​​កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ
កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង
ថ្ងៃដំបូងទស្សនកិច្ចផ្លូវការ​របស់សម្ដេច​ធិបតីនៅវៀតណាមទទួលបានការ​ស្វាគមន៍យ៉ាងកក់ក្ដៅ និងជំនួបទ្វេភាគី
ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ៖ ទោះកម្ពុជាក្រ តែបានចាក់វ៉ាក់សាំងជូនពលរដ្ឋជាង ៩២ភាគរយ ទូទាំងប្រទេស

2022/03/17 11:54:31 am        157
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា បើទោះបីជាកម្ពុជាក្រ ប៉ុន្តែបានចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ពលរដ្ឋបានជាង ៩២ភាគរយ និងអត្រាអ្នកឆ្លងកូវីដ-១៩ ទាប ជាងប្រទេសមួយចំនួន ដែលអួតថា ខ្លួនមានវិស័យសុខាភិបាលជឿនលឿន និងទំនើប តែមានអ្នកឆ្លងជាច្រើនម៉ឺនករណី ក្នុងមួយថ្ងៃនោះ ។ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ (ភូមិកុមារ SOS) ក្នុងខេត្តព្រៃវែង នៅថ្ងៃទី១៧ ខែមីនា នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ម្សិលមិញកម្ពុជា បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ប្រភេទអូមីក្រុង ជាង១៣០ករណី ខណៈនៅប្រទេសខ្លះ មានអ្នកឆ្លងជាច្រើនម៉ឺននាក់ និង​ស្លាប់រាប់រយនាក់ ​ដោយសម្ដេច បានដាក់ជាសំណួរថា​ តើបញ្ហានេះ ត្រូវវាយតម្លៃលើបច្ចេកវិទ្យា ឬការទទួលខុសត្រូវ ។សម្ដេចតេជោ បានបន្តថា បើវាយតម្លៃលើការទទួលខុសត្រូវ ទោះបីអ្នកកើតក្នុងប្រទេស ឬដឹកនាំ ប្រទេស ដោយមានបច្ចេកវិទ្យាទាន់សម័យ សុខាភិបាលទាន់សម័យ ​ក៏ប៉ុន្តែការគិតរបស់អ្នក អាចនឹងមានកម្រិត បើប្រៀបធៀបជាមួយនឹងសកម្មភាព ដែលកម្ពុជាប្រកាន់យក។ជាមួយគ្នានេះ សម្ដេចតេ ហ៊ុន សែន បានបន្តអំពាវនាវដល់ពលរដ្ឋ ត្រូវអនុវត្តនូវវិធានការ ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន និងទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ​ឲ្យបានគ្រប់គ្នា ដើម្បី​ទប់ស្កាត់ការឆ្លង រាលដាល នៃជំងឺដ៏កាច់សាហាវនេះបន្ថែមទៀត ៕អត្ថបទ៖ បាន សុខរិទ្ធ

សម្តេចតេជោ ហ៊ុន សែន ស្នើពលរដ្ឋកុំស្តីបន្ទោស​រាជរដ្ឋាភិបាល​ចំពោះបញ្ហា​ប្រេងឡើង​ថ្លៃ​នាពេលនេះ

