​​កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ
កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង
ថ្ងៃដំបូងទស្សនកិច្ចផ្លូវការ​របស់សម្ដេច​ធិបតីនៅវៀតណាមទទួលបានការ​ស្វាគមន៍យ៉ាងកក់ក្ដៅ និងជំនួបទ្វេភាគី
ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើសារអបអរសាទរ និងជូនពរជ័យដល់សាសនិកឥស្លាមកម្ពុជាទាំងក្នុង និងក្រៅប្រទេស ក្នុងឱកាសបួសខែរ៉ាម៉ាឌន

2022/03/31 11:54:10 am        325
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារអបអរសាទរ និងជូនពរជ័យ សិរីសួស្ដី សុភមង្គល ជូនដល់បងប្អូនសាសនិកឥស្លាមកម្ពុជាទាំងក្នុង និងក្រៅប្រទេស ដែលនឹងចូលបួសខែរ៉ាម៉ាឌន ដែលនៅកម្ពុជា​អាចនឹងចាប់ផ្ដើមនៅថ្ងៃសៅរ៍​ទី១​ ខែរ៉ម៉ាឌន ឆ្នាំ១៤៤៣​មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃ​១កើត ខែចេត្រ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២២។ យោងតាមសារបង្ហោះលើfacebookផ្លូវការសម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សម្តេចសូមផ្ញើជូននូវក្តីនឹករលឹក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សា សុខសន្តិភាព ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់សម្តេច និងគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក រួមជាមួយនឹងប្រជាជនកម្ពុជាយើង ។ ជាមួយគ្នានេះដែរ សម្តេចក៏សូមការអធ្យាស្រ័យសុំការយោគយល់ពីបងប្អូនសាសនិកខ្មែរឥស្លាម ដែលកម្មវិធីជួបជុំស្រាយបួសរ៉ាម៉ាឌនថ្នាក់ជាតិលើកទី ៧ ទី៨ និងទី៩ ឆ្នាំ២០២២នេះ ត្រូវបានផ្អាកដោយសារជំងឺកូវីដ-១៩​ មិនទាន់ទៅឆ្ងាយពីយេីងនៅឡេីយ។រាជរដ្ឋាភិបាលបានអនុញ្ញាតការថ្វាយបង្គំនៅតាមវិហារ(ម៉ាស្ជិទ ស៊ូរ៉ាវ)​ការជួបជុំលក្ខណៈសាសនាឡេីងវិញ រួមនឹងកម្មវិធីផ្សេងៗ និងសុំបង្កេីនការអនុវត្តតាមសារាចរណែនាំពីវិធីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដូចជាសេចក្តីណែនាំរបស់ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដោយយើងមិនត្រូវភ្លេចខ្លួន និងធ្វេសប្រហេស មើលស្រាលដល់ជំងឺដ៏កាចសាហាវនេះឡើយ គឺត្រូវរួមគ្នាការពារជាប់ជានិច្ច ដោយសូមបងប្អូនអនុវត្តតាមវិធានការ​ ៣ការពារ​ និង ៣កុំ ជាប្រចាំ​ឱ្យបានខ្ជាប់ខ្ជួន និង អញ្ជើញទៅទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នូវដូសជំរុញ ថែមទៀត ឱ្យបានគ្រប់ៗគ្នា៕

