ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ
ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ

សន្តិសុខ និង សង្គម

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៥២២នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៧០០នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/08/07 06:51:26 pm        530
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៥២២នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន៧០០នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៣៨៧នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៣៥នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១១នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១​ ៥៣៧នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប៧៤ ៧៤៥នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៨១ ៣៣៥នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

អាជ្ញាធរ​ខណ្ឌ​ជ្រោយ​ចង្វារ​ បញ្ជូន​ខ្លួន​ក្មេងស្ទាវមួយក្រុមដេញវាយគ្នាពេញផ្លូវ និងល្មើស​បម្រាមគោរចរ​ទៅតុលាការ

2021/08/07 12:00:54 am        602
ភ្នំពេញ​៖​ កម្លាំងអាជ្ញាធរខណ្ឌជ្រោយចង្វារ បានកសាងសំណុំរឿងបញ្ជូនខ្លួនក្រុមក្មេងស្ទាវ​មួយក្រុម​ដេញវាយគ្នាពេញផ្លូវ និងល្មើស​បម្រាមគោរចរ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។គួរំលឹកផងដែរ កាលពីវេលាម៉ោង១០យប់​ ថ្ងៃ​ទី​៣​ ខែ​ សីហា​ ឆ្នាំ​២០២១​ កម្លាំងល្បាតរបស់​គណៈបញ្ជាការឯកភាព​ខណ្ឌជ្រោយចង្វារ បានចុះល្បាតតាមមូលដ្ឋាន និងឃាត់ខ្លួន ក្រុមក្មេងស្ទាវ​មួយក្រុម មានប្រុសមានស្រីសរុបចំនួន១៨នាក់ បានដេញវាយគ្នាពេញផ្លូវ និងល្មើសបម្រាមគោរចរ​នៃសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានី នៅចំណុចក្បែរការ៉ាសសាំងតូតាល់​ ក្បែរ​វត្ត​ព្រែក​លៀប​ តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦​ សង្កាត់​ព្រែក​លៀ​ប​ ខណ្ឌ​ជ្រោយ​ចង្វារ​ រារាជធានីភ្នំពេញ។ លោក ឃ្លាំង ហួត ​អភិបាល​ខណ្ឌ​ បានប្រាប់​ថា​ មុនពេលឈានដល់ការឃាត់ខ្លួន កម្លាំង​គណៈបញ្ជាការ​ឯក​ភាព​ខណ្ឌ​ បាន​ដឹក​នាំ​កម្លាំង​ចម្រុះ​ ចុះ​ល្បាត​ក្នុង​មូលដ្ឋាន​ខណ្ឌ​ មក​ដល់​ចំណុច​កើតហេតុ​ ខាងលើ បាន​ប្រឃើញ​ក្រុម​ក្មេងទំនើង​ ចំនួន​១៨នាក់​ ក្នុង​នោះ​មាន ស្រី​៤នាក់​ ជិះ​ម៉ូតូ​ច្រើន​គ្រឿង​ បង្ក​ហិង្សា​ដេញ​​ វាយ​តប់​គ្នា​ពេញ​ផ្លូវ​ និង​ល្មើស​បម្រាម​គោរចរ ទើប​កម្លាំង​គណៈ​បញ្ជាការ​ឯក​ភាព​ខណ្ឌ​ ចុះ​ប្រតិបត្តិការ​ឃាត់​ខ្លួន​តែ​ម្តង​។ន្ទាប់​ពី​ចេញ​លទ្ធផល​តេស្ត​ ក្រុមក្មេងប្តុសស្រីទាំង​១៨នាក់​នោះ​ ត្រូវបាន​បញ្ជូន​ខ្លួន​បន្ត​ ទៅ​កាន់​អធិកាដ្ឋានខណ្ឌ​ជ្រោយ​ចង្វារ​ កសាង​សំណុំ​រឿង​បញ្ជូន​ខ្លួន​បន្ត​ទៅ​កាន់​តុលាការ​ចាត់​ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ ៕អត្ថបទ៖ កុម្ភះ

យប់មិញនគរបាលឃាត់ខ្លួនមនុស្ស៨២៨នាក់ និងបញ្ជូនទៅតុលាការ១៤នាក់ ក្រោយល្មើសនឹងបម្រាមគោចរ

