សម្ដេចតេជោ គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ

នយោបាយ​ និង ការអភិវឌ្ឍន៍

៥​ខែ​ដើម​ឆ្នាំនេះ ករណី​ជំងឺគ្រុនឈាម​ក្នុង​រាជធានី​ភ្នំពេញ​ថយ​ចុះ​ជាង​ពាក់​កណ្តាល​បើ​ធៀប​ឆ្នាំ​កន្លងទៅ

2021/06/25 11:52:35 am        379
ភ្នំពេញ ៖ លោក​វេជ្ជបណ្ឌិត ងី មាន​ហេង ប្រធាន​ម​នី្ទ​រ​សុខាភិបាល​រាជធានី​ភ្នំពេញ ​ប្រាប់​BTV ព័ត៌មាន​ នា​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា ​ឆ្នាំ​២០២១​នេះថា ករណី​ជំងឺគ្រុនឈាម ក្នុង​រយៈពេល​៥​ខែ ឆ្នាំ​២០២១​នេះ​ បើ​ប្រៀបធៀប នឹង​៥​ខែ​ឆ្នាំ​២០២០ ​ករណី​ជំងឺគ្រុនឈាម​ក្នុង​រាជធានី​ភ្នំពេញ ​មានការ​ថយ​ចុះ​ជាង​ពាក់​កណ្តាល​។លោក​វេជ្ជបណ្ឌិត ងី មាន​ហេង បន្តទៀតថា ​ដោយហេតុថា​រដូវ​នេះ ជា​រដូវវស្សា ​ចាប់​ផ្តើម​ភ្លៀង មាន​ទឹក​ដក​ច្រើន​។ ​ដូច្នេះ​ក្នុងនាម​មន្ត្រី​សុខាភិបាល នៅតែ​ចុះ​អប់រំ ​និង​លុបបំបាត់​ជម្រក​មូស​ខ្លា និង​និយាយ​ដោយឡែក​សុខភាព គឺជា​កត្តា​ចម្បង និង​ត្រូវតែ​នាំគ្នា​ថែរក្សា​ឲ្យ​បានល្អ ​ចៀសវាង​នូវ​ជំងឺ​ដង្កាត់​ផ្សេងៗ ដោយ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​អនាម័យ ​រស់នៅ​ស្អាត​ ហូប​ស្អាត ​បរិស្ថាន​ស្អាត មិន​មាន​សំរាម ថ្លុក​ទឹក​ដក់ និង​សំភារៈ​ដែលមាន​ទឹក​ដក់ និង​ព្រៃ​ជុំវិញ​ផ្ទះ​ដែល​ជា​ជម្រក​សត្វ មូស​ខ្លា ដែលជា​ភ្នាក់ងារ​បង្ក​រោគ​គ្រុនឈាម ជាពិសេស​កុមារ​តូចៗ​។លោក​វេជ្ជបណ្ឌិត ងី មាន​ហេង ក៏​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ គិតគូរ​ពី​ការ​ថែរក្សា​សុខភាព​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ ​ជា​បន្តទៀត បើ​មាន​បញ្ហា​សុខភាព ត្រូវ​ទៅ​ប្រើ​ប្រាស់​សេវា​សុខភាព​នៅ​តាម​បណ្តា​មូលដ្ឋាន​សុខាភិបាល សាធារណៈ​ដែល​នៅ​ជិតៗ​លោកអ្នក ​និង​ត្រូវ​ជួប​ពិនិត្យ​និង​ព្យាបាល​ជំងឺ ​ជាមួយ​គ្រូពេទ្យ​ដែល​មាន​ការប​ណ្តុះបណ្តាល​ត្រឹមត្រូវ ​ជាពិសេស​ដែល​យើង​ទាំងអស់គ្នា​កំពុងស្ថិត​ក្នុងស្ថានភាព​ដ៏​លំបាក​ ដែល​បង្ករ​ឡើង​ដោយ​ជំងឺ​កូ​វីដ​-១៩​។​ ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ​ក៏ត្រូវ​អនុវត្តន៍​ឲ្យ​បាន​ម៉ឹងម៉ាត់​ជាទីបំផុត ​តាម​ការណែនាំ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រសួងសុខាភិបាល គឺ​៣​កុំ ៣​ការពារ ដើម្បី​ការពារ​ការឆ្លង​មេរោគ​កូ​វីដ​-១៩ និង​ការ​បំប្លែង​ថ្មី នៃ​មេរោគ​កូ​វីដ​-១៩៕អត្ថបទ រដ្ឋា

កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ក្នុងស្ថានភាព​ជំងឺ​រាតត្បាត ​ពិតជា​មានសារសំខាន់​ជាង​ពេលណា​ទាំងអស់

