សម្ដេច​ធិបតី ហ៊ុន ម៉ាណែត​ តែងប្រាប់មិត្តបរទេសថាកម្ពុជាប្រើយន្តការ UNCLOS មកពីថៃដក​ខ្លួន​ឯកតោភាគីពី MoU 2001
កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី
ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត
សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ

នយោបាយ​ និង ការអភិវឌ្ឍន៍

រកឃើញកម្មកររោងចក្រដេកាបូបPV នៅស្រុកបាទីចំនួន១២នាក់ ផ្ទុកជំងឺកូវីដ១៩

2021/04/30 01:39:13 pm        340
តាកែវ ៖ ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ លោកវិជ្ជបណ្ឌិត នុត ស៊ីណាត បានថ្លែងឲ្យដឹងថា រហូតមកដល់ពេលនេះ មន្រ្តីជំនាញសុខាភិបាលបានរកឃើញបងប្អូនកម្មករខ្មែរ និងអ្នកធ្វើការជាជនជាតិនៅរោងចក្រដេកាបូប PV ដែលមានតីតាំងនៅក្នុងឃុំឃ្លាំងសម្បត្តិ ស្រុកបាទី ខេត្តតាកែវ ចំនួន១២នាក់ ហើយដែលផ្ទុកជំងឺកូវីដ១៩។លោកប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានប្រសាសន៍បន្តថា ចំពោះរោងចក្រដេកាបូបPV រហូតមកដល់ពេលនេះ មានកម្មករខ្មែរ និងអ្នកធ្វើការជាជនជាតិចិនចំនួន១២នាក់ ត្រូវបានរកឃើញផ្ទុកចំងឺកូវីដ១៩ និងកម្មករខ្មែរម្នាក់ទៀត ដែលបំរើការនៅរោងចក្រផ្សេងក៏​ត្រូវបានរកឃើញមានផ្ទុកចំងឺកូវីដ១៩ផងដែរ។លោកវិជ្ជបណ្ឌិត នុត ស៊ីណាត បានថ្លែងបន្តថា បច្ចប្បន្ននេះ មន្រ្តីជំនាញសុខាភិបាលបានយកសំណាក់កម្មករជាង២០០នាក់ហើយទៅធ្វើតេស្តរកជំងឺកូវីដ១៩ និងបន្តតាមយកសំណាកបងប្អូនកម្មករមួយចំនួនទៀតផងដែរ ដោយឡែកយើងក៏​បានធ្វើការណែនាំ​ដល់បងប្អូនកម្មករដែលយកសំណាកហើយត្រូវធ្វើចត្តាឡីស័ក អោយបានត្រឹមត្រូវទៅតាមការណែនាំ​របស់មន្រ្តីសុខាភិបាល ហើយអាជ្ញាធមូលដ្ឋាន​ក៏​និងតាមដានការធ្វើចត្តាឡីស័ក របស់បងប្អូនកម្មករផងដែរ។លោក ម៉ឹង វីរីយ៉ា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តតាកែវ បានឲ្យដឹងថា រហូតមកដល់ពេលនេះ មានរោងចក្រចំនួន៤ហើយដែលត្រូវបានបិទបណ្ដោះអាសន្នដោយសារតែមានការជាប់ពាក់ព័ន្ធ និងជំងឺកូវីដ១៩ ដោយក្នុងនោះរោងចក្រចំនួន២បានបិទដោយខ្លួនឯង និង២ទៀតត្រូវបានអាជ្ញាធស្នើអោយបិទបណ្ដោះអាសន្ន ​ហើយរោងចក្រខ្លះនិងបើកដំណើរវិញនៅថ្ងៃ៣ ខែឧសភា ខាងមុខនេះ៕ដោយ៖គុជ វិភាគ

បងប្អូនកម្មករ និយោជិក មកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ដូសទី២ ប្រភេទស៊ីណូវ៉ាក់ នៅទីតាំងក្រសួងបរិស្ថាន

2021/04/30 01:12:52 pm        119
ភ្នំពេញ ៖ បងប្អូនកម្មករ និយោជិកតាមរោងចក្រ សហគ្រាស ក្នុងមួយថ្ងៃចន្លោះពី៤០០នាក់ ទៅ៨០០នាក់ បានមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ដូសទី២ ប្រភេទស៊ីណូវ៉ាក់ នៅទីតាំងក្រសួងបរិស្ថាន។បើតាមអ្នកស្រី សួន សុខេននារី អនុប្រធានក្រុម និងជាប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ ប្រចាំនៅទីតាំងក្រសួងបរិស្ថាន ប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះថា ​ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តក្រសួងការងារ ​បានរៀបចំការចាក់វ៉ាក់សាំងកូវីដ១៩ នៅទីតាំងនេះ ដើម្បីចាក់វ៉ាក់សាំងកូវីដ១៩​ ដូសទី២ ប្រភេទស៊ីណូវ៉ាក់ ជូនបងប្អូនកម្មករ និយោជិក នៅតំបន់បិទខ្ទប់ក្នុងខណ្ឌចំការមន​ រាជធានីភ្នំពេញ ដែលមិនអាចទៅចាក់វ៉ាក់សាំងនៅតាមទីតាំងដូសទី១បាន។ ដូច្នេះសូមឲ្យបងប្អូនកម្មករ និយោជិក មកចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី២ នៅក្រសួងបរិស្ថាន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ-19។ជាមួយគ្នានោះដែរ បងប្អូនកម្មករ និយោជិក បានមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19​ ដូសទី២ ប្រភេទស៊ីណូវ៉ាក់ និយាយស្រដៀងគ្នាថា ក្នុងវិបតិ្តកូវីដ១៩នេះ បានបង្ករការលំបាកជាច្រើន ក្នុងជីវភាពរស់នៅ និងការងារប្រចាំថ្ងៃផងដែរ។សូមបញ្ជាក់ផងដែរថា ក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកម្មករ និយោជិកតាមរោងចក្រ សហគ្រាស ប្រភេទស៊ីណូវ៉ាក់ បានចាប់ដំណើរការកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១។ ទន្ទឹមនឹងនោះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានបង្ហាញថា ការចាក់វ៉ាក់សាំងកូវីដ១៩ទាំង៣ប្រភេទ (ស៊ីណូហ្វាម អាស្ត្រាហ្សេនីកា និងស៊ីណូវ៉ាក់) ចាក់បានចំនួន ១,០៣៤,៨៩០នាក់ហើយ។ ក្នុងនោះអ្នកចាក់លើកទី២ បានចំនួន ៦៦៦,១០៨នាក់៕អត្ថបទ ៖ រដ្ឋា 

