TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី

នយោបាយ​ និង ការអភិវឌ្ឍន៍

សមាជិកបក្សប្រជាជននៅរាជធានីភ្នំពេញរាប់ម៉ឺននាក់ឃោសនាបោះឆ្នោតនៅថ្ងៃចុងបញ្ចប់ ខណៈហ៊្វុនស៊ិនប៉ិចមានជាងពីរពាន់នាក់

2023/07/21 01:49:11 pm        217
ភ្នំពេញ៖ នៅថ្ងៃចុងបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នេះ សម្រាប់រាជធានីភ្នំពេញមានគណបក្សនយោបាយចំនួនពីរបានធ្វើយុទ្ធនាការឃោសនា គឺគណបក្សប្រជាជនកម្ពុជាដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ាណែត មានសមាជិក-សមាជិកាបក្សចូលរួមរាប់ម៉ឺននាក់ ខណៈគណបក្សហ៊្វុនស៊ិនប៉ិចដឹកនាំដោយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ មានសមាជិក-សមាជិកាបក្សជាងពីរពាន់នាក់ចូលរួម។គណបក្សប្រជាជនកម្ពុជា​បានជួបប្រជុំគ្នា ដើម្បីដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាលទី៧​នេះជាលក្ខណៈទ្រង់ទ្រាយធំ ដោយបានជួបជុំគ្នា​នៅ​មជ្ឈមណ្ឌល​កោះពេជ្រ​ ដែលមានអ្នកចូលរួមរាប់ម៉ឺននាក់ ខណៈគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច​បានប្រមូលផ្តុំ ​និងដង្ហែយុទ្ធនាការបានធ្វើឡើង​ចាប់ពីចំណុចផ្លូវ៦០ម៉ែត្រ ដោយមានអ្នកចូលរួម​​ជាងពីរពាន់នាក់តែ​ប៉ុណ្ណោះ​។សូមបញ្ជាក់ថា ​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នេះ ​នឹងធ្វើឡើងនាថ្ងៃទី២៣ ខែកក្កដា ​ឆ្នាំ២០២៣ខាងមុខនេះ ដោយមាន​គណបក្សនយោបាយចំនួន១៨ចូលរួម​ប្រកួតប្រជែងតាម ​បែបប្រជាធិបតេយ្យសេរីពហុបក្ស។ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នេះ នៅសល់តែ២ថ្ងៃទៀតនឹងមកដល់ ហើយនោះ ឯកឧត្តម ហ៊ុន ម៉ាណែត បេក្ខជនតំណាងរាស្រ្តលេខរៀងទី១ នៅ​មណ្ឌលរាជធានី​ភ្នំពេញ​មកពីគណបក្សប្រជាជនកម្ពុជា និង​ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្ស​ហ៊្វុនស៊ិនប៉ិច ក៏បាន​អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ​ខ្មែរទាំងអស់​ដែលមានឈ្មោះក្នុង​បញ្ជី​ឈ្មោះបោះឆ្នោត អញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នាផងដែរ ដើម្បីបំពេញ​ជា​កាតព្វកិច្ច​ពលរដ្ឋល្អ៕អត្ថបទ បាន ចក់

ឯកឧត្តម វង្សី វិស្សុត ដឹកនាំសមាជិកបក្សជាង៤០០០នាក់ បិទយុទ្ធនាការឃោសនានៅក្នុងស្រុកមុខកំពូល