2021/06/24 05:16:51 pm        367
ភ្នំពេញ ៖ កម្ពុជា​មានជំនឿថា ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និង​ការ​កសាង​ភាពជា​ដៃគូ ​ពិតជា​មាន សារៈសំខាន់​ជាង​ពេលណា​ទាំងអស់ ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​យើង​ ដើម្បី​ស្តារ​សេដ្ឋកិច្ច​និង​សង្គម​ឱ្យ​មាន​ភាពរស់រវើក​ និង​រួច​ផុត​ពី​វិបត្តិ​សេដ្ឋកិច្ច​-​សង្គម​ដែល​បង្កឡើង​ដោយ​ជំងឺ​រាតត្បាត​សកល​។នេះ​គឺជា​ខ្លឹមសារ​របស់​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថ្លែង​ក្នុង​សន្និសីទ​ជាន់ខ្ពស់​អាស៊ី​-​ប៉ាស៊ីហ្វិក ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ខ្សែក្រវាត់ និង​ផ្លូវ ក្រោម​ប្រធានបទ «​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង នឹង​ជំងឺ​រាតត្បាត ​ដើម្បី​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​» នៅ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១​នេះ​។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​ បញ្ជាក់ថា ​កិច្ចខិតខំប្រឹងប្រែង​របស់​ចិន ​ដែល​ឈានមុខ​គេ​នៅ​ក្នុង​វ៉ាក់សាំង​ពហុភាគី​និយម​ត្រូវបានទទួលស្គាល់​យ៉ាង​ទូលំទូលាយ ​និង​ផ្តល់​សារៈសំខាន់​យ៉ាងខ្លាំង​។ មកទល់​ថ្ងៃនេះ ​ចិន​បាន​ចែកចាយ​វ៉ាក់សាំង​ជាង៣៥០លាន​ដូ​ស​ទៅដល់​ដៃគូ​សហប្រតិបត្តិ​ការ​សាកល​។ ដោយ​ប្តេជ្ញាចិត្ត ​ក្នុងការ​ធានាថា ​អ្នកណា​ក៏​អាច​ទទួល​បាន​វ៉ាក់សាំង​ដែរ​ចិន​បន្ត​គាំទ្រ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង ​របស់​ខ្លួន​ក្នុង​ការផ្ទេរ​បច្ចេកវិទ្យា ​និង​ការផលិត​វ៉ាក់សាំង​រួមគ្នា ​ជាមួយ​ប្រទេស​កំពុង​អភិវឌ្ឍន៍​នានា​ផងដែរ​។ ជាមួយនឹង​ការ​ប្តេជ្ញាចិត្ត​ដ៏​រឹងមាំ​ទាំងនេះ យើង​អាច​មើល​ឃើញ​នូវ​អនាគត​ពិភព ​លោក​មួយ​ដែល​មាន​សុវត្ថិភាព​ជាង​ពេល​បច្ចុប្បន្ន​។ឯកឧត្តម​ ជឿជាក់​យ៉ាង​មុតមាំ​ថា កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ និង​ការតភ្ជាប់ ​គឺជា​កាតាលីករ​ដ៏ សំខាន់​នៃ​ការ​ងើប​ឡើងវិញ​របស់​យើង​។​ កិច្ចសហប្រតិបត្តិការ​តំបន់​របស់​យើង​ចាំបាច់​ត្រូវ​ផ្តោត ​លើ​ការ​ធានាថា ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់ ក្នុង​តំបន់​នៅ​តែមាន​ភាព​ធន់​រឹងមាំ​។ ​យើង​ធ្វើ​បានល្អ​នៅក្នុង ​បរិបទ​នេះ អាស្រ័យ​ដោយមាន​គម្រោង​ខ្សែក្រវាត់ ​និង​ផ្លូវ​ជាច្រើន ​ដែល​កំពុងដំណើរការ​លូតលាស់ នៅ​ទូទាំង​តំបន់​។នៅ​កម្ពុជាមាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ដ៏​ធំ​មួយ​នៅ​ខេត្ត​ព្រះសីហនុ​គម្រោង​សាងសង់ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ និង​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នៅ​ភ្នំពេញ និង​ខេត្តសៀមរាប​ជាដើម​។ គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ​បាន និង​កំពុង​វិវត្តន៍​ទៅមុខ​យ៉ាង​រលូន ហើយ​ប្រាកដជា​នឹង​ចូលរួម​ចំណែក​ក្នុងការ​ជំរុញ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ចកម្ពុជា​។ចំពោះ ការរំពឹង​ទៅ​ថ្ងៃ​អនាគត​នៃ​កិច្ចសហប្រតិបត្តិការ​ខ្សែក្រវាត់ និង​ផ្លូវ ​នៅក្នុង​តំបន់​អាស៊ី ប៉ាស៊ីហ្វិក បាន​ចែករំលែក​នូវ​គំនិត​មួយ​ចំនួន​គឺ​យើង​ត្រូវ ពង្រឹង​កិច្ចសហការ និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ លើ​ការផលិត និងការ​ចែកចាយ​វ៉ាក់សាំង ឱ្យ​កាន់តែ​ប្រកបដោយ​បរិ​យា​ប័ន្ន និង​សមធម៌ ហើយ​គួរ​ចៀសវាង​ការយក​ជំងឺ​រាតត្បាត​សកល​មក​ធ្វើជា​ឧបករណ៍​នយោបាយ ប្រការ​ដែល​សំខាន់​ដូចគ្នានេះដែរ ​កិច្ចសហប្រតិបត្តិការ​តំបន់​គឺជា​ការចាំបាច់ ​ដើម្បី​ពង្រឹង​ការ​ការពារ​ជំងឺ​រាតត្បាត​ទាំង​ឡាយនា ពេលអនាគត​។ការកសាង «​សហគមន៍​វាសនា​រួម​សម្រាប់​មនុស្សជាតិ​» មិនមែន​គ្រាន់តែ​ជា ពាក្យស្លាក​នយោបាយ​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ គឺជា​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ​ដែល​នឹង​ជួយ​ឱ្យ​យើង ​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​ យើង​ត្រូវ​រក្សា​ឱ្យ​បាន​នូវ​ប្រព័ន្ធ​ពាណិជ្ជកម្ម និង​វិនិយោគ​ពហុភាគី ដែល​ឈរលើមូលដ្ឋាន​ច្បាប់ ព្រមទាំង​មាន​លក្ខណៈ​បើកចំហ និង​បរិ​យា​ប័ន្ន​។ ក្នុងន័យនេះ កិច្ចព្រមព្រៀងភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) នឹង​ដើរតួ​យ៉ាង​សំខាន់​ក្នុងការ​ជំរុញ ​តំបន់​និយម​ដែល​មាន​លក្ខណៈ​បើកទូលាយ ​និង​បរិ​យា​ប័ន្ន​» ​និង​គាំទ្រ​ដល់​ការ​ងើបឡើង​វិញ ប្រកបដោយ​បរិ​យាប​ន្ន និង​ចីរភាព​។​យើង​ត្រូវ​ផ្តល់​ធនធាន​បន្ថែមទៀត​ក្នុងការ​គាំពារ​សង្គម​។ ការ​គាំពារ​សង្គម​នេះ មិនមែន​ជាការ​ចំណាយ ឬ​ជាការ​អូស​បន្លាយ​នូវ​វិបុលភាព​របស់​យើង​នោះឡើយ​ ក៏ប៉ុន្តែ​ផ្ទុយទៅវិញ វា​ជាការ​វិនិយោគ​ទៅលើ​ប្រជាជន​របស់​យើង ​ដែល​នឹង​ជួយ​ជំរុញ​សេដ្ឋកិច្ច​ឲ្យ​ប្រកបដោយ​ថាមវន្ត បរិ​យា​ប័ន្ន និង​រឹងមាំ​ជាង​មុន​។ ឯកឧត្តម​ ជឿជាក់ថា ​នេះ​គឺជា​ស្មារតី​ដ៏​ពិតប្រាកដ​នៃ​គម្រោង ​ខ្សែក្រវាត់ និង​ផ្លូវ​ទាំងអស់​។ទន្ទឹមនឹង​ការគាំទ្រ​គំនិត​ផ្ដួចផ្ដើម​ទាំង​២ ដែល​ស្នើ​ឡើង​ដោយ​ចិន​ស្តីពី​កិច្ចសហប្រតិបត្តិការ ​វ៉ាក់សាំង និង​ភាពជា​ដៃគូ​ក្នុង​ការ​អភិវឌ្ឍ​បៃតង​ ឯកឧត្តម​ មាន​សុទិដ្ឋិនិយម​ថា ស្មារតី​នៃ​កិច្ច​សហប្រតិបត្តិការ​ខ្សែក្រវាត់ ​និង​ផ្លូវ​នឹង​បន្ត​រួមចំណែក​ដល់​ការ​ឈាន​ទៅ​សម្រេច​បាន​នូវ​គោលដៅ ​អភិវឌ្ឍ​ន៍ ​ប្រកបដោយ​ចីរភាព​របស់​យើង​ នៅក្នុង​រយៈពេល​ច្រើន​ឆ្នាំ​ទៅមុខទៀត​៕អត្ថបទ ៖ មុត សុត