2022/03/17 11:47:44 am        522
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ កាត់បន្ថយការធ្វើដំណើរ ខណៈប្រេងសាំងកំពុងហក់ឡើងខ្លាំង ហើយសម្តេច ក៏បានស្នើសុំកុំឲ្យជេររាជរដ្ឋាភិបាលដែរ ព្រោះមូលហេតុ ដែលប្រេងឡើងថ្លៃនេះ គឺកើតចេញពីបញ្ហាសកល ពិសេសគឺសង្រ្គាមរុស្ស៊ី និងអ៊ុយគ្រែន។ក្នុងពេលអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS» នៅក្នុងខេត្តព្រៃវែង នា ព្រឹកថ្ងៃទី១៧ ខែមីនា នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រសិនបើមិនមានករណី​ចាំបាច់ទេ ប្រជាពលរដ្ឋទាំងអស់គប្បីកាត់បន្ថយការធ្វើដំណើរ ​ដោយសារតែពេលនេះប្រេង សាំង​បានឡើងថ្លៃ ហើយការឡើងថ្លៃនេះ គឺបានកើតឡើងចេញពីបញ្ហាសកល ដោយមានការដាក់​ទណ្ឌកម្ម​ចំពោះប្រទេសរុស្ស៊ី ពីសំណាក់សភាពអឺរ៉ុប និងអាមេរិកជាដើម។នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសជាថ្មីម្តងទៀតថា ​សម្តេច ​នឹងមិន​អនុញ្ញាត​ជាដាច់ខាតចំពោះប្រជាពលរដ្ឋខ្មែរណា ​ដែលចង់ទៅធ្វើសង្រ្គាមនៅប្រទេសអ៊ុយគ្រែន ដោយ សម្តេចបានបញ្ជាក់ថា ការធ្វើបែបនេះ គឺប្រៀបដូចជាការយកសាំងទៅចាក់​លើភ្លើងយ៉ាង​ដូច្នោះ​ដែរ។ពាក់ព័ន្ធនឹងបញ្ហាសាំងឡើងថ្លៃវិញ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេច ​នៅតែបន្ត សង្កេត​ឃើញរថយន្ត ​បន្តធ្វើចរាចរពាសពេញផ្លូវដដែល​ ទាំងរថយន្តធុនតូច​ ធុនធំ ​និងម៉ូតូ ជាដើម៕ អត្ថបទ៖ បាន ចក់ 

ការចាក់វ៉ាក់សាំងជូនពលរដ្ឋក្នុងខណ្ឌដង្កោ សម្រេចស្ទើរតែ១០០ភាគរយ

2022/03/16 03:09:11 pm        886
ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ស្ទើរតែ១០០ភាគរយ បានទទួលវ៉ាក់សាំងកូវីដ-១៩ ហើយអាជ្ញាធរនៅតែបន្តអំពាវនាវ និងផ្សព្វផ្សាយបន្ថែមទៅដល់អ្នកមិនទាន់បានចាក់ ឱ្យទៅទទួលឲ្យបានគ្រប់គ្នា ដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍ ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។លោកវេជ្ជបណ្ឌិត ផេង ផល្លីន ប្រធានមន្ទីរពេទ្យដង្កោ បានឱ្យដឹងថា ដើម្បីបង្កការងាយស្រួលដល់ ប្រជាពលរដ្ឋ អាជ្ញាធរខណ្ឌដង្កោ និងមន្ត្រីជំនាញ បានរៀបចំមណ្ឌលចាក់វ៉ាក់សាំងជូនពលរដ្ឋ ចំនួន ៨កន្លែង ហើយការចាក់ គឺអនុវត្តចាប់ពីកុមារអាយុ៣ឆ្នាំឡើងទៅ និងចាប់ពីដូសទី១ រហូតដល់ដូសទី៤។លោកវេជ្ជបណ្ឌិត បានបន្តថា ពលរដ្ឋនៅក្នុងខណ្ឌដង្កោ ដែលគ្រប់អាយុត្រូវចាក់វ៉ាក់សាំង មាន ប្រមាណជាង ១៣ម៉ឺននាក់ ហើយពួកគេស្ទើរតែទាំងអស់បានមកចាក់វ៉ាក់សាំង ប៉ុន្តែ​តាមមណ្ឌល​នីមួយៗ មិនត្រឹមតែមានពលរដ្ឋរស់នៅក្នុងខណ្ឌផ្ទាល់ទេមកចាក់ ​សូម្បីតែនៅខណ្ឌផ្សេងៗ ក្នុងរាជធានីភ្នំពេញ ​និងពលរដ្ឋនៅបណ្ដាខេត្តមួយចំនួនក៏មកចាក់ផងដែរ ។លោកវេជ្ជបណ្ឌិត ផេង ផល្លីន បានបញ្ជាក់ថា នៅក្នុងខណ្ឌដង្កោ ​កុមារចាប់ពីអាយុ៣ឆ្នាំ រហូត​ដល់​មនុស្សពេញវ័យក្រោម ​១៨ឆ្នាំ ត្រូវចាក់វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ​និងមានវ៉ាក់សាំង៣ប្រភេទទៀត គឺ Moderna AstraZeneca និង Pfizer ​សម្រាប់ចាក់ដូសជំរុញដល់ពលរដ្ឋចាប់ពីអាយុ ១៨ឆ្នាំឡើង ហើយ​នៅក្នុងខណ្ឌមាន​វ៉ាក់សាំង​គ្រប់គ្រាន់​ សម្រាប់ចាក់ជូនពលរដ្ឋ ។យោងតាមរបាយការណ៍ក្រសួងសុខាភិបាល​ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ អត្រា​ចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា លើពលរដ្ឋអាយុពី១៨ឆ្នាំឡើង ​មាន១០២,៥៦% ធៀប​ជាមួយចំនួនប្រជាជនគោលដៅ ​១០លាននាក់, លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,០៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ​១ ៨២៧ ៣៤៨នាក់, លើកុមារអាយុពី០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ​មាន១០៧,៤៨% ធៀប​ជាមួយនឹងប្រជាជនគោលដៅ ​១ ៨៩៧ ៣៨២នាក់, លើ​កុមារអាយុ ០៥ឆ្នាំ មាន ១២១,២៧% ធៀបជាមួយ​នឹងប្រជាជនគោលដៅ ​៣០៤ ៣១៧នាក់, លើកុមារអាយុ ​០៣ឆ្នាំដល់ក្រោម០៥ឆ្នាំ មាន៤៤,៣៩% ធៀបជាមួយនឹងប្រជាជន​គោលដៅ ៦១០ ៧៣០នាក់ ​ហើយលទ្ធផលចាក់វ៉ាក់សាំងធៀប​នឹងចំនួនប្រជាជនសរុប ​១៦លាននាក់ មាន៩២,២៧% ៕ អត្ថបទ បាន សុខរិទ្ធិ