2023/07/21 01:39:10 pm        111
កណ្តាល​៖ ក្នុងថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលត្រូវថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ, ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមុខកំពូល និងជាបេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល បានដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាជាង ៤០០០ នាក់ ជួបជុំនៅទីស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកមុខកំពូល និងដង្ហែក្បួនឃោសនាបោះឆ្នោត តាមបណ្តាឃុំទាំង ៧ នៅក្នុងស្រុកមុខកំពូល ខេត្តកណ្តាល។ឯកឧត្តម វង្សី វិស្សុត បានសំដែងនូវការគោរពកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះបងប្អូនសមាជិក សមាជិកា សកម្មជន យុវជនគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងរយៈពេល ២០ ថ្ងៃកន្លងមក យ៉ាងស្រស្រាក់ស្រស្រាំ និង សកម្មបំផុត ប្រកបដោយឆន្ទៈដ៏មុតស្រួច ក្នុងនាមជាកងទ័ពទេវតា ដោយប្រកាន់ខ្ជាប់នូវច្បាប់, បទបញ្ជា, នីតិវិធី, និង គោលការណ៍ណែនាំទាំងអស់របស់ គ.ជ.ប. ដែលបានញ៉ាំងឱ្យយុទ្ធនាការឃោសនាបោះឆ្នោតក្នុងស្រុកមុខកំពូល បានប្រព្រឹត្តទៅដោយរលូន និងមិនរងបាតុភាពរំខានណាមួយឡើយ។ឯកឧត្តម វង្សី វិស្សុត បានបន្តថា មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលកើតចេញពីប្រជាជន, នៅជាប់ជាមួយប្រជាជន, និង ធ្វើអ្វីៗដើម្បីតែប្រជាជន ។ មានតែគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ ដែលផ្តល់តម្លៃដល់សន្តិភាព និង ដាក់ចេញនូវគោលនយោបាយអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយភាពប្រាកដនិយម, ជាក់លាក់ និងមិនមែនប្រជាភិថុតបោកប្រាស់ឡើយ ។ ដូច្នេះ, ការជ្រើសរើសយកគណបក្សប្រជាជនកម្ពុជាឱ្យបន្តដឹកនាំនាវាកម្ពុជា គឺជាការជ្រើសរើសដើម្បីអនាគតកម្ពុជាមួយ ដែលមានសន្តិភាព មានភាពរុងរឿង, ជាការបោះឆ្នោត ដើម្បីខ្លួនឯង, ជាការបោះឆ្នោតដើម្បីកូនចៅខ្លួនឯង និងជាការបោះឆ្នោតដើម្បីជាតិកម្ពុជាទាំងមូល។ទោះបីក្រោមដំណក់ទឹកភ្លៀង សមាជិកសមាជិកាទាំងអស់សុទ្ធតែបានបង្ហាញនូវទឹកមុខរីក រាយ ក្លៀវក្លា និងបានប្រកាសប្តេជ្ញាចិត្ត ហើយអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យឈ្នះភ្លូកទឹកភ្លូកដី ដើម្បីបន្តផ្តល់ការគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៧ និងគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ដើម្បីបន្តដឹកនាំប្រទេសឆ្ពោះទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍ៕

សម្តេចពញាចក្រី ហេង សំរិន ជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាប្រទេសម៉ាឡេស៊ី ដែលបានអញ្ជើញមកចូលរួមសង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជា

2023/07/21 01:00:32 pm        125
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តាន់ ស្រ៊ី ដាតុ ចូហារី ប៊ីន អាប់ឌុល (Tan sri Dato Johari Bin Abdul) ប្រធានរដ្ឋសភាប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ នៅ​សណ្ឋាគារ​សូហ្វីតែលផូគីត្រា ខណៈដែល​ឯកឧត្តម​ប្រធាន​រដ្ឋសភា​ដឹក​នាំ​គណៈប្រតិភូ​មក​ចូល​រួម​សង្កេតការណ៍​ការ​បោះឆ្នោតនៅកម្ពុជា។សម្តេចប្រធានរដ្ឋសភា និងឯកឧត្តម តាន់ ស្រ៊ី ដាតុ ចូហារី ប៊ីន អាប់ឌុល មានសេចក្តី​សោមនស្ស​រី​ករាយ ដែលបានជួបគ្នានាឱកាសនេះ។ ឯកឧត្តមប្រធានរដ្ឋសភា បាន​ចូល​រួម​អបអរ​សាទរ​ជា​មួយ​​សម្តេច​ប្រធានរដ្ឋសភា នៅពេលបានឃើញកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ឯកឧត្តម តាន់ ស្រ៊ី ដាតុ ចូហារី ប៊ីន អាប់ឌុល បានគូសបញ្ជាក់ថា ឯកឧត្តម​បាន​អញ្ជើញ​មក​កម្ពុជា​កាល​ពី​ឆ្នាំ​២០០០ ប៉ុន្តែបើប្រៀបធៀបពីពេលនោះមកពេលនេះ រាជធានី​ភ្នំពេញ​មាន​ការ​ប្រែ​មុខ​មាត់​យ៉ាង​ឆាប់រហ័ស និងមានសោភ័ណភាពយ៉ាងស្រស់ស្អាតទៀតផង។ឯកឧត្តមប្រធានរដ្ឋសភា បានជម្រាប សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ពីលទ្ធ​ផល​មួយ​ចំនួន​ដែល​ឯកឧត្តមបានជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នៅមុននេះបន្តិច។ ឯកឧត្តម​បាន​ចូលរួមអបអរសាទរពីដំណើរការបោះឆ្នោតនៅកម្ពុជា និងបានលើកឡើងថា ការ​បោះឆ្នោត​នេះ គឺដើម្បីថែរក្សាសុខសន្តិភាព និងបន្តការអភិវឌ្ឍរបស់ប្រទេសទៅមុខទៀត។សម្តេច ហេង សំរិន បានគូសបញ្ជាក់ថា វត្តមានរបស់ឯកឧត្តមប្រធាន នាពេលនេះ នឹងរួម​ចំណែក​បន្ថែម​ទៀតក្នុងការពូនជ្រុំលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ច​សហ​ប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រជាជាតិទាំង​ពីរ​ដែលមានជាង៦០ឆ្នាំមកនេះ ឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត។ ជាពិសេស ការចូលរួមរបស់ឯកឧត្តមប្រធានក្នុងការសង្កេតការណ៍បោះឆ្នោតជាតិ នីតិកាលទី៧ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ នឹងចូលរួម​ចំណែក​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​ដ៏​មាន​សារៈ​សំខាន់នេះ ទទួលបានជោគជ័យប្រកបដោយតម្លាភាព សេរី និងយុត្តិធម៌។សម្តេចបានមានប្រសាសន៍បន្តថា ដូចឯកឧត្តមប្រធានបានជ្រាបហើយថា នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​សកល​នៅ​ទូទាំង​ប្រទេស​ សម្រាប់​នីតិកាលទី៧ នៃ​រដ្ឋសភា​។ បើគិតចាប់តាំងពីឆ្នាំ១៩៩៨មក កម្ពុជាបានរៀបចំការបោះឆ្នោតដោយខ្លួនឯង ប្រកប​ដោយ​ជោគជ័យ និងមានលក្ខណៈសេរី និងយុត្តិធម៌ ដោយមាន​ការ​ចូលរួម​សង្កេតការណ៍​ពី​ប្រទេស​ជា​មិត្ត និងអង្គការក្នុង និងក្រៅតំបន់ផងដែរ។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នេះ មានគណបក្សនយោបាយចំនួន១៨ បាន​ចូល​រួម​ប្រកួត​ប្រជែង។សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយ​តំលៃ​​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ កម្ពុជា-ម៉ាឡេស៊ី ដែលបានបង្កើតកិច្ចព្រមព្រៀង និង​អនុស្សរណៈ​នានា​ជាមួយគ្នា និងបានបង្កើតគណៈកម្មការចម្រុះ សម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា-ម៉ាឡេស៊ី សំដៅ​ត្រួសត្រាយឱ្យមានយន្តការគាំទ្រគ្នាទៅវិញទៅមក។ រដ្ឋសភាកម្ពុជាពេញចិត្ត និ​ង​គាំទ្រ​កិច្ច​សហប្រតិបត្តិការ​ពហុវិស័យ ដែលស្ថាប័ននីតិប្រតិបត្តិ នៃប្រទេសទាំងពីរបានធ្វើរួមគ្នា លើ​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការអប់រំជាដើម។សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងបន្តថា ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ក៏​បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងច្រើនក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។ ក្រៅ​ពីកិច្ច​សហប្រតិបត្តិការក្នុងក្របខណ្ឌក្រុមមិត្តភាពរដ្ឋសភា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ លើ​ការ​ងារ​នីតិកម្ម រដ្ឋសភាទាំងពីរក៏បានគាំទ្រគ្នាទៅវិញទៅមកលើវេទិកាអន្តរសភានានា ទាំងក្នុងតំបន់ និង​សកល​លោក មានជាអាទិ៍៖ អន្តរសភាអាស៊ាន(AIPA) និងសហភាពសភា(IPU) ជាដើម ៕

