សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម
ក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អញ្ជើញធ្វើសន្និសីទសារព័ត៌មានរួមគ្នា

2023/03/27 12:52:40 pm        242
ភ្នំពេញ៖ នៅវេលាម៉ោងជាង១២ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ី នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការមួយចំនួន និងធ្វើសន្និសីទសារព័ត៌មានរួមគ្នា ។គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ី ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៣នេះ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។នាយករដ្ឋមន្ត្រីប្រទេសទាំងពីរ មានជំនួបទ្វេភាគីដើម្បីរិះរករបៀប និងវិធីសាស្ត្រថ្មីៗ សំដៅធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគីដ៏យូរលង់ ដែលគ្របដណ្ដប់លើកិច្ចសហប្រតិបត្តិការ គ្រប់វិស័យ ដូចជា៖ នយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គម និងវប្បធម៌....។នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នា ទៅវិញទៅមកលើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួមផងដែរ៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបដិសណ្ឋារកិច្ចផ្លូវការ និងជួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

2023/03/27 11:07:35 am        302
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅវេលាម៉ោងជាង១១ ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញបដិសណ្ឋារកិច្ចផ្លូវការ និងជួបទ្វេភាគីជាមួយឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ី នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅវិមានសន្តិភាព។គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ី ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៣នេះ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។នាយករដ្ឋមន្ត្រីប្រទេសទាំងពីរ មានជំនួបទ្វេភាគីដើម្បីរិះរករបៀប និងវិធីសាស្ត្រថ្មីៗ សំដៅធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគីដ៏យូរលង់ ដែលគ្របដណ្ដប់លើកិច្ចសហប្រតិបត្តិការ គ្រប់វិស័យ ដូចជា៖ នយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គម និងវប្បធម៌....។នាយករដ្ឋមន្ត្រីទាំងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្ នាទៅវិញទៅមកលើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួមផងដែរ។បន្ទាប់ពីជំនួប នាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការមួយចំនួន និងធ្វើសន្និសីទសារព័ត៌មានរួមគ្នា៕

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅព្រឹកនេះ

2023/03/27 09:14:12 am        291
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ី ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៣នេះ តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង។ ឯកឧត្តមនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបសម្តែងការគួរសមដាច់ដោយឡែកជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានឲ្យដឹងថា នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជា-ម៉ាឡេស៊ី នឹងជួបប្រជុំទ្វេភាគី ដើម្បីរិះរករបៀប និងវិធីសាស្ត្រថ្មីៗ សំដៅធ្វើឱ្យ កាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដ៏យូរលង់ ដែលគ្រប់ដណ្ដប់លើកិច្ចសហប្រតិបត្តិការ គ្រប់វិស័យ រាប់ចាប់ពីនៅក្នុងវិស័យនយោបាយ-សន្តិសុខ សេដ្ឋកិច្ច រហូតដល់វិស័យសង្គម-វប្បធម៌។ នាយករដ្ឋមន្ត្រីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។បន្ទាប់ពីជំនួប នាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការមួយចំនួន និងធ្វើសន្និសីទសារព័ត៌មានរួមគ្នា។ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹងចូលរួមជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងពិធី លៀងសាយភោជន៍ស្រាយបួសរបស់សាសនិកអ៊ីស្លាម និងចូលរួមពិធីថ្វាយបង្គំព្រះជាមួយនិស្សិត អាហារូបករណ៍ និងសហគមន៍អ៊ីស្លាមនៅកម្ពុជា ផងដែរ។ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្ដមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មកកាន់កម្ពុជានាពេលខាងមុខនេះ នឹងនាំមកនូវសន្ទុះថ្មីដល់ទំនាក់ទំនងទ្វេភាគីដ៏រឹងមាំលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ហើយនឹងរួមចំណែកដល់ការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជារួមចំណែក ដល់ការបន្តការអភិវឌ្ឍ និងវិបុលភាព របស់សហគមន៍អាស៊ាន និងអន្តរជាតិផងដែរ៕

សម្ដេចតេជោ ផ្ដល់អនុសាសន៍ដើម្បីលើកកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា

2023/03/26 11:01:50 am        486
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកទឹកចិត្ត និងផ្ដល់អនុសាសន៍ ចំពោះការអភិវឌ្ឍមូលធនមនុស្ស លើមុខវិទ្យាវិទ្យាសាស្រ្ដ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា តាមក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅក្នុងប្រទេសកម្ពុជា។សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីបើក​វេទិកា​ជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លើកទី១ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី២៦​ ខែមីនា ឆ្នាំ២០២៣នេះ ​នៅមជ្ឈមណ្ឌលសន្និបាត​ និងពិព័រណ៍កោះពេជ្រ។សម្តេចតេជោ ​បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាចាត់ទុក​ ឌីជីថលូបណីយកម្ម ក្នុងវិស័យ​សាធារណៈ និងឯកជនជាការងារអាទិភាព ​ដើម្បីកសាងរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីល ​និងប្រជាជនឌីជីថល​ ស្របតាមនិន្នាការតំបន់ ​និងសាកល ដើម្បីលើកកម្ពស់សមិតកម្ម សង្គម សេដ្ឋកិច្ច។សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់សហគមន៍ជាតិ ​និងអន្តរជាតិ ចូលរួមជាមួយរាជ​រដ្ឋាភិបាលកម្ពុជាក្នុងគ្រប់ដំណាក់កាលនៃបដិវត្តកម្មឌីជីថល ដូចមានគូសបញ្ជាក់យ៉ាងច្បាស់​នៅក្នុងក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ច និងសង្គមឌីជីថល ​២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥។ សម្តេចតេជោ បានរម្លឹកឡើងថា នៅក្នុងដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ-១៩ ​ការកើនឡើង​កំដៅនៃការប្រកួតប្រជែងភូមិសាស្រ្ដនយោបាយ សង្គ្រាមពាណិជ្ជកម្ម និងការប្រែប្រួលអាកាសធាតុ សម្ដេចតេជោ ​បាន​សម្លឹងឃើញតួនាទីកាន់តែសំខាន់របស់ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា ​និងនវានុវត្តន៍» នៅក្នុង​ការរក្សាចេរភាពនៃកំណើនសេដ្ឋកិច្ច ​និងជំរុញផ្លែផ្កានៃការអនុវត្តសង្គម សេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន។ សម្តេចតេជោ បញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ២០២០-២០៣០ ក្នុងគោលបំណង​កសាងនូវមូលដ្ឋានគ្រឹះសម្រាប់​ចាប់​យកលទ្ធផលវិទ្យាសាស្រ្ដ និងបច្ចេកវិទ្យា ​ក៏ដូចជា​សម្រាប់ចូលរួមក្នុងដំណាក់កាលបង្កើត​បច្ចេក​វិទ្យាថ្មី​ប្រកប​ដោយនវានុវត្តន៍នាពេលអនាគត៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍៥ចំណុច ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា

2023/03/26 10:50:59 am        172
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបើក ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងការបើកសម្ពោធពិព័រណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា អន្តរជាតិលើកទី១ ឆ្នាំ២០២៣នៅកោះពេជ្រ នាព្រឹកថ្ងៃទី២៦មីនានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ដល់អនុសាសន៍៥ ​ចំណុច​ដល់បណ្តាផ្នែកពាក់ព័ន្ធទាំងអស់ជាពិសេស​ចំពោះយុវជនជំនាន់ ក្រោយឱ្យផ្តោតការចាប់អារម្មណ៍ខ្ពស់ ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍កម្ពុជា។សម្តេច បានលើកទឹកចិត្តនិងផ្ដល់នូវទស្សនៈមួយចំនួនថា .ទី១-រាជរដ្ឋាភិបាលផ្ដល់អាទិភាពខ្ពស់​ចំពោះ​ការអភិវឌ្ឍមូលធនមនុស្សលើមុខជំនាញវិទ្យាសាស្រ្ត បច្ចេកវិទ្យាវិស្វកម្មនិងគណិតវិទ្យា តាមរយៈការលើកទឹកចិត្តយុវជនជំនាន់ក្រោយឲ្យជ្រើសរើសមុខជំនាញSTEM ការពង្រឹងគុណភាព​អប់រំបណ្ដុះបណ្ដាលនៅគ្រប់កម្រិត ​ការអនុវត្តនូវយុទ្ធសាស្ត្រទាក់ទាញ និងរក្សាបុគ្គលឆ្នើម ការ​ពង្រឹងការស្រាវជ្រាវ និងការអភិវឌ្ឍ ការបង្កើតមូលនិធិស្រាវជ្រាវជាតិសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ទី២-ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍និង​ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ត្រូវរៀបចំក្របខណ្ឌគតិយុត្ត ជាពិសេស​ការដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តិ ​គោលនយោបាយផែនការយុទ្ធសាស្ត្រ និងផែនទីបង្ហាញផ្លូវ តាមវិស័យអាទិភាព ដើម្បីពន្លឿនការអភិវឌ្ឍ​ប្រព័ន្ធនវានុវត្តន៍ជាតិឲ្យឆ្លើយតប​បានពេញលេញ​ទៅនឹងតម្រូវការនៃការអភិវឌ្ឍ​កម្ពុជាការប្រែប្រួលនៃ​និន្នាការ​តំបន់និងសាកល។ទី៣រាជរដ្ឋាភិបាលជំរុញលើកទឹកចិត្តឱ្យបង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការរវាង​វិស័យ​សាធារណៈ​និងឯកជន​ វិស័យអប់រំនិងដៃគូអភិវឌ្ឍន៍ក្នុងការលើកកម្ពស់ប្រព័ន្ធ​នវានុវត្តន៍កម្ពុជា។ទី៤-សម្ដេចបានលើកទឹកចិត្តដល់គ្រឹះស្ថានឧត្តមសិក្សាបន្តបង្កើតមជ្ឈមណ្ឌលគាំទ្រនុវធុរកិច្ច និង​ធុរកិច្ចថ្មីសំដៅរួមចំណែកដល់ការលើកកម្ពស់សហគ្រិនភាពនិងនុវធុរកិច្ចនៅកម្ពុជា។ទី៥-សម្ដេច បានលើទឹកចិត្តខ្ពស់​ដែលវិនិយោគិនជាតិ និងអន្តរជាតិចូលរួមផ្ដល់គ្រាប់ពូជមូលធន់ដល់​សហគ្រិន​និងនុវធុរជនតាមរយៈការដើរតួនាទីជាវិនិយោគិនគ្រាប់ពូជនិងការបង្កើតមូលនិធិទុនឯកជន និងមូលនិធិបណ្ដាក់ទុនជាដើម៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកទិវាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»

2023/03/26 07:38:28 am        127
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ បានអញ្ជើញជាអធិបតីបើកវេទិកាជាតិ «វិទ្យាសាស្ត្រ បច្ចេក វិទ្យា និងនវានុវត្តន៍» ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣នេះ។ទិវាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» រៀបចំឡើងដោយក្រសួង ឧស្សា ហ កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាការរួមចំណែកក្នុងការរួមគ្នាអនុវត្ត គោល នយោបាយ និងផែនទីបង្ហាញផ្លូវរបស់រាជរដ្ឋាភិបាល ដោយអនុលោមតាមក្រប ខណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ ២០២១-២០៣៥ និងសម្រាប់ប្រទេសកម្ពុជាត្រៀមខ្លួនក្នុងការក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងប្រារព្ធឡើងរយៈពេល៣ថ្ងៃ គឺចាប់ ពី ថ្ងៃ ទី ២៦ ដល់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣។ទិវានេះ មានការអញ្ជើញចូលរួម ពី ស្ថាប័ន ពាក់ ព័ន្ធសរុបជាង ២០០ស្ថាប័ន ក្នុងនោះរួមមានក្រសួងពាក់ព័ន្ធ គ្រឹះស្ថាន ឧត្តមសិក្សា និងស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ក្រុមហ៊ុនអាជីវកម្ម និង សមាគមពាណិជ្ជកម្មជាដើម៕