ឯកឧត្តម ប្រាជ្ញ ចន្ទ ត្រូវ​បាន​រដ្ឋសភា​ជ្រើសរើស​ជា​ប្រធាន​ថ្មី នៃ (​គជប​)

2021/06/24 04:57:58 pm        571
ភ្នំពេញ ៖ រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​នៅ​ថ្ងៃទី​២៤ខែមិថុនា​នេះ ​បានសម្រេច​ជ្រើសរើស​ឯកឧត្តម ប្រាជ្ញ ចន្ទ ជា​ប្រធាន​ថ្មី នៃ (​គ​.​ជ​.​ប​) ជំនួស​ឯកឧត្តម ស៊ិ​ក ប៊ុន​ហុក​ ដែល​បាន​សុំលាលែង​ពី​តំណែង នៅ​ដើមខែ​នេះ ​ដោយសារ​បញ្ហា​សុខភាព​។ឯកឧត្តម ប្រាជ្ញ ចន្ទ អតីត​ប្រធាន​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា ​នៅ​ថ្ងៃទី​២៤ខែមិថុនា​នេះ ​បាន​ជាប់​ឆ្នោត​ជា​ប្រធាន​ថ្មី នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត(​គ​.​ជ​.​ប​) ​ដោយ​សមាជិក​រដ្ឋសភា​ទាំងអស់ បាន​បោះឆ្នោត​គាំទ្រ​ផ្តល់​សេចក្តីទុកចិត្ត​ទាំងស្រុង​។រដ្ឋសភា ​បាន​ជ្រើស​រើសប្រធាន(​គជប​) ថ្មី​នេះ ​នៅ​ក្នុង​សម័យប្រជុំ​រដ្ឋ​សភា​ លើក​ទី​៦ នីតិកាល ទី​៦ ក្រោម​អធិបតីភាព ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​ ប្រធានរដ្ឋសភា ​ដោយមាន​សមាជិក​សភា ​ចូលរួម​ចំនួន​៨២​រូប​។ឯកឧត្តម ប្រាជ្ញ ចន្ទ គឺជា​បេក្ខជន​មួយរូប ក្នុងចំណោម​២​រូប ដែល​បាន​ដាក់​ពាក្យស្នើសុំ​ធ្វើ ប្រធាន​ថ្មី នៃ (​គ​.​ជ​.​ប​) ​ទៅកាន់​រដ្ឋសភា ហើយ​ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​គណ​បក្ស​ដឹកនាំ​រាជ​រដ្ឋា​ភិបាល គឺ​គណបក្ស​ប្រជាជន​កម្ពុជា ​ដោយ​ស្រប​ទៅតាម​«​ច្បាប់ ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅនៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​»​។ការរៀបចំ​នីតិវិធី​ជ្រើសរើស​ប្រធាន​គ​.​ជ​.​ប​ថ្មី បាន​ធ្វើឡើង​បន្ទាប់ពី ​ឯកឧត្តម ស៊ិ​ក ប៊ុន​ហុក ប្រធាន គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​បាន​ដាក់​ពាក្យ​លាលែង​ពី​តំណែង​ កាលពី​ថ្ងៃទី​០១ ខែមិថុនា ​ឆ្នាំ​២០២១ បន្ទាប់ពី​មាន​បញ្ហា​សុខភាព​។ ​ឯកឧត្តម ស៊ិ​ក ប៊ុន​ហុក ត្រូវ​បាន​រដ្ឋសភា​បោះឆ្នោត​ជ្រើសតាំង ​ជា​ប្រធាន (​គ​.​ជ​.​ប​) កាលពី​ឆ្នាំ​២០១៥ បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា ​និង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​រួមគ្នា​កែទម្រង់​ស្ថាប័ន​ការបោះឆ្នោត ​ដោយ​ជ្រើសរើស​សមាជិក​គ​.​ជ​.​ប តាម​រូបមន្ត​៤​បូក​៤ បូក នឹង​១ មានន័យថា ​គណបក្ស​នីមួយៗ​ជ្រើសរើស​សមាសភាព​បួនរូប​ម្ខាង​ម្នាក់ ហើយ​គណបក្ស​ទាំងពីរ ត្រូវជ្រើសរើស​សមាសភាព​ទី​៩​ ដោយ​ការ​ព្រមព្រៀងគ្នា​ជា​ឯកច្ឆន្ទ​។ឯកឧត្ដម ប្រាជ្ញ ចន្ទ ធ្លាប់​ជា​អភិបាលខេត្ត​បាត់ដំបង ពី​ឆ្នាំ​២០០១ ដល់​២០១៣ ​ជា​អភិបាលខេត្ត ត្បូងឃ្មុំ ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៧ ​និង​ជា​តំណាងរាស្ត្រ ​និង​ជា​ប្រធាន​គណៈកម្មការ​ទី​១ ​នៃ​រដ្ឋសភា គឺ ​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យ​បណ្តឹង ​អង្កេត ​និង​ទំនាក់ទំនង​រដ្ឋសភា ​ព្រឹទ្ធសភា ពី​ឆ្នាំ​២០១៧ រហូតដល់​ក្លាយ​ជា​ប្រធាន​គ​.​ជ​.​ប​ នៅពេលនេះ​៕​អត្ថបទ​៖ ទូច សោភ័ណ 

គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ធ្វើការ​ថ្កោលទោស​ដាច់អហង្ការ​ចំពោះទណ្ឌិត​សម រង្ស៊ី ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ

2021/06/24 06:52:43 am        1092
ភ្នំពេញ ៖ គណបក្ស​ហ៊្វុនស៊ិនប៉ិច​​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ធ្វើការ​ថ្កោលទោស​ដាច់អហង្ការ ចំពោះ​ទណ្ឌិត សម រង្ស៊ី ដែល​បច្ចុប្បន្ន​កំពុងរត់​ចោលស្រុក​ ដោយ​បាន​ធ្វើការ​ប្រមាថ​ជាថ្មី​ម្តងទៀត​ដល់​អង្គ​ព្រះមហាក្សត្រ​ តាមរយៈ​សង្គម​ហ្វេ​ស​បុក ​ហើយ​បាន​ធ្វើការ​អំពាវនាវ​ដល់​សមត្ថកិច្ច និង​ស្ថាប័ន​តុលាការ​ធ្វើការ​ចាប់ខ្លួន​ទណ្ឌិត​នេះ​ មក​ផ្ដន្ទាទោស​ទៅតាម​ច្បាប់​ជា​ធរមាន​។យោង​តាម​សេចក្តីថ្លែង​ការណ៍​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​​ ដែល​ទូរទស្សន៍​BTV​ ទទួលបាន​ នា​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២១​នេះ​ បាន​លើកឡើងថា ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ​សូម​ធ្វើការ ​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ​ចំពោះ​ទណ្ឌិត សម រង្ស៊ី ដែល​បង្ហោះ​សាធារណៈ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក កាលពី​ថ្ងៃទី​២២​ ខែមិថុនា ឆ្នាំ​២០២១​ កន្លងទៅនេះ ដោយ​គណបក្ស​ចាត់​ទុក​ខ្លឹមសារ​ដែល​ទណ្ឌិត សម រង្ស៊ី បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នេះ ​គឺជា​ការប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ ​និង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ចំពោះ​ព្រះ​កិត្តិនាម របស់​អង្គ​ព្រះមហាក្សត្រ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ជាទីគោរព​សក្ការៈ ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​ប្រជានុរាស្ត្រ​ខ្មែរ​យើ​ង និង​បាន​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជំ​ពួក​ទី​២ មាត្រា​៧ ដែល​បាន​ចែងថា ​អង្គ​ព្រះមហាក្សត្រ ​មិនអាច​ន​ណា​រំលោភបំពាន​បានឡើយ​។សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​​ដដែល​នេះ «​បាន​ចាត់ទុក​ការចោទប្រកាន់​យ៉ាង​ងងឹតងងល់​របស់​ទណ្ឌិត សម រង្ស៊ី ម្តង​ហើយ​ម្តងទៀត​មកលើ ​អង្គ​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​មាន​ចេតនា​យ៉ាង​អាក្រក់ ​បម្រើ​មហិច្ឆតា​នយោបាយ​គុំកួន​សងសឹក មក​លើ​របបរាជានិយម ​និង​ព្រះរាជ​បល្ល័ង្ក ​ដែល​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ក៏ដូចជា ​អ្នករាជានិយម អ្នក​សីហនុ​និយម​ និង​ប្រជានុរាស្ត្រ​ខ្មែរ ​មិន​អាច​ទទួល​យកបាន​នោះឡើយ​»​។តាមរយៈ​សេចក្តីថ្លែងការណ៍​នេះដែរ គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ​សូម​ស្នើ​ដល់​រាជរដ្ឋាភិបាល ​និង​ស្ថាប័ន​តុលាការ​ មេត្តា​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ​ដើម្បី​នាំ​យក​មេ​ចលនា​ឧទ្ទាម​ក្រៅច្បាប់​នេះ​ មក​ធ្វើការ​ផ្ដន្ទាទោស​ទៅតាម​ច្បាប់​ជា​ធរមាន​ផងដែរ​៕​អត្ថបទ​ ៖ បាន ចក់'​

ពលរដ្ឋ​ខេត្តកណ្តាល ​ចាប់​ផ្តើម​មកចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​ទី​២​តាម​ការ​ណាត់​របស់​ក្រុម​គ្រូពេទ្យ

2021/06/24 12:48:28 pm        290
កណ្ដាល​ ៖ នៅ​ថ្ងៃទី​២៤ ខែមិថុនា​នេះ គឺជា​ថ្ងៃ​ដែល​ខេត្តកណ្តាល​ បញ្ចប់​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​ដូ​ស​ទី​១ ជូន​បណ្តា​ពលរដ្ឋ​ទូទៅ​នៅក្នុង​ខេត្តកណ្តាល ​ហើយក៏​ជា​ថ្ងៃ​ខេត្តកណ្តាល​ចាប់​ផ្តើម​អនុវត្ត​យុទ្ធនា​ការចាក់​ដូ​ស​ទី​២​ជូន​ពលរដ្ឋ​ទូទៅ​ដែល​បាន​ចាក់​ដូ​ស​ទី​១​រួចហើយ​។ សម្រាប់​ពលរដ្ឋ​ដែល​ដល់​ថ្ងៃ​ណាត់​ចាក់​លើក​ទី​២ ចាក់​ទុក​ថា ​ការ​ចាក់​វ៉ា​ក់​សាំង​បង្គ្រប់​ដូ​ស​ទី​២​នេះ គឺ​មាន​សារៈសំខាន​ណាស់ ក្នុង​ការ​បង្កើត​ភាពស៊ាំ ​និង​មាន​អង់ទីគ័រ​ការពារ​កូ​វីដ​-១៩ គ្រប់គ្រាន់​នៅក្នុង​សរីរាង្គ​របស់គេ​។បើ​តាម​បណ្តា​ប្រជាពលរដ្ឋ​មកពី​តាម​បណ្តា​ភូមិ ដែល​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១ រួចហើយ​ នៅក្នុង​ស្រុក​ពញាឮ​ខេត្តកណ្តាល ​បាន​ថ្លែងប្រាប់​BTV នៅ​ថ្ងៃទី​២៤ ខែមិថុនា​ថា នៅថ្ងៃនេះ ​សម្រាប់​ពលរដ្ឋ​នៅ​ដែល​នៅក្នុង​ភូមិ​ទួល​ងោក ភូមិ​ពោធិ៍​តូច និង​ភូមិ​ឃ្លាំង​ស្បែក​ក្នុង​ឃុំ​កំពង់ហ្លួង ​ ដែល​មេភូមិ​បាន​អញ្ជើញ​អោយ​បណ្តា​ប្រជាពលរដ្ឋ​មក​ចាក់​លើកដំបូង​នៅ​ថ្ងៃទី​១០ ​ខែមិថុនា ហើយ​មកដល់​ថ្ងៃនេះ គឺជា​ថ្ងៃ​ដែល​ក្រុម​ពេទ្យ​ចាក់​វ៉ាក់សាំង ​បាន​កំណត់​អោយមក​ចាក់​ជា​លើក​ទី​២​ទៀត ដើម្បី​បង្កើត​ភាពស៊ាំ ​ការពារ​កូ​វីដ​-១៩​នៅ​ក្នុង​សរីរាង្គ​របស់​យើង​។បើតាម​លោក ទិ​ត សោ​ភ័​ណ្ឌ អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា ​ឃុំ​វិហារ​ហ្លួង​ បាន​ថ្លែងថា មកដល់​ថ្ងៃទី​២៤ ​ខែមិថុនា ថ្ងៃ​បញ្ចប់​យុទ្ធនា​ការ​ចាក់​ដូ​ស​ទី​១​នេះ​ នៅ​ឃុំ​កំពង់​ហ្លួង​មាន​ពលរដ្ឋ​មក​ចាក់​បាន​ប្រមាណ​៩៨%​ នៃ​ពលរដ្ឋ​ដែល​ត្រូវ​ចាក់​សរុប​។បើតាម​វេជ្ជបណ្ឌិត គួ​យ ប៊ុនធឿន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល ​បាន​ថ្លែងថា ​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​ នៅតាម​តំបន់​ទីប្រជុំជន និង​កម្មករ​កម្ម​ការិនី​នៅ​ទូទាំង​ខេត្តកណ្តាល គិត​ចាប់ពី​ថ្ងៃទី​១០ ​ខែមិថុនា រហូតមកដល់​ថ្ងៃទី​២៤ ​ខែមិថុនា​នេះ ​គឺ​មាន​ពលរដ្ឋ​អញ្ជើញ​មក​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​ប្រមាណ​ជាង ៥៣​ម៉ឺន​នាក់ ឬ​ស្មើនឹង​ជិត​៩០% ​នៃ​ចំនួន​វ៉ាក់សាំង​ដែល​ត្រូវ​ចាក់​ដូ​ស​ទី​១ ​លើ​ពលរដ្ឋ​ទូទៅ​ប្រមាណ​៦០​ម៉ឺន​នាក់​។លោកវេជ្ជបណ្ឌិត គួ​យ ប៊ុនធឿន បញ្ជាក់ថា នៅក្នុង​អំឡុង​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​អាទិភាព​មាន​មន្ត្រីរាជការ​ជួរមុខ នគរបាល ​មន្ត្រី​ចូលនិវត្តន៍ និង​អាជីវករ​ជាដើម​កន្លងមក​ គឺ​ក្រុម​ពេទ្យ​ចាក់​បាន​ទាំង​ដូ​ស​ទី​១ ​និង​ដូ​ស​ទី​២​ បាន​ប្រមាណ​ជាង​៧​ម៉ឺន​នាក់​ ហើយ​នៅក្នុង​យុទ្ធនា​ការចាក់​ជូន​ពលរដ្ឋ​ទូទៅ​តាម​ទីប្រជុំជន និង​កម្មករ​រោងចក្រ​នានា​ដែល​កំពុង​ដំណើរ​ចាក់​បាន​ចំនួន​១៤​ថ្ងៃនេះ គឺ​មាន​ពលរដ្ឋ​បាន​ដូ​ស​ទី​១​ បាន​ប្រមាណ​ជាង​៥៣​ម៉ឺន​នាក់ ៕​អត្ថបទ ស៊ុម សុខ​ជា​

