TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី
TOP STORY | ខណៈព្រំដែនកំពុងមានការផ្ទុះអាវុធ, សម្តេចតេជោ ហ៊ុន សែន ប្រាប់ពលរដ្ឋឲ្យជឿទុកចិត្ត​លើ​រាជរដ្ឋាភិបាល និងកងទ័ព

នយោបាយ​ និង ការអភិវឌ្ឍន៍

ចិនបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការចោទប្រកាន់របស់អាមេរិក លើការផ្ទេរបច្ចេកវិទ្យាដោយបង្ខំ

2023/08/18 08:51:31 am        236
ចិន៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោកស្រី Shu Jueting (ស៊ូ ជៀកធីង) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនប្រឆាំងដាច់ខាតចំពោះការចោទប្រកាន់របស់សហរដ្ឋអាមេរិក ចំពោះការផ្ទេរបច្ចេកវិទ្យាដោយបង្ខំ ដោយសារខ្លួនខិតខំសម្រាប់ទីផ្សារតម្រង់ទិស ផ្អែកលើច្បាប់ និងបរិយាកាសធុរកិច្ចអន្តរជាតិសម្រាប់ក្រុមហ៊ុនទាំងអស់។នៅក្នុងសវនាការនាពេលថ្មីៗនេះ ដែលធ្វើឡើងដោយសភាតំណាងសហរដ្ឋអាមេរិក សវនាការនោះត្រូវបានគេណែនាំថា ប្រទេសចិនបាននិងកំពុងទទួលបានបច្ចេកវិទ្យា ទិន្នន័យ និងកម្មសិទ្ធិបញ្ញារបស់សហរដ្ឋអាមេរិកដោយបង្ខំ ឬតាមរយៈការរួមបញ្ចូលគ្នា ដើម្បីជួយក្រុមហ៊ុនចិនជំនួសសមភាគីសហរដ្ឋអាមេរិករបស់ពួកគេ។លោកស្រី Shu បាននិយាយ «សេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយភាគីអាមេរិក គឺផ្ទុយស្រឡះពីការពិត។ ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន-អាមេរិក គឺជាផលប្រយោជន៍ទៅវិញទៅមក និងវិធានការឈ្នះ-ឈ្នះ។ ប្រទេសចិនស្វាគមន៍ក្រុមហ៊ុនមកពីគ្រប់ប្រទេស រួមទាំងក្រុមហ៊ុនមកពីសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍ និងទទួលបានជោគជ័យនៅក្នុងប្រទេសចិន ហើយខិតខំបង្កើតបរិយាកាសធុរកិច្ចដែលផ្តោតលើទីផ្សារ ផ្អែកលើច្បាប់ និងអន្តរជាតិសម្រាប់ក្រុមហ៊ុនគ្រប់ប្រភេទ»។អ្នកនាំពាក្យរូបនេះ បានជំរុញឱ្យសហរដ្ឋអាមេរិក ប្រព្រឹត្តចំពោះក្រុមហ៊ុនចិននៅសហរដ្ឋអាមេរិក ដោយយុត្តិធម៌ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ៕

អាជ្ញាធរកាណាដា ជម្លៀសមនុស្សរាប់ម៉ឺននាក់ចេញពីទីក្រុងក្នុងភាគខាងជើងខណៈចំហេះព្រៃរាលដាលខ្លាំង

