គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

អាល្លឺម៉ង់ គ្រោងការពារអ៊ីស្រាអែល នៅតុលាការយុត្តិធម៌អន្តរជាតិជុំវិញការចោទប្រកាន់បទអំពីប្រល័យពូជសាសន៍ហ្កាហ្សា

2024/01/15 02:48:12 pm        92
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ បាននិយាយថា ប្រទេសអាល្លឺម៉ង់ គ្រោងនឹងធ្វើអន្តរាគមន៍ជំនួសអ៊ីស្រាអែល នៅក្រុងឡាអេ បន្ទាប់ពីប្រទេសអាហ្រ្វិកខាងត្បូង បានចាប់ផ្តើមដំណើរការនីតិវិធីចោទប្រកាន់អ៊ីស្រាអែលពីបទប្រល័យពូជសាសន៍ប្រឆាំងនឹងប៉ាឡេស្ទីន។អាហ្រ្វិកខាងត្បូង បានចាប់ផ្តើមសំណុំរឿងនេះជាផ្លូវការនៅតុលាការយុត្តិធម៌អន្តរជាតិ ឬហៅកាត់ថា ICJ នៅថ្ងៃទី ២៩ ខែធ្នូ។ សវនាការសាធារណៈរយៈពេលពីរថ្ងៃ នៅវិមានសន្តិភាពទីក្រុងឡាអេ បានចាប់ផ្តើមនៅថ្ងៃទី១១ ខែមករា។សេចក្តីថ្លែងការណ៍របស់លោក Steffen Hebestreit អ្នកនាំពាក្យរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ បានលើកឡើងពីការសម្លាប់រង្គាល និងការប្រល័យពូជសាសន៍ជ្វិហ្វ ៦លាននាក់ដោយរបបណាស៊ីរបស់លោក អាដូហ្វ ហ៊ីត្លែរ (Adolf Hitler)។ដោយមើលឃើញពីប្រវត្តិសាស្រ្តរបស់ប្រទេសអាល្លឺម៉ង់ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ រដ្ឋាភិបាលសហព័ន្ធមើលឃើញថា ខ្លួនជាអ្នកប្តេជ្ញាចិត្តជាពិសេសចំពោះអនុសញ្ញាប្រឆាំងនឹងអំពើប្រល័យពូជសា សន៍។ អនុសញ្ញានេះ គឺជាឧបករណ៍ដ៏សំខាន់នៃច្បាប់អន្តរជាតិ ដើម្បីអនុវត្ត មិនឲ្យមានអំពើប្រល័យពូជសាសន៍ម្តងទៀត។សេចក្តីថ្លែងការណ៍នោះ បានថ្កោលទោសអះអាងអំពើប្រល័យពូជសាសន៍ថា ជា«ឧបករណ៍នយោបាយ»។

មេដឹកនាំជាប់ឆ្នោតថ្មីរបស់កោះតៃវ៉ាន់ សង្ឃឹមថា អាមេរិកអាចបន្តគាំទ្រដល់តៃវ៉ាន់

2024/01/15 01:54:47 pm        85
មេដឹកនាំថ្មីកោះតៃវ៉ាន់ដែលទើបជាប់ឆ្នោត លោក ឡៃ ឈីងតឺ (Lai Ching-te) បានប្រាប់គណៈប្រតិភូទស្សនកិច្ចរបស់អតីតមន្ត្រីជាន់ខ្ពស់អាមេរិកនៅថ្ងៃចន្ទ (១៥ មករា) នេះថា លោកសង្ឃឹមថាសហរដ្ឋអាមេរិកនឹងបន្តគាំទ្រកោះតៃវ៉ាន់បន្តទៀត។លោក ឡៃ ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយដោយឈ្មោះជាភាសាអង់គ្លេសរបស់ខ្លួនគឺ វីលៀម បាននិយាយថារដ្ឋបាលរបស់លោកនឹងបន្តការពារសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។ បេក្ខជនមេដឹកនាំនៃគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ដែលកំពុងកាន់អំណាច បានឈ្នះការបោះឆ្នោតកាលពីថ្ងៃសៅរ៍ (១៣ មករា) ហើយនឹងចូលកាន់តំណែងនៅថ្ងៃទី២០ ខែឧសភា។រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានភ័យខ្លាចថាការបោះឆ្នោតកាលពីថ្ងៃសៅរ៍ ការផ្លាស់ប្តូរ និងរដ្ឋបាលថ្មី នឹងបង្កើនភាពតានតឹងជាមួយទីក្រុងប៉េកាំង ដែលបានដាក់សម្ពាធលើកោះតៃវ៉ាន់ទាំងផ្នែកយោធា និងសេដ្ឋកិច្ច ដើម្បីអះអាងការទាមទារអធិបតេយ្យភាពរបស់ខ្លួន៕

