សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់ជ័យលាភីបញ្ចប់ការសិក្សានៅបណ្ឌិត្យសភានគរបាលជាតិ
សម្តេចតេជោ ហ៊ុន សែន ណែនាំសមាជិកក្រុមប្រឹក្សាមានភាពជិតស្និទ្ធជាមួយ​អង្គបោះឆ្នោត និង​បម្រើ​ពលរដ្ឋ​ឲ្យបានល្អ
នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រកាសទទួលយកសំណើជាអគ្គភស្តុភាជាន់ខ្ពស់ សម្រាប់កម្លាំងប្រដាប់អាវុធ
សម្តេចតេជោ ហ៊ុន សែន ប្រាប់ដល់កងទ័ពទាំងឡាយថា កុំខ្លាចចំពោះការវាយប្រហារ​នឹង​សត្រូវ​ដែល​ឈ្លានពានយើងឲ្យសោះ

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក Trump រិះគន់ការចោទប្រកាន់ពីបទក្លែងបន្លំជុំវិញផែនការដើម្បីបង្វែរការចាញ់ការបោះឆ្នោត

2023/08/05 12:02:25 pm        70
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់ការចោទប្រកាន់ពីបទរៀបចំ​ផែនការ​បង្វែរលទ្ធផលបោះឆ្នោតឆ្នាំ​ ២០២០ថា ជា «រឿងក្លែងក្លាយ» មួយថ្ងៃបន្ទាប់ពីការចូលខ្លួនបំភ្លឺ​របស់លោកនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី។លោក Trump បាននិយាយនៅក្នុងពិធីជប់លៀងរបស់គណបក្សសាធារណរដ្ឋក្នុងរដ្ឋ Alabama កាលពីថ្ងៃសុក្រថា ការចោទប្រកាន់នេះគឺជា «ទង្វើនៃភាពអស់សង្ឃឹម» របស់ប្រធានាធិបតី​សហរដ្ឋអាមេរិក​មកពីគណបក្សប្រជាធិបតេយ្យ លោក Joe Biden ដោយដាក់គោលដៅ​មកលើលោកសម្រាប់ហេតុផលនយោបាយ។លោក Trump មានអាយុ ៧៧ ឆ្នាំបាននិយាយចំអកឱ្យទីប្រឹក្សាពិសេសលោក Jack Smith ដោយហៅលោកថា «វង្វេងស្មារតី» និង «គ្មានព្រលឹង» ។អតីតប្រធានាធិបតីរូបនេះ ប្រឈមមុខការចោទប្រកាន់ចំនួនបួនករណី រួមទាំងការរួមគំនិត​ក្នុងការ​បន្លំសហរដ្ឋអាមេរិក ​ដកហូតសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋ ​និងរារាំងដំណើរការផ្លូវការ។ បទចោទប្រកាន់ធ្ងន់ធ្ងរ បំផុតអាចជាប់ពន្ធនាគារអតិបរមា២០ឆ្នាំ៕ 

គ.ជ.ប ប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ និងបង្ហាញពីសមាភាពសមាជិកសភាថ្មី

2023/08/05 10:26:44 am        645
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបង្ខិត (គ.ជ.ប) នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៣នេះ បានប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ និងបង្ហាញពីសមាភាពសមាជិកសភាថ្មី។បើតាមឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា នៅថ្ងៃប្រកាសលទ្ធផលផ្លូវការនេះ គ.ជ.ប បានប្រកាសនូវការបែងចែកអាសនៈ និងបេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តនៃរដ្ឋសភា។ជាមួយគ្នាឯកឧត្តម បញ្ជាក់ថា ក្រោយប្រកាសលទ្ធផលផ្លូវការ គ.ជ.ប នឹងថ្វាយលទ្ធផលផ្លូវការ​ទៅព្រះមហាក្សត្រ ព្រឹទ្ធសភា រដ្ឋសភា និងទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីបន្តរៀបចំរាជរដ្ឋាភិបាល។បើតាម គ.ជ.ប គណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ដែលជាប់​ក្នុងការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នៃរដ្ឋសភាសរុបចំ១២៥រូប។យោងតាមបញ្ជីរាយនាមរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅព្រឹកថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៣នេះ បានបញ្ជាក់ថា សម្រាប់បេក្ខជនចំនួន៥រូបរបស់គណបក្សហ៊្វុនស៊ិនប៉ិច​ដែលបានជាប់ឆ្នោត​តំណាងរាស្រ្តនីតិកាលទី៧ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ រួមមាន៖១.ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ២. លោក ភឹម រ៉ិង ៣.លោក គង់ ចំណូល ៤. នាង ចាន់ណាក់ និង៥.លោក ញឿន រ៉ាដែន។ក្រៅពីសមាជិកសភាគណបក្សហ៊្វុនស៊ិនប៉ិច ចំនួន៥រូបនេះ គឺ​សុទ្ធតែសមាជិកសភាមកពី​គណបក្ស​ប្រជាជនកម្ពុជា៕

