BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយស្ថាបនិក និងជាប្រធានប្រតិបត្តិ វេទិកាសេដ្ឋកិច្ចពិភពលោក

2023/09/06 09:23:52 am        213
នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ក្នុងឱកាស​អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើកទី​៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទានឥណ្ឌូនេស៊ី សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកសាស្ត្រាចារ្យ ក្លូស ស្វប់ (Klaus Schwab) ស្ថាបនិក និងជាប្រធានប្រតិបត្តិ វេទិកា​សេដ្ឋកិច្ច​ពិភពលោក៕

មនុស្ស២នាក់ បានស្លាប់ដោយសារទឹកជំនន់ធ្ងន់ធ្ងរដែលវាយប្រហារឆ្នេរប៊ុលហ្គារី

2023/09/06 08:38:32 am        83
ប៊ុលហ្គារី៖មន្ត្រីក្នុងតំបន់ម្នាក់បានប្រាប់ទូរទស្សន៍មួយកាលពីថ្ងៃអង្គារ (៥ កញ្ញា)ថា មនុស្ស២នាក់ បានស្លាប់នៅក្នុងទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅទីក្រុង Tsarevo (ត្វារ៉េវ៉ូ) ក្នុងតំបន់សមុទ្រខ្មៅ របស់ប្រទេសប៊ុលហ្គារី។ រូបភាពបានបង្ហាញរថយន្តបោះជំរំ និងរថយន្តគ្រួសារជាច្រើនគ្រឿង ត្រូវធ្លាក់ចូលក្នុងសមុទ្រ បន្ទាប់ពីត្រូវបានទឹកហូរនាំទៅដោយទឹកទន្លេជោរជន់យ៉ាងខ្លាំង។ បឹងហ្គាឡូ និងសណ្ឋាគារនៅតាមបណ្តោយឆ្នេរសមុទ្រខ្មៅត្រូវបានជន់លិច។ភាពអាសន្នត្រូវបានប្រកាស ហើយប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា មនុស្ស៦០នាក់ ត្រូវបានជម្លៀសចេញ។ យោងតាមវិទ្យាស្ថានជាតិឧតុនិយម និងជលសាស្ត្ររបស់ប្រទេសប៊ុលហ្គារី បានឱ្យដឹងថា ភូមិ Kosti បានទទួលភ្លៀងធ្លាក់ខ្លាំងបំផុតចាប់តាំងពីយប់មិញថៃចន្ទ ដែលលើសពីកម្រិត៣១១មីលីម៉ែត្រផងដែរ៕

ព្យុះទីហ្វុង ហៃកួយ វាយប្រហារខេត្តហ្វូចៀន ប្រទេសចិន បណ្ដាលឲ្យមានទឹកជំនន់និងមនុស្ស២នាក់ បានស្លាប់

2023/09/06 08:32:12 am        81
ចិន៖ ព្យុះទីហ្វុងហៃកួយ វាយប្រហារ(Haikui)បានវាយប្រហារ ខេត្តហ្វូចៀន(Fujian) ភាគខាងអាគ្នេយ៍ របស់ប្រទេសចិន កាលពីព្រឹកថ្ងៃអង្គារ ដោយមានរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង ត្រូវបានទឹកហួរកួចចូលក្នុងទន្លេដែលមានទឹកពេញប្រៀប។យោងតាមទូរទស្សន៍រដ្ឋ CCTV ម្នាក់ក្នុងចំណោមសមាជិកក្រុមអ្នកពន្លត់អគ្គិភ័យបានស្លាប់ និងម្នាក់បាត់ខ្លួន ខណៈដែលមនុស្ស៨នាក់ផ្សេងទៀត ត្រូវបានជួយសង្រ្គោះ។អ្នកដំណើរទាំងអស់ រួមទាំងរថយន្តក្រុង និងរថយន្តឈ្នួលតាក់ស៊ី នៅក្នុងស្រុកយ៉ុងថៃ(Yongtai) ជាទីដែលឧបទ្ទវហេតុបានកើតឡើង បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង និងខ្យល់បោកបក់ខ្លាំង បង្កឲ្យមានទឹកជំនន់និងកាត់ផ្ដាច់ផ្លូវជាច្រើនខ្សែ។  ព្យុះនេះ ក៏បានបង្ខំឲ្យលុបចោលជើងហោះហើរជាច្រើន បណ្ដាលឲ្យកកស្ទះចរាចរណ៍សម្រាប់ការធ្វើដំណើរតាមរថភ្លើង និងបណ្ដាលឲ្យបិទសាលារៀន ។ ផ្លូវដឹកជញ្ជូនទំនិញតាមផ្លូវទឹករាប់សិប ក៏ត្រូវបានផ្អាកផងដែរ រួមទាំងផ្លូវចំនួនតភ្ជាប់ទៅកាន់ប្រជុំកោះក្វេម៉យ (Quemoy)របស់កោះតៃវ៉ាន់ ដែល គេហៅថា កោះ គីនម៉ិន(Kinmen) និងម៉ាត់ស៊ូ(Matsu)។  ព្យុះហៃកួយ គឺជាព្យុះទីហ្វុងទី២ដែលបានវាយប្រហារខេត្តតំបន់ឆ្នេរក្នុងរយៈពេលជាងមួយសប្ដាហ៍ មកនេះ ។ ព្យុះទីហ្វុង សាអូឡា(Saola) កាលពីសប្ដាហ៍មុន បានប៉ះពាល់មនុស្សជិតកន្លះលាននាក់ និងបង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ ជម្លៀសខ្លួនក្នុងខេត្តហ្វូចៀន៕

