សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ
សម្ដេចតេជោ គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេច​តេជោ ហ៊ុន សែន ទម្លាក់​ថវិកា​ ៣ ៣១០​លាន​រៀល​បន្ថែម​ទៀត​ សម្រាប់​ដំណើរការ​ចត្តាឡីស័ក​នៅ​បណ្ដា​​ខេត្ត​​នានា

2021/06/07 02:39:34 pm        321
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ទម្លាក់​ថវិកា​ជាង ៣ ៣០០​លាន​រៀល​បន្ថែម​ទៀត​ទៅ​ដល់​បណ្ដា​ខេត្ត​នានា​នៅ​ទូទាំង​ប្រទេស​សម្រាប់​ដំណើរការ​ចត្តាឡីស័ក​មួយ​សប្ដាហ៍​ខាង​មុខ។ក្នុង​លិខិត​របស់​ខ្លួន​​ចេញ​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល បញ្ជាក់​ថា សម្ដេច​តេជោ ហ៊ុន សែន បាន​ផ្ដល់​ថវិកា​ចំនួន ៣ ៣១០​លាន​រៀល​បន្ថែម​ទៀត​ទៅ​ដល់​ខេត្ត​ទាំង ២២​នៅ​ទូទាំង​ប្រទេស​សម្រាប់​ដំណើរការ​ចត្តាឡីស័ក​ចាប់​ពីថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​១៣ ខែ​មិថុនា។ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ទម្លាក់​ថវិកា​ជាបន្ត​បន្ទាប់​ទៅ​បណ្ដា​ខេត្ត​នានា​នៅ​ទូទាំង​ប្រទេស​ ដើម្បី​បណ្ដា​ខេត្ត​ទាំង​អស់​នោះ​ដំណើរការ​មណ្ឌល​ចត្តាឡីស័ក​​ប្រជា​ពលរដ្ឋ៕

ខេត្តបន្ទាយមានជ័យ រ​ក​ឃើញ​ពលរដ្ឋ ​៣១​នាក់​ទៀត​ឆ្លង​កូ​វីដ​-១៩ ​ខណៈ​អ្នកជំងឺ​១៤០​នាក់​ទៀត ត្រូវបាន​ព្យាបាល​ជាសះស្បើយ​

2021/06/07 05:20:57 pm        440
​បន្ទាយមានជ័យ​៖ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បានប្រកាស​ឱ្យដឹងថា ប្រជាពលរដ្ឋ​ចំនួន ៣១​នាក់​ទៀត ត្រូវ​បាន​រកឃើញ​ឆ្លង​មេរោគ​កូ​វីដ​-១៩​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ ខណៈ​អ្នកជំងឺ​កូ​វីដ​-១៩​ចំនួន ១៤០​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ​។​​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នៅថ្ងៃនេះ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បញ្ជាក់ថា ករណី​ឆ្លង​ថ្មី​ទាំងអស់នេះ ត្រូវបាន​រក​ឃើញ​លើ​ប្រជាពលរដ្ឋ​ចំនួន ២៩​នាក់​នៅក្នុង​ក្រុង​ប៉ោយប៉ែត ហើយ​បន្ទាប់មក​ករណី​ឆ្លង​ចំនួន ៦​នាក់​ទៀត ត្រូវបាន​រកឃើញ​នៅលើ​ប្រជាពលរដ្ឋ​បម្រើ​ការងារ​នៅ​រោងចក្រ​ហាយ​ថិ​ច (Hi-Tech) ស្ថិតនៅ​ក្នុងស្រុក​អូរជ្រៅ​។​​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ក៏បាន​រកឃើញ​ករណី​ឆ្លង​ថ្មី​កើតឡើង​ពលករ​ខ្មែរ​ចំនួន ៣​នាក់​ទៀត ដែល​ទើប​វិលត្រឡប់​មកពី​ប្រទេស​ថៃ ហើយ ២​ករណី​ទៀត ត្រូវបាន​រកឃើញ​លើ​ពលរដ្ឋ​នៅ​ក្រុង​សិរីសោភ័ណ​។​​ទន្ទឹមគ្នានេះ រដ្ឋបាលខេត្ត​នេះ​ក៏បាន​ប្រកាស​ឱ្យដឹង​ផងដែរ​ថា អ្នកជំងឺ​កូ​វីដ​-១៩​ចំនួន ១៤០​នាក់​ទៀត ត្រូវបាន​អនុញ្ញាតឱ្យ​វិលត្រឡប់​ទៅផ្ទះ​របស់​ពួកគេ​វិញ បន្ទាប់​ត្រូវបាន​ព្យាបាល​ជាសះស្បើយ​៕​

កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយ​ការបិទ​ខ្ទប់​អាច​នឹង​ចាប់ផ្ដើម​អនុវត្ត​នៅ​សប្ដាហ៍​ទី​២ នៃ​ខែមិថុនានេះ

