សម្ដេចតេជោ៖ ឪពុកម្តាយគ្មានសេចក្តីសុខឬការសប្បាយណាជាងឃើញកូន និងចៅចេះស្រឡាញ់គ្នា និងក្លាយជាពលរដ្ឋល្អក្នុងសង្គមនោះឡើយ
TOP STORY | សម្ដេចតេជោ ហ៊ុន សែន រម្លឹកពីប្រវត្តិនៃការលះបង់របស់សម្ដេចប្ដូរយក ការរស់រានរបស់ប្រជាជន សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ
រាជរដ្ឋាភិបាលសម្រេចប្រសិទ្ធនាមស្ពានខ្ពស់ជាងគេនៅកម្ពុជាថា «ស្ពាន​តេជោសន្តិភាពឫស្សីជ្រុំ»
សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យប្រទេសបង់ក្លាដេសបង្កើនការវិនិយោគ ជាពិសេសវិស័យកសិកម្មជាមួយកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក Zelenskiy ពិនិត្យមីស៊ីល និងប្រព័ន្ធការពារដែនអាកាសផ្គត់ផ្គង់ដោយលោកខាងលិចនៅថ្ងៃទិវាកងទ័ពអាកាស

2023/08/07 12:15:36 pm        95
អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានធ្វើទស្សនកិច្ចនៅព្រលានយន្តហោះមួយកន្លែងនៅទីតាំងដែលពុំបានបញ្ជាក់ឈ្មោះកាលពីថ្ងៃអាទិត្យ ដើម្បីអបអរដល់អាកាសយានិកទាំងបុរសនិងស្ត្រីដែលកំពុងប្រយុទ្ធប្រឆាំងការឈ្លានពានរបស់រុស្ស៊ី និងដើម្បីពិនិត្យមើលយន្តហោះផលិតនៅសូវៀត បំពាក់នូវអ្វីដែលទំនងជាមីស៊ីល Anglo-French Storm Shadow ។ លោក Zelenskiy បានពិនិត្យមើលប្រព័ន្ធការពារដែនអាកាសដែលផ្គត់ផ្គង់ដោយប្រទេសលោកខាងលិចចំនួនពីរគ្រឿងគឺប្រព័ន្ធដែនអាកាសប៉ាទ្រីយ៉ូតនិង Iris T-SLM ដែលត្រូវបានដាក់តាំងបង្ហាញនៅព្រលានយន្តហោះមួយកន្លែងដែលមិនបានបញ្ជាក់ឈ្មោះឱ្យដឹង។ ទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ី បានដកស្រង់សម្តីលោក Sergei Aksyonov ប្រធានតំបន់គ្រីម៉េដែលលើកបន្តុបដោយទីក្រុងមូស្គូបាននិយាយថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងខណៈរុស្ស៊ីបាននិយាយថា ការវាយប្រហារដោយមីស៊ីលរបស់អ៊ុយក្រែនបានបំផ្លាញស្ពាននៅផ្លូវ Chonhar ដែលតភ្ជាប់ពីដីគោកអ៊ុយក្រែនទៅកាន់តំបន់គ្រីម៉េ កាលពីថ្ងៃអាទិត្យ ទី៦ ខែសីហា ។ សារព័ត៌មាន RIA បានដកស្រង់សម្តីអភិបាលក្រុង Kherson ស្តីទី លោក Vladimir Saldo ជាអ្នកត្រូវបានលើកបន្តុបដោយទីក្រុងមូស្គូម្នាក់ទៀត ដោយនិយាយថា ការវាយប្រហារទៅលើស្ពាន ជាផ្លូវមួយក្នុងចំណោមផ្លូវតភ្ជាប់ទាំងបីរវាងតំបន់គ្រីម៉េនិងអ៊ុយក្រែនដីគោក ពាក់ព័ន្ធនឹងមីស៊ីល Anglo-French Storm Shadow ប៉ុន្តែលោកពុំបានផ្តល់ភស្តុតាងណាមួយឡើយ៕

អាជ្ញាធរ និងពលរដ្ឋប្រកាសគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីអាណត្តិទី៧

