ​ជើង បណ្ដាល​ឲ្យ​មនុស្ស​រងរបួស​

2021/11/18 05:11:13 pm        626
​ភ្នំពេញ​៖ រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​រថយន្ត​ម៉ាក landcruise ក្រឡាប់​ផ្ងា​ជើង និង​មនុស្ស​ក្នុង​រថយន្ត​រងរបួស​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​នៅវេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក​ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំណុច ផ្លូវ​លេខ​១១៣ កែង​ផ្លូវ​លេខ​៦១៦ ក្នុង​តំបន់​បឹងកក់មូលដ្ឋាន​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​មាន​រថយន្ត ម៉ាក landcruise ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ​ភ្នំពេញ 2H -6579 ធ្វើដំណើរ​ក្នុង​ល្បឿន​លឿន មកពី​ស្តុ​ប​ស្រែ​លាភ ក្នុងទិសដៅ​ពី​លិច​មក​កើត ខណៈ​មក​ចំណុចកើតហេតុ​បាន​បួង​ចង្កួត​ប​ត់​ឆ្វេង​ភា្ល​ម​នោះ​ក៏​មាន​រថយន្ត​មួយគ្រឿង​ទៀត សេរី​ទំនើប ម៉ាក Discovery ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2BM-6633 ក្នុង​ល្បឿន​លឿន​ដូចគ្នា បាន​បុក បណ្ដាល​ឲ្យ​រថយន្ត​ម៉ាក landcruise ក្រឡាប់​ផ្ងា​ជើង​តែម្ដង និង​មនុស្ស​ក្នុង​រថយន្ត​រងរបួស​បញ្ជូនទៅ​ម​ន្ទូ​រ​ពេទ្យ​ភ្លាមៗ​។ ចំណែក​រថយន្ត​សេរី​ទំនើប​គ្រាន់តែ​ខូចខាត​ផ្នែក​ខាងមុខ​បន្តិច និង​បែក​ធុង​ទឹក​ប៉ុណ្ណោះ​។​​បច្ចុប្បន្ន​រថយន្ត រថយន្ត​សេរី​ទំនើប​បាន​បើកបរ​ចេញពី​កន្លែងកើតហេតុ ចំណែក​រថយន្ត​ម៉ាក់ landcruise​ត្រូវបាន​សមត្ថកិច្ច​មូល​ដ្ឋា​ន​ទាក់​ទៅ​ជំនាញ​ស្ទួ​ច​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រងចាំ​ដោះស្រាយ​តាម​នីតិវិធី​៕អត្ថបទ​៖ កុ​ម្ភះ​