ក្រសួងសុខាភិបាល ស្នើ​ពលរដ្ឋ​កុំ​ទិញ​ថ្នាំ​តាម​ឱសថស្ថាន​លេបការ​ពារ​ជំងឺ​កូ​វីដ​-១៩ ដោយ​គ្មាន​វេជ្ជបញ្ជា

2021/06/24 12:20:27 pm        654
ភ្នំពេញ ៖ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ​ក្របខណ្ឌ​ទូទាំង​ប្រទេស ​តាមរយៈ​បណ្តាញ​ BTV ព័ត៌មាន កាលពី​ល្ងាច​ថ្ងៃទី​២៣ ​ខែមិថុនា ឆ្នាំ​២០២១ ​បានស្នើ​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​ឲ្យ​ភ័យខ្លាច​រត់​ទិញ​ថ្នាំ ​តាម​ឱស​ថស្ថាន​ ដើម្បី​យក​មក​លេប​ការពារ​ជំងឺ​កូ​វីដ​-១៩​។លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​បន្តទៀតថា​ មកដល់​បច្ចុប្បន្ននេះ ​មិនទាន់មាន​វិទ្យាសាស្ត្រ​ណា​បញ្ជាក់ថា ​ឬក៏​ផ្សព្វផ្សាយ​ណាមួយ​មាន​លក្ខណៈ​បច្ចេកទេស​ពី​អង្គការ​សុខភាព​ពិភពលោក​កី្ត ​ឬ​កន្លែង​ណាមួយ​កី្ត​ ដែល​បាន​បង្ហាញថា​ រកឃើញ​ឱសថ​សម្រាប់​លេបការ​ពារ​ជំងឺ​កូ​វីដ​-១៩​ ក្រៅតែពី​ការ​ចាក់​វ៉ាក់សាំង​ទេ​។ ព្រោះថា​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​នេះ ​គឺ​ជួយ​ការពារ​សរីរាង្គ​ក្នុង​ខ្លួន​យើង​កុំ​ឲ្យ​វិវត្តន៍​ទៅ​រក​ស្ថានភាព​ធ្ងន់ធ្ងរ​។ ​ដូច្នេះ​បើ​គ្មាន​ការវិវត្តន៍​ទៅ​រក​ស្ថានភាព​ធ្ងន់ធ្ងរ​ យើង​មិនចាំបាច់​ទៅ​សម្រាក​ព្យាបាល​នៅ​ក្នុង​ម​នី្ទ​រ​ពេទ្យ​។ជា​ចុងក្រោយ​លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន ក៏​សូម​ឲ្យ​បុគ្គល​គ្រប់រូប ត្រូវ​យល់​ឲ្យ​បាន​ច្បាស់ អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ ​និង​ម៉ត់ចត់​ជាទីបំផុត​នូវ​វិធានការ​ការពារ​ខ្លួន គឺ​៣​កុំ ៣​ការពារ​។ ដូច្នេះ​ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ​អនុវត្តន៍​វិធានការ​នេះ​បាន​យ៉ាង​ម៉ឹងម៉ាត់ ​នោះ​បងប្អូន​ប្រជាពលរដ្ឋ នឹង​ជៀស​ផុត​ពី​ការឆ្លង​មេរោគ​កូ​វីដ​-១៩៕អត្ថបទ ៖ រដ្ឋា 

ព្រះមហាក្សត្រ​កោតសរសើរ​រដ្ឋសភា ​ដែល​បាន​អនុម័ត​ច្បាប់​ជាច្រើន ​បម្រើ​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ

2021/06/24 11:14:48 am        296
ភ្នំពេញ ៖ ​នៅក្នុង​ឱកាស​រដ្ឋសភា​បើក​សម័យប្រជុំ​លើក​ទី​៦ នីតិកាល​ទី​៦ នា​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២១ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ​ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើ​ព្រះរាជសារ​ជូន​សម័យប្រជុំ​រដ្ឋសភា ​ដោយ​ព្រះអង្គ​បាន​សម្តែង​ការ​កោតសរសើរ​ចំពោះ​កិច្ចប្រឹងប្រែង​របស់​ស្ថាប័ន​នីតិប្បញ្ញត្តិ ​ដែលមាន ​ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជា​អ្នកដឹកនាំ​ភារកិច្ច​ក្នុង​ការ​ពិនិត្យ ពិភាក្សា អនុម័ត​នូវ​ច្បាប់​ជាច្រើន ដើម្បី​ប្រើប្រាស់​ជា​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ ​ក្នុង​សកម្មភាព​នៃ​ការអនុវត្ត​តួនាទី​ និង​ភារកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព ​និង​ប្រសិទ្ធ​ផល​ស្រប​ទៅតាម​សភាព​ជាក់ស្តែង និង​សកលភាវូបនីយកម្ម​។ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ ​នរោត្តម សីហមុនី ទ្រង់បញ្ជាក់ថា ​អង្គសភា​បាន​ពិនិត្យ​សិក្សា​សេចក្តីព្រាងច្បាប់​ទាំងឡាយ​បាន​ហ្មត់ចត់​ និង​ទាន់ពេលវេលា ​ជាពិសេស​ក្នុងនោះ សេចក្តី​ព្រាងច្បាប់​ស្តីពី វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ​និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​ ត្រូវបាន​អនុម័ត​ជា​ការ​ប្រញាប់​ដើម្បី​ឲ្យ​ប្រើប្រាស់​ក្នុង​ស្ថានការណ៍​ពិសេស ​ដែល​កម្ពុជា​កំពុង​រាតត្បាត​ដោយ​ជំងឺឆ្លង​ក្នុង​សហគមន៍​ជា​បន្តបន្ទាប់​មកនេះ​។ព្រះករុណា​ជា​អម្ចាស់ បាន​កត់​សម្គាល់ថា ​ស្ថិតនៅក្នុង​កាលៈទេសៈ​ដ៏​លំបាក​ស្មុគស្មាញ​នា​អំឡុង​ពេលដែល​ជំងឺ​កូ​វីដ​-១៩ ​កំពុង​រាតត្បាត​យ៉ាង​សាហាវ​ទូទាំង​សកលលោក​នេះ ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​ថ្នាក់ដឹកនាំ ​សមាជិក​សមាជិកា​ទាំងអស់​ បាន​ខិតខំ​យក​កម្លាំងកាយ​ចិត្ត ជាអាទិ៍ ក្នុង​ឱកាស​វិស្សមកាល​កន្លងមកនេះ ​សុទ្ធតែ​បាន​ចុះទៅ​មូលដ្ឋាន សួរសុខទុក្ខ ស្វែងយល់​និង​ជួយ​ដោះស្រាយ​រាល់​ការ​លំបាក​និង​រាល់​បញ្ហា​របស់​បងប្អូន​រួម​ជាតិ ជាពិសេស​សម្តេច ​បានរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​យ៉ាងសកម្ម​ក្នុង​រាល់​កិច្ចប្រតិបត្តិការ​ដោះស្រាយ ទប់ស្កាត់ ​មាន​រួមទាំង​ការ​ផ្សព្វផ្សាយ​រាល់​វិធានការ​របស់​ក្រសួងសុខាភិបាល​និង​ការចាក់​វ៉ាក់សាំង​ទៀតផង​។ព្រះរាជសារ ជូន​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៦ នីតិកាល​ទី​៦ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ ​ នរោត្តម សីហមុនី បាន​ថ្លែងអំណរគុណ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី បណ្តា​ប្រទេស​ជា​មិត្ត ដៃគូ​អន្តរជាតិ​នានា ​ដែល​បាន​រួម​សហការ​យ៉ាង​១​ល្អ ​នៅក្នុង​ការ​ខិតខំ​ប្រឹង​ប្រែង​រួមគ្នា​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ព្រះអង្គ​បាន​កោតសរសើរ​យ៉ាង​ក្រៃលែង​ចំពោះ​សម្តេច​នាយក​រដ្ឋមន្ត្រី ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​កៀរគរ​មូលនិធិ​និង​ជំនួយ​វ៉ាក់សាំង​កូ​វីដ​-១៩ ​ចាក់​ជូន​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា​នេះ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​បើក​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៦ នីតិកាល​ទី​៦ បន្ទាប់ពី​បាន​វិស្សមកាល​អស់​រយៈពេល​ប្រមាណ​ជា​៣​ខែ​មក​។​ នៅក្នុង​សម័យប្រជុំ​ព្រឹក​នេះ ​មាន​របៀបវារៈ​ចំនួន​៩ នៅ​ក្នុង​នោះ​ មានការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​បេក្ខភាព ​ប្រធាន​ថ្មី គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ជំនួស​ប្រធាន​ចាស់​ដែល​បាន​លាលែង​ផងដែរ​។ វត្តមាន​សមាជិក​សមាជិកា​រដ្ឋសភា ពេល​ផ្តើម​សម័យប្រជុំ មាន​ចំនួន ៨២​រូប​៕

មន្ត្រី​ស៊ីម៉ាក់​ជិត​ពីរពាន់​នាក់​ ទទួលបាន​ព្រះរាជ​អំណោយ​ដ៏​ថ្លៃថ្លា​ពី​ព្រះមហាក្សត្រ

2021/06/23 01:37:43 pm        400
ភ្នំពេញ ៖ សម្ដេចចៅហ្វា​វាំង គង់ សំអុល ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋ​មន្ត្រីក្រសួង​ព្រះបរមរាជវាំង ព្រះរាជតំណាង​ដ៏​ខ្ពង់ខ្ពស់​ព្រះករុណា​ ព្រះមហាក្សត្រ​ បាន​នាំ​យក​ព្រះរាជ​អំណោយ​ដ៏​ថ្លៃថ្លា​ចែកជូន​មន្ត្រី បុគ្គលិក​ស៊ីម៉ាក់​ចំនួន​១.៧៧៣​នាក់ ​ នា​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ​ឆ្នាំ​២០២១​នេះ នៅ​ទី​បញ្ជាការដ្ឋាន​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​(​ស៊ីម៉ាក់​)​។ព្រះរាជ​អំណោយ​ដ៏​ថ្លៃថ្លា របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ​ នរោត្តម សីហមុនី​ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នេះ រួមមាន ៖ មុខ​១ ភួយ​១ សារុង​១ ក្រ​ម៉ា​១ មី​មួយ​កេះ ត្រីខ ម៉ាស់ និង​ថវិកា​ចំនួន​២០​ម៉ឺន​រៀល​ក្នុង​ម្នាក់​។ថ្លែង​នៅក្នុង​ពិធី​ផ្តល់​ព្រះរាជ​អំណោយ​នេះ ​ សម្ដេចចៅហ្វា​វាំង គង់ សំអុល បាន​ថ្លែងថា​ ព្រះរាជអំណោយ​ដ៏​ថ្លៃថ្លា​របស់​ព្រះមហាក្សត្រ​ នៃ​យើង​នេះ គឺ​ដើម្បី​ជួយ​សម្រាល​ការ​លំបាក​របស់​បងប្អូន​ដែល​កំពុង​បំរើ​ការ​នៅ​អង្គភាព​ស៊ីម៉ាក់ ​និង​លើកទឹកចិត្ត​ដល់​បងប្អូន ​ក្នុង​គ្រា​ដែល​ជួប​នូវ​វិបត្តិ​មេរោគ​កូ​វីដ​-១៩​។ជាមួយគ្នានេះដែរ សម្តេច គង់ សំអុល ​មានប្រសាសន៍​ទៀតថា ព្រះរាជ​ហឫទ័យ សណ្ដោស​ប្រោសប្រណី​ដ៏​មហាប្រសើរ​ថ្លៃថ្លា នៃ​ព្រះករុណា​ជា​អម្ចាស់​ជីវិតលើត្បូង ​និង​សម្ដេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ​សម្ដេចម៉ែ សម្ដេច​យាយ សម្ដេច​យាយទួត ​ដែល​ព្រះអង្គ​តែង​តែមាន​ព្រះរាជ​ហឫទ័យ​ទុកដាក់​ ដ៏​ខ្ពង់ខ្ពស់​ជានិច្ច ​ចំពោះ​សុខទុក្ខ​របស់​ប្រជារាស្ត្រ ​ជា​កូនចៅ ចៅទួត​របស់​ព្រះអង្គ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ​ពិសេស​បងប្អូន​មាន​ជីវភាព​ខ្សត់ខ្សោយ ទទួលរង​គ្រោះ​ដោយ​គ្រោះធម្មជាតិ​ជាដើម​ ត្រូវ​បាន​ព្រះករុណា ព្រះមហាក្សត្រ​ និង​សម្ដេចព្រះ​មហាក្សត្រី​ ព្រះវររាជ​មាតា​ជាតិខ្មែរ ជា​អម្ចាស់​នៃ​យើង ​ព្រះអង្គ​ប្រោស​ព្រះរាជទាន​នូវ​ ព្រះរាជ​អំណោយ​ដ៏​ឧត្តុង្គ​ឧ​ត្ត​ម​គ្រប់បែបយ៉ាង ​ទាំង​ព្រះ​រាជ​អំណោយ​ សំរាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ ​និង​ព្រះ​រាជ​អំណោយ​ជា​ឧ​ត្ត​ម​ប្រយោជន៍ ​សម្រាប់​ការ​អភិវឌ្ឍ​ក្នុង​មូលដ្ឋាន​ ភូមិ​ឃុំ​ទាំងមូល​ជាដើម​នោះ​។ក្នុងឱកាស​ដ៏​ប្រសើរ​នោះ សម្តេច​ គង់ សំអុល បាន​ជម្រាប​ជូន​ពី​ព្រះរាជ​បណ្តាំ​ដ៏​ខ្ពង់ខ្ពស់ ពី​ព្រះករុណា​ជា​អម្ចាស់​ជីវិតលើត្បូង ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​និង​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ​ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​យើង ​ព្រះអង្គ​មាន​ព្រះរាជ​ហឫទ័យ នឹករលឹក​សាកសួរ​សុខទុក្ខ ក្នុង​ព្រះរាជហឫទ័យ​អាណិត ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​ចំពោះ​កូនចៅ ចៅទួត របស់​ព្រះអង្គ​ដែល​កំពុង​បំរើ​ការ​ជួន​ដល់​ប្រទេសជាតិ​នេះ​ផងដែរ​៕​អត្ថបទ​៖ បាន ចក់