ប្រមុខការទូតកម្ពុជា នឹងដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចនៅប្រទេសម៉ារ៉ុក នាដើមសប្តាហ៍ក្រោយ

2023/03/24 01:30:08 pm        367
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិ នឹងដឹកនាំ​គណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ារ៉ុក ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមីនា និងនៅប្រទេសអារ៉ាប់អេហ្ស៊ីប ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។ ការបំពេញទស្សនកិច្ចនេះ តបតាមការអញ្ជើញ របស់ឯកឧត្តម Nasser BOURITA រដ្ឋមន្ត្រីការបរទេស សហប្រតិបត្តិការអាហ្វ្រិក និងជនអន្តោប្រវេសន៍ នៃប្រទេសម៉ារ៉ុក និងឯកឧត្តម Sameh SHOUKRY រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋ អារ៉ាប់អេហ្ស៊ីប។តាមការគ្រោងទុក ឯកឧត្តមឧបនាយករដ្ឋមន្រ្តី នឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តម Nasser BOURITA ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង ​និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ម៉ារ៉ុក លើវិស័យផ្សេងៗ រួមមាន វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម និងអប់រំ ក៏ដូចជា បញ្ហាតំបន់ ​និងអន្តរជាតិ ដែលជាប្រយោជន៍ និងក្តីបារម្ភរួម។បន្ទាប់ពីជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើ​កិច្ច​ព្រមព្រៀង រួមមានកិច្ចព្រមព្រៀងស្ដីពីសេវាដឹក ​ជញ្ជូនតាមផ្លូវអាកាស ដើម្បីជំរុញការផ្លាស់ប្តូរ​ទេសចរណ៍ ធុរកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការនៅប្រទេសអេហ្ស៊ីប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងជួបពិភាក្សាការងារជាមួយឯកឧត្តម Sameh_SHOUKRY ដើម្បីពិនិត្យឡើងវិញលើកិច្ចសហ ប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ​និងពិភាក្សាអំពីការវិវត្តនៃស្ថានភាពក្នុងតំបន់ និងអន្តរជាតិ សំខាន់ៗ។ នៅប្រទេសអេហ្ស៊ីប ភាគីទាំងពីរគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ និងអនុស្សរណៈ យោគយល់គ្នាមួយចំនួន ​ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ការសិក្សាការទូត និង កិច្ចការកុងស៊ុល។ គោលបំណងនៃដំណើរទស្សនកិច្ចរបស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសម៉ារ៉ុក និងអេហ្ស៊ីបនាពេលខាងមុខនេះ ​គឺដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវចំណង និងកិច្ចសហ ប្រតិបត្តិការជាប្រពៃណីដែលមានស្រាប់ ​រវាងកម្ពុជា ជាមួយបណ្តាប្រទេសទាំងពីរនៅទ្វីបអាហ្វ្រិក៕

សម្តេចតេជោ ផ្តល់អនុសាសន៍ឱ្យពង្រីកកិច្ចសហប្រតិបត្តិលើកវិស័យកសិកម្ម និងនេសាទរវាងកម្ពុជា និងដូមីនីក