អ្នកឃ្លាំមើលសហភាពអឺរ៉ុប៖ ផ្សែងពីចំហេះព្រៃ នៅកាណាដា បំបែកកំណត់ត្រាការបំភាយឧស្ម័ន

2023/08/04 03:46:31 pm        164
អឺរ៉ុប៖ អ្នកឃ្លាំមើលអាកាសធាតុរបស់សហភាពអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ (ទី៣ ខែកក្កដា) បាននិយាយថា ចំហេះព្រៃដ៏ធំ នៅប្រទេសកាណាដា បានបញ្ចេញផ្សែង ២ដងច្រើនជាងកំណត់ត្រាពេញមួយឆ្នាំមុន ដោយរំពឹងថា ការឆេះនឹងបន្តដុតពេញទាំងព្រៃ ក្នុងរយៈជាច្រើនសប្តាហ៍ ឬជាច្រើនខែ។ចំហេះព្រៃដ៏មហន្តរាយ បានឆាបឆេះលើផ្ទៃដីប្រមាណ ១២លានហិកតា មកទល់ពេលនេះ នៅឆ្នាំនេះ ពោលគឺបានដុតបំផ្លាញផ្ទៃដី ដែលធំជាងទំហំផ្ទៃប្រទេសគុយបា ឬកូរ៉េខាងត្បូងទៅទៀត។សំណុំផ្សែងហុយដ៏ក្រាស់ឃ្មឹក បានធ្វើឲ្យមានសភាពថប់ខ្យល់ ក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិកដែលនៅជិតខាង ដោយប៉ះពាល់ដល់មនុស្សជាង ១០០លាននាក់ ហើយជួនកាលរំខានដល់ជើងហោះហើរ និងបង្ខំឲ្យលុបចោលព្រឹត្តិការណ៍ ដែលរៀបចំ នៅទីវាលទៀតផង។សេវាកម្មត្រួតពិនិត្យបរិយាកាស CAMS របស់អឺរ៉ុប បាននិយាយថា អង្គភាពបានតាមដានការឆេះនេះ ចាប់តាំងពីរដូវ បានចាប់ផ្តើមនៅដើមខែឧសភា ខណៈភ្លើងបានឆាបឆេះពាសពេញតំបន់ធំៗនៃប្រទេស។គិតត្រឹមដំណាច់ខែកក្កដា អង្គភាព បាននិយាយថា ការបំភាយកាបូនសរុប តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ បានកើនឡើងដល់ទ្វេដងពីការបង្កកង្វក់នៃការសាយភាយផ្សែងពេញឆ្នាំ២០១៤ ដែលជាកំណត់ត្រាឆ្នាំមុនៗ។អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់របស់ CAMS លោក Mark Parrington បាននិយាយថា៖ «ការបំភាយពីចំហេះ បាន«បន្តកើនឡើងជាលំដាប់ស្ទើរតែដល់កម្រិតមួយ ដែលខ្ពស់ជាងរួចហើយពីការបំភាយនៃការឆេះសរុបប្រចាំឆ្នាំមុនៗ សម្រាប់ប្រទេសកាណាដា នៅក្នុងសំណុំទិន្នន័យរបស់យើង»៕

នាយករដ្ឋមន្រ្តីអង់គ្លេសលោក Rishi Sunak និងគ្រួសារ បំពេញវិស្សមកាលរដូវក្តៅនៅសហរដ្ឋអាមេរិក

