TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី
TOP STORY | ខណៈព្រំដែនកំពុងមានការផ្ទុះអាវុធ, សម្តេចតេជោ ហ៊ុន សែន ប្រាប់ពលរដ្ឋឲ្យជឿទុកចិត្ត​លើ​រាជរដ្ឋាភិបាល និងកងទ័ព

នយោបាយ​ និង ការអភិវឌ្ឍន៍

ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងជើងកំពុងរៀបចំសម្រាប់ការសាកល្បងសព្វាវុធជុំថ្មី

2023/08/18 11:45:13 am        72
កូរ៉េខាងត្បូង៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសកូរ៉េខាងត្បូង បានប្រាប់សមាជិកសភា កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងជើងកំពុងរៀបចំសម្រាប់ការបង្ហាញសញ្វអាវុធបង្កហេតុជុំថ្មីមួយ ដូចជាការធ្វើតេស្តមីស៊ីលរយៈចម្ងាយឆ្ងាយ និងការបាញ់បង្ហោះផ្កាយរណបចារកម្ម ខណៈដែលប្រទេសនេះ បង្កើនសកម្មភាពខុសច្បាប់ ដើម្បីគាំទ្រដល់សេដ្ឋកិច្ចដ៏ផុយស្រួយរបស់ខ្លួន។ភាពលំបាកខាងសេដ្ឋកិច្ចរ៉ាំរ៉ៃរបស់កូរ៉េខាងជើង និងកង្វះស្បៀងអាហារ បានកាន់តែអាក្រក់ទៅៗ ដោយសារតែជំងឺរាតត្បាត COVID-19 និងការដាក់ទណ្ឌកម្មរបស់UN។ ប៉ុន្តែប្រទេសនេះ នៅតែបានធ្វើការសាកល្បងមីស៊ីលជាច្រើនគ្រាប់ ចាប់តាំងពីឆ្នាំមុន ចំពេលមានការសង្ស័យថា កម្មវិធីអាវុធរបស់ខ្លួន ត្រូវបានផ្តល់មូលនិធិដោយសកម្មភាពអ៊ីនធឺណិតខុសច្បាប់ និងការលាក់បាំងការនាំចេញសម្ភារៈហាមឃាត់។សេវាស៊ើបការណ៍សម្ងាត់ជាតិនោះ បានប្រាប់ក្រុមសមាជិកសភានៅក្នុងសន្និសីទបិទទ្វារថា សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើង បានធ្លាក់ចុះជារៀងរាល់ឆ្នាំក្នុងឆ្នាំ ២០២០-២០២២ ហើយផលិតផលក្នុងស្រុកសរុបរបស់ខ្លួនកាលពីឆ្នាំមុន គឺតិចជាង ១២ ភាគរយ ក្នុងឆ្នាំ ២០១៦ នេះបើយោងតាម លោក យ៉ូ សាងប៊ុម( Yoo Sang-bum) ដែលជាសមាជិកសភាម្នាក់ ដែលបានបានចូលរួមសន្និសីទនោះ។ក្រុមអ្នកជំនាញខាងក្រៅ ជឿថា កង្វះខាតស្បៀងអាហារ និងបញ្ហាសេដ្ឋកិច្ចនាពេលបច្ចុប្បន្នរបស់ប្រទេសកូរ៉េខាងជើង គឺអាក្រក់បំផុត ចាប់តាំងពីមេដឹកនាំគីម ជុងអ៊ុន ឡើងកាន់អំណាចនៅចុងឆ្នាំ ២០១១។ ប៉ុន្តែពួកគេនិយាយថា មិនមានសញ្ញាណាមួយនៃគ្រោះទុរភិក្ស ឬចលាចលសាធារណៈដ៏ធំដែលអាចគំរាមកំហែងដល់ការក្តោបក្តាប់អំណាចរបស់លោក គីម លើប្រជាជន ២៦លាននាក់របស់លោកនោះទេ។

ប៉ាគីស្ថាន៖ មនុស្សជាង១០០នាក់ ត្រូវបានចាប់ខ្លួនបន្ទាប់ពីព្រះវិហារច្រើនកន្លែងត្រូវបានដុតបំផ្លាញ

