BREAKING NEWS | កម្ពុជា និងថៃឯកភាពឈប់បាញ់គ្នា និងត្រលប់ទៅអនុវត្តបទឈប់បាញ់តាមរយៈការសម្របសម្រួលរបស់ប្រធានាធិបតីអាមេរិក
តម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់ពីកម្ពុជាតបណ្តាញប្រព័ន្ធអ៊ីនធឺណិតពីហុងកុង
វេទិកានយោបាយអាស៊ី-អឺរ៉ុប ស្នើឱ្យភាគីជម្លោះគោរពចំពោះកិច្ចព្រមព្រៀងសន្តិភាពនានា និង​ធម្មនុញ្ញ UN
ក្រសួងរៀងចំដែនដី នឹងបង្កើតសួនបន្ថែមក្នុងទីក្រុង ឆ្លើយតបនឹងកំណើនពលរដ្ឋក្នុងទីក្រុង

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ អាទិភាពកំពូលរបស់យើងគឺសន្តិភាព ដើម្បីធានានូវសិទ្ធិរស់រានមានជីវិត

2022/03/07 11:28:20 am        506
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា កម្ពុជាបានប្រឹងប្រែងជាង ៤០ឆ្នាំហើយ ក្នុងការប្រកាន់គោលការណ៍ជាអាទិភាពកំពូលនោះ គឺសន្តិភាព។សម្ដេចតេជោ បានអំពាវនាវយ៉ាងដូច្នេះ ក្នុងពេលសម្តេចនិងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់​មន្ទីរពេទ្យ​មិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ​និងសាលាបឋមសិក្សា វិទ្យាល័យតេជោសែនត្បូងឃ្មុំ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី ៧ខែមីនានេះ។សម្ដេច បានគូសបញ្ជាក់ថា ការប្រកាន់យកនូវគោលការណ៍​ជាអាទិភាពកំពូលគឺ​សន្តិភាពនេះ ដើម្បីសិទ្ធិរស់រានមានជីវិត​ ហើយបើមានសិទ្ធិរស់រានមានជីវិតហើយ គឺសិទ្ធិបញ្ចេញ​មតិប្រជាធិបតេយ្យ​ និងសិទ្ធិមនុស្សត្រូវបានធានា។ សម្ដេចថា ការដែលកម្ពុជាបានខិតខំក្នុង​ការរក និងរក្សាបាននូវសន្តិភាពមកដល់ថ្ងៃនេះ យើងមិន​អាច​បណ្ដែតបណ្ដោយ​ឱ្យក្រុមមនុស្សមួយក្រុម​មក​បំផ្លាញបំផ្លាញ​សន្តិភាពយើងបានទេ។សម្ដេច បានបញ្ជាក់ថា ឥឡូវនេះ ការជាក់ស្ដែងបានកើតឡើងនៅអ៊ុយក្រែន នៅអ៊ីរ៉ាក់ នៅស៊ីរី លីប៊ី ដែលកំពុងបន្ត ប៉ុន្តែឥឡូវនេះ បានកើតឡើងនៅអឺរ៉ុបតែម្ដង។សម្តេច បញ្ជាក់ថា ប្រទេសនៅអឺរ៉ុប ទោះបីមិនទាន់ទទួលនូវការវាយប្រហារ ក៏កំពុងតែផ្ដោតការ​យកចិត្តទុក​ដាក់នូវ​សន្តិភាពនៅអឺរ៉ុប។ អ៊ីចឹងទេ​សម្តេច ក៏សង្ឃឹមថា អ្នកខាងក្រៅដែលមើលឃើញ​ពីការយកចិត្តទុកដាក់នៃនយោបាយផ្ដល់អាទិភាពកំពូលទៅលើបញ្ហាសន្តិភាព សម្រាប់អ៊ុយក្រែន ក៏ត្រូវតែយល់ពីយើង​ផងដែរ ព្រោះកុំចាំបាច់មានសង្គ្រាមហើយ​ទើបចាប់ផ្ដើម​នឹក​ដល់ថា​ធ្វើយ៉ាង​ណា​ឱ្យមាន​សន្តិភាពព្រោះ​បើសិន​ឲ្យមានផ្ទុះហើយ ​លើកនេះ​ប្រហែល​ជាគ្មានហ៊ុនសែនធ្វើ​នយោបាយឈ្នះ-ឈ្នះ ជាលើកទីពីរនោះទេ។ សម្តេចថា ការខុសត្រូវតិចតួចត្រូវនិយាយគ្នា ។តម្រូវការនៅក្នុងសង្គមវាតែងតែមានបញ្ហានេះ បញ្ហានោះកើតឡើង ប៉ុន្តែបញ្ហានោះ វាទាមទារ​ឲ្យយើង​អត់ធ្មត់ ​ដោះស្រាយតាមផ្លូវ​សីលធម៌​ក្តីតាមផ្លូវច្បាប់ក្តី ប៉ុន្តែកុំអ្វីឡើងមកចាប់​ហ៊ុនសែន​អំពាវនាវឲ្យកម្លាំងប្រដាប់អាវុធបែរចុងកាណុង មកបាញ់ហ៊ុនសែន​ តើនោះជាអ្វី?មានន័យថា អំពាវនាវឲ្យមានសង្គ្រាម ​ដូច្នេះគឺអ្នក ​នៅតែឯងនោះទៅ។ ទៅជាឧទាមក្រៅច្បាប់នោះទៅ ប៉ុន្តែបើសិនជាអ្នកជាឧទ្ទាមក្រៅច្បាប់ នៅក្នុងប្រទេសអ្នកមិនអាចរួចខ្លួននោះឡើយ។ដូច្នេះគ្រប់ពេលណាៗទាំងអស់សម្ដេច តែងតែអំពាវនាវឲ្យយកចិត្តទុកដាក់ ​រក្សាសន្តិភាព ស្ថេរភាព​នយោបាយ​ជាមួយនឹងការយកចិត្តទុកដាក់ទៅលើបញ្ហាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលទាំងពីរនេះ​ត្រូវក្តាប់ឱ្យមាំ ​ទើបធានាថា​កម្ពុជា​បោះជំហានទៅមុខហើយ៕អត្ថបទ មុត សុទ្ធ