2023/08/07 12:13:42 pm        73
ភ្នំពេញ៖ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ បានបង្ហាញការគាំទ្រ​យ៉ាងពេញទំហឹងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងត្រូវចូលកាន់តំណែង ជានាយករដ្ឋមន្ត្រី នៅក្នុងអាណត្តិទី៧ ជាមួយនឹងការសង្ឃឹមជឿជាក់ថា ឯកឧត្តមនឹងដឹកនាំប្រទេសជាតិឲ្យកាន់តែរីកចម្រើន ។លោកស្រី វ៉ា សុរិន ចៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បានបង្ហាញនូវការមើលឃើញពីចំណេះដឹង ខ្ពស់គុណធម៌ សីលធម៌ ប្រជាប្រិយភាព ​និងសមត្ថភាពគ្រប់គ្រាន់ ​របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ​ពិតជា​ស័ក្តិសម​អង្គុយលើកៅអីនាយករដ្ឋមន្ត្រី ។ប្រជាពលរដ្ឋមូលដ្ឋានេះដែរ ក៏បាននិយាយថា ​ពួកគេមានការពេញចិត្តជាខ្លាំងចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងគាំទ្រពេញទំហឹង ដែលឯកឧត្តម នឹងឡើងកាន់តំណែង​នាយករដ្ឋមន្ត្រី នៅក្នុងអាណត្តិថ្មីនេះ ហើយសង្ឃឹមជឿជាក់ថា​ ឯកឧត្តម នឹងដឹកនាំប្រទេសជាតិ​ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត​ និងថែរក្សានូវសុខសន្តិភាព ឲ្យប្រជាពលរដ្ឋបានរស់នៅសុខសាន្ត​ជារៀងរហូត ។ជាមួយគ្នានេះ អាជ្ញាធរ និងប្រជាពលរដ្ឋ ក្នុងសង្កាត់ព្រែកថ្មី ក៏បានគាំទ្រចំពោះលទ្ធផលផ្លូវការ ​នៃ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះ​ ដែលគណបក្សប្រជាជនកម្ពុជា បាន​ទទួលសំឡេងគាំទ្រ​យ៉ាងច្រើនលើសលប់ ​ដែលលទ្ធផលនេះ គឺពិតជាបានឆ្លើយតបនឹងការខិតខំ​ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា​ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងឆ្លើយតបទៅ​នឹងឆន្ទៈរបស់ប្រជាពលរដ្ឋ ​ជាម្ចាស់ឆ្នោតពិតប្រាកដ ៕អត្ថបទ៖ បាន សុខរិទ្ធិ

មនុស្សយ៉ាងហោចណាស់២៤នាក់ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុងនៅប្រទេសម៉ារ៉ុក

2023/08/07 12:12:50 pm        61
ម៉ារុក៖ មនុស្សយ៉ាងហោចណាស់២៤នាក់ បានស្លាប់ បន្ទាប់ពីរថយន្តមួយគ្រឿងបានក្រឡាប់នៅក្នុងប្រទេសម៉ារុក ក្នុងឧបទ្ទវហេតុមួយក្នុងចំណោមគ្រោះថ្នាក់សាហាវបំផុតជាច្រើនក្នុងរយៈពេលជាច្រើនឆ្នាំនៅក្នុងប្រទេសនេះ ។ ក្រុមអាជ្ញាធរបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ MAP ថា រថយន្តក្រុងធន់តូចមួយគ្រឿងដែលធ្វើដំណើរទៅផ្សារប្រចាំសប្ដាហ៍នៅក្នុងទីប្រជុំជន ឌឹមណេត (Demnate) ក្នុងខេត្តអាហ្ស៊ីឡាល (Azilal) បានប្រឡាប់ ខណៈពេលកំពុងដឹកអ្នកដំណើរនៅតាមផ្លូវកាលពីថ្ងៃអាទិត្យ ។ ប្រភពខាងលើនិយាយថា ពេលទទួលបានដំណឹងភ្លាមៗ ក្រុមអាជ្ញាធរប្រចាំតំបន់  កងកម្លាំងអាវុធហត្ថ និងអង្គភាពការពារជនស៊ីវិល បានទៅដល់កន្លែងកើតហេតុដើម្បីចាត់វិធានការចាំបាច់នានា។ ប្រភពដដែលបន្ថែមថា ក្រុមអាជ្ញាធរកំពុងធ្វើការស៊ើបអង្កេតពីមូលហេតុនាំឲ្យមានឧបទ្ទវហេតុនេះកើតឡើង។ ។ គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃអាទិត្យ គឺជាឧបទ្ទវហេតុតាមផ្លូវដ៏ធ្ងន់ធ្ងរចុងក្រោយបំផុតជាច្រើននៅក្នុងប្រទេសនៅអាមេរិកខាងជើងមួយនេះ។  កាលពីរដូវក្ដៅឆ្នាំមុន មនុស្ស២៣នាក់ បានស្លាប់នៅពេលរថយន្តក្រុងមួយគ្រឿង បានក្រឡាប់នៅលើផ្លូវរថយន្តមួយនៅភាគខាងកើត រដ្ឋធានីសេដ្ឋកិច្ច កាសាប្លង់កា(Casablanca) របស់ប្រទេសនេះ ៕

