​​កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ
កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង
ថ្ងៃដំបូងទស្សនកិច្ចផ្លូវការ​របស់សម្ដេច​ធិបតីនៅវៀតណាមទទួលបានការ​ស្វាគមន៍យ៉ាងកក់ក្ដៅ និងជំនួបទ្វេភាគី
ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ

នយោបាយ​ និង ការអភិវឌ្ឍន៍

ជប៉ុន​នឹង​ធ្វើការ​ជាមួយ​កម្ពុជា​ជានិច្ច ​ដើម្បី​នាំ​មកនូវ​សន្តិភាពស្ថិរភាព ​និង​វិបុល​ភាពក្នុងតំបន់​ទាំងមូល

2022/03/15 08:29:15 am        651
ភ្នំពេញ៖ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ អគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងថា ប្រទេសជប៉ុន នឹងធ្វើការជាមួយប្រទេសកម្ពុជាជានិច្ច ដើម្បីធានានាំមកនូវសន្តិភាព ស្ថិរភាព និងវិបុលភាពដល់តំបន់ទាំងមូល ខណៈកិច្ចការដែលធ្វើរួមគ្នានេះ និងប្រកបដោយតម្លាភាព ស្របតាមការឯកភាពរបស់អាស៊ានទាំងមូលផងដែរ។នៅក្នុងពិធីទទួលស្វាគមន៍កងកម្លាំងស្វ័យការពារជើងទឹកជប៉ុន (JMSDF) ដែលបំពេញ​ទស្សនកិច្ច​នៅកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ នៅខេត្តព្រះសហនុ លោកឯកអគ្គរាជទូត បាន​លើកឡើងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន មានការរីកចំរើន អស់រយៈពេល​មួយ​យ៉ាងវែង យើងមានជំនឿថា ប្រទេសជប៉ុននឹងធ្វើកិច្ចសហប្រតិបត្តិការ និងការ​សម្រប​សម្រួល​កាន់​តែ​ជិតស្និត​ថែមទៀត ​ជាមួយ​ប្រទេស​កម្ពុជា​ លើ​បញ្ហាក្នុងតំបន់ ​និងអន្តរជាតិ។ ក្នុងចំណោមនោះ ប្រទេសទាំងពីរបានព្រមព្រៀងធ្វើការរួមគ្នា ​ដើម្បី​សម្រេច​បាននូវ«ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និង​បើកចំហ (FOIP) ​»។ប្រទេសជប៉ុននឹងធ្វើការជាមួយប្រទេសកម្ពុជា ​ដើម្បីនាំមកនូវសន្តិភាព ស្ថិរភាព ​និង​វិបុលភាព​ដល់​តំបន់​ទាំងមូល ដោយធានាឲ្យបាននូវសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើ​គោលការណ៍ច្បាប់​ប្រកប​ដោយ​តម្លាភាព ​និង​ភាព​គ្រប់ជ្រុងជ្រោយ ​ដោយ​សង្កត់ធ្ងន់​ទៅលើ​មជ្ឈភាព និងការឯកភាព​របស់​អាស៊ាន»។នៅក្នុងពិធីទទួលស្វាគមន៍កងកម្លាំងស្វ័យការពារ​ជើងទឹកជប៉ុន​ ដើម្បីមកចូលរួមអបអរសាទរ​ខួប​៣០ឆ្នាំ ​នៃការ​បញ្ជូនកងកម្លាំង​រក្សាសន្តិភាពជប៉ុន ​PKO ​ជាលើកដំបូង​មកកាន់​ប្រទេសកម្ពុជា​នេះដែរ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ក៏បាន​សម្តែង​ការ​ស្ងើច​សរសើរ​យ៉ាង​ខ្លាំង​ចំពោះប្រទេសកម្ពុជា ​ដែល​ជំនះ​បាន​នូវ​អតីតកាល​ប្រកប​ដោយ​សោកនាដកម្ម ​ថែមទាំង​បាន​ចូលរួម​ចំណែក​ជួយ​សហគមន៍​អន្តរជាតិ​យ៉ាង​សកម្មផងដែរ ​ដែល​សកម្មភាពជួយនេះ​គឺ​បាន​កើតឡើង​រហូត​ដល់​បច្ចុប្បន្ន។លោកឯកអគ្គរាជទូត ក៏បានលើកឡើងផងដែរថា ប្រទេសកម្ពុជា​ធ្លាប់​តែ​ទទួល​យក​កង​កម្លាំង​រក្សា​សន្តិភាព​ពី​ប្រទេសនៅ​លើពិភពលោក ​ប៉ុន្តែរយៈពេល៣០ឆ្នាំ​ក្រោយមក ​ប្រទេស​កម្ពុជា​បាន​ប្រែ​ក្លាយ​ពី​ប្រទេស​ទទួល​យក​កង​រក្សា​សន្តិភាព ​ទៅ​ជា​ប្រទេស​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​របស់​ខ្លួន​ទៅ​កាន់ពិភពលោកផងដែរ ​ខណៈដល់​សព្វថ្ងៃនេះ ​គឺ​មាន​រហូតដល់ ៩ប្រទេស ហើយ​បាន​បញ្ជូន​កង​កម្លាំងរបស់ខ្លួនជាង ៨ពាន់នាក់ផងដែរ៕អត្ថបទ៖ បាន ចក់

គណៈពង្រឹងចុះមូលដ្ឋានឃុំចំណោម ជំរុញឲ្យក្រុមការងារបក្ស ត្រូវ​បន្ត​យក​ចិត្ត​ទុកដាក់​ឲ្យ​បាន​ខ្ពស់​ក្នុងការ​បម្រើ​ដល់ពលរដ្ឋ

