សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ
សម្ដេចតេជោ គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រមុខ​ការ​ពារជាតិ​ក​ម្ពុ​ជា ​ចាត់ទុក​ការរិះគន់​របស់​ជន​អគតិ​មួយ​ក្តាប់​តូច​ថា ​គ្មាន​ប្រយោជន៍​និង​ហេតុផល

2021/06/09 10:47:52 am        250
ភ្នំពេញ ៖ ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា បាន​ចាត់ទុក​ការរិះគន់​របស់​ជន​អគតិ​មួយចំនួន ​ជាពិសេស​ពួក​ឧទ្ទាម​ក្រៅច្បាប់​ថា​ គ្មាន​ប្រយោជន៍ និង​គ្មាន​ហេតុផល ​អ្វី​នោះឡើយ ​ខណៈ​ការរិះគន់​របស់​ពួក​ទាំងនោះ​ វា​ជា​ចេតនា​ចង់​បំផ្លិចបំផ្លាញ​សុខ​សន្តិភាព ដែល​ប្រទេស​កម្ពុជា ​កំពុង​មាន​សព្វថ្ងៃនេះ​។ការលើកឡើង​របស់​ប្រមុខ​ការពារជាតិ​កម្ពុជា​រូបនេះ ​គឺ​បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​រិះគន់​អំពី​ការ ដាក់​តាំង​នូវ​កែវ​ផ្ទុក​ដំណក់​ប្រេង​របស់​កម្ពុជា ​ជា​លើកដំបូង​យក​មក​ដាក់​តាំង​បង្ហាញ​នៅ​សារមន្ទីរ នៃ​វិមាន ឈ្នះ ឈ្នះ នៃ​រាជធានី​ភ្នំពេញ ​នា​ព្រឹក​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២១​នេះ​។សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​លើកឡើងថា វា​ជា​រឿង​ធម្មតា​នោះទេ ​ចំពោះ​ការរិះគន់​របស់ ជន​មួយ​ក្តាប់​តូច​តែងតែ​លើក​មក​និយាយ និង​ធ្វើការ​រិះគន់​គ្រប់​បែបយ៉ាង​មក​លើ​រាជរដ្ឋាភិបាល​របស់​យើង​ ហើយ​ការរិះគន់​របស់​ពួកគេ​ទាំងនោះ វា​គ្មាន​ប្រយោជន៍​អ្វី ​និង​គ្មាន​បាន​ផល​អ្វី​ឲ្យ​ប្រទេសជាតិ​កម្ពុជា​យើង មានការ​រីកចំរើន​នោះទេ​។សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​យក​កែវ​ផ្ទុក​តំណក់​ប្រេង​ដំបូង​របស់ខ្លួន ​យកមក​ដាក់ តាំង​បង្ហាញ​នូវ​សារមន្ទីរ​នៃ​វិមាន​ឈ្នះ ឈ្នះ ដែល​តំណក់​ប្រេង​ដំបូង​នេះ ​ត្រូវបាន​រហ័ស​នាម​ថា​«​បឋម​តេល​ពិន្ទុ​)​។ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែងថា ​ការដាក់​តាំងនូវ​តំណក់​ប្រេង​ដំបូង​នៅក្នុង​សារមន្ទីរ នៃ វិមាន​ឈ្នះ ឈ្នះ នេះ​គឺ​ដើម្បី​ទុក​បង្ហាញ​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយៗ ​ហើយ​សម្រាប់​ទុក​ធ្វើជា​ប្រវត្តិសាស្ត្រ របស់​កម្ពុជា​ផងដែរ​។ប្រទេស​កម្ពុជា បានចាប់ផ្តើម​ដំណើរការ​បូម​ប្រេង​របស់ខ្លួន​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ កាលពី​ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅ​តំបន់​ប្លុក A នៃ​ឈូង​សមុទ្រ​កម្ពុជា ​ដោយ​ក្រុមហ៊ុន Kris Energy ដែល​បាន​ខួង​ប្រេង​ចេញពី​បាតសមុទ្រ ក្នុង​ខេត្ត​ព្រះសីហនុ​ ។ ថ្ងៃ​ដែល​កម្ពុជា​ទទួល​បាន​ដំណក់​ប្រេង​ដំបូង​នេះ គឺ​ចំ​ថ្ងៃ​ខួប ២២ ឆ្នាំ ​នៃ​ការ​ដាក់ចេញ​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច​តេជោ​ កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ ១៩៩៨​។បើតាម​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត ​បច្ចុប្បន្ននេះ ក្រុមហ៊ុន Kris Energy ​កំពុង​ដំណើរការ​ផលិត​កម្ម​បូម​ប្រេង​ នៅលើ​អណ្តូង​ទាំង​៥ ​កន្លែង ​ដោយ​ផលិតកម្ម​ប្រចាំថ្ងៃ ​ក្នុង​រង្វង់ ២​ពាន់​ប៉ា​រ៉ែ​ល​ក្នុង​មួយថ្ងៃ ​ហើយ​នៅ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ​ក្រុមហ៊ុន​នេះ នឹង​នាំចេញ​ប្រេង​ឆៅ ទៅ​ទីផ្សារ​អន្តរជាតិ ​ខណៈដែល​ពេលនេះ ​ក្រុមហ៊ុន​កំពុង​រៀបចំ​សំណុំ​បែបបទ ​ដើម្បី​សុំ​គោលការណ៍​នៃ​ការនាំចេញ​៕​អត្ថបទ​ ៖ បាន ចក់  

ប្រទេស​ឆែក​សន្យា​ នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​បន្ថែមទៀត

