សម្ដេចតេជោ៖ ឪពុកម្តាយគ្មានសេចក្តីសុខឬការសប្បាយណាជាងឃើញកូន និងចៅចេះស្រឡាញ់គ្នា និងក្លាយជាពលរដ្ឋល្អក្នុងសង្គមនោះឡើយ
TOP STORY | សម្ដេចតេជោ ហ៊ុន សែន រម្លឹកពីប្រវត្តិនៃការលះបង់របស់សម្ដេចប្ដូរយក ការរស់រានរបស់ប្រជាជន សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ
រាជរដ្ឋាភិបាលសម្រេចប្រសិទ្ធនាមស្ពានខ្ពស់ជាងគេនៅកម្ពុជាថា «ស្ពាន​តេជោសន្តិភាពឫស្សីជ្រុំ»
សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យប្រទេសបង់ក្លាដេសបង្កើនការវិនិយោគ ជាពិសេសវិស័យកសិកម្មជាមួយកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

ការរំខានពាណិជ្ជកម្ម និងបញ្ហាអាកាសធាតុធ្ងន់ធ្ងរបានបង្កក្តីបារម្ភដល់សន្តិសុខស្បៀងសកល

2023/08/07 11:49:33 am        189
តម្លៃទំនិញស្បៀងអាហារសកល បានកើនឡើងជាលើកដំបូងក្នុងរយៈពេលជាច្រើនខែ ដោយសារការរំខានពាណិជ្ជកម្មនៃគ្រាប់ធញ្ញជាតិ និងស្ថានភាពអាកាសប្រែប្រួលខ្លាំង ជំរុញឲ្យមានការព្រួយបារម្ភទូទាំងពិភពលោក។ អង្គការស្បៀង និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) បាននិយាយកាលពីថ្ងៃសុក្រថា សន្ទស្សន៍តម្លៃស្បៀងអាហារសកលរបស់ខ្លួនបានកើនឡើង១,៣ភាគរយ ក្នុងខែកក្កដា បើធៀបនឹងខែមុន។សន្ទស្សន៍តម្លៃម្ហូបអាហាររបស់អង្គការ FAO តាមដានការផ្លាស់ប្តូរប្រចាំខែនៅក្នុងតម្លៃអន្តរជាតិនៃទំនិញម្ហូបអាហារ ដែលត្រូវបានជួញដូរជាទូទៅ។ នេះជាការឡើងថ្លៃលើកដំបូងចាប់តាំងពីខែមេសាមក នៅពេលដែលតម្លៃស្ករដ៏ខ្ពស់ បានធ្វើឲ្យសន្ទស្សន៍តម្លៃឡើងថ្លៃបន្តិចជាលើកដំបូងក្នុងរយៈពេលមួយឆ្នាំ។លោក Hu Bingchuan អ្នកស្រាវជ្រាវនៅវិទ្យាស្ថានអភិវឌ្ឍន៍ជនបទនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិនបាននិយាយថា មានហេតុផលសំខាន់ពីរសម្រាប់ការស្ទុះងើបឡើងវិញនៃតម្លៃអាហារពិភពលោកក្នុងខែកក្កដា។ហេតុផលទីមួយគឺការបញ្ចប់នៃគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅគាំទ្រដោយអង្គការសហប្រជាជាតិ ដែលបានបន្ថែមទៅភាពភ័យស្លន់ស្លោនៅក្នុងទីផ្សារម្ហូបអាហារពិភពលោក ដោយជំរុញឱ្យតម្លៃម្ហូបអាហារកើនឡើង។ មូលហេតុមួយទៀតគឺបញ្ហាអាកាសធាតុដ៏អាក្រក់ក្នុងខែកក្កដា ដែលកន្លែងជាច្រើននៅទូទាំងពិភពលោកបានជួបប្រទះ ដោយធ្វើឲ្យខូចខាតទិន្នផលរំពឹងទុករបស់មនុស្សក្នុងការផលិតគ្រាប់ធញ្ញជាតិ៕

