BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ
TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រទេសប៉ូឡូញនឹងធ្វើកំណែទម្រង់ទីបញ្ជាការយោធាឡើងវិញដើម្បីប្រឈមនឹងការគំរាមកំហែងចម្រុះ

2023/08/24 10:33:10 am        138
ប៉ូឡូញ៖ មន្ត្រីជាន់ខ្ពស់ម្នាក់ បាននិយាយថា ផែនការរបស់ប្រទេសប៉ូឡូញក្នុងការកែប្រែរចនាសម្ព័ន្ធទីបញ្ជាការយោធារបស់ខ្លួន គួរតែជួយសមាជិកណាតូដោះស្រាយផែនការការពារក្នុងតំបន់ថ្មីរបស់សម្ព័ន្ធភាព និងការគំរាមកំហែងបែបកូនកាត់ជាច្រើនរួមទាំងមកពីប្រទេសបេឡារុសជិតខាងផងដែរ។លោកប្រធានាធិបតី អានហ្សេ ឌូដា (Andrzej Duda) បានប្រកាសពីផែនការបង្កើតទីបញ្ជាការកងកម្លាំងប្រដាប់អាវុធរួមនៅថ្ងៃទី១៤ ខែសីហា មួយថ្ងៃមុនពេលប្រទេសប៉ូឡូញបង្ហាញកម្លាំងយោធាដែលកំពុងកើនឡើងរបស់ខ្លួនជាមួយនឹងក្បួនដង្ហែដ៏ធំមួយ ដើម្បីប្រារព្ធទិវាកងកម្លាំងប្រដាប់អាវុធ។ប្រមុខការិយាល័យសន្តិសុខជាតិរបស់ប្រទេសប៉ូឡូញ បានប្រាប់សារព័ត៌មានរ៉យទ័រថា ការនាំយកថ្នាក់ដឹកនាំនៃសាខាផ្សេងៗនៃកងកម្លាំងប្រដាប់អាវុធរួមគ្នានឹងធ្វើឲ្យវាកាន់តែងាយស្រួលក្នុងការសម្របសម្រួលជាមួយកងទ័ពណាតូផ្សេងទៀត នៅតាមព្រំដែនភាគខាងកើតរបស់សម្ព័ន្ធភាពនេះ។លោក ចេសេក ស៊ីវីរ៉ា (Jacek Siewiera) បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា៖«ក្នុងនាមជាអ្នកកាន់កាប់ព្រំដែនខាងកើត យើងនឹងអាចបញ្ចូលកងទ័ព(ណាតូ)ផ្តល់ឲ្យពួកគេនូវការគាំទ្រជាមួយនឹងរចនាសម្ព័ន្ធទីបញ្ជាដែលបានរៀបចំយ៉ាងត្រឹមត្រូវ»៕

លោកមេធាវី ផាត់ ពៅស៊ាង អបអរសាទរ ឯកឧត្តម អង្គ វង្សវឌ្ឍានា ត្រូវបានរដ្ឋសភាបោះឆ្នោត តែងតាំងជាប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា

2023/08/24 10:30:15 am        291
ភ្នំពេញ៖ លោកមេធាវី ផាត់ ពៅស៊ាង ផ្ញេីលិខិតអបអរសាទរ ឯកឧត្តម អង្គ វង្សវឌ្ឍានា ត្រូវបានរដ្ឋសភាបោះឆ្នោត តែងតាំងជាប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភាសម្រាប់អាណត្តិទី៧។លោកមេធាវី ផាត់ ពៅស៊ាង ព្រមទាំងក្រុមគ្រួសារសូមជូនពរឯកឧត្តម អង្គ វង្សវឌ្ឍានា​ ទទួលបាននូវសុខភាព ល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ព្រមទាំងសម្រេចបានជោគជ័យគ្រប់ភារកិច្ច ដើម្បីរួមចំណែកដឹកនាំការពារ និងកសាងមាតុភូមិកម្ពុជាប្រកបដោយសុខសន្តិភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ ។ ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ លោកសូមបួងសួងដល់វត្ថុស័ក្កិសិទ្ធិទាំងអស់ក្នុងលោក សូមប្រសិទ្ធពរបវរមហាប្រសើរជូនចំពោះឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រីជាទីស្រលាញ់ទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លៀតឡើយ៕

[BREAKING NEWS] មនុស្សយ៉ាងហោចណាស់៩នាក់ ត្រូវបានបាញ់សម្លាប់នៅក្លិបកម្សាន្តមួយកន្លែង ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក

2023/08/24 10:23:37 am        92
អាមេរិក៖ ក្រុមមន្ត្រីនគរបាលបានប្រាប់សារព័ត៌មាន Eyewitness News ថា មនុស្សយ៉ាងហោចណាស់៩នាក់ ឬ ច្រើនជាងនេះ ត្រូវបានបាញ់សម្លាប់នៅក្លិបកម្សាន្តមួយកន្លែងក្នុងតំបន់ Orange County រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ហើយជនសង្ស័យបានត្រូវរបួស ឬអាចស្លាប់នៅកន្លែងកើតហេតុ។ វត្តមាននៃកងកម្លាំងអនុវត្តច្បាប់ដ៏ធំមួយក្រុម កំពុងប្រតិបត្តិការឆ្លើយតបនៅទីតាំងកើតហេតុគឺក្លិបកម្សាន្ត Cook's Corner ដែលជារបារសម្រាប់អ្នកជិះម៉ូតូដ៏ល្បីមួយ នៅលើផ្លូវ Santiago Canyon ក្នុងតំបន់ Trabuco Canyon។ហេតុការណ៍នេះត្រូវបានគេរាយការណ៍កាលពីវេលាម៉ោង៧និង៣០នាទីយប់ នេះបើតាមនាយកដ្ឋានតម្រួតតំបន់ Orange County។ ជនសង្ស័យត្រូវបានគេរៀបរាប់ថានៅកន្លែងកើតហេតុ ប៉ុន្តែគេមិនច្បាស់ថា តើបុគ្គលនោះនៅមានជីវិតឬយ៉ាងណានោះ៕

ការពង្រីកខ្លួនរបស់លក្រុមប្រទេស BRICS ប្រឈមនឹងឧបសគ្គនៅម៉ោងទី ១១ ខណៈការខ្វែងគំនិតគ្នានៅតែបន្ត

2023/08/24 10:14:38 am        107
កិច្ចព្រមព្រៀងដើម្បីពង្រីកក្រុមប្រទេស BRICS នៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ឈានមុខគេ បានជាប់គាំងនៅក្នុងការចរចាម៉ោងទី១១ នៅឯកិច្ចប្រជុំកំពូលមេដឹកនាំកាលពីថ្ងៃពុធដោយគំរាមកំហែងប៉ះពាល់ដល់មហិច្ឆិតារបស់ប្លុកនេះក្នុងការផ្តល់ឲ្យពិភពលោកខាងត្បូងមួយនេះ កាន់តែមានឥទ្ធិពលថែមទៀតក្នុងកិច្ចការពិភពលោក។ កិច្ចព្រមព្រៀងដើម្បីពង្រីកឥទ្ធិពលរបស់ក្រុមប្រទេសសមាជិក BRICS ដែលបច្ចុប្បន្ន មានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង អាចអនុញ្ញាតឲ្យប្រទេសដែលចាប់អារម្មណ៍រាប់សិប ប្រទេសស្វែងរកការចូលរួម ខណៈដែលទីក្រុងប៉េកាំង និងម៉ូស្គូជំរុញឱ្យប្រែក្លាយក្រុមប្លុកនេះទៅជាសមរភូមិទប់ទល់នឹងលោកខាងលិច។ ការជជែកវែកញែកលើការពង្រីកខ្លួនបានឈានដល់របៀបវារៈកំពូលនៅឯកិច្ចប្រជុំកំពូលរយៈពេលបីថ្ងៃដែលធ្វើឡើងចាប់ពីថ្ងៃទី២២ដល់២៤សីហា នៅទីក្រុង ចូហានណេស្បើក (Johannesburg) ប្រទេសអាហ្វ្រិកខាងត្បូង ។ ហើយខណៈសមាជិកក្រុមប្រទេស BRICS ទាំងអស់បានបង្ហាញជាសាធារណៈនូវការគាំទ្រសម្រាប់ការរីកលូតលាស់របស់ប្លុកនេះ មានការបែកបាក់គ្នាក្នុងចំណោមមេដឹកនាំអំពីចំនួនប៉ុន្មាន និងលឿនប៉ុណ្ណា។រដ្ឋមន្ត្រីការបរទេសអាហ្រ្វិកខាងត្បូងលោកស្រី ណាហេឌី ភែនឌ័រ (Naledi Pandor) បាននិយាយកាលពីថ្ងៃពុធថា មេដឹកនាំក្រុមប្រទេស BRICS បានយល់ព្រមលើយន្តការសម្រាប់ពិចារណាការបញ្ចូលសមាជិកថ្មី។ក្រុមមន្ត្រីរបស់ប្រទេសអាហ្វ្រិកខាងត្បូង បាននិយាយថា មានប្រទេសជាង៤០ បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួមជាមួយប្លុកសមាជិកក្រុមប្រទេស BRICS៕