2021/06/08 01:50:42 pm        274
ភ្នំពេញ ៖ លោក ​Martin Vávra ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឆែក​ថ្មី ប្រចាំ​នៅ​កម្ពុជា ​បាន​សន្យា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​កម្ពុជា ​ឲ្យ​កាន់តែ​ល្អប្រសើ​បន្ថែមទៀត​ លើ​គ្រប់​វិស័យ ជាពិសេស​ផ្នែក​វិនិយោគ និង​ទេសចរណ៍ ខណៈ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​រយៈពេល​ជាង​៦០​ឆ្នាំ​កន្លងទៅ នៅមានកម្រិត​នៅឡើយ​​។ថ្លែង​នៅក្នុង​កិច្ច​ជំនួប​ជាមួយ​សម្តេច វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា លោក ​Martin Vávra បាន​លើកឡើងថា ​នៅក្នុង​បេសកកម្ម​ការទូត​រប​ស់នៅ​ព្រះរាជាណាចក្រ​កម្ពុជា ​លោក​នឹង​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​ក្នុង​ការ​ពង្រឹង​ពង្រីក​ទំនាក់ទំនង ​និង​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​កម្ពុជា​ និង​ឆែក​ឲ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត ជាពិសេស​លើ​វិស័យ​សេដ្ឋកិច្ច ​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​គ្នា​ទៅវិញទៅមក ​និង​ការ​ជំរុញ​អ្នកទេសចរ​ឆែក ​មក​ទស្សនា​នៅ​ប្រទេស​កម្ពុជា​ឱ្យ​កាន់​ច្រើន​ថែមទៀត​ជាដើម​នោះ​។ថ្លែង​នៅក្នុង​កិច្ច​ជំនួប​នោះដែរ ​សម្តេច​សាយ ឈុំ​ បាន​លើកឡើងថា​ ប្រទេស​កម្ពុជា ​និង​ឆែក​បាន​បង្កើត​ទំនាក់ទំនង​ការទូត​នៅ​ឆ្នាំ​១៩៥៦ ​ក្រោម​ស្នា​ព្រះហស្ត​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​ នរោត្តម សីហនុ “​ព្រះ​បរម​រតន​កោដ្ឋ​” ជាមួយ​អតីត​ថ្នាក់ដឹកនាំ​ឆែក​ជំនាន់​មុន​។ ​រហូតមកដល់​ពេលនេះ​នាក់​ទំនង​ការទូត​ប្រទេស​ទាំងពីរ​មាន​រយៈពេល ​៦៥​ឆ្នាំ ហើយ​ឆ្នាំនេះ ​គឺជា​ខួប​លើក​ទី​៦៥​ នៃ​ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ឆែក​។សម្តេច សាយ ឈុំ បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រជាជន និង​រដ្ឋាភិបាល​សាធារណរដ្ឋ​ឆែក​ ដែល​បាន​រួម​ចំណែក​ដ៏​ថ្លៃថ្លា ​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​របស់​ព្រះរាជាណាចក្រ​កម្ពុជា ​តាមរយៈ​នៃ​ការ​ផ្តល់​ជំនួយ​ខាងលើ​វិស័យ​សុខាភិបាល​ វិស័យ​អប់រំ មនុស្សធម៌ និង​វិស័យ​ថាមពល​កកើត​ឡើង​វិញ​ហើយ​ក្នុង​នោះដែរ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឆែក​ក៏បាន​ជួយ​បណ្តុះ​បណ្តាល​ធនធានមនុស្ស​ដល់​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​ការ​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ​បាន​ទៅ​សិក្សា​នៅ​សាធារណរដ្ឋ​ឆែក​ចាប់​តាំងពី​ឆ្នាំ​១៩៧៩ ​មាន​និស្សិត​កម្ពុជា​ប្រមាណ​៣០០​នាក់ ​ហើយ​និស្សិត​ទាំងអស់​នោះ​បាន​កំពុង​ក្លាយ​ជា​កម្លាំង​ដ៏​រឹងមាំ ក្នុង​ការកសាង​សង្គម​-​សេដ្ឋកិច្ចកម្ពុជា​តាំងពី​ពេលមុន​រហូត​បច្ចុប្បន្ន ​និង​តទៅ​ពេល​អនាគត​ទៀត​៕​អត្ថបទ​ ៖ បាន ចក់

ក្រសួង​អប់រំ​ប្រកាស​ដាក់ឱ្យ​ដំណើរការ​កម្មវិធី​ទូរស័ព្ទ​ដែលមាន​ឈ្មោះថា កម្មវិធី​ស្វ័យ​សិក្សា​

2021/06/08 01:42:14 pm        98
ភ្នំពេញ ៖ ក្រសួង​អប់រំយុវជន និង​កីឡា បាន​ប្រកាស​ដាក់ឱ្យ​ដំណើរការ​កម្មវិធី​ទូរស័ព្ទ ​ដែលមាន​ឈ្មោះថា កម្មវិធី​ស្វ័យ​សិក្សា​ (​អឹម​អូ​អ៊ី​វ៉ា​យ​អេស «MoEYS E-Learning » ចាប់ពី​ថ្ងៃទី​០៧ ​ខែឧសភា ឆ្នាំ​២០២១​នេះ​។តាមរយៈ​ទំព័រ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​០៨ ខែមិថុនា នេះ ក្រសួង​អប់រំ បានឱ្យដឹងថា ​ក្រសួង​អប់រំ​ យុវជន និង​កីឡា និង សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​បានផ្តល់​ការ​គាំទ្រ​ដល់​ដំណើរ​ការអប់រំ​តាមបែប «​ស្វ័យ​សិក្សា​» សម្រាប់​សិស្សានុសិស្ស​នៅ​គ្រប់​ភូមិ​សិក្សា និង​គ្រប់​កម្រិតសិក្សា​ទៅតាម​ពេលវេលា ​និង​ទីកន្លែង​ដែល​សមប្រកប​។ លើសពីនេះ ​សិស្សានុសិស្ស​អាច​ទទួល​បាន​ព័ត៌មាន​សំខាន់ៗ វីដេអូ​មេរៀន​ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​១២ ​កម្រង​សៀវភៅ​សិក្សា​ចាំបាច់​សម្រាប់​កម្មវិធីសិក្សា​ចំណេះ​ទូទៅ ​និង​លំ​ហាត់​សាកល្បង​សមត្ថភាព រួម​ជាមួយ​មុខងារ​ល្អៗ​ជាច្រើន​ទៀត​។ ​មាតិកា​ឌីជីថល​ ដែល​មាន​ដាក់​បង្ហាញ​ក្នុង​កម្មវិធី​នេះ បាន​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង និង​មនសិការ​វិជ្ជា របស់​លោក​គ្រូ អ្នកគ្រូ និង​ក្រុមការងារ​បច្ចេកទេស​ជាមួយ​ពេលវេលា និង​ធនធាន​នៃ​លទ្ធភាព​ដែល​កំពុង​មាន​។ក្រសួង​ បានឱ្យដឹង​ទៀតថា ដើម្បី​ទទួលបាន​ និង​អាច​ប្រើប្រាស់​កម្មវិធី​ស្វ័យ​សិក្សា​នេះ ​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និង​សាធារណជន​ ត្រូវ​ទាញ​យក​កម្មវិធី​នេះ ដោយ​ចូល​ទៅ​កាន់ PlayStore សម្រាប់​ទូរស័ព្ទ ដំណើរការ​ដោយ​ប្រព័ន្ធ​ Andriod ឬ AppStore សម្រាប់​ទូរស័ព្ទ​ដំណើរការ​ដោយ​ប្រព័ន្ធ iOS និង App Gallery ហើយ​វាយ​ពាក្យ​ថា «MoEYS» រួច​ទាញយក បន្ទាប់មក​ចុះឈ្មោះ​ចូល​ប្រើប្រាស់​កម្មវិធី ​តាម​ការណែនាំ ដែលមាន​ក្នុងកម្មវិធី​៕ អត្ថបទ​៖ មុត សុទ្ធ