ប្រទេសជាង ៤០ ចាប់អារម្មណ៍ក្នុងការចូលរួមជាមួយBRICS

2023/07/21 12:24:46 pm        108
ប្រមុខការទូតរបស់អាហ្រ្វិកខាងត្បូងទទួលបន្ទុកកិច្ចការទំនាក់ទំនងជាមួយប្លុកនេះ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (ទី២០ កក្កដា)ថា ប្រទេសចំនួនជាង៤០ បានសម្តែងចំណាប់អារម្មណ៍ក្នុងការចូលរួមជាមួយក្រុមប្រទេសBRICS ដែលមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិននិងអាហ្រ្វិកខាងត្បូង។លោក Anil Sooklal និងក្រុមមន្ត្រីមកពីក្រសួងការបរទេស បានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងពាណិជ្ជកម្មសំខាន់ចូហាននេសប៊ឺក (Johannesburg) មួយថ្ងៃ បន្ទាប់ពីប្រទេសអាហ្វ្រិកខាងត្បូង បានបញ្ជាក់ថា លោក វ៉្លាឌីមៀរ ពូទីន (Vladamir Putin) របស់ប្រទេសរុស្ស៊ី នឹងមិនចូលរួមក្នុងកិច្ចប្រជុំកំពូល BRICS ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ២២-២៤ខែសីហាទេ។ក្រៅពីប្រទេសចំនួន២២ ដែលបានស្នើសុំចូលរួមជាផ្លូវការនោះ លោក Sooklal បាននិយាយថា មាន «ចំនួនស្មើគ្នានៃបណ្តាប្រទេសដែលបានសម្តែងចំណាប់អារម្មណ៍ក្រៅផ្លូវការក្នុងការក្លាយជាសមាជិក របស់ក្រុមប្រទេស BRICS ... (រួមទាំង) ក្រុមប្រទេស​កំពុងអភិវឌ្ឍន៍សកល​ខាងត្បូងធំៗទាំងអស់»។មន្ត្រីអាហ្រ្វិកខាងត្បូងចង់ឲ្យBRICS ក្លាយជាជើងឯកនៃពិភពលោកដែលកំពុងអភិវឌ្ឍន៍ ហើយអាហ្សង់ទីន អ៊ីរ៉ង់ អារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួម គុយបា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ប្រជុំកោះកូម៉ូរ៉ូ ហ្គាបុង និងកាហ្សាក់ស្ថាន សុទ្ធតែបង្ហាញចំណាប់អារម្មណ៍។

លោកពូទីន យល់ព្រមអនុញ្ញាតការចេញដំណើរបំពង់បង្ហូរទី១ របស់គម្រោងឧស្ម័នធម្មជាតិ Arctic LNG 2 ទៅកាន់កន្លែងផលិត

2023/07/21 12:04:11 pm        123
វិមានក្រឹមឡាំង កាលពីថ្ងៃព្រហស្បតិ៍ (ទី២០ ខែកក្កដា) បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បានយល់ព្រមឲ្យមានការចេញដំណើរនៃបំពង់បង្ហូរទី១របស់គម្រោងផលិតឧស្ម័នធម្មជាតិ Arctic LNG 2 (អាកទិក អិលអិនជី ២) តាមរយៈផ្លូវសមុទ្រខាងជើងពីតំបន់ Murmansk ទៅកាន់កន្លែងផលិត នាពេលអនាគតរបស់ខ្លួន នៅលើឧបទ្វីប Gydan ។លោក ពូទីន ដែលជាអ្នកសម្រេចចុងក្រោយនៅរុស្ស៊ីនេះ យកចិត្តទុកដាក់ជាពិសេសចំពោះគម្រោងថាមពលនៅក្នុងប្រទេស។ រុស្ស៊ីពឹងផ្អែកយ៉ាងខ្លាំងលើការផលិតប្រេង និងឧស្ម័ន (ហ្គាស) ខណៈពេលដែលទីក្រុងម៉ូស្គូកំពុងផ្តោតលើការអភិវឌ្ឍជំនាញផ្ទាល់ខ្លួន នៅពេលដែលមានទណ្ឌកម្មពីលោកខាងលិច។តំបន់ Murmansk ក្លាយជាកន្លែងដំបូងបង្អស់របស់ពិភពលោក សម្រាប់ខ្សែចង្វាក់ផលិតឧស្ម័នធម្មជាតិដ៏ធំ ផ្អែកលើរចនាសម្ព័ន្ធមូលដ្ឋានទំនាញ (GBS) ដែលនឹងត្រូវបានប្រើនៅក្នុងគម្រោង Arctic LNG 2។ Arctic LNG 2 នឹងក្លាយជាគម្រោងខ្នាតធំទី៣ របស់រុស្ស៊ីសម្រាប់ផលិតឧស្ម័នធម្មជាតិរាវ (LNG) បន្ទាប់ពីរោងចក្រ Sakhalin 2 ដែលដឹកនាំដោយក្រុមហ៊ុន Gazprom (GAZP.MM) នៅមហាសមុទ្រប៉ាស៊ីហ្វិករបស់រុស្ស៊ី និងរោងចក្រ Yamal LNG ដែលគ្រប់គ្រងដោយក្រុមហ៊ុន Novatek (NVTK.MM)។គម្រោងផលិតឧស្ម័ននេះ នឹងជួយឲ្យប្រទេសរុស្ស៊ីសម្រេចបាននូវគោលដៅរបស់ខ្លួន ក្នុងការទទួលបានចំណែកទីផ្សារ LNG នៅលើសកលលោក ២០ភាគរយ ក្នុងឆ្នាំ២០៣៥ ពោលគឺឡើងប្រហែល ៨ភាគរយពីពេលបច្ចុប្បន្ន។ លោក ពូទីន បានអធិប្បាយតាមទូរទស្សន៍ថា៖ «គម្រោងឧស្ម័នធម្មជាតិ LNG មានសារៈសំខាន់ខ្លាំងណាស់។ គម្រោងនេះអនុញ្ញាតឲ្យយើងដណ្តើមចំណែកទីផ្សារ LNG លើសកលលោក ដើម្បីអភិវឌ្ឍន៍វិស័យពាក់ព័ន្ធនានា។ មានហេតុផលជាច្រើន ដើម្បីជឿថា គម្រោង Arctic LNG 2 នឹងត្រូវបានអនុវត្តទាន់ពេលវេលា»៕