2023/08/04 03:44:01 pm        139
អាមេរិក៖  នាយករដ្ឋមន្រ្តីអង់គ្លេសលោក Rishi Sunak និងគ្រួសាររបស់លោក ត្រូវបានគេថតកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ពេលដែលពួកគេបំពេញវិស្សមកាលនៅសហរដ្ឋអាមេរិក ។  លោក Sunak ភរិយា Akshata Murty របស់លោក ហើយនិងកូនស្រី Anoushka និង Krishna បានឈរថតរូបនៅផែ Santa Monicaស្ថិតក្នុងរដ្ឋ California ។  នាយករដ្ឋមន្រ្តីរូបនេះ បាននិយាយប្រាប់អ្នកអត្ថាធិប្បាយរបស់វិទ្យុអង់គ្លេស LBCលោក Nick Ferrariថា រដ្ឋ Californiaពិតជាពិសេសខ្លាំងណាស់សម្រាប់ពួកយើង ពីព្រោះថាវាគឺជាកន្លែងដែលលោកបានជួបភរិយារបស់លោក ។  លោក Sunak បន្តថា ក្មេងៗពិតជារំភើបខ្លាំងណាស់ ដោយសារតែលោកបាននាំពួកគេទៅលេងសួនកម្សាន្ត Disneyland ។  ដោយឡែកនៅប្រទេសអង់គ្លេសវិញ ក្រុមបាតុករបរិស្ថាន ៥នាក់ ត្រូវបានចាប់ខ្លួន ក្រោយពួកគេយកកំណាត់ខ្មៅគ្របពីលើគេហដ្ឋានឯកជនរបស់គ្រួសារលោក Sunakនៅទីក្រុង Yorkshire ដោយព្យួរកំណាត់ដ៏ធំមួយពីលើដំបូលផ្ទះ ពេលដែលពួកគេចុះយុទ្ធនាការប្រឆាំងនឹងគោលនយោបាយរដ្ឋាភិបាលរបស់លោកលើការបូមប្រេង ៕

ក្រុមលើកលែងទោសអន្តរជាតិរាយការណ៍ពីការវាយប្រហារដោយចេតនាលើជនស៊ីវិលនៅក្នុងសង្រ្គាមស៊ូដង់

2023/08/04 03:40:36 pm        158
ស៊ូដង់៖ ក្រុមសិទ្ធិមនុស្សរបស់ក្រុមលើកលែងទោសអន្តរជាតិ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ឧក្រិដ្ឋកម្មទ្រង់ទ្រាយធំ ត្រូវបានប្រព្រឹត្តនៅក្នុងប្រទេសស៊ូដង់ ក្នុងនោះជនស៊ីវិលត្រូវបានសម្លាប់ ទាំងក្នុងការវាយប្រហារដោយចេតនា និងការវាយប្រហារដោយរើសអើងជាតិសាសន៍ ។  ពួកគេបានរកឃើញថា ផ្ទះសម្បែង មន្ទីរពេទ្យ ហើយសូម្បីតែផ្ទះសុវត្ថិភាព ក៏បានរងការវាយប្រហារសម្លាប់ដោយឥតញញើតដៃដែរ នៅក្នុងសង្រ្គាមកំពុងបន្តនេះ ។  ក្រុមអ្នកស្រាវជ្រាវនៅស៊ូដង់របស់ពួកគេ និយាយថា ស្រ្តី និងក្មេងស្រីជាច្រើន បានក្លាយជាកម្មវត្ថុនៃអំពើហិង្សាផ្លូវភេទដោយសមាជិកភាគីបង្កសង្រ្គាមទាំង ២ ។  ពួកគេបានចងក្រងឯកសារករណីដែលក្មេងស្រីមានវ័យត្រឹម ១២ឆ្នាំ ត្រូវបានគេចាប់រំលោភនៅទីក្រុង Darfur និងទីក្រុង Khartoum ហើយពួកគេបានអំពាវនាវឲ្យអង្គការសហប្រជាជាតិ និងភ្នាក់ងារក្នុងតំបន់ជាច្រើនទៀត មេត្តានាំខ្លួនជនល្មើសប្រព្រឹត្តបទឧក្រិដ្ឋយកមកកាត់ទោស ។  វាមានរយៈពេលជាង ៣ខែមកហើយ ចាប់តាំងពីជម្លោះរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស( RSF) បានផ្ទុះឡើង ស្របពេលដែលមានជម្លោះជុំវិញផែនការគាំទ្រដោយអន្តរជាតិ សម្រាប់ការផ្លាស់ប្តូរទៅគ្រប់គ្រងស៊ីបែបវិលវិញ ជាហេតុនាំឲ្យមានការជម្លៀសខ្លួនមនុស្សជាង ៣លាននាក់ នៅក្នុងប្រទេសស៊ូដង់ និងមនុស្សជាង ៩០ម៉ឺននាក់ផ្សេងទៀត ត្រូវបានជម្លៀសចេញទៅកាន់ប្រទេសជិតខាង ។  លោក Sarah Jackson គឺជាអនុប្រធានយុទ្ធនាការក្រុមលើកលែងទោសអន្តរជាតិនៅតំបន់ភាគខាងកើតនិងភាគខាងត្បូងអាហ្វ្រិក បាននិយាយថា ជម្លោះនៅស៊ូដង់ មិនត្រូវបានគេចាប់អារម្មណ៍ដូចជាសង្រ្គាមនៅអ៊ុយក្រែននោះទេ ពីព្រោះថាការឆ្លើយតបមនុស្សធម៌មិនមែនជាជាកម្រិតតែមួយ ឬឆន្ទៈរបស់ប្រទេស ចង់ទទួលយកពលរដ្ឋស៊ូដង់ដែលរត់ភៀសខ្លួន ៕