មន្ទីរ​កសិកម្ម​ខេត្តស្ទឹងត្រែង​ ផ្តល់​ពូជ​ដំណាំ​បី​ប្រភេទ​និង​ពូជស្រូវ​រំដួល​ដល់​កសិករ​១៥០​គ្រួសារ​

2021/06/08 01:34:16 pm        154
ស្ទឹងត្រែង ៖ មន្ទីរ​កសិកម្ម ខេត្តស្ទឹងត្រែង បានផ្ដល់​ពូជ​ដំណាំ​ចំនួន​បី​ប្រភេទ ​និង​ពូជស្រូវ​រំដួល​ ដល់​កសិករ ចំនួន១៥០​គ្រួសារ​ ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ​ដើម្បី​ពង្រីក​ការ​ដាំដុះ​ បង្កើន​សេដ្ឋកិច្ច​គ្រួសារ​។ក្នុង​ពិធី​ផ្តល់​ពូជ​ដំណាំ និង​ពូជស្រូវ​រំដួល ដល់​កសិករ​នៅ​ក្នុង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ​កាលពី​ម្សិលមិញ​ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង ​បាន​បញ្ជាក់ថា​ រដូវវស្សា​មកដល់​ហើយ ដូច្នេះ​ការផ្តល់​ពូជ ដំណាំ និង​ពូជស្រូវ ជូន​ប្រជាកសិករ​ ជា​ធនធាន​មួយ ព្រោះ​នៅ​ពេលដែល​ដាំ​លូតលាស់​ល្អ ​នឹង​អាច​រៀបចំ ​បណ្តុះ​ពូជ ចែករំលែក​បន្ត​ទៅ​ដល់​កសិករ​ផ្សេងៗ​ទៀត​។ឯកឧត្តម បានស្នើ​ឲ្យ​មន្ត្រី​ជំនាញ​ផ្នែក​បច្ចេកទេស​កសិកម្ម ជួយ​ពន្យល់​ពី​បច្ចេកទេស​ដាំ​ដុះ​បន្ថែម ​ដល់​កសិករ ឱ្យ​បាន​យល់ច្បាស់ ​ដើម្បី​ដាំ​ដុះ​ទទួល​បាន​ទិន្នផល​ខ្ពស់​។លោក ទំ នី​រ៉ូ ប្រធាន​មន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ ​ខេត្តស្ទឹងត្រែង ​បាន​បញ្ជាក់ថា ​ទាំង​ជី និង​ពូជ​កូន​ស្វាយចន្ទី ក្រូច​ពោធិ៍សាត់ ​ពូជ​ឫស្សី​ផ្អែម ​និង​ពូជស្រូវ​រំដួល​នេះ ​មន្ត្រី​ជំនាញ ​បាន​ផ្ដល់​បច្ចេកទេស​ដាំ​ដុះ​រួចហើយ​។លោក ឆិល វិបុល មន្ត្រី​បច្ចេកទេសផ្នែក​កសិកម្ម ​បានបញ្ជាក់​បន្ថែមថា ​ការដាំដុះ កសិករ​ ត្រូវតែ​ អនុវត្តតាម​បច្ចេកទេស​ ដូចជា ​ការជ្រើសរើស​ទីតាំង ការជីក​រណ្តៅ ការថែទាំ និង​របៀប​ធ្វើ​ដី និង​ប្រើប្រាស់​ជី ធម្មជាតិ ជាដើម​៕អត្ថបទ​៖ មាស ផល្លា​

ក្រសួងទេសចរណ៍​ ជំរុញ​ការ​បណ្តុះបណ្តាល​ចម្អិន​ម្ហូប​ខ្មែរ​ជា​អត្តសញ្ញាណ​ដើម្បី​ទាក់ទាញ​ទេសចរ​អន្តរជាតិ​

