ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
ឆេះខុនដូ Wealth Mansion តែសមត្ថកិច្ចជួយពន្លត់ទាន់ពេលដោយមិនរាលដាលទ្រង់ទ្រាយធំ

សន្តិសុខ និង សង្គម

រយៈពេល​២​ថ្ងៃ​​ខេត្តតាកែវ​រកឃើញ​អាជីវករ​ផ្សារ​សំរោង​យ៉ោ​ង ​ចំនួន​៦៩​នាក់​ឆ្លង​មេរោគ​កូ​វីដ​១៩

2021/05/21 01:36:45 pm        511
តាកែវ​៖ ក្នុង​រយៈពេល​២​ថ្ងៃ​ កន្លងមកនេះ មន្ត្រី​ជំនាញ​សុខាភិបាល​ខេត្តតាកែវ ​បាន​ធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ ​ពី​បងប្អូន​អាជីវករ​ជាង​៤​០០នា​ក់ នៅ​ផ្សារ​សំរោង​យ៉ោ​ង ​ក្នុងស្រុក​បាទី ​ដោយ​លទ្ធផល​បាន​បង្ហាញ​ថា​មាន​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​-១៩​ចំនួន​៦៩​នាក់​។លោក​វេជ្ជបណ្ឌិត នុត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ​ បាន​​ឲ្យ​ដឹងថា ​អ្នកជំងឺ​កូ​វីដ​១៩​ទាំង​៦៩​នាក់​ ជា​អាជីវករ​ផ្សារ​សំរោង​យ៉ោ​ង​ ត្រូវ​បាន​ដាក់​អោយ​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក​ស្រុក​បាទី​ មួយចំនួន​និង​មួយ​ចំនួនទៀត​ត្រូវបាន​បញ្ជូន​បន្ត​មក​ធ្វើការ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ ​ហើយ​មន្ត្រី​ជំនាញក៏​កំពុង​តែបន្ត​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ-​១៩​ ទៅលើ​បងប្អូន​អាជីវករ​ និង​ពាក់ព័ន្ធ​មួយចំនួនទៀត​។លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ ​ក៏​បានលើកឡើង​​ថា មន្ត្រី​សុខាភិបាល​រួម​នឹង​អាជ្ញាធរពាក់ព័ន្ធ​បាន​ធ្វើ​ការណែនាំ​ឱ្យ​បងប្អូន​អាជីវករ​ទាំងអស់ ​ដែល​បាន​ធ្វើ​តេស្ត​លើក​ទី​១​ ​លទ្ធផល​អវិជ្ជមាន​កូ​វីដ​១៩ ​ត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក ​ឲ្យ​បាន​ត្រឹមត្រូវ​ តាម​ការណែនាំ ​របស់​ក្រសួងសុខាភិបាល ​និង​ត្រូវ​ជៀសវាង​ដាច់ខាត​រាល់​ការ​ជួបជុំ​ឬ​ ការប្រមូលផ្ដុំ​មនុស្ស​លើកលែងតែ​ក្នុង​ករណី​ចាំបាច់​មួយ​ចំនួន​តែប៉ុណ្ណោះ​ ដើម្បី​ធ្វើ​យ៉ាងណា​ទប់ស្កាត់​កុំ​ឲ្យ​ជំងឺ​នេះ ​ឆ្លង​រីក​រាលដាល​ទៅ​តំបន់​ផ្សេងទៀត​។គួរបញ្ជាក់ថា​ រដ្ឋបាល​ខេត្តតាកែវ​ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី ២០ ខែឧសភា​ឆ្នាំ ​២០២១​នេះ​ បានចេញ​សេចក្ដី​សម្រេច​មួយ ​ដោយ​បាន​ធ្វើការ​ផ្អាក​ជា​ប​ណ្ដោះ​អាសន្ន​ នៅ​ដំណើរការ​អាជីវ​កម្ម​ល​ក់​ដូរ​ នៅក្នុង​ផ្សារ​សំរោង​យ៉ោ​ង ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ស្មៅ​ខ្ចី ​ឃុំ​ត្រពាំង​សាប ​ស្រុក​បាទី​ ខេត្តតាកែវ​ បន្ទាប់ពី​ផ្សារ​នេះ​ មាន​អ្នកជំងឺ covid 19 ​បាន​ប៉ះពាល់​ដោយ​ផ្ទាល់​ និង​ដោយ​ប្រយោជន៍​ជាច្រើន​នាក់​៕ដោយ​ ៖​ គុជ វិភាគ

