ជន​ជាតិចិន ៣២៣នាក់ទៀត ត្រូវបានបណ្ដេញចេញ​ពី​កម្ពុជា ពាក់​ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ (Online Scams)
តុលាការចេញដីការឃុំខ្លួនជនជាតិចិន២នាក់ ជាមេខ្លោងពាក់ព័ន្ធ​ករណី​ឆបោក​ជា​ក្រុម​ដោយ​មាន​ការ​ចាត់​តាំង (Online Scam) ដាក់ពន្ធនាគារ
​ បង្ក្រាបករណី Online Scam ក្នុងបុរីប៉េងហួតច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យជាបរទេសជាង ៨០នាក់
កម្ពុជា បន្តបណ្ដេញចេញជនបរទេសចំនួន ១,០៩០នាក់ទៀត ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ​និងលួចឆ្លងដែនស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់

សន្តិសុខ និង សង្គម

ប្រជាជនហ្ស៊កហ្ស៊ី ប្រតិកម្មចំពោះការបញ្ឈប់ដែលអាចកើតមានចំពោះសមាហរណកម្មសហភាពអឺរ៉ុប

2024/05/16 01:12:54 pm        62
សហភាពអឺរ៉ុបកាលពីថ្ងៃពុធ បានជំរុញឱ្យប្រទេសហ្សកហ្ស៊ី ដកសេចក្តីស្នើច្បាប់ «ភ្នាក់ងារបរទេស» ដែលមានភាពចម្រូងចម្រាស់ខ្លាំង ដោយនិយាយថា វិធានការនេះនឹងកំណត់ឡើងវិញនូវបំណងប្រាថ្នារបស់ប្រទេសនេះ ក្នុងការចូលរួមក្នុងប្លុកអឺរ៉ុប ខណៈការតវ៉ាប្រឆាំងច្បាប់នេះ បានបន្តចូលក្នុងវិបត្តិនយោបាយ។ សភារបស់ប្រទេសហ្សកហ្ស៊ី កាលពីថ្ងៃអង្គារ បានអនុម័តអំណានលើកទីបីនិងលើកចុងក្រោយនៃសេចក្តីស្នើច្បាប់ ដែលនឹងតម្រូវឱ្យអង្គការនានាទទួលមូលនិធីច្រើនជាង២០ភាគរយពីបរទេស នឹងត្រូវចុះឈ្មោះជាភ្នាក់ងារបរទេស ដោយដាក់លក្ខខណ្ឌតម្រូវឱ្យបង្ហាញព័ត៌មាន និងពិន័យជាប្រាក់សម្រាប់ការបំពាន។សេចក្តីថ្លែងការណ៍ពីប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក Josep Borrell និងគណៈកម្មាធិការអឺរ៉ុប ដែលជាស្ថាប័នប្រតិបត្តិរបស់ប្លុកអឺរ៉ុប បាននិយាយថា ការអនុម័តច្បាប់នេះ នឹងធ្វើឲ្យប៉ះពាល់អវិជ្ជមានដល់វឌ្ឍនភាពរបស់ប្រទេសហ្ស៊កហ្ស៊ី លើមាគ៌ាសមាហរណកម្មសហភាពអឺរ៉ុប។ ជម្រើសនេះស្ថិតនៅក្នុងដៃរបស់ប្រទេសហ្ស៊កហ្ស៊ី យើងជំរុញឲ្យអាជ្ញាធរប្រទេស ដកច្បាប់នេះចេញ។រដ្ឋាភិបាលប្រទេសហ្ស៊កហ្ស៊ី បាននិយាយថា ច្បាប់នេះគឺចាំបាច់ដើម្បីធានាបាននូវតម្លាភាពនៃការផ្តល់មូលនិធិពីបរទេស សម្រាប់អង្គការក្រៅរដ្ឋាភិបាល។ កាលពីថ្ងៃពុធ ក្រុមបាតុកររាប់ពាន់នាក់ដែលប្រឆាំងច្បាប់នេះ បានបិទផ្លូវប្រសព្វសំខាន់ៗនៅទូទាំងទីក្រុងប៊ីលីស៊ី(Tbilisi) ដែលនាំឱ្យចរាចរណ៍ត្រូវផ្អាកភាគច្រើននៅទីក្រុង។ ក្រសួងមហាផ្ទៃរបស់ប្រទេសហ្ស៊កហ្ស៊ី បាននិយាយថាបុរសម្នាក់ត្រូវបានចាប់ខ្លួនពីបទវាយប្រហារនគរបាលក្នុងអំឡុងពេលការតវ៉ា។

បាតុកម្មជុំវិញពិភពលោក ក្នុងខួបលើកទី៧៦នៃទិវាNakba និងអំពាវនាវឲ្យមានបទឈប់បាញ់នៅហ្កាហ្សា