2021/06/08 12:58:44 pm        153
ភ្នំពេញ ​៖ បន្ទាប់ពី​ផ្តល់​ការ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ផ្តល់​សេវាកម្ម​ម្ហូបអាហារ ​និង​ភេសជ្ជៈ​ជូន​តំណាង​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​នានា ​នៅ​តាម​បណ្តា​ខេត្ត​ភាគ​ឦសាន​ រួចមក ក្រសួងទេសចរណ៍​នឹង​បន្ត​ជំរុញ​បើក​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​ចុងភៅ ​ដើម្បី​ជំរុញ​ឱ្យ​អ្នក​ជំនាញ​ចេះ​រៀបចំ​ចម្អិន​ម្ហូប​អាហារ​បែប​ប្រពៃណី​ខ្មែរ​មាន​រសជាតិ​ឆ្ងាញ់ ​និង​ជំរុញ​ទាក់ទាញ​ភ្ញៀវ​បរទេស​ស្គាល់​ពី​អត្តសញ្ញាណ​អាហារ​បែប​ប្រពៃណី​វប្បធម៌​ខ្មែរ​។បើតាម​លោក ជួប រតនា ប្រធាន​នាយកដ្ឋាន​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ និង​ជា​ប្រធាន​លេខាធិការ​គ្រប់គ្រង​គម្រោង «​ហូ​ការ​» ​បាន​ថ្លែងថា ​ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១២ ខែមិថុនា ​ក្រសួងទេសចរណ៍​បាន​និង​កំពុង​ធ្វើការ​បណ្តុះ​បណ្តាល​គ្រូ​បង្គោល​ផ្នែក​សេវាកម្ម​ម្ហូបអាហារ ​និង​ភេសជ្ជៈ​ចំនួន​ជិត​៤០​នាក់ ដែល​មាន​សិក្ខាកាម​ខ្លះ​គឺជា​ម្ចាស់​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ ខ្លះ​បុគ្គលិក​ជំនាញ ​និង​ខ្លះ​ជា​អ្នក​ជំនាញ​មកពី​ខេត្ត​ព្រះវិហារ​ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និង​ខេត្តក្រចេះ ​ដើម្បី​ជម្រុញ​អោយ​ពួកគាត់​បណ្តុះ​បណ្តាល​បន្ត​ជូន​បុគ្គលិក​ខ្លួន ជូន​យុវជន​ក្រីក្រ ​និង​យុវជន​បាត់បង់​ឱកាស​ការងារ​ជាដើម​។លោក បន្តថា បន្ទាប់ពី​ការ​បណ្តុះបណ្តាល​គ្រូ​បង្គោល​សេវាកម្ម​ម្ហូបអាហារ​ និង​ភេសជ្ជៈ​នេះ​ទៀត​ ក្រសួង​តាមរយៈ​គម្រោង ​«​ហូ​ការ​» ​និង​អង្គការ «​ស្វី​ស ខន​ថាក់​កម្ពុជា​» ​នឹង​បន្ត​បើក​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ជំនាញ​ចុងភៅ​មួយទៀត ដើម្បី​ជំរុញ​ឱ្យ​ចុងភៅ​ខ្មែរ​ចេះ​ធ្វើ​ម្ហូបអាហារ​បែប​ប្រពៃណី​ខ្មែរ ​អាហារ​ប្រចាំ​តំបន់ កែច្នៃ​អោយ​មាន​ឱជារស​ឆ្ងាញ់ ដើម្បី​បង្កើត​ភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ ស្គាល់​អត្តសញ្ញាណ​វប្បធម៌​ម្ហូបអាហារ​ខ្មែរ​ផង​ និង​ទាក់ទាញ​ភ្ញៀវ​មក​ទស្សនា​ម្តង​ហើយ​ចង់​មក​ទស្សនា​ម្តងទៀត​។ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ មានប្រសាសន៍ថា ​នៅក្នុង​អំឡុង​ពេលដែល​ទេសចរណ៍​កម្ពុជា កំពុង​ជួប​រង​ការ​ប៉ះពាល់​ខ្លាំង​ពី​វិបត្តិ​ការ​រាតត្បាត​កូ​វីដ​-១៩​ ក្រសួងទេសចរណ៍​បាន​និង​កំពុង​ជំរុញ​បណ្តុះ​បណ្តាល​ពង្រឹង​សមត្ថកិច្ច​ជំនាញ​ទេសចរណ៍​ជូន​អ្នក​ជំនាញ​ដែល​យើង​មាន​ស្រាប់ និង​បណ្តុះ​បណ្តាល​ជំនាញ​ទេសចរណ៍​ជូន​យុវជន​ថ្មីៗ​ទៀត​ ហើយ​ការបណ្តុះបណ្តាល​នោះ គឺ​ធ្វើអោយ​យុវជន​យើង​ធ្វើ​ការងារ​ផ្តល់​សេវា​ល្អ​ប្រសើរ​ស្របតាម​បរិបទ​កូ​វីដ-​១៩​។ឯកឧត្តម ប៉ាក់ សុខុម បញ្ជាក់ថា នៅក្នុង​ឆ្នាំ​២០២១ នឹង​ស្ថានភាព​ទេសចរណ៍​នឹង​មិន​ទាន់មាន​កំណើន​ល្អ​ប្រសើរ​ទេសចរណ៍ ប៉ុន្តែ​នៅ​ឆ្នាំ​២០២២​ឆ្នាំ​ក្រោយនេះ​ ទេសចរណ៍​កម្ពុជា ​នឹង​មាន​កំណើន​ក្នុង​ចន្លោះ​ពី​២០​ទៅ​៣០% ខណៈ​រាជរដ្ឋាភិបាល​កម្ពុជា ​ដែល​មាន​ក្រសួងទេសចរណ៍​ជា​សេនាធិការ​ បាន​ប្រកាស​ជា​ផ្លូវការ​ពី​គម្រោង​បើក​ទទួល​កញ្ចប់​ទេសច​រ​អន្តជាតិ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​ មក​ទស្សនា​តំបន់​សៀមរាប​អង្គរ នៅ​ត្រីមាស​ទី​៤ ចុង​ឆ្នាំ​២០២១​នេះ ​ហើយ​ទេសចរ​អន្តរជាតិ​នឹង​បន្ត​កើន​ឡើង​ពី​៣០​ទៅ​៣៥% ​នៅ​ឆ្នាំ​២០២៣ ខណៈ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​SEA GAME ឆ្នាំ​២០២៣៕​អត្ថបទ ៖ ស៊ុម សុខ​ជា

ប្រមុខ​ការ​ពារជាតិ​កម្ពុជា ​អគុណ​អាមេរិក​ដែល​ជួយ​បណ្តុះបណ្តាល​ជំនាញ​យោធា​កម្ពុជា​ នាពេល​កន្លង​ទៅ