ប្រទេសស្លូវេនីទទួលរងការវាយប្រហារពីទឹកជំនន់ដ៏អាក្រក់បំផុតមិនធ្លាប់មាន

2023/08/07 11:46:21 am        173
ស្លូវេនី៖ ទឹកជំនន់ដ៏មហន្តរាយដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៣នាក់ ស្លាប់ នៅក្នុងប្រទេសស្លូវេនី ជាមួយនឹងការខូចខាតប៉ាន់ស្មានចំនួន ៥០០លានអឺរ៉ូ (៥៥០លានដុល្លារ)។ នាយករដ្ឋមន្ត្រីប្រទេសស្លូវេនីលោក Robert Golob បាននិយាយកាលពីថ្ងៃសៅរ៍ថា ទឹកជំនន់កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ គឺជា "គ្រោះមហន្តរាយធម្មជាតិដ៏ធំបំផុត" នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសតូចមួយនៅសហគមន៍ទាំង៨ប្រទេស អាល់ផែន នេះ។លោក Golob បាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងថាមពលត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង ក៏ដូចជាផ្ទះរាប់រយខ្នង និងអគារផ្សេងៗទៀត។ មនុស្សរាប់ពាន់នាក់ត្រូវបានបង្ខំឱ្យជម្លៀសចេញពីផ្ទះរបស់ពួកគេ ហើយមនុស្សជាច្រើនត្រូវជួយសង្គ្រោះដោយឧទ្ធម្ភាគចក្រ ឬអ្នកពន្លត់អគ្គីភ័យនៅក្នុងទូក។កងទ័ពរបស់ប្រទេសស្លូវេនីបានចូលរួមកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ ដោយកងកម្លាំងបានទៅដល់តំបន់កាត់ផ្តាច់នៅភាគខាងជើងដើម្បីប្រតិបត្តិការ។ លោកនាយករដ្ឋមន្ត្រីបាននិយាយថា ពីរភាគបីនៃទឹកដីក្នុងប្រទេសដែលមានប្រជាជនពីរលាននាក់ ត្រូវបានរងផលប៉ះពាល់។ប្រទេសស្លូវេនីកាលពីថ្ងៃអាទិត្យបានអំពាវនាវសុំជំនួយពីសហភាពអឺរ៉ុប និងសម្ព័ន្ធភាពណាតូដើម្បីដោះស្រាយជាមួយនឹងផលវិបាកនៃទឹកជំនន់នេះ។ ក្រុមអាជ្ញាធរបានជម្លៀសមនុស្សរាប់ពាន់នាក់ចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយកងកម្លាំងប្រដាប់អាវុធស្លូវេនីបានប្រើប្រាស់ឧទ្ធម្ភាគចក្រ ដើម្បីជួយសង្គ្រោះអ្នកដែលជាប់គាំងដោយសារទឹកជំនន់។ អគ្គិសនីក៏ត្រូវបានកាត់ផ្ដាច់ផងដែរនៅក្នុងប្រទេសនេះ ដែលបណ្ដាលឲ្យមនុស្សរាប់ម៉ឺននាក់រងផលប៉ះពាល់៕