ជនភៀសខ្លួនស៊ូដង់ បង្កើតមុខជំនួញផ្ទាល់ខ្លួននៅក្នុងជំរំស្នាក់នៅក្នុងប្រទេសឆាដ

2023/08/04 03:38:12 pm        164
ឆាដ៖  ជនភៀសខ្លួនស៊ូដង់ដែលកំពុងរស់នៅក្នុងជំរំនៅទីក្រុង Adre ប្រទេសឆាដ បានបើកមុខរបរខ្នាតតូចនៅក្នុងសំពត់តង់បណ្តោះអាសន្នរបស់ពួកគេ ដើម្បផ្តល់សេវាកម្មដល់មនុស្សរាប់ពាន់នាក់ ដែលបានរត់ភៀសខ្លួនពីអំពើហិង្សានៅក្នុងប្រទេសកំណើតរបស់ពួកគេ ។  សេវាកម្មទាំងនេះ រួមមានទាំងរោងម៉ាស៊ីនកិនពោត ជាងកាត់ដេរ ជាងកាត់សក់ និងបន្ទះស្រូបពន្លឺព្រះអាទិត្យ ដែលប្រើប្រាស់ដើម្បីផ្គត់ផ្គង់ចរន្តងអគ្គិសនីដែលត្រូវការច្រើន ល្មមគ្រប់គ្រាន់សម្រាប់ឲ្យជនភៀសខ្លួនសាកថ្មទូរស័ព្ទដៃរបស់ពួកគេ ។  អ្នកខ្លះ មានប្រាក់បង់ថ្លៃសេវាកម្មទាំងនេះ ស្របពេលដែលអ្នកខ្លះទៀត គ្មានលុយតែយករបស់មកដោះដូរគ្នាវិញ ។  មនុស្សមួយចំនួន បានប្រកបមុខរបរជាក់ស្តែងរបស់ពួកគេ ខណៈដែលមនុស្សខ្លះទៀតរៀនជំនាញនៅក្នុងជំរំដើម្បីផ្តល់ជំនាញសម្រាប់គ្រួសាររបស់ពួកគេ ។  លោក Adam គឺជាជនភៀសខ្លួនស៊ូដង់ និងជាម្ចាស់រោងម៉ាស៊ីនកិនពោត និយាយថា មនុស្សនៅទីនេះ ពួកគេគ្មានប្រាក់នោះទេ ហើយពួកយើងធ្វើការតាមរយៈការដោះដូរគ្នា ។ ពេលដែលពួកគេយកពោតមកឲ្យពួកយើងកិន ពួកយើងក៏យកទុកខ្លះ ។   លោកបន្តថា អ្នកដែលមានប្រាក់ ពួកយើងយកប្រាក់ពីពួកគេ ហើយអ្នកដែលគ្មានប្រាក់ ពួកយើងដោះដូររបស់ សម្រាប់ពួកគេ ។  ដោយឡែក លោក Abdullahដែលជាជនភៀសខ្លួនមួយរូបទៀត និងជាជាងកាត់ដេរនៅក្នុងជំរំ និយាយថា បើសិនជាទីភ្នាក់ងារជំនួយគាំទ្រដល់ពួកយើង ពួកយើងនឹងអាចបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលសម្រាប់កុមារ នាំចូលកំណាត់ ហើយនិងពង្រីកជាងកាត់ដេរឲ្យកាន់តែធំជាងនេះ ។   សូមបញ្ជាក់ថា ពលរដ្ឋស៊ូដង់រាប់ម៉ឺននាក់ បានរត់ភៀសខ្លួនមកកាន់ប្រទេសឆាដ ចាប់តាំងពីជម្លោះបានផ្ទុះឡើងកាលពីរយៈពេលជាង ៣ខែមុន ៕