អ្នកជំនាញចិន និងអាស៊ីអាគ្នេយ៍ជួបពិភាក្សាគ្នា ដើម្បីកសាងទំនាក់ទំនងលើផ្នែកអប់រំបច្ចេកទេស

2024/01/15 01:54:02 pm        187
មជ្ឈមណ្ឌលតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ការអភិវឌ្ឍអប់រំបច្ចេកទេស និងអង្គការ GO STUDY Global Education បានសហការរៀបចំសិក្ខាសាលាអន្តរជាតិស្តីពី “ភាពជាដៃគូរវាងអាស៊ាន-ចិន”។ សិក្ខាសាលាអន្តរជាតិនេះ គឺដើម្បីកសាងទំនាក់ទំនង និងភាពជាដៃគូ​លើ​ផ្នែក​អប់រំ​បច្ចេកទេស និងដើម្បី​ផ្សារភ្ជាប់​សាលា​អប់រំ​បច្ចេកទេស​ តាមរយៈ​ការ​ចែករំលែក​បទពិសោធន៍​លើ​ជំនាញ​បច្ចេកទេសពីអ្នកឯកទេសមកពីប្រទេសចិន និងប្រទេសមកពីតំបន់អាស៊ីអាគ្នេយ៍។លោក អៃ សុងហ៊ាង នាយកមជ្ឈមណ្ឌលតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ការអភិវឌ្ឍអប់រំបច្ចេកទេស បាន​លើកឡើងថា ការរៀបចំឱ្យមានសិក្ខាសាលាអន្តរជាតិនេះ គឺដើម្បីកសាងទំនាក់ទំនង និង​ភាព​ជាដៃគូលើផ្នែកអប់រំបច្ចេកទេស និងដើម្បី​ផ្សារ​ភ្ជាប់​សាលា​អប់រំ​បច្ចេកទេស តាមរយៈ​ការ​ចែក​រំលែក​បទពិសោធន៍​លើជំនាញបច្ចេកទេសពីអ្នកឯកទេសមកពីប្រទេសចិន និង​ប្រទេស​មក​ពី​តំបន់​អាស៊ី​អាគ្នេយ៍។ ជាក់ស្ដែងគឺមានការចូលរួមពី អ្នកឯកទេសមកពីប្រទេសចិន ប្រទេស​ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ថៃ និងវៀតណាម សរុបចំនួន ៤២សាលា និង៨​អង្គភាព​ពាក់ព័ន្ធ។ លោកនាយកមជ្ឈមណ្ឌលតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ការអភិវឌ្ឍអប់រំបច្ចេកទេស លើក​ឡើង​បន្ថែម​ថា ជាផ្នែកសំខាន់នៃសិក្ខាសាលានេះ គឺក្រុមអ្នកឯកទេសទាំងអស់ នឹង​ចុះ​ទៅ​ទស្សនកិច្ច​ដោយ​ផ្ទាល់ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ TVET របស់កម្ពុជា ដើម្បីសិក្សាស្វែងយល់ពី ការ​អនុវត្តជាក់ស្ដែងផងដែរ។ ឯកឧត្តម លីវ យូយី (Liu Youyi) អគ្គនាយកនៃនាយកដ្ឋានអប់រំតំបន់ក្វាងស៊ីហ្សួង Guangxi Zhuang) នៃសាធារណៈរដ្ឋប្រជាមានិតចិន បាន​លើក​ឡើងថា​​សិក្ខាសាលា​នេះ​ជា​ឱកាស​ក្នុង​ការ​ជួប​ប្រជុំ​គ្នា និងពង្រឹងកិច្ចសហប្រតិបត្តិការវាងអាស៊ាននិងចិនលើការអប់រំបច្ចេកទេស។ ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តម អ៊ុម រម្យណី រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និង​កីឡា បានគូសបញ្ជាក់ថាសិក្ខាសាលាអន្តរជាតិនេះ ជា​ឱកាស​ដ៏​ល្អ​ សម្រាប់​ពួក​យើង​ដើម្បី​ស្វែង​យល់​ពី​ការ​អនុវត្ត​ល្អបំផុតស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ​ក្នុង​ចំណោម​តំណាង​សាលា​អប់រំ​បច្ចេកទេសពីប្រទេសចិន និងពីប្រទេសសមាជិកអាស៊ាន ដើម្បីឆ្លុះ​បញ្ចាំង​ពី​អ្វី​ដែល​យើង​បាន​ធ្វើកាលពីអតីតកាល និងផែនការសម្រាប់សកម្មភាពនាពេលអនាគត។ លើសពីនេះ គម្រោង និងសំណើ​សហប្រតិបត្តិការ​នា​ពេល​អនាគត​ក៏​ត្រូវ​បាន​លើក​ឡើង​សម្រាប់​ការ​ពិចារណា​របស់យើង ដើម្បីបង្កើនភាពជាដៃគូជិតស្និទ្ធ។ ការភ្ជាប់ទំនាក់ទំនងគ្នាគឺជាគន្លឹះ និង​កម្លាំង ដែលជា​មូលដ្ឋាន​នៃ​ការ​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ដោះ​ស្រាយ​ដោយ​ជោគជ័យ​នូវ​គោល​ដៅ​អភិវឌ្ឍន៍​ប្រក​បដោយចីរភាព (SDGs)”៕ អត្ថបទ៖ គឹម ហុក 