2021/08/06 07:22:45 pm        648
ភ្នំពេញ ៖ យប់ថ្ងៃទី៥ ខែសីហានេះ កងកម្លាំងនគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនមនុស្ស​ចំនួន​៨២៨នាក់ ហើយបានបញ្ជូនទៅកាន់តុលាការចំនួន១៤នាក់ បន្ទាប់ពីគេបានល្មើស នឹង​បម្រាម​គោចរ​របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ជា​ពិសេស​ប្រភេទdelta ខណៈមេរោគនេះបានកំពុងរកឃើញ​មានអ្នកវិជ្ជមានជាបន្តបន្ទាប់​ក្នុងរាជធានី​ភ្នំពេញនោះ។យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការអន្តរក្រសួង​ដើម្បីប្រយុទ្ធ នឹងជំងឺកូវីដ-១៩​ដែល​ហៅ​កាត់ថា គ.អ.ក. នាព្រឹកថ្ងៃទី៦ ខែសីហានេះ បានឲ្យដឹងថា កងកម្លាំងបានធ្វើការចុះអប់រំ និង​ផ្សព្វ​ផ្សាយ​ច្បាប់ចំនួន៤១៩ករណី ហើយឃាត់ខ្លួនមនុស្សយកមកអប់រំ និងពិន័យបាន​ចំនួន៨២៨នាក់ ហើយក្នុងនោះបានបញ្ជូនទៅកាន់តុលាការចំនួន១៤ បន្ទាប់ពីអ្នកទាំង១៤នេះ បានប្រព្រឹត្តមានលក្ខណៈធ្ងន់ធ្ងរនោះ។សេចក្តីជូនដំណឹង បានបញ្ជាក់ទៀតថា ក្រៅពីធ្វើការឃាត់ខ្លួនមនុស្សអាជ្ញាធរ​ក៏បានឃាត់យានយន្ត​បានចំនួន៣៣០គ្រឿង និងធ្វើការផាកពិន័យបានលុយចំនួន៤៤លានរៀលផងដែរ ខណៈការ​អនុវត្តវិធាន​ការ​របស់អាជ្ញាធរនេះគឺគ្មានការលើកលែងនោះឡើយ។ រហូតមកដល់ថ្ងៃទី៦ ខែសីហា​នេះ មានមនុស្សចំនួន៣២នាក់ហើយ ដែលត្រូវបានអាជ្ញាធររាជធានីភ្នំពេញធ្វើ​សំណុំរឿងបញ្ជូន​ទៅ​កាន់តុលាការបន្ទាប់ពីពួកគេទាំងនោះ បានប្រព្រឹត្តល្មើស​នឹង​បម្រាមគោចរ​របស់រដ្ឋបាល​ភ្នំពេញ​ធ្ងន់ធ្ងរនោះ។សូមបញ្ជាក់ថា ចាប់ពីពេលនេះ តទៅសម្រាប់បុគ្គលដែលល្មើសនឹងបម្រាមគោលចរ ហើយមាន​ការជួបជុំគ្នាសេពគ្រឿងស្រវឹង សមត្ថកិច្ចនឹងចាប់វាយខ្នោះអនុវត្តទៅតាមផ្លូវច្បាប់ ដោយមិនមែន​ការអប់រំណែនាំ ឬលើកលែងអ្វីទៀតឡើយ ខណៈវិធានការក្តៅរបស់អាជ្ញាធររាជធានីភ្នំពេញនេះ ធ្វើឡើងក្នុងន័យទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ជាពិសេសប្រភេទdeltaនេះ ដែលបានរក​ឃើញមានអ្នកវិជ្ជមានជាបន្តបន្ទាប់ក្នុងរាជធានីភ្នំពេញនោះ។ទាក់ទងនឹងបម្រាមគោចរនេះដែរ លោកកវរៈសេនីយ៍ឯក សាន សុខសីហា ក៏បានធ្វើការអំពាវនាវ​ដល់បងប្អូនទាំងអស់ បើមិនចាំបាច់ទេគប្បីកុំចេញក្រៅឲ្យសោះ ខណៈការអនុវត្តរបស់អាជ្ញាធរនេះ គឺដើម្បីសេចក្តីសុខរបស់បងប្អូនទាំងអស់គ្នាតែប៉ុណ្ណោះ ពុំមានការរឹតត្បិតសិទ្ធិសេរីភាព​របស់​បងប្អូននោះទេ៕អត្ថបទ បាន ចក់