ខណៈដែលខ្លួនកំពុងរងសម្ពាធនៅអ៊ុយក្រែន លោក ពូទីន រិះគន់សហរដ្ឋអាមេរិកនៅប្រទេសស៊ីរី

2023/08/07 11:42:01 am        188
អ៊ុយក្រែន៖ ការប្រឈមមុខដាក់គ្នាដ៏គ្រោះថ្នាក់រវាងរុស្ស៊ី និងសហរដ្ឋអាមេរិកនៅលើដែនអាកាសខាងលើប្រទេសស៊ីរី បង្ហាញពីសង្គ្រាមស្រមោលកាន់តែខ្លាំងឡើង ខណៈដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ទទួលរងការខាតបង់កាន់តែច្រើន នៅក្នុងប្រទេសអ៊ុយក្រែន។អ្នកជំនាញព្រមានថា លោក ពូទីន កំពុងសំឡឹងរកការវាយប្រហារប្រឆាំងនឹងសហរដ្ឋអាមេរិកសម្រាប់ការគាំទ្រអ៊ុយក្រែនក្នុងសង្គ្រាមការពាររបស់ខ្លួន ដោយទីក្រុងមូស្គូផ្តោតលើសកម្មភាពសងសឹករបស់ខ្លួននៅមជ្ឈិមបូព៌ា ដើម្បីជៀសវាងជម្លោះកាន់តែទូលំទូលាយជាមួយណាតូនៅអឺរ៉ុប។លោក ម៉ូណា យ៉ាកូបៀន (Mona Yacoubian) អនុប្រធានវិទ្យាស្ថានសន្តិភាពមជ្ឈិមបូព៌ានិងអាហ្វ្រិកខាងជើងនៃវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក បាននិយាយថា៖«យើងបានឃើញយ៉ាងច្បាស់ ចាប់តាំងពីខែមីនា ឆ្នាំនេះ ការកើនឡើងយ៉ាងច្បាស់នៃភាពតានតឹងដែលត្រូវបានជំរុញដោយប្រទេសរុស្ស៊ី។«ភាពតានតឹងដែលកើនឡើងទាំងនោះ កើតចេញពីសង្រ្គាមនៅអ៊ុយក្រែនដោយផ្ទាល់ ដែលខ្ញុំគិតថា ប្រជាជនរុស្ស៊ី កំពុងប្រឹងប្រែងប្រតិកម្មតបនឹងសហរដ្ឋអាមេរិក បង្ករឿងដល់សហរដ្ឋអាមេរិកដល់កម្រិតដែលពួកគេអាចធ្វើបាន នៅកន្លែងមួយដែលត្រូវដកចេញពីសង្វៀនជម្លោះអ៊ុយក្រែនដោយខ្លួនឯងផ្ទាល់»។កងកម្លាំងអ៊ុយក្រែន កំពុងដណ្តើមយកមកវិញបន្តិចម្តងៗនូវទឹកដីដែលរុស្ស៊ីដណ្តើមបាន នៅពេលដែលខ្លួនបានចាប់ផ្តើមការលុកលុយយ៉ាងពេញទំហឹងប្រឆាំងនឹងប្រទេសក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនសម្ពាធលើអ្នកគាំទ្រអ៊ុយក្រែន រុស្ស៊ីបានបោះបង់ចោលកិច្ចព្រមព្រៀងដែលអនុញ្ញាតឲ្យនាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែរបស់អ៊ុយក្រែន និងបង្កើនការវាយប្រហារទៅលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធកសិកម្មរបស់អ៊ុយក្រែន៕

ក្រុមការងារអាជ្ញាធរជាតិអប្សរា រៀបចំដំឡើងកាំជណ្ដើរថ្មីនៅ ប្រាសាទមេបុណ្យខាងកើត

2023/08/07 11:40:19 am        194
សៀមរាប៖ ក្រុមការងារអាជ្ញាធរជាតិអប្សរាកំពុងរៀបចំជួសជុល និងដំឡើងកាំជណ្ដើរថ្មីនៅច្រកខាងកើត ប្រាសាទមេបុណ្យខាងកើត ដើម្បីលើកតម្លៃ និងសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរ ចូលទស្សនា ប្រាសាទនេះកាន់តែប្រសើរ។ជាមួយនេះដែរ ដើម្បីសម្រួលកុំឱ្យ អាក់ខាន ចូលទស្សនាប្រាសាទ ក្រុមភ្នាក់ងារទេសចរណ៍ សហការជាមួយក្រុមការងារ សម្អាតបរិស្ថាន HCC Angkor បានសម្អាតរុក្ខជាតិ និងកាត់ស្មៅ ត្រង់ចំណុច ច្រកខាងត្បូងជាន់ទីមួយ នៃប្រាសាទមេបុណ្យខាងកើត ខណៈដែលជណ្ដើរច្រកចូលខាងកើត ​កំពុងជួសជុល កែលម្អ និងលើកតម្លៃឡើងវិញ៕

