កម្ពុជា-មីយ៉ានម៉ា ឯកភាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិទេសចរណ៍ឱ្យកាន់តែស៊ីជម្រៅ និងសកម្ម ជំរុញកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិរវាងប្រទេសទាំងពីរ
កម្ពុជា ស្នើក្រុមហ៊ុនអាកាសចរណ៍ Emirates Airline ពិចារណាលើការហោះហើរត្រង់មកកម្ពុជា
ភ្ញៀវទេសចរជិត ២០ម៉ឺននាក់មកសម្រាកលម្ហែនៅខេត្តកំពត ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក
ប្រជាជនចិន ចាប់អារម្មណ៍មកលេងកម្ពុជា បន្ទាប់ពីបានរីករាយនឹង "ពិធីបុណ្យកម្ពុជា" នៅ​សាល​ពិព័រណ៍អន្តរជាតិ ទីក្រុងស៊ូចូវ

វប្បធម៌ និងទេសចរណ៍

ធនធានធម្មជាតិសមុទ្រ រមណីយដ្ឋានតាមកោះ ជាគោលដៅ ទេសចរណ៍ដ៏ទាក់ទាញ

2022/05/04 04:52:40 am        604
ព្រះសីហនុ៖ ធនធានធម្មជាតិសម្បូរបែប កោះ ឆ្នេរសមុទ្រស្រស់ស្អាត ដ៏ល្អប្រណីត នៃឧទ្យានសមុទ្ររបស់ខេត្ដព្រះសីហនុ កំពុងក្លាយជាទីផ្សារ និងគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ទោះបីមិនមែនជាថ្ងៃបុណ្យទាន ឬថ្ងៃឈប់សម្រាកចុងសប្តាហ៍ក្តី ក៏មានភ្ញៀវទេសចរជាតិ និងអន្តជាតិហូរហែធ្វើដំណើរទៅស្នាក់នៅលម្ហែកម្សាន្តនៅតាមបណ្តាកោះនានានៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ មានចំនួនច្រើនផងដែរ៕

ឯកឧត្តម​ គួច​ ចំរើន និងសំណេះសំណាល និងឧបត្ថម្ភដល់បុគ្គលិកសម្អាតបរិស្ថាន ឆ្មាំឆ្នេរសមុទ្រ និងបុគ្គលិកកម្មករប្រមូលសំរាម

2022/04/17 05:15:29 am        736
ព្រះសីហនុ៖ នៅព្រឹក​ថ្ងៃទី​១៧​ ខែមេសា​ ឆ្នាំ​២០២២​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាលខេត្តព្រះសីហនុ​ បានអញ្ជេីញ​សំណេះសំណាល​ ជាមួយបងប្អូនប្រជាការពារ ក្រុងព្រះសីហនុ បុគ្គលិកសម្អាតបរិស្ថាន ឆ្មាំឆ្នេរសមុទ្រ និងបងប្អូនបុគ្គលិកកម្មករប្រមូលសំរាម ក្នុងក្រុងព្រះសីហនុ​ មានចំនួនសរុប១៤៥នាក់។ ឯកឧត្តម​ គួច​ ចំរើន​ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំក្រុងព្រះសីហនុ និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាការពារ ក្រុងព្រះសីហនុ បុគ្គលិកសម្អាតបរិស្ថាន ឆ្មាំឆ្នេរសមុទ្រ និងបងប្អូនបុគ្គលិកកម្មករប្រមូលសំរាម ក្នុងក្រុងព្រះសីហនុ​ ដែលបានខិតខំប្រឹងប្រែងបំពេញការងារបានយ៉ាងល្អ ក្នុងឱកាសបុណ្បចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ក្នុងឱកាសនោះដែរ​ ឯកឧត្តម​ គួច​ ចំរើន​ បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភជូនដល់បងប្អូនប្រជាការពារ ក្រុងព្រះសីហនុ បុគ្គលិកសម្អាតបរិស្ថាន ឆ្មាំឆ្នេរសមុទ្រ និងបងប្អូនបុគ្គលិកកម្មករប្រមូលសំរាម ម្នាក់ៗ​ទទួល​បាន​ថវិកា​មួយចំនួន និងភេសជ្ជៈផងដែរ។

បីថ្ងៃចូលឆ្នាំនៅសៀមរាប បងប្អូនប្រជាពលរដ្ឋដើរកម្សាន្តតាមរមណីយដ្ឋាននានាជាង៤០ម៉ឺននាក់