2022/03/15 02:51:09 pm        584
បន្ទាយមានជ័យ៖ គណៈពង្រឹងចុះមូលដ្ឋានឃុំចំណោម ជំរុញឲ្យក្រុមការងារបក្សប្រជាជន ចុះមូលដ្ឋានភូមិទាំង១៨ ក្នុងឃុំចំណោម ត្រូវយកចិត្តទុកដាក់ឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដោយចិញ្ចឹមចលនាជាប្រចាំ ចុះជាប់តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីដឹងពីសុខទុក្ខ និងដោះ￸ស្រាយនូវសំណូមពរផ្សេងៗរបស់ពួកគាត់។ឯកឧត្តម បោន ប៊ិន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារ ចុះមូលដ្ឋាន​ស្រុក​មង្គលបូរី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណោម ថ្លែង​ក្នុង​ពិធី​សំណេះ￸សំណាល និង​ផ្សព្វផ្សាយ​សេចក្ដីណែនាំ​ដំណើរ​ឆ្ពោះ​￸ទៅកាន់​ការបោះ￸ឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំអាណត្តិទី៥ នាពេល​ខាងមុខ ក្នុងឃុំចំណោម ស្រុកមង្គលបុរី ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម បោន ប៊ិន បន្តទៀតថា ក្រុមការងារគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ទាំង​ស្មារតី និងថវិកា​ដល់សមាជិករបស់បក្ស​ដើម្បីធ្វើសកម្មភាពឲ្យ​ទទួល​បាន​លទ្ធផលល្អប្រសើរជោគជ័យ នាពេលបោះ￸ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ￸ ឲ្យផុសផុល។ក្នុងនោះដែរ ឯកឧត្ដម ក៏បាន​កោតសរសើរ​ដល់ប្រធាន​ អនុប្រធាន ​និង​ក្រុមការងារ​បក្សចុះជួយ​មូលដ្ឋាន​ទាំងអស់​ដែលកន្លងមកបាន​ខិតខំ​យកអស់កម្លាំង​កាយចិត្ត ​ជួយដោះ￸ស្រាយ​រាល់​បញ្ហា​ប្រឈម​នានា​របស់ប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាន​របស់​ខ្លួន ​តបតាម​សំណូមពរ​ពលរដ្ឋ​បាន​រហ័សទាន់​ចិត្តផងដែរ ។ឯកឧត្ដម បន្ថែមទៀតថា ​នៅថ្ងៃបោះឆ្នោតខាងមុខ សមាជិកបក្សចុះមូលដ្ឋានទាំងអស់គ្នា​សង្ឃឹមថា នឹង​ទទួលបានជ័យ​ជំនះជាក់​ជាមិនខាន នាពេលបោះ￸ឆ្នោតឃុំ សង្កាត់នាពេលខាងមុខ ៕អត្ថបទ៖ ឃិនសារិទ្ធ

ស្ថាប័នរដ្ឋឯកជន​ គ្រោង​ធ្វើ​យុទ្ធនាការ​សំអាត​ទន្លេ​មេគង្គ ​ដើម្បី​គាំទ្រ​ចលនា​ទីក្រុងស្អាត

2022/03/15 01:45:45 pm        753
ភ្នំពេញ៖ ក្រសួងទេសចរណ៍ ក្រុមហ៊ុន Everwave និងអង្គការ River Ocean Cleanup គ្រោងធ្វើយុទ្ធនាការសម្អាតទន្លេទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ដើម្បីជួយទ្រទ្រង់ ដល់ចលនាទីក្រុងស្អាត ដែលយុទ្ធនាការនេះ នឹងប្រើប្រាស់ទូកបច្ចេកវិទ្យាទំនើបថ្មីចុងក្រោយ ប្រមូលសំរាមចេញពីក្នុងទឹក និងមានការប្រមូលសំរាមនៅតាមបណ្តោយច្រាំងទន្លេចាប់ពី ខែមីនា ដល់ខែមិថុនា ឆ្នាំ២០២២។នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ លោក Clemens Nepomuk Feigl ស្ថាបនិក​ក្រុមហ៊ុន Everwave បានថ្លែងថា យុទ្ធនាការសម្អាតទន្លេ ​គឺមានគោលដៅអនុវត្តតែនៅតាមដងទន្លេមេគង្គ ទន្លេសាប​ និងទន្លេបាសាក់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ​ដើម្បីជួយ​ជម្រុញ​ចលនា​ទីក្រុងស្អាត និង​មានភាព​ទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនា។លោក បន្តថា ​នៅក្នុងយុទ្ធនាការនេះ ​នឹងប្រើប្រាស់​ទូកប្រមូល​សំរាមបំពាក់​បច្ចេកវិទ្យាថ្មី​របស់​អាល្លឺម៉ង់​ ដែលមានសមត្ថភាព​សមត្ថភាពអាចប្រមូល​ទិន្នន័យ​ទីតាំង​ដែលមាន​សំរាម​បានរហ័ស តាមរយៈដ្រូន និង​កាមេរ៉ា ​និងមាន​សមត្ថភាព​ប្រមូល​សំរាមក្នុង​ទឹក​បានប្រមាណ ២០តោន​ក្នុងមួយថ្ងៃ។លោក ថ្លែងថា យុទ្ធនាការប្រមូលតាមទន្លេចតុមុខនេះដែរ ​នឹងប្រើប្រាស់​ទូក CollectiX ប្រមូល​សំរាមចេញពីក្នុងទឹក ​ហើយសំរាមតាមមាត់ច្រាំងទន្លេ ​និងប្រើប្រាស់​កម្លាំង​មនុស្សដើរប្រមូល ហើយ​សំរាមដែលប្រមូលបាននោះ​ នឹងយកទៅបែងចែកនៅទីតាំងបែងចែក​សំរាម​នៅក្នុងរាជធានីភ្នំពេញ ដែលបានរៀបចំដោយ Everwave ​និងអង្គការ River Ocean Cleanup រួចសំរាម​ដែល​ពុំអាច​កែច្នៃ​បាន​នឹងត្រូវបញ្ជូន​ទៅក្រុមហ៊ុន ជីប ម៉ុង Ecocycle ​យកទៅបម្លែងទៅជាថាមពលក្នុងរោងចក្រស៊ីម៉ង់ដ៍។ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ថ្លែងថា ​តាមរយៈការអនុវត្តយុទ្ធនាការ​សម្អាត​ទន្លេនេះ នឹងចូលរួមអប់រំ​អំពីការរស់នៅ​ប្រកប​ដោយចីរភាព​ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅ​តាម​បណ្តោយ​មាត់ទន្លេ និង​សិស្សានុសិស្ស ជាពិសេសការ​ជម្រុញ​លើកទឹកចិត្តឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់​ក្នុងការរស់​នៅ​ប្រកបដោយចីរភាព ​ជាមួយនឹងបរិស្ថានស្អាត គ្មានសំរាម។ឯកឧត្តម ថោង ខុន ថ្លែងថា ការសម្អាតសំរាមក្នុងទឹកទន្លេ ​និងតាមច្រាំងទន្លេនេះ ក៏ជាយុទ្ធនាការ​ចូលរួមប្រឡងប្រណាំង ​ទីក្រុងស្អាតនៅរាជធានីភ្នំពេញ ​ជាមួយបណ្តាខេត្តនានាទៀត ខណៈយន្ត​ការ​ប្រឡងប្រណាំងទីក្រុងស្អាតទូទាំងប្រទេសនេះ ​គឺបានបង្កើត​ និងដាក់ឲ្យអនុវត្តចាប់ពីឆ្នាំ២០១១ មកដល់​បច្ចុប្បន្នទទួលបានការគាំទ្រ និងមានភាពរីកចម្រើនច្រើនគួរជាទីមោទនៈ៕ អត្ថបទ៖ ស៊ុម សុខជា