2021/06/07 04:13:22 pm        61
ភ្នំពេញ ៖ ការអនុវត្ត​ការបើក​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ និង​គ្រួសារ​ទទួលផល ​សម្រាប់​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ក្រោយ​ការ​បិទ​ខ្ទប់ ដែល​រាជរដ្ឋាភិបាល​ទើប​បង្កើត​ថ្មី ​គឺអាច​នឹង​ចាប់ផ្ដើម​នៅ​សប្ដាហ៍​ទី២ នៃ​ខែមិថុនា ​រឺ​មិន​អោយ​លើសពី​ខែមិថុនា ​នេះ​ទេ​។ នេះ​ជាការ​លើកឡើង​របស់​ មន្ត្រី​ជំនាញ នៃ​ក្រសួង​សង្គមកិច្ច ជា​ក្រសួង​សាមី​ក្នុង​ការ​បើក​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ​។កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយ​ការបិទ​ខ្ទប់ ជា​កម្មវិធី​ថ្មី​មួយ​ដែល​រាជរដ្ឋាភិបាល ​បាន​បង្កើតឡើង ​សម្រាប់​ប្រជាពលរដ្ឋ និង​គ្រួសារ​ដែលមាន​ជីវភាព​លំបាក​ស្ថិតក្នុង​តំបន់​បិទ​ខ្ទប់ ​រាជធានី​ភ្នំពេញ ក្រុង​តាខ្មៅ និង​ក្រុងព្រះសីហនុ ​ដោយ​មិន​រាប់បញ្ចូល​គ្រួសារ​ដែល​មាន​ប័ណ្ណ​សម​ធម៌ មា​ន​សុពលភាព​នោះទេ​។ កម្មវិធី​នេះ ក៏​នឹង​ជួយឧបត្ថម្ភ​ដល់ គ្រួសារ​ប្រជាពលរដ្ឋ​ដែល​មាន​សមាជិក​ឆ្លង​កូ​វីដ​-១៩ ​មានការ​លំបាក​ផ្នែក​ជីវភាព​ និង​សម្រាប់​គ្រួសារ​ដែល​មាន​សមាជិក​បាត់បង់​អាយុជីវិត​ដោយសារ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍ ២០​កុម្ភៈ ក្នុង​ក្រប​ខណ្ឌ​ទូទាំងប្រទេស​។សម្រាប់​ការចាប់ផ្ដើម​អនុវត្ត​កម្មវិធី​ជំនួយ​សង្គម​ថ្មី​នេះ លោក ឈួ​រ សុ​បញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម លើកឡើង​នៅ​ព្រឹក​នេះ​ថា ​កម្មវិធី​នេះ​ អាច​នឹង​ចាប់ផ្ដើម​អនុវត្ត​នៅ​សប្ដាហ៍​ទី​២ នៃ​ខែមិថុនា ​ហើយ​បើ​មានការ​ប្រែប្រួល ​ក៏​មិនអាច​លើសពី​ខែមិថុនា​នេះដែរ​។ ​លោក​ បន្តថា កម្មវិធី​នេះ​គឺ​អនុវត្ត​តែ​មួយដង​ប៉ុណ្ណោះ​ ពុំមាន​ការអនុវត្ត​ជា​ជុំ ​ដូច​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​កំឡុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ​នោះទេ​។សម្រាប់​កម្មវិធី​ជំនួយ​សង្គម​ក្រោយ​បញ្ចប់​ការបិទ​ខ្ទប់​នេះ ​គឺមាន​ផ្ដោត​សំខាន់​លើ​ចំណុច​សំខាន់​ចំនួន ៣ រួមមាន​ថ្លៃ​ស្បៀងអាហារ ថ្លៃ​ទឹកស្អាត និង​ថ្លៃ​អគ្គីសនី ដោយ​គ្រួសារ​ទទួលផល ​អាច​ទទួល​បាន​សាច់ប្រាក់​ខុសគ្នា ទៅតាម​ចំនួន​សមាជិក​នៃ​គ្រួសារ​នីមួយៗ​។ លោក ឈួ​រ សុ​បញ្ញា បន្តថា​ សម្រាប់​គ្រួសារ​ដែល​ទទួល​ផល​សម្រាប់​កម្មវិធី​ថ្មី​នេះ ​គឺ​ក្រសួង​សង្គមកិច្ច នឹង​បញ្ជូន​ឈ្មោះ​ទៅ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ជម្រាប​តទៅ​អ្នក​គ្រួសារ​ទទួល​ផល​ទាំងនោះ​។ ​លោក​ បានបន្ដថា ការបើក​សាច់ប្រាក់​នាពេល​នេះ ​ក៏​កាន់​តែ​មាន​ភាព​ងាយស្រួល​ផងដែរ ​ដោយ​គ្រាន់តែ​ភ្ជាប់​នូវ​អត្តសញ្ញាណ​ប័ណ្ណ​ និង​ទូរស័ព្ទ​ដែល​មាន​លេខ​បាន​កត់​ត្រាទុក ​ទៅ​បើក​ផ្ទាល់​នៅ ​ភ្នាក់ងារ​វី​ង រឺក៏​ប្រើប្រាស់​ កម្មវិធី​ទូរស័ព្ទ​របស់​វី​ង និង​មាន​លក្ខខណ្ឌ ​បើក​សាច់ប្រាក់​ជូន​ដោយ​ផ្ទាល់​សម្រាប់​ករណី​គ្រួសារ ​ដែល​មាន​សមាជិក​បាត់បង់​ជីវិត​ដោយសារ​កូ​វីដ​-១៩​។យ៉ាងណា​ម៉ិ​ញ​មកទល់ពេលនេះ ពុំទាន់​មានការ​បញ្ជាក់​ពី​ចំនួន​ប្រជាពលរដ្ឋ រឺ​គ្រួសារ​ ជា​អ្នក​ទទួលផល​សម្រាប់​ក​ម្ម​វិធី​ជំនួយ​សង្គម​ថ្មី​នេះ​នោះទេ​។ ​ចំពោះ​ទំហំ​ថវិកា ​ដែល​រាជរដ្ឋាភិបាល​គ្រោង​ចំណាយ​សរុប ​ក៏​ពុំទាន់​មានការ​បញ្ជាក់​ផងដែរ​៕​អត្ថបទ​៖​គឹម​ហុក 