2022/04/17 12:03:21 pm        858
សៀមរាប៖ របាយការណ៍ទេសចរណ៍ខេត្តសៀមរាបបានឱ្យដឹងថា ស្ថានភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាបដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប រយៈពេល ០៣ ថ្ងៃ នៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានចំនួនប្រមាណ ៤០០.៥៩១ នាក់។របាយការណ៍បន្តថា ក្នុងចំនួននោះ មានទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ៣៩៧.០០០ នាក់ (ភ្ញៀវទេសចរមកពីតាមបណ្តាខេត្តមានចំនួនប្រមាណ ៤៥-៥០%ប្រមាណជា ១៨០.០០០-១៩០.០០០នាក់)។ជើងហោះហើរចូលមកកាន់ខេត្តសៀមរាបពីថ្ងៃទី១៤-១៦ ខែ មេសា ឆ្នាំ២០២២ មានចំនួន ០៨ ជើងហោះហើរ ដែលមានអ្នកដំណើរចូលសរុបចំនួន ៦៦៧ នាក់ ក្នុងនោះ ៖ ១- ជើងហោះហើរ សឹង្ហបុរី-សៀមរាប (Singapore Airline) មានចំនួន ០៣ ជើង មាន អ្នកដំណើរសរុបចំនួន៤៤២ នាក់ ២- ជើងហោះហើរ ភ្នំពេញ-សៀមរាប (Cambodia Angkor Air) មានចំនួន ០៤ ជើង មានអ្នកដំណើរសរុបចំនួន២២៤ នាក់ ។ ៣- ជើងហោះហើរ ភ្នំពេញ-សៀមរាប (Helicopter Military) មានចំនួន ០១ ជើង មានអ្នកដំណើរសរុប ០១ នាក់៕

បីថ្ងៃចូលឆ្នាំខ្មែរ មានភ្ញៀវទេសចរមកលេងខេត្តកំពង់ចាមជិតកន្លះលាននាក់

2022/04/18 02:23:06 am        3654
កំពង់ចាម៖ យោងតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តកំពង់ចាមបញ្ជាក់ថា រយ:ពេល៣ថ្ងៃ នៃថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរ មានភ្ញៀវទេសចរដេីរលេងកម្សាន្ត តាមតំបន់រម្មណីយដ្ន្ឋាននានា ក្នុងខេត្តកំពង់ចាមប្រមាណជាង៥០ម៉ឺននាក់។ សម្រាប់រយៈពេល ៣ថ្ងៃនេះដែរ ការងារសន្តិសុខ និងសណ្តាប់ធ្នាប់ មានលក្ខណៈល្អប្រសើរ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលជា ថ្ងៃស្រង់ព្រះ  គឺមានការដើរលេងកម្សាន្តយ៉ាងច្រើនកុះករមុខសាលាខេត្តកំពង់ចាម ដោយមានការបាញ់ទឹក និងរាំលេងកម្សាន្ត៕

បៃតងសង្រ្កាន្តប្រារព្ធឡើងនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺដើម្បីអបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

2022/04/09 03:37:02 pm        790
កំពង់ស្ពឺ៖ បៃតងសង្រ្កាន្តបានប្រារព្ធឡើងនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីអបអរសាទរឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងលើកស្ទួយឲ្យមានភ្ញៀវទេសចរ បានស្គាល់សក្កានុពលនៅតំបន់ភ្នំឱរ៉ាល់កាន់តែច្បាស់។កម្មវិធីនេះធ្វើរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី៨-៩-១០ខែមេសា ដែលមានទីតាំងនៅភូមិរងឹម ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។សូមអញ្ជើញទស្សនារូបភាពខាងក្រោម៖

វត្តអារាមចំនួន៥នៅស្រុកបូទុមសាគរ ត្រៀមរៀបចំកម្មវិធីសប្បាយៗថ្ងៃពិធីបុណ្យចូលឆ្នាំថ្មី