ពលករ​មកពី​ថៃ ​តាម​ច្រកព្រំដែន​ខេត្តឧត្ដរមានជ័យ​ ត្រូវ​បាន​រកឃើញ​មាន​ផ្ទុក​កូ​វីដ​-១៩​ ជា​បន្តបន្ទាប់

2021/05/21 12:40:39 pm        419
ឧត្ដរមានជ័យ​ ៖ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តឧត្ដរមានជ័យ ​បានឱ្យដឹងថា មានការ​រក​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩​ជា​បន្តបន្ទាប់ ក្នុងចំណោម​ពលករ ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ ​មួយរយៈ​ចុងក្រោយ​នេះ ​ដែល​នេះ​ជា​ក្ដី ​បារម្ភ​មួយ ដែល​តម្រូវ​ឱ្យ​អាជ្ញាធរ ​ត្រូវ​តែមាន​ការប្រុងប្រយ័ត្ន​ត្រួតពិនិត្យ​ឱ្យ​បាន​ហ្មត់ចត់​។លោក​វេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​បានឱ្យដឹងថា បច្ចុប្បន្ននេះ មាន​កំណើន​ពលករ​ខ្មែរ​ឆ្លងដែន​មកពី​ថៃ​វិញ ​ដែល​កាលពី​ម្សិលមិញ ​ពលករ​ជាង​១០០​នាក់ បាន​ឆ្លង កាត់​ព្រំដែន​ខេត្ត​នេះ ហើយ​ក្នុង​ចំនួន​នេះ ​គឺ​រក​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩​ ចំនួន​១១​នាក់​។លោក​វេជ្ជបណ្ឌិត បាន​បន្តថា ការរក​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩ ​ជា​បន្តបន្ទាប់ ក្នុងចំណោម​ពលករ​ខ្មែរ ​ដែល​វិល​មកពី​ថៃ បង្ក​ជា​ក្តីបារម្ភ​មួយ ​ដែល​ទាមទារ​ឱ្យ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​រិតបន្តឹង​បន្ថែមទៀត ​លើ​ការត្រួត ​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់ ​និង​ដាក់​ពួកគេ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក ​ឱ្យបាន​ត្រឹមត្រូវ​តាម​ការកំណត់​។មួយរយៈ​ពេលមុន ច្រកទ្វារព្រំដែន​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ក៏​មាន​រំហូរ​ចូល​នៃ​ពលករ​ខ្មែរ​មកពី​ថៃ​ ច្រើន​គួរសម​ដែរ តែ​ភាគច្រើន​គឺ​ពុំ​មាន​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​-១៩​នោះទេ​៕អត្ថបទ ​៖ ឃិន សារិទ្ធ 

កម្ពុជា​រក​ឃើញ​មនុស្ស​៤៦០​​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ខណៈ​អ្នក​ជំងឺ ៨២៤​នាក់​ទៀត​ជា​សះ​ស្បើយ

2021/05/21 11:56:31 am        319
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ពី​ការ​រក​ឃើញ​មនុស្ស​ដល់​ទៅ ៤៦០​នាក់​ទៀត បាន​ឆ្លង​មេរោគ​កូវីដ-១៩ ខណៈ​អ្នក​ជំងឺ​ ៨២៤​​នាក់​ទៀត ​ក៏​ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ផង​ដែរ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល ​បាន​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ ៤៥៥​​នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ហើយ​ករណី​ឆ្លង ១៥​នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។បើ​តាម​ក្រសួង​សុខាភិបាល កម្ពុជា​បាន​រក​ឃើញ​មនុស្ស​ដល់​ទៅ​ ២៤ ១៥៧​​នាក់​ហើយ​បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​គិត​ចាប់​តាំង​ចុង​ខែ​មករា ឆ្នាំ​២០២០​មក។ក្រសួង​សុខាភិបាល បាន​ឱ្យ​ដឹង​ផង​ដែរ​ថា មនុស្ស ១​នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ​ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ១៦៥​នាក់​ហើយ​នៅ​ក្នុង​រយៈ​ពេល ៦៩​ថ្ងៃ​ចុង​ក្រោយ​មក​នេះ។ក្រសួង​សុខាភិបាល​ក៏​បាន​ឱ្យ​ដឹង​ទៀត​ថា អ្នក​ជំងឺ​កូវីដ-១៩​សរុប ​១៦ ៥២៤​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី ៨២៤​នាក់​ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ៕

