ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ
ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ

សន្តិសុខ និង សង្គម

ការអនុវត្តបំរាមគោចរជាង២០ថ្ងៃ ឃាត់មនុស្សពិន័យ អប់រំជាង៣៧០០០នាក់ និងបញ្ជូន៩៥នាក់​ទៅ​តុលាការ

2021/08/23 05:31:05 pm        234
ភ្នំពេញ៖ ការអនុវត្តរឹតបន្តឹងបំរាមគោចរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងរយៈពេលជាង ២០ថ្ងៃ ក្នុងនោះសមត្ថកិច្ចនៅតាមគោលដៅអនុវត្តវិធានការនានា បានឃាត់អ្នកល្មើសនឹងបំរាមគោចរបានចំនួនជាង ៣៧០០០នាក់ ធ្វើការអប់រំនិងពិន័យ ខណៈមានអ្នកល្មើសធ្ងន់ធ្ងរចំនួន ៩៥នាក់ទៀត ត្រូវបានបញ្ជូនទៅតុលាការចាត់ការនីតិវិធី ។យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានឲ្យដឹងថា ចាប់ពីថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ការអនុវត្តវិធាន​ការច្បាប់ពាក់ព័ន្ធនឹងបំរាមគោចរបានចំនួន ១៩ ២១០ករណី ដោយឃាត់ខ្លួនអ្នកល្មើស ដើម្បី​ធ្វើការ​ពិន័យ និងអប់រំចំនួន ៣៧ ៨៣៤នាក់ ក្នុងនោះ ជនបរទេសចំនួន ២១៩នាក់ ។សេចក្តីជូនដំណឹង បានបន្តថា ការអនុវត្តនេះ បានឃាត់យានយន្តចំនួន១៦ ៤៣៧គ្រឿង និងបាន​ថវិកា​បានចំនួន ៧៤១ ៦០០ ០០០រៀល និងបិទទីតាំងអាជីវកម្ម ដែលល្មើសនឹងបំរាមចំនួន ៥ទីតាំង ។ចំពោះការល្មើសបំរាមគោចរ នារយៈពេលចុងក្រោយនេះ បានថយចុះច្រើន ជាក់ស្ដែងនៅយប់​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចអនុវត្តវិធានការច្បាប់ចំនួន ២២២ករណី ឃាត់មនុស្សបានចំនួន ៤១១៤នាក់ ដើម្បីធ្វើការអប់រំ និងពិន័យជាប្រាក់បានចំនួន ៤ ២០០ ០០០រៀល និងឃាត់រថយន្ត ៦៨គ្រឿង និងម៉ូតូ ១២៦គ្រឿង ។ពាក់ព័ន្ធការអនុវត្តរឹតបន្តឹងបំរាមគោចរនេះ សម្រាប់រាជធានីភ្នំពេញ និងបន្តអនុវត្តរហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ខណៈនៅតាមបណ្ដាខេត្តមួយចំនួន ក៏មានការធូរស្បើយ នៃការរកឃើញអ្នក​វិជ្ជមានកូវីដ១៩ ហើយមានការបើកផ្សារ ឲ្យក្រុមអាជីវករលក់ដូរឡើងវិញ ។ប៉ុន្តែយ៉ាងណាក៏ដោយ ក្រសួងសុខាភិបាល ក៏បានចេញសេចក្តីជូនដំណឹងដល់ខេត្តចំនួន១៥ ពិសេសខេត្តនៅជាប់ព្រំដែន ត្រូវបន្តបំពេញកាតព្វកិច្ចពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាព ដើម្បី​ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ពិសេសប្រភេទបំប្លែងថ្មីដែលតា ខណៈកម្ពុជា បានរកឃើញអ្នកឆ្លងវីរុសថ្មីនេះ មានជិតចំនួន ១០០០ករណី ៕អត្ថបទ ៖ សុខរិទ្ធ

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឡោមព័ទ្ធឃាត់ខ្លួនជនជាតិចិនជាង៨០នាក់នៅអាគារខុនដូរមួយកន្លែងក្នុងខណ្ឌចំការមន