គ.ជ.ប បេីកសវនាការលេីបណ្តឹងប្តឹងសុំលុបបញ្ជីបេក្ខជនដំបូង និងការសុំមិនឈរជាបេក្ខជន

2022/03/31 11:28:37 am        297
ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានបើកសវនាការជំនុំជម្រះជាសាធារណៈលើបណ្តឹងសុំបញ្ជីបេក្ខជនដំបូងរបស់គណបក្សភ្លើងទៀន និងការប្តឹងជំទាស់មិនឈរឈ្មោះជាបេក្ខជនរបស់គណបក្សនយោបាយ ដើម្បចូលរួមការបោះឆ្នោក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខ។ឯកឧត្តម ប្រាជ្ញ ច័ន្ទ ប្រធាន គ.ជ.ប និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ បានបេីកសវនាការជំនុំជម្រះជាសាធារណ:លេីបណ្តឹងចំនួន ៥ ពាក់ព័ន្ធនឹងបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្ស នយោបាយ និងការប្តឹងជំទាស់មិនឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សា ។ក្នុងសវនាការជំនុំជម្រះលើបណ្តឹងរបស់ប្រជាពលរដ្ឋសុំលុបបញ្ជីបេក្ខជនដំបូងរបស់គណបក្សភ្លើងទៀន ភាគីដើមបណ្តឹងជាប្រជាពលរដ្ឋ បានបញ្ជាក់ជូនក្រុមប្រឹក្សាជំនុំជម្រះថា សុំឲ្យ គ.ជ.ប លុបបញ្ជីបេក្ខចជនដំបូងរបស់គណបក្សភ្លើងទៀនចេញពីសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ដោយសារមិនមានលក្ខណៈសមស្របតាមច្បាប់។ ទន្ទឹមគ្នានោះ ក្រុមប្រឹក្សាជំនុំជម្រះរបស់ គ.ជ.ប បានសួរដេញដោលទៅបេក្ខជនរបស់គណបក្សភ្លើងទៀន ដោយបានអះអាងថា ពួកគេមិនចេះអាន និងសរសេរអក្សរឡើយ ខណៈការបំពេញលើទម្រង់ចុះឈ្មោះបេក្ខជនរបស់គណបក្សនយោបាយ គឺមានបុគ្គលផ្សេងជាអ្នកបំពេញជំនួស។ដោយឡែក ក្នុងសវនាការចំពោះបណ្តឹងតវ៉ាលើការសុំមិនឈរបេក្ខជនរបស់គណបក្សភ្លើងទៀននោះ ត្រូវបានបេក្ខជនជាសាម៉ីនៃដើមបណ្តឹង អះអាងថា រូបលោកមិនបានស្ម័គ្រចិត្ត ក៏ដូចជាមិនមានឆន្ទះឈរជាបេក្ខជនរបស់គណបក្សភ្លើងទៀនឡើយ ហើយបានស្នើក្រុមប្រឹក្សាជំនុំជម្រះលុបឈ្មោះរបស់ខ្លួនចេញពីបញ្ជីបេក្ខជនដំបូងរបស់គណបក្សភ្លើងទៀន។ចំពោះសវនាការខាងលើនេះ ក្រុមប្រឹក្សាជំនុំជម្រះ នឹងប្រកាសសេចក្តីសម្រេច នៅរសៀលថ្ងៃនេះ។ ការរៀបចំបញ្ជីចុះឈ្មោះបេក្ខជនរបស់គណបក្សនយោបាយធ្វើឡើង ដើម្បីឈានទៅរកការប្រកាសអំពីសុពលភាពរបស់បញ្ជីបេក្ខជនផ្លូវការ នាថ្ងៃទី២៤ ខែមេសាខាងមុខ ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នឹងប្រព្រឹត្តទៅ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។(អត្ថបទ សេក ឧត្តម)

ឯកឧត្តម ប្រាក់ សុខុន បញ្ជាក់ជាថ្មីថា មានតែមីយ៉ាន់ម៉ាខ្លួនឯងតែប៉ុណ្ណោះ ទើបអាចរកដំណោះស្រាយបានជោគជ័យ