សម្តេចតេជោ អនុញ្ញាតឲ្យប្រធានសភាម៉ាឡេស៊ីចូលជួបសំដែងការគួរសម ខណៈអញ្ជើញមកសង្កេតការណ៍បោះឆ្នោត

2023/07/21 11:57:19 am        103
ភ្នំពេញ៖ នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្រ្តី ព្រឹកថ្ងៃទី២១ ខែកក្កដា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម តាន់ស៊្រីដាតុ ហ្សហារី ប៊ីនអាប់ឌុល ប្រធានសភាម៉ា ឡេស៊ី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ក្នុងខណៈដែល​ឯកឧត្តមអញ្ជើញ​មកបំពេញ ទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមសង្កេត នៅថ្ងៃទី២៣ ខែកក្កដា នេះ ។សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញរបស់ឯកឧត្តម ប្រធាន សភាម៉ាឡេស៊ី ដែលជាការផ្តល់នូវមហាកិត្តិយសធ្វើជាសាក្សី​ នៃដំណើរការប្រជាធិបតេយ្យ នៃការបោះឆ្នោតជ្រើសរើសសមាជិកសភា អាណត្តិទី៧ ដែលកំពុងដំណើរការប្រកបដោយ​ភាពល្អប្រសើរ ។ឯកឧត្តម តាន់ស៊្រីដាតុ ហ្សហារី ប៊ីនអាប់ឌុល ​បានបញ្ចេញចំណាប់អារម្មណ៍ចំពោះការរីកចម្រើន របស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ប្រៀបធៀបនឹងពេលដែលឯកឧត្តមធ្លាប់បានអញ្ជើញ​មក​ក្នុងរយៈ ពេលជាង២០ឆ្នាំកន្លងមក ​ដែលរូប​ឯកឧត្តមស្ទើរតែមិនជឿថា ​នេះគឺជាទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជា នោះឡើយ ។ឯកឧត្តម បានរៀបរាប់ពីការអានសៀវភៅជាច្រើន ពីប្រវត្តិរបស់សម្តេច និងបានយល់ថា ដំណើរ ការតស៊ូដ៏ស្វិតស្វាញ ការឆ្លងកាត់ការលំបាក ការបែកបាក់គ្រួសារ ដើម្បីរំដោះប្រទេសជាតិពី​របបខ្មែរក្រហម និងបានដឹកនាំប្រទេសឲ្យមានការរីកចម្រើន​ ឲ្យមានការឯកភាពជាតិ ដែលមេដឹកនាំ​បណ្តាប្រទេសអាស៊ាន គួរអនុវត្ត និងរៀនសូត្រតាម ។សម្តេចតេជោ បានបញ្ជាក់ប្រាប់ប្រធានសភាម៉ាឡេស៊ីបន្ថែមថា រូបសម្តេចផ្ទាល់ បានខិតខំធ្វើការ ដោយលំបាកលំបិនបំផុត មានប្រវត្តឈឺចាប់ និងបានកសាងប្រទេសពីបាតដៃទទេ ​បន្តិចម្តងៗ ដោយចាប់ផ្តើមពីការបញ្ចប់សង្រ្គាម ដែលជាឱកាសមាសសម្រាប់កម្ពុជាក្នុងរយៈពេល២៤ឆ្នាំ​ចុងក្រោយដោយបាន​បង្រួបបង្រួមប្រទេសឲ្យមានការឯកភាពទឹកដីតែមួយ គ្មានការរើសអើង​ជាតិសាសន៍ សាសនា មានសិទ្ធិ សេរីភាព មានប្រជាធិបតេយ្យ និងបានធ្វើឲ្យសេដ្ឋកិច្ចមានកំណើន​ជាលំដាប់ បើទោះបីជាកម្ពុជា ជួបប្រទះ ​នូវវិបត្តិសេដ្ឋកិច្ចជាបន្តបន្ទាប់ ។សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា កម្ពុជា រក្សា បាននូវ​សុខដុមរមនា​គ្រប់សាសនាទាំងអស់ ​ជនជាតិម៉ូស្លីមមានសិទ្ធិសេរីភាព ​មានការរីកចម្រើន មិនមាន ការរើសអើង និងត្រូវបានយកចិត្តទុកដាក់​ មានតួនាទីនៅក្នុងស្ថាប័ន ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ បានទទួល ការហ្វឹកហ្វឺន ​ដែលបច្ចុប្បន្ន ពលរដ្ឋម៉ូស្លីមនៅកម្ពុជា មានបញ្ញវន្ត​ជាច្រើន និងបានបម្រើការងារនៅគ្រប់លំ ដាប់ថ្នាក់ ក្នុងរាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា និងអ្នកការទូត ​ដែលកាន់តួនាទីជាឯកអគ្គរាជទូត នៅតាម បណ្តាប្រទេសអារ៉ាប់មួយចំនួនផងដែរ ៕