មួយរយៈក្រោយនេះ ពលករខ្មែរមកថៃ ត្រូវបានរកឃើញផ្ទុកអូមីក្រុង ប្រមាណ២០នាក់ក្នុងមួយថ្ងៃ

2022/03/16 03:02:49 pm        961
ឧត្ដរមានជ័យ៖ មួយរយៈពេលចុងក្រោយនេះ ដែលជិតដល់ពេលចូលឆ្នាំខ្មែរផងនោះ ពលករខ្មែររាប់រយនាក់ ក្នុងមួយថ្ងៃៗ បានវិលត្រឡប់មកពីប្រទេសថៃ ហើយត្រូវបានរកឃើញផ្ទុកជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី អូមីក្រុង ប្រមាណ២០នាក់ដែរ។ ការវិលត្រឡប់របស់ពលករខ្មែរនេះ គឺតាមច្រកព្រំដែនអន្តរជាតិអូរស្មាច់ ក្នុងខេត្តឧត្ដរមានជ័យ។លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា កាលពី ម្សិលមិញពលករខ្មែរ ចំចួនជិត៣០០នាក់ បានវិលមកពីប្រទេសថៃ ដែលក្នុងចំនួននេះ ត្រូវបាន​រកឃើញ មានវិជ្ជមានកូវីដ-១៩ អូមីក្រុង ចំនួន២១នាក់ ខណៈកំពុងសម្រាកព្យាបាល ៣០០នាក់ និងធ្វើចត្តាឡីស័ក ៤០០នាក់។លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ខណៈពេលមានរំហូរពលករខ្មែរដូច្នេះ វិធានការសុខាភិបាល កាន់តែត្រូវបានរឹតបន្តឹង ពិសេសគឺការធ្វើតេស្តរកជំងឺកូវីដ-១៩ ដើម្បីទប់ស្កាត់កុំឱ្យមាន​ការនាំ​ចូលមក ចម្លងក្នុងសហគមន៍បន្ថែមទៀត។លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ក្រុមការងារសុខាភិបាលជួរមុខ ​តែងតែពិនិត្យរកឃើញអ្នកវិជ្ជ មានកូវីដ-១៩ លើពលករមកពីថៃ ក្នុងរយៈពេលចុងក្រោយនេះ ហើយក្នុងចំណោមអ្នកទាំងអស់​នោះ អ្នកខ្លះបានចាក់វ៉ាក់សាំងរួច ឯខ្លះទៀត ក៏ពុំទាន់បានចាក់វ៉ាក់សាំងនៅឡើយ។ ចំពោះអ្នកដែលពុំទាន់បានចាក់វ៉ាក់សាំង ក្រុមការងារ តម្រូវឲ្យស្នាក់នៅមណ្ឌលធ្វើចត្តាឡីស័ក​ជា​បណ្តោះអាសន្នសិន ​ដើម្បី​តាម​ដាន​សុខភាព ទោះបីជាពួកគេពុំមានវិជ្ជមានកូវីដ-១៩ យ៉ាងណាក្តី។លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ​បានបញ្ជាក់ថា ​ការវិលត្រលប់ពលករខ្មែរមកពីថៃ មានការកើនឡើង ច្រើនជារៀងរាល់​ថ្ងៃ​យ៉ាងដូច្នេះ ​គឺ​ដោយ​សារ​កត្តា​ភាគ​ច្រើនពួកគេពុំសូវមាន​ការងារធ្វើឲ្យ​បាន​ទៀងទាត់ ព្រមជាមួយនឹងពិធីបុណ្សចូលឆ្នាំខ្មែរ ​ក៏បានខិតជិតមកដល់ផង៕អត្ថបទ៖ ឃិន សារិទ្ធ