ស្នងការភ្នំពេញ ប្រាប់ដល់កម្លាំងក្រោមឱវាទទយាមឲ្យបានតឹងរឹងបំផុតចំពោះតំបន់ក្រហមទាំងបួនខណ្ឌ

2021/04/30 01:04:52 pm        103
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ បានក្រើនរំលឹកដល់កងកម្លាំងក្រោមឱវាទទាំងអស់ ត្រូវធ្វើការយាមកាមឲ្យបានម៉ត់ចត់ និងតឹងរឹងបំផុតចំពោះខណ្ឌទាំងបួនក្នុងរាជធានីភ្នំពេញ ដែលជាតំបន់ក្រហម ដោយមិនត្រូវអនុញ្ញាតឲ្យមានការចេញចូលប្រសេចប្រសាចនោះឡើយ លើកលែងតែមានករណីចាំបាច់ ស្របទៅតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ៥៤ ដែលបន្តបិទខ្ទប់រយៈពេល៧ថ្ងៃបន្ថែមទៀតនោះ។ក្នុងឱកាសដឹកនាំកម្លាំងក្រោមឱវាទ ចុះអនុវត្តនៅក្នុងតំបន់ក្រហម ដែលមានករណីផ្ទុះរីករាលដាលខ្លាំងនូវជំងឺឆ្លងកូវីដ១៩នៅខណ្ឌទាំងបួន រួមមានសង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវនិង នៅភូមិសាស្រ្តផ្នែកមួយចំនួននៃសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ភូមិសាស្រ្តសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ និង ភូមិសាស្រ្តសង្កាត់ស្ទឹមានជ័យ១ ស្ទឹងមានជ័យ២ និងសង្កាត់ស្ទឹងមានជ័យ៣ ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញជាដើមនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើងថា នាពេលនេះ  កងកម្លាំងរបស់យើងទាំងអស់ បានដាក់ពង្រាយកម្លាំងការពារតាមគោលដៅនៃច្រកចេញចូលនៅគ្រប់ច្រកល្ហកក្នុងភូមិសាស្រ្តតំបន់ក្រហមទាំងអស់ ជាមួយការដាក់រនាំងដែក បិតខ្ទប់មិនឱ្យប្រជាពលរដ្ឋលួចចេញចូលឆ្លងកាត់បានឡើយ លើកលែងតែក្នុងករណីពិសេសចាំបាច់ណាមួយតែប៉ុណ្ណោះ។ឯកឧត្តមឧត្តមសេនីយ៍ឯក បានលើកឡើងបន្ថែមទៀតថា «ក្នុងនាមយើងជាកងកម្លាំងត្រូវអនុវត្តឲ្យបានដាចខាតនូវវិធានការបិទខ្ទប់ ស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជារយៈពេល៧ថ្ងៃថែមទៀតដោយចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៥ ខែឧសភា ខាងមុខនេះ អនុវត្តឱ្យបានត្រឹមត្រូវ ម៉ឺងម៉ាត់និងការទទួលខុសត្រូវខ្ពស់ ជាពិសេសត្រូវតាមដានត្រួតពិនិត្យគ្រប់គោលដៅច្រកចេញចូលទាំងអស់នៅតំបន់ក្រហមនេះ មិនឱ្យប្រជាពលរដ្ឋធ្វើដំណើរដោយធូរលង់នោះឡើយ ពោលគឺណែនាំពួកគាត់មានភាពស្ងប់ស្ងាត់ឱ្យចូលរួមគោរពអនុវត្តវិធានការបិទខ្ទប់តំបន់ក្រហមនេះឱ្យមានប្រសិទ្ធភាព ហើយយើងទាំងអស់គ្នាត្រូវជួយណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលនៅក្នុងតំបន់បិទខ្ទប់នេះ ឲ្យពួកគាត់មានការអត់ធ្មត់ហើយ ដោយគ្មានការចាំបាច់ទេនោះ សូមកុំឲ្យពួកគាត់ចេញពីផ្ទះ ត្រូវពន្យល់គាត់ឲ្យមានការចូលរួម ទើបអាចកាត់បន្ថយ ឬកាត់ផ្តាច់ជំងឺឆ្លងកូវីដ១៩នេះ ទទួលបានជោគជ័យ»។ការអនុវត្តវិធានការបិទខ្ទប់តំបន់ក្រហមទាំងបួនខណ្ឌនៃរាជធានីភ្នំពេញនេះ ​ខណៈដែលអត្រានៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ រាជធានីភ្នំពេញ ​មិនទាន់មានភាពធូរស្បើយនៅឡើយ ហើយការឆ្លងនេះនៅតែមានកំណើនខ្ពស់ ​ដែលជាក្តីបារម្ភនៅឡើយរបស់រាជរដ្ឋាភិបាលនោះ។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយការបន្តអនុវត្តវិធានការបិទខ្ទប់ជំហ៊ានទី២ ដែលមានរយៈពេល៧ថ្ងៃទៀតនោះ​ គឺដើម្បីគ្រប់គ្រង និងកាត់ផ្តាច់ជំងឺឆ្លងកូវីដ១៩​ កុំឱ្យឆ្លងទៅតំបន់ផ្សេងទៀត។សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់នូវភូមិសាស្ត្រដែលត្រូវកំណត់ជាតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង ក្រោយរាជរដ្ឋាភិបាលសម្រេចបន្តបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល មួយសប្តាហ៍ទៀតនោះ គឺដើម្បីឲ្យបងប្អូនប្រជាពលដែលនៅក្នុងតំបន់នោះមានការប្រុងប្រយ័ត្ន និងហាមប្រាមមិនឲ្យចេញចូលមួយរយៈនេះ គឺដើម្បីទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដ១៩ ​ដែលកំពុង​វាយលុកក្នុងតំបន់ទាំងនោះ។សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញនោះ​ ក៏បានហាមឃាត់ពីការធ្វើដំណើរ ​ការជួបជុំ និង​សកម្មភាពការងារមួយចំនួននៅតំបន់ក្រហម ​និងតំបន់លឿងទុំ​ រួមនឹងការអនុវត្តវិធានការមួយចំនួនទៀតក្នុងអំឡុងពេលបិទខ្ទប់នេះផងដែរ​ លើកលែងតែតំបន់លឿង​ ដែលមានការអនុញ្ញាតឱ្យធ្វើដំណើរ​ ប៉ុន្តែត្រូវបន្តអនុវត្តបម្រាមគោចរ ​ដោយផ្អាកជាបណ្តោះអាសន្ននូវការធ្វើចរាចរណ៍ ​និងរាល់សកម្មភាពការងារ និងអាជីវកម្ម ​នៅចន្លោះម៉ោង​៨យប់ ដល់ម៉ោង៥ភ្លឺ៕

