សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
សម្ដេច​ធិបតី ហ៊ុន ម៉ាណែត​ តែងប្រាប់មិត្តបរទេសថាកម្ពុជាប្រើយន្តការ UNCLOS មកពីថៃដក​ខ្លួន​ឯកតោភាគីពី MoU 2001
កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី
ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត

នយោបាយ​ និង ការអភិវឌ្ឍន៍

បិទខ្ទប់ការធ្វើដំណើរចេញ ចូលជាបណ្តោះអាសន្នលើទីតាំងមួយចំនួន ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត

2021/04/27 02:59:58 am        69
បន្ទាយមានជ័យ ៖ នៅថ្ងៃនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីសម្រេច ស្តីពីបិទខ្ទប់ការធ្វើដំណើរចេញ ចូលជាបណ្តោះអាសន្ន លើទីតាំងមួយចំនួនក្នុងភូមិសាស្ត្រ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ទីតាំងទាំងនោះមាន ៖ ១/ ប៉ែកខាងជើងផ្លូវជាតិលេខ៥ ចាប់ពីផ្លូវផ្សារអគ្គៈ(ផ្សារប៉ោយប៉ែតថ្មី) ប៉ែកខាងលិចរហូតដល់អូរព្រំដែនកម្ពុជា ថៃ ។២/ ប៉ែកខាងលិចផ្លូវផ្សារអគ្គរហូតដល់ព្រំប្រទល់រវាងភូមិរស្មីសាមគ្គីមានជ័យ និងភូមិព្រៃព្រឹចសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត។៣/ ចាប់ពីព្រំប្រទល់ភូមិសាមគ្គីមានជ័យនិងភូមិព្រៃព្រិចសង្កាត់ប៉ោយប៉ែត រហូតដល់អូរព្រំដែនថៃ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ដើម្បីបញ្ចប់នូវព្រឹត្តិការណ៍២០កុម្ភៈនេះបាន ​គឺត្រូវទាមទាឲ្យមានការចូលរួមពីសំណាក់បងប្អូនទាំងអស់គ្នា

2021/04/27 02:59:58 am        184
ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ ចុះសំណេះសំណាល និងចែកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងចែកជានិមិត្តរូប ៣០០គ្រួសារ លើចំនួន ៣.១៧៣គ្រួសារដែលរដ្ឋបាលខណ្ឌបឹងកេងកង បានរៀបចំក្នុងថ្ងៃនេះ ជូនដល់ប្រជាពលរដ្ឋអំឡុងពេលបិទខ្ទប់ ស្ថិតនៅក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ១៣កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ។ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ ក៏បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខ​ ពីសម្តេចទាំងទ្វេរ ផ្ញើជូនបងប្អូនប្រកបដោយក្តីនឹករលឹក និងបានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការអត់ធ្មត់ និងគោរពតាមវិធានការ ៣ការពារ ៣កុំ និងអនុវត្តឲ្យបានតាមសេចក្តីសម្រេចស្តីពីវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩ និងកាត់ផ្តាច់នៃការឆ្លងនៃព្រឹត្តិការណ៍ ២០ កុម្ភៈ ។លោកជំទាវ បានបន្តទៀតថា នៅក្នុងដំណាក់កាលដ៏លំបាកនេះ ក្រោមការគិតគូរយ៉ាងយកចិត្តទុក្ខដាក់ពីប្រមុខរាជរដ្ឋាភិបាល ក្នុងបញ្ចប់នូវព្រឹត្តិការណ៍ ២០កុម្ភៈ នេះបាន គឺត្រូវទាមទាឲ្យមានការចូលរួមពីសំណាក់បងប្អូនទាំងអស់គ្នា ដើម្បីឲ្យស្ថានភាពបិទខ្ទប់នេះវិលមករកស្ថានភាពធម្មតាវិញ។លោកជំទាវ ក៏បានថ្លែងអំណរគុណ និងកោតសសើរដល់ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ​កងកម្លាំងទាំងបីប្រភេទ ក្រុមគ្រូពេទ្យទាំងអស់ ជាពិសេស ក្រុមគ្រូពេទ្យសម្តេចតេជោ (TYDA) ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសស្រាក់សស្រាំទាំងថ្ងៃ ទាំងយប់ក្នុងការអនុវត្តតាមបទបញ្ជារបស់រដ្ឋាភិបាល គឺក្នុងគោលបំណងកាត់ផ្តាច់ការចម្លងនៃព្រឹត្តិការណ៍ ២០កុម្ភៈ ៕