2024/05/16 01:10:00 pm        111
មានការតវ៉ាជាច្រើន ដើម្បីរំលឹកខួបលើកទី៧៦ នៃទិវា Nakba និងការអំពាវនាវឱ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា ដែលត្រូវបានគេមើលឃើញនៅជុំវិញពិភពលោក។ ទិវា Nakba ដែលមានន័យជាភាសាអារ៉ាប់ថា«មហន្តរាយ» ដែលនិយាយយោងទៅរកការជម្លៀសប្រជាជនប៉ាឡេស្ទីនដោយបង្ខំ ប្រមាណ៧៥០.០០០នាក់ ពីលំនៅឋានរបស់ពួកគេ ក្នុងការត្រៀមរៀបចំសម្រាប់ការបង្កើតអ៊ីស្រអែល ក្នុងឆ្នាំ១៩៤៨។ យោងតាមអង្គការសហប្រជាជាតិ បានឲ្យដឹងថា អំឡុងសង្គ្រាមអារ៉ាប់-អ៊ីស្រាអែលឆ្នាំ១៩៤៨ កងជីវពលជនជាតិជ្វីហ្វមួយចំនួន បានសម្លាប់ជនស៊ីវិលប៉ាឡេស្ទីនយ៉ាងច្រើន ហើយមនុស្សរាប់សែននាក់ ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ។ ទោះបីជា ទិវា Nakba មិនត្រូវបានគេជឿថាបានកើតឡើងតែមួយថ្ងៃក៏ដោយ វាត្រូវបានប្រារព្ធយ៉ាងទូលំទូលាយនៅថ្ងៃទី ១៥ ខែឧសភា។ ឆ្នាំនេះ ទិវា Nakba ធ្វើឡើងក្នុងពេលមានសង្គ្រាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៣៥.០០០នាក់ នេះបើយោងតាមមន្ត្រីសុខាភិបាលតំបន់។ កាលពីសប្តាហ៍មុន កងទ័ពអ៊ីស្រាអែល បានព្រងើយកន្តើយទៅនឹងការព្រមានរបស់សហរដ្ឋអាមេរិក ហើយបានបញ្ជាឱ្យមនុស្សប្រហែល ១០០.០០០នាក់ ជម្លៀសខ្លួនចេញពីទីក្រុង Rafah ជាកន្លែងដែលមនុស្សជាច្រើនរស់នៅក្នុងតំបន់ហ្កាហ្សា បានភៀសខ្លួនចូលទៅក្នុងទីក្រុងនេះ រយៈពេល៧ខែនៃសង្រ្គាម។ ប្រជាជនប៉ាឡេស្ទីន ដែលត្រូវបានបង្ខំឱ្យចាកចេញពីលំនៅឋាន ភ័យខ្លាចថាត្រូវបានគេ បណ្តេញចេញពីទឹកដីជាអចិន្ត្រៃយ៍ ដូចសាច់ញាតិពួកគេជាច្រើននាក់ កាលពីឆ្នាំ ១៩៤៨។កាលពីចុងសប្តាហ៍ ហ្វូងមនុស្ស បានមកប្រមូលផ្តុំគ្នានៅក្នុងទីក្រុងនានានៅជុំវិញពិភពលោក រួមទាំងនៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ហូឡង់ អូស្ត្រាលី នូវែលហ្សេឡង់ កាណាដា និងប្រទេសអៀរឡង់។ ក្រុមបាតុករ បានចេញធ្វើបាតុកម្មដោយកាន់ទង់ជាតិប៉ាឡេស្ទីន និងស្លាក អំពាវនាវឱ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា ព្រមទាំងពាក្យសរសេរថា «សិទ្ធិពលរដ្ឋប៉ាឡេស្ទីនភៀសខ្លួន ត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញ»។ ការតវ៉ាបន្ថែមទៀត នៅក្នុងប្រទេសជាច្រើនទៀត ដូចជា ដែនដីវ៉ែល ប្រទេសអាល្លឺម៉ង់ និងបែលហ្ស៊ិក ក៏មានផែនការការរៀបចំធ្វើបាតុកម្មនៅសប្តាហ៍នេះ។

ចំនួនអ្នកស្លាប់ក្នុងជំនន់កម្អែភ្នំភ្លើងនៅឥណ្ឌូនេស៊ី បានកើនឡើងដល់៦៧នាក់ និង២០នាក់បាត់ខ្លួន