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៥៨៨នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៦២៤នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/08/06 07:13:46 pm        553
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៥៨៨នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន៦២៤នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៤២៣នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៦៥នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១៩នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១​ ៥២៦នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប៧៤ ០៤៥នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៨០ ៨១៣នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

ផ្លូវទំនប់កប់ស្រូវ​មាន​រថយន្តដឹកដី​រាប់សិបគ្រឿង​​តែងតែ​បើកប្រដេញ​គ្នា​ ពលរដ្ឋ​អ្នកធ្វើដំណើរ​កំពុង​ប្រឈម​នឹងគ្រោះថ្នាក់​ចរាចរណ៍​

2021/08/05 06:05:48 pm        965
ភ្នំពេញ៖ បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហា តាមដងផ្លូវ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសរក្សាចិញ្ជើមផ្លូវទុកសម្រាប់អ្នកថ្មើជើង ឬជនពិការភាពធ្វើដំណើរ និងការខូចខាតផ្លូវបណ្ដាលមកពីរថយន្តធន់ធំបើកបរលើសទម្ងន់ជាដើម។ ជាក់ស្ដែងនៅមហាវិថីឈ្នះឈ្នះ ហៅផ្លូវទំនប់កប់ស្រូវ​ កំពុងតែប្រឈម​ នឹងគ្រោះថ្នាក់​ដល់​អ្នក​ធ្វើដំណើរជាយថាហេតុ បណ្ដាលមកពីរថយន្តដឹកដី​រាប់សិបគ្រឿង​តែងតែ​បើកប្រដេញ​បន្តកន្ទុយគ្នា​ជាខ្សែ និងដឹកដីមិនមានការគ្របឲ្យ​បានត្រឹមត្រូវ ធ្វើធ្លាក់ដីពេញផ្លូវ​ហុយ​​ស្ទើរតែមើលផ្លូវ​មិន​​ឃើញ​ទៅហើយ។សូមបញ្ជាក់ផងដែរកំណាត់ផ្លូវនេះ ត្រូវគេដឹងថា តភ្ជាប់ពីស្ពានព្រែកព្នៅ ទៅរណ្ដៅដីឧកញ៉ា ញឹក ផន ហៅតាកៅ នៅស្របនឹងបឹងតាមោក «ហៅបឹងកប់ស្រូវ»នៅជាប់ព្រំប្រទល់ខណ្ឌព្រែកព្នៅ ខណ្ឌសែនសុខ និងមួយផ្នែកទៀតជាប់នឹងសង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវ។ប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា ដោយសារតែរណ្ដៅដីរបស់លោកឧកញ៉ា ញឹក ផន ហៅតាកៅ ដែលកំពុងតែជីកលុងយ៉ាងជ្រៅ ជម្រៅរាប់សិបម៉ែត្រ ផ្នែកផ្ទៃដីប្រមាណមិនតិចជាង ២០ហិចតា នៅបឹងតាមោក នឹងមានការអភិវឌ្ឍចាក់លុបបឹងនៅតំបន់នោះ នៅក្នុងមួយថ្ងៃៗរថយន្ត រាប់រយគ្រឿងបានធ្វើដំណើររាប់ពាន់ជើង យ៉ាងប្រសាចនៅលើដងផ្លូវ ​មិនបានគោរពនូវការណែនាំ​របស់អាជ្ញាធរ ដែលមិនគ្របធ្វើឲ្យធ្លាក់ដីពេញផ្លូវហុយទ្រលោម នារដូវប្រាំង​ និងរអិលនារដូវវស្សា ដែលធ្វើឲ្យអ្នកដំណើរគ្រោះថ្នាក់ នៅពេលបើកបរជាបន្តបន្ទាប់។លើសពីនេះទៀត ដោយសារតែក្រុមអ្នកបើកបររថយន្តដឹកដីមិនគោរពច្បាប់​ចរាចរណ៍​ ក៏បានបើក​ប្រដេញ​វ៉ាជែងគ្នា ​ជាហេតុធ្វើឲ្យបង្កគ្រោះថ្នាក់ចរាចរណ៍​បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួស​ជាបន្ត​បន្ទាប់ផងដែរ។ជាចុងក្រោយប្រជាពលរដ្ឋដែលធ្វើដំណើរតាមបណ្តោយផ្លូវនេះ ក៏ដូចប្រជាពលរដ្ឋ​រស់នៅ​អមសង​ខាងផ្លូវ បាន​សំណូម​ពរឲ្យអាជ្ញាធរគ្រប់លំដាក់​ថ្នាក់ជួយ​មានវិធានការណ៍​ចំពោះរថយន្ត​ដឹកដីទាំង​នេះផង៕អត្ថបទ ៖ កុម្ភះ

