សម្ដេច​ធិបតី ហ៊ុន ម៉ាណែត​ តែងប្រាប់មិត្តបរទេសថាកម្ពុជាប្រើយន្តការ UNCLOS មកពីថៃដក​ខ្លួន​ឯកតោភាគីពី MoU 2001
កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី
ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត
សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ថា សម្ដេច​មាន​សុខាភាព​ល្អ​ធម្មតា​ក្រោយ​រក្សា​ខ្លួន​ដាច់​ដោយឡែក​បាន​៤​ថ្ងៃ

2021/04/28 04:51:02 am        28
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​នៅ​ថ្ងៃ​នេះ​ថា សម្ដេច​មាន​សុខភាព​ល្អ​ដូច​ធម្មតា​ទេ​ បន្ទាប់​ពី​បាន​រក្សា​ខ្លួន​នៅ​ដាច់​ដោយ​ឡែក ឬ​ធ្វើ​ចត្តាឡីស័ក​រយៈ​ពេល ៤​ថ្ងៃ​រួច​មក​ហើយ​នោះ។សម្ដេច​តេជោ ហ៊ុន សែន បាន​រៀបរាប់​ថា​៖ «សុខភាព​ខ្ញុំ​ល្អ​ធម្មតា គ្រាន់​តែ​កម្សត់​ខ្លួន​បន្តិច ព្រោះ​ផ្ទះ​មួយ​នៅ​ម្នាក់​ឯង អត់​មាន​ប្រពន្ធ អត់​មាន​កូន អត់​ចៅ ដោយសារ​ខ្លួន​ខ្ញុំ​ត្រូវ​ធ្វើ​ចត្តាឡីស័ក។ រី​ឯការ​ពិនិត្យ​សម្រេច និង​បញ្ហា​គ្រប់គ្រង​ប្រទេស​នៅ​ដំណើរការ»។ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​បែប​នេះ ក្រោយ​ពី​សម្ដេច​បាន​មាន​ប្រសាសន៍​ជាមួយ​​សំឡេង​ស្អក​ ដែល​ត្រូវ​បាន​ផ្ញើ​ទៅ​កាន់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ និង​លោក​ជំទាវ ឱ វណ្ណឌីន កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ថា៖ «មាន​បង​ប្អូន​មួយ​ចំនួន​ចាប់​អារម្មណ៍​លើ​សំឡេង​របស់​ខ្ញុំ ដែល​ហាក់​ដូច​ហត់​ខ្លាំង។ ពិត​ជា​ហត់​មែន តែ​មិន​មែន​ជំងឺ​ទេ គឺ​ហត់​ដោយ​ខ្ញុំ​និយាយ​ក្នុង​ពេល​ដែល​ខ្ញុំ​ធាក់​កង់​ហាត់​ប្រាណ»។ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ដាក់​ខ្លួន​នៅ​ដាច់​ដោយ​ឡែក​ចាប់​តាំង​ពី​​វិល​ត្រឡប់​មក​ពី​កិច្ច​ប្រជុំ​កំពូល​ពិសេស​មេដឹកនាំ​អាស៊ាន​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ៕ 

ខេត្ត​កំពង់ធំ​បន្ត​ហាម​ឃាត់​ការ​លក់​ដូរ​ និង​ជួប​ជុំ​ផឹក​គ្រឿង​ស្រវឹង​ ​១​សប្ដាហ៍​ទៀត ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​កូវីដ-១៩

