សម្ដេចតេជោ គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ

នយោបាយ​ និង ការអភិវឌ្ឍន៍

ម​នី្ទ​រ​ពេទ្យ​រដ្ឋ​ថ្នាក់ជាតិ បន្ត​ពង្រឹង​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩

2021/06/23 12:24:07 pm        336
ភ្នំពេញ ៖ ខណៈ​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​កម្ពុជា ​បច្ចុប្បន្ននេះ​ មិនទាន់​ធូរស្រាល​នោះ បណ្តា​ម​នី្ទ​រ​ពេទ្យ​រដ្ឋ​ថ្នាក់ជាតិ ​បន្ត​ពង្រឹង​វិធានការ​សុខាភិបាល ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ​និង​មិន​ឲ្យ​ឆ្លង​ពី​ម​នី្ទ​រ​ពេទ្យ​ទៅ​ប្រជាពលរដ្ឋ ​និង​ពី​ប្រជាពលរដ្ឋ ម​កម​នី្ទ​រ​ពេទ្យ​ផងដែរ​។លោកស្រី សេង ចាន់នី អនុប្រធាន​រដ្ឋបាល នៃ​ម​នី្ទ​រ​ពេទ្យ​ព្រះ​អង្គឌួង ប្រាប់​BTV ព័ត៌មាន នា​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ​ឆ្នាំ​២០២១​នេះ​ថា ក្នុង​រយៈពេល​ជាង​មួយឆ្នាំ​មកនេះ ​ប្រទេស​កម្ពុជា ​ទទួល​មាន​ករណី​ជំងឺ​កូ​វីដ​-១៩​ កើតឡើង គឺ​ម​នី្ទ​រ​ពេទ្យ​ព្រះ​អង្គឌួង ​បាន​អនុវត្តន៍​វិធាន​សុខាភិបាល​ យ៉ាង​ម៉ឺងម៉ាត់​ជាទីបំផុត​។ ​ទោះ​យ៉ាងណាក៏ដោយ​យុទ្ធសាស្ត្រ​វិធានការ​ចម្បងៗ​ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ដែល​ត្រូវបាន ​និង​កំពុង​អនុវត្ត ​ហើយ​នៅ​តែមាន​ប្រសិទ្ធភាព​ខ្ពស់​។បើតាម​ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋ​មន្ត្រី​ក្រសួងសុខាភិបាល ​ក៏បាន​អំពាវនាវ​ប្រជា​ពលរដ្ឋ​ទាំងអស់ សូម​បន្ត​អនុវត្តតាម​ការ​ណែនាំ​រ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ​ដែលមាន​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ​ហ៊ុន សែន នាយក​រដ្ឋ​មន្រី្ត​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​និង​វិធានការ​របស់​ក្រសួងសុខាភិបាល​ ត្រូវ​ប្រកាន់​ឲ្យ​បាន​ខ្ជាប់ខ្ជួន ​នូវ​វិធានការ​៣​កុំ ​៣​ការពារ ​និង​ចូលរួម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ​ឲ្យ​បាន​គ្រប់ៗ​គ្នា​៕ អត្ថបទ រដ្ឋា

ស្ដារ​ប្រឡាយ​លូ​៥​ដើម្បី​រំដោះ​ការ​ជន់​លិច​នា​រដូវវស្សា ​ក្នុង​ខណ្ឌ​ចំនួន​បី​របស់​រាជធានី​ភ្នំពេញ​

2021/06/23 12:17:34 pm        335
ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​និងកំពុង​ស្តារ​ប្រឡាយ​លូ​៥ ដើម្បី​រំដោះ​ទឹក​កុំ​ឱ្យ​ជន់​លិច​មូលដ្ឋាន​ខណ្ឌ​ចំនួន​៣ ​នា​រដូវវស្សា​នេះ​។ក្រុមការងារ​របស់​រ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ​ បាន​នឹង​កំពុង​ស្តារ​ប្រឡាយ​លូ​៥​ ដែល​មាន​ប្រវែង​ជាង​១​គីឡូម៉ែត្រ ​ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣​ ខណ្ឌមានជ័យ ​ដើម្បី​បង្ហូរ​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា​នេះ កុំឱ្យ​ហូរ​ចូល​ទៅ​ប្រឡាយ​បឹងទំពន់ និង​លិចលង់​លំនៅឋាន​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​ចំនួន​៣​។លោក ដួង ចាន់​សារ៉ាត់ ប្រធាន​អង្គភាព​លូទឹក ​បូមទឹក​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ​បានឱ្យដឹងថា តាម​ការ​ចង្អុល​ណែនាំ​ពី​ឯកឧត្ដម ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ ក្នុង​ការ​ដោះស្រាយ​ការ​ជន់​លិច​នៅ​រដូវវស្សា ​ការស្តារ​ប្រព័ន្ធ​បង្ហូរទឹក ​ ជាពិសេស​ប្រឡាយ​មេ​នៅ​រាជធានី​ភ្នំពេញ​គឺ​ត្រូវ​ស្ដារ ​ខណៈ​នេះ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ​ដែល​មាន​អង្គភាព​លូទឹក ​បូមទឹក និង​ស្ថានីយ​ចម្រុះ​ទឹក​កខ្វក់ ​បាន​នឹង​កំពុង​ធ្វើ​សកម្មភាព​ស្តារ​ប្រឡាយ​លូ​៥​ ដើម្បី​រំដោះ​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា​នេះ​។លោក ដួង ចាន់​សារ៉ាត់ បាន​បន្ត​ទៀតថា​ ប្រឡាយ​លូ​៥ មាន​ប្រវែង​ជាង១០០០​ម៉ែត្រ​ ទទឹង​ទំហំ​ពី​១៥​ទៅ​៣០​ម៉ែត្រ ​ចាប់ពី​ប្រឡាយ​លូ​ប្រាំ ផ្លូវ​វេ​ង​ស្រេង​ ដល់​ស្ថានីយ​បូម​ទឹក​លូ​៥ ​។ ​ការដ្ឋាន​នេះ​បាន​ចាប់ផ្តើម​ស្តារ ​ដោយ​ប្រើប្រាស់​សា​ឡង់ ​កាលពី​ថ្ងៃទី​១៩ ​ខែមិថុនា ហើយ​គ្រោង​បញ្ចប់​នៅ​ពាក់​កណ្តាល​ខែកក្កដា ខាងមុខ​។ប្រឡាយ​នេះ​ មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រំដោះ​ទឹក​ក្នុង​មូលដ្ឋាន​ខណ្ឌ​ពោធិ​សែន​ជ័យ​ ខណ្ឌ​សែន​សុខ និង​ខណ្ឌមានជ័យ ​ដោយ​ទឹក​ហូរ​ចូល​ប្រឡាយ​លូ​៥ ​ទៅ​ស្ថានីយ​លូ​៥ ​ទើប​បូម​ទំលាក់​ទៅ​ប្រឡាយ​ម័ល និង​បន្ត​ចុះទៅ​ជើងឯក​។លោក ដួង ចាន់​សារ៉ាត់ បញ្ជាក់ថា ប្រឡាយ​លូ​៥​នេះ ​ពោ​ពេញ​ទៅ​ដោយ​សំរាម ​និង​ភក់ ពិសេស​កាក​អំពៅ​ ដែល​ប្រជាពលរដ្ឋ​ដឹក​ទៅ​ទំលាក់​ចូល​ក្នុង​ប្រឡាយ​នេះ​តែម្តង​។ ​ដូច្នេះ ​លោក​សូម​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​មេត្តា​ទុកដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ ​ទៅតាម​ទីតាំង​ដែល​ក្រុមហ៊ុន​ប្រមូល​សំរាម​បាន​កំណត់ កុំ​បោះ​សំរាម​ចូល​ក្នុង​ប្រឡាយ​ទឹក​ នាំឱ្យ​បិទបាំង​ផ្លូវទឹក​មិន​អាច​ហូរ​ដល់​ស្ថានីយ​៕​អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

