គណៈកម្មការអន្តរក្រសួងចុះពិនិត្យវាយតម្លៃការងារថែទាំផ្លូវចំនួន៨ខ្សែ ក្នុងខេត្តពោធិ៍សាត់
ឯកឧត្តម កែវ រតនៈ បញ្ជាក់ជាថ្មីថាបច្ចុប្បន្នកម្ពុជាពុំបាននាំចូលអគ្គិសនី ប្រេងសាំង និង​ឧស្ម័ន​ពី​ប្រទេស​ថៃ​នោះទេ
ទំនប់អូរតេធិបតី ត្រៀមផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋរាប់ពាន់គ្រួសារបន្ថែមទៀតក្នុងខេត្តមណ្ឌលគិរី
រដ្ឋមន្ត្រីអាកាសចរណ៍ស៊ីវិល ចុះពិនិត្យអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីត្រៀម​ផ្តល់​វិញ្ញា​បន​ប័ត្រ​ដល់ប្រតិបត្តិករ

នយោបាយ​ និង ការអភិវឌ្ឍន៍

ព្រះមហាក្សត្រចេញព្រះរាជក្រិត្យចាត់តាំង បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាសម្រាប់នីតិកាលទី ៧នៃរដ្ឋសភា

2023/08/07 09:35:22 am        232
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ បានចេញព្រះរាជក្រឹត្យចាត់តាំង ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

មនុស្សយ៉ាងហោចណាស់៣០នាក់ ស្លាប់ និង៨០នាក់ រងរបួសបន្ទាប់ពីរថភ្លើងធ្លាក់ផ្លូវនៅប៉ាគីស្ថាន

2023/08/07 08:27:55 am        233
ប៉ាគីស្ថាន៖ ស្ថានីយរថភ្លើងប៉ាគីស្ថាននិយាយថា មនុស្សយ៉ាងហោចណាស់៣០នាក់ បានស្លាប់ និង៨០នាក់រងរបួស បន្ទាប់ពីរថភ្លើងមួយគ្រឿង បានបើកធ្លាក់ផ្លូវ នៅក្នុងប្រទេសប៉ាគីស្ថានកាលពីថ្ងៃអាទិត្យ ។  អ្នកនាំពាក្យក្រុមហ៊ុន លោក Babar Raza បានប្រាប់សារព័ត៌មាន CNN កិច្ចខិតខំប្រឹងប្រែងផ្ដល់ជំនួយ និងសង្រ្គោះ កំពុងបន្ត បន្ទាប់ពីក្រុមហ៊ុនរថភ្លើងដឹកអ្នកដំណើរ Hazara Express បានធ្លាក់ផ្លូវជិតទីក្រុង ណាវ៉ាបសា( Nawabshah) នៅក្នុងភាគខាងត្បូងរបស់ខេត្តស៊ីន (Sindh) របស់ប្រទេសប៉ាគីស្ថានកាលពីថ្ងៃអាទិត្យ ។  រថភ្លើងនេះ បានធ្វើដំណើរពីទីក្រុងការ៉ាជី(Karachi) ទៅកាន់ទីក្រុងហាវ៉េលៀន(Havelian)។ យោងតាមលោក Raza មនុស្ស ជាច្រើនត្រូវបានយកចេញពីគំនរកម្ទេចកម្ទីបំណែករថភ្លើង ហើយរថភ្លើងសង្រ្គោះចំនួន២គ្រឿង បានធ្វើដំណើរទៅកាន់កន្លែងកើតហេតុ។  វិទ្យុរបស់ប៉ាគីស្ថាន បានរាយការណ៍ថា សហប្រតិបត្តិការកំពុងបន្ត ហើយអ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនានានៅក្បែរនោះ។ យោងតាមរដ្ឋមន្ត្រីក្រសួងផ្លូវដែកប៉ាគីស្ថាន លោក ខាវ៉ាចា សាដ រ៉ាហ្វីក(Khawaja Saad Rafique) មូលហេតុនាំឲ្យមានហេតុការណ៍រថភ្លើងធ្លាក់ផ្លូវនឹងនឹងត្រូវបានកំណត់ បន្ទាប់ពីការស៊ើបអង្កេតឲ្យបានម៉ត់ចត់។ ប្រព័ន្ធផ្លូវរថភ្លើងរបស់ប្រទេសប៉ាគីស្ថាន មានកំណត់ត្រាសុវត្ថិភាពទាប ខណៈដែលការកើតមានឧបទ្ទវហេតុធ្ងន់ធ្ងរជាបន្តបន្ទាប់ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ធ្វើឲ្យគេនឹកឃើញដល់សោកនាដកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងស្ដង់ដារសុវត្ថិភាពរបស់ប្រទេសនេះ ៕