កម្ពុជា​នឹង​ចាប់​ផ្តើម​ប្រើ​សុនខ​ស្រាវជ្រាវ​រក​មេរោគ​កូ​វីដ-​១៩ ​នៅ​ពាក់កណ្តាល​ខែក្រោយ​នេះ​

2021/06/23 01:22:56 pm        600
ភ្នំពេញ ៖ ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) ​នឹង​ចាប់ផ្តើម​ប្រើប្រាស់​សុនខ (​ឆ្កែ​) ដើម្បី​ស្រាវជ្រាវ ​និង​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​-១៩​ នៅ​ពាក់​កណ្តាល​ខែក្រោយ​នេះ ​ខណៈ​សុនខ​ទាំងនេះ ត្រូវ​បាន​បង្ហាត់ រួចរាល់​ហើយ​ ដោយ​មន្ត្រី​ជំនាញCMAC ។ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​កម្ចាត់​មីន​កម្ពុជា (CMAC) បាន​ប្រាប់​BTV ​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា នេះ​ថា ​សុនខ ​ចំនួន​១០​ក្បាល ​នឹង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី ស្រាវជ្រាវ ​និង​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ-​១៩​ នាពេល​ឆាប់ៗ​ខាងមុខនេះ​។ ​មន្ត្រី​ស៊ីម៉ាក់ ​និង​ក្រសួងសុខាភិបាល​ រំពឹងទុក​ថា ​ប្រតិបត្តិការ​ប្រើប្រាស់​សុ​នខ​នេះ​ នឹង​ទទួល​បាន​គុណ​ខ្ពស់​។ឯកឧត្តម ហេង រតនា ​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ​សុនខ​ទាំង​១០​ក្បាល​នេះ ​ដែល​ត្រូវ​បាន​មន្ត្រី​ជំនាញ​បង្វឹក​ឱ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់​ហើយ​នោះ​ នឹង​ត្រូវ​បែងចែក​ជា​ពីរ​ក្រុម ​និង​នៅ​រង់​ចាំតែ​សម្ភារ បន្ថែម​សម្រាប់​ប្រើប្រាស់​ក្នុង​ប្រតិបត្តិការ​តែប៉ុណ្ណោះ​។ឯកឧត្តម ហេង រតនា ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា​ ក្នុងអំឡុងពេល​ហ្វឹកហាត់​សុនខ​ប៉ុន្មាន​ខែ​មកនេះ ក្រុមមន្ត្រី​ជំនាញ ពុំ​មាន​បញ្ហាលំបាក​អ្វី​នោះឡើយ ដោយ​អ្នក​ជំនាញ​របស់ CMAC មាន​ទំនុក​ចិត្ត​ខ្ពស់ ព្រោះ នៅ​ប្រទេស​ផ្សេង ​ក៏បាន​ប្រើប្រាស់​រួចហើយ ដូចជា ប្រទេស​អាល្លឺម៉ង់ រុស្ស៊ី និង​ប្រទេស​មួយចំនួនទៀត​៕​អត្ថបទ​៖ បាន ចក់ 

អាជ្ញាធរ​ខេត្តកណ្តាល ​កំពុង​បន្ត​អនុវត្ត​វិធានការ​រុះរើ ផ្ទះ​បណ្តែត​ទឹក បែរចិញ្ចឹម​ខុសច្បាប់​ចេញពី​ដង​ទន្លេ