2021/04/27 03:44:14 pm        28
កំពង់ធំ៖ រដ្ឋបាល​ខេត្ត​កំពង់ធំ​ប្រកាស​បន្ត​ហាម​ឃាត់​ការ​លក់​ដូរ​ និង​ការ​ជួប​ជុំ​ទទួល​ទាន​គ្រឿង​ស្រវឹង​រយៈ​ពេល ១​សប្ដាហ៍​បន្ថែម​ទៀត​ចាប់​ពី​ខាន​ស្អែក​នេះ​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩។ក្នុង​សេចក្ដី​សម្រេច​នៅ​ថ្ងៃ​នេះ អភិបាល​ខេត្ត​កំពង់ធំ លោក សុខ លូ បាន​​សម្រេច​ផ្អាក​ការ​លក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​រយៈ​ពេល ១​សប្ដាហ៍​ទៀត ចាប់​ពី​ថ្ងៃ​ទី​២៩ ខែ​មេសា រហូត​ដល់​ថ្ងៃ​ទី​០៥ ខែ​ឧសភា។ក្នុង​សេចក្ដី​សម្រេច​ដដែល​នេះ រដ្ឋបាល​ខេត្ត​កំពង់ធំ ក៏​ហាម​ឃាត់​ការ​ជួប​ជុំ​ទទួល​ទាន​គ្រឿង​ស្រវឹង​ផង​ដែរ​នៅ​អំឡុង​ពេល​នៃ​ការ​ហាម​ឃាត់​នេះ។រដ្ឋបាល​ខេត្ត​កំពង់ធំ បាន​បញ្ជាក់​ថា អាជីវករ ឬម្ចាស់​អាជីវកម្ម​ទាំង​អស់ និង​បុគ្គល​គ្រប់​រូប​​ដែល​ល្មើស​នឹង​សេចក្ដី​សម្រេច​នេះ នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ច្បាប់​ដោយ​គ្មាន​ការ​លើក​លែង៕

អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមស្ដារពើកដែលមានអាយុកាលជាច្រើនឆ្នាំ ចេញពីទឹកកស្សិន្ធុអង្គរធំ

2021/04/27 08:14:02 am        436
សៀមរាប ៖ ស្មៅពើកដ៏ក្រាស់ឃ្មឹក ដែលមានអាយុកាលជាច្រើនឆ្នាំ ស្ថិតនៅក្នុងទឹកកស្សិន្ធុ ក្រុងអង្គរធំ ពីខាងលិច ក្នុងសង្កាត់គោកចក ក្រុងសៀមរាប ត្រូវបានអាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមស្ដារចេញពីកស្សិន្ធុនោះ ដើម្បីអភិរក្ស និងលើកតម្លៃប្រាង្គប្រាសាទបុរាណ អោយមានភាពស្រស់ស្អាត និងទាក់ទាញអ្នកទេសចរ ជាពិសេសសម្រួលដល់ប្រព័ន្ធចរន្ដទឹកនៅក្នុងកសិ្សន្ធុ។ឯកឧត្ដម យិត ចាន់ដារដ្ឋ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍កាលពីព្រឹកថ្ងៃទី២៧ខែមេសានេះថា ស្មៅពើកនេះ បានដុះក្នុងកស្សិន្ធុក្រុងអង្គរធំ ពីខាងលិច និងឈាងខាងជើង ជាប់ខ្លោងទ្វារតាកាវ ដែលមានទំហំបណ្ដោយ១៥០០ម៉ែត្រ និងទំហំទទឹងជិត១០០ម៉ែត្រមានអាយុកាលជាច្រើនឆ្នាំមកហើយ ព្រោះមិនធ្លាប់មានការស្ដារម្ដងណាឡើយ ដែលនេះជាការស្ដារលើកទី១ ខុសពីកសិ្សន្ធុទន្លេអុំមានការថែទាំ និងសំអាតរាល់ថ្ងៃ។ការស្ដារនេះ ដោយប្រើដោយកំលាំងពលកម្មរបស់មនុស្ស និងប្រើប្រាស់សម្ភារៈធន់ស្រាល ដូចជាចងខ្សែទាញ មង ក្បូន ទូកអូសពើកចេញពីទឹកជាដើម ។ ឯកឧត្ដម ​បានបន្ដថា ការសា្ដរសាកល្បងដំបូងនេះ អាចប្រើរយៈពេលច្រើនខែ អាចពី៥ខែទៅ៦ខែទើបរួចរាល់ ខណៈដែលស្មៅពើកនេះ មានកម្រាស់ពីកន្លះម៉ែត្រទៅមួយម៉ែត្រ។ឯកឧត្ដម បន្ដថា ការយកពើកចេញពីទឹកកសិ្សន្ធុនេះ មិនមានផលប៉ះពាល់ ដល់ជីវៈចម្រុះរបស់សត្វ ក៏ដូចជាដល់ប្រាង្គប្រាសាទបុរាណនោះឡើយ ។បើតាមឯកឧត្ដម យិត ចាន់ដារដ្ឋ លើកឡើងថា គម្រោងសា្ដរពើកសាកល្បងនេះ បានចាប់ផ្ដើម កាលពីថ្ងៃទី២៦ខែមេសាឆ្នាំ២០២១នេះ ក្រោយពេលមានការចូលរួមនិងគាំទ្រថវិកាផ្ទាល់ខ្លួនពីសប្បុរសជន រួមមាន លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។ លោកជំទាវ សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ព្រមទាំងសប្បុរសជនជាច្រើនទៀត។ សប្បុរសជនដែលបានចូលរួមស្ដារពើកនេះ ដើម្បីរួមចំណែកលើកស្ទួយវប្បធម៌ ប្រាង្គប្រាសាទបុរាណនៅក្នុងកសិន្ធុក្រុងអង្គរធំ ដើម្បីទុកជាប្រយោជន៍ដល់កិច្ចការអភិរក្ស ជាពិសេសជួយលើកស្ទួយដល់ទេសភាពក្នុងតំបន់អង្គរ សម្រាប់ទាក់ទាញអ្នកទេសចរ និងជួយសម្រួលដល់ចរន្ដទឹកក្នុងកស្សិន្ធុក្រុងអង្គរធំផងដែរ៕អត្ថបទ ៖ សាវី 