ពលរដ្ឋ​ជាង​៥​ម៉ឺន​គ្រួសារបាន​ទៅ​បើក​ថវិកា​រួចរាល់ សម្រាប់​កម្មវិធី​ជំនួយ​សង្គម​ក្រោយពេល​បិទ​ខ្ទប់​

2021/06/23 11:47:52 am        556
ភ្នំពេញ ៖ ជុំវិញ​ការអនុវត្ត​កម្ម​វិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយពេល​បិទ​ខ្ទប់ ​គិត​ចាប់ពី​ពេល​ចាប់ផ្ដើម​កាលពី​ថ្ងៃទី ​១០ មិថុនា មកទល់ពេលនេះ ​គឺមាន​គ្រួសារ​ទទួល​ផល​ចំនួន ៥៧៩០២ គ្រួសារ នៃ​ចំនួន​គ្រួសារ​ទទួល​ផល​សរុប ៦១៦៧៨ គ្រួសារ ​បានមក​បើក​សាច់ប្រាក់​នៅ​តាម​ភ្នាក់ងារ វី​ង រួចរាល់​។ នេះ​ជា​ការ​បញ្ជាក់ របស់​ប្រធាន​នាយកដ្ឋាន​សុខុមាលភាព ​សង្គម នៃ​ក្រសួង​សង្គមកិច្ច​។សម្រាប់​ការអនុវត្ត​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយពេល​បិទ​ខ្ទប់ គឺ​កំពុង​ដំណើរ​ការ​បានល្អ​ប្រសើរ​។ នេះ​ជា​ការ​បញ្ជាក់​របស់ លោក ឈួ​រ សុ​បញ្ញា ​ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម​ នៃ​ក្រសួង​សង្គមកិច្ច​។ លោក ​បន្តថា ក្នុងចំណោម​គ្រួសារ​ទទួល​ផល​សរុប ៦១៦៧៨​គ្រួសារ គឺ​មាន​គ្រួសារ​ចំនួន ៥៧៩០២ គ្រួសារ ដែល​ពួកគាត់​បាន​ទៅ​បើក​សាច់ប្រាក់​នៅ​តាម​ភ្នាក់ងារ វី​ង រួចរាល់​ដើម្បី​យក​ថវិកា​ទាំងនោះ​ប្រើប្រាស់​ទៅតាម​ភាព​ចាំបាច់​របស់ខ្លួន​។ ​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយពេល​បិទ​ខ្ទប់​នេះ ជា​កម្មវិធី​ជំនួយ​សង្គម​ថ្មី​មួយ​ដែល​រាជរដ្ឋាភិបាល​បង្កើតឡើង​ភ្លាមៗ​ដើម្បី​ជួយ​សម្រួល​ជីវភាព​ប្រជាពលរដ្ឋ​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង ដោយ​ការបិទ​ខ្ទប់​។កម្មវិធី​នេះ ​ផ្តោត​សំខាន់​ជួយ​ដល់ គ្រួសារ​មាន​ជីវភាព​លំបាក ក្នុង​តំបន់​បិទ​ខ្ទប់​ក្នុង​ទីតាំង​រាជធានី​ភ្នំពេញ ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្ដាល​ និង​ក្រុងព្រះសីហនុ នៃ​ខេត្ត​ព្រះសីហនុ​ដោយ​មិន​រាប់បញ្ចូល​គ្រួសារ​ដែល​មាន​ប័ណ្ណ​សមធម៌​មាន​សុពលភាព លើសពីនេះ​ក៏​ផ្ដល់​អត្ថប្រយោជន៍​សម្រាប់​គ្រួសារ​ដែល​មាន​សមាជិក​ឆ្លង​កូ​វីដ​-១៩​ ដែលមាន​ជីវភាព​លំបាក និង​គ្រួសារ​ដែល​មាន​សមាជិក​បាត់បង់​ជីវិត​ដោយសារកូ​វីដ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​។ចំពោះ​ការអនុវត្ត​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយពេល​បិទ​ខ្ទប់​នេះ លោក ​ឈួ​រ សុ​បញ្ញា តែង​លើកឡើង​ឱ្យ​គ្រួសារ​ទទួល​ផល​ទាំងអស់ ត្រូវ​ប្រើប្រាស់​ថវិកា​ដែល​ទទួល​បាន​ពី​រាជរដ្ឋាភិបាល​ឱ្យ​បាន​ត្រឹមត្រូវ ចំ​គោលដៅ ព្រោះ​កម្មវិធី​នេះ ​គឺ​អនុវត្ត​តែមួយ​ដង​ប៉ុណ្ណោះ ពុំ​ទទួល​បាន​ប្រចាំខែ​នោះទេ​។ជាការ​គិតគូរ​បន្ថែម​ចំពោះ​គ្រួសារ​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ពី​ការ​បិទ​ខ្ទប់ រាជរដ្ឋាភិបាល​ក៏បាន​អនុញ្ញាត​ឱ្យ​គ្រួសារ​ដទៃទៀត បន្ត​មក​ដាក់ពាក្យ​ស្នើសុំ​ការ​សម្ភាសន៍​ផងដែរ​។ ​ជាក់ស្ដែង​ខណៈពេល​នេះ មន្ត្រី​មូលដ្ឋាន​ដោយមាន​ការចូលរួម​ពី យុវជន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​កំពុង​បន្ត​ចុះ​សម្ភាសន៍​បន្ថែមទៀត ​ដោយ​ការ​សម្ភាសន៍​នេះ​មាន​រយៈពេល​មួយ​សប្ដាហ៍ ចាប់​រាប់​ពីថ្ងៃ​បិទ​បញ្ចប់​ការ​ដាក់​ពាក្យ​ស្នើសុំ​កាលពី​ថ្ងៃទី ១៧​មិថុនា កន្លងទៅ​។ តាម​ការ​បញ្ជាក់​របស់​ក្រសួងផែនការ ជា​ក្រសួង​សាម៉ី​ក្នុង​ការ​កំណត់​អត្តសញ្ញាណ​គ្រួសារ​ទទួលផល ​បញ្ជាក់ថា ​គ្រួសារ​ដែល​បាន​ដាក់​ពាក្យ​ស្នើសុំ​និង​ត្រូវ​សម្ភាសន៍​បន្ថែម​គឺមាន​ចំនួន ជាង​៦​ម៉ឺន​គ្រួសារ​បន្ថែមទៀត​៕​អត្ថបទ​៖ ប៉ោ​គឹម​ហុក  