អាជ្ញាធរខេត្ត​បាត់ដំបង ​កំពុង​ជួសជុល​កែ​លម្អ​ធ្វើ​ផ្លូវ​ក្រាល​កៅស៊ូ ចំនួន​២​ខ្សែ ​នៅ​ស្រុក​សង្កែ

2021/06/07 04:03:58 pm        404
បាត់ដំបង ៖ មន្ទីរ​សាធារណការ ​និង​ដឹកជញ្ជូន​ខេត្ត ​កំពុង​ជួសជុល​កែលម្អ​ធ្វើ​ផ្លូវ​ក្រាល​កៅស៊ូ​ចំនួន ២​ខ្សែ ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​សង្កែ ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ចាំបាច់​របស់​ពលរដ្ឋ ​ក្នុង​ការធ្វើ​ដំណឹង និង​ដឹកជញ្ជូន​កសិផល​ផ្សេងៗ ។លោក ព្រួញ រិ​ទ្ធ​ថា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​ ផ្លូវ​ទាំង​២​ខ្សែ​នោះ ​មាន​ប្រវែង​ជិត​១០​គីឡូម៉ែត្រ ដោយ​មួយ​ខ្សែ​ស្ថិតក្នុង​ឃុំ​តា​ប៉ុន ធ្វើ​សម្រេច​បាន​ជាង ៤០​ភាគរយ និង​មួយ​ខ្សែ​ទៀត ​ស្ថិតក្នុង​ឃុំ​រាំង​កេ​សី គ្រោង​បញ្ចប់​ការ​ជួសជុល​កែលម្អ​នៅ​អំឡុង​ខែកញ្ញា ឆ្នាំ​២០២១​ខាងមុខ ​ដោយ​ផ្លូវ​ទាំងពីរ​ខ្សែ​នេះ គឺជា​កញ្ចប់​ថវិកា​គម្រោង​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ។លោក ​បាន​បន្តថា ការកែលម្អ​សាងសង់​ផ្លូវ​នេះ ក្រុមការងារ នឹង​ខិតខំ​ស្ថាបនា​ ឱ្យបាន​រួចរាល់​ឆាប់រហ័ស​ប្រកបដោយ​ការធានា​គុណភាព ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ​ហើយ​ជាមួយនេះ ​ក៏​សំណូមពរ​ដល់​ពលរដ្ឋ​រស់​នៅតាម​ដងផ្លូវ ​សូមកុំ​រំលោភ​នៅ​លើ​ដី​ចំណីផ្លូវ​របស់​រដ្ឋ ត្រូវ​សហការ​ចូលរួម​ជាមួយ​ក្រុមការងារ​ជំនាញ ​ដែល​កំពុងធ្វើការ​ស្ថាបនា​ផ្លូវ ។ក្នុងឱកាស​ចុះ​ពិនិត្យមើល​ការស្ថាបនា​ផ្លូវ​ទាំង ២​ខ្សែ​នេះ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង ​បាន​មានប្រសាសន៍ថា ផ្លូវ​ទាំងអស់នេះ ​នៅពេល​ធ្វើ​រួច នឹង​ជួយ​សម្រាល​បន្ទុក​មួយ​ចំនួន​របស់​ប្រជាពលរដ្ឋ មាន​ទាំង​ពេលវេលា សុខភាព​ និង​ថវិកា​ជាដើម ព្រោះ​កាលណា​ផ្លូវ​ធ្វើ​បានល្អ ​ពេល​ចង់​ធ្វើដំណើរ​ទៅណា​ឆាប់​ដល់​ជាង​មុន ។ជាមួយគ្នា​នោះ ឯកឧត្តម​ បាន​អំពាវនាវ ពលរដ្ឋ​ដែល​ត្រូវ​ប្រើប្រាស់​ផ្លូវ​ទាំង ២​ខ្សែ​នេះ ត្រូវ​ចូលរួម​ថែរក្សា​ផ្លូវ​នេះ​ឲ្យ​ប្រើប្រាស់​បា​នយូរ មានការ​មិន​ដឹក​លើស​ទម្ងន់​ ការ​កាប់​គាស់ ​និង​ធ្វើ​សកម្មភាព​ផ្សេងៗ នាំ​ឲ្យ​ផ្លូវ​ឆាប់​ខូច ​ហើយ​សូម​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល ​តាមរយៈ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​បាន​និងកំពុង​អភិវឌ្ឍ​ធ្វើ​ផ្លូវ​នៅក្នុង​ខេត្តបាត់ដំបង ទាំង​ផ្លូវជាតិ និង​ផ្លូវលំ​ជាដើម ។គួរ​បញ្ជាក់ថា ក្រោយ​បញ្ចប់​ការសាងសង់​ផ្លូវ​នេះ​រួចរាល់​ជា​ស្ថាពរ អាជ្ញាធរខេត្ត​បាត់ដំបង​ គ្រោង​នឹង​អញ្ជើញ​សម្តេច​ក្រឡាហោម ស ខេង ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ​ដើម្បី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ក្នុង​ពេលវេលា​សមស្រប​ណាមួយ​ខាងមុខ​ផងដែរ ៕​អត្ថបទ​៖ បាន សុខ​រិ​ទ្ធ

មន្ត្រី​សាធារណ​ការ​ចុះពិនិត្យ​ទីតាំង​បង្កើត​ស្ថានីយ​ថ្លឹង​រថយន្ត​នៅ​ក្នុង​ខេត្តកោះកុង​

