សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល
ប្រជាពលរដ្ឋត្រេកអរនឹងសមិទ្ធផលអាកាសយានដ្ឋានថ្មីដែលត្រៀមបើកដំណើរការ

នយោបាយ​ និង ការអភិវឌ្ឍន៍

កម្ពុជា-បារាំង បង្កើតសករាជថ្មីដើម្បីបង្កើន​កិច្ចសហប្រតិបត្តិការទ្វេភាគី​ដែលមិនធ្លាប់មាន​ក្នុងរយៈពេល៣០ចុងក្រោយ

2024/01/20 06:17:35 pm        505
ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រតាន់ បានថ្លែងថា ដំណើរទស្សនៈកិច្ចផ្លូវការរបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានៅប្រទេសបារាំង គឺបានបង្កើតជំហររួមគ្នាជាច្រើនរវាងកម្ពុជា និង​បារាំង ដែលមិនធ្លាប់មាននោះឡើយក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ ហើយ​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្រ្តនេះ គឺភាគី​ទាំង​ពីរ​បាន​ឯកភាព​រួមគ្នា​ជា​ច្រើន​ដើម្បី​ផល​ប្រយោជន៍​រួម​រវាង​ប្រជាជន និងប្រទេសទាំងពីរ។ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចនៅប្រទេសបារាំង និង​ចូលរួម​វេទិកា​សេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​កម្ពុជា ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រតាន់ បានគូសបញ្ជាក់ថា ចាប់ពីពេលនេះតទៅកម្ពុជា និង​បារាំង​នឹង​បើក​សករាជថ្មីមួយ ដើម្បីពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែ​ខ្លាំង​ក្លា​បន្ថែមទៀត ទាំងវិស័យនយោបាយ សន្តិសុខ និងសេដ្ឋកិច្ច។ ហើយជា​មួយ​គ្នា​នោះ​ប្រធានា​ធិបតីបារាំង ឯកឧត្តមអេម៉ាណូអែល ម៉ាក្រុង ក៏បានស្នើឲ្យកម្ពុជា​ចូល​រួម​នូវ​យុទ្ធនាការ​ជា​មួយ​ខ្លួន​ផងដែរក្នុងការទប់ស្កាត់ការកើនកម្តៅលើភពផែនដី និងការកាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​លើ​ពិភព​លោក​ជាដើម។ក្នុងសន្និសីទសារព័ត៌មានខាងលើនេះ ឯកឧត្តម ហ្សង់ហ្វ្រង់ស័រ តាន់ ក៏បាន​លើក​ឡើង​ផង​ដែរ​ថា​នៅ​ក្នុង​កិច្ចជំនួបទ្វេភាគីរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអេម៉ាណូអែល ម៉ាក្រុង ថ្នាក់​ដឹកនាំទាំងពីរ បានប្រកាសគោលជំហររួមគ្នាចំពោះមុខផងដែរទាក់ទងនឹងសង្រ្គាមនៅរុស្ស៊ី ជំហរ​រួមគ្នានៅចំពោះមុខនៃការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជំហររួម​គ្នាលើ​កិច្ច​សហប្រតបិត្តិការ​ជា​ច្រើនទៀតទាក់ទងនឹងផលប្រយោជន៍នៃប្រទេស និងប្រជាជនទាំងពីរ​(កម្ពុជា-បារាំង)​៕ អត្ថបទ៖ បាន ចក់

ជោគជ័យ​ដ៏ត្រចះត្រចង់ នៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋបារាំង និងការចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស

2024/01/20 05:22:35 pm        314
នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្ដីប្រកាសស្ដពីភាពជោគជ័យ​ដ៏ត្រចះត្រចង់ នៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅសាធារណរដ្ឋបារាំង និងការចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និងខេត្តកណ្ដាល

