សម្ដេចតេជោ គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ

នយោបាយ​ និង ការអភិវឌ្ឍន៍

សត្វកែះ ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទសត្វងាយរងគ្រោះ និងកម្រលើពិភពលោក

2021/07/07 09:10:50 am        720
ភ្នំពេញ ៖ សត្វកែះ ជាប្រភេទសត្វមានដោយកម្រ ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទ​សត្វងាយ​រងគ្រោះ​ថ្នាក់ជាសកល និងជាសត្វស្ថិតក្នុងឧបសម្ព័ន្ធទី១​របស់អនុសញ្ញាសាយតេស។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវរបស់​ក្រសួងបរិស្ថានបានរកឃើញវត្តមានសត្វកែះ​នៅក្នុងតំបន់ការពារធម្មជាតិ​ តាមរយៈការដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ ស្ថិតក្នុងក្របខណ្ឌនៃការសិក្សាចងក្រង​ទិន្នន័យ​ប្រភេទសត្វកម្រៗ នៅកម្ពុជា។បើតាមឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា ប្រភេទសត្វកម្រនៅលើពិភពលោកនេះ ត្រូវបានកត់ សម្គាល់ថា មានវត្តមាននៅក្នុងតំបន់ ការពារធម្មជាតិនៅកម្ពុជា ដែលនេះគឺជាការផ្តល់នូវ​ទិន្នន័យ​មួយយ៉ាងសំខាន់ សម្រាប់ការអភិរក្សជីវៈចម្រុះនៅកម្ពុជា ក៏ដូចជាសម្រាប់​ពិភព​លោកទាំងមូល។ គេមិនទាន់មានទិន្នន័យពិតប្រាកដថាមានសត្វកែះប៉ុន្មានក្បាលរស់នៅក្នុងប្រទេសកម្ពុជាទេ តែបើ តាមការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ប្រភេទសត្វកែះនេះ មានដង់ស៊ីតេរស់នៅកម្រិតទាបបំផុតដោយសារតែជាសត្វកម្រ។បច្ចុប្បន្ននេះ សត្វកែះកំពុង ប្រឈមមុខនឹងការបាត់បង់ពូជដោយសារការបរបាញ់ ការដាក់អន្ទាក់​និង​ការបាត់បង់ជីជម្រក។ អ្វីដែលធ្វើឱ្យសត្វកែះរងគ្រោះខ្លាំង​ដោយសារ​តែការប្រមាញ់​ដើម្បី​យក​សាច់ ស្នែង ឆ្អឹងក្នុងការជួញដូរ ដោយសារតែជំនឿ។យោងតាមការសិក្សា កែះមានសម្បុរខ្មៅប្រផេះ និងរោមវែងស្តើង វាមានដងខ្លួនខ្លី ហើយជើងទាំង ៤របស់វាវែង។ ផ្នែកខាងលើដងខ្លួនសម្បុរខ្មៅ និងផ្នែកក្រោមនៃជើងចាប់ពីក្បាលជង្គង់ចុះមានពណ៌ ចម្រុះខ្មៅ ប្រផេះ លឿង។ នៅលើ​ពំនូល​ក្បាលរហូតដល់ស្មារបស់វាមានរោមរឹងវែងៗសណ្ឋាន ដូចជាប្រែង។ វាមានស្នែងដូចសត្វពពែ ដុះកោងទៅក្រោយបន្តិច ប្រវែងប្រហែល ២៨០មម ពណ៌ខ្មៅ និងមានគន្លាក់ៗជារង្វង់នៅផ្នែកគល់។ កន្ទុយខ្លី ហើយមានរោមសំពោងពណ៌ខ្មៅប្រផេះ។តាមការសិក្សា ចំពោះជីវសាស្ត្រវិញ សត្វកែះចូលចិត្តរស់នៅតំបន់ព្រៃភ្នំ ជ្រលង ផ្ទាំងថ្មខ្ពស់ៗដែល មានគម្របព្រៃ និងមានស្រទាប់រុក្ខជាតិថ្នាក់ក្រោមច្រើន។ កែះមានជើងយ៉ាងចំណាប់ក្នុងការដើរ ឡើងតាមផ្ទាំងថ្មចោទៗ។ នៅពេលថ្ងៃវាចូលចិត្តសម្រាកតាមគម្ពោតព្រៃក្រាស់ ហើយចេញរកស៊ី នៅពេលព្រលឹម ឬក្បាលព្រលប់។ វាចូលចិត្តស៊ីស្លឹករុក្ខជាតិ និងល្បះគ្រប់ប្រភេទ។ សត្វកែះចូលចិត្ត យករូងភ្នំរាក់ៗធ្វើជាទីជម្រករបស់វា ហើយគេអាចសម្គាល់វត្តមាន​វាដោយសារ​គំនរលាមក។ដោយសារតែកែះជាសត្វមានភាពរហ័សរហួន និងពូកែស្រង់ក្លិន ភ្នែកពូកែ និងរស់នៅតាមទីជម្រក ស្ងាត់ ដូច្នេះគេកម្រនឹងជួបប្រទះវាណាស់។ រដូវបន្តពូជសត្វកែះមាននៅខែតុលា និងខែធ្នូ ហើយកើត បានកូន ១ ជូនកាលភ្លោះមានដោយកម្រ បន្ទាប់ពីពពោះ ៧ ខែ។ កូនរស់នៅជាមួយមេវាស្ទើរពេញ មួយឆ្នាំ ទើបចាកចេញ៕

មន្រ្តីនគរបាល ​ចេញ​ចូល​អគ្គស្នងការដ្ឋាននគរបាលជាតិ ​និង​ត្រូវធ្វើ​តេស្តិ៍រហ័ស (Rapid Test)