ថ្ងៃដំបូងខេត្តកំពត មានគណបក្សនយោបាយចំនួន៤ មកដាក់ពាក្យសុំចុះបញ្ជីបេក្ខជន

2022/03/05 01:19:56 pm        740
កំពត៖ ថ្ងៃទី១នៃការបើកទទួលពាក្យសុំចុះបញ្ជីបេក្ខជនឈរឈ្មោះ ក្នុងការបោះឆ្នោតជ្រើសរើស សមាជិកក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២នេះ ខេត្តកំពត មានគណបក្សនយោបាយចំនួន៤ បានមកដាក់ពាក្យ ខណៈដែលគណបក្សនយោបាយពីរផ្សេងទៀត នៅមិនទាន់មកដាក់ពាក្យ ។នេះបើយោង​តាម​ការ​បញ្ជាក់ឲ្យដឹងពី​ប្រធានគណៈកម្មាធិការរៀបចំ​ការបោះឆ្នោតខេត្តកំពតលោក តែជិន ណារិត កាលពីម្សិលមិញ ហើយលោក ក៏ស្នើសុំឲ្យគណបក្ស​នយោបាយ​រូសរាន់​ក្នុង​ការ​មក​ដាក់ពាក្យ​ផងដែរ។.លោក តែជិន ណារិត ប្រាប់ឲ្យដឹងថា លោកបាន​ជួប​ប្រជុំជូនដំណឹង​ដល់បក្សនយោបាយទាំងអស់ បីដងមុនថ្ងៃបើកទទួលពាក្យសុំចុះបញ្ជីបេក្ខជនឈរឈ្មោះ ក្នុងការបោះឆ្នោតជ្រើសរើស សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់អាណត្តិទី៥​ ឆ្នាំ២០២២នេះ ។ ហើយបើទោះជាការដាក់ពាក្យ​សុំចុះ​បញ្ជី​មាន​ធ្វើតាម​ប្រព័ន្ធបច្ចេកវិទ្យា ​ក៏បក្សនយោបាយនីមួយៗមានការត្រៀមលក្ខណៈបានល្អ ។ យ៉ាងណាក៏ដោយ ក្នុងការដាក់ពាក្យចុះបញ្ជីបេក្ខជននេះ មានគណបក្សពីរមិនទាន់មកដាក់ គឺគណបក្សយុវជនកម្ពុជា និង​គណបក្ស​សញ្ជាតិ​កម្ពុជា ។ខេត្តកំពតមាន៩ក្រុងស្រុក និងមាន៩៣ ​ឃុំសង្គាត់ ដែល​គណបក្ស​នយោបាយត្រូវមក​ដាក់ពាក្យ​សុំ​ចុះ​បញ្ជី​បេក្ខជនតំណាងបក្សរបស់ខ្លួន នៅតាមឃុំសង្គាត់នីមួយៗ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ ២០២២នេះ៕អត្ថបទ៖ សារីម

គណបក្សប្រជាជនកម្ពុជាសង្កាត់អូរម៉ាល់ និងសង្កាត់វត្តគរ ក្រុងបាត់ដំបងរៀបចំទិវាអន្តរជាតិ​នារី៨មីនា ខួបលើកទី១១១