2024/01/20 04:11:15 pm        195
នៅព្រឹកថ្ងៃសៅរ៍ ១០ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា រាជ​ធានី​ភ្នំពេញ និង ខេត្តកណ្ដាល ដែលមានសមាជិកចូលរួមប្រមាណជិត៣ពាន់នាក់ ដែល​ពិធី​នេះ​ធ្វើ​ឡើង​នៅវិមាន៧មករា រាជធានីភ្នំពេញ ។ សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានសាកសួរអំពីសុខទុក្ខ និង​ថ្លែង​នូវ​ការ​នឹក​រលឹក​ចំពោះ សមាជិក សមាជិក ព្រមទាំងបានលើកឡើងនូវសមិទ្ធិផលជាច្រើន ដែលបាន​កើត​ឡើងក្រោមការដឹកនាំរាជរដ្ឋាភិបាលដោយគណបក្សប្រជាជនកម្ពុជា នៅគ្រប់អណត្តិ ជាពិសេស​ក្នុង​អាណត្តិទី៦ និង បន្តក្នុងអាណត្តិទី៧នេះ  គឺ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​រក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ ស្ថិរភាពសង្គម ការគ្រប់គ្រងនូវជំងឺ​កូវីដ-១៩ បាន​យ៉ាង​ល្អ​ តាមរ​យៈ​ការបន្សាំ​សហគមន៍ដោយ​ប្រើអភិក្រម​ផ្ការីក​នៃ​ការ​ផ្ដល់​វ៉ាក់​សាំង​ចូល​ទៅស​ហគមន៍​គ្រប់​ទីកន្លែង​ក្នុងប្រទេស និងការធានាបាននូវកំណើនសេដ្ឋកិច្ចជាលំដាប់ លើសពីនេះ ក្នុង​កាលៈ​ទេសៈ​ដ៏​លំបាក​នៃ​ការរាលដាលជំងឺ​កូវីដ-១៩ និង វិបត្តិសេដ្ឋកិច្ចសកល រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជនកម្ពុជា បានបង្កើតនូវគោលនយោបាយជួយដល់ប្រជាពលរដ្ឋ តាមរយៈ​ការ​ផ្ដល់​សាច់​ប្រាក់ ក៏ដូចជាជំនួយផ្សេងៗជាច្រើនទៀត។ ក្នុងឱកាសនេះនេះដែរ សម្ដេចតេជោ ប្រធានគណបក្ស បានផ្ដល់​អនុសាសន៍​មួយ​ចំនួន​ដល់​សមាជិក សមាជិក ទាំងអស់ ដែលមានតួនាទីកំពុងបំពេញភារកិច្ចការងារ នៅក្នុង​ស្ថាប័ន​គ្រប់​ជាន់​ថ្នាក់ ត្រូវរួមគ្នារក្សាអោយបានដាច់ខាត សន្តិភាព ស្ថិរភាពសង្គម ទោះលះ​បង់​ក្នុ​ង​តម្លៃ​ណា​ក៏​ដោយ ត្រូវខិតខំរក្សាអោយបាននូវកំណើនម៉ាក្រូសេដ្ឋកិច្ច ដែលជាចំណង១ខ្សែ២ (រក្សា​ស្ថិរភាព​នយោបាយ និង រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច)។ សម្ដេចតេជោ ប្រធានគណបក្ស ក៏បានណែនាំ​អោយ​សមាជិក សមាជិកាទាំងអស់ ត្រូវអនុវត្ត​អោយបាន​ល្អ​នូវយុទ្ធ​សាស្ត្រ​បញ្ចកោណ​ក្នុង​អាណត្តិទី៧​នេះផងដែរ ។ សម្ដេចតេជោ ក៏បានបញ្ជាក់បន្ថែមថា សម្រាប់សមាជិក សមាជិកា គណបក្ស ដែល​កំពុង​មាន​តួនាទី​បំពេញ​ភារកិច្ចជាអាជ្ញាធរនៅមូលដ្ឋានផ្ទាល់ជាមួយប្រជាពលរដ្ឋ ត្រូវបន្តយកចិត្ត​ទុក​ដាក់​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការ​បង្ក្រាប​នូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ និងការជួញដូរគ្រឿងញៀនជាដើម ដើម្បី​ផ្តល់​ភាព​កក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ របស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ ត្រូវ យក​ចិត្ត​ទុក​ដាក់ជួយទៅលើជីវភាពប្រជាពលរដ្ឋ និងផ្តល់នូវសេវាសាធារណៈ រួម​មាន​សេវា​តម្រូវ​ការ​ចាំ​បាច់​ទាំងឡាយ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋ អោយបានលឿន និងមាន​ប្រសិទ្ធិ​ភាព​ ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។ ហើយកន្លងទៅនេះ ក្រសួងការងារ និង​បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់គោលនយោបាយ << រោងចក្រ១ សហគមន៍សុខសាន១ >> ដែល​ជាកិច្ចការល្អមួយ លើសពីនេះក៏ត្រូវព្យាយាមដោះស្រាយនូវជម្លោះនៅតាមរោងចក្រ សហគ្រាស រួមទាំងថែរក្សាសុខមាលភាពកម្មករអោយបានល្អផងដែរ។ មុននឹងបញ្ចប់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏​បាន​ថ្លែងអំណរគុណដល់ សមាជិក សមាជិកា​គណបក្ស​ប្រជាជន​ទាំង​អស់​ដែល​បាន​ខិតខំ​បំពេញ​ភារកិច្ច​ការងារ​របស់ខ្លួនបានយ៉ាងល្អ ជាពិសេសគឺ ក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣កន្លងទៅ និ​ង​អាណត្តិមុនៗ ព្រមទាំងជូនពរ សមាជិក សមាជិកា ទាំងអស់អោយជួបតែសេចក្ដីសុខ សេចក្ដីចម្រើន៕