យោធាកូរ៉េខាងត្បូង ថ្កោលទោសការបាញ់មីស៊ីលចុងក្រោយរបស់កូរ៉េខាងជើង

2024/01/15 01:51:44 pm        117
យោធាកូរ៉េខាងត្បូង នៅថ្ងៃចន្ទ (១៥ មករា) នេះបានថ្កោលទោសការបាញ់បង្ហោះមីស៊ីលចុងក្រោយរបស់កូរ៉េខាងជើង ដែលទីក្រុងព្យុងយ៉ាងអះអាងថា ជាមីស៊ីលល្បឿនលឿនជាងសំឡេងឥន្ធនៈរឹងថ្មី ដែលមានរយៈចម្ងាយមធ្យម។មីស៊ីលរបស់កូរ៉េខាងជើងនេះត្រូវបានបាញ់ចេញពីតំបន់ទីក្រុងព្យុងយ៉ាង នៅម៉ោងប្រហែល ២:៥៥នាទីរសៀល (ម៉ោងក្នុងស្រុក) នៅថ្ងៃអាទិត្យ (១៤ មករា) ហើយបានហោះហើរប្រហែល ១.០០០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេស នេះបើយោងតាមយោធារបស់ប្រទេសកូរ៉េខាងត្បូង។ ក្រសួងការពារជាតិជប៉ុនបាននិយាយថា កម្ពស់អតិបរមារនៃការហោះរបស់មីស៊ីលគឺយ៉ាងហោចណាស់ ៥០គីឡូម៉ែត្រ។ប្រធានផ្នែកកិច្ចការសាធារណៈរួមរបស់កូរ៉េខាងត្បូង (JCS) លោកវរសេនីយ៍ឯក លី ស៊ុងជុន (Lee Sung-jun) បាននិយាយថា ការបាញ់បង្ហោះនេះគឺជាការញុះញង់យ៉ាងច្បាស់ដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ ដោយបន្ថែមថាកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុនកំពុងធ្វើការវិភាគនៅលើមីស៊ីល។ការបាញ់មីស៊ីលនេះបានកើតឡើងក្នុងថ្ងៃតែមួយដែលរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងបានចាកចេញទៅរុស្ស៊ី។ វាកើតឡើងស្របពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងកូរ៉េទាំងពីរបន្ទាប់ពីការបាញ់បង្ហោះមីស៊ីលបាលិស្ទិកអន្តរទ្វីបជាបន្តបន្ទាប់របស់ទីក្រុងព្យុងយ៉ាង និងផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួន ក៏ដូចជាការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ ដែលបានធ្វើឱ្យទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួនព្រួយបារម្ភយ៉ាងខ្លាំង៕

ទូតបារាំងនៅកម្ពុជា មើលឃើញថ្នាក់ដឹកនាំវ័យក្មេងជួររាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈខ្ពស់ ក្នុងការកែទម្រង់