ឃាត់ខ្លួនជនសង្ស័យ១នាក់ ក្នុងករណីរំលោភសេពសន្ថវៈលើក្មេងស្រី​អនីតិជន

2021/11/17 05:12:07 pm        657
ភ្នំពេញ ៖ នគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោ ចាប់ឃាត់ខ្លួនជនសង្ស័យ ១នាក់ ក្នុងករណីរំលោភសេពសន្ថវៈ លើក្មេងស្រីរងគ្រោះអាយុ០៦ឆ្នាំ ។ជនសង្ស័យឈ្មោះ លី សេងថិន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជនសង្ស័យគ្មានសារធាតុញៀន) ។ក្មេងស្រីរងគ្រោះឈ្មោះ ..... អាយុ ០៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។សមត្ថកិច្ច បាន​ឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៧ និង៣០នាទី ក្មេងស្រីរងគ្រោះបានដេកលេងទូរស័ព្ទដៃ នៅក្នុងបន្ទប់ជួលតែម្នាក់ឯង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ចំណែកម្តាយទៅធ្វើការរោងចក្រ ។ ពេលក្មេងស្រីរងគ្រោះកំពុងតែដេកលេងទូរស័ព្ទ ស្រាប់តែជនសង្ស័យឈ្មោះ លី សេងថិន ដែលជាអ្នករាប់អានគ្នាជាមួយម្តាយក្មេងស្រីរងគ្រោះ ​បានដើរចូលទៅក្នុងបន្ទប់ជួល ដោយ​ឃើញ​ឱកាសល្អ ​ក៏ធ្វើសកម្មភាពរំលោភបានសម្រេច​ បណ្តាលឱ្យមានការឈឺចាប់យ៉ាងខ្លាំង រួចក្មេងស្រី​រងគ្រោះ​ស្រែកយំ ហើយជនសង្ស័យបានចាប់ខ្ទប់មាត់ក្មេងស្រីរងគ្រោះមិនឱ្យស្រែកយំ ។ ក្មេងស្រីរងគ្រោះមានការឈឺចាប់រហូតសន្លប់លេងដឹងខ្លួន ហើយជនសង្ស័យក៏បាន​ដើរគេចខ្លួន​ទៅ​ផ្ទះរបស់គេ (ជនសង្ស័យ) វិញ​ នៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រហូតដល់វេលាម៉ោង១៨ និង០០នាទី ថ្ងៃខែឆ្នាំដដែល ម្តាយរបស់ក្មេងស្រីរងគ្រោះបានត្រឡប់​ពី​ធ្វើការមកដល់ផ្ទះ ឃើញកូនស្រីដេក ក៏ដាស់ឱ្យភ្ញាក់តែក្មេងស្រីរងគ្រោះមិនភ្ញាក់ រួចម្តាយ​ក្មេងស្រី​រងគ្រោះ ក៏បានទុកឱ្យក្មេងស្រីរងគ្រោះនៅដេកបន្ត។ លុះដល់វេលាម៉ោង០៦ និង៣០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ក្មេងស្រីរងគ្រោះភ្ញាក់ពីដេក ​ក៏បាននិយាយរឿងហេតុខាងលើ ប្រាប់ម្តាយ​ឱ្យ​បានដឹង ទើបរាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យនៅប៉ុស្តិ៍​នគរបាល​រដ្ឋបាលដង្កោ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ យកមកធ្វើការសាក​សួរតាមនីតិវិធីច្បាប់ ។សមត្ថកិច្ច​ ប្រាប់បន្តថា ក្រោយពីទទួលបានពាក្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោ សហការ​ជាមួយនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ​ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង០៨ និង៣០នាទី ថ្ងៃខែឆ្នាំដដែល​ នៅចំណុចផ្ទះគ្មានលេខ ភូមិជើងឯក​ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ​យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវីធីច្បាប់ ។ ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើក្មេងស្រីរងគ្រោះប្រាកដមែន ៕អត្ថបទ ៖ តារាវុទ្ធី