សម្ដេចតេជោ បន្តធ្វើនាយករដ្ឋមន្រ្ដី១៥ថ្ងៃទៀត នឹងបន្តធ្វើជាឪពុកនាយករដ្ឋមន្រ្ដី

2023/08/07 11:28:09 am        608
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា​ នៅថ្ងៃទី ៧ខែសីហា ឆ្នាំ ២០២៣នេះ បានបញ្ជាក់ថា ពេលនេះសម្ដេចបន្តធ្វើជានាយករដ្ឋមន្ត្រី១៥ថ្ងៃទៀត បន្ទាប់ទៅនឹងឡើងឋានៈទៅជាឪពុកនាយករដ្ឋមន្ត្រីម្តង។សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញតេឡេក្រាម និងធ្វីតធើថា ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យចាត់តាំងនាយករដ្ឋមន្ត្រីថ្មី សម្រាប់ដឹកនាំប្រទេស បន្ទាប់ពីសម្ដេចសម្រេចដកខ្លួនចេញ ដើម្បីផ្តល់ឱកាសឲ្យក្រុមបន្តវេនដឹកនាំបន្ត។ សម្ដេចតេជោ បានបញ្ជាក់ថា បើពិនិត្យតាមពេលវេលា សម្ដេចជានាយករដ្ឋមន្ត្រី​ដែលចូលកាន់តំណែងក្មេងជាងគេ (អាយុ៣២ឆ្នាំ) និងយូរជាងគេនៅក្នុងពិភពលោក។ បើគិតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ជាថ្ងៃដែលសម្ដេចចាកចេញពីដំណែងតាមផ្លូវច្បាប់ និងគិតពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ ជាថ្ងៃដែលសភាបោះឆ្នោតផ្តល់ការទុកចិត្តដល់សម្ដេច​ ជានាយករដ្ឋមន្ត្រីផ្លូវការ សម្ដេចបានកាន់ដំណែងជានាយករដ្ឋមន្ត្រីចំនួន ៣៨ ឆ្នាំ ៧ខែ និង៨ថ្ងៃ ត្រូវជា ៤៦៣ ខែ ២០១៤ សប្តាហ៍ និងចំនួន ១៤ ០៩៩ថ្ងៃ។ សម្ដេចតេជោ បានបញ្ជាក់ថា ប្រសិនបើគិតពីការងារក្នុងរដ្ឋាភិបាល ចាប់តាំងពីថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩ ក្នុងមុខតំណែងជារដ្ឋមន្ត្រីការបរទេស ជាឧបនាយករដ្ឋមន្ត្រី ជានាយករដ្ឋមន្ត្រីស្តីទី និងជានាយករដ្ឋមន្ត្រីត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សម្ដេចបានធ្វើការបាន៤៤ឆ្នាំ ៧ខែ ១៤ថ្ងៃត្រូវជា ៥៣៥ខែ ២ ៣២៨សប្តាហ៍ និង ១៦ ២៩៧ថ្ងៃ។ សម្ដេចតេជោ បានបន្តថា សម្ដេចបន្តធ្វើជានាយករដ្ឋមន្ត្រី១៥ថ្ងៃទៀត បន្ទាប់ទៅនឹងឡើងឋានៈទៅ​ជា​ឪពុកនាយករដ្ឋមន្ត្រីម្តង។ ប៉ុន្ដែមិនទាន់ចប់ត្រឹមនេះទេ សម្ដេចនឹងបន្តការងារក្នុងមុខ​នាទីផ្សេងទៀតយ៉ាងតិចត្រឹមឆ្នាំ២០៣៣ ដែលពេលនោះសម្ដេចនឹងបំពេញការងារ​ជាងកន្លះសតវត្សរ៍។ សម្ដេចតេជោ បានអរគុណភរិយាជាទីស្រឡាញ់ ដែលបានចិញ្ចឹមកូនដ៏កំសត់ (ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីថ្មីនៃកម្ពុជា) ក្នុងពេលវេលាដ៏លំបាកបំផុតរហូត ក្លាយជាមេដឹកនាំកំពូលរបស់ជាតិ នាពេលនេះ៕ អត្ថបទ៖ វ៉ន ដារ៉ា