2021/07/07 03:44:17 pm        396
ភ្នំពេញ ៖ ចាប់ពីសប្ដាហ៍នេះតទៅ រាល់មន្ត្រីនគរបាលដែលមានភារកិច្ចចេញ-ចូលបំពេញភារកិច្ច ក្នុង​បរិវេណ​អគ្គស្នងការដ្ឋាននគរបាលជាតិ ​នឹងត្រូវយកសំណាកធ្វើតេស្តរហ័ស​ (Rapid Test) មួយ​សប្តាហ៍ម្តង ​ដើម្បីចូលរួមបង្ការ ​ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ការអនុវត្តរៀងរាល់មួយសប្តាហ៍ម្តង ទៅលើមន្រ្តីនគរបាល ដែលមានភារកិច្ចចេញ-ចូល​បំពេញ​ភារកិច្ច ក្នុងបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិនេះ ធ្វើឡើងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង​សម្តេចក្រឡាហោម ស ខេង ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើការយកចិត្តទុកដាក់ចំពោះ​សុខុមាលភាព​របស់​មន្រ្តី​នគរបាលជាតិ ​ដូចជា​ការចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង​ និងកាត់ផ្តាច់ការឆ្លងរាលដាលកូវីដ-១៩ នៅក្នុងសហគមន៍ ។នៅកន្លែង​បញ្ជរ​យកសំណាកធ្វើតេស្តិ៍ នៅព្រឹកថ្ងៃទី៧ កក្កដានេះ នៅក្នុងបរិវេណអគ្គស្នង​ការដ្ឋាន​នគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ​ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានក្រើន​រំលឹក និង​ជំរុញ​ស្មារតី​ចំពោះ​កងកម្លាំងនគរបាលជាតិ​ដែលមានភារកិច្ចបំពេញការងារប្រចាំ​ថ្ងៃ​តាមការចាត់តាំងរបស់អង្គភាព ត្រូវចូលរួមគោរព​ និងអនុវត្តការយកសំណាកធ្វើតេស្តរហ័សនេះ តាម​គោលការណ៍​ណែនាំ​របស់ថ្នាក់ដឹកនាំ​អគ្គស្នងដ្ឋានការនគរបាលជាតិ និងសូមកុំមាន​ការ​ព្រួយ​បារម្ភភ័យ​ខ្លាច​ចំពោះការយក​សំណាក​ធ្វើតេស្តនេះ ​ឯកឧត្តម បានថ្លែងថា បើ​ចៃដន្យ​មន្ត្រីណាម្នាក់​វិជ្ជមានកូវីដ-១៩ អង្គភាព​អាចពិនិត្យលទ្ធភាពជួយអន្តរាគមន៍​ដោះស្រាយ ​បញ្ជូនទៅសង្គ្រោះ និង​ពិនិត្យព្យាបាល​បានទាន់ពេលវេលា​ ព្រមទាំងមានវិធានការបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលពីមន្ត្រី​ម្នាក់​ទៅ​មន្ត្រី​ម្នាក់​ទៀត​នៅកន្លែងធ្វើការបានទាន់ពេលវេលាផងដែរ។ ​ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានរំលឹក​ដល់មន្ត្រីនគរបាលទាំងអស់ ដែលមានភារកិច្ចមក​បំពេញការងារនៅតាមអង្គភាព សូមម្ចាស់ការខ្ពស់ក្នុងការ​អនុវត្តវិធានការ​ណែនាំ​នានា​របស់ក្រសួងសុខាភិបាល និង​ចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់តាមខ្លឹម​សារណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល គឺ ៣ការពារ និង ៣កុំ។សូមជម្រាបថា ចំពោះមន្ត្រីនគរបាលដែលពិនិត្យឃើញវិជ្ជមានមេរោគកូវីដ-១៩ តាមរយៈការយក​សំណាក់​ធ្វើតេស្ត​រហ័សនេះ ត្រូវបាន​បញ្ជូនទៅធ្វើ PCR តេស្ត ដើម្បីផ្ទៀងផ្ទាត់លទ្ធផល និងបញ្ជូនទៅ​សម្រាក​ព្យាបាលនៅទីកន្លែងដែលបានកំណត់៕អត្ថបទ បាន ចក់ 

មន្ដ្រីជំនាញ ចុះត្រួតពិនិត្យប្រព័ន្ធលូក្រោមដី ដែលមានទំហំធំ​អាច​មនុស្សដើរបាន ដើម្បី​ឈាន​ទៅរំដោះទឹក​ចេញពីភ្នំពេញ

2021/07/06 03:36:46 pm        694
​ភ្នំពេញ ៖ ក្រុមការងារអង្គការចៃកា និងមន្ទីរសាធារណការរាជធានីភ្នំពេញ ​បានចុះពិនិត្យប្រព័ន្ធលូ ក្រោមដីប្រវែងប្រមាណ៤០០ម៉ែត្រ​នៅតំបន់វត្តភ្នំ ដែលជាប្រព័ន្ធលូខ្នាតធំក្រោមដីជម្រៅ៤ទៅ៦ម៉ែត្រ មនុស្សអាចចេញចូលបាន។ក្រុមការងារនៃគម្រោងការពារទឹកជំនន់ និងកែលម្អរប្រព័ន្ធប្រឡាយលូជំហានទី៤ និង​មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ​នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ បាន​ចុះពិនិត្យប្រព័ន្ធលូក្រោមដីប្រវែង​ប្រមាណបួន​រយម៉ែត្រ ។ ជាមួយគ្នានោះ​ក៏មានការចុះពិនិត្យ​មើលការ​សាងសង់​ស្ថានីយបូមទឹកខាងមុខCDC ​ជាប់ដងទន្លេសាប ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ​រាជធានីភ្នំពេញ ដែលជា​ជំនួយ​ឥតសំណង​របស់ប្រទេសជប៉ុនតារយៈចៃកា ។លោក អេច មីដា (H.MeaDA) ទីប្រឹក្សាត្រួតពិនិត្យចៃការ​​ របស់ក្រុមហ៊ុនCTI បានឱ្យដឹងថា ការជីក​ដាក់​លូ​ក្រោមដីទំហំធំ ​ដែលអាចឱ្យមនុស្សចេញចូលបាននេះ ជាប្រព័ន្ធលូ ស្ថិតក្នុងគម្រោង​ការពារ​ទឹកជំនន់ និងកែលម្អរប្រព័ន្ធប្រឡាយលូ​ជំហានទី៤ របស់ចៃកា ដោយចាប់ផ្ដើមពីផ្លូវលេខ៤៧ ដល់​វង្វេង់​មូលគួចកាណុង ពីវង្វេង់មូលគួចកាណុង​ ដល់ផ្លូវលេខ៨៨ តំបន់នោះ គឺដាក់​លូ​ទំហំ១,៨ម៉ែត្រ។ ចាប់ពីផ្លូវលេខ៤៧ ដល់​មហាវិថីព្រះស៊ីសុវត្ថិ គឺដាក់លូទំហំ២,៣០ម៉ែត្រ និង​មួយខ្សែ​ទៀត​ពីផ្លូវលេខ៤៧ ដល់ផ្លូវលេខ៨៨ រហូតមកដល់ស្ថានីយបូមទឹកខាងមុខCDC ទន្លេសាប គឺដាក់លូទំហំ១,៨ម៉ែត្រ។ លោក អេច មីដា បន្តថា ក្នុងគម្រោងនេះ ក៏មានការកសាងអាងស្តុបទឹក ដែលមានទំហំ​បណ្តោយ​១៣៥ម៉ែត្រ ទទឹង១៣ម៉ែត្រ និងមានជម្រៅ៤ម៉ែត្រ ដែលអាចផ្ទុកទឹកបាន៦៥០០ម៉ែត្រគូប។ ស្ថានីយបូមទឹកថ្មីនេះ ជាស្ថានីយបូមទឹកទី៦ ដែលមានសមត្ថភាពបូមទឹកបាន ១,៤ ម៉ែត្រគូប ក្នុង១វិនាទី ជាមួយការបំពាក់ម៉ាស៊ីនស្វ័យប្រវត្តិចាប់សំរាមផងដែរ ។ គម្រោងនេះ​គ្រោង​និង​ភ្ជាប់លូផ្សេងៗទៀត ចូលមកប្រព័ន្ធលូមេថ្មីនេះ ​នៅក្នុងអំឡុងខែតុលាខាងមុខ ។ ក្រោយបញ្ចប់​គម្រោង​នេះហើយ វាអាចរំដោះទឹកភ្លៀងចេញពីតំបន់ផ្នែក​ខាងជើងវត្តភ្នំ និង​ខាងកើត​មហាវិថីព្រះមុនីវង្ស រហូតដល់ស្ពានជ្រោយចង្វា និងមួយផ្នែកខ្លះទៀតនៅខណ្ឌទួលគោក។គួរបញ្ជាក់ថា គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤​ ក្នុងរាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៩ ​ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ គម្រោងការពារទឹកជំនន់ ​និងកែលម្អប្រព័ន្ធប្រឡាយ​លូ​ក្នុងរាជធានីភ្នំពេញ​ជំហានទី០៤​របស់​ចៃកា​នេះ ​មានទឹកប្រាក់​សរុបប្រមាណ៣៦លានដុល្លារ​សហរដ្ឋអាមេរិក ​ដែល​ជាជំនួយឥតសំណង​របស់​រដ្ឋាភិបាលជប៉ុន ​ដែលគម្រោងនេះ រួមមានការសាងសង់អាងស្តុកទឹកក្រោមដី ​ស្ថានីយ​បូមទឹក​របារ ត្រង សំរាម​មេកានិចស្វ័យប្រវត្តិ និងរថយន្តបំពាក់ម៉ាស៊ីនបូមទឹក៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