អង្គការ FAO បង្កើនការជូនដំណឹងអំពីវិបត្តិស្បៀងអាហារនៅស៊ូដង់កាន់តែខ្លាំងឡើង

2023/08/04 03:34:55 pm        166
អង្គការស្បៀង និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) បានចេញការព្រមានដ៏ធ្ងន់ធ្ងរមួយ ទាក់ទងនឹងវិបត្តិស្បៀងអាហារកាន់តែស៊ីជម្រៅនៅក្នុងប្រទេសស៊ូដង់ ខណៈដែលប្រទេសនេះជួបនឹងជម្លោះ ព្រមទាំងការធ្លាក់ចុះនៃសេដ្ឋកិច្ច។ អង្គការ FAO បាននិយាយថា មនុស្សចំនួន២០,៣លាននាក់នៅក្នុងប្រទេសស៊ូដង់ ប្រឈមនឹងការស្រេកឃ្លានយ៉ាងធ្ងន់ធ្ងរ ដែលតួលេខនេះបានកើនឡើងជិតទ្វេដងចាប់តាំងពីឆ្នាំមុនមក។ការព្យាករណ៍បង្ហាញថា ៤២% នៃចំនួនប្រជាជនស៊ូដង់ទាំងអស់ ស៊ូទ្រាំនឹងកម្រិតខ្ពស់នៃអសន្តិសុខស្បៀងធ្ងន់ធ្ងរ ដោយសារការរំខាននៅក្នុងទីផ្សារ និងកំណើនតម្លៃម្ហូបអាហារ ដែលរារាំងដល់ការប្រើប្រាស់ទំនិញ និងសេវាកម្មសំខាន់ៗ។យោងតាមការវិភាគដំណាក់កាលសន្តិសុខស្បៀងចុងក្រោយបំផុតបានឲ្យដឹងថា ស្តង់ដារទូទៅសម្រាប់ចាត់ថ្នាក់ភាពធ្ងន់ធ្ងរនៃអាហារ គឺមានស្ថានភាពធ្ងន់ធ្ងរដោយមនុស្ស១៤លាននាក់កំពុងប្រឈមនឹងវិបត្តិហើយមនុស្សជាង៦លាននាក់ ដែលប្រហែល១៣%នៃចំនួនប្រជាជនស៊ូដង់បច្ចុប្បន្ននេះគឺកាន់តែខិតទៅជិតគ្រោះទុរ្ភិក្សហើយ។ តំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតរួមមានរដ្ឋធានី Khartoum ភាគខាងត្បូងនិងខាងលិចខេត្ត Kordofan ក៏ដូចជាភាគកណ្តាល ខាងកើត ខាងត្បូង និងខាងលិចតំបន់ Darfur ផងដែរ៕

ទឹកទន្លេជន់ និងប្រជាពលរដ្ឋជាប់ខ្លួនក្នុងទឹកជំនន់ ធ្វើតេស្តការឆ្លើយតបគ្រោះមហន្តរាយរបស់ចិន

