សម្ដេចតេជោ៖ ឪពុកម្តាយគ្មានសេចក្តីសុខឬការសប្បាយណាជាងឃើញកូន និងចៅចេះស្រឡាញ់គ្នា និងក្លាយជាពលរដ្ឋល្អក្នុងសង្គមនោះឡើយ
TOP STORY | សម្ដេចតេជោ ហ៊ុន សែន រម្លឹកពីប្រវត្តិនៃការលះបង់របស់សម្ដេចប្ដូរយក ការរស់រានរបស់ប្រជាជន សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ
រាជរដ្ឋាភិបាលសម្រេចប្រសិទ្ធនាមស្ពានខ្ពស់ជាងគេនៅកម្ពុជាថា «ស្ពាន​តេជោសន្តិភាពឫស្សីជ្រុំ»
សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យប្រទេសបង់ក្លាដេសបង្កើនការវិនិយោគ ជាពិសេសវិស័យកសិកម្មជាមួយកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ កំពុងព្យាយាមពន្លត់ភ្លើងនៅកោះ Sardinia ប្រទេសអ៊ីតាលី

2023/08/07 12:39:41 pm        176
អ៊ីតាលី៖ យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានព្យាយាមទប់ស្កាត់ភ្លើងឆេះព្រៃនៅកោះ Sardinia ប្រទេសអ៊ីតាលី កាលពីថ្ងៃអាទិត្យ ស្របពេលដែលប្រជាពលរដ្ឋប្រហែល ៦០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់នោះភ្លាមៗ ។  សារព័ត៌មានក្នុងស្រុក រាយការណ៍ថា ការជម្លៀសខ្លួនមនុស្ស បានធ្វើឡើងនៅសង្កាត់ Podasa និងសង្កាត់ San Giovanni ជាវិធានការប្រការទុកជាមុន ។  រូបភាពវីដេអូឃ្លីបដែលបញ្ចេញដោយកងពន្លត់អគ្គិភ័យអ៊ីតាលី ឃើញក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅទីក្រុង Cagliari ហើយយន្តហោះពន្លត់អគ្គិភ័យ បានដឹកទឹកពីតំបន់ឆ្នេរសង្កាត់ Monte Longu ដើម្បីពន្លត់ភ្លើងឆេះព្រៃនៅលើកោះមួយនេះ ។  យន្តហោះពន្លត់អគ្គិភ័យ ៧គ្រឿង បានចូលរួមប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃ ដោយទម្លាក់ទឹកលើអណ្តាតភ្លើង ។  វីដេអូថតបានផងដែរការឆេះបន្លែ និងរបងនៅតាមផ្លូវនៅសង្កាត់ Posada ។  ខ្យល់បក់ខ្លាំង បានរួមចំណែកនាំឲ្យភ្លើងឆេះព្រៃរីករាលដាលយ៉ាងឆាប់រហ័ស ។ សេវាកម្មពន្លត់អគ្គិភ័យនៅលើកោះ បានបិទផ្លូវហាយវ៉េចម្ងាយ ៤០គ.ម រវាងទីក្រុង Siniscola និងទីក្រុង Olbia ។  សូមបញ្ជាក់ថា តំបន់ភាគខាងត្បូងប្រទេសអ៊ីតាលី ជាពិសេសកោះធំបំផុត និងជាកោះមានប្រជាពលរដ្ឋច្រើនបំផុត Sicilyបានរងផលប៉ះពាល់ដោយសារភ្លើងឆេះព្រៃកាលពីខែកក្កដាកន្លងទៅ ៕

ប្រទេសចិន និងរុស្សី បញ្ជូននាវាចម្បាំងទៅជិតរដ្ឋអាឡាស្កា អាមេរិកឆ្លើយតបជាមួយនាវាពិឃាតរបស់កងទ័ពជើងទឹក