សម្តេចតេជោ អបអរសាទរខួប២២ឆ្នាំ ដែលកម្ពុជាបានចូលជាសជិកអាស៊ាន

2021/04/30 12:44:52 pm        28
ភ្នំពេញ ៖ ហ្វេសប៊ុករបស់សម្តេចនៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបង្ហាញ​ការអបអរសាទរខួប២២ឆ្នាំ ដែលកម្ពុជា​បានចូលជាសជិកអាស៊ាន។សម្តេច បានសរសេរថា អបអរសាទរខួប២២ឆ្នាំ (៣០ មេសា ១៩៩៩-៣០ មេសា ២០២១) ដែលកម្ពុជាក្លាយជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅថាអាស៊ាន(ASEAN)។សម្តេចបញ្ជាក់ថា ចាប់តាំងពីបានក្លាយជាសមាជិកអាស៊ានមក កម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិកដទៃទៀត ក្នុងការកសាងសហគមន៍អាស៊ានមួយ ដែលផ្តោតលើប្រជាជន និងយកប្រជាជនជាស្នូល ក្នុងស្មារតីនៃភាពម្ចាស់ការ និងការទទួលខុសត្រូវរួម។បន្ទាប់ពីការស្វះស្វែងតាមនយោបាយការទូតយ៉ាងស្វិតស្វាញ និងទន់ភ្លន់ កម្ពុជាត្រូវបានអាស៊ាន សម្រេចឱ្យចូលជាសមាជិកទី១០ ក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួននៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ អាស៊ានបានក្លាយជាស្នូលមួយនៃនយោបាយការបរទេសរបស់កម្ពុជា ដែលអាចឆ្លុះបញ្ចាំងបានតាមរយៈការផ្សារភ្ជាប់ការអភិវឌ្ឍ ផ្នែកនយោបាយ សង្គម សេដ្ឋកិច្ចរបស់កម្ពុជា ទៅនឹងសមាហរណកម្មតំបន់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ការក្លាយទៅជាសមាជិកអាស៊ាននេះ គឺជាជោគជ័យនៃការទូតមួយរបស់ប្រទេសកម្ពុជា ក្នុងកាពង្រីកអនុភាព និងបង្កើនតួនាទីរបស់ខ្លួនកាន់តែសកម្ម នៅក្នុងតំបន់ផងដែរ៕

ទស្សនវិស័យ​របស់​សម្តេចតេជោ ​ក្នុងសន្និបាត UN-ESCAP ​បានចូល​រួមចំណែកយ៉ាងសំខាន់ ក្នុងការឆ្លើយតបទៅនឹងការស្តារឡើងវិញ ក្រោយវិបត្តិកូវីដ-១៩