ក្រុមប្រឆាំងនឹងលោក Lukashenko រួបរួមគ្នារៀបចំផែនការធ្វើលិខិតឆ្លងដែនបេឡារុសថ្មី

2023/08/07 12:10:06 pm        112
បេឡារុស៖ ក្រុមប្រឆាំងដែលនិរទេសខ្លួនរបស់ប្រធានាធិបតី អាឡិចសាន់ឌឺ លូកាសិនកូ ( Alexander Lukashenko) បានជួបប្រជុំគ្នានៅប្រទេសប៉ូឡូញ កាលពីថ្ងៃអាទិត្យនៅមុនថ្ងៃគម្រប់ខួបលើកទី៣ នៃការតវ៉ាក្រោយការបោះឆ្នោតដែលមិនបានជោគជ័យរបស់ពួកគេ ដើម្បីបង្ហាញពីការរួបរួម និងផែនការយុទ្ធសាស្រ្តរួមទាំងការចេញលិខិតឆ្លងដែន«បេឡារុសថ្មី»។ដោយត្រូវបានបង្កើតឡើងក្នុងខែសីហា ឆ្នាំ ២០២២ ដោយលោក ស្រី ស្វីអាតឡាណា ទីខាណូស្កាយ៉ា (Sviatlana Tsikhanouskaya) រដ្ឋាភិបាលស្វ័យប្រកាសដែលនិរទេសខ្លួន បានបើកស្ថានទូតជំនួសជាង២០ និងមជ្ឈមណ្ឌលព័ត៌មាន នៅបរទេស។លោកស្រី ទីខាណូស្កាយ៉ា មានវ័យ៤០ឆ្នាំ ជាអតីតគ្រូបង្រៀនភាសាអង់គ្លេស ដែលបានរត់គេចខ្លួនបន្ទាប់ពីបានធ្វើការប្រឆាំងនឹងលោក លូកាសិនកូ នៅក្នុងការបោះឆ្នោតឆ្នាំ ២០២០ ដែលក្រុមអ្នករិះគន់បានហៅថា មានការលួចបន្លំ បាននិយាយថា គណបក្សប្រឆាំងនឹងស្វែងរកការទទួលស្គាល់ពីអន្តរជាតិសម្រាប់លិខិតឆ្លងដែនជំនួសនោះ។ថ្លែងនៅឯសណ្ឋាគារមួយក្នុងទីក្រុងវ៉ាសូវី ( Warsaw ) ទៅកាន់សកម្មជនរាប់រយនាក់ រួមទាំងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងក្រុមពលរដ្ឋ លោកស្រី ទីខាណូស្កាយ៉ា បានជំរុញឲ្យកងកម្លាំងប្រឆាំងនៅក្រៅប្រទេសរួបរួមគ្នា និងគាំទ្រការបង្កើតចលនា«បេឡារុសថ្មី»នេះ៕

ប្រទេសចិន បានចេញផ្សាយភាពយន្តឯកសារចំនួន៨ដែលបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងការវាយប្រហារកោះតៃវ៉ាន់