2023/08/18 11:42:14 am        55
ប៉ាគីស្ថាន៖ មនុស្សជាង១០០នាក់ ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងមួយនៅប្រទេសប៉ាគីស្ថានភាគខាងកើត បន្ទាប់ពីពលរដ្ឋមូស្លីមរាប់ពាន់នាក់បានដុតព្រះវិហារ និងបំផ្លាញលំនៅឋានជាច្រើនខ្នង។ អំពើហិង្សានៅក្នុងទីក្រុង JaranwaLa ត្រូវបានបង្កឡើងដោយការអះអាងថា បុរសកាន់រសាសនាគ្រឹស្ត២នាក់ បានហែកគម្ពីរកូរ៉ានថតចម្លងជាច្រើនទំព័រ។វិហារសាសនាកាតូលិកជាប្រវត្តិសាស្ត្រ នៅតែមានភ្លើងឆេះតិចៗ កាលពីថ្ងៃព្រហស្បតិ៍ មួយថ្ងៃបន្ទាប់ពីកុប្បកម្ម។ នៅទីកន្លែងរងការបំផ្លាញ ត្រូវបានហ៊ុមព័ទ្ធដោយខ្សែលួសបន្លា ខណៈស្ថានភាពនៅតែតានតឹង នៅក្នុងទីក្រុងនេះ។ ការប្រមូលផ្តុំគ្នាជាសាធារណៈ ក៏ត្រូវបានរឹតត្បិតរយៈពេល៧ថ្ងៃនៅក្នុងសង្កាត់ Faisalabad ដែលរួមមានទាំងទីក្រុង Jaranwala ។ បុរស២នាក់ត្រូវបានចោទប្រកាន់ពីការបំផ្លាញគម្ពីកូរ៉ាន ជាសៀវភៅដ៏ពិសិដ្ឋរបស់សាសនាអ៊ីស្លាម ដោយត្រូវបានចោទប្រកាន់ពីឥរិយាបថមើលងាយគម្ពីសក្តិសិទ្ធ ដែលអាចដាក់ទណ្ឌកម្មដល់ការប្រហាជីវិតនៅក្នុងប្រទេសប៉ាគីស្ថាន។ទោះបីជាប្រទេសប៉ាគីស្ថាន នៅពុំទាន់បានកាត់ទោសនណាម្នាក់ដល់ការប្រហារជីវិតពីបទប្រមាថមើលងាយគម្ពីរសក្តិសិទ្ធនៅឡើយ ដែលការចោទប្រកាន់ធ្ងន់ធ្ងរអាចបណ្តាលឲ្យមានកុប្បកម្មរាលដាល ដោយពេលខ្លះឈានទៅរកការព្យួរក និងសម្លាប់។ មន្ត្រីក្នុងតំបន់ម្នាក់ បានប្រាប់សារព័ត៌មាន BBC Urdu ថាអាជ្ញាធរបានទទួលការអំពាវនាវអំពីការតវ៉ា និងការបង្កអគ្គិភ័យកាលពីព្រឹកថ្ងៃពុធ បន្ទាប់ពីការរាយការណ៍អំពីការបំផ្លាញគម្ពីរកូរ៉ានដ៏សក្តិសិទ្ធិដែលផ្សព្វផ្សាយនៅក្នុងទីក្រុង និងនៅលើបណ្តាញផ្សព្វផ្សាយសង្គម។

ភ្លៀងធ្លាក់ឥតឈប់ឈរ បានបណ្តាលឱ្យមានទឹកជំនន់ និងប៉ះពាល់ដល់ជីវិតរស់នៅរបស់ប្រជាជនអាហ្សង់ទីន

2023/08/18 11:25:24 am        155
អាហ្សង់ទីន៖ ភ្លៀងធ្លាក់ខ្លាំង រួមទាំងសំណុំទឹកកក បានវាយប្រហារលើទីក្រុង ឡា ផ្លាតា (La Plata) ប្រទេសអាហ្សង់ទីន ដែលរំខានដល់ការរស់នៅរបស់អ្នកស្រុកកាលពីថ្ងៃព្រហស្បតិ៍ (១៧ សីហា) ដោយបណ្តាលឱ្យមានទឹកជំនន់ និងលំហូរទឹកយ៉ាងខ្លាំង ដែលប៉ះពាល់ដល់ផ្លូវ និងលំនៅឋានជាច្រើនខ្នង។ នៅតំបន់ជាយក្រុង ឡា ផ្លាតា សាលាក្រុងបានដំឡើងកម្រិតប្រកាសអាសន្នទៅជាពណ៌លឿងទុំ។ នៅក្នុងរូបភាពដែលបានចែករំលែកដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក អ្នកដែលរងផលប៉ះពាល់បានបង្ហាញពីរបស់របរប្រើប្រាស់ក្នុងផ្ទះរបស់ពួកគេដែលបានលិចទឹកអស់។ទន្ទឹមនឹងនេះ នៅអាកាសយានដ្ឋាន BAM ជើងហោះហើររបស់អ្នកដំណើរជាច្រើនជើង ត្រូវបានរងផលប៉ះពាល់ដោយព្យុះដែលបានវាយប្រហារទីក្រុង និងតំបន់ជុំវិញនោះ។ ក្រុមអាជ្ញាធរកំពុងតាមដានស្ថានភាព និងសម្របសម្រួលជំនួយផងដែរ៕

ការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន បានបំផ្លិចបំផ្លាញអគារនៅកណ្ដាលទីក្រុងម៉ូស្គូរបស់រុស្ស៊ី

2023/08/18 11:22:31 am        158
រុស្ស៊ី៖ ក្រុមមន្ត្រីរុស្ស៊ីបាននិយាយថា ការវាយប្រហារដោយយានដ្រូន បានបំផ្លិចបំផ្លាញអគារមួយនៅកណ្ដាលទីក្រុងម៉ូស្គូ (Moscow) នៅព្រឹកថ្ងៃសុក្រនេះ បណ្ដាលឲ្យផ្ទុះឆេះ ដែលគេបានលឺទូទាំងសង្កាត់ពាណិជ្ជកម្មមួយនេះរបស់រុស្ស៊ី។សារព័ត៌មាន Reuters ដែលបានឃើញហេតុការណ៍ក្នុងតំបន់នោះ បានហៅថាជាការផ្ទុះដ៏ខ្លាំងក្លា។  អភិបាលក្រុង ម៉ូស្គូ លោក ហ្សឺហ្គេ ស៊ូបយ៉ានីន (Sergei Sobyanin) បាននិយាយនៅកនុងសេចក្ដីថ្លែងការណ៍នៅលើបណ្ដាញសង្គម Telegram ផ្លូវការរបស់លោកថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី បានបាញ់ទម្លាក់យានដ្រូនមួយគ្រឿង និងហើយបំបែកបានធ្លាក់លើមជ្ឈមណ្ឌលតាំងពិព័រណ៍ ។ មជ្ឈមណ្ឌលតាំងពិព័រណ៍ នេះមានទីវាលធំទូលាយ ដែលត្រូវបានប្រើប្រាស់ជាកន្លែងតាំងលក់ផលិតផល មានសម្ងាយជិត៥គីឡូម៉ែត្រ ពីវិមានក្រឹមឡាំង។ រូបភាពវីដេអូ ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានបង្ហាញពីផ្សែងក្រាស់រសាត់លើអាកាស។ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា អ៊ុយក្រែននៅពីក្រោយការវាយប្រហារដោយយានដ្រូននេះ តែពុំមានការអត្ថាធិប្បាយណាមួយភ្លាមៗទីក្រុងគីវ (Kyiv) ទេ ៕