2021/04/29 08:34:40 am        139
ភ្នំពេញ ៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ​មានប្រសាសន៍​ថា ទស្សនវិស័យរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានផ្តោតទៅលើទិដ្ឋភាពសំខាន់ៗ ចំនួន៣គឺ៖ ទី១,ផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើសេដ្ឋកិច្ចសកល ទី២,ភាពចាំបាច់បន្ទាន់នៃវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងទី៣.ផែនការស្តារឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ទស្សនទាំងនេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការឆ្លើយតបភ្លាមៗទៅនឹងការស្តារ សេដ្ឋកិច្ច -សង្គម ឡើងវិញក្រោយវិបត្តិកូវីដ-១៩។ទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិ អេស្កាប់  បាន​បញ្ជាក់​​ទៀត​ថា វត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ​ក្នុងសន្និបាតប្រចាំឆ្នាំនេះ ​បាន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ និងកិច្ចខិតខំ ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ​ឆ្លើយ​តប​ និង​ចូលរួមសហការជាមួយបណ្តាប្រទេសក្នុងតំបន់ និងដៃគូអភិវឌ្ឍន៍នានា​ ក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំង នឹងជំងឺ​រាតត្បាតសកល​ និងការ ស្តារឡើងវិញនូវស្ថានភាពសេដ្ឋកិច្ច-សង្គម ដើម្បីបន្តសម្រេចឲ្យបាននូវចក្ខុវិស័យអភិវឌ្ឍន៍ប្រកបដោយចីរភាព។សូម​បញ្ជាក់​ថា "UN-ESCAP ត្រូវបាន​ បង្កើតឡើងដោយ​អង្គការសហ​ប្រជាជាតិ ​នៅ​ក្នុងឆ្នាំ១៩៤៧ មានទីស្នាក់ការ នៅទីក្រុងសៀងហៃ ប្រទេស​ចិន ​ក្នុងគោលបំណង ស្តារសេដ្ឋកិច្ចតំបន់ក្រោយសង្រ្គាមលោក និងវិបត្តិសេដ្ឋកិច្ចសកល ហើយ ក្រោយមកបានប្តូរ​ទីស្នាក់ការ​ ​មកទីក្រុងបាងកក ប្រទេសថៃវិញ ​ក្នុង​ឆ្នាំ១៩៤៩ ។បច្ចុប្បន្ន UN-ESCAP មានរដ្ឋជាសមាជិកចំនួន ៥៣ និង រដ្ឋ សង្កេតការណ៍ចំនួន ៩ ដែល កម្ពុជា បានចូលជា សមាជិកនៅថ្ងៃទី២០ ខែសីហា ឆ្នាំ ១៩៥៤។ UN-ESCAP គឺជាគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចរបស់អង្គការសហប្រជាជាតិ ដ៏ធំជាងគេបំផុត ក្នុងចំណោមគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចរបស់អង្គការសហប្រជាជាតិ ប្រចាំតំបន់ចំនួន ០៥ ក្នុងពិភពលោក រួមមាន ៖ តំបន់អាស៊ីនិងប៉ាស៊ីហ្វិក (UN-ESCAP) តំបន់អាហ្រ្វិក (UN-ECA) តំបន់អឺរ៉ុប (UN-ECE) តំបន់អាមេរិកឡាទីននិងការ៉ាប៊ីន (UN-ECLAC) និងតំបន់អាស៊ីខាងលិច (UN-ESCWA)។UN-ESCAP ដើរតួនាំមុខនៅក្នុងតំបន់ ក្នុងការអង្កេតវិភាគ និងដោះស្រាយនូវបញ្ហាប្រឈមលើវិស័យជាច្រើន ជាពិសេសគោល នយោបាយ ​ម៉ាក្រូសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ  ពាណិជ្ជកម្ម និងវិនិយោគ, ការដឹកជញ្ជូន, បរិស្ថាន និងការអភិវឌ្ឍ, ព័ត៌មានវិទ្យានិងបច្ចេកវិទ្យាគមនាគមន៍ វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍, ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ, ការអភិវឌ្ឍសង្គម, ស្ថិតិ, ថាមពល៕

កម្មករខ្មែរនិងបរទេសជិត១០០នាក់ នៅរោងចក្រដេកាបូបPV ក្នុងស្រុកបាទី ត្រូវបានយកសំណាកទៅពិនិត្យរកជំងឺកូវីដ១៩