2023/03/24 10:47:22 am        152
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់អនុសាសន៍ឱ្យមានការពង្រីកកិច្ចសហប្រតិបត្តិលើកវិស័យកសិកម្ម និងនេសាទរវាងប្រទេសកម្ពុជា និងដូមីនីក។សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជាបានគាំទ្រនិងផ្តល់អនុសាសន៍បែបនេះក្នុងពេល​អនុញ្ញាត​ឱ្យឯកឧត្តម Henderson រដ្ឋមន្ត្រីក្រសួងធុរកិច្ចអន្តរជាតិ ​ពាណិជ្ជកម្ម ​និងថាមពល ប្រទេសដូមីនីក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ឯកឧត្តម Henderson បានសំដែងនូវការគោរពជូនចំពោះសម្ដេចតេជោ ដែលបានដឹកនាំព្រះរាជាណា​ចក្រកម្ពុជាទទួលបានសុខសន្តិភាព ស្ថេរភាពនិងការអភិវឌ្ឍ។ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានគោរពជម្រាបជូនសម្ដេចតេជោថា ដំណើរទស្សនកិច្ចរបស់​ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀតទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីជាពិសេសតាមរយៈការពង្រីក​កិច្ច​សហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម និងនេសាទ។ជាការឆ្លើយតប សម្ដេចតេជោ បានស្វាគមន៍ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាក់ទង​នឹង​ទិដ្ឋាការដែលសម្ដេចតេជោបានចាត់ទុកថា នេះគឺជាការចាប់ផ្ដើមដ៏ល្អសម្រាប់ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។សម្ដេច បានស្វាគមន៍ចំពោះបំណងរបស់ឯកឧត្តម Henderson ក្នុងការពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មនិងនេសាទ។សម្ដេច ក៏បានផ្ដល់អនុសាសន៍ឲ្យឯកឧត្តម Henderson ពិនិត្យមើលទៅលើលទ្ធភាពក្នុងការធ្វើកិច្ច​សហប្រតិបត្តិការលើវិស័យផ្សេងៗទៀតដែលអាចធ្វើទៅបានដូចជាវិស័យទេសចរណ៍ជាដើម៕

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យមូលនិធិសាសាកាវ៉ាបន្តជួយដល់កម្ពុជាបន្ថែមទៀត

2023/03/24 10:39:18 am        269
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ខែ មីនាឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក យូហេសាសាកាវ៉ា ប្រធានមូលនិធិនីប៉ុង(The Nippon Foundation) ចូលជួបសម្តែងការគួរសមនៅវិមានសន្តិភាព។នៅក្នុងជំនួបនេះ លោក សាសាកាវ៉ា បានគោរពជម្រាបជូនសម្ដេចតេជោអំពីសកម្មភាព​របស់មូល​និធិសាសាការ៉ានៅព្រះរាជាណាចក្រកម្ពុជា ដែលមូលនិធិសាសាកាវ៉ានេះ គឺជាផ្នែកមួយនៃមូលនិធិនីប៉ុង ដែលសព្វថ្ងៃនេះមូលនិធិកំពុងតែមានសកម្មភាពលើវិស័យចំ នួន៤ ដូចជាទី១.បង្កើតសាលាអវយវៈសិប្បនិម្មិតដែលមានអាយុកាលប្រមាណ៣០ឆ្នាំ មកហើយដែល​សាលានេះ បានផលិតអវយវៈសិប្បនិមិត្តមានគុណភាពខ្ពស់ បច្ចេកទេសខ្ពស់ និងទទួល​បានការគោរព​ហើយមានប្រទេសចំនួន២៨ បានបញ្ជូនសិស្សឱ្យមកសិក្សាការផលិត​អវយវៈសិប្បនិមិត្តនៅកម្ពុជា។ទី២.ជួយសិស្សានុសិស្សនៅតាមជនបទតាមរយៈការបង្រៀនភាសាអង់គ្លេស និងផ្ដល់​អាហារូបករណ៍​ចំនួនប្រមាណ២ម៉ឺន៥ពាន់នាក់ ឱ្យបានទទួលការសិក្សានៅភ្នំពេញផង និងក្រៅប្រទេសផង។ទី៣.ចូលរួមជាមួយក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺឃ្លង់ដែលលោក​បានមាន​ប្រសាសន៍​ថា រហូតមកដល់ពេលនេះកម្ពុជាស្ទើរតែគ្មានអ្នកកើតជំងឺឃ្លង់ហើយ។ទី៤.សកម្មភាពរបស់មូលនិធិនីប៉ុននៅប្រទេសមីយ៉ាន់ម៉ាជួយដល់ស្ត្រី និងកុមារខាងផ្នែកមនុស្សធម៌។ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន ​បានសំដែងនូវការរីករាយចំពោះការរីកចម្រើន​របស់​សកម្មភាព​មូល​និធិសាសាកាវ៉ានៅកម្ពុជាដែលមិនត្រឹមតែបានជួយដល់ប្រជាជនកម្ពុជាទេ គឺជួយ​ដល់ប្រជាជននៃប្រទេសដទៃទៀតផងក្នុងការផលិតអវយវៈសិប្បនិមិត្ត។សម្ដេចតេជោ ​ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះលោក សាសាកាវ៉ាដែលបានជួយ​ដល់កម្ពុជា​លើវិស័យអប់រំ វិស័យសុខាភិបាលប្រយុទ្ធប្រឆាំង​នឹងជំងឺឃ្លង់​ហើយមិនត្រឹមតែបានជួយ​ដល់​កម្ពុជាទេ គឺបានជួយទៅដល់ប្រទេសមីយ៉ាន់ម៉ាទៀតផង​គឺជួយដល់កុមារ​និងស្ត្រីលើវិស័យ​មនុស្សធម៌។ទន្ទឹមនេះសម្ដេចតេជោក៏បានស្នើសុំឲ្យមូលនិធិ សាសាកាវ៉ាបន្តជួយដល់កម្ពុជាបន្ថែមទៀត៕