2022/04/08 12:31:56 pm        383
កោះកុង៖ ទីវត្តអារាមប្រមាណ៥វត្តនៅក្នុងមូលដ្ឋានស្រុកបូទុមសាគរ ខេត្តកោះកុង បានកំពុងរៀបចំតុបតែងលម្អសោភ័ណ្ឌភាព និងហាត់សាកការលេងល្បែងប្រជាបិយខ្មែរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខិតជិតមកដល់នាពេលខាងមុខនេះ។លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ បានឱ្យដឹងព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ថា ការដែលលោកសហការជាមួយព្រះសង្ឃ អាជ្ញាធរភូមិឃុំ មន្រ្តីរាជការ កងកម្លាំងប្រដាប់ និងក្រុមយុវជនស្ម័គ្រចិត្តផ្តោតយកចិត្តទុកខ្ពស់រៀបចំទីតាំងប្រជុំតន្រ្តី លេងល្បែងប្រជាបិយ កន្លែងថតរូបអនុស្សាវរីយ៍អបអរសាទរសង្រ្កាន្តឆ្នាំថ្មី ដើម្បីបង្កបរិយាកាសកាន់តែរីករាយបន្ថែមទៀត ក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យពិធីបុណ្យនេះឡើងវិញ។ (អត្តបទៈ ឈឹម មករា)

នាវាយក្ស បានចាកចេញពីកំពង់ផែដោយសុវត្ថិភាព បន្ទាប់ពីចាំទទួលយកនាវិកចម្រុះជាតិសាសន៍ជាង ១០០នាក់

2022/04/01 01:48:22 am        262
ព្រះសីហនុ៖ បន្ទាប់ពីការចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទាំងពីរលើករបស់នាវាទេសចរណ៍យក្ស ឈ្មោះ NORWEGIAN SPIRIT សញ្ជាតិ Bahamas (រយៈពេលជិត ២០ថ្ងៃ) ដើម្បីរង់ចាំទទួលនាវិក និងបុគ្គលិកចម្រុះជាតិ សាសន៍ចំនួន ១២៩នាក់ ដែលបម្រើការនៅលើនាវាត្រឡប់ទៅធ្វើការធម្មតាវិញ នាវានេះ បានចាកចេញពីកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ដោយសុវត្ថិភាព នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២។ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News