2022/03/31 11:23:39 am        496
ភ្នំពេញ៖ ក្នុងជំនួបជាមួយប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកមីយ៉ាន់ម៉ា នៅថ្ងៃទី៣១ ខែមីនានេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បញ្ជាក់ជាថ្មីថា បញ្ហារបស់មីយ៉ាន់ម៉ា គឺមានតែមីយ៉ាន់ម៉ាតែប៉ុណ្ណោះ ដែលត្រូវដឹកនាំដោយផ្ទាល់ ទើបអាចស្វែងរកដំណោះស្រាយបានដោយជោគជ័យ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកស្រី ណូលីន ហេហ្ស៊ឺ ប្រេសិតពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា ជុំវិញទស្សនកិច្ចការងារលើកដំបូងរបស់ឯកឧត្តម ប្រាក់ សុខុន ទៅកាន់មីយ៉ាន់ម៉ា ក្នុងឋានៈជាប្រេសិតពិសេស កាលពីសប្តាហ៍មុន។ឯកឧត្តម ប្រាក់ សុខុន បានជម្រាបជូនប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកមីយ៉ាន់ម៉ា ថា ក្នុងដំណើរទស្សនកិច្ចកាលពីសប្តាហ៍មុននេះ កម្ពុជាបានជំរុញដល់មីយ៉ាន់ម៉ានូវកិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទប្រាំចំណុចរបស់អាស៊ាន។ជាក់ស្តែងតាមរយៈដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលជាការចាប់ផ្តើមសម្រាប់ការចូលរួមរកដំណោះស្រាយជូនមីយ៉ាន់។ ក្នុងជំនួបនេះ ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់ថា កម្ពុជាបានខិតខំប្រឹងប្រែង ដោយការជួបជាមួយភាគីពាក់ព័ន្ធ ដើម្បីឈានទៅរកការចចារទម្លុះភាពទាល់ច្រក ដើម្បីជួយដល់ប្រជាជនមីយ៉ាន់ម៉ា។ឯកឧត្តម ប្រាក់ សុខុន បន្តថា អ្វីដែលសំខាន់ក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា នឹងកំណត់យកបញ្ហាការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ាដែលកំពុងត្រូវការបំផុត។ទន្ទឹមគ្នានេះ លោកស្រី ណូលីន ហេហ្ស៊ឺ ប្រេសិតពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា បានសម្តែងក្តីរីករាយចំពោះការជួបពិភាក្សាជាមួយកម្ពុជាសម្រាប់បញ្ហានៅមីយ៉ាន់ម៉ា។ លោកស្រី អះអាងថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា ទៅកាន់មីយ៉ាន់ម៉ា កាលពីពេលកន្លងទៅ គឺជាពេលវេលាដ៏សមស្របបំផុត ដើម្បីជួយស្វែងរកដំណោះស្រាយលើបញ្ហារបស់មីយ៉ាន់ម៉ា។គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចការងារលេីកដំបូងរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបជាមួយឯកឧត្តម មីង អោង ឡាំង នាយឧត្តមសេនីយ៍ជាន់ខ្ពស់ និងជាប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងរដ្ឋមន្រ្តីសំខាន់ៗចំនួន៣រូបផ្សេងទៀត និងបានបង្ហាញការប្តេជ្ញារបស់កម្ពុជាប្រកាន់ខ្ជាប់ជានិច្ចភាពមិនលំអៀង ជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង និងអធិបតេយ្យភាពរបស់មីយ៉ាន់ម៉ាឡើយ។ឯកឧត្តម ប្រាក់ សុខុន ធ្លាប់បានអះអាងថា ភាពបន្ទាន់ ដើម្បីសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន ជាដំបូងត្រូវផ្តោតសំខាន់បញ្ហាសំខាន់ៗចំនួន៣ គឺការបញ្ឈប់អំពើហិង្សា ការផ្តល់ជំនួយមនុស្សធម៌ និងការស្វែងរកដំណោះស្រាយនយោបាយ ដែលដឹកនាំដោយមីយ៉ាន់ម៉ាផ្ទាល់តែម្តង តាមរយៈការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់។(អត្ថបទ សេក ឧត្តម)

តំណាងអចិន្ត្រៃយ៍៖ អ្នករាយការណ៍ពិសេសUN មិនបានលើកឡើងឱ្យត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយពាក់ព័ន្ធកម្ពុជា