2023/08/04 03:30:30 pm        149
ចិន៖ ចាប់ពីការដោះស្រាយទឹកទន្លេឡើងដ៏គ្រោះថ្នាក់ រហូតដល់ជួយអ្នកស្រុកជាប់ខ្លួននៅតាមទីក្រុងរងការជន់លិច ប្រព័ន្ធឆ្លើយតបគ្រោះមហន្តរាយចិន ត្រូវបានដាក់ឲ្យធ្វើតេស្ត ក្រោយព្យុះមួយក្នុងចំណោមព្យុះដ៏ខ្លាំងក្លាបំផុតក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ នាំមកនូវភ្លៀងធ្លាក់ច្រើនបំផុតដែលអាចចំណាយពេលច្រើនសប្តាហ៍ ទើបអាចស្រកទៅវិញបាន ។  មន្រ្តីមួយរូបមកពីនាយកដ្ឋានធនធានទឹក និយាយប្រាប់សារព័ត៌មានរដ្ឋកាលពីថ្ងៃព្រហស្បតិ៍ថា ទឹកជំនន់អាចចំណាយពេល១ខែ ទើបស្រកទៅវិញនៅខេត្តហ៊ើប៉ី ជាកន្លែងដែលទីក្រុងជូចូវ រងផលប៉ះពាល់ខ្លាំងជាងគេបំផុត ។   រូបភាពវីដេអូឃ្លីបដែលបានបញ្ចេញកាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ឃើញក្រុមការងារសង្រ្គោះបន្ទាន់នៅលើទូកតូចៗ កំពុងជួយសង្រ្គោះប្រជាពលរដ្ឋនៅតាមតំបន់រងការជន់លិច ។  ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាចបញ្ជាក់បានពីទីតាំងនៃរូបភាពវីដេអូឃ្លីបនេះ ថាជាទីក្រុងជូចូវ ដោយសារតែអគារនៅក្បែរនោះ ដោយផ្គូផ្គងជាមួយរូបភាពផ្កាយរណប រូបភាពវីដេអូឃ្លីបឯកសារ ហើយនិងផែនទីផ្លូវនៅតំបន់នោះ ។  ក្រុមអាជ្ញាធរក្នុងស្រុក បានបង្ហោះសេចក្តីថ្លែងការណ៍នៅលើបណ្តាញព័ត៌មានសង្គម Wechatថា ចាប់ពីវេលាម៉ោង ៨ព្រឹកម៉ោងក្នុងស្រុក ថ្ងៃទី ២៩ ខែកក្កដា រហូតដល់ដល់ម៉ោង ១១ព្រឹក ថ្ងៃទី ១ ខែសីហា ទីក្រុងជូចូវ មានភ្លៀងធ្លាក់ខ្លាំង ។ ទឹកភ្លៀងជាមធ្យមមានកម្ពស់ ៣៥៥មីលីម៉ែត្រ ។  សារព័ត៌មានរដ្ឋ បានរាយការណ៍ផងដែរថា ក្រុមជួយសង្រ្គោះមកពីទូទាំងប្រទេសចិន បានជួយដល់ទីក្រុងជូចូវ ប៉ុន្តែក្រុមជួយសង្រ្គោះមួយចំនួនទៀត ពុំទាន់ទទួលបានការយល់ព្រមដែលពួកគេត្រូវការពីក្រុមមន្រ្តីនោះទេ ដើម្បីប្រតិប្តិការលើគោក ៕

ប្រតិបត្តិការបោសសម្អាតចាប់ផ្តើម ជើងហោះចាប់ផ្តើមហោះហើរឡើងវិញក្រោយព្យុះទីហ្វុង Khanun វាយប្រហារប្រទេសជប៉ុន