2021/06/07 03:58:46 pm        187
កោះកុង ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅថ្ងៃនេះ ​បាន​ចុះ​ត្រួតពិនិត្យ​ភូមិសាស្ត្រ​ទីតាំង​ដែល​ត្រៀម​សាងសង់​ស្ថានីយ​ថ្លឹង​ទម្ងន់​រថយន្ត​ធុនធ្ងន់​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៨ ក្នុងភូមិ​សាស្ត្រ ​ខេត្តកោះកុង​។លោក អន ដា​វុ​ធ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកោះកុង ​បានឱ្យដឹងថា ​តប​តាម​ការ​ស្នើសុំ​ឯកឧត្តម ​សេង ឈួន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ចុះ​ពិនិត្យ​វាយតម្លៃ​ជាក់​ស្តែង​អំពី​គម្រោង​សាងសង់​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ធុន​ធ្ងន់ ​នៅក្នុង​ភូមិសាស្ត្រ​សង្កាត់​ស្មាច់មានជ័យ ​ក្រុង​ខេ​ម​រម​ភូមិន្ទ ​ខេត្តកោះកុង​។លោក​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត បានឱ្យដឹងថា ​ឯកឧត្តម ស៊ុន ​ចាន់ថុល​ រដ្ឋមន្ត្រីក្រសួង​សាធារណការ ​បានសម្រេច​ឯកភាព​តាម​សំណើសុំ​បង្កើត​ឱ្យមាន​ជញ្ជីង​ថ្លឹង​រថយន្ត​រួចរាល់​ហើយ នៅ​ពេល​អនាគត នឹង​មានការ​ចរាចរ​ដឹក​ជញ្ជូន​ទំនិញ​កើនឡើង​ ខណៈ​គម្រោង​អភិវឌ្ឍន៍​ផ្លូវជាតិ​មួយ​នេះ ក៏ដូចជា​ផ្លូវជាតិ​លេខ​១០​ កំពុង​ស្ថាបនា​។លោក អន ដា​វុ​ធ បានបញ្ជាក់​ទៀតថា ​គម្រោង​មួយ​នេះ ​នឹង​ផ្តើម​អនុវត្ត​នៅ​ដើមឆ្នាំ​២០២២ ព្រោះ​ផែនការ​ស្នើ​ថវិកា​អភិវឌ្ឍន៍​ឆ្នាំ​២០២១ ​បាន​ហួសហើយ​។ ​ចំពោះ​ថវិកា​ចំណាយ​ស្ថាបនា គឺ​ទម្លាក់​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ទន្ទឹម​នឹងមាន​វត្តមាន​ស្ថានីយ​ថ្លឹង​រថយន្ត​នៅ​ខេត្តកោះកុង ពលរដ្ឋ​រស់នៅក្នុង​ខេត្ត ​បាន​សាទរ ដោយ​រំពឹងថា ​មាន​ប្រសិទ្ធភាព​ខ្ពស់​លើ​ដំណើរ​ត្រួតពិនិត្យ​រថយន្ត​ដឹក​លើស​កំណត់​ដែល​បណ្តាល​ឱ្យ​ផ្លូវ​ថ្នល់ជាតិ​ប្រកបដោយ​តម្លាភាព​គ្មាន​អំពើពុករលួយ​។ផ្លូវជាតិ​លេខ​៤៨ ជា​ផ្លូវ​ចរន្ត​សរសៃ​ឈាម​បម្រើ​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ​ពាណិជ្ជកម្ម​ដ៏​មាន​សារ​សំ ខាន់​មួយ​មិន​អាច​ខ្វះ​បានឡើយ ​ចាប់ពី​ព្រំដែន​អន្តរជាតិ​ចាំ​យាម ​ដល់​ផ្លូវបំបែក​ស្រុកស្រែ​អំបិល​ស្រប​ជាមួយ​ផ្លូវជាតិ​លេខ​៤ ខេត្ត​ព្រះសីហនុ​៕​អត្ថបទ​៖ ឈឹម មករា

រដ្ឋបាល​ខេត្ដព្រះសីហនុ​ នឹង​ផាក​ពិន័យ អ្នក​មិន​អនុវត្ត​តាម​វិធាន​ទប់ស្កាត់​កូ​វីដ​-១៩