2022/03/31 11:14:14 am        1063
ភ្នំពេញ៖ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំ អង្គការសហប្រជាជាតិ ឯកឧត្តម អាន សុខខឿន ថ្លែងថា «បើទោះបីជាកម្ពុជាបានផ្តល់នូវកិច្ចសហប្រតិបត្តិការពិតប្រាកដរបស់ខ្លួន ដែលស្ដែងឡើងតាមរយៈកិច្ចសន្ទនាចំនួន១៩លើក ជាមួយអ្នករាយការណ៍ពិសេស ចាប់តាំងពីខែឧសភា ឆ្នាំ២០២១ យ៉ាងណាក៏ដោយ ក៏របាយការណ៍របស់អ្នករាយការណ៍ពិសេសពុំបានលើកឡើងឱ្យបានត្រឹមត្រូវនិងគ្រប់ជ្រុងជ្រោយ ថែមទាំងរំលងនូវគោលការណ៍សត្យានុម័ត អព្យាក្រឹត និងមិនជ្រើសរើសតែមួយជ្រុង»។ការថ្លែងដូចនេះ ក្នុងកិច្ចសន្ទនាអន្តរសកម្មស្ដីពីរបាយការណ៍ផ្ទាល់មាត់របស់អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកាលពីថ្មីៗនេះ នៅទីក្រុងហ្សឺណែវ ដោយមានគណៈប្រតិភូចំនួន៣៦ប្រទេស បានចូលរួមថ្លែងបទអន្តរាគមន៍។

សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យពន្លឿនដំឡើងប្រាក់​សោធននិវត្តន៍

2022/03/31 10:10:59 am        378
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារដោយជំរុញឱ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពន្លឿនដំឡើងប្រាក់សោធននិវត្តន៍ ដល់មន្ត្រីរាជការ អតីតយុទ្ធជន ដែលទទួលបានប្រាក់បៀវត្សរ៍ទាប ដើម្បីឱ្យមានកម្រិតលម្អៀងខុសគ្នាតិច ជាពិសេសបងប្អូន ដែលមានប្រាក់បៀវត្សរ៍តិចជាង១លានរៀល​ នៅ​ពេលដែលពួកគាត់បានចូលនិវត្តន៍រួចហើយនោះ។ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន ​បានបញ្ជាក់ថា​ នេះជាការ​គិតខ្ពស់របស់​រាជ​រដ្ឋាភិបាលដល់មន្ត្រីរាជការ ​អតីតយុទ្ធជន ​ដែលមិនមាននរណាម្នាក់ត្រូវបានបោះបង់ ឬបំភ្លេចមិនបានយកចិត្តទុកដាក់នោះឡើយ ​តែអ្វីៗត្រូវធ្វើជាដំណាក់កាលៗ៕

សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យរដ្ឋស្តុកយុទ្ធសាស្ត្រលើបញ្ហាប្រេងឥន្ធនៈ ​កុំពឹង​តែ​លើ​ស្កុកឯកជន

2022/03/31 09:08:40 am        364
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសឱ្យរដ្ឋស្តុកយុទ្ធសាស្ត្រលើបញ្ហាប្រេងឥន្ធនៈ តាមដែលអាចធ្វើទៅបាន ដើម្បីទុកប្រើប្រាស់ក្នុងពេលចាំបាច់លើបញ្ហាលើកង្វះខាតប្រេងឥន្ធនៈប្រើប្រាស់។ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការព្រួយបារម្ភ​លើ​បញ្ហាប្រេងឥន្ធនៈ ដែលជាបញ្ហាសកលពិភពលោកកំពុងជួនប្រទះនេះ យើងមិនអាចពឹងផ្អែកទាំងស្រុង តែទៅលើស្តុកប្រេងរបស់ក្រុមហ៊ុនឯកជនបាននោះទេ ដើម្បីដោះស្រាយបញ្ហាបន្ទាន់នានាជាចាំបាច់ ដូចជា ពេលដាច់ភ្លើង ឬកង្វះខាតភ្លើងប្រើប្រាស់ជាដើម៕

សម្តេចតេជោ អំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កលក្ខណៈងាយស្រួល និងរក្សាសន្តិសុខណ្តាប់ធ្លាប់ ជូនពលរដ្ឋ បានសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

2022/03/31 08:57:38 am        528
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវដល់សមត្ថកិច្ចមូលដ្ឋាន និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បង្កលក្ខណៈងាយស្រួល និងរក្សាសន្តិសុខ សណ្តាប់ធ្លាប់សាធារណៈជូនប្រជាពលរដ្ឋ បានសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ២០២២ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដោយមោទនភាព​ ពីការធ្លាប់ចុះ នៃ​អត្រា​ឆ្លងរីករាលដាលជំងឺកូវីដ-១៩ ​បន្ទាប់ពីកម្ពុជាបានដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូលមូលដ្ឋាន ​និងដូសជំរុញយ៉ាងផុសផុល៕