2024/05/16 10:38:01 am        130
មន្ត្រីទីភ្នាក់ងារគ្រោះមហន្តរាយជាន់ខ្ពស់របស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាសកាលពីថ្ងៃពុធទី១៥ឧសភា ថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងជំនន់កម្អែភ្នំភ្លើងត្រជាក់នៅក្នុងខេត្តស៊ូម៉ាត្រា ខាងលិច(West Sumatra)របស់ប្រទេសនេះ បានកើនឡើងដល់ ៦៧ នាក់ ហើយមនុស្ស ២០ នាក់នៅតែបាត់ខ្លួន។ លោក ស៊ូហារីយ៉ាន់តូ (Suharyanto) ប្រធានទីភ្នាក់ងារគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយជាតិ បាននិយាយថា ទាហាន និងនគរបាល ត្រូវបានបញ្ជូនទៅកាន់តំបន់រងគ្រោះ ដើម្បីជួយជម្លៀសប្រជាពលរដ្ឋ និងស្វែងរកជនរងគ្រោះ។លោកបានប្រាប់ក្រុមអ្នកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំជាមួយប្រជាពលរដ្ឋក្នុងតំបន់ ថា គ្រឿងចក្រធុនធ្ងន់ត្រូវបានបញ្ជូនទៅជួយសម្អាតកម្ទេចកម្ទី រួមមាន សំណល់ សំណាត់ឈើ ថ្ម និងល្បាប់ដែលបណ្តាល មកពីជំនន់កម្អែភ្នំភ្លើង។ លោកបានបន្តថា ទីភ្នាក់ងារនេះ កំពុងពិចារណាអំពីការផ្លាស់ទីលំនៅ ជាដំណោះស្រាយមួយដើម្បីទប់ស្កាត់ការកើតឡើងវិញនៃផលវិបាកដ៏សោកនាដកម្មនៃគ្រោះមហន្តរាយស្រដៀងគ្នានេះនៅពេលអនាគត។ លោក ស៊ូហារីយ៉ានតូ បាននិយាយថា ការវាយតម្លៃមួយត្រូវបានធ្វើឡើង ដោយបន្ថែមថា រដ្ឋបាលក្នុងតំបន់នឹងបែងចែកដីធ្លី ប្រសិនបើការផ្លាស់ទីលំនៅត្រូវធ្វើឡើងមែននោះ។ យោងតាមក្រុមអ្នកជំនាញឲ្យដឹងថា គ្រោះមហន្តរាយ ដែលបានកើតឡើងកាលពីយប់ថ្ងៃសៅរ៍សប្ដាហ៍មុន គឺជាការកើតឡើងវិញនៃគ្រោះធម្មជាតិស្រដៀងគ្នា ដែលបានកើតឡើងប្រហែល ៤៥ ឆ្នាំមុននៅក្នុងតំបន់ដូចគ្នាទាំងនេះ ៕

មនុស្សរាប់ពាន់នាក់ បន្តជម្លៀសខ្លួនចេញពីលំនៅឋាននៅកាណាដា ដោយការគំរាមកំហែងចំហេះព្រៃ

2024/05/16 10:34:28 am        116
ប្រជាជននៅទីក្រុង ហ្វត មុកម័រី(Fort McMurray) ប្រទេសកាណាដា ភាគខាងជើង បានចេញមកឈរពាសពេញផ្លូវ ក្នុងការព្យាយាមដើម្បីគេចចេញពីចំហេះព្រៃ ដែលកាន់តែខិតជិតមកដល់ កាលពីពេលយប់។ មនុស្សជាច្រើន នៅក្នុងតំបន់បានរាយការណ៍ថាតំបន់នេះមានពន្លឺពណ៌ទឹកក្រូច និងធំក្លិនផ្សែងខ្លាំង ខណៈបានមកអង្គុយជាច្រើនម៉ោង ដើម្បីស្តាប់ការជូនដំណឹងរបស់អាជ្ញាធរតំបន់អំពីការជម្លៀសខ្លួនចេញ។ក្រុមមន្ត្រី បាននិយាយកាលពីថ្ងៃពុធថា ខ្យល់អំណោយផល ត្រូវបានគេរំពឹងថានឹងរុញច្រានចំហេះព្រៃព្រៃដ៏ធំ ចេញពីវាលខ្សាច់ប្រេងនៅទីក្រុង ហ្វត មុកម័រី (Fort McMurray) របស់ប្រទេសកាណាដា ខណៈមនុស្សជាង៦ពាន់នាក់ បានជម្លៀសខ្លួនចេញពីលំនៅឋាន។ចំហេះព្រៃ ដែលហួសពីការគ្រប់គ្រង បានកើនឡើងពេញមួយយប់ និងរហូតដល់នៅពេលព្រឹកព្រលឹមដែលមានចម្ងាយត្រឹមតែ ៥,៥ គីឡូម៉ែត្រ ពីកន្លែងចាក់សំរាមនៅទីក្រុង ដែលលាតសន្ធឹងនៅជាយក្រុងនៅភាគអាគ្នេយ៍។ទីក្រុង Fort McMurray គឺជាមជ្ឈមណ្ឌលសម្រាប់ទិន្នផលវាលខ្សាច់ប្រេងរបស់ប្រទេសកាណាដា។គួរំលឹកថា ចំហេះព្រៃដ៏ធំ កាលពីឆ្នាំ២០១៦ បានបង្ខំឱ្យមានការជម្លៀសប្រជាជនចំនួន ៩០.០០០ នាក់ និងបានឆេះបំផ្លាញអគារប្រហែល ២.៤០០ខ្នង និងបានបិទទិន្នផលប្រេងក្នុងបរិមាណជាង១ លានបារ៉ែល ក្នុងមួយថ្ងៃ។