ពន្លាជាតិកម្ពុជានៅអារ៉ាប់រួម ទាក់ទាញភ្ញៀវទស្សនាជាង ១៧ម៉ឺននាក់

2022/01/25 01:08:53 pm        2714
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ពន្លាជាតិរបស់ប្រទេសកម្ពុជា ដែលដាក់តាំងបង្ហាញក្នុងពិព័រណ៍ពិភពលោក២០២០ ឌុយបៃ សហភាពអារ៉ាប់រួម គិតត្រឹមថ្ងៃទី២៣ ខែមករាឆ្នាំ២០២២ បានទទួលភ្ញៀវឲ្យចូលទស្សនាចំនួនជាង ១៧ម៉ឹន ៤ពាន់នាក់។ ក្នុងនោះគ្រាន់តែក្នុងរយៈពេល១ថ្ងៃ នៃបើកសាកល្បងដំបូង ពន្លាជាតិកម្ពុជាបានទទួលភ្ញៀវចូលទស្សនារហូតដល់ជាង ១ពាន់នាក់។ក្នុងឱកាសដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមអបអរសាទរពិធីប្រារព្ធ «ទិវាជាតិកម្ពុជា» នៅក្នុងពិព័រណ៍ពិភពលោក ២០២០ នៅទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម កាលពីថ្ងៃទី២៤ ខែមករាកន្លងទៅនេះ ឯកឧត្តម ប៉ានសូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធាន​គណៈកម្មការ​អន្តរក្រសួងដើម្បីរៀបចំ-ចូលរួមពិព័រណ៍​ពិភពលោក ​និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនានា ក្នុង​ឋានៈជាអគ្គស្នងការរបស់កម្ពុជាសម្រាប់ពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ ​បានលើកឡើងថា ពន្លាជាតិកម្ពុជា បានសាងសង់យ៉ាងល្អប្រណីត​តាម​រចនាបថ​ខ្មែរ​ដោយ​ច្របាច់​បញ្ចូលគ្នា​នូវ​សម័យកាលជាប្រវត្តិសាស្រ្តសំខាន់ៗចំនួន៤គឺ៖ សម័យមុនអង្គរ, សម័យអង្គរ, សម័យលង្វែក ឬសម័យ​ឧត្តុង្គ​ និង​សម័យចតុមុខ​ ឬសម័យភ្នំពេញបច្ចុប្បន្ន ​ហើយចំណុចសំខាន់ និងធ្វើឱ្យភ្ញៀវ​អ្នក​ទស្សនា មានការចាប់​អារម្មណ៍​ និងកោតសរសើរ គឺកម្ពុជាបាននាំមកនូវរូបសំណាកចម្លងមួយចំនួន ដូចជា ចម្លាក់តោ, ឆ្មាំអង្គរ, ព្រះវិស្ណុ, ព្រះសិវៈ, ព្រះបាទជ័យវរ័្មនទី៧, ព្រហ្មបាយ័ន ជាពិសេស ម៉ាកែត អង្គរវត្ត ធ្វើពីស្ពាន់ មករៀបចំតុបតែងក្នុងពន្លាជាតិជូនភ្ញៀវទស្សនាផងដែរ។ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងបន្តថា ​ដោយសារចំណុច​ពិសេសខាងលើទាំងអស់ ធ្វើឱ្យ​ពន្លាជាតិ​កម្ពុជា ត្រូវបានគណៈកម្មការជ្រើសរើសចូលក្នុងបញ្ជីប្រទេសចំនួន៣០ ​ក្នុងចំណោម ១៩០ប្រទេស ដែលបានរៀបចំពន្លាជាតិស្អាតជាងគេ ​និងមានលក្ខណៈពិសេសស្របតាម​ប្រធានបទនៃពិព័រណ៍ សម្រាប់​បើកទទួលភ្ញៀវសាកល្បងមុនពេលពិព័រណ៍​ពិភពលោកបើកសម្ពោធជាផ្លូវការមួយថ្ងៃ។ ការរៀបចំទិវាជាតិកម្ពុជា​ នៅទីក្រុងឌុយបៃ បានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ថានី ប៊ីន អាម៉េដ អាល់ ហ៊្សេរយូឌី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអន្តរជាតិ នៃ​សហភាពអារ៉ាប់រួម និងមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា-សហភាពអារ៉ាប់រួម ភ្ញៀវជាតិ អន្តរជាតិ ​តំណាងឱ្យប្រទេសនានា ​ព្រមទាំងអង្គការអន្តរជាតិធំៗ ជាង៥០បន្ថែមទៀត។ ក្នុងពិធីនេះ ក៏មានការថ្លែងសុន្ទរកថា អបអរសាទរដោយប្រធានគណៈប្រតិភូប្រទេសទាំងពីរ កម្ពុជា-អារ៉ាប់រួម​ កម្មវិធីសម្តែងសិល្បៈបង្ហាញវប្បធម៌ខ្មែរ, កម្មវិធីបង្ហាញមុខម្ហូបខ្មែរចំនួន២ មុខ គឺអាម៉ុកត្រី និង​គុយទាវភ្នំពេញ​ ដោយចុងភៅកម្ពុជា​មកពីវិទ្យាស្ថានម្ហូបអាហារកម្ពុជា, វេទិកាជំរុញការវិនិយោគ និង​ទេសចរណ៍កម្ពុជា​ និងការសម្តែងសិល្បៈបង្ហាញវប្បធម៌ខ្មែរជូនពិភពលោកបានស្គាល់។ សូមជម្រាបជូនថា ​ពិព័រណ៍ពិភពលោក២០២០ ឌុយបៃ គឺជាព្រឹត្តិការណ៍​កម្រិតពិភពលោក​លើក​ដំបូង ដែលរៀបចំឡើងនៅតំបន់មជ្ឈឹមបូព៌ាមានរយៈពេល៦ខែហើយ ​បើកចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ស្មើនឹងចំនួន ១៨២ថ្ងៃ៕អត្ថបទ៖ ឈិត បូរ៉ាវី

តារាចម្រៀងដ៏ល្បីល្បាញលំដាប់ពិភពលោក នឹងមកសម្តែងនៅខេត្តសៀមរាប នាអំទ្បុងខែមេសាខាងមុខ