2023/08/07 12:37:14 pm        233
ចិន៖ សមាជិកព្រឹទ្ធសភាអាមេរិកពីររូបរបស់រដ្ឋអាឡាស្កា បាននិយាយថា នាវាយោធាចំនួន ១១ គ្រឿងមកពីប្រទេសចិន និងរុស្ស៊ីដែលត្រូវបានរកឃើញប្រតិបត្តិការនៅជិតកោះ Aleutian( អាលូស្ហិន) កាលពីសប្តាហ៍មុន ត្រូវបានជួបដោយនាវាពិឃាតចំនួន៤គ្រឿង របស់កងទ័ពជើងទឹកអាមេរិក។ សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋទាំងពីររូប គឺលោក ដានស៊ុលលីវ៉ាន់ (Dan Sullivan) និង លោក លីសា មឺណូស្គី (Lisa Murkowski) បានចេញសេចក្តីប្រកាសព័ត៌មានរួមគ្នាមួយកាលពីយប់ថ្ងៃសៅរ៍ ដោយនិយាយថា ពួកគេបានទទួលព័ត៌មានសង្ខេបអំពីប្រតិបត្តិការនេះ។លោក មឺណូស្គី បាននិយាយថា៖«យើងបានទាក់ទងយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំមកពីទីបញ្ជាការ អាឡាស្កា អស់រយៈពេលជាច្រើនថ្ងៃហើយ ហើយបានទទួលការព័ត៌មានសង្ខេបសម្ងាត់លម្អិតអំពីនាវាបរ ទេសទាំងនោះ។លោកស៊ុលលីវ៉ាន បាននិយាយថា៖«ការលុកលុយរបស់នាវាចម្បាំងចិន និងរុស្ស៊ីចំនួន ១១គ្រឿង ដែលប្រតិបត្តិការជាមួយគ្នា នៅឆ្នេរសមុទ្រអាឡាស្កា គឺជាការរំលឹកមួយទៀតថា យើងបានឈានចូលយុគសម័យថ្មីនៃការឈ្លានពានផ្តាច់ការដែលដឹកនាំដោយពួកផ្តាច់ការនៅទីក្រុងប៉េកាំង និងទីក្រុងមូស្គូ»។សង្គ្រាមនៅអ៊ុយក្រែន និងភាពតានតឹងចិន-តៃវ៉ាន់ បានធ្វើឲ្យទំនាក់ទំនងអាមេរិកជាមួយប្រទេសទាំងពីរមានភាពតានតឹង។លោក Brent Sadler ដែលជាប្រធានក្រុមកងទ័ពជើងទឹកចូលនិវត្តន៍ និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅអង្គការមូលនិធិ Heritage Foundation បាននិយាយប្រាប់កាសែត Wall Street Journal ថា៖«ចំណាត់ការ គឺជាការបង្កហេតុយ៉ាងខ្លាំង»៕

លំនៅឋានមួយខ្នងនៅរដ្ឋអាឡាស្កា បានបាក់ចូលក្នុងទន្លេ

2023/08/07 12:34:37 pm        151
អាមេរិក៖ វីដេអូពីយានដ្រូនថតផ្ទាល់ ថតបានពេលភ្លាមៗដែលលំនៅឋានមួយខ្នងបានបាក់ចូលទៅក្នុងទន្លេ Mendenhall ក្នុងរដ្ឋធានីរដ្ឋអាឡាស្កា បន្ទាប់ពីទឹកជំនន់ពីការរលាយទឹកកកកាលពីថ្ងៃសៅរ៍។ ការជនលិចក្នុងកំណត់ត្រា បានវាយប្រហារមកក្នុងទីក្រុង Juneau កាលពីថ្ងៃសៅរ៍ បន្ទាប់ពីទំនប់ទឹកកកបានបាក់ធ្លាយ បំផ្លាញយ៉ាងហោចណាស់រចនាសម្ព័ន្ធមួយកន្លែង និងកំពុងជំរុញឲ្យមន្ត្រីទីក្រុងចេញបទបញ្ជាជម្លៀសប្រជាជន សម្រាប់អ្នករស់នៅលើដងផ្លូវមួយកន្លែង។ ទឹកជំនន់ផ្ទុះឡើងដោយការរលាយទឹកកក បានកើតឡើងនៅពេលដែលទឹកដែលជាប់គាំង បានលេចចេញតាមស្នាមប្រេះ នៅទំនប់ទឹកកកតូចមួយ ជាបាតុភូតដែលបានកើនឡើងនៅជុំវិញពិភពលោក បណ្តាលមកពីបម្រែបម្រួលអាកាសធាតុ។យោងតាមការិយាល័យអាកាសធាតុជាតិបានឲ្យដឹងថា កម្រិតទឹកនៅទន្លេ Mendenhall បានឈានដល់ជិត៤.៦ម៉ែត្រ កាលពីព្រឹកថ្ងៃអាទិត្យ ដែលកើនឡើង៩១សង់ទីម៉ែត្រលើកំណត់ត្រាមុន ដែលបានកំណត់នៅក្នុងឆ្នាំ២០១៦ និង១.៥ម៉ែត្រលើកម្រិតទឹកជំនន់មធ្យម៕