2023/08/18 08:34:27 am        194
កាណាដា៖ ក្រុមពន្លត់អគ្គិភ័យរបស់ប្រទេសកាណាដាកាលពីថ្ងៃព្រហស្បតិ៍ទី ១៧ ខែសីហាបានព្យាយាមទប់ស្កាត់អណ្ដាតភ្លើងពីចំហេះព្រៃ កុំឲ្យរាលដាលដល់ទីក្រុង Yellowknife ភាគខាងជើង ជាទីដែលអ្នកស្រុកទាំងអស់ចំនួន ២០.០០០ នាក់ កំពុងចាកចេញតាមរថយន្ត និងយន្តហោះបន្ទាប់ពីបញ្ជាជម្លៀសត្រូវបានប្រកាស។ យន្តហោះទម្លាក់ទឹក បានហោះទាបពីលើទីក្រុងYellowknife ខណៈផ្សែងក្រាស់បានគ្របដណ្តប់រដ្ឋធានីនៃដែនដីភាគពាយ័ព្យដ៏ធំ និងមានប្រជាជនតិច។ ក្រុមមន្ត្រីបាននិយាយថា ភ្លើងដែលកំពុងរំកិលបន្តិចម្តងៗ ពេលនេះស្ថិតនៅចម្ងាយ ១៥ គីឡូម៉ែត្រភាគពាយ័ព្យនៃទីក្រុងនេះ ហើយអាចទៅដល់ជាយក្រុងនៅថ្ងៃសៅរ៍ ប្រសិនបើមិនមានភ្លៀងធ្លាក់។សេវាកម្មពន្លត់អគ្គិភ័យក្នុងតំបន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញសង្គម Facebook ថា រយៈពេលដ៏លំបាកបំផុតនៅប៉ុន្មានថ្ងៃនៅខាងមុខ ដែលនឹងមានខ្យល់ខ្លាំងរយៈពេលពីរថ្ងៃពីភាគពាយ័ព្យទៅខាងលិច នៅថ្ងៃសុក្រ និងថ្ងៃសៅរ៍សប្ដាហ៍នេះ។   នៅក្នុងខេត្ត British Columbia ស្ថិតនៅប៉ាស៊ីហ្វិក ដែលបានទទួលរងចំហេះព្រៃដ៏ខ្លាំងខុសពីធម្មតាក្នុងឆ្នាំនេះ ដោយក្រុមមន្ត្រីបានព្រមានអ្នកស្រុកឲ្យត្រៀមខ្លួនសម្រាប់ស្ថានភាពចំហេះព្រៃដ៏ធ្ងន់ធ្ងរ ។លោកនាយករដ្ឋមន្ត្រី ចាស្ទីន ទ្រូដូ (Justin Trudeau)បានរៀបចំកិច្ចប្រជុំមួយនៃក្រុមឆ្លើយតបឧបទ្ទវហេតុ ដើម្បីពិភាក្សាពីភ្លើងឆេះព្រៃ៕