2021/06/08 12:35:02 pm        840
ភ្នំពេញ ៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា​ បាន​ថ្លែង​អំណរគុណ​ចំពោះ​សមានចិត្ត​របស់​អាមេរិក​ ដែល​បាន​ជួយ​បណ្តុះ​បណ្តាល​ជំនាញ​យោធា​កម្ពុជា ​នាពេល​កន្លង​ទៅ ជាពិសេស​ការ​ហ្វឹកហ្វឺន​ដល់​កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា​ក្រោមឆត្រ​អង្គការ​សហប្រជាជាតិ ដែល​ជំនាញ​នេះ​ បានធ្វើ​ឲ្យ​កម្ពុជា​មានមុខ​មាន​មាត់​លើ​ឆាក​អន្តរជាតិ​នោះ​។ការ​ថ្លែងអំណរគុណរបស់​ប្រមុខ​ការ​ពារជាតិ​កម្ពុជា​នេះ ​គឺ​បាន​ធ្វើឡើង​នៅ​ក្នុង​កិច្ច​ជំនួប​ជាមួយ​លោក វរសេនីយ៍ឯក ម៉ា​កូ​ស ហ្វេ​រ៉ា​រ៉ា នាយការិយាល័យ​អនុព័ន្ធយោធា​អាមេរិក ​ដែល​ត្រូវ​បាន​ចប់​អាណត្តិ​បេសកកម្ម​នៅ​កម្ពុជា ​និង​នាយការិយាល័យ​អនុព័ន្ធយោធា​អាមេរិក​ប្រចាំ​នៅ​កម្ពុ​ជាថ្មី នា​រសៀល​ថ្ងៃទី​៧ ខែ មិថុនា ឆ្នាំ​២០២១​នេះ នៅ​វិមាន​សន្តិភាព​។សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ បាន​លើកឡើងថា​ក្នុងអំឡុង​បេសកកម្ម​របស់​លោក​ម៉ា​កូ​ស ហ្វេ​រ៉ា​រ៉ា នាពេល​កន្លងទៅ​មាន​លទ្ធផល​ជា​ផ្លែផ្កា ​រក្សាបាន​នូវ​ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​(​កម្ពុជា​-​កងទ័ព​អាមេរិក​)​។នៅក្នុង​កិច្ច​ជំនួប​នោះ ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែងអំណរគុណ​ចំពោះ​សមានចិត្ត និង​សកម្មភាព​ជាច្រើន​របស់​អាមេរិក ​ដែល​បាន​ជួយ​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ នាពេល​កន្លងមក​ ដូចជា​ ដំណើរ​ស្វែងរក​សន្តិភាព ការ​ទទួល​នាយទាហាន​កម្ពុជា​ទៅ​បណ្តុះ​បណ្តាល​នៅ​អាមេរិក ដើម្បី​លើកកម្ពស់​ផ្នែក​ធនធាន​មនុស្ស​ក្នុង​ជូរ​កងទ័ព ​និង​ធ្វើ​ឲ្យ​កងទ័ព​កម្ពុជា​បាន​ទទួល​បទពិសោធន៍​ល្អៗ​លើ​ជំនាញ​នានា​ជាដើម​។សម្តេច​ពិជ័យ​សេនា បានលើកឡើង​ទៀតថា​«​សូម​ថ្លែងអំណរគុណ​ចំពោះ​អាមេរិក ​ជួយ​គាំទ្រ​ដល់​កង​យោធពល​ខេមរភូមិន្ទ នាពេល​កន្លងមក ​ដូចជា​ ការ​ហ្វឹកហ្វឺន​ពហុ​សាសន៍​នៅ​ទីលាន​បាញ់​គ្រាប់​ពិត អាស៊ី​អូ ការរៀបចំ​លំ​ហាត់​ហ្វឹកហ្វឺន​ពហុ​សាសន៍ ​GPOI ការ​បញ្ជូន​យោធាចា​រ្យ​ជួយ​ហ្វឹកហ្វឺន​ដល់​កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ ដែល​ជំនាញ​ទាំងនេះ​បាន​ធ្វើ​ឲ្យ​កងទ័ព​កម្ពុជា ​មាន​ភាព​ល្បីល្បាញ និង​មានមុខ​មាន​មាត់​លើ​ឆាក​អន្តរជាតិ​រហូតដល់​នា​ពេល​បច្ចុប្បន្ននេះ​»​។ថ្លែង​នៅក្នុង​កិច្ច​ជំនួប​នោះដែរ​លោក វរសេនីយ៍ឯក ម៉ា​កូ​ស ហ្វេ​រ៉ា​រ៉ា បាន​សម្ដែង​អំណរគុណ​ចំពោះ​ សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ ដែល​បាន​អនុញ្ញាត​ឲ្យ​លោក ​និង​ក្រុមការងារ​ចូល​ជួប​សម្តែង​ការគួរសម​ និង​ជម្រាបលា​ រួមទាំង​បង្ហាញមុខ​អនុព័ន្ធយោធា​អាមេរិក​ថ្មី​នាពេលនេះ​។លោក​ម៉ា​កូ​ស ហ្វេ​រ៉ា​រ៉ា ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រសួងការពារជាតិ​កម្ពុ​ជា ​ក៏ដូចជា​យោធិន​កម្ពុជា​ទាំងអស់ ​ដែល​បាន​គាំទ្រ​កិច្ច​សហប្រតិបត្តិការ​កា​រងារ​បាន​យ៉ាង​ល្អ​ជាមួយ​កងទ័ព​អាមេរិក​នា​ពេល​កន្លងទៅ ហើយ​តាមរយៈ​កិច្ចសហការ​នេះ​បាន​រក្សា​នូវ​ចំណងមិត្តភាព​រវាង​ក​ង​ទ័ព​កម្ពុជា​ និង​អាមេរិក​កាន់តែ​ល្អប្រសើ​បន្ថែមទៀត​ផងដែរ​។យ៉ាងណាក៏ដោយ​នៅក្នុង​កិច្ច​ជំនួប​របស់​ប្រមុខ​ការពារជាតិ​កម្ពុជា​ ជាមួយ​លោក​ម៉ា​កូ​ស ហ្វេ​រ៉ា​រ៉ា អនុព័ន្ធយោធា​អាមេរិក​នេះ ពុំបាន​និយាយ​អំពី​កាលកំណត់​វេលា ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​យោធា​អាមេរិក ឬ​មន្ត្រី​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ​នៅក្នុង​តំបន់​មួយ​ចំនួន​នៃ​សមុទ្រ​រាម​កម្ពុជា​នោះឡើយ ​ខណៈ​នៅក្នុង​កិច្ច​ជំនួប​ភាគី​ទាំង​ពីរបាន​ អះអាងថា ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​កងទ័ព​ក​ម្ពុ​ជា និង​អាមេរិក​ នឹង​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត ​នៅក្នុង​អាណត្តិ​ថ្មី​របស់​អនុព័ន្ធយោធា​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​នេះ​៕​អត្ថបទ​បាន ចក់