កម្ពុជាស្នើដល់យោធាអាស៊ានរួមគ្នា​ពង្រឹងបញ្ហាសន្តិសុខ និង​ឧក្រិដ្ឋ​កម្មឆ្លង​ដែន

2022/03/15 12:31:41 pm        348
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំប្រតិបត្តិការយោធាអាស៊ានលើកទី១២ នៅថ្ងៃនេះ លោកឧត្តមសេនីយ៍ទោ ប៉ែន សុក្រឹតវិទ្យា ដែលជាប្រធានកិច្ចប្រជុំ បានស្នើដល់យោធាអាស៊ានរួមគ្នាពង្រឹងបញ្ហាសន្តិសុខ និងឧក្រិដ្ឋកម្មឆ្លងដែន។កម្ពុជានៅថ្ងៃនេះ បានធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំប្រតិបត្តិការយោធាអាស៊ានលើកទី១២ ដើម្បី ឈានទៅរកកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន នាពេលខាងមុខ ក្រោមមូលបទ «សាមគ្គី ដើម្បីសេចក្តីសុខប្រកបដោយភាពសុខដុម» ដោយកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងកងទ័ព​របស់បណ្តា ​ប្រទេសជា​សមាជិកអាស៊ាន។ឧត្តមសេនីយ៍ទោ ប៉ែន សុក្រឹតវិទ្យា នាយលេខាធិការដ្ឋានសេនាធិការចម្រុះ និងជាប្រធានដឹកនាំ​កិច្ចប្រជុំ បាន​បង្ហាញពីសាមគ្គីភាព ​និងសុឆន្ទៈរបស់កម្ពុជា​ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការកាន់​តែខ្លាំង ​ក្នុងចំណោមរដ្ឋសមាជិកអាស៊ាន ​ក្នុងការដោះស្រាយ និងឆ្លើយតបទៅនឹងបញ្ហាសន្តិសុខ​សំខាន់ៗនៅក្នុងតំបន់។ ក្នុងនោះសុច្ឆន្ទៈក្នុងសាមគ្គីភាពនេះ ​គឺស្របតាមគោលការណ៍​មជ្ឈិម​អាស៊ាន ​និងអាស៊ាន ដឹកនាំ ក្នុង​ស្ថាបត្យកម្មក្នុងតំបន់។ ​ជាក់ស្តែង «សាមគ្គីភាព» ​មានគោលបំណងបំផុសគំនិត និងលើកទឹក​ចិត្តដល់​ រដ្ឋសមាជិកអាស៊ានទាំងអស់ ​ដោះស្រាយបញ្ហាប្រឈមមុខ ​ដែល​កំពុងការ​គំរាមកំហែង ជា​ពិសេសនៅ ​ក្នុង​កាលៈទេសៈដែល​មាន​ហានិភ័យ​ខ្ពស់​ ដូចជា​ជំងឺ​រាតត្បាត​កូវីដ-១៩។ឧត្តមសេនីយ៍ទោ បានបង្ហាញពីបញ្ហាមួយចំនួន ​ដែលនៅតែជាក្តីកង្វល់ ​និងស្នើដល់យោធាអាស៊ាន ត្រូ​វរួមគ្នា​ពង្រឹង​នោះ ​គឺបញ្ហាសន្តិសុខ ​និង​ឧក្រិដ្ឋកម្មឆ្លងដែន។ដោយឡែក​ពាក់ព័ន្ធ​បញ្ហាវិបត្តិកូវីដ-១៩ ​ឧត្តមសេនីយ៍ទោ ប៉ែន សុក្រឹតវិទ្យា ​បានបន្តថា​ ក្នុងជួរកង កម្លាំង​ប្រដាប់អាវុធ​ នៃបណ្តាប្រទេស​អាស៊ាន ​មានកាតព្វកិច្ចពង្រឹងកិច្ច​សហប្រតិបត្តិការ និង​ការ​ជួយគ្នា​ទៅវិញទៅមក​ ក្នុងការដោះស្រាយបញ្ហាការរីក​រាលដាល​នៃជំងឺកូវីដ-១៩​ នៅតាមព្រំដែន​រួមគ្នា​ ដើម្បីស៊ើបអង្កេត និង​ទប់ស្កាត់​ការរីក​រាលដាល​បន្ថែមទៀត ​តាមរយៈការ​ចែករំលែក​ព័ត៌មាន ជំនួយ​សម្ភារៈ និងធ្វើបច្ចុប្បន្នភាពចំពោះរបាយការណ៍​អំពី​នីតិវិធី​ នៃ​ការ​ធ្វើ​ចត្តាឡឺស័ក​តាម​ព្រំដែន ជាពិសេស​សម្រាប់ប្រទេស​ ជាប់ព្រំដែនជាប់គ្នា។តាង​នាម​កង​យោធពល​ខេមរភូមិន្ទ ​នាយឧត្ដមសេនីយ៍ ​បានប្តេជ្ញាចិត្តយ៉ាងមុតមាំ​ចំពោះកិច្ច​សហប្រតិបត្តិការ​របស់​កងកម្លាំងការពារជាតិ ​ក្រោម​វេទិកា​អាស៊ាន ​ដើម្បី​ប្រមូលផ្ដុំគ្នា​ប្រយុទ្ធប្រឆាំង​នឹងជំងឺរាតត្បាតកូវីដ-១៩ ​នៅក្នុងប្រទេស ​និងរដ្ឋនានា ​តាម​រយៈការ​អនុវត្តវិធាន​ការ​សុខាភិបាល និង​ការចែករំលែក ​វ៉ាក់សាំង​ដោយផ្អែក​លើមូលដ្ឋាន​ស្មើគ្នា៕អត្ថបទ៖ សេក ឧត្តម