2022/03/05 01:02:04 pm        1370
បាត់ដំបង៖ ឯកឧត្តម ទ្បេង ប៉េងទ្បុង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានសង្កាត់អូរម៉ាល់ និងសង្កាត់វត្តគរ បានអញ្ជើញជាអធិបតីភាព រៀបចំកម្មវិធីអបអរសាទរទិវាអន្តរជាតិនារី៨មីនា ខួបលើកទី១១១ ជូនដល់សមាជិកសមាជិកា និងប្រជាពលរដ្ឋ ។ពិធីនេះ បានរៀបចំធ្វើនៅក្នុងភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ ដោយមានការអញ្ជើញ​ចូលរួម​ពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធានក្រុមការងារចុះជួយសង្កាត់អូរម៉ាល់ ​និងសង្កាត់វត្តគរ អាជ្ញាធរ លោកគ្រូ អ្នកគ្រូ សមាជិក ​សមាជិកាក្រុមការងារគណបក្ស គណបក្សក្រុង សង្កាត់ ឃុំ ភូមិចូលរួមប្រមាណ ជិត៣០០នាក់។ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ទ្បេង ប៉េងទ្បុង ក៏បានពាំនាំនូវការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីសំណាក់​សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស​ប្រជាជន​កម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាអនុប្រធានគណបក្ស​ប្រជាជន​កម្ពុជា ជូនដល់អង្គពិធីទាំងមូល ​ដោយបាន​គូសបញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់ ​តែងតែមានក្តីនឹករលឹក ​និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ឯកឧត្តម ទ្បេង ប៉េងទ្បុង បានថ្លែងកោតសរសើរចំពោះសកម្មភាពការងារកន្លងមក​ដែលស្រ្តីនៅ​ក្នុង​សង្កាត់វត្តគរ និងសង្កាត់អូរម៉ាល់ ​បានកសាង​សមិទ្ធផល​ជាច្រើនក្រោមកិច្ចរួបរួម​សហការសាមគ្គីគ្នា​ជាធ្លុងមួយ​ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ដែលអាចឈានទៅ​សម្រេចទិសដៅជាមួយរាជរដ្ឋាភិបាល។ ឯកឧត្តមបានបញ្ជាក់ថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានលើកទឹកចិត្ត និងផ្តល់ឱកាសទូលាយចំពោះស្រ្តីអោយចូលរួមការងារសង្គម នយោបាយ និងពាណិជ្ជកម្មជាដើម។ ស្រ្តីជាច្រើនបានកំពុងកាន់តួនាទីជាអ្នកសម្រេចចិត្ត ទាំងក្នុងវិស័យសាធារណៈ និងឯកជន។ រាជរដ្ឋាភិបាលបានកំណត់ថា ស្ត្រីគឺជាឆ្អឹងខ្នង​សេដ្ឋកិច្ចគ្រួសារ និងសង្គម គ្រួសារ និងសង្គមមិនអាចខ្វះស្ត្រីបានឡើយ។ ឯកឧត្តម ប្រធាន បានស្នើឲ្យអាជ្ញាធរ ពិសេសក្រុមការងារគណបក្ស បន្តយកចិត្តទុកដាក់ពង្រឹង​សមត្ថភាព​ស្រ្តី និងក្មេងស្រីសម្រាប់បន្តវេន ដោយយកចិត្តទុកដាក់ក្នុងការអប់រំក្មេងស្រីតាំង​ពី​មត្តេយ្យសិក្សា ការលើកទឹកចិត្តក្មេងស្រីកុំឱ្យលះបង់ការសិក្សានៅគ្រប់កម្រិត និងការទប់ស្កាត់​មិនឱ្យមានអំពើហិង្សា ការរើសអើង ព្រមទាំងពង្រីកសេវាគាំទ្រដល់ក្មេងស្រីនៅក្នុងសាលា និង​ឲ្យមានការអនុវត្តឱ្យសកម្មផុលផុស នៃយុទ្ធនាការដើម្បីប្រយុទ្ធប្រឆាំង ​និងបង្ក្រាបអំពើចោរកម្ម ឃាតកម្ម ​ការប្លន់ប្រដាប់អាវុធ ​ការជួញដូរ​គ្រឿងញៀន​ ការជួញដូរមនុស្ស អំពើហិង្សាគ្រប់​រូបភាពលើស្ត្រី និងកុមារ។ឯកឧត្តម ទ្បេង ប៉េងទ្បុង បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវរៀនរស់នៅជាមួយនឹងកូវីដ១៩ ដោយបន្តអនុវត្តរាល់វិធានការសុខាភិបាល “៣ការពារ ៣កុំ“ មិនត្រូវធ្វេសប្រហែសឡើយ ពីព្រោះ​ថា មេរោគកូវីដ-១៩ ពិសេសវីរុសបំប្លែងថ្មី អូមីក្រុង បាននឹងកំពុងឆ្លងរីករាលដាលយ៉ាង​ខ្លាំងនៅ​ឡើយ។ ឯកឧត្តម បានជំរុញប្រជាពលរដ្ឋនាំកូនចៅ តូចៗទៅទទួលវ៉ាក់សាំងបង្ការជំងឺនានា និងវ៉ាក់​សាំង​ប្រឆាំង​កូវីដ-១៩ ដើម្បីការពារសុខភាពកូនចៅខ្លួន ​និងជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល​ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលចូលក្នុងសហគមន៍។ក្នុងឱកាសនោះ ឯកឧត្តម ទ្បេង ប៉េងទ្បុង និងក្រុមការងារ ​ផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ដល់ស្រ្តី ដែលបានចូលរួម ​ក្នុងសង្កាត់អូរម៉ាល់ ​និងសង្កាត់វត្តគរ ជាការគោរព និងលើកទឹកចិត្តផងដែរ ៕

រដ្ឋមន្ត្រីការបរទេស ចង់ឲ្យមានការហោះហើរត្រង់កម្ពុជា-ចិនឡើងវិញ​បន្ទាប់ពីបើកប្រទេស​ជាច្រើន​ខែហើយ