សម្ដេចតេជោ រម្លឹក​ដាស់តឿន​ថា​ កិច្ច​ការពារ​សម្បត្តិ​បេតិកភណ្ឌ​ ជាភារកិច្ច​របស់កូនខ្មែរគ្រប់ៗគ្នា!

2021/07/06 02:57:38 pm        2055
​ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​ បានរម្លឹកដាស់តឿន​ពលរដ្ឋ​ទាំង​អស់គ្នាថា កិច្ចការពារសម្បត្តិបេតិកភណ្ឌជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗគ្នា។តាមរយៈហ្វេសប៊ុកផ្លូវការរបស់សម្តេច នៅរសៀលទី៦ កក្កដា នេះ​ ​សម្តេច​បាន​សរសេរ​ថា​ នៅ​ថ្ងៃ​ស្អែក​ទី៧​កក្កដានេះ ​គឺ​ជាខួប១៣ឆ្នាំហើយ នៃ​ការដាក់​បញ្ចូលប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌពិភព​លោក នាកិច្ចប្រជុំទី៣២​របស់​គណៈកម្មាធិការបេតិកភណ្ឌ​ពិភពលោក​​​របស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា ក្រោយឈ្នះក្តីលើប្រទេសថៃ នៅតុលាការអន្តរជាតិក្រុងឡាអេ នាថ្ងៃទី១៥ខែមិថុនា ឆ្នាំ១៩៦២។សម្តេច ក៏បានរម្លឹកថា សូមចូលរួម​​ថែរក្សា​ការពារប្រាសាទ​បូរាណ​ទាំងអស់​នៅទូទាំង​ប្រទេស​ឲ្យ​បានគង់វង្ស ​ដើម្បីកូនចៅខ្មែរគ្រប់ជំនាន់៕

វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិនចំនួន១លានដូសថ្មីទៀត ត្រូវបានដឹកមកដល់កម្ពុជាហើយ

2021/07/06 12:49:26 pm        338
ភ្នំពេញ ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូហ្វាមរបស់ចិនចំនួន១លានដូសបន្ថែមទៀត ដែលរដ្ឋាភិបាលបញ្ជាទិញពីភាគីចិន ត្រូវបានដឹកតាមយន្តហោះមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ។ក្នុងខែកក្កដានេះ វ៉ាក់សាំងពីប្រទេសចិន នឹងមកដល់កម្ពុជាចំនួន៥លានដូស។ ក្នុងនោះនៅថ្ងៃទី៦ ខែកក្កដា ចំនួន១លានដូស។ នៅថ្ងៃទី១០ ខែកក្កដា មកដល់ចំនួន ៤លានដូស ក្នុងនោះ ១លានដូស ជាស៊ីណូហ្វាម ហើយ៣លានដូសជាស៊ីណូវ៉ាក់។ ដោយឡែកនៅខែសីហាខាងមុខនេះ កម្ពុជា​នឹង​ទទួលបានវ៉ាក់សាំងចំនួន៤លានដូសបន្ថែមទៀត។ វ៉ាក់សាំង ដែលកម្ពុជាទទួលបានក្នុងខែកក្កដា និងខែសីហា នេះ គឺជាចំនួនវ៉ាក់សាំង​គម្រប់​២០លានដូស ដែលបានកំណត់ក្នុងផែនការ​របស់​រាជរដ្ឋាភិបាល ក្នុងការរកយកមកចាក់ជូនប្រជាពលរដ្ឋ។វ៉ាក់សាំង គឺយុទ្ធសាស្ត្រមួយសម្រាប់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជាការពារ​សុខភាព​របស់ប្រជាពលរដ្ឋពីជំងឺកូវីដ១៩។ តាមរយៈវ៉ាក់សាំង ដែលកម្ពុជាទទួលបានជាបន្តបន្ទាប់ ជួយឱ្យកម្ពុជាសម្រេចផែនការលើការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋផងដែរ។ គិតត្រឹមថ្ងៃទី០៤ ខែកក្កដា កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក៏ដូចជាជនបរទេសនៅកម្ពុជា បានចំនួនជាង ៤.៥លាននាក់ហើយ ស្មើនឹងជាង ៤៥ភាគរយ នៃចំនួន​ប្រជាពលរដ្ឋ​ត្រូវចាក់ក្នុងផែនការ៕អត្ថបទ ៖ ចក 