មន្ទីរពេទ្យ បានជម្លៀសអ្នកជំងឺ នៅកូឡំប៊ីភាគកណ្តាល បន្ទាប់ពីរញ្ជួយដីកម្រិត៦,៣រ៉ិកទ័រ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់

2023/08/18 11:19:52 am        153
អាមេរិក៖ យោងតាមការិយាល័យស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក បានឲ្យដឹងថា គ្រោះរញ្ជួយដីដ៏ខ្លាំងកម្រិត៦,៣ រិចទ័រ បានវាយប្រហាររដ្ឋធានី Bogota ប្រទេសកូឡំប៊ី កាលពីថ្ងៃព្រហស្បតិ៍ ដែលជំរុញឲ្យពលរដ្ឋភ័យខ្លាចត្រូវជម្លៀសខ្លួនឡើងមកលើដងផ្លូវ និងបណ្តាលឲ្យស្ត្រីម្នាក់ដួលស្លាប់។នៅពុំទាន់មានរបាយការណ៍ភ្លាមៗអំពីការបំផ្លាញទ្រង់ទ្រាយធំពីរញ្ជួយដីនេះនៅឡើយ ដែលការិយាល័យភូមិសាស្ត្រជាតិប្រទេសកូឡំប៊ី បានរាយការណ៍ថា ជារញ្ជួយដីកម្រិត ៦,១ រិចទ័រ។  អភិបាលក្រុងលោក Claudia Lopez បាននិយាយលើបណ្តាញ X ជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលគេស្គាល់ជាផ្លូវការថា Twitter ថា សោកនាដកម្មដែលបានកើតឡើង នៅភាគអាគ្នេយ៍នៃរដ្ឋធានី ជាកន្លែងដែលស្ត្រីម្នាក់បានដួលធ្លាក់ចេញតាមបង្អួចស្លាប់អំឡុងការរញ្ជួដី។ នៅក្នុងទីក្រុង Villavicencio ទីភ្នាក់ងារបានរាយការណ៍ពីបំណាក់ដី និងបាននិយាយថា បុគ្គលិករបស់ខ្លួនកំពុងពិនិត្យមើលសម្រាប់ផលប៉ះពាល់បន្ថែមទៀត។ នៅក្នុងតំបន់នេះ មន្ទីរពេទ្យមួយកន្លែងបានជម្លៀសអ្នកជំងឺរបស់ខ្លួនដោយដាក់នៅលើគ្រែពេទ្យនៅលើដងផ្លូវ។ការរញ្ជួយដីដំបូង បានកើតឡើងដោយមានការរញ្ជួយទ្រង់ទ្រាយតូចរយៈពេលប៉ុន្មាននាទី ខណៈមនុស្សជាច្រើនបានមកប្រមូលផ្តុំគ្នានៅតាមដងផ្លូវនានានៅក្នុងទីក្រុង។ ការិយាល័យភូមិសាស្ត្រជាតិប្រទេសកូឡំប៊ី បានប៉ាន់ប្រមាណថា ការរញ្ជួយដីលើកទី២ មានកម្រិត៥,៦រិចទ័រ ដោយក្រោយមកមានការរញ្ជួយទ្រង់ទ្រាយតូច កម្រិត៤,៨ រិចទ័រ៕

ប្រធានាធិបតីបេឡារុស លោក លូកាសិនកូ៖ លោកពូទីន មិនជំរុញបេឡារុសឲ្យចូលរួមសង្គ្រាមអ៊ុយក្រែនទេ