សមត្ថកិច្ចខេត្តស្ទឹងត្រែង ចាប់ខ្លួនអ្នកទោសពីរនាក់ចុងក្រោយដែលរត់ចេញពីគុក

2021/11/17 04:27:17 pm        491
ស្ទឹងត្រែង ៖ អ្នកទោសពីរនាក់ចុងក្រោយក្នុងចំណោម៧នាក់ ដែលបានរត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែង កាលពីដើមសប្ដាហ៍មុននោះ ត្រូវបានចាប់ខ្លួនមកវិញហើយនៅថ្ងៃនេះ ដូច្នេះមកដល់ថ្ងៃនេះ អ្នកទោសទាំង ៧នាក់ ដែលបានរត់ចេញពីគុកខេត្តស្ទឹងត្រែង ត្រូវបានចាប់ខ្លួនមកវិញអស់ហើយ។ក្រោយរត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែង អស់រយៈពេល១០ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកា នេះ អ្នកទោស៧នាក់ មកដល់ថ្ងៃទី១៧ ខែវិច្ឆិកានេះ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចាប់ឃាត់​ខ្លួនមក វិញទាំងអស់ហើយ​ ដែលថ្ងៃនេះ គឺចាប់បានពីរនាក់ចុងក្រោយ នៅលើកោះហិប ក្នុងឃុំព្រះរំកិល ស្រុកបូរីអូរស្វាយសែនជ័យ។ នេះបើតាមការឱ្យដឹងពីលោកវរសេនីយ៍ទោ ជិប ហួរ នាយរងសេនាធិការប្រតិបត្តិការសឹករងស្ទឹងត្រែង។កម្លាំងសមត្ថកិច្ចចម្រុះ ចាប់តាំងពីថ្ងៃដែលអ្នកទោសរត់ចេញពីគុក គឺបានខិតខំប្រឹងប្រែងក្នុងការ តាមប្រមាញ់ចាប់យកអ្នកទោសទាំងនេះមកវិញ រហូតប្រតិបត្តិការបានសម្រេចនៅថ្ងៃនេះ។អ្នកទោសទាំងពីរនាក់ ដែលត្រូវបានចាប់ខ្លួនមកវិញនៅថ្ងៃនេះ ទី១ ឈ្មោះ សៀន ខន ឈ្មោះសៀន ខន ជនជាតិឡាវ បទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មានកម្រិតទោស៣០ឆ្នាំ ទី២ ឈ្មោះ ឡាវ៉ាន់ កាវង់ផេង ជនជាតិឡាវ បទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មានកម្រិតទោស២៨ឆ្នាំ ។ ចំណែកអ្នកទោសប្រាំនាក់ទៀត មានដូចជា ទី១ ឈ្មោះ ទូច វ៉ាត់ ជនជាតិខ្មែរបទល្មើស សមគំនិតក្នុងអំពើជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មានកម្រិត្តទោស៣០ឆ្នាំ។ ទី២ ឈ្មោះ វ៉ាន់ ភូ ជនជាតិខ្មែរ បទល្មើសជួញដូរដោយខុសច្បាប់​នៅ​សារធាតុញៀន មានកម្រិតទោស២៨ឆ្នាំ។ ទី៣ ឈ្មោះ ភិត ងិន ជនជាតិឡាវ មានកម្រិតទោស​ប៉ុនប៉ង​ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មានកម្រិតទោស៤ឆ្នាំ។ ទី៤ ឈ្មោះ ចាក់លឺ ឆឺតាលី ជនជាតិឡាវ បទល្មើសជួញដូរដោយខុសច្បាប់នៅសារធាតុញៀន មានកម្រិតទោស​មួយជីវិត និង ទី៥ ឈ្មោះ ហន វិមាន ជនជាតិខ្មែរ បទល្មើសលួចមានស្ថានទម្ងន់ទោស ដោយ​សារការប្រើទារុណកម្មយ៉ាងឃោរឃៅ មានកម្រិតទោស២៧ឆ្នាំ។ក្រោយពីមានករណីអ្នកទោសហែកគុករត់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានបង្កើតឲ្យមានក្រុមការងាចុះអធិការកិច្ច អង្កេតស្រាវជ្រាវទៅលើករណីនេះ ហើយក្រុមការងារនេះ ​ក៏បាននឹងកំពុងធ្វើការលើរឿងនេះដែរ៕អត្ថបទ៖ មាស ផល្លា

សមត្ថកិច្ចអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ចាប់ខ្លួនស្ត្រីជនជាតិថៃម្នាក់ ដកហូតគ្រឿងញៀនជិត ២គីឡូក្រាម

2021/11/17 01:37:56 pm        285
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនចូលកម្ពុជា ដោយចាប់ខ្លួនស្រ្ដីជនជាតិថៃម្នាក់ និងរឹបអូសគ្រឿងញៀនជិត ២គីឡូក្រាម នៅអាកាសយានដ្ឋានអន្តជាតិភ្នំពេញ។នគរបាល បានឲ្យដឹងថា កាលពីវេលាម៉ោង០១ និង៣០នាទី រំលងអាធ្រាត ថ្ងែទី១៥ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងជំនាញការិយាល័យ ក១០ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំ​ដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ​បានសហការជាមួយសមត្ថកិច្ចគយ និង រដ្ឋាករ​ប្រចាំ​នៅ​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ​ត្រង់ច្រកអ្នកដំណើរមកដល់ និងដោយមាន​ការ​សម្របសម្រួល​ពីលោក មុត ដារ៉ា ព្រះរាជអាជ្ញារង ​នៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ បាន​បង្រ្កាបករណីដឹកជញ្ជូនគ្រឿងញៀន​ឆ្លងដែន ​ពីប្រទេសម៉ាលី​ ឆ្លងកាត់ប្រទេស អេត្យូពី និង​ប្រទេសកូរ៉េខាងត្បូង ​ចូលមកប្រទេសកម្ពុជា។ជា​លទ្ធផលក្នុងការបង្ក្រាបសមត្ថកិច្ច បានឃាត់ខ្លូនជនសង្ស័យម្នាក់ឈ្មោះ​ SINEE SAISUWAN ភេទស្រី អាយុ ៦២ឆ្នាំ ជនជាតិថៃ កាន់លិខិត ឆ្លងដែន លេខAB3676188 ដោយចាប់​យក​វត្ថុតាង​ជាសារធាតុញៀនប្រភេទកូកាអ៊ីនទម្ងន់សុទ្ធជិត ២គីឡូក្រាម ដែលជនសង្ស័យបង្កប់លាក់​នៅ​បាត​វ៉ាលី។ បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាង ត្រូវ​បាន​មន្ទីរប្រឆាំង​គ្រឿង​ញៀន​កសាងសំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ទូទាំង​ប្រទេស​មក​នៅ​ត្រឹម៥១​នាក់​នៅ​ថ្ងៃ​នេះ