2021/04/29 02:01:39 pm        147
តាកែវ ៖ ក្រុមកម្មករកម្មការិនី និងជនបរទេសចំនួនជិត១០០នាក់ ដែលបំរើការនៅរោងចក្រដេកាបូបPV ដែលមានទីតាំងស្ថិតនៅក្នុងឃុំឃ្លាំងសម្បត្តិ ស្រុកបាទី ត្រូវបានយកសំណាកទៅធ្វើតេស្ដរកជំងឺកូវីដ១៩ បន្ទាប់ពីមានកម្មករម្នាក់ និងជនជាតិចិន២នាក់ ដែលបំរើការនៅរោងចក្រខាងលើត្រូវបានរកឃើញមានផ្ទុកចំងឺកូវីដ១៩។លោក ម៉ឹង វីរីយ៉ា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តតាកែវ បានថ្លែងប្រាប់ទូរទស្សន៍BTV ឲ្យដឹងនៅថ្ងៃនេះថា​ រហូតមកដល់ពេលនេះ មានកម្មករខ្មែចំនួន៦៥នាក់ និងជនជាតិចិនចំនួន២៥នាក់ ដែលធ្វើការនៅរោងចក្រដេកាបូបនេះ ត្រូវបានយកសំណាកទៅធ្វើតេស្តរកជំងឺកូវីដ១៩ ក៏​ប៉ុន្តែលទ្ធផលយ៉ាងណានោះគឺយើងមិនទាន់ដឹងនៅឡើយទេ។លោកវិជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានថ្លែងឲ្យដឹងថា មន្រ្តីសុខាភិបាល បានយកសំណាកកម្មករមួយចំនួនទៅធ្វើតេស្តរកជំងឺកូវីដ១៩រួចហើយកាលពីម្សិលមិញនេះ ក៏​ប៉ុន្តែលទ្ធផលមិនទាន់ចេញទេនៅថ្ងៃនេះ ហើយយើងក៏បានធ្វើការណែនាំ​ពួកគាត់អោយធ្វើចត្តាឡីស័ក អោយបានត្រឹមត្រូវនៅពេលដែលរងចាំលទ្ធផល ​ដោយមិនត្រូវធ្វចើដំណើរចេញក្រៅផ្ទះផ្ដេសផ្ដាស់នោះទេ។គួរបញ្ជាក់ថា កាលពីម្សិលមិញនេះអាជ្ញាធខេត្តតាកែវបានរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ចំនួន៣នាក់ ដែលបំរើការនៅរោងចក្រដេកាបូបPV ដែលមានទីតាំងនៅក្នុងឃុំឃ្លាំងសម្បត្តិ ស្រុកបាទីខេត្តតាកែវ ដែលមានកម្មករជាង៧រយនាក់។ អ្នកផ្ទុកជំងឺកូវីដ១៩ មានកម្មករខ្មែរម្នាក់និងជនជាតិចិនចំនួន២នាក់។ បន្ទាប់បពីរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ខាងភាគីរោងចក្របានបិទទ្វារោងចក្ររបស់ខ្លួនជាបណ្ដោះអាសន្ន៕ដោយ៖គុជ វិភាគ

ចិន ប្រគល់ឱសថបុរាណចំនួន៨៨,០០០ប្រអប់ ដល់កម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩

2021/04/29 12:34:13 pm        69
ភ្នំពេញ ៖ ក្រសួងសុខាភិបាល ព្រឹកថ្ងៃទី២៩ មេសា ២០២១នេះ បានរៀបចំពិធីប្រគល់-ទទួល ឱសថបុរាណចិន Lianhua Qingwen Capsules ចំនួន៨៨,០០០ប្រអប់ ដែលជាជំនួយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន ជូនរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ក្រោមកិច្ចសហប្រតិបតិ្តការក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងការសម្របសម្រួលយ៉ាងសកម្មរបស់ស្ថានទូតភាគីមិត្តចិន ប្រចាំនៅកម្ពុជា។ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា កិច្ចសហប្រតិបតិ្តការកម្ពុជា-ចិន ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ លើគ្រប់វិស័យទាំងអស់ ពិសេសវិស័យសុខាភិបាលបានទទួលនូវជំនួយឥតសំណងយ៉ាងច្រើនឥតគណនា និយាយជារួម និងការជួយឧបត្ថម្ភគាំទ្រក្នុងការប្រយុទ្ធនឹងការរាតត្បាតជំងឺកូវីដ-១៩ នៅកម្ពុជា ទាំងបច្ចេកទេស ថវិកា និងឧបករណ៍ សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត រួមទាំងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និយាយដោយឡែក។ទន្ទឹមគ្នានោះដែរ ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា សកម្មភាពនាថ្ងៃនេះ ចាត់ទុកថាយើងបានទទួលសមិទ្ធផលថ្មីមួយបន្ថែមទៀត នៅក្នុងកិច្ចសហប្រតិបតិ្តការវាងកម្ពុជា-ចិន ពិសេសក្នុងវិស័យសុខាភិបាល។ ប្រទេសកម្ពុជា កំពុងស្ថិតក្នុងការលំបាកដ៏ធ្ងន់ធ្ងរមួយ ដូច្នេះប្រទេសចិន ដែលជាមិត្តដែកថែប ក៏តែងតែយកចិត្តទុកដាក់នៅក្នុងស្ថានការវិវត្តន៍នៅក្នុងប្រទេសកម្ពុជា។ ស្ថានទូតចិន ស្ថិតក្រោមការដឹកនាំ របស់ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង និងមេដឹកនាំរបស់សាធារណរដ្ឋប្រជាមានិតចិន គឺយើងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីសហការជិតស្និតជាមួយប្រទេសកម្ពុជា ក្នុងការទប់ស្កាត់ និងការឆ្លងរីករាលដាល នៃវីរុសកូវីដ-១៩៕អត្ថបទ រដ្ឋា 

ក្រុមការងារថ្នាក់ជាតិ បន្តដោះស្រាយវិវាទដីធ្លី នៅតំបន់បឹងជង្រុក ៦៧១ ឃុំទួលពង្រ ស្រុកម៉ាឡៃ