បក្សកម្មុយនីស្តវៀតណាម កោតសរសើរតួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បង្ហាញពីការជឿជាក់ និងការគាំទ្រខ្លាំងក្លារបស់ប្រជាជនចំពោះគណបក្ស

2023/08/05 06:10:38 pm        322
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានជួបពិភាក្សាការងារជាមួយ ឯកឧកុម ង្វៀន ហ្វូចុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តវៀតណាម តាមប្រព័ន្ធវីដេអូ។នៅក្នុងជំនួបនោះ លោកអគ្គលេខាធិការ ង្វៀន ហ្វូចុង បានអបអរសាទរយ៉ាងកក់ក្ដៅ ចំពោះជ័យជម្នះដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នៃរដ្ឋសភានឹងបានកោតសរសើរអំពីតួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាមគ្គុទេសក៍ដ៏ឆ្នើមដែលបង្ហាញពីការជឿជាក់ និងការគាំទ្រខ្លាំងក្លារបស់ប្រជាជនចំពោះគណបក្សប្រជាជនកម្ពុជា។លោកក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលកម្ពុជាសម្រេចបានក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហើយជឿ ជាក់ថាកម្ពុជានឹងបន្តទទួលបានជ័យជម្នះថ្មីៗថែមទៀត ក្រោមការដឹកនាំរបស់កណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលថ្មីដែលនឹង នៅដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។លោកអគ្គលេខាធិការ ក៏បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងនូវដំណើរការកសាង និងអភិវឌ្ឍន៍ ប្រទេសកម្ពុជា ព្រមទាំងប្តេជ្ញារួមគ្នារក្សា ពួនាជុំ និងបង្គន់ទាក់ទំនងដ៏ល្អប្រសើរ​ រវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។សម្ដេចតេជា ប្រធានគណបក្ស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក ង្វៀន ហ្វូចុង ដែលបានផ្ញើលិខិតអបអ្វីរសាទរ ​និងជូនពរតាមទូរស័ព្ទ ចំពោះសម្ដេចតេជោ និងគណបក្ស​ប្រជាជនកម្ពុជា ដែលបានទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាង​រាស្រ្តមកកាលទី៧ ឆ្នាំ២០២៣ ដែលជាសន្តិភាព នៃសាមគ្គីភាព និងការតភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការប្រយ ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ។សម្ដេចតេជោ ​បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេង ដែលប្រជាជនវៀតណាមសម្រេច​បានជាបន្តបន្ទាប់ក្រោមការដឹកនាំរបស់គណបក្សកម្មុយនិស្តវៀតណាម ក្រោមការដឹកនាំ របស់លោក ង្វៀន ហ្វូចុង ជាអគ្គលេខាធិការ បាននាំមកនូវការរីកចម្រើនឥតឈប់ឈរក្នុងការ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមព្រមទាំងបានលើកកម្ពស់កិត្យាខុភាព នឹងតួនាទីកាន់តែមានសារះសំខាន់​របស់​វៀតណាមក្នុងវេទិកាជាតិ និងអន្តរជាតិ។សម្ដេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអគ្គលេខាធិការដែល​បានសម្តែង​អំពីការជឿជាក់ និងគាំទ្រយ៉ាងមុះមុតរបស់វៀតណាម ចំពោះគណបក្សប្រជាជនកម្ពុជា និង​រាជរដ្ឋាភិបាលថ្មីដែល​នឹង​ដឹកនាំដោយលោកបណ្ឌិត​ ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីថ្មី​ដែលទទួលបានសំឡេង​ឆ្នោត​គាំទ្រយ៉ាងច្រើនលើសលុបពីប្រជាជនកម្ពុជា។ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏​ជិតស្និទ្ធ​ និងប្រកបដោយផ្លែ ផ្កា ទាំងនៅ​ក្រុងក្របខ័ណ្ឌបក្ស នឹងរដ្ឋាភិបាល ទោះបីស្ថិតក្នុងស្ថានការណ៍ពិភពលោកមានការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយដែលមានលក្ខណ:កាន់តែស្រួចស្រាល់ មិនប្រាកដប្រដា (ដូចជាការ​ទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងនៃជំងឺកូវីដ-១៩ ​និងបានគូសបញ្ជាក់អំពីសារះសំខាននៃ ការបន្តកិច្ច​សហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់​ប្រជាជនទាំងពីរ ដោយផ្អែកលើស្មារតីភាពជាអ្នកជិតខាងល្អមិត្តភាពជាប្រពៃណីកិច្ច​សហប្រតិបត្តិការ​គ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។ថ្នាក់ដឹកនាំទាំងពីរបានផ្ដល់សារៈសំខាន់ចំពោះសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមក​ដោយប្រពៃណី​ដែលជាកត្តាចាំបាច់បំផុត ក្នុងបុព្វហេតុនៃការបង្រួបបង្រួមជាតិ បូរណភាពទឹកដី និងការំដោះប្រជាជន ព្រមទាំងការកសាង និងអភិវឌ្ឍន៍​ប្រទេសទាំងពីរ។ទន្ទឹមនេះដែរថ្នាក់ដឹកនាំទាំងពីរ បានសង្កត់ធ្ងន់លើសារៈប្រយោជន៍ក្នុងការបណ្ដុះបណ្តាល​យុវជនបន្តវេន ​ដើម្បីវៀនសូត្រ និងដកស្រង់បទពិសោធន៍គ្នាទៅវិញទៅមក ជាពិសេសការបញ្ជ្រាប​ការយល់ដឹងអំពីសច្ចភាពប្រវត្តិសាស្រ្ត ដែលនឹងរួមចំណែកដល់ការបន្តពូនជ្រុំទំនាក់ទំនងមិត្តភាព​ដ៏រឹងមាំរវាងប្រទេសទាំងពីរ។ភាគីទាំងពីរក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌពហុភាគីរួមមាន អ.ស.ប និងអាស៊ាន​ ព្រមទាំងបន្តលើកកម្ពស់កិច្ចសហការជិតស្និទ្ធជាមួយគ្នា​ ជាពិសេសក្របខណ្ឌបីប្រទេស កម្ពុជា-វៀតណាម-ឡាវ ​និងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ ដែលនឹងរួមចំណែកដល់សន្ដិភាព ស្ថិរភាព និងវិបុលភាព។នៅចុងបញ្ចប់សម្តេចតេជា ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញលោក ង្វៀន ហ្វូចុង អគ្គលេខាធិការ និងថ្នាក់ដឹកនាំ​ដទៃទៀត​នៃបក្សកម្មុយនិស្តវៀតណាម មកប់ពេញទស្សនកិច្ច​នៅកម្ពុជាតាមពេលវេលាសមស្រប ទន្ទឹមនោះដែរលោក ង្វៀន ហ្វូចុង បានទទួលយកការអញ្ជើញ និងបាន​អញ្ជើញសម្ដេចតេជោ នាយករដ្ឋមន្ត្រី ប្រធានគណបក្សប្រជាជនកម្ពុជា និងបណ្តាថ្នាក់ដឹកនាំ ​កម្ពុជាទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម តាមពេលវេលាសមស្របផងដែរ៕