បុរសពីរនាក់ត្រូវបញ្ជូនទៅតុលាការ ក្រោមបទញុះញង់ និងប្រមាថលើអង្គព្រះមហាក្សត្រ

2023/03/22 02:55:28 pm        256
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា បុរស២នាក់ ដែលត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ ពាក់ព័ន្ធបទល្មើស ទី១ បទញុះញង់ និងទី២ ពីបទប្រមាថលើអង្គព្រះមហាក្សត្រ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចាប់ពីថ្ងៃទី២៧ ខែមិថុនាដល់ថ្ងៃទី១៦ ខែកក្កដានេះ គ.ប.ឆ.ប. បង្រ្កាប ONLINESCAMS ២០ទីតាំងឃាត់ខ្លួនជនសង្ស័យ ១.៣៦២ នាក់ ក្នុងនោះជនជាតិវៀតណាម ៣៤៧នាក់
07/17/2025 10:07 PM
រាជរដ្ឋាភិបាលបានកំណត់តម្លៃនិងតួនាទីព្រៃឈើ ដោយមិនកាត់ផ្តាច់ចេញពីវិស័យអាទិភាពរបស់រដ្ឋ
07/17/2025 09:07 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញធ្វើបាឋកថាស្តីពី «សភាពការណ៍អន្តរជាតិ និងនយោបាយការបរទេសរបស់កម្ពុជា» ចែករំលែកដល់សិស្សមន្ត្រីសាលាភូមិន្ទរដ្ឋបាល
07/17/2025 09:07 PM
ក្រសួងការងារបដិសេធចំពោះជនខិលខូចប្រើប្រាស់រូប និងឈ្មោះ ឯកឧត្តម ហេង សួរ ក្នុងចេតនាឆបោកសាធារណជន
07/17/2025 09:07 PM
តើហេតុអ្វីបានជាប្រទេសប៉ាគីស្ថានងាយរងគ្រោះដោយសារទឹកជំនន់ស្លាប់មនុស្ស?
07/17/2025 08:07 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលទើបនឹងជ្រើសរើសថ្មី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ចំនួន ៥៨៤នាក់
07/17/2025 08:07 PM
ការទម្លាក់គ្រាប់បែករបស់រុស្ស៊ីសម្លាប់មនុស្ស ៤នាក់ និង ២៧នាក់ រងរបួសនៅទីក្រុង Dobropillia ប្រទេសអ៊ុយក្រែន
07/17/2025 08:07 PM
ក្រសួងឧស្សាហកម្ម ដាក់ប្រព័ន្ធបន្សុទ្ធទឹកស្អាតនៅមន្ទីរពេទ្យគន្ធបុប្ផា ជូនដល់អ្នកព្យាបាលជំងឺពិសា
07/17/2025 08:07 PM
សាស្ត្រាចារ្យសាកលវិទ្យាល័យតូក្យូ ចាប់អារម្មណ៍ស្វែងយល់បន្ថែមអំពីកម្ពុជា និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច
07/17/2025 08:07 PM
សារព័ត៌មាន NBC News៖ ការវាយប្រហាររបស់អាមេរិក បានបំផ្លាញទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់តែមួយប៉ុណ្ណោះ
07/17/2025 08:07 PM