2021/06/07 03:54:43 pm        180
ព្រះសីហនុ​ ៖ អភិបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរដ្ឋ​បាល​ខេត្ត ពិនិត្យ​លើ​ការ​បន្ត​ដាក់ចេញ​វិធានការ រដ្ឋបាល​សម្រាប់​ភូមិសាស្ត្រ​ក្រុងព្រះសីហនុ និង​ស្រុក​ព្រៃនប់ ជា​តំបន់​លឿង ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ ការត្រៀម​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​។​អ្នកនាំពាក្យ​សាលា​ខេត្ដ​ព្រះសីហនុ លោក ឃាង ភារ​ម្យ បានឱ្យដឹងថា ​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​ប្រជុំ​ក្នុង​ក្របខណ្ឌ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្ត ​និង​ដាក់​ចេញ​វិធានការ​រដ្ឋបាល​ក្នុង ភូមិសាស្ត្រ​ក្រុង​-​ស្រុក ដើម្បី​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ កាលពី​ម្សិលមិញ​។ កន្លងមក ដោយសារ​ការខិតខំរ​បស់​ក្រុមគ្រូពេទ្យ ​មន្ត្រី រាជការ កងកម្លាំង ប្រដាប់​អាវុធ និង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ បានធ្វើឱ្យ​ការបិទ​ខ្ទប់ ​ទទួល​បាន​លទ្ធផល​ល្អប្រសើរ ដែល បង្ហាញថា​ វិធាន​ការ​បិទ​ខ្ទប់​របស់​រដ្ឋបាល​ខេត្ដ​បាន​ត្រឹមត្រូវ ​និង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​បាន​ពេញលេញ​។អ្នកនាំពាក្យ បានឱ្យដឹង​ទៀតថា ឯកឧត្ដម បាន​បញ្ជាក់ថា ប៉ុន្ដែ​ប្រជាពលរដ្ឋ​មួយចំនួន ​ដែល​រស់នៅ​តំបន់​ទំនប់រលក មិនបាន​ចូលរួម​អនុវត្ត​ត្រឹមត្រូវ​តាម​វិធាន​សុខាភិបាល ​និង​ការណែនាំ ​៣​ការពារ ៣​កុំ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ទើប​ធ្វើ​ឱ្យមាន​ការឆ្លង​រាលដាល​ឡើងវិញ​។ ​ជាមួយគ្នានេះ ​ត្រូវ​បន្ត​ដាក់​ជា​តំបន់​លឿង នូវ ​ក្រុងព្រះសីហនុ និង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដោយ​បន្ថែម​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​លើ​ការ​ផាកពិន័យ និង​វិធានការ​ច្បាប់ ចំពោះ​បុគ្គល ដែល​មិន​អនុវត្តតាម ការណែនាំ​។លោក ឃាង ភារ​ម្យ បាន​បន្ថែមថា ​ឯកឧត្តម គួច ចំរើន បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេ​ជោ ដែល​បាន​អនុវត្ត ​យុទ្ធសាស្ត្រ​ផ្កា​រីក​នៃ​ការ​ចាក់​វ៉ាក់សាំង​នៅ​រាជធានី​ភ្នំពេញ ​និង​ក្រុង​តាខ្មៅ ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​ ដោយ សារ​តែ​រាជធានី​ភ្នំពេញ​ជា​ចំណុច​កណ្តាល​ ដែល​ឆ្លងកាត់ មកពី​បណ្តា​ខេត្ត​នានា និង​ជា​ចំណុច​មាន​ហានិភ័យ​ខ្ពស់​។​ រាជ​រដ្ឋាភិបាល ​បានរៀបចំ​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្ដាល ​បន្ទាប់មក​ខេត្ត​ព្រះ សីហនុ ​ក៏​ជា​ខេត្ត​អាទិភាព​ក្នុង​ការ​ទទួលបាន​វ៉ាក់សាំង ដូច្នេះ រដ្ឋបាលខេត្ត ​នឹង​ត្រៀមលក្ខណៈ និង​ចាត់ចែង​កិច្ចការងារ ​ផ្សេងៗ​ឱ្យបាន​រួចជាស្រេច ដើម្បី​រង់ចាំ​វ៉ាក់សាំង​ថ្មី​មកដល់​ នឹង​ចាក់​ជូន​ប្រជា​ពលរដ្ឋនៅក្នុង​ខេត្ត​ព្រះសីហនុ​នេះ​៕ ​អត្ថបទ​៖ គង់ ប៊ុន​ថា

អគ្គនាយកដ្ឋាន​ពន្ធនាគារ​ត្រៀម​ចាក់​វ៉ាក់សាំង​អ្នក​ជាប់ឃុំ​នៅ​ពន្ធនាគារ​ខេត្តកណ្តាល​ និង​កំពង់ស្ពឺ

2021/06/07 01:06:24 pm        246
ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​នៃ​ក្រសួងមហាផ្ទៃ គ្រោង​នឹង​ចាប់​ផ្តើម​ដំណើ​រ​ការ​ចាក់​វ៉ាក់សាំង​ដល់​អ្នក​ជាប់ឃុំឃាំង​នៅតាម​ពន្ធនាគារ​ដែល​កំពុង​ប្រឈម​ នឹង​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ​ខ្ពស់ ​ដូចជា​នៅ​ខេត្តកណ្តាល​ និង​ខេត្តកំពង់ស្ពឺ​។អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ នៃ​ក្រសួងមហាផ្ទៃ​លោក នុត សវ​នា ប្រាប់​ទូរទស្សន៍​BTV នៅថ្ងៃនេះ​ថា ក្រសួងសុខាភិបាល ​បានផ្តល់​វ៉ាក់សាំង​ AstraZeneca ចំនួន ៦ ពាន់​ដូ​ស​ដល់​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ ​សម្រាប់​ចាក់​ជូន​ដល់​អ្នក​កំពុង​ជាប់ឃុំ​នៅ​តាម​ពន្ធនាគារ​ដែល​កំពុង​មាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​ ដូចជា​អ្នក​ជាប់ឃុំ​នៅ​ពន្ធនាគារ​នៅ​ខេត្តកណ្តាល​ និង​ពន្ធនាគារ​នៅ​ខេត្តកំពង់ស្ពឺ ជាដើម​។បើ​តាម​អ្នកនាំពាក្យ​ដដែល សម្រាប់​អ្នក​ជាប់ឃុំ​នៅ​ពន្ធនាគារ​ក្នុង​ខេត្ត​ព្រះសីហនុ ​ដែល​ជា​កន្លែង​មាន​ហានិភ័យ​ខ្ពស់​ដែរនោះ ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ បាន​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​ដល់​អ្នក​ជាប់ឃុំ​នូវ​ដូ​ស​ទី ១ រួចហើយ ​ដោយ​នៅពេលនេះ ​កំពុងតែ​ដំណើរការ​ចាក់​ដូ​ស​ទី ២​។ជាមួយគ្នានេះ លោក នុត សវ​នា នៅ​មិនទាន់​អាច​បញ្ជាក់​ពី​ទិន្នន័យ​ច្បាស់​នៃ​ចំនួន​អ្នកទោស​នៅ​ពន្ធនាគារ​ដែល​ឆ្លង​ជំងឺ​កូ​វីដ-១៩ ​នៅ​ទូទាំង​ប្រទេស​បាន​នោះទេ​ តែ​យ៉ាងណា​លោក ​អះអាងថា ស្ថានភាព​នៃ​ការ​ឆ្លង​ជំងឺ​កូ​វីដ​នៅ​ពន្ធនាគារ​មកដល់ពេលនេះ ​មានការ​ថមថយ​ខ្លាំង​ និង​អាច​គ្រប់គ្រង​បាន​៕

ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ប្រព្រឹត្តិ​ទៅដោយ​រលូន មកដល់ពេលនេះ​បាន​ជិត​បី​លាន​នាក់​ហើយ

2021/06/07 12:56:37 pm        136
ភ្នំពេញ ៖ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ចំពោះ​កិច្ច​នៃ​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ លោកជំទាវ ឱ វណ្ណឌី​ន បាន​អះអាងថា ​វឌ្ឍនភាព​នៃ​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ-​១៩​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន និង​ហួសការ​គ្រោងទុក​របស់​ក្រុមការងារ ដែល​រហូត​មក​ដល់ពេលនេះ​ចំនួន អ្នក​ចាក់​បាន​រហូតដល់​ជាង​ពីរលាន​ប្រាំពីរ​សែន​នាក់​ហើយ​​។ក្នុង​កិច្ចសម្ភាសន៍​ពិសេស​ជាមួយ​ទូរទស្សន៍​BTV ខណៈ​ចុះ​បេសកកម្ម​ការងារ​នៅ​ភាគ​ពាយព្យ​ នា​ព្រឹក​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២១​នេះ លោកជំទាវ ឱ វណ្ណឌី​ន បាន​លើកឡើងថា ​ការចាក់​វ៉ាក់សាំង​ការពារ​មេរោគ​កូ​វីដ​-១៩ វា​បាន​ផ្តល់​ផលប្រយោជន៍​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្លាំង​ណាស់ ​ពោលគឺ​វា​បាន​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​ដល់​យើង​ពេល​ដែល​ចាក់​រួច ​ហើយ​ប្រសិនបើ​ឆ្លង​ក៏​វា​មិន​ងាយ​ធ្ងន់ធ្ងរ​នោះដែរ​។យ៉ាងណាក៏ដោយ​លោកជំទាវ ឱ វណ្ណឌី​ន នៅតែ​បន្ត​ទទូច​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​កុំ​មានការ​ធ្វេសប្រហែស​ឲ្យ​សោះ​ក្នុង​កិច្ចការពារ​មេរោគ​កូ​វីដ​-១៩​នេះ​ ទោះបីជា​យើង​បាន​ចាក់​នូវ​វ៉ាក់សាំង​រួច​ឬ​មិន​ទាន់រួច​ក៏ដោយ​នោះ​ ដោយ​ត្រូវ​ប្រកាន់​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នៅ​វិធាន​ បី​ការពារ​ និង​បី​កុំ ដែលជា​អភិក្រម​របស់​សម្តេច​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​ ​។សូមបញ្ជាក់ថា រហូតមកដល់​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២១​នេះ​ប្រទេស​កម្ពុ​ជា​មាន​អ្នក​ឆ្លង​នូវ​ជំងឺ​កូ​វីដ​-១៩​សរុប​៣៤៨៣៣​នាក់​ហើយ ​​ក្នុងនោះ​អ្នកជា​សះស្បើយ ​ ២៨០៩២​នាក់ ខណៈ អ្នកស្លាប់​ កើន ដល់​២៦៦​នាក់​៕​អត្ថបទ​៖ បាន ចក់ 

កម្ពុជា ឆ្ពោះទៅរក​ការធ្វើ​ទំនើបកម្ម​រៀបចំ​ការបោះ​ឆ្នោត​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​