ក្រុម​ពេទ្យ​យោធា​ក្រសួងការពារជាតិ​បន្ត​ចុះ​ចាក់​វ៉ាក់សាំង​កូ​វីដ-​១៩​ តាម​ឃុំ​នានា​ក្នុងស្រុក​ឧ​ត្តុ​ង្គ ខេត្តកំពង់ស្ពឺ​

2021/06/22 03:30:26 pm        341
កំពង់ស្ពឺ ​៖ នៅ​ថ្ងៃទី​២២ ខែមិថុនា​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ​បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ក្រុម​គ្រូពេទ្យ​ចាក់​វ៉ាក់​សាំង​របស់​ទ័ព​មួក​ខៀវ ចុះ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​ ជូន​បណ្តា​ពលរដ្ឋ​ទូទៅ​ ប្រមាណ​ជាង​១​ម៉ឺន​នាក់​ឃុំ​វាល​ពង់​ ស្រុក​ឧ​ត្តុ​ង្គ ខេត្តកំពង់ស្ពឺ ។បើតាម​ឧ​ត្ត​ម​សេនីយ៍​ សែម រតនា ប្រធាន​ក្រុមគ្រូពេទ្យ​ចាក់​វ៉ាក់សាំង​នៃ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ​បាន​ថ្លែង​ប្រាប់ ​BTV ថា បន្ទាប់ពី​ទទួល​បទបញ្ជា​ពី​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង នៅថ្ងៃនេះ ​ក្រុម​ពេទ្យ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​ចំនួន​ជិត​៦០​រូប ​បាន​និងកំពុង​ប្រើប្រាស់​រយៈពេល​ចំនួន​១៥​ថ្ងៃ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ-​១៩​ ដូ​ស​ទី​១​ជូន​បណ្តា​ពលរដ្ឋ​ទូទៅ​ឃុំ​វាល​ពង់​មុនគេ​ក្នុងចំណោម​ឃុំ​នានា​ទៀត​របស់​ស្រុក​ឧ​ត្តុ​ង្គ ​ខណៈ​ឃុំ​វាល​ខ្ពង់​គឺជា​តំបន់​ទីប្រជុំជន ​កម្មករ​បំរើការ​ងារ​តាម​រោងចក្រ ​និង​មាន​បញ្ហា​ប្រឈម​ខ្លាំងជាងគេ​។ឧ​ត្ត​ម​សេនីយ៍​ទោ សែម រតនា បាន​បន្តថា យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​នៅ​ស្រុក​ឧ​ត្តុ​ង្គ បាន​ធ្វើឡើង​បន្ទាប់​ក្រុម​ពេទ្យ​ទ័ព​មួក​ខៀវ ​បាន​បញ្ចប់​ដោយ​ជោគជ័យ​នូវ​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​ជូន​ពលរដ្ឋ​នៅក្នុង​អតីត​តំបន់​ក្រហម ​និង​តំបន់​លឿងទុំ ក្នុង​រាជធានី​ភ្នំពេញ ​ហើយ​ពង្រីក​ការ​ចាក់​មក​តាម​បណ្តា​ស្រុក​នានា​ ដែល​នៅ​ជិត​ជាប់​ជាយ​រាជធានី​ភ្នំពេញ​។ពលរដ្ឋ​ដែល​ទទួល​ការ​ចាក់​វ៉ាក់សាំង ​បាន​ថ្លែងថា ​បន្ទាប់ពី​ទទួល​បាន​សំបុត្រ​អញ្ជើញ​ចាក់​វ៉ាក់សាំង​ការពារ​ពី​មេភូមិ​នៅ​តាម​បណ្តា​ភូមិ​នានា ​បណ្តា​ពលរដ្ឋ​បាន​សំដែង​ការ​សប្បាយ​ចិត្តជា​ខ្លាំង ​និង​មានការ​ទន្ទឹង​រង​ចាំ​ចាក់​វ៉ាក់សាំង​នេះ ​ខណៈ​ក្នុងអំឡុងពេល​មូលដ្ឋាន​របស់​គាត់​បាន​និង​កំពុង​ជួប​ប្រឈម​នឹង​បញ្ហា​ការ​រាតត្បាត​កូ​វីដ-​១៩​នេះ​ផងដែរ​។បើតាម​ការ​បញ្ជាក់​ពី​ឧ​ត្ត​ម​សេនីយ៍ទោ សែម រតនា បានអោយដឹងថា ​បើ​ពិនិត្យ​ស្ថានភាព​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​នៅក្នុង​ស្រុក​ឧ​ត្តុ​ង្គ​ជារួម គឺ ​ក្រសួងការពារជាតិ​បាន​បែងចែក​ក្រុម​ពេទ្យ​យោធា​ចាក់​វ៉ាក់សាំង​ចំនួន​៤​ក្រុម​ រួមមាន ៖ ក្រុមគ្រូពេទ្យ​មកពី​អង្គភាព​បញ្ជូន​សារ ​មកពី​ខាង​កង​ទ័ពជើងគោគ ខាង​កងទ័ព​មួក​ខៀវ ​និង​ក្រុម​នាយទាហាន​សកម្ម ​ បាន​និងកំពុង​ចាក់​នៅ​តាម​បណ្តា​ឃុំ​ផ្សេងៗ​គ្នា​ក្នុងស្រុក​ឧ​ត្តុ​ង្គ ​ខេត្តកំពង់ស្ពឺ​៕​អត្ថបទ ៖ ស៊ុម សុខ​ជា

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ណែនាំ​អំពី​របៀប​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​ ស្រាល​នៅផ្ទះ​ និង​ថែទាំ​សុខភាព​ផ្លូវចិត្ត