ប្រសាសន៍សំខាន់ៗសម្ដេចតេជោ ហ៊ុន​ សែន​ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់​ជាផ្លូវការ​ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ

2022/03/31 02:31:19 am        413
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា​ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី សម្ពោធ​ដាក់​ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី៖- សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើសាកសួរសុខទុក្ខដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស, ប្រជាពលរដ្ឋខ្មែររស់នៅឯនាយសមុទ្រ និងកងរក្សាសន្តិភាពកម្ពុជា ដែលកំពុងបំពេញបេសកកម្ម​រក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាតិនៅតាមបណ្តាប្រទេសនានា។- សម្តេចតេជោ ហ៊ុន សែន បានដាក់ជាសំនួរថា ហេតុអ្វីយើងចាំបាច់ធ្វើស្ពានអាកាស និងផ្លូវក្រោមដី? ត្រង់ចំណុចនេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គឺដើម្បីបំពេញ​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ ជាពិសេសកំណើន នៃយានយន្ត ដែលចេះ​តែកើន​ឡើង​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ និងដើម្បីធ្វើទំនើបកម្ម ព្រមទាំងសោភ័ណភាពរាជធានីភ្នំពេញផងដែរ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មកទល់ពេលនេះកំណើននៃស្ពានអាកាស និងផ្លូវក្រោមដី នៅរាជធានីភ្នំពេញ កំពុងតែកើនឡើងជាបន្តបន្ទាប់ ដែលមកទល់​មានពេលមា​ន​ចំនួន​៦ហើយ ក្នុងនោះ១ កំពុងដំណើរការសាងសង់បន្ត ដើម្បីបំពេញ​តម្រូវ​ចរាចរណ៍​នៅ​រាជ​ធានី​ភ្នំពេញ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ស្ពានអាកាសទាំង៦នៅរាជធានីភ្នំពេញ គឺជាទស្សនវិស័យ នៃការដោះស្រាយបញ្ហា ព្រមទាំងកើតចេញពីគំនិតច្នៃប្រឌិត​របស់រាជរដ្ឋាភិបាល តាមរយៈយន្តការ«យករាជធានីភ្នំពេញ ចិញ្ចឹមរាជធានីភ្នំពេញ»ឬ យកស្លឹកត្នោត ខ្ចប់ស្ករត្នោត។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីកំណើនខ្លាំងផ្នែកប្រជាសាស្ត្រ នៃប្រជាជនកម្ពុជា ដែលជាកំណើនមួយដ៏ខ្ពស់ ក្នុងចំណោមប្រទេសនានានៅក្បែរខាងកម្ពុជា ដែលតម្រូវឱ្យរាជរដ្ឋាភិបាលគិតគូរខ្ពស់ពីតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសសេវាកម្មតម្រូវការ និងហេដ្ឋារចនាសម្ព័ន្ធនានា។- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រកាសឱ្យរដ្ឋស្តុកយុទ្ធសាស្ត្រលើបញ្ហាប្រេងឥន្ធនៈ ដោយយើងមិនអាចពឹងផ្អែកទាំងស្រុងតែទៅលើស្តុកប្រេងរបស់ក្រុមហ៊ុនឯកជនបាននោះទេ ដើម្បីដោះស្រាយបញ្ហាបន្ទាន់នានាជាចាំបាច់ ដូចជា ពេលដាច់ភ្លើង ឬកង្វះខាតភ្លើងប្រើប្រាស់ជាដើម។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា «ពេលមានសង្គ្រាម ទើបយើងមើលឃើញពីតម្លៃ នៃសុខសន្តិភាព»។ សម្តេចបញ្ជាក់ថា កម្ពុជាបានឱ្យតម្លៃ និងយល់ឃើញពីគុណ​តម្លៃសុខសន្តិភាព តាំងទសវត្សរ៍ឆ្នាំ១៩៧៩មកម្លេះ ដែលសន្តិភាពទាំងនេះហើយ គឺកត្តាផ្តើម