កម្ពុជា ​រក​ឃើញ​ការ​ផ្ទុះ​ករណី​ឆ្លង​មេរោគ​កូវីដ-១៩ ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ព្រៃ​ស

2021/05/21 11:51:52 am        28
ភ្នំពេញ៖ មន្ត្រី​ពន្ធនាគារ​ព្រៃស បាន​បញ្ជាក់​ពី​ការ​រក​ឃើញ​ជន​ជាប់​ឃុំ ១៨​នាក់​ឆ្លង​មេរោគ​កូវីដ-១៩ ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ។ក្នុង​លិខិត​ជម្រាប​ទៅ​ប្រធាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី១ ឬ​ពន្ធនាគារ​ព្រៃស លោក យិន គន្ធ បាន​បញ្ជាក់​ថា មាន​ជន​ជាប់​ឃុំ​ចំនួន ១៨​នាក់​ហើយ ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ និង​កំពុង​ដាក់​ឱ្យ​​ស្ថិត​ក្រោម​ការ​អនុវត្ត​វិធានការ​ចត្តាឡីស័ក ឬ​នៅ​ដាច់​ដោយ​ឡែក។មន្ត្រី​ពន្ធនាគារ​រូប​នេះ បាន​ស្នើ​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ឱ្យ​ផ្អាក​​ជា​បណ្ដោះ​អាសន្ន​​ការ​នាំ​ជន​ជាប់​ឃុំ​ទៅ​ជំនុំ​ជម្រះ ឬ​សាក​សួរ​ចាប់​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បន្ទាប់​ពី​រក​ឃើញ​ផ្ទុះ​ការ​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ក្នុង​មណ្ឌល​អប់រំ​កែ​ប្រែ​បែប​នេះ៕

ជនសង្ស័យ ឆក់​កាបូប​ជនបរទេស​បាន​ទឹកប្រាក់​ជាង​២០​ម៉ឺន​ដុល្លារ​ ត្រូវ​នគរបាល​បញ្ជូន​ទៅ​តុលាការ​ នៅ​ព្រឹក​ថ្ងៃទី​២១​នេះ