2021/06/23 12:38:57 pm        373
កណ្ដាល ៖ យុទ្ធនាការ​សម្អាតផ្ទះ​បណ្តែត​ទឹក ​និង​បែរ​ចិញ្ចឹម​ត្រី​ខុសច្បាប់ ​នៅតាម​ដង​ទន្លេ​នានា ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល ​បាន​នឹង​កំពុង​បន្តធ្វើ​ជា​ធម្មតា ខណៈ​បច្ចុប្បន្ន​បែរ​ចិញ្ចឹម​ត្រី​ស្របច្បាប់​ផ្លាស់​ទី​ចេញពី​ដង​ទន្លេ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ​គឺ​អាជ្ញាធរ​កំពុង​រៀបចំ​អោយ​នៅ​ម្តុំ ​ហើយ​បែរ​ចិញ្ចឹម​ត្រី ​និង​ផ្ទះ​បណ្តែត​ទឹក​ខុសច្បាប់​នានា ត្រូវ​បាន​អាជ្ញាធរ​បញ្ជា​ឱ្យ​រុះរើ​។បើ​តាម​លោក ហេង សុភា​រិ​ទ្ធ នាយ​ខណ្ឌ​ជលផល​ខេត្តកណ្តាល ​បាន​ថ្លែងប្រាប់ ​BTV នៅ​ថ្ងៃទី​២៣ ខែមិថុនា​ថា​ មកទល់ពេលនេះ ​មិនទាន់​សរុប​តួលេខ​ផ្ទះ​បណ្តែត​ទឹក​និង​បែរ​ចិញ្ចឹម​ត្រី​ខុសច្បាប់​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល​ នោះទេ ដោយសារ​អាជ្ញាធរ​តាម​បណ្តា​ស្រុក​ក្រុង​នានា​បាន​និងកំពុង​ចុះ​ពិនិត្យ​ស្រាវជ្រាវ លើ​ចំនួន ផ្ទះ​បណ្តែត​ទឹក ​បែរ​ចិញ្ចឹម​ត្រី ​ដែល​មាន​ច្បាប់​អនុញ្ញាត ​ឬ​មាន​ដេញថ្លៃ​ដាក់ឡូ​នេសាទ​ត្រឹមត្រូវ​ពីរ​ដ្ឋ ​និង​ពិនិត្យ ផ្ទះ​បណ្តែត​ទឹក​ បែរ​ចិញ្ចឹម​ត្រី ​ដែល​មិន​មាន​ច្បាប់​អនុញ្ញាត​ពីរដ្ឋ​។លោក ហេង សុភា​រិ​ទ្ធ បន្តថា សម្រាប់​បែរ​ដាយ​ចិញ្ចឹម​ត្រី​ស្របច្បាប់​ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ រៀបចំ​ឱ្យ​ផ្លាស់​ទី​ចេញពី​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ​គឺ​អាជ្ញាធរ​ខេត្តកណ្តាល ​អនុញ្ញាត​អោយ​ចូល​ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល ​តែ​ទៅ​នៅ​មួយកន្លែង ​តាម​ទីតាំង​និយាម​ការដែល​អាជ្ញាធរ​មូលដ្ឋាន​បានកំណត់ ប៉ុន្តែ​ផ្ទះ​បណ្តែត​ទឹក បែរ​ត្រី​ខុសច្បាប់​ដែល​ផ្លាស់​ទី​មកពី​រាជធានី​ភ្នំពេញ ​និង​នៅ​ក្នុង​មាន​ស្រាប់​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល​ មួយ​ចំនួន​ត្រូវ​តម្រូវ​អោយ​រុះរើ ។សូមបញ្ជាក់ថា ​នៅក្នុង​ដំណើរ​អនុវត្ត​វិធានការ​ច្បាប់​រុះរើ​ផ្ទះ​បណ្តែត​ទឹក ​បែរ​ចិញ្ចឹម​ត្រី​ខុសច្បាប់ ​នេះ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ ​អភិបាលខេត្ត​កណ្តាល ការ​អនុវត្ត​វិធានការ​ច្បាប់ ​លើ​សំណង់​អនាធិបតេយ្យ ផ្ទះ​បណ្តែត​ទឹក ​បែរ​ចិញ្ចឹម​ត្រី​គ្រប់​ប្រភេទ​ នៅតាម​មាត់ទន្លេ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ​បានធ្វើឱ្យ​មានផ្ទះ​បណ្តែត ទឹក បែរ​ចិញ្ចឹម​ត្រី​ខុសច្បាប់​មួយចំនួន ​បាន​ចល័ត​ផ្លាស់​ទី​ចេញពី​រាជធានី​ភ្នំពេញ ​ទៅក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល ​សម្រាប់​បញ្ហា​នេះ ​ឯកឧត្តម ក៏បាន​បញ្ជា​អាជ្ញាធរ​មូលដ្ឋាន​ខ្លួន ត្រូវ​ជំរុញ​អោយ​ផ្ទះ​បណ្តែត​ទឹក បែរ​ចិញ្ចឹម​ត្រី​ខុសច្បាប់​ទាំងនោះ ​ត្រូវ​ចេញ​អោយ​ផុតពី​ទឹកដី​ភូមិសាស្ត្រ​ខេត្តកណ្តាល ​ខណៈ​អាជ្ញាធរ​មូលដ្ឋាន​ខេត្តកណ្តាល ​បាន​និង​កំពុង​អនុវត្ត​វិធានការ​ច្បាប់ ​និង​មានការ​រុះរើ​ផ្ទះ​បណ្តែត​ទឹក​ បែរ​ចិញ្ចឹម​ត្រី​ខុសច្បាប់​នៅ​ក្នុង​ដង​ទន្លេ​ភូមិសាស្ត្រ​ខេត្តកណ្តាល​ ចេញពី​ដង​ទន្លេ​ជាបន្ទាន់​ផងដែរ ​ហើយ​ការ​រុះរើ​នោះ ​គឺ​ត្រូវធ្វើ​ជាទូទៅ​ និង​មិន​រើសអើង​ជនជាតិ​ណា​ឡើយ​៕​អត្ថបទ ៖ ស៊ុម សុខ​ជា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump និយាយថា អាមេរិកនិងអ៊ីរ៉ង់ចុះសម្រុងគ្នាខ្លាំងណាស់
07/01/2026 09:07 PM
ភ្លៀងធ្លាក់ខ្លាំងបង្កការជន់លិចនៅទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុម៉ុមបៃប្រទេសឥណ្ឌា
07/01/2026 08:07 PM
អាហ្វ្រិកខាងត្បូងអះអាងថា មនុស្សជាង ៩០០នាក់ ត្រូវបានចាប់ខ្លួន អំឡុងបាតុកម្មប្រឆាំងអន្តោប្រវេសន៍
07/01/2026 08:07 PM
UN ៖ ការរីករាលដាលឆ្លងជំងឺអេបូឡា អាចនឹងធ្វើឲ្យអាហ្វ្រិកខាតបង់ប្រាក់ ៣,៦ ពាន់លានដុល្លារ
07/01/2026 08:07 PM
ក្រុមជួយសង្រ្គោះស្វែងរកអ្នកជាប់ខ្លួនក្រោយប្លុកអគារផ្ទះល្វែងបាក់នៅទីក្រុងអាតែន ប្រទេសក្រិក
07/01/2026 08:07 PM
ទិន្នន័យអង្គការណាសាបង្ហាញថា អគារប្រហែល ៥៨.៨៧០ខ្នង រងការខូចខាតក្នុងការរញ្ជួយដីនៅវេណេស៊ុយអេឡា
07/01/2026 08:07 PM
មនុស្ស ១២នាក់ស្លាប់ ក្រោយទឹកជំនន់វាយប្រហារតំបន់ជាច្រើនរបស់ហ្គាណា
07/01/2026 08:07 PM
ក្មេងៗ ១៤នាក់ស្លាប់ ក្នុងហេតុកាណ៍បាក់ដំបូលមជ្ឈមណ្ឌលសិក្សានៅប៉ាគីស្ថាន
07/01/2026 08:07 PM
លោក Trumpរាយការណ៍ប្រាក់ចំណូលជាង១,៤ពាន់លានដុល្លារពីការបណ្តាក់ទុនគ្រីបតូ
07/01/2026 08:07 PM
មេដឹកនាំបេឡារុសបំពេញទស្សនកិច្ចទៅកាន់ឥណ្ឌូនេស៊ី ជាផ្នែកមួយនៃដំណើរទស្សនកិច្ចនៅអាស៊ី
07/01/2026 08:07 PM