ភូមិថ្មី ខ ស្រុកកងមាស ត្រូវអាជ្ញាធរបិទខ្ទប់ ដោយសារឆ្លងជម្ងឺកូវីដ១៩ ដើម្បីកាត់ផ្ដាច់ខ្សែចម្លងកូវីដ

2021/04/27 01:21:34 pm        211
កំពង់ចាម ៖ ដើម្បីកាត់ផ្តាច់ខ្សែចម្លង និងការទប់ស្កាត់ ប្រុងប្រយ័ត្ន ការឆ្លងរីករាលដាល ជំងឺ​កូវីដ ១៩ អាជ្ញាធរខេត្តកំពង់ចាម បានបិទខ្ទប់​ជាបណ្តោះអាសន្ន នូវភូមិថ្មី ខ ឃុំ រកាគយ ស្រុកកងមាស បន្ទាប់ពី រកឃើញប្រជាពលរដ្ឋខ្មែរ ឆ្លងជំងឺកូវីដ-១៩ តាមរយៈព្រឹត្តិការណ៍២០កុម្ភៈ ។បច្ចុប្បន្ន អាជ្ញាធរស្រុកកងមាស បានអនុវត្តន៍វិធាន សុខាភិបាល ៣ការពារ៣កុំ និងបានពិនិត្យតាមដាន យ៉ាងយកចិត្តទុកដាក់បំផុត ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរមកពីតំបន់ប្រឈមចូលមកកាន់ទីនេះ។

អ្នកចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួនពីរលើក មិនអាចការពារបាន១០០% នោះទេ​ ប៉ុន្តែបើអ្នកឆ្លងកូវីដ១៩ ​អាចស្ថិតក្នុងកម្រិតស្រាល

