សម្ដេច​ធិបតី ហ៊ុន ម៉ាណែត​ តែងប្រាប់មិត្តបរទេសថាកម្ពុជាប្រើយន្តការ UNCLOS មកពីថៃដក​ខ្លួន​ឯកតោភាគីពី MoU 2001
កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី
ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត
សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ

នយោបាយ​ និង ការអភិវឌ្ឍន៍

មកដល់ពេលនេះ​ភ្នំពេញ​ មិនត្រូវ​បានប្រកាស​បិទ​ឡើងវិញ​នោះទេ​

2021/06/01 02:13:16 pm        259
ភ្នំពេញ ៖ អភិបាល​រាជធានី បាន​ធ្វើការ​ច្រានចោល​នូវ​ព័ត៌មាន​ដែលថា​ នឹង​បិទ​រាជធានី​ភ្នំពេញ​ឡើងវិញ ​ដោយសារ​តែមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ ច្រើន​នៅឡើយ​នោះ​។ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​នៅ​យប់​ថ្ងៃទី​៣១ ​ខែឧសភា​នេះ​ថា មកដល់ពេលនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ គ្មាន​ការ​ប្រកាសថា ​នឹង​បិទ​ទីក្រុង​ឡើងវិញ​នោះទេ ។ អាជ្ញាធរ​ពាក់ព័ន្ធ​ រួមជាមួយ​ក្រសួងសុខាភិបាល បាន​នឹង​កំពុង​បន្ដ​ប្រយុទ្ធប្រឆាំង​យ៉ាងសកម្ម​ជាទីបំផុត ជាមួយ​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុងមាន​ការឆ្លង​រីក​រាលដាល​នៅក្នុង​ប្រទេស​កម្ពុជា​។​​អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងថា ប៉ុន្មាន​ថ្ងៃនេះ មានការ​ចែកចាយ​ព័ត៌មាន​ថា អាជ្ញាធរ​នឹង​បិទ​រាជធានី​ភ្នំពេញ​ឡើងវិញ ដូច្នេះ​ឯកឧត្ដម បាន​បញ្ជាក់ថា រហូតមកដល់​ពេលនេះ មិនទាន់មាន​គោលការណ៍​ពី​រាជរដ្ឋាភិបាល ដើម្បី​បិទ​ខ្ទប់​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ​នោះទេ ។ជាមួយគ្នានេះ អភិបាល​រាជធានី​ភ្នំពេញ បានបង្ហាញ​នូវ​ការសោកស្ដាយ​ចំពោះ​ការ​ចែកចាយ​ព័ត៌មាន ដែល​មិនទាន់​មាន​ការសម្រេច​ច្បាស់លាស់ ​ពាក់ព័ន្ធ​ការ​បិទ​រាជធានី​ភ្នំពេញ ​ឡើងវិញ​នេះ ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មានការ​យល់ច្រឡំ​។សូមបញ្ជាក់ថា ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ នៅ​ទូទាំងប្រទេស​ហាក់​មានកា​រ​កើន​ឡើងវិញ ខណៈ​រាជធានី​ភ្នំពេញ ​ក៏​កើន​នូវ​ចំនួន​អ្នក​ឆ្លង​ដូចគ្នានេះដែរ ​ជាហេតុ​ធ្វើឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ​បាន​កែសម្រួល​វិធានការ​ចំពោះ​តំបន់​មួយចំនួន ​ដែល​ត្រូវ​បាន​ដាក់​ជា​តំបន់​លឿង ទៅជា​តំបន់​លឿងទុំ​វិញ ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល ​ទន្ទឹមនឹងនេះ ​ក៏​លេចចេញ​ព័ត៌មាន​ថា ដោយសារ​ការឆ្លង​ច្រើន​រាល់ថ្ងៃ​នេះហើយ ដែល​អាជ្ញាធរ​នឹង​បិទ​រាជធានី​ភ្នំពេញ​វិញ​។ ​ទោះជា​យ៉ាងណា​ព័ត៌មាន​ពិត ​គឺ​អភិបាល​រាជធានី​បានធ្វើការ​ច្រានចោល​នូវ​ព័ត៌មាន​នេះ​។​​ដោយឡែក​ចំពោះ​ផ្សារ ​គឺ​នៅ​បន្ត​ផ្អាក​ដំណើរ​ការមិន​រៀបរយ​ដដែល ​សម្រាប់​ផ្សារ​រដ្ឋ គឺ​អនុញ្ញាត​លក់ដូរ​តែ​ម្ហូបអាហារ​ប៉ុណ្ណោះ​៕​អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

សម្តេច​តេ​ជោ អំពាវនាវ​ដល់​គ្រប់​ក្រសួង ស្ថាប័ន អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​បង្កើន​សិទ្ធិអំណាច​កុមារ