2024/01/15 01:38:06 pm        163
លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានថ្លែងថា តាមការមើលឃើញរបស់លោក ចំពោះការដឹកនាំរបស់មន្រ្តីក្នុងជួររាជរដ្ឋាភិបាលវ័យក្មេងកម្ពុជា ក្នុងរយៈពេលជាងបួនខែមកនេះ គឺមាន ឆន្ទៈខ្ពស់ក្នុងការកែទម្រង់ទាំងថ្នាក់ជាតិ ​និងថ្នាក់ក្រោមជាតិ ហើយលោករំពឹងថា ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលនេះ នឹងធ្វើឲ្យកម្ពុជាកាន់តែប្រសើរ រួមទាំងការពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយបារាំងផងដែរ។ថ្លែងក្នុងសន្និសីទសារព័ត៌មាន ​នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះក្នុងស្ថានទូបារាំង ស្តីពី​ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់ប្រទេសបារាំង លោក ហ្សាក់ ប៉ឺឡេ បានបញ្ជាក់ថា ក្រោយកាន់តំណែងរបស់​នាយករដ្ឋមន្រ្តីវ័យក្មេងកម្ពុជា​នីតិកាលទី៧ ក្នុងរដ្ឋសភាអស់ រយៈពេលប៉ុន្មានខែមកនេះ លោកបានជួបរដ្ឋមន្រ្តីជាច្រើន​ដែល​ទើបតែងតាំងព្រមគ្នា ហើយក្នុងកិច្ចជំនួបនោះរដ្ឋមន្រ្តីទាំងនោះ​សុទ្ធតែ​មានឆន្ទៈ​មុះ មុត​ក្នុងការធ្វើកំណែទម្រង់របស់ខ្លួន ​ដើម្បីផលប្រយោជន៍រួម​ របស់ប្រជាជន និងប្រទេសជាតិ។នៅក្នុងសន្និសីទសារព័ត៌មាននោះដែរ ​លោកឯកអគ្គរដ្ឋទូតបារាំងក៏បានសម្តែងនូវ​សុទិដ្ឋិនិយម ផងដែរ​ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ​ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តីទៅកាន់​ប្រទេស​បារំាង​ជាផ្លូវការ ​និងជាលើកដំបូងនាពេលនេះ នឹងធ្វើឲ្យទំនាក់ទំនងទ្វេក្នុងក្របខណ្ឌ​ភាគីកម្ពុជា និងបារាំងកាន់តែល្អប្រសើរ ​បន្ថែមទៀត​ ជាពិសេសនោះគឺវិស័យសេដ្ឋកិច្ច ខណៈបារាំងមើលឃើញ​កម្ពុជាមានស្ថានភាពល្អប្រសើរជាច្រើន ​ដែលគួរឲ្យអ្នកវិនិយោគិនបារាំងមកធ្វើការវិនិយោគ​នៅកម្ពុជាបន្ថែម៕អត្ថបទបាន ចក់

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា កោតសរសើរក្នុងការលើកកម្ពស់ និង​ការ​ការពារសិទ្ធិមនុស្សនៅកម្ពុជា

2024/01/15 01:30:42 pm        121
ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្សកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូត នៃសហភាពអឺរ៉ុបប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម។ កិច្ចជំនួបនេះ​បានផ្តោត​លើ​វឌ្ឍនភាព​ការងារ​របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និង កិច្ចសហការរវាង គ.ស.ម.ក. និង​សហភាពអឺរ៉ុប នាពេលអនាគត។ជា​កិច្ចចាប់ផ្តើម ឯកឧត្ដម កែវ រ៉េមី បានសម្តែងការស្វាគមន៍ចំពោះឯកឧត្ដម Igor Driesmans និង​គណៈប្រតិភូ និងបានគូស​បញ្ជាក់​ពី​ការ​រៀប​ចំ​របាយការណ៍​នៃ​ការ​ពិនិត្យ​ឡើង​វិញ​ជា​សកល​តាម​កាល​កំណត់ (UPR) ជុំទី៤ ដោយបានពិគ្រោះយោបល់​ជាមួយ​អន្តរក្រសួង និង​ភាគី​ពាក់​ព័ន្ធ​រួចរា​ល់​ហើយ និងត្រៀមដាក់ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ពិនិត្យ និង​សម្រេច មុននឹងបញ្ជូនទៅក្រសួងការបរទេសនិងហប្រតិបត្តិការអន្តរជាតិ ដើម្បីបន្តនីតិវិធី។បន្ថែមពីនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី​លើក​ឡើង​ពី​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជា​តិ ដែលផ្អែកលើគោលការណ៍ ទីក្រុងប៉ារីស និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ និង​បាន​សហការ​ជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា (OHCHR) រៀបចំកិច្ចពិគ្រោះយោបល់ចំនួន៣២លើក ដែលមានការចូលរួមពីភាគីពាក់ព័ន្ធ ហើយ​បញ្ជូនទៅទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ និង​បាន​ជួប​ពិគ្រោះ​យោបល់​ជា​មួយ​ក្រុមប្រឹក្សាអ្នកច្បាប់ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្ដម Igor Driesmans បានថ្លែងអំណរគុណចំពោះ ឯកឧត្ដម កែវ រ៉េមី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យឯកឧត្ដម និង​គណៈ​ប្រតិភូ​ចូល​ជួប​សម្តែង​ការ​គួរសម និងបានកោតសរសើរពីកិច្ចខិតខំរបស់ គ.ស.ម.ក. ក្នុងការលើកកម្ពស់ និងការ​ការពារ​សិទ្ធិ​មនុ​ស្សនៅប្រទេស កម្ពុជា។ ទន្ទឹមនេះ ឯកឧត្តម​ឯកអគ្គ​រដ្ឋទូត​បាន​ស្វាគមន៍​ចំពោះ​សំណើ​របស់​ឯកឧត្តមទេសរដ្ឋមន្ត្រី លើ ការពង្រឹងកិច្ចសហការរវាង គ.ស.ម.ក. និងស្ថាន​ប្រតិភូ​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា រួមជាមួយនឹង OHCHR លើវិស័យសិទ្ធិមនុស្សនៅកម្ពុជា។លើសពីនេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ពី​ការ​ចុះ​ពិនិត្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​ជា​ប្រចាំ​នៅ​កន្លែង​ឃុំឃាំង ដូច ជាពន្ធធនាគារ មណ្ឌលអប់រំកែប្រែ និងមណ្ឌលស្តារនីតិសម្បទា និង​បាន​វាយ​តម្លៃ​ថា គឺមានភាពល្អប្រសើរ។ ទន្ទឹមនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បាន​ស្នើ​ដល់​ឯកឧត្តម​ឯក​អគ្គ​រដ្ឋទូត ពិនិត្យលទ្ធភាព ក្នុងការពង្រឹងកិច្ច សហការរវាង គ.ស.ម.ក. និង​ស្ថាន​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹង OHCHR លើវិស័យសិទ្ធិមនុស្ស៕