2021/06/22 01:26:56 pm        459
ភ្នំពេញ ៖ បើ​យោង​តាមផេក​ផ្លូវការ​របស់​នាយក​ដ្ឋា​ន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ​នៃ​ក្រសួងសុខាភិបាល បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២១​នេះ បាន​ណែនាំ​អំពី​របៀប​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ស្រាល​នៅផ្ទះ ​និង​ថែទាំ​សុខភាព​ផ្លូវចិត្ត​។នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល ​បានបង្ហាញ​សារ​អប់រំ​ណែនាំ​ជា​វីដេអូ ​ដើម្បី​ណែនាំ អោយ​មាន​ការ​មើល​ថែទាំ​អ្នកជំងឺ​កូ​វីដ​-១៩​ ស្រាល​នៅ​តាម​ផ្ទះ ​ដោយ​បាន​បញ្ជាក់ថា ប្រសិនបើ​មាន​អាការៈសង្ស័យ​ក្អក ​ក្តៅខ្លួន ឈឺ​ក គួរ​ទំនាក់ទំនង​ទៅកាន់​លេខ​១១៥​ ដើម្បី​ពិគ្រោះ​និង​ផ្តល់​យោបល់​។ បុគ្គល​មាន​រោគសញ្ញា​កូ​វីដ​-១៩​ មួយចំនួន ត្រូវ​បាន​គ្រូពេទ្យ​វាយ​តម្លៃថា អាច​ព្យាបាល​នៅផ្ទះ​បាន​ ដោយ​ណែនាំ​អោយ​ព្យាបាល​នៅផ្ទះ ​ប៉ុន្តែ​ក៏​អាច​ទំនាក់ទំនង​ទៅកាន់​គ្រូពេទ្យ​ប្រសិនបើ​អាការៈ​មានការ​ប្រែប្រួល​ធ្ងន់ធ្ងរ​។ ​ចំពោះ​អាការៈ​ធ្ងន់ធ្ងរ​បំផុត​គឺ​ពិបាក​ដកដង្ហើម​ត្រូវ​ចាំបាច់​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​ អ្នកជំងឺ​ព្យាបាល​នៅផ្ទះ​ត្រូវ​ពាក់​ម៉ាស​គ្រប់ពេលវេលា​ អ្នកមើល​ថែទាំ​ត្រូវ​ពាក់​ម៉ាស​ និង​រក្សា​គម្លាត​ឲ្យ​បាន​២​ម៉ែត្រ​។​ ដាក់​អ្នកជំងឺ​នៅ​បន្ទប់​ដាច់ដោយឡែក​ និង​មិន​អនុញ្ញាត​អោយ​មាន​ភ្ញៀវ​ចូល​ផ្ទះ​ឡើយ ទោះបី​មិត្ត ភក្តិ ឬ​ គ្រួសារ​សាច់ញាតិ​ក៏ដោយ​។ អ្នកជំងឺ​ត្រូវ​សម្រាក​អោយ​បាន​គ្រប់គ្រាន់ បរិភោគ​ទឹក​ឲ្យ​បាន​ច្រើន និង​បរិភោគ​អាហារ​មាន​ជីវជាតិ ​តាមដាន​រោគសញ្ញា​សមាជិក​គ្រួសារ​អោយ​ទៀងទាត់ ។​ត្រូវ​លាងដៃ​អោយ​បាន​ញឹកញាប់​និង​អាកុល ​ហើយ​ត្រូវ​បើក​ចំហរ​បង្អួច និង​ទ្វារ ដើម្បី​ខ្យល់​ចេញចូល​គ្រប់គ្រាន់ ។ សមាជិក​ក្នុង​គ្រួសារ​គួរតែ​ប្រើ​តែ​របស់របរ​ផ្ទាល់ខ្លួន ដោយ​មិន​ប្រើ​ឡូកឡំ​គ្នា​នោះទេ​ ។ អ្នកជំងឺ​ត្រូវ​ព្យាយាម​រក្សា​ភាព​វិជ្ជមាន​ផ្លូវចិត្ត ​និង​ប្រយ័ត្ន​ចំពោះ​អ្វីដែល​បាន​អាន​និង​ឃើញ​តាម​ប្រព័ន្ធ​ Internet ​ត្រូវ​មើល​ព័ត៌មាន​ពិត ​និង​ព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ និង​ជៀសវាង​ទម្លាប់​ណា​មិនល្អ​ដែល​ប៉ះពាល់​ដល់​សុខភាព​។សូម​រំលឹកថា កាលពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ស្តីពី ​ការដាក់​ឲ្យ​ប្រើ​នីតិវិធី​ប្រតិបតិ្ត​ស្តង់ដារ​សម្រាប់​គ្រប់គ្រង ​ថែទាំ ​និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ​នៅតាម​ផ្ទះ​ដោយ​អនុវត្ត​ជា​ជំហាន​ដំបូង​ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​។ ​ដោយឡែក​ការ​ដាក់​ឲ្យ​ដំណើរការ ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ​កម្រិត​ស្រាល​ និង​គ្មាន​រោគសញ្ញា​នៅ​តាម​ផ្ទះ​សម្រាប់​ភូមិសាស្ត្រ​ខេត្ត​ផ្សេងទៀត ​ត្រូវ​កំណត់​ដោយ​ប្រកាស​របស់​ក្រសួងសុខាភិបាល​ នៅពេល​ក្រោយ ផ្អែក​តាម​កម្រិត​នៃ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ​ក្នុងភូមិ​សាស្ត្រ​នីមួយៗ​។ ក្រៅពីនេះ ​សម្រាប់​អ្នកជំងឺ​ស្រាល​ដែល​ព្យាបាល​នៅតាម​ផ្ទះ ​ត្រូវយក​សំណាក​វិភាគ​ PCR ឡើងវិញ​នៅ​ថ្ងៃទី​១៣ បន្ទាប់​ពីថ្ងៃ​វិជ្ជមាន​ដំបូង ​បើ​លទ្ធផល​អវិជ្ជមាន ត្រូវ​បញ្ចប់​ការ​ព្យាបាល ​ដោយ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ទៀត ។ ក្នុង​ករណី​មិនបាន​យក​សំណាក​ពិនិត្យ​ឡើង​វិញ​នៅ​ថ្ងៃទី​១៣ ឬ​លទ្ធផល​ថ្ងៃទី​១៣​ វិជ្ជមាន​ត្រូវ​បន្ត​ព្យាបាល​រហូតដល់​ថ្ងៃទី​២១​ បូករួម​នឹង​អ្នកជំងឺ​អត់​មាន​រោគសញ្ញា​រយៈពេល​៣​ថ្ងៃ​ចុងក្រោយ​ ត្រូវ​បញ្ចប់​ការព្យាបាល​៕ អត្ថបទ ៖ រដ្ឋា

កម្ពុជា​អនុញ្ញាត​ឱ្យ​នាំ​សាច់​បង្កក និង​ទំនិញ​បង្កក​ពី​ប្រទេស​ឥណ្ឌា​ឡើងវិញ ​តែ​ត្រូវ​ប្រកាន់ខ្ជាប់​លក្ខខណ្ឌ​សុវត្ថិភាព