2023/08/07 12:06:45 pm        130
តៃវ៉ាន់៖ ប្រទេសចិន បានចេញផ្សាយភាពយន្តឯកសារចំនួន៨អំពីការត្រៀមខ្លួនរបស់យោធារបស់ខ្លួន ក្នុងការវាយប្រហារកោះតៃវ៉ាន់ដែលបង្ហាញពីទាហានដែលសន្យាថានឹងស្លាប់ក្នុងការក្រសោបយកកោះនេះ ប្រសិនបើចាំបាច់។វគ្គដំបូងនៃភាពយន្តឯកសារឈ្មោះថា ការដេញតាមក្តីសុបិន «Chasing Dreams» ត្រូវបានចាក់ផ្សាយដោយទូរទស្សន៍រដ្ឋ CCTV កាលពីថ្ងៃអង្គារ ដើម្បីប្រារព្ធខួបលើកទី៩៥នៃកងទ័ពរំដោះប្រជាជនចិនដែលជាយោធារបស់ប្រទេសចិន។ភាពយន្តឯកសារនោះ បង្ហាញពីរូបភាពវីដេអូនៃសមយុទ្ធយោធា ជាពិសេសនៅជុំវិញកោះតៃវ៉ាន់ និងការបញ្ជាក់យ៉ាងលាស់ពីទាហានរាប់សិបនាក់។អ្នកខ្លះនិយាយថា ពួកគេសុខចិត្តលះបង់ជីវិត ដើម្បីបុព្វហេតុដណ្តើមយកកោះនេះ។បុរសដែលត្រូវបានគេស្គាល់ថា លី ប៉េង (Li Peng) អ្នកបើកយន្តហោះពីក្រុមទ័ពសេះវ៉ាង ហៃ (Wang Hai)នៅក្រោមទីបញ្ជាការយុទ្ធសាស្ត្រភាគខាងកើតរបស់យោធាដែលទទួលខុសត្រូវក្នុងការធ្វើប្រតិបត្តិការនៅច្រកសមុទ្រតៃវ៉ាន់ បាននិយាយថា៖«យន្តហោះចម្បាំងរបស់ខ្ញុំ នឹងក្លាយជាមីស៊ីលចុងក្រោយរបស់ខ្ញុំ ដោយប្រញាប់ប្រញាល់រត់ឆ្ពោះទៅរកសត្រូវ ប្រសិនបើនៅក្នុងសមរភូមិពិត ខ្ញុំបានប្រើគ្រាប់ទាំងអស់ របស់ខ្ញុំ»៕

សកម្មជនអាកាសធាតុប្រេស៊ីល តវ៉ាប្រឆាំងនឹងការរុករកប្រេងនៅតំបន់ព្រៃអាម៉ាហ្សូន

2023/08/07 12:03:24 pm        83
ប្រេស៊ីល៖ ក្រុមសកម្មជនបរិស្ថានប្រេស៊ីលបានតវ៉ានៅទីក្រុង Belem ភាគខាងជើងប្រទេសប្រេស៊ីលកាលពីថ្ងៃអាទិត្យ (៦ សីហា) ដើម្បីបដិសេធសំណើរបស់ក្រុមហ៊ុនប្រេង Petrobras សម្រាប់ការរុករកប្រេងនៅតំបន់ព្រៃអាម៉ាហ្សូន ដោយសារតែហានិភ័យនៃការធ្លាយប្រេង។ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅខាងក្រៅមជ្ឈមណ្ឌលសន្និបាត ជាទីដែលកិច្ចសន្ទនាស្ដីពីទំបន់ព្រៃអាម៉ាហ្សូន កំពុងប្រព្រឹត្តទៅ ជាព្រឹត្តិការណ៍មួយមុនពេលកិច្ចប្រជុំកំពូល អាម៉ាហ្សូន ដែលនឹងចាប់ផ្តើមនៅថ្ងៃអង្គារ (៨ សីហា)ខាងមុខនេះក្នុងទីក្រុង Belem ប្រទេសប្រេស៊ីល។ បណ្ដាអ្នកបរិស្ថានវិទ្យាអះអាងថា ពួកគេមានការព្រួយបារម្ភអំពីការរញ្ជួយដី និងគម្រោងប្រេងនៅតំបន់ព្រៃអាម៉ាហ្សូន របស់ប្រទេសប្រេស៊ីល។ក្នុងព្រឹត្តិការណ៍ដូចគ្នាកាលពីថ្ងៃសៅរ៍ (៥ សីហា) រដ្ឋមន្ត្រីបរិស្ថានប្រេស៊ីលលោកស្រី Marina Silva បាននិយាយថា វិទ្យាស្ថានបរិស្ថាន និងធនធានធម្មជាតិកកើតឡើងវិញរបស់ប្រេស៊ីល (Ibama) នឹងវាយតម្លៃសំណើរបស់ក្រុមហ៊ុន Petrobras ក្នុងការដំឡើងវេទិកាខួងសាកល្បងនៅឆ្នេរសមុទ្រ Amapá ដើម្បីពិនិត្យមើលប្រេងនៅក្នុងតំបន់នេះ៕