2023/08/18 11:15:18 am        178
បេឡារុស៖ ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌឺ លូកាសិនកូ (Alexander Lukashenko) បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) មិនបានជំរុញប្រទេសបេឡារុសឲ្យចូលរួមក្នុងសង្គ្រាមនៅអ៊ុយក្រែននោះទេ ប៉ុន្តែលោកបានព្រមានថា ទីក្រុងមីនស្ក៍ (Minsk) នឹងឆ្លើយតបទៅនឹងការឈ្លានពានពីខាងក្រៅ រួមទាំងការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់រុស្ស៊ី ដែលដាក់ពង្រាយនៅក្នុងប្រទេសរបស់ខ្លួន។នៅក្នុងបទសម្ភាសន៍តាមប្រព័ន្ធអ៊ីនធឺណិត ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ លោកលូកាសិនកូ បាននិយាយថា លោកជឿថា លោកពូទីន បានសម្រេចគោលដៅរបស់ខ្លួន នៅអ៊ុយក្រែន ហើយថា ទីក្រុងគីវ និងទីក្រុងមូស្គូ គួរតែអង្គុយតុចរចា ហើយត្រៀមខ្លួន ដើម្បីពិភាក្សាពីបញ្ហាទាំងអស់រួមទាំងអនាគតនៃតំបន់គី្រម៉េ ( Crimea) និងទឹកដីអ៊ុយក្រែនផ្សេងទៀត ដែលរុស្ស៊ីអះអាងសិទ្ធិ។ លោកបាននិយាយថា៖«ការចរចា គួរតែចាប់ផ្តើម ដោយគ្មានលក្ខខណ្ឌជាមុន។ នេះគឺជាប្រពៃណីនៃការទូតណាមួយ។ ខ្ញុំក៏គឹតចឹងដែរ។ យើងត្រូវអង្គុយនៅតុចរចា ហើយពិភាក្សារឿងគ្រប់យ៉ាង រួមមានតំបន់ គ្រីម៉េ និងឃើសុន ( Kherson) ហ្សាប៉ូរីហ្សា ( Zaporizhia) , ដូណិតស្ក៍ (Donetsk) និងលូហានស្ក៍ (Luhansk)។ អ្វីគ្រប់យ៉ាងនៅទីនោះ ត្រូវតែពិភាក្សា»។លោក លូកាសិនកូ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតមួយរបស់លោកពូទីន ដែលប្រទេសខ្លួនមានព្រំប្រទល់ជាប់ប្រទេសឹអ៊ុយក្រែន រុស្ស៊ី និងប្រទេសបីរបស់អង្គការណាតូ រួមទាំងប៉ូឡូញ បាននិយាយថា មេដឹកនាំរុស្ស៊ីរូបនេះ មិនមានហេតុផលពាក់ព័ន្ធនឹងបេឡារុសដោយផ្ទាល់នៅក្នុងជម្លោះនោះទេ៕

ចំនួនមនុស្សគ្មានផ្ទះសម្បែងកើនឡើងក្នុងល្បឿនលឿនបំផុតនៅសហរដ្ឋអាមេរិក

2023/08/18 11:12:05 am        198
អាមេរិក៖ យោងតាមរបាយការណ៍កាលពីថ្ងៃច័ន្ទរបស់ Wall Street Journal សហរដ្ឋអាមេរិកបានមើលឃើញការកើនឡើងខ្ពស់នៃចំនួនអ្នកគ្មានផ្ទះសម្បែងរហូតមកដល់ពេលនេះនៅឆ្នាំនេះ ដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ច និងការកើនឡើងនៃតម្លៃទំនិញដែលប៉ះពាល់ជីវភាពរស់នៅ។  យោងតាមទិន្នន័យរបស់សារព័ត៌មាននេះ បានមកពីអង្គភាពជាង ៣០០ ដែលរាប់ទាំងចំនួនមនុស្សគ្មានផ្ទះសម្បែងនៅតាមតំបន់នានាចាប់ពីទីក្រុងនានារហូតដល់បណ្ដារដ្ឋទាំងអស់របស់សហរដ្ឋអាមេរិក ហើយចំនួនសរុបនៅពេលនេះរួមមានមនុស្សគ្មានផ្ទះសម្បែងជាង ៥៧៧. ០០០ នាក់។យោងតាមទិន្នន័យខាងលើ ចំនួនអ្នកគ្មានផ្ទះសម្បែងបានកើនឡើងប្រហែល១១ ភាគរយធៀបនឹងឆ្នាំមុន ដែលជាការកើនឡើងយ៉ាងខ្លាំងចាប់តាំងពីការតាមដានបានចាប់ផ្តើមកាលពីឆ្នាំ ២០០៧។ ការកើនឡើងខ្ពស់បំផុតទីពីរត្រូវបានគេមើលឃើញកាលពីឆ្នាំ ២០១៩ គិតជាតួលេខនៅពេលនោះ ស្មើរ ២,៧ភាគរយ។ជាងនេះទៅទៀត សារព័ត៌មាននេះបានកត់សម្គាល់ថា ដោយសារមានមនុស្សអនាថាមួយចំនួនធំដែលមិនត្រូវបានរាប់បញ្ចូលក្នុងការស្ទង់ចំនួននោះ ចំនួនពិតប្រាកដអាចនឹងមានច្រើនជាងនេះ។ទិន្នន័យពីប្រភពផ្សេងទៀតក៏បានបង្ហាញដែរថាប្រហែល៣០%នៃអ្នកគ្មានផ្ទះសម្បែងមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័នីរញ៉ា។ ការស្ទង់ក្នុងស្រុកបង្ហាញថា អ្នកគ្មានផ្ទះសម្បែងជាច្រើននៅទីនោះមានបញ្ហាសុខភាពធ្ងន់ធ្ងរ ហើយស្ទើរតែមិនអាចទទួលបានសេវាវេជ្ជសាស្រ្ត៕

មនុស្សរាប់ពាន់នាក់ ត្រូវបានជម្លៀសនៅលើកោះ ធេណេរីហ្វរបស់អេស្ប៉ាញ ខណៈចំហេះព្រៃរាលដាលខ្លាំង