2021/11/17 07:01:10 pm        125
ភ្នំពេញ៖ កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​នៃ​ករណី​ឆ្លង​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​នេះ ដោយ​បាន​រក​ឃើញ​មនុស្ស​ត្រឹម​តែ ៥១​នាក់​បន្ថែម​ទៀត​ប៉ុណ្ណោះ បាន​ឆ្លង​មេរោគ​កូវីដ-១៩​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៥១​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា មនុស្ស​ចំនួន ៥​នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ក្នុង​នោះ​មនុស្ស​រហូត​ដល់​ទៅ ៤​នាក់ មិន​បាន​ចាក់​វ៉ាក់សាំង​នោះ​ឡើយ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ២,៨៨១​នាក់​ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប បាន​កើន​ឡើង​ដល់ ១១៩,៦៨៧​នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩​សរុប​រហូត​ដល់ ១១៦,០៧២​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ ឬ​ស្មើ​នឹង​ប្រហែល ៩៧​ភាគរយ​នៃ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​សរុប​ទូទាំង​ប្រទេស៕

រថយន្ត​ហ៊ីយ៉ានដាយ​ ដឹក​ភេសជ្ជៈ​បើក​បរ​វ៉ាជែង​ខ្វះការប្រុងប្រយ័ត្ន​ គេច​ពី​រថយន្ត​មួយ​គ្រឿងទៀត​ឆ្លង​ផ្លូវ​ក្រឡាប់

2021/11/16 11:50:37 pm        927
ភ្នំពេញ៖ រថយន្តហ៊ីយ៉ានដាយឃ្លុបដឹកភេសជ្ជៈមួយគ្រឿង បានបើកគេចពីរថយន្តមួយគ្រឿងទៀត មិនចាំម៉ាកកំពុងឆ្លងផ្លូវបណ្តាលឱ្យក្រឡាប់រងការខូចខាត កាលពីវេលាម៉ោង១០ និង១៥នាទី ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ចំណុចខាងលិចផ្លូវចូលបុរីផ្លរ៉ាក្នុងភូមិក្តីចាស់ សង្កាត់បាត់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត​ហ៊ីយ៉ានដាយ​មួយគ្រឿងឃ្លុបដឹកភេសជ្ជៈ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AA - 8209 បើក​តាម​បណ្តោយផ្លូវជាតិលេខ៦អា ក្នុងទិសដៅពីលិច​ទៅ​កើត​លុះដល់​ចំណុច​កើត​ហេតុ​ស្រាប់តែ​មាន​រថយន្តមួយគ្រឿង​មិនចាំម៉ាកបើក​ឆ្លងផ្លូវ​ក៏​អកហ្សើ​គេច​ទាំង​បង្ខំ​បណ្តាល​ឱ្យ​ក្រឡាប់​ផ្ងារ​កង់​រងការខូចខាត។ក្រោយពីកើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​មកដល់​ពិនិត្យ​មើល​កន្លែង​កើត​ហេតុ​ និង​សម្រួល​ចរាចរណ៍​កន្លែង​កើត​ហេតុ រីឯភាគី​ខាង​រថយន្ត​ទម្លាក់​ភេសជ្ជៈ​ចុះ​ និង​ហៅ​រថយន្ត​ស្ទូច​រថយន្ត នឹងជញ្ជូន​ភេសជ្ជៈ​ដាក់រថយន្តបន្តដំណើរ​ទៅមុខទៀត៕អត្ថបទ៖ កុម្ភះ

មន្ត្រីជំនាញ៖ អាជីវកម្មកាយអាចម៍ដី បាននឹងកំពុងបំផ្លាញជីវចម្រុះនៅបឹងទ្រា ក្នុងស្រុកកណ្ដាលស្ទឹង

