ក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត
សម្ដេចតេជោ ជំរុញឱ្យកម្ពុជា-កូរ៉េខាងត្បូងលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងឱកាសខួប៣០ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ
ទូតកូរ៉េខាងត្បូងជម្រាបសម្ដេចតេជោថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូងនឹង​បើកការដ្ឋាន​សាង​សង់​នៅ​ឆ្នាំ២០២៦
គណៈកម្មការអន្តរក្រសួងចុះពិនិត្យវាយតម្លៃការងារថែទាំផ្លូវចំនួន៨ខ្សែ ក្នុងខេត្តពោធិ៍សាត់

នយោបាយ​ និង ការអភិវឌ្ឍន៍

កម្ពុជា​បន្ដ​រក​ឃើញ​ករណី​ឆ្លង​​កូវីដចំនួន២០៤នាក់ ជាប្រភេទអូមីក្រុង

2022/02/16 12:20:26 pm        317
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ២០៤នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍​ចំនួន​១៩៥នាក់ ។ប៉ុន្ដែក្រសួង​ បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២៤,៣៤៣នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៩,៣៥៣នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

ប្រសាសន៍សំខាន់ៗ​របស់​សម្ដេចតេជោ​ ក្នុង​ឱកាស​សម្ពោធ​ស្ពាន​៧​កន្លែង នៅតំបន់ប្រឈមនឹងទឹកជំនន់ ​ជា​ជំនួយ​របស់​ជប៉ុន