ក្រុមយុវជនសង្គមស៊ីវិល អំនាវនាវគណបក្សនយោបាយ អង្គការ សមាគម រួមគ្នាលុបបំបាត់មនោគមវិជ្ជាជ្រុលនិយមចេញពីកម្ពុជា

2024/01/15 01:28:08 pm        361
ភ្នំពេញ៖ ក្រុមយុវជន សង្គមស៊ីវិល នៅថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៤ នេះ បានចេញសេចក្ដីថ្លែងការណ៍ អំពាវនាវ ដល់គណបក្សនយោបាយ អង្គការ សមាគម រួមគ្នាលុបបំបាត់មនោគមវិជ្ជាជ្រុលនិយមចេញពីកម្ពុជា។ក្រុមយុវជនសង្គមស៊ីវិលបានលើកឡើងថា ពួកគេទាំងអស់គ្នាជា បណ្តុំអង្គការសង្គមស៊ីវិល សិស្ស និស្សិត ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធនានា បានសម្តែងការសោកស្តាយ និងថោ្កលទោសចំពោះមេដឹកនាំក្រុមប្រឆាំងជ្រុលនិយមដែលតែងតែយក សមាជិក សមាជិកា របស់ខ្លួនមកចូលរួមធ្វើអំពើខុសច្បាប់ជាចរិកនយោយបាយ ដែលមិនបានហុចផលជូនសង្គមជាតិ ជាក់ស្តែងមានមេដឹកនាំក្រុមប្រឆាំងជាទណ្ឌិតរស់នៅក្រៅប្រទេស តែងតែញុះញង់បំបែកបំបាក់ បង្កើតគោលនយោបាយ ភូតភរកុហក ប្រជាភិថុត បោកបញ្ឆោតសកម្មជនរបស់ខ្លួនឲ្យជឿលង់មនោគមវិជ្ជាខ្មៅកខ្វក់ បង្កើតបញ្ហាផ្សេងៗរាប់មិនអស់។ ក្រុមយុវជនបានលើកឡើងថា នយោបាយក្រុមប្រឆាំង គឺរាប់សិបឆ្នាំមកនេះមិនដែលបានផ្តល់ផលចំណេញជូនជាតិនោះទេមានតែរាំងខ្ទប់ ការអភិវឌ្ឍជាតិ បំផ្លាញវប្បធម៌នយោបាយល្អៗហើយបង្កើតនូវវប្បធម៌នយោបាយអាក្រក់ក្នុងរូបភាពដដែលៗ។ កន្លងមកមុនការបោះឆ្នោតនីតិកាលទី៧ និងរហូតមកពេលបច្ចុប្បន្ននេះ ក្រុមប្រឆាំងជ្រុល បានចេញសារគំរាមក្នុងន័យនយោបាយទុច្ចរិកខ្មៅកខ្វក់ ទន្ទឹមប្រទេសកម្ពុជាកំពុងមាន សុខសន្តិភាព និងការអភិវឌ្ឍពេញលេញ ​ពិសេសការបង្កើតមហាព្រឹត្តការណ៍ ដ៏អស្ចារ្យក្នុង​ប្រវត្តសាស្រ្តកម្ពុជាផងនោះ យើងគួរតែនាំគ្នាអបអរសាទរ និងចូលរួមលើវិថីសន្តិភាព។ លោក ហេង សំណាង ប្រធានបណ្តុំអង្គការសមាគមសង្គមស៊ីវិល ថ្លែងថា ក្នុងរយៈពេលនេះជារយៈពេលដ៏មានសារៈសំខាន់បំផុត ក្នុងការពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងសមធម៌ ដើម្បីសម្រេចនូវចក្ខុវិស័យរយៈពេលមធ្យមរបស់កម្ពុជានៅឆ្នាំ ២០៣០ និងរយៈពេលវែងនៅឆ្នាំ២០៥០។ លោកបន្តថា ក្នុងន័យនេះកម្ពុជា ត្រូវការប្រមូលកម្លាំងសរុបរបស់ជាតិទាំងមូល ដើម្បីកសាងប្រទេស និងការពារមាតុភូមិស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ សំដៅសម្រេចគោលដៅរក្សាសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការពារ​លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋ ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងរួមគ្នាកម្ចាត់​នយោបាយជ្រុលនិយមឱ្យចេញផុតពីកម្ពុជា។តាមរយៈសេចក្ដីថ្លែងការណ៍ បណ្តុំ​អង្គការ​​សង្គម​ស៊ីវិល បានអំពាវនាវដល់ក្រុមប្រឆាំងជ្រុលនិយម បញ្ឈប់រាល់សារនយោបាយណាដែលធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិ។ កុំយកសកម្មជនរបស់ខ្លួនធ្វើជាខែលដើម្បីប្រព្រឹត្តសកម្មភាពផ្ទុយនឹងនិតិវិធីច្បាប់។ ចូលរួមសាទរនឹងមហាព្រឹតិ្តការណ៍នានាដ៏អស្ចារ្យរបស់កម្ពុជា ដើម្បីលើកមុខមាត់ជាជាងអង្គុយតែបន្ទុះបង្អាប់។ គោរពស្ថាប័នជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ក្រុមយុវជនសង្គមស៊ីវិលក៏បានអំពាវនាវដល់ សកម្មជនប្រឆាំង បែរមកចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីមានឱកាសកសាងសង្គមជាតិរួមគ្នា កុំបណ្តោយខ្លួនឲ្យជាក្លាយជាឈ្នាន់នយោបាយដែរ​អាចបណ្តាលឲ្យក្លាយជាជនរងគ្រោះដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ ពិសេសអំពាវនាវដល់បណ្តាលគណបក្សនៅក្នុងប្រទេសកម្ពុជាទាំងអស់រួបរួមគ្នាលុបបំបាត់នយោបាយបំបែកបំបាក់ ទុច្ចរិត និងខ្មៅកខ្វក់របស់ក្រុមប្រឆាំងជ្រុលនិយមឲ្យអស់ចេញពីកម្ពុជា៕

រដ្ឋមន្ត្រីការបរទេសចិន អំពាវនាវឲ្យមានសន្និសីទសន្តិភាពទ្រង់ទ្រាយធំស្តីពីវិបត្តិហ្កាហ្សា

2024/01/15 12:12:57 pm        113
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បាននិយាយថា សង្រ្គាមនៅតំបន់ហ្កាហ្សា នៅតែបន្តកើនឡើង ហើយចិនកំពុងអំពាវនាវឱ្យមានសន្និសីទសន្តិភាពអន្តរជាតិទ្រង់ទ្រាយធំ ប្រកបដោយសិទ្ធិអំណាច និងមានប្រសិទ្ធភាព ព្រមទាំងកំណត់ពេលវេលាជាក់ស្តែង ដើម្បីអនុវត្តដំណោះស្រាយរដ្ឋពីរ។លោក វ៉ាង បានធ្វើការអត្ថាធិប្បាយបែបនេះទៅកាន់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក សាម៉េស សួគ្រី (Sameh Shoukry) នៅទីក្រុងគែរ ដោយចែករំលែកទស្សនៈរបស់ខ្លួនស្តីពីសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិនកាលពីល្ងាចថ្ងៃអាទិត្យ។ដោយឡែក លោក វ៉ាង ក៏បានជួបពិភាក្សាជាមួយអគ្គលេខាធិការនៃសម្ព័ន្ធរដ្ឋអារ៉ាប់ ដែលភាគីទាំងពីរមានការផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើជម្លោះ ដោយឈានដល់ចំណុចជាច្រើនលើការជួយដោះស្រាយវិបត្តិ។លោក វ៉ាង ក៏បានបន្ថែមផងដែរថា សហគមន៍អន្តរជាតិគួរតែស្តាប់ដោយយកចិត្តទុកដាក់ចំពោះកង្វល់ស្របច្បាប់របស់បណ្តាប្រទេសនៅក្នុងតំបន់ «ហើយអភិបាលកិច្ចនាពេលអនាគតរបស់តំបន់ហ្កាហ្សា គួរតែជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកដំណោះស្រាយរដ្ឋពីរ»៕