ខេត្ត​ក្រចេះ​សម្រេច​បិទ​ខ្ទប់​ផ្សារ​ស្នួល​ និង​បរិវេណ​ជុំ​វិញ​ផ្សារ​ជា​បណ្ដោះ​អាសន្ន​ដើម្បី​ទប់​ស្កាត់​ការ​រាល​ដាល​នៃ​កូវីដ-១៩

2021/08/05 03:03:37 pm        570
ក្រចេះ៖ រដ្ឋបាល​ខេត្ត​ក្រចេះ​សម្រេច​បិទ​ខ្ទប់​ទីតាំង​ផ្សារ​ស្នួល និង​បរិវេណ​ជុំ​វិញ​ផ្សារ​ជា​បណ្ដោះ​អាសន្ន​ចាប់​ពី​ថ្ងៃ​នេះ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩ នេះ​បើ​តាម​សេចក្ដី​សម្រេច​របស់​អភិបាល​ខេត្ត​ក្រចេះ​ លោក វ៉ា ចន នៅ​ថ្ងៃ​នេះ។អភិបាល​ខេត្ត លោក វ៉ា ថន បាន​សម្រេច​ឱ្យ​បិទ​ផ្សារ​ស្នួល និង​ផ្លូវ​ជុំ​វិញ​ផ្សារ​មួយ​នេះ ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​ស្នួល ចាប់​ពី​ម៉ោង ២​រសៀល​ថ្ងៃ​នេះ រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ជា​ថ្មី។បើ​តាម​សេចក្ដី​សម្រេច អាជ្ញាធរ​បាន​ហាម​ឃាត់​ការ​ចេញ-ចូល​ទីតាំង​ផ្សារ​មួយ​នេះ​ជា​បណ្ដោះ​អាសន្ន ហើយ​ស្រាវ​ជ្រាវ​រក​អ្នក​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​សម្រាប់​យក​សំណាក និងធ្វើ​ចត្តាឡីស័ក៕

តួលេខ​អ្នក​ឆ្លង​កូវីដ-១៩​សរុប​ទូទាំង​ប្រទេស​កម្ពុជា បាន​កើន​ឡើង​លើស ៨​ម៉ឺន​ករណី​ហើយ​គិត​ត្រឹម​ថ្ងៃ​នេះ