2021/11/16 04:24:21 pm        497
កណ្ដាល ៖ មន្ត្រីជំនាញ បានឱ្យដឹងថា ការកាយអាចម៍ដីរបស់ក្រុមហ៊ុន អិល ប៊ី អិន ដែលគេស្គាល់ថា របស់លោកឧកញ៉ា លឹម ប៊ុនណា (ហៅខ្នា) ក្នុងបឹងទ្រា ក្នុងឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដើម្បីធ្វើអាជីវកម្មបាននឹងកំពុងធ្វើឲ្យបាត់បង់នូវជីវៈចម្រុះជាច្រើនប្រភេទ នៅក្នុងបឹងមួយនេះ ។មន្ត្រីជំនាញ បានឱ្យដឹងថា ក្រុមហ៊ុន អិល ប៊ី អិន ទទួលបានអាជ្ញាប័ណ្ណពីក្រសួងរ៉ែ និងថាមពល ក្នុងការស្ដារបឹងទ្រាទំហំផ្ទៃដីប្រមាណជាង៩ហិកតា ដើម្បីស្តុកទឹកឲ្យបានច្រើន ដោយ​អនុវត្ត​រហូតដល់ឆ្នាំ២០២២។ក្នុងអាជ្ញាប័ណ្ណ ក្រុមហ៊ុនមួយនេះ មានសិទ្ធិតែស្ដារបឹងប៉ុណ្ណោះ មិនអាចលក់អាចម៍ដីបាននោះទេ ប៉ុន្តែបែរជាយកអាចម៍ដីទៅលក់នៅកន្លែងផ្សេងៗ ដោយមិនមានអាជ្ញាប័ណ្ណធ្វើអាជីវកម្មលក់ អាចម៍ដីថែមមួយទៀត ពីអាជ្ញាធរខេត្ត ឬពីក្រសួង ហើយការស្ដារបឹងនេះទៀតសោត គឺ​បាន​អនុវត្តខុសពីគោលការណ៍ខាងដើម ។ប្រភពដដែល បានបញ្ជាក់ថា តាមគោលការណ៍ គឺក្រុមហ៊ុនត្រូវស្ដារដីម្ខាងសិន រួចបង្ហូរទឹកពីម្ខាង ទៀតមកទីកន្លែងកាយហើយ ដើម្បីឲ្យមច្ឆជាតិនៅក្នុងបឹង អាចរស់រានបានគង់វង្ស ប៉ុន្តែ​ក្រុមហ៊ុន​មួយនេះ បានអនុវត្តផ្ទុយ គឺចាប់ផ្ដើមស្ដារកាយទាំងអស់ ដែល​ធ្វើឲ្យជីវៈចម្រុះនៅក្នុងបឹង ត្រូវរង​ការ​វិនាសអស់ រួមទាំងសត្វស្លាបជាច្រើនប្រភេទ ធ្លាប់អាស្រ័យរកចំណីក្នុងបឹងមួយនេះ​ ក៏លែងមាន ធ្វើឲ្យអាជ្ញាធរ​មានការខកចិត្ត ​និងមានប្រតិកម្មពីពលរដ្ឋនៅតំបន់នោះផងដែរ។ប្រភព បានបន្តទៀតថា ដោយឃើញក្រុមហ៊ុននេះ អនុវត្តខុសពីគោលការណ៍ដើមបែបនេះ រដ្ឋ បាលស្រុកកណ្ដាលស្ទឹង ​បានធ្វើសំណើទៅរដ្ឋបាលខេត្តកណ្ដាល​ ស្នើដល់ក្រសួងរ៉ែ​ និងថាមពល ចុះមកអធិការកិច្ចនៅទីតាំងស្ដារបឹងទ្រា ​ហើយបើមិនមានអ្វីប្រែប្រួលទេនោះ ​នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១​ ក្រុមការងាររបស់ក្រសួងរ៉ែ នឹងចុះទៅធ្វើអធិការកិច្ច ។យោងតាមប្រជាពលរដ្ឋ ដែលរងទុក្ខលំបាក ពីការធ្វើអាជីវកម្មដឹកអាចម៍ដីទៅលក់នេះ ​បានត្អូញត្អែរ ជា​រៀងរាល់ថ្ងៃ ឡានដឹកដីជាច្រើនគ្រឿង ​បាននឹងកំពុងបំផ្លាញផ្លូវបេតុងមួយខ្សែ ​និងផ្លូវវជាច្រើនខ្សែ ទៀត ​នៅក្នុងស្រុកកណ្ដាលស្ទឹង ​រួមទាំងបង្កការរំខានដល់ការរស់នៅរបស់ពួកគេ ​ដោយរថយន្តខ្លះ ដឹកដី ​គ្មានការគ្របឲ្យបានត្រឹមត្រូវ ធ្វើឲ្យដី និងខ្សាច់ ជ្រុះធ្លាក់រាយប៉ាយពេញផ្លូវ ធ្វើឱ្យហុយ បង្កការ​រំខានដល់ អ្នកដំណើរ​ រហូតដល់ពេលខ្លះ ​មានគ្រោះថ្នាក់ចរាចរណ៍ផងដែរ ។នៅក្នុងបឹងទ្រានេះ មិនត្រឹមតែក្រុមហ៊ុន អិល ប៊ី អិន របស់ឧកញ៉ាខ្នា នោះទេ ដែលកំពុងកាយ អាចម៍ដីលក់ គឺនៅមានរបស់ឈ្មោះ ម៉ម ម៉េង ក្រុមហ៊ុន ឃីង ឡាក់គី និងមានមួយទៀតរបស់ឈ្មោះ ម៉ាប់ ​កាយអាចម៍ដីដោយមិនមានសូម្បីតែអាជ្ញាប័ណ្ណស្ដារបឹងពីក្រសួង​ ហើយបច្ចុប្បន្ននេះ គណៈកម្មការចម្រុះ​ នៃរដ្ឋបាលខេត្តកណ្ដាល ​ដឹកនាំដោយលោក នុត ពុតដារ៉ា អភិបាលរងខេត្ត ជាប្រធានគណៈកម្មការ បានចុះទៅបិទមិនឲ្យកាយបន្តទៀតទេ៕អត្ថបទ៖ បាន សុខរិទ្ធ