អារ៉ាប៊ីសាអ៊ូឌីត ចាប់ផ្ដើមពិភាក្សាសង្គ្រាមអ៊ុយក្រែន ដោយគ្មានវត្តមានរបស់ប្រទេសរុស្ស៊ី

2023/08/05 04:47:25 pm        308
ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានចាប់ផ្ដើមកិច្ចប្រជុំកំពូលចុងសប្ដាហ៍នេះក្នុងទីក្រុង ជេដា (Jeddah) ដែលមានការចូលរួមពីក្រុមមន្ត្រីជាន់ខ្ពស់មកពីប្រទេសចំនួន៤០ ប៉ុន្តែពុំមានរុស្ស៊ីទេ ក្នុងគោលបំណងពង្រាងគោលការណ៍សំខាន់ៗ ពីមធ្យោបាយ​ធ្វើយ៉ាងណាអាចបញ្ចប់ការវាយលុករបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែនបាន។ លោកប្រធានាធិបតី Volodymyr Zelenskyy បានស្វាគមន៍កាលពីថ្ងៃសុក្រ ចំពោះជំហររបស់ប្រទេសជាច្រើន ដែលបានចូលរួមក្នុងការពិភាក្សា ដែលបានចាប់ផ្ដើមនៅថ្ងៃសៅរ៍នេះ រួមទាំងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ដែលត្រូវបានរងផលប៉ះពាល់ដោយការហក់ឡើងតម្លៃស្បៀងអាហារបង្កឡើងដោយសារសង្គ្រាមនេះ ។លោកថា កិច្ចប្រជុំនេះ ពិតជាមានសារៈសំខាន់ណាស់ព្រោះផ្ដោតលើបញ្ហាជាច្រើនដូចជា​សន្តិសុខ​ស្បៀង ជោគវាសនារបស់មនុស្សរាប់លាននាក់នៅអាហ្រ្វិក អាស៊ី និងបណ្ដាប្រទេសផ្សេងទៀត របស់ពិភពលោក ដែលបានពឹងផ្អែកដោយផ្ទាល់ ថាតើ ពិភពលោកនឹងអនុវត្តន៍រូបមន្តសន្តិភាព​បានឆាប់រហ័សប៉ុណ្ណា។ កាលពីខែមុន ប្រទេសរុស្ស៊ី បានបញ្ឈប់ការចូលរួមរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀង​ដែលត្រូវបាន​សម្របសម្រួលដោយអង្គការសហប្រជាជាតិ ​ដែលអាចដឹកជញ្ជូនផលិតផលរបស់អ៊ុយក្រែន ឆ្លងកាត់សមុទ្រខ្មៅ ​ទៅកាន់ប្រទេសនានា​ របស់ពិភពលោក ​ ដែលកំពុង ​ជួបប្រទះភាពអត់ឃ្លាន៕