2021/08/21 10:55:32 pm        883
ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយអាវុធហត្ថមូលដ្ឋានខណ្ឌចំការមន បានចបានចុះឡោមព័ទ្ធទីតាំងខុនដូរមួយកន្លែង បានឃាត់ខ្លួនជនជាតិប្រុសស្រីជាង ៨០នាក់ បញ្ជូនខ្លួនទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការបន្ត។ប្រតិបត្តិការការនេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ នៅចំណុចខុនដូរមួយលេខ ៩៧ ផ្លូវ៥០៨ មូលដ្ឋានសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលដែលកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញឈានដល់ការឡោមព័ន្ធទីតាំងខុនដូរនេះ កម្លាំងជំនាញបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតកំណត់ទីតាំងច្បាស់លាស់ បានឃាត់ខ្លួនជនជាតិចិនប្រុសស្រីជាង៨០នាក់ បញ្ជូនខ្លួនឡើងរថយន្ត រួចនាំខ្លួនទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីសាកសួរ និងបន្តវិតិវិធីតាមផ្លូវច្បាប់៕ពាក់ព័ន្ធករណីនេះភ្ញាក់ងារទូរទស្សន៍ BTV News បានធ្វើទំទាក់ទំទងតាមរយះទូរស័ព្ទទៅ លោក វរសេនីយ៍ឯក ម៊ាំង សុខលុច នាយការិយាល័យបង្ក្រាប់បទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធរាជធានីភ្នំពេញ ដែលដឹកនាំប្រតិបត្តិការផ្ទាល់ សុំព័ត៌មានក្នុងវង្វង់ប្រតិបត្តិការ ឃាត់ខ្លួនជនជាតិចិន និងបទល្មើសអ្វីនោះ គាត់បានប្រាប់ថា កំពុងជាប់រវល់សិន រួចក៏បិទក៏ទូរស័ព្ទ៕អត្ថបទ៖ កុម្ភះ

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៤៩៣នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៦៥៥នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/08/21 07:31:52 pm        399
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៤៩៣នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៦៥៥នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៣០៤នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៨៩នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១៦នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១​ ៧៧៨នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៨៤ ៥០៦នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៨៨ ៧៣៥នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

អត្រា​អ្នកឆ្លង​ជំងឺកូវីដ-១៩​ បំប្លែងថ្មី​ប្រភេទdelta​ មានការកើនឡើងដល់១៦៥នាក់​ក្នុង​ភូមិ​សាស្រ្ត​ខេត្តឧត្តរមានជ័យ

2021/08/21 06:23:12 pm        667
ឧត្តរមានជ័យ ៖ លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានលើកឡើងថា អត្រាចំនួនអ្នកឆ្លងជំងឺកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទdelta មានចំនួនកើនឡើងដល់ ១៦៥នាក់ ក្នុងនោះស្រី៨០នាក់ គិតត្រឹមថ្ងៃទី ២០សីហា ឆ្នាំ២០២១នេះ។លោកវេជ្ជបណ្ឌិត បន្តថា បច្ចុប្បន្ននេះ​ជំងឺដែលគួរឲ្យខ្លាច​ និងបារម្មណ៍ខ្លាំង​នៃការ​ចម្លងលឿន​ជាងគេនោះ គឺប្រភេទជំងឺបំប្លែងខ្លួនថ្មី delta វាចម្លងលឿន​ពី​បុគ្គលម្នាក់​​ទៅបុគ្គលម្នាក់​ទៀត​តាមរយៈខ្យល់ដង្ហើម។លោកវេជ្ជបណ្ឌិត បន្តឲ្យដឹងទៀតថា ទោះបីជាស្ថានភាព​នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ មាន​ការថមថយចុះលើពលករឆ្លងដែន និងប្រជាពលរដ្ឋ​ក្នុងសហគមន៍​បន្តិចក្តី​ ក៏​បងប្អូនមិនត្រូវ​មាន​ការធ្វេស​ប្រហែស​នោះឡើយ​ ត្រូវអនុវត្តវិធានការកាតព្វកិច្ច ពាក់ម៉ាស​ រក្សាគម្លាត​សុវត្ថិភាព​សង្គម សំអាត​អនាម័យ​លាងដៃ​ជាមួយសាប៊ូ​ ឬក៏​ជេល ឲ្យបានខ្ចប់ខ្ចួនជាប់ជាប្រចាំ​ទើបគ្រប់គ្នាអាចជៀស​ផុត​ពីការចម្លង​ជំងឺដ៏​កាចសហាវនេះបាន៕អត្ថបទ ៖ ឃិនសារិទ្ធ