រដ្ឋបាល​ខេត្ត​កំពង់ធំ​ប្រកាស​ថា រក​ឃើញ​ស្ត្រី​២​នាក់​បាន​ឆ្លង​មេរោគ​កូវីដ​១៩ ក្រោយ​ចូល​រួម​ដឹក​សព​បុរស​ម្នាក់​ពី​ភ្នំពេញ

2021/04/27 02:59:58 am        237
កំពង់ធំ៖ អាជ្ញាធរ​ខេត្ត​កំពង់ធំ​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ពី​ការ​រក​ឃើញ​ស្ត្រី ២​នាក់​​​នៅ​ឯ​ស្រុ​កប្រាសាទសំបូរ បាន​ឆ្លង​មេរោគ​កូវីដ​១៩ បន្ទាប់​ពី​បាន​ចូល​រួម​ដឹក​សព​បុរស​ម្នាក់​ចេញ​ពី​មន្ទីរ​ពេទ្យ​ព្រះកុសមៈ​នៅ​រាជ​ធានី​ភ្នំពេញ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី២៤ ខែមេសានេះ របស់​រដ្ឋបាល​ខេត្ត​កំពង់ធំ បាន​ឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​អាយុ ៦៤​ឆ្នាំ និង​ស្ត្រី​ម្នាក់​ទៀត​អាយុ ២៩​ឆ្នាំ ដែល​ធ្វើការ​នៅ​រោងចក្រ​ស៊ីងគង់ ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ​១៩​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា។បើ​តាម​រដ្ឋបាល​ខេត្ត​កំពង់ធំ ស្ត្រី​ទាំង​ ២​នាក់​នេះ រស់នៅ​ភូមិ​តាំងស្ទោង ស្ថិត​ក្នុង​ឃុំ​តាំង​ក្រសៅ នៃ​ស្រុក​ប្រាសាទ​សំបូរ។រដ្ឋបាល​ខេត្ត​កំពង់ធំ បាន​ឱ្យ​ដឹង​ទៀត​ថា ស្ត្រី​ទាំង​ពីរ​នាក់​នេះ ស្ថិត​នៅ​ក្នុង​ចំណោម​​​មនុស្ស ៥​នាក់​ផ្សេង​ទៀត​បាន​ចូល​រួម​ដឹក​សព​បុរស​ម្នាក់​ពី​មន្ទីរ​ពេទ្យ​ព្រះកុសមៈ ឬ​មន្ទីរ​ពេទ្យ​លោក​សង្ឃ​នៅ​ភ្នំពេញ ត្រឡប់​មក​ស្រុក​កំណើត​នៅ​ភូមិ​តាំងស្ទោង កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា។រដ្ឋបាល​ខេត្ត​កំពង់ធំ បញ្ជាក់​ថា សព​បុរស​ម្នាក់ដែល​ស្លាប់​ដោយសារ​ជំងឺ​លើស​ឈាម និង​មនុស្ស​ទាំង ៧​នាក់​ដែល​​ដឹក​សព​បុរស​នោះ ត្រូវ​បាន​មន្ទីរ​ពេទ្យ​ព្រះកុសមៈ​ពិនិត្យ​សំណាក​រួច​ហើយ ហើយ​លទ្ធផល​បង្ហាញ​ថា មិន​មាន​មេរោគ​កូវីដ​១៩​ទេ។ទោះជាយ៉ាងណា រដ្ឋបាល​ខេត្ត​នេះអះ​អាង​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​ដាក់​មនុស្ស​ទាំង ៧​នាក់​នោះ ឱ្យ​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ​ភ្លាមៗ​ មុន​នឹង​យក​សំណាក​នៅ​ថ្ងៃ​ទី​២២ ខែ​មេសា។រដ្ឋបាល​ខេត្ត​កំពង់ធំ​និយាយ​ថា លទ្ធផល​ពិនិត្យ​សំណាក​បង្ហាញ​ថា ស្ត្រី ២​នាក់ ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ​១៩ ហើយ​លទ្ធផល​តេស្ត​មនុស្ស ៥​នាក់​ទៀត ​បង្ហាញ​ថា អវិជ្ជមាន ឬ​មិន​មាន​កូវីដ​១៩​ទេ។រដ្ឋបាល​ខេត្ត​នេះ បញ្ជាក់​ថា ស្ត្រី​ទាំង​២​នាក់​ខាង​លើ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ហើយ ខណៈ​មនុស្ស ៥​នាក់​ទៀត ត្រូវ​បាន​ដាក់​ឱ្យ​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​។អាជ្ញាធរ​ខេត្ត​នេះ​និយាយ​ផង​ដែរ​ថា ខ្លួន​កំពុង​ស្រាវ​ជ្រាវ​រក​អ្នក​ពាក់​ព័ន្ធ​ដទៃ​ទៀត​ដើម្បី​ប្រមូល​យក​សំណាក​មក​ធ្វើ​តេស្ត និង​ធ្វើ​ចត្តាឡីស័ក​ផង​ដែរ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​ទៅ​ក្នុង​សហគមន៍​កាន់​តែ​ខ្លាំង៕