នាវានៅកំពង់ផែអ៊ុយក្រែន ទៅដល់ប្រទេសទួរគី ទោះបីជាមានការរារាំងពីរុស្ស៊ី

2023/08/18 08:13:48 am        306
រុស្ស៊ី៖ នាវាដឹកទំនិញស៊ីវិល មួយគ្រឿងដែលធ្វើដំណើរពីប្រទេសអ៊ុយក្រែន បានទៅដល់ដែនទឹករបស់ប្រទេសទួរគី កាលពីថ្ងៃព្រហស្បតិ៍ ក្នុងការមានៈចំពោះការរារាំងរបស់ទីក្រុងមូស្គូ ដែលបានបង្ហាញថានាវាមួយគ្រឿងផ្សេងទៀត ស្ថិតនៅក្រោមការវាយប្រហារពីបុគ្គលិកយោធារុស្ស៊ី។ នាវា Joseph Schulte ដោតទង់ជាតិទីក្រុងហុងកុង បានចាកចេញពីកំពង់ផែទីក្រុង Odesa កាលពីថ្ងៃពុធ ជានាវាដំបូងគេដែលប្រឈមដោយផ្ទាល់ចំពោះបំណងថ្មីរបស់រុស្ស៊ីដើម្បីបិទដំណើរការរបស់អ៊ុយក្រែនទៅកាន់សមុទ្រខ្មៅ។ ទីតាំងចរាចារណ៍ដែនសមុទ្រ បានបង្ហាញថា នាវាកំពុងចូលមកដែនដីរបស់ទួរគី បន្ទាប់ពីធ្វើដំណើរតាមផ្លូវប្រទេសលោកខាងលិច ដែលបញ្ចៀសដែនទឹកអន្តរជាតិ ក្នុងការគាំទ្ររបស់ប្រទេសទាំងឡាយ ដែលគ្រប់គ្រងដោយសមាជិកសម្ព័ន្ធយោធាណាតូ មានប្រទេសរ៉ូម៉ានី និងប៊ុលហ្គារី។ ក្រុមហ៊ុនអាល្លឺម៉ង់ ដែលជាសហម្ចាស់កម្មសិទ្ធិនាវាដឹកទូទំនិញ បាននិយាយថានាវានេះនឹងប្រហែលជាទៅដល់គោលដៅរបស់ខ្លួន នៅទីក្រុងអ៊ីស្តង់ប៊ុល នៅល្ងាចថ្ងៃព្រហស្បតិ៍។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា នាវានេះកំពុងប្រើប្រាស់ច្រករបៀងមនុស្សធម៌ថ្មី ដែលទីក្រុងគីវបានបង្កើតឡើងបន្ទាប់ពីរុស្ស៊ី បានបោះបង់ចោលកិច្ចព្រមព្រៀងដ៏សំខាន់កាលពីមុនដែលអនុញ្ញាតឲ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិ និងស្បៀងអាហារ ឆ្លងកាត់សមុទ្រខ្មៅ។ បេសកកម្មរបស់នាវា Joseph Schulte ធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីកងទ័ពជើងទឹករុស្ស៊ី បានបាញ់ព្រមាន និងឡើងទៅលើនាវាដឹកទំនិញមានបុគ្គលិកទួរគីធុនតូចមួយគ្រឿង ដែលកំពុងធ្វើដំណើរទៅកាន់កំពង់ផែ Izmail ប្រទេសអ៊ុយក្រែន។រុស្ស៊ី បានបង្កើន ការវាយប្រហារលើសមុទ្រខ្មៅរបស់អ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែទន្លេ Danube ចាប់តាំងពីការដកខ្លួនចេញពីកិច្ចព្រមព្រៀងព្រៀងគ្រាប់ធញ្ញជាតិសម្របសម្រួលដោយប្រទេសទួរគី និងអង្គការសហប្រជាជាតិ៕

សហរដ្ឋអាមេរិក អនុម័តការបញ្ជូនយន្តហោះ F-16 ទៅកាន់ប្រទេសអ៊ុយក្រែន ពីដាណឺម៉ាក និងហូឡង់

2023/08/18 08:06:19 am        366
អាមេរិក៖ មន្ត្រីសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក បានអនុម័ត ការបញ្ជូនយន្តហោះប្រយុទ្ធ F-16 ទៅកាន់ប្រទេសអ៊ុយក្រែនពីប្រទេសដាណឺម៉ាក និងប្រទេសហូឡង់ ដើម្បីការពារប្រឆាំងអ្នកឈ្លានពានរុស្ស៊ី ភ្លាមៗបន្ទាប់ពីការបណ្តុះបណ្តាលអាកាសយានិកបានបញ្ចប់។មន្ត្រីនិយាយថា រដ្ឋមន្ត្រីការបរទេស លោក Antony Blinken បានផ្ញើរលិខិតទៅកាន់ភាគីដាណឺម៉ាក និងហូឡង់ដោយផ្តល់ការធានាថាសហរដ្ឋអាមេរិក នឹងរួសរាន់អនុម័តការផ្ទេរនូវសំណើរសុំយន្តហោះF-16 ទៅកាន់ប្រទេសអ៊ុយក្រែន នៅពេលដែលអាកាសយានិកត្រូវបានបណ្តុះបណ្តាល។ ប្រទេសដាណឺម៉ាក និងប្រទេសហូឡង់ កាលពីពេលថ្មីៗនេះបានស្នើសុំសម្រាប់ការធានាទាំងនោះ។ សហរដ្ឋអាមេរិកត្រូវតែអនុម័តការផ្ទេរយន្តហោះយោធាពីសម្ព័ន្ធមិត្តរបស់ខ្លួនទៅឲ្យអ៊ុយក្រែន។លោក Bliken បាននិយាយនៅក្នុងលិខិតមួយច្បាប់ទៅកាន់មន្ត្រីប្រទេសទាំងពីរថា ខ្ញុំសរសេរលិខិតនេះដើម្បីបញ្ជាក់ថា សហរដ្ឋអាមេរិក គាំទ្រពេញទំហឹងសម្រាប់ប្រទេសទាំងពីរក្នុងការផ្ទេរយន្តហោះប្រយុទ្ធ F-16 ទៅឲ្យប្រទេសអ៊ុយក្រែន សម្រាប់ការបណ្តុះបណ្តាលអាកាសយានិកអ៊ុយក្រែនតាមរយៈគ្រូបណ្តុះបណ្តាល យន្តហោះ F-16 ដែលមានសមត្ថភាព៕