2023/08/04 03:27:10 pm        169
ជប៉ុន៖  ការបោសសម្អាតការខូចខាតបន្សល់ទុកពីព្យុះទីហ្វុង Khanun បានចាប់ផ្តើមហើយនៅខេត្តគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាព Okinawa របស់ប្រទេសជប៉ុន ស្របពេលដែលប្រតិបត្តិការជើងហោះហើរ បានចាប់ផ្តើមឡើងវិញ នៅអាកាសយានដ្ឋានក្នុងរដ្ឋធានី Nahaរបស់ខេត្តមួយនេះ ។  ព្យុះទីហ្វុង Khanunបានសម្លាប់មនុស្ស ២នាក់ និងបណ្តាលឲ្យមនុស្សយ៉ាងហោច ៦២នាក់ផ្សេងទៀត រងរបួសហើយនិងបានកាត់ផ្តាច់ចរន្តអគ្គិសនីដល់ផ្ទះសម្បែងប្រជាពលរដ្ឋជាង ២០ម៉ឺនគ្រួសារក្នុងរយៈពេល ២ថ្ងៃកន្លងមកនេះ នៅខេត្ត Okinawa ។  ក្រសួងដឹកជញ្ជូនជប៉ុន និយាយថា អាកាសយានដ្ឋាន Naha បានចាប់ផ្តើមប្រតិបត្តិការឡើងវិញហើយកាលពីថ្ងៃព្រហស្បតិ៍ ក្រោយបិទសេវាកម្មរយៈពេល ២ថ្ងៃ ប៉ុន្តែជើងហោះហើរ ៣០៤វ៉ុល ត្រូវបានលុបចោល ។  ទីភ្នាក់ងារឧតុនិយមជប៉ុន បានរាយការណ៍ថា ព្យុះទីហ្វុង Khanunដែលមានន័យថាផ្លែខ្នុរនៅក្នុងភាសាថៃ កំពុងបោកបក់យឺតៗទៅទិសពាយព្យនៅក្នុងសមុទ្រចិនខាងកើត ជាមួយនឹងកម្លាំងខ្យល់បក់ ១៦២គ.មក្នុង១ម៉ោង ហើយនិងសន្ទុះខ្យល់បក់ ២៣៤គ.មក្នុង១ម៉ោង ហើយពួកគេបានព្យាករណ៍ថា វាលែងវាយប្រហារចំលើប្រទេសចិនទៀតហើយ ៕

ប្រជាពលរដ្ឋក្រុងម៉ុមបៃរស់នៅក្នុងប្លុកអគារចាស់ទ្រុធទ្រោម ប្រឈមនឹងអសុវត្ថិភាពដ៏គ្រោះថ្នាក់ដល់អាយុជីវិតរបស់ពួកគេ