ចិនបានប្រើកាណុងបាញ់ទឹកក្នុងទិសដៅរបស់នាវាយោធាហ្វីលីពីន នៅសមុទ្រចិនខាងត្បូង

2023/08/07 12:00:14 pm        237
ចិន៖ នៅថ្ងៃចន្ទ (៧ សីហា)នេះ ឆ្មាំល្បាតឆ្នេរហ្វីលីពីន បានបញ្ចេញវីដេអូនៃនាវាឆ្មាំល្បាតឆ្នេរចិន ដែលកំពុងរារាំង និងប្រើកាណុងបាញ់ទឹក ក្នុងទិសដៅរបស់នាវាហ្វីលីពីន នៅសមុទ្រចិនខាងត្បូង។ក្រុមអាជ្ញាធរហ្វីលីពីនបាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងកាលពីថ្ងៃសៅរ៍ (៥ សីហា) នៅជិតច្រកសមុទ្រ Thomas Shoal ទីពីរ ដោយទីក្រុងម៉ានីលហៅទីនោះថាច្រកសមុទ្រ Ayungin Shoal ជាថ្មប៉ប្រះទឹក ដែលទាហានមួយចំនួនតូចរបស់ពួកគេរស់នៅលើកប៉ាល់អាមេរិកសម័យសង្គ្រាមលោកលើកទី២ ដែលបានទុកចោលនៅទីនោះកាលពីឆ្នាំ១៩៩៩។ឆ្មាំល្បាតឆ្នេររបស់ប្រទេសចិនបានប្រឆាំងថា ខ្លួនបានអនុវត្តការត្រួតពិនិត្យចាំបាច់ស្របតាមច្បាប់ដើម្បីរារាំងកប៉ាល់ហ្វីលីពីន ដែលខ្លួនបានចោទប្រកាន់ពីបទរំលោភបំពាន និងដឹកជញ្ជូនសម្ភារៈសំណង់ខុសច្បាប់។ប្រទេសចិនអះអាងអធិបតេយ្យភាពលើសមុទ្រចិនខាងត្បូងស្ទើរតែទាំងមូល ដែលជាការអះអាងត្រូវបានបដិសេធជាអន្តរជាតិ ដោយជារឿយៗធ្វើឱ្យប្រទេសជិតខាងរបស់ខ្លួនខឹងសម្បាជាមួយនឹងសកម្មភាពដែនសមុទ្រដែលពួកគេហៅថាឈ្លានពាន និងជាមួយនឹងសកម្មភាពរយៈពេលវែងដូចជា ការកសាងកោះនៅលើថ្មប៉ប្រះទឹក ព្រមទាំងបំពាក់ដោយមីស៊ីល និងទីលានចតយន្តហោះនៅទីនោះផងដែរ៕

ទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅតាមបណ្តោយទន្លេរដ្ឋ អាឡាស្កា សហរដ្ឋអាមេរិក ជំរុញឱ្យមានការជម្លៀសប្រជាជន