សម្ដេច សាយ ឈុំ រំពឹងថា ទូតថ្មីឡាវ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ បញ្ហានយោបាយ ការពារជាតិ ជាមួយកម្ពុជា

2022/03/15 12:06:29 pm        529
ភ្នំពេញ៖ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា សម្ដែងនូវការស្វាគមន៍ ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជា ហើយរំពឹងថា ទូតថ្មីឡាវរូបនេះ នឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការលើបញ្ហានយោបាយ និងការពារជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ឲ្យកាន់តែល្អប្រសើរឡើង ក្នុងនាមជាប្រទេសភូមិផងរបងជាមួយ ។ ក្នុងឱកាសអនុញ្ញាតឲ្យឯកឧត្តម បូរកែវ ភូមិវង្សសៃ ឯកអគ្គរដ្ឋឡាវប្រចាំនៅកម្ពុជា ទើបតែងតាំងថ្មី ចូលជួប​សម្ដែង​ការគួរសម នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តីប្រមុខរដ្ឋស្តីទី បានមានសេចក្តីសោមនស្សរីករាយ និងពេញចិត្តជាខ្លាំងដោយបានមើលឃើញចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន ​និងប្រទេសទាំងពីរ ​មាន​ការរីកចម្រើន​ជា​បន្ត​បន្ទាប់​ឥតឈប់​ឈរលើគ្រប់វិស័យ ​ហើយ​ទំនាក់ទំនងនេះ​ ត្រូវបាន​លើក​កម្ពស់​ជាដៃគូ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុងជ្រោយ​ និងយូរអង្វែង ។សម្តេច បានរំពឹងថា ឯកអគ្គរដ្ឋទូតថ្មី នឹងខិតខំពង្រឹងពង្រីកនូវចំណងមិត្តភាព ​សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ ​ស៊ីជម្រៅបន្ថែមទៀត​លើបញ្ហានយោបាយ​ សន្តិសុខ ការពារ​ជាតិ អប់រំ សុខាភិបាល និងខិតខំជំរុញឱ្យមានការផ្លាស់ប្តូរពាណិជ្ជកម្ម ​សេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ វប្បធម៌ និង​ការ​ផ្លាស់ប្តូរ​រវាងប្រជាជន ​និងប្រជាជនឱ្យកាន់តែទូលំទូលាយ ដើម្បី​ជាគុណប្រយោជន៍​សម្រាប់ប្រទេស ​និង​ប្រជាជនទាំងពីរ ។សម្តេចវិបុលសេនាភក្តី បានបញ្ជាក់ថា ​ព្រឹទ្ធសភា​ រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួងស្ថាប័នជាតិ​នៃ​ព្រះរាណា​ចក្រកម្ពុជា ​ត្រៀមខ្លួនជានិច្ច ​ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏​ជិតស្និទ្ធ​ជាមួយ​នឹង​ឯកអគ្គរដ្ឋទូតឡាវ ​ក៏ដូចជា​ស្ថានទូត​នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំកម្ពុជា ដើម្បី​នាំ​មកនូវផលប្រយោជន៍សម្រាប់ប្រជាជន ​និងប្រទេសទាំងពីរទៅវិញទៅមក។ក្នុងឱកាសនោះ ឯកឧត្តម បូរកែវ ភូមិវង្សសៃ បានសម្តែងនូវសេចក្តីរីករាយចំពោះទំនាក់ទំនង សាមគ្គីភាព ​និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋាភិបាល ​និងប្រជាជននៃប្រទេសទាំងពីរ ហើយ​បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព​ និងការរីកចម្រើនរបស់កម្ពុជា ។ឯកឧត្តម ​ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល ​និងពលរដ្ឋកម្ពុជា ដែល​បាន​ជួយឧបត្ថម្ភគាំទ្រដល់ប្រទេសឡាវនាពេលកន្លងទៅ ​ជាពិសេសការជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ វ៉ាក់សាំង ​រថយន្តដឹកវ៉ាក់សាំង​ និងឧបករណ៍វេជ្ជសាស្ត្រមួយចំនួន ។ ឯកឧត្តម បានបញ្ជាក់ថា ​ប្រទេសឡាវ​សូមគាំទ្រចំពោះតួនាទីរបស់ប្រទេសកម្ពុជា​ជាប្រធានអាស៊ាន ។តាមរយៈឯកឧត្តម ឯកអគ្គរដ្ឋទូត ​សម្តេចវិបុលសេនាភក្តីប្រមុខរដ្ឋស្តីទី បាន​ផ្តាំផ្ញើ​នូវ​ព្រះរាជ​បណ្តាំ​សួរសុខទុក្ខ​ដោយសេចក្តីគោរព ​និងសេចក្តី​នឹករលឹក​ពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ​នរោត្តម មុនីនាថ សីហនុ និងថ្នាក់ដឹកនាំកំពូលជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ​ឯកឧត្តម​ប្រធានរដ្ឋ ​និងថ្នាក់ដឹក​នាំ​ជាន់ខ្ពស់​គ្រប់​លំដាប់ថ្នាក់​ នៃសាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតឡាវ ៕