2021/05/21 11:32:19 am        95
ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ​ដែល​ជា​មុខសញ្ញា​ឆក់​សកម្ម​ក្នុង​រាជធានី​ភ្នំពេញ ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ជនបរទេស​ បានប្រាក់ជាង​២០​ម៉ឺន​ដុល្លារ​ ត្រូវ​បាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​នាយក​ដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​តាម​ស្រាវជ្រាវ​បង្ក្រាប​ ត្រូវ​បាន​កសាង​សំណុំរឿង ​បញ្ជូន​ខ្លួន​ទៅ​អយ្យ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ​នៅ​ព្រឹក​ថ្ងៃទី​២១ ​ខែឧសភា ​ឆ្នាំ​២០២១ ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់​។ជនសង្ស័យ​ទាំង​២​នាក់​ ទី​១​មានឈ្មោះ ស្វាយ រិទ្ធី ហៅ​(​ប៊​យ​) អាយុ ២៥​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ឃាត់ខ្លួន​នៅ​ផ្លូវ​២៨៨ សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។ ទី​២.​ឈ្មោះ ជុំ ស៊ី​ដែន ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ​ឃាត់ខ្លួន​នៅ​ចំណុច​ផ្លូវជាតិ​៤ ​សង្កាត់​កន្ទោក ​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ (​ជនដៃដល់​និង​ធ្លាប់​ជាប់ពន្ធនាគារ​)​។ ​ចំណែក​ជនរងគ្រោះ​ឈ្មោះ WONG KIN WAH ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជនជាតិ​ចិន​។គួររំលឹក​ផងដែរ ​កាលពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង ១៥ និង ៣០​នាទី ជ​នរងគ្រោះ​បាន​ចេញ​ពី​ធនាគារ​ABA ផ្លូវ​ត្រសក់​ផ្អែម ជិះ​ម៉ូតូ​កង់​បី (PASSAPP) ​ក្នុង​គោលបំណង​ទៅ​ធនាគារ ហួយ​វ័ន នៅ​ផ្លូវ​នរោត្តម ដោយ ​បានដាក់​កាបូបស្ពាយ ពីមុខ​ខ្លួន ដោយ​ពាក់ ខ្សែរ​កាបូប​លើ​ស្មា​ខាងស្តាំ ​លុះ​មកដល់​ចំណុច​មុខ​ផ្សារ​ផេ​ន​ស៊​ល ​ផ្លូវ​២១៤ សង្កាត់​បឹងរាំង ក៏​ស្រាប់​តែ​មាន​ជនសង្ស័យ​ចំនួន​ ០២​នាក់ ជិះ​ម៉ូតូ​ចំនួន ០២ គ្រឿង ម៉ាក ហុងដា ឃ្លី​ក សេរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ​និង​ម៉ូតូ​ម៉ាក និ​ច (NEX) ឆ្នាំ​២០២០ ពណ៌ ទឹកប្រាក់ គ្មាន​ស្លាក​លេខ​ បានធ្វើ​សកម្មភាព​ឆក់​យក​កាបូប បានសម្រេច រួច​ជនសង្ស័យ​ទាំងពីរ​ក៏បាន​បើក​ម៉ូតូ​គេច​ចេញពី​កន្លែង​កើតហេតុ​តែម្តង ៕អត្ថបទ ​៖ កុ​ម្ភះ

ខេត្ត​កណ្ដាល​ សម្រេច​បន្ត​ផ្អាក​ដំណើរ​ការ​ផ្សារ​រដ្ឋ​ ទាំង​អស់​រយៈ​ពេល​១​សប្ដាហ៍​ទៀត

2021/05/20 01:06:58 pm        27
កណ្ដាល៖ រដ្ឋបាល​ខេត្ត​កណ្ដាល​សម្រេច​បន្ត​ផ្អាក​ដំណើរការ​ផ្សារ​រដ្ឋ​ទាំង​អស់​នៅ​ក្នុង​ភូមិ​សាស្ត្រ​ក្រុង​តាខ្មៅ ដោយ​ថា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩។រដ្ឋបាល​ខេត្ត​កណ្ដាល​ បាន​សម្រេច​បែប​នេះ ​នៅ​ក្នុង​សេចក្ដី​សម្រេច​មួយ​ដែល​ចេញ​កាល​ពី​ថ្ងៃម​្សិល​មិញ​នេះ​ដោយ​អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ។បើ​តាម​សេចក្ដី​សម្រេច​នេះ ផ្សារ​រដ្ឋ​ទាំង​អស់​នៅ​ក្នុង​ក្រុង​តាខ្មៅ តម្រូវ​ឱ្យ​ផ្អាក​ដំណើរការ​ជា​បណ្ដោះ​អាសន្ន​រយៈ​ពេល​ ១​សប្ដាហ៍​ទៀត ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ទី​២៦ ខែ​ឧសភា។ក្រុង​តាខ្មៅ​ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​ភូមិសាស្ត្រ​តែ​មួយ​ជាមួយ​រាជ​ធានី​ភ្នំពេញ ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​វិធានការ​បិទ​ខ្ទប់​ដូច​រាជ​ធានី​ភ្នំពេញ​ផង​ដែរ ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩។ភូមិសាស្ត្រ​មួយ​នេះ ត្រូវ​បាន​កែ​សម្រួល​​ពី​«តំបន់​ក្រហម»​មក​នៅ​ត្រឹម​ជា​«តំបន់​លឿង​»ហើយ ក្រោយ​ពី​មើល​ឃើញ​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ករណី​ឆ្លង​មេរោគ​កូវីដ-១៩៕