2021/04/29 10:40:38 am        97
បន្ទាយមានជ័យ ៖ ក្រុមការងារថ្នាក់ជាតិ​ សហការជាមួយ​ថ្នាក់ខេត្ត បានបន្តចុះដោះស្រាយបញ្ហាវិវាទដីធ្លី នៅជុំវិញតំបន់បឹងជង្រុក ស្រុកម៉ាឡៃ ក្រោយពីបានសម្របសម្រួល ដោះស្រាយអស់ខែ​កន្លងមក ហើយ​តំបន់នេះ បានប្រែឈ្មោះថា ជាតំបន់បឹងជង្រុកអភិវឌ្ឍន៍ តេជោសន្តិភាព ឈ្នះ ឈ្នះ ។មន្ត្រីក្រុមការងារ បាន​លើកឡើងថា  ក្រោយពីបានដោះស្រាយបញ្ហាប្រឈមនានា នៅចំណុចគោលដៅចម្បងបឹងជង្រុក ៦៧១ ភូមិអូរអម្ពិល ទួលប្រាសាទឃុំទួលពង្រ បានដោយជោគជ័យជាបន្តបន្ទាប់។លោក ប៉ាន ខែមប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី បានចុះធ្វើការស្រាវជ្រាវ ដើម្បីកំណត់ដោះស្រាយបញ្ហាទំនាស់ដីធ្លីនៅបឹងជង្រុក ចំណុច ៦៧១ ឲ្យបានឆាប់រហ័សក្នុងការបញ្ចប់បញ្ហាប្រឈមនានា ក្នុងតំបន់នេះជូនពលរដ្ឋឲ្យបានឆាប់។យ៉ាងណាម៉ិញ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និងក្រុមការងារ បានបញ្ជាក់ថា ទីតាំងដីទំហំ២០០ហិកតា សម្រាប់បែងចែកប្រគល់ជូនដល់ប្រជាពលរដ្ឋចំនួន១៦៧គ្រួសារ មកពីឃុំសំរោងស្រុកអូរជ្រៅ ដែលកន្លងមក ពួកគាត់ចូលទៅទន្ទ្រានរុករាន ចាប់យកដីនៅដែនជម្រកសត្វព្រៃរនាមដូនសំ ម៉ាឡៃ ចំណុចភូមិស្រឡៅជ្រុំ ភូមិទួលប្រាសាទឃុំទួលពង្រស្រុកម៉ាឡៃ។ក្នុងចំណោមដីកាត់ឆ្វៀលនោះដែរ ក្រុមការងារបានរក្សាទុកដីចំនួន៥០០ហិកតាក្រៅពីសល់ការបែងចែកជូនពលរដ្ឋដែលជាតំបន់ការពារសហគមន៍ ធម្មជាតិ៕អត្ថបទ ៖ ឃិនសារិទ្ធ

លោក​ជំទាវ ពេជ្រ ច័ន្ទមុន្នី បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន​៨៣៤​នាក់ ​នៅ​មណ្ឌល​ព្យាបាល​កោះពេជ្រ​ បាន​ជា​សះស្បើយ​

2021/04/28 05:25:42 am        31
ភ្នំពេញ៖ លោក​ជំទាវ ពេជ្រ ច័ន្ទមុន្នី អនុ​ប្រធាន​​ក្រុម​ប្រឹក្សា​ភិបាល​សមាគម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​សម្ដេច​តេជោ បាន​​បញ្ជាក់ថា អ្នក​ជំងឺ​កូវីដ-១៩​ដល់​ទៅ ៨៣៤​នាក់ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​កាល​ពី​ថ្ងៃទី២៧ ខែមេសា ​ម្សិល​មិញ​នេះ។លោក​ជំទាវ ពេជ្រ ច័ន្ទមុន្នី ភរិយា​របស់​ឯកឧត្ដម ហ៊ុន ម៉ាណែត មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​កម្ពុជា បាន​បញ្ជាក់​បែប​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ជំទាវ​​កាល​ពី​យប់​មិញ​នេះ។លោក​ជំទាវ ពេជ្រ ច័ន្ទមុន្នី បាន​រៀបរាប់​ថា​៖ «ថ្ងៃ​នេះ​ព្រះ​ចន្ទ​រះ​ពេញ​វង់​ល្អ​ណាស់ ហើយ​ក៏​ជា​ថ្ងៃ​ដែល​ល្អ​ពីព្រោះ​អ្នក​ជំងឺ​ដែល​កំពុង​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល Covid កោះ​ពេជ្រ​ចំនួន ៨៣៤​នាក់ បាន​ជា​សះ​ស្បើយ និង​ត្រូវ​ធ្វើ​ចត្តាឡីស័ក​បន្ត​នៅ​ផ្ទះ​ចំនួន ១៤​ថ្ងៃ​បន្ត​ទៀត»។លោក​ជំទាវ ពេជ្រ ច័ន្ទមុន្នី បាន​ផ្ដាំ​ផ្ញើ​ទៅ​អ្នក​ជា​សះ​ស្បើយ​ទាំង​អស់ ឱ្យ​បន្ត​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ​បន្ថែម​ទៀត អនុវត្ត​តាម​ដំបូន្មាន​របស់​គ្រូ​ពេទ្យ និង​ត្រូវ​វិល​ត្រឡប់​ទៅ​ផ្ដល់​សំណាក​វិញ​ ១៣​ថ្ងៃ​ក្រោយ​ពី​ចាក​ចេញ​ពី​មណ្ឌល​ព្យាបាល​នេះ។លោក​ជំទាវ ​បាន​ថ្លែង​អំណរ​គុណ​ដល់​ក្រុម​គ្រូ​ពេទ្យ​ទាំង​អស់​នៃ​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​សម្ដេច​តេជោ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​ព្យាបាលដោយ​យក​ចិត្ត​ទុក​ដាក់ និង​កង​កម្លាំង​ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​ការពារ រៀបចំ និង​សម្រួល​សណ្ដាប់​ធ្នាប់​នៅ​មណ្ឌល​ព្យាបាល​កោះពេជ្រ​នេះ៕