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតបានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកដល់កម្ពុជាវិញហើយ ប្រកបដោយសុវត្ថិភាព

2024/01/20 03:07:24 pm        149
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល មកដល់កម្ពុជាវិញហើយ នាវេលាម៉ោង ៣រសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះ បន្ទាប់ពីបញ្ចប់បេសកកម្មដោយជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង និងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅសហព័ន្ធស្វីស បាប់ពីថ្ងៃទី១៣ ដល់ ទី១៩ ខែមករា ឆ្នាំ២០២៤នេះ៕

កម្មវិធី «សំណេរអង្គរ» នឹងប្រារព្ធធ្វើនៅថ្ងៃស្អែក ដោយមានបេក្ខជនចូលរួមប្រកួតជាង៨០០នាក់

2024/01/20 02:11:25 pm        246
កម្មវិធី«សំណេរអង្គរ» លើកទី១ នឹងប្រព្រឹត្តិធ្វើឡើង នៅថ្ងៃទី២១ខែមករាស្អែក នៅ​មុខ​ប្រាសាទ​អង្គរ ខេត្តសៀមរាប ដោយមានបេក្ខជនចូលរួមប្រកួតជាង៨០០នាក់។ មានប្រសាសន៍ក្នុងកិច្ចសម្ភាសជាមួយBTV លោក លីម ប៊ុនហុក អ្នករៀបចំកម្មវិធីសំណេរអង្គ បាន​ឱ្យដឹងថា កម្មវិធី«សំណេរអង្គរ» ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់អក្សរសាស្ត្រខ្មែរ ជា​ពិសេស​គឺ​ជំរុញឱ្យប្រជាពលរដ្ឋ កែប្រែទម្លាប់អក្ខរាវិរុទ្ធក្នុងការសរសេរ និង​អាន​ពាក្យ​ខ្មែរឱ្យ​បាន​ត្រឹមត្រូវ។លោកបន្តថា កម្មវិធីសំណេរអង្គរ ប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី២១ ខែមករា នេះ មានបេក្ខជន​ចូលរួម​ប្រកួត​ចំនួន ៨១៥នាក់ មានទាំងសិស្ស លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ និងសាធារជនទូទៅផងដែរ។ សម្រាប់​រយៈពេលនៃការប្រកួតមានពេល១ម៉ោង ប្រធានបទ គឺពាក់ព័ន្ធនឹងតំ បន់អង្គរ ដែល​ជា​ទឹក​ដី​ដ៏អច្ឆរិយៈនៃប្រជាជាតិខ្មែរ ជាអតីតរាជធានីខ្មែរសម័យចក្រភពអង្គរជាង៦០០ឆ្នាំ។ លើស​ពី​នេះ លោករំពឹងថា ប្រសិនបើកម្មវិធីសំណេរអង្គរលើកទី១ ទទួលបានជោគជ័យ នោះក្រុមការងារ នឹង​ធ្វើឡើងមួយឆ្នាំម្តង ។ចំពោះរង្វាន់សម្រាប់ជ័យលាភីចូលរួមប្រកួតមានដូចជា៖ ជ័យលាភីលេខ១ ទទួលបានប្រាក់រង្វាន់ ១លាន​២សែនរៀល ជាមួយការស្នាក់នៅក្នុងសណ្ឋាគារផ្កាយ៥ ចំនួន១បន្ទប់ គ្រែ២ សម្រាប់​៣​យប់ នៅខេត្តសៀមរាប។ ជ័យលាភីលេខ២ ទទួលបានប្រាក់រង្វាន់៨សែនរៀល ជាមួយ​ការ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​ផ្កាយ៤ចំនួន១បន្ទប់គ្រែ២ សម្រាប់៣យប់នៅខេត្តសៀមរាប និង​ជ័យ​លាភី​លេខ៣ ទទួលបានប្រាក់រង្វាន់៤សែនរៀល ជាមួយការស្នាក់នៅក្នុងសណ្ឋាគារផ្កាយ៣ ចំនួន​១​បន្ទប់​គ្រែ២ សម្រាប់៣យប់នៅខេត្តសៀមរាប។ ក្រៅពីនេះក៏មានរង្វាន់លើកទឹកចិត្ត និង​វត្ថុ​អនុស្សាវរីយ៍​ជាច្រើនទៀត។ពាក់ព័ន្ធនឹងការរៀបចំកម្មវិធីសំណេរអង្គរនេះដែរ អាជ្ញាធរជាតិអប្សរា បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ស្តីពី​ការ​បិទចរាចរណ៍បណ្តោះអាសន្ននៅស្ពានហាលខាងលិចប្រាសាទអង្គរ ចំនួន២ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី២០ ដល់ថ្ងៃទី២១ខែមករា ឆ្នាំ២០២៤ ដើម្បីអនុញ្ញាតជូនក្រសួងអប់រំយុវជន និងកីឡា ក្រសួង​ទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថាប័នពាក់ព័ន្ធ រៀបចំកម្មវិធីសំណេរ អង្គរ​លើកទី១៕ អត្ថបទ៖ ទូច សោភ័ណ 