2021/06/22 01:05:02 pm        408
ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា តាមរយៈ​លិខិត​ដែល​បាន​ចេញ​ផ្សាយ​ កាលពី​ថ្ងៃទី ១៩​ខែមិថុនា កន្លងទៅនេះ​ បញ្ជាក់ថា កម្ពុជា​បានសម្រេច​អនុញ្ញាត​ឱ្យ​មានការ​នាំចូល​នៅ​សាច់​បង្កក និង​ទំនិញ​បង្កក​ពី​ប្រទេស​ឥណ្ឌា​ជាថ្មី ​ដោយ​គោរព​តាម​លក្ខខណ្ឌ​ពីរ​ជា​ចាំបាច់​ ដើម្បី​ធានា​សុវត្ថិភាព​ថា សាច់​បង្កក​និង​ទំនិញ​បង្កក​ទាំងនោះ​ពុំ​មាន​ផ្ទុក​វីរុស​កូ​វីដ​-១៩​។សម្រាប់​ការ​អនុញ្ញាតឱ្យ​មានការ​នាំចូល​នូវ​សាច់​បង្កក​ ក៏ដូចជា​ទំនិញ​បង្កក​ពី​ប្រទេស ឥណ្ឌា​ ចូលមក​កម្ពុជា​ឡើងវិញ​នេះ ​គឺ​នឹង​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ថ្ងៃទី២១ ខែមិថុនា​ឆ្នាំ២០២១​។ ​ការអនុញ្ញាតឱ្យ​នាំចូល​ជាថ្មី​នេះ រាជរដ្ឋាភិបាល​កំណត់​នូវ​លក្ខខណ្ឌ​ចាំបាច់​ចំនួន​ពីរ​ជា​បណ្ដោះអាសន្ន ​ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាពថា​សាច់​បង្កក ​និង​ទំនិញ​បង្កក​ទាំងនោះ​ គ្មាន​ផ្ទុក​វីរុស​កូ​វីដ​-១៩​នោះទេ​។លក្ខខណ្ឌ​ទី ១​ដែល​កំណត់ គឺ​តម្រូវ​ឱ្យមាន​វិញ្ញាបនបត្រ ឬ​លិខិត​បញ្ជាក់​បន្ថែម​ចេញ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៃ​ប្រទេស​ដើមកំណើត​ទំនិញ ​ដែល​បញ្ជាក់ថា ​គ្មាន​វីរុស​កូ​វីដ​-១៩​ លើ​សាច់​បង្កក​ រឺ​ទំនិញ​បង្កក​នោះទេ​។​ រីឯ​លក្ខខណ្ឌ​ទី ២​ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំណត់​នោះ ​គឺ​ពេលដែល​មក​កម្ពុជា ​ត្រូវមាន​ការ​យក​សំណាក​ធ្វើតេស្ត​រក​វីរុស​កូ​វីដ​-១៩​ ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ​មុននឹង​អនុញ្ញាត​ឱ្យ​បំពេញបែបបទ​បញ្ចេញ​ទំនិញ​ពី​គយ​។ចំពោះ​លក្ខខណ្ឌ​ទាំងពីរ​នេះ ​អាច​ត្រូវ​បាន​បន្ធូរបន្ថយ​ រឺ​ដកចេញ​ទាំងស្រុង​ ដោយ​អាស្រ័យ​លើ ស្ថានភាព​ធូរស្រាល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ​នៅ​ប្រទេស​នាំចេញ ​និង​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​លើ​សាច់​បង្ក​ក​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ​បើ​រក​ឃើញ​អវិជ្ជមាន​ជា​បន្តបន្ទាប់​។គួរ​បញ្ជាក់ថា ​កម្ពុជា​បាន​ផ្អាក​ការ​នាំ​ចូល​សាច់​បង្កក​ និង​ទំនិញ​បង្កក​ពី​ប្រទេស​ឥណ្ឌា ​ចូល​កម្ពុជា កាលពី​ដើមខែ ​ឧសភា កន្លងទៅ ដោយ​ការ​ផ្អាក​នេះ ​ធ្វើឡើង​ក្រោម​ហេតុផល​ព្រួយបារម្ភ​ថា ​សាច់​បង្កក​និង​ទំនិញ​បង្កក​ទាំងនោះ​អាច​បង្ក​ជា​ហានិភ័យ​ក្នុង​ការ​ចម្លង​កូ​វីដ​-១៩​ ចូលមក​កម្ពុជា ខណៈពេលដែល​ប្រទេស ឥណ្ឌា ​បាន​ឈរ​លើ​លំដាប់​តារាង ​ជា​ប្រទេស​ដែល​មាន​អាត្រា​ឆ្លង​ និង​ស្លាប់​ខ្ពស់​ដោយសារ កូ​វីដ​-១៩​។បើ​យោង​តាម វេ​ប​សាយ Worldometers បង្ហាញថា ប្រទេស​ឥណ្ឌា​គិត​ត្រឹម​ពេល​បច្ចុប្បន្ន​នេះ គឺ​ឈរ​លើ​លេខ​រៀង​ទី​២ ​ជា​ប្រទេស​ដែល​មាន​ករណី​ឆ្លង​ច្រើនបំផុត បន្ទាប់ពី​ប្រទេសអាមេរិក​។ ​គិត​ត្រឹម​ថ្ងៃនេះ​ប្រទេស ឥណ្ឌា មាន​ករណី​ឆ្លង​ចំនួន​ជិត៣០​លាន​នាក់​ និង​មាន​ករណី​ស្លាប់​បាត់​បង់ជីវិត​ដោយសារ​កូ​វីដ​-១៩ ចំនួន ប្រមាណ​ជិត ៣៩​ម៉ឺន​នាក់​៕អត្ថបទ​៖ គឹម​ហុក  

កម្ពុជា​នឹង​ផ្តោតលើ​បញ្ហា​ពហុភាគី​និយម​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​សកល​កូ​វីដ​-១៩​ ក្នុង​(ASEM)