ប្រមុខUNថ្កោលទោសការវាយប្រហាររុស្ស៊ីលើកំពង់ផែអ៊ុយក្រែន

2023/07/21 11:47:32 am        167
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) បានថ្កោលទោសយ៉ាងដាច់អហង្ការកាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ចំពោះការវាយប្រហាររបស់រុស្ស៊ីលើកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន។ អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយថា៖ «ការវាយប្រហារទាំងនេះ ក៏កំពុងមានផលប៉ះពាល់លើសពីអ៊ុយក្រែនផងដែរ។ យើងកំពុងមើលឃើញឥទ្ធិពលអវិជ្ជមានលើតម្លៃស្រូវសាលី និងពោតពិភពលោកដែលប៉ះពាល់ដល់មនុស្សគ្រប់គ្នាប៉ុន្តែជាពិសេសអ្នកដែលងាយរងគ្រោះនៅភាគខាងត្បូងពិភពលោក។ ប្រទេសរុស្ស៊ី បានធ្វើឱ្យទីផ្សារគ្រាប់ធញ្ញជាតិពិភពលោកមានភាពរំជើបរំជួលជាមួយនឹងការកើនឡើងភាពតានតឹតនៅសមុទ្រខ្មៅ ដោយបានវាយប្រហារតាមផ្លូវអាកាសនៅយប់ទីបីជាប់ៗគ្នាលើកំពង់ផែអ៊ុយក្រែន និងបានចេញការគំរាមកំហែងប្រឆាំងនឹងនាវាដែលមានទិសដៅទៅព្រំដែនអ៊ុយក្រែន។ទីក្រុងគីវ បានឆ្លើយតបដោយប្រកាសវិធានការស្រដៀងគ្នានេះប្រឆាំងនឹងនាវាដែលមាន​ទិសដៅទៅប្រទេសរុស្ស៊ី ឬទឹកដីអ៊ុយក្រែនដែលរុស្ស៊ីកាន់កាប់។ទីក្រុងមូស្គូបានពណ៌នាការវាយប្រហារកំពង់ផែថា ជាការសងសឹកចំពោះការវាយប្រហាររបស់អ៊ុយក្រែនលើស្ពានរបស់រុស្ស៊ីទៅកាន់តំបន់គ្រីម៉េ កាលពីថ្ងៃចន្ទ។ការសម្រេចនេះ បានកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសរុស្ស៊ី បានចាកចេញពីកិច្ចព្រមព្រៀងមួយ ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងទួរគី ដែលអនុញ្ញាតឲ្យមានការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន នៅសមុទ្រខ្មៅប្រកបដោយសុវត្ថិភាពសម្រាប់ឆ្នាំមុន។បេសកកម្មរបស់ចក្រភពអង់គ្លេសប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងជួបប្រជុំគ្នានៅថ្ងៃសុក្រអំពី«ផលវិបាកមនុស្សធម៌» នៃការដកខ្លួនរបស់រុស្ស៊ីចេញពីកិច្ចព្រមព្រៀងសមុទ្រខ្មៅ។