ការផ្ទុះជាច្រើនបានវាយប្រហារផ្លូវស្ពានរវាងតំបន់គ្រីម៉េ និងផ្នែកខ្លះនៃតំបន់ Kherson ដែលរុស្ស៊ីកាន់កាប់

2023/08/07 12:30:37 pm        215
រុស្ស៊ី៖ ក្រុមអាជ្ញាធររុស្ស៊ីបាននិយាយថា ការបំផ្ទុះជាច្រើនបានដាក់គោលដៅវាយប្រហារលើផ្លូវស្ពានសំខាន់ៗ តភ្ជាប់តំបន់កាន់កាប់គ្រីម៉េដែលតភ្ជាប់ជាមួយផ្នែកខ្លះនៃតំបន់ Kherson ក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ខណៈដែលអ៊ុយក្រែនបង្កើនគោលដៅរបស់ខ្លួនទៅលើហេដ្ឋារចនាសម្ព័ន្ធ និងទឹកដីរបស់រុស្ស៊ី។ការបំផ្ទុះនោះបានកើតឡើងនៅថ្ងៃដូចគ្នាដែលអភិបាលក្រុងមូស្គូ បាននិយាយថា យានដ្រូនមួយត្រូវបានបាញ់ទម្លាក់នៅជិតទីក្រុងនេះ ហើយភ្លាមៗបន្ទាប់ពីអ៊ុយក្រែនបានវាយប្រហារលើនាវាដឹកប្រេងដ៏ធំបំផុតរបស់រុស្ស៊ីដោយប្រើយានដ្រូនសមុទ្រ ក៏ដូចជាធ្វើការវាយប្រហារលើមូលដ្ឋានទ័ពជើងទឹកដ៏សំខាន់មួយរបស់រុស្ស៊ីផងដែរ។ប្រមុខស្តីទីនៃតំបន់ Kherson ដែលតែងតាំងដោយរុស្ស៊ី លោក Vladimir Saldo និយាយថា មីស៊ីលដែលបានវាយប្រហារលើស្ពានចំនួនពីរនៅតំបន់គ្រីម៉េ កាលពីថ្ងៃអាទិត្យ សុទ្ធតែជាមីស៊ីលស្រមោលព្យុះ ដែលជាមីស៊ីលរយៈចម្ងាយឆ្ងាយផ្គត់ផ្គង់ដល់អ៊ុយក្រែនដោយចក្រភពអង់គ្លេស។លោក Saldo បានបន្ថែមថា ស្ពានទាំងពីរនោះត្រូវបានប្រើប្រាស់ដោយជនស៊ីវិល និងមិនមែនជាចរាចរណ៍យោធាទេ។ ការបំផ្ទុះនោះបានប៉ះពាល់ដល់បំពង់បង្ហូរឧស្ម័នរាវដែលរត់តាមបណ្តោយស្ពាន ហើយបានកាត់ផ្តាច់ការផ្គត់ផ្គង់ដល់អ្នកស្រុកចំនួន២០.០០០នាក់នៃទីក្រុង Henichesk ក្នុងតំបន់ Kherson ផងដែរ៕