2021/06/22 12:52:50 pm        761
ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​ពិធី​បើក​កិច្ច​សន្ទនា​គោលនយោបាយ​ជាន់ខ្ពស់ ស្តីពី «​កិច្ចប្រជុំ អាស៊ី​-​អឺរ៉ុប (ASEM) ខួប​២៥​ឆ្នាំ “​ការ​ពង្រឹង​ភាពជា​ដៃគូ​អាស៊ី​-​អឺរ៉ុប​នៅក្នុង​ពិភពលោក ដែល​កំពុង​ផ្លាស់ប្ដូរ​» ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២២ ខែមិថុនា​នេះ ​នៅ​ប្រទេស​វៀតណាម តាមរយៈ​ប្រព័ន្ធ​វីដេអូ​។ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​អញ្ជើញ​ធ្វើជា​វាគ្មិន​កិត្តិយស​នៅ​ក្នុង​ពិធី​បើក​កិច្ច​ស​ន្ទនា​គោលនយោបាយ​ជាន់ខ្ពស់ ស្តីពី «​កិច្ចប្រជុំ អាស៊ី​-​អឺរ៉ុប (ASEM) ខួប​២៥​ឆ្នាំ ​ជាមួយនឹង​ឯកឧត្តម ប៊ូ​យ ថា​ញ់​សឺ​ន រដ្ឋមន្ត្រីការបរទេស​វៀតណាម​។ ​តំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការបរទេស ​និង​គោ​លន​យោបាយ​សន្តិសុខ និង​ជា​អនុប្រធាន​គណៈកម្មការ​អឺរ៉ុប​។ រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី និង​រដ្ឋមន្ត្រីការបរទេស នៃ​សហព័ន្ធរុស្ស៊ី ផងដែរ​។សុន្ទរកថា​គន្លឹះ​របស់​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី នឹង​ផ្ដោត​លើ​ដំណើរការ​នៃ​ការ​ប្រព្រឹត្តទៅ របស់ កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​ តាំងពី​ការ​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៦ តួនាទី​របស់​កិច្ចប្រជុំ​នេះ ​ជា​គ្រឹះ​មួយ ក្នុង ចំណោម​គ្រឹះ​នានា ​នៃ​អភិបាលកិច្ច​សកល ការ​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​នូវ​ពហុភាគី​និយម​ដើម្បី​ដោះស្រាយបញ្ហា​ប្រឈម​សកល ​ដូចជា​វិបត្តិ​កូ​វីដ​-១៩ ​និង​ផល​ប៉ះពាល់​របស់​ជំងឺ​នេះ​ ទៅលើ​វិស័យ​សេដ្ឋកិច្ច​-​សង្គម ជាដើម​។ ក្នុងន័យនេះ​ មូលបទ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣​ ដែល​កម្ពុជា បាន​ដាក់​ចេញ «​ការ ពង្រឹង​ពហុភាគី​និយម ដើម្បី​កំណើន​រួមគ្នា​» ​គឺ​ពិតជា​មាន​ភាព​ពាក់ព័ន្ធ​ជាង​ពេល​ណាៗ​ទាំងអស់​។ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ក៏​នឹង​ចែករំលែក​ចក្ខុវិស័យ​លើ​អនាគត ​របស់​ASEM នៅ​ឆ្នាំ​ខាងមុខ ផងដែរ​ ជាពិសេស គឺ​កិច្ច​សហប្រតិបត្តិការ​ព​ហុ​វិស័យ របស់​ASEM​ ដើម្បី​សន្តិភាព ​និង​ការអភិវឌ្ឍ នៅ​អាស៊ី និង​អឺរ៉ុប​។ក្នុងការ​រំលឹក​ខួប​២៥​ឆ្នាំ នៃ​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប កិច្ច​សន្ទនា​ជាន់ខ្ពស់​នេះ នឹង​ផ្តល់​នូវ​កាលា​នុ​វត្ត ភាព សម្រាប់​ដៃគូ ​ASEM និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ដើម្បី​ឆ្លុះបញ្ចាំង​ពី​សមិទ្ធផល​របស់​ ASEM ​សម្រេច បាន​នា​ពេល​កន្លងមក​។ វាយតម្លៃ​ពី​ទំនោរ​ថ្មីៗ ​ដែល​នឹង​អាច​ជះឥទ្ធិពល​មក​លើ​តួនាទី ​របស់​ASEM​។ កំណត់​វិស័យ​សហប្រតិបត្តិ​ការ​សំខាន់ៗ ​របស់​ASEM និង​ជំរុញ​ភាពជា​ដៃគូ​អាស៊ី​-​អឺរ៉ុប​ ឱ្យ​កាន់តែ​រីក ចម្រើន​ថែមទៀត​ នៅក្នុង​បរិបទ​នៃ​ពិភពលោក ​ដែល​កំពុង​មាន​ការ​ផ្លាស់​ប្តូរ​នាពេល​បច្ចុប្បន្ននេះ​៕អត្ថបទ ៖ មុត សុទ្ធ ​

ឯកឧត្តម ប្រាក់ សុខុន​ នឹង​ជំរុញ​ភាគី​និយម​បើកចំហ​ឲ្យ​ទទួល​វ៉ាក់សាំង​ជា​សកល​ដោយ​សមធម៌

2021/06/22 12:46:17 pm        498
ភ្នំពេញ ៖ ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង ​ចេញ​ថ្ងៃទី​២១​មិថុនា ម្សិលមិញនេះ ​ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​សន្និសីទ​ជាន់ខ្ពស់​អាស៊ី​-​ប៉ាស៊ីហ្វិក​ស្តីពី​កិច្ច​សហប្រតិបត្តិការ​ខ្សែក្រវាត់ និង​ផ្លូវ ក្រោម​មូលបទ «​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ស្តីពី​ការប្រយុទ្ធប្រឆាំង​ ជំងឺ​រាតត្បាត​សកល សម្រាប់​ការ​ងើប​ឡើងវិញ​ប្រកបដោយ​និរន្តរភាព ​ដែល​នឹង​ប្រព្រឹត្ត​ទៅតាម ​ប្រព័ន្ធ​វីដេអូ នៅ​ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២១ នៅ​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន​។សេចក្តីប្រកាស​ព័ត៌មាន​ដដែល​ បាន​បញ្ជាក់ថា ឯកឧត្តម វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋ​មន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នឹង ធ្វើជា​ប្រធាន​ដឹកនាំ​សន្និសីទ ​ដោយមាន​ការចូលរួម​ពី​រដ្ឋមន្ត្រីការបរទេស​មកពី​បណ្តា​ប្រទេស​ដៃគូ ​កិច្ចសហប្រតិបត្តិការ​ខ្សែក្រវាត់ ​និង​ផ្លូវ និង​តំណាង​ជាន់ខ្ពស់​របស់​អង្គការសហប្រជាជាតិ​។ សន្និសីទ ​នឹង​ពិភាក្សា ព្រមទាំង​ផ្លាស់ប្តូរ​យោបល់​រិះរក​មធ្យោបាយ ​ដើម្បី​ពង្រឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​បន្ថែម ទៀត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​ និង​ដើម្បី​សម្រេច​បាន​នូវ​ការ​ស្ដារ​សេដ្ឋកិច្ច​ សង្គម​ឡើងវិញ ​ព្រមទាំង​លើកកម្ពស់​ភាពជា​ដៃគូ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​។ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​អញ្ជើញ​ថ្លែង​បទ​អន្តរាគមន៍ ​ដោយ​ផ្តោតលើ ​ទិដ្ឋភាព​សំខាន់ៗ រួមមាន ​ការលើកកម្ពស់​ពហុភាគី​និយម​ដែល​បើកចំហរ ​និង​ប្រកបដោយ​បរិ​យា​ប័ន្ន ការ​ជំរុញ​ភាពជា​ដៃគូ និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​សំដៅ​ធានា​នូវ​ការ​ទទួលបាន​វ៉ាក់សាំង​ការពារ ជំងឺ​កូ​វីដ​-១៩ ​ប្រកបដោយ​សមធម៌​សម្រាប់​សកលលោក ​និង​ការស្តារ​សេដ្ឋកិច្ច​-​សង្គម​ប្រកបដោយ ចីរភាព​។ ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី​ក៏​នឹង​ចែករំលែក​អនុសាសន៍​ប្រកបដោយ​អត្ថន័យ​ទូលំទូលាយ​និង​ជាក់លាក់​ដល់​សន្និសីទ​ផងដែរ​៕​អត្ថបទ​៖ មុត សុទ្ធ​