2022/03/05 12:17:53 pm        1091
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន បានបង្ហាញពីសុទិដ្ឋិនិយម នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងចិន ក្រោយពីកម្ពុជាបើកឲ្យមានសកម្មភាពសង្គមឡើងវិញ ហើយបើកទទួលភ្ញៀវទេសចរណ៍វ៉ាក់សាំងនោះ ឯកឧត្តម ចង់ឲ្យមានការហោះហើរត្រង់ឡើងវិញ រវាងកម្ពុជា-ចិន ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ច ។ក្នុងជំនួបជាមួយលោកជំទាវ យ៉ាង យ៉ាន់យី តំណាងពិសេសរបស់ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី៤ ខែមីនាម្សិលមិញ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បាន​សម្តែងអំណរអរគុណ ចំពោះប្រទេសចិន ដែលបានបន្តផ្តល់ជំនួយគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតកូវីដ-១៩ ។ ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីសង្ឃឹមចង់ឃើញការហោះហើរត្រង់ រវាងប្រទេសទាំងពីរ ចាប់ដំណើរការឡើងវិញ សម្រាប់ជាផលប្រយោជន៍ដល់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍ និងធុរៈកិច្ច ។ក្នុងឱកាសនោះលោកជំទាវ យ៉ាង យ៉ាន់យី បានអះអាងជាថ្មីម្តងទៀត នូវការប្តេជ្ញាចិត្ត​របស់​ប្រទេសចិន​ក្នុងការពង្រឹង ​និងពង្រីកបន្ថែមទៀត ​នូវកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា នៅលើគ្រប់វិស័យ ។ក្រៅពីការងារកិច្ចសហប្រតិបត្តិការភាគីទាំងពីរ ក៏បានពិភាក្សាទៅលើបញ្ហា​កំពុង​កើតឡើង ក្នុង​ប្រទេសមីយ៉ាន់ម៉ា​ ក្នុងនោះ​ឯកឧត្តម ប្រាក់ សុខុន ​លើកឡើងថា​ នៅចុងខែមីនា ឆ្នាំ២០២២ គណៈប្រតិភូគ្រោងធ្វើដំណើរទស្សនកិច្ច ​ជាលើកដំបូងរបស់ឯកឧត្តម ​ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រេសិតពិសេស​ របស់ប្រធានអាស៊ាន ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ​ដំណើរទស្សនកិច្ចនេះ​ ធ្វើឡើងក្នុងគោលបំណង ដើម្បីបន្តជំរុញ​ការ​អនុវត្តកិច្ចព្រមព្រៀង ​ជា​ឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន ​ជាពិសេសដើម្បីបញ្ចប់​អំពើហិង្សា បង្កើត​លក្ខខណ្ឌ​អំណោយផលសម្រាប់ការផ្តល់ជំនួយមនុស្សធម៌ តាមរយៈការរៀបចំឱ្យមានកិច្ចប្រជុំ​ពិគ្រោះយោបល់ស្តីពី ​ការផ្តល់ជំនួយមនុស្សធម៌ ​និងបង្កើតបរិយាកាសអំណោយផល ​ដល់កិច្ច​សន្ទនា​នយោបាយក្នុងចំណោមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ​ដើម្បីឈានទៅរកការបង្រួបបង្រួមជាតិ ។ លោកជំទាវ យ៉ាង យ៉ាន់យី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ក្នុងតួនាទីជាប្រធានអាស៊ាន​ ក្នុងការ​ធ្វើឱ្យមានវឌ្ឍនភាពលើការ​អនុវត្តកិច្ចព្រមព្រៀង ​ជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន តាមរយៈដំណើរទស្សនកិច្ចការងារ​របស់​សម្ដេច ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ។លោកជំទាវ បានគាំទ្រយ៉ាងពេញទំហឹងរបស់ប្រទេសចិន ចំពោះតួនាទីជាប្រធានអាស៊ានរបស់​កម្ពុជា​ និងគាំទ្រដល់បេសកកម្មរបស់ ឯកឧត្តម ប្រាក់ សុខុន ក្នុងនាមជាប្រេសិតពិសេសរបស់​ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា ​ហើយលោកជំទាវ​ សង្កត់ធ្ងន់ថា ​ប្រទេសចិន​នឹង​ដើរតួនាទីស្ថាបនា ក្នុងការស្វែងរកដំណោះស្រាយ​ប្រកប​ដោយសន្តិវិធី ​ចំពោះវិបត្តិនៅមីយ៉ាន់ម៉ា ៕អត្ថបទ៖ បាន សុខរិទ្ធិ