ប្រទេសឥណ្ឌាបង្កើតប្រវត្តិសាស្ត្រខណៈយានអវកាសចន្ទ្រាយាន -៣ (Chandrayaan-3) ចុះចតនៅលើភពព្រះចន្ទ

2023/08/24 10:09:17 am        83
ឥណ្ឌា៖ ប្រទេសឥណ្ឌា បានបង្កើតប្រវត្តិសាស្ត្រ ខណៈបេសកកម្មទៅកាន់ភពព្រះចន្ទរបស់ខ្លួន ក្លាយបេសកកម្មលើកដំបូងដែលបានចុះចតនៅក្នុងតំបន់ប៉ូលខាងត្បូងនៃភពព្រះចន្ទ។តាមរយៈដំណើរវិវឌ្ឍន៍នេះ ឥណ្ឌាចូលរួមជាមួយក្លឹបពិសេសនៃប្រទេសមួយចំនួន ដើម្បីសម្រេចបាននូវការចុះចតសម្ពាធស្រាលនៅលើភពព្រះចន្ទ បន្ទាប់ពីសហរដ្ឋអាមេរិក អតីតសហភាពសូវៀត និងចិន។យានអវកាសចន្ទ្រាយាន-៣ (Chandrayaan-3)របស់ឥណ្ឌា ក្លាយជាបេសកកម្មអវកាសដំបូងគេដែលចុះចតនៅជិតប៉ូលខាងត្បូងនៃភពព្រះចន្ទ ដែលត្រូវបានគេជឿថាមានប្រភពទឹកកក។  យានអវកាសរបស់ឥណ្ឌា បានចុះចតនៅលើភពព្រះចន្ទ កាលពីថ្ងៃទី២៣សីហា ក្នុងបេសកកម្មមួយដែលត្រូវគេមើលឃើញថា ជារឿងដ៏អស្ចារ្យក្នុងការស្រាវជ្រាវនៅលើភពព្រះចន្ទ និងជំហររបស់ឥណ្ឌា ក្នុងនាមជាប្រទេសមហាអំណាចផ្នែកអវកាស ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីយានចុះចតស្រដៀងគ្នានេះរបស់រុស្ស៊ី បានធ្លាក់នៅលើភពព្រះចន្ទ៕

ឯកឧត្តម ហេង សួរ រំឮកពីបណ្តាំសម្តេចតេជោ ហ៊ុន សែន ឱ្យយកចិត្តទុកដាក់លើកម្មករជាដាច់ខាត

2023/08/24 09:46:11 am        228
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានរំឮកពីបណ្តាំរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះកម្មករដោយសង្កត់ធ្ងន់ថា បញ្ហាកម្មករ គឺជាកែវភ្នែករបស់ថ្នាក់ដឹកនាំដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់។ នេះជាការរំលឹករបស់លោកកាលពីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ក្នុងពេលដែលលោកចុះពិនិត្យការរស់នៅរបស់កម្មករនៅតាមបន្ទប់ជួលនៅតំបន់រោងចក្រដំបូលខៀវដែលមានទីតាំងក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជយ។  ឯកឧត្តមថា៖ ”តាមបណ្តាំរបស់សម្តេចតេជោ ហ៊ុន សែន គឺក្រសួងត្រូវចាត់ទុក សុខទុក្ខរបស់បងប្អូនកម្មករនិយោជិតគឺជាកែវភ្នែករបស់ខ្លួន។ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ត្រូវតែជើងជាប់ដី នៅជាមួយប្រជាពលរដ្ឋនៅជាមួយបងប្អូនកម្មករនិយោជិត នៅជាមួយនឹងស្ថានភាពពិត”។ក្នុងនោះឯកឧត្តម បានអះអាងថា ឯកឧត្តមផ្ទាល់ និងថ្នាក់ដឹកនាំក្រសួងការងារ និងបន្តរួមគ្នាជាមួយភាគីពាក់ព័ន្ធពិនិត្យតាមដាននូវកិច្ចការងារចុះពិនិត្យការរស់នៅរបស់កម្មករនិយោជិត និងការលក្ខខណ្ឌការងារនៅតាមរោងចក្រជាប់ជាប្រចាំ។ ឯកឧត្តមគូសបញ្ជាក់ថា “ល្ងាចទី១ នៃតួនាទី ក្រោយម៉ោងការងារខ្ញុំបានចុះជួបជាមួយបងប្អូនកម្មករនិយោជិតដល់បន្ទប់ជួល នៅតំបន់រោងចក្រដំបូលខៀវ តាមបណ្ដោយផ្លូវវេងស្រេង ដើម្បីក្តាប់នូវជីវិតក្រោយម៉ោងការងាររបស់បងប្អូនកម្មករនិយោជិត។ បងប្អូនបបួលហូបជាក់ជាក់ មួយកំប៉ុង និងរបស់របរមួយចំនួនជាមួយបងប្អូនដែរ”។ មន្ត្រីក្រសួងការងារបានសង្កត់ធ្ងន់ថា ការចុះពិនិត្យគឺដើម្បីពិនិត្យមើលលើការភ្ជាប់បណ្តាញអគ្គីសនី និងទឹកស្អាតផ្ទាល់ពី EDC និងពីរដ្ឋករទឹក ហើយតម្លៃនៃផ្ទះស្នាក់នៅមានតម្លៃសមរម្យដូចអ្វីដែលរដ្ឋាភិបាលកម្ពុជាសំណូមពរឬទេ៕