2022/01/11 05:56:10 am        401
សៀមរាប៖ ក្រុមវង់តន្ត្រីនិងតារាចម្រៀងដ៏ល្បីល្បាញរបស់ប្រទេសអ៊ីតាលី Andrea Bocelli គ្រោងនឹងមកសម្តែងតន្រ្តីនៅខេត្តសៀមរាបអង្គរ នៅអំទ្បុងខែមេសា ឆ្នាំ២០២២ ខាងមុខនេះ ដែលជាការរួមចំណែកយ៉ាងសំខាន់ដល់ការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនបរទេសមកកាន់ប្រទេសកម្ពុជា។លោកសុខ សុក្រឹត្យា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា កាលពីថ្មីៗនេះលោក​បាន​ទៅសិក្សាស្វែងយល់អំពីការអភិវឌ្ឍវិសយ័ទេសចរណ៍នៅខេត្តភូកេត ប្រទេសថៃ ហើយក៏​មាន​ឱកាសជួបពិភាក្សាការងារជាមួយក្រុមវង់តន្ត្រីដ៏ល្បីល្បាញរបស់ប្រទេសអ៊ីតាលី​ Andrea Bocelli។ លោក បានបញ្ជាក់ និងជម្រាបជូនអំពីស្ថានភាពកូវីដនៅកម្ពុជា និងភាពជោគជ័យ​នៃ​ការ​យកឈ្នះលើជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ហើយលោកក៏បានបង្ហាញអំពីសក្តានុពលដែលមិន​រីងស្ងួត​នៃ​វិស័យទេសចរណ៍​វប្បធម៌ និង​ធម្មជាតិរបស់ប្រទេសកម្ពុជាដល់ក្រុមតន្ត្រី Andrea Bocelli ផងដែរ។លោក បានឲ្យដឹងថា ដើម្បីផ្សព្វផ្សាយ និងជាគោលដៅអូសទាញភ្ញៀវទេសចរ និងវិនិយោគិន​អន្តរជាតិ លោកក៏បានស្នើ​និងអញ្ជើញ​ក្រុម​តន្ត្រីដ៏ល្បីល្បាញ​លើ​សកលលោកមួយនេះ​មក​សម្តែងនៅខេត្តសៀមរាប នៅខែមេសាខាងមុខ ហើយក៏ទទួលបាននូវការយល់​ព្រម​ពី​អ្នកដឹកនាំ​វង់តន្ត្រីដ៏ល្បីនេះផងដែរ។លោក សុខ សុក្រឹត្យា ចាត់ទុកការប្រគុំតន្ត្រីរបស់ក្រុមតន្ត្រី Andrea Bocelli នៅខេត្តសៀមរាបនា​ពេល​ខាងមុខ​គឺជាព្រឹត្តិការណ៍ខ្នាតអន្តរជាតិដ៏ធំដែលមិនធ្លាប់​មាននាពេលកន្លងទៅ​សម្រាប់​ប្រទេសកម្ពុជា។លោកថា នេះក៏ជាជោគជ័យមួយក្នុងប្រវត្តិសាស្ត្រកម្ពុជាផងដែរ ហើយ​ព្រឹត្តិការណ៍នោះ​ក៏ជាផលិតផលទេសចរណ៍​ថ្មីមួយទៀត ដើម្បីជួយជម្រុញ​និងលើកកម្ពស់វិស័យ​ទេសចរណ៍​ទ្បើងវិញនៅក្នុងនិងក្រោយវិបត្តិកូវីដ១៩។លោករំពឹងថា ផ្តើមចេញពីព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏ធំសម្បើម និងល្បីល្បាញនោះ កម្ពុជា​នឹងទទួល​បានមកវិញនូវភ្ញៀវទេសចរ ​អន្តរជាតិប្រកបដោយគុណភាព រួមទាំងអ្នកវិនិយោគទុន​ប្រកបដោយ​សក្តានុពល​នៅជុំវិញពិភពលោកមកស្គាល់​និងស្វែងយល់ការពិតជាក់ស្តែង​បន្ថែមទៀត​អំពី​វិនិយោគ​នៅប្រទេសកម្ពុជា។ ទន្ទឹមនោះព្រឹត្តិការណ៍​នេះនឹងជួយផ្សព្វផ្សាយអំពីកម្ពុជាជាគោលដៅសុវត្ថិភាព សុខសន្តិភាពដ៏ពិតប្រាកដមួយសម្រាប់ភ្ញៀវទេសចរនិងវិនិយោគិន និង​ជាផ្នែកមួយក្នុងការរៀបចំកំណែទំរង់ស៊ីជម្រៅក្នុងវិស័យទេសចរណ៍នាពេលអនាគតផងដែរ។សូមជម្រាបថាក្រុមតន្ត្រី Andrea Bocelli គឺជាក្រុមតន្ត្រីដ៍ល្បីល្បាញខ្នាតអន្តរជាតិរបស់​ប្រទេស​អ៊ីតាលី ខណះដែលតារាចម្រៀង ​Andrea Bocelli ​ដែលជាជនពិកាកើតថ្ងៃទី២២ ​ខែកញ្ញា ឆ្នាំ១៩៥៨​ក្នុង​ត្រកូលកសិករនៃប្រទេសអ៊ីតាលី។ ​បទចម្រៀងរបស់ Andrea Bocelli ដែលល្បីល្បាញ​បំផុត​ក្នុងឆ្នាំ១៩៩៩ គឺបទ "The Prayer" ដែលច្រៀងរួមគ្នាជាមួយ Celine Dion ​ហើយទទួលបានពានរង្វាន់ Golden Globe ​សម្រាប់ចម្រៀងដើមល្អបំផុត។គាត់គឺជាតារាចម្រៀងដែលត្រូវពិការភ្នែកតាំងពីអាយុ ១២ឆ្នាំដោយ​ឧបទ្ទវហេតុ។ យ៉ាងណាក៏ដោយ​គាត់​បានសាងភាពល្បីល្បាញ​ជាបន្តបន្ទាប់រហូតមាន​ឈ្មោះបោះសម្លេង​ហើយ​ល្បី​ទូទាំងពិភព​លោក​តែម្តង៕អត្ថបទ បាន ចក់