កម្ពុជា​បន្ត​រក​ឃើញ​មនុស្ស​ ៤៨នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៤៥នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/11/16 07:07:32 pm        302
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៤៨នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៤៥នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៣៧នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១១នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៤នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៨៧៦នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​ នាពេល​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១១៦ ០២៤នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១១៩ ៦៣៦នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិព្រះវិហារ បានសែនព្រេនចុះអនុវត្ដ គម្រោងអន្ដរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ដំណាក់កាលទី២
10/21/2026 09:10 AM
នាយករដ្ឋមន្ត្រីបារាំងសន្យាដាក់ពង្រាយនគរបាលក្នុងចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ការតវ៉ាថ្មីៗ
10/21/2026 09:10 AM
មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន ចុះល្បាត និងបង្ក្រាបបទល្មើសបានចំនួន៥០ករណី នៅក្នុងភូមិសាស្ត្រ ឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គិរីរម្យ» ខេត្តកំពង់ស្ពឺ រយៈពេល២ខែចុងក្រោយនេះ
10/21/2026 09:10 AM
រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ីទស្សនាសារមន្ទីរទួលស្លែង
10/21/2026 09:10 AM
ការប្រើប្រាស់អាវុធគីមីទោះក្នុងកាលៈទេសៈណាក៏ដោយ គឺពុំអាចទទួលយកបានឡើយ និងត្រូវទទួលខុសត្រូវតាមច្បាប់អន្តរជាតិ
10/21/2026 09:10 AM
លោក Zelenskyy អំពាវនាវឱ្យមានជំនួបត្រីភាគីជាមួយលោក Putin-Trump ក្រោយជួបគណៈប្រតិភូអាមេរិកនៅទីក្រុង Oslo
10/21/2026 08:10 AM
រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ ទំនាក់ទំនងការទូតមានសារៈសំខាន់ណាស់ សម្រាប់កម្ពុជា-ថៃ មានលក្ខណៈវិជ្ជមានជាមួយគ្នា
10/20/2026 08:10 PM
គណៈកម្មការផ្សះផ្សា UNCLOS បានឯកភាពបញ្ចូលរាល់អ្វីដែលកម្ពុជាបានស្នើនៅក្នុងកញ្ចប់វិធានការកសាងជំនឿទុកចិត្ត
10/20/2026 08:10 PM
កម្ពុជាស្នើ ៤ចំណុចសំខាន់ទៅ គណៈកម្មការផ្សះផ្សា UNCLOS ដើម្បី កម្ពុជា-ថៃ ថយភាពតានតឹង កើនទំនុកចិត្តឡើងវិញ
10/20/2026 08:10 PM
UNHCR៖ មនុស្ស​ជាង ២៥០.០០០នាក់ បានភៀសខ្លួននៅយេម៉ែន តាំងពីខែសីហា ខណៈការប្រយុទ្ធគ្នាកាន់តែខ្លាំង​ក្លា​
10/20/2026 07:10 PM