រាជរដ្ឋាភិបាលកម្ពុជា មិនបង្អន់ដៃលើការងារបោសសម្អាតមីន ដើម្បីជោគជ័យឆ្នាំ២០២៥

2022/03/04 02:47:31 pm        931
បាត់ដំបង៖ ដើម្បីទទួលបានជោគជ័យកម្ពុជាគ្មានមីននៅឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មិនបានបង្អន់ដៃឡើយ លើការងារបោសសម្អាតមីន ការចលនាកៀរគរធនធាន និងការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ ត្រូវតែដំណើរការដោយរលូន និងដើរទន្ទឹមគ្នា ។ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ កាលពីម្សិលមិញ បានដឹកនាំតំណាងប្រទេសម្ចាស់ជំនួយ ចុះពិនិត្យ កិច្ចប្រតិបត្តិការបោសសម្អាតមីនរបស់កងឯកភាពទី២ នៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ក្រោមការគាំទ្រគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ នៅខេត្តបាត់ដំបង ដោយមានការចូលរួមពីលោកស្រី អេលីហ្សា ឆេកឃឺ (Allissar Chaker) តំណាង UNDP ប្រចាំនៅកម្ពុជា លោកលេខាទូតទី១ នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងលោកស្រីនាយករងប្រចាំប្រទេសនៃភ្នាក់ងារ KOICA ។ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ថា អាជ្ញាធរមីន ក្នុងនាមជាសេនាធិការឲ្យរាជរដ្ឋាភិបាល បាននឹងកំពុងបន្តកិច្ចខិតខំប្រឹងប្រែង និងបំពេញបេសកកម្មរួមគ្នាជាមួយដៃគូអភិវឌ្ឍន៍ ប្រទេស​ជាមិត្ត​ប្រតិបត្តិករបោសសម្អាតមីន និងភាគីពាក់ព័ន្ធ ក្នុងការគាំទ្រដើម្បីឲ្យកម្ពុជារួចផុត​ពីគ្រាប់មីន ព្រមទាំងបានអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ ​និងប្រទេសជាមិត្ត ​ដែលបាននឹងកំពុងជួយ និងមិនទាន់​បាន​ជួយកម្ពុជា បន្តគាំទ្រនិងចូលរួមដើម្បីបញ្ឈប់វត្តមានគ្រាប់មីន និងដើម្បីភាគជោគជ័យ​របស់​កម្ពុជា។ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ការងារបោសសម្អាតមីន ​នៅតែបន្តទៅមុខជានិច្ច ហើយ​ការស្រាវជ្រាវទិន្នន័យ​ចម្ការមីនមិនបច្ចេកទេស ​(Non-Technical Survey) និងការពិនិត្យ​ឡើងវិញ​ នូវការប្រើប្រាស់ដី​ (Revisit) ​ត្រូវតែដើរទន្ទឹមគ្នា ​ដើម្បីកាត់បន្ថយផ្ទៃដី កាត់បន្ថយ​ពេល​វេលា និងកាត់បន្ថយការចំណាយធនធានបោសសម្អាត៕អត្ថបទ៖ នឿត សុភក្ត្រ

សម្ដេចតេជោ៖ រុស្ស៊ីនឹងយល់ដែលកម្ពុជា សម្រេចចូលរួមក្នុងមហាសន្និតបាតUNជាមួយប្រទេសដទៃទៀត

2022/03/04 01:55:37 pm        414
ភ្នំពេញ៖ សម្ដេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា មិត្តរុស្ស៊ី នឹងយោគយល់ចំពោះការសម្រេចចិត្តរបស់កម្ពុជា ក្នុងការចូលរួមជាមួយប្រទេសដទៃទៀត ដើម្បីចូលរួមនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល ដកស្រង់ប្រសាសន៍ពាក់ព័ន្ធនឹងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន មកបង្ហោះលើទំព័រ​ហ្វេសប៊ុក​របស់ ខ្លួនកាលពីយប់មិញថា ដោយសារតែសភាពការណ៍នៅអ៊ុយក្រែន កាន់តែធ្ងន់ធ្ងរ ការស្លាប់ជនស៊ីវិលកាន់តែច្រើន ហើយមហាសន្និបាតអង្គការសហប្រជាជាតិ កំពុងតែ​ដំណើរការ​នោះ កម្ពុជាមានការចាំបាច់ដើម្បី បញ្ចេញនូវសកម្មភាពក្នុងក្របខណ្ឌអាស៊ាន និងក្នុងក្របខណ្ឌខ្លួនឯងផង។ ក្នុងក្របខណ្ឌអាស៊ាន គឺ កម្ពុជាកំពុងតែពិភាក្សាជាមួយសមាជិកអាស៊ានដទៃទៀត ដើម្បីនឹងចេញ​សេចក្តីថ្លែងការណ៍អំពាវនាវឱ្យមានការឈប់បាញ់ ​ព្រោះបើមិនមានការឈប់បាញ់ទេ ​ជីវិតមនុស្ស ទ្រព្យសម្បត្តិ ​នឹងត្រូវបន្តស្លាប់ និងបំផ្លិចបំផ្លាញ ហើយធ្វើឱ្យការចរចានោះ មិនអាចឈាន​ទៅ​មុខបាន។ ដូច្នេះកម្ពុជា ត្រូវតែសម្រេចដើម្បីនឹងធ្វើការ ​អំពាវនាវឱ្យមានបទឈប់បាញ់មួយ ដែលនេះ​ជាការចង់បានសម្រាប់ការចរចាមួយ​ ក្នុងការរកដំណោះស្រាយក្នុងនាមអាស៊ាន។សម្ដេចតេជោ បានបញ្ជាក់ថា ក្នុងនាមកម្ពុជា ប្រទេសជាច្រើននៅក្នុងពិភពលោក កំពុងតែថ្កោល ទោសទៅលើការធ្វើសង្គ្រាម ពីសំណាក់រុស្ស៊ី ទៅកាន់អ៊ុយក្រែន។ សម្រាប់កម្ពុជា ក៏ត្រូវគិតអំពីគោលជំហរ របស់ខ្លួនឱ្យបានច្បាស់។ ដោយមានការស្នើសុំពីជប៉ុន បារាំង អាល្លឺម៉ង់ ​និងផ្នែករបស់សហរដ្ឋអាមេរិក ហើយដោយយល់​ឃើញ​ថា វាមានការចាំបាច់ កម្ពុជាសម្ររេចធ្វើ co-sponsor ជាមួយនឹងប្រទេសដទៃ ទៀត ដើម្បី​ចូលរួម​នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ​ ដែលនេះ គឺជាជំហរដោយឡែករបស់កម្ពុជា។ សង្ឃឹមថា មិត្តរុស្ស៊ី នឹងយល់ ព្រោះអ្វី ដែលបានធ្វើក្នុងរយៈពេលកន្លងទៅ គឺកម្ពុជា​ ផ្ទុយនឹងគោល ការណ៍របស់កម្ពុជាលើនយោបាយការបរទេស ​ក្នុងនោះ គឺមិនគាំទ្រឱ្យមានការបំបែករដ្ឋ នេះជា​ចំណុចទី១ និងចំណុចទី២ ​គឺមិនគាំទ្រ​ទៅលើការប្រើប្រាស់កម្លាំង និងការត្រៀមដើម្បីប្រើប្រាស់​កម្លាំង​ ឬគំរាមកំហែង​ នូវការប្រើប្រាស់កម្លាំង ​ដូច្នេះពិតណាស់ថា រុស្ស៊ី នឹងមានការខឹងសម្បារ​ចំពោះ​កម្ពុចា ក៏ប៉ុន្តែ កម្ពុជាជារដ្ឋអធិបតេយ្យមានសិទ្ធិនឹងធ្វើសកម្មភាព ​ដើម្បីការពារ​សច្ចៈធម៌ ហើយកម្ពុជា ​ក៏ត្រូវមានការទទួលខុស​ ត្រូវក្នុងឋានៈជាសមាជិកអង្គការសហប្រជាជាតិផងដែរ៕អត្ថបទ៖ យន់ វ៉ាន់ 