សម្ដេចតេជោ ដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេសនៅប្រទេសឥណ្ឌូនេស៊ី

2021/04/27 02:59:58 am        45
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃនេះ បានដឹកនាំ គណៈប្រតិភូរាជរដ្ឋាភិបាលជាន់ខ្ពស់ តាមជើងយន្តហោះកម្ពុជាពិសេស ឆ្ពោះទៅកាន់ទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេស នៅថ្ងៃស្អែក។តាមរយៈទំព័រសង្គមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា តាមកម្មវិធីគ្រោងទុក នៅថ្ងៃទី២៤ ខែមេសា នេះ សម្ដេច នឹងចូលរួមកិច្ចប្រជុំក្រៅផ្លូវការ របស់មេដឹកនាំអា ស៊ាន និងជំនួបមួយចំនួនជាមួយបណ្ដាមេដឹកនាំអាស៊ានផ្សេងទៀត។ ក្រោយពីចប់កិច្ចប្រជុំពេញមួយថ្ងៃ ហើយ សម្ដេច នឹងវិលត្រឡប់មកកម្ពុជាវិញ នៅល្ងាចថ្ងៃដដែល។សម្ដេចតេជោ បានបញ្ជាក់ជាថ្មីថា ពេលមកដល់កម្ពុជាភ្លាម សម្ដេច និងគណៈប្រតិភូ នឹងផ្ដល់សំ ណាក ដើម្បីពិនិត្យរកកូវីដ-១៩ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតែម្ដង ដើម្បីធានាសុវត្ថិភាពសុខ ភាពទាំងអស់គ្នា។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុង ឱកាសកិច្ចប្រជុំនេះ មេដឹកនាំអាស៊ាន រំពឹងថានឹងផ្តោតការយកចិត្តទុកដាក់ទៅលើ ប្រធានបទធំៗចំនួនបី គឺការជំរុញដំណើរការកសាងសហគមន៍អាស៊ាន រួមទាំងគំនិតផ្តួចផ្តើមនានា ដើម្បីឆ្លើយតបជំងឺរាតត្បាត កូវីដ-១៩ និងកិច្ចប្រឹងប្រែងស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ ទំនាក់ទំនងអាស៊ានជាមួយដៃគូក្រៅតំបន់ និង ការវិវត្ត នៃស្ថានការណ៍អន្តរជាតិ និងក្នុងតំបន់ ដែលជាផលប្រយោជន៍ និងការបារម្ភរួម។សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការអរគុណដល់អាជ្ញាធរ សមត្ថកិច្ច និងកងកម្លាំងប្រដាប់ អាវុធ ដែលបានយកចិត្តទុកដាក់ក្នុងការអនុវត្តវិធានការបង្ការកូវីដ-១៩ ដើម្បីការពារអាយុជីវិតប្រជាពល រដ្ឋ ព្រមទាំងការផ្គត់ផ្គង់ស្បៀងអាហារជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។ អរគុណសប្បុរសជនទាំង អស់ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល និងចូលរួមឧបត្ថម្ភដោយផ្ទាល់ដល់ប្រជាពលរដ្ឋ ដែលកំពុង ត្រូវការជំនួយស្បៀងអាហារ។សម្ដេចតេជោ បានធ្វើការ អំពាវនាវជាថ្មីដល់ប្រជាពលរដ្ឋ ឱ្យបន្តរស់នៅក្នុងផ្ទះ និងអនុវត្តវិធាន ការបង្ការកូវីដ-១៩ឱ្យបានខ្ជាប់ខ្ជួនបំផុត តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល៕