ពីរ​ថ្ងៃ​ទៀត រដ្ឋសភានឹង​ប្រជុំ​ពេញអង្គ​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ប្រធាន​(​គជប​)​ថ្មី

2021/06/22 12:33:22 pm        301
ភ្នំពេញ ៖ រយៈពេល​ពីរ​ថ្ងៃ​ទៀត គឺ​ត្រូវ​នឹង​ថ្ងៃទី​២៤ខែមិថុនានេះ​ រដ្ឋសភា ​នឹង​ប្រជុំ​ពេញអង្គ​បោះឆ្នោត​ផ្ដល់​សេចក្ដីទុកចិត្ត​ប្រធាន​ថ្មី​ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​២២ ​ខែមិថុនា នេះ ​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា ​តាម​ប្រព័ន្ធ​វីដេអូ ​ដោយ​កិច្ចប្រជុំ ​បាន​អនុម័ត​កំណត់ កាលបរិច្ឆេទ​បើក​សម័យប្រជុំ​រដ្ឋសភា ​លើក​ទី​៦ ​នីតិកាល​ទី​៦ ​នៅ​ថ្ងៃទី​២៤ ​ខែមិថុនា​នេះ​។ ​អ្វីដែល​សំខាន់នោះ ​គឺ​ការ​ប្រជុំពេញអង្គ​បោះឆ្នោត​ផ្ដល់​សេចក្ដីទុកចិត្ត​ ប្រធាន​ថ្មី ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។កិច្ចប្រជុំ​ព្រឹក​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ​បានអនុម័ត​របៀបវារៈ​មួយ​ចំនួនទៀត សម្រាប់​សម័យប្រជុំ​រដ្ឋ​សភា ​លើក​ទី​៦ នីតិកាល​ទី​៦ រួមមាន ​ព្រះរាជសារ​របស់​ព្រះករុណា​ព្រះបាទ ​សម្តេច ព្រះបរមនាថ ​នរោត្តម សីហមុនី​ ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ជូន​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៦ នីតិកាល​ទី​៦​។ របាយការណ៍​សង្ខេប ស្តីពី​សកម្មភាព​ការងារ​របស់​រដ្ឋសភា ​ចន្លោះ​សម័យប្រជុំ​រដ្ឋសភា​ លើក​ទី​៥ និង​លើក​ទី​៦ ​នីតិកាល​ទី​៦​។ ​ការសម្រេច​អំពី​សុពលភាព នៃ​អាណត្តិ​របស់​បេក្ខជន​ជាប់ឆ្នោត​តំណាង​រាស្ត្រ នៃ​រដ្ឋសភា ​នីតិកាល​ទី​៦ ​ចំនួន​ពីររូប ​ជំនួស​សមាជិក​ ដែល​បាន​លាលែង​។ចំណែក​សេចក្តីព្រាងច្បាប់ ដែល​នឹង​លើក​យក​មក​ពិភាក្សា និង​អនុម័ត​នៅ​ក្នុង​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៦ នីតិកាល​ទី​៦​នោះ ​រួមមាន ​សេចក្តីព្រាងច្បាប់ ស្តីពីការ​អនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់ របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ឱ្យ​ក្រុមហ៊ុន ស្មេ​ថេ​ក ខូ អិ​ល​ធី​ឌី ​សម្រាប់​គម្រោង​អភិវឌ្ឍ​ខ្សែ​បណ្តាញ​បញ្ជូន អគ្គិសនី តង់ស្យុង ៥០០​គីឡូវ៉ុល ពី​ខេត្តបាត់ដំបង ​ទៅកាន់​ព្រំដែន​កម្ពុជា​-​ថៃ ​និង​សម្រាប់​គម្រោង​អភិវឌ្ឍ ​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី ​តង់ស្យុង​៥០០​គីឡូវ៉ុល ​ពី​រាជធានី​ភ្នំពេញ ​ទៅកាន់​ព្រំដែន​កម្ពុជា​-​ឡាវ​។ ​សេចក្តីព្រាងច្បាប់​ ស្តីពី​ការ​អនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ឱ្យ​ក្រុមហ៊ុន ​អគ្គិសនី​វៀតណាម ​សម្រាប់​ធានា​លើ​ការទិញ​ថាមពល​អគ្គិសនី​ពី​ប្រទេស​វៀតណាម ​និង​សេចក្តីព្រាងច្បាប់​ ស្តីពី​ការ​អនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់ របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ឱ្យ​ក្រុមហ៊ុន ​ឆាយ​ណា ណេ​សិន​ ណ​ល ហេ​វី ម៉ាស៊ីន​ណឺ​រី ខ​ប​ភើ​រេ​សិន សម្រាប់​គម្រោង​អភិវឌ្ឍ​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ ​អានុភាព ១​៥០ មេ​ហ្កា​វ៉ា​ត់​ ខេត្តកោះកុង​៕​អត្ថបទ​៖ បាន ចក់

ទេសរដ្ឋមន្ត្រី លី ធុជ អនុញ្ញាត​ឲ្យ​​តំណាង​ UNDP ប្រចាំ​នៅ​កម្ពុជា​​ដែល​ចប់​អាណត្តិ​ ចូល​ជួប​សម្ដែង​ការគួរសម​ និង​ជម្រាបលា​​​​