ក្រុមបាតុករគាំទ្រប៉ាឡេស្ទីន ចូលកាន់កាប់បណ្ណាល័យសាកលវិទ្យាល័យ UCI និងបង្កើតជំរំ

2024/05/16 10:31:15 am        159
ក្រុមបាតុករគាំទ្រប៉ាឡេស្ទីន បានចូលកាន់កាប់បណ្ណាល័យនៅសាកលវិទ្យាល័យ កាលីហ្វនីញ៉ា អឺវីន(California Irvine) និងបានបោះជំរំតវ៉ា កាលពីថ្ងៃពុធ។ វីដេអូ បានបង្ហាញកងកម្លាំងនគរបាល មកដល់បរិវេណសាកលវិទ្យាល័យ ខណៈនិស្សិតកំពុងកាន់ទង់ជាតិប៉ាឡេស្ទីន និងស្លាកពាក្យស្លោក អំពាវនាវឱ្យសាកលវិទ្យាល័យដកខ្លួនចេញពីទំនាក់ទំនងរបស់ខ្លួនជាមួយ ប្រទេសអ៊ីស្រាអែល។ការតវ៉ារបស់និស្សិត ជុំវិញសង្គ្រាមនៅតំបន់ហ្កាហ្សា បានរាលដាលនៅសហរដ្ឋអាមេរិក កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ ដោយនគរបាល បានបោសសម្អាតជំរំជាច្រើនកន្លែង បន្ទាប់ពីការប្រឈមមុខដាក់គ្នារវាងក្រុមបាតុករ និងក្រុមអ្នកតវ៉ាប្រឆាំង។ជំរំតង់ដែលត្រូវបានបង្កើតឡើងក្នុងពេលតវ៉ា ត្រូវបានរុះរើបន្ទាប់ពីសាកលវិទ្យាល័យ បានយល់ព្រមចំពោះការទាមទាររបស់ក្រុមអ្នកតវ៉ា ខណៈបាតុកម្មមួយចំនួនទៀត នៅបន្ត។ការតវ៉ាប្រឆាំងនៅក្នុងបរិវេណសាកលវិទ្យាល័យ ត្រូវបានដឹកនាំដោយក្រុមជនជាតិអាមេរិក-អ៊ីស្រាអែល និងក្រុមចលនាជាតិនិយមជ្វីហ្វ ព្រមទាំងនិស្សិត និងសមាជិកសហគមន៍ជនជាតិជ្វីហ្វ-អាមេរិក។

ប្រតិកម្មភ្ញាក់ផ្អើលរបស់ពិភពលោកចំពោះការបាញ់ប្រហារលើនាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico

2024/05/16 09:14:08 am        149
ការិយាល័យរដ្ឋាភិបាលបាននិយាយថា នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ (Robert Fico) បានរងរបួសដែលគំរាមកំហែងដល់អាយុជីវិត នៅពេលដែលលោកត្រូវបានគេបាញ់ និងរងរបួសនៅក្នុងការប៉ុនប៉ងធ្វើឃាតកាលពីថ្ងៃពុធ (១៥ ឧសភា)។ ការប៉ុនប៉ងធ្វើឃាតនេះបង្កជាប្រតិកម្មយ៉ាងភ្ញាក់ផ្អើលក្នុងចំណោមមេដឹកនាំពិភពលោក។ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) និយាយថា «ខ្ញុំបារម្ភយ៉ាងខ្លាំងពេលបានដឹងពីរបាយការណ៍នៃការវាយប្រហារលើនាយករដ្ឋមន្រ្តីស្លូវ៉ាគី រ៉ូប៊ឺត ហ្វីកូ។ យើងថ្កោលទោសចំពោះអំពើហិង្សាដ៏អាក្រក់នេះ។ ស្ថានទូតរបស់យើងកំពុងទាក់ទងយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលស្លូវ៉ាគី ហើយត្រៀមខ្លួនជាស្រេចដើម្បីជួយ»។ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយក្នុងសារទៅកាន់ប្រធានាធិបតីស្លូវ៉ាគី ថា «មិនអាចមានហេតុផលសមស្របសម្រាប់ឧក្រិដ្ឋកម្មដ៏ឃោរឃៅនេះទេ។ ខ្ញុំដឹងថាលោក ហ្វីកូ ជាបុរសក្លាហាន និងមានស្មារតីរឹងមាំ ហើយគុណសម្បត្តិទាំងនេះនឹងជួយលោកឱ្យរួចផុតពីស្ថានភាពដ៏លំបាកនេះ»។ប្រធានគណៈកម្មាធិការអឺរ៉ុប លោកស្រី អឺស៊ូឡា វ៉ុនឌើលេយ៉េន (Ursula Von Der Leyen) លើកឡើងថា «អំពើហិង្សាបែបនេះមិនត្រូវកើតឡើងនៅក្នុងសង្គមរបស់យើងឡើយ និងធ្វើឱ្យខូចដល់លទ្ធិប្រជាធិបតេយ្យ ដែលជាផលប្រយោជន៍រួមដ៏មានតម្លៃបំផុតរបស់យើង។ ខ្ញុំសង្ឃឹមថាលោក ហ្វីកូ និងគ្រួសារ ឆ្លងផុតពីស្ថានភាពដ៏លំបាកនេះ»។ក៏មានមេដឹកនាំកំពូលៗជាច្រើនទៀតនៅជុំវិញពិភពលោក ដែលបង្ហាញពីការបួងសួងរបស់ពួកគេចំពោះលោក ហ្វីកូ រួមមានមេដឹកនាំមកពីប្រទេសអាល្លឺម៉ង់ អ៊ុយក្រែន ហុងគ្រី ប៉ូឡូញ អង់គ្លេស អង្គការណាតូ និងប្រទេសជាច្រើនទៀត។ មេដឹកនាំទាំងនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះព័ត៌មាននេះ ហើយថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារដ៏គួរឱ្យភ័យខ្លាច ទង្វើមិនអាចទទួលយកបាន និងព្រៃផ្សៃនៃហិង្សានយោបាយលើលោកនាយករដ្ឋមន្ត្រីស្លូវ៉ាគីរូបនេះ៕

នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ អំពាវនាវដល់ជនរងគ្រោះធ្លាប់បាត់ម៉ូតូ សូមកាន់ឯកសារមកផ្ទៀងផ្ទាត់ ដើម្បីទទួលយកម៉ូតូវិញ