រដ្ឋាភិបាលថ្មីបន្តបង្កើនការអនុវត្តគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ

2023/08/17 03:38:36 pm        866
ភ្នំពេញ៖ នៅពេលអនាគត ទោះបីជាត្រូវមានការផ្លាស់ប្តូរនាយករដ្ឋមន្រ្តីថ្មីក៏ដោយ គោលនយោបាយផ្តល់ប្រាក់​ឧបត្ថម្ភ​ជូនដល់ស្រ្តីមានផ្ទៃពោះ រហូតកូនអាយុក្រោម ២ឆ្នាំ រាជរដ្ឋាភិបាលថ្មីនៅតែបន្តអនុវត្ត ​ដើម្បីលើក​កម្ពស់​សុខុមាលភាពមាតា​ និងកុមារតូច។ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង និងជាអ្នកនាំពាក្យបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​បានមានប្រសាសន៍ថា ការផ្តល់ប្រាក់​ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ​ និងកូន​អាយុក្រោម​ ២ឆ្នាំនេះ ​គឺជាគោល​នយោបាយ​របស់​រាជរដ្ឋា​ភិបាល​ ដែលកើតចេញពីកម្មវិធីគោលនយោបាយ​របស់​គណបក្សប្រជាជនកម្ពុជា​ ក្នុងការចូលរួម​លើកកម្ពស់​សុខុមាលភាពមាតា​ និងទារក រួមចំណែកដោះស្រាយកង្វះអាហារូបត្ថម្ភ ព្រមទាំង​ជំរុញការលូតលាស់ទាំងកាយសម្បទា​ និងបញ្ញាស្មារតី។ ឯកឧត្តម បានបន្តថា កម្មវិធីនេះ នឹងបន្តអនុវត្ត ក៏ដូចជាគោលនយោបាយផ្សេងទៀតពិសេសកសាង​ប្រព័ន្ធ​សន្តិសុខសង្គមដ៏រឹងមាំមួយដែលនឹងធានាបាននូវសន្តិសុខប្រាក់ចំណូល រួមចំណែកកាត់​បន្ថយ​ភាពក្រីក្រ ​និងលើកកម្ពស់ស្ថិរភាពសង្គម។ពាក់ព័ន្ធគោលនយោបាយនេះដែរ ប្រជាពលរដ្ឋដែលកំពុងពពោះ និងមួយចំនួនផ្សេងទៀត​ទើប​សម្រាលកូនរួច​ កំពុងរងចាំបើកប្រាក់​ឧបត្ថម្ភ​នៅទីស្នាក់ការកណ្តាលបេឡាជាតិសន្តិសុខសង្គម បានថ្លែង​អំណរគុណដល់រាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះស្ដ្រីមានផ្ទៃពោះ។ សូមជម្រាបថា ​ស្រី្តដែលអាចទទួលបានប្រាក់ឧបត្ថម្ភទាំងនេះ​ត្រូវ​តែ​ជា​កម្មកនិយោជិតជាស្រ្តី ដែល​ស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ​និងមានសញ្ញាតិខ្មែរ, ជាមន្រ្តីរាជការ​ក្នុងក្របខណ្ឌ​មុខងារសាធារណៈ ដែលបម្រើការងារតាមក្រសួង​ ស្ថាប័ននៅថ្នាក់ជាតិ ​និងថ្នាក់ក្រោមជាតិ ដែលស្ថិត​ក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល ​និងជាមន្រ្តីកម្មសិក្សា និង​មន្រ្តីជាប់កិច្ចសន្យាដែលបម្រើការងារនៅ​តាម​ក្រសួង ​ស្ថាប័ន ​អង្គភាព ​និង​ថ្នាក់​ក្រោម​ជាតិដែល​មាន​ការ​ទទួលស្គាល់​ដោយ​ក្រសួងមុខងារសាធារណៈ៕អត្ថបទ៖ ឈិត បូរ៉ាវី