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៥១៩នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៥៥៣នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/08/20 07:13:27 pm        440
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៥១៩នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៥៥៣នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៣៣៤នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៨៥នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១៥នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១​ ៧៦២នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៨៣ ៨៥១នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៨៨ ២៤២នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

មន្រ្តីជំនាញចុះយកសំណាកពលរដ្ឋ និងអាជីវករជាង២០០នាក់ នៅផ្សារ៧មករា ក្រោយ​រកឃើញ​កូវីដ-១៩ បំប្លែងថ្មី ​​Delta ៣នាក់ បានចេញចូលផ្សារ

2021/08/19 08:54:45 pm        735
ភ្នំពេញ ៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោកបានដឹកនាំមន្ត្រី និងអាជ្ញាធរសង្កាត់ ចុះពិនិត្យស្ថានភាពជាក់ស្ដែងនៅទីតាំងផ្សារ៧មករា ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ក្រោយពីបានបិទខ្ទប់កាលពីយប់មិញ ដើម្បីពិនិត្យយកសំណាកបងប្អូនប្រជាពលរដ្ឋ និងអាជីវករ នៅព្រឹកថ្ងៃទី១៩ ខែសីហានេះ ក្រោយពីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី ដែលតា(Delta) ចំនួន៣នាក់ បានចេញចូលទិញឥវ៉ាន់ក្នុងផ្សារនេះ។ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បាន​ជំរុញ​ឲ្យក្រុមការងារយកចិត្តទុក​ដាក់លើការយក​សំណាក​ ហើយ​អនុវត្តនូវវិធានសុខាភិបាលពិសេស គឺការអនុវត្តវិធាន ៣កុំ និង៣ការពារ របស់​សម្ដេចតេជោហ៊ុន សែន ក្នុងកិច្ចការពារទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩។លោក ឯក ឃុនដឿន បានបញ្ជាក់ឲ្យដឹងថា បងប្អូនប្រជាពលរដ្ឋ ​និងអាជីវករដែលបានយក​សំណាក​នៅផ្សារ៧មករានេះ មានចំនួនជាង២៥២នាក់ ហើយការបង្កើតឲ្យ​មានការពិនិត្យ​យក​សំណាកនេះ គឺដោយសារតែមានបងប្អូនប្រជាពលរដ្ឋចំនួន៣នាក់ មានវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី ប្រភេទដែលតា (Delta) ។លោក បានបន្តថា ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី​ភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌទួលគោក សហការជាមួយនឹងក្រុមគ្រួពេទ្យ ចុះពិនិត្យយកសំណាក បងប្អូនអាជីវករទាំងអស់នៅក្នុងផ្សារ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពីបុគ្គល​មួយ​ទៅបុគ្គលមួយទៀត។លោក បញ្ជាក់ផងដែរថា បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ក្រៅពីយកសំណាកនៅទីតាំង បងប្អូនអាចទៅយកសំណាងនៅវិទ្យាល័យបាក់ទូកមួយទីតាំងទៀត ។លោកអភិបាលខណ្ឌទួលគោក បានបន្ថែមទៀតថា លទ្ធផលបងប្អូនប្រជាពលរដ្ឋចំនួន២៥២នាក់ ដែល​មកយកសំណាកនៅចំណុចផ្សារ៧មករា គឺអវិជ្ជមានទាំងអស់៕អត្ថបទ៖ កុម្ភះ

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៥៣៣នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៦៣២នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/08/19 07:09:59 pm        335
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៥៣៣នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៦៣២នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៣៨៨នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៤៥នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១៧នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១​ ៧៤៧នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៨៣ ២៩៨នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៨៧ ៧២៣នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