2024/05/15 04:50:49 pm        105
ភ្នំពេញ ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ មានកិត្តិយសសូមជម្រាបជូនសាធារណៈឲ្យបានជ្រាបថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបើកប្រតិបត្តិការបង្ក្រាបករណីកាប់ប្លន់ និងឈានដល់បំបែកសំបុកបញ្ចាំខុសច្បាប់ នៅខណ្ឌទួលគោក រកឃើញម៉ូតូមិនមានឯកសារជាច្រើនគ្រឿង ផ្លាកលេខម៉ូតូ៦០ផ្លាក និងកាតគ្រីមួយចំនួនទៀត សូមអំពាវនាវជនរងគ្រោះធ្លាប់បាត់ម៉ូតូ សូមកាន់ឯកសារមកផ្ទៀងផ្ទាត់ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលមានទីតាំងនៅក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិ ឬទំនាក់ទំនងលេខលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល 092 899 919។សូមបញ្ជាក់ផងដែរ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ ២០២៤ ដោយមានការដឹកនាំសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌធ្វើការឆែកឆេរ ទីតាំងទទួលទិញ និងបញ្ចាំម៉ូតូឃ្លាំងលេខ៧ ផ្ទះលេខ៥ផ្លូវ១៩២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ រកឃើញម៉ូតូមិនមានឯកសារបញ្ជាក់អត្តសញ្ញាណច្បាស់លាស់, ផ្លាកលេខ និងកាតគ្រីមួយចំនួនទៀត ដឹកយកមករក្សាទុកនៅនាយដ្ឋាន។គួររំលឹកថា កាលពីម៉ោង២៤៖៥០នាទីរំលងអាធាត្រ ឈានចូលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ មានករណីលួចមានស្ថានទម្ងន់ទោស កាប់ប្លន់យកម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ឆ្នាំ២០២៣ ពាក់ស្លាកលេខភ្នំពេញ1JV-3592 ពីជនរងគ្រោះ នៅចំណុចភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ជនសង្ស័យមានគ្នា៣នាក់ បានជិះម៉ូតូចំនួន២គ្រឿង ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ បានធ្វើសកម្មភាពយកកាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះ ចំកណ្ដាល ខ្នងចំនួនមួយកាំបិត តែមិនមុតបណ្តាលឲ្យដួលម៉ូតូ រួចពួកគេបានស្ទុះមកកាប់បន្ថែមទៀត រួចលើកយកម៉ូតូជិះគេចខ្លួនបាត់។ក្រោយពីទទួលបានព័ត៌មានករណីកាប់ប្លន់យកម៉ូតូនេះដោយមានការដឹកនាំបញ្ជា ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាត់កម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលដឹកនាំធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត ជាលទ្ធផលឈានដល់កំណត់បានមុខសញ្ញាធ្វើសកម្មភាព និងទីតាំងយកម៉ូតូទៅលក់។នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នាំខ្លួនជនសង្ស័យបានចំនួន៦នាក់ ពីចំណុចខាងក្រោយវាំង សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ជនសង្ស័យបានសារភាពថា បក្ខពួករបស់ខ្លួនមានគ្នាចំនួន៩នាក់បានធ្វើសកម្មភាព វាយកាប់ប្លង់យកម៉ូតូ និងឆក់ទូរស័ព្ទដៃពីជនរងគ្រោះនៅភូមិសាស្ត្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។ នាយកដ្ឋានបាននាំខ្លួន០៦នាក់ នៅសល់០៣នាក់ទៀត កំពុងដើរធ្វើសកម្មភាពនៅ ក្នុងក្រុងតាខ្មៅខេត្តកណ្តាល។ ដោយមានការចង្អុលបង្ហាញរបស់ជនសង្ស័យខាងលើ កម្លាំងជំនាញនាយកដ្ឋាន នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ បានបន្តស្រាវជ្រាវ និងឃាត់ខ្លួនបក្ខពួក របស់ជនសង្ស័យបាន០៣នាក់បន្ថែមទៀត។ជនសង្ស័យទាំង៩នាក់ខាងលើ បានសារភាពដូចៗគ្នាថា ក្រុមបក្ខពួកខ្លួនបានធ្វើសកម្មភាពវាយកាប់ប្លន់ យកម៉ូតូបានចំនួន៣គ្រឿង និងឆក់ទូរស័ព្ទដៃពីជនរងគ្រោះ នៅភូមិសាស្ត្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ប្រាកដមែន។ បន្ទាប់ពីធ្វើសកម្មភាពប្លន់បានម៉ូតូខាងលើរួច បានយកទៅលក់ឲ្យជនមិនស្គាល់អត្តសញ្ញាណ នៅម្តុំឃ្លាំរំសេវ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕អត្ថបទ ៖ កុម្ភៈ

ប៉ូឡូញ នឹងមិនទទួលយកជនអន្តោប្រវេសន៍ ក្រោមកតិកាសញ្ញាថ្មីរបស់សហភាពអឺរ៉ុបឡើយ

2024/05/15 01:56:13 pm        258
នាយករដ្ឋមន្ត្រីប្រទេសប៉ូឡូញ លោក ដូណាល់ ថាស់(Donald Tusk) បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសប៉ូឡូញ នឹងមិនទទួលយកជនអន្តោប្រវេសន៍ណាម្នាក់ឡើយ នៅក្រោមកតិកាសញ្ញាថ្មី របស់សហភាពអឺរ៉ុប ស្តីពីការធ្វើអន្តោប្រវេសន៍ និងសិទ្ធិជ្រកកោន។លោក Tusk បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា រដ្ឋាភិបាលរបស់លោក បានបោះឆ្នោតប្រឆាំងកតិកាសញ្ញានេះ។ លោក និយាយថា កតិកាសញ្ញានេះ ត្រូវបានអនុម័ត ខណៈបច្ចុប្បន្ន ផ្តល់ឱកាសឱ្យប្រទេសប៉ូឡូញបញ្ចៀសផលវិបាកអវិជ្ជមានណាមួយ។ ប្រទេសប៉ូឡូញ នឹងក្លាយជាអ្នកទទួលផលនៃកតិកាសញ្ញានេះ។លោកបានបញ្ជាក់ថា ប្រទេសប៉ូឡូញ ដែលបានទទួលយកជនអន្តោប្រវេសន៍រាប់ម៉ឺននាក់ នឹងពុំមានកាតព្វកិច្ចដើម្បីទទួលយកជនអន្តោប្រវេសន៍បន្ថែមទៀតនោះទេ ហើយសហភាពអឺរ៉ុប នឹងមិនដាក់កូតាអន្តោប្រវេសន៍ណាមួយមកលើប្រទេសប៉ូឡូញឡើយ។ លោកនាយករដ្ឋមន្ត្រី បាននិយាយថា ប្រទេសរបស់លោក នឹងអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវការគាំទ្រផ្នែកហិរញ្ញវត្ថុពីសហភាពអឺរ៉ុប ទាក់ទងទៅនឹងការទទួលជនអន្តោប្រវេសន៍មកពីប្រទេសជិតខាងភាគខាងកើតរបស់ប្លុកនេះ។នីតិប្បញ្ញត្តិចំនួន១០ ដែលធ្វើកំណែទម្រង់ក្របខ័ណ្ឌអឺរ៉ុបសម្រាប់ការគ្រប់គ្រងសិទ្ធិជ្រកកោន និងការធ្វើអន្តោប្រវេសន៍ ត្រូវបានអនុម័តដោយរដ្ឋជាសមាជិកកាលពីថ្ងៃអង្គារ។ កតិកាសញ្ញាថ្មី ព្យាយាមរឹត្បិតព្រំដែនកាន់តែតឹងរ៉ឹង និងការទទួលខុសត្រូវរួមគ្នាសម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោន ក្នុងចំណោមសមាជិកសហភាពអឺរ៉ុប។