ស៊ុយអែតគាំទ្រជួយកម្ពុជា តាំងពីក្រោយថ្ងៃរំ​ដោះចេញ​ពី​របប​ប្រល័យ​ពូជ​សាសន៍

2021/07/06 04:14:06 am        404
ភ្នំពេញ ៖ ប្រមុខការទូតកម្ពុជា ​បាន​រម្លឹក​ពីប្រវត្តិនៃ​​ទំនាក់ទំនង​ការទូត​រវាងស៊ុយអែត និងកម្ពុជា​តាំង​ពី​ដើមរៀងមក ជាពិសេសតាំងពីក្រោយថ្ងៃរំដោះចេញ​ពី​របបប្រល័យ​ពូជ​សាសន៍​ខ្មែរក្រហម។ការ​រម្លឹក​ឡើងវិញរបស់ប្រមុខការទូតកម្ពុជា បែបនេះបានធ្វើឡើង​នាថ្ងៃទី០៥​ខែកក្កដា ម្សិលមិញនេះ​នៅ​ទីស្តីការក្រសួងការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិ ​ដែលឯកឧត្តម ប្រាក់ សុខុន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិ បាន​អនុញ្ញាត​ឲ្យ​ឯកឧត្តម ថ្រាន់ ហេគម៉ាក (Bjorn Haggmark) ​ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា ចូល​ជួបសម្តែង​ការ​គួរសម និងជម្រាបលា​ ក្នុងឱកាសដែលឯកឧត្តម បានបញ្ចប់​បេសកកម្មការទូតនៅកម្ពុជា។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសាទរចំពោះ ឯកឧត្តម ឯកអគ្គរាជទូត ដែលបានបំពេញ បេសក​កម្ម​ការទូតនៅកម្ពុជាបានល្អ និងបានថ្លែងអំណរគុណចំពោះការចូលរួមចំណែករបស់ឯកឧត្តមក្នុង ការលើកកម្ពស់ និងពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកពីប្រវត្តិទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ដែល​ប្រទេស​ស៊ុយអែត បានផ្តល់មកកម្ពុជា ជាពិសេស គឺការអនុញ្ញាតឲ្យ​កម្ពុជាបើកការិយាល័យ​តំណាងនៅស៊ុយអែតក្រោយពីកម្ពុជាត្រូវបានរំដោះពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលស៊ុយអែត ដែលបាន​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ដល់ប្រទេសកម្ពុជា តាមរយៈទីភ្នាក់ងារសម្រាប់កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ អន្តរជាតិរបស់ស៊ុយអែត​ ក្នុងវិស័យកសិកម្មអប់រំ បណ្ដុះបណ្ដាល​វិជ្ជាជីវៈការងារ ​បរិស្ថាន និង​បម្រែបម្រួល ​អាកាសធាតុ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​កម្មវិធីកំណែទម្រង់ថ្នាក់​ក្រោម​ជាតិ​នៅកម្ពុជា ព្រមទាំង ការផ្ដល់ជំនួយនាំមុខគេតាំងពីឆ្នាំ២០០៦ ដល់​អង្គជំនុំជម្រះវិសាមញ្ញ​ក្នុង​តុលាការកម្ពុជា (ECCC) ផងដែរ។ជាការឆ្លើយតបឯកឧត្តម ឯកអគ្គរាជទូត បានបញ្ជាក់ថា ស៊ុយអែតក៏នឹងបន្តជួយសាលាក្ដីខ្មែរ ក្រហម​រហូត​ដល់សាលាក្ដីនេះបានបញ្ចប់ភារកិច្ចសព្វគ្រប់។ ឯកឧត្តម ឯកអគ្គរាជទូត បានថ្លែង​អំណរគុណ​ ជាពិសេសជូនចំពោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ដែល​ទទួល​សវនាការ​ជម្រាបលា​របស់ឯកឧត្តមនៅក្នុង ពេលវេលានេះ និងកិច្ចសហប្រតិបត្តិការដ៏ល្អរបស់ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានជួយគាំទ្រ និងរួមចំណែកធ្វើ​ឱ្យ​បេសកកម្មការទូតរបស់ ឯកឧត្តមនៅកម្ពុជា ទទួលបានជោគជ័យ ។ឯកឧត្តមឯកអគ្គរាជទូត ក៏បានឯកភាពថា ប្រទេសកម្ពុជា និងស៊ុយអែតពិតជាមានទំនាក់ទំនង​ពិសេស​យូរអង្វែងចាប់ពីស្ថានភាពលំបាករហូតដល់បច្ចុប្បន្ន។ ដោយឡែក ស៊ុយអែតបាន ស្នើសុំជាផ្លូវការបើកស្ថានកុងស៊ុលកិត្តិយសនៅភ្នំពេញ។ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អលើគ្រប់ វិស័យ ទោះបីជារដ្ឋាភិបាលស៊ុយអែត បានសម្រេចបិទស្ថានឯកអគ្គរាជទូតនៅទីក្រុងភ្នំពេញ ដែល​បណ្តាល មកពីការធ្វើកំណែទម្រង់ និង​សម្ពាធ​ផ្នែកថវិកា​របស់ស៊ុយអែតយ៉ាងណាក៏ដោយ ក៏ស៊ុយអែត នៅតែបន្តកិច្ច សហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយកម្ពុជា តាមរយៈស្ថាន​ឯកអគ្គរាជទូតស៊ុយអែតដែលមាន​និវេសនដ្ឋាន​នៅ ទីក្រុងបាងកក និងការិយាល័យ​តំណាង​នៅ​ភ្នំពេញ ដែលមាន​បុគ្គលិក​មកពីទីភ្នាក់ងារសម្រាប់កិច្ចសហ ប្រតិបត្តិការអភិវឌ្ឍន៍​អន្តរជាតិ​​របស់ស៊ុយអែត (Swedish International Development Cooperation Agency -SIDA) នៅភ្នំពេញ និង​តាមរយ:កិច្ចសហប្រតិបត្តិការថ្នាក់តំបន់ចំពោះមុខ សម្រាប់ឆ្នាំ ២០២២ ២០២៦ ដែលយកចិត្តទុក​ដាក់​នឹងការលើក​កម្ពស់សិទ្ធិមនុស្ស និង ស្ថាប័ន​ប្រជាធិបតេយ្យអនុលោមតាម រដ្ឋធម្មនុញ្ញរបស់កម្ពុជា។ព្រមជាមួយនេះ ភាគីទាំងពីរចូលរួមកិច្ច​សហប្រតិបត្តិការអន្តរជាតិដើម្បីជម្នះជំងឺរាតត្បាតកូវីដ-១៩ ទន្ទឹមនឹងជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចាក់ថ្នាំបង្ការជូនប្រជាពលរដ្ឋបាន ៤៥% គិតត្រឹមថ្ងៃ ទី៤ ខែកក្កដា កន្លងទៅនេះ។តួអង្គសំខាន់ក្នុងការជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្ម ដែលអំណោយផលដល់កម្ពុជា គឺក្រុមហ៊ុន កាត់ដេរ H&M ដែលមានបំណងបន្តវត្តមាននៅកម្ពុជា ហើយយកចិត្តទុកដាក់នឹង​ការ​អភិវឌ្ឍ​ប្រកបដោយ ចេរភាព ក្នុងនោះ គឺការយកចិត្តទុកដាក់នឹងការប្រែប្រួលអាកាសធាតុ ដោយគោរព​ការពារបរិស្ថាន បើ ប្រាស់ថាមពលដែលកកើតឡើងវិញបាន លក្ខខ័ណ្ឌការងារ ការបណ្ដុះ​បណ្ដាល​ពលករ និងការគោរពយេនឌ័រ។ក្រៅពីទំនាក់ទំនងទ្វេភាគី ភាគីទាំងពីរក៏បានពិភាក្សាប្តូរយោបល់គ្នាផងដែរលើប្រធានបទផ្សេងៗ ដូចជាបញ្ហាតំបន់ រួមមានបញ្ហាអាស៊ាន ដូចជាការត្រៀមលក្ខណៈរបស់កម្ពុជា​ក្នុងការធ្វើ​ប្រធាន​អាស៊ាន បញ្ហាមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង ​និងឥណ្ឌូប៉ាស៊ីហ្វិក។ ដោយឡែកលើបញ្ហាសកល ភាគីទាំងពីរមាន ​ជំហរដូចគ្នាលើការពង្រឹង​ពហុនិយម ​និងការគោរពគោលការណ៍ និង​ច្បាប់អន្តរជាតិ។នាចុងបញ្ចប់នៃជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជូនពរឯកឧត្តម ថ្រាន់ ហេគម៉ាក ទទួលបានជោគជ័យជាបន្តទៀតនៅក្នុងភារកិច្ចថ្មីនាពេលខាងមុខរបស់ឯកឧត្តម ៕អត្ថបទ មុត សុទ្ធ