2021/06/01 11:31:57 am        245
ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ គ្រប់​ក្រសួង ស្ថាប័ន អាជ្ញាធរ ​មាន​សមត្ថកិច្ច ​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​បង្កើន​សិទ្ធិ​អំណាច​ដល់​កុមារ ​ជាពិសេស​កុមារី​ និង​សហគមន៍ ​ដើម្បី​ធ្វើ​ឱ្យមាន​ការផ្លាស់ប្តូរ​សំខាន់ៗ ដែល​អាច​ដោះស្រាយ​ឫសគល់ នៃ​ការរើសអើង​។តាមរយៈ​សា​លិខិត​របស់​សម្តេច​តេ​ជោ​ នាយករដ្ឋមន្ត្រី និង ជា​ប្រធាន​កិត្តិយស​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ ក្នុង​ឱកាស​ខួប​លើក​ទី​៧២ ​ទិវា​កុមារ​អន្តរជាតិ​១​មិថុនា​ ខួប​លើក​ទី​២០​ ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ​១២​មិថុនា ​និង​ទិវា​កុមារ​កម្ពុជា​ឆ្នាំ​២០២១ សម្តេច​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​មន្ត្រី​រាជកា​រ​នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ​ ក្រុមការងារ​ដើម្បី​កុមារ​ក្រសួង ​ស្ថាប័ន ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ​ដើម្បី​កុមារ​រាជធានី​ខេត្ត ​កាក​បាទក្រហមកម្ពុជា​ អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ អន្តរជាតិ ​ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន គ្រួសារ​នៅ​ក្នុង​សហគមន៍ រួមទាំង​កុមារ​ខ្លួនឯង​ ដែល​បាន​យក​អស់​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី ​និង​ធនធាន​ប្រកបដោយ​ការ​ទទួល​ខុសត្រូវ​ខ្ពស់​ក្នុង​ការ​រួមចំណែក​លើក​កម្ពស់​សិទ្ធិ​កុមារ ​ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​សិទ្ធិ​ពេញលេញ ដូច​មាន​ចែង​ក្នុង​ច្បាប់​ជាតិ​និង​អន្តរជាតិ​។សម្ដេច​ ក៏បាន​អំពាវនាវ​នូវ​ខ្លឹមសារ​៩​ចំណុច ​ឲ្យ​គ្រប់​ក្រសួង ​ស្ថាប័ន​ ព្រមទាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច គ្រប់​លំដាប់​ថ្នាក់ ត្រូវ​បង្កើន​សិទ្ធិ​អំណាច​ដល់​កុមារ ជាពិសេស​កុមារី​និង​សហគមន៍​ដើម្បី​ធ្វើ​ឱ្យមាន​ការផ្លាស់ប្ដូរ​សំខាន់ៗ ​ដែល​អាច​ដោះស្រាយ​ឫស នៃ​ការរើសអើង ​ការ​ផាត់​ចេញពី​សង្គម និង​ភាព​រងគ្រោះ និង​ងាយ​រងគ្រោះ​របស់​កុមារ​(​កុមារី កុមារា ជា​ជន​ជាតិដើម​ភាគតិច​ កុមារ​មាន​ពិការភាព​)​។ ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្ដូរ ក្នុង​ការ​អនុវត្ត និង​គោលនយោបាយ​នៅ​ក្នុង​កម្រិត​មូលដ្ឋាន និង​កម្រិត​ជាតិ​តាមរយៈ​សកម្ម​ភាព​ចុះ​ផ្ទាល់​ក្នុង​ការ​ចែករំលែក​ចំណេះដឹង​បទពិសោធន៍​ស្ដីពី​តថភាព​របស់​កុមារ​ដែល​កំពុង​ជួបប្រទះ​។ ​សូម​លើកទឹកចិត្ត​ដល់​កុមារ ​និង​សហគមន៍ ដើម្បី​ត្រៀមខ្លួន​នឹង​ឆ្លើយតប​ទៅ​នឹង​វិបត្តិ​ព្រមទាំង​ជម្នះ​រាល់​ការលំបាក​នានា​។គ្រប់​ក្រសួង ស្ថាប័ន អាជ្ញា​ធរមាន​សមត្ថកិច្ច គ្រប់លំដាប់​ថ្នាក់ គ្រួសារ​សហគមន៍ សូម​ចូលរួម​គាំទ្រ​ឲ្យ​កុមារ​ទទួល​បាន​ការ​អភិវឌ្ឍ​ប្រកបដោយ​សុវត្ថិភាព និង ជោគជ័យ​ ចាប់ពី​ពេល​ចាប់កំណើត រហូតដល់​ពេញវ័យ ​ដោយ​បន្ត​ពង្រឹង​សេវា​គាំពារ​ និង​អភិវឌ្ឍន៍​កុមារ​តូច​ អាហារូបត្ថម្ភ​ សុខភាព​បន្ត​ពូជ​យុវវ័យ ​ការ​បណ្ដុះ​បណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ និង​បំណិន​ជីវិត​។ ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ គ្រួសារ​សហគមន៍ សូម​ចូលរួម​លើកកម្ពស់​ការ​បង្ការ​ទប់​ស្កាត់​លុបបំបាត់​ការ​ជួញដូរ​មនុស្ស និង រូបភាព​អាសអាភាស​កុមារ ​តាមរយៈ​ក្នុង​ប្រព័ន្ធ​អន​ឡាញ ​និង​ក្រៅ​ប្រព័ន្ធ​អន​ឡាញ ​ក្នុង​សហគមន៍ ដើម្បី​ធានា​សុវត្ថិភាព ​ស្របតាម​គោលការណ៍ ​ឧ​ត្ត​ម​ប្រយោជន៍​របស់​កុមារ​។ ត្រូវ​ចូលរួម​លើកកម្ពស់​ការ​យល់ដឹង និង​ផ្លាស់ប្ដូរ​ឥរិយាបថ​សង្គម​ ក្នុងការ​ប្រព្រឹត្ត​បែប​វិជ្ជមាន ចំពោះ​កុមារ​នៅក្នុង សហគមន៍ ​ជាពិសេស​ផ្ដល់​ឱកាស​ឲ្យ​កុមារ​ចូលរួម​ក្នុង​ការ​ផ្លាស់ប្ដូរ​សហគមន៍​របស់​ពួកគេ​។ សូម​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​វិនិយោគ​ចំនួន​មន្ត្រី ភ្នាក់ងារ​សង្គមកិច្ច​នៅ​តាម​ឃុំ​នីមួយៗ​ដើម្បី​បង្កើត​ការ ផ្ដល់​សេវា​សង្គមកិច្ច ឱ្យ​កាន់តែ​កៀក​ទៅ​កុមារ​និង​សហគមន៍ ​ជាពិសេស​កុមារ​រងគ្រោះ​ ដោយ​ឪពុក ម្ដាយ ទុកចោល​ កុមារ​ដែល​មាន​រង​អំពើ​ហិង្សា​និង​ការ​កេងប្រវ័ញ្ច​គ្រប់​រូបភាព​។ ​គ្រប់​ក្រសួង ស្ថាប័ន អាជ្ញា​ធរមាន​សមត្ថកិច្ច ​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​បន្ត​ជំរុញ​ការរៀបចំ​ និង​អនុវត្ត​ប្រព័ន្ធ​កិច្ចការពារ​កុមារ​អោយ​មាន​លក្ខណៈ ប្រទាក់ ក្រឡា ជា​ពហុ​វិស័យ ​នៅក្នុង​សហគមន៍ ​ជាពិសេស​ការ​ជួយ​ដល់​កុមារ​គ្រប់​វិស័យ​។ គ្រប់​ក្រសួង ​ស្ថាប័ន ព្រមទាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​លើកកម្ពស់​ការ​អភិវឌ្ឍ​ធនធានមនុស្ស​តាមរយៈ​ការ​បង្កើន​ការអប់រំ ផ្សព្វផ្សាយ​ ពង្រឹង​កិច្ចការពារ ​និង​ពិនិត្យ​តាមដាន​ ការអនុវត្ត​សិទ្ធិ​កុមារ ពី​ថ្នាក់​ជាតិ​ដល់​ថ្នាក់ ក្រោម​ជាតិ​៕​អត្ថបទ​ ៖ មុត សុទ្ធ