រុស្ស៊ី បន្តឃុំខ្លួនមេដឹកនាំបក្សប្រឆាំងលោក Alexei Navalny ចំនួន១៩ឆ្នាំបន្ថែមទៀត

2023/08/05 03:41:43 pm        236
មេដឹកនាំបក្សប្រឆាំងរុស្ស៊ី លោក អាឡិចស៊ី ណាវ៉ាលនី (Alexei Navalny) ដែលកំពុងជាប់ពន្ធនាគារ បានប្រាប់ក្រុមអ្នកគាំទ្រកុំឲ្យបាត់បង់ឆន្ទៈក្នុងការតស៊ូបន្ទាប់ពីការជាប់ពន្ធនាគាររបស់លោកត្រូវបានពន្យារដល់១៩ ឆ្នាំបន្ថែមទៀត ។លោក Navalny ត្រូវបានរកឃើញថាមានទោសក្នុងការបង្កើត និងផ្តល់មូលនិធិដល់អង្គការ​ជ្រុលនិយម ហើយ លោកបដិសេធការចោទប្រកាន់នោះ។ លោកបានជាប់ទោសចំនួន៩ឆ្នាំរួចទៅហើយចំពោះការបំពានច្បាប់ ការក្លែងបន្លំ និងការប្រមាថតុលាការ។ ការចោទប្រកាន់ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាមានហេតុផលនយោបាយ។ ការកាត់ទោសត្រូវបានធ្វើឡើងនៅក្នុងពន្ធនាគារព្រហ្មទណ្ឌដាច់ស្រយាលមួយ ជាទីដែលលោកបានជាប់ពន្ធនាគារចាប់តាំងពីឆ្នាំ ២០២១ មក ។ទោះមានការរឹតត្បិតជាងពន្ធនាគារឧក្រិដ្ឋដែលមានសន្តិសុខយាមកាមតឹងរ៉ឹង ពន្ធនាគារបែបនេះជាធម្មតាត្រូវបានបម្រុងទុកសម្រាប់ឧក្រិដ្ឋជនគ្រោះថ្នាក់ ជនល្មើសត្រូវបានផ្ដន្ទាទោសឡើងវិញ និងអ្នកទាំងឡាយដែលមានទោសជាប់ពន្ធនាគារអស់មួយជីវិត។ នៅទីនោះ លោកទំនងជាប្រឈមនឹងភាពឯកោកាន់តែខ្លាំង ដោយមានការរឹតត្បិតបន្ថែមទៀតលើទំនាក់ទំនងជាមួយពិភពខាងក្រៅ។លោកក៏អាចទទួលភ្ញៀវតិចជាងមុនដែរ រួមទាំងក្រុមគ្រួសារ និងក្រុមការពាររបស់លោក ហើយអាចប្រឈមនឹងការឃុំឃាំងនៅដាច់ដោយឡែកកាន់តែយូរថែមទៀត ៕

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កំពុងតាមដានស្ថានភាពទឹកទន្លេមេគង្គ កំពុងហក់ឡើង

2023/08/05 12:41:40 pm        427
ភ្នំពេញ៖ ឯកឧត្តម សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៤ ខែសីហា ម្សិលមិញ ស្ថានភាពជំនន់ទឹកភ្លៀងនៅទូទាំងប្រទេសកម្ពុជា បានស្រកទៅវិញអស់ហើយ ​ដែលស្ថិតក្នុងសភាពមួយមិនបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ប៉ុន្តែស្ថានភាព​ទឹកទន្លេមេង្គ បែរជាកំពុងហក់ឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។ឯកឧត្តម មានប្រសាសន៍ប្រាប់BTV នៅថ្ងៃទី៥ ខែសីហា នេះថា បច្ចុប្បន្ន ទឹកនៅតាមទន្លេមេគង្គ មានដូចជា៖ ខេត្តកំពង់ចាម ស្ទឹងត្រែង ក្រចេះ និងខេត្តត្បូងឃ្មុំ កំពុងហក់ឡើង ប៉ុន្តែមិនទាន់ដល់ចំណុចត្រូវប្រកាសអាសន្ននោះទេ។ ហើយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ កំពុងតាមដានយ៉ាង យកចិត្តទុកដាក់ជាទីបំផុត ។ ក្រៅពីនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំដល់ អាជ្ញាធរ និងស្ថាប័ន​ពាក់ព័ន្ធ ត្រូវរៀបចំទីទួលសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋ និងកម្លាំងត្រៀមជួយ​អន្តរាគមន៍ផងដែរ។ដើម្បីបង្ការគ្រោះមហន្តរាយដែលអាចកើតឡើងជាយថាហេតុ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ បានរៀបចំផែនការដូចជា៖ ពង្រឹងយន្តការគ្រប់គ្រងគ្រោះមហន្តរាយពីថ្នាក់ជាតិ រហូតដល់ថ្នាក់ មូលដ្ឋាន មានកងកម្លាំងប្រតិបត្តិការរុករក និងសង្គ្រោះ ចំនួន១៦កង និងត្រៀមសម្ភារៈផ្សេងៗទៀត ៕អត្ថបទ៖ ទូច សោភ័ណ