2021/06/07 12:38:56 pm        32
សៀមរាប ៖ ​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​ខេត្តសៀមរាប បាន​បញ្ជាក់ថា ​ការបោះឆ្នោត​សាកល្បង​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​នាពេល​ ខាងមុខនេះ គឺ​មិនមែន​ជា​ការស្ទង់មតិ​មុន​ការបោះឆ្នោត​នោះទេ​ តែ​ជា​ពិសោធន៍​អនុវត្ត​កម្មវិធី​ទំនើបកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ​សម្រាប់​ការបោះឆ្នោត​ជា​សកល​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ​និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ឆ្នាំ​២០២៣​។អនុវត្តតាម​ប្រតិទិន នៃ​ការបោះឆ្នោត​សាកល្បង​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ឆ្នាំ​២០២១ ដែល​បាន​គ្រោង​ទុក​ដោយ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) ​នៅថ្ងៃនេះ វគ្គ​បណ្តុះ​បណ្តាល​ស្តីពី ការចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ការបោះឆ្នោត ការ​រាប់​សន្លឹកឆ្នោត និង​ការ​បញ្ជូន​លទ្ធផល​នៃ​ការបោះឆ្នោត​សាកល្បង ត្រូវបាន​ធ្វើឡើង ​ក្រោម​ការរៀបចំ​ឡើង​ដោយ​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​ខេត្តសៀមរាប​។អនុប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​ខេត្តសៀមរាប ( លោក អ៊ា​ម ស៊ីណា ) ​បានឱ្យដឹង ថា គជប ​បានរៀបចំ​ប្រព័ន្ធគ្រប់គ្រង​កម្មវិធី​ការបោះឆ្នោត​សាកល្បង​នេះ​ឡើង ​គឺ​ស្របតាម​ការធ្វើ​កំណែទម្រង់​ការបោះឆ្នោត​នៅ​កម្ពុជា ឲ្យ​ដើរ​ទាន់សម័យ​បច្ចេកវិទ្យា​ទំនើប ​ហើយក៏​សំខាន់​ផងដែរ​ គឺ​ស្ថិតក្នុង​គោលបំណង​សាកល្បង​ការអនុវត្ត​កម្មវិធី​ចុះបញ្ជី​បេក្ខជន​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត តាម​ប្រព័ន្ធ​កុំព្យូទ័រ​។ សាកល្បង​អនុវត្ត​ឲ្យ​មាន​ភាព​ច្បាស់លាស់ ​ការកំណត់​សញ្ញា​គាំទ្រ​គណបក្សនយោបាយ ​ដោយ​ប្រើ​ប៊ិក​គំនូស​សញ្ញា​គាំទ្រ​បោះឆ្នោត​នៅ​លើ​សន្លឹកឆ្នោត​។ វគ្គ​បណ្តុះ​បណ្តាល​នេះ ក៏​ជា​ដំណើរ​នៃ​ការសាកល្បង​កម្មវិធី​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ ​និង​បូកសរុប​លទ្ធផល​បោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ ​រួមទាំង​ដក​បទពិសោធន៍ ​លើ​ការអនុវត្ត​វិធានការ​ទប់ស្កាត់ ​និង​ការពារ​ទប់ស្កាត់ ការឆ្លង​ជំងឺ​កូ​វីដ​-១៩​ ក្នុង​ការិយាល័យ​បោះឆ្នោត​ផងដែរ​។ ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២១ គឺជា​ថ្ងៃ​បោះឆ្នោត​សាកល្បង​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់​។ បើសិនជា​ការបោះឆ្នោត​សាកល្បង​នេះ ដំណើរការ​ទទួល​បាន​លទ្ធផល​ល្អប្រសើរ កម្មវិធី​ទំនើបកម្ម នៃ​ដំណើរការ​បោះឆ្នោត​នេះ ​នឹងត្រូវ​យក​ទៅអនុវត្ត​សម្រាប់​ការបោះឆ្នោត​ជាស​កល​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​អាណ​ត្តិ​ទី​៥​ឆ្នាំ​២០២២ ​និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ឆ្នាំ​២០២៣​។នៅក្នុង​វគ្គ​បណ្តុះបណ្តាល​រយៈពេល​១​ថ្ងៃនេះ មានការ​ចូលរួម​ពី​អភិបាលរង​ខេត្ត ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត មន្ត្រី​ពាក់ព័ន្ធ មន្ត្រី​បោះឆ្នោត អង្គការ​មិនមែន​រដ្ឋាភិបាល ហើយ​មាន​វត្តមាន​ផង​ដែរ​តំណាង​របស់​គណបក្ស​នយោបាយ​ចំនួន​៧ លើ​៩​គណបក្ស ​ដែល​បាន​ឈរ​ឈ្មោះ​បោះឆ្នោត​នៅ​មណ្ឌល​សៀមរាប ព្រមទាំង​តំណាង​អង្គការ​ខុមហ្វ្រែល​ផងដែរ​៕​អត្ថបទ​៖ ងឹ​ន គឹម​ឡេង

ខេត្តកណ្តាល​ត្រៀម​ទីតាំង​ចាក់​វ៉ាក់សាំង​ច្រើន​ទីតាំង​ ខណៈ​កម្មករ​និង​អ្នក​ជាប់ឃុំ​អាចជា​អ្នក​អាទិភាព​