ប្រធានាធិបតី Herzog៖ យើងរំពឹងថា Unនឹងឈរជាមួយយើងប្រឆាំងនឹងប្រទេសអ៊ីរ៉ង់

2023/07/21 11:22:08 am        76
លោកប្រធានាធិបតីអ៊ីស្រាអែល Isaac Herzog កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឲ្យអង្គការសហប្រជាជាតិឈរជាមួយអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ និងជួយរារាំងប្រទេសនេះពីផលិតអាវុធនុយក្លេអ៊ែរ។លោកHerzog បានធ្វើការអំពាវនាវនេះ ក្នុងអំឡុងពេលជួបជាមួយលោកអគ្គលេខាធិការUN អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres)នៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក។លោកHerzog បាននិយាយនៅលើធ្វីធើថា៖ ថ្ងៃនេះបានជួបជាមួយលោកអគ្គលេខាធិការUN ហ្គុយតឺរេស រួមជាមួយឯកអគ្គរដ្ឋទូតអ៊ីស្រាអែលលោក Gilad Erdan។ ខ្ញុំបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីអរិភាពចំពោះអ៊ីស្រាអែល នៅក្នុងស្ថាប័នអង្គការសហប្រជាជាតិដែលឃើញក្នុងការបោះឆ្នោតអវិជ្ជមាន និងទស្សនៈម្ខាងនៃជម្លោះក្នុងតំបន់របស់យើង»។លោកបានបន្ថែមថា៖«យើងរំពឹងថា អង្គការសហប្រជាជាតិ នឹងឈរយ៉ាងម៉ឺងម៉ាត់ជាមួយយើងប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ដែលអំពាវនាវជាសាធារណៈឲ្យមានការបំផ្លិចបំផ្លាញអ៊ីស្រាអែល និងបញ្ឈប់ប្រទេសនេះពីផលិតអាវុធនុយក្លេអ៊ែរ»។

ឯកឧត្តម វេង សាខុន ដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ

2023/07/21 10:14:59 am        74
ត្បូងឃ្មុំ៖ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម អមដោយឯកឧត្តម ចាយ បូរិន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងឯកឧត្តម ឌិត ទីណា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និង​ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំក្រុមការងារគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកាគណបក្សមូលដ្ឋានដង្ហែរក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលមានសមាជិកគណបក្សចូលរួមសរុប ៣ ០០០នាក់ រថយន្តចំនួន ២២៤គ្រឿង ម៉ូតូចំនួន ២៩០គ្រឿង៕

ឯកឧត្តម ហ៊ុន ម៉ាណែត៖ ប្រវត្តិសាស្រ្តបញ្ជាក់ថា មានតែគណបក្សប្រជាជនទេ ដែលមានលទ្ធភាពដឹកនាំប្រទេសឆ្ពោះទៅរកភាពរុងរឿង