ដំណាក់កាលចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំ-សង្កាត់ បណ្តឹងភាគច្រើនប្តឹងបដិសេធមិនឈរឈ្មោះជាបេក្ខជន

2022/03/16 12:57:33 pm        853
ភ្នំពេញ៖ ក្នុងដំណាក់កាលចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោត (គធ.ខប) ទាំង២៥ រាជធានី ខេត្តបានទទួលពាក្យបណ្តឹងសរុបចំនួន ១៥២ បណ្តឹង។ ក្នុងចំណោមពាក្យបណ្តឹងទាំង ១៥២បណ្តឹងននេះ គឺមានបណ្តឹងភាគច្រើនប្តឹងបដិសេធមិនឈរឈ្មោះជាបេក្ខជន។ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានមានប្រសាសន៍ថា ផ្អែកតាមសេចក្តីរាយការណ៍ពីគណៈកម្មការរាជធានី ខេត្តរៀបចំការ​បោះឆ្នោត (គធ.ខប) ទាំង ២៥ រាជធានី ខេត្ត ដែលនាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្ម ទទួល​បានពាក់ព័ន្ធនឹងការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹងក្នុងដំណាក់កាលចុះបញ្ជី បេក្ខជន ​នៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានទទួលពាក្យបណ្តឹងសរុបចំនួន ១៥២បណ្តឹង។ឯកឧត្តម បានបញ្ជាក់ថា ក្នុងចំណោមពាក្យបណ្តឹងទាំង ១៥២ នោះ មាន ១៤៦ បណ្ដឹង ត្រូវបាន​ប្ដឹង​ទៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ​(គឃ.សប) គឺករណីប្ដឹងសុំ​បដិសេធ​មិន​ឈរ​ឈ្មោះជាបេក្ខជន។