(Update)៖ អ្នកបច្ចេកទេសបន្តបើកទ្វារទឹក ទំនប់វារីអគ្គិសនីកំចាយចំនួន៣

2023/09/05 02:38:49 pm        492
កំពត៖ មកដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ព្រោះតែទឹកនៅអាងទំនប់វារីអគ្គិសនីកំចាយបាន​កើនឡើង រហូតដល់កម្ពស់ជាង ១៤៩ម៉ែត្រ ទើបអ្នកបច្ចេកទេសរបស់ក្រុមហ៊ុនស៊ីណូហាយដ្រូ បន្តបើកបង្ហូរទឹកចេញ លើកទ្វារចំនួន៣ ដែលទ្វារនីមួយៗលើកក្នុងកម្រិត២ម៉ែត្រពីបាតទំនប់។ សេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនស៊ីណូហាយដ្រូ បានបញ្ជាក់ថា មកដល់វេលាម៉ោង១០ព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ​កម្ពស់ទឹកនៅអាងទំនប់វារីអគ្គិសនីកំចាយ​បានកើនឡើង​ដល់​កម្រិត១៤៩,០២ម៉ែត្រ ខណៈដែលការហូរចូល​មានចំណុះ ៧៦៥,៨០ម៉ែត្រត្រីគុណក្នុង១វិនាទី។ ដូច្នេះអ្នកបច្ចេកទេសបានបើកទ្វារទឹកចំនួន៣ក្នុងចំណោមទ្វារទាំង៥ ដោយទ្វារនីមួយៗ​លើក​កម្ពស់២ម៉ែត្រពីបាតទំនប់។ ទឹកដែលហូរចេញមានចំណុះ ៨១៧,៨០ម៉ែត្រត្រីគុណក្នុង១វិនាទី។សូមរម្លឹកថា ​កាលពីល្ងាចថ្ងៃទី៤ ខែកញ្ញា ​អ្នកបច្ចេកទេសរបស់ក្រុមហ៊ុនស៊ីណូហាយដ្រូ​បាន​បើកបង្ហូរទឹកចេញ​ពីអាងទំនប់វារីអគ្គិសនីកំចាយដោយលើកទ្វារទឹកចំនួន១ កម្ពស់២ម៉ែត្រពីបាតទំនប់ព្រោះតែទឹកក្នុងអាងកើនដល់កម្ពស់ ១៤៧,៩៥ម៉ែត្រ ខណៈដែលទឹកហូរចូលអាងទំនប់មានចំណុះ ៧៥៨,៣០ម៉ែត្រត្រីគុណក្នុង១វិនាទី៕