នាយករដ្ឋមន្ត្រី៖ការជឿទុកចិត្តដ៏ធំធេងពីពលរដ្ឋមកលើបក្សប្រជាជន ជាការទទួលខុសត្រូវបំផុតក្នុងការបំពេញភារកិច្ច

2023/08/24 09:32:57 am        213
ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងនៅវិមានសន្តិភាពនាព្រឹកថ្ងៃទី ២៤សីហានេះ បានថ្លែងថា ការគាំទ្រជឿទុកចិត្តដ៏ធំធេងពីសំណាក់ប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា ក៏ជាការទទួលខុសត្រូវបំផុតក្នុងការបំពេញភារកិច្ចរបស់មន្ត្រីរាជការទាំងអស់គ្នា។គួរបញ្ជាក់ថា រាជរដ្ឋាភិបាលថ្មីនីតិកាលទី៧ នៃរដ្ឋសភា មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងប្រទេសសុទ្ធតែបង្ហាញនូវការស្រឡាញ់ពេញចិត្តនិងមានជំនឿជឿជាក់ថា រាជរដ្ឋាភិបាលថ្មីដែលជាឈាមថ្មីរបស់អ្នកជំនាន់ក្រោយជាអ្នកបន្តវេននៃអ្នកជំនាន់មុនរបស់ គណបក្សប្រជាជនកម្ពុជា ដែលបានបន្សល់ទុកនូវមរតក ជាសមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្ររាប់ទាំងអស់ សម្រាប់ប្រជាជាតិកម្ពុជា អ្នកបន្តវេនជំនាន់ក្រោយនេះ ហ្នឹងបន្តដឹកនាំនាវាកម្ពុជា ដ៏ស្រស់ត្រកាលមួយនេះ កាន់តែរីកចម្រើនថ្កុំថ្កើងឡើងថែមទៀត៕

សម្ដេចតេជោ៖«ខ្ញុំកំណត់ច្បាស់ថាការផ្ទេរការដឹកនាំពីថ្នាក់ដឹកនាំវ័យចំណាស់មកកាន់ថ្នាក់ដឹកនាំវ័យក្មេងគឺត្រឹមត្រូវខ្លាំងណាស់»