នៃអ្វីៗទាំងអស់នៅកម្ពុជា។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មិនប្រាកដថាអ្នកដែលទន្ទេញចាំមាត់រឿងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ស្រលាញ់ និងចូលរួមដោះស្រាយបញ្ហាទាំងនោះឡើយ ដែលជាក់ស្តែងយើងមើលឃើញពីបណ្តាប្រទេសទាំងនោះ កំពុងរើសអើងជាតិសាសន៍ និងមិនខ្វល់ពីបញ្ហាសិទ្ធិមនុស្ស ឬលទ្ធិប្រជាធិបតេយ្យឡើយ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា បេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់គណបក្សប្រជាជនកម្ពុជា នៅឆ្នាំ២០២៣ គឺនៅតែសម្តេចដដែល។ ឯកឧត្តម ហ៊ុន ម៉ាណែត នៅតែជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគតដដែល។- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសលើកឡើងពីគុណតម្លៃនៃវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាឧបករណ៍មួយដ៏សំខាន់មិនអាចកាត់ថ្លៃបាន ជួយឱ្យសហគមន៍កម្ពុជា មានភាពស៊ាំប្រឆាំងនឹងការឆ្លរីករាលដាលជំងឺកូវីដ-១៩បានយ៉ាងគាប់ប្រសើរ។- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសថា មកទល់ពេលនេះ កម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជា ទាំងដូសមូលដ្ឋាន និងដូសជំរុញ ហើយនាពេលខាងមុខឆាប់ៗនេះ វ៉ាក់សាំងកូវីដ-១៩ ជាង១លានដូលពីអ៊ីតាលី និងពីសហរដ្ឋអាមេរិក នឹងមកដល់ជាបន្តបន្ទាប់ បន្ថែមលើវ៉ាក់សាំងចិន ដែលកម្ពុជាទទួលបានជាអចិន្ត្រៃយ៍ និងជាយុទ្ធសាស្ត្រ។- សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីប្រកាសថា ពេលនេះចំណូលផ្ទៃក្នុងកម្ពុជាបានបំបែកកំណត់ត្រា (ឯតទគ្គកម្ម)គួឱ្យមោទនភាព ដែលសម្តេចក៏បានផ្ញើសារកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គនាយកដ្ឋានពន្ធដារ ដែលបានប្រឹងប្រែងបំពេញការងាររបស់ខ្លួនយ៉ាងសកម្មដោយជោគជ័យលើការប្រមូលចំណូលពន្ធផ្ទៃក្នុងជូនរដ្ឋលើសផែនការកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ចំនួន១២៤.០២ភាគរយ នៃផែនការប្រចាំឆ្នាំ ស្មើនឹង ២១៨២,៣៧ ប៊ីលានរៀល ប្រមាណជា ៥៣៨,៨៥លានដុល្លារ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ដំណើរការអាជីវកម្មរ៉ែមាស នៅខេត្តមណ្ឌលគិរី រយៈពេលជាង៩ខែមកនេះ ផលិតបានមាសចំនួន២.២៧៥គីឡូក្រាម ហើយកម្ពុជាកំពុងសិក្សា ស្រាវជ្រាវកន្លែងផ្សេងៗទៀត ខណៈដែលប្រទេសនានា លើពិភពលោកកំពុងដំណើរការ​អាជីវកម្មរ៉ែមាស​នេះ យ៉ាងផុសផុល និងយូរឆ្នាំមកហើយ។- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សម្តេចកំពុងពិភាក្សាជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីការបង្កើនប្រាក់​បៀវត្សរ៍​ជូនមន្ត្រីរាជការចូលនិវត្តន៍ ដែលមានប្រាក់ខែទាប ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវដល់សមត្ថកិច្ចមូលដ្ឋាន និងអាជ្ញាធរដែនដី​គ្រប់លំដាប់ថ្នាក់ បង្កលក្ខណៈងាយស្រួល និងរក្សាសន្តិសុខ សណ្តាប់ធ្លាប់សាធារណៈ​ជូនប្រជាពលរដ្ឋ បានសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ២០២២ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។ សង្កថាសម្តេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង៨ និង៥២នាទី