សម្តេច​ហេង សំរិន ​៖ កម្ពុជា​បាន​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​រដ្ឋធម្មនុញ្ញ អនុសញ្ញា​ស្តីពី​កុមារ​ និង​ច្បាប់​អន្តរជាតិ​នានា

2021/06/01 11:11:52 am        208
ភ្នំពេញ ៖ ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា ​ប្រទេស​កម្ពុជា ​បាន​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​រដ្ឋធម្មនុញ្ញ ​អនុសញ្ញា​ស្តីពី​កុមារ និង​ច្បាប់​អន្តរជាតិ​ពាក់ព័ន្ធ​ក្នុង​ការ​ឆ្លើយតប​ទៅ​ នឹង​តម្រូវការ​របស់​កុមារ ពិសេស​ការលើកកម្ពស់​សិទ្ធិសេរីភាព សេចក្តី​ថ្លៃថ្នូរ សមភាព និង​សុវត្ថិភាព​កុមារ​ ព្រមទាំង​បាន​ខិតខំ​ទប់ស្កាត់ ប្រយុទ្ធ​ប្រឆាំង​រាល់​អំពើ​ហិង្សា ​ការ​រំលោភបំពាន​គ្រប់​រូបភាព ​និង​ការ​ជួញដូរ​ពលកម្ម​ក្នុង​គ្រប់​ទម្រង់​មកលើ​កុមារ​ផងដែរ​។ថ្លែង​តាមរយៈ​ផេ​ក​ហ្វេ​ស​បុក​ផ្ទាល់ នា​ព្រឹក​ថ្ងៃទី​១ ខែមិថុនា ដែលជា​ថ្ងៃ​ខួប​លើក​ទី​៧២ ​នៃ​ទិវា​កុមារ​អន្តរជាតិ សម្តេច ហេង សំរិន ​បាន​លើកឡើងថា​ «​ថ្ងៃនេះ​ជា​ខួប​លើក​ទី​៧២ ​នៃ​ទិវា​កុមារ​អន្តរជាតិ​ហើយ​ជា​រៀង​រាល់ឆ្នាំ​កម្ពុ​ជារួម​នឹង​ដៃគូ​អភិវឌ្ឍន៍​ជាតិ​និង​អន្តរជាតិ តែង​ប្រារព្ធ​ពិធី​មីទ្ទីង​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅ​គ្រប់កន្លែង ​ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​ដ៏​មាន​អត្ថន័យ​នេះ ​សំដៅ​ជំរុញ​ដល់​ការ​អភិវឌ្ឍ​ធនធាន​កុមារ ឱ្យ​ក្លាយ​ជា​ទំពាំង​ស្នង​ឫស្សី ​ប្រកបដោយ​សមត្ថភាព​ និង​គុណភាព ​ប៉ុន្តែ​ដោយសារ​វិបត្តិ​ជាស​កល​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ​បាន​រារាំង​មិន​ឱ្យ​យើង​អាច​ប្រារព្ធ​ពិធី​ជួប​គ្នា​ដូច​សព្វដង​នោះទេ​»​។សម្តេច​ប្រធានរដ្ឋសភា បាន​បញ្ជាក់​បន្ថែមទៀត​ថា​« កម្ពុជា​បាន​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​រដ្ឋធម្មនុញ្ញ អនុសញ្ញា​ស្តីពី​កុមារ និង​ច្បាប់​អន្តរជាតិ​ពាក់ព័ន្ធ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​របស់​កុមារ ពិសេស​ការ​លើក​កម្ពស់​សិទ្ធិសេរីភាព ​សេចក្តីថ្លៃថ្នូរ ​សមភាព និង​សុវត្ថិភាព​កុមារ ព្រមទាំង​បាន​ខិតខំ​ទប់ស្កាត់ ប្រយុទ្ធ​ប្រឆាំង​រាល់​អំពើ​ហិង្សា​ការ​រំលោភបំពាន​គ្រប់​រូបភាព និង​ការ​ជួញដូរ​ពលកម្ម​ក្នុង​គ្រប់​ទម្រង់​មកលើ​កុមារ​»​។យ៉ាងណាក៏ដោយ​សម្តេច ហេង សំរិន ​បានលើកឡើង​ផងដែរ​ថា ​នៅក្នុង​កាលៈទេសៈ​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ជំងឺ​កូ​វីដ​-១៩​នេះ​ សម្តេច​ប្រធានរដ្ឋសភា​បាន​អំពាវនាវ​ដល់​មាតាបិតា អាណាព្យាបាល និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​បន្ត​យកចិត្តទុកដាក់ មើល​ថែទាំ​កុមារ​ឲ្យ​ខ្លាំងក្លា​មួយ​កម្រិត​ថែមទៀត ត្បិត​អី​ពេលនេះ​ពួកគេ​ងាយ​នឹង​ប្រឈម​បញ្ហា​ផ្សេងៗ ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត​។ ការ​យក​ចិត្ត​ទុកដាក់ ថែទាំ និង​វិនិយោគ​លើ​កុមារនា​ថ្ងៃនេះ គឺ​ដើម្បី​អនាគត​សង្គម ​និង​ប្រទេសជាតិ​យើង​នាពេល​អនាគត​។សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា ​ជា​រៀងរាល់ឆ្នាំ​បាន​ចូលរួម​អបអរសាទរ​ខួប​ទិវា​កុមារ​អន្តរជាតិ ១​មិថុនា និង​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ១២​មិថុនា និង​ទិវា​កុមារ​ផ្សេងៗ​ទៀត ដែលជា​សន្ធិសញ្ញា​របស់​អង្គការ​អន្តរជាតិ​បាន​ចែង​។ កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ ហ៊ុន សែន បាន​លើក​បង្ហាញ​នូវ​កិច្ចប្រឹងប្រែង​ជាច្រើន​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​គាំពារ និង​លើកកម្ពស់​សិទ្ធិ​របស់​កុមារ​។ ជាពិសេស​សិទ្ធិ​ទទួល​បាន​ការអប់រំ ដែល​ជា​ធាតុ​ដ៏​ចាំបាច់​សម្រាប់​ផ្តល់​នូវ​ចំណេះដឹង និង​បង្កើតជា​ធនធាន​សម្រាប់​សង្គមជាតិ​។ជាងនេះទៅទៀត រាជរដ្ឋាភិបាល​តែងតែ​យកចិត្តទុកដាក់ មាន​ឆន្ទៈ​មោះមុត និង​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុងការ​លើកកម្ពស់​សិទ្ធិ​កុមារ ហើយ​រាជរដ្ឋាភិបាល​លើកទឹកចិត្ត​ដល់​ជនរួមជាតិ​ជាពិសេស​កុមារ​ខ្លួនឯង​ផ្ទាល់ រួមគ្នា​បន្ត​វិនិយោគ​កុមារ​នៅថ្ងៃនេះ ​នឹង​បង្កើត​បាន​ធនធានមនុស្ស​ដែលមាន​ជំនាញ​ប្រកបដោយ​សក្ដានុពល​នាពេល​អនាគត ​សំដៅ​ធ្វើ​ឱ្យ​សម្រេចបាន​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា​ផងដែរ​៕​អត្ថបទ​ ៖ បាន ចក់