ពលរដ្ឋ​ខេត្តកំពង់ស្ពឺ​២៧​ម៉ឺន​នាក់​ បាន​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ ខណៈ​ថ្ងៃនេះ​កំពុង​បន្ត​ការ​ចាក់​ដូ​ស​ទី​២

2021/07/05 10:41:02 am        610
កំពង់ស្ពឺ ​៖ នៅ​ថ្ងៃទី​៥ខែ​កក្កដា​នេះ យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​ ដោយ​ក្រុម​ពេទ្យ​យោធា នៅ​ខេត្តកំពង់ស្ពឺ ​នៅតាម​បណ្តា​ស្រុក​ក្រុង​មួយចំនួនធំ ​គឺ​បាន​បញ្ចប់​ការ​ចាក់​វាក់​សាំង​ដូ​ស​ទី​១ ​ហើយ​បាន​ចាប់ផ្តើម​ដំណើរការ​ចាក់​ដូ​ស​ទី​២ បន្តទៀត ។បើតាម​ឯកឧត្តម វី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​ថ្លែងប្រាប់​BTV​នៅ​ថ្ងៃទី​៥ ខែ​កក្កដា​នេះ ថា យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ-​១៩​ ដោយ​ក្រុម​ពេទ្យ​យោធា​ នៅក្នុង​ដំណាក់កាល​ដំបូង​នេះ គឺ​ខេត្ត​បាន​កំណត់​គោលដៅ​ពលរដ្ឋ​ទូទៅ​រស់នៅ​តាម​ទីប្រជុំជន​ និង​កម្មករ​តាម​រោងចក្រ​នានា​ដែល​ត្រូវ​ចាក់​មាន​គឺ​មាន​ចំនួន​ជាង២៧​ម៉ឺន​នាក់ ក្នុងនោះ​មានកម្ម​ករ​កម្មការិនី សរុប​មាន​ប្រមាណ​ពី​១៣​ ទៅ​១៥​ម៉ឺន​នាក់ ​ហើយ​ក្រៅពី​ជា អាជីវករ ​ព្រះសង្ឃ និង​ជា​អ្នក​ប្រកប​របរ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​នានា​ទៀត នៅ​តាម​បណ្តា​ទីប្រជុំជន តាម​បណ្តា​ក្រុង​ស្រុក​ទាំង​៨ ​របស់​ខេត្តកំពង់ស្ពឺ​។ឯកឧត្តម វ៉ី សំណាង បន្តថា ​សម្រាប់​ខេត្តកំពង់ស្ពឺ ​រាជរដ្ឋាភិបាល បាន​ទម្លាក់​វ៉ាក់សាំង​កូ​វីដ-​១៩ ចាក់​ជូន​ពលរដ្ឋ​នៅ​ក្នុង​អំឡុង​ពេលនេះ​គឺ​មាន​ចំនួន​ជាង ៥៥​ម៉ឺន​ដូ​ស​ ក្នុងនោះ ​ក្រុម​ពេទ្យ​យោធា និង​ក្រុម​ពេទ្យ​ខេត្ត​បាន​ចាក់​ជូន​ពលរដ្ឋ​គោលដៅ ​បាន​ប្រមាណ​ជាង ៩០% ​ហើយ​នៅ​ថ្ងៃ​ច័ន្ទ ​ទីតាំង​ចាក់​វ៉ាក់សាំង​នៅ​តាម​បណ្តា​ក្រុង​ស្រុក​មួយចំនួនធំ ​គឺ​បានចាប់ផ្តើម​ចាក់​ដូ​ស​ទី​២​។ឯកឧត្តម បន្តថា នៅក្នុង​ដំណើរ​ចាក់​វ៉ាក់សាំង ការពារ​កូ​វីដ​-១៩ បច្ចុប្បន្ន មាន​ក្រុម​ពេទ្យ​យោធា ​មកពី​ក្រសួងការពារជាតិ ​បាននិងកំពុង​ចុះ​ចាក់​នៅ​តាម​បណ្តា​ក្រុង​ស្រុក​ចំនួន​៦ ​ដែល​មាន​កម្មករ​កម្មការិនី និង​ពលរដ្ឋ​ទូទៅ​ច្រើន​។ ដោយឡែក​ក្រុម​ពេទ្យ​នៅក្នុង​ខេត្តកំពង់ស្ពឺ ​បាន​ទទួល​ចាក់​តែ​២​ស្រុក​នោះទេ​ រួមមាន​ស្រុក​ថ្ពង និង​ស្រុក​ឱ​រ៉ា​ល់ ​ដែលមាន​ពលរដ្ឋ​តិច​៕​អត្ថបទ ៖ ស៊ុម សុខ​ជា