រាជរដ្ឋាភិបាលចំណាយថវិកាជាង១លានដុល្លា ផ្តល់ជូនស្ត្រីមានផ្ទៃពោះក្នុងរយៈពេលជាង១ខែ

2023/09/05 01:34:00 pm        381
ភ្នំពេញ៖ ចាប់ពីថ្ងៃទី១ខែសីហា រហូតដល់ថ្ងៃទី៥ ខែកញ្ញា នេះ រាជរដ្ឋាភិបាល បានចំណាយថវិកាចំនួនជាង ១ លានដុល្លារ ផ្តល់ជូនដល់ស្រ្តីមានផ្ទៃពោះ ក្នុងការអនុវត្តកម្មវិធីនយោបាយគាំពារសង្គម ។ ថវិកានេះ បាន ជួយសម្រួលដល់ជីវភាពពួកគេខ្លះដែរ ។ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៥ ខែកញ្ញា នេះ បានប្រាប់BTVថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតកម្ម វិធីផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមជូនកម្មករ-និយោជិតជាស្រ្តីសម្រាលកូន តាំងពីឆ្នាំ២០១៨មកម្លេះ។ ដោយឡែកចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣មក ការផ្តល់ប្រាក់​ឧបត្ថម្ភ​សម្រាប់ស្រ្តី ដែលជាសមាជិក ប.ស.ស ត្រូវបានបន្ថែមទាំងដំណាក់កាលមុនសម្រាល ក្រោយសម្រាល និងការចាក់វ៉ាក់សាំងកូន រហូតដល់អាយុ២ ឆ្នាំ ។ ហើយចាប់ពីថ្ងៃទី១ ខែសីហា រហូតដល់ថ្ងៃទី៥ ខែកញ្ញា នេះ មានស្រ្តីសម្រាលកូន​ ចំនួន៥,២៩៥ នាក់ ទទួលបានកូនសរុប​ចំនួន៥,៣២២នាក់ រាប់បញ្ចូលទាំងអ្នកសម្រាលបានកូនភ្លោះ និងទៅបានពិនិត្យ សុខភាព​មុនសម្រាល ចំនួនជាង១ម៉ឺនលើក ក្រោយសម្រាល ចំនួនជាង៣ពាន់លើក និងនាំកូនទៅចាក់វ៉ាក់ សាំង ចំនួនជាង៤ពាន់លើក ដែលគិតជាថវិកាឧបត្ថម្ភទាំង៤ដំណាក់កាល អស់ចំនួនជាង​៤,៧១០លាន រៀល ស្មើនឹងប្រាក់ដុល្លារ ប្រមាណជា១,២លានដុល្លារ ។ស្តី្រមានផ្ទៃពោះ បានលើកឡើងថា ការបន្ថែមប្រាក់ឧបត្ថម្ភដល់ដល់ពួកគេ គឺចូលរួមលើកកម្ពស់ សុខភាពម្តាយ និងកូន ​ព្រមទាំងបានកាត់បន្ថយការចំណាយប្រចាំថ្ងៃផងដែរ ។ ពួកគេអរគុណដល់រាជ រដ្ឋាភិបាល​ ដែលបង្កើតកម្មវិធីគាំពារសង្គមនេះឡើង ។យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាល ​ស្តីពីការបង្កើតកម្រិតប្រាក់ឧបត្ថម្ភជូន កម្មករ ​និយោជិតជាស្រ្តី, មន្រ្តីរាជការជាស្រ្តី និងស្រ្តី ​នៃគ្រួសារមានបណ្ណសមធម៌ ក្នុងអំឡុង​ពេលមានផ្ទៃ ពោះ រហូតដល់កូន២ឆ្នាំ ធ្វើឡើងក្នុងគោលបំណងចូលរួមលើកកម្ពស់សុខុមាលភាព​មាតា និងកុមារតូច ​ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារ ចាប់តាំងពី​កូននៅក្នុងផ្ទៃ រហូតដល់ អាយុ២ឆ្នាំ និងជំរុញការលូតលាស់ទាំងកាយសម្បទា ​និងបញ្ញាស្មារតី ក្នុងរយៈពេល១០០០ថ្ងៃដំបូង នៃជីវិត ។ ការដំឡើងកម្រិត​ និងផ្តល់ការឧបត្ថម្ភបន្ថែមនេះ ចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣តទៅ ដោយផ្តល់ថវិកា​សម្រាប់ការ​ពិនិត្យផ្ទៃពោះ​មុនសម្រាល ចំនួន៤ដង និងការពិនិត្យសុខភាពក្រោយសម្រាល និងយកកូនទៅទទួលថ្នាំបង្ការ រហូតដល់អាយុ២ឆ្នាំ ចំនួន១០ដង ៕អត្ថបទ៖ ទូច សោភ័ណ

[BREAKING NEWS] អតីតមេដឹកនាំដែលត្រូវបានឃុំខ្លួនរបស់មីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី កំពុងមានជំងឺ