អ្នកល្មើសបំរាមគោចរ មានចំនួនច្រើនប្រចាំថ្ងៃ ទោះការអនុវត្តធ្វើឡើងច្រើនថ្ងៃមកហើយ

2021/08/19 05:46:15 pm        110
ភ្នំពេញ ៖ បើទោះជាបំរាមគោចរ ត្រូវបានអាជ្ញាធរក្នុងរាជធានី និងតាមបណ្ដាខេត្ត អនុវត្តជាច្រើនថ្ងៃមកហើយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ប៉ុន្តែជារាល់យប់នៅតែមានអ្នកបានល្មើសបំរាមគោចរ មានចំនួនច្រើនប្រចាំថ្ងៃ ដែលជាធម្យមដល់ខ្ទង់ជាងពាន់នាក់ ។បើតាមយោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ បានឲ្យដឹងថា ចាប់ពីមានការដាក់បំរាមគោចរ នៅរាជធានី និង​បណ្ដាខេត្ត សមត្ថកិច្ចចុះពង្រឹងវិធានការ បានអនុវត្តឃាត់ខ្លួនអ្នកល្មើសនឹងបំរាមគោចរ ក្នុង​មួយយប់ៗ ចាប់ពីជិត១០០០នាក់ ទៅជាង៤០០០នាក់ ដើម្បីធ្វើការអប់រំ និងពិន័យជាប្រាក់ និងមានការបញ្ជូនទៅតុលការ​ចំពោះអ្នកល្មើសធ្ងន់ធ្ងរ ។ដោយកាលពីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់ចំនួន ៨៩៣ករណី ឃាត់ខ្លួនមនុស្សចំនួន ១៨៦៧នាក់ ធ្វើការអប់រំ និងពិន័ជាប្រាក់សរុបបានចំនួន ១៧ ៥០០ ០០០រៀល ឃាត់រថយន្ត ៩៨៧គ្រឿង និងបញ្ជូនទៅតុលាការម្នាក់ ។ពាក់ព័ន្ធនឹងការដាក់វិធានការបំរាមគោចរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ពិសេស​ប្រភេទបំប្លែងថ្មីនោះ គឺរដ្ឋបាលសាលារាជធានីភ្នំពេញ បានដាក់បំរាមជាបន្តបន្ទាប់ រហូតដល់​ពេល​ជិតមួយខែ គឺអនុវត្តពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ខណៈនៅតាមបណ្ដា​ខេត្ត​មួយចំនួន ក៏បានអនុវត្តដូចគ្នាដែរ ។ទន្ទឹមនឹងការអនុវត្តវិធានការផ្នែកច្បាប់នេះ រាជរដ្ឋាភិបាលក៏កំពុងពន្លឿន ក្នុងការចាក់វ៉ាក់​សាំង​ជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ខណៈនៅតាមបណ្ដាខេត្តមួយចំនួន កំពុងដំណើរការចាក់​វ៉ាក់សាំង​ដល់កុមារ និងយុវវ័យ ចាប់ពីអាយុ១២ឆ្នាំ រហូតដល់ក្រោមអាយុ ១៨ឆ្នាំ រួមទាំងការ​ចាក់វ៉ាក់​សាំងដូសទី៣ ឬដូសជំរុញដល់កងកម្លាំងជួរមុខ ៕

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៥៩៣នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៧៤៨នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/08/18 07:02:16 pm        484
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៥៩៣នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៧៤៨នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៤០៤នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៨៩នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១២នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១​ ៧៣០នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៨២ ៦៦៦នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៨៧ ១៩០នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