​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ​​ណែនាំ​ឲ្យ​ពង្រឹង​ការគ្រប់គ្រង​ការ​ចេញ​ចូល​របស់​ពលរដ្ឋ ដើម្បី​ទប់ស្កាត់​ការ​នាំ​ចូល​នូវ​ជំងឺ​កូ​វីដ​-១៩ប្រភេទ​ថ្មី​

2021/07/05 10:27:17 am        804
ភ្នំពេញ ៖ ឯកឧត្តម ​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ណែនាំ​កងកម្លាំង​ទាំងអស់​នៅ​តាម​ព្រំដែន ត្រូវ​សហការ​ជាមួយ​សមត្ថកិច្ច​គ្រប់​ជំនាញ ដើម្បី​ពង្រឹង​ការគ្រប់គ្រង និង​ត្រួតពិនិត្យ​រាល់​ការ​ចេញ​ចូល​របស់​ពលរដ្ឋ ដើម្បី​ទប់ស្កាត់​ការ​នាំ​ចូល​នូវ​ជំងឺ​កូ​វីដ​-១៩ ប្រភេទ​ថ្មី​។​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ថ្លែងបែបនេះ ក្នុង​ពិធី​ក្នុង​ពិធី​ប្រជុំ​ឆ្លង​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​យោធា​-​សន្តិសុខ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ឆមាស​ទី​២ ឆ្នាំ​២០២១ ​របស់​កងទ័ពជើងគោក នៃ​កង​យោធពល​ខេមរភូមិន្ទ។ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ​មានប្រសាសន៍ថា ទោះ​នៅក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ​ រាជរដ្ឋាភិបាល ដែល​មាន សម្តេច​តេ​ជោ​ នាយករដ្ឋមន្ត្រី​ជា​ប្រមុខ​ និង​ជា​ប្រធាន​គណៈកម្មការធិការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ បាន​ដឹកនាំ​ការងារ​យ៉ាងសកម្ម ​និង​ជាប្រចាំ​ក្នុង​រយៈពេល០២ឆ្នាំ​កន្លងមកនេះ ​ដោយ​បាន​ចាត់វិធានការ​ជា​បន្តបន្ទាប់​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ ក៏ដូចជា​​ការ​ព្យាបាល និង​ការរៀបចំ​ធនធាន​ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ដែល​កើតមាន​ជូន​ប្រជាពលរដ្ឋ ​រួមមាន​ ការ​ដាក់ឱ្យ​ដំណើរការ​យន្តការ​ជំនួយ​សង្គម​សម្រាប់​ប្រជាជន​ដែល​ជួប​ការលំបាក​ផ្នែក​ជីវភាពជាដើម​។ឯកឧត្តម ​បាន​បន្ថែមទៀតថា ​ទិសដៅ​ការងារ​បន្ត​ចំពោះមុខ​ ដើម្បីឆ្លើយតប​នឹង​បទបញ្ជា​ជា​យុទ្ធសាស្ត្រ​ថ្មីៗ​របស់​សម្តេច​តេ​ជោ ក៏ដូចជា​គោលការណ៍​ណែនាំ​របស់​ក្រសួងការពារជាតិ​លើ​កិច្ចការ​នេះ​ កងទ័ពជើងគោក​​ទាំងអស់​ ត្រូវ​បន្ត​ចាត់វិធានការ​ការពារ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅ​ក្នុង​អង្គភាព​ តាមរយៈ​ការគ្រប់គ្រង​កម្លាំង​ឱ្យ​បាន​ហ្មត់ចត់​, ការ​ត្រួតពិនិត្យ​ការចេញ​-​ចូល​, ការរៀបចំ​កន្លែង​ច​ត្តា​ឡី​ស័ក និង​កន្លែង​ព្យាបាល​កម្រិត​ស្រាល​។ ត្រូវ​ប្រុងប្រៀប​រៀបចំ​ធ្វើតេស្ត​ដល់​យោធិន​នៅ​តាម​បណ្តា​អង្គភាព ដោយ​យកចិត្តទុកដាក់​ជាពិសេស​ដល់​កម្លាំង​ទាំងអស់​ដែល​ចេញ​ប្រតិបត្តិការ​តាម​ច្រក​ព្រំដែន​, ពេទ្យ​យោធា​, កម្លាំង​ចូលរួម​ចាក់​វ៉ាក់សាំង ​និង​កម្លាំង​ដែល​ចូលរួម​ប្រតិបត្តិការ​ក្នុង​តំបន់​មាន​ហានិភ័យ​ខ្ពស់ ​ដូចជា ​តំបន់​ក្រហម ជាដើម​។ បន្ត​ភារកិច្ច​ដែល​បាន​អនុវត្ត​កន្លងមក ក៏ដូចជា​ត្រៀម​កម្លាំង​ដើម្បី​ចូលរួម​អនុវត្ត​ភារកិច្ច​នៅ​ពេល​មាន​បទបញ្ជា ដូចជា ​៖ ការរៀបចំ​ក្រុមគ្រូពេទ្យ​, ការចូលរួម​ក្នុង​ការ​ការពារ និង​រក្សា​សន្តិសុខ​នៅ​តាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​, ការ​ចូល​រួម​ការបិទ​ខ្ទប់​នៅ​តាម​បណ្តា​រាជធានី​-​ខេត្ត ​និង​ការ​ដឹកជញ្ជូន​ពលករ​ត្រលប់​មកពី​បរទេស​។បន្ត​ចូលរួម​ និង​ត្រៀម​ចូលរួម​នៅ​ក្នុង​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ តាម​ផែនការ​របស់​រាជរដ្ឋាភិបាល​។ពាក់ព័ន្ធ​នឹង​ការងារ​លើកកម្ពស់​សុខុមាលភាព​របស់​កងទ័ព ជាពិសេស​ការ​ការពារ​ជំងឺ​កូ​វីដ​-១៩ ​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត សូម​កោតសរសើរ ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​គ្រប់​ស្ថាប័ន​-​កងឯកភាព​ទាំងអស់​ ដែល​បាន​ខិតខំ​អនុវត្ត​វិធាន​សុខាភិបាល​ក្នុង​ការ​គ្រប់គ្រង​កម្លាំង​ក្នុង​រយៈកាល​កន្លងមក​នេះ និង​សូម​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​បន្ត​រឹត​បន្តឹង​ការអនុវត្ត​វិធានការ​ទាំងនេះ​ឱ្យ​មាន​ប្រសិទ្ធភាព​បន្ថែមទៀត​ ដើម្បី​ការពារ​ខ្លួន​នៅ​ក្នុង​ជួរ​ទ័ព​, គ្រួសារ​ទ័ព និង​សហគមន៍​៕