អ្នកដំណើររត់ដើម្បីសង្គ្រោះជីវិត បន្ទាប់ពីរថយន្តក្រុងមួយគ្រឿងឆាបឆេះក្នុងប្រទេសអាហ្សង់ទីន

2023/08/17 02:15:01 pm        211
អាហ្សង់ទីន៖ ភាពតានតឹងបានកើតឡើងនៅលើផ្លូវហាយវេមួយក្នុងទីក្រុង ប៊ុយណូ ស៊ែរ (Buenos Aires) ប្រទេសអាហ្សង់ទីន នៅពេលដែលរថយន្តក្រុងមួយគ្រឿងបានផ្ទុះឆេះដោយមិននឹកស្មានដល់ បណ្តាលឲ្យអ្នកដំណើររត់គេចទាំងភ័យស្លន់ស្លោ កាលពីថ្ងៃពុធ (១៦ សីហា)។ អគ្គិភ័យបានកើតឡើងនៅលើផ្លូវហាយវេ General Paz ហើយត្រូវបានថតដោយកាមេរ៉ាសុវត្ថិភាពរបស់នគរបាលក្រុង ប៊ុយណូ ស៊ែរ ផងដែរ។ អគ្គិភ័យនោះបានឆាបឆេះរថយន្តក្រុងទាំងមូលយ៉ាងសន្ធោសន្ធៅ និងរាលដាលពាសពេញផ្លូវកៅស៊ូ ដោយសារតែការធ្លាយប្រេង ធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើររបស់យានយន្តជាច្រើន។ប្រភពព័ត៌មានក្នុងស្រុកបានរាយការណ៍ថា មូលហេតុនៃអគ្គិភ័យគឺបណ្តាលមកពីទុស្សេចរន្តអគ្គិសនី ហើយអគ្គិភ័យនោះត្រូវបានពន្លត់ដោយរថយន្តពន្លត់អគ្គិភ័យក្នុងស្រុក។ មិនមានមនុស្សណាម្នាក់ត្រូវបាន រងរបួសក្នុងឧបទ្ទវហេតុនោះទេ៕