ខេត្ត​ព្រះសីហនុ​ដាក់​ភូមិ​ចំនួន​៥​ជា​«តំបន់​ក្រហម»​ក្រោយ​ផ្ទុះ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ​១៩​ធ្ងន់​ធ្ងរ

2021/04/27 02:59:58 am        28
ព្រះសីហនុ៖ ភូមិ​ចំនួន ៥​ស្ថិត​ក្នុង​សង្កាត់​លេខ​៤ ក្នុង​ក្រុង​ព្រះសីហនុ ត្រូវ​បាន​ដាក់​ជា​«តំបន់​ក្រហម» ជា​តំបន់​ដែល​ផ្ទុះ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ​១៩​ធ្ងន់​ធ្ងរ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។ភូមិ​ទាំង​៥​ដែល​ត្រូវ​បាន​ដាក់​ក្នុង​តំបន់​ក្រហម មាន​ភូមិ​១ ភូមិ​២ ភូមិ៣ ភូមិ​៤ និង​ភូមិ​៥ ដែល​ភូមិ​ទាំង​អស់នេះ​សុទ្ធ​តែ​ក្នុង​សង្កាត់​លេខ​៤ នៃ​ក្រុង​ព្រះសីហនុ​។ការ​សម្រេចដាក់​ភូមិ​ទាំង​៥​នេះ​ជា​«តំបន់​ក្រហម» ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​ខេត្ត​ព្រះសីហនុ​កាល​ពី​ថ្ងៃ​ម្សិ​លមិញ​នេះ។រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​សម្រេច​ហាម​ឃាត់​ពលរដ្ឋ​គ្រប់​រូប​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​លំនៅឋាន ឬ​ទីស្នាក់​អាស្រ័យ​បច្ចុប្បន្ន​របស់​ពួកគេ​នៅ​ក្នុង​តំបន់​ក្រហម​នោះ លើកលែង​តែ​មូលហេតុ​បន្ទាន់​ខាង​សុភាព និង​ការ​ធ្វើដំណើរ​របស់​មន្ត្រី​មាន​សមត្ថកិច្ច​តែ​ប៉ុណ្ណោះ។រដ្ឋបាល​ខេត្ត​ព្រះសីហនុ ក៏​បាន​ហាម​ឃាត់​ពលរដ្ឋ​ពី​តំបន់​ផ្សេង​ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​ដំណើរ​ចេញ​ចូល​តំបន់​ក្រហម​ដែរ លើក​លែង​តែ​ការ​ធ្វើ​ដំណើរ​របស់​មន្ត្រី​មាន​សមត្ថកិច្ច​ប៉ុណ្ណោះ។ចំណែក​ឯ​សកម្មភាព​ការងារ មុខ​របរ អាជីវកម្ម ផ្សារ​ និង​កន្លែង​លក់​ម្ហូប​អាហារ និង​គ្រឿង​ឧបភោគ​បរិភោគ ក៏​ត្រូវ​បានរដ្ឋបាល​ខេត្ត​សម្រេច​ឱ្យ​ផ្អាក​ជា​បណ្ដោះ​អាសន្ន​ផង​ដែរ។រដ្ឋបាល​ខេត្ត​បញ្ជាក់​ថា បុគ្គល​ណា​ល្មើស​នឹង​សេចក្ដី​សម្រេច​នេះ នឹង​ត្រូវ​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់​ស្ដី​ពី​វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩ និង​ជំងឺ​ឆ្លង​កាច​សាហាវ និង​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ផ្សេង​ទៀត៕ 

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ សម្រេច​បិទ​ខ្ទប់​ក្រុង​ព្រះសីហនុ​២​សប្ដាហ៍​ជា​បណ្ដោះ​អាសន្ន