2023/09/05 01:29:11 pm        216
មីយ៉ាន់ម៉ា៖ ប្រភពដែលដឹងអំពីបញ្ហានេះ និងរដ្ឋាភិបាលស្រមោលដែលស្មោះត្រង់នឹងលោកស្រីស៊ូជី បាននិយាយនៅថ្ងៃអង្គារ (៥កញ្ញា) នេះថា អតីតមេដឹកនាំដែលត្រូវបានឃុំខ្លួនរបស់មីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី កំពុងមានជំងឺ ហើយសំណើសុំឱ្យគ្រូពេទ្យខាងក្រៅមកពិនិត្យលោកស្រី ត្រូវបានបដិសេធដោយមេដឹកនាំយោធារបស់ប្រទេសនេះ៕

កូរ៉េខាងត្បូងបញ្ជាក់ថា ខ្លួនកំពុងខិតខំប្រឹងប្រែងផ្ទេរមូលនិធិរបស់អ៊ីរ៉ង់ដែលត្រូវបានបង្កក

2023/09/05 01:03:52 pm        50
កូរ៉េខាងត្បូង៖ រដ្ឋមន្ត្រីការបរទេស លោក ផាក ជីន ( Park Jin) បានថ្លែងថា កិច្ចខិតខំប្រឹងប្រែង កំពុងដំណើរការដើម្បីផ្ទេរមូលនិធិរបស់អ៊ីរ៉ង់ដែលត្រូវបានបង្កកនៅក្នុងប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីទីក្រុងតេអេរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកក្នុងការដោះលែងពលរដ្ឋអាមេរិកជាថ្នូរនឹងការដោះលែងទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់។ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា លោកផាក បានប្រាប់សមភាគីអ៊ីរ៉ង់របស់លោក គឺលោក ហ៊ូសេន អាមីរ៉ាប់ឌូឡាហៀន (Hossein Amirabdollahian) នៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃចន្ទថា ប្រទេសពាក់ព័ន្ធ កំពុងទំនាក់ទំនងយ៉ាងជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហានេះ។ក្រសួងនេះ បានឲ្យដឹងទៀតថា លោកផាក និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានយល់ព្រមពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងមួយកាលពីខែមុនសម្រាប់ការដោះលែងពលរដ្ឋអាមេរិកចំនួន ៥នាក់ ដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់ ខណៈដែលទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ចំនួន៦ ពាន់លានដុល្លារនៅក្នុងប្រទេសកូរ៉េខាងត្បូង នឹងមិនត្រូវបានបង្កក៕

រដ្ឋមន្ត្រីអប់រំ៖ អគារសិក្សារបស់ចក្រភពអង់គ្លេសរាប់រយខ្នង អាចនឹងត្រូវរលំ

2023/09/05 12:51:54 pm        54
អង់គ្លេស៖ រដ្ឋមន្ត្រីក្រសួងអប់រំរបស់ចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃចន្ទ (៤ កញ្ញា) ថា អគារសិក្សារាប់រយខ្នងទៀតនៅក្នុងប្រទេសអង់គ្លេស អាចនឹងត្រូវដួលរលំ និងពុំមានសុវត្ថិភាព បន្ទាប់ពីក្រុមអាជ្ញាធរបានបញ្ជាឱ្យសាលាចំនួន១០៤ទីតាំង បិទអគារដែលមានកម្រិតបេតុងចាស់ និងមានសភាពទ្រុឌទ្រោម។ការលាតត្រដាងនៃអគារសិក្សាដែលអាចដួលរលំនេះ គឺមានរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលការចាប់ផ្តើមបវេសនកាលថ្មី បានបង្កឱ្យមានកំហឹងក្នុងចំណោមឪពុកម្តាយ និងគ្រូបង្រៀន ហើយនេះតំណាងឱ្យបញ្ហាដ៏ឈឺក្បាលក្នុងនយោបាយថ្មីមួយ សម្រាប់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak នៅមុនការបោះឆ្នោតដែលរំពឹងទុកនៅឆ្នាំក្រោយ។បញ្ហានេះបានបន្ថែមការចាប់អារម្មណ៍លើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលកំពុងខូចខាតនៅក្នុងប្រទេសអង់គ្លេស ដោយបានប្រឈមមុខនឹងការរំខានជាច្រើនខែនៃកូដកម្មពីសំណាក់កម្មករ រួមទាំងនៅក្នុងមន្ទីរពេទ្យ និងសាលារៀនផងដែរ។ ដោយដាក់សម្ពាធកាន់តែខ្លាំងលើលោក Sunak លោកស្រី Gillian Keegan ដែលជាអតីតមន្ត្រីរាជការកំពូលនៅក្នុងនាយកដ្ឋានអប់រំបាននិយាយថា នៅក្នុងការងារពីមុនជារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ខ្លួន លោក Sunak បានកាត់បន្ថយថវិកាប្រចាំឆ្នាំពាក់កណ្តាលដើម្បីជួសជុលសាលារៀន នៅពេលដែលនាយកដ្ឋានបានស្នើសុំឱ្យដំឡើងថវិកាទ្វេដង៕