ខណ្ឌ​ច្បារអំពៅ​ដំណើរ​ការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ដូ​ស​ទី​២ ​ខណៈ​ពលរដ្ឋ​ដែល​នឹង​ត្រូវ​ចាក់​ប្រមាណ​ជាង​៩​ម៉ឺន​នាក់

2021/06/08 12:16:01 pm        94
ភ្នំពេញ ​៖ នៅ​ថ្ងៃទី៨ខែមិថុនា​នេះ ជា​ថ្ងៃ​ចាប់ផ្ដើម​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី២ ជូន​ប្រជាពលរដ្ឋ​ដែល មាន​អាយុ​ចាប់ពី១៨​ឆ្នាំ​ឡើងទៅ ​នៅ​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​។ សម្រាប់​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ ដូ​ស​ទី ២​នៅ​ទីតាំង​ខណ្ឌច្បារអំពៅ ប្រជាពលរដ្ឋ​សរុប​ដែល​ត្រូវ​មក​ទទួល​ដូ​ស​ទី​២​ គឺមាន​ចំនួន ៩៦ ០៥១​នាក់ ក្រោយ​បាន​ទទួល​ការ​ចាក់​លើក​ទី​១​រួច​នោះ​។ ​នេះ​ជា​ចំនួន​ដែល​បង្ហាញ​ដោយ​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ​។សម្រាប់​ការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ដូ​ស​ទី​២ ​នៅ​ខណ្ឌ​ច្បារអំពៅ ​បាន​ចាប់ផ្ដើម​ឡើង​នៅ​ថ្ងៃទី ៨ រហូតដល់​ថ្ងៃទី២១​ ខែមិថុនា​ឆ្នាំ២០២១​ខាងមុខ ដោយមាន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ទទួល​ការ​ចាក់​សរុប​ចំនួន ៩៦ ០៥១​នាក់​។ សម្រាប់​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី ២​នេះ​ ខណ្ឌ​ច្បារអំពៅ នៅ​បន្ត​រៀបចំ​ឡើងលើ ១០​ទីតាំង​ដដែល ដើម្បី​បញ្ចៀស​ការ​ប្រមូលផ្ដុំ និង​ពន្លឿន​សកម្មភាព​ការងារ​ឱ្យ​បាន​ឆាប់រហ័ស​។ ​សម្រាប់​ទីតាំង​ទាំង​១០​នេះ រួមមាន ​សាលាបឋមសិក្សា​ច្បារអំពៅ​ទី​១ វត្ត​ពោធិ៍​ព្រះ​បាត្រ ​ទីលានកីឡា បុរី​ប៉ែង​ហួត សាលាបឋមសិក្សា​ឬ​ស្សី​ស្រស់ ​សាលាបឋមសិក្សា​បឹង​ឈូក​ប្រជុំ​វង្ស អនុវិទ្យាល័យ​ព្រែកប្រា​លើ សាលាបឋមសិក្សា​វាល​ស្បូវ វិទ្យាល័យ​ព្រែក​ឯង ​សាលាបឋមសិក្សា​យក​បាត្រ និង​ទី​តាំងទី ១០ គឺ​នៅ​វិទ្យាល័យ​ព្រែក​ថ្មី​។សម្រាប់​ការ​មក​ទទួល​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២ ​នៅថ្ងៃនេះ ប្រជាពលរដ្ឋ​បាន​បង្ហាញ​នូវ​ការ​ត្រេកអរ ហើយ​ពួកគាត់​លើក​ឡើងថា​ ការ​វ៉ាក់សាំង​រួចរាល់​ទាំងពីរ​ដូ​ស​ ធ្វើឱ្យ​ពួកគាត់​មាន​ភាព​កក់ក្ដៅ​កាន់តែ​ខ្ពស់ ដោយ​ភ្ជាប់​ជាមួយ​វិធានការ​ ៣​ការពារ ៣​កុំ​។ ពួកគាត់​សង្ឃឹមថា ​ការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​កាន់​តែច្រើន​ នឹង​ធ្វើឱ្យ​ស្ថានភាព​សង្គម ​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត​វិល​ទៅ​ភាព​ល្អប្រសើរ​។ ពួកគាត់​សប្បាយចិត្ត​ជាខ្លាំង​ ដែល​រាជរដ្ឋាភិបាល​ ស្វះ​ស្វែងរក​ជំនួយ​និង​ទិញ​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ដោយ​មិន​គិតថ្លៃ​។ជុំវិញ​ដំណើរ​ការ​ចាក់​វ៉ាក់សាំង គិត​ត្រឹម​ថ្ងៃទី ៧​ខែមិថុនា​ម្សិល​ម៉ិ​ញ​នេះ​ ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន​ជាង ២​លាន​៧​សែន​នាក់ ​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​ ដោយ​គិត​ជា​ភាគរយ​ស្មើនឹង​ ២៧,៦៦% នៃ​ចំនួន​ប្រជាពលរដ្ឋ​គោលដៅ​សរុប ១០​លាន​នាក់​៕​អត្ថបទ​៖​គឹម​ហុក 

សហជីព ស្នើសុំ​អន្តរាគមន៍​ពី​ក្រសួង​ការងារ​លើ​គម្រោង​កាត់បន្ថយ​បុគ្គលិក​របស់​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍

2021/06/08 11:55:23 am        109
ភ្នំពេញ ៖ ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មក​រ​ខ្មែរ នៃ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​ នៅ​ព្រឹក​ថ្ងៃទី​៨ មិថុនា ឆ្នាំ​២០២១​នេះ បាន​ដាក់​ញត្តិ​ទៅ​ក្រសួង​ការងារ ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ដើម្បី​ស្នើសុំ​អន្តរាគមន៍ ខណៈដែល​ក្រុមហ៊ុន​ប្រកាស​នូវ​គម្រោង​កាត់បន្ថយ​បុគ្គលិក​រហូត​ជាង ១​ពាន់​នាក់​។អ្នកនាង ឈុន សុខា អនុប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មក​រ​ខ្មែរ នៃ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ បាន​ឲ្យ​ដឹងថា ​ការស្នើសុំ​អន្តរាគមន៍​ពី​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​នេះ គឺ​បាន​ប្រមូល​នូវ​ស្នាម​មេដៃ​របស់​កម្មករ​និយោជិត​ និង​សមាជិក​សហជីព​សរុប​ជាង ២​ពាន់​នាក់ ដើម្បី​ប្តឹង​ទាមទារ​ពី​និយោជក​នៃ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​​នូវ​ចំណុច​មួយចំនួន​។លក្ខខ័ណ្ឌ​ទាំងនោះ​ មាន​ដូចជា គឺ​ទី​១ ទាមទារ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​បន្ទាន់​នូវ​គម្រោង​កាត់បន្ថយ​បុគ្គលិក​, ទី​ពីរ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​ការ​បំភិតបំភ័យ​បុគ្គលិក​តាមរយៈ​កោះហៅ​កន្លងមក​, និង​ទី​បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​ប្រាក់​បំណាច់​ផ្ដាច់​កិច្ចសន្យាការងារ​ឲ្យ​បាន​ត្រឹមត្រូវ​ស្របតាម​ច្បាប់​។សហជីព​ក៏​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បន្ត​ផ្តល់​ឡើងវិញ​នូវ​ប្រាក់​បំណាច់​អតីតភាព​ការងារ​និង​ប្រាក់​រំលឹក​បំណាច់​អតីតភាព​ការងារ​ជូន​បុគ្គលិក​ទាំងអស់​ដែល​កំពុង​បំរើកា​រងារ និង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​អនុវត្ត​វិធានការ​សុខា​ភិបាល​នៅ​កន្លែង​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ​ស្របតាម​ការណែនាំ​ក្រសួងសុខាភិបាល ​និង​អង្គការ​សុខភាព​ពិភពលោក ​ដើម្បី​រួមចំណែក​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​ នៅក្នុង​ក្រុមហ៊ុន​។ ​អ្នកនាង​ឲ្យ​ដឹង​ទៀតថា ប្រសិនបើ នៅតែ​គ្មាន​ដំណោះស្រាយ​ឬ​ផ្សះផ្សារ​បាន​ទៀត​នោះ ក្រុមកម្មករ​និយោជិត និង​សមាជិក​សហជីព នឹង​បន្ត​ដាក់ពាក្យ​បណ្តឹង​ថែមទៀត​ទៅតាម​ផ្លូវច្បាប់​។ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​នៃ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍ថា​ ក្រសួង​ទទួល​បាន​លិខិត​របស់​សហជីពហើយ ជា​នីតិវិធី ​ក្រសួង​នឹង​អនុវត្ត​ទៅតាម​នីតិវិធី​នៃ​ការ​ដោះស្រាយ​វិវាទ​នៅ​កម្ពុជា​។ ឯកឧត្តម ​បន្ថែមថា ក្រសួង​មិន​អាច​ធ្វើ​អ្វី​ក្រៅ​នីតិវិធី​នោះទេ ទោះជា​ជម្លោះ​នៅ​ក្នុង​វិស័យ​ណាក៏ដោយ​។សូមបញ្ជាក់ថា ​ការ​ទាមទារ​ខាងលើនេះ ​របស់​កម្មករ​និយោជិត ​និង​សមាជិក​សហជីព​ ធ្វើឡើង​បន្ទាប់ពី​ក្រុមហ៊ុន ណាហ្គា​វើ​លដ៍ ​បាន​ចាប់​ដំណើរការ​បញ្ឈប់​បុគ្គលិក​ចំនួន​ជាង១ ៣០០​នាក់ ក្នុងចំណោម​កម្មករ​និយោជិត និង​បុគ្គលិក​សរុប​ចំនួន​ប្រមាណ៨​ពាន់​នាក់ ​ដោយ​គ្រោង​ប្រើ​ពេល​ពី៥​ទៅ​៦​សប្តាហ៍​ បន្ទាប់ពី​ប្រកាស​កាលពី​ខែមេសា​ ក្រោម​ហេតុផល​ដើម្បី​រក្សា​ស្ថិរភាព​អាជីវកម្ម​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩៕អត្ថបទ​ ឈិ​ត បូរ៉ា​វី

សម្តេច​តេ​ជោ ៖ ប្រទេស​យើង​ក្រ​តែ​យើង​មិន​ក្រ​ខាង​ការ​គិតគូរ​រក​វិធី​ការពារ​ជីវិត​ប្រជាជន​យើង​ទេ​