ខេត្ត​សៀមរាប​រក​ឃើញ​ពលរដ្ឋ​ ០៣​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ករណី​ឆ្លង​សរុប​ក្នុង​ខេត្ត​នេះ​ឡើង​ដល់​១២១​នាក់

2021/05/31 10:47:12 pm        260
សៀមរាប៖ រដ្ឋបាលខេត្ត​សៀមរាប​ បាន​ប្រកាស​ថា រកឃើញ​ពលរដ្ឋ​ចំនួន ០៣​នាក់​បន្ថែម​ទៀត​បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ថ្ងៃ​នេះ ក្នុង​នោះ​ មាន​ពលរដ្ឋ​ខ្មែរ​ ២​នាក់​ដែល​ទើប​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ផង​ដែរ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​សៀមរាប​បាន​បញ្ជាក់​ថា ស្ត្រី​​ម្នាក់​អាយុ ៣២​ឆ្នាំ ដែល​មាន​អាសយដ្ឋាន​នៅ​ស្រុក​ក្រឡាញ់ និង​ម្នាក់​ទៀត​មាន​លំនៅឋាន​នៅ​ស្រុក​ពួក ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​ពួកគេ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ។ចំណែក​ឯ​បុរស​ម្នាក់​ទៀត​អាយុ ៤៣​ឆ្នាំ ដែល​ជា​អ្នក​ភូមិ​ទៅ​ពី​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ​នោះ ក៏​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​ផង​ដែរ។ទន្ទឹម​គ្នា​នេះ រដ្ឋបាល​ខេត្តសៀមរាប​ក៏​បាន​ប្រកាស​ផង​ដែរ​ថា អ្នក​ជំងឺ​កូវីដ-១៩​ម្នាក់​ទៀត​​ជា​ស្ត្រី​អាយុ ២៨​ឆ្នាំ​ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​វិញ​ហើយ​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​។គិត​ត្រឹម​ថ្ងៃ​នេះ ខេត្ត​សៀមរាប​រក​ឃើញ​មនុស្ស ១២១​នាក់​បាន​ឆ្លង​កូវីដ-១៩​នៅ​ក្នុង​ខេត្ត​នេះ ក្នុង​នោះ​អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ២​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត ហើយ​អ្នក​ជំងឺ​ចំនួន ៦៧​នាក់​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ខណៈ​អ្នក​ជំងឺ​ចំនួន ៥៣​នាក់​ទៀត កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​បន្ត​នៅ​ឡើយ៕

ខេត្ត​ព្រៃវែង​រក​ឃើញ​ពលរដ្ឋ​ ៦៥​នាក់​ទៀត​ឆ្លង​កូវីដ-១៩ នាំ​ឱ្យ​តួលេខ​សរុប​នៅ​ខេត្ត​នេះ​ឡើង​ដល់​ ៤៥៩​នាក់​​ត្រឹម​ថ្ងៃ​នេះ