2023/08/24 09:32:13 am        542
ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ការផ្ទេរ​ការដឹកនាំ​ពី​ថ្នាក់​ដឹកនាំ​វ័យ​ចំណាស់មកកាន់ថ្នាក់ដឹកនាំវ័យក្មេង គឺត្រឹមត្រូវខ្លាំងណាស់។សម្ដេច​តេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ ក្នុងឱកាស សម្ដេច​កំពុង​ទស្សនា​ការ​ផ្សាយផ្ទាល់​ចេញ​ពី​អង្គ​ប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដីលើកដំបូងរបស់ខ្លួន សម្រាប់នីតិកាលទី៧ នាថ្ងៃទី ២៤ ខែ​សីហា ឆ្នាំ ២០២៣នេះ។សម្ដេចតេជោថ្លែងថា «ជាលើកដំបូងក្នុងរយៈពេលជាង ៤៤ ឆ្នាំ ពិសេសជាង៣៨ឆ្នាំ ដែល​ខ្ញុំ​មិន​ស្ថិត​ និងមិនដឹកនាំប្រជុំគណៈរដ្ឋមន្ត្រី។ ខ្ញុំកំពុងមើល​ការ​ផ្សាយ​ផ្ទាល់​ចេញ​ពី​អង្គ​ប្រជុំ​ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្រ្តីថ្មី។ ពិនិត្យមើលសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលភាគច្រើនជា​បញ្ញវន្ត​វ័យ​ក្មេង​ ខ្ញុំកំណត់ច្បាស់ថា ការផ្ទេរការដឹកនាំពីថ្នាក់ដឹកនាំវ័យចំណាស់ មកកាន់ថ្នាក់ដឹកនាំវ័យក្មេង គឺ​ត្រឹមត្រូវខ្លាំងណាស់»។សម្ដេចតេជោ បានជូនពរគណៈរដ្ឋមន្ត្រីថ្មីមានជោគជ័យក្នុងការបំពេញភារកិច្ច ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ៕

គណៈរដ្ឋមន្ត្រីថ្មីបើកកិច្ចប្រជុំលើកដំបូង សម្រាប់និតិកាលទី៧នៃរដ្ឋសភា

2023/08/24 08:30:50 am        335
ភ្នំពេញ៖ ព្រឹកថ្ងៃទី ២៤ ខែ សីហា ២០២៣ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូងនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ប្រារព្ធបើកក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ។កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូងបានពិភាក្សានិងឆ្លងលើរបៀបវារៈចំនួន ៥ ដូចខាងក្រោម៖១. ការប្រកាសឱ្យអនុវត្តនូវ “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១»។២-ការពិនិត្យនិងសម្រេចលើសេចក្ដីព្រាងច្បាប់ស្តីពីការកែសម្រួលឈ្មោះ“ក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច” ទៅជា«ក្រសួងអធិការកិច្ច»។៣- ការពិនិត្យនិងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើត “រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន”។៤- ការណែនាំរបស់នាយករដ្ឋមន្ត្រីអំពីរបៀបរបបការងារនិងកិច្ចដំណើរការនៃគណៈរដ្ឋមន្ត្រី។៥- បញ្ហាផ្សេងៗ

មេដឹកនាំទាហានស៊ីឈ្នួលវ៉េកណា របស់រុស្ស៊ី បានស្លាប់ ក្រោយធ្លាក់យន្តហោះ ដោយគ្មានអ្នកនៅរស់រានជីវិតឡើយពេលហោះហើរចេញពីទីក្រុងម៉ូស្គូ