មេដឹកនាំសភាអាមេរិកបង្ហាញសេចក្ដីព្រាងច្បាប់បណ្ដោះអាសន្ន ដើម្បីការពារការបិទរដ្ឋាភិបាល

2024/01/15 12:07:36 pm        97
មេដឹកនាំគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ នៅក្នុងសភាសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ (ទី១៤ ខែមករា) បានបង្ហាញពីសេចក្ដីព្រាងច្បាប់ការចំណាយរយៈពេលខ្លី ដែលនឹងការពារការបិទរដ្ឋាភិបាលមួយផ្នែក និងបន្តរក្សាភ្នាក់ងារសហព័ន្ធឲ្យមានប្រតិបត្តិការ ក្នុងខែមីនា។កិច្ចព្រមព្រៀងនេះមានគោលបំណងបញ្ចៀសភាពចលាចល ក្នុងរយៈពេលខ្លី និងពន្យារពេលវេលាបន្ថែមទៀត ដើម្បីបង្កើតច្បាប់ចំណាយដ៏ស្មុគស្មាញដែលផ្តល់មូលនិធិដល់សកម្មភាពរបស់រដ្ឋាភិបាល។ទីភ្នាក់ងាររដ្ឋាភិបាលដែលត្រួតពិនិត្យការដឹកជញ្ជូន លំនៅឋាន និងសេវាកម្មផ្សេងទៀត នឹងត្រូវអស់ថវិកានៅត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រនេះ ហើយនឹងត្រូវកាត់បន្ថយសកម្មភាព ប្រសិនបើមូលនិធិថ្មីមិនត្រូវបានចុះហត្ថលេខាឲ្យក្លាយជាច្បាប់ទេនោះ។ព្រឹទ្ធសភាដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យ និងសភាតំណាងរាស្រ្ដដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋមានការខ្វែងគំនិយគ្នាលើកម្រិតចំណាយអស់ជាច្រើនខែ៕

អតីតមន្ត្រីអាមេរិកនិយាយថា ការប្តេជ្ញាចិត្ត ចំពោះកោះតៃវ៉ាន់ «ពិតជារឹងមាំណាស់»