2021/05/31 03:32:38 pm        268
ព្រៃវែង៖ រដ្ឋបាល​ខេត្ត​ព្រៃវែង បាន​ប្រកាស​ថា មនុស្ស​រហូត​ដល់ ៦៥​នាក់​បន្ថែម​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ថ្ងៃ​នេះ ដែល​ជា​ករណី​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ និង​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស។ក្នុង​សេចក្ដី​ជូន​ដំណឹង​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​ព្រៃវែង​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ទាំង​នេះ ត្រូវ​បាន​រក​ឃើញ​លើ​​ស្ត្រី​ចំនួន ៥០​​នាក់ និង​បុរស ៩​នាក់។ចំណែក​ឯ​ករណី​ឆ្លង ៦​នាក់​ទៀត រដ្ឋបាល​ខេត្ត​ព្រៃវែង​បញ្ជាក់​ថា ត្រូវ​បាន​រក​ឃើញ​លើ​កុមារី ៣​នាក់ និង​កុមារ ៣​នាក់​ផង​ដែរ។រដ្ឋបាល​ខេត្ត​នេះ បាន​ឱ្យ​ដឹង​ថា មនុស្ស​រហូត​ដល់ ៤៥៩​នាក់​ហើយ ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ក្នុង​ខេត្ត​ព្រៃវែង ក្នុង​នោះ​ អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៥​នាក់ បាន​ស្លាប់​បាត់​បង់​ជីវិត។គិត​ត្រឹម​ថ្ងៃ​នេះ អ្នក​ជំងឺ​សរុប ១៩៦​នាក់​ហើយ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ ឬ​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ-១៩ បន្ទាប់​ពី​ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ខណៈ​អ្នក​ជំងឺ​ចំនួន ២៥៨​នាក់​ទៀត កំពុង​ស្ថិតក្រោម​ការ​ព្យាបាល​បន្ត​នៅ​ឡើយ៕

យុទ្ធនាការ​ចាក់វ៉ាក់សាំង​ ​១១១​ថ្ងៃ​ហើយ ​កម្ពុជា​សម្រេច​ការ​ចាក់​វ៉ាក់សាំង​​ជូន​ពលរដ្ឋ​បាន ​២៦​%​​នៃ​គោលដៅ​រាជ​រដ្ឋាភិបាល

2021/05/31 10:10:51 pm        413
ភ្នំពេញ៖ គណៈកម្មការ​ចំពោះ​កិច្ច​ការ​ចាក់​វ៉ាក់សាង​បង្ការ​ជំងឺ​កូវីដ-១៩ បាន​ឱ្យ​ដឹង​ថា ​ប្រជា​ពលរដ្ឋ​ដល់​ទៅ​ជាង ២​លាន ៦២​​​ម៉ឺន​នាក់​ហើយ បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​​នៅ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​ជាង ១០០​ថ្ងៃ​កន្លង​មក​នេះ។​គណៈកម្មការ​ចំពោះ​កិច្ច​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ បាន​ឱ្យ​ដឹង​បែប​នេះ​នៅ​ក្នុង​​របាយការណ៍​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​​ទើប​ចេញ​នៅ​យប់​នេះ។​របាយការណ៍​​នោះ បាន​ឱ្យ​ដឹង​ថា ដំណើរការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ​ទូទាំង​​ប្រទេស​ម្រេច​បាន ២៦.២៥​ភាគរយ​​នៃ​ចំនួន​ប្រជា​ពលរដ្ឋ ១០​លាន​នាក់ដែល​រាជ​រដ្ឋាភិបាល​កំណត់​ចាក់​វ៉ាក់សាំង​នៅ​ឆ្នាំ​នេះ។បើ​តាម​របាយការណ៍​ដដែល​នេះ ប្រជា​ពលរដ្ឋ​ជាងជិត ២​លាននាក់​ហើយ​ បាន​ទទួល​វ៉ាក់សាំង​ទាំង​ពីរ​ដូស​រួច​រាល់​​ហើយ។នៅ​ក្នុង​រយៈ​ពេល ១១១ថ្ងៃ​កន្លង​មក​នេះ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស បាន​ទទួល​ពលរដ្ឋ​ស្ម័គ្រ​ចិត្ត​ចាក់​វ៉ាក់សាំង​ដល់​ទៅ​ជាង ២​លាន ៦៧ម៉ឺន​នាក់ ប៉ុន្តែ ប្រជា​ពលរដ្ឋ​ជាង ៥​​ម៉ឺន​នាក់ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យចាក់​វ៉ាក់សាំង​នោះ​ឡើយ​ដោយសារ​បញ្ហា​សុខភាព​របស់​ពួកគេ។កម្ពុជា​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ​របស់​ខ្លួន​នៅ​ទូទាំង​ប្រទេស​​ដើម្បី​បង្ការ​ជំងឺ​កូវីដ-១៩ ចាប់​តាំង​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​កន្លង​មក​នេះ ដោយ​ដំណើរការ​បាន ១១១ថ្ងៃ​រួច​មក​ហើយ៕

ប្រមុខ​រាជ​រដ្ឋាភិបាល​​កម្ពុជា​ ស្នើ​ឡើង​នូវ​ទស្សន​ផ្ទាល់​ខ្លួន​ចំនួន​ ០៦​ចំណុច​ សម្រាប់​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​បៃតង