2023/08/04 03:23:19 pm        150
ឥណ្ឌា៖ ស្ថិតនៅកណ្តាលប៉មអគារប្រណីតនៃតំបន់ប្រៃសណីយ៍ផ្តាច់មុខបំផុតរបស់ទីក្រុងម៉ុមបៃ ប្រទេសឥណ្ឌា គឺជាប្លុកអគារដ៏ចាស់ទ្រុធទ្រោមមួយកន្លែង ដែលជាហានិភ័យអសុវត្ថិភាពដ៏គ្រោះថ្នាក់បំផុតសម្រាប់មនុស្សមួយចំនួនដែលរស់នៅទីនោះ ។  មនុស្សប្រហែល ៦០០នាក់ ដែលភាគច្រើនគឺជាមន្រ្តីរដ្ឋការថ្នាក់កណ្តាល និងក្រុមគ្រួសាររបស់ពួកគេ រស់នៅក្នុងប្លុកអគារចាស់ខូចរបស់រដ្ឋមួយនេះ ដែលស្ថិតនៅសង្កាត់ Worli ជាកន្លែងដែលកូនស្រីអ្នកមានជាងគេបំផតរបស់ឥណ្ឌាលោក Mukesh Ambani រស់នៅទីនោះផងដែរ ។  ក្មេងៗនាំគ្នាលេងនៅក្រៅបន្ទប់របស់ពួកគេតាមច្រករបៀង ដែលមានស្នាមប្រេះ បែកបាក់ ហើយចម្រឹងដែកទ្រគ្រោងអគារ អាចមើលឃើញលានចេញពីស៊ីម៉ង់ត៍នៅតាមកម្រាលឥដ្ឋ និងពិដាន ។  លោក Pandu Ramគឺជាពលរដ្ឋមួយរូបរស់នៅក្នុងអគារចាស់ទ្រុធទ្រោមនេះ និយាយថា ពួកយើងបានរស់នៅក្នុងអគារដែលការងារជួសជុលពុំទាន់បញ្ចប់ទាំងស្រុង ។ ដូច្នេះហើយ ពួកយើងខ្លាច ហើយនិងគិតថា អគារនេះ អាចនឹងបាក់នៅពេលណាមួយជាក់ជាពុំខាននោះឡើយ ។  លោកបន្តថា លោកមានកូនស្រីអាយុ ៤ឆ្នាំម្នាក់ និងភរិយារបស់ខ្ញុំ ហើយពេលខ្លះពួកគេខ្លាចខ្លាំងណាស់ ។   ប្រជាពលរដ្ឋទាំងនេះ បានសម្រេចចិត្តរស់នៅក្នុងប្លុកអគារចាស់ទ្រុធទ្រោមនេះ ដោយសារតែទីតាំងរបស់វាស្ថិតនៅកណ្តាល ជិតការិយាល័យពួកគេធ្វើការ ។  មន្រ្តីរដ្ឋាភិបាលមួយរូបដែលសុំមិនបញ្ចេញឈ្មោះដោយសារតែពួកគេមិនត្រូវបានគេអនុញ្ញាតឲ្យនិយាយទៅកាន់សារព័ត៌មាន និយាយថា ប្រជាពលរដ្ឋរស់នៅក្នុងប្លុកអគារនេះ ពុំទទួលយកការជូនដំណឹងបណ្តេញចេញ ប៉ុន្តែរដ្ឋបានផ្តល់ជម្រើសស្នាក់នៅផ្សេងដល់ពួកគេនៅតំបន់ជាយក្រុង ។   ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋជាច្រើន និយាយថា ការធ្វើទៅកាន់ និងមកពីការិយាល័យរបស់ពួកគេធ្វើការនៅសង្កាត់ Worliត្រូវការចំណាយច្រើន ហើយប្រើពេលយូរថែមទៀតផង ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បុគ្គលិកមន្ទីរពេទ្យក្នុងប្រទេសអាហ្សង់ទីន ធ្វើកូដកម្មជុំវិញការកាត់មូលនិធិរបស់រដ្ឋាភិបាល
06/26/2025 12:06 PM
សហរដ្ឋអាមេរិក ចេញការព្រមានធ្វើដំណើរថ្មីដល់ពលរដ្ឋខ្លួននៅតំបន់មជ្ឈិមបូព៌ា
06/26/2025 12:06 PM
ការបាញ់ប្រហារនៅម៉ិកស៊ិកបានសម្លាប់មនុស្សយ៉ាងហោចណាស់១០នាក់ រួមមានទាំងកុមារ
06/26/2025 12:06 PM
ការសិក្សាថ្មីរកឃើញថា ចំនួនអ្នកស្លាប់នៅហ្កាហ្សា កើនឡើងជិត ៤០% ខ្ពស់ជាងតួលេខផ្លូវការ
06/26/2025 12:06 PM
ក្រុមហាម៉ាស អះអាងជាថ្មីពីការប្តេជ្ញាចិត្តចំពោះកិច្ចប្រឹងប្រែងសម្រុះសម្រួលបទឈប់បាញ់នៅហ្កាហ្សា
06/26/2025 12:06 PM
លោក Zelenskiy ចុះកិច្ចព្រមព្រៀងជាមួយក្រុមប្រឹក្សាអឺរ៉ុបដើម្បីបង្កើតតុលាការសម្រាប់ឧក្រិដ្ឋកម្មលើអ៊ុយក្រែន
06/26/2025 11:06 AM
លោក Trump ពិចារណាផ្តល់មីស៊ីលប៉ាទ្រីយ៉ូតកាន់តែច្រើនដល់អ៊ុយក្រែន និងបាននិយាយថាលោក Putin ត្រូវតែបញ្ចប់សង្រ្គាម
06/26/2025 11:06 AM
ទីតាំងហាងមួយកន្លែងយីហោ ចំការស្នេហ៍ ត្រូវបានកម្លាំងនគរបាល ចុះឆ្មក់បង្រ្កាបឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់
06/26/2025 11:06 AM
លោកTrump ពិចារណាផ្តល់មីស៊ីលប៉ាទ្រីយ៉ូតកាន់តែច្រើនដល់អ៊ុយក្រែន និងបាននិយាយថាលោក Putin ត្រូវតែបញ្ចប់សង្រ្គាម
06/26/2025 11:06 AM
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់ជ័យលាភីបញ្ចប់ការសិក្សានៅបណ្ឌិត្យសភានគរបាលជាតិ
06/26/2025 11:06 AM