អត្រាអតិផរណាប្រចាំឆ្នាំរបស់ប្រទេសទួរគី កើនឡើងខ្ពស់បំផុតក្នុងខែសីហាចាប់ពីឆ្នាំ២០២២មក

2023/09/05 12:49:23 pm        56
ទួរគី៖ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃចន្ទ (៤កញ្ញា) ថា អត្រាអតិផរណាប្រចាំឆ្នាំរបស់ប្រទេសទួរគី បានកើនឡើងដល់៥៨,៩៤ភាគរយនៅក្នុងខែសីហា ដែលជាតួលេខខ្ពស់បំផុតចាប់តាំងពីខែធ្នូ ឆ្នាំ២០២២មក។ តួលេខពីវិទ្យាស្ថានស្ថិតិទួរគីបានបង្ហាញពី សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ក្នុងខែសីហាបានកើនឡើងដល់កម្រិត៥៨,៩៤ភាគរយ ពីតួលេខ៤៧,៨៣ភាគរយកាលពីខែមុននោះ។ការដឹកជញ្ជូន គឺជាកត្តាជំរុញដ៏សំខាន់សម្រាប់កំណើនអត្រាអតិផរណាដែលបានកើនឡើងចំនួន១៦,៦១ភាគរយក្នុងមួយខែ។ តួលេខនោះ ក៏ត្រូវបានតាមពីក្រោយដោយកំណើនតម្លៃទំនិញប្រើប្រាស់ចំនួន៩ភាគរយ និងកំណើនតម្លៃអាហារចំនួន៨ភាគរយផងដែរ។រដ្ឋមន្ត្រីក្រសួងរតនាគារ និងហិរញ្ញវត្ថុទួរគី លោក Mehmet Simsek បាននិយាយថា ការប្រយុទ្ធប្រឆាំងអតិផរណា នឹងត្រូវការពេលវេលាយូរទៀតសម្រាប់ប្រទេសទួរគី ដែលជាប្រទេសស្ថិតក្នុងដំណាក់កាលនៃការផ្លាស់ប្តូរសេដ្ឋកិច្ច ហើយទួរគីនឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីគ្រប់គ្រងអតិផរណា។ គួររម្លឹកផងដែរថា ប្រទេសទួរគីបាននឹងកំពុងមើលឃើញអត្រាអតិផរណាកើនឡើងចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១១មក៕

ភាពតានតឹងបានផ្ទុះឡើងក្នុងទីក្រុង ប៊ុយណូ ស៊ែរ ខណៈប្រជាជនអាហ្សង់ទីនតវ៉ាការត្រឡប់មកវិញនៃក្រុមស្តាំនិយមជ្រុល