អ្នកគាំទ្ររដ្ឋប្រហារនីហ្សេ រាប់ពាន់នាក់សម្រុកទៅពហុកីឡដ្ឋានជាតិដើម្បីធ្វើបាតុកម្មយោធា

2023/08/07 09:58:47 am        197
និហ្សេ៖ អ្នកគាំទ្ររបស់មេដឹកនាំរដ្ឋប្រហារប្រទេសនីហ្សេ រាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាទៅកាន់ពហុកីឡាដ្ឋានក្នុងរដ្ឋធានី ណៃអាម៉ី (Niamey) កាលពីថ្ងៃអាទិត្យ (៦ សីហា) ហាក់ដូចជាមិនភ័យខ្លាចចំពោះការគំរាមកំហែងនៃការធ្វើអន្តរាគមន៍ផ្នែកយោធាពីប្លុកក្នុងតំបន់របស់អាហ្រ្វិកខាងលិច ខណៈដែលឱសានវាទក្នុងការប្រគល់តំណែងឲ្យប្រធានាធិបតីប្រទេសនេះវិញ បានផុតកំណត់។នៅតាមដងផ្លូវនានារបស់រដ្ឋធានី ណៃអាម៉ី (Niamey) ក៏មានការបង្ហាញនូវការគាំទ្រជាបណ្តើរៗ ប៉ុន្តែមិនមានសញ្ញានៃការប្រឆាំងទៅនឹងរបបសឹក ដែលបាននិយាយថា ខ្លួននឹងមិនធ្វើឱ្យមានសម្ពាធពីខាងក្រៅដើម្បីឈរជើងបន្ទាប់ពីការដណ្តើមអំណាចកាលពីថ្ងៃទី២៦ ខែកក្កដានោះទេ។សំឡេងអបអរសាទរបានស្វាគមន៍រាល់ប្រយោគនៃសុន្ទរកថា ដែលបានធ្វើឡើងដោយអ្នកតំណាងនៃរដ្ឋបាលដឹកនាំដោយកងទ័ពថ្មីទៅកាន់ហ្វូងមនុស្សនៅពហុកីឡដ្ឋាន ដោយបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់របបសឹកក្នុងការបន្តកាន់អំណាច។រដ្ឋប្រហារលើកទីប្រាំពីរនៅអាហ្រ្វិកខាងលិច និងកណ្តាលក្នុងរយៈពេលបីឆ្នាំ បានធ្វើឱ្យកក្រើកតំបន់ Sahel អាហ្រ្វិក ដែលជាតំបន់ក្រីក្របំផុតមួយក្នុងពិភពលោក។ ដោយសារតំបន់នោះសម្បូរទៅដោយសារធាតុអ៊ុយរ៉ាញ៉ូម និងប្រេង ព្រមទាំងមានតួនាទីសំខាន់ក្នុងសង្រ្គាមជាមួយក្រុមសកម្មប្រយុទ្ធអ៊ីស្លាម នីហ្សេមានសារៈសំខាន់សម្រាប់ អាមេរិក អឺរ៉ុប ចិន និងរុស្ស៊ីជាខ្លាំង៕