2022/02/16 05:36:58 am        536
ក្រចេះ៖ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា រួមជាមួយឯកឧត្តម មិកាមិ ម៉ាសាហ៊ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង ជាជំនួយជប៉ុន មានតម្លៃប្រមាណ ៣៥លានដុល្លារអាមេរិក។សមិទ្ធផលថ្មីនេះ គឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន ដែលកើតចេញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលនៃប្រទេសជប៉ុន ជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តក្រចេះ ខេត្តព្រៃវែង ព្រមទាំងបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង។*ប្រសាសន៍របស់សម្ដេចតេជោ​ដូចខាងក្រោម៖-​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានឱ្យដឹងថា ជប៉ុន គឺជាប្រទេសមួយ ក្នុងចំណោយប្រទេសជាច្រើនដែលបានជួយកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងស្តារឡើង​វិញ​ក្រោយពេលកម្ពុជាទទួលបានសុខសន្តិភាពទាំងស្រុង។-សម្តេចតេជោ បានលើកឡើងថា ស្ពាននីមួយៗប្រសិនបើគ្មានការដឹកលើសទម្ងន់ទេ អាចប្រើប្រាស់​បាន​រាប់សិបឆ្នាំរហូតដល់មួយរយឆ្នាំក៏បាន។-សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លើយតបចំពោះអ្នករិះគន់សម្តេចថា ជាមនុស្សពូកែ​ស្មូម​ ប៉ុន្តែការ​ស្មូមរបស់​សម្តេចនេះ​ពុំមែន​យកមកធ្វើផ្ទះសម្តេចផ្ទាល់ខ្លួននោះទេ គឺយកមកធ្វើហេដ្ឋារចនា​សម្ព័ន្ធ​សម្រាប់​ប្រទេសជាតិ ​និងប្រជាជនកម្ពុជា​ទាំងមូលតែប៉ុណ្ណោះ។- សម្តេចតេជោ ហ៊ុន សែន បានអោយដឹងថា ការតភ្ជាប់របស់កម្ពុជាកាន់តែមានការរីកចម្រើន ដែល​ផ្តល់ជម្រើសដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរដោយសេរី និងឆាប់រហ័ស។-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា អ្វីដែលកម្ពុជាទទួលបាននាពេលនេះ គឺ​ជា​ការរួមចំណែក​យ៉ាង​ធំធេងរវាងទំនាក់ទំនងទ្វេភាគីកម្ពុជា និងជប៉ុនខណៈទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរមានរយៈ ៦៩ឆ្នាំហើយនោះ។- សម្តេចតេជោ បានបញ្ជាក់ថា សម្តេចទើបតែដឹងថា អភិបាលខេត្តក្រចេះបច្ចុប្បន្ន គឺឯកឧត្តម វ៉ាថន ជាក្មួយ​ប្រសារ​របស់​សម្តេច ដោយ​សម្តេច បានបញ្ជាក់ថា បើថ្ងៃ​ណា​មួយ​ឯកឧត្តម វ៉ា ថន ​ធ្វើអ្វីខុស សូម​កុំជេរ​រាលដាល​ដល់​សម្តេច​អោយ​សោះ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជប៉ុនបានយកយន្តហោះផ្ទាល់ខ្លួនមកដឹក​លោកឧត្តម​សេនីយ៍ ហ៊ុន ម៉ាណែត ​អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិ និងជាមេបញ្ជាការកងទ័ព​ជើងគោក ​និងគណៈប្រភូទៅទស្សនកិច្ចផ្នែកយោធានៅប្រទេសជប៉ុន​ ដែល​សម្តេចតេជោ ​ហ៊ុន សែន ​ចាត់​ទុកជា​ទស្សនកិច្ច​ដ៏​មាន​សារសំខាន់ ​និង​បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី និង​មន្ត្រីជាន់​ខ្ពស់​សំខាន់ៗ​របស់ប្រទេសជប៉ុន។-សម្តេចតេជោ ក៏បានប្រកាសថ្លែងអំណរគុណដល់​ប្រទេសជប៉ុន ​ដែល​ប្រកាស​គាំទ្រសម្តេច និង​គណៈប្រតិភូកម្ពុជា ​ទៅទស្សនកិច្ចនៅប្រទេស​មីយ៉ាន់ម៉ា ​ដែល​ជាការលើកទឹកចិត្តមួយសម្រាប់​ការ​បញ្ឈប់ហិង្សានៅទីនោះ។ សម្តេច បញ្ជាក់ថា​ វត្តមាន​សម្តេចនៅទីនោះ​ គ្មានចង់បានអ្វី ក្រៅ​ពី​ចង់​ឃើញមីយ៉ាន់ម៉ា​ និងប្រជាជនមីយ៉ាន់ម៉ា​ រស់នៅក្នុងសុខសន្តិភាពនោះទេ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការទទួលពានរង្វាន់សន្តិភាព ស៊ុន ហាក់ របស់​សម្តេច​នៅសាធារណរដ្ឋកូរ៉េ ​គឺជាមោទនភាពរបសកម្ពុជា​ទាំងមូល ហើយការវាយតម្លៃ​ដើម្បី​ទទួល​បាន​ពានរង្វាន់សន្តិភាពនេះ ​ គឺធ្វើឡើងដោយ​ហ្មត់ចត់ ​និង​ច្បាស់លាស់ និង​ធ្វើឡើង​ដោយ​ឥស្សរជន​កំពូលៗ ​និងសំខាន់ៗលើពិភពលោក។- សម្តេចតេជោ ហ៊ុន សែន ប្រកាសសារជាថ្មីថា វត្តមានសម្តេចនៅសាធារណរដ្ឋកូរ៉េ មិនមែនទៅដើម្បីតែទទួលពាននរង្វាន់សន្តិភាពស៊ុនហាក់នោះទេ គឺសម្តេចមានគោលដៅធំ ដើម្បីចូលរួមកិច្ចប្រជុំដ៏សំខាន់មួយ ដើម្បីវឌ្ឍនភាព និងសន្តិភាព នៅឧបទ្វីបកូរ៉េទាំងមូល។- សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងថា ដំណើរស្វែងរកសន្តិភាព មិនមែនទៅព្រឹក បានផល​ល្ងាចនោះទេ ។ សម្តេចតេជោ ក្នុងនាមមេដឹកនាំកម្ពុជា បានទាយទុកថា បញ្ហានៅ​មីយ៉ាន់ម៉ា​បើសិនបន្តបែបនេះទៀត ប្រហែលពី៥ឆ្នាំ ទៅ១០ឆ្នាំទៀត ​មិនទាន់បានឃើញ ពន្លឺសន្តិភាព​នៅ​មីយ៉ាម៉ាផង។-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់​ទាំងអស់​បង្ករ​លក្ខណៈងាយស្រួលដល់បណ្តា​គណបក្សនយោបាយនានា​ដែលបាន​ចុះ​បញ្ជី​នៅក្នុងក្រសួងមហាផ្ទៃ ខណៈដែលពួកគេចុះមូលដ្ឋាន ជួបសំណេះសំណាល​ជា​មួយសមាជិក-សមាជិកា​គណបក្សរបស់គេទាំងនោះ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាស​អំពាវនាវ​ដល់​ប្រជាជនពលរដ្ឋ​បន្តអនុវត្តន៍​វិធាន​ការ​សុខាភិបាល ​និង​វិធានការ ៣កុំ ៣ការពារ ​ដើម្បីទប់ស្កាត់​ការឆ្លងរីករាលដាល​ជំងឺ​កូវីដ-១៩ ជា​ពិសេសមេរោគបំប្លែងខ្លួនថ្មី ​ប្រភេទអូមីក្រុង ​ដែលកំពុងរីករាលដាល ​ព្រម​ទាំង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ប្រញាប់ប្រញាល់​ទៅ​ទទួលវ៉ាក់សាំង​ទាំង​ដូស​មូលដ្ឋាន និង​ដូស​ជំរុញ​អោយ​បាន​គ្រប់ៗគ្នា។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ​វ៉ាក់សាំងតែមួយមុខ មិន​អាច​ការពារ​លោកអ្នក​មិន​អោយឆ្លងកូវីដ-១៩ នោះឡើយ។ ​បន្ថែមលើការចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវ​បន្ត​អនុវត្តន៍​វិធាន​ការ​សុខាភិបាល​អោយ​បាន​ខ្ជាប់ខ្ជួន​ជាទីបំផុត។-សម្តេចតេជោ ហ៊ុន សែន ប្រកាស​អំពាវនាវ​កុំ​អោយ​ទុក​ចិត្តលើ​អ្នក​បើកបរ​រថយន្ត​ពេក​ ដោយ​សម្តេចបញ្ជាក់ថា​ សូម្បី​អ្នក​លើក​បាយ ទឹក ជូន​សម្តេច​ក៏​ភ្លាត់​មាន​កូវីដ-១៩​ដែរ ដែល​ទាមទារ​អោយ​យើង​គិតគូរ​អោយ​បាន​ដិត​ដល់បន្ថែមទៀត ​ព្រោះពួក​គេមិន​បាន​នៅ​ជាមួយ​យើង​គ្រប់​ពេល​នោះទេ៕

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ច​ទៅជប៉ុន​របស់​ឯកឧត្តម ​ហ៊ុន ម៉ាណែត ​មាន​សារសំខាន់​ផ្នែក​ការ​ទូត