2021/04/27 02:59:58 am        31
ព្រះសីហនុ៖ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ សម្រេច​បិទ​ខ្ទប់​ក្រុង​ព្រះសីហនុ​រយៈ​ពេល ២​សប្ដាហ៍ ខណៈ​ដែល​ភូមិសាស្ត្រ​មួយ​នេះ​ប្រឈម​មុខ​នឹង​កំណើន​នៃការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ​១៩​កាន់​តែ​ខ្លាំង​ឡើង។ក្នុង​សេចក្ដី​សម្រេច​ចេញ​នៅ​ថ្ងៃ​នេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន បាន​សម្រេច​បិទ​ខ្ទប់​ក្រុង​ព្រះសីហនុ​រយៈ​ពេល ១៤​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា រហូត​ដល់​ថ្ងៃ​ទី​០៦ ខែ​ឧសភា។បើ​តាម​សេចក្ដី​សម្រេច​នេះ អាជ្ញាធរ​ហាម​ឃាត់​ពលរដ្ឋ​គ្រប់​រូប​មិន​ឱ្យ​ធ្វើ​ដំណើរ​ចេញ​ពី​លំនៅឋាន ឬ​ទីកន្លែង​ស្នាក់​នៅ​បច្ចុប្បន្ន​នោះ​ឡើយ។នៅ​ក្រោម​វិធានការ​បិទ​ខ្ទប់​នេះ អាជ្ញាធរ​ក៏​ហាម​ឃាត់​ផង​ដែរ​នូវ​ការ​ជួប​ជុំ ឬ​ការ​ប្រមូល​ផ្ដុំ​មនុស្ស​ ហាម​ឃាត់​រាល់​សកម្មភាព​ការងារ មុខ​របរ ឬ​អាជីវកម្ម​ទាំង​អស់។អាជ្ញាធរ​ខេត្ត​នេះ ​សម្រេច​បិទ​ការ​​ធ្វើ​ដំណើរ​ពេលចាប់​ពី​ម៉ោង ៨​យប់​រហូត​ដល់​ម៉ោង ៥​ព្រឹក នៅ​ក្នុង​ភូមិសាស្ត្រ​ក្រុង​ព្រះសីហនុ។ទោះជាយ៉ាងណា រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ផ្ដល់​ការ​លែក​លែង​មួយ​ចំនួន​ដល់​ការ​ធ្វើការ​ដំណើរ និង​ការ​ជួប​ជុំ​ដែល​​ត្រូវ​បាន​​សមត្ថកិច្ច​ពិចារណា​ថា «ចាំ​បាច់»។ការ​បិទ​ខ្ទប់​ក្រុង​ព្រះសីហនុ បាន​កើត​ឡើង​បន្ទាប់​ពី​ខេត្ត​នេះ​រក​ឃើញ​មនុស្ស​ក្នុងចំនួន​ដ៏​ច្រើន បាន​ឆ្លង​មេរោគ​កូវីដ​១៩​ជា​បន្ត​បន្ទាប់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។​ក្រុង​ព្រះសីហនុ​នេះ ក្លាយ​ជា​ភូមិសាស្ត្រ​ទី​៣​ហើយ​ដែល​ត្រូវ​បាន​បិទ​ខ្ទប់ បន្ទាប់​ពី​រាជ​ធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ដែល​ត្រូវ​បាន​បិទ​ខ្ទប់​ចាប់​ពី​ថ្ងៃ​ទី​១៥ រហូត​ដល់​ថ្ងៃ​ទី​២៨ ខែ​មេសា៕

ក្រសួងសុខាភិបាល គ្រោងបើកវគ្គបណ្តុះបណ្តាល ដល់សេវាសុខាភិបាលឯកជនស្របច្បាប់ ក្នុងការប្រើបា្រស់ Rapid Antigen Test Covid-19