2023/08/18 11:09:26 am        290
អេស្ប៉ាញ៖ អ្នកស្រុក ឡា អេស្ពើរ៉ានហ្សា (La Esperanza )នៅ លើកោះ ធេណេរីហ្វ (Tenerife )បានមើលឃើញចំហេះព្រៃដែលបានឆាបឆេះនៅក្នុងឧទ្យានជាតិតំបន់ភ្នំមួយនៅលើកោះរបស់អេស្ប៉ាញក្នុងតំបន់មហាសមុទ្រអាត្លង់ទិក ដោយបង្ខំឲ្យពួកគេស្ថិតនៅក្រោមវិធានការការបិទខ្ទប់ប្រុងប្រយ័ត្នកាលពីថ្ងៃព្រហស្បតិ៍ ១៧ សីហា ស្របពេលប្រជាពលរដ្ឋនៅបណ្ដាទីក្រុងផ្សេងទៀតត្រូវជម្លៀសចេញដោយបន្សល់ទុកមនុស្សរាប់ពាន់នាក់បាត់បង់ផ្ទះសម្បែង។ចំហេះព្រៃបានឆេះរាលដាលទំហំ៣១ គីឡូម៉ែត្រ ទូទាំងតំបន់ព្រៃឈើស្ងួតគ្របដណ្តប់លើគែមទាំងពីរនៃជ្រលងភ្នំដ៏ចោតនៅជិតភ្នំភ្លើងថេដេ (Mount Teide) ជាកំពូលខ្ពស់បំផុតរបស់ប្រទេសអេស្ប៉ាញ ដែលរារាំងការចូលទៅកាន់តំបន់នេះ និងគ្របដណ្តប់លើកោះជាច្រើនដោយផ្សែង និងផេះ។ភ្លើងឆេះព្រៃដែលបានឆាបឆេះឡើងកាលពីថ្ងៃពុធ បានឆេះបំផ្លាញផ្ទៃដីទំហំ ២.៦០០ ហិចតា ហើយខណៈក្រុមអ្នកស្រុកក្នុងភូមិមួយចំនួនត្រូវបានជម្លៀសចេញដើម្បីបញ្ជៀសពីគ្រោះថ្នាក់ អ្នកស្រុកមួយចំនួនផ្សេងទៀតត្រូវបានបញ្ជាឲ្យស្នាក់នៅក្នុងផ្ទះ ដែលប៉ះពាល់ដល់មនុស្សចំនួន ៣.៥០០នាក់ បន្ថែមទៀត។អង្គភាពការពារស៊ីវិលបាជម្លៀសមនុស្ស ១.២៩៤ នាក់ ចេញពីផ្ទះរបស់ពួកគេនៅក្នុងក្រុង អេល រ៉ូសារីយ៉ូ ( El Rosario) និង មនុស្សចំនួន១.៥២៥នាក់ពីតំបន់នៃទីក្រុង ឡា អូរ៉ូតាវ៉ា( La Orotava) កាលពីថ្ងៃព្រហស្បតិ៍ ដោយមានការជម្លៀសប្រជាជនសរុបបាន ជាង៣. ៨០០នាក់ និងមនុស្សជាច្រើននាក់ទៀតនៅតែត្រូវបានអនុវត្ត ការជម្លៀស ៕

មន្ត្រីតាលីបង់៖ ស្ត្រីទាំងឡាយបាត់បង់តម្លៃ ប្រសិនបើបុរសអាចមើលឃើញមុខរបស់ពួកគេនៅទីសាធារណៈ

2023/08/18 11:00:08 am        64
តាលីបង់៖ អ្នកនាំពាក្យរបស់ក្រសួងសំខាន់មួយនៃរដ្ឋាភិបាលតាលីបង់របស់ប្រទេសអាហ្វហ្គានីស្ថាន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ស្ត្រីបាត់បង់តម្លៃ ប្រសិនបើបុរសអាចមើលឃើញមុខរបស់ពួកគេនៅទីសាធារណៈ ដោយបន្ថែមថា ក្រុមអ្នកប្រាជ្ញផ្នែកសាសនា នៅក្នុងប្រទេសនេះ យល់ស្របថា ស្ត្រីត្រូវតែបិទមុខ នៅពេលនៅខាងក្រៅផ្ទះ។ពួកតាលីបង់ដែលបានចូលកាន់កាប់ប្រទេសនេះក្នុងខែសីហា ឆ្នាំ ២០២១ បានលើកឡើងពីការបរាជ័យរបស់ស្ត្រីក្នុងការសង្កេតមើលវិធីត្រឹមត្រូវ ក្នុងការពាក់ហ៊ីចាប ឬ ស្បៃឥស្លាម ដែលជាហេតុផលសម្រាប់ការរារាំងពួកគេពីកន្លែងសាធារណៈភាគច្រើន ក្នុងនោះមានសួនឧទ្យាន កន្លែងការងារ និងសាកលវិទ្យាល័យ។ .លោកម៉ូល ម៉ូហាមេដ សាឌីក អាគីហ្វ (Molvi Mohammad Sadiq Akif) អ្នកនាំពាក្យរបស់ក្រសួងបាបធម៌ និងគុណធម៌របស់តាលីបង់ បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃព្រហស្បតិ៍ជាមួយសារព័ត៌មាន APថា ប្រសិនបើមុខរបស់ស្ត្រីអាចមើលឃើញ នៅទីសាធារណៈ នោះនាំឲ្យមានលទ្ធភាពនៃការបែកបាក់ ( Fitnah) ឬ ធ្លាក់ចូលទៅក្នុងអំពើបាប។លោកអាគីហ្វ បាននិយាយថា៖«វាពិតជាអាក្រក់ណាស់ ដែលឃើញស្ត្រី (ដោយគ្មានពាក់ហ៊ីចាប) នៅក្នុងតំបន់មួយចំនួន (ទីក្រុងធំ) ហើយអ្នកប្រាជ្ញរបស់យើង ក៏យល់ស្របថា មុខរបស់ស្ត្រីគួរតែត្រូវបានលាក់បាំង។ វាមិនមែនថា មុខរបស់នាង អាក្រក់ ឬមានរបួសស្នាមអ្វីទេ។ មនុស្សស្រីមានតម្លៃខ្លួនឯង ហើយតម្លៃនោះ ធ្លាក់ចុះដោយសារបុរសសំឡឹងមើលមុខនាង។ ព្រះអាឡោះ ផ្តល់ការគោរពចំពោះស្ត្រីដែលពាក់ហ៊ីចាប ហើយតម្លៃ គឺស្ថិតនៅត្រង់នេះ៕

វិភាគ៖ ការមិនទទួលស្គាល់លោកហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រី ជាការិរះគន់មិនស្គាល់ច្បាប់ ឬជាវប្បធម៌ឡាំប៉ាចាស់គំរិល?