ទាហាន៤នាក់ស្លាប់ ក្នុងការវាយប្រហារនៅអ៊ីស្រាអែល ក្នុងទីក្រុងដាម៉ាស់

2023/08/07 12:28:33 pm        158
អ៊ីស្រាអែល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី បាននិយាយថា ទាហានស៊ីរី៤នាក់ ត្រូវបានសម្លាប់និង៤នាក់ផ្សេងទៀត បានរងរបួស ក្នុងការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែលកាលពីពេលយប់។ ទីភ្នាក់ងារសារព័ត៌មាន Sana បានដកស្រង់សម្តីពីប្រភពយោធាដោយនិយាយថា ការវាយប្រហារនៅជិតរដ្ឋធានីដាម៉ាស់ បានបណ្តាលឲ្យមានការបំផ្លាញសម្ភារៈមួយចំនួនផងដែរ។ ប្រភពបានអះអាងថា មីស៊ីលរបស់អ៊ីស្រអែលមួយចំនួន ត្រូវបានបាញ់ទម្លាក់។ រហូតមកដល់ពេលនេះ អ៊ីស្រាអែលពុំទាន់បានធ្វើការអធិប្បាយណាមួយនៅឡើយ។ ជាញឹកញាប់អ៊ីស្រាអែលតែងតែដាក់គោលដៅមកលើទីតាំងយោធាក្នុងប្រទេសស៊ីរីដែលមានទំនាក់ទៅនឹងក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់។ ទីភ្នាក់ងារសារព័ត៌មាន AFP និយាយថា អ្នកឆ្លើយឆ្លងព័ត៌មានរបស់ខ្លួននៅក្នុងទីក្រុងដាម៉ាស់ បានរាយការណ័ថា បាលឺសំឡេងផ្ទុះជាច្រើន។ វីដេអូដែលបានផុសនៅលើបណ្តាញផ្សព្វផ្សាយសង្គមជាការអះអាងបង្ហាញពីពន្លឺដ៏ភ្លឺ នៅលើអាកាស នៅទីជិតខាងទីក្រុងដាម៉ាស់។ កាលពីខែកុម្ភៈ ប្រទេសស៊ីរី បានចោទប្រកាន់អ៊ីស្រាអែលពីការសម្លាប់ជនស៊ីវិល៤នាក់និងទាហានម្នាក់ ក្នុងការវាយប្រហារដោយមីស៊ីលលើទីក្រុងដាម៉ាស់។ ទន្ទឹមនឹងនេះ យោធាអ៊ីស្រាអែលកម្រទទួលស្គាល់ការវាយប្រហារជាក់លាក់លើគោលដៅក្នុងប្រទេសស៊ីរី ជាកន្លែងដែលឥទ្ធិពលរបស់អ៊ីរ៉ង់បានកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕

ការប្រុងប្រយ័ត្នត្រូវបានណែនាំ ចំពោះភ្លៀងធ្លាក់ខ្លាំង នៅប្រទេសជប៉ុន

2023/08/07 12:26:10 pm        182
ជប៉ុន៖ ព្យុះត្រូពិកដ៏មានឥទ្ធិពល Khanun កំពុងបក់ឆ្ពោះទៅកាន់ភាគខាងកើត ដោយកំពុងនៅព័ទ្ធជុំវិញតំបន់ Amami របស់ខេត្ត Kagoshima និងតំបន់ដ៏ទៃទៀតក្នុងតំបន់ព្យុះ។ មន្ត្រីអាកាសធាតុកំពុងជំរុញឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ខណៈក្រុមពពកភ្លៀងសកម្ម អាចវិវឌ្ឍទៅភាគខាងត្បូងតំបន់គ្យូស៊ូ(Kyushu) និងតំបន់ Amami រហូតដល់ព្រឹកថ្ងៃអង្គារ។ ភ្លៀងធ្លាក់ខ្លាំងពុំធ្លាប់មានក្នុងកំណត់ត្រា ដែលលើសខ្លាំងពីទឹកភ្លៀងធ្លាក់ជាប្រចាំកម្រិតមធ្យម អាចធ្លាក់នៅតំបន់ Kyushu និងតំបន់ជាច្រើនទៀតនៅផ្នែកសមុទ្រប៉ាស៊ីហ្វិកនៅប្រទេសជប៉ុនភាគខាងកើតនិងភាគខាងលិច រហូតដល់អំឡុងថ្ងៃព្រហស្បតិ៍។ ទោះជាយ៉ាងណា ពលរដ្ឋនៅក្នុងតំបន់ជាច្រើននៅឆ្ងាយពីព្យុះ ត្រូវបានណែនាំឲ្យមានការប្រុងប្រយ័ត្នជាមុន ដូចជា ពិនិត្យមើលផែនទីនៃគ្រោះថ្នាក់។ ទីភ្នាក់ងារឧតុនិយមជប៉ុន និយាយថា ព្យុះKhanun កំពុងបក់យឺតៗទៅភាគឦសាននៅលើទឹកមានចម្ងាយ១៨០គីឡូម៉ែត្រភាគអាគ្នេយ៍ ទីក្រុង Amami ក្នុងខេត្ត Kagoshima ខណៈនៅម៉ោង១០ព្រឹកថ្ងៃចន្ទនេះ ម៉ោងក្នុងតំបន់។ព្យុះទីហ្វុង Khanun ត្រូវបានគេរំពឹងថា នឹងផ្លាស់ប្តូរទិសដៅរបស់វាទៅភាគខាងជើង និងខិតទៅជិតខ្លាំងតំបន់ Kyushu នៅថ្ងៃពុធ។ ភ្លៀងធ្លាក់២៤ម៉ោងរហូតដល់ព្រឹកថ្ងៃអង្គារ ត្រូវបានព្យាករណ៍ថា នឹងឈានដល់កម្រិត ៣០០មីលីម៉ែត្រ នៅទីក្រុង Amami និងតំបន់ Kyushu ភាគខាងត្បូង និង២៥០មីលីម៉ែត្រ នៅក្នុងតំបន់ Shikoku(ស៊ីកូគុ) និងតំបន់ Tokai៕