2021/06/08 11:32:55 am        546
​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​ដែល​សម្តេច​បាន​អញ្ជើញ​ទស្សនា​ការផ្សាយ​ផ្ទាល់​ចម្រៀង​គ្រួសារ​ខ្មែរ​កាលពី​យប់មិញ​នេះ ​សម្តេច​បាន​ចូលទៅ​សរសេរ​បញ្ចេញ​នូវ​ទស្សន​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​ថា ប្រទេស​យើង​ក្រ តែ​យើង​មិន​ក្រ ខាង​ការគិតគូរ​និង​រក​វិធី​ការពារ​អាយុជីវិត​ប្រជាជន​យើង​នោះឡើយ​។ជាមួយនឹង​ការ​អរគុណ និង​សរសើរ​កូនៗ ក្មួយៗ​ក្រុម​ចម្រៀង​គ្រួសារ​ខ្មែរ ដែល​បាន​តែង​និពន្ធ និង​ច្រៀង​គាំទ្រ ដល់​ចលនា​ជាតិ ប្រយុទ្ធ​ជាមួយ​កូ​វីដ​១៩ សម្តេច​បាន​សរសេរថា ប្រសិន​ពុំមាន​អ្វី​ប្រែប្រួល​ទេ វ៉ាក់សាំង​នឹង​មកដល់​ថែមទៀត​។ ប្រទេស​យើង​ក្រ តែ​យើង​មិន​ក្រ ខាង​ការ​គិតគូរ​និង​រក​វិធី​ការពារ​អាយុជីវិត​ប្រជាជន​យើង​នោះឡើយ​។​សម្តេច​បានបញ្ជាក់​ឱ្យដឹង​ដែរ​ថា នៅថ្ងៃនេះ វ៉ាក់សាំង​មកដល់​១​លាន​ដូ​ស ក្នុងនោះ​ស៊ី​ណូ​វ៉ា​ក់​៥០​ម៉ឺន​ដូ​ស និង​ស៊ី​ណូ​ហ្វា​ម ៥០​ម៉ឺន​ដូ​ស សរុប​ចំនួន​១​លាន​ដូ​ស​។ទន្ទឹមនេះ​ស​ម្តេចក៏​ធ្លាប់​បញ្ជាក់ថា វ៉ាក់សាំង​នឹង​មកដល់​កម្ពុជា​ជា​បន្តបន្ទាប់ គឺ​នៅ​ថ្ងៃទី​១២​មិថុនា​ខាងមុខនេះ ចំនួន​១​លាន​ដូ​ស ,​និង​ថ្ងៃទី​១៩​មិថុនា ១​លាន​ដូ​ស​។​​សូម​រម្លឹក​ថា សម្រាប់​ការចាក់​វ៉ាក់សាំង​នៅក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ​បើតាម​ក្រសួងសុខាភិបាល​បាន​បញ្ចេញ​នូវ​ព័ត៌មាន​ថ្ងៃទី​៨ ​មិថុនា​នេះ ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ គិត​ត្រឹម​ថ្ងៃទី​៧​ខែមិថុនា ​ការចាក់​ដូ​ស​ទី​១​សម្រេចបាន​២​លាន​៧​សែន​៦​ម៉ឺន​៦​ពាន់​១៩៨​នាក់ និង​ដូ​ស​ទី​២​បាន​ចំនួន ២​លាន ២​សែន ៣​ពាន់ ៧៤៤​នាក់​ហើយ​៕អត្ថបទ​៖ មុត សុទ្ធ

វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ចំនួន ១​លាន​ដូស​ទៀត បាន​មក​ដល់​កម្ពុជា​ហើយ​នៅ​ព្រឹក​ថ្ងៃ​នេះ

2021/06/08 11:25:49 am        174
ភ្នំពេញ៖ វ៉ាក់សាំង​ចំនួន ១​លាន​ដូស ត្រូវ​បាន​ដឹក​ជញ្ជូន​មក​ដល់​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​នេះ​ហើយ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ផ្ដល់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ​ឱ្យ​បាន ១០​លាន​នាក់​នៅ​ក្នុង​ឆ្នាំ​នេះ។ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​កាល​ពី​យប់​មិញ​ថា វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ចំនួន ១​លាន​ដូស នឹង​ត្រូវ​ដឹក​ជញ្ជូន​មក​ដល់​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​នេះ ក្នុង​នោះ​មាន​វ៉ាក់សាំង​ស៊ីណូវ៉ាក់​ចំនួន ៥០​ម៉ឺន​ដូស និង​វ៉ាក់សាំង​ស៊ីណូហ្វាម​ចំនួន ៥០​ម៉ឺន​ដូស។កម្ពុជា​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ហើយ​បន្ត​រហូត​មក​ដល់​ថ្ងៃ​នេះ មាន​រយៈ​ពេល ១១៨​ថ្ងៃ​ហើយ។បើ​តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល កម្ពុជា​សម្រេច​បាន​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ​​បាន​ជាង ២៧​ភាគរយ​ហើយ​នៃ​គោលដៅ​របស់​រាជ​រដ្ឋាភិបាល​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ ១០​លាន​នាក់​នៅ​ត្រឹម​ឆ្នាំ​២០២១​នេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្រះសង្ឃថៃ ៨អង្គ សុគត បន្ទាប់ពីកុមារម្នាក់​បើករថយន្ត​បុកចូលក្បួន​ធម្មយាត្រា
07/02/2026 06:07 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ ការដឹកជញ្ជូនប្រេងឆ្លងកាត់ច្រកសមុទ្រហ័រមូស កើនឡើងដល់ ១០ លានបារ៉ែល ក្នុងមួយថ្ងៃ
07/02/2026 06:07 PM
អ៊ីរ៉ង់ ព្រមានអាមេរិក និងអ៊ីស្រាអែល ពីការវាយប្រហារមុនពិធីបុណ្យសពអតីតមេដឹកនាំកំពូលលោក Khamenei
07/02/2026 06:07 PM
រដ្ឋមន្ត្រីការបរទេសស៊ីរីទៅទស្សនកិច្ចនៅទីក្រុងបេរូត បន្ទាប់ពីលោក TRUMP លើកឡើងអំពីការប្រយុទ្ធប្រឆាំងនឹងក្រុមហេសបូឡា
07/02/2026 05:07 PM
លោកស្រី von der Leyen៖ EU នឹងផ្តល់ ២០០លានអឺរ៉ូ ដើម្បីជំរុញការតភ្ជាប់តំបន់កូកាស​ខាង​ត្បូង​
07/02/2026 05:07 PM
សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ
07/02/2026 05:07 PM
សភាបារាំងអនុម័ត​គាំទ្រផែនការចំណាយយោធាជិត ៥០០ពាន់លានដុល្លារ
07/02/2026 05:07 PM
ក្រុមហ៊ុនអាកាសចរណ៍កូវ៉ែត ចាប់ផ្តើមជើងហោះហើរទៅកាន់ទីក្រុងដាម៉ាសជាលើកដំបូង ក្នុងរយៈពេល ១៤ ឆ្នាំ
07/02/2026 05:07 PM
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអបអរសាទរចំពោះកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលមាន និរន្តរភាពដី និងធនធាន ល្អបំផុតនៅលើពិភពលោកប្រចាំឆ្នាំ ២០២៦
07/02/2026 05:07 PM
UN៖ ប្រហែល ៤០% នៃជនភៀសខ្លួន​ជាង ១លាននាក់ នៅលីបង់ បានវិលត្រឡប់ទៅផ្ទះសម្បែង​វិញ
07/02/2026 05:07 PM