2021/05/31 09:49:33 pm        438
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ស្នើ​ឡើង​នូវ​ទស្សន​ផ្ទាល់​ខ្លួន​ចំនួន ៦​ចំណុច ទៅ​មេដឹកនាំ​ពិភព​លោក​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​បៃតង និង​ឈាន​ទៅ​សម្រេច​បាន​តាម​គោលដៅ​សកល​ឆ្នាំ​២០៣០​ខាង​មុខនេះ។ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ សម្ដេច​តេជោ ហ៊ុន សែន បាន​បង្ហាញ​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​សម្ដេច​ទាំង ៦ចំណុច​នេះ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​លើក​ទី​២ នៃ​វេទិកា​ភាព​ជា​ដៃ​គូ​សម្រាប់​ការ​អភិវឌ្ឍ​បៃតង និង​គោល​ដៅ​សកល​ឆ្នាំ​២០៣០ ដែល​ត្រូវ​បាន​រៀបចំដោយ​ប្រទេស​កូរ៉េ​ខាង​ត្បូង​តាម​រយៈ​ប្រព័ន្ធ​អនឡាញ​នៅ​យប់​នេះ។ក្នុង​វេទិកា​នោះ សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា ការ​ស្ដារឡើង​វិញ​នូវ​​ការ​អភិវឌ្ឍ​បៃតង​ពី​វិបត្តិ​ជំងឺ​ឆ្លង​កូវីដ-១៩ មេដឹកនាំ​ពិភព​លោក គួរ​យក​ចិត្ត​ទុក​ដាក់​ជំរុញ​ការ​បើក​ចំហ​ពាណិជ្ជគម្ម​អន្តរជាតិ​ឱ្យ​កាន់​តែ​ទូលំ​ទូលាយ ដើម្បី​ជំរុញ​កំណើន​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច។ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​លើក​ឡើង​ផង​ដែរ​នូវ​ការ​ពង្រឹង និង​ពង្រីក​យន្តការ​សហ​ប្រតិបត្តិការ​ក្នុង​តំបន់ និង​អន្តរជាតិ​ ពាក់​ព័ន្ធ​នឹង​ការ​អអភិវឌ្ឍប្រកបដោយ​ចីរភាព និង​ការ​លើក​កម្ពស់​ការ​បញ្ច្រាប​ទស្សនទាន​បៃតង​នៅ​ក្នុង​ការ​អភិវឌ្ឍ​នៃ​វិស័យ​នានា។ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​បៃតង សម្ដេច​តេជោ ហ៊ុន សែន ក៏​ឡើង​ផង​ដែរ​នូវ​យន្តការ​ភាព​ជា​ដៃ​គូ​រវាង​រដ្ឋ និង​ឯកជន ដែល​សម្ដេច​ចាត់​ទុក​ជា​វិធីសាស្ត្រ​កៀរ​ធរ​ធនធាន​បន្ថែម​សម្រាប់​ធានា​ដល់​សកម្មភាព​ទប់​ស្កាត់​ការ​ប្រែ​ប្រួល​អាកាស​ធាតុ។សម្ដេច​តេជោ ហ៊ុន សែន បាន​លើក​ឡើង​ផង​ដែរ​នូវ​ការ​ដាក់​ចេញ​នូវ​គោល​នយោបាយ​លើក​ទឹក​ចិត្ត ដើម្បី​ជំរុញ​វិស័យ​ធុរកិច្ច​ឱ្យ​វិនិយោគ​លើ​ធុរកិច្ច​បៃតង ដូចជា​បច្ចេកវិទ្យា​បៃតង និង​ថាមពល​កកើត​ឡើង​វិញ​ជាដើម។មេដឹកនាំ​កម្ពុជា បាន​បញ្ជាក់​ថា ការ​អភិវឌ្ឍ​បៃតង ត្រូវ​ការ​ការ​ជំរុញ​ឱ្យ​មាន​ការកសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​បៃតង និង​​ដោះ​ស្រាយ​គម្លាត​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​មូលដ្ឋាន​តាម​រយៈ​ការ​លើក​កម្ពស់​ការ​វិនិយោគ​ប្រកប​ដោយ​ចីរភាព។ចំណែក​ឯ​ចំណុច​ទី​៦​វិញ សម្ដេច​តេជោ ហ៊ុន សែន បាន​លើក​ឡើង​នូវ​ការ​លើក​កម្ពស់​លទ្ធភាព​កាត់​បន្ថយ និង​ការ​បន្ស៊ាំ​ខ្លួន​ទៅ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​តាម​រយៈ​យន្តការ​អភិរក្សា​ធនធាន​ធម្មជាតិ ការ​អភិវឌ្ឍ​ទីក្រុង និង​ឧទ្យាន​បៃតង និង​ការ​អភិវឌ្ឍ​សមត្ថភាព​ស្ថាប័ន​ខាង​ផ្នែក​ស្រាវ​ជ្រាវ ដើម្បី​​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ និង​ការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ធម្មជាតិ៕

សម្តេច​តេ​ជោ ហ៊ុន សែន ឧបត្ថម្ភ​ថវិកា​ជូន​ទៅ​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ និង​វៀតណាម ចំនួន ​២៤​ខេត្ត​