2022/02/16 11:38:20 am        573
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ជាដំណើរទស្សនកិច្ចដ៏មានសារសំខាន់ និងជាលក្ខណៈពិសេសមួយនៃផ្នែកការទូត ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី សម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានចំនួន៧កន្លែង នៃគម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់ នៅតំបន់ប្រឈមនឹងទឹកជំនន់ ក្រោមហិរញ្ញប្បទានឥតសំណងពីប្រទេសជប៉ុន នៅថ្ងៃទី១៦ ខែកុម្ភៈនេះ បានថ្លែងឱ្យដឹងថា បច្ចុប្បន្នឯកឧត្តម ហ៊ុន ម៉ាណែត កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន ដោយសម្ដេច បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកាយវិការរបស់ជប៉ុន ចំពោះ​មេ​បញ្ជាការកងទ័ពជើងគោកកម្ពុជា។សម្ដេចតេជោ បានបន្ថែមថា បញ្ហាជំងឺកូវីដ-១៩ ​បង្កើតឡើងនូវ​ស្ថានភាព​ដ៏​លំបាក​ក្នុងការ​ធ្វើដំណើរ​ទស្សនកិច្ច​នៅប្រទេសជប៉ុន ​ប៉ុន្តែជប៉ុន ​បាន​បញ្ជូន​យន្តហោះពិសេសមួយមកទទួលឯកឧត្តម ហ៊ុន ម៉ាណែត និងគណៈឞ្រតិភូ ហើយទោះបីជាទស្សនកិច្ចនេះ ​ក្នុងនាមជាមេបញ្ជាការកងទ័ពជើងគោក តែមាន​ជំនួប​ជាមួយនាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម​ ហ្វូមីអូ គីស៊ីដា និងមន្ត្រីជាន់ខ្ពស់ជាច្រើន​រូបទៀត​របស់ជប៉ុន ។សម្ដេចតេជោ បានបញ្ជាក់ថា នឹងគាំទ្រជានិច្ចនូវគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យយោធាជា មួយ​ប្រទេសជប៉ុន ​ដែលត្រៀមធ្វើនៅពេលខាងមុខ ​ក្នុងនោះ​មាន​សមយុទ្ធរួមគ្នាមួយ ពិសេស​លើការងារសង្គ្រោះគ្រោះមហន្តរាយ​ ការប្រឆាំងភេរវកម្ម ​តែ​សមយុទ្ធប្រយុទ្ធគ្នា សម្ដេច​មិន​សូវ​ចង់​បាន​នោះទេ៕ អត្ថបទ៖ បាន សុខរិទ្ធ

ពីរសប្ដាហ៍ទៀត ការចាក់វ៉ាក់សាំងដូសទី៣ជូនកម្មករ-កម្មការិនី​នៅភ្នំពេញ​នឹង​សម្រេច​បាន​ ១០០ភាគរយ

2022/02/16 11:26:38 am        300
ភ្នំពេញ៖ កម្មករ-កម្មការិនី ដែលកំពុងបម្រើការងារក្នុងរោងចក្រ សហគ្រាស នៅរាជធានីភ្នំពេញ មានប្រមាណ ៣៣ម៉ឺននាក់ ក្នុងនោះជិត៥ម៉ឺននាក់ មិនទាន់បានទទួលការចាក់វ៉ាក់សាំងដូសទី៣ ខណៈអ្នកផ្សេងទៀត បានចាក់វ៉ាក់សាំងដូសទី៣រួចរាល់។ យ៉ាងណាក៏ដោយ ការចាក់វ៉ាក់សាំងដូសទី៣ ជូនកម្មករ-កម្មការិនី នៅភ្នំពេញនឹងសម្រេចបាន ១០០ភាគរយ ក្នុង​រយៈពេលពីរសប្តាហ៍ទៀត។នៅថ្ងៃទី១៧ខែកុម្ភៈនេះ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ ​និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានប្រាប់BTVថា តាមការគ្រោងទុក ការចាក់វ៉ាក់សាំងដូសទី៣ ជូនកម្មករ-កម្មការិនី បម្រើការងារ នៅភ្នំពេញ អាចនឹងសម្រេចបាន ១០០ភាគរយ ក្នុងរយៈពេលពីរសប្តាហ៍ទៀត ខណៈកម្មករ កម្មការិនី ប្រមាណជិត ៥ម៉ឺននាក់ប៉ុណ្ណោះ មិនទាន់​ទទួល​បាន​ការចាក់វ៉ាក់សាំង។ ដោយឡែកនៅ​តាមបណ្តាខេត្ត ការចាក់វ៉ាក់សាំងដូសទី៣ ​ជូនកម្មករ ​កម្មការិនី សម្រេចបាន ៦០ភាគរយហើយដែរ។កន្លងទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​បានចេញសេចក្តីជូនដំណឹងដល់ថៅកែរោង ចក្រ-សហគ្រាសទាំងអស់ ​នៅក្នុងប្រទេសកម្ពុជា ត្រូវ​ផ្សព្វផ្សាយ​ដល់កម្មករនិយោជិតឱ្យ​ជ្រាប​ច្បាស់អំពីភាពចាំបាច់ក្នុងការចាក់វ៉ាក់សាំងដូសជំរុញ និងត្រូវសហការជាមួយកម្មករនិយោជិត​របស់ខ្លួន នៅតាមទីតាំងរោងចក្រ សហគ្រាស ឬអនុញ្ញាតឱ្យកម្មករនិយោជិតបាន​ទៅចាក់វ៉ាក់សាំង​ដូសទី៣ ដូសជំរុញនៅតាមទីតាំងដែលបានកំណត់ ព្រមទាំងផ្តល់នូវការឈប់សម្រាក១ថ្ងៃ ដោយ​មាន​ប្រាក់ឈ្នួល ​នៅថ្ងៃដែលកម្មក ​និយោជិត ​ត្រូវទៅចាក់វ៉ាក់សាំងដូសជំរុញ។របាយការណ៍របស់ក្រសួងការងារ ​បានបង្ហាញថា​ គិតត្រឹមចុងឆ្នាំ២០២១​ រោងចក្រ​សហគ្រាស ដែលបាន​ចុះបញ្ជីផ្លូវការក្នុងវិស័យនេះនៅទូទាំងប្រទេសកម្ពុជា ​បានកើន​ដល់​ប្រមាណជាង ១,២០០រោងចក្រ ដែលផ្តល់ការងារក្នុងប្រព័ន្ធដល់កម្មករនិយោជិតប្រមាណជិត ១លាននាក់៕ អត្ថបទ៖ ទូច សោភ័ណ