អាជ្ញាធរ​ខេត្ត​កណ្តាល​ ជំរុញ​ពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២​​ទាន់ពេល ខណៈ​យុទ្ធនាការ​ជិត​បិទ​បញ្ចប់

2021/07/05 03:52:25 pm        523
កណ្ដាល ​៖ នៅ​ថ្ងៃទី​៧ខែ​កក្កដា​ ខាងមុខនេះ​ យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ដូ​ស​ទី​២​ ជូន​ពលរដ្ឋ​នៅ​តាម​ទីប្រជុំជន និង​រោងចក្រ​នៅ​ទូទាំង​ខេត្តកណ្តាល​ នឹងត្រូវ​បិទ​បញ្ចប់​។ ​សម្រាប់​ក្រុម​ពេទ្យ​ និង​អាជ្ញាធរ​មូលដ្ឋាន ​ដែល​បាន​សហការ​ចាក់​វ៉ាក់សាំង​ នៅ​តាម​ទី​វត្តអារាម​ និង​តាម​សាលារៀន​ជាដើម បាន​អំពាវនាវ​ឲ្យ​​ពលរដ្ឋ​ដែល​បាន​ចាក់​ដូ​ស​ទី​១​ រួចហើយ ​សូម​អញ្ជើញ​ទៅ​ចាក់​ដូ​ស​ទី​២ ​តាម​ការ​ណាត់​របស់​គ្រូពេទ្យ ។បើ​តាម​ក្រុម​ពេទ្យ​ និង​អាជ្ញាធរ​ ដែល​បាន​សហការ​រៀបចំ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​នៅ​ក្នុង​ក្រុង​តាខ្មៅ បាន​ថ្លែងប្រាប់​នៅ​ថ្ងៃទី​៥ខែ​កក្កដា​នេះ​ថា ​នៅសល់​ប្រមាណ​តែ​២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ-​១៩​ នៅក្នុង​ខេត្តកណ្តាល ​នឹងត្រូវ​បិទ​បញ្ចប់ ​ហើយ​បើ​តាម​ការ​សង្កេត​ឃើញថា ស្ទើរ​គ្រប់​ពលរដ្ឋ​ដែល​បាន​មក​ចាក់​ដូ​ស​ទី​១​រួចហើយ គឺ​បាន​មក​ចាក់​ដូ​ស​ទី​២ ​តប​តាម​ការ​ណាត់​របស់​ក្រុម​ពេទ្យ​។បើ​តាម​លោកស្រីវេជ្ជបណ្ឌិត ទាវ គ​ន្ធា​រតនា ​ប្រធាន​ទីតាំង​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​ នៅក្នុង​អនុវិទ្យាល័យ ហ៊ុន សែន ខ្ពប​វែង បាន​បញ្ជាក់​ថា ​សម្រាប់​ពលរដ្ឋ​ដែល​ត្រូវ​ចាក់​ដូ​ស​ទី​២ ទៅ​មិនទាន់​តាម​ថ្ងៃ​ណាត់​ក្រុម​ពេទ្យ ​គឺ​ចាប់ពី​ថ្ងៃទី​៨ ​ខែកក្កដា​ តទៅ​សូម​អញ្ជើញ​ទៅ​ស្វែងរក​ការ​ចាក់​ដោយ​ខ្លួនឯង នៅ​ឯ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ​ក្រុង​តាខ្មៅ​។ទោះ​យ៉ាង​សម្រាប់​ពលរដ្ឋ​ដែល​ត្រូវ​ចាក់​ដូ​ស​ទី​២​នេះ គឺ​មាន​ពលរដ្ឋ​មួយ​ចំនួន​ធំ​មានការ​យល់ដឹង​ដោយ​ខ្លួន ​បាន​អញ្ជើញ​មក​ចាក់​វ៉ាក់សាំង​ទាន់​ពេល​តាម​ណាត់ ​ ហើយ​ក៏​មាន​មួយ​ចំនួន ​គឺ​មាន​អាជ្ញាធរ​មូលដ្ឋាន ​បាន​ចុះ​ណែនាំ​ក្រើនរំលឹក​តាម​ខ្នង​ផ្ទះ ​ទៅ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២ ​ចៀសវាង​ការ​ហួសពេល​អាក់ខាន​មិនបាន​ចាក់​ និង​ពិបាក​ទៅ​ចាក់​នៅ​ឆ្ងាយ​ពី​ផ្ទះ ។សូមបញ្ជាក់ថា ​បើតាម​វេជ្ជបណ្ឌិត គួ​យ ប៊ុនធឿន ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល ​បាន​ថ្លែងថា ​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​ នៅតាម​តំបន់​ទីប្រជុំជន​ និង​កម្មករ​កម្ម​ការិនី​នៅ​ទូទាំង​ខេត្តកណ្តាល ​ដែល​បាន​ចាប់ផ្តើម​ចាក់​ចាប់ពី​ថ្ងៃទី​១០ ​ខែមិថុនា​ មក​នោះ ​គឺ​មាន​ផែនការ​ចាក់​លើ​ពលរដ្ឋ​ទូទៅ​ប្រមាណ​៦០​ម៉ឺន​នាក់​ ខណៈ​មកដល់​ព្រឹក​ថ្ងៃនេះ ​គឺ​មាន​ពលរដ្ឋ​បាន​អញ្ជើញ​មក​ចាក់​ដូ​ស​ទី​២ ​បាន​ប្រមាណ​ជាង ៨០% នៃ​ចំនួន​អ្នក​ចាក់​ដូ​ស​ទី​១ ៕​អត្ថបទ ស៊ុម សុខ​ជា