ការិយាល័យប្រធានាធិបតីអ៊ុយក្រែនចាត់ទុកកិច្ចប្រជុំលើសំណើសន្តិភាពថាមានផ្លែផ្កា

2023/08/07 12:23:44 pm        200
អ៊ុយក្រែន៖ ការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានចាត់ទុកសន្និសីទអន្តរជាតិលើសំណើសន្តិភាពរបស់ប្រទេសនេះថា មានផ្លែផ្កាច្រើន។ កិច្ចពិភាក្សារយៈពេលពីរថ្ងៃបានបញ្ចប់ទៅកាលពីថ្ងៃអាទិត្យ។ មន្ត្រីជាន់ខ្ពស់នៃប្រទេសជាង ៤០ និងអង្គការអន្តរជាតិ បានចូលរួមក្នុងកិច្ចប្រជុំនៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត។ អ្នកចូលរួម រួមមានក្រុមប្រទេសG7 ព្រមទាំងប្រទេសឥណ្ឌា ប្រេស៊ីល និងប្រទេសកំពុងអភិវឌ្ឍន៍សកលខាងផ្សេងទៀត ដែលគេហៅ Global South ។ ប្រទេសចិនក៏បានចូលរួមជាលើកដំបូងផងដែរ។ក្រុមអ្នកចូលរួមបានពិភាក្សាពីសំណើសន្តិភាពចំនួន១០ចំណុច រួមមានទាំងការដកខ្លួនចេញរបស់កងកម្លាំងរុស្ស៊ី និងការស្តារឡើងវិញទឹកដីអ៊ុយក្រែន។ កិច្ចប្រជុំដំបូងបានធ្វើឡើងកាលពីខែមិថុនា។ ការិយាល័យប្រធានាធិបតីអ៊ុយក្រែន នៅក្នុងសេចក្តីថ្លែងការណ៍បាននិយាយថាចំនួនអ្នកចូលរួមដែលបានកើនឡើង បង្ហាញពីចំណាប់អារម្មណ៍ខ្លាំងរបស់ពិភពលោកក្នុងការបង្កើតសន្តិភាពប្រកបដោយនិរន្តរភាពនិងយូរអង្វែង។ សេចក្តីថ្លែងការណ៍និយាយថា អ្នកចូលរួមទាំងអស់បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសរបស់ពួកគេចំពោះគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងការគោរពចំពោះអធិបតេយ្យភាព និងភាពមិនអាចរំលោភបំពានបាននៃបូរណភាពទឹកដីរបស់រដ្ឋនានា។លោក Andriy Yermak ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យើងមានការពិគ្រោះយោបល់ប្រកបដោយផ្លែផ្កាច្រើន លើគោលការណ៍សំខាន់ៗដែលសន្តិភាពយូរអង្វែងគួរត្រូវបានបង្កើតឡើង៕

គណបក្សហ៊្វុនស៊ិនប៉ិច ប្ដេជ្ញាសហការធ្វើការងារជាមួយបក្សកាន់អំណាច ស្របតាមតម្រូវការពលរដ្ឋ