កុមារជាង ២០ម៉ឺននាក់ អាយុក្រោម១៨ឆ្នាំ រស់នៅភ្នំពេញ ចាក់វ៉ាក់សាំងដូសទី៣រួចរាល់

2022/03/04 01:01:21 pm        376
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៣ ខែមីនា នេះ កុមារអាយុពី៦ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ចំនួនជាង ២០ម៉ឺននាក់ រស់នៅភ្នំពេញ បានទទួលការចាក់វ៉ាក់សាំងដូសទី៣រួចរាល់ ខណៈយុទ្ធនាការចាក់វ៉ាក់សាំងនៅតែបន្ត។ស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ កុមារមកចាក់វ៉ាក់សាំង នៅមន្ទីរពេទ្យបង្អែកច្បារអំពៅ ​រាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែមីនានេះ បានប្រាប់BTVឱ្យដឹងថា បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី៣រួច ជួយបង្កើនទំនុកចិត្ត កាត់បន្ថយ​ហានិភ័យ​ឆ្លងជំងឺកូវីដ-១៩ ​ពេលនៅសាលារៀន។ បើទោះបីចាក់វ៉ាក់សាំងរួចក្តី ការអនុវត្ត វិធានការសុខាភិបាល ​និងវិធានការ ៣កុំ ៣ការពារ នៅតែបន្ត។ ក្រៅពីនេះ ពួកគេ ​បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលបានស្វះស្វែង​រក​វ៉ាក់សាំង​មកចាក់ជូនប្រជាជពលរដ្ឋ ដោយមិនគិតថ្លៃ។សម្រាប់ពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩​ ចាប់ពីដូសទី១ ​ដល់ដូសទី៤ ​អាយុពី៣ឆ្នាំ ឡើង អាចទៅទទួលការចាក់វ៉ាក់សាំងបាន ​នៅទីតាំងសុខាភិបាលសាធារណៈ ដោយភ្ជាប់ទៅ​ជាមួយ​កាតចាក់វ៉ាក់សាំង សំបុត្រកំណើត​ អត្តសញ្ញាណប័ណ្ណ និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ​មួយចំនួនទៀត៕អត្ថបទ៖ ទូច សោភ័ណ

ក្រសួងវប្បធម៌ ត្រៀមរៀបចំមហោស្រពសិល្បៈជាតិ គំនូរវិចិត្រកម្មពណ៌ទឹក លើកដំបូងនៅកម្ពុជា

2022/03/04 12:41:41 pm        895
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តៀមរៀបចំមហោស្រពសិល្បៈជាតិ គំនូរវិចិត្រកម្មពណ៌ទឹក លើកដំបូងនៅព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ «ជីវិត និងធម្មជាតិ ឆ្នាំ២០២២»។លោក ឈឹម សុធី ប្រធាននាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២នេះថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជូនដំណឹង ដល់វិចិត្រករ សិល្បករ សិប្បករ សិស្ស-និសិ្សត​ មហាជនទូទៅទាំង​អស់ឲ្យបានជម្រាបថា នាថ្ងៃទី៧-៨-៩ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ។ក្រសួងនឹងរៀបចំ​មហោ​ស្រព​សិល្បៈជាតិ ស្តីពីគំនូរវិចិត្រកម្មពណ៌ទឹក ​ក្រោមប្រធានបទ «ជីវិត និងធម្មជាតិ» ​នៅ​បរិវេណ​​សាល​សន្និសីទ​ចតុម្មុខ រាជធានីភ្នំពេញ។វិចិត្រករ ​អ្នកមានវិជ្ជាជីវៈផ្នែក​គំនូរពណ៌ទឹក ត្រូវ​បាន​ជំរុញលើកទឹក​ចិត្ត​ឱ្យ​ចូលរួម​ប្រលង​ប្រកួត​ប្រជែង​យក​ជ័យ​លាភី​​លេខ១ លេខ២ និងលេខ៣ ​ព្រម​ទាំង​មាន​រង្វាន់​លើក​ទឹក​ចិត្តផងដែរ។ ក្រសួងវប្បធម៌ ​និងវិចិត្រសិល្បៈ សង្ឃឹមថា វិចិត្រករ សិល្បករ សិប្បករ សិស្ស- និសិ្សត ​អង្គការ សមាគម​ សិល្បៈ​នានា នឹងអញ្ជើញ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ពិធីមហោស្រពសិល្បៈជាតិ គំនូរ​វិចិត្រពណ៌ទឹក​ ក្រោមប្រធានបទ ​«ជីវិត​ និងធម្មជាតិ» ឆ្នាំ២០២២ ​នាពេលខាងមុខនេះ​ ឲ្យបានច្រើន​កុះករ ​ដើម្បីរួមគ្នាអភិវឌ្ឍន៍​លើក​ស្ទួយ​សិល្បៈ​វប្បធម៌​ជាតិ៕ អត្ថបទ រដ្ឋា