មេដឹកនាំរដ្ឋប្រហារនីហ្សេនិយាយថា ប្រទេសជិតខាងកំពុងរៀបចំធ្វើសង្រ្គាម

2023/08/07 09:53:53 am        254
នីហ្ស៖ នីហ្សេ បានបិទដែនអាកាសរបស់ខ្លួនកាលពីថ្ងៃអាទិត្យ (៦ សីហា) រហូតដល់មានការជូនដំណឹងបន្ថែម ដោយលើកឡើងពីការគំរាមកំហែងនៃអន្តរាគមន៍យោធាពីប្លុកតំបន់អាហ្វ្រិកខាងលិច បន្ទាប់ពីបណ្ដាមេដឹកនាំរដ្ឋប្រហារ បានច្រានចោលកាលបរិច្ឆេទកំណត់ ដើម្បីប្រគល់អំណាចឲ្យប្រធានាធិបតីដែលត្រូវបានបណ្តេញចេញពីអំណាចរបស់ប្រទេសនេះវិញ។ដោយធ្វើសេចក្តីថ្លែងការណ៍មួយនៅលើកញ្ចក់ទូរទស្សន៍ជាតិ អ្នកតំណាងរបបសឹកនោះបាននិយាយថា ខ្លួនមានព័ត៌មានថា “មហាអំណាចបរទេស” កំពុងរៀបចំវាយប្រហារប្រទេសនីហ្សេ ដោយមានការសម្របសម្រួលជាមួយបណ្តាប្រទេសនៃសហគមន៍សេដ្ឋកិច្ចនៃបណ្តារដ្ឋអាហ្វ្រិកខាងលិច (ECOWAS)។ប្រមុខការពារជាតិជាច្រើនរបស់សហគមន៍សេដ្ឋកិច្ច ECOWAS បានយល់ព្រមលើផែនការសកម្មភាពយោធាដែលអាចមាន រួមទាំងពេលវេលា និងទីកន្លែងដែលត្រូវធ្វើសកម្មភាព ប្រសិនបើប្រធានាធិបតីដែលត្រូវបានឃុំខ្លួន លោក Mohamed Bazoum មិនត្រូវបានដោះលែង និងប្រគល់អំណាចឲ្យវិញតាមកាលកំណត់នោះទេ។ប្លុកនេះមិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយអំពីជំហានបន្ទាប់របស់ខ្លួន ឬនៅម៉ោងណាពិតប្រាកដក្នុងថ្ងៃអាទិត្យដែលជាថ្ងៃផុតកំណត់ប្រគល់អំណាចនោះទេ។ អ្នកនាំពាក្យម្នាក់បាននិយាយមុននោះថា ខ្លួននឹងចេញសេចក្តីថ្លែងការណ៍មួយនៅចុងបញ្ចប់នៃថ្ងៃផុតកំណត់នោះ។ អតីតមហាអំណាចអាណានិគមបារាំងបាននិយាយកាលពីថ្ងៃសៅរ៍ (ទី 5 ខែសីហា) ថា ខ្លួននឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ដើម្បីផ្តួលរំលំរដ្ឋប្រហារដោយមិនបានបញ្ជាក់ថាតើការលើកឡើងនោះរួមបញ្ចូលជំនួយយោធាដែរឬយ៉ាងណាទេ៕

ក្រុមបាតុករប្រឆាំងសង្រ្គាមប្រារព្ធខួបលើកទី៧៨ នៃការវាយប្រហារដោយគ្រាប់បែកបរមាណូលើទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន

2023/08/07 09:50:05 am        208
អាមេរិក៖ ក្រុមសកម្មជនប្រឆាំងសង្រ្គាមមួយក្រុមតូចបានធ្វើការតវ៉ានៅទីលានចតុរង្គ Times Square ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ (៦ សីហា) ដើម្បីប្រារព្ធខួបលើកទី៧៨ នៃការទម្លាក់គ្រាប់បែកបរមាណូរបស់សហរដ្ឋអាមេរិកទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន។ ទិវាមួយនេះធ្វើឡើងដើម្បីរំលឹកដល់ជនរងគ្រោះក្នុងការវាយប្រហារនុយក្លេអ៊ែរលើកទីមួយរបស់ពិភពលោក ខណៈដែលរុស្ស៊ីបានលើកឡើងពីទិដ្ឋភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងសង្គ្រាមរបស់ខ្លួនជាមួយអ៊ុយក្រែន។សកម្មជនបានកាន់ផ្ទាំងរូបភាពទាមទារឱ្យអង្គការណាតូបញ្ឈប់ការគាំទ្ររបស់ខ្លួនចំពោះអ៊ុយក្រែន ហើយបានដើរដង្ហែទៅកាន់ទន្លេ Hudson ជាទីដែលពួកគេបានតវ៉ានៅមុខនាវាផ្ទុកយន្តហោះអាមេរិកឈ្មោះ Intrepid ប្រើក្នុងសង្គ្រាមលោកលើកទីពីរ ដែលបច្ចុប្បន្នបម្រើជាសារមន្ទីរ។គ្រាប់បែកដែលត្រូវបានទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ា កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៤៥ មានឈ្មោះថា "ក្មេងប្រុសតូច" បានសម្លាប់មនុស្សរាប់ពាន់នាក់ភ្លាមៗ និងប្រហែល១៤០.០០០នាក់នៅចុងឆ្នាំនៃការទម្លាក់នោះ។ ទីក្រុងណាហ្គាសាគី ទទួលរងការទម្លាក់គ្រាប់បែករយៈពេល៣ថ្ងៃក្រោយ គឺនៅថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៤៥ ហើយជប៉ុនបានប្រកាសចុះចាញ់សង្គ្រាមនៅថ្ងៃទី១៥ ខែសីហា ឆ្នាំដដែលនោះ៕

ព្រះមហាក្សត្រចេញព្រះរាជក្រិត្យចាត់តាំង បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាសម្រាប់នីតិកាលទី ៧នៃរដ្ឋសភា

2023/08/07 09:35:22 am        229
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ បានចេញព្រះរាជក្រឹត្យចាត់តាំង ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

មនុស្សយ៉ាងហោចណាស់៣០នាក់ ស្លាប់ និង៨០នាក់ រងរបួសបន្ទាប់ពីរថភ្លើងធ្លាក់ផ្លូវនៅប៉ាគីស្ថាន