2021/04/27 05:21:53 am        571
ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិត អ៊ាត ឆវី ប្រធានកម្មវិធីផ្តល់ថ្នាំបង្ការ ស្រុកប្រតិបត្តិបាសាក់ គ្របដណ្តប់ចំនួន២ខណ្ឌមានជ័យ និងច្បារអំពៅ ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២៧ មេសា ២០២១នេះថា អ្នកចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួនពីរលើក មិនអាចការពារបាន១០០%នោះទេ ប៉ុន្តែបើអ្នកឆ្លងកូវីដ-១៩ អាចស្ថិតក្នុងកម្រិតស្រាល ប៉ុន្តែយើងត្រូវអនុវត្ត៣ការពារ និង៣កុំ។លោកស្រី វេជ្ជបណ្ឌិត អ៊ាត ឆវី បានបន្តទៀតថា បើទោះបីជាអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន២លើករួចហើយកី្ត ក៏ត្រូវតែអនុវត្តវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការឆ្លងមេរោគដ៏កាចសាហាវនេះ។លោកស្រី វេជ្ជបណ្ឌិត អ៊ាត ឆវី បានបញ្ជាក់ទៀតថា សម្រាប់មូលដ្ឋានខណ្ឌច្បារអំពៅ និងខណ្ឌមានជ័យ ស្ថិតក្រោមការគ្រប់គ្រងរបស់ស្រុកប្រតិបតិ្តបាសាក់ ក៏បានចាប់ផ្តើមបើកយុទ្ធនារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២១ ប្រភេទស៊ីណូហ្វាម សម្រាប់មនុស្សអាយុចាប់ពី១៨ឆ្នាំ និងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ប្រភេទ កូវីសែល សម្រាប់មនុស្សអាយុពី៦០ឆ្នាំឡើង។ ដោយឡែកនាថ្ងៃនេះ បន្ទាប់ពីក្រុមគ្រូពេទ្យបានចាក់វ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូហ្វាម ដូសលើកទី១រួចហើយ ក្រុមគ្រូពេទ្យកំពុងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសលើកទី២ ជូនឥស្សរជន និងប្រជាពលរដ្ឋ កំពុងបន្តដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ តាមការកំណត់។ ទន្ទឹមនឹងនោះវ៉ាក់សាំងកូវីដ-១៩ ប្រភេទកូវីសែល មិនទាន់ដល់ថ្ងៃដែលត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនោះទេ គឺបន្ទាប់ពីរយៈពេលចាក់វ៉ាក់សាំងកូវីដ-១៩ ដូសលើកទី១ និងដូសលើកទី២ ពី៨សប្តាហ៍ ទៅ១២សប្តាហ៍៕អត្ថបទ រដ្ឋា 

រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​ ច្រាន​ចោល​ព័ត៌មាន​ថា បុរស​ឥណ្ឌូនេស៊ី​ម្នាក់​ស្លាប់ ​ក្រោយ​ឆ្លង​មេរោគ​កូវីដ​១៩