យប់មិញមនុស្ស៦នាក់ ត្រូវបញ្ជូនទៅតុលាការ និងជាង២២០០នាក់ទៀត រងការពិន័យ

2021/08/18 06:47:22 pm        515
ភ្នំពេញ ៖ ក្នុងពេលដាក់គោលដៅដើម្បីពង្រឹង និងអនុវត្តបំរាមគោចរ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ពិសេសប្រភេទបំប្លែងថ្មី នៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួនជាង២២០០នាក់ ធ្វើការអប់រំនិងពិន័យ ខណៈមនុស្សចំនួយ៦នាក់ទៀត ត្រូវបានបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ ។ ក្នុងសេចក្តីជូនដំណឹង ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលដែលល្មើស នឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល បានឲ្យដឹងថា នៅយប់ថ្ងៃទី១៧ ខែសីហា ការអនុវត្តវិធានការច្បាប់បានចំនួន១ ១០៩ករណី ដោយធ្វើការឃាត់ខ្លួនអប់រំ និងពិន័យ ចំនួន២ ២៩០នាក់ ឃាត់យានយន្តចំនួន ១ ១៣២គ្រឿង និងពិន័យជាប្រាក់ចំនួន ៣៤ ៤០០ ០០០រៀល ។គួរបញ្ជាក់ថា បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន កំពុងអនុវត្តបំរាមគោចរ មិន​ឲ្យមានការធ្វើដំណើរបំលាស់ទី ចាប់ពីម៉ោង៩យប់ រហូតដល់ម៉ោង៣ទៀបភ្លឺ ដើម្បីទប់ស្កាត់ការ​ឆ្លងរាលដាលជំងឺកូវីដ១៩ លើកលែងករណីមួយចំនួន ។ក្រៅពីបានដាក់បំរាមគោចរ មានតំបន់ខ្លះក្នុងរាជធានីភ្នំពេញ ក៏ត្រូវបានអាជ្ញាធរធ្វើការបិទខ្ទប់​ជា​បណ្ដោះអាសន្ន ព្រោះបានរកឃើញករណីឆ្លងវីរុសបំប្លែងប្រភេទថ្មីដែលតា (Delta) ខណៈខេត្តមួយចំនួនទៀត ក៏មានការបិទផ្សារ និងបិទទីប្រជុំជន ។មួយវិញទៀត ទន្ទឹមនៅ​មាន​ករណីរកឃើញ​ឆ្លងថ្មីនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាល តាមរយៈ ក្រសួងសុខាភិបាល កំពុងពន្លឿនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក៏ដូចជាចាក់ដូសទី៣ ឬដូសជំរុញ ដល់កម្លាំងជួរមុខផងដែរ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់រង្វាន់ខួបលើកទី១ គឺផ្ទះល្វែងចំនួនមួយខ្នង
10/21/2026 07:10 PM
មន្រ្តីការទូតជួបជុំគ្នានៅទីក្រុងហ្សឺណែវ ដើម្បីសម្របសម្រួលកិច្ចខិតខំសន្តិភាពស៊ូដង់
10/21/2026 07:10 PM
ក្រុមសិស្ស-និស្សិតក្រិកនាំគ្នាតវ៉ាប្រឆាំងនឹងការចំណាយខ្ពស់ និងទាមទារលក្ខខណ្ឌអប់រំល្អជាងនេះ
10/21/2026 07:10 PM
លោក Trump នឹងលើក​ពីកិច្ច​ប្រឹង​ប្រែង​បង្ក្រាប​ការ​ឆបោក ពាក់ព័ន្ធ​​​រូបិយប័ណ្ណគ្រីបតូ នៅ​បរទេស
10/21/2026 07:10 PM
​សម្តេចតេជោ អស់សំណើចចំពោះមេក្រុមជ្រុលនិយម រិះគន់រឿងសៀវភៅនិពន្ធដោយបញ្ញវន្តវ័យក្មេងខ្មែរថា ក្លែងប្រវត្តិសាស្ត្រ
10/21/2026 06:10 PM
សេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
10/21/2026 06:10 PM
រុស្ស៊ី៖ នាវា​ដឹកប្រេងម៉ាស៊ូតដំបូង​ នឹង​ត្រូវ​ធ្វើដំណើរ​ទៅកាន់សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍
10/21/2026 06:10 PM
UN ថ្កោលទោសខ្លាំងៗ​ការវាយប្រហារយានដ្រូនស៊ូដង់លើផ្សារនៅតំបន់ Abyei ដែលបានសម្លាប់មនុស្សជាង ១៥០នាក់
10/21/2026 06:10 PM
រដ្ឋអាជ្ញាទួរគីបញ្ជាឲ្យឃាត់ខ្លួនជនសង្ស័យ ៣១ នាក់ ក្នុងការស៊ើបអង្កេតពាក់ព័ន្ធនឹងមូលនិធិវិនិយោគ
10/21/2026 06:10 PM
IRGC៖ អ៊ីរ៉ង់បាញ់ទម្លាក់ដ្រូន MQ-9 របស់អាមេរិក លើច្រកសមុទ្រហ័រមូស
10/21/2026 06:10 PM