ខេត្ត​បន្ទាយមានជ័យ​ រក​ឃើញ​មនុស្ស​១៤៦​នាក់​ទៀត​ នៅ​ក្រុង​ប៉ោយប៉ែត ​ឆ្លង​មេរោគ​កូវីដ-១៩​

2021/05/20 01:01:40 pm        188
បន្ទាយមានជ័យ៖ រដ្ឋបាល​​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​ពី​ការ​រក​ឃើញ​មនុស្ស​ដល់​ទៅ ១៤៦​នាក់​ផ្សេង​ទៀត ឆ្លង​មេរោគ​កូវីដ-១៩ ដែល​សុទ្ធ​តែ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ។ក្នុង​សេចក្ដី​ជូន​ដំណឹង​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ប្រកាស​ថា បាន​រក​ឃើញ​មនុស្ស ១៤៦​នាក់​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ឯ​ក្រុង​ប៉ោយប៉ែត ​ជាប់​ព្រំដែន​កម្ពុជា-ថៃ ដែល​មាន​ទាំង​ជន​ជាតិ​ខ្មែរ និង​ជន​បរទេស។រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ក៏​បាន​អំពាវនាវ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ដទៃ​ទៀត​ដែល​បាន​ប៉ះពាល់​ជាមួយ​អ្នក​ឆ្លង​កូវីដ-១៩​ទាំង ១៤៦​នាក់​នេះ ឱ្យ​ទៅ​ផ្ដល់​សំណាក​ដើម្បី​ពិនិត្យ​រក​មេរោគ​ និង​រក្សា​ខ្លួន​នៅ​ដាច់​ដោយ​ឡែក​ដើម្បី​តាម​ដានសុខភាព​ខ្លួន​ឯង៕

កម្ពុជា​រក​ឃើញ​មនុស្ស​៤១៥​នាក់​ទៀត ​ឆ្លង​កូវីដ-១៩ ខណៈ​អ្នក​ជំងឺ៧៤៥​នាក់​ទៀត​ជា​សះ​ស្បើយ

2021/05/20 12:10:11 pm        135
ភ្នំពេញ៖ ក្រសួង​សុខាភិបាល ​បាន​ប្រកាស​ពី​ការ​រក​ឃើញ​មនុស្ស​ដល់​ទៅ៤១៥​​នាក់​ទៀត បាន​ឆ្លង​មេរោគ​កូវីដ-១៩ ខណៈ​អ្នក​ជំងឺ​ ៧៤៥​​​នាក់​ទៀត ក៏​ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ផង​ដែរ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ​ ក្រសួង​សុខាភិបាល បាន​បញ្ជាក់​ថា ​ករណី​ឆ្លង​ថ្មី​ដល់​ទៅ ៤៤១​​នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ហើយ​ករណី​ឆ្លង ៤​នាក់ទៀត ​គឺ​ជា​ករណី​នាំ​ចូល។បើ​តាម​ក្រសួង​សុខាភិបាល កម្ពុជា​បាន​រក​ឃើញ​មនុស្ស​ដល់​ទៅ ២៣ ​៦៩៧​​នាក់​ហើយ​បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​គិត​ចាប់​តាំង​ចុង​ខែ​មករា ឆ្នាំ​២០២០​មក។ក្រសួង​សុខាភិបាល បាន​ឱ្យ​ដឹង​ផង​ដែរ​ថា ​មនុស្ស ៥​នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ​ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ១៦៤​នាក់​ ហើយ​នៅ​ក្នុង​រយៈ​ពេល ៦៨​ថ្ងៃ​ចុង​ក្រោយ​មក​នេះ។ក្រសួង​សុខាភិបាល​ ក៏​បាន​ឱ្យ​ដឹង​ទៀត​ថា អ្នក​ជំងឺ​កូវីដ-១៩​សរុប ១៥ ៧០០​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី ៧៤៥​នាក់​ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ៕