ឯកឧត្តម ប៉ែន បូណា៖ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកម្រាលព្រំក្រហមនៃទឹកដីទ្វីបអឺរ៉ុប!

2024/01/20 09:06:22 am        400
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានលើកឡើងងថា ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសបារាំងក្នុងសប្តាហ៍នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​បាន​នាំ​កិត្តិយស​ដ៏​ត្រចះ​ត្រចង់ និង​ផលប្រយោជន៍យ៉ាងធំធេងជូនប្រទេសជាតិ និងប្រជាពលរដ្ឋ។ តាមរយៈឆាណែលតេលេក្រាម នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម លើកឡើង​ទៀតថា ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​បន្ត​វេន​នៃ​កម្ពុជា​ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្តៅលើ​កម្រាល​ព្រំ​ក្រហម​ប្រកប​ដោយកិត្តិយសពីសំណាក់ប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ក៏ដូចប្រធានព្រឹទ្ធសភាប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រីបារាំង ក្នុង​ឋានៈ​ជា​ភ្ញៀវ​ទស្សនកិច្ច​កម្រិតខ្ពស់ដែលទទួលការអញ្ជើញដោយផ្ទាល់ពីឯកឧត្តមប្រធានាធិបតី។ដំណើរ​ទស្សនកិច្ចនេះ​បាន​លើក​កម្ពស់​ទំនាក់​ទំនង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់​តែ​មាន​លក្ខណៈ​ស៊ី​ជម្រៅ​ថែម​មួយកម្រិតទៀត។ សូមកត់សម្គាល់ថា បារាំង​គឺ​ជា​ប្រទេស​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​នៅ​អឺរ៉ុប​។ ដូច្នេះ ភាពស៊ីជម្រៅ នៃ​ចំណង​ទាក់ទង​កម្ពុជា​បារាំង​នឹង​ជះ​ឥទ្ធិពល​ទៅ​លើ​ទំនាក់​ទំនង​កម្ពុជា និង​សហភាពអឺរ៉ុបទាំងមូល។ នេះគឺជា​ជំហាន​ការ​ទូត​ដ៏​សំខាន់​មួយ​ទៀត​ នៃ​ទំនាក់​ទំនង​កម្ពុជា​បារាំង(និយាយដោយឡែក) និងកម្ពុជា-អឺរ៉ុប (និយាយជារួម) ក្នុង​យុគ​សម័យ​សម្តេច​ធិបតី ហ៊ុន ម៉ាណែត។អ្នក​នាំ​ពាក្យរូបនេះបានបន្ថែមទៀតថា នៅលើទិដ្ឋភាពសេដ្ឋកិច្ចវិញ គ្រាន់តែ​ឈាន​ជើង​ជាន់​ទឹក​ដី​បារាំង​ភ្លាម មេដឹកនាំ​វ័យ​ក្មេង​ដ៏​សកម្ម​របស់​កម្ពុជា​បាន​ទទួល​ជួប​ថ្នាក់​ដឹកនាំ​ក្រុម​ហ៊ុន​ធំៗ​របស់​បារាំង​រហូត​ដល់ជាង ១០ក្រុមហ៊ុន ក្នុងនោះ​ក៏​មាន​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុនបារាំងចំនួន ៦ផងដែរ។ នៅឯប្រទេសស្វីស ក្រៅពី​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក សម្តេចធិបតី ក៏បានទទួលជួបក្រុមហ៊ុនធំៗ នៅអឺរ៉ុប​ចំនួន​៩​បន្ថែម​ទៀត​ដែល​សរុប​ទៅ​មាន​ក្រុម​ហ៊ុន​អឺរ៉ុបមិនតិចជាង២០ទេ ដែលសម្តេចធីបតី​ទទួល​ជួប​ទល់​មុខ​ដោយ​មិន​រាប់​បញ្ចូល​ជំនួប​ក្នុងវេទិកាធុរកិច្ចកម្ពុជា-អឺរ៉ុប ដែលមានក្រុមហ៊ុនរាប់រយចូលរួមនោះផងទេ។លទ្ធផល​ដ៏​ត្រចះត្រចង់នេះមិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែ វាគឺជាស្នាដៃ​រួមគ្នា​ដែល​សាង​ឡើង​ដោយ​មេដឹកនាំជំនាន់ទី១ គឺសម្តេចតេជោ ហ៊ុន សែន និងសមត្ថភាព​ដ៏ប៉ិន​ប្រសប់​របស់​មេដឹកនាំជំនាន់ទី២ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត។ មេដឹកនាំចាស់ពូកែកសាងស្នាដៃ ខណៈ​អ្នក​ដឹកនាំថ្មីពូកែថែរក្សា ពូនជ្រុំ និងពង្រីកបន្ថែម។ នេះគឺជា​ចំណុច​ខ្លាំង​របស់​កម្ពុជា​ដែល​ជា​ចលករ​លើកស្ទួយកិត្យានុភា និងមោទនភាពជាតិខ្មែរឱ្យខ្ពស់ត្រដែតលើឆាកអន្តរជាតិ និង​ដែល​ផ្តល់​ភាព​ស័ក្តិ​សម​សម្រាប់ប្រធានាធិបតី នាយករដ្ឋមន្ត្រី​ក៏​ដូចជា​ប្រធាន​ព្រឹទ្ធសភា និង​រដ្ឋសភា​បារាំង​ក្នុង​ការ​ទទួលប្រមុខដឹកនាំកម្ពុជាលើកម្រាលព្រំក្រហមនៅលើទឹកដី នៃទ្វីបអឺរ៉ុប៕