2023/08/07 11:56:18 am        191
អាមេរិក៖ ទឹកជំនន់ដ៏ធ្ងន់ធ្ងរបានវាយប្រហាររដ្ឋធានីអាឡាស្កាកាលពីថ្ងៃសៅរ៍ បន្ទាប់ពីទឹកជំនន់ពីការប្រេះផ្ទាំងទឹកកក ដោយបានបំផ្លាញរចនាសម្ព័ន្ធយ៉ាងហោចណាស់ចំនួនមួយកន្លែង ហើយបានជំរុញឱ្យក្រុមមន្ត្រីទីក្រុងចេញបញ្ជាជម្លៀសប្រជាជន។សេវាអាកាសធាតុជាតិ (NWS) បានទទួលរបាយការណ៍អំពីដើមឈើធំៗបានដួលរលំចូលទៅក្នុងទន្លេ Mendenhall ក្បែរទីក្រុង Juneau កាលពីយប់ថ្ងៃសៅរ៍ ខណៈកម្រិតទឹកបានកើនឡើងដោយបានច្រោះច្រាំងទន្លេ។ ការជន់លិចដោយសារទឹកពីការប្រេះផ្ទាំងទឹកកក កើតឡើងនៅពេលទឹកដែលជាប់គាំង ហូរចេញតាមស្នាមប្រេះនៅក្នុងទំនប់ទឹកកកដ៏ស្តើង ជាបាតុភូតដែលបានកំពុងកើនឡើងនៅជុំវិញពិភពលោកជាលទ្ធផលនៃបម្រែបម្រួលអាកាសធាតុ។យោងតាម NWS បានឱ្យដឹងថា កម្រិតទឹកនៃបឹង Mendenhall បានឈានដល់ជិតកម្រិត១៥ហ្វីត (៤,៦ ម៉ែត្រ) កាលពីព្រឹកថ្ងៃអាទិត្យ ជាកំណើន៣ហ្វីតពីកំណត់ត្រាមុន ដែលបានកំណត់ក្នុងឆ្នាំ២០១៦ និងកម្រិត៥ហ្វីតពីលើកម្រិតទឹកជំនន់កម្រិតមធ្យម។អាកាសធាតុធ្ងន់ធ្ងរបែបនេះត្រូវបានគេរំពឹងថានឹងកើនឡើង ជាលទ្ធផលនៃបម្រែបម្រួលអាកាសធាតុបង្កឡើងដោយមនុស្ស ដែលអ្នកវិទ្យាសាស្ត្របានរាយការណ៍ថា វាបានដើរតួនាទីយ៉ាងលើសលប់ នៅក្នុងបញ្ហារលកកម្ដៅកម្រិតបំបែកកំណត់ត្រា ដោយបានវាយប្រហារនៅអាមេរិកខាងជើង អឺរ៉ុប និងចិនកាលពីខែកក្កដាផងដែរ៕

ស្ត្រីជនជាតិបារាំងរងរបួសដោយសារលោតចុះពីម៉ូតូកង់៣ ទទួលបានការយកចិត្តទុកដាក់ពី មន្រ្តីទេសចរណ៍