2023/07/21 10:09:01 am        169
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងថា ប្រវត្តិសាស្រ្តបានបញ្ជាក់ថា មានតែគណបក្ស​ប្រជាជន​កម្ពុជាទេ ​ដែលមានសមត្ថភាព និងលទ្ធភាពដឹកនាំប្រទេសបាន​ប្រកបដោយភាពរុងរឿង និងសុខសាន្តរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ​ទាំងមូល​ ដូច្នេះបងប្អូន​ទាំង​អស់គប្បីបោះឆ្នោត​ជូន​គណបក្សប្រជាជនកម្ពុជា​ឱ្យដឹកនាំប្រទេសជាបន្តទៀត។ក្នុងឱកាសដឹកនាំនៃការជួបជុំសមាជិកសមាជិកា របស់គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ នៅមជ្ឈមណ្ឌលកោះពេជ្យ ដើម្បីដង្ហែក្បួនបិទយុទ្ធនាការឃោសនា​បោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ ​នីតិកាលទី៧នេះ ឯកឧត្តម ហ៊ុន ម៉ាណែត ​បានលើកឡើងថា នៅក្នុងរយៈពេលជាង៤៤ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា​បានរួមសុខរួមទុក្ខជាមួយ​ប្រជាជនកម្ពុជានៅគ្រប់កាលៈទេស បានដឹកនាំប្រទេសជាតិឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាង​ទាំងអស់ តាំងពីតំណាក់កាលនៃថ្ងៃរំដោះជាតិខ្មែរឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតមក។ តំណាក់កាលកសាងប្រទេសជាតិ និងការបង្រួបង្រួមជាតិ និងបានកសាងនូវសុខសន្តិភាព និងការអភិវឌ្ឍជាតិឲ្យមានការរីកចម្រើនដូចសព្វថ្ងៃនេះជាដើម។ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «សច្ចធម៌នៃប្រវត្តិសាស្រ្តកម្ពុជានេះ បានបញ្ជាក់ថា មានតែ គណបក្សប្រជាជនកម្ពុជាតែមួយទេ​ ដែលមានសមត្ថភាព និងលទ្ធភាព​ក្នុងការដឹកនាំកម្ពុជាឆ្ពោះ​ទៅ​ត្រើយសុភមង្គលរបស់ប្រជាជនទូទាំងប្រទេស។ដូចនេះ​ការបោះឆ្នោតជូនដល់គណបក្ស​ប្រជាជន​កម្ពុជា គឺពិតជាបានបោះឆ្នោតជូនខ្លួនឯងយ៉ាងពិតប្រាកដ»។ជាមួយគ្នានោះដែរឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានរំលឹកផងដែរថា ​រៀងរាល់​អាណត្តិ៥ឆ្នាំម្តង គណបក្សប្រជាជនកម្ពុជា តែងតែដាក់ចេញនូវគោលនយោបាយ​ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចដែលមានភាពប្រាកដនិយម ច្បាស់លាស់ ជាក់លាក់ ឆ្លើយតបទៅហ្នឹងស្ថានភាព និង​តម្រូវការជាក់ស្តែង របស់ប្រជាជនកម្ពុជា ​ដោយផ្តើមចេញពីយុទ្ធសាស្រ្តត្រីកោណ និង​យុទ្ធសាស្រ្ត​ចតុកោណ​ទាំងបួនតំណាក់កាល​ផងដែរ ខណៈយុទ្ធសាស្រ្តទាំងអស់​នេះរាជ​រដ្ឋាភិបាល​ដែលដឹកនាំ​ដោយគណបក្សប្រជាជនកម្ពុជា​ បានសម្រេចនូវលទ្ធផលយ៉ាងធំធេងរាប់​មិនអស់​សម្រាប់ជាតិ និង​ប្រជាជនខ្មែរទាំងមូលនោះ៕ អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អភិបាលខេត្តបន្ទាយមានជ័យនាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់បងប្អូនជនភៀសសឹកមកពីសមរភូមិមុខខេត្តឧត្តរមានជ័យ ព្រះវិហារ ចំនួន៣ទីតាំង
08/06/2025 09:08 PM
កម្ពុជាបើកសម្ពោធពិព័រណ៍ម៉ាស៊ីន និងសម្លៀកបំពាក់ដ៏ធំបំផុតនៅក្នុងស្រុក
08/06/2025 09:08 PM
ថ្មប៉ប្រះទឹក Great Barrier របស់អូស្រ្តាលី បាត់បង់ផ្កាថ្មជាប់កំណត់ត្រាក្រោយរលកកម្តៅសមុទ្រ
08/06/2025 09:08 PM
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យព្យាយាមពន្លត់ភ្លើងឆេះព្រៃធំបំផុតនៅឆ្នាំនេះនៅភាគខាងត្បូងបារាំង
08/06/2025 09:08 PM
កង្វះខាតទឹកស្អាតនៅតែវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា ស្របពេលដែលជនប៉ាឡេស្ទីន ពិបាកស្វែងរកទឹកប្រើប្រាស់
08/06/2025 09:08 PM
វិមានក្រឹមឡាំងចាត់ទុកជំនួបរវាងលោក Putin និងលោក Witkoff ថាមានលក្ខណៈស្ថាបនា មុនឱសានវាទទណ្ឌកម្មអាមេរិក
08/06/2025 08:08 PM
កងទ័ពជើងទឹករុស្ស៊ី និងចិន ហ្វឹកហាត់យុទ្ធវិធីបំផ្លាញ «នាវាមុជទឹកសត្រូវ» ប៉ុន្មានថ្ងៃក្រោយមានបញ្ជារបស់លោក Trump ឲ្យផ្លាស់ទី
08/06/2025 08:08 PM
UNHCR៖ ប៉ាគីស្ថានចាប់ផ្តើមនិរទេសជនភៀសខ្លួនអាហ្វហ្គានីស្ថានមានក្នុងបញ្ជីឈ្មោះ
08/06/2025 08:08 PM
ការរីករាលដាល់ឆ្លងជំងឺអាសន្នរោគបានកើតមានក្នុងជំរំជម្លៀសខ្លួននៅប្រទេសស៊ូដង់
08/06/2025 08:08 PM
TOP STORY | Senate President Samdech Techo Hun Sen addresses circulating assassination claims and drone aid, amid ongoing Cambodia-Thailand border conflict:
08/06/2025 08:08 PM