មន្ដ្រីជាន់ខ្ពស់ក្រសួងការពារជាតិ ចុះពិនិត្យសកម្មភាពការងារ មន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

2024/01/19 02:06:43 pm        189
បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី១៨ ខែមករា ម្សិលមិញនេះ ឯកឧត្តម សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារទី២គណៈកម្មការចំពោះកិច្ច បានដឹកនាំប្រតិភូចុះពិនិត្យសកម្មភាពការងាររបស់មន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងបានណែនាំពីប្រសិទ្ធិភាពការងារមួយចំនួន។ ឯកឧត្តម សៀក សុជាតិ ក្រៅពីលើកយកប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ឯកឧត្ដម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការចំពោះកិច្ច ជូនដល់អង្គប្រជុំជ្រាប បានលើក​ឡើងទៀតថា ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត គឺជា ច្រកទ្វារព្រំដែនដែលមាន​ភ្ញៀវជាតិ អន្តរជាតិចេញចូលច្រើន ពិសេសប្រជាពលរដ្ឋខ្មែរដែលជាអាជីវករចូលព្រឹក វិលល្ងាចលក់ដូរ​ក្នុងផ្សាររុងក្លឿ និងផ្សារដទៃទៀតក្នុងប្រទេសថៃ ។ សកម្មភាពចេញចូលនេះ បានបង្កជាសកម្មភាពមមាញឹកដល់ច្រក និងសមត្ថកិច្ច។ឯកឧត្តម បានបន្ដថា ទោះបីជាស្ថិតក្នុងភាពមមាញឹកយ៉ាងណាក៏ដោយ សមត្ថកិច្ចច្រកទ្វារទាំងអស់ ត្រូវតែយកចិត្តទុកដាក់ បំពេញកាតព្វកិច្ច និងតួនាទីរបស់ខ្លួនឱ្យអស់កម្លាំងកាយចិត្ត ធ្វើយ៉ាងណាឱ្យ​ការបំពេញបែបបទ និងការងារប្រថាប់ត្រាបានលឿនរហ័ស និងមិនមានការកកស្ទះ ដែលជាហេតុនាំ​ឱ្យមានការ​យឺតយ៉ាវ​ដល់ការឆ្លងកាត់របស់ភ្ញៀវ និងពលរដ្ឋជាអាជីវករ។ជាមួយនោះឯកឧត្តម សៀក សុជាតិ ក៏បានលើកឡើងពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និង​ភាពរីកចម្រើនដែលផ្តើមចេញពីកត្តាសុខសន្តិភាពដែលរកបានដោយកម្ររបស់ស្ថាបនិកសន្តិភាព គឺ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃកម្ពុជា និងបានប្រកាសអនុវត្តយុទ្ធសាស្ត្រ​បញ្ចកោណដំណាក់កាលទី១ ​ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព ព្រមទាំងបានកំណត់យកអាទិភាពគន្លឹះ ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់​សម្តេចធិបតី ហ៊ុន ម៉ាណែត មន្ត្រីរាជការក៏ដូចសមត្ថកិច្ចមានភាពងាយស្រួល និងលឿនរហ័ស​ដោយមានការ​រីកចម្រើននៃបច្ចេកវិទ្យា។ លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បាន​ឱ្យដឹងផងដែរថា ​បច្ចុប្បន្នប៉ុស្តិ៍ទើបបានធ្វើការសាងសង់បន្ថែមនូវបញ្ជរចំនួន១៤បន្ថែមទៀត