កូវីដ១៩ បំប្លែងថ្មីអូមីក្រុង ចាប់ផ្តើមឆក់យកអាយុជីវិតពលរដ្ឋនៅតាមបណ្តាប្រទេសលើពិភពលោក

2022/02/16 11:16:23 am        225
ភ្នំពេញ៖ ក្រសួងសុខាភិបាល បញ្ជាក់ថា វីរុសកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង បានកើតឡើងជារៀងរាល់ថ្ងៃ ហើយករណីស្លាប់នៅតាមបណ្តាប្រទេសមួយចំនួននោះ កើតមានរួចហើយដែរ កើតលើអ្នកមានជំងឺប្រចាំកាយ និងអ្នកដែលមិនបានចាក់វ៉ាក់សាំង ឫចាក់មិនគ្រប់ដូស។ ក្រសួងស្នើឱ្យប្រជាពលរដ្ឋ មិនត្រូវមើលស្រាលលើលទ្ធភាពវ៉ៃលុក នៃវីរុសកូវីដ-១៩អូមីក្រុង។លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និង​ជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩​ ក្នុងក្របខណ្ឌទូទាំងប្រទេស បាន​លើក​ឡើង​ទៀត​ថា ​វិធានការក៏បានដាក់ចេញជាហូរហែរច្រើនរួចហើយដែរ នៅឡើយតែការ​ចូលរួម​អនុវត្ត​ពីបុគ្គលគ្រប់រូបនៅពេលនេះ​ ដោយសូមឱ្យចូលរួមអនុវត្តបន្តនូវវិធានការ ៣ការពារ និង៣កុំ រួមជាមួយ​និងការចាក់វ៉ាក់សាំងកូវីដ-១៩​ ជាពិសេសដូសទី៣ ​ឬដូសជំរុញនេះ ជាវិធានការល្អអាច​ជួយ​បុគ្គល​គ្រប់រូបពីការវ៉ៃលុក​ នៃវីរុសកូវីដ-១៩​ បំប្លែងថ្មី ​ប្រភេទអូមីក្រុងធ្ងន់ធ្ងរ និងជួយអាយុជីវិត​លោកអ្នកបាន។ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន​ សូម​ទាញ​អារម្មណ៍​ទៅ​ដល់​បងប្អូនសាធារណជនទាំងអស់ថា សមស្រប​ទៅនឹងបរិបទដែលយើងគ្រប់គ្នាកំពុងតែរៀនរស់ជាមួយនឹងវត្តមាននៃវីរុសកូវីដ១៩ហើយ ក៏ប៉ុន្តែវាមិនមែនមានន័យថា យើង​ត្រូវ​បំភ្លេច​ចោល​នូវវិធានការណ៍ការពារ​របស់យើងទាំង​អស់​នោះទេ​ ជាពិសេសវិធានការ ៣ការពារ និង៣កុំ​ របស់យើង ​ហើយបច្ចុប្បន្ននេះ៣ការពារ សង្កេត​ឃើញថា​រៀងអនុវត្តខ្លះ។ ទន្ទឹមនឹងនោះក៏មានអ្នកពាក់ម៉ាស់មួយចំនួនក៏មានការថយចុះទៅហើយ ​ប៉ុន្តែ៣កុំ គឺនៅខ្វះច្រើន​ណាស់។​ ដូច្នេះទាមទារឲ្យចូលរួមបន្តទាំងអស់គ្នា​ ដើម្បីរក្សាឲ្យមាននិរន្តរភាព នៃការរស់នៅ​ប្រចាំ​ថ្ងៃ​របស់យើងឲ្យមាននិរន្តរភាពល្អ ​ពិព្រោះថាបើកាលណាមានការឆ្លងមេរោគកូវីដ-១៩​ច្រើនពេក ផល​ប៉ះពាល់វាតែងតែកើតមានហើយ។ អ្នកដែលដល់ថ្ងៃត្រូវចាក់វ៉ាក់សាំងដូសទី២ ​ក៏សូមឲ្យអញ្ជើញ​ទៅចាក់វ៉ាក់សាំងដូសទី២ ជា​ពិសេស​អ្នកចាក់វ៉ាក់សាំងដូសទី៣ និងដូសទី៤នេះ ត្រូវ​ខិតខំ​ធ្វើ​យ៉ាង​ណា​នាំទៅ​ចាក់វ៉ាក់សាំង​នេះឲ្យ​បានគ្រប់ៗគ្នា ​ដើម្បីសុខភាពរបស់បងប្អូន​ប្រជាពលរដ្ឋ និង​រួមគ្នា​ទប់ស្កាត់​ការរីករាល​ដាល​វីរុសបំប្លែងថ្មី ​ប្រភេទអូមីក្រុង​ និងបន្តបន្ទាប់៕ អត្ថបទ៖ រដ្ឋា

សម្តេចតេជោ អំពាវនាវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្ករលក្ខណៈងាយស្រួល ​ដល់គណបក្ស​នយោបាយ​ពេល​ចុះមូលដ្ឋាន