2021/04/27 02:59:58 am        34
ក្រុង​ប៉ោយប៉ែត៖ រដ្ឋបាល​ខេត្ត​ប៉ោយប៉ែត បាន​ច្រាន​ចោល​ព័ត៌មាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែល​និយាយ​ថា បុរស​ជន​ជាតិ​ឥណ្ឌូនេស៊ី​ម្នាក់​បាន​ស្លាប់​ក្រោយ​ពី​ឆ្លងមេរោគ​កូវីដ​១៩​។ក្នុង​សេចក្ដី​ជូន​ដំណឹង​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ក្រុង​ប៉ោយប៉ែត បាន​និយាយ​ថា អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​ព័ត៌មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​ដោយ​ភ្ជាប់​ជាមួយ​រូប​ថត​របស់​បុរស​ជន​ជាតិ​ឥណ្ឌូនេស៊ី​ម្នាក់ ហើយ​និយាយ​ថា បុរស​ឥណ្ឌូនេស៊ី​រូប​នេះ បាន​ទទួល​មរណភាព​ហើយ ក្រោយ​ពី​សួត​របស់​គាត់​រង​ការ​វាយ​ប្រហារ​ពី​មេរោគ​កូវីដ​១៩។រដ្ឋបាល​ក្រុង​ប៉ោយប៉ែត បញ្ជាក់​ថា ការ​អះ​អាង​ដោយ​អ្នក​ប្រើ​បណ្ដាញ​សង្គម​បែប​នេះ គឺ​ជា​«ព័ត៌មាន​មិន​ពិត» ដោយ​ថា បុរស​ជន​ជាតិ​ឥណ្ឌូនេស៊ី​រូប​នេះ មាន​សុខភាព​«ល្អ​ប្រសើរ» និង​កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​នៅ​មណ្ឌលសុខភាព​ប៉ោយប៉ែត​១​នៅ​ឡើយ។រដ្ឋបាល​ក្រុង​ប៉ោយប៉ែត ក៏​បាន​ស្នើ​ទៅ​សមត្ថកិច្ច​ឱ្យ​ស្វែង​រក​បុគ្គល​អ្នក​បង្ហោះ​ព័ត៌មាន​បែប​នេះ យក​ទៅ​អនុវត្ត​តាម​នីតិវិធី​ច្បាប់៕

អាជ្ញាធរខេត្តតាកែវ អំពាវនាវឲ្យពលរដ្ឋ ចូលរួម​ជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់​ការរីករាលដាលនៃជំងឺកូវីដ១៩

2021/04/27 02:59:58 am        226
តាកែវ៖ អភិបាលរងខេត្តតាកែវ ​បាន​អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ ការរីករាលដាល​នៃជំងឺ​កូវីដ១៩ដែលកំពុង​កើតមានឡើង នៅក្នុងប្រទេសកម្ពុជាយើង​ ។ថ្លែងនៅក្នុងឱកាសនាំយកអំណោយសប្បុរសធម៌ ដែលបានមក​ពី​ការបរិច្ចាគពីក្រុមការងារ និងបងប្អូនអាជីវករក្នុងខេត្តតាកែវ ទៅចែកជូនគ្រួសារក្រីក្រ ស្ថិតក្នុងឃុំជ័យជោគ ស្រុកបូរីជល់សារ ខេត្តតាកែវ​ នៅព្រឹកថ្ងៃទី២៦ ខែមេសានេះ ។លោក ម៉ឹង វុធី អភិបាលរងខេត្តតាកែវ បានធ្វើការផ្ដាំផ្ញើ ​ដល់​បងប្អូនប្រជាពលរដ្ឋត្រូវថែរក្សាសុខភាព ​និងរស់នៅទម្លាប់មានអនាម័យ ​លាងដៃ និងសាប៊ូ អាកុលនិងត្រូវពាក់ម៉ាស់អោយបានគ្រប់ៗគ្នា ពេលចេញក្រៅផ្ទះ មិនត្រូវជួបជុំគ្នាច្រើនជាពិសេសមិនត្រូវនាំគ្នាផឹកស៊ីដែលនាំអោយមានការឆ្លងរីករាលដាលជំងឺកូវីដ១៩នៅក្នុងសហគមន៍ របស់ខ្លួន និយាយជារួមសូមបងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្ត តាមវិធានការណែនាំ របស់ក្រសួងសុខាភិបាល ៣ការពារ និង៣កុំ ជានិច្ច។លោកអភិបាលរងខេត្តតាកែវ មានប្រសាសន៍បន្តថា បច្ចុប្បន្ននេះ អត្រាអ្នកឆ្លងជំងឺកូវីដ១៩ មានការកើនឡើងយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ហើយចំនួននាក់ស្លាប់ក៏មានការកើនឡើងដូចគ្នាផងដែរ ដូច្នោះសូមបងប្អូនប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ខ្ពស់ពីបញ្ហានេះ ជៀសវាង អនុវត្តផ្ទុយពីការណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងក្រសួងសុខាភិបាលដែលនាំអោយមានការឆ្លងរីករាលដាលជំងឺកូវីដ១៩នៅក្នុងសហគមន៍។នៅក្នុងឱកាសនោះ លោកអភិបាលរងខេត្តតាកែវ ក៏បានធ្វើការណែនាំដល់អាជ្ញាធរ​មូលដ្ឋាន បន្តអប់រំ ផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ និងត្រូវធ្វើយ៉ាងណាអោយបងប្អូនប្រជាពលរដ្ឋចូលរួមសហការ ជាមួយអាជ្ញាធរជាមួយរាជរដ្ឋាភិបាល ​ព្រោះប្រសិនបើគ្មានការចូលរួមអនុវត្តពីបងប្អូនប្រជាពលរដ្ឋនោះទេ យើងមិនអាចទប់ស្កាត់ជំងឺកូវីដ១៩ បាននោះទេ៕ដោយ ៖ គុជ វិភាគ