មនុស្ស ៨ នាក់ស្លាប់ ក្នុងគ្រោះថ្នាក់រថយន្តក្រុងនៅរដ្ឋ Florida របស់អាមេរិក ខណៈអ្នកបើកបរត្រូវចាប់ខ្លួន

2024/05/15 01:32:28 pm        198
អាជ្ញាធរបាននិយាយថា រថយន្តក្រុងដឹកកម្មករកសិដ្ឋាននៅភាគខាងជើងរដ្ឋហ្វ្លរីដា (Florida) របស់សហរដ្ឋអាមេរិក បានបុកជាមួយរថយន្តភីកអាប់មួយគ្រឿងកាលពីថ្ងៃអង្គារ (១៤ ឧសភា) ហើយបានក្រឡាប់ ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ៨ នាក់ និងមនុស្ស ៨ នាក់ផ្សេងទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ។អ្នកបើកបររថយន្តភីកអាប់ ឈ្មោះ ប្រាយអ៊ិន មែកឃ្លីន ហូវើដ (Bryan Maclean Howard) ត្រូវបានចាប់ខ្លួនដោយទាហានល្បាតផ្លូវហាយវេរដ្ឋហ្វ្លរីដា ពីបទមនុស្សឃាតចំនួន ៨ ករណី ខណៈពេលកំពុងបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់នាយកប្រតិបត្តិនៃនាយកដ្ឋានសុវត្ថិភាពផ្លូវហាយវេ និងយានជំនិះនៅរដ្ឋហ្វ្លរីដា។ទីភ្នាក់ងារអគ្គិភ័យ និងជួយសង្រ្គោះក្នុងតំបន់ (MCFR) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រៅពីមនុស្សប្រាំបីនាក់បានស្លាប់ និងប្រាំបីនាក់រងរបួសធ្ងន់ធ្ងរ អ្នកដំណើរក្នុងរថយន្តក្រុងចំនួន ៣៧ នាក់ផ្សេងទៀតត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យជាមួយនឹងរបួសដែលមិនគំរាមកំហែងដល់អាយុជីវិត។លោក ស្ទីវ ហ្គាសស្គីនស៍ (Steve Gaskins) អ្នកនាំពាក្យរបស់សេវាល្បាតផ្លូវហាយវេរដ្ឋ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រថយន្តក្រុងនោះបានបុករបងទ្រូងផ្លូវ ហើយទៅប៉ះនឹងរថយន្តភីកអាប់មួយគ្រឿង រួចក៏បានក្រឡាប់ចេញពីផ្លូវ បង្កជាគ្រោះថ្នាក់នេះឡើង៕

អ៊ីស្រាអែលវាយប្រហារតាមអាកាស បានសម្លាប់មនុស្ស៤០នាក់ នៅទីតាំងចំនួន ២ នៅហ្កាហ្សាភាគកណ្តាល