2022/02/16 11:08:59 am        232
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអំពាវនាវដល់អាជ្ញាធរគ្រប់រាជធានី-ខេត្ត និងគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្ករលក្ខណៈងាយស្រួលដល់បណ្តាគណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីនៅក្នុងក្រសួងមហាផ្ទៃ ។នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន បាន​លើកឡើងថា ខណៈការឃោសនា និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៥ នឹង​ខិតជិតមក​ដល់ហើយនោះ អាជ្ញាធរទាំងអស់ត្រូវតែសម្របសម្រួល និង​ធ្វើ​យ៉ាង​ណាឲ្យបណ្តា​គណបក្ស​ទាំង​អស់នោះ ចុះមូលដ្ឋានដើម្បីជួបសមាជិក-​សមាជិកា​របស់​ពួកគេប្រកប​ដោយ​ភាព​ងាយស្រួល និង​សមស្របទៅតាម លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន បាន​បញ្ជាក់ដល់អាជ្ញាធរទាំងអស់ឲ្យអនុវត្តទៅ​តាម​ការ​អំពាវនាវ​របស់សម្តេចនេះ គឺ​សម្រាប់​តែ​គណបក្សនយោបាយណាដែលបាន​ចុះ​បញ្ជី​នៅក្នុងក្រសួង​មហាផ្ទៃតែ​ប៉ុណ្ណោះ ចំណែកគណបក្សដែលពុំមានច្បាប់ និងមិនបានចុះបញ្ជី​ត្រឹមត្រូវ​ទេ​ត្រូវតែ​ចាត់វិធានការ​ ហើយបណ្តាគណបក្ស​នយោបាយទាំងអស់​ក៏ត្រូវសហការជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ ​ដើម្បីភាពងាយ​ស្រួល​ទាំ​ងអស់គ្នា។សូមបញ្ជាក់ថា ប្រទេសកម្ពុជា ​នឹងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ របស់​ខ្លួននាថ្ងៃទី៥ ​ខែមិថុនា​ ឆ្នាំ២០២២ខាងមុខនេះ ដោយមានគណបក្សនយោបាយជាច្រើន​ចូលរួម​ប្រកួត​ប្រជែង ​ប្រកប​ដោយ​តម្លាភាព និង​ស្រប​ទៅតាម​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅកម្ពុជា៕អត្ថបទ៖ បាន ចក់

ប៊ែលហ្សិក គាំទ្រដល់ក្រសួងសុខាភិបាលកម្ពុជា ពង្រឹងបន្ថែមលើផ្នែកជំងឺមិនឆ្លង និង​ផ្នែកសុខភាពផ្លូវចិត្ត​របស់មនុស្ស ក្នុងបរិបទកូវីដ-១៩

2022/02/15 04:30:47 pm        408
ភ្នំពេញ៖ ឯកអគ្គរាជទូតប៊ែលហ្សិក (BELGIUM) ប្រចាំតំបន់មាន៣ប្រទេស គឺព្រះរាជាណាចក្រកម្ពុជា-វៀតណាម-ឡាវ បានគាំទ្រដល់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការពង្រឹងបន្ថែមលើផ្នែកជំងឺមិនឆ្លង និងផ្នែកសុខភាពផ្លូវចិត្តរបស់មនុស្ស ក្នុងបរិបទកូវីដ-១៩។ថ្លែងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាលជាមួយលោកជំទាវ Sibille de Cartier d’Yves (ស៊ីប៊ីល ឌឺ ហ្គាជេ ឌៀវ) ឯកអគ្គរាជទូតប៊ែលហ្សិក (BELGIUM) នាទីសី្តការក្រសួងថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២២នេះ។លោកជំទាវ (ស៊ីប៊ីល ឌឺ ហ្គាជេ ឌៀវ) បានលើកឡើងពីកិច្ចសហប្រតិបតិ្តការល្អ​នាពេលកន្លង​មក​រវាងប៊ែលហ្សិក ​និងកម្ពុជា ​ជាពិសេសក្នុងវិស័យសុខាភិបាល។ កន្លងមកនេះ ប៊ែលហ្សិក បាន​ចូលរួមចំណែកក្នុងការជួយធ្វើឲ្យមានភាពល្អប្រសើរឡើង នូវ​សុខភាព​របស់បងប្អូនប្រជាពលរដ្ឋ។ ក្នុងនោះ មានក្រុមគ្រូពេទ្យមកពីប៊ែលហ្សិក បានជួយដល់បណ្តាមនី្ទរពេទ្យមួយចំនួន ក្នុងការ​ជួយកសាងនូវសមត្ថភាពក្រុមគ្រូពេទ្យរបស់កម្ពុជា​ ក្នុងការពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ។ ហើយមួយរយៈពេលក្រោយមកនេះក៏មានការផ្អាក ជាពិសេស៣ឆ្នាំចុងក្រោយនេះ ប៊ែលហ្សិក បានគិតគូរឡើងវិញ តាមរយៈអង្គការមួយបានមកជួយបំពេញ​នូវ​កិច្ច​សហប្រតិបតិ្តការ​ជា​មួយ​ក្រសួង​សុខាភិបាល។ ជាពិសេសថ្ងៃនេះ ប៊ែលហ្សិក មានបំណងនិងផ្តោតសំខាន់លើ​បញ្ហា​សុខភាព​ផ្លូវចិត្តរបស់មនុស្ស ​ដោយហេតុថាក្នុងបរិបទកូវីដ-១៩ ដែលមានផលប៉ះពាល់ច្រើន។ ក្រៅពីនោះ លោកជំទាវ ​ក៏ចង់​ឲ្យមានវឌ្ឍនភាពបន្ថែមទៀតទៅលើការជួយបណ្តុះបណ្តាល​ធនធាន​មនុស្សលើ ផ្នែកចំនួន២ គឺផ្នែកជំងឺមិនឆ្លង និងផ្នែកសុខភាពផ្លូវចិត្ត។ជាការឆ្លើយតប​ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង ស្វាគមន៍ប៉ុន្តែស្នើលោកជំទាវ ឯកអគ្គរាជទូត​ប៊ែលហ្សិក តម្រូវឲ្យមានការជជែកពិភាក្សាគ្នាបន្ថែមទៀត​ឲ្យមានភាពច្បាស់លាស់ ដើម្បីឈានឆ្ពោះ​ទៅ​រកការពិនិត្យលើលទ្ធភាពនៃការចុះកិច្ចព្រមព្រៀង និងសុំឲ្យផ្តល់នូវឯកសារនានាពាក់ព័ន្ធ​ទៅ​នឹងកិច្ចសហប្រតិបត្តិការនេះ ​ដើម្បីឲ្យក្រសួងសុខាភិបាល មានលទ្ធភាពនៅក្នុងការពន្លឿននូវកិច្ច​ការងារ​ចុះ​កិច្ច​សហប្រតិបតិ្តការរវាងកម្ពុជា និងប៊ែលហ្សិក៕អត្ថបទ រដ្ឋា