2023/09/05 12:47:01 pm        51
អាហ្សង់ទីន៖ ភាពតានតឹងបានកើនឡើងនៅតាមដងផ្លូវនៃទីក្រុងប៊ុយណូ ស៊ែរ (Buenos Aires) កាលពីថ្ងៃចន្ទ (៤ កញ្ញា) ខណៈប្រជាជនអាហ្សង់ទីនបានតវ៉ាប្រឆាំងបេក្ខជនស្តាំនិយម លោក Javier Milei ដោយចោទប្រកាន់ក្រុមចម្រុះ La Libertad Avanza របស់លោក Milei ថា បានប្រើប្រាស់អំពើឃោរឃៅក្នុងអំឡុងពេលរបបផ្តាច់ការដ៏ឃោរឃៅរបស់ប្រទេស។ក្រុមបាតុករបានតវ៉ាទាំងកំហឹង ប្រឆាំងនឹងបេក្ខភាពរបស់លោក Milei ទៅកាន់អនុប្រធានាធិបតីអាហ្សង់ទីន លោកស្រី Victoria Villarruel។ កាលពីថ្ងៃចន្ទ (៤ កញ្ញា) លោកស្រី Villrarruel បានរៀបចំព្រឹត្តិការណ៍មួយជាមួយសមាជិកគ្រួសារនៃជនរងគ្រោះ ដែលត្រូវបានសម្លាប់ដោយក្រុមឆ្វេងនិយមក្នុងទសវត្សរ៍ទី៧០។ ក្រុមអ្នកតវ៉ាបានព្យាយាមបង្អាក់ព្រឹត្តិការណ៍នេះដោយទម្លុះរបាំងសន្តិសុខនៅជិតស្ថាប័ននីតិប្បញ្ញត្តិរបស់ប្រទេស។អ្នករិះគន់លោកស្រី Villarruel និងលោក Milei ចោទប្រកាន់ពួកគេថា បានប្រើប្រាស់អំពើឃោរឃៅក្នុងអំឡុងពេលរបបផ្តាច់ការ។ មនុស្សប្រហែល៣០.០០០នាក់ ត្រូវគេគិតថាបានបាត់ខ្លួនក្នុងអំឡុងពេលរបបផ្តាច់ការដ៏ឃោរឃៅអំឡុងឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៨៣ នោះ។លោក Milei ជាមួយនឹងរចនាប័ទ្មប្រយុទ្ធរបស់ខ្លួន បានបណ្ដាលឲ្យអ្នកបោះឆ្នោតខឹងសម្បារនឹងអតិផរណាកម្រិត១១៦% និងការកើនឡើងនៃភាពក្រីក្រក្នុងប្រទេស។ លោកប្រឆាំងនឹងច្បាប់រំលូតកូន ហើយគាំទ្រសិទ្ធិកាំភ្លើង។ លោក Milei ក៏បានរិះគន់ច្បាប់ការងារ ដែលមានភាពងាយស្រួលដល់កម្មករថាជា «បញ្ហារីករាលដាលដូចជំងឺមហារីក» ដោយបាននិយាយថារដ្ឋជាមូលដ្ឋាននៃបញ្ហាទាំងអស់ ហើយបានលើកសរសើរអតីតជនអន្ធពាលសហរដ្ឋអាមេរិក លោក Al Capone ថាជាវីរបុរសផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Putin៖ ការពិភាក្សាជាមួយលោក Trump អាចបើកផ្លូវដល់ការដោះស្រាយជម្លោះអ៊ុយក្រែន និងស្តារទំនាក់ទំនងជាមួយអាមេរិកឡើងវិញ
08/16/2025 01:08 PM
គណៈកម្មការUN ជំរុញឱ្យអាមេរិកឡាទីនធ្វើពិពិធកម្មទីផ្សារដើម្បីប្រឈមនឹងការដំឡើងពន្ធរបស់លោក Trump
08/16/2025 12:08 PM
ចំហេះព្រៃនៅព័រទុយហ្គាល់ឆក់យកជីវិតជនរងគ្រោះដំបូង ខណៈអេស្ប៉ាញព្រមានពីចំហេះព្រៃ
08/16/2025 12:08 PM
អង្គភាពការពារជនស៊ីវិលអាល់ហ្សេរី៖ រថយន្តក្រុងធ្លាក់ចូលទន្លេសម្លាប់មនុស្សយ៉ាងហោចណាស់១៨នាក់
08/16/2025 12:08 PM
ទឹកជំនន់ដ៏គំហុកបណ្តាលឲ្យមនុស្សជាង២៨០នាក់ស្លាប់នៅឥណ្ឌានិងប៉ាគីស្ថាន ខណៈរាប់ពាន់នាក់ជម្លៀសខ្លួន
08/16/2025 10:08 AM
UN៖ មនុស្សយ៉ាងហោចណាស់១.៧៦០នាក់ត្រូវបានសម្លាប់ ខណៈស្វែងរកជំនួយនៅហ្កាហ្សា
08/16/2025 10:08 AM
លោកTrump មិនជឿនោះទេថា លោក Xi នឹងមានចំណាត់ការលើកោះតៃវ៉ាន់
08/16/2025 10:08 AM
ក្រុមអ្នកតវ៉ានៅទីក្រុងAnchorage ធ្វើបាតុកម្មដើម្បីអ៊ុយក្រែន ខណៈលោកTrump ជួបលោក Putin
08/16/2025 10:08 AM
លោកPutin និយាយបង្ហើបពី«កិច្ចព្រមព្រៀង»ប៉ុន្តែលោកTrumpថា«គ្មានកិច្ចព្រមព្រៀងទេ រង់ចាំរហូតដល់មានកិច្ចព្រមព្រៀង»
08/16/2025 09:08 AM
លោកTrump៖ គ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានឈានដល់ជាមួយលោកPutin ជុំវិញការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនឡើយ
08/16/2025 09:08 AM