កងពលតូច ថ្មើជើងលេខ៤២ បង្កើនការដាំដុះបន្លែ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពបន្ថែម​ដល់កងទ័ព ក្នុងបរិបទកូវីដ-១៩

2021/04/27 02:59:58 am        116
ឧត្តរមានជ័យ ៖ មេបញ្ជាការកងពលតូចថ្មើជើងលេខ៤២ ជំរុញ​ដល់គ្រប់អង្គភាពទាំងអស់ ដែលចំណុះឲ្យកងពលត្រូវតែបន្តការបង្ករបង្កើនការ​ដាំដុះដំណាំបន្លែរួមផ្សំ ចិញ្ចឹមសត្វបន្ថែមទៀត នៅតាមបណ្តាអង្គភាពនីមួយៗ ឲ្យបានគ្រប់ៗគ្នាដើម្បីជាប្រយោជន៍​ សំរាប់​ផ្គត់ផ្គង់​ជីវភាព​រស់នៅប្រចាំថ្ងៃ​ របស់កងទ័ពឲ្យមានភាពរឹងមាំក្នុងកាលៈទេសៈនេះ។លោកឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២  បានឲ្យដឹងថា ស្ថិតក្នុងស្ថានភាពបែបនេះ កងទ័ព គឺជាកម្លាំងស្នូលនឹងមានកាតព្វកិច្ច​ដ៏សំខាន់សំរាប់ការពារជាតិការពារប្រជាជន ដើម្បីរួមគ្នាធ្វើការទប់ស្កាត់ឲ្យបាននូវជំងឺកូវីដ-១៩ទាំងអស់គ្នាក្នុងស្ថានភាពដ៏លំបាកនេះ។លោកមេបញ្ជាកការ បានបន្តថា ដើម្បីពង្រឹងកម្លាំងប្រចាំការឲ្យបានរឹងមាំក្នុងអង្គភាព គម្បីកងកម្លាំងទាំងអស់ ក្រៅពីការពារជាតិ គឺត្រូវពង្រីកធ្វើការដាំដុះបន្លែរួមផ្សំនឹងចិញ្ចឹមសត្វ ឲ្យបានច្រើនក្នុងអង្គភាពនីមួយៗ ដើម្បីផ្គត់ផ្គង់ជីវភាពកងទ័ពឲ្យបានល្អប្រសើរក្នុងអំឡុងពេលបរិបទកូវីដ-១៩នេះកុំឲ្យមានការខ្វះខាត។លោកសារឿត ដែលជាយោធាម្នាក់ ក្នុងអង្គភាពកងពលតូចថ្មើរជើងលេខ៤២បានបញ្ជាក់ថា ដើម្បីពង្រឹងសាមក្គីភាពផ្ទៃក្នុងអង្គភាពកងទ័ពក្នុងគ្រាលំបាកជួបវិបត្តិកូវីដ-១៩នេះ ឲ្យបានរឹងមាំគម្បីកងកម្លាំងទាំងអស់ត្រូវរួមសាមគ្គី​គ្នាជាថ្លុងមួយនូវគ្រប់អង្គភាពទាំងអស់ក្រោមចំណុះកងពលតូចថ្មើរជើងលេខ៤២ ត្រូវបន្តធ្វើការដាំដុះដំណាំបន្លែរួមផ្សំចិញ្ចឹមសត្វក្នុងអង្គភាពឲ្យបានច្រើន ដើម្បីផ្គត់ផ្គង់ជីវភាពក្នុងអង្គភាពឲ្យបានប្រសើរកុំឲ្យមានការខ្វះខាតក្នុងអំឡុងពេលកូវីដ-១៩នេះ។គួរបញ្ជាក់ថា បន្លែដែលបានដាំរួមមាន ៖ សណ្តែកកួរ ខាត់ណា ម្ទេស ខ្ទឹម ជីនាងវង ម្រះព្រៅ ត្រសក់ ត្រឡាច ត្រប់ ត្រកួន នឹង មាន់ទា កង្កែប គោ សំរាប់ផ្គត់ផ្គង់​ការហូបចុកក្នុងអង្គភាពផងដែរ ៕អត្ថបទ ៖ ឃិនសារិទ្ធ