អាជ្ញាធរខេត្តព្រះវិហារថា បទល្មើសព្រៃឈើក្នុងខេត្តថយចុះ និងជនល្មើសតែងត្រូវចាប់បញ្ជូនទៅតុលាការ

2022/02/15 03:45:13 pm        667
ភ្នំពេញ៖ អាជ្ញាធរខេត្តព្រះវិហារ បានអះអាងថា បញ្ហាបទល្មើសការលួចកាប់ទន្ទ្រានព្រៃឈើ នៅក្នុងខេត្តព្រះវិហារ មានការថយចុះគួរឲ្យកត់សម្គាល់ ខណៈអ្នកប្រព្រឹត្តិល្មើស តែងត្រូវបានធ្វើការអប់រំ និងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ ក្នុងសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាពមូលដ្ឋានឃុំសង្កាត់ និងលើកទិសដៅអនុវត្តបន្ត​របស់​ខេត្តព្រះវិហារ ​នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ នាទីស្ដីការគណៈរដ្ឋមន្ត្រី លោក អ៊ុង វុទ្ធី អភិបាលរង​ខេត្តព្រះវិហារ មានប្រសាសន៍ថា ព្រៃឈើនៅក្នុងខេត្តព្រះវិហារ កំពុងគ្រប់គ្រងដោយ​ក្រសួង​បរិស្ថាន និងក្រសួងកសិកម្មរុក្ខាប្រមាញ់ ​និងនេសាទ គឺគ្រាន់តែស្ថិតក្នុងដែនបរិស្ថាន​មាន​រហូត​ដល់​ប្រមាណ ១លានហិកតា ។លោក បានបន្តថា ក្នុងដែនព្រៃការពារទាំងអស់នោះ តែងកើតមាននូវបទល្មើសព្រៃឈើ ប៉ុន្តែ​អាជ្ញាធរ និងអ្នកពាក់ព័ន្ធដែលប្រចាំការទីនោះ ​បានធ្វើការទប់ស្កាត់ ​និងបង្ក្រាបជាបន្តបន្ទាប់ ហើយ​ក៏​មានបញ្ជូនទៅតុលាការ នូវបទល្មើសធំៗផងដែរ ។លោក អ៊ុង វុទ្ធី បានបញ្ជាក់ថា ក្រៅពីបញ្ហាបទល្មើសព្រៃឈើថយចុះ ចំពោះការលួចបរបាញ់សត្វព្រៃ ក៏មានការថយចុះផងដែរ ​ដោយពលរដ្ឋបានយល់ដឹងច្រើន ​ពីការអភិរក្សថែរក្សាសត្វព្រៃ ទុក​ដើម្បី​បម្រើ​ដល់វិស័យទេសចរណ៍ ​ដែលពួកគាត់អាចរកប្រាក់ចំណូលពីវិស័យនេះ ហើយសម្រាប់អ្នក​ប្រព្រឹត្ត​ល្មើសវិញ ក៏ត្រូវបានឃាត់ខ្លួនធ្វើការអប់រំ ​ប៉ុន្តែមិនមានការផ្ដន្ទាទោសអ្វីនោះទេ ។ ជាមួយគ្នានេះ លោកអភិបាលរង បានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តជួយថែរក្សាការពារព្រៃឈើ និងសត្វព្រៃ ​មិនថាតែនៅក្នុងខេត្តព្រះវិហារ ​គឺនៅទូទាំងប្រទេស​ ដើម្បីបម្រើដល់វិស័យទេសចរណ៍ ឬ​ផលប្រយោជន៍ផ្សេងៗទៀត ៕