ស្ថាប័ន២ រៀបចំការប្រកួតស្នាដៃសិល្បៈ ដើម្បីចូលរួមការយល់ដឹងអំពីបេតិកភណ្ឌវប្បធម៌អរូបីទាំង៥

2021/11/27 09:45:39 am        334
ភ្នំពេញ៖ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយ អង្គការ យូណេស្កូ(UNESCO) បានរៀបចំការប្រកួតប្រជែងស្នាដៃសិល្បៈ ដើម្បីចូលរួមការយល់ដឹងអំពី បេតិកភណ្ឌវប្បធម៌អរូបីទាំង៥ ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ឯកឧត្តម បណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ប្រាប់BTV ព័ត៌មាននាព្រឹកនេះថា ការប្រកួតប្រជែងស្នាដៃសិល្បៈ ដើម្បីលើកទឹកចិត្តឲ្យពលរដ្ឋកម្ពុជា បង្ហាញទេពកោសល្យ និងការបកស្រាយអំពីបេតិកភណ្ឌវប្បធម៌អរូបីកម្ពុជា ហើយក៏ដើម្បីរំលឹកអំពីអនុស្សាវរីយ៍ឲ្យប្រជាជនទូទៅ បានយល់កាន់តែច្បាស់នូវបេតិកភណ្ឌអរូបីរបស់កម្ពុជា ជាពិសេសចង់ឲ្យមានការចូលរួមបានកាន់តែច្រើនពីការលើកតម្លៃមរតកវប្បធម៌ជាតិទាំងអស់នេះ ជាពិសេសដល់ស្រទាប់យុវជន ដែលជាអ្នកបន្តវេនក្នុងកិច្ចការទាំងអស់នេះ។ ព្រោះថាការការពារ ការថែរក្សាបេតិកភណ្ឌវប្បធម៌ គឺជាតួនាទីរបស់យើងទាំងអស់គ្នា ក្នុងការថែរក្សា អភិរក្សសម្បតិ្តបេតិកភណ្ឌវប្បធម៌អរូបី ឲ្យរស់រានមានជីវិតបន្តទៀត ដើម្បីជាការលើកមុខមាត់របស់ប្រទេសជាតិ ដើម្បីជាការលើកស្ទួយអត្តសញ្ញាណជាតិទំនៀមទម្លាប់ប្រពៃណី ជីវភាពរស់នៅរបស់ប្រជាជន ដូចនេះទើបយើងរៀបចំកម្មវិធីនេះឡើង។ឯកឧត្តម បណ្ឌិត ហេង សុផាឌី បានបន្ថែមទៀតថា ពាក់ព័ន្ធនឹងការប្រកួតស្នាដៃសិល្បៈ ក៏ដើម្បីគៀងគរនិសិ្សតនៅគ្រប់គ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋ និងឯកជន មានឱកាសបង្ហាញនូវទេពកោសល្យ និងស្នាដៃ ក្នុងការចូលរួមទៅដល់ការលើកស្ទួយសិល្បៈវប្បធម៌ជាតិ ជាពិសេសបេតិកភណ្ឌវប្បធម៌អរូបី ដែលយើងបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូនេះជាកិច្ចការដ៏សំខាន់។ជាចុងក្រោយឯកឧត្តម បណ្ឌិត សាកលវិទ្យាធិការ បានបញ្ជាក់ថា ទៅថ្ងៃអនាគត នឹងរៀបចំការប្រកួតប្រជែងស្នាដៃសិល្បៈផ្តោតសំខាន់ទៅលើបេតិភណ្ឌវប្បធម៌រូបី ដែលយើងបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូ មានដូចជាប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក នឹងរៀបចំបន្តទៀត នេះជាការចូលរួមចំណែកមួយរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅលើវិស័យសិល្បៈវប្បធម៌។សូមបញ្ជាក់ផងដែរថា កាលបរិច្ឆេទ ចុះឈ្មោះចូលរួមប្រកួតប្រជែងតាមរយៈGroup Telegram មហាវិទ្យាល័យសិល្បៈសូនរូប ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ តទៅ, ស្នាដៃត្រូវប្រគល់មកមហាវិទ្យាល័យនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ និងប្រកាសជ័យលាភី នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២៕ អត្ថបទ៖ ហួត រដ្ឋា  