2023/08/07 08:27:55 am        229
ប៉ាគីស្ថាន៖ ស្ថានីយរថភ្លើងប៉ាគីស្ថាននិយាយថា មនុស្សយ៉ាងហោចណាស់៣០នាក់ បានស្លាប់ និង៨០នាក់រងរបួស បន្ទាប់ពីរថភ្លើងមួយគ្រឿង បានបើកធ្លាក់ផ្លូវ នៅក្នុងប្រទេសប៉ាគីស្ថានកាលពីថ្ងៃអាទិត្យ ។  អ្នកនាំពាក្យក្រុមហ៊ុន លោក Babar Raza បានប្រាប់សារព័ត៌មាន CNN កិច្ចខិតខំប្រឹងប្រែងផ្ដល់ជំនួយ និងសង្រ្គោះ កំពុងបន្ត បន្ទាប់ពីក្រុមហ៊ុនរថភ្លើងដឹកអ្នកដំណើរ Hazara Express បានធ្លាក់ផ្លូវជិតទីក្រុង ណាវ៉ាបសា( Nawabshah) នៅក្នុងភាគខាងត្បូងរបស់ខេត្តស៊ីន (Sindh) របស់ប្រទេសប៉ាគីស្ថានកាលពីថ្ងៃអាទិត្យ ។  រថភ្លើងនេះ បានធ្វើដំណើរពីទីក្រុងការ៉ាជី(Karachi) ទៅកាន់ទីក្រុងហាវ៉េលៀន(Havelian)។ យោងតាមលោក Raza មនុស្ស ជាច្រើនត្រូវបានយកចេញពីគំនរកម្ទេចកម្ទីបំណែករថភ្លើង ហើយរថភ្លើងសង្រ្គោះចំនួន២គ្រឿង បានធ្វើដំណើរទៅកាន់កន្លែងកើតហេតុ។  វិទ្យុរបស់ប៉ាគីស្ថាន បានរាយការណ៍ថា សហប្រតិបត្តិការកំពុងបន្ត ហើយអ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនានានៅក្បែរនោះ។ យោងតាមរដ្ឋមន្ត្រីក្រសួងផ្លូវដែកប៉ាគីស្ថាន លោក ខាវ៉ាចា សាដ រ៉ាហ្វីក(Khawaja Saad Rafique) មូលហេតុនាំឲ្យមានហេតុការណ៍រថភ្លើងធ្លាក់ផ្លូវនឹងនឹងត្រូវបានកំណត់ បន្ទាប់ពីការស៊ើបអង្កេតឲ្យបានម៉ត់ចត់។ ប្រព័ន្ធផ្លូវរថភ្លើងរបស់ប្រទេសប៉ាគីស្ថាន មានកំណត់ត្រាសុវត្ថិភាពទាប ខណៈដែលការកើតមានឧបទ្ទវហេតុធ្ងន់ធ្ងរជាបន្តបន្ទាប់ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ធ្វើឲ្យគេនឹកឃើញដល់សោកនាដកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងស្ដង់ដារសុវត្ថិភាពរបស់ប្រទេសនេះ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋហ្កាហ្សាចូលរួមពិធីបុណ្យសពអ្នកកាសែតដែលត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល
06/25/2025 07:06 PM
អាកាសយានដ្ឋានក្រុងតែល អាវីវ ចាប់ផ្តើមជើងហោះហើរអន្តរជាតិឡើងវិញ ក្រោយមានបទឈប់បាញ់ជាមួយអ៊ីរ៉ង់
06/25/2025 07:06 PM
លោក Medvedev របស់រុស្ស៊ី ហៅ EU ថា ជា «ការគំរាមដោយផ្ទាល់» និងថា ភាពជាសមាជិករបស់អ៊ុយក្រែន នឹងបង្កគ្រោះថ្នាក់
06/25/2025 07:06 PM
សមាជិកសភារុស្ស៊ី ព្រមានថា ទីក្រុងមូស្គូ នឹងស្វែងរកការឆ្លើយតបចំពោះការគំរាមកំហែងណាមួយពី ណាតូ
06/25/2025 07:06 PM
លោក Grossi៖ឱកាសសម្រាប់ដំណោះស្រាយការទូតចំពោះបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់បច្ចុប្បន្ន បានបើកចំហ
06/25/2025 07:06 PM
សង្រ្គាមច្រកអាកាសអ៊ីស្រាអែល-អ៊ីរ៉ង់ធ្វើឲ្យក្រុមវិនយោគព្រួយបារម្ភពីច្រកសមុទ្រ Hormuz
06/25/2025 07:06 PM
សារព័ត៌មាន Yonhap៖ តុលាការកូរ៉េខាងត្បូងបដិសេធមិនចេញដីកាចាប់ខ្លួនអតីតប្រធានាធិបតី
06/25/2025 07:06 PM
រុស្សី៖ ខ្លួនចង់បាននីតិរដ្ឋនៅអាមេនី ក្រោយផែនការធ្វើរដ្ឋប្រហារ នៅទីនោះ ត្រូវបានបំផ្លាញ
06/25/2025 07:06 PM
ប្រធានាធិបតីហ្វាំងឡង់ ទទួលស្គាល់ពីការបញ្ចប់នៃសម័យត្រួតត្រារបស់លោកខាងលិច
06/25/2025 07:06 PM
អ៊ីរ៉ាក់ឃុំខ្លួនអ្នកដែលអត្ថាធិប្បាយថា ប្រទេសនេះកំពុងជួយអ៊ីស្រាអែល ក្នុងជម្លោះជាមួយអ៊ីរ៉ង់
06/25/2025 06:06 PM