2024/01/15 12:04:14 pm        148
អតីតមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានប្រាប់មេដឹកនាំកោះតៃវ៉ាន់ លោក Tsai Ing-wen នៅថ្ងៃចន្ទ (ទី១៥ ខែមករា) នេះថា សហរដ្ឋអាមេរិកទន្ទឹងរង់ចាំការបន្តក្នុងទំនាក់ទំនងកោះតៃវ៉ាន់-អាមេរិក ក្រោមការគ្រប់គ្រងថ្មីរបស់រដ្ឋបាលកោះតៃវ៉ាន់ថ្មី ហើយការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះកោះនេះ គឺ «ពិតជារឹងមាំណាស់»។លោក Lai Ching-te មកពីគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ដែលកំពុងកាន់អំណាចរបស់កោះតៃវ៉ាន់ បានឈ្នះការបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់កោះតៃវ៉ាន់ កាលពីថ្ងៃសៅរ៍ (ទី១៣ ខែមករា) ដូចការរំពឹងទុក ហើយលោកនឹងចូលកាន់តំណែង នៅថ្ងៃទី២០ ខែឧសភា។ដើម្បីជាការបង្ហាញដល់ការគាំទ្រដល់រដ្ឋបាលថ្មី មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូបបាននិយាយកាលពីសប្តាហ៍មុនថា ប្រធានាធិបតីអាមេរិកលោក Joe Biden គ្រោងនឹងបញ្ជូនគណៈប្រតិភូមិនផ្លូវការទៅកាន់កោះ ដែលត្រូវបានទាមទារដោយប្រទេសចិន។ រដ្ឋបាលកោះតៃវ៉ាន់ ច្រានចោលការទាមទារអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង។ រដ្ឋបាលរបស់លោក Biden បានភ័យខ្លាចថា ការបោះឆ្នោត អន្តរកាល និងរដ្ឋបាលថ្មី នឹងបង្កើនភាពតានតឹងជាមួយទីក្រុងប៉េកាំង ដែលបានដាក់សម្ពាធលើកោះតៃវ៉ាន់ទាំងខាងផ្នែកយោធា និងសេដ្ឋកិច្ច ដើម្បីអះអាងដល់ការទាមទារអធិបតេយ្យភាពរបស់ខ្លួន។ក្នុងជំនួបជាមួយលោកស្រី Tsai នៅការិយាល័យមេដឹកនាំ អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Stephen Hadley បាននិយាយថា លោកនៅទីនោះ ដើម្បីបង្ហាញនូវការអបអរសាទររបស់ប្រជាជនអាមេរិកដល់ការបោះឆ្នោតនេះ។លោក Hadley បាននិយាយនៅក្នុងអត្ថាធិប្បាយដែលចេញផ្សាយដោយការិយាល័យរបស់លោកស្រី Tsai ថា៖ «លទ្ធិប្រជាធិបតេយ្យរបស់កោះតៃវ៉ាន់ បានធ្វើជាគំរូដ៏អស្ចារ្យដល់ពិភពលោក»។ លោកបានបន្ថែមថា៖ «យើងមានកិត្តិយសដែលមានឱកាសជួបជាមួយអ្នក (មេដឹកនាំកោះតៃវ៉ាន់) នៅថ្ងៃនេះ ដើម្បីបញ្ជាក់ឡើងវិញថា ការប្តេជ្ញាចិត្តរបស់អាមេរិក ចំពោះតៃវ៉ាន់ គឺពិតជារឹងមាំណាស់ មានគោលការណ៍ និងទ្វេភាគី ហើយថា សហរដ្ឋអាមេរិកឈរជាមួយមិត្តរបស់ខ្លួនជានិច្ច»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃណែនាំដល់គណៈអភិបាលខេត្តត្រូវសាមគ្គីឯកភាពផ្ទៃក្នុងដើម្បីប្រសិទ្ធភាពការងារ
09/11/2025 05:09 PM
ចិនបញ្ជាក់ថា ខ្លួនប្រឆាំងដាច់ណាត់ ចំពោះការបង្ខិតបង្ខំ ខណៈម៉ិកស៊ិកគិតគូរដំឡើងពន្ធលើរថយន្ត
09/11/2025 05:09 PM
លោក Netanyahu ព្រមានកាតាឲ្យបណ្តេញក្រុមមន្រ្តីហាម៉ាស ពីព្រោះបើពួកគេមិនធ្វើ ពួកយើងនឹងធ្វើវា
09/11/2025 05:09 PM
សមាជិកសភាបារាំងជំរុញឲ្យមាន «បម្រាមគោចរឌីជីថល» សម្រាប់ក្មេងជំទង់
09/11/2025 05:09 PM
នាយករដ្ឋមន្រ្តីប៉ូឡូញនិយាយទៅកាន់អ្នកបើកបរយន្តហោះ ក្រោយដែនអាកាសរបស់ខ្លួនត្រូវបានបំពាន
09/11/2025 05:09 PM
ចក្រភពអង់គ្លេស និងរាជរដ្ឋាភិបាលកម្ពុជា ចុះអនុស្សរណៈជាមួយគ្នា​បង្កើតភាពជាដៃគូរយៈពេល៣ឆ្នាំដើម្បីពង្រឹងក្របខណ្ឌបទដ្ឋានគតិយុត្តនៅកម្ពុជា
09/11/2025 04:09 PM
ឯកឧត្តម ហេង រតនា ជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងប្រតិបត្តិការអង្គការជំនួយប្រជាជនន័រវេស (NPA) ប្រចាំនៅអូស្លូរ
09/11/2025 04:09 PM
ប្រមុខការទូតកម្ពុជា និងវៀតណាម ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានា និងជំរុញបន្ថែមលើវិស័យមានសក្តានុពលថ្មីៗ
09/11/2025 04:09 PM
នាយករដ្ឋមន្រ្តីព័រទុយហ្គាល់ ជួបពិភាក្សាការងារជាមួយសមភាគីជប៉ុន នៅទីក្រុងតូក្យូ
09/11/2025 04:09 PM
ក្រុមអ្នកស្ម័គ្រចិត្តផ្តល់ជំនួយដល់ជនរងគ្រោះដោយសារទឹកជំនន់នៅរដ្ឋ Punjab ប្រទេសឥណ្ឌា
09/11/2025 04:09 PM