ក្នុងនោះ៥បញ្ជរនៅផ្នែកបណ្ណព្រំដែនចេញពីប្រទេសសម្រាប់ប្រជាពលរដ្ឋទូទៅ និង៩ បញ្ជរទៀតសម្រាប់ប្រថាប់ត្រា(ចេញ០៥ ចូល០៤) ដែលបញ្ជរទាំងនេះបានសង់ស្របតាមដង​ផ្លូវ​ក្រោមអគារសម្រាប់ប្រជាពលរដ្ឋខ្មែរ-ថៃ ប្រើប្រាស់យានជំនិះគ្រប់ប្រភេទជាមធ្យោបាយចេញ-ចូលប្រទេសប្រចាំថ្ងៃ ។លោកឧត្តមសេនីយ៍ត្រី ក៏បានបញ្ជាក់ឱ្យដឹងបន្ថែមថា គោលបំណងដែលប៉ុស្តិ៍សាងសង់​បញ្ជរប្រថាប់ត្រាបណ្ណព្រំដែនបន្ថែម គឺដើម្បីពន្លឿនការប្រថាប់ត្រាបណ្ណព្រំដែនជូនអ្នកដំណើរចេញ-ចូល​ប្រទេស ឱ្យបានឆាប់រហ័សគ្មានការកកស្ទះ ​ជាពិសេសបង្កភាពងាយស្រួលដល់ជនពិការ អ្នកជំងឺ​ ស្រ្តីមានផ្ទៃពោះ កុមារ ចាស់ជរា ព្រះសង្ឃ និងសិក្សានុសិស្ស ៕

សហរដ្ឋអាមេរិក ជំរុញឱ្យមានការពិភាក្សាជាមួយចិន លើជំហានកាត់បន្ថយហានិភ័យនុយក្លេអ៊ែរ

2024/01/19 01:52:29 pm        57
មន្ត្រីជាន់ខ្ពស់របស់សេតវិមានមួយរូបបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៨ មករា) ថាសហរដ្ឋអាមេរិក មិនរំពឹងថានឹងមានកិច្ចចរចាគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាផ្លូវការជាមួយប្រទេសចិន នៅពេលណានោះទេ ប៉ុន្តែចង់ឃើញការចាប់ផ្តើមនៃការពិភាក្សាស្តីពីវិធានការកាត់បន្ថយហានិភ័យជាក់ស្តែង។លោក ប្រាណាយ វ៉ាដឌី (Pranay Vaddi) មន្ត្រីជាន់ខ្ពស់សេតវិមានសម្រាប់ការគ្រប់គ្រងអាវុធ និងមិនរីកសាយភាយនុយក្លេអ៊ែរ បានប្រាប់ក្រុមអ្នកគិតគូរក្នុងទីក្រុងវ៉ាស៊ីនតោន ថាវាមានសារសំខាន់ណាស់ក្នុងការមានកិច្ចចរចាគ្រប់គ្រងអាវុធដំបូងក្នុងខែវិច្ឆិកា ជាមួយប្រទេសចិន ប៉ុន្តែបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ភាគីទាំងពីរឲ្យពាក់ព័ន្ធនឹងអ្នកធ្វើការសម្រេចចិត្ត ឬអ្នកមានឥទ្ធិពលសំខាន់ៗរបស់ចិន លើជំហរនុយក្លេអ៊ែររបស់ប្រទេស។សហរដ្ឋអាមេរិក និងប្រទេសចិន បានបើកកិច្ចចរចាលើកដំបូងរបស់ពួកគេស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរក្នុងរយៈពេលជិត ៥ឆ្នាំកាលពីថ្ងៃទី៦ ខែវិច្ឆិកា ស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងរបស់សហរដ្ឋអាមេរិកអំពីការបង្កើតនុយក្លេអ៊ែររបស់ចិន ប៉ុន្តែកិច្ចប្រជុំនេះមិនមានលទ្ធផលជាក់លាក់នោះទេ។ កិច្ចពិភាក្សាទាំងនោះបានធ្វើឡើងនៅមុនកិច្ចប្រជុំកំពូលនៅខែធ្នូ រវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ដែលបានប្រកាសពីការបន្តកិច្ចសន្ទនារវាងយោធា និងយោធា៕