2024/05/15 12:45:37 pm        320
មន្ទីរពេទ្យនៅតំបន់ហ្កាហ្សាភាគកណ្តាល បានរាយការណ៍ថា មនុស្ស ៤០នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសចំនួនពីររបស់អ៊ីស្រាអែល នៅពេលយប់ ក្នុងចម្ងាយពីរបីរយម៉ែត្រពីគ្នា។ មន្ទីរពេទ្យ Al Aqsa បាននិយាយថា ខ្លួនបានទទួលសាកសពចំនួន ២៩នាក់ ពីការវាយប្រហារមួយ ដែលក្នុងនោះមាន ៩នាក់ជាកុមារ ខណៈដែលមន្ទីរពេទ្យ Al Awda បាននិយាយថា ខ្លួនបានទទួលសាកសពចំនួន ១១នាក់ បន្ទាប់ពីការវាយប្រហារលើកទី២។សាក្សី បាននិយាយថា ការវាយប្រហារទាំងនោះ បានកើតឡើង នៅម៉ោងប្រហែល ១ ព្រឹក និង ២: ៤៥នាទីព្រឹកថ្ងៃអង្គារ ម៉ោងក្នុងស្រុក (ម៉ោង ៦ល្ងាច និង ៧:៤៥ ល្ងាចថ្ងៃចន្ទ)។ក្រុមអ្នកជួយសង្គ្រោះ បានបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងរកសាកសព នៅក្រោមគំនរបាក់បែកនៃអគារ ៤ជាន់ នៅជំរំជនភៀសខ្លួន Nuseirat ដែលត្រូវបានកម្ទេចនៅក្នុងការវាយប្រហារលើកដំបូង។ សាក្សី បាននិយាយថា មនុស្សរាប់សិបនាក់ បានជ្រកក្នុងទីធ្លានៃអគារនោះ។វីដេអូរបស់ទូរទស្សន៍ CNN បានបង្ហាញអ្នករងរបួស និងស្លាប់ ត្រូវបាននាំយកទៅកាន់មន្ទីរពេទ្យ Al Aqsa Martyrs ខណៈវីដេអូផ្សេងទៀតបង្ហាញពីសាកសពកុមារជាច្រើននាក់ ត្រូវបានគេយកចេញពីបំណែកបាក់បែកនៃអគារនោះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អនុប្រធានទី២ព្រឹទ្ធសភា៖ដំណាំ «កាកាវ» មានសក្ដានុពលខ្ពស់នៅតំបន់ភូមិភាគឦសាន ខណៈទិន្នផលផ្តល់ប្រាក់ចំណូលខ្ពស់ដល់កសិករ
03/01/2026 12:03 PM
ប្រមុខការទូតកម្ពុជា ផ្ញើសារអបអរទិវាកិច្ចប្រជុំអាស៊ី-អឺរ៉ុប ១មីនា ខណៈកិច្ចប្រជុំនេះគឺជាស្ពានតភ្ជាប់ទ្វីប វប្បធម៌ សេដ្ឋកិច្ច និងប្រជាជនប្រទេសជាដៃគូរចំនួន ៥៣ មកពីតំបន់អាស៊ី និងអឺរ៉ុប
03/01/2026 12:03 PM
អ្នកនាំពាក្យ៖កម្ពុជានៅតែបន្តគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមរវាង​កម្ពុជា និងថៃ​
03/01/2026 11:03 AM
អ៊ីរ៉ង់ជំរុញអង្គការសហប្រជាជាតិឱ្យបញ្ឈប់សកម្មភាពយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល
03/01/2026 11:03 AM
ប្រតិកម្មមេដឹកនាំពិភពលោកខណៈអាមេរិក-អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ បង្កឱ្យមានការក្ដីបារម្ភថាជម្លោះកាន់តែរីកធំ
03/01/2026 11:03 AM
មេដឹកនាំអ៊ីរ៉ង់អាយ៉ាតូឡា អាលី ខាមីណេ ស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ដែលបញ្ចប់ការគ្រប់គ្រងរយៈពេល៣៦ឆ្នាំ
03/01/2026 10:03 AM
កម្ពុជាកំពុងតាមដានស្ថានការណ៍នៅមជ្ឈិមបូព៌ាដោយក្តីបារម្ភដ៏ជ្រាលជ្រៅនិងអំពាវនាវឱ្យរក្សាការអត់ធ្មត់ជាអតិបរមា
03/01/2026 10:03 AM
[UPDATE] អ៊ីរ៉ង់៖ការវាយប្រហារពីអាមេរិក-អ៊ីស្រាអែលលើសាលារៀនមួយសម្លាប់មនុស្សជាង ១០០ នាក់ស្លាប់ខណៈអ្នកស្លាប់ទូទាំងប្រទេសជាង២០០នាក់
03/01/2026 09:03 AM
ជនជាតិចិន៣៣៥នាក់ទៀតត្រូវបានបណ្ដេញចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)
03/01/2026 09:03 AM
ថ្នាក់ដឹកនាំ និង សមាជិក សមាជិកា នៃក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមចំណែកផាត់ពណ៌លើផ្ទាំងគំនូរ "សិល្បៈដើម្បីសន្តិភាព" នៅបរិវេណសួនច្បារមុខវត្តបទុមវតី្ត
03/01/2026 08:03 AM