រាល់ការចូលចតនាវាជប៉ុន នៅដែនសមុទ្រកម្ពុជា បានចូលរួមសកម្មភាពមនុស្សធម៌ ជាច្រើន​ដល់​ប្រជាជន

2022/03/15 11:47:38 am        264
ព្រះសីហនុ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០២២ នាវារបស់កងទ័ពជប៉ុន បានចូលមកចតនៅដែនទឹកកម្ពុជា ចំនួន ១២លើក (ចំនួន២៧គ្រឿង) ដែលការចូលមកចតនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយកងទ័ពជើងទឹកកម្ពុជា និងចូលរួមសកម្មភាពមនុស្សធម៌ជាច្រើន ដល់ប្រជាជនកម្ពុជាផងដែរ។នៅក្នុងពិធីទទួលស្វាគមន៍កងនាវាស្វ័យការពារជើងទឹកជប៉ុន នាព្រឹកថ្ងៃទី១៥ ខែមីនានេះ នៅកំពង់ផែ​ស្វយ័ត ខេត្តព្រះសីហនុ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា រាល់​នាវា​ដែលកងទ័ពជើងទឹកជប៉ុនមកកម្ពុជានេះ គឺដើម្បីចូលរួមហ្វឹកហ្វឺន​ជាមួយកងទ័ព​ជើងទឹកកម្ពុជា​ទាក់ទង​នឹងការសង្រ្គោះគ្រោះ​មហន្តរាយ ​និងជំនាញផ្សេងៗទៀត ។ ដោយឡែកនាវាជើងទឹកជប៉ុន​ចំនួន២គ្រឿង​ ដែលបានមកសំចតនៅដែនទឹកកម្ពុជា នាពេលនេះ គឺដើម្បីអបអរសាទរខួប៣០ឆ្នាំ ​នៃការ​បញ្ជូន​កងកម្លាំង​រក្សាសន្តិភាព​ជប៉ុន PKO ជាលើកដំបូង​មកកាន់​ប្រទេសកម្ពុជា។សូមបញ្ជាក់ថា នាវាស្វ័យការពារកងទ័ពជើងទឹករបស់ជប៉ុនចំនួនពីរគ្រឿង ​ដែលមានឈ្មោះថា URAGA និង HIRADO បានចូលចតកំពង់ផែស្វយ័តខេត្តព្រះសីហនុហើយ នៅព្រឹកថ្ងៃទី ១៥ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ ក្នុងគោលបំណងអបអរសាទរខួប៣០ឆ្នាំ នៃការ​បញ្ជូន​កងកម្លាំង​រក្សាសន្តិភាពជប៉ុន មកកាន់ប្រទេសកម្ពុជា។ នាវាURAGA លេខ៤៦៣ មានបណ្ដោយ ១៤១ម៉ែត្រ ទទឹង ២២ម៉ែត្រ ជម្រៅនាវា ​១៤ម៉ែត្រ ជម្រៅ​ទឹក ៥.៤ម៉ែត្រ មានទម្ងន់ផ្ទុក៥៦៥០តោន និង​ផ្ទុកនាវិកចំនួន ​១២៦នាក់ ។ នាវាHIRADO លេខ៣០៥ មាន​បណ្ដោយ ៦៧ម៉ែត្រ ទទឹង ១១ម៉ែត្រ ជម្រៅនាវា៥,២ម៉ែត្រ ជម្រៅទឹក ២.៧ម៉ែត្រ មានទម្ងន់ផ្ទុក ៦៩០តោន និងមាននាវិកចំនួន ៥៤នាក់។តាមការគ្រោងទុកនៅល្ងាចនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រកម្ពុជា នឹង​អញ្ជើញជួបសំណេះសំណាលជាមួយនាយនាវី ​និងពលនាវឹកស្វ័យការពារជើងទឹកជប៉ុន ដែល​បានកំពុងចូលសំចត​នៅកំពង់ផែរកម្ពុជាផងដែរ ​ដោយការ​សំណេះសំណាលនេះ​គឺដើម្បី​អបអរ​សាទរ​ខួបលើកទី៣០ នៃការបញ្ជូន​កង​កម្លាំងរក្សា​សន្តិភាព​ជប៉ុន​មក​កាន់​ប្រទេស​កម្ពុជា​និង​ដើម្បី​ថ្លែងអំណរគុណដល់កង​ទ័ពជប៉ុន​ដែល​ បាន​ជួយដល់​ប្រទេស​កម្ពុជា ​នាពេលកន្លងមកផងដែរ។លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ​ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងផងដែរថានាវាកងកម្លាំង​ស្វ័យការ​ពារជើងទឹកជប៉ុន បានមកធ្វើទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃ១៥ ​ដល់១៧ ខែមីនានេះ គឺចូលរួមខួបលើកទី៣០ នៃការបញ្ជូនកងរក្សាសន្តិភាព​របស់ប្រទេសជប៉ុន មកបំពេញ​បេសកកម្ម​នៅកម្ពុជា ដែលនោះ​ជាការបញ្ជូនកងរក្សាសន្តិភាពរបស់ជប៉ុន ​ចេញក្រៅ​ប្រទេស​ជាលើកដំបូង​បំផុត​។ លោកទូត បានបន្តថា តាមរយៈខួប៣០ឆ្នាំនេះ ​លោកសង្ឃឹមថា ​កងទ័ពកម្ពុជា ​និងជប៉ុន នឹង​បន្តអភិវឌ្ឍន៍​នូវទំនាក់ទំនង​ក្នុងវិស័យសហប្រតិបត្តិការការពារជាតិ​រវាងប្រទេសទាំងពីរ​ផងដែរ៕ អត្ថបទ៖ បាន ចក់