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើក១៩ នៅថ្ងៃស្អែក

2022/03/16 12:36:41 pm        556
ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមីនាស្អែកនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នឹងធ្វើជាម្ចាស់ដឹកនាំកិច្ចប្រជុំអគ្គមេបញ្ជាកងទ័ពអាស៊ានលើកទី១៩ ក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិសុខប្រកបដោយភាពសុខដុម»។ក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន និងការឈានទៅរកកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន នា​ពេល​ខាងមុខ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គ​មេ​បញ្ជា​ការ​កងយោធពលខេមរភូមិន្ទ អញ្ជើញធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំអគ្គមេបញ្ជាការ​កងទ័ព​អាស៊ាន​លើកទី១៩ ក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិសុខប្រកបដោយភាពសុខដុម»។កិច្ចប្រជុំនេះ ​នឹងប្រព្រឹត្តទៅដោយមានការ​អញ្ជើញ​ចូលរួម​ពីអគ្គ​មេបញ្ជាការកងទ័ព​នៃ​បណ្តាប្រទេស​ជាសមាជិកអាស៊ាន។ក្នុងនាមធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំនៅថ្ងៃស្អែក ​នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គ​មេ​បញ្ជា​ការរង ​នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ​និងប្រធានគណៈកម្មការរៀបចំ​កិច្ច​ប្រជុំ​អគ្គមេបញ្ជាការ​កងទ័ពអាស៊ាន ​ធ្លាប់បានបញ្ជាក់ថា​ នេះជាព្រឹត្តិការណ៍ដ៏ប្រវត្តិសាស្រ្តសម្រាប់ផ្តល់​ឱកាស​ដល់ក្រសួងការពារជាតិ ​ក៏ដូចជាកងយោធពលខេមរភូមិន្ទទាំងមូល​ ក្នុងការបង្ហាញ​កិត្យានុភាព ​និងសមត្ថភាព​នៃការត្រួសត្រាយផ្លូវ ​ដើម្បីរក្សាបាននូវឯកភាព ​សាមគ្គីភាព​ ភាពធន់ និងមជ្ឈភាពអាស៊ាន ​ជាដើម។នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ទៀតថា ​សម្រាប់កិច្ចប្រជុំអគ្គមេបញ្ជាការអាស៊ាន​លើក​ទី១៩ ដែលកម្ពុជាធ្វើជាម្ចាស់ ​គឺបង្ហាញពីមោទនភាពរបស់ជាតិ ​កងយោធពលខេមរភូមិន្ទ និង​ជា​ប្រវត្តិសាស្ត្ររបស់ជាតិ ​ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា ជាពិសេសនាដំណាក់កាលពិភពលោកកំពុងតែរាតត្បាតនៃជំងឺកូវីដ១៩ ដែលបង្ហាញឱ្យ​អន្តរជាតិ​មើលឃើញថា​កម្ពុជា ​មាន​លទ្ធភាព​គ្រប់គ្រាន់ក្នុងទប់ស្កាត់​ជំងឺឆ្លងជាសកលនេះ។គួរបញ្ជាក់ថា ​កិច្ចប្រជុំខាងលើ គឺជាខ្លឹមសារនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ​ដែលកម្ពុជាធ្វើជាប្រធានរួមមាន៖​ មូលបទអាទិភាព ពិនិត្យមើល​ឯកសារ ទស្សនៈទាន, ឯកសារ​ពិភាក្សា​ និងតារាង​ប្រតិទិន សម្រាប់​កា​រប្រុងប្រៀប​កិច្ចប្រជុំ​រដ្ឋ​មន្ត្រីការពារជាតិអាស៊ានលើកទី១៦​ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២១​ ខែមិថុនាខាងមុខ៕អត្ថបទ៖ សេក ឧត្តម 

ទីតាំងតេស្ត និងលក់ថ្នាំព្យាបាលកូវីដ-១៩ មានសភាពស្ងប់ស្ងាត់ ខណៈចំនួនករណីឆ្លងធ្លាក់ចុះ