បក្សនយោបាយចាប់ផ្តើមចុះឈ្មោះបេក្ខជនរបស់ខ្លួន សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ ខាងមុខ

2022/03/04 12:24:22 pm        802
ភ្នំពេញ៖ នៅថ្ងៃទី ៤ ខែមីនានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានចាប់ផ្តើមដំណើរការចុះឈ្មោះបេក្ខជនរបស់គណបក្សនយោបាយសម្រាប់ចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណ្ណត្តិទី៥ ខាងមុខ។គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ចាប់ផ្តើមដំណើរការចុះឈ្មោះបេក្ខជន​របស់​គណបក្ស​នយោបាយនៅតាមទីស្នាក់ការគណៈកម្មការរៀបចំការបោះឆ្នោតក្នុងឃុំ-សង្កាត់នៅ​ទូទាំង​ប្រទេស សម្រាប់ក្របខណ្ឌរាជធានីភ្នំពេញ ​មានគណបក្សនយោបាយនានា បានអញ្ជើញទៅ​ចុះឈ្មោះ​បេក្ខជន​ជាបន្តបន្ទាប់។ ​ជាក់ស្តែងក្នុងថ្ងៃដំបូងនេះ ឃើញមានគណបក្សប្រជាជនកម្ពុជា និងគណបក្ស​ហ៊្វុនស៊ិនប៉ិច បានទៅចុះឈ្មោះ ​ក៏ដូចជាតំណាងបេក្ខជនគណបក្សរបស់ខ្លួនដែលឈរ​ប្រកួតប្រជែង​នៅតាមសង្កាត់ក្នុងរាជធានីភ្នំពេញ បានចុះឈ្មោះបេក្ខជននៅតាមទីស្នាក់ការ​គណៈកម្មការរៀបចំការបោះឆ្នោតរួចរាល់។លោក សឿង កុសល ប្រធានតំណាងគណបក្សប្រជានកម្ពុជា ក្នុងសង្កាត់ផ្សារថ្មី៣​ បានប្រាប់BTV ឲ្យដឹងថា ​គណបក្សបានបំពេញតាមការណែនាំរបស់ គជប​ ស្តីពីការចុះឈ្មោះបេក្ខជន​របស់ខ្លួន ដើម្បី​ចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់​ នាពេលខាងមុខ។លោកស្រី ជួន ចាន់ធី មកពីគណបក្សហ៊្វុនស៊ិនប៉ិច ​បានឲ្យដឹងថា គណបក្សរបស់លោកស្រី​បាន​ចុះឈ្មោះបេក្ខជនក្នុងការប្រកួតប្រជែង សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់រួចរាល់ និង​អះអាងថា ​ដំណើរការចុះឈ្មោះនេះ បានប្រព្រឹត្តទៅត្រឹមត្រូវ។ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់​ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥​ ខែមិថុនា ឆ្នាំ២០២២ និង​ប្រជាពលរដ្ឋ​មានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ​ចំនួនជិត ១០លាននាក់ ខណៈការិយាល័យ​ដំណើរ​ការរៀបចំការបោះឆ្នោត នាពេលខាងមុខ ​មាន​ចំនួនជាង ២ម៉ឺនការិយាល័យនៃឃុំ-សង្កាត់​នៅទូទាំងប្រទេស សរុបចំនួន ១៦៥២ឃុំ-សង្កាត់៕អត្ថបទ សេក ឧត្តម 

គណបក្សប្រជាជនកម្ពុជាស្រុកឱរ៉ាល់ បានចុះឈ្មោះបេក្ខជនចូលរួមបោះឆ្នោតក្រុមប្រឹក្សា ឃុំគ្រប់ទាំង៥ឃុំ