2021/08/05 08:39:24 pm        590
ភ្នំពេញ៖ តួលេខ​អ្នក​ឆ្លង​មេរោគ​កូវីដ-១៩​សរុប​នៅ​ទូទាំង​ប្រទេស​កម្ពុជា បាន​កើន​ឡើង​លើស ៨​ម៉ឺន​ករណី​ហើយ​គិត​ត្រឹម​ថ្ងៃ​នេះ បន្ទាប់​ពី​ក្រសួង​សុខាភិបាល​បាន​ចេញ​តួលេខ​ថ្មី​ប្រចាំ​ថ្ងៃ​។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា មនុស្ស​ចំនួន ៥៩១​នាក់​បន្ថែម​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ ក្នុង​នោះ​មនុស្ស ៤០៨​នាក់ ត្រូវ​បាន​​រក​ឃើញ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​នេះ​ដោយ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ហើយមនុស្ស ១៨៣​នាក់ ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​នេះ បន្ទាប់​ពី​ពួកគេ​វិល​ត្រឡប់មក​ពី​ក្រៅ​ប្រទេស។បើ​តាម​ក្រសួង​សុខាភិបាល ករណី​ឆ្លង​សរុប បាន​កើន​ឡើង​ដល់​ចំនួន ៨០,២២៥​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​នេះ ក្នុង​នោះ​ករណី​ឆ្លង​ចំនួន ១១,៥៣៥​ករណី ត្រូវ​បាន​រក​ឃើញ​លើ​អ្នក​ដំណើរ​មក​ពី​ក្រៅ​ប្រទេស។ចំណែក​ឯ​ចំនួន​មនុស្ស​ស្លាប់​វិញ ក្រសួងសុខាភិបាល​បញ្ជាក់​ថា បាន​កើន​ឡើង​ដល់ ១,៥០៧​នាក់​ហើយ បន្ទាប់​ពី​មនុស្ស ១៩​នាក់​បន្ថែម​ទៀត បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយសារ​ជំងឺ​កូវីដ-១៩​នេះ។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៧៣,៤២១​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ពី​ជំងឺ​នេះ​ឡើង​វិញ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ចំនួន ៦១៨​នាក់ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ៕

អាជ្ញាធររាជធានីភ្នំពេញ សម្រេចបិទខ្ទប់ផ្សារទួលសង្កែ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មី

2021/08/05 08:29:40 pm        734
ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញសម្រេចបិទខ្ទប់ផ្សារទួលសង្កែស្ថិតនៅក្នុងខណ្ឌឫស្សីកែវ បន្ទាប់ពីទីតាំងមួយនេះ ត្រូវបានរកឃើញករណីឆ្លងមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីដែលតា។ក្នុងសេចក្ដីសម្រេចនៅថ្ងៃនេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានហាមឃាត់ការ​ចេញ-ចូលទីតាំងផ្សារទួលសង្កែរយៈពេល ២សប្ដាហ៍ ចាប់ពីថ្ងៃនេះរហូត​ដល់ថ្ងៃទី១៨ ខែសីហាខាងមុខនេះ។លោក ឃួង ស្រេង បានបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញ សម្រេចបែបនេះ ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនប្រភេទដែលតានៅក្នុងសហគមន៍។ក្រៅពីហាមឃាត់ការចេញ-ចូលហើយនោះ អាជ្ញាធររាជធានីភ្នំពេញ ក៏តម្រូវឱ្យអាជីវករ អតិថិជន បុគ្គលិក កម្មករ និងសន្តិសុខផ្សារមួយនេះ ផ្ដល់សំណាកសម្រាប់ពិនិត្យរកមេរោគ និងតម្រូវឱ្យធ្វើចត្តាឡីស័កផងដែរ។អាជ្ញាធររាជធានីភ្នំពេញ បញ្ជាក់ផងដែរថា ផ្សារទួលសង្កែ ដែលមានទីតាំងស្ថិតក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ត្រូវបានបិទខ្ទប់ជាបណ្ដោះអាសន្នបែបនេះ បន្ទាប់ពីរកឃើញករណីផ្ទុះឡើង​នៃការឆ្លងមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មី៕