អាមេរិកនិយាយថា ពុំមានផ្លូវដោះស្រាយសន្តិសុខអ៊ីស្រាអែល និងសង្គ្រាមហ្កាហ្សាទេបើគ្មានរដ្ឋប៉ាឡេស្ទីន

2024/01/19 01:44:06 pm        90
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ម៉ាធូ មីលឡឺ (Matthew Miller) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៨ មករា) ថា «គ្មានផ្លូវ» ដើម្បីដោះស្រាយបញ្ហាប្រឈមសន្តិសុខរយៈពេលវែងរបស់អ៊ីស្រាអែលនៅក្នុងតំបន់ និងបញ្ហាប្រឈមរយៈពេលខ្លីនៃការកសាងតំបន់ហ្កាហ្សាឡើងវិញដោយមិនមានការបង្កើតរដ្ឋប៉ាឡេស្ទីននោះទេ។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោក មីលឡឺ បាននិយាយថា អ៊ីស្រាអែលមានឱកាសមួយនៅពេលនេះ ខណៈដែលបណ្ដាប្រទេសនៅក្នុងតំបន់បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការធានាសន្តិសុខដល់អ៊ីស្រាអែល។ ការអត្ថាធិប្បាយនេះបានធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា លោកបានប្រាប់ទីក្រុងវ៉ាស៊ីនតោន ថាលោកបានជំទាស់នឹងការបង្កើតរដ្ឋប៉ាឡេស្ទីនណាមួយដែលមិនធានាសន្តិសុខរបស់អ៊ីស្រាអែល។អ៊ីស្រាអែល និងអ្នកគាំទ្រដ៏ធំបំផុតរបស់ខ្លួន គឺសហរដ្ឋអាមេរិក ហាក់មានការទាស់ទែងគ្នានៅពេលនេះ ដោយលោក ណេតាន់យ៉ាហ៊ូ និងរដ្ឋាភិបាលចម្រុះស្តាំនិយមរបស់លោកភាគច្រើនបានច្រានចោលការបង្កើតរដ្ឋប៉ាឡេស្ទីន បើទោះបីជាទីក្រុងវ៉ាស៊ីនតោន អះអាងថាដំណោះស្រាយរដ្ឋពីរជាមធ្យោបាយតែមួយគត់ដែលអាចធ្វើទៅបានក្នុងការនាំមកនូវសន្តិភាពយូរអង្វែងសម្រាប់តំបន់នេះក៏ដោយ៕