2023/08/18 09:58:22 am        479
ភ្នំពេញ៖ តាំងពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា ប្រកាសចុះចេញពីតំណែងនាយករដ្ឋមន្ត្រី និងប្រគល់ឱ្យទៅលោក ហ៊ុន ម៉ាណែតជាអ្នកដឹកនាំបន្ត ក្រុមនិន្នាការឆ្វេងនិយមបានចេញសារនយោបាយជាច្រើនលើកច្រើនសារដោយលើកឡើងថា ពីភាពមិនស្របច្បាប់នៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់លោកហ៊ុន ម៉ាណែតនៅអាណត្តិទី៧នេះដោយសារគណបក្សប្រជាជនកម្ពុជាមិនបានដាក់បេក្ខភាពលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧។ តើការលើកឡើងនេះ ត្រឹមត្រូវដែររទេ? តាមពិត សម្រាប់អ្នកតាមដានស្ថានការបោះឆ្នោត និងនយោបាយនៅកម្ពុជាដែលមិនលំអៀង សារនយោបាយ របស់គណបក្សប្រជាជនកម្ពុជា និងការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺច្បាស់ណាស់ថា គណបក្សប្រជាជនកម្ពុជា មានបេក្ខភាពនាយករដ្ឋមន្ត្រីចំនួន២រូបសម្រាប់ការបោះឆ្នោតអាណត្តិទី៧។ ទី១ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងទី២លោកបណ្ឌិត ហ៊ុន ម៉ាណែត។ សារនេះ ត្រូវបានបញ្ជាក់ក្នុងវេទិការជាសាធារណៈតាំងពីមុនយុទ្ធនាការឃោសនា​បោះឆ្នោតមកម្លេះ។ បន្ថែមពីនេះ មនុស្សទាំងអស់នៅកម្ពុជាមើលឃើញ និងឮពាក្យ “គាំទ្រសម្តេចតេជោហ៊ុន សែនបេក្ខភាពនាយករដ្ឋមន្ត្រី និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាអនាគតនាយករដ្ឋមន្ត្រី” ដែលជាសារនយោបាយច្បាស់ៗពីគណបក្សប្រជាជនកម្ពុជា​ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ហើយអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាវិញបានយកសារទាំងនេះ ចេញឃោសនាតាំងពីយុទ្ធនាការឃោសនាថ្ងៃដំបូងរហូតដល់ថ្ងៃបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត។ គិតមកដល់ពេលនេះ ព្រះមហាក្សត្របានចេញព្រះរាជសារតែងតាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ហើយគណរដ្ឋមន្ត្រីថ្មី នឹងត្រូវស្នើសុំសេចក្តីទុកចិត្តពីរដ្ឋសភានៅថ្ងៃទី២២ ខែសីហាខាងមុខនេះ ហើយល្ងាចថ្ងៃទី២២ គណៈរដ្ឋមន្ត្រីថ្មីនឹងចូលបំពេញតួនាទីរបស់ខ្លួន។ តើហេតុអ្វីមកដល់ពេលនេះហើយនៅតែមានសារនយោបាយដែលធ្វើឱ្យពលរដ្ឋក្នុងស្រុកមានភាពច្របូកច្របល់វិលវល់យ៉ាងដូចនេះ? ហើយហេតុអ្វីបានជាគ្រប់គូភាគីមិនព្រមទទួលស្គាល់ពីការឈ្នះចាញ់ដែលពលរដ្ឋខ្មែរជាអ្នកគូស?គណបក្សប្រជាជនកម្ពុជា​បានប្រកាសតាំងពីថ្ងៃទី២៤ ធ្នូ ឆ្នាំ២០២១មកម្លេះថា លោកបណ្ឌិត ហ៊ុន ម៉ាណែត គឺជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅថ្ងៃអនាគតដែលសម្រេចដោយមហាសន្និបាតគណបក្សប្រជាជនកម្ពុជា។ មួយវិញទៀតនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតគណបក្សប្រជាជនកម្ពុជា ក៏បានប្រកាសពីបេក្ខភាពនាយករ្ឋមន្ត្រីចំនួន២រូប​គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកបណ្ឌិត ហ៊ុន ម៉ាណែត។ បន្ថែមពីនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែតក៏បានឈរឈ្មោះជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញផងដែរ។ យោងតាមច្បាប់ និងនីតិវិធីនៃការបង្កើតរដ្ឋាភិបាល គណបក្សឈ្នះឆ្នោតនឹងជ្រើសរើសឥស្សរជននយោបាយ១រូបដើម្បីថ្វាយឱ្យព្រះមហាក្សត្រតែងតាំងជានាយករដ្ឋមន្ត្រី។ មាត្រា១១៩ថ្មី២ បានចែងថា “ តាមសេចក្តីស្នើពីគណបក្សដែលមានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា ព្រះមហាក្សត្រទ្រង់ ចាត់តាំងវីរជនមួយរូបជានាយករដ្ឋមន្ត្រីឱ្យបង្កើតរដ្ឋាភិបាល។ សេចក្តីស្នើពីគណបក្សដែលមានអាសនៈច្រើនជាងគេនៅក្នុងសភានេះ ត្រូវចម្លងជូនប្រធានរដ្ឋសភា។ វីរជនដែលនឹងត្រូវទទួលបានការចាត់តាំងជានាយករដ្ឋមន្ត្រី ត្រូវតែជាតំណាងរាស្ត្រដែលមានសញ្ជាតិខ្មែរទៅមួយគត់ និងដែលត្រូវបានជ្រើសរើសចេញពីគណបក្សដែលមានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា។ វីរៈជនដែលត្រូវបានចាត់តាំងនេះ នាំសហការីដែលជាតំណាងរាស្ត្រ ឬជាសមាជិកគណបក្សតំណាងនៅក្នុងរដ្ឋសភាដែលផ្គូរផ្គងឱ្យកាន់តំណែងផ្សេងៗនៅក្នុងរដ្ឋាភិបាល ទៅសុំសេចក្តីទុកចិត្តពីរដ្ឋសភា។ ការបោះឆ្នោតសេចក្តីទុកចិត្តត្រូវធ្វើលើសមាជិកគណៈរដ្ឋមន្ត្រីទាំងមូល។ កាលបើករដ្ឋសភាបានបោះឆ្នោតទុកចិត្តហើយ នោះព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្ត្រីទាំងមូល...”។​  នេះគឺជាទិដ្ឋភាពច្បាប់របស់កម្ពុជាក្នុងការតែងតាំងនាយករដ្ឋមន្ត្រី។ បើតាមការអង្កេត ការចេញព្រះរាជសារតែងតាំងកាលពីពេលកន្លងមកគឺធ្វើឡើងត្រឹមត្រូវតាមផ្លូវច្បាប់។ ហេតុដូចនេះ ការរិះគន់ដែលមិនមានមូលដ្ឋានច្បាប់ជាក់លាក់ច្បាស់លាស់ នឹងនាំបង្ហាញឱ្យឃើញពីកំសោយរបស់អ្នករិះគន់តែប៉ុណ្ណោះ។ បើតាម​មតិរិះគន់មួយ និងសាររិះគន់ គេអាចយល់បានថា ជាការឡាំប៉ាក្រោយការបោះឆ្នោតពីសំណាក់ក្រុមគណបក្សភ្លើងទានទៅវិញទេច្រើនជាងការលើកឡើងថាមិនត្រូវតាមផ្លូវច្បាប់។ ត្បិតអីបក្សដែលចាស់វស្សាមួយនេះ ត្រូវបានផាត់ចេញពីការបោះឆ្នោតដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)ព្រោះតែខ្វះឯកសារផ្លូវការដើម។ សម្រាប់កម្ពុជាគិតត្រឹមឆ្នាំ២០២៣នេះ កម្ពុជាឆ្លងកាត់ការបោះឆ្នោតចំនួន៧លើកជាប់ៗគ្នាឥតដាច់តាំពីឆ្នាំ១៩៩៣មក។ ការនេះ ល្មមឱ្យប្រជាពលរដ្ឋកម្ពុជា និងគណបក្សនយោបាយក្នុងប្រទេសទាំងអស់ចាស់ចិត្ត ចាស់គំនិត ហ៊ានទទួលស្គាល់លទ្ធផលផ្លូវការណ៍ដែលពលរដ្ឋខ្មែរ បានសម្រេចចិត្តជ្រើសរើសបក្សដែលពួកគាត់បានពេញចិត្ត និងចង់ឱ្យដឹកនាំបន្ត។ ក្នុងការបោះឆ្នោតលើកទី៧នេះ ម្ចាស់ឆ្នោតជាង ៨លាន២សែននាក់​បានបញ្ចេញមតិដែលស្មើជាង៨៤% នៃបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលមាន៩លាន៧សែននាក់។ ចំនួននេះ ច្រើនជាងការបោះឆ្នោត២០២២ជាង១លាននាក់ ហើយបើទោះបីជាមានការញុះញុងមិនឱ្យពលរដ្ឋទៅបោះឆ្នោតពីសំណាក់អ្នកនយោបាយ​​ខ្មែរនៅក្រៅប្រទេសរបស់ក្រុមអតីតគណបក្សសង្គ្រោះជាតិ ឬជាមេកើយចាស់របស់គណបក្សភ្លើងទៀនក្តី។ តាមរយៈព្រឹត្តិការណ៍នេះ យើងអាចយល់បានថា ពលរដ្ឋខ្មែរមានភាពចាស់ទុំនយោបាយដោយពលរដ្ឋ បានជ្រើសរើសវិធីប្រើប្រាស់សិទ្ធិនយោបាយតាមសន្លឹកឆ្នោត ជាជាងការធ្វើបាតុកម្មតវ៉ាតាមដងផ្លូវដូចកាលពីមុន។ ដូចនេះ ការបន្តធ្វើសកម្មភាពរិះគន់​លើកឡើងពីភាពមិនស្របច្បាប់របស់នាយករដ្ឋមន្ត្រីថ្មី លោកបណ្ឌិត ហ៊ុន ម៉ាណែត វាគ្រាន់តែជារឿងនយោបាយពីសំណាក់ក្រុមប្រឆាំងនៅកម្ពុជាដែលគ្មានក្រឡាដើរតែប៉ុណ្នោះ។ ក្នុងនាមជាអ្នកនយោបាយគួរតែកម្កល់ប្រយោជន៍ជាតិជាធំ សុខដុមរមនាសង្គមជាអាទិភាព ទោះនរណាឡើងកាន់អំណាច បក្សណាឡើងកាន់អំណាច ក្រុមណាឡើងកាន់អំណាច ក៏នៅតែជាខ្មែរដដែល។ ឆ្លងកាត់ការបោះឆ្នោតជាង៣០ឆ្នាំមកនេះ ពលរដ្ឋខ្មែរស្នើឱ្យអ្នកនយោបាយដែលមិនទាន់ទទួលបានការគាំទ្រគួរប្តូរវិធីសាស្ត្រស្វែងរកសំឡងឆ្នោត បង្ហាញពីចំណុចខ្លាំងលើគោលនយោបាយរបស់ខ្លួនដើម្បីឱ្យពលរដ្ឋពេញចិត្តជាជាងការឡាំប៉ាក្រោយការបោះឆ្នោត។ វប្បធម៌នេះ ត្រូវបានអនុវត្តច្រើនអាណត្តិរួចមកហើយដែលមិនមានភាពចំណេញដល់សង្គមម្តងណាឡើយ មានតែបង្ហាញពីភាពអាប់អួរក្នុងសង្គមបែងចែងបក្សពួក ហើយបរទេសមើលងាយតែប៉ុណ្ណោះ។  ពលរដ្ឋខ្មែរដែលធ្លាប់ឆ្លងកាត់សម័យសង្គ្រាម ការបែកបាក់គ្នា​ ការហែកហួរផ្ទៃក្នុងពិតណាស់ចង់បានស្ថេរភាព ចង់បានការបន្តអភិវឌ្ឍ និងចង់បានសង្គមនីតិរដ្ឋ។ ពោលគឺ​ចាញ់ដឹង ចាញ់ ឈ្នះដឹងឈ្នះ មិនមែនប្រើប្រាស់សារបំភ្លៃនិយាយគ្មានហេតុផល និងផ្លូវច្បាប់សំអាងច្បាស់លាស់ ហើយអ្វីដែលធ្វើនេះវាហាក់ដូចជាលំអានចាស់ហួសឌឺឡេសម្រាប់ពលរដ្ឋខ្មែរសម័យទំនើបនេះទៅហើយ៕ ដោយ៖ ចៅមាស