នៅថ្ងៃនេះនាវាស្វ័យការពារជប៉ុនពីរគ្រឿងនឹងមកដល់កម្ពុជា ដើម្បីប្រារព្ធខួបលើកទី៣០ (PKO)

2022/03/14 03:24:16 pm        889
​ព្រះសីហនុ៖ នៅថ្ងៃនេះ នាវាកងស្វ័យការពារជប៉ុនចំនួនពីរគ្រឿង នឹងធ្វើដំណើរមកដល់ដែនសមុទ្រកម្ពុជា ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដើម្បីប្រារព្ធពិធីអបអរសាទរឱកាសខួបលើកទី៣០ នៃកិច្ចសហប្រតិបត្ដិរក្សាសន្ដិភាព (PKO) កម្ពុជា-ជប៉ុន ដែលនឹងចាប់ផ្ដើមនៅថ្ងៃស្អែក។ដើម្បីបង្កើនទំនាក់ទំនងនិងពង្រឹងកិច្ចសហប្រតិបត្ដការ នាវាកងស្វ័យការពារជប៉ុន នឹងចូលចត នៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ធ្វើទស្សនកិច្ចពីវឌ្ឍនភាពរបស់ខេត្ដព្រះសីហនុ និងផ្លាល់ប្ដូរបទពិសោធន៍ជាមួយកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា នេះ ។ នាវាស្វ័យការពារជប៉ុនចំនួនពីរគ្រឿង (JMSDF) មានឈ្មោះ (URAGA និង HIRADO) នឹងមកដល់ជាមួយកងនាវិកជាង ១០០នាក់។ នេះបើយោងតាមលិខិតជូនដំណឹង ចុះថ្ងៃទី៩ ខែមីនា នេះ របស់ស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ជម្រាបជូនក្រសួងការបទេស និងកិច្ចសហប្រតិបត្ដិ ការអន្ដរជាតិកម្ពុជា។នាយនាវីមូលដ្ឋានសមុទ្ររាម បានបញ្ជាក់ថា យោងតាមកម្មវិធី គឺនាវាកងស្វ័យការពារជប៉ុន នឹង មកដល់​សមុទ្រកម្ពុជា នៅថ្ងៃនេះ តែមិនទាន់ចូលចតនៅកំពង់ផែស្វយ័តអន្ដរជាតិ​ក្រុងព្រះសីហនុភ្លាមទេ ​ព្រោះត្រូវធ្វើចត្ដាឡីស័កសិន (ធ្វើតេស្ដទាំងអស់) ។ នៅថ្ងៃទី១៥ ខែមីនានេះ នាយនាវី នាយវីរង និងពលនាវិក ៦០នាក់ នឹងទៅធ្វើបដិសណ្ឋាកិច្ចនាវា​កង​ស្វ័យការពារជប៉ុន នៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះ សីហនុ ក្រោមអធិបតីភាពសម្ដេច​ពិជ័យសេនា ទៀ បាញ់ ​ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ នៅថ្ងៃទី១៦ ខែមីនា នេះ កងនាវិកស្វ័យការពារជប៉ុន ​នឹងធ្វើដំណើរទស្សនកិច្ចតាមនាវាកងទ័ព ជើង​ទឹកកម្ពុជា ​ទៅទីបញ្ជាការកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ​ជួបសំណេះសំណាល​ជាមួយមេបញ្ជា ការមូលដ្ឋានសមុទ្ររាម ​និងធ្វើបទបង្ហាញផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក រួចហូបអាហារ​សាមគ្គីថ្ងៃ ត្រង់នៅមូលដ្ឋានសមុទ្ររាម៕អត្ថបទ៖ គង់ ប៊ុនថា

កុមារអាយុ៦ឆ្នាំឡើងមានសុវត្ថិភាពជាងមុនពេលនៅសាលារៀន បន្ទាប់ពីចាក់វ៉ាក់សាំងដូសជំរុញរួច