សាលារដ្ឋមួយចំនួននៅខេត្តកណ្តាល សហការជាមួយអាណាព្យាបាលសិស្ស ដើម្បីពង្រឹងគុណភាពអប់រំ

2022/02/15 01:26:41 pm        934
កណ្ដាល៖ អនុវត្តការណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា នៅពេលនេះ បណ្តាសាលារៀនមួយចំនួនខេត្តកណ្តាល ចាប់ផ្តើមបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀនតាមបែបថ្មី ដោយតម្រូវអោយសហគមន៍ និងបណ្តាអាណាព្យាបាលមាតាបិតាសិស្សរួមគ្នាស្ម័គ្រចិត្តចូលរួមអភិវឌ្ឍន៍សាលា និងពង្រឹងគុណភាពការអប់រំសិស្ស ស្របពេលបណ្តាសាលាកំពុងជួបប្រឈមការលំបាកដោយសារការរាតត្បាតមេរោគកូវីដ១៩ និងអូមីក្រុង។បើតាមលោក ទី ដាណា នាយកសាលាវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ខេត្តកណ្តាល បានថ្លែងប្រាប់BTV នៅថ្ងៃទី១៥ ខែកុម្ភៈនេះ ថា បច្ចុប្បន្នវិទ្យាល័យហ៊ុនសែនតាខ្មៅ សម្រេច​ទទួល​យក​គម្រោង GEP (ជីប) គម្រោងកែលំអរការអប់រំនៅចំណេះទូទៅ របស់ក្រសួងអប់រំយុវជន និងកីឡា ទៅធ្វើការគ្រប់គ្រងសាលាតាមរបៀបថ្មី ហើយការអនុវត្តគម្រោងGEPនេះ សាលាបាន​តម្រូវអោយសហគមន៍ និងបណ្តាអាណាព្យាបាលសិស្សរួមគ្នាស្ម័គ្រចិត្តចូលរួមផងដែរ​ដើម្បី​ជួយអភិវឌ្ឍន៍សាលា​ និងពង្រឹងគុណភាពអប់រំសិស្សានុសិស្សអោយមានគុណភាព ​ខណៈការរៀន និងការបង្រៀននៅតាមសាលារៀនមួយចំនួនបានកំពុងជួបប្រឈមការរំខានខ្លាំងដោយសារការរាតត្បាតកូវីដ១៩ អូមីក្រុង ​និងការសង្គមជាដើម។ដើម្បីចូលរួមជួយអភិវឌ្ឍន៍សាលា និងការបណ្តុះបណ្តាលសិស្សានុសិស្សអោយមានសមត្ថភាព និង​គុណភាពល្អនេះ​ បណ្តាតំណាងសហគមន៍ និង​អាណាព្យាបាលសិស្ស បាន​លើកឡើងថា យើង​មាន​សប្បាយចិត្តអនុវត្តតាមគោលការណ៍ណែនាំសាលា ហើយក្នុងនាមអាណាព្យាបាលយើង​ក៏ត្រូវតាម​ដានការសិក្សាកូនជាមួយគ្រូអោយបាន​ដិតដល់ ចៀសវាង​ការទៅរៀនតែមិនចូលសាលា និងការចម្លងមេរោគកូវីដ១៩ ​ចូលក្នុងសាលារៀនជាដើម។សូមបញ្ជាក់ថា ដើម្បីជម្រុញការគ្រប់គ្រងអភិវឌ្ឍន៍សាលារៀន​ និងការរៀន ការបង្រៀន​សិស្សានុសិស្ស​អោយមានគុណភាព ក្រសួងអប់រំយុវជន និងកីឡា បានបង្កើតគម្រោងគ្រប់គ្រង​សាលាតាមបែបថ្មីចំនួន២ប្រភេទគម្រោង​ រួមមាន៖ គម្រោង SIEP(ស្យីប) ឬហៅថា គម្រោងកែលំ​អរការអប់រំនៅមធ្យមសិក្សា ​និងគម្រោង ឬហៅ GEP(ជីប) គម្រោងកែលំអរការអប់រំ​នៅចំណេះទូទៅ ។បើតាមបញ្ជាក់ពីអ្នកនាំពាក្យក្រសួងអប់រំ ៖ បច្ចុប្បន្ន នៅទូទាំងប្រទេស មានថ្នាក់ដឹកនាំសាលារៀន​ប្រមាណជាង ១០០កន្លែង គឺបានទទួលអនុវត្តគម្រោងSIEP ឬហៅគម្រោង កែលំអរការអប់រំ​នៅ​មធ្យមសិក្សា ​និងមានថ្នាក់ដឹកនាំសាលារៀនប្រមាណ៣០០កន្លែង ​កំពុង​ទទួលយកអនុវត្តគម្រោង GEP ឬហៅ ​គម្រោងកែលំអរការអប់រំនៅចំណេះទូទៅ ដើម្បី​ជម្រុញការ​គ្រប់គ្រង​អោយ​មាន​ការ​អភិវឌ្ឍ និងការបង្រៀនមានគុណភាព ​ខណៈបច្ចុប្បន្ននៅទូទាំង​ខេត្តកណ្តាល​មាន​សាលារៀន​ប្រមាណ ១៨សាលា អនុវត្ត​គម្រោង GEP ​ហើយសាលាចំនួន៩ទៀតអនុវត្តគម្រោង SIEP ៕ អត្ថបទ ស៊ុម សុខជា

ដីចំការជិត៣០ហិកតានៅស្រុកវ៉ារិនត្រូវបានប្រគល់ជូនប្រជាពលរដ្ឋធ្វើចំការ ក្រោយបោសម្អាតមីនរួចរាល់