ក្រសួងសុខាភិបាល ​ទទួលអំណោយពីសាធារណរដ្ឋឥណ្ឌូនេស៊ី ​ដើម្បី​ទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩

2021/04/27 02:59:58 am        110
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី២៦ មេសា ២០២១នេះ បានរៀបចំពិធីប្រគល់-ទទួល អំណោយរបស់ស្ថានទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ​សម្រាប់ប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ ​និងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩ នៅកម្ពុជា។ពិធីប្រគល់-ទទួលនេះ ក្រោមវត្តមានឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្ត​ក្រសួងសុខាភិបាល ជាមួយឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព​ នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា។សូមបញ្ជាក់ថា ពិធីនាថ្ងៃនេះ ស្ថានទូតឥណ្ឌូនេស៊ី តំណាងឲ្យសហគមន៍ធុរៈកិច្ចឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា បានប្រគល់ ១.Indomie កញ្ចប់ចំនួន១៥០កេស, ២.Indomie កំប៉ុងចំនួន១៥០កេស, ៣.នំ Cracker ចំនួន១៥០កេស និង៤.វីតាមីន ចំនួន១៥០បន្ទះ (Daneuron B1 B6 B12)។ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា អំណោយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជនឥណ្ឌូនេស៊ី ត្រូវបានចងចាំ ដោយរាជរដ្ឋាភិបាលកម្ពុជា និងមន្រី្តសុខាភិបាល ព្រមទាំងអ្នករងគ្រោះដោយសារជំងឺកូវីដ-១៩ និងលើកទឹកចិត្តមន្រី្តសុខាភិបាលគ្រប់លំដាប់ថា្នក់បន្តខិតខំទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជា។ឯកឧត្តម រដ្ឋមន្រី្តក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយមនុស្សធម៌ ដ៏ថ្លៃថ្លារបស់សហគមន៍ធុរៈកិច្ចឥណ្ឌូនេស៊ីនៅកម្ពុជា គឺជាកាយវិការ នៃវប្បធម៌ចែករំលែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ​ដើម្បី​ជម្រុញវិធានការការពារ ទប់ស្កាត់ ​និង​ឆ្លើយតប​ការរាលដាលនៃជំងឺកូវីដ-១៩ ​ឲ្យបានកាន់តែឆាប់រហ័ស៕អត្ថបទ រដ្ឋា 

បិទខ្ទប់ការធ្វើដំណើរចេញ ចូលជាបណ្តោះអាសន្នលើទីតាំងមួយចំនួន ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត

2021/04/27 02:59:58 am        69
បន្ទាយមានជ័យ ៖ នៅថ្ងៃនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីសម្រេច ស្តីពីបិទខ្ទប់ការធ្វើដំណើរចេញ ចូលជាបណ្តោះអាសន្ន លើទីតាំងមួយចំនួនក្នុងភូមិសាស្ត្រ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ទីតាំងទាំងនោះមាន ៖ ១/ ប៉ែកខាងជើងផ្លូវជាតិលេខ៥ ចាប់ពីផ្លូវផ្សារអគ្គៈ(ផ្សារប៉ោយប៉ែតថ្មី) ប៉ែកខាងលិចរហូតដល់អូរព្រំដែនកម្ពុជា ថៃ ។២/ ប៉ែកខាងលិចផ្លូវផ្សារអគ្គរហូតដល់ព្រំប្រទល់រវាងភូមិរស្មីសាមគ្គីមានជ័យ និងភូមិព្រៃព្រឹចសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត។៣/ ចាប់ពីព្រំប្រទល់ភូមិសាមគ្គីមានជ័យនិងភូមិព្រៃព្រិចសង្កាត់ប៉ោយប៉ែត រហូតដល់អូរព្រំដែនថៃ ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្ថានទូតសហរដ្ឋអាមេរិក និងរដ្ឋបាលរាជធានីភ្នំពេញរៀបចំពិព័រណ៍ម្ហូបអាហារ និងផលិតផលអាមេរិក នៅផ្លូវថ្មើរជើងចតុមុខ ដើម្បីឆ្លុះបញ្ចាំងពីចំណងមិត្តភាព និងភាពជាដៃគូនូវទំនាក់ទំនងការទូត៧៦ឆ្នាំ
07/04/2026 08:07 PM
ការលើកកម្ពស់សុខភាពភ្នែកកុមារ គឺជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍធនធានមនុស្ស
07/04/2026 05:07 PM
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ដឹកនាំកិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​រួម​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក
07/04/2026 05:07 PM
អនុប្រធានសភា៖ ប្រទេសចិននឹងអភិវឌ្ឍទំនាក់ទំនងជាមួយអ៊ីរ៉ង់ឲ្យកាន់តែរឹងមាំ
07/04/2026 04:07 PM
ក្រុងមូស្គូ៖ រដ្ឋបាល់ទិកអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់ដែនអាកាសសម្រាប់វាយប្រហារភាគពាយ័ព្យរុស្ស៊ី
07/04/2026 04:07 PM
ប្រភពនិយាយថា ក្រុមឧទ្ទាមបានវាយប្រហារទីក្រុងជាច្រើន នៅភាគខាងជើង និងកណ្តាលប្រទេសម៉ាលី
07/04/2026 04:07 PM
អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្ត​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឱ្យ​បញ្ឈប់​ការ​យក​ដី​ចំណី​ផ្លូវ​ទៅ​ប្រើ​ប្រាស់ដោយ​ខុសច្បាប់
07/04/2026 04:07 PM
កម្ពុជា និងជប៉ុន ដាំកូនឈើមួយម៉ឺនដើម នៅក្នុងឧទ្យានអង្គរ ដើម្បីការពារសម្បត្ដិបេតិភណ្ឌពិភពលោក
07/04/2026 04:07 PM
អ្នកស៊ើបអង្កេតសិទ្ធិមនុស្សរបស់UN ចាប់ផ្តើមការងារនៅប្រទេសលីបង់ ក្នុងបេសកកម្មលើកដំបូងរបស់ខ្លួន
07/04/2026 04:07 PM
ក្រឡាបញ្ជីតុលាការអន្តរជាតិបញ្ជូនឈ្មោះបេក្ខជនបីរូបឱ្យកម្ពុជានិងថៃ ជ្រើសជាប្រធាន​ក្រុមអ្នកផ្សះផ្សា
07/04/2026 03:07 PM