2023/08/07 12:22:48 pm        652
ភ្នំពេញ៖គណបក្សហ្វុនស៊ិនប៉ិចដែលជាគណបក្សមួយទទួលបានសំឡេងគាំទ្រ​ច្រើនជាងគេ​បន្ទាប់ពី​គណបក្សប្រជាជនកម្ពុជានៅក្នុងរដ្ឋសភាជាតិ បានប្ដេជ្ញាសហការធ្វើការងារជាមួយបក្សកាន់អំណាច និងរាជរដ្ឋាភិបាលថ្មី ​ស្របទៅតាមតម្រូវការ ​និងមតិយោបល់របស់ពលរដ្ឋដែលចង់បាន។ លោក ញឿន រ៉ាដែន អ្នកនាំពាក្យ គណបក្សហ៊្វុនស៊ិនប៉ិច បានផ្ដល់កិច្ចសម្ភាសន៍ជាមួយ BTV នាថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២៣នេះថា ​គណបក្សហ្វុនស៊ិនប៉ិច ដែលជាគណបក្ស​រាជានិយម​នៅកម្ពុជា ទទួលបានការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋជាង ៧០ ម៉ឺននាក់ ក្នុងនោះអាសនៈដែល​គណបក្ស​ហ៊្វុនស៊ិនប៉ិចទទួលបានរួមមាន​ រាជធានីភ្នំពេញ ខេត្តកំពង់ចាម កំពង់ធំ កណ្តាល និងខេត្តព្រៃវែង។ លោកបន្តថា តាមរយៈការគាំទ្រដ៏លើសលុបរបស់ប្រជាពលដ្ឋនាពេលនេះ គណបក្សហ៊្វុនស៊ិនប៉ិច ប្ដេជ្ញាសហការជាមួយរាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីបម្រើផលប្រយោជន៍ប្រជាជន និងប្រទេសកម្ពុជាឱ្យមានការអភិវឌ្ឍរីកចម្រើន​ទៅមុខបន្ថែមទៀត។លោក ញឿន រ៉ាដែន បានបន្តថា បច្ចុប្បន្ន គណបក្សហ៊្វុនស៊ិនប៉ិច កំពុងសម្រង់មតិយោបល់​ពីប្រជាពលរដ្ឋ ​អំពីតម្រូវការ​ និងការចង់បានរបស់ប្រជាពលរដ្ឋ ​ដើម្បីរៀបចំជាគោលនយោបាយ និងយុទ្ធសាស្រ្ដបន្ថែមទៀត ​សម្រាប់ដាក់ស្នើទៅរាជដ្ឋាភិបាលកាន់​អំណាច ​អនុវត្តឱ្យបានល្អ និងទៅ​ដល់ប្រជាពលរដ្ឋគោលដៅតាមបណ្ដារាជធានី ខេត្ត។ សូមជម្រាបថាសម្រាប់បេក្ខជនចំនួន ៥រូបរបស់គណបក្សហ៊្វុន ស៊ិនប៉ិចដែលបានជាប់ឆ្នោត​តំណាង​រាស្រ្តក្នុងរដ្ឋសភា សម្រាប់នីតិកាលទី៧នេះ រួមមាន ១.ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ២. លោក ភឹម រ៉ិង ៣.លោក គង់ ចំណូល ៤. នាង ចាន់ណាក់ និង៥.លោក ញឿន រ៉ាដែន។ ក្រៅពីសមាជិកសភាគណបក្សហ៊្វុនស៊ិនប៉ិចទាំងនេះ អាសនៈទាំងអស់ គឺសុទ្ធតែសមាជិក​សភាមកពីគណបក្សប្រជាជនកម្ពុជាចំនួន ១២០ អាសនៈ៕អត្ថបទ៖វ៉ន ដារ៉ា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ដូណាល់ ត្រាំ នឹងស្វែងរកចៅក្រមថ្មី នៅក្នុងការកាត់ក្តីពីបទឃុបឃិតក្នុងការបោះឆ្នោត