រដ្ឋធានីមូស្គូ ដាក់បង្ហាញគ្រឿងយុទ្ធោបករណ៍យោធារបស់លោកខាងលិចដែលរឹបអូសបាន

2023/08/17 02:10:32 pm        254
រុស្ស៊ី៖ នៅឧទ្យាន Patriot ក្នុងតំបន់រដ្ឋធានីមូស្គូ ដែលឧទ្ទិសដល់សមិទ្ធផលរបស់កងទ័ពរុស្ស៊ី មានមន្ត្រីម្នាក់ពាក់មួកពណ៌បៃតងបានឈរនៅពីមុខរថពាសដែកឈ្មោះ MaxxPro របស់អាមេរិកដែលរឹបអូសបាន។ ជុំវិញមន្ត្រីម្នាក់នោះ មានគ្រឿងយុទ្ធោបករណ៍យោធាលោកខាងលិចជាច្រើនទៀតត្រូវបានដាក់តាំងបង្ហាញ ដែលជាឱកាសមួយសម្រាប់កងទ័ពរុស្ស៊ី ក្នុងការបង្ហាញពីសមិទ្ធផលរបស់ខ្លួន និងចំអកដល់ការវាយបកដែលអ៊ុយក្រែនបានចាប់ផ្តើមកាលពីខែមិថុនា។អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ ដែលឥឡូវនេះកំពុងដោះស្រាយបញ្ហានានាទាក់ទងនឹងឧស្សាហកម្មយោធារបស់ប្រទេសក្នុងនាមជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានទៅទស្សនាការតាំងពិពណ៌នោះកាលពីថ្ងៃពុធ។ការតាំងពិព័រណ៍នេះ ក៏មានបង្ហាញនូវសព្វាវុធផលិតដោយអ៊ុយក្រែន ដែលត្រូវចោទប្រកាន់ថាបានរឹបអូសតាំងពីការចាប់ផ្តើមយុទ្ធនាការយោធាក្នុងខែកុម្ភៈឆ្នាំ២០២២មក។ កាលពីរដូវក្តៅមុន កងទ័ពរុស្ស៊ីបានបង្ហាញគ្រឿងយុទ្ធោបករណ៍ទាំងនោះរួចហើយ ដែលខ្លួនបាននិយាយថាវានាំយកមកវិញពីអ៊ុយក្រែន។ការតាំងបង្ហាញនេះគឺជាការទាក់ទាញមួយនៅក្នុងវេទិកាកងទ័ពឆ្នាំ២០២៣ ដែលដំណើរការរហូតដល់ថ្ងៃទី២០ ខែសីហា ហើយត្រូវបានចូលរួមដោយក្រុមគណៈប្រតិភូយោធាមកពីបណ្តាប្រទេសដែលចាត់ទុកថាជា "មិត្តភក្តិ"ដោយទីក្រុងម៉ូស្គូ។ អស់រយៈពេលជាង១៧ខែក្នុងការវាយលុកមក សមត្ថភាពការពារនៃបរិវេណឧស្សាហកម្មយោធារបស់រុស្ស៊ី គឺជាបញ្ហាប្រឈមដ៏សំខាន់មួយសម្រាប់វិមានក្រឹមឡាំង៕

សិង្ហបុរីចោទប្រកាន់ជនបរទេស១០នាក់ រឹបអូសទ្រព្យសម្បត្តិ១ពាន់លានដុល្លារសិង្ហបុរី ក្នុងសំណុំរឿងសម្អាតប្រាក់

2023/08/17 02:07:48 pm        222
សិង្ហបុរី៖ ក្រុមអាជ្ញាធរសិង្ហបុរី បានចោទប្រកាន់ជនបរទេសចំនួន១០នាក់នៅក្នុងតុលាការកាលពីថ្ងៃពុធ (១៦ សីហា) ពីបទលាងសម្អាតប្រាក់ និងបទល្មើសក្លែងបន្លំ ក្នុងសំណុំរឿងពាក់ព័ន្ធនឹងសាច់ប្រាក់ប្រហែល ១ពាន់លានដុល្លារសិង្ហបុរី (៧៣៧ លានដុល្លារ) ទ្រព្យសម្បត្តិ រថយន្តទំនើប និងទ្រព្យសម្បត្តិផ្សេងទៀត។ នគរបាលសិង្ហបុរីបាននិយាយថា ជនបរទេសទាំងនោះមានអាយុចន្លោះពី ៣១ឆ្នាំ ទៅ ៤៤ឆ្នាំ ហើយសញ្ជាតិរបស់ពួកគេរួមមាន ចិន ទួរគី ស៊ីប និងនីវ៉ានូអាទូ ជាដើម។នគរបាលបានរឹបអូសទ្រព្យសម្បត្តិអំឡុងពេលការវាយឆ្មក់ក្នុងពេលដំណាលគ្នា នៅទូទាំងប្រទេសកោះនេះកាលពីថ្ងៃអង្គារ (១៥ សីហា) ហើយការហាមឃាត់នៃការបញ្ជាទិញត្រូវបានដាក់ចេញ ប្រឆាំងនឹងទ្រព្យសម្បត្តិ៩៤ទីតាំង និងយានយន្តចំនួន៥០គ្រឿង ដែលមានតម្លៃប៉ាន់ស្មានសរុបជាង៨១៥លានដុល្លារសិង្ហបុរី (៥៩៩លានដុល្លារ)។នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ធនាគារកណ្តាលសិង្ហបុរីបាននិយាយថា ខ្លួនបានទាក់ទងជាមួយស្ថាប័នហិរញ្ញវត្ថុ (FIs) ដែលមូលនិធិមានសក្តានុពលត្រូវបានកំណត់អត្តសញ្ញាណ។ ការចូលរួមត្រួតពិនិត្យជាមួយស្ថាប័ន FIs ទាំងនេះកំពុងបន្ត ដោយមិនបញ្ចេញឈ្មោះស្ថាប័នហិរញ្ញវត្ថុនោះឡើយ៕