មនុស្សចំនួន១៨នាក់ បានបញ្ជូនទៅតុលាការ ក្រោយពីពួកគេល្មើសនឹងបំរាមគោចររបស់អាជ្ញាធរ

2021/08/05 03:24:21 pm        451
ភ្នំពេញ ៖ មនុស្សយ៉ាងតិចចំនួន១៨នាក់ ត្រូវបានកងកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើ​សំណុំរឿងបញ្ជូនទៅកាន់តុលាការ និងយានយន្តចំនួន១៣២៦គ្រឿង បានឃាត់ទុក និងពិន័យ ក្រោយពីពួកគេបានល្មើសធ្ងន់ធ្ងរ ទៅនឹងបំរាម​គោចរ របស់រដ្ឋអាជ្ញាធររាជធានីភ្នំពេញ ចាប់​ពីយប់ថ្ងៃទី៣០ ខែកក្កដារហូតដល់យប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ។ នេះបើតាមអ្នកនាំពាក្យ ស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ។ថ្លែងប្រាប់ទូរទស្សន៍BTV តាមរយៈទូរស័ព្ទ នៅព្រឹកថ្ងៃទី៥ ខែសីហានេះ លោក វរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ចាប់ពីយប់ថ្ងៃទី៣០ ខែកក្កដា រហូតមកដល់យប់ថ្ងៃទី៤ ខែសីហានេះ គឺមានរយៈពេល៦យប់ហើយ ដែលកងកម្លាំង​នគរបាលរាជធានភ្នំពេញ បានធ្វើការរឹតបន្តឹងបំរាមគោចរ ដើម្បីទប់ស្កាត់ការរីករាលដាលនូវ​មេរោគ​កូវីដបំប្លែង​ថ្មី deltaនេះប៉ុន្តែរយៈពេល២យប់ចុងក្រោយនេះ គឺអាជ្ញាធរធ្វើការរឹតបន្តឹងខ្លាំង​ដោយ​ធ្វើការឃាត់ខ្លួនមនុស្សចំនួន៣៨នាក់ និងយានយន្តចំនួន១៣២៦នាក់ ដោយក្នុងនោះ​បានធ្វើការ​ពិន័យ​រួចរាល់​ចំនួន៣៥២គ្រឿង ខណៈនៅសល់ទៀតបានយកទៅរក្សាទុក​នៅតាមបណ្តា​ខណ្ឌ​នីមួយៗ ដែលបានរឹតបន្តឹងនោះ។លោក សាន សុខសីហា បញ្ជាក់ទៀតថា ចាប់ពី​ពេលនេះ តទៅសម្រាប់បុគ្គលដែលល្មើស​នឹង​បំរាម​គោលចរ ហើយមានការជួបជុំគ្នាសេពគ្រឿងស្រវឹង សមត្ថកិច្ចនឹងចាប់វាយខ្នោះ​អនុវត្តទៅ​តាម​ផ្លូវច្បាប់ ដោយមិនមែនការអប់រំណែនាំ ឬលើកលែងអ្វីទៀតឡើយ ខណៈវិធានការក្តៅរបស់​អាជ្ញាធរ​រាជធានីភ្នំពេញនេះ ធ្វើឡើងក្នុងន័យទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ជាពិសេស​ប្រភេទdeltaនេះ ដែលបានរកឃើញមានអ្នកវិជ្ជមានជាបន្តបន្ទាប់ក្នុងរាជធានីភ្នំពេញនោះ។ជាមួយគ្នានោះដែរ លោកវរៈសេនីយ៍ឯក សាន សុខសីហា ក៏បានធ្វើការអំពាវនាវ​ដល់បងប្អូនទាំង​អស់បើមិនចាំបាច់ទេគប្បីកុំចេញក្រៅឲ្យសោះ ខណៈការអនុវត្តរបស់អាជ្ញាធរនេះ គឺ​ដើម្បី​សេចក្តី​​សុខ​របស់​បងប្អូន​ទាំងអស់គ្នាតែប៉ុណ្ណោះ ពុំមានការ​រឹតត្បិត​សិទ្ធិសេរីភាព​របស់​បងប្អូននោះទេ។ លោក ក៏បានអំពាវនាវដល់បងប្អូនទាំងអស់បើមិនអាណិតខ្លួនឯងទេ គប្បីអាណិតដល់ក្រុមគ្រូពេទ្យ និង​ជាអាជ្ញាធរ ដែលពួកគាត់ខិតខំទាំងយប់ទាំងថ្ងៃ ដោយមិនបានចូលផ្ទះជួបប្រពន្ធកូន ឱពុកម្តាយ​របស់​ពួកគាត់ ដើម្បីតែ​សុខុមាលភាព និង​អាយុជីវិតរបស់បងប្អូនទាំងអស់​គ្នាឲ្យរួចផុតពីជំងឺ​ដ៏កាច​សាហាវនេះ៕អត្ថបទ ៖ បាន ចក់

រថយន្តសណ្ដោងកុងតឺន័រមួយគ្រឿងបើកគេចពីរថយន្តដឹកដីធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងារជើង

2021/08/04 11:55:29 pm        563
ភ្នំពេញ៖ រថយន្តសណ្តោងកុងទ័រន័រមួយគ្រឿងបើកបរខ្វះការប្រុងប្រយ័ត្ន វ៉ាកជាមួយនិងរថយន្តដឹកដីមួយ គ្រឿងបើកខាងមុខរេចង្កូតធ្លាក់ ប្រឡាយទឹក ក្រឡាប់ផ្ងារជើងតែសំណាងល្អក្នុងហេតុការណ៍នោះមិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២ និង ១០ នាទីរសៀលថ្ងៃទី ០៤ ខែសីហាឆ្នាំ ២០២១ តាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះនៅចំណុចមុខរណ្ដៅដី ភូមិកប់ស្រូវតូច សង្កាត់គោករកាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តសណ្តោងកុងទ័រន័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 4A -1222 បានធ្វើដំណើរតាមបណ្ដោយមហាវិថីឈ្នះឈ្នះក្នុងទិសដៅពីលិចមកកើតមកដល់ចំណុចកើតហេតុបានវ៉ាក នឹងរថយន្តដឹកដីមួយគ្រឿង ក៏បានរ៉េចង្កូតមកស្តាំដៃធ្លាក់ចូលប្រឡាយទឹកក្រឡាប់ផ្ងារជើងតែសំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅមិនបានបណ្តាលឲ្យមនុស្សណាម្នាក់រងរបួសឡើយ។ ក្រោយកើតហេតុអ្នកបើកបររថយន្តកុងទ័រន័របានបើកទ្វាររត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីកន្លែងកើតហេតុ ដោយសារតែរថយន្តមិនបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមដងផ្លូវក៏ដូចជាទ្រព្យសម្បត្តិសាធារណៈ សមត្ថកិច្ចបាប្រគល់រថយន្តឲ្យទៅម្ចាស់ រួចស្ទូចយកទៅជួសជុលដោយខ្លួនឯង៕អត្ថបទ៖ កុម្ភះ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់រង្វាន់ខួបលើកទី១ គឺផ្ទះល្វែងចំនួនមួយខ្នង
10/21/2026 07:10 PM
មន្រ្តីការទូតជួបជុំគ្នានៅទីក្រុងហ្សឺណែវ ដើម្បីសម្របសម្រួលកិច្ចខិតខំសន្តិភាពស៊ូដង់
10/21/2026 07:10 PM
ក្រុមសិស្ស-និស្សិតក្រិកនាំគ្នាតវ៉ាប្រឆាំងនឹងការចំណាយខ្ពស់ និងទាមទារលក្ខខណ្ឌអប់រំល្អជាងនេះ
10/21/2026 07:10 PM
លោក Trump នឹងលើក​ពីកិច្ច​ប្រឹង​ប្រែង​បង្ក្រាប​ការ​ឆបោក ពាក់ព័ន្ធ​​​រូបិយប័ណ្ណគ្រីបតូ នៅ​បរទេស
10/21/2026 07:10 PM
​សម្តេចតេជោ អស់សំណើចចំពោះមេក្រុមជ្រុលនិយម រិះគន់រឿងសៀវភៅនិពន្ធដោយបញ្ញវន្តវ័យក្មេងខ្មែរថា ក្លែងប្រវត្តិសាស្ត្រ
10/21/2026 06:10 PM
សេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
10/21/2026 06:10 PM
រុស្ស៊ី៖ នាវា​ដឹកប្រេងម៉ាស៊ូតដំបូង​ នឹង​ត្រូវ​ធ្វើដំណើរ​ទៅកាន់សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍
10/21/2026 06:10 PM
UN ថ្កោលទោសខ្លាំងៗ​ការវាយប្រហារយានដ្រូនស៊ូដង់លើផ្សារនៅតំបន់ Abyei ដែលបានសម្លាប់មនុស្សជាង ១៥០នាក់
10/21/2026 06:10 PM
រដ្ឋអាជ្ញាទួរគីបញ្ជាឲ្យឃាត់ខ្លួនជនសង្ស័យ ៣១ នាក់ ក្នុងការស៊ើបអង្កេតពាក់ព័ន្ធនឹងមូលនិធិវិនិយោគ
10/21/2026 06:10 PM
IRGC៖ អ៊ីរ៉ង់បាញ់ទម្លាក់ដ្រូន MQ-9 របស់អាមេរិក លើច្រកសមុទ្រហ័រមូស
10/21/2026 06:10 PM