2021/05/31 08:06:59 pm        227
ភ្នំពេញ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឧបត្ថម្ភ​ថវិកា​បន្ថែមចំនួន ​៣៣៥០​លាន​រៀល (៣,៣៥០,០០០,០០០​រៀល​) ជូន​ទៅ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ និង​វៀតណាម ចំនួន​ ២៤​ខេត្ត ដើម្បី​រៀប​ចាំ​ចាត់ចែង​ធ្វើ​ចត្តាឡីស័ក ចាប់ពី​ថ្ងៃ​ទី​៣១ ខែឧសភា រហូតដល់​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២១​។ ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក​ជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​ក្រុមការងារ​ប្រតិបត្តិការ​បច្ចេកទេស និង​ផ្គត់ផ្គង់​នៃ​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ប្រាប់​BTV ព័ត៌មាន​នា​ល្ងាច​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២១​នេះ​ថា ដោយ​ទទួលបាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន និង​ទទួលបាន​ការឧបត្ថម្ភ​ថវិកា​បន្ថែម ជូន​បណ្តា​ខេត្ត​ចំនួន​២៤ ដូចខាងក្រោម​១.​ខេត្តបាត់ដំបង ទទួលបាន​ថវិកា​ ៣២០​លាន​រៀល​២.​ខេត្តបន្ទាយមានជ័យ ទទួលបាន​ថវិកា​ ៣៣០​លាន​រៀល​៣.​ខេត្ត​ឧត្តរមានជ័យ ទទួលបាន​ថវិកា ៧០​លាន​រៀល​៤.​ខេត្ត​ប៉ៃលិន ទទួលបាន​ថវិកា ៩០​លាន​រៀល​៥.​ខេត្តកោះកុង ទទួលបាន​ថវិកា ១០​លាន​រៀល​៦.​ខេត្តពោធិ៍សាត់ ទទួលបាន​ថវិកា ២៨០​លាន​រៀល​៧.​ខេត្តព្រះវិហារ ទទួលបាន​ថវិកា ៤០​លាន​រៀល​៨.​ខេត្តកណ្តាល ទទួលបាន​ថវិកា ២០០​លាន​រៀល​៩.​ខេត្តស្វាយរៀង ទទួលបាន​ថវិកា ៤០​លាន​រៀល​១០.​ខេត្តព្រៃវែង ទទួលបាន​ថវិកា ៥០០​លាន​រៀល​១១.​ខេត្ត​ត្បូងឃ្មុំ ទទួលបាន​ថវិកា ១០០​លាន​រៀល​១២.​ខេត្តក្រចេះ ទទួលបាន​ថវិកា ៣០​លាន​រៀល​១៣.​ខេត្តរតនគិរី ទទួលបាន​ថវិកា ១០​លាន​រៀល​១៤.​ខេត្តមណ្ឌលគិរី ទទួលបាន​ថវិកា ១០​លាន​រៀល​១៥.​ខេត្តកំពត ទទួលបាន​ថវិកា ២០​លាន​រៀល​១៦.​ខេត្តតាកែវ ទទួលបាន​ថវិកា ៧០​លាន​រៀល​១៧.​ខេត្តកំពង់ចាម ទទួលបាន​ថវិកា ៥៥០​លាន​រៀល​១៨.​ខេត្តកំពង់ឆ្នាំង ទទួលបាន​ថវិកា ៨០​លាន​រៀល​១៩.​ខេត្ត​កែប ទទួលបាន​ថវិកា ១០​លាន​រៀល​២០.​ខេត្តកំពង់ស្ពឺ ទទួលបាន​ថវិកា ៣០០​លាន​រៀល​២១.​ខេត្តកំពង់ធំ ទទួលបាន​ថវិកា ១៥០​លាន​រៀល​២២.​ខេត្តស្ទឹងត្រែង ទទួលបាន​ថវិកា ១០​លាន​រៀល​២៣.​ខេត្ត​ព្រះសីហនុ ទទួលបាន​ថវិកា ៦០​លាន​រៀល​២៤.​ខេត្តសៀមរាប ទទួលបាន​ថវិកា ៧០​លាន​រៀល​។ ដោយឡែក​សម្រាប់​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​-​វៀតណាម ទាំង​២៤​ខេត្ត​នេះ មាន​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន​សរុប ៨១៥២៦​នាក់​៕ ​អត្ថបទ៖ រដ្ឋា​

ខេត្តតាកែវ​ ប្រកាស​ប្រមូល​អាជីវករ​ផ្សារ​មួយទៀត​ នៅ​ស្រុក​ត្រាំកក់​ដើម្បី​យក​សំណាក​ពិនិត្យ​រក​មេរោគ​កូ​វីដ​-១៩

2021/05/31 07:49:04 pm        320
​តាកែវ​៖ រដ្ឋបាល​ខេត្តតាកែវ​ បានប្រកាស​ប្រមូល​អាជីវករ​នៅ​ផ្សារ​មួយទៀត​ស្ថិត​ក្នុងស្រុក​ត្រាំកក់ យកទៅ​ពិនិត្យ​សំណាក​រក​មេរោគ​កូ​វីដ​-១៩ បន្ទាប់ពី​សម្រេច​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​ដំណើរការ​លក់ដូរ​។​​ក្នុង​សេចក្ដីសម្រេច​នៅថ្ងៃនេះ អភិបាល​ខេត្តតាកែវ លោក អ៊ូច ភា បានសម្រេច​ឱ្យ​បិទ​ជា​បណ្ដោះអាសន្ន​នូវ​ដំណើរការ​ផ្សារ​ត្រពាំង​អណ្ដើក ស្ថិតនៅ​ក្នុងភូមិ​ទួល​ខ្លុង ឃុំ​អូរ​សារាយ​។​​បើតាម​សេចក្ដីសម្រេច​នេះ រដ្ឋបាល​ខេត្តតាកែវ​ប្រាប់​ឱ្យ​ផ្អាក​ដំណើរការ​អាជីវកម្ម និង​ការលក់ដូរ​ទាំងអស់​ចា​ប់​ពីថ្ងៃ​នេះ​រហូត​មានការ​ជូនដំណឹង​ជាថ្មី​។​​រដ្ឋបាលខេត្ត​នេះ បញ្ជាក់ថា ការសម្រេច​បែបនេះ គឺ​ដើម្បី​កាត់ផ្ដាច់​ការឆ្លង​រីក​រាលដាល​នៃ​មេរោគ​កូ​វីដ​-១៩​នៅក្នុង​ភូមិសាស្ត្រ​មួយ​នេះ និង​ការឆ្លង​រាលដាល​ទៅ​តំបន់​ផ្សេងទៀត​។​​ក្រៅពីនេះ រដ្ឋបាល​ខេត្តតាកែវ​ ក៏បាន​ប្រកាស​ឱ្យ​ប្រមូល​អាជីវករ​ទាំងអស់​ទៅ​ផ្ដល់​សំណាក​ដើម្បី​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​-១៩ និង​តម្រូវឱ្យ​អ្នកពាក់ព័ន្ធ​ត្រូវ​រក្សា​ខ្លួនឯង​ដាច់ដោយឡែក ដើម្បី​តាមដាន​សុខភាព​ខ្លួនឯង​។​​នៅថ្ងៃនេះ​ដែរ រដ្ឋបាល​ខេត្តតាកែវ ក៏បាន​ប្រកាស​ឱ្យ​ប្រមូល​អាជីវករ​ទាំងអស់​នៅ​ផ្សារ​សៃ​វ៉ា ស្ថិត​ក្នុងស្រុក​ព្រៃកប្បាស ឱ្យទៅ​ផ្ដល់​សំណាក​ដើម្បី​ពិនិត្យ​រក​មេរោគ​កូ​វីដ​-១៩​ផងដែរ​៕​