2021/06/22 12:25:50 pm        151
ភ្នំពេញ ៖ ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២១ នៅ​ទីស្នាក់ការ​អាជ្ញាធរ​មីន ឯកឧត្តម ​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បានអនុញ្ញាត​ឲ្យ លោក Nick Beresford តំណាង UNDP ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម​ និង​ជម្រាបលា ​ក្នុងឱកាស​ដែល​លោក​បាន​បញ្ចប់​អាណត្តិ​បេសកកម្ម​រយៈពេល០៥​ឆ្នាំ​នៅ​កម្ពុជា ចាប់ពី​ឆ្នាំ​២០១៦ មក​។ក្នុងជំនួប​នេះ លោក Nick Beresford ​មានប្រសាសន៍ថា លោក​មាន​សេចក្តី​សប្បាយរីករាយ​ដែល​បាន​បំពេញការងារ​នៅ​កម្ពុជា ព្រមទាំង​ទទួលបាន​នូវ​កិច្ចសហប្រតិបត្តិកា​រយ៉ាង​ល្អ ​និង​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ លើ​ការ​រួមចំណែក​អភិវឌ្ឍន៍​នៅ​កម្ពុជា ​ក្នុងនោះ​រួមមាន​ការងារ​បោសសម្អាត​មីន​មនុស្សធម៌​ផងដែរ​ ​និង​បាន​ចូលរួមចំណែក​ក្នុង​ផ្តល់​ដី​មាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​ទីជនបទ និង​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ដោយសារ​មីន​​ជាដើម។ ​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម ​ទេសរដ្ឋមន្ត្រី លី ធុជ បាន​ថ្លែងអំណរគុណ ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​អង្គការ UNDP ដែល​បាន​ចូលរួមចំណែក​គាំទ្រ​ដល់​ការងារ​អភិវឌ្ឍន៍​នៅ​កម្ពុជា​លើ​គ្រប់​វិស័យ ក្នុងនោះ​​វិស័យ​បោសសម្អាត​មីន​ តាមរយៈ​គម្រោង​បោសសម្អាត​មីន​ដើម្បី​លទ្ធផល​ចាប់​តាំងពី​ឆ្នាំ​២០០៦​ រហូតដល់​ឆ្នាំ​២០២៥ UNDP ​បាន​កៀរគរ​នូវ​ធនធាន​សរុប​ថវិកា​ប្រមាណ ៨៤,៨៦០,៨៩៥ ដុល្លារ​អាមេរិក ​ផ្តោតលើ​ខេត្តបាត់ដំបង ​ប៉ៃលិន ​និង​បន្ទាយមានជ័យ ក្រោម​ការចូលរួម​ផ្តល់​ជំនួយ​គាំទ្រ​ពី​បណ្តា​ប្រទេស​ម្ចាស់​ជំនួយ ​និង​ដៃគូ​អភិវឌ្ឍន៍ រួមមាន​៖ UN អូស្ត្រាលី កាណាដា ​សាធារណរដ្ឋ​កូរ៉េ ស្វី​ស អេ​ស្ប៉ា​ញ ​សហរដ្ឋអាមេរិក អូទ្រីស អង់គ្លេស ន័​រវេ​ស្ស ស៊ុយអែដ អៀរ​ឡង់ បែ​ល​ហ្សិ​ក និង​បារាំង ​ដែល​ក្នុងនោះ​អង្គការ UNDP បានរួម​ចំណែក​ថវិកា​សរុប៦,០៧៩,៧៩៩ ដុល្លារ​អាមេរិក​។ឯកឧត្តម ​ទេសរដ្ឋមន្ត្រី បានចាត់ទុក​អង្គការ UNDP គឺជា​ដៃគូ​ការងារ​ដ៏​រឹងមាំ ​និង​ធ្វើ​ការងារ​មិន​ខ្លាច​ការនឿយហត់ ​ជាមួយ​អាជ្ញាធរ​មីន ​ដែល​បាន​ចូលរួម​យ៉ាងសកម្ម ​ក្នុងការ​ស្វែងរក​ការ​គាំទ្រ ​ដល់​គម្រោង​បោសសម្អាត​មីន ​ដើម្បី​លទ្ធផល​ទាំង​ផ្នែក​ថវិកា​ សម្ភារៈ និង​ការផ្តល់​ប្រឹក្សា​បច្ចេកទេស​។ទេសរដ្ឋមន្ត្រី លី ធុជ បាន​បន្តទៀតថា ​ក្រោម​ជំនួយ​គាំទ្រ​ខាងលើ និង​ក្រោម​ការ​សម្របសម្រួល​រប​ស់​លោក Nick Beresford ​ចាប់ពី​ឆ្នាំ​២០១៦ ​លោក​បាន​ខិតខំ​ប្រឹងប្រែង​កៀរគរ​នូវ​ធនធាន​គិត​ជា​ថវិកា​សរុប ៣២,២៣១,៤១៩ ដុល្លារ​អាមេរិក ​ដែល​នឹង​ត្រូវ​ប្រើប្រាស់​រហូតដល់​ឆ្នាំ​២០២៥​ ក្នុងការ​គោល​ដៅ​បញ្ចប់​ការ​គំរាមកំហែង​ដោយសារ​មីន​ ស្របតាម​ចក្ខុវិស័យ​របស់​រាជ​រ​ដ្ឋា​ភិ​បាល​កម្ពុជា​។សូមបញ្ជាក់ថា ក្នុង​បេសកកម្ម​រយៈពេល ០៥​ឆ្នាំនេះ សម្រាប់​វិស័យ​សកម្មភាព​មីន​មនុស្សធម៌ ​លោក Nick Beresford បាន​ទទួល​នូវ​មេដាយ​សហ​មេត្រី ​ថ្នាក់​មហា​សិរី​វឌ្ឍន៍ ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ឱកាស​ប្រារព្ធ​សន្និបាតជាតិ​វិស័យ​សកម្មភាព​មីន​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នា​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៨​៕​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump និយាយថា អាមេរិកនិងអ៊ីរ៉ង់ចុះសម្រុងគ្នាខ្លាំងណាស់
07/01/2026 09:07 PM
ភ្លៀងធ្លាក់ខ្លាំងបង្កការជន់លិចនៅទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុម៉ុមបៃប្រទេសឥណ្ឌា
07/01/2026 08:07 PM
អាហ្វ្រិកខាងត្បូងអះអាងថា មនុស្សជាង ៩០០នាក់ ត្រូវបានចាប់ខ្លួន អំឡុងបាតុកម្មប្រឆាំងអន្តោប្រវេសន៍
07/01/2026 08:07 PM
UN ៖ ការរីករាលដាលឆ្លងជំងឺអេបូឡា អាចនឹងធ្វើឲ្យអាហ្វ្រិកខាតបង់ប្រាក់ ៣,៦ ពាន់លានដុល្លារ
07/01/2026 08:07 PM
ក្រុមជួយសង្រ្គោះស្វែងរកអ្នកជាប់ខ្លួនក្រោយប្លុកអគារផ្ទះល្វែងបាក់នៅទីក្រុងអាតែន ប្រទេសក្រិក
07/01/2026 08:07 PM
ទិន្នន័យអង្គការណាសាបង្ហាញថា អគារប្រហែល ៥៨.៨៧០ខ្នង រងការខូចខាតក្នុងការរញ្ជួយដីនៅវេណេស៊ុយអេឡា
07/01/2026 08:07 PM
មនុស្ស ១២នាក់ស្លាប់ ក្រោយទឹកជំនន់វាយប្រហារតំបន់ជាច្រើនរបស់ហ្គាណា
07/01/2026 08:07 PM
ក្មេងៗ ១៤នាក់ស្លាប់ ក្នុងហេតុកាណ៍បាក់ដំបូលមជ្ឈមណ្ឌលសិក្សានៅប៉ាគីស្ថាន
07/01/2026 08:07 PM
លោក Trumpរាយការណ៍ប្រាក់ចំណូលជាង១,៤ពាន់លានដុល្លារពីការបណ្តាក់ទុនគ្រីបតូ
07/01/2026 08:07 PM
មេដឹកនាំបេឡារុសបំពេញទស្សនកិច្ចទៅកាន់ឥណ្ឌូនេស៊ី ជាផ្នែកមួយនៃដំណើរទស្សនកិច្ចនៅអាស៊ី
07/01/2026 08:07 PM