មេបក្សប្រឆាំងកូរ៉េខាងត្បូង ជំរុញឲ្យមេដឹកនាំកូរ៉េខាងជើង ដើម្បីបញ្ឈប់ការបង្កហេតុ

2024/01/19 01:08:28 pm        79
មេដឹកនាំប្រឆាំងដ៏សំខាន់លោក Lee Jae-myung បានជំរុញមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong-un) ឲ្យបញ្ឈប់ការបង្កហេតុដោយមីស៊ីលរបស់ខ្លួន ដោយនិយាយថា វានឹងនាំឲ្យរបបនេះកាន់តែឯកោថែមទៀត និងបង្កើនការឈឺចាប់របស់ប្រជាជនខ្លួន។លោក Lee ប្រធានគណបក្សប្រជាធិបតេយ្យ បានធ្វើការអធិប្បាយ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងលើការបន្តវាយប្រហាររបស់កូរ៉េខាងជើង ដូចជាការបាញ់សាកល្បងកមីស៊ីលបាលិស្ទិករយៈចម្ងាយមធ្យមល្បឿនលឿនជាងសំឡេង និងបាញ់កាំភ្លើងធំ នៅជិតព្រំដែនសមុទ្រអន្តរកូរ៉េភាគខាងលិច។ មេដឹកនាំកូរ៉េខាងជើង ក៏បានកំណត់ភាគខាងត្បូងថាជា «សត្រូវចម្បង» និង «សត្រូវដែលមិនអាចផ្លាស់ប្តូរបាន» ហើយបានប្តេជ្ញាថា នឹងកាន់កាប់ភាគខាងត្បូងទាំងស្រុង ប្រសិនបើមានសង្រ្គាម។លោក Lee បាននិយាយនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំគណបក្សមួយថា៖«មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គួរតែបញ្ឈប់ជាបន្ទាន់នូវការបង្កហេតុដោយមីស៊ីលរបស់ខ្លួន និងបញ្ឈប់សកម្មភាពអរិភាពរបស់ខ្លួន។ លោកបានបន្តថា៖«លោក គីមជុងអ៊ុន គួរតែខិតខំប្រឹងប្រែងដើម្បីកុំឲ្យធ្វើឲ្យខូចដល់កិច្ចខិតខំប្រឹងប្រែងដែលធ្វើឡើងដោយអ្នកកាន់តំណែងមុនរបស់គាត់ដូចជាលោក គីម ជុងអ៊ីល (Kim Jong-il) និង លោក អ៊ីលស៊ុង (Kim Il-sung)។លោក Lee ក៏បានអំពាវនាវឲ្យលោកប្រធានាធិបតី Yoon Suk Yeol ផ្លាស់ប្តូរគោលជំហរគោលនយោបាយអរិភាពរបស់រដ្ឋាភិបាលលើកូរ៉េខាងជើង ដោយបញ្ជាក់ថា ការរក្សាសន្តិភាពនៅលើឧបទ្វីបកូរ៉េ គឺជាបញ្ហាសេដ្ឋកិច្ច និងជីវិតរបស់ប្រជាជនកូរ៉េខាងត្បូង។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រមុខ EU នឹងពន្យល់ពីអាទិភាពរបស់ EU ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក រងប្រតិកម្ម
09/10/2025 04:09 PM
កុងតឺន័ររាប់សិបគ្រឿងធ្លាក់ពីលើនាវាចូលទឹកទន្លេ ដោយផែសំខាន់ នៅរដ្ឋ California ត្រូវបិទ
09/10/2025 03:09 PM
ឯកឧត្តមរដ្ឋមន្រ្តី ចាយ បូរិន និងមន្រី្តរាជការក្រោមឱវាទក្រសួងធម្មការ អញ្ជើញកាន់បិណ្ឌវេនទី៣ នៅវត្តបទុមវតីរាជវរារាម
09/10/2025 03:09 PM
អូស្ត្រាលីនឹងចំណាយ ១,១ពាន់លានដុល្លារលើយានដ្រូនវាយប្រហារក្រោមទឹក
09/10/2025 03:09 PM
ប្រធានាធិបតីប៉ូឡូញ៖ លោក Putin ត្រៀមរួចជាស្រេច ដើម្បីឈ្លានពានប្រទេសផ្សេងៗ
09/10/2025 03:09 PM
ទីភ្នាក់ងារស្វែងរក និងសង្គ្រោះ នៅ Bali បន្តព្យាយាមចូលទៅទីតាំងមានទឹកជំនន់ ដើម្បីជម្លៀសមនុស្ស
09/10/2025 03:09 PM
តំណាងប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងគាំទ្រគោលនយោបាយរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
09/10/2025 03:09 PM
ប្រភពការទូត៖ ក្រុមប្រឹក្សាសន្តិសុខ UN នឹងជួបប្រជុំ ស្តីពីការវាយប្រហាររបស់អ៊ីស្រាអែល លើកាតា
09/10/2025 03:09 PM
ស្ពានលេខ១២ និងលេខ១៣នៅតាមបណ្តោយផ្លូវជាតិលេខ៤ លេង​ជន់លិច​ទៀត​ហើយ​ចាប់​ពី​ពេលនេះតទៅ
09/10/2025 03:09 PM
ប្រមុខUN ជំរុញឱ្យរដ្ឋនានា ធ្វើឱ្យមានតុល្យភាពឡើងវិញលើការចំណាយផ្នែកយោធា និងតម្រូវការអភិវឌ្ឍន៍
09/10/2025 03:09 PM