2022/03/16 12:25:35 pm        739
ភ្នំពេញ៖ ទិដ្ឋភាពនៅទីតាំងតេស្តកូវីដ-១៩ ដោយប្រើម៉ាស៊ីន PCR និងទីតាំងលក់ថ្នាំព្យាបាលកូវីដនៅក្រសួងប្រៃសណីយ៍ កំពុងមានសភាពស្ងប់ស្ងាត់ ក្រោយករណីឆ្លងកូវីដនៅរាជធានីភ្នំពេញមានការធ្លាក់ចុះខ្លាំង។នៅថ្ងៃទី ១៦ខែមីនាឆ្នាំ២០២២នេះ ទិដ្ឋភាពនៅមុខវិហារយេស៊ូនៅស្ទឹងមានជ័យ និងទីតាំងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជាទីតាំងពិនិត្យកូវីដដោយប្រើប្រាស់ម៉ាស៊ីន PCR និងទីតាំង​ក្រសួងប្រៃសណីយ៍ ​ដែលដាក់លក់ថ្នាំព្យាបាលកូវីដ ​គឺមានសភាព​ស្ងប់ស្ងាត់ ពុំមានវត្ត​មានមនុស្ស​កុះករ​តម្រង់ជួរដូច កាលពីមុនទៀតនោះទេ។តាមការលើកឡើងរបស់ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញអះអាងថា មកពីករណីឆ្លង​នៅ​រាជធានីភ្នំពេញ​មានការធ្លាក់ចុះជាច្រើន។លោកបន្តថា ស្ថានភាពមានការល្អប្រសើរដោយតែប្រជាពលរដ្ឋមានការយលល់ដឹង​ច្រើន មាន​ការ​ចូលរួមក្នុងការទទួលចាក់វ៉ាក់សាំង ​ជាពិសេសគឺការចាក់វ៉ាក់សាំងជូនកុមារអាយុពី ​៣ឆ្នាំទៅ ៥ និងការទៅចាក់វ៉ាក់សាំងដូសជំរុញ។លោក បន្តថា សព្វថ្ងៃ អាជ្ញាធរ នៅតែបន្តសកម្មភាព ​ការអប់រំណែនាំ ​ការផ្សព្វផ្សាយ និង​មានកាប្រជុំជាប្រចាំលើការងារពាក់ព័ន្ធនឹងកូវីដ-១នេះ។ ​ទន្ទឹមនឹងស្ថានភាពល្អប្រសើរនេះ លោកអភិបាលរង ​សំណូមពរទៅកាន់ប្រជាពលរដ្ឋគ្រប់រូប ត្រូវតែបន្តអនុវត្តវិធានការការពារ ដោយមិនត្រូវធ្វេសប្រហែសនោះទេ។ពាក់ព័ន្ធនឹងករណីវិជ្ជមានកូវីដនៅរាជធានីភ្នំពេញ ​តាមការលើកឡើងរបស់ ​លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ​លើកឡើងប្រាប់ BTV​ កាលពីម្សិលម៉ិញថា អ្នកជំងឺកូវីដ-១៩​ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ​និងស្តាតអូឡាំពិក គឺមាន​ចំនួន ១៩៤នាក់ ​ចំពោះអ្នកជំងឺកំពុងព្យាបាលនៅតាមផ្ទះមានចំនួន ​៩៧៨នាក់។ជារួមសម្រាប់ករណីឆ្លងកូវីដទូទាំងប្រទេស​ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គឺ​ករណីវិជ្ជមានដែលចេញដោយម៉ាស៊ីន PCR ​គឺធ្លាក់មកត្រឹមជាង ​១០០ករណីប៉ុណ្ណោះ៕

កម្ពុជារំពឹងថា អាចដំណើរការរោងចក្រវេចខ្ចប់វ៉ាក់សាំងកូវីដ-១៩នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ

2022/03/16 12:17:25 pm        870
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ យក់ សម្បត្តិ បានឱ្យដឹងថា រោងចក្រសម្រាប់វេចខ្ចប់ និងច្រកវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដែលផលិតនៅកម្ពុជា អាចនឹងដំណើរការនៅចុងឆ្នាំនេះ ឬអាចចេញជាលទ្ធផលពេលញលេញនៅដើមឆ្នាំ២០២៣ ដែលរោងចក្រផលិតវ៉ាក់សាំងនេះ បាននឹងកំពុងដំណើរការ ទៅក្រោមកិច្ចសហការគ្នាជាមួយភាគីចិន។ក្នុងពេលទទួលវ៉ាក់សាំង AstraZeneca ចំនួនជាង៥២ម៉ឺនដូស ជាជំនួយរបស់ប្រទេសហុងគ្រី កាលពីយប់មិញ លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ថា បន្ទាប់ពីមានការឯកភាពពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា មន្រ្តីក្រសួងសុខាភិបាល បានជួបពិភាក្សាគ្នាជាមួយភាគីចិន ជាបន្តបន្ទាប់ ទាក់ទងនឹងការធ្វើរោងចក្រវេចខ្ចប់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅប្រទេសកម្ពុជា ដោយរំពឹងថា អាចនឹងសម្រេចបាននាពេលខាងមុខឆាប់ៗនេះ។លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ទៀតថា នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា នៅសល់វ៉ាក់ សាំងចំនួនជាង ៦លានដូសទៀត ដើម្បីត្រៀមចាក់ជូនប្រជាពលរដ្ឋ ​ដើម្បីធ្វើយ៉ាង​ណាឲ្យមាន​ភាពស៊ាំ​ក្នុងសហគមន៍កាន់តែច្រើន ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលបន្ថែមទៀតនៃជំងឺកូវីដ-១៩។មកដល់ពេលនេះ ប្រទេសកម្ពុជា រកបានវ៉ាក់សាំងជាង ៤០លានដូសហើយ រាប់ទាំងជំនួយ​ពី​ប្រទេសជាមិត្ត ​និងបញ្ជាទិញដោយរាជរដ្ឋាភិបាល ​ហើយការចាក់វ៉ាក់សាំងជូនពលរដ្ឋ ក៏​សម្រេច​បានជិត ១០០ភាគរយ ​តែបើទោះជាងបែបនេះក្ដី ​រាជរដ្ឋាភិបាល ​នៅតែបន្តស្វះស្វែង​រកវ៉ាក់សំាង​មកទុក​ត្រៀមចាក់​ ជូនដល់ពលរដ្ឋខ្លួនជានិច្ច ​រហូតមានការសហការជាមួយប្រទេសជាមិត្ត ដើម្បី​ផលិតវ៉ាក់សាំងនេះក្នុងប្រទេសផង៕អត្ថបទ៖ បាន ចក់