អាជីវករ​​ផ្សារ​សំរោង​យ៉ោង​ទាំងអស់​​​ តម្រូវ​ឲ្យ​ទៅ​ធ្វើ​តេស្ត ​ខណៈ​រកឃើញវិជ្ជមានកូវីដ១៩​ កាន់​តែ​ច្រើន​នៅ​តំបន់​នោះ​

2021/05/20 11:57:34 am        164
តាកែវ៖ រដ្ឋបាល​ខេត្ត​តាកែវ​​​ បាន​តម្រូវ​ឱ្យ​អាជីវករ​ទាំង​អស់​នៅ​ផ្សារ​សំរោងយ៉ោង ​ស្ថិត​ក្នុង​ស្រុក​បាទី​ ទៅ​ផ្ដល់​សំណាក​ដើម្បី​ពិនិត្យ​រក​មេរោគ​កូវីដ-១៩ បន្ទាប់​ពី​បាន​រក​ឃើញ​ករណី​ឆ្លង​កូវីដ-១៩ កាន់​តែ​ច្រើន​នៅ​តំបន់​នោះ​ ដែល​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ។ក្នុង​សេចក្ដី​សម្រេច​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ រដ្ឋបាល​ខេត្ត​តាកែវ ​បាន​សម្រេច​ផ្អាក​ជា​បណ្ដោះ​អាសន្ន​នូវ​ដំណើរ​អាជីវកម្ម ​និង​ការ​លក់​ដូរ​ទាំង​អស់​នៅ​ផ្សារ​សំរោងយ៉ោង ​ស្ថិត​ក្នុង​ភូមិ​ស្មៅខ្ញី​ នៃ​ឃុំ​ត្រពាំងសាប​ ចាប់​ពី​ថ្ងៃ​នេះ រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ឡើង​វិញ។រដ្ឋបាល​ខេត្ត​នេះ បាន​បញ្ជាក់​ថា រាល់​អាជីវករ​ទាំង​អស់​ដែល​លក់​ដូរ​នៅ​ផ្សារ​នេះ​ តម្រូវ​ឱ្យ​ទៅ​ផ្ដល់​សំណាក​ដើម្បី​រក​មេរោគ​កូវីដ-១៩​ នៅ​ឯ​មណ្ឌល​ចត្តាឡីស័ក ​ស្ថិត​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​ហាំងង៉ោ ​ស្មៅខ្ញី ឬ​ក៏​នៅ​តាម​មន្ទីរ​ពេទ្យ​បង្អែក​នៅ​ជិត​លំនៅឋាន។រដ្ឋបាល​ខេត្ត​នេះ ក៏​បាន​តម្រូវ​ឱ្យ​អាជីវករ និង​សមាជិក​ក្រុម​គ្រួសារ​របស់​ពួកគេ​ទាំង​អស់ ត្រូវ​រក្សា​ខ្លួន​នៅ​ដាច់​ដោយ​ឡែក ឬ​ធ្វើ​ចត្តាឡីស័ក​ផង​ដែរ។អំឡុង​ពេល​នៃ​ការ​ផ្អាក​នេះ អាជ្ញាធរ​ខេត្តតាកែវ ​បាន​ហាម​ឃាត់​ការ​ជួប​ជុំ​ ឬ​ការ​ប្រមូល​ផ្ដុំ​មនុស្ស​គ្រប់​ប្រភេទ ប៉ុន្តែ ត្រូវ​បាន​លើក​លែង​សម្រាប់​ករណី​ចាំ​បាច់ និង​បន្ទាន់​មួយ​ចំនួន៕

ខេត្ត​កំពង់ចាម​ រក​ឃើញ​ស្ត្រី​​៥២​នាក់​ ឆ្លង​មេរោគ​កូវីដ-១៩ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​កម្មការិនី​រោងចក្រ​នៅ​ស្រុក​ជើងព្រៃ