ពលរដ្ឋគាំទ្រលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

2023/08/05 12:37:20 pm        124
ភ្នំពេញ៖ ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ នៅថ្ងៃនេះ បានបង្ហាញនូវការគាំទ្រចំពោះលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ​ដែលគណៈកម្មាធិការជាតិរៀប​ ចំការបោះឆ្នោត (គ.ជ.ប) បានប្រកាស នៅព្រឹកថ្ងៃទី៥ ខែសីហា នេះ ។ពលដ្ឋថ្លែងថា យើងទាំងអស់គ្នាបានមើលឃើញថា នៅក្នុងដំណើរការរៀបចំការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដាកន្លងមកនេះ គឺមាន​ពលរដ្ឋនាំគ្នា​ទៅបោះឆ្នោតច្រើនលើសលុប ហើយ គ.ជ.ប រៀបចំបានល្អប្រសើរ ស្របតាមឆន្ទៈ និងការចង់​បានរបស់ពលរដ្ឋ ហើយដំណើការប្រកាសលទ្ធផលបណ្តោះអាសន្ននេះទៀត គ.ជ.ប ក៏បាន​ទុករយៈពេល ៧២ ម៉ោង ឲ្យបណ្តាគណៈបក្សនយោបាយដាក់ពាក្យបណ្តឹងជំទាស់​ទៅនឹង​លទ្ធផល​បណ្តោះអាសន្ននោះដែរ ប៉ុន្ដែក្រោយរយៈពេល ៧២ ម៉ោងមកនេះ មិនមានគណបក្ស​នយោបាយ​ណាបានដាក់ពាក្យបណ្តឹងជំទាស់នោះទេ ដូច្នេះ ​យើងសូមប្រកាសគាំទ្រ និងសូមឲ្យការ​បោះឆ្នោតលើកក្រោយៗ មានដំណើរការរលូនល្អ ដូចការបោះឆ្នោតអាណត្តិទី៧នេះទៀត។ សូមបញ្ជាក់ថា នៅក្នុងដំណើរការប្រកាសលទ្ធផលផ្លូវការ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ​នីតិកាលព្រឹកមិញនេះ គឺ គ.ជ.ប បានប្រកាសលទ្ធផលផ្លូវការ ​ការបែងចែកចំនួនអាសនៈ និងការកំណត់​បេក្ខជនជាប់ឆ្នោតនៅតាមមណ្ឌលរាជធានី-ខេត្តនានាទូទាំងប្រទេស ​ដោយក្នុងនោះ គណបក្សប្រជាជន​កម្ពុជា ​បានទទួលចំនួន១២០អាសនៈ ​និងគណបក្សហ៊ុនស៊ិនប៉ិច បាន​ទទួលមាន៥អាសនៈ នៅក្នុងចំណោមគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត​ចំនួន១៨គណបក្ស៕ អត្ថបទ ស៊ុម សុខជា

ប្រធានាធិបតីប្រេស៊ីល និយាយថា អ្នកដែលមានផែនការវាយប្រហារលោកនៅរដ្ឋ Para ត្រូវបានឃុំខ្លួន