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម គីម វីរៈ ដឹកនាំក្រុមការងារចុះពិនិត្យ និងនាំស្បៀងមួយចំនួនចែកជូនពលរដ្ឋភៀសសឹក ក្នុងខេត្តព្រះវិហារ
07/27/2025 12:07 AM
TOP STORY | ឯកឧត្តម ហេង រតនា៖ ចោរសៀមចិញ្ចឹមចិត្ត បើអញលួចប្លន់ប្រាសាទព្រះវិហារមិនបានទេ គឺត្រូវបំផ្លាញ និងកម្ទេចចោលតែម្តង!
07/26/2025 11:07 PM
TOP STORY | ក្រសួងការពារជាតិកម្ពុជា ប្រកាសច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់មិនពិត និងមានចរិតព្យាបាទពីសំណាក់ថៃ
07/26/2025 09:07 PM
TOP STORY | អ្នកនាំពាក្យសម្ដេចតេជោ៖ ថ្ងៃទី៣នៃសត្រូវឈ្លានពាន តេជោសែន បន្តផ្តល់ប្រឹក្សាយុទ្ធសាស្រ្តយោធាដល់សម្តេចធិបតី និងបណ្តាមេទ័ពដើម្បីវាយខ្មាំងដោយភាពហានក្លា
07/26/2025 08:07 PM
ឯកឧត្តម ឌិត ទីណា បន្តសួរសុខទុក្ខប្រជាពលរដ្ឋជម្លៀសពីតំបន់ព្រំដែនអូរបីជាន់
07/26/2025 06:07 PM
ក្រុមយុវជននាំគ្នារៀបចំចម្អិនម្ហូបជូនជនភៀសសឹក ដែលគេចពីតំបន់សមរភូមិវាយប្រហាររបស់កងទ័ពថៃ ក្នុងខេត្តឧត្តរមានជ័យ
07/26/2025 06:07 PM
សិក្ខាកាមវគ្គអប់រំនយោបាយកម្រិត១វគ្គជំនាន់៨១របស់គណបក្សប្រជាជនកម្ពុជានាំយកអំណោយចែកជូននគរបាលការពារបេតិកភណ្ឌប្រាសាទព្រះវិហារ
07/26/2025 05:07 PM
ប្រធាន IAEA ត្រូវលើកទឹកចិត្តដោយការសម្រេចចិត្តរបស់អ៊ីរ៉ង់ ឲ្យមកទស្សនកិច្ចប្រទេសនេះ នៅប៉ុន្មាន សប្តាហ៍ខាងមុខ
07/26/2025 05:07 PM
មនុស្សយ៉ាងតិច ៨នាក់ បានស្លាប់ និង ១៣នាក់ បានរងរបួស នៅក្នុងការវាយប្រហារ «ភេរវកម្ម» នៅភាគអាគ្នេយ៍អ៊ីរ៉ង់
07/26/2025 05:07 PM
ខ្មែរជួយខ្មែរ៖ ក្រសួងកសិកម្ម បន្តនាំយកបន្លែចំនួន ៣តោនបន្ថែមទៀតជូនប្រជាពលរដ្ឋនៅជំរុំភៀសសឹកខេត្តឧត្ដរមានជ័យ
07/26/2025 05:07 PM