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដចំនួន ១៤០នាក់ប្រភេទអូមីក្រុងទាំងអស់

2022/03/16 12:02:02 pm        399
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ១៤០នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ១២៥នាក់ ។ក្រសួង​ បាន​បញ្ជាក់ទៀត​ថា មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ចំនួន០១ មិនបានចាក់វ៉ាក់សាំង។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០៤៩នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​ សរុប​បាន​កើន​ឡើង​ដល់ ១៣៤,៤៩២នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល ​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១៣០,០២៨នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​៕

រដ្ឋមន្រ្តីសុខាភិបាល ជំរុញមន្រី្តបន្តអនុវត្តន៍កម្មវិធីសុខាភិបាលឲ្យមានប្រសិទ្ធភាពខ្ពស់

2022/03/16 11:20:16 am        372
ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានស្នើមន្រី្តសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវបន្តអនុវត្តអន្តរាគមន៍សុខាភិបាលសំខាន់ៗ ដើម្បីជំរុញវឌ្ឍនភាពនៅក្នុងកម្មវិធីសុខភាពបន្តពូជមាតា ទារក និងកុមារ កម្មវិធីប្រយុទ្ធជំងឺឆ្លង កម្មវិធីប្រយុទ្ធជំងឺមិនឆ្លងរ៉ាំរ៉ៃ និងកម្មវិធីពង្រឹង និងពង្រីកប្រព័ន្ធសុខាភិបាលឲ្យកាន់តែរឹងមាំថែមទៀត។ថ្លែងក្នុងពិធីបើកកិច្ចប្រជុំពិនិត្យ និងវាយតម្លៃសមិទ្ធផលសុខាភិបាល ឆ្នាំ២០២១ និងទិសដៅ​សុខាភិបាល​ឆ្នាំ២០២២ នាទីសី្តការក្រសួងព្រឹកថ្ងៃទី១៦ ខែមីនា​ ឯកឧត្តម រដ្ឋមន្រី្ត បានលើកឡើង​ទៀត​ថា ស្ថានភាពសុខភាព​ទូទៅ​របស់ប្រជាពលរដ្ឋកម្ពុជា​ ត្រូវបានលើកស្ទួយដូចជាការធ្លាក់​ចុះ​ជា​បន្តបន្ទាប់ នៃអត្រាស្លាប់របស់មាតា ទារក និងកុមារ ​និងអត្រាឈឺ​ និងអត្រាស្លាប់ដោយជំងឺឆ្លង ដូចជា ជំងឺអេដស៍ របេង គ្រុនចាញ់ និងគ្រុនឈាមជាដើម ជាពិសេសអាចម្ចាស់ការ​គ្រប់គ្រង​បាន​ល្អនូវ​ហានិភ័យ​នៃជំងឺកូវីដ-១៩។ កម្ពុជា សម្រេចបានជោគជ័យក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩​ ទាំងដូសមូលដ្ឋាន ទាំងដូសជំរុញ ​ដើម្បីបង្កើតនូវ​ភាព​ស៊ាំ​សហគមន៍​រឹងមាំ​ពិតប្រាកដ​មួយ និងការគ្រប់គ្រង​បាន​ល្អកម្រិត​ហានិភ័យ​លើសុខភាពសាធារណៈ ទោះបីការឆ្លងរាលដាលក្នុងសហគមន៍នៅ​តែបន្តកើត​មានក៏ដោយ។ឯកឧត្តម ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានធ្វើបទបង្ហាញអំពីវឌ្ឍនភាព​នៃ​សូចនាករ​សំខាន់ៗឆ្នាំ២០២១ ​ដោយបានលើកឡើងអំពីកម្មវីធីគ្រប់គ្រងជំងឺឆ្លង ​ការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ កម្ពុជា ​សម្រេចជោគជ័យក្នុងយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ជាលទ្ធផលនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃទី១៥​ ខែមីនា ឆ្នាំ២០២២ ប្រជាជន​គោលដៅសរុប ១៦លាននាក់ ក្នុងនោះដូសទី១ បានចំនួន១៤,៧៦៣,៨២៥នាក់( ៩២.២៧%), ដូសមូលដ្ឋានពេញលេញ ​បានចំនួន១៣,៨៨៦,៨៤៥នាក់(៨៦.៧៩%), ដូសទី៣ ឬដូសជំរុញ បានចំនួន៧,៦៩៩,៩៤៣នាក់(៥៥.៤៥%) និងដូសទី៤ បានចំនួន១,០៩៧,៣១៥នាក់ ដើម្បីបង្កើតនូវភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយ និងគ្រប់គ្រងបានល្អកម្រិតហានិភ័យ លើសុខភាព សាធារណៈ៕ អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ភ្ញៀវទេសចរចិននៅព្រំដែនកូរ៉េខាងជើង សង្ឃឹមថានឹងមានទំនាក់ទំនងប្រកបដោយស្ថិតស្ថេរ
06/08/2026 08:06 PM
របាយការណ៍៖ មន្ត្រីហេសបូឡា បញ្ជាក់​ថា ក្រុមមិនមានទំនាក់ទំនងផ្ទាល់ជាមួយលោក Trump ទេ
06/08/2026 08:06 PM
EU ដាក់ទណ្ឌកម្មលើអ្នកនាំពាក្យអង្គភាពកងទ័ព​ជើង​ទឹក IRGC និងបញ្ជាការតំបន់របស់​អ៊ីរ៉ង់
06/08/2026 08:06 PM
រលកយក្សស៊ូណាមិទៅ​ដល់ជប៉ុន ក្រោយ​មាន​រញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ នៅហ្វីលីពីន
06/08/2026 08:06 PM
មនុស្ស ៣២នាក់ស្លាប់ ជាង ២០នាក់បាត់ខ្លួន ក្រោយការរញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ អង្រួនតំបន់ភាគខាងត្បូងហ្វីលីពីន
06/08/2026 08:06 PM
ចិននិយាយថា គោលជំហរឧបទ្វីបកូរ៉េមិនផ្លាស់ប្តូរ ខណៈលោក Xi បំពេញទស្សនកិច្ចនៅកូរ៉េខាងជើង
06/08/2026 07:06 PM
អ៊ីរ៉ង់បន្ទោសសហរដ្ឋ​អាមេរិក អំឡុងពេល​មាន​​ការ​វាយ​ប្រហារទៅ​វិញ​ទៅមក​ថ្មីៗជាមួយអ៊ីស្រាអែល
06/08/2026 07:06 PM
នាវា ១គ្រឿង កើត​អគ្គិភ័យ​ នៅឯសមុទ្រអូម៉ង់ តែ​នាវិកជនជាតិ​ឥណ្ឌា ២៤នាក់ «មានសុវត្ថិភាព»
06/08/2026 07:06 PM
សម្តេចប៉ាបជំរុញឲ្យក្រុមមេដឹកនាំបញ្ឈប់ការបែងចែក ខណៈទ្រង់ជួបជនអន្តោប្រវេសន៍ និងអ្នកគ្មានផ្ទះសម្បែងនៅអេស្ប៉ាញ
06/08/2026 07:06 PM
នគរបាលសូម៉ាលី បង្ហាញអាវុធរឹបអូសបាន ក្រោយការប៉ះទង្គិចគ្នានៅទីក្រុង Mogadishu
06/08/2026 07:06 PM