2021/05/20 10:34:39 am        29
កំពង់ចាម៖ រដ្ឋបាល​ខេត្ត​កំពង់ចាម បាន​ប្រកាស​ពី​ការ​រក​ឃើញ​ប្រជា​ពលរដ្ឋ​ដល់​ទៅ​ ៥២​នាក់​បន្ថែម​ទៀត បាន​ឆ្លង​មេរោគ​កូវីដ-១៩ ​ដែល​ភាគ​ច្រើន​​បាន​ឆ្លង​មេរោគ​នេះ​ បន្ទាប់​ពី​ពាក់​ព័ន្ធ​នឹង​កម្មការិនី​រោង​ចក្រ​​នៅ​ស្រុក​ជើងព្រៃ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​កំពង់ចាម បាន​ប្រកាស​ថា មន្ត្រី​សុខាភិបាល​ខេត្ត​នេះ​បាន​យក​សំណាក​ពី​កម្មករ​កម្មការិនី​ដល់​​ទៅ ៦១២​នាក់​ កាល​ពី​ថ្ងៃ​ម្សិ​លមិញ​នេះ ហើយ​បាន​រក​ឃើញ​ស្ត្រី ៥២​នាក់ បាន​ឆ្លង​មេរោគ​កូវីដ-១៩។រដ្ឋបាល​ខេត្ត​កំពង់ចាម​បញ្ជាក់​ថា ស្ត្រី​ទាំង​អស់​ដែល​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​ឯ​មន្ទីរ​ពេទ្យ​មេគង្គ​កំពង់ចាម។បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន រដ្ឋបាល​ខេត្ត​នេះ​កំពុង​ស្វែង​រក​មនុស្ស​ផ្សេង​ទៀត​ដែល​បាន​ប៉ះ​ពាល់​ជាមួយ​ស្ត្រី​ទាំង ៥២​នាក់​ខាង​លើ​នេះ ដើម្បី​យក​សំណាក​មក​ពិនិត្យ និង​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

វិចិត្រករតាមដងផ្លូវនៅ Barcelona គូរគំនូរ Ferran Torres លើកពាន World Cup អបអរ​សាទរ​ជ័យជម្នះ​របស់អេស្ប៉ាញ
07/22/2026 01:07 PM
UN៖ ការខាតបង់ពីការឆបោកតាមអនឡាញក្នុងតំបន់អាស៊ីរហូតដល់ជាង ១១៤ ពាន់លានដុល្លារនៅឆ្នាំ ២០២៥
07/22/2026 01:07 PM
ប្រមុខការទូតអាមេរិកប្រាប់អាស៊ានថា ការអនុញ្ញាតឱ្យអ៊ីរ៉ង់គ្រប់គ្រងច្រកសមុទ្រ Hormuz គឺជាគំរូដ៏គ្រោះថ្នាក់
07/22/2026 01:07 PM
ប្រធាន La Liga អំពាវនាវឱ្យ Gianni Infantino លាលែងពីតំណែង ដោយចោទ FIFA ថាកំពុងបំផ្លាញបាល់ទាត់
07/22/2026 01:07 PM
ប្រទេសអាហ្សង់ទីន ជម្លៀសប្រជាជនចេញ ខណៈព្រិលធ្លាក់ខ្លាំងវាយប្រហារតំបន់ភ្នំ Mendoza
07/22/2026 12:07 PM
លោកTrump៖ អាមេរិកត្រៀមជាស្រេចដើម្បីឆ្លើយតប ប្រសិនបើក្រុមហ៊ូទីដាក់ការបិទផ្លូវសមុទ្រក្រហម
07/22/2026 12:07 PM
លោកTrump សន្យាថានឹងជួយប្រទេសលីបង់ ប៉ុន្តែមិនបានផ្តល់ពេលវេលាសម្រាប់ការដកទ័ពអ៊ីស្រាអែលទេ
07/22/2026 12:07 PM
Morgan Rogers ផ្លាស់មក Chelsea ពី Aston Villa ក្នុងតម្លៃផ្ទេរ​ថ្លៃបំផុត​បំបែក​កំណត់​ត្រា​អង់គ្លេស
07/22/2026 12:07 PM
សម្ដេចតេជោ៖«នៅពេលគេនិយាយពីសិទ្ធិមនុស្ស គេត្រូវនិយាយពីសិទ្ធិនៃការរស់រានមានជីវិតជាមុនសិន»
07/22/2026 12:07 PM
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
07/22/2026 12:07 PM