2021/06/07 12:23:04 pm        175
កណ្ដាល ៖ មកដល់ពេលនេះ នៅតាម​បណ្តា​មន្ទីរពេទ្យបង្អែក ​និង​មណ្ឌល​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​នានា នៅក្នុង​ខេត្តកណ្តាល ​មិនទាន់បាន​បើក​ដំណើរ​ការចាក់​ជូន​ពលរដ្ឋ​ខ្លួន​ឡើងវិញ​នោះទេ ប៉ុន្តែ​សម្រាប់​តែ​ក្រុង​តាខ្មៅ ​ខេត្តកណ្តាល​ អាច​នឹង​មាន​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ​ចាក់​ជូន​ពលរដ្ឋ​ឡើងវិញ​នៅ​ក្នុង​សប្តាហ៍​នេះ ​នៅពេល​វ៉ាក់សាំង​មកដល់ ហើយ​ ខេត្ត​នឹង​រៀបចំ​ចាក់​មុនគេ ជូន​កម្មករ និង​អ្នក​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​។ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល បាន​ថ្លែងថា​ នៅពេលនេះ ​ខេត្តកណ្តាល ​បាន​នឹង​កំពុង​រៀបចំ​មណ្ឌល​ចាក់​វ៉ាក់សាំង​ជាច្រើន​ទីតាំង​ទៀត ​នៅតាម​មន្ទីរពេទ្យបង្អែក​ តាម​មណ្ឌល​សុខភាព ​តាម​រោងចក្រ វត្ត​អារាម និង​តាម​បណ្តា​សាលារៀន​នានា ​ដែល​នៅ​ជិត​លំនៅឋាន​របស់​ប្រជាពលរដ្ឋ ​ដើម្បី​ចាក់​ជូន​ពលរដ្ឋ​ទូទៅ​ដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ ​ជាពិសេស​ពលរដ្ឋ​ជា​កម្មករ​បំរើការ​តាម​រោងចក្រ និង​អ្នកទោស​កំពុង​ជាប់ឃុំ​នានា​ទៀត ​នៅក្នុង​ខេត្តកណ្តាល​។ឯកឧត្តម បន្តថា នៅពេលនេះ រដ្ឋបាល​ខេត្តកណ្តាល ​កំពុង​រង​ចាំ​វ៉ាក់សាំង​មកដល់ ​ហើយ​នៅពេល​វ៉ាក់សាំង​នោះ ​មកដល់​ខេត្តកណ្តាល​ពេលណា គឺ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ​និង​ក្រុ​មគ្រូពេទ្យ​ជំនាញ នឹងធ្វើ​ការចាក់​ជូន​ពលរដ្ឋ​ទូទៅ​នៅក្នុង​ខេត្តកណ្តាល​។បើ​តាម​ការ​បញ្ជក់​ពី​លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ថ្លែងថា ​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩​ដែល​យើង​បញ្ជា​ទិញ​នោះ ​នៅ​ថ្ងៃទី​៨ ខែមិថុនា​ស្អែក​នេះ ​នឹង​មកដល់​ប្រមាណ​៥០​ម៉ឺន​ដូ​ស​បន្ថែមទៀត ​ហើយ​វ៉ាក់សាំង​នោះ​គឺ​យើង​ផ្តោត​នៅ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​ក្រសួង​នឹង​មាន​ការបែងចែក​វ៉ាក់សាំង​ខ្លះ​ចាក់​ជូន​ពលរដ្ឋ​នៅក្នុង​ក្រុង​តាខ្មៅ ​នៃ​ខេត្តកណ្តាល​ផងដែរ​។សម្រាប់​វ៉ាក់សាំង​ដែល​នឹង​មកដល់​នាពេល​ខាងមុខនេះ​ នឹង​ដំណើរ​ការ​ចាក់​ជូន​ប្រជាពលរដ្ឋ​ទូទៅ នៅ​ខណ្ឌ​ចំនួន​៣​ទៀត​ក្នុង​រាជធានី​ភ្នំពេញ​គឺ ​ខណ្ឌដូនពេញ ​ខណ្ឌ​ជ្រោយចង្វា ​និង​ខណ្ឌ​ព្រែក​ព្នៅ សំរាប់​ដូ​ស​ទី​១ ​នៅ​ថ្ងៃទី​១០ មិថុនា ហើយ​ចំពោះ​ក្រុង​តាខ្មៅ ​ក៏​អាច​នឹង​បើក​ដំណើរ​ការចាក់​នៅ​សប្តាហ៍​នេះ ​ផងដែរ​៕ អត្ថបទ ស៊ុម សុខ​ជា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អនុប្រធានទី១ CDC អំពាវនាវដល់បណ្តាញផ្គត់ផ្គង់របស់ TOYOTA ពិនិត្យលទ្ធភាពវិនិយោគបន្ថែម នៅកម្ពុជា
07/02/2026 07:07 PM
រាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំង ជំរុញបង្កើតហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឆ្លើយតបការរស់នៅ ប្រជាពលរដ្ឋ
07/02/2026 07:07 PM
អន្តរការី៖ កិច្ចចរចាដោយប្រយោលបន្ទាប់ រវាងអាមេរិក និងអ៊ីរ៉ង់ នឹង​មាន​ក្រោយ​ពិធីបុណ្យសពលោក Khamenei
07/02/2026 06:07 PM
ទីក្រុងញូវយ៉កក្តៅខ្លាំង ខណៈរលកកម្តៅជាប្រវត្តិសាស្ត្រវាយប្រហារសហរដ្ឋអាមេរិក មុនថ្ងៃទី ៤ ខែកក្កដា
07/02/2026 06:07 PM
ក្តារមឈូសរាយប៉ាយពាសពេញកំពង់ផែ ស្របពេលចំនួនមនុស្សស្លាប់ដោយសាររញ្ជួយដីវេណេស៊ុយអេឡាកើនឡើងដល់ ២.២៩៥នាក់
07/02/2026 06:07 PM
លោក Trump អះអាងថា អាមេរិកពុំបណ្តោយឲ្យចិនកាន់កាប់ព្រែកជីក Panama បាននោះទេ
07/02/2026 06:07 PM
WFP៖ ការពង្រីកជម្លោះជំរុញឲ្យមានភាពអត់ឃ្លានកាន់តែខ្លាំងឡើងនៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា
07/02/2026 06:07 PM
សារព័ត៌មាន៖ យានដ្រូនអ៊ុយក្រែនដែលផ្ទុកគ្រឿងផ្ទុះ បានធ្លាក់នៅក្នុងខេត្ត Trabzonរបស់ប្រទេសទួរគី
07/02/2026 06:07 PM
រុស្ស៊ីវាយប្រហាររោងចក្រកែច្នៃសាច់ នៅតំបន់ Zaporizhzhia របស់អ៊ុយក្រែន
07/02/2026 06:07 PM
ក្រឡាប់​រថយន្តក្រុងនៅ Western Cape របស់​អាហ្វ្រិកខាងត្បូង ធ្វើ​ឱ្យមាន​អ្នកស្លាប់​ ១៦នាក់ និងអ្នក​របួស ២០នាក់
07/02/2026 06:07 PM