2023/08/07 12:21:02 pm        201
អាមេរិក៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យថា លោកនឹងដាក់ញត្តិសុំឱ្យមានចៅក្រមផ្សេងទៀត ពិនិត្យមើលការកាត់ក្តីបទឧក្រិដ្ឋ ជាប្រវត្តិសាស្ត្ររបស់លោក និងសម្រាប់សំណុំរឿងនេះដែលនឹងត្រូវផ្លាស់ចេញពីទីក្រុងវ៉ាស៊ីនតោន។ សមាជិកគណបក្សសាធារណរដ្ឋដែលត្រូវបានចោទប្រកាន់ចំនួនពីរលើករូបនេះ បានរៀបចំសកម្មភាពរិះគន់ជាបន្តបន្ទាប់ប្រឆាំងអ្នកទាំងឡាយណាដែលកាត់ទោសលោកឬកំពុងដំណើរការរឿងក្តី ដែលលោកប្រឈមមុខនឹងការចោទប្រកាន់ពីបទប៉ុនប៉ងលុបចោលលទ្ធផលបោះឆ្នោតឆ្នាំ ២០២០ និងក្លែងបន្លំនៅសហរដ្ឋអាមេរិក។គោលដៅចុងក្រោយរបស់លោក ចៅក្រមសហព័ន្ធប្រចាំតំបន់របស់សហរដ្ឋអាមេរិក លោកស្រី Tanya Chutkan ជាអ្នកដែលត្រូវបានតែងតាំងដោយអតីតប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ លោក Barack Obama ដែលត្រូវបានចាត់តាំងដោយចៃដន្យក្នុងសំណុំរឿងនៅទីក្រុងវ៉ាស៊ីនតោន។ លោក Trump ដោយប្រើអក្សរធំទាំងអស់បានបង្ហោះនៅលើបណ្តាញ Truth Social របស់លោកថា ពុំមានវិធីណាដែលខ្ញុំអាចទទួលបានការកាត់ក្តីដោយយុត្តិធម៌ជាមួយចៅក្រមដែលត្រូវបានចាត់តាំង ចំពោះករណីសេរីភាពនៃការបញ្ចេញមតិការបោះឆ្នោតដោយយុត្តិធម៌ដែលគួរឱ្យអស់សំណើចនោះទេ។ គេគ្រប់គ្នាដឹងពីបញ្ហានេះ ហើយលោកស្រីក៍ដឹងដែរ។ លោក Trump បាននិយាយបន្តថា យើងនឹងស្នើសុំឱ្យមានការបដិសេធភ្លាមៗពីចៅក្រមនេះ ដោយផ្អែកលើហេតុផលដ៏មានឥទ្ធិពល ហើយដូចគ្នានេះដែរសម្រាប់ការផ្លាស់ប្តូរទីកន្លែងចេញពីទីក្រុងវ៉ាស៊ីនតោន ជាទីក្រុងខ្មៅភាគច្រើនដែលមាននិន្នាការប្រជាធិបតេយ្យខ្លាំង។លោកស្រី Chutkan អាយុ ៦១ ឆ្នាំ គឺជាចៅក្រមម្នាក់ក្នុងចំណោមចៅក្រមជាង១០នាក់នៅលើកៅអីតុលាការសហព័ន្ធទីក្រុងវ៉ាស៊ីនតោន។ ការតែងតាំងរបស់លោកស្រីឡើងកាន់តួនាទីក្នុងឆ្នាំ២០១៤ ត្រូវបានព្រឹទ្ធសភាអនុម័តជាឯកច្ឆ័ន្ទ៕