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្រឹទ្ធសភាអាមេរិក អនុម័តច្បាប់ដើម្បីបើករដ្ឋាភិបាលឡើងវិញ ក្រោយភាពជាប់គាំងអស់ជាង ៤០ថ្ងៃ
11/11/2025 10:11 AM
ក្រសួងមុខងារសាធារណៈ ចាប់ផ្តើមធ្វើបច្ចុប្បន្នភាព និង​ជំរឿន​មន្ត្រី​ជាក់​ស្តែង​នៅ​តាម​រចនា​សម្ព័ន្ធរបស់ក្រសួង និងអង្គភាពចំណុះ
11/11/2025 10:11 AM
វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងពិព័រណ៍រដ្ឋាភិបាលឌីជីថល នឹង​រៀបចំ​ឡើង​រយៈ​ពេល​៣​ថ្ងៃ ​​ក្រោមប្រធានបទ«ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និង​ភាព​ជា​ដៃ​គូសកល»
11/11/2025 10:11 AM
ក្រសួងការបរទេសចិន មិនពេញចិត្តជប៉ុនចំពោះការលើកឡើងរបស់នាយករដ្ឋមន្ត្រី Takaichi លើបញ្ហាកោះតៃវ៉ាន់
11/11/2025 09:11 AM
សាលាមត្តេយ្យសិក្សាធនធានក្រុងព្រះសីហនុ ឈ្នះជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៤ ចំណាត់ថ្នាក់លេខ១
11/11/2025 09:11 AM
ក្រុមអ្នកសម្របសម្រួលរបស់លោកTrump ពិភាក្សាជាមួយលោក Netanyahuជំរុញបទឈប់បាញ់នៅតំបន់ហ្កាហ្សា
11/11/2025 09:11 AM
ក្រសួងការពារជាតិ៖ ចាប់តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជា​​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ ដោយមិនដែលដាក់មីនថ្មីនោះឡើយ
11/11/2025 09:11 AM
ក្រសួងការងារ និង JCA ឯកភាពគ្នាពង្រឹងភាពជាដៃគូជំរុញលើការបណ្តុះបណ្តាលជំនាញ
11/11/2025 09:11 AM
ឯកឧត្តម ហួត ហាក់៖ កម្ពុជាមានសុខសន្តិភាព និងអាចធានាសុវត្ថិភាពបានយ៉ាងល្អជូនភ្ញៀវទេសចរអញ្ជើញមកទស្សនា និងទទួលយកនូវបទពិសោធបដិសណ្ឋារកិច្ចដ៏កក់ក្តៅ
11/11/2025 09:11 AM
ថ្ងៃនេះក្រសួងមុខងារសាធារណៈ និងលេខាធិការដ្ឋានអាស៊ានសហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើកទី២ ស្តីពី «ការអភិវឌ្ឍផែនការការងារ ACCSM និង ACCSM+3 ឆ្នាំ២០២៦-២០៣០»
11/11/2025 09:11 AM