2023/08/24 08:19:02 am        163
រុស្ស៊ី៖យន្តហោះឯកជនដែលជាកម្មសិទ្ធិរបស់ក្រុមទាហានស៊ីឈ្នួលវ៉េកណា (Wagner) បានធ្លាក់ពេលកំពុងធ្វើដំណើរទៅកាន់ទីក្រុង សេន ភីធ័រស្បើក(St. Petersburg) ពីទីក្រុងម៉ូស្គូ ដោយក្រុមមន្ត្រីបាននិយាយថា ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៊ី លោក យ៉េវហ្គេនី ប្រ៊ីកូស៊ីន (Yevgeny Prigozhin) គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ១០ នាក់នៅក្នុងបញ្ជីអ្នកដំណើរលើយន្តហោះនោះ។សេវាសារព័ត៌មានរបស់ក្រសួងសង្គ្រោះបន្ទាន់បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ២៣ ខែសីហា ថា យន្តហោះឯកជន អ៊ីមប្រេអ័រ ឡេកាស៊ី (Embraer Legacy) បានធ្លាក់នៅខាងក្រៅតំបន់ ដែលមានប្រជាជនរស់នៅក្នុងភូមិគូហ្សិនគីកូ (Kuzhenkino) ក្នុងតំបន់ ធីវ៉ើ(Tver)។ មនុស្ស ១០ នាក់រួមទាំងសមាជិកអាកាសយានិក៣ នាក់នៅលើយន្តហោះ។ យោងតាមរបាយការណ៍បឋម មនុស្សទាំងអស់នៅលើយន្តហោះត្រូវបានស្លាប់។  ទីភ្នាក់ងារសហព័ន្ធសម្រាប់ការដឹកជញ្ជូនតាមផ្លូវអាកាសរបស់ប្រទេសរុស្ស៊ី រ៉ូសាវីយ៉ាតស៊ីយ៉ា (Rosaviatsiya) បានបន្ថែមថា យោងតាមបញ្ជីអ្នកដំណើរ ឈ្មោះ និងនាមត្រកូលរបស់លោក យ៉េវហ្គេនី ប្រ៊ីកូស៊ីន ត្រូវបានរាប់បញ្ចូល ។បណ្ដាញសង្គមតេឡេក្រាម ឈ្មោះថា Grey Zone បានបង្ហោះ ថា លោក ប្រ៊ីកូស៊ីន បានស្លាប់ ហើយដោយសារទង្វើររបស់ក្រុមក្បត់រុស្ស៊ី។ ប្រព័ន្ធផ្សព្វផ្សាយសង្គមរបសក្រុមទាហានស៊ីឈ្នួលវ៉េកណា និយាយថា យន្តហោះឯកជនរបស់ខ្លួន ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី។ គួររម្លឹកថា មេដឹកនាំទាហានស៊ីឈ្នួលរូបនេះ បានដឹកនាំការបះបោរប្រឆាំងកងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ីកាលពីខែមិថុនា។ការធ្លាក់យន្តហោះកាលពីថ្ងៃពុធ នៅក្នុងតំបន់ធីវ៉ើ ភាគខាងជើងរដ្ឋធានីម៉ូស្គូ បានកើតឡើងចំថ្ងៃដែលឧត្ដសេរនីយ៍ជាន់ខ្ពស់រុស្ស៊ី លោក ហ្សឺហ្គេស៊ូរ៉ូវីគីន (Sergei Surovikin) ត្រូវគេរាយការណ៍ថាបានដកចេញពីតំណែងជាប្រមុខកងទ័ពអាកាស៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងការងារ ព្រមានចាត់វិធានការម៉ឺងម៉ាត់បំផុត ចំពោះបុគ្គលណាទារប្រាក់ពីពលរដ្ឋជាថ្នូរនឹងការទទួលបានការងារ
08/07/2025 09:08 PM
កោះ Solomon Islands មិនអញ្ជើញអាមេរិក ចិន និងកោះតៃវ៉ាន់ ចូលរួមកិច្ចប្រជុំនយោបាយរបស់ប៉ាស៊ីហ្វិក
08/07/2025 08:08 PM
ការិយាល័យនៃក្រុមហ៊ុនអាកាសចរណ៍អ៊ីស្រាអែល El Al នៅក្រុងប៉ារីស ត្រូវបានបំផ្លាញទ្រព្យសម្បត្តិ
08/07/2025 08:08 PM
សម្ដេចធិបតី៖ស្របតាមសំណូមពរពលរដ្ឋខ្មែរគាំទ្របេក្ខភាពឯកឧត្តម Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព រាជរដ្ឋាភិបាលផ្ញើលិខិតជាផ្លូវការទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព
08/07/2025 08:08 PM
សារព័ត៌មាន Ifax៖ លោក Putin នឹងទៅបំពេញទស្សនកិច្ច នៅឥណ្ឌា នាចុងឆ្នាំ២០២៥
08/07/2025 07:08 PM
អាល្លឺម៉ង់នឹងពង្រីកការគ្រប់គ្រងព្រំដែន ពាក់ព័ន្ធនឹងវិធានការបង្ក្រាបជនអន្តោប្រវេសន៍
08/07/2025 07:08 PM
សេចក្ដីរាយការណ៍៖ អគ្គិភ័យនៅរោងចក្រចម្រាញ់ប្រេង Afipsky របស់រុស្ស៊ី ត្រូវបានពន្លត់ ក្រោយត្រូវយានដ្រូនវាយប្រហារ
08/07/2025 06:08 PM
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖ បុរសដែលត្រូវបានអ៊ីរ៉ង់ប្រហារជីវិតពីបទចារកម្ម គឺជាអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ
08/07/2025 06:08 PM
មន្ត្រីជាន់ខ្ពស់ EU៖ ការសម្លាប់ នៅហ្កាហ្សា មើលទៅដូចអំពើប្រល័យពូជសាសន៍ខ្លាំងណាស់
08/07/2025 06:08 PM
នាយករដ្ឋមន្ត្រីស៊ូដង់ ទៅបំពេញទស្សនកិច្ចអេហ្ស៊ីប ជាលើកដំបូង ចាប់តាំងពីឡើងកាន់តំណែង
08/07/2025 06:08 PM