2022/02/15 01:04:54 pm        662
សៀមរាប៖ ធនាគារភ្នំពេញពាណិជ្ជ បានសហការជាមួយអង្គការកណ្ដុរហិតមីន APOPO ប្រគល់ដីចំការទំហំជិត ៣០ហិកតា ជូនប្រជាពលរដ្ឋចំនួន ១៦គ្រួសារនៅស្រុកវ៉ារិន ខេត្ដសៀមរាប ដើម្បីឱ្យពួកគាត់ប្រកបរបរកសិកម្មចិញ្ចឹមជីវិត ក្រោយពេលធនាគារនេះ ផ្ដល់ថវិកាដល់អង្គការអាប៉ូប៉ូធ្វើការសំអាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរួចរាល់។ពិធីប្រគល់នេះ ធ្វើឡើងនៅទីតាំងដីផ្ទាល់ ស្ថិតនៅភូមិខ្នារផ្ទោល ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្ដសៀមរាប កាលពីថ្ងៃរសៀលទី១៤ខែកុម្ភៈម្សិលមិញនេះ ។លោក ញក់ គឹមស្រូយ នាយករងប្រតិបត្តិជាន់ខ្ពស់នៃធនាគារ ភីភីស៊ីប៊ែង បានមានប្រសាសន៍ថា ការប្រគល់ដីនេះ ជាលើកទី២ហើយ ថវិកាឧបត្ថម្ភប្រតិបត្តិការឆ្នាំ២០២១ មានការចូលរួម​ពី​អតិថិជន​និងក្រុមការរបស់ធនាគារ សប្បុរសជនទាំងអស់បានធ្វើឲ្យមូលនិធិសរុប​កើនឡើង​ដល់​មួយ​ម៉ឺន​ដុល្លារ ​បាន​ជួយឧបត្ថម្ភថវិកាជួយដល់អង្គការអាប៉ូប៉ូ ដើម្បីសម្អាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ​លើដីចំការប្រជាពលរដ្ឋនៅតំបន់នោះ។លោក បាបន្ដថា ក្នុងនាមជាសប្បុរសជនពិជាមានសេចក្ដីសោមនស្សដែលបានឃើញ ការ​បរិច្ចាគ​របស់យើងដល់អង្គការដែលមានតម្លាភាពបំផុតក្នុងការជួយសង្គ្រោះជីវិតប្រជាជនកម្ពុជា។លោក បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២២នេះ ធនាគារ​ភីភីស៊ីប៊ែង នឹងព្យាយាមរិះរកមធ្យោបាយ​ផ្សេងៗដើម្បីរួមចំណែកឧបត្ថម្ភដល់ APOPO ក្នុងការបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិន​ទាន់​ផ្ទុះ​នៅក្នុងខេត្ដសៀមរាបបន្ដទៀត។អ្នកភូមិខ្នារផ្ទោលចំនួនពីរនាក់ក្នុងចំណោម១៦គ្រួសារ ដែលទទួលបានដីធ្លីដោយផ្ទាល់ បានសម្តែង​ការធូរសប្បាយចិត្ដក្នុងទទួលបានដីដែលបានសម្អាតគ្រប់មីនត្រូវបានបញ្ចប់ដោយសុវត្ថិភាព។ គាត់បានលើកឡើងថា ​កន្លងមកការរស់នៅក៏​ដូចប្រកបរបរចិញ្ចឹមជីវិត ជួប​ភ័យខ្លាចដោយ​សារមានគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបង្កប់នៅក្នុងដី ប៉ុន្ដែនាពេលនេះ​ពួកគាត់​បាន​ធូរស្រាល​ក្នុងចិត្តណាស់ ហើយអាចរស់នៅក្នុងប្រកបជីវិតធម្មតា​និងមានសុវត្ថិភាព​គ្រប់គ្នា​ជារៀងរាល់ថ្ងៃ។ពួកគេបាន ថ្លែងអំណរគុណដល់ធនាគារ PPCBank និង​អង្គការAPOPOដែលបានសហការគ្នា​ដើម្បី​ធ្វើឱ្យ​ជីវិតពួកគេកាន់តែមានសុវត្ថិភាព​ និងធានាដល់​អនាគត​របស់​យើងផ​ងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump៖ អឺរ៉ុបប្តេជ្ញាបន្តគាំទ្រសកម្មភាពយោធានៅអ៊ុយក្រែន
07/15/2025 04:07 PM
មេដឹកនាំអូស្ត្រាលី និងចិន ស្វែងរកការជំរុញពាណិជ្ជកម្ម ទោះមានការខ្វែងគំនិតគ្នាលើបញ្ហាផ្សេងទៀតក៏ដោយ
07/15/2025 04:07 PM
ភាពតានតឹងកើនឡើង នៅក្នុងតំបន់បាល់ទិក ចំពេលមានគោលនយោបាយឈ្លានពានរបស់រដ្ឋាភិបាលក្នុងតំបន់
07/15/2025 04:07 PM
សេដ្ឋកិច្ចចិន មានកំណើន ៥,២% លើសការព្យាករ ទោះប្រឈមសង្គ្រាមពាណិជ្ជកម្ម
07/15/2025 04:07 PM
សមាជិកសភាអឺរ៉ុប៖ សហភាពអឺរ៉ុប ចាប់ផ្តើមពិភាក្សាទៅលើកញ្ចប់ទី ១៩ នៃទណ្ឌកម្មប្រឆាំងរុស្ស៊ី
07/15/2025 04:07 PM
កងទ័ពលីបង់ បិទច្រកឆ្លងដែនខុសច្បាប់ តាមបណ្តោយព្រំដែនជាមួយប្រទេសស៊ីរី
07/15/2025 04:07 PM
ក្រសួងមុខងារសាធារណៈ និងលេខាធិការដ្ឋានអាស៊ាន សហការរៀបចំកិច្ចប្រជុំត្រីភាគី សម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការ ACCSM ជាមួយគណៈកម្មការមុខងារសាធារណៈ​នៃប្រទេសអូស្ត្រាលី (APSC)
07/15/2025 03:07 PM
កាកបាទក្រហមកម្ពុជាផ្តល់អំណោយ និងរៀបចំអាហារមួយពេល ជូនអង្គការសង្គ្រោះជនអស់សង្ឃឹម
07/15/2025 03:07 PM
អត្រាអាពាហ៍ពិពាហ៍កុមារនៅបង់ក្លាដែស កើនឡើងដល់កម្រិតខ្ពស់បំផុត នៅអាស៊ីខាងត្បូង
07/15/2025 03:07 PM
ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ចែករំលែកបទពិសោធទាក់ទងក្របខណ្ឌអភិបាលកិច្ច និងការគ្រប់គ្រងគាំពារសង្គមនៅកម្ពុជាដល់គណៈប្រតិភូនៃប្រទេសឡាវ
07/15/2025 03:07 PM