2022/03/14 01:25:15 pm        563
ភ្នំពេញ៖ ស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ កុមារអាយុ៦ឆ្នាំឡើង រស់នៅរាជធានីភ្នំពេញ ទទួលបានចាក់វ៉ាក់សាំង ដូសទី៣រួច គឺមានសុវត្ថិភាពជាងមុន អាចទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី អូមីក្រុង។អាណាព្យាបាលនាំកុមារមកចាក់វ៉ាក់សាំង នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមី នានេះ បានប្រាប់BTVឱ្យដឹងថា ​បន្ទាប់ពីកូនៗ ដែលមានអាយុពី៦ឆ្នាំឡើង បានចាក់វ៉ាក់សាំង​ដូសទី៣រួច ​ជួយ​បង្កើន​ទំនុកចិត្ត កាត់បន្ថយ​ហានិភ័យ​ឆ្លងជំងឺកូវីដ-១៩ ​ពេលពួកគេនៅសាលារៀន។ បើទោះបីចាក់ វ៉ាក់សាំងរួចក្តី ​អាណាព្យាបាលនៅតែបន្តយកចិត្តទុកចំពោះកូនៗ ដោយណែនាំ​ដល់កុមារ ត្រូវអនុវត្តវិធាន ​ការសុខាភិបាល ៣កុំ ៣ការពារ ​និងចេះអនាម័យពេលនៅសាលារៀន។ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​ជូនប្រជាពលរដ្ឋ ​គឺ​ជាយុទ្ធសាស្រ្ត​ចម្បង​មួយ ​ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បានៃជំងឺកូវីដ-១៩។ បច្ចុប្បន្នកម្ពុជា រកវ៉ាក់សាំងកូវីដ-១៩បានជាង ៤៣លានដូស ​រាប់​បញ្ជូល​ទាំង​ការ​បញ្ជាទិញពី​ប្រទេសចិន ​ជំនួយតាមរយៈយន្តការកូវ៉ាក់​ និងបណ្តាប្រទេសផ្សេងៗ​មួយចំនួនទៀត សម្រាប់​ប្រើប្រាស់​ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូន ​ពលរដ្ឋអាយុពី៣ឆ្នាំឡើង​ ចាប់ពីដូសទី១ ​ដល់ដូសទី៤។សម្រាប់ពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ​អាចទៅទទួលការចាក់វ៉ាក់សាំងបាន នៅទីតាំងសុខាភិបាលសាធារណៈនានា៕អត្ថបទ៖ ទូច សោភ័ណ

ក្រសួងពាណិជ្ជកម្ម​ បើកសិក្ខាសាលាសម្រាប់តំបន់អាស៊ីបូព៌ា និងអាស៊ាននៅថ្ងៃនេះ

2022/03/14 12:54:29 pm        634
ភ្នំពេញ៖ វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ (TTRI) សហការជាមួយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ាន និងអាស៊ីបូព៌ា (ERIA) នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ បានបើកសិក្ខាសាលាស្តីពី ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ផលបច្ច័យ បញ្ហាប្រឈម និងកំណើនសេដ្ឋកិច្ចនាពេលអនាគតសម្រាប់តំបន់អាស៊ីបូព៌ា និងអាស៊ាន ដែលប្រព្រឹត្តទៅ នៅសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី។សិក្ខាសាលានេះ បានធ្វើឡើងក្រោមវត្តមានរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពីមន្ត្រីមកពីបណ្តាអន្តរក្រសួង ស្ថានទូត ស្ថាប័នជាតិ-អន្តរជាតិ និងវិស័យ​ឯកជនដែលពាក់ព័ន្ធ ​ដែលប្រព្រឹត្តទៅដោយផ្ទាល់ ​និងតាមប្រព័ន្ធវីដេអូ អនឡាញ។ គោលបំណងសំខាន់របស់សិក្ខាសាលានេះ ​គឺដើម្បីផ្សព្វផ្សាយពីបញ្ហាប្រឈម យន្តការនៃការ​ប្តេជ្ញា​ចិត្ត និងទិដ្ឋភាពបច្ចេកទេសផ្សេងៗទៀត​ក្រោមកិច្ចព្រមព្រៀង ​អមដោយកិច្ចពិភាក្សាស៊ីជម្រៅ​ដោយ​វាគ្មិនជាមន្ត្រីជំនាញជាតិ​ និងអ្នកស្រាវជ្រាវអន្តរជាតិ​ អំពីទំនាក់ទំនងរវាង​កិច្ចព្រមព្រៀងនេះ និង​និម្មាបនកម្ម​ផ្នែក​ពាណិជ្ជកម្មកម្រិតតំបន់-សកល៕អត្ថបទ៖ ឈិត បូរ៉ាវី ​