ខេត្តកំពង់ឆ្នាំង​រកឃើញ​ស្ត្រី​ ១៣​នាក់​ទៀត​ឆ្លង​កូ​វីដ​-១៩ ក្នុងនោះ​ មានកម្ម​ការិនី ១២​នាក់​

2021/05/31 07:27:21 pm        319
​កំពង់ឆ្នាំង​៖ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​បានប្រកាសថា បាន​បន្ត​រកឃើញ​ប្រជាពលរដ្ឋ ១៣​នាក់​បន្ថែមទៀត​ឆ្លង​មេរោគ​កូ​វីដ​-១៩​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ ដែល​ភាគច្រើន​ជា​កម្មករ​រោងចក្រ​កាត់ដេរ​។​​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នៅថ្ងៃនេះ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​បញ្ជាក់ថា ករណី​ឆ្លង​ថ្មី​ទាំងនេះ ត្រូវបាន​រកឃើញ​លើ​កម្មការិនី​រោងចក្រ​ដល់​ទៅ ១២​នាក់ ហើយ ១​ករណី​ទៀត ត្រូវបាន​រកឃើញ​លើ​នារី​ម្នាក់​ជា​អ្នកលក់​ផលិតផល​។​​បើតាម​រដ្ឋបាលខេត្ត​នេះ អ្នកជំងឺ​កូ​វីដ​-១៩​ទាំងអស់នេះ ត្រូវបាន​បញ្ជូនទៅ​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅឯ​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ស្ថិតក្នុង​បរិវេណ​វិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច​។​​គិត​ត្រឹម​ថ្ងៃនេះ មនុស្ស​ដល់​ទៅ ២៤៦​នាក់​ហើយ ត្រូវបាន​រកឃើញ​ឆ្លង​មេរោគ​កូ​វីដ​-១៩​នៅក្នុង​ខេត្តកំពង់ឆ្នាំង ក្នុងនោះ​អ្នកជំងឺ​កូ​វីដ​-១៩​ចំនួន ៣​នាក់​បាន​ស្លាប់បាត់​បង់ជីវិត ហើយ​អ្នកជំងឺ​កូ​វីដ​-១៩​ចំនួន ៤៩​នាក់​ហើយ​ត្រូវបាន​ព្យាបាល​ជាសះស្បើយ ខណៈ​អ្នកជំងឺ​កូ​វីដ​-១៩​ចំនួន ១៩៤​នាក់​ទៀត កំពុង​ស្ថិតក្រោម​ការព្យាបាល​បន្ត​៕​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
07/03/2026 09:07 PM
កាកបាទក្រហមកម្ពុជា បណ្តុះបណ្តាលយុវជន ជាង១០០នាក់ លើច្បាប់មនុស្សធម៌ និងការកសាងសន្តិភាព ​
07/03/2026 09:07 PM
ផ្ទាំងទឹកនៅប្រទេសស្វីស ឆ្ពោះទៅរកការបំបែកកំណត់ត្រាមួយទៀត ក្រោយរលកកម្តៅខែមិថុនា
07/03/2026 08:07 PM
លោក Merz បញ្ជាក់​ថា អាល្លឺម៉ង់អាចការពារការជំរុញការចំណាយ​យោធា ជាការ​ឆ្លើយតបទៅនឹងលោក Trump
07/03/2026 08:07 PM
បុគ្គលិកសន្តិសុខស៊ីរី ៣រូប​រងរបួស ដោយសារ​វាយប្រហារនៅជិតក្រុងដាម៉ាស ខណៈ​អ្នក​ប្រព្រឹត្តិ​​ស្លាប់​
07/03/2026 08:07 PM
ក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែល ដណ្តើមក្តីស្រមៃជនប៉ាឡេស្ទីនក្នុងការមានផ្ទះសម្បែងនឹងគេនៅតំបន់វ៉េសប៊ែង
07/03/2026 08:07 PM
EU «ថ្កោលទោសយ៉ាង​ខ្លាំង» ចំពោះការវាយប្រហារបណ្ដាល​ឲ្យមាន​អ្នកស្លាប់​ច្រើន នៅទីក្រុងដាម៉ាស
07/03/2026 08:07 PM
កងទ័ពជើងទឹកអង់គ្លេស សាកល្បងយានដ្រូនមានសមត្ថភាពវាយប្រហារចេញពីនាវា
07/03/2026 08:07 PM
មន្រ្តីជាន់ខ្ពស់រួមទាំងប្រធានាធិបតីអ៊ីរ៉ង់ ចូលរួមពិធីលាគ្នាចុងក្រោយ សម្រាប់អតីតមេដឹកនាំកំពូល Khamenei
07/03/2026 08:07 PM
អង្គការសហប្រជាជាតិ ព្រមានអំពីការ​មាន​បាតុភូតអែលនីញ៉ូដ៏ខ្លាំងក្លា
07/03/2026 07:07 PM