2021/04/27 02:59:58 am        625
ភ្នំពេញ ៖ ដោយយោងតាមសេចកី្តប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល លេខ១៧៦ សខល ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ស្តីពីការអនុញ្ញាតឲ្យសេវាសុខាភិបាលឯកជនស្របច្បាប់ Rapid Antigen Test Covid-19 ក្នុងក្របខណ្ឌទូទាំងប្រទេស។លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២៣ មេសា ២០២១នេះថា ក្រសួងសុខាភិបាល គ្រោងបើកវគ្គបណ្តុះបណ្តាលដល់សេវាសុខាភិបាលឯកជនស្របច្បាប់ ដូចជាមនី្ទរពេទ្យឯកជន មនី្ទរពហុព្យាបាល មនី្ទរសម្រាកព្យាបាល និងមនី្ទរសម្ភព ក្នុងការប្រើប្រាស់ Rapid Antigen Test Covid-19។ ហើយគ្រប់ម្ចាស់មូលដ្ឋានសុខាភិបាល​ឯកជនស្របច្បាប់ទាំងអស់ ដែលមានបំណងប្រើបា្រស់ Rapid Antigen Test Covid-19 ត្រូវគោរពតាមគោលការណ៍ណែនាំស្តីពីការប្រើប្រាស់ Rapid Antigen Test Covid-19 សម្រាប់សេវាសុខាភិបាលឯកជន ដែលនឹងរៀបចំដោយក្រសួងសុខាភិបាល ក្នុងពេលដ៏ឆាប់ខាងមុខនេះ មុននឹងចាប់ផ្តើមអនុវត្ត។លោកវេជ្ជបណ្ឌិត ងី មានហេង បានបន្ថែមទៀតថា ​ក្រសួងនឹងបង្រៀន និងបើកវគ្គបណ្តុះបណ្តាលដល់គ្លីនិកឯកជន ព្រោះលោកអនុញ្ញាតត្រឹមគ្លីនិកឯកជន និងមនី្ទរពេទ្យឯកជន ជាង១០០ ប៉ុន្តែអាស្រ័យលើគេចង់ធ្វើដែលឬអត់ បើគេចង់ បានគេមករៀន ព្រោះយើងអត់អាចបង្ខំគេបាននោះទេ។ គេមានសិទ្ធ តែគេត្រូវឆ្លងកាត់វគ្គបណ្តុះបណ្តាល....។លោកវេជ្ជបណ្ឌិត ងី មានហេង បានបញ្ជាក់ទៀតថា បច្ចុប្បន្នមន្រី្តសុខាភិបាល ក្នុងក្របខណ្ឌមនី្ទរសុខាភិបាលរាជធានីភ្នំពេញ មានចំនួន១២៤០នាក់ កំពុងប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩។ ទន្ទឹមនឹងនោះក្នុងមូលដ្ឋានរាជធានីភ្នំពេញ យើងមានទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួន១២ទីតាំង (បូករួមទាំងព្រីមៀមសែនសុខ ដែលនឹងបើកដំណើរការព្យាបាលជំងឺកូវីដ១៩នាពេលខាងមុខនេះ) និងមានមណ្ឌលសម្រាប់អ្នកធ្វើចត្តាឡីស័ករដ្ឋ និងសណ្ឋាគារ មានជាង៥០ផងដែរ៕ អត្ថបទ រដ្ឋា

ពលរដ្ឋចំនួន៥០គ្រួសារ នៅក្នុងឃុំសាមឃួយ និងឃំកំភុន បាន​ទ​ទួលអំណោយពីព្រះសង្ឃ ​និងអាជ្ញាធរស្រុកសេសាន

2021/04/27 02:59:58 am        106
ស្ទឹងត្រែង ៖ ព្រះសង្ឃ និង​អាជ្ញាធរស្រុកសេសាន ចុះចែក​អំណោយ ជូនដល់​​ប្រជាពលរដ្ឋ ជាចាស់ ទីទាល់ក្រចំនួន ៥០គ្រួសារ កាលពីថ្ងៃទី២២ខែមេសា ម្សិលមិញនេះ ។សូមបញ្ជាក់ថា ​លោកតា លោកយាយ ដែលមានជីវភាពលំបាក ទីទាល់​ក្រ​នៅឃុំសាមឃួយ និងកំភុន ចំនួន៥០គ្រួសារ ត្រូវបានព្រះសង្ឃនិមន្តមកពីតាមបណ្ដាលវត្ត ដូចជា វត្តកំភុន វត្តបាដើម វត្តញើន និងវត្តសេសាន បានប្រមូលបច្ច័យសរុបរួម មានអង្ករ ១តោន ១២៥ គក មី ៥០ កេះ ប្រាក់ចំនួន១,៥០០,០០០ រៀលបានផ្ដល់តាមគ្រួសារនីមួយដល់ខ្នងផ្ទះ។លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានឲ្យដឹងថា នៅក្នុងភូមិសាស្ត្រមួយចំនួន មានពលរដ្ឋខ្លះមានជីវភាពក្រលំបាកទីទាល់ក្រ អាជ្ញាធរស្រុកក៏បានគៀងគរដោយមានការចូលរួមពីព្រះសង្ឃតាមបណ្ដាលវត្តមួយចំនួន បានចូលរួមជាអង្ករ មី បច្ច័យ និងសម្ភារៈផ្សេងៗ យកផ្ដល់ជូន គ្រួសារលោកតា លោកយាយ ចំនួន៥០គ្រួសារដល់លំនៅឋាន។លោកអភិបាលស្រុក បន្ដថា ការផ្ដល់អំណោយជូនដល់គ្រួសារជួបការលំបាកនេះ ដោយទានទាំងអស់នេះ បានចែកជូនដល់គ្រួសារនីមួយ ទទួលបានអង្ករ២០គីឡូក្រាម មី១កេះ និងថវិកាគ្រួសារខ្លះទទួលបាន២០០០០រៀល និងខ្លះ៣០០០០រៀល។ក្នុងឱកាសនោះ ព្រះអង្ឃ និង​អាជ្ញាធរ ក៏បានផ្ដាំផ្ញើ​ប្រជាពលរដ្ឋ ឲ្យចូលរួមថែរក្សាអនាម័យ និងអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល និងគោរពតាមអនុសាសន៍​ដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាល ​គឺ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួន៕អត្ថបទ ៖ មាស ផល្លា