2023/08/07 11:53:56 am        1106
បាត់ដំបង៖ ស្ត្រីជនជាតិបារាំងមួយរូបដែលរងរបួសដោយសារលោតចុះពីម៉ូតូកង់៣ (Pass App) នៅក្នុងខេត្តបាត់ដំបង បានទទួលការយកចិត្តទុកដាក់ពីអាជ្ញាធរ កងកម្លាំងសមត្ថកិច្ច និងមន្រ្តីទេសចរណ៍។ស្ត្រីជនជាតិបារាំងរូបនេះ មានឈ្មោះ អេលេន ដីតឈី (Helene Dietschy) អាយុ ២១ឆ្នាំ ជា​និស្សិតពេទ្យ​ជនជាតិបារាំង។ នាងបានមកប្រទេសកម្ពុជា រយៈពេលពីរខែហើយបម្រើ​ការងារជាបុគ្គលិកហាត់ការនៅមន្ទីរពេទ្យកាល់ម៉ែត។ស្រ្តីរូបនោះបានជិះឡានក្រុងពេលយប់មកដល់បាត់ដំបង ប្រហែលម៉ោង៤ទៀបភ្លឺថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ហើយបានប្រាប់ឱ្យPass App ដឹកគាត់មកសណ្ឋាគារ ឡាគី ប៉ុន្តែនៅពេល មកដល់មុខសណ្ឋាគារហើយ Pass App មិនបានដាក់គាត់ចុះតាមគោលដៅ ដែលបានចរចា មុនពេលឡើងជិះទេ ទោះបីគាត់ព្យាយាមប្រាប់ឲ្យឈប់ក្តី ក៏Pass App មិនឈប់ដែរ បែរជាព្យាយាមជិះពង្វាងគាត់ទៅផ្លូវ ស្ងាត់។ ឃើញស្ថានភាពមិនស្រួលគាត់ក៏លោតចុះពីលើPass App ធ្វើឲ្យមានរបួសបាក់ម្រាមដៃ និងរបកមុខមាត់។ពាក់ព័ន្ធករណីនេះ លោក ហម អារុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានថ្លែង​ឱ្យដឹងថា ​កម្លាំងនគរបាល និងមន្រ្តីជំនាញមន្ទីរទេសចរណ៍ខេត្តបានសហការគ្នាយ៉ាង​សស្រាក់សស្រាំ​ក្នុងការចុះពិនិត្យទីតាំងកើតហេតុ និងស្វែងរកមុខជនបង្កហេតុដែលជាម្ចាស់​ម៉ូតូកង់បី ដឹកភ្ញៀវទេសចរជនជាតិបារាំង។គិតមកដល់ពេលនេះ ក្រុមការងារបានកំណត់​មុខ​សញ្ញាបានមួយចំនួនហើយ និងបន្តដុតដៃដុតជើងបន្ថែមដើម្បីឃាត់ខ្លួនជនបង្កហេតុរូបនេះ។លោក ហម អារុណ បានថ្លែងឱ្យដឹងបន្ថែមថា កញ្ញា អេលែន ជាជនរងគ្រោះ បានស្តែងនូវការថ្លែង​អំណរគុណដល់ក្រុមការងារដែលបានយកចិត្តទុកដាក់និងជួយដល់រូបគាត់ ពេលនេះគាត់មាន​អារម្មណ៍កក់ក្តៅវិញហើយ។ ជាមួយគ្នានោះ លោក កែវ ផុង ជំនួយការរបស់សម្ដេចតេជោ ហ៊ុន សែន បានចុះទៅជួបស្ត្រីរង​គ្រោះព្រមទាំងនាំយកថវិការបស់សម្តេចតេជោ ទៅជួយសម្រាប់ការព្យាបាលរបួស​ហើយ​ជូនរូបនាង​ទៅ​ដាក់ពាក្យបណ្តឹងផងដែរ៕