2022/03/04 12:15:58 pm        40
កំពង់ស្ពឺ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានចាប់ផ្តើមចុះឈ្មោះ​បេក្ខជន​ចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នៅថ្ងៃទី៤ ខែមិនា​ ឆ្នាំ២០២២នេះ គណបក្សប្រជាជនកម្ពុជានៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បាន​បញ្ជូន និង​ចុះឈ្មោះបេក្ខជន​របស់ខ្លួន​គ្រប់​ទាំង៥ឃុំ ​ហើយ​ស្របទៅតាមនីតិវិធីរបស់ គ.ជ.ប.។ថ្លែងប្រាប់​ទូរទស្សន៍BTVតាមរយៈតេលេក្រាម នាព្រឹកថ្ងៃទី៤ ខែមិនា ឆ្នាំ២០២២នេះ អនុប្រធាន​ក្រុមការងារចុះជួយស្រុកឱរ៉ាល់​ និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល ​ឯកឧត្តម យឿន យឿត បានឲ្យដឹងថា គ្រប់បណ្តាការិយាល័យរៀបចំការបោះឆ្នោតនៅតាមឃុំទាំង៥​នៃ​ស្រុក​ឱរ៉ាល់នេះ ​បានចាប់ផ្តើម​ទទួល​ការចុះ​ឈ្មោះបេក្ខជន​ឈរ​ឈ្មោះបោះឆ្នោត សម្រាប់ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ ​អាណត្តិទី៥ ឆ្នាំ២០២២ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏បាន​ចុះឈ្មោះបេក្ខជនរបស់ខ្លួន ​ទាំង​ពេញសិទ្ធ ​និងបំរុងចំនួន៦០រូប រួចជាស្ថាបពរហើយ ដោយ​បេក្ខជនទាំង​អស់នោះ​សុទ្ធតែមានសមត្ថភាព​ និង​ឆន្ទៈ មនសិការ​បំរើប្រជា និង​ផលប្រយោជន៍រួមទាំងអស់។ឯកឧត្តម យឿន យឿត ​បាន​ថ្លែងបន្តទៀតថា ​ការ​ចុះឈ្មោះ​បេក្ខជន​ដើម្បីចូលរួមបោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សាឃុំ-សង្កាត់​នៅថ្ងៃនេះ​ បេក្ខជន​ទាំង​អស់​របស់​គណបក្សប្រជាជនកម្ពុជា ​នៅឃុំទាំង៥ នៃស្រុកឱរ៉ាល់ ​ខេត្តកំពង់ស្ពឺនេះ​បាន​គោរព​តាម​នីតិវិធីរបស់​ គ.ជ.ប.ផងដែរ។សូមបញ្ជាក់ថា ​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ​នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ និងប្រជាពលរដ្ឋមានឈ្មោះ​ក្នុងបញ្ជី​បោះឆ្នោតផ្លូវការ ​ចំនួនជិត ១០លាននាក់ ខណៈការិយាល័យ​ដំណើរការ​រៀបចំ​ការបោះឆ្នោត​នាពេលខាងមុខ​ មាន​ចំនួនជាង២ម៉ឺន​ការិយាល័យ​នៃឃុំ-សង្កាត់​នៅទូទាំង​ប្រទេស​សរុបចំនួន​ ១៦៥២ឃុំ-សង្កាត់នោះ៕អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកនាំពាក្យក្រសួងការបរទេសចិន៖ កម្ពុជា និងថៃ បានបង្ហាញពីឆន្ទៈបន្ធូរបន្ថយភាពតានតឹង និងអនុវត្តបទឈប់បាញ់ ក្រោយកិច្ចសន្ទនាតាមទូរស័ព្ទដាច់ដោយឡែករវាងរដ្ឋមន្រ្តីការបរទេសប្រទេសទាំង២ ជាមួយប្រមុខការបរទេសចិន
12/18/2025 10:12 PM
កម្ពុជា និងបណ្តាប្រទេសលើពិភពលោកបាន និងកំពុងរួមសហការគ្នាដើម្បីបោសសម្អាតឧក្រិដ្ឋកម្មឆ្លងដែន Online Scams ខណៈសំណុំរឿងជាងធំៗចំនួន៣០ ស្ថិតក្នុងនីតិវិធីតុលាការ
12/18/2025 10:12 PM
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានប្រកាសអាសន្ន ចំពោះការប៉ះពាល់ដល់ជីវិតប្រជាជនស៊ីវិល ក្នុងជម្លោះកម្ពុជា-ថៃ”
12/18/2025 09:12 PM
កាណាដា គាំទ្រកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះរៀបចំបើកកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នាឆ្នាំ២០២៦ខាងមុខនេះ
12/18/2025 09:12 PM
ការកាត់ផ្តាច់ជំនួយអាមេរិកបង្ខំឲ្យក្មេងស្រីរ៉ូហ៊ីងយ៉ាឆាប់រៀបការ ហើយក្មេងៗធ្វើការងារធ្ងន់
12/18/2025 08:12 PM
កម្ពុជា បង្ហាញការវាយប្រហាររបស់ថៃ ជូនប្រធានគណៈប្រតិភូថ្នាក់តំបន់នៃកាកបាទក្រហមអន្តរជាតិ
12/18/2025 08:12 PM
ក្រុមអ្នកវិទ្យាសាស្រ្តអេហ្ស៊ីប រកឃើញហ្វូស៊ីលក្រពើបុរាណនៅវាលខ្សាច់ Western Desert
12/18/2025 08:12 PM
ទារកត្រជាក់រហូតដល់ស្លាប់ ពេលតំបន់ហ្កាហ្សាស៊ូទ្រាំនឹងរដូវរងា និងការផ្លាស់ទីលំនៅ
12/18/2025 08:12 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីកំពុងរៀបចំធ្វើទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ជុំវិញបញ្ហាអ៊ុយក្រែន
12/18/2025 08:12 PM
រុស្ស៊ីសង្ឃឹមថា លោក Trump មិនធ្វើកំហុសធ្ងន់ធ្ងរ នៅវ៉េណេស៊ុយអេឡា
12/18/2025 08:12 PM