ជនអន្តោប្រវេសន៍១០នាក់ដែលស្លាប់ អណ្តែតមកដល់ច្រាំងសមុទ្រនៅទុយនីស៊ី

2023/08/07 12:18:02 pm        58
ទុយនីស៊ី៖ អាជ្ញាធរបាននិយាយកាលពីថ្ងៃអាទិត្យថា សាកសពជនអន្តោប្រវេសន៍១០នាក់ ត្រូវបានរកឃើញនៅលើឆ្នេរមួយកន្លែងក្នុងប្រទេសទុយនីស៊ី ក្បែរទីក្រុង Sfax ដែលបានឃើញការកើនឡើងនៅឆ្នាំនេះក្នុងការឆ្លងកាត់សមុទ្រឆ្ពោះទៅអឺរ៉ុប។ ប្រទេសទុយនីស៊ី បានក្លាយជាច្រកផ្លូវដ៏សំខាន់សម្រាប់ជនអន្តោប្រវេសន៍មិនទៀងទាត់ និងអ្នកស្វែងរកសិទ្ធិជ្រកកោនជាចម្បងមកពីផ្នែកផ្សេងៗនៃទ្វីបអាហ្រ្វិក ដោយប៉ុនប៉ងធ្វើដំណើរដោយគ្រោះថ្នាក់ជាញឹកញាប់តាមទូកគ្មានសុវត្ថិភាព ក្នុងក្តីសង្ឃឹមពីជីវិតកាន់តែប្រសើរ។ កងឆ្មាំជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សាកសព១០នាក់ ត្រូវបានរកឃើញក្នុងរយៈពេល ៤៨ម៉ោងកន្លងទៅនេះដោយអង្គភាពឆ្មាំឆ្នេរសមុទ្រ នៅភាគខាងជើងទីក្រុង Sfax នៅភាគខាងកើត ប្រទេសទុយនីស៊ី។ អ្នកនាំពាក្យតុលាការទីក្រុង Sfax លោក Faouzi Masmoudi បានប្រាប់សារព័ត៌មាន AFP ថា តុលាការត្រូវបានគេជូនដំណឹងអំពីការរកឃើញសាកសពប្រាំបីនាក់ ដែលជាក់ស្តែងជាជនជាតិអាហ្វ្រិកនៅអនុតំបន់សាហារ៉ាហើយក្រុមអ្នកស៊ើបអង្កេតកំពុងធ្វើការដើម្បីកំណត់អត្តសញ្ញាណពួកគេ។ លោក Masmoudi បាននិយាយថា ជនអន្តោប្រវេសន៍ដែលបានស្លាប់ត្រូវបានគេរកឃើញនៅចន្លោះថ្ងៃសុក្រ និងថ្ងៃសៅរ៍ ក្នុងអំឡុងពេលមានព្យុះ ដែលអាចពន្លិចទូករបស់ពួកគេ ប៉ុន្តែបានកត់សម្គាល់ថាពុំមានការរាយការណ៍ពីបំណែកទូកលិចនៅជិតក្រុង Sfax នោះទេ។ អ្នកនាំពាក្យរូបនេះបាននិយាយថា ពួកគេប្រហែលជាបានចាប់ផ្តើមចេញពីតំបន់ផ្សេងទៀតតាមបណ្តោយឆ្នេរប្រទេសទុយនីស៊ី។ យោងតាមក្រសួងមហាផ្ទៃរបស់ប្រទេសអាហ្រ្វិកខាងជើងបានឲ្យដឹងថា សាកសពចំនួន ៩០១នាក់ ត្រូវបានរកឃើញនៅឆ្នាំនេះគិតត្រឹមថ្ងៃទី ២០ ខែកក្កដា បន្ទាប់ពីមានឧបទ្ទវហេតុ នៅសមុទ្រមេឌីទែរ៉ាណេ ហើយ ៣៤,២៩០នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះ ឬត្រូវបានស្ទាក់ចាប់។ ក្រសួងនិយាយថាភាគច្រើននៃជនអន្តោប្រវេសន៍គឺមកពីបណ្តាប្រទេសអនុតំបន់សាហារ៉ាអាហ្វ្រិក។ យោងតាមតួលេខរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ជនអន្តោប្រវេសន៍ជិត ៩០.០០០ នាក់បានមកដល់ប្រទេសអ៊ីតាលីនៅឆ្នាំនេះ។ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ UNHCR បាននិយាយថា ភាគច្រើននៃជនអន្តោប្រវេសន៍បានចាប់ផ្តើមពីប្រទេសទុយនីស៊ី ឬប្រទេសជិតខាងលីប៊ី៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលករខ្មែរមកពីថៃថ្លែងអំណរគុណអភិបាលខេត្តប៉ៃលិនចំពោះការយកចិត្តទុកដាក់លើសុខភាពពួកគេ
06/25/2025 05:06 PM
កម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីអង្គកា UNAIDS លើកទី៥៦ នៅ ហ្សឺណែវ
06/25/2025 05:06 PM
មនុស្ស ៣នាក់ស្លាប់ ក្រោយអគ្គិភ័យឆាបឆេះរោងចក្រថង់ប្លាស្ទិកនៅរដ្ឋធានីញូវដែល្លី ប្រទេសឥណ្ឌា
06/25/2025 05:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ អឺរ៉ុបគ្រោងនឹងដាក់ពង្រាយគ្រាប់មីនរាប់លានគ្រាប់ នៅតាមបណ្តោយព្រំដែនរុស្ស៊ី
06/25/2025 05:06 PM
បារាំងព្រមានអ៊ីរ៉ង់ថា ទណ្ឌកម្មនៅតែអាចកើតមាន ប្រសិនបើគ្មានកិច្ចព្រមព្រៀងនុយក្លេអ៊ែរ
06/25/2025 05:06 PM
អ៊ីស្រាអែល បានសម្លាប់អ្នកវិទ្យាសាស្ត្រយ៉ាងតិច ១៤នាក់ ក្នុងការវាយប្រហារទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់
06/25/2025 05:06 PM
អ៊ីរ៉ាក់ និងអារ៉ាប៊ីសាអ៊ូឌីត សង្កត់ធ្ងន់ពីតម្រូវការទប់ស្កាត់កុំឲ្យមានការកើនឡើងនៃជម្លោះនិងសកម្មភាពយោធា
06/25/2025 05:06 PM
លោក Rutte ជឿថា ណាតូនឹងឯកភាពគ្នាលើគោលដៅចំណាយខ្ពស់ជាងមុន អំឡុងកិច្ចប្រជុំកំពូលក្រុងឡាអេ
06/25/2025 05:06 PM
មន្ត្រីអ៊ីស្រាអែល៖ អ៊ីរ៉ង់បានបាញ់មីស៊ីលជាង ៥០០គ្រាប់ ទៅលើអ៊ីស្រាអែល ក្នុងអំឡុងពេលភាពតានតឹង កើនឡើង
06/25/2025 04:06 PM
ការស្តារប្រទេសលីបង់ឡើងវិញ ស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជា ខណៈជម្លោះរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់នៅបន្ត
06/25/2025 04:06 PM