សម្តេចតេជោ ហ៊ុន សែន៖ ចំណូលផ្ទៃក្នុងកម្ពុជាពេកបំបែកកំណត់ត្រា (ឯតទគ្គកម្ម)​គួឱ្យ​មោទនភាព

2022/03/31 08:36:05 am        292
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីប្រកាសថា ពេលនេះចំណូលផ្ទៃក្នុងកម្ពុជាបានបំបែកកំណត់ត្រា (ឯតទគ្គកម្ម)គួឱ្យមោទនភាព ។ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ សម្តេចក៏បានផ្ញើសារកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គនាយកដ្ឋានពន្ធដារ ដែលបានប្រឹងប្រែងបំពេញការងាររបស់ខ្លួនយ៉ាងសកម្មដោយជោគជ័យលើការប្រមូលចំណូលពន្ធផ្ទៃក្នុងជូនរដ្ឋលើសផែនការកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ចំនួន ១២៤.០២ភាគរយ​ នៃផែនការប្រចាំឆ្នាំ​ ស្មើនឹង ២១៨២,៣៧ ​ប៊ីលានរៀល ប្រមាណជា ៥៣៨,៨៥លានដុល្លារ៕

សម្តេចតេជោ ហ៊ុន សែន ប្រកាសបន្តជាបេក្ខភាពនាយករដ្ឋមន្ត្រីឆ្នាំ២០២៣​សម្រាប់គណបក្សប្រជាជនកម្ពុជា

2022/03/31 08:35:29 am        569
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រកាសថា បេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់គណបក្សប្រជាជនកម្ពុជា នៅឆ្នាំ២០២៣ គឺនៅតែសម្តេចដដែល។ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ឯកឧត្តម ហ៊ុន ម៉ាណែត នៅតែជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគតដដែល»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់គំរាមប្រែក្លាយការហ៊ុម​ព័ទ្ធ​ផ្លូវ​ទឹកឲ្យ​ទៅជា «ការបរាជ័យមួយទៀត» សម្រាប់សហរដ្ឋអាមេរិក
06/09/2026 03:06 PM
កម្ពុជា-ជប៉ុន ពិភាក្សាការបង្កើត (BCT) និងការទាក់ទាញ​ក្រុមហ៊ុនសាជីវកម្មធំៗ​មកវិនិយោគនៅកម្ពុជា
06/09/2026 03:06 PM
លោក Trump ព្រមានលោក Netanyahu ថា​ ត្រូវប្រយ័ត្នកុំ​បង្កើន​ភាព​តាន​តឹងបន្ថែម​​ទៀត​​​
06/09/2026 03:06 PM
កិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃគណៈកម្មាធិការអាស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បន្ត​ជជែកលើ​បច្ចេកទេសការងារ​អភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព
06/09/2026 03:06 PM
ការស៊ើបអង្កេត៖ អ៊ីស្រាអែលបានប្រើប្រាស់ផូស្វ័រពណ៌សលើតំបន់ដែលមានប្រជាជនរស់នៅច្រើន នៅលីបង់
06/09/2026 03:06 PM
រុស្ស៊ី៖ ក្រុងមូស្គូ និងក្រុងមីនស្ក៍ ត្រៀមខ្លួនរួចជាស្រេចក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីការពារ រដ្ឋសហភាព
06/09/2026 03:06 PM
រដ្ឋមន្រ្ដីក្រសួងការងារ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស
06/09/2026 03:06 PM
សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ
06/09/2026 03:06 PM
មន្ត្រីជំនាញ៖ ក្រុមឧក្រិដ្ឋជនងាកមកប្រើប្រាស់បច្ចេកវិទ្យាទំនើបជឿនលឿន និងមាន​ការកែច្នៃរូបមន្ត​គីមីផ្សំថ្មីៗ ដើម្បីផលិតគ្រឿងញៀន
06/09/2026 03:06 PM
របាយការណ៍៖ ក្រុមនាវិកអាមេរិក ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីឧទ្ធម្ភាគចក្រធ្លាក់នៅជិតច្រកសមុទ្រ ហ័រមូស
06/09/2026 03:06 PM