គ្រួសារជាច្រើន ស្វែងរកអ្នកបាត់ខ្លួនខណៈចំនួនអ្នកស្លាប់ដោយការផ្ទុះនៅសាធារណៈរដ្ឋដូមីនិក កើនដល់២៧នាក់

2023/08/17 02:01:41 pm        259
ដូមីនិក៖ យោងតាមមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ជាតិ បានឲ្យដឹងថា ក្រុមគ្រួសាជាច្រើននៃអ្នកដែលបានបាត់ខ្លួន បន្ទាប់ពីការផ្ទុះនៅក្នុងទីក្រុង San Cristobal សាធារណៈរដ្ឋដូមីនិក បានស្វែងរកសាច់ញាតរបស់ពួកគេទាំងអស់សង្ឃឹមកាលពីថ្ងៃពុធ ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់២៧នាក់។ក្រុមអ្នកពន្លត់អគ្គិភ័យ ទាហាន និងក្រុមអ្នកសង្គ្រោះ បានបន្តធ្វើការងារនៅក្នុងតំបន់មហន្តរាយ ខណៈក្រុមគ្រួសារជាច្រើន បានមកប្រមូលផ្តុំគ្នានៅខាងក្រៅមន្ទីពេទ្យ។ក្រុមគ្រួសារមួយចំនួននិយាយថាពួកគេ បានស្វែងរកនៅតាមមជ្ឈមណ្ឌលវេជ្ជសាស្ត្រជាច្រើនកន្លែង ប៉ុន្តែ នៅតែពុំមានព័ត៌មានអំពីមនុស្សជាទីស្រលាញ់របស់ពួកគេឡើយ។ អាជ្ញាធរនៅតែមិនទាន់បានរកឃើញពីមូលហេតុនៃការផ្ទុះកាលពីថ្ងៃចន្ទនៅឡើយ ហើយមនុស្សជាង៥០០នាក់ និងរថយន្តសង្គ្រោះ៣២គ្រឿង ត្រូវបានដាក់ពង្រាយ៕