មន្រ្តីជំនាញមន្ទីរធនធានទឹក ជំរុញឲ្យការសាងសង់អាងទំនប់បង្ហៀរទឹករំចេក ធ្វើយ៉ាងណាឲ្យមានគុណភាពរឹងមាំ ឆាប់រួចក្នុងឆ្នាំ២០២១

2021/04/27 02:59:58 am        123
ឧត្តរមានជ័យ ៖ លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក នឹងឧតុនិយមខេត្តឧត្តរមានជ័យ បានជំរុញដល់មន្រ្តី​ក្រោមឱវាទទាំងអស់ នៃមន្ទីរធនធានទឹក នឹងឧតុនិយមខេត្ត ដែលកំពុងធ្វើ សាងសង់ អាងទំនប់បង្ហៀរទឹករំចេក មានទីតាំងស្ថិតនៅភូមិរំចេក ខាងលិច ឃុំអន្លង់វែង ខេត្តឧត្តរមានជ័យ ធ្វើយ៉ាងណាត្រូវពន្លឿនការសាងសង់អាងទំនប់បង្ហៀរទឹកមួយនេះ ឲ្យបានឆាប់រហ័ស នឹងមានគុណភាពរឹងមាំល្អ ដើម្បីជាប្រយោជន៍​ជួយដល់ពលរដ្ឋដែលរស់នៅតំបន់នេះបានប្រភពទឹកប្រើប្រាស់ទាំងប្រាំង នឹងវស្សាសំរាប់ធ្វើការស្រោចស្រោព​ផលដំណាំកសិកម្មផងដែរ។លោកញឹន កួន បានបន្តឲ្យដឹងថា ​អាងទំនប់បង្ហៀរទឹករំចេក មានទទឹង៦ម៉ែត្របណ្តោយ ៦០ម៉ែត្រ អាចជួយផ្តល់ប្រភពទឹកដល់ពលរដ្ឋធ្វើកសិកម្មក្នុងភូមិរំចេកខាងលិចបានចំនួនជាង៤០០គ្រួសារ​ ក្នុងឃុំអន្លង់វែង ដោយកន្លងមកទំបន់នេះ នៅរដូវប្រាំងក៏ដូចជារដូវវស្សាប្រជាកសិកររស់នៅតំបន់នេះ មានការលំបាកខ្វះខាតប្រភពទឹកសំរាប់ធ្វើកសិកម្ម នឹងប្រើប្រាស់ស្រោចស្រោពផលដំណាំផ្សេងៗ។លោកបន្តថា មើលឃើញពីការលំបាកខ្វះខាតដូច្នេះហើយ ទើបឯកឧត្តមទេសរដ្ឋមន្រ្តី លឹមគានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក នឹងឧតុនិយម បានឲ្យក្រុមការងារ ជំនាញពិនិត្យធ្វើការសិក្សាដើម្បីធ្វើការសាងសងអាងទំនប់ទឹករំចេកនេះឡើងវិញ ដើម្បីជាប្រយោជន៍ជួយសម្រួលរាល់ការលំបាកផ្សេងៗ របស់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់នោះ បានមានប្រភពទឹកសំរាប់ប្រកបការងារកសិកម្មប្រចាំថ្ងៃផងដែរ។កត្ដាទាំងអស់នេះហើយ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្តក៏ដូចជាថ្នាក់ដឹកនាំក្រសួង ក្នុងការជួយសម្រាលដល់ការលំបាកនានារបស់ប្រជាពលរដ្ឋ នៅតំបនដាច់ស្រយាល ដើម្បីបានធ្វើកសិកម្មដោយមានប្រភពទឹកប្រើប្រាស់ស្រោចស្រោពគ្រប់គ្រាន់ក្នុងការធ្វើស្រែចំការ ដាំដំណាំ ក្នុងការលើកម្ពស់ជីវភាពកសិករនៅតំបន់នោះឲ្យមានភាពល្អប្រសើរឡើងផងដែរ៕អត្ថបទ ៖ ឃិនសារិទ្ធ