ឆ្នាំ២០២១ ក្រសួងអភិវឌ្ឍន៍ជនបទជួសជុលផ្លូវបាន៤៧០ខ្សែ ស្មើជាង៣៧០០គីឡូម៉ែត្រ

2022/03/14 05:57:59 am        963
ភ្នំពេញ៖ ក្រោមហិរញ្ញប្បទានថវិកាជាតិ ក្រសួងអភិវឌ្ឍន៍ជនបទ កាលពីឆ្នាំ២០២១ បានជួសជុល និងថែទាំផ្លូវជនបទ ដែលមានទាំងផ្លូវកៅស៊ូ និងផ្លូវក្រាលក្រួសក្រហមជាដើម បានចំនួន៤៧០ខ្សែ ដែលស្មើនឹងជាង ៣៧០០គីឡូម៉ែត្រ ។យោងតាមរបាយការណ៍លទ្ធផលការងារឆ្នាំ២០២១ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ​បានបង្ហាញថា រាល់ការ​អនុវត្តសកម្មភាពការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ​និង​គមនាគន៍​ជនបទ ក្រសួង បាន​នឹងកំពុងប្រើប្រាស់ប្រភពធនធានហិញ្ញវត្ថុសំខាន់ៗ ចំនួន២​ គឺប្រភព​ហិរញ្ញប្បទានថវិកាជាតិ និង​ប្រភពហិរញ្ញប្បទាន​ថវិកា​របស់ដៃគូអភិវឌ្ឍន៍ ។របាយការណ៍ ​បានបន្តថា ដោយ​អនុវត្តក្រោម​ហិរញ្ញប្បទានថវិកាជាតិ ក្រសួង ​បាន​ជួសជុស​ និងថែ ទាំផ្លូវ​ជនបទ ​បានចំនួន៤៧០ខ្សែ ស្មើជាង៣៧០០គីឡូម៉ែត្រ​ បាន​ស្ថាបនា​ពង្រីក​វិសាលភាព និង​កែលម្អ​កម្រិតផ្លូវជនបទ​ បានប្រវែងជាង១០០០គីឡូម៉ែត្រ និងក្រាល​ក្រួស​ក្រហមជាង ១៧០០គីឡូ​ម៉ែត្រ។លទ្ធផលនេះ ​បានបង្ហាញថា​ សម្រេចតាមផែនការ ១០០ភាគរយ ​និង៩៦ភាគរយ ធៀបនឹងផែនការ​យុទ្ធសាស្ត្រ ថវិកា៣ឆ្នាំរំកិល ២០២០-២០២២ ក៏ប៉ុន្តែលទ្ធផលឆ្នាំ២០២១នេះ ​នៅទាបជាងឆ្នាំ២០២០ ប្រមាណជាង ​៧ភាគរយ ដោយ​សារ​ឱនភាព​ថវិកាជាតិ​ ដែល​បាននឹងកំពុងបង្កឡើងពីវិបត្តិ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។ប្រភពដដែល បានបន្ថែមថា ដោយឡែក ​ក្រោម​គម្រោង​ហិរញ្ញប្បទាន​ដោយ​ដៃគូអភិវឌ្ឍន៍​ក្រសួង បាន​ស្ថាបនា ​និងកែលម្អលើកកម្រិតផ្លូវជនបទបានចំនួនជាង ៦៦ភាគរយ ​ធៀបនឹងផែនការ ទាប​ជាង ឆ្នាំ២០២០ ជាង១០ភាគរយ ​ដោយសារ​គម្រោងភាគច្រើន ​កំពុងស្ថិតក្នុង​ដំណាក់កាល​ដោះស្រាយ​ផលប៉ះពាល់ដំណាក់កាលអនុវត្តកិច្ចលទ្ធកម្ម ​និងដោយសារឥទ្ធិពល នៃការរីក​រាលដាល​ជំងឺកូវីដ-១៩ ធ្វើឲ្យ ​សកម្មភាពប្រទេសមួយចំនួន​ មានការអាក់ខាន​ ឬយឺតយ៉ាវ ។បើតាមរបាយការណ៍ បានបញ្ជាក់ថា ​ពាក់ព័ន្ធនឹងបញ្ហាផ្លូវនេះ ​នៅឆ្នាំ២០២២ ក្រសួង​ នឹងអនុវត្ត យន្តការ​ក្រុមការ​ងារត្រួតពិនិត្យយានយន្តដឹក​ជញ្ជូន​លើ​ស​ទម្ងន់​កម្រិតកំណត់ និង​ខុស​ទំហំ​លើបណ្ដាញផ្លូវ ជនបទ ធ្វើការ​ទប់ស្កាត់​រាល់សកម្មភាពដឹកលើសទម្ងន់​ដោយប្រើប្រាស់​ជញ្ជីង​ថ្លឹង​ទម្ងន់ចល័ត ​និងបន្តជួសជុលកែលម្អផ្លូវជនបទ ជាដើម៕អត្ថបទ៖ បាន សុខរិទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ភ្ញៀវទេសចរចិននៅព្រំដែនកូរ៉េខាងជើង សង្ឃឹមថានឹងមានទំនាក់ទំនងប្រកបដោយស្ថិតស្ថេរ
06/08/2026 08:06 PM
របាយការណ៍៖ មន្ត្រីហេសបូឡា បញ្ជាក់​ថា ក្រុមមិនមានទំនាក់ទំនងផ្ទាល់ជាមួយលោក Trump ទេ
06/08/2026 08:06 PM
EU ដាក់ទណ្ឌកម្មលើអ្នកនាំពាក្យអង្គភាពកងទ័ព​ជើង​ទឹក IRGC និងបញ្ជាការតំបន់របស់​អ៊ីរ៉ង់
06/08/2026 08:06 PM
រលកយក្សស៊ូណាមិទៅ​ដល់ជប៉ុន ក្រោយ​មាន​រញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ នៅហ្វីលីពីន
06/08/2026 08:06 PM
មនុស្ស ៣២នាក់ស្លាប់ ជាង ២០នាក់បាត់ខ្លួន ក្រោយការរញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ អង្រួនតំបន់ភាគខាងត្បូងហ្វីលីពីន
06/08/2026 08:06 PM
ចិននិយាយថា គោលជំហរឧបទ្វីបកូរ៉េមិនផ្លាស់ប្តូរ ខណៈលោក Xi បំពេញទស្សនកិច្ចនៅកូរ៉េខាងជើង
06/08/2026 07:06 PM
អ៊ីរ៉ង់បន្ទោសសហរដ្ឋ​អាមេរិក អំឡុងពេល​មាន​​ការ​វាយ​ប្រហារទៅ​វិញ​ទៅមក​ថ្មីៗជាមួយអ៊ីស្រាអែល
06/08/2026 07:06 PM
នាវា ១គ្រឿង កើត​អគ្គិភ័យ​ នៅឯសមុទ្រអូម៉ង់ តែ​នាវិកជនជាតិ​ឥណ្ឌា ២៤នាក់ «មានសុវត្ថិភាព»
06/08/2026 07:06 PM
សម្តេចប៉ាបជំរុញឲ្យក្រុមមេដឹកនាំបញ្ឈប់ការបែងចែក ខណៈទ្រង់ជួបជនអន្តោប្រវេសន៍ និងអ្នកគ្មានផ្ទះសម្បែងនៅអេស្ប៉ាញ
06/08/2026 07:06 PM
នគរបាលសូម៉ាលី បង្ហាញអាវុធរឹបអូសបាន ក្រោយការប៉ះទង្គិចគ្នានៅទីក្រុង Mogadishu
06/08/2026 07:06 PM