សេដ្ឋកិច្ចប្រទេសកម្ពុជា ​ត្រូវបានព្យាករថា នឹងកើនឡើង ៤,០% នៅឆ្នាំនេះ

2021/04/28 12:04:31 pm        69
ភ្នំពេញ ៖ សេដ្ឋកិច្ចប្រទេសកម្ពុជា ត្រូវបានព្យាករថា នឹងកើនឡើង ៤,០% នៅឆ្នាំនេះ និង ៥,៥% ក្នុងឆ្នាំ ២០២២ ដោយសារការ ងើបឡើង វិញ នៃសេដ្ឋកិច្ចប្រទេស​ដៃគូពាណិជ្ជកម្ម​សំខាន់ៗ ដែលជួយជំរុញតម្រូវការ សម្រាប់ការនាំចេញរបស់ ប្រទេសកម្ពុជា។ នេះបើយោង​តាម​របាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ចេញផ្សាយនៅថ្ងៃនេះ។នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB លោកស្រី Sunniya Durrani-Jamal បាន​មាន​ប្រសាសន៍ថា “សេដ្ឋកិច្ចកម្ពុជា បានធ្លាក់ចុះ ៣,១% ក្នុងឆ្នាំ ២០២០ ដោយសារការ​រាតត្បាត​ជាសកល នៃជំងឺកូវីដ ១៩។ រាជរដ្ឋាភិបាលបានឆ្លើយតប យ៉ាងឆាប់រហ័ស ចំពោះករណីថ្មីៗ ដែលបានកើតឡើង ហើយយើងរំពឹង ថាសេដ្ឋកិច្ចនឹងវិលត្រឡប់មករកកំណើនវិញក្នុងឆ្នាំ ២០២១។ កំណើននេះ នឹងជួយបង្កើនប្រាក់ចំណូល គ្រួសារ ប៉ុន្តែមិនមែនគ្រប់វិស័យ​និងតំបន់​ទាំងអស់ នឹងទទួលបានប្រយោជន៍នេះ ស្មើគ្នានោះទេ ដូច្នេះវា ចាំបាច់ណាស់ ក្នុងការតាម​ដាន​មើលជីវភាពគ្រួសារទាំងឡាយ ក៏ដូចជាតម្រូវការគាំទ្របន្ថែម ឱ្យបានដិត ដល់។”យោងតាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ២០២១ ផលិតកម្មឧស្សាហកម្ម​ត្រូវបានគេរំពឹងថា នឹងកើនឡើង ៧,១% ក្នុងឆ្នាំ ២០២១ និង ៧,០% នៅឆ្នាំ២០២២ ដោយសារ​ការងើប ឡើងវិញនៃវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញសម្រាប់ការធ្វើ​​ដំណើរ ក៏ដូចជា​កំណើន នៃឧស្សហកម្មធនស្រាលផ្សេង ទៀតដូចជា ផលិតផល​អេឡិចត្រូនិច និងកង់។ វិស័យកសិកម្មត្រូវបានរំពឹង ថានឹងកើនឡើង ១,៣% ក្នុងឆ្នាំ ២០២១ និង ១,២% ក្នុងឆ្នាំ ២០២២ ដោយមានការកើនឡើងនៃ ផលិតកម្មកសិផល បន្ទាប់ពីរងការ​ខូចខាត ដោយទឹកជំនន់កាលពីឆ្នាំមុន ការបន្តមានកំណើននៃវារីវប្បកម្ម ​និងការហក់ឡើង នៃការនាំចេញ​ផលិតផលកសិកម្ម ទៅ កាន់ សាធារណរដ្ឋប្រជាមានិតចិន។វិស័យសេវាកម្មនឹងស្ទុះងើបឡើងវិញក្នុងល្បឿនយឺតៗ ពោលគឺប្រមាណ ៣,៣% ក្នុងឆ្នាំ ២០២១ ទៅ ៦,២% ក្នុងឆ្នាំ ២០២២។ កិច្ចប្រឹងប្រែងក្នុងការគ្រប់គ្រងការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅក្នុងស្រុក ដែលបាន ចាប់ផ្តើមក្នុងខែកុម្ភៈឆ្នាំ ២០២១ កំពុងធ្វើអោយសកម្មភាពវិស័យសេវាកម្មធ្លាក់ចុះ។ ការរឹត បន្តឹងការធ្វើ ដំណើរត្រូវបានរំពឹងថានឹងនៅបន្តស្ទើរតែពេញមួយឆ្នាំក្នុងឆ្នាំ ២០២១ ដែលមានន័យថា វិស័យទេសចរណ៍ មិនត្រូវ បានរំពឹងថាអាចជួយជំរុញកំណើនផ្នែក​សេវាកម្ម​នៅឆ្នាំនេះទេ។ វិស័យអចលន ទ្រព្យ ត្រូវបានព្យាករថា នឹងងើបឡើងវិញ ពីការធ្លាក់ចុះកាល​ពីឆ្នាំមុន ដោយមាននិន្នាការស្រដៀងគ្នា ទៅនឹង ឧស្សាហកម្មសំណង់​។ ល្បឿនមិនស្មើគ្នា​នៃការងើប​ឡើងវិញនៃវិស័យនានា ​នឹងបន្តជាសម្ពាធលើគ្រួសារនិងក្រុមហ៊ុន មួយចំនួន នៅឆ្នាំនេះ ដែលនឹងធ្វើឱ្យការងើបឡើងវិញនៃសេដ្ឋ កិច្ច រួមមានការយឺតយ៉ាវ។ ហានិភ័យ ចម្បងៗ សម្រាប់ចក្ខុវិស័យសេដ្ឋកិច្ចនេះ រួមមាន ​​ការរីករាលដាលនៃការផ្ទុះឡើងនៃកូវីដ១៩ នៅតាមសហគមន៍ កំណើនសេដ្ឋកិច្ចយឺតជាងការរំពឹងទុក នៃដៃគូធុរកិច្ចសំខាន់ៗរបស់កម្ពុជា ដូចជា អាមេរិក