ភាពចលាចល នៅអាកាសយានដ្ឋាន Frankfurt បន្ទាប់ពីទឹកជំនន់បណ្តាលឲ្យមានការអាក់ខាន

2023/08/17 01:57:57 pm        263
អាល្លឺម៉ង់៖ ទីកន្លែងដ៏ចលាចលបានបង្ហាញនៅអាកាសយានដ្ឋាន Frankfurt ប្រទេសអាល្លឺម៉ង់ នៅព្រឹកថ្ងៃព្រសហស្បតិ៍ ទី១៧ ខែសីហានេះ បន្ទាប់ពីការជន់លិចដោយទឹកជំនន់ធ្ងន់ធ្ងរ ពីភ្លៀងធ្លាក់ខ្លាំង បានបណ្តាលឲ្យមានការលុបចោលឬពន្យាពេលយើងហោះហើរ។យោងតាមគេហទំព័រអាកាសយានដ្ឋានទីក្រុង Frankfurt បានឲ្យដឹងថា រូបភាពវីដេអូបានបង្ហាញជួរបត់បែនដ៏វែង នៅតំបន់ចេញដំណើរនៅអាកាសយានដ្ឋាន ដោយអ្នកដំណើរមួយចំនួន បានអង្គុយនៅលើកម្រាលឥដ្ឋ បន្ទាប់ពីទឹកជំនន់បណ្តាលឲ្យជើងហោះហើរប្រមាណ៧០ ត្រូវបានលុបចោល។ការព្រមានពីអាកាសធាតុមិនអំណោយផលខ្លាំង ត្រូវបានចេញដោយនាយកដ្ឋានសេវាអាកាធាតុប្រទេសអាល្លឺម៉ង់ នៅទូទាំងរដ្ឋ Hesse កាលពីថ្ងៃពុធទី១៦ ខែសីហា មានទឹកភ្លៀងរហូតដល់៦០លីត្រក្នុង១ម៉ែត្រក្រឡា ត្រូវបានកត់ត្រានៅក្នុងផ្នែកមួយចំនួនក្នុងតំបន់នេះ នៅពេលល្ងាច៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌិត ទីណា បន្តសួរសុខទុក្ខប្រជាពលរដ្ឋជម្លៀសពីតំបន់ព្រំដែនអូរបីជាន់
07/26/2025 06:07 PM
ក្រុមយុវជននាំគ្នារៀបចំចម្អិនម្ហូបជូនជនភៀសសឹក ដែលគេចពីតំបន់សមរភូមិវាយប្រហាររបស់កងទ័ពថៃ ក្នុងខេត្តឧត្តរមានជ័យ
07/26/2025 06:07 PM
សិក្ខាកាមវគ្គអប់រំនយោបាយកម្រិត១វគ្គជំនាន់៨១របស់គណបក្សប្រជាជនកម្ពុជានាំយកអំណោយចែកជូននគរបាលការពារបេតិកភណ្ឌប្រាសាទព្រះវិហារ
07/26/2025 05:07 PM
ប្រធាន IAEA ត្រូវលើកទឹកចិត្តដោយការសម្រេចចិត្តរបស់អ៊ីរ៉ង់ ឲ្យមកទស្សនកិច្ចប្រទេសនេះ នៅប៉ុន្មាន សប្តាហ៍ខាងមុខ
07/26/2025 05:07 PM
មនុស្សយ៉ាងតិច ៨នាក់ បានស្លាប់ និង ១៣នាក់ បានរងរបួស នៅក្នុងការវាយប្រហារ «ភេរវកម្ម» នៅភាគអាគ្នេយ៍អ៊ីរ៉ង់
07/26/2025 05:07 PM
ខ្មែរជួយខ្មែរ៖ ក្រសួងកសិកម្ម បន្តនាំយកបន្លែចំនួន ៣តោនបន្ថែមទៀតជូនប្រជាពលរដ្ឋនៅជំរុំភៀសសឹកខេត្តឧត្ដរមានជ័យ
07/26/2025 05:07 PM
ប្រជាជនប៉ាឡេស្ទីនដែលបានភៀសខ្លួន ប្រឈមនឹងការបំភិតបំភ័យ និងការវាយប្រហារជាថ្មី នៅពេលទៅទទួលជំនួយ
07/26/2025 05:07 PM
អ្នកនាំពាក្យក្រសួងការពារជាតិបានផ្តាំទៅភាគីថៃថាកម្ពុជាមិនទាន់មានការចាំបាច់ត្រូវប្រើប្រាស់មីស៊ីល PHL -03នោះទេ
07/26/2025 05:07 PM
ទាហាន១០នាក់ ត្រូវបានសម្លាប់ ខណៈកងកម្លាំងយេម៉ែន បានប៉ះទង្គិចជាមួយក្រុមហ៊ួទី នៅខេត្ត Saada
07/26/2025 04:07 PM
នគរបាលប្រឆាំងភេរវកម្ម កំពុងស៊ើបអង្កេតលើករណីផ្ទុះអគារផ្ទះល្វែងមួយ នៅប្រទេសក្រិក
07/26/2025 04:07 PM