ប្រទេសជប៉ុននឹងចាប់ផ្តើមបង្ហូរសំណល់ទឹក ហ្វ៊ូគូស៊ីម៉ា ឆាប់បំផុតនៅចុងខែសីហានេះ

2023/08/07 11:52:53 am        187
តូក្យូ៖ សារព័ត៌មាន Asahi Shimbun របស់ជប៉ុនបានរាយការណ៍នៅថ្ងៃចន្ទ (៧ សីហា)នេះថា ប្រទេសជប៉ុនគ្រោងនឹងចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានធ្វើប្រព្រឹត្តកម្មរួចចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដែលបានបំផ្លាញដោយរលកយក្សស៊ូណាមិ ចូលទៅក្នុងមហាសមុទ្រនៅដើមខែសីហានេះ ដោយសំអាងដល់ប្រភពរដ្ឋាភិបាលដែលមិនបញ្ចេញឈ្មោះ។ការបង្ហូរទឹកនេះទំនងជានឹងធ្វើឡើងភ្លាមៗបន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ជួបជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol នៅសហរដ្ឋអាមេរិកសប្តាហ៍ក្រោយ ហើយពន្យល់ពួកគេអំពីសុវត្ថិភាពនៃសំណល់ទឹកដែលកំពុងចោទជាសំណួរនេះ។និយតករនុយក្លេអ៊ែររបស់ប្រទេសជប៉ុនកាលពីខែមុន បានផ្តល់ការយល់ព្រមសម្រាប់ប្រតិបត្តិកររោងចក្រ Tepco ដើម្បីចាប់ផ្តើមបញ្ចេញសំណល់ទឹក ដែលជប៉ុន និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិនិយាយថាមានសុវត្ថិភាព ប៉ុន្តែប្រទេសក្បែរខាងបារម្ភថាវាអាចបំពុលអាហារពីក្នុងសមុទ្រ។សារព័ត៌មាននោះបាននិយាយថា ការនេសាទត្រីតាមបាតសមុទ្រគ្រោងនឹងចាប់ផ្តើមពីខេត្ត ហ្វ៊ូគូស៊ីម៉ា ភាគឦសាននៃទីក្រុងតូក្យូក្នុងខែកញ្ញា ហើយរដ្ឋាភិបាលមានបំណងចាប់ផ្តើមការបង្ហូរទឹកមុនពេលរដូវនេសាទនោះចាប់ផ្តើម។ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តីរបស់ប្រទេសនេះ លោក Hirokazu Matsuno បាននិយាយនៅថ្ងៃចន្ទ (៧ សីហា) នេះថា ប្រទេសជប៉ុនមិនទាន់សម្រេចចិត្តលើកាលបរិច្ឆេទជាក់លាក់ណាមួយ ដើម្បីចាប់ផ្តើមបញ្ចេញសំណល់ទឹកវិទ្យុសកម្មដែលត្រូវបានធ្វើប្រព្រឹត្តកម្មរួច ពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ចូលទៅក្នុងមហាសមុទ្រនោះទេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

TOP STORY សម្ដេចតេជោផ្ដាំទៅចោរសៀមកុំភ្លេចសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤-១៩០៧ ខណៈសម្ដេចស្មានដឹងថាថៃនឹងមាននាយករដ្ឋមន្ត្រីថ្មីក្នុងរង្វង់៣ខែខាងមុខ
06/24/2025 05:06 PM
កាកបាទក្រហមទទួលថវិកាពីអាជ្ញាធរអគ្គិសនីកម្ពុជាអបអរទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម
06/24/2025 05:06 PM
ហូឡង់គ្រោងនឹងបញ្ជូនជំនួយយោធាចំនួន ១៧៥លានអឺរ៉ូ ឲ្យអ៊ុយក្រែន និងពង្រីកកិច្ចសហប្រតិបត្តិការ ផលិតយានដ្រូន
06/24/2025 05:06 PM
ស្ពានឆ្លងកាត់ទន្លេ Houzi ស្ថិតក្នុងខេត្ត Guizhou ប្រទេសចិន បានបាក់ បណ្តាលឲ្យជាប់រថយន្តដឹកទំនិញមួយគ្រឿង
06/24/2025 05:06 PM
ប្រធានអង្គការ WHO និយាយថា មនុស្សជាង ៤០នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារមន្ទីរពេទ្យនៅស៊ូដង់
06/24/2025 05:06 PM
ឯកឧត្តម ប៉ែន បូណា៖ រដ្ឋាភិបាលថៃចាប់តាំងពីថ្នាក់រដ្ឋមន្រ្ដីដល់នាយករដ្ឋមន្រ្ដីបាននិយាយលាបពណ៌ បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា
06/24/2025 04:06 PM
អ្នកជំនាញ៖ ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ី បង្ហាញពីភាពគ្មានប្រសិទ្ធភាពរបស់ពួកគេ
06/24/2025 04:06 PM
ចិននិយាយថា វិធានការយោធាមិនអាចនាំមកនូវសន្តិភាពបានទេនៅតំបន់មជ្ឈិមបូព៌ា
06/24/2025 04:06 PM
មន្ត្រី៖ អាល្លឺម៉ង់ប្រឆាំងនឹងការព្យួរកិច្ចព្រមព្រៀងរបស់ EU ជាមួយអ៊ីស្រាអែល
06/24/2025 04:06 PM
លោកនាយករដ្ឋមន្ត្រី៖ ទំនាក់ទំនងសិង្ហបុរី-ចិន កាន់តែមានសារៈសំខាន់ ក្នុងពេលមានភាពមិនច្បាស់លាស់សកល
06/24/2025 04:06 PM