2023/08/05 12:07:01 pm        84
ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula Da Silva បាននិយាយកាលពីថ្ងៃសុក្រថា បុរសម្នាក់ដែលសង្ស័យថា មានផែនការបាញ់ប្រហារលោកត្រូវបានចាប់ខ្លួន។ លោក Lula បានបង្ហាញករណីនេះនៅក្នុងអំឡុងពេលព្រឹត្តិការណ៍សាធារណៈមួយ នៅភាគខាងជើងទីក្រុង Parintins រដ្ឋ Amazonas ។ ជនសង្ស័យដែលមិនបញ្ចេញឈ្មោះត្រូវ ​បាន​នគរបាលសហព័ន្ធ ចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា នៅរដ្ឋ Para ក្នុងក្រុង Santarem។នគរបាលសហព័ន្ធ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការគំរាមកំហែងនេះត្រូវបានធ្វើឡើង កាលពីថ្ងៃពុធនៅហាងស្រាមួយកន្លែងដែលតាមការចោទប្រកាន់ជនសង្ស័យបាននិយាយថា នឹងបាញ់ ប្រធានាធិបតីឲ្យចំពោះរបស់។ ជនសង្ស័យបានប្រាប់នគរបាលថា ខ្លួនបានចូលរួមក្នុងកុប្បកម្មកាលពីថ្ងៃទី ៨ ខែមករា ប្រឆាំងស្ថាប័នប្រជាធិបតេយ្យនៅទីក្រុង Brasilia ដោយសម្រុកចូលសភាតំណាងរាស្រ្ត។

លោក Trump រិះគន់ការចោទប្រកាន់ពីបទក្លែងបន្លំជុំវិញផែនការដើម្បីបង្វែរការចាញ់ការបោះឆ្នោត

2023/08/05 12:02:25 pm        70
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់ការចោទប្រកាន់ពីបទរៀបចំ​ផែនការ​បង្វែរលទ្ធផលបោះឆ្នោតឆ្នាំ​ ២០២០ថា ជា «រឿងក្លែងក្លាយ» មួយថ្ងៃបន្ទាប់ពីការចូលខ្លួនបំភ្លឺ​របស់លោកនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី។លោក Trump បាននិយាយនៅក្នុងពិធីជប់លៀងរបស់គណបក្សសាធារណរដ្ឋក្នុងរដ្ឋ Alabama កាលពីថ្ងៃសុក្រថា ការចោទប្រកាន់នេះគឺជា «ទង្វើនៃភាពអស់សង្ឃឹម» របស់ប្រធានាធិបតី​សហរដ្ឋអាមេរិក​មកពីគណបក្សប្រជាធិបតេយ្យ លោក Joe Biden ដោយដាក់គោលដៅ​មកលើលោកសម្រាប់ហេតុផលនយោបាយ។លោក Trump មានអាយុ ៧៧ ឆ្នាំបាននិយាយចំអកឱ្យទីប្រឹក្សាពិសេសលោក Jack Smith ដោយហៅលោកថា «វង្វេងស្មារតី» និង «គ្មានព្រលឹង» ។អតីតប្រធានាធិបតីរូបនេះ ប្រឈមមុខការចោទប្រកាន់ចំនួនបួនករណី រួមទាំងការរួមគំនិត​ក្នុងការ​បន្លំសហរដ្ឋអាមេរិក ​ដកហូតសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋ ​និងរារាំងដំណើរការផ្លូវការ។ បទចោទប្រកាន់ធ្ងន់ធ្ងរ បំផុតអាចជាប់ពន្ធនាគារអតិបរមា២០ឆ្នាំ៕ 

គ.ជ.ប ប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ និងបង្ហាញពីសមាភាពសមាជិកសភាថ្មី