និងអឺរ៉ុប ការបន្តនៃភាពទន់ខ្សោយនៃតម្រូវការក្នុងស្រុក និងបញ្ហាប្រឈម​របស់​សេវាកម្មហិរញ្ញវត្ថុ និង ធនាគារ។លោកស្រី Sunniya Durrani បន្តមានប្រសាសន៍ ដោយបន្ថែមថា រាជរដ្ឋាភិបាលចាំបាច់ ត្រូវរក្សាជំហរគោលនយោបាយសារពើពន្ធដែលគាំទ្រកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ និងឆ្នាំក្រោយ ។បច្ចុប្បន្ន ធនាគារអភិវឌ្ឍន៍អាស៊ី កំពុងអនុវត្តគម្រោងវិនិយោគ ដែល​មានតម្លៃជាង ២,១ ពាន់ លានដុល្លារ នៅកម្ពុជា។ នៅឆ្នាំ ២០២០ ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័តផ្តល់ប្រាក់កម្ចី និងជំនួយ ឥតសំណងចំនួន ៤៧៧ លានដុល្លារ ហើយបានកៀគរ​ថវិកាបន្ថែមចំនួន ២៨១,៣ លានដុល្លារ តាមរយៈ សហហិរញ្ញប្បទាន សម្រាប់ប្រទេស​កម្ពុជា។ ថវិការបស់ ADB ដែលត្រៀមសម្រាប់កម្ពុជាក្នុងឆ្នាំ ២០២១-២០២៣ រួមមាន កម្ចីសម្បទានចំនួន ១,៣៥ ពាន់លានដុល្លារ និងជំនួយឥតសំណងចំនួន ៣២,៤ លាន ដុល្លារដើម្បី គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការស្តារសេដ្ឋកិច្ចជាតិ ពីការរីករាល​ដាល​នៃជំងឺរាតត្បាត កូវីដ១៩ ។ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់ និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុប​បំបាត់​ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់ខាងលើនេះ៕អត្ថបទ៖ ដាវណ្ណ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្ថានទូតសហរដ្ឋអាមេរិក និងរដ្ឋបាលរាជធានីភ្នំពេញរៀបចំពិព័រណ៍ម្ហូបអាហារ និងផលិតផលអាមេរិក នៅផ្លូវថ្មើរជើងចតុមុខ ដើម្បីឆ្លុះបញ្ចាំងពីចំណងមិត្តភាព និងភាពជាដៃគូនូវទំនាក់ទំនងការទូត៧៦ឆ្នាំ
07/04/2026 08:07 PM
ការលើកកម្ពស់សុខភាពភ្នែកកុមារ គឺជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍធនធានមនុស្ស
07/04/2026 05:07 PM
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ដឹកនាំកិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​រួម​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក
07/04/2026 05:07 PM
អនុប្រធានសភា៖ ប្រទេសចិននឹងអភិវឌ្ឍទំនាក់ទំនងជាមួយអ៊ីរ៉ង់ឲ្យកាន់តែរឹងមាំ
07/04/2026 04:07 PM
ក្រុងមូស្គូ៖ រដ្ឋបាល់ទិកអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់ដែនអាកាសសម្រាប់វាយប្រហារភាគពាយ័ព្យរុស្ស៊ី
07/04/2026 04:07 PM
ប្រភពនិយាយថា ក្រុមឧទ្ទាមបានវាយប្រហារទីក្រុងជាច្រើន នៅភាគខាងជើង និងកណ្តាលប្រទេសម៉ាលី
07/04/2026 04:07 PM
អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្ត​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឱ្យ​បញ្ឈប់​ការ​យក​ដី​ចំណី​ផ្លូវ​ទៅ​ប្រើ​ប្រាស់ដោយ​ខុសច្បាប់
07/04/2026 04:07 PM
កម្ពុជា និងជប៉ុន ដាំកូនឈើមួយម៉ឺនដើម នៅក្នុងឧទ្យានអង្គរ ដើម្បីការពារសម្បត្ដិបេតិភណ្ឌពិភពលោក
07/04/2026 04:07 PM
អ្នកស៊ើបអង្កេតសិទ្ធិមនុស្សរបស់UN ចាប់ផ្តើមការងារនៅប្រទេសលីបង់ ក្នុងបេសកកម្មលើកដំបូងរបស់ខ្លួន
07/04/2026 04:07 PM
ក្រឡាបញ្ជីតុលាការអន្តរជាតិបញ្ជូនឈ្មោះបេក្ខជនបីរូបឱ្យកម្ពុជានិងថៃ ជ្រើសជាប្រធាន​ក្រុមអ្នកផ្សះផ្សា
07/04/2026 03:07 PM