មន្ត្រី​សុខាភិបាល​ខេត្តបាត់ដំបង​ កំពុង​យកចិត្តទុកដាក់​ធ្វើតេស្ត​រហ័ស​នៅ​តាម​ច្រកព្រំដែន

2021/07/05 03:24:18 pm        492
បាត់ដំបង ៖ អាជ្ញាធរខេត្ត​បាត់ដំបង និង​មន្ទីរ​សុខាភិបាល​ខេត្ត ក្នុង​រយៈពេល​៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៣០ ខែមិថុនា ​ដល់​ថ្ងៃទី​៤ ​ខែកក្កដា ឆ្នាំ​២០២១ ​បានធ្វើ​តេស្ត​រហ័ស​ដល់​អ្នកបើកបរ​រថយន្ត ក៏ដូចជា​ពលករ​ទើប​ប្រ​ឡប់​មកពី​ប្រទេស​ថៃ នៅ​តាម​ច្រក​ជាប់​ខេត្តបាត់ដំបង ​មាន​ចំនួន​ជាង ២០០០​សំណាក ។បើតាម​លោក សឿ​ម ប៊ុន​រិ​ទ្ធ អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋ​បាលខេត្ត​បាត់ដំបង ​បាន​លើក​ឡើងថា បច្ចុប្បន្ន​អាជ្ញាធរខេត្ត​បាន​រៀបចំ​នូវ​ទីតាំង​ ធ្វើតេស្ត​រហ័ស​រក​មេរោគ​កូ​វីដ​-១៩ ​មាននៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ដូង ច្រក​តំបន់​អូរ​អន្លក់ ច្រក​តំបន់​អូរ​រំដួល និង​ច្រកទ្វារព្រំដែន​អន្តរជាតិ​ភ្នំ​ដី ដោយ​ការធ្វើ​តេស្ត​នេះ​ ធ្វើ​ទៅលើ​អ្នកបើកបរ​រថយន្ត ​និង​អ្នក​រួមដំណើរ​ទាំង​ខាង​ខ្មែរ និង​ខាង​ថៃ ហើយក៏​ធ្វើតេស្ត​លើ​ពលករ​ផងដែរ ។លោក​ បន្តថា សម្រាប់​ការ​ធ្វើ​តេស្ត​រហ័ស​ចំនួន​២២៩៤​សំណាក ​ក្នុង​រយៈពេល​ទាំង​៥​ថ្ងៃនោះ​ បាន​រក​ឃើញ​អ្នកបើកបរ​រថយន្ត​ជនជាតិខ្មែរ ​និង​ពលករ​ខ្មែរ​ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ ​មាន​វិជ្ជមាន​កូ​វីដ​១៩ ​ហើយ​ពួកគេ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យបង្អែក ​និង​ទីតាំង​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ រួចរាល់​អស់ហើយ ។គួរ​បញ្ជាក់ថា ​កាលពី​ថ្ងៃទី​៤ ​ខែកក្កដា ឆ្នាំ​២០២១ អាជ្ញាធរ​ខេត្ត​បាត់ដំបង បាន​រក​ឃើញ​អ្នក​វិជ្ជមាន​កូវីដ​-១៩ ចំនួន​៥៧​នាក់ និង​ជាសះស្បើយ​ចំនួន៣​នាក់ ។​ ដោយ​ចាប់ពី​មានការ​ផ្ទុះ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅ​ប្រទេស​កម្ពុជា សម្រាប់​ខេត្តបាត់ដំបង ​មាន​អ្នក​ឆ្លង​ជំងឺ​នេះ​ចំនួន១១៧៦​នាក់​ ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​ចំនួន ៦១២​នាក់ ស្លាប់​ចំនួន​៧​នាក់ ​និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​ ៥៥៧​នាក់ ៕អត្ថបទ ៖ បាន សុខ​រិ​ទ្ធ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រភព៖ ការចរចាដោយប្រយោលរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ចាប់ផ្តើមនៅទីក្រុងដូហារបស់កាតា
07/01/2026 07:07 PM
លោក Ghalibaf៖ អ៊ីរ៉ង់មិនអាចនាំចេញ «ប្រេងសូម្បី​ ១បារ៉ែល» អំឡុងពេលបិទខ្ទប់​ផ្លូវ​ទឹក​ដោយ​អាមេរិក
07/01/2026 07:07 PM
មេដឹកនាំប្រឆាំងអ៊ីស្រាអែលចោទលោក Netanyahu ថា បាន​ប្រឌិតនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដើម្បីបំភ័យសាធារណជន
07/01/2026 07:07 PM
លោក Zelenskyy៖ អ៊ុយក្រែនវាយប្រហាររោងចក្រចម្រាញ់ប្រេង និងរោងចក្រការពារជាតិ នៅរុស្ស៊ី
07/01/2026 06:07 PM
អេស្ប៉ាញកត់ត្រាការស្លាប់ទាក់ទងនឹងកម្ដៅ​ជាង ១.០០០នាក់ ក្នុងខែមិថុនា
07/01/2026 06:07 PM
របាយការណ៍៖ ក្រុមប្រឹក្សាសន្តិភាព នឹងគ្រប់គ្រងមជ្ឈមណ្ឌលជម្រកមនុស្សធម៌នៅ​ហ្កាហ្សាឆាប់​ៗ
07/01/2026 06:07 PM
សារព័ត៌មាន៖ NATO មិនទាន់ឯកភាពគ្នាលើលក្ខខណ្ឌនៃជំនួយដល់អ៊ុយក្រែនទេ ដោយសារជំហររបស់អ៊ីតាលី
07/01/2026 06:07 PM
សហរដ្ឋអាមេរិកប្រកាសទណ្ឌកម្មស្រប​ជាមួយប្រទេសឈូងសមុទ្រ លើ​ក្រុមហេសបូឡារបស់​លីបង់
07/01/2026 06:07 PM
ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ
07/01/2026 06:07 PM
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ កងទ័ពនឹងបន្តនៅក្នុងប្រទេសលីបង់ ស៊ីរី និងហ្កាហ្សា ដោយគ្មានពេលវេលាកំណត់
07/01/2026 06:07 PM