2023/08/05 10:26:44 am        646
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបង្ខិត (គ.ជ.ប) នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៣នេះ បានប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ និងបង្ហាញពីសមាភាពសមាជិកសភាថ្មី។បើតាមឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា នៅថ្ងៃប្រកាសលទ្ធផលផ្លូវការនេះ គ.ជ.ប បានប្រកាសនូវការបែងចែកអាសនៈ និងបេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តនៃរដ្ឋសភា។ជាមួយគ្នាឯកឧត្តម បញ្ជាក់ថា ក្រោយប្រកាសលទ្ធផលផ្លូវការ គ.ជ.ប នឹងថ្វាយលទ្ធផលផ្លូវការ​ទៅព្រះមហាក្សត្រ ព្រឹទ្ធសភា រដ្ឋសភា និងទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីបន្តរៀបចំរាជរដ្ឋាភិបាល។បើតាម គ.ជ.ប គណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ដែលជាប់​ក្នុងការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នៃរដ្ឋសភាសរុបចំ១២៥រូប។យោងតាមបញ្ជីរាយនាមរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅព្រឹកថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៣នេះ បានបញ្ជាក់ថា សម្រាប់បេក្ខជនចំនួន៥រូបរបស់គណបក្សហ៊្វុនស៊ិនប៉ិច​ដែលបានជាប់ឆ្នោត​តំណាងរាស្រ្តនីតិកាលទី៧ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ រួមមាន៖១.ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ២. លោក ភឹម រ៉ិង ៣.លោក គង់ ចំណូល ៤. នាង ចាន់ណាក់ និង៥.លោក ញឿន រ៉ាដែន។ក្រៅពីសមាជិកសភាគណបក្សហ៊្វុនស៊ិនប៉ិច ចំនួន៥រូបនេះ គឺ​សុទ្ធតែសមាជិកសភាមកពី​គណបក្ស​ប្រជាជនកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការពិនិត្យឡើងវិញ៖ ភាពយន្តឯកសារពីតំបន់ហ្កហ្សារបស់ BBC បំពានគោលការណ៍ណែនាំអំពីភាពត្រឹមត្រូវ
07/14/2025 08:07 PM
មនុស្សជាច្រើននាក់ស្លាប់ក្នុងអគ្គិភ័យនៅមជ្ឈមណ្ឌលសង្គ្រោះ ក្នុងរដ្ឋ Massachusetts
07/14/2025 08:07 PM
ជំនួយការរបស់លោក Netanyahu ប្រឈមនឹងការចោទប្រកាន់ផ្លូវការ ជុំវិញការបែកធ្លាយព័ត៌មានយោធា
07/14/2025 08:07 PM
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន នឹងចូលរួមកិច្ចប្រជុំរបស់ EU
07/14/2025 08:07 PM
អ៊ីរ៉ង់៖ ការដាក់ទណ្ឌកម្មជាថ្មីរបស់ UN នឹងជួបជាមួយការឆ្លើយតបយ៉ាងសមស្រប
07/14/2025 07:07 PM
វិមានក្រឹមឡាំង៖ ការបញ្ជូនអាវុធ និងគ្រាប់រំសេវទៅអ៊ុយក្រែនពីអាមេរិក កំពុងបន្តមានធម្មតា
07/14/2025 07:07 PM
នគរបាលឃាត់ខ្លួនមនុស្ស ៨នាក់ ក្រោយមានការប៉ះទង្គិចរបស់ក្រុមប្រឆាំងជនអន្តោប្រវេសន៍ ក្នុងទីក្រុងនៅអេស្ប៉ាញ
07/14/2025 07:07 PM
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Chen Zhou អនុរដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងអន្តរជាតិចិន
07/14/2025 07:07 PM
EU នឹងត្រៀមបញ្ជីពន្ធ ២៤,៥២ពាន់លានដុល្លារ សម្រាប់ទំនិញរបស់អាមេរិក
07/14/2025 06:07 PM
សេដ្ឋកិច្ចកម្ពុជានៅបន្តរឹងមាំ៖ ២២ខែនៃរាជរដ្ឋាភិបាលអាណតិ្តទី៧របស់សម្តេចធិបតី រោងចក្រសហគ្រាសកើនជាង៥,៣ពាន់ដែលបង្ហាញពីភាពរឹងមាំ និងជំនឿទុកចិត្ត
07/14/2025 06:07 PM