អគ្គនាយកនៃបុរីហ្គោលដិនផាក ឧបត្ថម្ភថវិកា៥ម៉ឺនដុល្លារ ជូនដល់ក្រុមគ្រូពេទ្យ (TYDA) ក្នុងការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

2021/04/27 02:59:58 am        572
ភ្នំពេញ ៖ លោកឧកញ៉ា តេង ហឿង ប្រធានអគ្គនាយកនៃបុរីហ្គោលដិនផាក និងលោកជំទាវ លឹម ឡាន ឧបត្ថម្ភថវិកា៥ម៉ឺនដុល្លារជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយវជនសម្តេចតេជោ (TYDA) ក្នុងការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សូមថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ (TYDA) តាមរយៈការឧបត្ថម្ភថវិកា សម្ភារៈ ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមបំពេញបេសកកម្មមនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ។ការចូលរួមនេះ គឺជាទឹកចិត្តនិងសប្បុរសធម៌ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិកំពុងជួបគ្រោះអាសន្នដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩  ខណ:ពេលបច្ចុប្បន្នដែលថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន​សម្តេច​តេជោ(TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ កំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ និងប្រជាជនស្របពេលដែលប្រទេសកម្ពុជា មានការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ មានសព្វដោយសុគន្ធជាច្រើនបានចូលរួឧបត្ថម្ភថវិកា សម្ភារៈ ជូនដល់សមាគមTYDA ដើម្បីរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ដើម្បីជាតិនិងប្រជាជន។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ ខណ:ដែលចំនួនអ្នកកើតជំងឺកូវីដ-១៩ កាន់តែមានចំនួនកើនឡើង មានសប្បុរសជនជាច្រើនបានចូលរួមឧបត្ថម្ភជាថវិកា ភេសជ្ជៈ អាហារ និងសម្ភារៈជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយវជនសម្តេចតេជោ(TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩កន្លងមក ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
07/05/2026 08:07 AM
ស្ថានទូតសហរដ្ឋអាមេរិក និងរដ្ឋបាលរាជធានីភ្នំពេញរៀបចំពិព័រណ៍ម្ហូបអាហារ និងផលិតផលអាមេរិក នៅផ្លូវថ្មើរជើងចតុមុខ ដើម្បីឆ្លុះបញ្ចាំងពីចំណងមិត្តភាព និងភាពជាដៃគូនូវទំនាក់ទំនងការទូត៧៦ឆ្នាំ
07/04/2026 08:07 PM
ការលើកកម្ពស់សុខភាពភ្នែកកុមារ គឺជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍធនធានមនុស្ស
07/04/2026 05:07 PM
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ដឹកនាំកិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​រួម​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក
07/04/2026 05:07 PM
អនុប្រធានសភា៖ ប្រទេសចិននឹងអភិវឌ្ឍទំនាក់ទំនងជាមួយអ៊ីរ៉ង់ឲ្យកាន់តែរឹងមាំ
07/04/2026 04:07 PM
ក្រុងមូស្គូ៖ រដ្ឋបាល់ទិកអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់ដែនអាកាសសម្រាប់វាយប្រហារភាគពាយ័ព្យរុស្ស៊ី
07/04/2026 04:07 PM
ប្រភពនិយាយថា ក្រុមឧទ្ទាមបានវាយប្រហារទីក្រុងជាច្រើន នៅភាគខាងជើង និងកណ្តាលប្រទេសម៉ាលី
07/04/2026 04:07 PM
អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្ត​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឱ្យ​បញ្ឈប់​ការ​យក​ដី​ចំណី​ផ្លូវ​ទៅ​ប្រើ​ប្រាស់ដោយ​ខុសច្បាប់
07/04/2026 04:07 PM
កម្ពុជា និងជប៉ុន ដាំកូនឈើមួយម៉ឺនដើម នៅក្នុងឧទ្យានអង្គរ ដើម្បីការពារសម្បត្ដិបេតិភណ្ឌពិភពលោក
07/04/2026 04:07 PM
អ្នកស៊ើបអង្កេតសិទ្ធិមនុស្សរបស់UN ចាប់ផ្តើមការងារនៅប្រទេសលីបង់ ក្នុងបេសកកម្មលើកដំបូងរបស់ខ្លួន
07/04/2026 04:07 PM